Koh Santipheap Daily

Koh Santipheap Daily


មន្ត្រីយោធា​​វរ៥០៨ ការពារ​ព្រំដែន​​ថ្ម​ដា​ឈ្លោះ​​គ្នា​ ពេល​ប្រពន្ធ​​ចូល​ទៅ​ជួយ​ត្រូវ​គ្រាប់​កាំភ្លើង​​២​គ្រាប់​ស្លាប់​

Posted: 18 Dec 2012 11:37 PM PST

ខេត្ត​ពោធិ៍សាត់​ ៖ ​ទាហាន​វ​រសេនា​តូច​ការពារ​​ព្រំដែន​​គោក​លេខ​​៥០៨​ម្នាក់បានត្រូវ​ឃាត់​ខ្លួន​ដោយ​សារ​បាញ់​ប្រពន្ធ​មិត្ត​ភក្តិ​ក្នុងអង្គ​ភាព​ជា​មួយ​គ្នា​ស្លាប់ ខណៈ​ផឹក​ស៊ី​ស្រវឹង​ឈ្លោះ​​គ្នា​ប្តី​ប្រពន្ធ​ ហើយ​គ្រួសារ​ជន​រងគ្រោះ​ចូលទៅ​អន្តរាគមន៍​​ ។ ​ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​កាល​ពី​​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ធ្នូ ២០១២ ​នៅ​ខាង​មុខ​ទី​បញ្ជា​ការ ស្ថិត​នៅ​ក្នុង​ភូមិ​ឯក​ភាព​ ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ។

បុរស​​ម្នាក់​​ត្រូវ​ជនដៃដល់ចាក់​សម្លាប់​ពេល​ទៅ​មើល​ជំងឺឱ្យ​​គេ​

Posted: 18 Dec 2012 11:33 PM PST

ក្រុមជនសង្ស័យ
ខេត្ត​រតនគិរី ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង ខណៈ​ទៅ​មើល​ជំងឺ​ឱ្យ​អ្នក​​ជំងឺ​នៅ​ភូមិ​ជា​មួយ​គ្នា​ត្រូវ​ជន​ដៃ​ដល់​យក​កូន​កាំបិត​​ចុង​ស្រួចលប​​ចាក់​​ពី​ក្រោយកាលពី​វេលា​ម៉ោង​​២១​និង​៥​នាទី​​​ថ្ងៃ​ទី​១៦ ធ្នូ ២០១២ នៅ​ចំណុច​​ផ្ទះរបស់​ឈ្មោះ​កាល​ ណុន ស្ថិត​ក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​​បាន​លុង។

កងកម្លាំង​វិស្វកម្ម​កម្ពុជា​​ ក្នុងនាម​អ.ស.ប ត្រូវ​​បានបញ្ជូន​​ទៅបំពេញ​បេសកកម្ម​នៅប្រទេស​លីបង់​

Posted: 18 Dec 2012 11:32 PM PST

កងកម្លាំងរក្សាសន្តិភាព​កម្ពុជាក្រោម​ឆត្រ​អ.ស.ប
រាជ​ធានីភ្នំពេញ​ ៖ តបតាមសំណើរ​បស់អង្គការសហប្រជា​ជាតិ រាជរដ្ឋាភិបាលកម្ពុជានៅ​ព្រឹកថ្ងៃទី១៩ ធ្នូ​ ២០១២នេះ បានបញ្ជូន​កងវិស្វកម្ម​​កម្ពុជា ២១៨នាក់ នៃកងពលលេខ​៦១២ ចេញដំណើរទៅបំពេញបេសកកម្ម​មនុស្សធម៌ នៅប្រទេស​លីបង់ ។ អញ្ជើញ​ជូនដំណើរកងវិស្វ​កម្មកម្ពុជា ២១៨នាក់ ដល់ព្រ​លានយន្តហោះយោធានា​ព្រឹកថ្ងៃពុធនេះ មានលោកនាយ​ឧត្តម​សេនីយ៍​ផ្កាយ​​មាស

ប៉ូលិស​កំពុង​ឡោម​ព័ទ្ធ​​ចាប់​ចោរ​ប្លន់​មួយ​សំបុក​ថ្មី​ទៀត​ក្នុងទឹក​ដី​សង្កាត់​ផ្សារ​ដើម​ថ្កូវ

Posted: 18 Dec 2012 11:19 PM PST

រាជធានីភ្នំពេញ ៖ ​តាម​ព័ត៌​មាន​ជំហាន​​ដំបូងបាន​ឱ្យ​ដឹង​ថា ប៉ូលិស​កំពុង​ឡោម​ព័ទ្ធ​​ក្រសោប​ពួក​ចោរ​ប្លន់​មួយ​សំបុក​ថ្មី​ទៀត​នៅក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​ផ្សារ​ដើម​ថ្កូវ នា​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​១៩ ធ្នូ ២០១២ ។

ក្រុម Lotus សម្រេច​រក្សា​ទុក​កីឡាករ​ Grosjean ​មួយ​រដូវ​កាល​ទៀត​

Posted: 18 Dec 2012 11:14 PM PST

បើ​ទោះ​ជា​ដឹង​ថា ចរិត​បើក​បរ​របស់​កីឡាករ Romain Grosjean កាច​បន្តិច​ក្តី ប៉ុន្តែ​ទី​បំ​ផុត​ក្រុមF1 Lotus ​នៅ​តែ​សម្រេចចិត្ត​ជ្រើស​យក​កីឡាករ​បា​រាំង​រូបនេះ​បើក​បរ​ឱ្យ​ខ្លួន​ សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៣ ។ ដោយ​សន្សំ​បាន​តែ ៩៦​ពិន្ទុ​ Grosjeanស្ថិត​​នៅ​លំ​ដាប់​ទី​៨​ប៉ុណ្ណោះ​លើ​តារាង​ជើង​ឯក​ពិភព​លោកឆ្នាំ ២០១២ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គេ​ជាប់​ពាក់​ព័ន្ធនឹង​បុព្វ​ហេតុ​នៃ​ការ​បុក​គ្នា​ច្រើន​

​បុរ​ស​​ប៉ូឡូញ​ម្នាក់​​ច្រឡំ​​ឆ្នាំ​ង​អ៊ុត​​​ជា​ទូរ​ស័ព្ទ​​ដៃ​​​លើក​​ស្តាប់​​ឆេះ​ត្រចៀក​

Posted: 18 Dec 2012 11:14 PM PST

​​បុរស​​ជន​​ជាតិ​ប៉ូឡូញ​​​ម្នាក់​បាន​​​​អ៊ុត​អាវ​​​​យក​ចិត្ត​ប្រពន្ធ​​​ ប៉ុន្តែ​​​​​បាន​រង​របួស​​​​​ព្រោះ​ច្រឡំ​​​​យក​​ឆ្នាំង​អ៊ុត​​​ដាក់​ផ្អឹប​​​នឹង​ត្រចៀក​​​ ​ស្មាន​ថា​​ជា​​ទូរស័ព្ទ​​ ។​​នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា ​លោក​ថូ​ម៉ាស​​ ផាក​​​កូវ​ស្គី​​ អាយុ​​៣២​ឆ្នាំ​​​ នៅ​ទី​ក្រុង​​​​អេល​ប្លាក​​ ភាគ​ខាង​​​ជើង​ប្រទេស​​​​ ​ក្នុង​​​​​ថ្ងៃ​ឈប់​​សម្រាក​​របស់​​ខ្លួន​​ ​បាន​​​​​​​ជួយ​​អ៊ុត​​​​អាវ​​យក​​ចិត្ត​ភរិយា​ ហើយ​​ស្រប​ពេល​​នោះ​​បើក​ទូរ​ស័ព្ទ​​​​​ដើម្បី​ទស្សនា​​​​ការ​ប្រកួត​​​​ប្រដាល់​​ ​​​។ មិន

បណ្តុះ​បណ្តាល​ជំហាន​ទី​2​ដល់​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ

Posted: 18 Dec 2012 11:00 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​​ស្វាយ​រៀង​ ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​១៧ ​ធ្នូ នៅ​សាល​ប្រជុំ​សាកល​វិទ្យា​ល័យ​​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ មាន​​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំហាន​ទី​២​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ស្តីពី​ការ​វាស់​វែង​ដី​ដើម្បី​ផ្តល់​កម្ម​សិទ្ធិ​ជូន​​ប្រជា​ពល​រដ្ឋ​ តាម​បទ​បញ្ជាលេខ​០១​ប.ប​ ចុះ​ថ្ងៃទី​៣ ឧសភា ២០១២ របស់​រាជ​រដ្ឋា​ភិបាល​ ។

យុវជន​​២​ក្រុម​ឈ្លោះ​​ប្រកែក​គ្នា​​ពីរឿង​​ស្រី​យក​សំបក​ដប​ដេញ​គប់​គ្នា​​​ផ្អើល​ទាំងយប់

Posted: 18 Dec 2012 10:56 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​កង​រាជអាវុធហត្ថ​​ខណ្ឌ​ចំការ​​មន សហ​ការ​ជា​មួយ​​ប៉ូលិស​​ប៉ុស្តិ៍​​អូរ​ឫស្សី​ទី​២ ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​៤​នាក់ ខណៈ​​ពេល​យក​សំបក​​ដប​ដេញ​គប់​​គ្នា​បែក​ខ្ចាយ​ពេញ​ផ្លូវ​ និងធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ទាំង​យប់​ ដោយ​សារ​​តែជន​ទាំង​២​ក្រុម​ឈ្លោះ​ប្រកែក​គ្នា​​ពីរឿង​ស្រី ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១៨ ធ្នូ ២០១២ នៅ​ចំណុច​​ផ្លូវ​លេខ​១៦១ កែង​ផ្លូវ​ឌឿងហែម ក្នុងសង្កាត់​​អូរឫស្សី​ទី២ ខណ្ឌ​

ប្រធានា​ធិប​តី​​កូរ៉េ​​អប​អរ​កម្ពុជា​​ដឹក​នាំ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​ និង​កិច្ច​ប្រជុំ​​ពាក់​ព័ន្ធ​​​បាន​ជោគ​ជ័យ​​

Posted: 18 Dec 2012 10:45 PM PST

​​កាល​ពី​​ចុង​ខែ​វិច្ឆិកា​​កន្លង​មក​​ លោក​ប្រធានាធិប​​តី​​​នៃ​សាធារ​ណ​រដ្ឋ​កូរ៉េ​​ លោក​​លី​ ម្យុងបាក់​​ បាន​​ធ្វើ​សារ​លិខិត​​​មួយ​ច្បាប់​ជូន​​​ចំពោះ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន​​ ។​ សារ​លិខិត​​​បាន​​សរសេរ​ថា ​ខ្ញុំ​សូម​​​​សម្តែង​ការ​អប​អរ​សាទរ​ចំពោះ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​​​​ក្នុង​នាម​​ជា​ប្រធាន​អាស៊ាន​​​​ ដែល​បាន​រៀប​ចំ​​​​ប្រារព្ធ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​​​លើក​នេះ​​ និង​កិច្ច​​​ប្រជុំ​​កំពូល​​​​ពាក់​​ព័ន្ធ​​​​ផ្សេង​ទៀត​​

ជប៉ុនៈ​​​ចាប់​ផ្តើម​​​​​​ការ​ចរចា​​​បង្កើត​​រដ្ឋា​ភិបាល​​ចម្រុះ​មួយ​​

Posted: 18 Dec 2012 10:34 PM PST

លោកស៊ីន​​​ហ្សូ​អា​បេ​ ដែល​នឹង​ក្លាយ​​ជា​នាយក​រដ្ឋ​​មន្ត្រី​​ថ្មី​​
គណ​បក្ស​​ប្រជា​ធិ​បតេយ្យ​ ​PLD របស់​ជប៉ុន​​ និង​​សម្ព័ន្ធ​​មិត្ត​​​សំខាន់​​ គឺ​គ​ណ​បក្ស​​​​កូ​​ម៉ី​​តូ​ថ្មី​​អះ​អាង​​​ជា​ថ្មី​​កាល​ពី​​ថ្ងៃ​ទី​​១៨ ធ្នូ ​ថា​ចង់​បង្កើត​​រដ្ឋា​ភិបាល​​​ចម្រុះ​​មួយ​នា​ថ្ងៃ​ទី​​២៦ ​ធ្នូ ខាង​មុខ​នេះ​ ។​​​ប្រធាន​​គណ​បក្ស​ PLD លោក​ស៊ីន​​ហ្សូ​​អា​បេ​ ​និង​​ប្រមុខ​​គណ​បក្ស​​​កូ​ម៉ី​​តូ​ថ្មី ​លោក​ណាត​​ស៊ូ​អូ​យ៉ា​ម៉ា​​ហ្គូ​ជី​​ បាន​​ជួប​​ពិភាក្សា​គ្នា​​ កាល​ពី​​ថ្ងៃ​ទី​​១៨ ធ្នូ ​ហើយ​ថ្លែង​​​ថា​បាន​ចាប់​​ផ្តើម​​កា​រ​ពិ​គ្រោះ​​​ពិភាក្សា​​​ខាង​នយោ​បាយ​​ផ្តោត

តុលាការ​លើកលែង​ការ​ចោទប្រកាន់​លោកឈូក បណ្ឌិត ករណីបាញ់​កម្មការិនី​៣​នាក់ស្រស់ៗ ពេល​ធ្វើ​បាតុកម្ម​

Posted: 18 Dec 2012 10:34 PM PST

ខេត្តស្វាយរៀង​ ៖ ​អតីត​អភិបាលក្រុងបាវិត​ខេត្តស្វាយ​រៀង លោក​ឈូក បណ្ឌិត ដែល​រងការចោទ​ប្រកាន់​​ពីបទ​បង្ករបួស​ស្នាម​ដោយ​​​អចេតនា ទៅលើ​កម្មការិនី​​៣នាក់ ខណៈ​​​ធ្វើ​បាតុកម្មនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​បណ្តាល​ឱ្យ​រងនូវគ្រាប់កំាភ្លើងរបស់​លោក​ស្ទើរ​​តែផុត​ជីវិត​ ​ដោយ​​អំពើបង្រ្កាប​បាតុកម្ម​ កាលពីថ្ងៃទី​២០កុម្ភៈ២០១២កន្លងមក​នេះ បានត្រូវសាលាដំបូង​ខេត្តស្វាយ​រៀង​

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​ឆ្នាំ​2012 មាន​201​លើក​​​​ស្លាប់​​​59​នាក់​របួស​405​នាក់​

Posted: 18 Dec 2012 10:30 PM PST

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​ឆ្នាំ​2012 មាន​201​លើក​​​​ស្លាប់​​​59​នាក់​របួស​405​នាក់​
ខេត្ត​ព្រះ​សីហនុ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​ឆ្នាំ២០១២​នៅទូទាំង​ខេត្តព្រះសីហនុ ​កើត​ឡើង​​​ចំនួន​២០១​ករណី​​ (ក្នុងនោះមាន​ករណី​ជន​បរទេស​ចំនួន​​៣៨លើក)​ លើ២០៨​លើក​​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នានឹង​ឆ្នាំ២០១១​ ​​មាន​​ការ​ថយ​ចុះចំនួន​​៧ករណី​ ។​ ​ក្នុង​នោះ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​រវាង​រថយន្តនិង​រថយន្ត​​ចំនួន ​១៨ករណី​ រថយន្តនិង​អ្នក​ថ្មើរ​ជើង​២២ករណី ​រថ​យន្តនិង​កង់​១​ករណី​ រថយន្ត

ក្រុម​ហ៊ុន​ជីប​ម៉ុង​គ្រុប​ចូល​រួម​តាំង​ពិព័រណ៍​ក្នុង​សិក្ខា​សាលា​វិស្វ​ករ​អាស៊ាន​​​លើក​ទី​៣០

Posted: 18 Dec 2012 10:17 PM PST

ពិព័រណ៍​ក្នុង​សិក្ខា​សាលា​វិស្វ​ករ​អាស៊ាន​​​លើក​ទី​៣០
រាជធានីភ្នំពេញ ៖ ​ក្រុម​ហ៊ុន​ជីប​ម៉ុង​គ្រុប​បាន​យក​ផលិត​ផល​ដូច​ជា​ស្រា​បៀរ​កម្ពុជា ដែក​ថែប ម៉ាក​វី ស៊ី​ម៉ង់ត៍​អូដ្ឋ ជីប ម៉ុង ខន​គ្រីត (បេតុង​លាយ​ស្រេច) ​និង​ផ្នែក​​ការ៉ូ​យក​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​ក្នុង​សិក្ខា​សាលា​វិស្វ​ករ​អាស៊ាន​​លើក​ទី​៣០ (Conference of ASEAN Federation of Engineering Organizations 2012) ដែល​ប្រារព្ធធ្វើ​​នៅ​សណ្ឋា​គារ​សូហ្វីតែល រយៈ​ពេល​៣​ថ្ងៃ​ចាប់​​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ធ្នូ ​២០១២ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ ធ្នូ ២០១២

Posted: 18 Dec 2012 10:16 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៩ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្បួន​រថយន្ត​ពិ​ព័រ​ណ៍​រីក​រាយ​យូនី​លីវើ​ចេញ​ដំណើរ​ផ្សព្វ​​ផ្សាយ​ការ​អប់រំ​នៅ​​តាម​បណ្តាខេត្ត​

Posted: 18 Dec 2012 10:15 PM PST

ក្បួន​រថយន្ត​ពិ​ព័រ​ណ៍​រីក​រាយ​យូនី​លីវើ​ចេញ​ដំណើរ​ផ្សព្វ​​ផ្សាយ​ការ​អប់រំ​នៅ​​តាម​បណ្តាខេត្ត​
រាជ​ធានី​ភ្នំពេញ ៖ ក្បួន​រថយន្ត​ចំនួន​១៣​គ្រឿង ​បានចេញដំណើរ​ទស្សន​កិច្ច​អប់រំ​នៅ​តាម​បណ្តាខេត្ត​នានានៅ​ក្នុង​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា។​​ ​ប៉ុន្តែ​​គម្រោង​នេះ​មិន​មែន​រៀប​ចំ​ឡើង​ដោយ​អង្គការ​ ឬសាលា​រៀន​ណា​មួយ​នោះ​ទេ ​​គឺជា​គំនិត​​​ផ្តួច​ផ្តើម​របស់​ក្រុម​ហ៊ុន​ យូនី​លីវើ​ កម្ពុជា ​។ក្បួន​រថយន្ត​ដែល​ក្រុម​ហ៊ុន​ឱ្យឈ្មោះ​ថា ​ពិព័រ​ណ៍​រីក​រាយ ​យូនី​លីវើ ​ចេញដំណើរ​ពីខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ

យុវជន​​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​នៅ​សង្កាត់​ទួល​សង្កែ​​​មិន​ស្គាល់​អត្ត​សញ្ញាណ​

Posted: 18 Dec 2012 10:13 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួតគ្នា​វាយ​ ហើយ​​បាន​ស្លាប់​​បាត់បង់​ជីវិត​កាល​ពីវេលា​ម៉ោង​​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​១៩ ធ្នូ ២០១២ ​នៅក្នុងភូមិ​ទួល​​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​ជនដៃដល់​បានរត់​គេច​ខ្លួន​បាត់ ។ ទោះ​បី​ជា​យ៉ាងណា​​ត្រូវ​ប៉ូលិស​​​ខណ្ឌឫស្សីកែវ ​ធ្វើការ​ស្រាវ​ជ្រាវ​​ក្តាប់​បាន​មុខ​សញ្ញា​ជនដៃដល់​ហើយ ។

ប្រជាជន​​នឹង​លែង​ខ្វះ​អគ្គិ​សនី​ប្រើ​ប្រាស់​ទៀតហើយ​ ដោយ​មាន​​បណ្តាញ​ជាតិ​គ្រប់​គ្រាន់​​ចាប់​ពីឆ្នាំ​​២០១៣

Posted: 18 Dec 2012 10:06 PM PST

ពិធី​សន្និបាត​បូក​សរុប​ការ​ងារ​សេវា​កម្ម​អគ្គិសនី​
រាជធានីភ្នំពេញ ៖ ចាប់ពីឆ្នាំ​​២០១៣ ​ខាងមុខនេះ ប្រជាជន​នឹង​លែង​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​ទៀត​ហើយ​ ដោយ​មាន​បណ្តាញជាតិ​គ្រប់​គ្រាន់​។ នេះ​បើ​តាម​​ប្រសាសន៍​អះអាង​​របស់លោក​​ស៊ុយ ​សែម រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សា​ហកម្ម​រ៉ែ និងថាម​ពល ​​ថ្លែង​នៅ​ក្នុង​សន្និ​បាត​​បូក​សរុប​​ការងារ​សេវា​កម្ម​អគ្គិសនី​​ឆ្នាំ​២០១២ ​កាល​ពី​ថ្ងៃទី​​១៨ ធ្នូ ២០១២ ​នៅមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ម៉ុង​ឌីយ៉ាល់ ​រាជធានីភ្នំពេញ ។

រថយន្ត​ម៉ុង​តា​រ៉ូល​កៀរ​ម៉ូតូ​​២​នាក់​ប្តី​ប្រពន្ធ​​ រថយន្ត​ជ្រុល​ទៅ​បុក​សួន​​ចែក​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​

Posted: 18 Dec 2012 10:02 PM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ុង​តា​រ៉ូល ​ពណ៌​ខ្មៅ ឆ្នូត​ទឹកប្រាក់ បើក​ទៅ​កៀរ​ម៉ូតូ​វីវ៉ា​ជិះ​២​នាក់​ប្តី​ប្របន្ធ បណ្តាល​​ឱ្យ​ដួល​រលាត់​ដៃ​ជើង​តិចតួច​ ហើយ​រថយន្តបានជ្រុល​​ចង្កូតទៅ​បុក​សួន​​ច្បារ​​ចែក​ផ្លូវ​ក្រឡាប់​​ប៉ះ​ជើងទ្រ​មេឃ​​ទៅ​លើ​សួនច្បារ​។ គ្រោះថ្នាក់​នេះកើតឡើង​​កាលពីវេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​​១៨ ធ្នូ ២០១២ តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ​៦ មុខ​ផ្សារ​​ទំនើប​ខេម ​ហ៊្វូដ ស្ថិតក្នុង​ភូមិទី៣ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ ។

សរសៃ​ប្រសាទ​ព្យា​បាល​មិន​ជា​ប្រពន្ធ​នាំ​កូន​ចាក​ចោល​3​ឆ្នាំ​ចង.ក​ស្លាប់​ហើម​ស្អុយ​ទើប​ដឹង

Posted: 18 Dec 2012 09:55 PM PST

រូបថតអាពាហ៍ពិពាហ៍ 
ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​​​សាច់ញាតិ​ក៏​ដូច​​ជា​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ភូមិ​អះ​អាង​​​ថា ​កើត​ជំងឺ​សរសៃ​ប្រសាទ​​មើល​មិន​ជា​​​​ហើយ​​ត្រូវ​​ប្រពន្ធ​​​​​ចុះ​ចោល​​ឱ្យ​រស់នៅ​កណ្ដោច​កណ្ដែង​​តែម្នាក់​ឯ​ង​​ ទីបំផុត​​បាន​​ចង​ក​​ធ្វើ​អត្ត​ឃាត​​​​​​​នៅ​នឹង​ដើម​​ឈើ ​​​បណ្ដាល​​ឱ្យ​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​​រហូត​​សព​មាន​សភាព​​​ហើម​រលេះ​រលួយ​​​ទើប​គេ​ដឹង ​។ ​​សពបុរស​​​នេះ​ត្រូវ​បានគេ​ប្រទះ​ឃើញ​​​ នៅវេលាម៉ោង​​​១០ព្រឹក​​ថ្ងៃទី​១៧​ ធ្នូ ​​នៅ​ចំណុច​​ខាង​កើត​​អាង​ពលសេនា​

សាល​ក្រម​សាលា​ដំបូ​ង​រាជ​ធានី​ប្រកាស​ដាក់​គុក ងួន សឿ 28ឆ្នាំ​លើ​សំណុំ​រឿង​ចាប់​ជំរិត​ទារ​ប្រាក់

Posted: 18 Dec 2012 09:50 PM PST

ឈ្មោះ​ ស៊ុត សុភី ជាជន​តែ​ម្នាក់​ដែល​បាន​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​នៅ​​រសៀលថ្ងៃទី​១៨ ធ្នូ​​​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ បាន​ប្រកាស​សាល​​ក្រម​ផ្តន្ទា​ទោស​លើ​ក្រុម​ឧក្រិដ្ឋ​ជន​ចាប់​​ជំរិត​​ទារ​ប្រាក់​កូន​លោក​សូ ផន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ដែល​មាន​ជន​ត្រូវ​ចោទ​ទាំង​អស់​៦​នាក់​បូក​ទាំង​មេ​ខ្លោង​គឺ​លោក​ងួន សឿ ផង​ដែរ ។ សាល​ក្រម​បាន​ប្រកាស​ឡើង​ដោយ​លោក​ស៊ិន វិសាល ប្រធាន​ក្រុម​ប្រឹក្សា ។ ចំណែក​​​តំណាង​អយ្យ​ការ​គឺ​​លោក​​ឯក ឆេងហួត ព្រះ​រាជ​អាជ្ញា​រង​អម

លោក​​ស្រី​​​ឈិន ​សុគន្ធារី​ ​នៅ​​តែ​​ស្រែក​​​រក​​យុត្តិ​​ធម៌​​​ដដែល​​​​ព្រោះ​​​បាត់​​ដី​​​កម្ម​​សិទ្ធិ​​​​ជាង​34​​​​ហិក​តា​​​នៅ​​តំបន់​​​បឹង​​ពោង​​ពាយ​​

Posted: 18 Dec 2012 09:40 PM PST

តារាង
រាជ​ធានី​ភ្នំ​ពេញ ៖ ដំណោះ​ស្រាយ​​ដី​នៅ​តំបន់​​បឹង​ពោ​ង​ពាយ​ ស្ថិត​នៅ​​ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំ​ពេញ​​ថ្មី ​​នៅ​​​តែជា​ចំណុច​​ក្តៅ​​នៅ​ឡើយ​ ព្រោះ​​ម្ចាស់​​ដី​ខ្លះ​​ដែល​មាន​​កម្ម​សិទ្ធិ​​ស្រប​​ច្បាប់​​កន្លង​មក​​នៅ​​តែ​ប្រកាស​​ជា​សាធារណៈ​​​ទាម​ទារ​​រក​យុត្តិ​ធម៌​​មិន​​​​ទាន់​​​​ចប់​នៅ​​ឡើយ​ទេ ​រហូត​មក​​ដល់​​ពេល​នេះ​​ ផ្ទុយ​​ពី​​បឹង​ទំពុន​ បឹង​ជើង​ឯក​ ​ដែល​​បាត់​​បង់​ទៅ​​ដោយ​​ស្ងប់​ស្ងាត់​​បំផុត​ ​សំណាង​​​ធំ​ដូច​​​​ដី​ធ្លាក់​​ពី​លើ​​មេឃ​​ជូន​​ឧកញ៉ា​មួយ​ក្រុម​ ។​

សមត្ថកិច្ចប៉ូលិសបង្ហាញខ្លួនជនសង្ស័យប្លន់ទាំងថ្ងៃ4នាក់

Posted: 18 Dec 2012 09:30 PM PST

ជនដែលចាប់ខ្លួនទាំង៤នាក់ 
រាជ​ធានីភ្នំពេញ ៖ យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​៣​នាក់​ដែល​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​​ជា​បន្ត​បន្ទាប់​កាល​ពី​រសៀល​ថ្ងៃទី​១៧ ធ្នូនោះ​ នៅ​យប់​ថ្ងៃ​ដដែល​សមត្ថ​កិច្ច​ស្រាវ​​ជ្រាវ​ចាប់​បាន​ជន​សង្ស័យ​ម្នា​ក់​ទៀត​ ដែល​ជា​អ្នក​ផ្តល់​មធ្យោ​បាយ​ជា​ម៉ូតូ​ម៉ា​ក​ស៊ី​រូស​​សម្រាប​់​ជិះ​ធ្វើ​សកម្ម​ភាព​ប្លន់​យក​កាបូប​​ប្រាក់​ពី​ស្ត្រី​ម្នាក់ ។

ឃាតករ​សម្លាប់​នាយក​សាលា​គឺ​ជា​ចៅ​ប្រុស​បង្កើត

Posted: 18 Dec 2012 09:20 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ព្រៃ​វែង​ ៖ អាថ៌​កំបាំង​នៃ​អំពើ​ឃាត​កម្ម​សម្លាប់​​នាយក​សាលា​បឋម​សិក្សា​ចម្លង​នាគ​លោក​សេន សារ៉ែម នៅភូមិ​ចំណង​ទាក ឃុំ​ពាម​មន្ទារ ស្រុក​កំពង់​​ត្រ​បែក កាលពី​ថ្ងៃទី​១៥ ធ្នូកន្លង​ទៅ​ ពេល​នេះ​​សមត្ថកិច្ច​បាន​វែក​មុខ​រក​​ឃើញ​ជន​ដៃ​ដល់​ហើយ គឺ​ជា​ចៅ​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​តែ​ម្តង ដែល​មិន​ខុស​ពី​ការ​សន្និ​ដ្ឋាន​​​ពី​មុន​នេះ​ឡើយ​ដែល​ថា ជន​ដៃ​​ដល់​គឺ​ជា​មនុស្ស​ស្គាល់​គ្នា ។ ជន​​ដៃ​ដល់​​ជា​ឃាត​ករ​ឈ្មោះ​​ទឹម បូរី អាយុ​២២​ឆ្នាំ ត្រូវ​ជា​ចៅ​ប្រុស​

ទ្រង់​​ធ​ម្មិ​កោ​សុំ​​ទោស​សម្ដេច​​តេ​ជោ​ ហ៊ុន ​សែន​ មាន​​ប្រតិកម្ម​​ជុំវិញ​​ការ​​បំផ្លើស​​ពី​​តម្លៃ​​សាង​សង់​ព្រះ​មេរុ

Posted: 18 Dec 2012 09:10 PM PST

សម្តេចតេជោ មានប្រតិកម្ម ជុំវិញការបំប៉ោង ព័ត៌មានពីការ កសាងព្រះមេរុ ៥លានដុល្លារ
រាជធានីភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​បានរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សារព័ត៌​មាន​​ខេមបូឌា​ដេ​លី ដែល​បាន​ចុះ​ផ្សាយ​​ថា ការ​កសាង​​​​ព្រះ​មេរុ​​​សម្រាប់​​ថ្វាយ​ព្រះ​ភ្លើង​​​ ព្រះ​បរម​​សព​ ព្រះ​​​វរ​រាជ​បិ​តា​​​ ព្រះ​បរម​រតនកោដ្ឋ ​ចំណាយ​​អស់​ប្រមាណ​៥លាន​​ដុល្លារ​សហរដ្ឋ​​អាមេរិក​​ ។​​

នាំខ្លួន​ក្រុម​ឧកញ៉ា តាន់ សេង​ហាក់ មក​សួរ​មុន​ពេល​ជំនុំ​ជម្រះ

Posted: 18 Dec 2012 09:00 PM PST

អតីតឧកញ៉ា តាន់ សេងហាក់ 
រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​​ព្រឹក​​ថ្ងៃទី​១៨ ធ្នូ ​បាន​អនុញ្ញាត​ឱ្យ​​អនុរក្ស​​ពន្ធនាគារ​​ព្រៃ​ស​​នាំ​ជន​​ត្រូវ​ចោទ​​​​គឺ​អតីត​​ឧកញ៉ា​​​តាន់​ សេង​ហាក់ និង​បក្ស​ពួក​​៤នាក់​​ទៀត​មក​សាក​សួរ​​ ដែល​នេះ​ជា​​នីតិវិធី​​បិទ​ការ​ស៊ើប​អង្កេត​ដើម្បី​ដាក់​​ពេល​បើក​សវនា​​ការ​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​​​ជួញ​ដូរ​​គ្រឿង​​ញៀន​​មួយ​នេះ ។

កីឡា​ករ​​ម៉េសស៊ី បន្ត​​​កុង​ត្រា​ថ្មី​ជា​មួយ​​ក្លិប Barcelona ដល់​ឆ្នាំ​​2018

Posted: 18 Dec 2012 08:52 PM PST

កីឡា​ករ​​ម៉េសស៊ី
យោង​​​តាម​​ប្រភព​ព័ត៌​​មាន​​ស៊ីអិន​​អិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​អង្គា​រ​ទី​១៨ ធ្នូ ឆ្នាំ​២០១២ បាន​​ឱ្យដឹង​ថា​ កីឡា​ករ​​​ខ្សែ​ប្រយុទ្ធ​​​លីអូណែល ម៉េសស៊ី សញ្ជាតិ​​អាហ្សង់​ទីន​​ បាន​​យល់​ព្រម​​បន្ត​កុង​ត្រា​​ថ្មី​រយៈ​​ពេល​​​ពីរ​ឆ្នាំ​​បន្ថែម​​ទៀតជា​មួយ​ក្លិប Barcelona ។ការ​បន្ត​កុង​ត្រា​ថ្មី​នេះ​​វា​នឹង​​ជួយ​​ឱ្យ​​កីឡា​ករ​​មុខ​ស្រស់​​រូប​នេះ​​​បន្ត​ស្នាក់​នៅ​​​ជា​មួយ​ក្លិប​​​យក្ស​​អេស្ប៉ាញ​​ Barcelona រហូត​ទៅ​ដល់​ឆ្នាំ​២០១៨ ។ កុង​ត្រា​​

វិមាន​ប្រធានាធិបតី​អីុរ៉ាក់​បដិសេធ​ពី​​មរណ​ភាព​របស់​លោក​តាឡា​បានី​

Posted: 18 Dec 2012 08:52 PM PST

ប្រធានា​ធិបតី​អីុរ៉ាក់ 
ទូរ​ទស្សន៍​រដ្ឋ​អីុរ៉ាក់ ​រាយការណ៍​ថា ​វិមាន​ប្រធានា​ធិបតី​អីុរ៉ាក់​បាន​បដិ​សេធ​ព័ត៌​មាន​មួយ​ដែល​ថា​ប្រធានា​ធិបតី​អីុរ៉ាក់​លោក​ហ្សា​ឡាល់​តាឡា​បានី​ ​​បាន​ទទួល​មរណ​ភាព​​ហើយ​ក្នុង​​មន្ទីរ​ពេទ្យ​មួយ​​នៃ​ក្រុង​បាដាដ​កាល​ពី​ថ្ងៃទី​១៨ ធ្នូ ។​យោង​តាម​ទូរ​ទស្សន៍​នេះថា ​ខុទ្ទកាល័យ​ប្រធានាធិបតី​អីុរ៉ាក់​​បាន​បដិ​សេធ​​ព័ត៌​មាន​​ស្តី​ពី​​មរណ​ភាព​របស់​លោក​ប្រធានា​ធិបតី​​ហ្សា​ឡាល់​តាឡា​បានី ​។ មុន​នេះ​

​ម៉ាក់អុីល​រ៉យ​បញ្ចប់​ឆ្នាំ​ក្នុងនាម​ជា​កីឡាករ​លំ​ដាប់​ទី​1ពិភព​លោក​

Posted: 18 Dec 2012 08:51 PM PST

កីឡាករ​វាយ​កូន​ហ្គោល​អៀរឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​់​អុីល​រ៉យ​បាន​បញ្ចប់រដូវ​កាល​ប្រ​កួត​​ឆ្នាំ​​​២០១២​ក្នុង​នាម​ជា​កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​ពោល​បន្ទាប់​ពី​បាន​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ក្នុង​បញ្ជី​ទឹក​ប្រាក់​ក្រប​ខ័ណ្ឌទេសចរណ៍​អឺរ៉ុប​និង​ US PGA Tour ។ ​នៅ​លើ​តារាង​ចំ​ណាត់​ថ្នាក់​ផ្តាច់​ព្រ័ត្រ​ចុង​ក្រោយ​​ប្រ​ចាំ​ឆ្នាំ​២០១២​ ​ម៉ាក​់​អុីល​រ៉យ​សន្សំ​បាន​ ១៣២២​ពិន្ទុ​ឡើង​ពី​លេខ​៣​មក​លេខ១ ខណៈ​

ម្ចាស់​មេដាយ​មាស​អូ​ឡាំពិក​ក្រុង​ឡុង​ដ៏នាង Taylorនឹង​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ខែ​កុម្ភៈ​​

Posted: 18 Dec 2012 08:47 PM PST

នាង Katie Taylorដែល​ទើប​យក​ឈ្នះ​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ក្រុង​ឡុង​​ដ៏​ឆ្នាំ​២០១២​ផ្នែក​វិញ្ញាសា​ប្រ​ដាល់​នឹង​បង្ហាញ​មុខ​លើ​សង្វៀន​ជា​ថ្មី​នា​ទី​ក្រុង Dublin ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ ២០១៣ខាង​មុខ​នេះ​ ។ ​ស្ថិត​ក្នុង​វ័យ​២៦​ឆ្នាំ​ Taylorមាន​គម្រោង​រក្សា​អា​ជីព​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាការិនី​​ប្រដាល់​សាកល​អា​ជីព​ដដែល ហើយ​ការ​បង្ហាញ​មុខ​ជា​ថ្មី​របស់​នាង​គឺ​អាច​ជា​ផ្នែក​មួយ​នៃ​​ដំណើរ​ឆ្ពោះ​ទៅ​

កម្ពុជា​-ថៃ​ឯក​ភាព​គ្នា​ដោះ​មីន​នៅតំបន់ដែលកំណត់ដោយ​តុលាការក្រុងឡាអេខែកុម្ភៈ​២០១៣​

Posted: 18 Dec 2012 08:46 PM PST

រាជធានីភ្នំពេញ​ ៖ កម្ពុជា-ថៃ បានឯកភាពគ្នាដោះមីននៅតំបន់ដែលកំណត់ដោយសាលដីកាអន្តរជាតិក្រុងឡាអេ​ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣​ខាងមុខនេះ ។ នេះបើយោងតាមលោកនាង ផាត ប្រធានគណៈកម្មការទូទៅកម្ពុជា-ថៃ ដែលថ្លែង​ប្រាប់ក្រុម អ្នកកា សែតនៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ធ្នូ ២០១២នេះ បន្ទាប់ពីលោកបាន វិលត្រឡប់ពីចូល រួមកិច្ច ប្រជុំ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!