Koh Santipheap Daily

Koh Santipheap Daily


វាយ​ប្រហារ​​ភេរវកម្ម​​​នា​នា​នៅ​អីុរ៉ាក់​​ស្លាប់​យ៉ាង​តិច​​17​នាក់​

Posted: 16 Dec 2012 11:36 PM PST

 ប៉ូលិស​​អីុរ៉ាក់​​យាម​កាម​តាម​ដង​វិថី​មួយ​
យោង​តាម​​ប្រភព​មន្ទីរពេទ្យនិង​​​សន្តិ​សុខ​​ថា មនុស្ស​យ៉ាង​​តិច​១៧​​នាក់​បាន​ត្រូវ​​ស្លាប់​ និង​យ៉ាង​តិច​​៧៧​នាក់​​​ត្រូវ​របួស​​​កាល​ពី​ថ្ងៃទី​១៦ ធ្នូ​ក្នុង​ការ​​​វាយ​ប្រហារ​​ភេរវកម្ម​​​ទាំង​ឡាយ​​នៅអីុ​រ៉ាក់​​​សំដៅ​​​​ជាពិសេស​​លើ​ព្រះវិហារ​​ស៊ី​អីុត​​២ និង​​ទីតាំង​​របស់​គណបក្ស​នយោបាយ​​ឃើត​​​​នៅ​ភាគ​ខាង​​ជើង​ប្រទេស ។

ប្រជាពលរដ្ឋ​​៥០គ្រួសារ​នៅភូមិ​ស្វាយតាភ្ល តវ៉ា​ភ្លើងអគ្គិសនីឡើងថ្លៃ

Posted: 16 Dec 2012 11:22 PM PST

ប្រជាពលរដ្ឋ​ដែលមកតវ៉ា
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ ​មានប្រជាពលរដ្ឋ​​ចំនួន​៥០គ្រួសារ ​នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រុំ ​បាន​ជួបជុំគ្នា​តវ៉ា​​រកបទ​អន្តរាគមន៍​​ដោយចោទប្រកាន់ថា ​អ្នក​ម៉ៅការ​ភ្លើង​អគ្គិសនី​​ដំឡើង​​ថ្លៃ​​ភ្លើង​តាមតែចិត្ត​ និងបង្ខំ​ឱ្យ​អ្នកប្រើប្រាស់​​បង់ប្រាក់​ថ្លៃបាត់បង់ក្នុងមួយគ្រួសារ​​២១០០០រៀល ដែលថ្លៃ​ភ្លើង​ក្នុងមួយ​គីឡូវ៉ាត់​តម្លៃ​១០០០រៀល ហើយបើប្រជាពលរដ្ឋ​ប្រើមិន​

ប្រាក់​យ៉េន​ដាំ​ក្បាល​ចុះ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត

Posted: 16 Dec 2012 11:19 PM PST

​
ប្រាក់​យ៉េន​ជប៉ុន​បាន​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ទី​ផ្សារ​​រូបិយ​ប័ណ្ណ​អាស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​បេក្ខ​ជន​គណបក្ស​ប្រឆាំង​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សាកល​កាល​ពី​ថ្ងៃ​អាទិត្យ ។នៅ​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​ទី​ក្រុង​តូក្យូ ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​ដោយ​មាន​តម្លៃ​៨៤​,៣០​យ៉េន ខណៈ​ដែល​ប្រាក់​អឺ​រ៉ូ​ក៏​ឡើង​ថ្លៃ​ដែរ​ធៀប​ នឹង​ប្រាក់​យ៉េន​ដោយ​ក្នុង​មួយ​អឺ​រ៉ូ​មាន​តម្លៃ​១១១,១០​យ៉េន ។

ប្រទេស​ចិន​នឹង​ជំរុញ​តម្រូវ​ការ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​នៅ​ឆ្នាំ​២០១៣​ខាង​មុខ

Posted: 16 Dec 2012 11:19 PM PST

​
​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយ​ការណ៍​ថា ប្រទេស​ចិន​នឹង​ធ្វើ​ការ​បង្កើន​តម្រូវ​ការ​ក្នុង​ស្រុក​ជា​អាទិ​ភាព​ចម្បង​នៅ​ក្នុង​ឆ្នាំ​២០១៣​ខាង​មុខ ។​យោង​តាម​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ិន​ហួ ដែល​បាន​ដក​ស្រង់​សម្តី​មន្ត្រី​ម្នាក់​នៅ​ក្រោយ​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​បាន​ឱ្យ​ដឹង​ថា ការ​ពង្រីក​តម្រូវ​ការ​ក្នុង​ស្រុក​នឹង​ក្លាយ​ជា​មូល​ដ្ឋាន​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ចិន​​នៅ​ឆ្នាំ​ក្រោយ ។ ប្រទេស​ចិន​នឹង​ធ្វើ​កំណែ​

អា​មៀ​ ខាន់​បញ្ឈប់​កា​ឡូស ម៉ូ​លី​ណា​ក្នុង​ទឹក​ទី​​10គ្រង​ខ្សែ​ក្រវាត់​នៅ​ទំ​នេរ​ស្ថា​ប័ន WBCទម្ងន់ ​63,5 Kg

Posted: 16 Dec 2012 11:19 PM PST

សកម្ម​ភាព​នៃ​ការ​ប្រ​កួត​រវាង​អា​មៀ ខាន់​និង​កា​ឡូស ម៉ូ​លី​​ណា
ទី​បំ​ផុត​អា​មៀ ខាន់​អាច​ស្តា​រ​​បាន​វិញ​នូវ​មុខ​មាត់​របស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រ​កួត​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៦​ធ្នូ​នៅ​អា​មេរិក ។ នៅ​សង្វៀន Los Angeles Memorial Sports Arena, Los Angeles, សហរដ្ឋ​អា​មេរិក កីឡាករ​ប្រ​ដាល់​អង់​គ្លេស​រូបនេះ​បាន​បញ្ឈប់​កីឡាករ​ម្ចាស់​ទឹក​ដី​កា​ឡូស ម៉ូ​លី​ណា​នៅ​ចុង​​ទឹក​ទី​១០​ក្រោយ​ពី​លោក​អាជ្ញា​កណ្តាល Jack Reiss ​យល់​ព្រម​តាម​សំណើ​

ឌ្រីមសេ​១២៥ ចាប់ហ្វ្រាំង​មិនទាន់ជ្រុល​ទៅបុកគូទ​រថយន្ត​​ឡិចស៊ីស​របួសធ្ងន់​ស្រាល​៤នាក់

Posted: 16 Dec 2012 11:00 PM PST

ឌ្រីមសេ​១២៥ ចាប់ហ្វ្រាំង​មិនទាន់ជ្រុល​ទៅបុកគូទ​រថយន្ត​​ឡិចស៊ីស​របួសធ្ងន់​ស្រាល​៤នាក់
រាជធានីភ្នំពេញ​ ៖ រថយន្ត​ឡិចស៊ីស​​ RX300 ពណ៌ខ្មៅ ​បើក​ដោយជនជាតិ​​កូរ៉េបត់​ឆ្វេ​ង​អត់​ស៊ីញ៉ូ​​ ត្រូវ​​ម៉ូតូឌ្រីម​សេ​១២៥ ចាប់ហ្វ្រាំង​​មិនទាន់ជ្រុល​​ទៅបុក​គូទ​ចំហៀង​​ខាងឆ្វេង​ បណ្តាល​ឱ្យ​ដួលរង​របួស​ធ្ងន់-ស្រាល​៤នាក់ កាលពី​វេលាម៉ោង​២ និង​៣០នាទីរសៀល​ថ្ងៃទី១៦ ធ្នូ ២០១២ តាម​មហាវិថី​ព្រះ​នរោត្តម កែងផ្លូវ​លេខ​២៩៤ មុខ​មន្ទីរ​ពេទ្យ​បង្អែក​​ខណ្ឌចំការ​មន ​ក្នុងសង្កាត់​​បឹងកេងកង​ទី១ ​ខណ្ឌចំការមន ។

Schwartzel​ ឈ្នះ​ជើង​ឯក​ប្រ​កួត​វាយ​កូន​ហ្គោល​នៅ​អា​ហ្វ្រិក​ខាង​ត្បូង​

Posted: 16 Dec 2012 10:49 PM PST

Charl Schwartzelបាន​ធ្វើឱ្យ​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​​ប្រ​កួត​វាយ​កូន​ហ្គោល​កម្ម​វិធី Alfred Dunhill Championshipនៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៦​ធ្នូ ។​Schwartzelបាន​​ក្លាយ​ជាម្ចាស់​ពាន​​បន្ទាប់​ពី​ធ្វើ​បាន​លទ្ធផល​៣​អាន់​ឌ័រ ៦៩បន្ថែម​ទៀត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ សរុប​លទ្ធផល​ទាំង​៤​ជុំ​គឺ ២៤ អាន់​ឌ័រ ២៦៤​​នាំ​មុខ

ទស្សនា​រូប​ភាព​យាន​យន្តដែល​ដឹក​លើស​ចំណុះ​កើត​មាន​លើ​ពិភព​លោក

Posted: 16 Dec 2012 10:35 PM PST

រថភ្លើង​ដឹក​លើស​ចំណុះ
ជា​ការ​ពិត យាន​យន្ត​ដែល​ដឹក​លើស​ចំណុះ​តែង​កើត​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​ក្នុង​រូបភាព​ផ្សេង​ៗ​បាន ។ ទន្ទឹម​​នឹង​​នេះ ការ​​ដឹក​​លើស​​ចំណុះ វា​មិន​ត្រឹមតែប​ង្កឱ្យ​​មាន​គ្រោះ​​ថ្នាក់​ច​រាចរណ៍​​ប៉ុណ្ណោះ​​ទេ ថែម​​ទាំង​​បណ្តាល​ឱ្យ​​ខូច​​ផ្លូវ​​ថ្នល់ ​ឬ​បាក់​​​ស្ពា​ន​ទៀត​​ផង ។ ​ទោះបី​ជាយ៉ាងណា​ បណ្តា​ប្រទេស​នៅពិភ​ពលោក គេ​តែងឃើញយា​នយន្ត​ដឹកជ​ញ្ជូននៅតែ​បន្តដឹ​កទំនិញ​លើសចំ​ណុះបែបនេះ​ជារឿយ​ៗ ជាពិសេ​សប្រ​ទេសក្រីក្រ និង​ប្រទេសកំ​ពុងអភិ​វឌ្ឍ ។ សូម​ទស្សនា​រូប​ភាព​ទាំង​អស់​គ្នា ៖

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១៧ ធ្នូ ២០១២

Posted: 16 Dec 2012 10:32 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៧ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បុរស​ម្នាក់​​​​ដេក​ក្នុង​ថ្លុក​ឈាម​ និង​ដាច់​​ដៃ​ម្ខាង​ របួសធ្ងន់ ដោយ​​សារ​ជនដៃ​ដល់​កាប់​ជាច្រើន​កាំបិត​

Posted: 16 Dec 2012 10:21 PM PST

ជនរងគ្រោះ
ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​​បាន​រង​របួសធ្ងន់ និង​ដាច់ដៃម្ខាង​​​ដេក​ក្នុង​ថ្លុក​ឈាម​ ដោយ​សារ​​ត្រូវ​ក្រុមជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កាប់​ជា​ច្រើន​​កាំបិត កាល​ពី​វេលា​ម៉ោង​ជាង​​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១៧ ធ្នូ ២០១២ ​នៅភូមិ​ក្បាល​ស្ពាន​២ ​សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះ​​ឈ្មោះ​ភ័ក្រ ​ភេទប្រុស អាយុ​​ប្រហែល​​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​​ខាងលើ​ បាន​រង​របួស​ជា​ច្រើន​​កន្លែងដោយ​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​​

ជនសង្ស័យ​ចោរ​លួច​កាត់​ខ្សែ​កាប​ភ្លើង​​ម្នាក់​ត្រូវ​បាន​​ប៉ូលិស​​ប៉ុស្តិ៍​ព្រៃ.ស ចាប់ខ្លួន​

Posted: 16 Dec 2012 10:16 PM PST

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចោរ​លួច​​ខ្សែ​កាប​ភ្លើង​ម្នាក់​ត្រូវ​បាន​​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​សង្កាត់​ព្រៃ.ស ធ្វើ​ការ​ចាប់​ខ្លួន​បាន​នៅ​ក្នុង​ខណៈ​ពេល​ដែល​រូបគេ​កំពុង​ធ្វើ​សកម្ម​ភាព​មូរ​ខ្សែ​កាប​ភ្លើង​​ ដែល​លួច​កាត់​បាន​​បម្រុង​ដាក់​ក្នុងរ៉ឺម៉កម៉ូតូដឹក​ចេញ​គេច​ខ្លួន​​ហើយ​ប៉ូលិស​​​ល្បាត​ឃើញ​ក៏​ចាប់​ខ្លួន​តែ​ម្តង។ ហេតុការណ៍​​នោះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​​១៤ ធ្នូ ២០១២ ​នៅត្រង់​ចំណុច​​ក្បែរ​ស្ពាន​​ហារ ស្ថិត​​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ

ម៉ូតូ​ FTR ស្រវឹងធ្លាក់​ភ្នែក​ពន្លះជា​មួយ​ឌ្រី​មសេ​១២៥ របួស​ធ្ងន់​៣​នាក់​

Posted: 16 Dec 2012 10:07 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​បាន​រង​របួស​​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ក្នុង​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​​ឡើង​ដោយ​ម៉ូតូ FTR ​ពណ៌ខៀវ ​មួយ​គ្រឿង​​បើក​​ដោយ​បុរស​ស្រវឹង​ម្នាក់​បាន​​បោះ​ពួយ​យ៉ាង​លឿន​​ជ្រុល​​ទៅ​បុក​នឹង​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌ខ្មៅ ​មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់​ចំពី​មុខ​ពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា ​កាល​ពីវេលា​ម៉ោង​១២​​អធ្រាត្រ​ថ្ងៃទី ១៦ ធ្នូ ២០១២ តាម​បណ្តោយ​​ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹក​ល្អក់​ទី​​៣ ខណ្ឌ​

រថយន្ត​កាមរី​ឆ្លង​ចរន្ត​ក្លាយ​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​ហ្មត់

Posted: 16 Dec 2012 09:55 PM PST

រថយន្តដែលឆេះ
ខេត្ត​បន្ទាយ​មានជ័យ ៖ ​កាលពីវេលា​ម៉ោង​​៤​រសៀល​​​ថ្ងៃទី១៤ ធ្នូ ​មាន​ឧប្បត្តិ​ហេតុ​មួយ​​កើតឡើង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​​ ​​ដោយ​រថយន្ត​កាមរី​មួយ​​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​​​មិនដឹង​មូល​ហេតុ​គ្រាដែល​រថយន្ត​កំពុង​​តែ​​បើក​បរ​មកដល់​​ខាង​​កើតសួន​ស្នេហ៍​ជន​បទ​​ប្រមាណ​​២០០​ម៉ែត្រ​ ស្ថិត​​ក្នុង​​​ភូមិ​២ សង្កាត់​កំពង់​​ស្វាយ ​​ក្រុង​​សិរី​សោ​ភ័ណ​ ។

ជន​ពោះ​ម៉ាយ​អប្រិយ​ចាប់​រំលោភ​ក្មេង​ស្រី2​នាក់

Posted: 16 Dec 2012 09:50 PM PST

ខេត្ត​កំពង់​ចាម ៖ ក្មេង​ស្រី​​២​នាក់​ទើប​តែ​​​មាន​​អាយុ​​២​ឆ្នាំ​ និង​៤​ឆ្នាំ ជា​កូន​​កសិករ​​ក្រីក្រ​ បាន​​​ត្រូវ​បុរស​ពោះ​ម៉ាយ​​​​ម្នាក់​ឈ្មោះ​ចាប​ ធួន អាយុ​​២៨​ឆ្នាំ មាន​ទី​លំ​នៅ​​ក្នុង​ឃុំ​ពុក​​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល លួង​​​លោម​​​ចាប់​រំ​លោ​ភ​​​​​ជា​បន្ត​​បន្ទាប់​ទាំង​​២​​នាក់ កាល​ពី​វេលា​​​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​​១៥ ធ្នូ ។ ក្រោយ​មក​​​​​​ជន​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​​​​បញ្ជួន​​ទៅ​កាន់​អធិ​ការដ្ឋាន​នគរ​បាល​​ស្រុក​កង​មាស ដើម្បី​​សួរ​នាំ​​​ ។

ជន​សង្ស័យ​លួ​ចកាច់​សោ​ម៉ូតូ5ក​ន្លែង​ផ្អើល​ក្រុង​ស្វាយ​រៀង​ប៉ូលិស​ចាប់​ខ្លួន​បាន​ចំនួ​ន​2នាក់

Posted: 16 Dec 2012 09:45 PM PST

ជន​សង្ស័យ​កាច់​​សោ​ម៉ូតូ​ត្រូវ​ចាប់​ខ្លួន
ខេត្ត​ស្វាយ​រៀង​ ៖ សមត្ថកិច្ច​​​ប៉ូលិស​​ចាប់​បាន​ក្រុម​​​​ជនសង្ស័យ​​កាច់​សោ​.ក​ម៉ូតូ​​​​​​ចំនួន​២​នាក់​​ ក្រោយ​ពេល​ក្រុម​​​ជន​ទាំង​នេះ​​បានកាច់​សោ.ក​ម៉ូតូ​​​​៥​កន្លែង​​ផ្សេង​ៗ​គ្នា​​ រួច​យក​ម៉ូតូ​​​ទៅ​បាត់​​​២​គ្រឿងផង​​​​​​ ហើយ​ចាប់​បាន​មក​វិញ​​៣​គ្រឿង​​​ និង​ចាប់​បាន​​ម៉ូតូ​ក្រុម​​​​ជនសង្ស័យ​​ជិះ​​ធ្វើ​សកម្ម​ភាព​​​​មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ​វេលាម៉ោង​​​៧​យប់​​នៅ​ក្រុង​ស្វាយរៀង​ ។

ដីព្រៃ​ឈើ​ក្នុង​តំបន់​ចិន​ជក់​នៅ​ឃុំ​ស្រយ៉ង់ ខេត្ត​ព្រះវិហារ​ជន​ខិល​ខូច​កាប់​ទន្ទ្រានយក​ដី

Posted: 16 Dec 2012 09:40 PM PST

ទិដ្ឋ​ភាព​ដើម​ឈើ​ដែល​គេ​កាប់​បំផ្លាញ​យក​ដី 
ខេត្ត​ព្រះ​វិហារ ៖ ដី​ព្រៃឈើ​ប្រមាណ​ជាង​១០០​ហិកតា កំពុង​ត្រូវ​បាន​ឈ្មួញ​កាប់​បំផ្លាញ​យ៉ាង​សកម្ម​​ និង​បោះ​បង្គោល​ហ៊ុម​ព័ទ្ធ​ដី​ព្រៃឈើ​ ក្នុង​បំណង​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ក្នុង​ទំហំ​ផ្ទៃ​ដី​ប្រមាណ​ជាង​១០០​ហិកតា​ថែម​ទៀត ស្ថិត​ក្នុង​និយាម​កា​​(៤៥៣៦៧៥,១៥០១៩៧១)​នៃ​ចំណុច​ព្រៃ​ចិន​ជក់​ ក្នុង​ភូមិ​ស្រ​យ៉ង់​ត្បូង​ ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លែន ។ ការ​ហ៊ុម​ព័ទ្ធ​កាប់​ព្រៃ​ឈើ​ដ៏​រង្គាល​នេះ​ កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​រាជ​រដ្ឋា​ភិបាល​កំពុង​ដំណើរ​ការ​នយោ​បាយ​ចាស់​

កង​រាជ​អាវុធ​ហត្ថ​បង្ក្រាប​ខ្មាន់​កាំភ្លើង​ជិះ​រថយន្ត​ទំនើប

Posted: 16 Dec 2012 09:35 PM PST

ជន៥នាក់ជិះរថយន្តទំនើបមានកាំភ្លើងត្រូវឃាត់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​​ការិ​យាល័យ​សន្តិ​សុខ នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​​រាជ​ធានី​​​បាន​ឃាត់​ខ្លួន​យុវជន​៥នាក់​រួម​ជា​មួយ​រថយន្ត​​​ទំនើប​មួយ​គ្រឿង​ និង​​​អាវុ​ខ្លី​មួយ​ដើម ​បញ្ជូន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ដោយ​​ចោទ​​ប្រកាន់​​​ពី​បទ​កាន់​​កាប់​​ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ។ ក្រុម​ជន​ទំនើង​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​ទាំង​៥នាក់​នេះ​មាន១-​​ឈ្មោះ មួង ​​ឆៃលី អាយុ​២៥​ឆ្នាំ ​​​ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​​អនុ​សេនីយ៍ទោ និង​ជា​

កីឡា​ករ​ឆ្នើម​ផ្នែក​អុំទូក រត់​ម៉ូតូ​ឌុប​រថយន្ត​បុក​ស្លាប់​អំពាវ​នាវ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​រក​យុត្តិ​ធម៌

Posted: 16 Dec 2012 09:30 PM PST

រាជ​ធានី​ភ្នំពេញ ៖ រថយន្តកាមរី​ឆ្លាម ពណ៌​ស្ករ​ ​មួយ​គ្រឿងបើក​លឿន​ពេក​​បត់​ស្តាំមិន​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េពី​ក្រោយ​ពេញ​ទំហឹង​​ធ្វើឲ្យ​​ម៉ូតូ​ផ្លោង​ទៅ​លើសួន​ច្បារ​បណ្តាល​​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​​នៅ​​​នឹងកន្លែង​​ ​ឯ​​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។​ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​កាល​​ពីវេលា​​ម៉ោង​១២​​និង​​២០នាទី​​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី១៣​ ធ្នូ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩២​ខាង​មុខ​សណ្ឋា​គារ​សាន់​វេ​​ក្នុង

រាំ​ជាន់​ជើង​គ្នា​ក្នុង​ក្លិប​រាត្រី​ចេញម​ក​វិញ​ក្រុម​បដិ​បក្ស​ស្ទាក់​បាញ់​2គ្រាប់​របួស​ជើង​ធ្វេង

Posted: 16 Dec 2012 09:20 PM PST

ជនរងគ្រោះ
រាជធានី​ភ្នំពេញ​ ៖ គ្រាន់​តែរឿង​​​រាំ​ជាន់​ជើង​គ្នា​បន្តិច​បន្តួច​​នៅ​ក្នុង​ក្លិប​​​កម្សាន្ត​​​សោះ​ បុរស​ម្នាក់​​​​បាន​រង​របួស​​​ជើង​​​​ខាង​ឆ្វេង​ ដោយសារ​​​​ខ្មាន់​កាំ​ភ្លើង​​​​​តាម​បាញ់​​​ចំនួន​​មួយ​គ្រាប់​ កាល​ពី​វេលា​ម៉ោង​​​​៤​ទៀប​ភ្លឺ ថ្ងៃទី​​១៦​ ធ្នូ​​ នៅ​ភូមិ​​​បន្លា​ស្អិត សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ​ ។ ​ជន​រង​គ្រោះ​​ឈ្មោះ​ផេង សុផា ​អាយុ​៣០​ឆ្នាំ ​ជា​កម្មករ​សំណង់​ ស្នាក់នៅភូមិ​​អន្លង់ក្ងាន​ សង្កាត់​ឃ្មួញ​​​ បាន​ឱ្យដឹង​ថា ​មុន​ពេល​កើត​ហេតុ​​រូប​គេ​​ និង​មិត្តភក្តិ​​​

សម្តេច​ ហ៊ុន សែន នឹងអញ្ជើញ​​ទៅប្រទេស​ឥណ្ឌា​ ដើម្បី​ចូលរួម​​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២០ឆ្នាំ​នៃទំនាក់ទំនង​​អាស៊ាន-ឥណ្ឌា​

Posted: 16 Dec 2012 09:17 PM PST

រាជ​ធានីភ្នំពេញ​ ៖ យោង​តាមសេចក្តីជូនព័ត៌​មានរបស់ក្រសួងការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិចេញផ្សាយ​ជាសា​ធា​រណៈ​នៅថ្ងៃទី១៧ ធ្នូ ២០១២នេះ បានឲ្យដឹងថា សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំ​គណៈ​ប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា អញ្ជើញទៅចូល​រួម ​និងធ្វើសហ​ប្រធានក្នុងកិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍២០ឆ្នាំនៃទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ២០ដល់ថ្ងៃទី ២១ ធ្នូ ២០១២ នៅទីក្រុងញូដែល្លី សាធារណរដ្ឋឥណ្ឌា ។

ក្លិប Corinthians បំបាក់​​ Chelsea 1-0 លើក​ពាន​​រង្វាន់​​ FIFA Club World Cup ​ឆ្នាំ2012

Posted: 16 Dec 2012 09:12 PM PST

វីរ​បុរស​ Paolo Guerrero តែត​​​​​បាល់​បំប៉ោង​​សំណាញ់​​បញ្ចូល​ទី​​​ទៅ​លើ​ក្រុម​​​ម្ចាស់​ជើង​ឯក​​ទ្វីប​​អឺរ៉ុប​​ Chelsea បាន​១​គ្រាប​់​ក្នុង​​នាទី​​ទី​​៦៩​​ ​​​ជួយ​​ឱ្យ​​ក្លិប Corinthians ម្ចាស់​​ជើង​ឯក​​​ពាន​រង្វាន់​​ Cop Libertadores ទ្វីប​​អាមេរិក ​លើក​ពាន​​រង្វាន់​ FIFA Club Wolrd Cup 2012 នៅ​ក្នុង​ពហុ​កីឡដ្ឋាន​​ Nissan ទី​ក្រុង​​យូកូហាមា៉ កាល​ពី​​​រាត្រី​​​ថ្ងៃ​អាទិត្យ​​​ទី​១៦ ធ្នូ ឆ្នាំ​២០១២​ កន្លង​​​ទៅ​នេះ ។​

​សម្តេច​ហ៊ុន សែន អំពាវនាវឱ្យ​បញ្ឈប់ការ​ប្រើអំពើហិង្សា​នៅតាម​ព្រំដែន​កម្ពុជា-ថៃ

Posted: 16 Dec 2012 09:11 PM PST

រាជ​ធានីភ្នំពេញ​ ៖ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យ​បញ្ឈប់ការប្រើអំពើហិង្សាដាក់គ្នា​រវាងថៃ-កម្ពុជា ដែលនៅ​តាម​​ព្រំដែន និង ត្រូវចេះរួប​រួមសាម​គ្គី។ការអំពាវនាវរបស់សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ បានធ្វើ​ឡើងនៅ​​ព្រឹកថ្ងៃទី១៧ ធ្នូ ២០១២នេះ ក្នុងឱកាស​ដែលសម្តេចបានអញ្ជើញ​ជាអធិបតីក្នុងពិធី​សម្ពោធ​តំបន់ឧស្សាហ​កម្ម​សេដ្ឋ​កិច្ច​ពិសេស និង​​រោងចក្រជប៉ុន​យ៉ាហ្សាគី នា​ងកុក ។

សម្ពោធ​អគារ​ស្នាក់​ការ​កាក​បាទ​ក្រហម​ស្រុក​កណ្តៀង​ផ្តល់​អំណោយ​និង​អាហារ​ដល់​ជន​ចាស់​ជរា​និង​ជំងឺ​អេដស៍

Posted: 16 Dec 2012 09:10 PM PST

លោកបណ្ឌិតឧកញ៉ា ជា រតនា និងលោកជំទាវជាអធិបតី 
ខេត្ត​ពោធិ៍​សាត់​ ៖ អគារ​ទី​ស្នាក់​​ការ​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កណ្តៀង​​ ដែល​ទើប​ស្ថាប​នា​រួច​ បាន​​ធ្វើ​ពិ​ធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​កាលពី​ថ្ងៃទី​១៥ ធ្នូ ​​​ក្រោម​អធិបតី​ភាព​លោក​ឧកញ៉ា​បណ្ឌិតជា​ រតនា ទី​ប្រឹក្សា​​​រាជ​​រដ្ឋា​ភិបាល​ និង​លោក​ជំទាវ​ លី ហៀក រតនា ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​​​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន ​សែន ​ប្រធា​​​ន​កាក​បាទ​ក្រហម​កម្ពុជា ។​

សម្លាប់​​នាយក​​សាលា​ជន​​ដៃ​ដល់​យក​​សព​​ពន្លិច​​នៅ​​ក្នុង​​ស្រះ​​ទឹក​​ខាង​ក្រោយ​​ផ្ទះ​ស​ង្ស័យ​​អ្នក​​ស្គា​ល់​គ្នា

Posted: 16 Dec 2012 09:00 PM PST

លោកគ្រូ អ្នកគ្រូ មន្ត្រីឃុំ និងអ្នកភូមិផ្អើលនាំគ្នាចោមរោមមើលសព 
ខេត្ត​ព្រៃ​វែង ៖ ​ហេតុ​ការណ៍​​​ភ្ញាក់​ផ្អើល​​មួយ​បាន​កើត​ឡើង​​ទាំង​ព្រឹក​​​ព្រលឹម​​ ដោយ​សារ​​តែ​គេ​បាន​ប្រទះ​​​ឃើញ​​សព​បុរស​​ម្នាក់​​​​​នៅ​ក្នុង​ស្រះ​ទឹក​​ខាង​ក្រោយ​ផ្ទះ​ ហើយ​ខ្លួន​ប្រាណ​​ពោរ​ពេញ​​ទៅ​ដោយ​ស្នាម​​របួស​​ដែល​​ត្រូវ​ជន​​ដៃ​ដល់​​កាប់​​​ប្រហារ​​​ជា​ច្រើន​កន្លែង ។​​ ​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​៦​ព្រឹក​​ថ្ងៃ​ទី​​១៦ ធ្នូ ​​ឆ្នាំ​​២០១២​ ​នៅ​ខាង​ក្រោយ​ផ្ទះ​​ជន​រង​គ្រោះ​​​ ​​ស្ថិត​ក្នុង​ភូមិ​​​​ចំណង​ទាក ឃុំ​​ពាម​​មន្ទារ ​ស្រុក​កំពង់​ត្របែក ​​ដែល​ជន​រង​គ្រោះ​​​ឈ្មោះ​​

អេហ្ស៊ីប​ ៖ 56%​គាំទ្រ​​គម្រោង​​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​បោះ​​ប្រជាមតិ

Posted: 16 Dec 2012 08:12 PM PST

ជ្រលក់​ទឹក​ថ្នាំ​​ក្រោយបោះ​ប្រជាមតិ​ហើយ​
កាសែត​រដ្ឋ​អេហ្ស៊ីប​​AL-AHRAM រាយ​ការណ៍​កាល​ពី​ថ្ងៃទី​​១៦ ធ្នូ​ថា​​លទ្ធផល​​មិន​ទាន់​ផ្លូវ​ការ​នៃ​​ការ​បោះ​​ប្រជាមតិ​​លើ​គម្រោង​​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នា​ដំណាក់​កាល​​ទី​មួយ​​បង្ហាញ​ថា អ្នក​​​​​​​បោះ​ឆ្នោត​​​​អេហ្ស៊ីប​​ក្នុង​ថ្ងៃទី​​មួយ​​នៃការ​បោះ​ប្រជាមតិ​​នោះ​​៥៦,៥%​​បានគាំ​ទ្រ​​​​គម្រោង​រដ្ឋ​ធម្មនុញ្ញ​នេះ ។

ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​កង់​ Tour de Franceឆ្នាំ 2014​​នឹង​ចាប់ផ្តើម​លើ​ទឹក​ដី​អង់​គ្លេស​

Posted: 16 Dec 2012 08:12 PM PST

​២-៣ដំ​ណាក់​ដំ​បូង​នៃ​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​កង់​ Tour de Franceឆ្នាំ ២០១៤​នឹង​ចាប់ផ្តើម​នៅ​លើ​ទឹក​ដី​អង់​គ្លេស​ភាគ​ខាង​ជើង​ដែល​នេះ​គឺ​ជា​លើក​ទី​១​របស់​ព្រឹត្តិ​ការ​ណ៍​ធួ​ដ៏ធំ​មួយ​នេះ ។ ​យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រ​ណាំង​បាន​ឱ្យ​ដឹង​ថា ២​ដំ​ណាក់​ដំ​បូង​នឹង​ចាប់​ផ្តើមនៅ​ក្នុង​ទី​ក្រុង Yorshireខណៈ​ដំ​ណាក់​ទី​៣​នឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ហើយ​បញ្ចប់​ក្នុង​ទី​ក្រុង​ឡុងដ៍ ។

ប្រ​ធាន​អូ​ឡាំ​ពិក​ក្រុង​ឡុង​ដ៍2012​ទទួល​បាន​ពាន​កិត្តិ​យស​ BBC «Lifetime Achievement Award»

Posted: 16 Dec 2012 08:12 PM PST

Lord Coe ដែល​​បាន​ដឹក​នាំ​រៀប​ចំ​ព្រឹត្តិ​ ការ​ណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​ឡុងដ៍​​ឆ្នាំ​២០១២​ប្រ​កប​​ដោយ​ជោគជ័យ​កាល​ពី​ខែ​កក្ក​ដា​កន្លង​មក ​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​ពាន​កិត្តិ​យស​ «BBC Lifetime Achievement»ក្នុង​កម្ម​វិធី Sports Personality Show ។ ​យោង​តាម​នា​យក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ដេវីដ ខាមេរ៉ុន​ លោក​ Coe​ដែល​ជា​​អតីត​អត្ត​ពលិក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​វិញ្ញាសា​រត់​

កីឡាករ​ចិន Chen Long ឈ្នះ​ជើង​ឯក​ប្រ​កួត​វាយ​សី​លើ​ទឹក​ដី​របស់​ខ្លួន​

Posted: 16 Dec 2012 08:12 PM PST

Cheng Longបានយក​ឈ្នះ​ពាន​ជើង​ឯក​វាយ​សី BWF Superseries Finalsវគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន Du Pengyuនៅ​ទី​លាន Shenzhen Bay Sports Centre ប្រ​ទេស​ចិន ។ ​Long ​ក្នុង​នាម​ជា​កីឡាករ​លេខ​២​នៃ​​កម្ម​វិធី​បាន​បំ​បាក់​ Pengyuក្នុង​លទ្ធផល​ពិន្ទុ ២១-១២ និង ២១-១៣ទទួល​បាន​ពាន​ជើង​ឯក​យក​មក​គ្រប់​

ចាប់ខ្លួន​​អ្នក​ជួញ​ដូរ​គ្រឿងញៀន​​២​នាក់​រឹប​អូស​យ៉ាម៉ា​​បាន​២០០​គ្រាប់​ នៅ​ស្រុក​សំពៅ​លូន​

Posted: 16 Dec 2012 07:44 PM PST

ជនសង្ស័យ
ខេត្ត​បាត់​ដំបង ៖ ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​១៥ ​ខណៈ​​កំពុង​ធ្វើ​​ដំណើរ​តាម​ផ្លូវ​ដល់​ចំណុច​​ភូមិ​អូរ​ចំណិប ​ឃុំ​តា​ស្តា ​ស្រុក​សំពៅ​​លូន ​ក្រោយ​ពី​សង្ស័យ​ថា ​ពួក​គេ​មាន​រក្សា​ទុក​គ្រឿងញៀន​​ខុស​ច្បាប់​​នៅ​ជាប់​ខ្លួន ។ ​លោក​ពេជ្រ សារ៉ែន ​អធិការ​ស្រុក​សំពៅ​លូន​ឱ្យ​ដឹងថា សមត្ថ​កិច្ច​​របស់​លោក​បាន​រក​ឃើញថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ចំនួន​២០០​គ្រាប់ ​ពី​ជន​ទាំង​២​

លោក​ឆាវេស​បន្ត​កិច្ច​​ការ​ប្រធានាធិបតី​ក្រោយ​វះកាត់​នៅគុយបា

Posted: 16 Dec 2012 07:41 PM PST

ួក​អ្នក​​គាំទ្រ​​លើក​រូប​លោក​​ឆាវេស​ និង​ទង់ជាតិ​
រដ្ឋមន្ត្រី​​​ក្រសួង​​វិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​​​វេណេ​ស៊ុយ​អេឡា​​​លោក​ហ្ស៊ក អារី​ហ្សា រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​១៦ ធ្នូ ​ពី​ទី​ក្រុង​​ឡា​ហាវ៉ាន​​មក​ថា លោក​ប្រធានាធិបតី​​ហ៊ូហ្គោ​ឆា​វេស​ ដែល​ទទួល​ការ​​​វះកាត់​​កាល​ពី​ថ្ងៃទី​១១ ធ្នូ ​នៅ​ប្រទេស​គុយ​បា​​ដោយ​សារ​​​ជំងឺ​មហារីក​​បាន​​​​បន្ត​ការ​ងារ​​​ជា​មេដឹក​នាំ​​ប្រទេស​ពី​គុយបាមក​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!