Koh Santipheap Daily

Koh Santipheap Daily


ឈើប្រណីត​ដឹកជញ្ជូន​ឆ្លងកាត់ក្រុង​សែនមនោរម្យ​ញឹកញាប់ មេព្រៃ​សែនមនោរម្យមិនដឹង​យ៉ាងម៉េច?​

Posted: 15 Dec 2012 11:30 PM PST

រាជធានីភ្នំពេញ​ ៖ ជំនួញ​ឈើប្រណីត​​កំពុង​​មានសកម្មភាពខ្លាំងក្លា​​ ហើយត្រូវ​​បាន​ឈ្មួញ​ប្រមូលដឹកជញ្ជូនរាល់​យប់​ចូលស្តុកទុក​នៅជាយៗក្រុង​ សែន​មនោរម្យ​​ ដើម្បីបន្តដឹកទៅលក់នៅទីផ្សារបរទេស ដោយពុំ​មាន​ការយកចិត្តទុកដាក់​ពីសំណាក់​មន្ត្រី​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឡើយ ឬថាគេ​ត្រូវរ៉ូវគ្នា​ ក៏មិន​ដឹង​បាន​ជាសកម្មភាព​ដឹកឈើ​​-ស្តុក​​ឈើ​ចេះតែរលូន ខណៈ​តំបន់នេះ​ស្ថិតនៅ​​

ការផ្តល់​ជូនដ៏​មហស្ចារ្យ​ពី Samsung ក្នុងពិព័រណ៍​ភូមិមួយផលិតផលមួយ

Posted: 15 Dec 2012 11:06 PM PST

​លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ ​ ក្នុងពិធីពិព័រណ៍​ខេត្ត​មួយ​ផលិត​ផល​មួយ​
​រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី​១៥ ធ្នូ ២០១២ ក្នុងឱកាស​​​ពិព័រណ៍​ខេត្ត​មួយ​ផលិត​ផល​មួយ​ដែលប្រារព្ធ​​​នៅមជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និ​បាត​កោះពេជ្រ ​ក្រុម​ហ៊ុន ​ឈានមុខគេ ក្នុង​វិស័យ​បច្ចេក​វិទ្យាទូរស័ព្ទ​​ចល័ត​​ និងគំនិតច្នៃប្រឌិត​​ខ្ពស់នៃ​បច្ចេក​វិទ្យា Samsung ​បានផ្តល់​ឱកាស​ដ៏ល្អកម្រ​​រកបាន គឺ​រាល់​​អតិថិជន​​ទាំង ឡាយណា​ដែលជាវ​ទូរស័ព្ទ​​ ឬ Tablet ស៊េរី​ណាមួយ​នៅស្តង់​​ Samsung

ស្មាស់​រីវូ​ជិះ​បុក​ពីក្រោយ​​រថយន្ត​វីតូស​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់

Posted: 15 Dec 2012 10:32 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានរង​របួស​ធ្ងន់ ខណៈ​​ជិះ​ម៉ូតូទៅ​បុក​​ពីក្រោយ​​រថយន្ត​ដួល​បោក​ក្បាល​នឹង​រថយន្ត​រួច​រមៀល​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់ ចំណែក​អ្នក​បើករថយន្ត​​ក្រឡេក​ឃើញ​រង​របួស​ធ្ងន់​បាន​បើក​រត់​គេច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅមុខ​សណ្ឋា​គារ​អិុនធើរខន ​តាមបណ្តោយ​មហា​វិថី​ម៉ៅសេទុង ក្នុង​សង្កាត់​ទួល​ស្វាយ​​ព្រៃទី​២ ខណ្ឌ​ចំកា​មន កាល​ពី​វេលា​ម៉ោង​​១០​និង​២០​នាទី​យប់​ថ្ងៃទី​​១៥ ធ្នូ ២០១២។​

អា​ប្រា​ហាំ​ផ្តួល​ប៊ូត​ឡា​ក្នុង​ទឹក​ទី​៨​ការ​​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​

Posted: 15 Dec 2012 10:23 PM PST

កីឡាករ​អា​ល្លឺ​ម៉ង់​អា​ទ័រ អា​ប្រា​ហាំ​ការ​ពារ​បាន​ដោយ​ជោគជ័យ​នូវ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​ទម្ងន់ ៧៦,២​គី​​ឡូ​​ក្រាម​​របស់​ខ្លួន​ក្រោយ​ពី​បានយក​ឈ្នះ​កីឡាករ​បា​រាំង​មេឌី ប៊ូត​ឡា​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​៨​នៅ​សង្វៀន​ O2 World ក្រុង​បែ៊រឡាំង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​ធ្នូ ។​

តុល្យការ​ថ្មី​​នៃការ​បាញ់​ប្រហារ​​​​ក្នុង​សាលាអាមេរិក​មួយ​ចំនួន​​អ្នក​ស្លាប់​​ឡើង​ដល់​​​​28​នាក់​

Posted: 15 Dec 2012 10:23 PM PST

នាំ​គ្នា​ធ្វើ​​បាតុកម្ម​​ក្រោយ​ការ​បាញ់​ប្រហារ​
ប៉ូលិស​​​រដ្ឋ​ខេន​​​​​​​នេក​ធីខត រាយ​ការណ៍​ថា ការ​បាញ់​ប្រហារ​​​ដែល​កើត​មាន​​​កាល​ពី​ព្រឹក​​​ថ្ងៃទី​១៤ ធ្នូ​កន្លងមក​​នេះ​ក្នុង​សាលា​រៀន​​​មួយ​នៃ​រដ្ឋ​​ខេន នេក​ធីខត ភាគ​ឦសាន​​​សហរដ្ឋ​អាមេរិក​​​​ចំនួន​​​អ្នក​ស្លាប់​ឡើង​ដល់​​២៨​នាក់​​ ក្នុង​នោះ​មាន​​កុមារ​​​២០​នាក់​​​ និង​មនុស្ស​​ពេញ​វ័យ​៨​នាក់​ ។

​ពួក​​តាលីបង់​​វាយ​ប្រហារ​​​ព្រលាន​​យន្តហោះ​​ក្រុងប៉េសាវ៉ា​​ប៉ាគី​ស្ថាន​​​ស្លាប់​​4​នាក់​

Posted: 15 Dec 2012 10:23 PM PST

កង​កម្លាំង​​សន្តិ​សុខ​​នៅព្រលាន​យន្ត​ហោះ​​​ដែលរង​ការវាយ​ប្រហារ
ពួក​តាលីបង់​​ប៉ាគី​ស្ថាន​​​កាល​ពី​យប់​ថ្ងៃទី​​១៥ ធ្នូ ​បាន​ប្រកាស​​ពី​ការ​ទទួល​​ខុស​ត្រូវ​​​លើការ​វាយ​ប្រហារ​​​អត្ត​ឃាត​​ប្រឆាំង​​​​ព្រលាន​យន្ត​ហោះ​​​អន្តរ​ជាតិ​​ក្រុង​ប៉េសាវ៉ា ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​ ដែល​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​៤នាក់​ និង​របួស​​៥០​នាក់​​ ។តាម​ទូរស័ព្ទ​​​​អ្នក​នាំ​ពាក្យ​របស់​ពួកតាលី​បង់​​​លោក​EHSANULLAH EHSAN ​បាន​និយាយ​​​ពី​កន្លែង​​​​មួយ​មក​ថា យើង​បាន​​ធ្វើការ​វាយ​ប្រហារ​​អត្ត​ឃាត​​នេះ​

ចិន​៖ មនុស្ស​​4នាក់​ចាប់​ខ្លួននៅ​​​​ចុង​គិញ​​​​ដោយ​​សារ​​បំផ្លោង​ពាក្យ​​ចចាម​​​អារ៉ាម​​​​​ពី​ការ​​រលាយ​នៃ​ពិ​ភព​លោក​​

Posted: 15 Dec 2012 10:23 PM PST

​ប៉ូលិស​​​​រាយ​ការណ៍​​កាល​ពី​​ថ្ងៃ​ទី​​១៥ ធ្នូ ​​ថា មនុស្ស​​​៤នាក​់​​បាន​ត្រូវ​​ចាប់​ខ្លួន​​ក្នុងទី​ក្រុង​​ចុង​គិញ​ ​ភាគ​និរតី​​ចិន​ ដោយ​សារ​​ការ​ដើរ​​បំផ្លោង​​​ពាក្យ​​ចចាម​​អារ៉ាម​​ពី​ការ​​រលាយ​​នៃ​ភព​​ផែន​ដី​ ។​​ការិយា​ល័យ​​សន្តិ​សុខ​​​​សាធារណ​ៈ​ទី​ក្រុង​​ចុង​គិញ​​​បញ្ជាក់​ថា ​បុរស​​​២នាក់​​​​ដែល​ប្រើ​​ប្រដាប់​​​បំពង​​សំឡេង​​មួយ​ដើរ​​ប្រកា​ស​ពី​ការ​​រលាយ​​នៃ​ពិភព​​លោក​​តាម​​វិថី​​ទាំង​ឡាយ​​បាន​ទទួល​​ការ​ឃុំ​ឃាំង​​​រដ្ឋ​បាល​​រយៈ​​

លោក​​ស្រី​​​ហ៊ីល​ឡា​រី​គ្លីន​តុន​​​មាន​​បញ្ហា​​ខួរ​ក្បាល​​​បន្តិច​​ក្រោយ​ការ​​សន្លប់​​

Posted: 15 Dec 2012 10:23 PM PST

លោក​​​ស្រី​​​គ្លីន​តុន​
​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អា​មេរិក​​ លោក​ស្រី​​ហ៊ីល​​ឡា​រី​​គ្លីន​តុន​​ អាយុ​​៦៥​ឆ្នាំ ​​មាន​បញ្ហា​​ខួរ​ក្បាល​​ក្រោយ​​ពី​លោក​ស្រី​​សន្លប់​​ ហើយ​ត្រូវ​​សម្រាក​ព្យា​បាល​​ខ្លួន​រយៈ​​ពេល​​​ជា​ច្រើន​ថ្ងៃ​ ។ នេះ​​​​ជា​ការ​​​ប្រកាស​​កាល​ពី​​ថ្ងៃ​ទី​​១៥ ​ធ្នូ ​របស់​ក្រសួង​​ការ​បរ​ទេស​​​អាមេរិក​​១​សប្តាហ៍​​ក្រោយ​​ពី​​​សេច​ក្តី​រាយ​ការណ៍​​ថា​លោក​​ស្រី​​​​​ទទួល​រង​ការ​​វាយ​ប្រហារ​​ពី​​វីរុស​​​ក្រពះ​​មួយ​​មក ។​

អា​ប្រា​ហាំ​ផ្តួល​ប៊ូត​ឡា​ក្នុង​ទឹក​ទី​៨​ការ​​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​

Posted: 15 Dec 2012 10:23 PM PST

ារ​ប្រ​កួត​គ្នា​រវាង​អា​ប្រា​ហាំ​និង​ប៊ូត​ឡា
កីឡាករ​អា​ល្លឺ​ម៉ង់​អា​ទ័រ អា​ប្រា​ហាំ​ការ​ពារ​បាន​ដោយ​ជោគជ័យ​នូវ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​ទម្ងន់ ៧៦,២​គី​​ឡូ​​ក្រាម​​របស់​ខ្លួន​ក្រោយ​ពី​បានយក​ឈ្នះ​កីឡាករ​បា​រាំង​មេឌី ប៊ូត​ឡា​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​៨​នៅ​សង្វៀន​ O2 World ក្រុង​បែ៊រឡាំង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​ធ្នូ ។​

ពួក​ប្រឆាំង​​​​​ច្រើន​​សិប​នាក់​ចាប់​ខ្លួន​​​​​ពេល​ធ្វើ​បាតុកម្ម​​​ប្រឆាំង​លោក​​​ពូទីន

Posted: 15 Dec 2012 10:23 PM PST

បាតុកម្ម​​ប្រឆាំង​​​លោក​ពូ​ទីន​​នៅក្រុង​មូ​ស្គូ
ពួក​ប្រឆាំង​​​រុស្ស៊ី​ជា​ច្រើន​​សិប​នាក់​​ក្នុង​នោះ​​មាន​មេដឹក​នាំ​​ប្រឆាំង​លោក​​អាឡិច​​សីណាវ៉ាលនី និង​លោក​​ស័រ​ហ្គេយ​​អ៊ូ​ដាល់​សូវ ​បាន​ត្រូវ​​​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃទី​​១៥ ធ្នូ ​នៅក្រុង​​មូស្គូ ក្នុង​ពេល​ដែល​​​ប៉ូលិស​​បំបែក​​បាតុកម្ម​ប្រឆាំង​មួយ​​រំលឹក​​ដល់​ខួប​លើក​ទី​​១ នៃ​ចលនា​តវ៉ា​​​ប្រឆាំង​​​​នឹង​លោក​​វ្លា៉ឌីមៀរ​​ពូ​ទីន​ ។

រថយន្ត​៣​គ្រឿង​បុក​តគ្នា​ រថយន្ត​បុក​ក្រោយ​គេ​ជាអ្នក​​សង​សំណង

Posted: 15 Dec 2012 07:56 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​​បត់​ត្រឡប់​ក្រោយ ​រថយន្ត​២​គ្រឿង​ទៀត​បើក​ពី​ក្រោយ​​ចាប់​ហ្វ្រាំង​​មិន​ទាន់​​ជ្រុល​ទៅ​បុក​បន្ត​គ្នា​​ទាំង​៣​គ្រឿង​តែ​ម្តង ​ចុង​បញ្ចប់​រថយន្ត​បុក​ក្រោយ​គេ​ជា​អ្នក​សង​សំណង​ទៅ​រថយន្ត​២​គ្រឿង​ខាងមុខ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​​​និង​៥​នាទី​យប់​ថ្ងៃទី​១៥ ធ្នូ នៅ​ចំណុច​ស្តុប​បឹង​សាឡាង មុខ​ផ្សារ​ដើម​គ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។

​ចោរ​កាច់សោ​ម៉ូតូ​៥​កន្លែង​ជាប់គ្នា​សម្រេច​​២ករណី​ សមត្ថ​កិច្ច​ក្របួច​បាន២នាក់

Posted: 15 Dec 2012 07:40 PM PST

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
ខេត្តស្វាយរៀង ៖ សមត្ថ​កិច្ច​ប៉ូលិសបាន​បង្ក្រាប​ក្រុមចោរ​កាច់សោ​.ក​ម៉ូតូ​​​​២នាក់​​ក្នុងចំណោម​៣នាក់ ​បន្ទាប់​ពីពួកគេ​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​៥​កន្លែង​ផ្សេងគ្នា រួចយកម៉ូតូ​​ទៅ​បាត់២គ្រឿង និងចាប់បាន​មកវិញ​៣គ្រឿង ​ព្រមទាំង​​រឹបអូស​បានម៉ូតូ​ក្រុមចោរ​ជិះ​ធ្វើសកម្មភាព​១គ្រឿង​​កាលពីថ្ងៃទី​១៣ ធ្នូ ២០១២ ​វេលាម៉ោង​៧យប់នៅក្រុងស្វាយរៀង ។

នារីវ័យ​​ក្មេង​ស្រវឹង​​ធ្លាក់​ភ្នែក​បើក​រថយន្ត​ទៅ​បុក​ម៉ូតូ​វីវ៉ា​​របួស​ធ្ងន់​២​នាក់​

Posted: 15 Dec 2012 07:40 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​វ័យ​ក្មេង​បើក​បរ​រថយន្ត​​ទាំង​ស្រវឹង​​ជោក​ជាំ​​ទៅ​បុក​ម៉ូតូ​វីវ៉ា បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​២​នាក់ ហើយ​បើក​រត់​គេច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​​បាន​កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ ធ្នូ នៅតាម​ផ្លូវ​លេខ​៦១​កែង​៩២​ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌​មាន​ពី​ប៉ូលិស​បាន​ឱ្យ​ដឹងថា រថយន្ត​កូរ៉ូឡា ពណ៌ស្ករ បើក​​ដោយ​នារី​វ័យ​ក្មេង​ម្នាក់​ធំក្លិន​ស្រា​ហួង តាម​ផ្លូវ​លេខ​៦១ ពី​ជើង​ទៅត្បូង ​ចំណែក​ម៉ូតូ​

ជិះ​ម៉ូតូ​លឿន​បែក​កង់​មុខ​ដួល​របួស​ធ្ងន់-ស្រាល​៣​នាក់

Posted: 15 Dec 2012 07:36 PM PST

ស្ត្រី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ប៉ៃលិន ៖ ស្ត្រី​២​នាក់​​បាន​រង​របួស​ធ្ងន់​សន្លប់​​នៅ​នឹង​កន្លែង និង​អ្នក​​បើក​ម៉ូតូ​​រង​របួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​លឿន​ពេក​បែក​កង់​​មុខ​​ដួល​ច្រងាប់​ច្រងិល​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១២ ធ្នូ ២០១២ ត្រង់​ចំណុច​​ភូមិ​ភ្នំរាំង សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ហើយត្រូវ​បាន​អ្នក​ជិត​ខាង​ឃើញ​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ ។

ផឹកទឹក​​ត្នោត​ជូ​រក្លែម​​សាច់​ឆ្កែ​​ស្រវឹង​ធ្លាក់​ភ្នែក​​កាន់​ពូថៅ​ដើរ​បង្ក​រឿង​​រក​កាប់​​អ្នក​ដទៃត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​

Posted: 15 Dec 2012 07:29 PM PST

មនុស្សជាច្រើន​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ មាន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​នៅលើ​ដងផ្លូវ​សាធារណៈ​ដោយ​សារ​តែ​បុរស​ម្នាក់​បាន​ផឹក​​ទឹកត្នោត​ជូរក្លែម​​សាច់​ឆ្កែ​​ស្រវឹង​យ៉ាង​ជោក​ជាំ​រហូ​ត​ដល់​លេច​អាចម៍​​ចេញ​មក​​ដោយ​មិន​ដឹង​ខ្លួន​ស្អុយ​រក​ទៅ​ជិត​មិន​បាន និង​បាន​កាន់​ពូថៅ​​នៅ​ក្នុង​ដៃ​ដើរ​គំរាម​រក​រឿងកាប់​អ្នក​ដទៃ ព្រម​ទាំង​បោច​ទាញ​​ខ្សែ​​ភ្លើង​នៅ​ក្លិប​ឌីស្កូ​មួយ​កន្លែង​ ហើយ​ក៏​ត្រូវ​កម្លាំង​​សន្តិ​​សុខ​យាម​នៅ​ក្លិប​នោះ​ចាប់​ដក​យក​ពូថៅ និង​ហៅ​កម្លាំង​សមត្ថ​កិច្ច​​ប៉ូលិស​​ឱ្យ​ទៅ​ឃាត់​

ម៉ូតូម៉ាក​គុប​បុក​ជា​មួយ​រថយន្តឡិចស៊ីស​បត់​ចូល​ចាក់​សាំង​ចំទ្វារ​មុខ​របួស​ធ្ងន់​

Posted: 15 Dec 2012 07:09 PM PST

មនុស្សជាច្រើន​មក​ចោមរោម​មើល​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក​គុប​ពណ៌ទឹក​ប្រាក់ មួយ​គ្រឿង​​បាន​បើក​​ក្នុង​ល្បឿន​​លឿន​ទៅ​បុក​រថយន្ត​ម៉ាក​ឡិចស៊ីស​ RX300 ពណ៌ស មួយ​គ្រឿង​​ចំ​ទ្វារ​ខាង​មុខ​នៅ​ពេល​​ដែល​រ​ថយន្ត​បត់​ចូល​ចាក់​សាំង​ បណ្តាល​ឱ្យ​អ្នក​បើក​​បរ​ម៉ូតូ​​រង​របួស​ធ្ងន់​បញ្ជូនទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ឯក​ជន ។ ​គ្រោះ​ថ្នាក់​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​​យប​់​ថ្ងៃទី​​១៥ ធ្នូ ២០១២ នៅតាម​​ផ្លូវ​លេខ​២៧១ ​មុខ​ស្ថានីយ​តូតាល់​ក្នុង​សង្កាត់​​បឹង​​សាឡាង ​ខណ្ឌទួលគោក ។

ឡិចស៊ីស​៤៧០ ស្រវឹង​បុក​កូរ៉ូឡា​​ ហើយ​​ចោទ​រក​រឿង​ឈ្លោះ​​​បែក​ផ្សែង​

Posted: 15 Dec 2012 06:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​ឡិចស៊ីស​៤៧០ ពណ៌ស្ករ ​បើក​បុក​ពី​មុខ​រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ បណ្តាល​ឱ្យ​ស្រុញ​ខាង​មុខ​ហើយ ចោទថា រថយន្ត​កូរ៉ូឡា​​ជាអ្នក​​បុក​រថយន្តរបស់​គេ ថែមទាំង​និយាយ​រក​រឿងផ្អើល​​សមត្ថ​កិច្ច និង​អ្នក​ធ្វើ​​ដំណើរ​តាម​ផ្លូវ​ចោម​រោម​មើល ។ ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​១​និង​៣០​​នាទី​​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​១៦ ធ្នូ ២០១២ នៅ​ចំណុច​ស្តុប​ពេទ្យ​ចិន តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ កែង​​មហា​វិថី​ព្រះ​

រថយន្ត​​រ៉ង់រ៉ូវែរ បុក​រ៉ឺម៉ក​​ម៉ូតូ​​របួស​ធ្ងន់-ស្រាល​៤​នាក់​

Posted: 15 Dec 2012 06:40 PM PST

ជនរងគ្រោះត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​ម៉ាក​រ៉ង់​រ៉ូវែរ ពណ៌​ខ្មៅ មួយ​គ្រឿង​​​បើក​ចាក់​កួររ​ង្វង់​មូល​វិមាន​​ឯក​រាជ្យ​​ បណ្តាល​ឱ្យ​​ក្រឡាប់​ ហើយ​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ដែល​បើក​​បញ្ច្រាស​ទិស​គ្នា​លាន់​ដូចរន្ទះ​​នៅ​លើ​មហា​វិថី​ព្រះ​​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​​ដូនពេញ កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ ធ្នូ ២០១២ ។ នៅ​ក្នុង​ហេតុ​ការណ៍គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់​-ស្រាល​​៤​នាក់​ ក្នុង​នោះ​​មាន​ស្ត្រី​​

វិភាគ​បាល់​ទាត់អង់​គ្លេសប្រឺមី​ញេលីក​ចុងសប្តាហ៍​នេះ

Posted: 15 Dec 2012 06:33 PM PST

ការ​ប្រកួត​​បាល់​​ទាត់​​អង់​គ្លេស​ប្រឺ​មី​ញេ​​លីក​ជុំ​ទី​ 17 សម្រាប់​ចុង​សប្តាហ៍​នេះមាន 8 ប្រកួត ។ ​ក្រុម Man City មាន​ប្រៀប​ជាម្ចាស់​ផ្ទះ​ Newcastle ​ចំណែក​ឯ​ Man Utd , Liverpool , Everton , Tottenham សង្ឃឹម​រក​បាន​បី​ពិន្ទុ​ ។

ក្រុម Atletico ​មិនដែល​ឈ្នះ​នៅ​ផ្ទះ Barcelona ឯ​ Real M​,Valencia នឹងបន្ត​ឈ្នះគូ​ប្រកួត​របស់​ខ្លួន

Posted: 15 Dec 2012 06:33 PM PST

ការ​​ប្រកួត​​បាល់​​ទាត់​​អេស្ប៉ាញ​​​ព្រីមេរ៉ា​លី​​ហ្គា​​ជុំ​ទី 16 សម្រាប់​រាត្រី​​​ចុង​សប្តាហ៍​នេះ​មាន 8 ប្រកួត ។ ក្រុម Atletico មិន​ដែល​​ទទួល​ជ័យ​ជម្នះ​នៅ​ផ្ទះ​​ Barcelona ខណៈ​ Valencia, Real M នឹង​បន្ត​ឈ្នះ​គូ​ប្រកួត ។

បាល់​ទាត់​​បារាំង​ឡឺសំ​ផ្ចូ​ណា​ជុំ​ទី​18​សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​9​ប្រកួត​ Paris SG ជួប Lyon ប្រជែង​​គ្នា​យក​លេខ​1​ក្នុង​​តារាង រីឯ Marseille ជា​​ជម្រើស​​ល្អ​

Posted: 15 Dec 2012 06:33 PM PST

ការ​​ប្រកួត​​បាល់​​ទាត់​​​​បារាំង​​​ឡឺ​សំ​​​ផ្ចូណា​​ជុំ​​ទី​ 18 សម្រាប់​​​រាត្រី​​ចុង​សប្តាហ៍​នេះ​​មាន 9 ប្រកួត ។ ក្រុម Paris SG ជួប​ Lyon ប្រជែង​​​គ្នា​យក​​លេខ​​1 ក្នុង​តារាង​​​ ចំណែក​ឯ Marseille និង Montpellier ជា​ជម្រើស​​ល្អ ។

ការ​លក់​រាយ​របស់​អាមេរិក​កើន​ឡើង​នៅ​ខែ​វិច្ឆិកា​

Posted: 15 Dec 2012 06:28 PM PST

ក្រសួង​ពាណិជ្ជ​ក​ម្ម​អាមេរិក​បាន​ឱ្យដឹង​​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​លក់​រាយ​របស់​អាមេរិក​មាន​សន្ទុះ​កើន​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា​ដោយ​សារ​ការ​លក់​រថ​យន្ត​កើន​ឡើង​។​ការ​លក់​រាយ​កើន​០,៣​%​​ខណៈ​ដែល​កាល​ពី​ខែ​មុន​នេះ​ធ្លាក់​ចុះ​០,៣​%​ ។

ប្រាក់​ចំ​ណេញ​របស់​ក្រប​ខ័ណ្ឌ Wimbledonប្រ​ចាំ​ឆ្នាំ​​2012​កើន​ឡើង​7ភាគ​រយ​

Posted: 15 Dec 2012 06:10 PM PST

សមា​គម​កីឡា​វាយ​កូន​បាល់​ចក្រ​ភព​អង់​គ្លេស​(LTA)​បាន​ឱ្យ​ដឹង​ថា ព្រឹត្តិ​ការ​ណ៍​​​ប្រ​កួត​ Wimbledon Championships​ប្រ​ចាំ​ឆ្នាំ​២០១២​ទទួល​បាន​ប្រាក់​ចំ​ណេញ​កើន​ឡើង​ចំ​នួន​៧​ភាគ​រយស្មើ​នឹង​ ៣៧,៨​លាន​ផោន​ ។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ សមា​គម LTAបាន​ចំ​ណាយ​ទឹក​ប្រាក់​១២,៣​លាន​ផោន​វិនិ​យោគ​លើ​ការ​អភិ​វឌ្ឍ​កីឡាករ​/កីឡាការិនី​វាយ​កូន​បាល់​ក្នុង​ប្រ​ទេស​ហើយ​ចំ​នួន​ទឹក​ប្រាក់​ជាង​១៧​លាន​​ផោន​ផ្សេង​ទៀត​ត្រូវ​បាន​វិនិ​យោគ​លើ​ការ​ជំ​រុញ​ឱ្យ​មាន​ការ​ចូល​រួម​គាំ​ទ្រ​ប​ន្ថែមលើ​​វិ​ស័យ​កីឡា​មួយនេះ​​ពី​សំ​ណាក់​​ប្រ​ជា

សកម្ម​ភាព​ផលិត​កម្ម​ចិន​ឡើង​ខ្ពស់​ដល់​ទៅ​១៤​ខែ​​

Posted: 15 Dec 2012 06:10 PM PST

​
​ក្រុម​ហ៊ុន​ធនាគារ​ HSBC បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា សកម្ម​ភាព​ផលិត​កម្ម​ចិន​បាន​ឡើង​ខ្ពស់​ដល់​ទៅ​១៤​ខែ​គិត​ត្រឹម​ខែ​ធ្នូ​នេះ​ដោយ​សារ​តម្រូវ​ការ​ក្នុង​​ស្រុក​ល្អ​ប្រសើរ​បើ​ទោះ​បី​​ជា​តម្រូវ​ការ​ក្រៅ​ប្រទេស​នៅ​តែ​ទន់​ខ្សោយ​ក៏​ដោយ ។ នេះ​បញ្ជាក់​​ឱ្យ​ឃើញ​ថា ប្រទេស​ដែល​មាន​សេដ្ឋ​​កិច្ច​ធំ​បំផុត​លំដាប់​ទី​២​លើ​​ពិភព​លោក​មួយ​នេះ​កំពុង​ងើប​ឡើង​វិញ​ ។

ប្រ​ធាន Ryder Cupថ្មី​របស់​អា​មេរិក​ចង់​បាន​កីឡាករ​ថៃ​ហ្គ័រ វូដ​ជា​សមា​ជិក​របស់​ខ្លួន​

Posted: 15 Dec 2012 06:10 PM PST

​ទោះ​បី​ជា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ថៃ​ហ្គ័រ វូដ​មិន​ទទួល​បាន​ជ័យ​ជម្នះ​ជា​ដុំ​កំ​ភួន​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​ក្រ​សែ​ភ្នែក​កីឡាករ​ជើង​ចាស់​មួយ​ចំ​នួន​នៅ​អា​មេរិក​នៅ​តែ​ចាត់​ទុក​ថា រូប​គេ​ជា​មនុស្ស​សំ​ខាន់​និង​គ្រាន់​បើ​ជា​និច្ច ។ ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​៨​ជំ​នាន់​ Tom Watson​ដែល​ទើបត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​ក្រុម Ryder Cup​របស់​អា​មេរិក​សម្រាប់​ឆ្នាំ ២០១៤​បាន​និយាយ​ថា​ ថៃ​ហ្គ័រ វូដ​គួរ​ជា

Wigginsមាន​បំណង​ចូល​ការ​ពារ​តំណែង​ជើង​ឯក Tour de Franceរបស់​ខ្លួន​ក្នុង​ឆ្នាំ​2013

Posted: 15 Dec 2012 06:10 PM PST

ក្នុង​​នាម​ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​នៅ​អង់​គ្លេស Bradley Wigginsបាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូល​ប្រ​ណាំង​ការ​ពារ​ជើង​ឯក​ក្រប​ខ័ណ្ឌ Tour de France ក្នុង​ឆ្នាំ ២០១៣ ។ថ្លែ​ងប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្នុង​ស្រុក​ ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​លើ​វិញ្ញាសា​ប្រ​ណាំង​កង់​រូបនេះ​បញ្ជាក់​ថា៖ «ខ្ញុំ​អាច​នឹង​ព្យាយាម​ដើម្បី​យក​ឈ្នះ​ពាន​ជើង​ឯក Tour​ de​ France​ជា​លើក​ទី​២​ »។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!