Koh Santipheap Daily

Koh Santipheap Daily


កិច្ច​ប្រជុំ​​លើកទី៣​របស់​គណៈកម្មាធិការ​ដឹកនាំ​​គម្រោង​មូល​និធិ​សាមគ្គីភាពអាទិភាព​មេគង្គ

Posted: 17 Dec 2012 11:47 PM PST

កិច្ច​ប្រជុំ​​លើកទី៣​របស់​គណៈកម្មាធិការ​ដឹកនាំ​​គម្រោង​មូល​និធិ​សាមគ្គីភាពអាទិភាព​មេគង្គ
រាជធានីភ្នំពេញ​ ៖ គណៈ​កម្មាធិការ​ដឹកនាំ​គម្រោង​​មូល​និធិ​​សាមគ្គីភាព​​អាទិភាព​មេគង្គ (FSP MEKONG) ​«គាំទ្រ​​ការប្រយុទ្ធ​​ប្រឆាំង​ផលិត​ផល​​​ក្លែងក្លាយ​ដែល​បង្កគ្រោះថ្នាក់​​​ដល់​សុខភាព និង​សុវត្ថិភាព​សាធារណៈ» បានបើកកិច្ច​ប្រជុំ​លើកទី៣​​នៅសណ្ឋាគារ​​សាន់វេ ​នាព្រឹកថ្ងៃទី​១៨ ​ធ្នូ ២០១២ ក្រោម​អធិបតីភាពលោកឧត្តមសេនីយ៍​​ឯក​សូរ ផន ​អនុ​រដ្ឋ​​លេខាធិការ​​ក្រសួង​មហាផ្ទៃ

លោក​ហ៊ុន ម៉ានិត ​អញ្ជើញ​​សម្ពោធ​​ស្ពាន​ឈើ៣កន្លែង​ផ្ទះជូនទុរគត​ជន

Posted: 17 Dec 2012 11:33 PM PST

[Enter Caption]លោក​ហ៊ុន ម៉ានិត ​អញ្ជើញ​​សម្ពោធ​​ស្ពាន​ឈើ៣កន្លែង​ផ្ទះជូនទុរគត​ជន
ខេត្តកោះកុង ៖ លោកហ៊ុន ម៉ានិត ​នាយក​រង​ខុទ្ទកាល័យ​សម្តេច​​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា នា​ព្រឹកថ្ងៃទី​១៦ ធ្នូ ២០១២ បានអញ្ជើញ​​ជា​អធិបតី​ក្នុងពិធី​​សម្ពោធ​​ស្ពានឈើចំនួន៣កន្លែង និងផ្ទះ​​ឈើ១​ខ្នង​ជូន​ទុរគតជន​ ស្ថិត​នៅ​ឃុំ​​ជីផាត ​ស្រុកថ្ម​បាំង ជាស្រុក​ដាច់ស្រយាល​មួយ​ ដែលមានភូមិសាស្ត្រ​ស្មុគ​ស្មាញ​​ ស្ថិត​នៅ​ប៉ែក​ខាង​ជើង​

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀប​ចំ​​​ការ​ប្រកួត​​​កីឡា​​វ៉ូវីណាមអាស៊ី​អាគ្នេយ៍​​លើក​ទី​​2នៅ​​ខេត្ត​សៀម​​រាប​​

Posted: 17 Dec 2012 11:24 PM PST

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រៀម​​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​រៀប​ចំ​ការ​ប្រកួត​​​កីឡា​​វ៉ូវី​​ណាម ជ្រើស​រើស​​ជើង​ឯក​​​អាស៊ី​​អាគ្នេយ៍​​​ជា​លើក​​ទី​២​ម្តង​ទៀត​​​នៅ​ខេត្ត​សៀម​រាប ។ នេះ​​បើតាម​​ការ​​ឱ្យ​ដឹង​ពី​​លោក​​ឧក​ញ៉ា រ័ត្ន សុខន ទី​ប្រឹក្សា​​​សម្តេច​​​អគ្គ​មហា​​ពញា​ចក្រី​​​ ហេង សំរិន ប្រធាន​​​រដ្ឋ​​សភាជាតិ ប្រធាន​​វ៉ូ​វី​​ណាម​អាស៊ី​​អាគ្នេយ៍ និង​ជា​ប្រធាន​​​សហ​ព័ន្ធ​​​វ៉ូវី​ណាម​កម្ពុជា ដែល​​បាន​ថ្លែង​​​នៅ​ក្នុង​សន្និសី​​ទ​​​កាសែត​​មួយ​​នៅ​ទី​ស្នាក់​​ការ​​គណៈ​កម្មា​ធិ​​ការ​​ជាតិ​​អូឡាំពិក​​កម្ពុជា

ស៊ីវ ឌីណា បាត់​បង់​ឱកាស​​ដណ្តើម​​ខ្សែ​​ក្រវាត់​ទាំង​សោក​​ស្តាយ

Posted: 17 Dec 2012 11:22 PM PST

កីឡា​ករ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​
រាជធានី​ភ្នំពេញ​ ៖ បើទោះ​ជា​បេក្ខ​ភាព​កីឡាករ​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រាបៀ​រកម្ពុជា​ ​នៅ​សល់​​ម្នាក់​២​ប្រកួត​ទៀត​ ​ទើប​អាច​កំណត់ពី​លទ្ធ​ផល​សង្ឃឹម​ ឬមិន​សង្ឃឹម​​ ក៏កីឡាករស៊ីវ​ ឌីណា ជើង​ខ្លាំ​ង​មក​ពីក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ​បាន​ក្លាយ​ជាបេក្ខ​ជន​តែម្នាក់​គត់​​ដែល​ត្រូវ​គេ​មើល​ឃើញយ៉ាង​ច្បាស់ថា​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ។ ការ​កំណត់​នេះ​​គឺដោយ​សារតែ​លោក​ចាញ់​កា​រប្រកួត​៣លើក​រួចមក​ហើយ​ ​ខណៈ​ដែល​របួស​ជង្គង់​របស់​លោក​ក៏មិន​ទាន់​

ការ​ប្រកួត​​​ការ៉ាតេដូ​លើក​ទី​​4ពាន​​រង្វាន់​​​លោក​បណ្ឌិត​​ អូន ព័ន្ធ​​មុនីរ័ត្ន ឆ្នាំ​2012 បាន​​បញ្ចប់​​​ដោយ​ជោគ​ជ័យ

Posted: 17 Dec 2012 11:15 PM PST

ការប្រគល់​ពាន​​រង្វាន់​ដល់​កីឡា​​ករ​ការ៉ាតេ​ដូ​
រាជធានី​ភ្នំពេញ ៖ សាលា​​​ការ៉ាតេ​ដូ​កម្ពុជា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​ខណ្ឌ​​ទួល​​គោក​​ រាជ​ធានី​ភ្នំពេញ បាន​រៀប​​ចំ​​ព្រឹត្តិ​​ការណ៍​​ប្រកួត​កីឡា​​​ការ៉ា​តេដូ​​ដណ្តើម​​ពាន​រង្វាន់​លោក​បណ្ឌិត អូន ព័ន្ធ​​មុនី​រ័ត្ន ​រដ្ឋ​​​មន្ត្រី​​ប្រតិ​​ភូ​អម​​នាយក​រដ្ឋ​​​ រដ្ឋ​​លេខា​ធិ​​ការ​​ក្រសួង​សេដ្ឋ​កិច្ច​ និង​​​ហិរញ្ញ​​វត្ថុ​​​ និង​​ជា​ប្រធាន​​​កិត្តិ​​យស​​សាលា​​ការ៉ា​​តេ​ដូ​​ប៊ូដូកម្ពុជា​​​ ដោយ​​មាន​កីឡា​ករ​​-កីឡា​ការិនី​​​មក​ពី​​បណ្តា​ក្លិប​​មួ​យ​ចំនួន​​ចូល​រួម​​​យ៉ាង​​ច្រើន​កុះ​ករ​​ ។ ឆ្លង​​កាត់​​​ការ​ប្រកួត​អស់​​រយៈ​​​ពេល​​២​ថ្ងៃ​

អ្នក​រត់​​ម៉ូតូឌុប​ម្នាក់​ត្រូវគេដាក់​ថ្នាំ​សណ្តំ​​យក​ម៉ូតូ​ទៅ​បាត់​រួច​យក​មនុស្ស​​​ទៅ​បោះ​ចោល​នៅ​សង្កាត់​ភ្នំពេញថ្មី​

Posted: 17 Dec 2012 11:08 PM PST

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​​រត់​ម៉ូតូ​​ឌុប​ម្នាក់​ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ​​យក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌ខ្មៅ ​មួយ​គ្រឿង​ទៅ​បាត់ ចំណែក​ម្ចាស់​ម៉ូតូ​ត្រូវ​ជន​ល្មើស​យក​ទៅ​​បោះ​ចោល​​នៅ​ភូមិ​គោក​ឃ្លៀង ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឱ្យ​​មាន​ការភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៧ ធ្នូ ២០១២។ បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​ឈ្មោះ​​វិន ឡូ អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ​មាន​ស្រុ​កកំណើត​​នៅភូមិ​រវា​ក្រោម ឃុំ​កោះ​ដាច់

ម៉ូតូ​យ៉ាម៉ាហាធុនធំ​​បុក​អ្នក​ដើរ​ឆ្លង​ថ្នល់​របួស​ធ្ងន់ ហើយ​​ជ្រុល​ទៅ​បុក​របង​ការ​ដ្ឋាន​សំណង់​

Posted: 17 Dec 2012 11:05 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​យ៉ាម៉ា​ហាធុនធំ​បើក​ដោយ​បុរស​ម្នាក់​ទំនង​​ជា​ស្រវឹង​ផង បាន​បោះ​ពួយ​​យ៉ាង​លឿន​ ជា​ហេតុ​ធ្វើ​ឱ្យ​​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​​បុក​​​បុរស​ដើរ​ឆ្លង​ផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​​ដួលដេក​ក្នុង​ថ្លុក​ឈាម​រង​របួស​​ធ្ងន់ ចំណែក​​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​​ក៏ជ្រុល​ទៅ​បុក​របង​ការ​ដ្ឋាន​សំណង់​ដួល​បែក​មុខ​មាត់ ​កាល​ពីវេលា​ម៉ោង​​៨​និង​១០​នាទី​យប់​ថ្ងៃទី​​១៧ ធ្នូ ២០១២ ​នៅជិត​ស្ថានីយ​ប្រេង​កាល់​តិច តាម​បណ្តោ​យផ្លូវ​ដួង​ងៀប ក្នុង​សង្កាត់​​ទឹកថ្លា

គ.ជ.ប ​ទទួល​សម្ភារ​​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោតពី​ គ.ជ.ប កូរ៉េ​ដែល​មាន​តម្លៃជាង​២​ម៉ឺន​ដុល្លារ​

Posted: 17 Dec 2012 11:01 PM PST

ការទទួល​សម្ភារ​​សម្រាប់​រៀបចំ​ការ​​បោះ​ឆ្នោត​
រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌​មាន​របស់​គណៈ​​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​បាន​ឱ្យ​ដឹងថា គ.ជ.ប ​បាន​ទទួល​សម្ភារ​សម្រាប់​​រៀបចំ​ការ​​បោះ​ឆ្នោត​ពី គ.ជ.ប ​កូរ៉េ​ខាង​ត្បូងដែល​គិត​ជា​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​​អាមេរិក ។ តាម​សេច​ក្តី​ប្រកាស​​​ព័ត៌​មាន​​របស់ គ.ជ.ប ​ចុះ​ថ្ងៃទី​​១៧ ធ្នូ ២០១២ ​បង្ហាញ​​ថា កាលពីថ្ងៃទី១៤ ធ្នូ ​២០១២ កន្លងមក​នេះ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​​ការ​

ធនាគារ​អេស៊ីលីដា ភីអិល​ស៊ី សាង​សង់​អគារ​ការិយា​ល័យ​កណ្តាល​ថ្មី​កម្ពស់​២០​ជាន់​

Posted: 17 Dec 2012 10:55 PM PST

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារការិយាល័យកណ្តាល
រាជធានីភ្នំពេញ ៖ ​ធនា​គារ​អេស៊ីលីដា ភីអិល​ស៊ី ជាធនា​គារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនា​គារ​​ពាណិជ្ជ​កម្ម​នាំ​មុខ​គេ ក្នុង​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទី ១៧ ធ្នូ ២០១២ ​បាន​ប្រារព្ធពិធី​បញ្ចុះ​​បឋម​សិលា​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​​ការិយា​ល័យ​កណ្តាល​ថ្មី​បន្ថែម​នៅ​ខាង​ក្រោយ​​អគារ​ការិយា​ល័យ​បច្ចុ​ប្បន្ន​ ដែល​ស្ថិត​នៅ​អគារ​​លេខ​៦១ មហា​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អគារ​ការិយា​ល័យ​​ថ្មី

សម្តេច​តេជោ​ហ៊ុន សែន ៖ ​ការ​សាងសង់​ព្រះមេរុ​ថ្វាយ​ព្រះភ្លើង​ដល់ព្រះ​បរម​រតនកោដ្ឋ​ចំណាយ​ប្រមាណ​ក្រោម​១,២​លាន​ដុល្លារ

Posted: 17 Dec 2012 10:49 PM PST

រាជធានីភ្នំពេញ​ ៖ ​​សម្តេចតេជោ​​ហ៊ុន សែន បានប្រសាសន៍​​ទៅកាន់​អ្នកកាសែត​ថា ការ​ចុះ​​​ផ្សាយ​នៅ​ក្នុងកាសែត​​ឌឹខេមបូឌា ដេលី ដោយ​ដកស្រង់​បន្ទូលព្រះ​អង្គម្ចាស់ ​​ស៊ីសុវត្ថិ ធម្មិកោ ថា ការ​សាង​​សង់ព្រះមេរុ​គ្រោង​ចំណាយ​​៥លានដុល្លារអាមេរិកនោះ​ មិន​ពិត​ទេ ។ ​សម្តេច​បាន​មានប្រសាសន៍​​បញ្ជាក់ថា ​ការសាង​សង់​នេះរដ្ឋាភិបាលចំណាយ​ប្រមាណ​ក្រោម​១,២លានដុល្លារឯណោះ ហើយ

ស្លាប់​៤នាក់ រង​របួស​១៣នាក់ គ្រោះថ្នាក់ចរាចរណ៍, ផាកពិន័យ​រថយន្ត​សរុប​៦១គ្រឿង

Posted: 17 Dec 2012 10:48 PM PST

រាជ​ធានីភ្នំពេញ​ ៖ យោងតាមគេហ​ទំព័រអគ្គស្នងការនគ​របាលជាតិក្រសួងមហា​ផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី​១៧ ធ្នូ ២០១២ មាន​មនុស្ស​ស្លាប់​៤នាក់ និងរងរបួស​ធ្ងន់ ស្រាល១៣នាក់ ក្នុង​ករណីគ្រោះថ្នាក់ចរា​ចរណ៍១០លើក កើត​ឡើងនៅ​ទូទាំងប្រទេស​​កម្ពុជា ។ ប្រភព​ដដែល​បញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាតយាន​យន្តសរុប១០គ្រឿង ក្នុងនោះម៉ូតូ៨គ្រឿង​រថយន្ត​

សម្តេចនាយករដ្ឋ​មន្ត្រី​អញ្ជើញ​​ទៅពិនិត្យ​ការសាងសង់ព្រះមេរុទីថ្វាយ​ព្រះភ្លើង​ដល់ព្រះ​បរមរតនកោដ្ឋ

Posted: 17 Dec 2012 10:31 PM PST

រាជធានីភ្នំពេញ​ ៖ កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​១៨ ធ្នូ ២០១២ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអញ្ជើញ​ទៅពិនិត្យ​​ការសាងសង់​​ព្រះមេរុ ដោយ​មាន​ការ​​អម​ដំណើរ​​ដោយសម្តេច​​គង់ សំអុល ​ឧប​នាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រីព្រះ​បរមរាជវាំង ​លោកឧប​នាយករដ្ឋមន្ត្រី​​ញឹក ប៊ុនឆៃ ​លោកឧបនាយក​រដ្ឋ​មន្ត្រីកែ គឹមយ៉ាន លោក​កែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ និងមន្ត្រី​អ្នកមុខ​

បងស្រី​បង្កើត​ចាក់​ប្អូន​ប្រុស​មួយ​កាំបិត​លិចចូល​ពាក់​កណ្តាល​

Posted: 17 Dec 2012 10:30 PM PST

ក្រុម​គ្រពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
ខេត្ត​កំពត ៖ បង​ស្រីបង្កើត​​ចាក់​ប្អូន​ប្រុស​លិច​ពាក់​កណ្តាល​​កូន​កាំបិត​ ខណៈ​ពេល​ឈ្លោះ​​ប្រកែក​គ្នា​​​ចុះឡើង ស្រាប់តែ​​បង​​ស្រី​ដក​កូន​កាំបិត​ពី​ក្នុង​កាបូប​ចាក់​ទៅលើ​ប្អូន​ប្រុស​តែម្តង ។ ហេតុការណ៍​នេះ​កើតឡើងកាលពីវេលា​ម៉ោង​៥​និង​២០​នាទី​​ល្ងាច​ថ្ងៃ​​ទី​១៧ ធ្នូ នៅ​មុខ​ផ្ទះក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ ធ្នូ ២០១២

Posted: 17 Dec 2012 10:27 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៨ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ប្រទេស​​ឥណ្ឌា​កាត់​បន្ថយ​​​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​​

Posted: 17 Dec 2012 10:14 PM PST

​
កាល​ពី​​​ថ្ងៃ​​ចន្ទ​​កន្លង​​​ទៅ​ ប្រទេស​​​​​ឥណ្ឌា​​បាន​​កាត់​បន្ថយ​​​ការ​ព្យា​ករ​កំណើន​​​របស់​​​ខ្លួន​​​សម្រាប់​​ឆ្នាំ​​​សារ​ពើ​​​​ពន្ធ​​​នា​​ពេល​បច្ចុ​ប្បន្ន​​​​ដល់​ក្រោម​​​៦%​។ ទង្វើ​​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​​​​​​ដែល​មានសេដ្ឋ​កិច្ច​​​​ធំ​លំដាប់​​​​ទី​​៣​​នៅ​​អាសីុ​មួយ​​​​នេះ​ទទួល​​​​​បាន​លទ្ធ​ផល​​​​យ៉ាប់​​​យឺុន​​​បំផុត​​​ប្រចាំ​ឆ្នាំ​ក្នុង​​​​រយៈ​ពេល​​១​ទសវត្ស​នេះ ។​

ចែកអំណោយ​ដល់​ប្រជា​ពល​រដ្ឋ​​១០​គ្រួសារ​នៅ​សង្កាត់​ជើង​ឯក​

Posted: 17 Dec 2012 10:09 PM PST

ការចែកអំណោយ​ដល់​ប្រជា​ពល​រដ្ឋ​
រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​ខណ្ឌ​​ដង្កោ​ដឹក​នាំ ដោយ​លោក​នុត ​ពុធ​ដារ៉ា ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​​ជា​អភិ​បាល​​ខណ្ឌ​ដង្កោ បាន​នាំ​យក​អំណោយ​របស់​សម្តេច និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ទៅចែក​ជូនដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​១០​គ្រួសារ​នៅ​សង្កាត់​ជើង​ឯក​ ជា​ការ​ចែក​រំឡែក​នូវ​​ការ​​ខ្វះ​ខាត​ ។ ពិធីនេះ​​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​វេលា​​​ព្រឹក​ថ្ងៃទី​១៧ ធ្នូ ២០១២ ​នៅ​សង្កាត់​ជើង​​

យុវ​ជន​3​នាក់​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​អន្ធ​ពាល​ដេញ​វាយ​ទៅ​បុក​បង្គោល​ភ្លើង​

Posted: 17 Dec 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​៣​នាក់​បាន​រង​​របួស​ធ្ងន់​​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​ ដោយ​សារ​បើក​ម៉ូតូ​រត់​គេច​ពី​ជន​ពាល​មួយ​ក្រុម​ដែល​ដេញ​វាយ​ពួក​គេ​ បណ្តាល​ឱ្យ​ជ្រុល​ម៉ូតូ​ទៅ​បុក​​បង្គោល​ភ្លើង ។ តាម​ព័ត៌​មាន​ថា ក្រុម​ជន​ពាល​ទាំង​នោះ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដោយ​ដៃ​កាន់​ដំបង​និង​ខ្សែក្រវាត់​ បាន​ដេញ​វាយ​ពួក​គេ​ទាំង​៣​​នាក់​ធ្វើ​ឱ្យ​​ភ័យ​ស្លន់​ស្លោ​បើក​ម៉ូតូ​រត់​ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​ ។ ពេល​

នាយក​​រដ្ឋ​មន្ដ្រី​​អំពាវ​នាវ​ម្ចាស់​រោង​ចក្រ សហ​គ្រាស គប្បី​​គិត​គូរ​​ពី​​សុខ​ភាព​​និង​​កន្លែង​​ស្នាក់​នៅ​​របស់​កម្មករ

Posted: 17 Dec 2012 09:55 PM PST

សម្ដេច​តេ​ជោ ហ៊ុន សែន កាត់​ខ្សែបូ​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ជាមួយនឹង​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក
ខេត្តកោះកុង​ ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បាន​អំពាវនាវ​សូម​ឱ្យម្ចាស់​រោង​ចក្រ​ សហ​គ្រាស​ ដែល​ធ្វើ​អាជីវ​កម្ម​ក្នុង​ស្រុក​ ដែល​​បាន​​និង​​កំពុង​ធ្វើ​​អាជីវកម្ម​ និង​កំពុង​កសាង​ ត្រូវ​យក​ចិត្តទុក​ដាក់​លើ​បញ្ហា​សុខ​ភាព​ ផ្ទះ​ស្នាក់​នៅ​​របស់​កម្មករ ​ទើប​អាច​មាន​​កម្មករ​ ​កម្ម​ការិនី​​​ធ្វើ​ការ​ងារមានចំនួន​ច្រើន ។

បណ្តាញ​សហ​គមន៍​ដី​ធ្លី​ប្រមូល​ផ្តុំគ្នា​នៅ​មុខវិ​មាន​រដ្ឋ​សភា​ដាក់​ញត្តិ​តវ៉ា​ដល់​សម្តេច​ពញា​ចក្រី ហេង សំរិន

Posted: 17 Dec 2012 09:50 PM PST

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាដាក់​ញត្តិនៅមុខវិមានរដ្ឋសភា​
រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​​៧​ និង​​៤៥​​នាទី​ព្រឹក​​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១២ ក្រុម​អ្នក​តវ៉ា​​ដែល​មាន​គ្នា​​ប្រមាណ​​​២៥០​នាក់​​ និង​​អះ​​អាង​​ថាជា​តំណាង​​​ប្រជា​​ពល​​រដ្ឋ​​បណ្តាញ​​​សហ​គមន៍​​​ដី​ធ្លី​​​មក​ពី​តំបន់​​​បឹង​កក់ ​​​​តំបន់​​បុរីកីឡា ​និង​​បណ្តា​​​ប្រជា​ជាតិ​អាស៊ាន​​ បាន​ជួប​​ប្រមូល​​ផ្តុំ​គ្នា​​​ធ្វើ​ការ​​​តវ៉ា​​នៅ​មុខ​​​​វិមាន​​​រដ្ឋ​សភា។

ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​លោក អូបាម៉ា កោត​សរសើរ​សម្តេច​តេជោ​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​ទទួល​ជោគជ័យ

Posted: 17 Dec 2012 09:45 PM PST

តារាង
ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​លោក អូបាម៉ា កោត​សរសើរ​សម្តេច​តេជោ​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​ទទួល​ជោគជ័យ

តំបន់​ជីផាត​ក្នុង​ដី​មាន​រ៉ែ​តម្លៃ​ប្រមាណ​30​ពាន់​លាន​$ សម្តេច​តេជោ បដិ​សេធ​មិន​ឱ្យ​មាន​ការ​រុក​រក​ឬ​ជីក​កកាយ

Posted: 17 Dec 2012 09:40 PM PST

ខេត្ត​កោះ​កុង​ ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​​​រាជា​ណា​ចក្រ​កម្ពុជា ​​បាន​​មាន​ប្រ​សាសន៍​​នា​ព្រឹក​​ថ្ងៃ​ទី​​១៧ ​​ធ្នូ ឆ្នាំ​​២០១២​ ​នៅ​ខេត្ត​កោះ​កុង​ ​ក្នុង​ពិធី​​សម្ពោធ​​​តំបន់​​ឧស្សាហ​កម្ម​​សេដ្ឋ​កិច្ច​​ពិសេស​​នាង​កុ​ក ​និងរោង​ចក្រ​​​ផ្គុំ​​គ្រឿង​​អេ​ឡិច​ត្រូ​និក​​មាន​លក្ខណៈ​​​ជា​​សរសៃ​ប្រ​សាទ​​រថយន្ត​​YAZAKI ជប៉ុន​​​ថា ឃុំ​​ជី​ផាត​​ ស្រុក​ថ្ម​​​បាំង​ ​ខេត្ត​កោះ​​កុង​​ ​មាន​​កន្លែង​ទេស​ចរណ៍​​ធម្ម​ជាតិ​​ច្រើន​កន្លែង ​​ដែល​ភ្ញៀវ​​​ទេសចរ​​អន្តរ​ជាតិ​​ចូល​ចិត្ត​​

ដឹក​ឈើ​លោត​ឆត្រ​ជាង​26m3 ប​ង់​លុយ​តាម​ផ្លូវ​បណ្តាក់​ដូច​ខ្យង​ដល់​គោល​ដៅ​សមត្ថ​កិច្ច​ចម្រុះ​ចាប់

Posted: 17 Dec 2012 09:35 PM PST

រថយន្តយីឌុបដឹកឈើប្រភេទលេខ១ត្រូវបានចាប់ត្រួតពិនិត្យ 
ខេត្ត​កំពង់ចាម​ ៖​ រថយន្ត​ម៉ាក​ហ៊្វុយ​ហ្សូ​​មួ​យ​​គ្រឿង​​ប្រភេទ​យីឌុប​​​​ មិន​​​មាន​​ពាក់​ស្លាក​លេខ​​​​ដឹក​ឈើ​លេខ​១ ​​ក្នុង​នោះ​មាន​ឈើស្រឡៅ និងកកោះ​​ ផ្ទុក​ពេញ​​ទ្រុង​​ ចេញ​ពីខេត្ត​មួយ​ទៅ​ខេត្ត​​​មួយ​ដោយ​មិន​​មាន​ច្បាប់​អនុញ្ញា​ត​​​ ចំនួន​​ជាង​​​២​៦​ម៉ែត្រ​​គូប ​​បាន​ត្រូវ​កម្លាំង​​សមត្ថកិច្ច​​ចម្រុះ​​​​​មាន​​​នគរបាល​​សេដ្ឋកិច្ច​​ខេត្ត​ នគរបាល​​ស្រុក​ព្រៃ​​ឈរ និង​​រដ្ឋ​បាល​​​​ព្រៃ​ឈើ​ ​ចាប់​រឹប​អូស​​កាល​ពីព្រឹក​​​ថ្ងៃទី​​១៤​ ធ្នូ​ កន្លងមកនេះ ​នៅ​​​​ភូមិ​ព្រីង​​​៣ដើម​ ឃុំ​​ត្រពាំង​ព្រះ​​ ស្រុក​ព្រៃ​ឈរ​​

បង្ក្រាប​ចាប់​ចោរ​ប្លន់​3​នាក់​កណ្តាល​ថ្ងៃ រត់រួចម្នាក់

Posted: 17 Dec 2012 09:30 PM PST

ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច 
រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​​៣នាក់​​​ក្នុង​ចំណោម​​​បក្ស​ពួក​​​​៤នាក់​​​ បាន​ត្រូវ​នគរ​បាល​​ខណ្ឌ​ចំការមន​​ សហការ​ជាមួយ​​​នគ​រ​បាល​​​ខណ្ឌ​មាន​ជ័យ​ ចាប់​ខ្លួន​​នា​រសៀល​​ថ្ងៃទី​១៧ ​ធ្នូ ​​នៅ​​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំការមន ​បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​​​​​បាន​ធ្វើសកម្ម​ភាព​​​ប្លន់​ប្រាក់​​​ពី​អាជីវ​ករ​​ម្នាក់​ ពេល​ចូល​​​ទៅ​ទិញ​គ្រឿង​​​​​​សំណង់​​នៅ​ផ្ទះលក់​គ្រឿង​​សំណង់​មួយ​​កន្លែង​​​​យីហោ​ទី​តាំង​​អេង ​​តាម​ផ្លូវ​លេខ​​១៤៣​ សង្កាត់​បឹង​កេង​កង​​៣ ខណ្ឌ​ចំការ​មន​ ។

ជន​មិន​ស្គាល់​មុខ​កាប់​ប្រហារ​យុវជន​ម្នាក់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត

Posted: 17 Dec 2012 09:25 PM PST

ក្រុមរថយន្តសង្គ្រោះ​មកដល់កន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ យុវ​ជន​​​​ម្នាក់​បាន​​​រង​របួស​ធ្ងន់​​​ក្នុង​ថ្លុក​ឈាម ​​​ដោយសារ​​​ត្រូវ​​ក្រុមមិន​​ស្គាល់​​អត្ត​សញ្ញាណ​​​កាប់​ជា​ច្រើន​កន្លែង​​ និង​ដាច់​ដៃ​ម្ខាង​​​កាលពី​​វេលា​ម៉ោង​​ជាង​១២​​យប់​​ថ្ងៃទី​១៦​ ធ្នូ នៅ​ភូមិ​ក្បាល​​​ស្ពាន​២ សង្កាត់​​ប៉ោយ​ប៉ែត តែ​ត្រូវ​​បាន​សង្គ្រោះ​​ទាន់​ពេល​ ។​ ជន​រង​គ្រោះ​​ឈ្មោះ​ភ័ក្រ្ត ​អាយុ​ប្រហែល​​​២០​ឆ្នាំ ស្នាក់​នៅ​​ក្នុង​ភូមិ​​​កើត​ហេតុ​ខាង​លើ ​​​​​បាន​​រង​របួស​​ជា​ច្រើន​កន្លែង​​​​ដោយ​ត្រូវ​​ក្រុម​ជន​មិន​ស្គាល់​​​មុខ​កាប់​​របួស​ដៃ​​​ស្តាំ ម្រាម​​​ជើង​​ស្តាំ ខ្នង និង​ដាច់​​ដៃ​​​

ដេញ​ប្រមាញ់​ចាប់​ជ្រូក​ព្រៃ​ទាល់​ច្រក​ជ្រូក​ព្រៃត​ដៃ​វិញ​ប្រើ​ខ្នាយ​ខ្វេះ​ស្ទើរ​ស្លាប់​ស្ទើ​រ​រស់

Posted: 17 Dec 2012 09:20 PM PST

បុរសរងគ្រោះដោយជ្រូកព្រៃខ្វេះរបួសជើង
ខេត្ត​រតន​គិរី​ ៖ បុរស​ម្នាក់​​បាន​រង​របួស​​យ៉ាង​ធ្ងន់​បញ្ជូន​​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយសារ​ដេញ​ចាប់​​ជ្រូក​ព្រៃ​​មួយ​ក្បាល​​តែ​ត្រូវ​​​​ជ្រូក​​ព្រៃ​តបត​​វិញ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​​​​​ថ្ងៃទី១៥ ធ្នូ ​​វេលាម៉ោង​​​២​និង​៣០​នាទី​​រសៀល​​​​ នៅចំណុច​​​អូរខ្វេះ​ ដែល​ជា​តំបន់​​ព្រៃ​ក្រាស់ ស្ថិត​នៅ​ក្នុង​ភូមិ​​​ត្រពាំង​​ច្រេស​ ឃុំ​ត្រពាំង​​ច្រេស ស្រុក​កូន​មុំ ។

ប៉េអឹម​ដេញ​រថយន្ត​ដឹក​ឈើ​យក​រថយន្ត​រាំង​ផ្លូវ​បុក​ពេញ​ទំហឹង​សង​3​ពាន់​ដុល្លារ​បញ្ចប់​រឿង

Posted: 17 Dec 2012 09:10 PM PST

រថយន្ត​ដឹក​ឈើ​ដែល​បោះ​ពួយ​បុក​រថយន្ត​​ប៉េអឹម​ចត​រាំង​ផ្លូវ​
ខេត្ត​​ក្រចេះ​ ៖ ​រថយន្តកាមរី​​ដឹក​ឈើ​គ្រញូង​​​មួយ​គ្រឿង បាន​​បើក​បំបុក​​រថយន្ត​​កាមរី​គូទស្វិត​​​របស់​មន្ត្រី​​​ប៉េអឹម​​លើ​ផ្ទៃ​ប្រទេស​ ​ពេញមួយ​ទំហឹង​​បណ្ដាល​​ឱ្យ​ខូច​ខាត​​​យ៉ាង​ដំណំ​ក្នុង​ហេតុការណ៍​​ដេញ​ប្រមាញ់​គ្នា ​ហើយ​រថយន្ត​ដឹក​ឈើ​មិន​ព្រម​ឈប់​​ទើប​រថយន្ត​ប៉េអឹម​​នោះ​សម្រេច​ដាក់​​ពាំង​កណ្ដាល​​​ក៏​ត្រូវ​រថយន្ត​​ដឹក​ឈើ​បុក​​តែម្ដង ។ ​​​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​រថយន្ត​​ប៉េ​អឹម​​លើ​ផ្ទៃ​ប្រទេស​​ជា​មួយ​​នឹង​រថយន្ត​ដឹក​ឈើគ្រញូង​​​នេះបាន​កើត​ឡើង​​​​​កាលពី​​​វេលា​រំលង​អធ្រាត្រ​

ព្រួត​វាយ​សង្ស័យ​ចោរ​ឆក់​ខ្សែ.ក​ពេល​សួរ​ថា​ខ្សែ.ក​មាស​ពិត​ឬ​កាឡៃ

Posted: 17 Dec 2012 09:00 PM PST

បុរសរូបនេះត្រូវបានគេព្រួតវាយចោទថាចោរ
រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​​៣​នាក់​​បាន​​​ធ្វើ​សកម្ម​ភាព​​ឆក់​​ខ្សែ​​.កពី​​ស្ត្រី​​៣​នាក់​​​ ខណៈ​​មក​​ពី​ដើរ​លេង​​តាម​​​មាត់​ទន្លេ​​​វិញ ​ប៉ុន្តែ​​ប្រការ​​ដែល​គួរ​ឱ្យ​​​​ហួស​ចិត្ត​​​​​ និង​​មិន​ធ្លាប់​​​កើត​មាន​នោះ​គឺ​​​​​បន្ទាប់​​ពី​ឆក់​​ខ្សែ.ក​​បាន​​ហើយ ​ស្រាប់​តែ​​មាន​ជន​​សង្ស័យ​ម្នាក់​​​​ត្រឡប់​មក​សួរ​បញ្ជាក់​វិញ​ថា តើ​ខ្សែ.ក​នេះ​​មែន​ទែន ឬ​កាឡៃធ្វើ​​ឱ្យ​​​ស្ត្រី​រង​គ្រោះ​​​ភ្ញាក់​ផ្អើល​​​ក្នុង​ចិត្ត​ក៏​​​ស្រែក​​ថា​ចោរៗ ​​ហើយ​​ត្រូវ​សមត្ថ​កិច្ច​​​ និង​ប្រជា​ពល​រដ្ឋ​​ដេញ​តាម​​ចាប់​បាន​ និង​វាយ​​​​ឱ្យ​បែក​ក្បាល​​​​យ៉ាង​ដំណំ​ផង​ដែរ ។

យុវជនឈាម​រាវអារ.ក​ប្លន់​សម្លាប់​អ្នក​រត​់ម៉ូតូ​ឌុប​ត្រូវអស់​លក្ខណ៍

Posted: 17 Dec 2012 08:07 PM PST

ជនសង្ស័យ
ខេត្តកណ្តាល ៖ ​ជនសង្ស័យ​ជាចោរ​ប្លន់​អារ.ក​​សម្លាប់​អ្នក​រត់​ម៉ូតូ​​ឌុបម្នាក់​បាន​ត្រូវ​កម្លាំង​​ប៉ូលិស​ក្រុង​តា​ខ្មៅ សហ​ការ​ជា​មួយ​ប៉ូលិស​​ស្រុក​ស្អាង និង​ប្រជា​ការពារ​ធ្វើការ​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​ភ្លាមៗ បន្ទាប់​ពី​ជន​សង្ស័យ​បាន​​ធ្វើ​សកម្ម​ភាព​ប្លន់​អ្នក​រត់​ម៉ូតូ​​ឌុបសម្លាប់​ ដោយ​ប្រើ​កាំបិត​​ចាប់​អារ​បំពង់​.ក​​នៅ​ចំណុច​​ផ្លូវលេខ​២១១ ​ខាងមុខ បន្ទាយ​សឹក​រង​ខេត្ត​ ​ស្ថិត​ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ​ក្រុងតា​ខ្មៅ កាល​ពី​​វេលា​​ម៉ោង​​៧​និង​២០​នាទី​យប់​ថ្ងៃទី​​

សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​ផែន​ការ​បញ្ជ្រាប​​យេន​ឌ័រ​ក្នុង​សកម្ម​ភាព​មីន​

Posted: 17 Dec 2012 07:46 PM PST

 ពិធីសិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​ផែន​ការ​បញ្ជ្រាប​​យេន​ឌ័រ
រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​​កម្ពុជា​គ្រប់​​គ្រង​សកម្ម​ភាព​​កំចាត់​​មីន និង​សង្គ្រោះ​​ជនពិការ​ដោយ​សារ​មីន​បាន​រៀបចំ​សិក្ខា​​សាលា​​ស្តីអំពី​ការ​​ផ្សព្វ​ផ្សាយ​​ផែន​ការ​​បញ្ជ្រាប​​យេន​ឌ័រ​ក្នុង​សកម្ម​ភាព​មីន​២០១៣-២០១៥ រយៈ​​ពេល​មួយ​ថ្ងៃ​នៅ​សណ្ឋា​គារ​ហ៊ីម៉ាវ៉ា​រី កាល​ពីថ្ងៃទី​​១៧ ធ្នូ ២០១២ ក្រោម​អធិបតី​ភាព​លោក​ជុំ ប៊ុន​រ៉ុង អគ្គលេខាធិការ​​រង​អាជ្ញា​ធរ​​កម្ពុជា​គ្រប់​គ្រង​សកម្ម​ភាព​​កំចាត់​មីន និង​សង្គ្រោះ​​ជន​ពិការ​ដោយ​សារ​មីន ។

ក្រុមហ៊ុន​ អូ​ អឹម ស៊ី បង្ហាញ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី វីវ៉ា ស៊េ​រី​ថ្មី​ឆ្នាំ​2013

Posted: 17 Dec 2012 07:45 PM PST

ក្រុមហ៊ុន​ អូ​ អឹម ស៊ី បង្ហាញ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី វីវ៉ា ស៊េ​រី​ថ្មី​ឆ្នាំ​2013
រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ អូ​ អឹម ស៊ី នៅ​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០១២ បាន​រៀប​ចំ​ពិធី​បង្ហាញ​ម៉ូតូ​ស៊ុយ​ស៊ូគី វី​វ៉ា ​ស៊េរី​​២០១៣ ដើម្បី​ឱ្យ​អតិថិ​ជន​បាន​ឃើញ​នូវ​ភាព​ប្រណីត​និង​ការ​រៀប​ចំ​ល្អ​ឥត​ខ្ចោះ​​នូវ​ម៉ូតូ​វី​វ៉ា​ ដែល​កំពុង​ពេញ​និយម​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​លោក​​ឧក​ញ៉ា ស៊ីវ ថៃ ទី​ប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន និង​ជា​នាយក​ក្រុម​ហ៊ុន​ អូ​ អឹម ស៊ី និង​លោក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!