Koh Santipheap Daily

Koh Santipheap Daily


ចន្លោះ​ពេល​គ្នា​តែ​10​នាទី​4​នាក់​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ4​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍

Posted: 30 Nov 2012 09:55 PM PST

មនុស្សជាច្រើន​មក​ចោមរោម​មើ​លនៅ​កន្លែងកើត​ហេតុ​
ខេត្ត​ព្រះ​សី​ហនុ​​​​​ ៖ ​មនុស្ស​​​​៤​នាក់​​​បាន​​​ស្លាប់​​ភ្លាម​​​នៅ​នឹង​​កន្លែង​​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​ចរាចរណ៍​​ដ៏​​រន្ធត់​​​​​ពីរ​ករណី​​​ផ្សេង​​​គ្នា​​​រវាង​​​​រថយន្ត​​​​និង​​​​ម៉ូតូ​​​​បុក​គ្នា​​ កាល​ពី​​​​ល្ងាច​ថ្ងៃ​ទី​​​២៩ ​​​វិច្ឆិកា គឺ​ចន្លោះ​​ពេល​​​​​​​តែ​​​​​​​ជាង​​​​១០​នាទី​​​​​ប៉ុណ្ណោះ​ ដែល​​ករណី​​​ទី​​១​បាន​​កើត​ឡើង​​​​​​​នៅ​​ម៉ោង​​​​៦​ល្ងាច​​នៅ​តាម​​​បណ្តាយ​ផ្លូវ​​​ជាតិ​​​លេខ​​៤​​ត្រង់​​ចន្លោះ​​​គីឡូ​ម៉ែត្រ​​​​​​​លេខ​​​​​​១៨៣-១៨៤ ស្ថិត​​​​​ក្នុង​​ភូមិ​​​​សំរ៉ុង​​លើ​​ ឃុំ​​សំរ៉ុង​ ស្រុក​​​ព្រៃ​នប់​​​ ។

មន្ត្រី​ប៉ូលិស​និ​ងមិត្ត​ភក្តិ​ស្រវឹង​ដក​កាំភ្លើង​បាញ់​មេឃ​4​គ្រាប់​ផ្អើល​ស្មាន​ថាមាន​ចោរ​ប្លន់

Posted: 30 Nov 2012 09:50 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ស្នូរបាញ់​​​ចំនួន​៤​គ្រាប់​បាន​ផ្ទុះ​ឡើង​ផ្ទួន​ៗ​គ្នា​យ៉ាង​រន្ថើន​​បង្ក​ឱ្យ​ប្រជា​ពល​រដ្ឋ​មានការ​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លាច​​គ្រប់​​ៗ​គ្នា ​​​ព្រោះ​​នឹក​ស្មាន​ថា​ជាសកម្ម​ភាព​ចោរ​ប្រដាប់​អាវុធ​បាញ់​ប្រហារ​​អ្នក​ណា​ម្នាក់​ប្លន់​យក​​ទ្រព្យ​​សម្បត្តិ​នៅ​ក្នុង​ផ្ទះ ​ឬ​ក៏​​ប្លន់​យក​ម៉ូតូ​នៅតាម​ផ្លូវ ​។ ប៉ុន្តែ​ក្រោយ​ពេល​​សំឡេង​ផ្ទុះ​មានការ​ស្ងប់​ស្ងាត់​​ គេ​បាន​ចេញ​ទៅ​មើល​កន្លែង​កើតហេតុ​ទើបដឹង​ថា ជាស្នូរ​បាញ់​លេង​​របស់​មន្ត្រី​ប៉ូលិស​

សេត​វិមាន​ថ្លែង​អំណរ​គុណ​និង​កោត​សរសើរ​ដល់​កម្ពុជា​ដែល​ផ្តល់​ការគាំទ្រ​ដ៏វិសេស​ចំពោះ​ប្រតិភូ​ប្រធានា​ធិបតី អូបាម៉ា

Posted: 30 Nov 2012 09:45 PM PST

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​​២៣ វិច្ឆិកា លោក​វីល្លី​យ៉ាម តត់ ឯ​​ក​អគ្គ​​រដ្ឋ​ទូត​​សហ​រដ្ឋ​អាមេរិក​​​​​ បាន​ផ្ញើ​សារ​លិខិត​​​ជូន​​លោក​ឧបនា​​យក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​​ក្រសួង​​ការ​បរទេស​​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ ហោ ហាំហុង ទាក់​ទិន​​នឹង​ការ​​មក​កាន់​​ប្រទេស​កម្ពុជា​​​របស់​លោក​​​​ប្រធានា​ធិ​បតី​​ បារ៉ាក់​ អូបាម៉ា និង​​គណៈ​ប្រតិ​​ភូ​​នានា​​​របស់​សហ​រដ្ឋ​​អាមេរិក​​ កាល​ពី​ថ្ងៃ​ទី​​១៩ និង​២០ វិច្ឆិកា​ កន្លង​មក​ សម្រាប់​​​ការ​ចូល​រួម​​

ឃើញ​ស្លៀក​ខោខូវ​ប៊យ​ជើង​ខ្លីសាច់​ភ្លៅ​សខ្ចី ប៉ះ​ចំ​ប្រពន្ធ​គេ​ចា​ប់ក្របួច​នៅ​ចំណុចភ្លើង​ស្តុប

Posted: 30 Nov 2012 09:40 PM PST

ជនសង្ស័យ​ដែល​ត្រូវចាប់​ខ្លួន​
​រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​​៣នាក់​ដែល​​ជិះ​ម៉ូតូ​​មក​លេង​បុណ្យ​អុំ​ទូក​ ​ខណៈ​ឃើញ​ស្ត្រី​​ម្នាក់​ស្លៀក​​​ខោខូវប៊យ​​ជើង​ខ្លី​​​បញ្ចេញ​សាច់​​ភ្លៅ​សខ្ចី​​ទ្រាំ​មិ​ន​បាន​​​ក៏​​ចូល​​​​ទៅ​​​​ជិត​​ស្ទាប​អង្អែល​ ហើយ​​​ត្រូ​វប៉ូលិស​​ឃាត់​ខ្លួន​បាន​ម្នាក់​ ​​រត់​គេច​​ខ្លួន​រួច​​​​​២​នាក់​​​ ​​ដោយ​ជាប់​ចោទ​​ពី​បទ​ឆក់​ខ្សែ​ក​ និង​បៀត​បៀនកេរ្តិ៍ខ្មាស​​ប្រពន្ធ​​​​គេ​ ។ ​​ហេតុ​​​​​ការណ៍​នេះ​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​​៨យប់​​ថ្ងៃទី​​២៩ វិច្ឆិកា ​នៅ​ចំណុច​​​ស្ដុប​​ជល​ផល​ តាម​មហា​

កាប់​រាន​ដី​ព្រៃ​បំរុង​របស់​រដ្ឋ​យ​កធ្វើក​ម្ម​សិទ្ធិ​កំពុង​ដុះ​ដាល​នៅមណ្ឌល​គីរី​ភាគ​ឦសាន

Posted: 30 Nov 2012 09:35 PM PST

ព្រៃឈើ​ដែល​ត្រូវគេ​កាប់​បំផ្លាញ​គ្មាន​សល់​
ខេត្ត​មណ្ឌល​គិរី ៖ ព្រៃ​ឈើ​ដ៏​មាន​តម្លៃ​ដែល​សេស​សល់​តិច​តួច​​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុតពី​សំណាក់​អ្នក​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​ ដែល​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​មាន​ខ្លាច​រអា​នឹង​ច្បាប់​ឡើយ និង​គ្មាន​មន​សិកា​រ​ជួយ​រក្សា​ទុក​ដើម​ឈើ​កម្រ​នានា ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ​នោះ​ទេ ។ ជាក់​ស្តែង​ ដី​ព្រៃ​បម្រុង​ទុក​របស់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោ​

ប្រទះ​ឃើញ​សព​មនុស្ស​ស្រី​គេ​សម្លាប់​កប់​កណ្តាល​ដី​ចម្ការ

Posted: 30 Nov 2012 09:30 PM PST

គ្រោង​សព​នារីដែល​​គេ​រក​ឃើញ​
ខេត្តកំពង់​ចាម​ ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​​បានកើត​ឡើង​​ពេញ​ភូមិ​​រកា​​ពរប្រាំទី​១ ​ឃុំ​រកាពរ​ប្រាំ​ ស្រុក​ត្បូង​ឃ្មុំ​ កាលពីវេលា​ម៉ោង​​​១ និង​​២០នាទី​​រសៀល​ថ្ងៃ​ទី​​​២៩ វិច្ឆិកា ​​បន្ទាប់​​ពី​អ្នក​ច្រូត​​ស្មៅ​បាន​​ប្រទះ​ឃើញ​​​​សព​មនុស្ស​​​​​ស្រី​​​​មិន​ស្គាល់អត្តសញ្ញាណ​​​ម្នាក់​សល់​តែ​គ្រោង​ឆ្អឹង​​ និង​​មាន​អាយុ​​ប្រមាណ​ក្រោម​​២៥ឆ្នាំ ​ត្រូវបាន​គេ​​​កប់​​នៅក្នុង​ដីចម្ការ​​ដំឡូង​​របស់​ឈ្មោះ​​ឈី រី​ ​​។​ ក្រោ​យ​​​​ពី​​​ការ​ប្រទះ​​ឃើញ​​សព​​នេះ​ កម្លាំ​ង​

បុរស​ហ្វីលី​ពីន​ចាក់​ប្រហា​រគ្នា​រហូត​ដួល​ដេក​សន្លប់​ក្នុង​ថ្លុក​ឈាម

Posted: 30 Nov 2012 09:20 PM PST

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជ​​​ធានីភ្នំ​ពេញ​ ៖ ​​បុរ​ស​​​ជន​ជាតិ​ហ្វ៊ី​​​​លី​ពីន​​​២​នាក់​​​ដែល​ស្នាក់​នៅ​​​​ផ្ទះ​ជួល​​​​ជា​មួយ​គ្នា​​​​បាន​កើត​​​មាន​ទំនាស់​​​រហូត​​​​ឈាន​ទៅ​ចាក់​​សោ​បន្ទប់​​ រួច​​​​​ប្រើ​ហិង្សា​វាយ​​​​ និង​​ចាក់​គ្នា​​ទៅ​វិញ​​​​ទៅ​មក​រហូត​​​ដល់​របួស​ទាំង​សង​ខាង​​​​​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​​​​ ។ ការ​​ប្រទុស្ត​រ៉ាយ​​គ្នា​​​ឯង​នេះ​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​​៦​និង​​​​​៣០​នាទី​​​​ល្ងាច​ថ្ងៃ​ទី​​​២៩ ​វិច្ឆិកា ​នៅ​បន្ទប់​​​ជួល​​លេខ​​​២០៣​ ជាន់​​ទី​​២​​ ផ្ទះ​

បិទ​​ក្រោល​​មុន​​សេះ​​ចេញ​​ផុត​ការ​​ចាប់​​ត្រី​​ត្រូវ​​តែ​​ធានា​​ដល់​ប្រយោជន៍​​ប្រជា​ពល​រដ្ឋ​​មិន​មែន​​ប្រយោជន៍​​អតី​ត​​ថៅកែ​​ឡូត៍

Posted: 30 Nov 2012 09:10 PM PST

សម្តេច​តេជោ​មាន​ប្រសាសន៍​ក្នុងពិធី​
ខេត្ត​កំពង់​ធំ​​ ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​​​ ​បាន​​​ធ្វើ​ការ​​ព្រមាន​​អាជ្ញា​ធរ​​​ខេត្ត​ ក៏​ដូច​ជា​​​​​ស្ថាប័ន​​​​ក្រសួង​​​កសិ​ក​ម្ម​​ រុក្ខា​ប្រមាញ់​ ​និង​​នេសាទ​ ​​និង​​​រដ្ឋ​បាល​​ជល​ផល​​​ថា​​ «សូម​​មេត្តា​​បិទ​ក្រោល​សេះ​​មុន​​សេះ​​ចេញ​​ផុត​​ពី​ក្រោល​»​ ទាក់​​ទង​​នឹង​​ភាព​​អនា​ធិប​តេយ្យ​​ឡូត៍​​​នេសាទ​ដូច​ជា​ ​​​នៅ​ខេត្ត​កំពង់​ចាម ​ខេត្ត​កណ្តាល ​ខេត្ត​​តា​កែវ... ។

សហ​គមន៍​ជន​ជាតិ​ចារាយ​ ប្តឹង​ក្រុម​ហ៊ុន​ឈូស​ឆាយ​ព្រៃ​ទាម​ទារ​ឱ្យ​ដាំកូន​ឈើ​ឡើង​វិញ​លើ​ផ្ទៃ​ដី​ទំហំ3​0​ហិកតា

Posted: 30 Nov 2012 09:00 PM PST

ផ្ទៃ​ដី​ដែល​​ទទួល​រង​ការ​ឈូស​​ឆាយ​
ខេត្ត​​រតនគិរី ៖ ប្រធាន​​សហ​គមន៍​​ព្រៃ​ឈើ​​បាន​បញ្ជូន​​ពាក្យ​បណ្តឹង​​ចំនួន​៤​​ច្បាប់​​ដាក់​ជូន​​សមត្ថ​កិច្ច​​​៤​កន្លែង​​នៅ​ព្រឹក​​ថ្ងៃ​ទី​​៣០ វិច្ឆិកា ដោយ​​ចោទ​​ក្រុម​​ហ៊ុន​​​មួយ​ឈ្មោះ​​ជា ​ច័ន្ទរិទ្ធ​​អភិ​វឌ្ឍន៍​​ថា ​បាន​​​ឈូស​ឆាយ​​ដី​ព្រៃ​​​ស្រោង​​ចំនួន​​​​៣០​​ហិកតា​​​របស់​ជន​ជាតិ​ភាគ​តិច​​​ចារ៉ាយ ។ ទាក់​ទិន​​នឹង​​បាតុ​ភាពនេះ​​​ត្រូវ​បាន​​លោក​សេវ យូន ជន​ជាតិ​ចារ៉ាយ​​ និង​ជា​ប្រធាន​សហ​គមន៍​​​​​​ឱ្យ​​ដឹង​​ថា រូប​​​គាត់​រួម​ទាំង​​​ប្រជា​ពល​រដ្ឋ​​​ចំនួន​​

កាមរី​​ដឹក​ភ្ញៀវ​​បោះ​ពួយ​​​បុក​គោ​យន្ត​​2​គ្រឿង​​ក្រឡាប់​​បះជើង​ធ្លាក់​ស្នាម​ភ្លោះ​របួស​2​នាក់​

Posted: 30 Nov 2012 04:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​ក្រុង​ប៉ោយ​ប៉ែត​ ៖ រថយន្ត​កាមរី​​ដឹក​ភ្ញៀវ​​ទេសចរ​បរទេស​មួយ​គ្រឿង​​បាន​បុក​​គោ​យន្ត​​ច្នៃ​ ២​គ្រឿង​ក្នុង​ដំណើរ​​​ស្រប​ទិស​​​គ្នា​កាល​ពី​​​វេលា​ម៉ោង​​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃទី​​២៩ វិច្ឆិកា ​លើ​ដង​ផ្លូវ​​​ជាតិ​លេខ​៥ ​​ក្នុង​ភូមិ​​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​​កណ្តាល ក្រុង​ប៉ោយប៉ែត​ បង្ក​ឱ្យ​មនុស្ស​២នាក់​​របួស​ធ្ងន់​ស្រាល​ ​ឯ​ជន​​បរទេស​​​​ជិះ​ក្នុង​រថយន្ត​រួច​ផុត​​​​ពី​គ្រោះ​ថ្នាក់​​ប៉ុន្តែ​ព្រលឹង​ចុង​សក់​​គ្រប់​គ្នា​ ។ ​

ឡិច​ស៊ី​ស​470​បុក​រះ​កន្លែង​ផ្ញើ​ម៉ូតូ​ខូច​ខាត​​12​គ្រឿង​​ និង​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​​ ​របួស​ធ្ងន់​​3​នាក់​

Posted: 30 Nov 2012 04:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​រថយន្តឡិចស៊ីសLX ៤៧០​ ពណ៌ខ្មៅ បាន​បើក​បុក​រះ​​កន្លែង​ផ្ញើ​​ម៉ូតូ​មួយ​កន្លែង ស្ថិត​នៅ​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​ខូច​ម៉ូតូ​ចំនួន​១២​គ្រឿង រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង ​និង​មនុស្ស​រង​របួស​​ធ្ងន់​៣​នាក់ ​នៅ​ចំណុច​មុខ​ក្រុម​ហ៊ុនRO BIZ លក់​គ្រឿង​អេឡិច​ត្រូនិក​ តាម​មហា​វិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​១០៩​ ក្នុង​សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​

ម្ចាស់ក្រុម​ហ៊ុន​​ GLF ផ្តល់​​រង្វាន់​​​ដល់​កីឡា​ករ​​8រូប​ដែល​បាន​​ឡើង ​​ដល់​វគ្គ​​1/4​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​ការណ៍​​​ GLF Cham Prasidh-Cup

Posted: 30 Nov 2012 02:42 AM PST

សញ្ញាព្រួញលោក  Mitsuji Konoshita ​និងកីឡាករទាំង៨រូប
រាជ​​​​ធានីភ្នំពេញ​ ៖ ​ការ​ប្រកួត​​​វាយ​កូន​​បាល់​​​ព្រឹត្តិការណ៍​​ ITF Men's Future Event Cambodia 2012 ក្នុង​​ដំណាក់​កាល​​​ទី​​២​ដែល​មាន​​ឈ្មោះ​ថា GLF Cham ​Prasidh-Cup ត្រូវ​​​បាន​ម្ចាស់​ក្រុម​​​ហ៊ុន​ GLF គឺលោក Mitsuji Konoshita ​ប្រកាស​​ផ្តល់​រង្វាន់​​​​​ម្នាក់​ចំនួន​​៥០០​ដុល្លារ​​​​ដល់​​​កីឡាករ​​​វាយ​កូន​បាល់​​​រូប​ណា​ ដែល​បាន​ឡើង​​​ដល់​វគ្គ​​១ភាគ​៤​​ផ្តាច់​ព្រ័ត្រ​​​ ។​

ម៉ន សាម៉េត មិន​ញញើត​ ឯម លីថូ ក្នុង​ជំនួប​សង​សឹក​ជា​លើក​ទី​4

Posted: 30 Nov 2012 02:39 AM PST

កីឡាករឯម លីថូ(ឆ្វេង) និងកីឡាករ៉ន សាម៉េត    
រាជ​ធានី​ភ្នំពេញ ៖ នា​ថ្ងៃ​អាទិត្យ ទី​២​ ធ្នូ ​​​ស្អែក​នេះ​នៅ​លើ​សង្វៀន​​ទូរទស្សន៍​បាយ័ន​ព័ត៌​មាន​កោះ​ពេជ្រ​ ​ប្រមូល​​ផ្តុំ​ដោយ​កីឡា​ករ​មាន​​ឈ្មោះ​​បោះ​សំឡេង​​ធ្វើ​ការ​​ប្រកួតគ្នាក្នុង​នោះ​កីឡា​ករ​ដែល​មហាជន​​គិត​ថា បង្ក​ការ​ទាក់​ទាញ​​ខ្លាំង​​ជាង​គេ​នោះ​គឺ​ជំនួប​​សង​សឹក​ជា​លើក​ទី​៤ រវាង​សិស្ស​ប្អូន​​ម៉ន សាម៉េត ​មក​ពី​ក្លិប​ព្រែក​ឯង​​កីឡា ​​ជាមួយ​សិស្ស​ច្បង​ពូ​កែ​​​ល្បិច​​ប្រយុទ្ធ​ ឯម​ លីថូ ​​​មក​ពី​ក្លិប​គ្រុឌមាន​

ហេង វិឆ័យ បបួល​ ពេជ្រ​ អារុណ សាក​កម្លាំង​គ្នា​នៅរេញ

Posted: 30 Nov 2012 02:34 AM PST

កីឡាករ​ពេជ្រ អារុណ និងកីឡាករហេង វិឆ័យ   
​រាជធានី​ភ្នំពេញ​ ៖ ​​ហេង​ វិឆ័យ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ ចង់​សាក​កម្លាំង​គ្នា​​ជាមួយ​ពេជ្រ អារុណ មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​នៅ​លើសង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ នា​ថ្ងៃ​សៅរ៍​ទី​១ ធ្នូ​នេះ ចំណែក​ឯ​ឆាយ មាស មក​ក្លិប​ខេត្ត​ក្រចេះ ជួប​ជាមួយ​តក់ សោភ័ណ្ឌ​ មក​ពី​ក្លិប​អេភូថង​កីឡា ។

បន្ទប់​​ផ្ទះ​សំណាក់​​ និង​សណ្ឋា​គារ​ឡើងថ្លៃ​ចំនួន​ភ្ញៀវ​​ទេស​ចរ​កើន​ឡើង​

Posted: 30 Nov 2012 02:29 AM PST

បន្ទប់​​ផ្ទះ​សំណាក់​​ និង​សណ្ឋា​គារដែល​ឡើងថ្លៃ​
ខេត្ត​មណ្ឌល​គិរី​ ៖ ​អ្នក​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​រាប់​ពាន់​​ម៉ឺន​នាក់​ បាន​នាំគ្នា​​ធ្វើដំណើរ​​មក​កម្សាន្ត​​លេង​នៅ​ខេត្ត​មណ្ឌល​​គិរី​ក្នុង​ឱកាស​​បុណ្យ​អុំ​ទូក អក​អំបុក និង​​​សំពះ​ព្រះខែ​​ស្ទើរ​តែ​រក​ផ្ទះ​​សំណាក់​​ ឬ​បន្ទប់​​​សណ្ឋា​គារ​​សម្រាក​មិន​បាន ។ ដោយ​មើល​ឃើញ​អ្នក​ទេស​ចរ​ពិបាក​​រក​បន្ទប់​ស្នាក់​នៅ​​មាន​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋា​គារ​មួយ​ចំនួន​បាន​នាំគ្នា​ដំឡើង​ថ្លៃ​បន្ទប់​​ជួល​រហូតដល់​៣០​ទៅ ៤០​ដុល្លារ និង​

អតីត​​ឧកញ៉ា​តាន់ សេង​ហាក់ ​​ត្រូវ​បាន​​បញ្ជូន​ទៅ​តុលាការ​​កាល​ពី​រសៀលថ្ងៃទី៣០ វិច្ឆិកា​

Posted: 30 Nov 2012 02:26 AM PST

អតីត​​ឧកញ៉ា​តាន់ សេង​ហាក់ ​​
រាជ​ធានីភ្នំពេញ​ ៖ ​​​អតីត​ឧកញ៉ាតាន់ សេងហាក់ ដែលសមត្ថ​កិច្ចចាប់វ៉ៃខ្នោះក្នុង​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន​កាល​ពី​រសៀល​ថ្ងៃទី​២៧ វិច្ឆិកា ២០១២ ហើយដែលកំពុង​ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរប្រឆាំងគ្រឿង​ញៀនក្រសួងមហាផ្ទៃនោះ​ ​ត្រូវបាន​​បញ្ជូនទៅ​សាលា​ដំបូងរាជ​ធានីភ្នំពេញ ​កាល​ពី​​វេលា​ម៉ោង​៤ និង​៤៥នាទី​រសៀល​​ថ្ងៃទី​៣០ ​វិច្ឆិកា មួយភ្លែត​ ដើម្បី​បង្ហាញ​​មុខ​ដល់​ព្រះ​រាជ​​អាជ្ញា​ឱ្យ​ស្រប

មេជាង​ធ្វើ​ព្រះ​មេរុ​ម្នាក់​​ដេក​ជា​មួយ​ប្រពន្ធ​ព្រឹក​ឡើង​ឃើញស្លាប់​

Posted: 30 Nov 2012 02:23 AM PST

សព​ជនរងគ្រោះ​
រាជធានីភ្នំពេញ ៖ មេជាង​ម្នាក់​ត្រូវបាន​ប្រពន្ធឃើញ​ដេក​ស្លាប់​​នៅក្នុង​រោង​ការ​ដ្ឋាន​ស្ថាបនា​ព្រះ​មេរុ​​ខាងជើង​ព្រះ​បរម​រាជ​វាំង​ផ្លូវ​លេខ​១៣ ភូមិ​ទី​២ ​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​​ដូនពេញ កាល​ពីវេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី ៣០ វិច្ឆិកា ​២០១២ ​ក្រោយ​ពីដេក​ជា​មួយ​ប្រពន្ធ​តាំង​ពីរំលង អធ្រាត្រ។

សម្តេច​​ហេង សំរិន នឹងអញ្ជើញ​​​ជា​អធិបតី​ក្នុងពិធី​​អបអរ​សាទរ​​ខួបអនុស្សាវរីយ៍​​លើកទី​៣៤ ថ្ងៃបង្កើត​​រណសិរ្ស​​សាមគ្គី​​សង្គ្រោះ​ជាតិ​កម្ពុជា​

Posted: 30 Nov 2012 02:19 AM PST

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅព្រឹកថ្ងៃទី២ ធ្នូ​ ២០១២នេះ​ នឹងអញ្ជើញជាអធិបតី​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី៣៤ ថ្ងៃបង្កើត​រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ( ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១២ ) នៅសាលសន្និសីទចតុមុខ ។

ការ​ទស្សន៍ទាយ​បាល់ទាត់អង់​គ្លេសប្រឺមីញេ​លីកជុំទី15​សម្រាប់ចុង​សប្តាហ៍នេះ

Posted: 30 Nov 2012 02:08 AM PST

ការ​ប្រកួត​ យ៉ាង​ស្វិត​ ស្វាញ ​កន្លងមក​ រវាង​កីឡាករ​ ក្រុម​  Manchester United   និងកីឡាករ ​ក្រុម​  West Ham  United
ការ​​ប្រកួត​បាល់​​​ទាត់​​អង់​​គ្លេស​​ប្រឺមីញេ​​លីក​​​ជុំ​ទី 15 សម្រាប់​រាត្រី​ចុង​សប្តាហ៍​​នេះ​មាន 9 ប្រកួត​​ ។ ក្រុម Man City មិន​សូវ​មាន​សំណាង​​ល្អ​​ពេល​​ជួប Everton ខណៈ Liverpool, Arsenal និង Man Utd សង្ឃឹម​​រក​បាន​​បី​ពិន្ទុ​​ ។ បញ្ជាក់​​ក្រុម Chelsea, Arsenal, Man Utd និង Man City ជាប់​​លេង​​ឆេម​ពាន​លីក ចំណែក​​ឯ Tottenham, Liverpool ជាប់​លេង​​យូរូ​ប៉ាលីក ។

បាល់​ទាត់អីុតា​លីAជុំទី15ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ ៖Juventu​s,Napoli​,Inter,Lazio ​ជាក្រុមរឹង​មាំក្នុងទឹក​ដី

Posted: 30 Nov 2012 02:06 AM PST

ការ​​ប្រកួត​បាល់​ទាត់​អីុ​តា​លី​សេរី​ A ជុំ​​ទី​ 5 សម្រាប់​​រាត្រី​ថ្ងៃ​​សៅរ៍​ និង​អាទិត្យ​ នេះ​មាន​ 9 ប្រកួត​ ។ ក្រុមខ្លាំង​​ 4 គឺ Juventus , Napoli, Inter , Lazio ជា​​ក្រុម​រឹង​មាំ​ក្នុង​ទឹក​ដី​​ ។ បញ្ជាក់​ក្រុម​ Juventus ជាប់​លេង​ឆេមពាន​លីក ខណៈ​ក្រុម​ Napoli , Inter, Lazio , Udinese ជាប​់​លេង​យូ​ហ្វា​ខាប់ ។

ក្រុមហ៊ុនរិទ្ធមុន្នី​បុកគូទ​ក្រុម​ហ៊ុនកាពីតូលគេចទៅ​បុកកាមរី​ និងម៉ូតូ​ចំនួន​៣គ្រឿង

Posted: 30 Nov 2012 02:05 AM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងជា​បន្តបន្ទាប់​រវាង​រថយន្ត​​របស់​ក្រុមហ៊ុន​រិទ្ធ​មន្នីបុកគូទ​​​​រថយន្ត​របស់​ក្រុមហ៊ុន​​កាពីតូល​​បើកស្របទិស​គ្នា​​​ ​រួចបន្តទៅបុករថយន្ត​កាមរី​បើកបញ្ច្រាស​ទិស​គ្នា​ មិនអស់ចិត្ត​បាន​​ទៅ​​បុករះ​ម៉ូតូ​ដែលឈប់​ចតនៅ​ចិញ្ចើម​ផ្លូវ​៣គ្រឿង​បន្ថែមទៀត ។ ហេតុការណ៍​​​គួរ​​ឱ្យភ្ញាក់ផ្អើល​នេះ បានកើតឡើង​នៅវេលាម៉ោង​១១ និង​៤៥នាទី​

ទិញថ្នាំ​ពេទ្យ​រួច​ជិះម៉ូតូ​ដល់​មុខផ្ទះ​ត្រូវ​​រថយន្តបុករងរបួស​ធ្ងន់ពីរនាក់

Posted: 30 Nov 2012 01:58 AM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរស​​២នាក់​​​​រ​ងរបួស​​​​ធ្ងន់​​​ត្រូវ​បានគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​​សង្គ្រោះ​បន្ទាន់​​ក្រោយពេល​ដែល​ពួកគេ​​ជិះម៉ូតូ​មួយគ្រឿង​​ឌុបគ្នាឆ្លង​ផ្លូវ​មិនប្រយ័ត្ន​ ហើយ​ត្រូវ​​រថយន្ត​មួយគ្រឿង​​បើកបោះពួយ​ក្នុង​ល្បឿន​លឿន​​ទៅ​ដល់​បានបុក​ពេញ​ទំហឹង​​ បន្ទាប់​​មក​រថយន្ត​នោះ​បាន​បើករត់​ជាច្រើន​​​​គីឡូម៉ែត្រ​​ ទើបឈប់​ហើយ​អ្នក​បើកបរ​បាន​ចុះ​រត់គេ​ចខ្លួន​​បាត់​ស្រមោល ។

បាល់ទាត់​​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គាជុំទី១៤ សម្រាប់​រាត្រីថ្ងៃសៅរ៍ ​និងអាទិត្យ​​មាន៨ប្រកួត​ក្រុម Real M មិន​ដែល​ចាញ់ Atletico ខណៈ​ Betis, Barcelona ល្អ​ជាងគូប្រកួត

Posted: 30 Nov 2012 01:46 AM PST

ទិដ្ឋ​ភាព​នៃ​ការ​ប្រកួតបាល់​ទាត់
ការ​​ប្រកួត​បាល់​​ទាត់​​អេស្ប៉ាញ​​​ព្រីមេ​រ៉ា​លី​​ហ្គា​​ជុំ​​ទី 13 សម្រាប់​​​រាត្រី​ចុង​​​សប្តាហ៍​​​នេះ​មាន 9 ប្រកួត។ ក្រុម Real M មិន​ដែល​​ចាញ់​​ Atletico ​​ខណៈ Barcelona, Betis ល្អ​​ជាង​គូ​ប្រកួត​​ ។ បញ្ជាក់​ក្រុម Valencia, Barcelona, Real M ជាប់​លេង​​ឆេម​ពាន​​លីក ឯ Levante, Bilbao, Atletico ជាប់​លេង​​យូហ្វា​​ខាប់ ។

បាល់​ទាត់​​​បារាំង​ឡឺ​សំ​ផ្ចូណា​ជុំទី១៥ សម្រាប់​រាត្រី​ថ្ងៃសៅរ៍​ និងអាទិត្យ​​មាន​៩ប្រកួត​​ក្រុម Lyon Montpellier ដើម្បី​បន្ត​តំណែង​កំពូល​​តារាង​ខណៈ​ Bordeaux, Lille, Valeciennes ជាជម្រើស​ល្អ

Posted: 30 Nov 2012 01:43 AM PST

ទិដ្ឋ​ភាពនៃ​ការ​ប្រកួតបាត់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​​បារាំង​​​ឡឺ​សំ​​ផ្ចូ​ណា​​ជុំ​ទី​​​15 ​សម្រាប់​រាត្រី​​​​ថ្ងៃ​សៅរ៍​ និង​អា​ទិត្យ​​​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម​ Lyon ត្រូវ​​ការ​ឈ្នះ​​ Montpellier ដើម្បី​​​បន្ត​តំណែង​​​កំពូល​តារាង​​ ចំណែក​ឯ​ Bordeaux, Lille, Vallenciennes ជា​ជម្រើ​ស​ល្អ​​ ។ បញ្ជាក់​​ក្រុម​​ Montpellier, Lille, Paris SG ជាប់​​លេង​​ឆេម​ពាន​លីក ខណ​ៈ​ Lyon, Marseille ជាប់​យូហ្វា​ខាប់ ។​

មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​រាជធានីភ្នំពេញ ម្នាក់ និង​បក្ស​ពួក​ផឹក​​ស្រា​ស្រវឹង​​ដក​កាំភ្លើង​​បាញ់​​កម្សាន្ត​លេង​៤​គ្រាប់​

Posted: 30 Nov 2012 01:39 AM PST

រាជធានីភ្នំពេញ ៖ ​ស្នូរ​​អាវុធ​ចំនួន​៤​គ្រាប់​បាន​ផ្ទុះ​​ឡើង​ផ្ទួន​ៗ​​គ្នា​យ៉ាង​រន្ថើន​​បង្ក​ឱ្យ​​​ប្រជា​ពល​រដ្ឋ​មាន​ការភ្ញាក់​ផ្អើល​​ និងភ័យ​​ខ្លាច​គ្រប់​ៗ​គ្នា​​ដែល​មុន​ដំបូងគេ​​នឹក​ស្មានថា ​ជា​សកម្ម​ភាព​ចោរ​ប្លន់​ប្រដាប់អាវុធ​​បាញ់​ប្រហារ​ជន​រងគ្រោះ​ណាម្នាក់​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​នៅក្នុង​ផ្ទះ​ ឬ​ក៏​ប្លន់​​ម៉ូតូ​​នៅតាម​ផ្លូវ ។ ប៉ុន្តែ​​ក្រោយ​ពេល​​សំឡេង​​ផ្ទុះ​​មាន​ការ​ស្ងប់​ស្ងាត់​គេ​បាន​ចេញ​ទៅ​មើល​​កន្លែង​កើតហេតុ​​ ទើប​ដឹង​ច្បាស់​ថា ជា​ស្នូរ​

បាល់​ទាត់​អាល្លឺម៉ង់​​ប៊ុន​ដេស្លីជុំទី១៥ សម្រាប់​រាត្រី​​ថ្ងៃសៅរ៍ ​និងអាទិត្យ​​​មាន​៨​ប្រកួត​​ក្រុម Leverkusen, Schalke សង្ឃឹម​ឈ្នះគូប្រកួត​​ ចំណែក​ឯ​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង Bayern ទទួល​ Dortmund

Posted: 30 Nov 2012 01:29 AM PST

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​អា​ល្លឺ​​ម៉ង់​ ប៊ុន​ដេ​ស្ល៊ីជុំ​​ទី​15 សម្រាប់​​ចុង​​សប្តាហ៍​នេះ​មាន​ 8​ ​ប្រកួត​ ។ ក្រុម​ Schalke, Leverkusen សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ​ ខណៈ​ក្រុម​​ខ្លាំង​ ប៉ះ​ខ្លាំង Bayern ទទួល​ភ្ញៀវ​ Dortmund ។ បញ្ជាក់​ក្រុម​ Bayern, Schalke ជាប់​លេង​ឆេម​​ពាន​​លីក​ ចំណែក​ឯ​ Gladbach, Leverkusen, Hannover, Stuttgart ជាប់​លេង​​ យូ​ហ្វា​ខាប់​ ។

បុរស​ម្នាក់​ត្រូវ​គេ​កាប់​​១​​កាំបិត​បុ័ង​តោ​​ចំក្បាល​ដោយ​សារ​ទារ​លុយ​១​សែន​ដុង​

Posted: 30 Nov 2012 01:06 AM PST

បុរសជាប់ចោទ
ខេត្ត​ស្វាយរៀង​ ៖ ​មាន​រឿង​ហួស​ចិត្ត​គ្រាន់តែ​​​ជំពាក់​ប្រាក់​មួយ​​សែន​ដុង​ប៉ុណ្ណោះ ​បណ្តាល​​ឱ្យ​កើត​អំពើ​ហិង្សា​កាប់​ម្ចាស់​បំណុល​​មួយ​កាំបិត​​បុ័ងតោ​​រយះ​ក្បាល​ដេក​ពេទ្យ​​ ឯ​ជន​បង្ក​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​​ទៅ​តុលា​ការ​ដាក់​គុក​កាល​ពី​ថ្ងៃ​​​ទី​​៣០ វិច្ឆិកា ២០១២ ។ ករណី​នេះ​បាន​កើតឡើង​​កាល​ពីថ្ងៃទី​២៨ វិច្ឆិកា ​២០១២ ​វេលា​ម៉ោង​៩​និង​៣០​នាទី​​យប់​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ​។

២នាក់​ដេកស្លាប់​ក្នុង​ខណ្ឌប្ញស្សី​កែវ​ម្នាក់​ដេក​ស្លាប់​ក្នុងហាង​នំប៉័ង​ និងម្នាក់​ដេកស្លាប់​ក្បែរ​ដេប៉ូឈើ

Posted: 30 Nov 2012 01:05 AM PST

សាកសពជនរងគ្រោះ
រាជធានីភ្នំពេញ​ ៖ កម្មករម្នាក់​ត្រូវបាន​ដេកស្លាប់​នៅ​ជាន់ទី២ ​ក្នុងហាង​នំប៉័ងមួយ ដែលស្ថិត​នៅ​​បុរី​សុភមង្គល ​ផ្ទះលេខ​អា១២ និង​អា១៣ ​ផ្លូវ​ជាតិ​លេខ​៦ ​ភូមិទី៣ ​សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ​​ហើយ​ធ្វើ​ឱ្យ​​មានការភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៣រំលងអធ្រាត្រ​ឈាន​​ចូលថ្ងៃទី​៣០ ​វិច្ឆិកា ២០១២ ។ ​ទាក់​ទិន​នឹង​ការ​ដេកស្លាប់នេះ​ត្រូវប៉ូលិស​​ឱ្យ​ដឹង​ថា ដោយសារគាំងបេះ​ដូង ។

ក្រុម​ក្មេង​​ទំនើង​​កាប់​ប៉ូលិស​​២ពូថៅ​​ក្នុងពិធី​​​អក​អំបុក សំពះ​ព្រះខែ​

Posted: 30 Nov 2012 12:55 AM PST

ក្រុម​ក្មេងទំនើង​ដែល​សមត្ថកិច្ច​ឃាត់​
ខេត្ត​ស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​​ប៉ូលិស​​២​នាក់​ត្រូវក្រុម​​ក្មេងទំនើង​​កាប់​នឹងពូថៅ​​ និងកាំបិត​​បុ័ង​​តោ​ធ្វើ​ឱ្យ​​រង​របួស​ធ្ងន់​​​ក្នុងពិធី​​បុណ្យ​​អក​អំបុក ​សំពះ​​ព្រះខែ ហើយ​គណៈ​កម្ម​ការ​អាចារ្យ​វត្ត​ជួល​​ធុង​បាស​​ឱ្យ​រាំ​លេង​កម្សាន្ត​ក្នុង​វត្ត​ត្រូវ​ក្មេងទំនើង​​ជាច្រើន​ក្រុម​​ផ្ទុះជម្លោះ​​ចំនួន​៥​កន្លែង​ផ្សេងៗ​គ្នា​​កាប់ និង​ចាក់​ឱ្យ​រង​របួស​ចំនួន​១២​នាក់ សមត្ថ​កិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​បាន​១៣​នាក់ និង​រត់​​គេច​ខ្លួន​អស់​​ជាង​១០​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!