Koh Santipheap Daily

Koh Santipheap Daily


ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​រត់​ចេញ​ពី​ផ្ទះ​​ពុំ​ដឹង​មូល​ហេតុ ទុក​តែ​សំបុត្រ​​មួយ​ច្បាប់​

Posted: 27 Nov 2012 11:04 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​រត់​ចេញ​ពី​ផ្ទះ​ទាំង​យប់​ ដោយ​គ្មាន​នរ​ណា​​ដឹង​ពី​មូល​ហេតុ​ ហើយ​ត្រូវ​បាន​ម្តាយ​ចិញ្ចឹម​របស់​នាង​បដិសេធ​​ឈប់​ទទួល​ស្គាល់​ជា​កូន​ទៀត​ហើយ ។ តាម​សម្តី​របស់​ស្ត្រី​ជា​ម្តាយ​ចិញ្ចឹម​មាន​អាយុ​៤០​ឆ្នាំ ​បាន​និយាយ​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ អឹុម លីន​ណា​ អាយុ​១៦​ឆ្នាំ​ គាត់​និង​ប្តី​បាន​ទទួល​ពី​ម្តាយ​បង្កើត​​របស់​គេ​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម៉្លេះ និយាយ​ទៅ​គឺ​តាំង​​ពី​គេ​អាយុ​៤​ខែ ព្រោះ​គាត់​និង​ប្តី​គ្មាន​កូន​ រហូត​ដល់​

ការ​​ចូល​ជា​សមា​ជិ​ក​វាយ​​កូន​​ហ្គោល​ European Tourមិន​​ទទួល​បាន​​ការ​ចាប់​អា​រម្មណ៍​​ពី​ថៃ​ហ្គ័រ វូដ​​

Posted: 27 Nov 2012 10:54 PM PST

ថៃហ្គ័រ វូដ​ក្នុង​ពេល​ប្រ​កួត​កន្លង​មក
ថៃ​​ហ្គ័រ វូដ​បាន​​ធ្វើ​ការ​បញ្ជាក់​យ៉ាង​​ច្បាស់​កាល​​​ពី​​ថ្ងៃ​អង្គារ​ទី​២៧​​វិច្ឆិ​កា​​ថា ខ្លួន​គ្មាន​ចំ​ណាប់​អា​រម្មណ៍​ក្នុង​ការ​ចូល​ជា​សមា​ជិក​សមា​គម​វាយ​កូន​ហ្គោល European Tour​នោះ​ទេ ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​កន្លង​ទៅ​នៅ​ប្រ​ទេស​តួកគី​ វូដ​ធ្លាប់​បាន​បន្លុយ​​​ពាក្យ​ពី​លទ្ធភាព​នៃ​ការ​ចូល​រួម​ជា​សមា​ជិក​ភាព​ទាំង​ក្នុង Ryder​ Cup និង President Cup ។ ​គេ​បាន​ថ្លែង​ថា​៖«ខ្ញុំ​នឹង​ប្រែ​ក្លាយ​បញ្ហា​នេះ​

តម្លៃ​​ផ្ទះ​សំបែង​​នៅ​ក្នុង​​ទី​ក្រុង​​​ចំនួន​​២០​​របស់​អា​មេរិក​​ឡើង​ថ្លៃ​​៣%​​នៅ​ក្នុង​ខែ​កញ្ញា​​

Posted: 27 Nov 2012 10:54 PM PST


យោ​ង​តាម​ទិន្ន​ន័យ​​​ដែល​ចេញ​​​ដោយ​សន្ទស្សន៍​​អចល​ន​ទ្រព្យ​ ​S&P/Cash-Shriller បាន​​​ឱ្យ​​ដឹង​ថា តម្លៃ​​ផ្ទះ​សំបែង​​នៅ​សហ​រដ្ឋ​អា​មេរិក​​ឡើង​ខ្ពស់​​នៅ​ក្នុង​​ខែ​កញ្ញា​​ ដែល​ជា​​​សញ្ញា​ថ្មី​មួយ​​ទៀត​នៃ​ការ​​រើប​ឡើង​វិញ​​នៅ​ក្នុង​​​ទី​ផ្សារ​​អចល​ន​ទ្រព្យ ។​​សន្ទស្សន៍​​តម្លៃ​​នៅ​ក្នុង​ទី​​ក្រុង​​២០​​របស់​​អាមេរិក​​កើន​​០,៣%​​ចាប់​ពី​ខែ​​សីហា​មក​ ពោល​​គឺ​កើន​​៨​ខែ​​ពេញ​ បើ​ធៀប​​នឹង​ឆ្នាំ​មុន​​​​គឺ​កើន​​៣%​ ​។

អតិ​រេក​គណនី​ចរន្ត​របស់​កូរ៉េ​ខាង​ត្បូង​​ថយ​ចុះ​ដល់​៥,៨២​ពាន់​លាន​ដុល្លារ

Posted: 27 Nov 2012 10:54 PM PST

ធនាគារ​កូរ៉េ​ខាង​ត្បូង​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​អតិ​រេក​គណនី​ចរន្ត​របស់​កូរ៉េ​ខាង​ត្បូង​បាន​ថយ​ចុះ​នៅ​ក្នុង​ខែ​តុលា​​ក្រោយ​ពី​ឡើង​ខ្ពស់​កាល​ពី​ខែ​មុន​ ខណៈ​ដែល​កំណើន​ការនាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ ​។អតិរេកសរុប​មានចំនួន​៥,៨២​ពាន់​លាន​ដុល្លារ​​កាលពី​ខែមុន​ធ្លាក់​ចុះ​ពី​៥,៩១​ពាន់​លាន​ដុល្លារ​​កាលពី​ខែ​កញ្ញា ​។

ពួក​ឧទ្ទាម​កុង​ហ្គោយល់ព្រម​​​ដឹក​ចេញ​​ពី​ក្រុង​ហ្គោ​ម៉ា​

Posted: 27 Nov 2012 10:54 PM PST

ួក​ឧទ្ទាម​កុង​ហ្គោ​នៃចលនា​M-23​​​នៅ​​ក្រុង​ហ្គោ​ម៉ា​
ក្រោម​ការ​គា​ប​សង្កត់​ខាងការទូត​យ៉ាង​ខ្លាំង ​ពួក​ឧទ្ទាម​កុង​ហ្គោ​នៃ​ចលនា​M-23​ទី​បំផុត​បាន​យល់​ព្រម​​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ​ចាក​ចេញ​ពី​ទី​​ក្រុង​ហ្គោ​ម៉ា​​ពេល​ផុត​កាល​បរិច្ចេទ​កំណត់​សម្រាប់​ការ​ដក​​ថយ​របស់​ពួក​គេចេញ​ពី​ទីក្រុង ​យុទ្ធ​សាស្ត្រ​នោះ​នៅ​ភាគ​ខាង​កើត​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​​ដែល​ពួក​គេ​វាយ​ដណ្តើម​កាន់​កាប់​ចាប់​តាំង​ពី​១​សប្តាហ៍​មក​​ហើយ ។

លោក​ហ្គាស ហ៊ីត​​ឌីង​ គ្រូ​បង្វឹក​​សញ្ជាតិ​​ហូឡង់​​ប្រកាស​​ចូល​និវត្តន៍​​នៅ​ដំណាច់​​រដូវ​កាល​​នេះ

Posted: 27 Nov 2012 10:48 PM PST

លោក​ហ្គាស ហ៊ីត​​ឌីង
​យោង​ទៅ​តាម​​ប្រភព​ព័ត៌​​មានពី​គេ​​ហ​ទំព័រ​​​អេស៊ី​វ័ន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អង្គារ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា លោក​ហ្គាស ហ៊ីតឌីង គ្រូ​បង្វឹក​​សញ្ជាតិ​​ហូឡង់​​វ័យ​​៦៦​ឆ្នាំ​​ មាន​គម្រោង​​លា​ឈប់​​ពី​​តំណែង​​គ្រូ​បង្វឹក​​បាល់​ទាត់​​​នៅ​​​ដំណាច់​​រដូវ​កាល​នេះ ។ លោក​​ហ៊ីតឌីង ដែល​​កុង​ត្រា​​របស់​លោក​​ត្រូវ​​អស់​សុពល​ភាព​ជា​មួយ​ក្លិប​​បាល់​ទាត់​​រុស្ស៊ី​​ Anzhi នៅ​​ពាក់​កណ្តាល​​ឆ្នាំ​​២០១៣ ខាង​​

ពលរដ្ឋ​​ខ្មែរ​ប្រហែល​​១០០០នាក់ ​​ផ្ទុះ​ហិង្សា​ជាមួយ​ទាហាន​​ឈុតខ្មៅ​​ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 27 Nov 2012 10:40 PM PST

ប្រជា​ពលរដ្ឋ​ដែល​ប្រជុំ​គ្នា​
ក្រុង​ប៉ោយប៉ែត ៖ ពល​រដ្ឋ​ខ្មែរ​ប្រហែល​១០០០​នាក់ ​បាន​​ផ្ទុះ​ហិង្សា​​ជាមួយ​សមត្ថ​កិច្ច​ទាហាន​ឈុតខ្មៅ​​ថៃ ដោយ​សារ​ខឹង​​សមត្ថ​កិច្ច​ថៃ​យក​ដំបង​​វាយ​ក្បាល​ពួកគេ​ ខណៈ​ធ្វើ​ដំណើរ​​ទៅ​ធ្វើ​ការ​នៅ​ក្នុង​​ទឹក​ដី​ថៃ​តាម​ច្រ​ក​របៀង​​ព្រៃគប់ ​ស្ថិត​ក្នុង​ភូមិព្រៃ​​គប់​​​ សង្កាត់​​ផ្សារ​កណ្តាល ​ក្រុងប៉ោយប៉ែត បណ្តាល​​ឱ្យ​ពលរដ្ឋ​ខ្មែរ​១០​នាក់​រងរបួស​​ ដែលហេតុការណ៍​​អំពើហិង្សា​នេះ កើតឡើង​ត្រង់​ចំណុច​បន្ទាត់ព្រំដែន​ ក្រុង​ប៉ោយប៉ែត ​ឈមនឹង​ស្រុកអារញ្ញ ខេត្ត​​ស្រះ​កែវ ​​

​រថយន្ត​២​គ្រឿង​​បុក​គ្នា​​ពេញ​ទំហឹង​​ប៉ូលិស​យក​ទៅ​ដោះ​ស្រាយ​

Posted: 27 Nov 2012 10:33 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​២​គ្រឿង​​មួយ​គ្រឿងម៉ាកហ្វ័រ​រ៉ាន់​ន័រ​ ពណ៌​ទឹក​ប្រាក់ និង​មួយ​គ្រឿង​​ទៀត​​ម៉ាក​កាមរី​​បាឡែន ពណ៌ស ​ត្រូវ​អ្នក​បើក​​​បរ​បើក​បុក​គ្នា​​ពញទំហឹង​នៅ​ចំណុច​ផ្លូវ​លេខ​៦​៣​កែង​​ផ្លូវ​លេខ​៣១០ ​ស្ថិត​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ​កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​​២៨ វិច្ឆិកា ​២០១២ ។

នាង Robson​​ឈ្នះ​ពាន​​កិត្តិ​យស​​ប្រ​ចាំ​ឆ្នាំ​ Newcomer of the Yearរបស់​សមា​គម​ ​ WTA

Posted: 27 Nov 2012 10:07 PM PST

កីឡាការិនី​អង់​គ្លេស​ Laura Robson
កីឡា​ការិនី​វាយ​​កូន​បាល់​អង់​គ្លេស​ Laura Robsonបាន​ក្លាយ​ជា​ម្ចាស់​ពាន​កិត្តិ​យស​ប្រ​ចាំ​ឆ្នាំ Newcomer of the Yearរបស់​សមាគម​កីឡា​វាយ​កូន​បាល់​អា​ជីព​ស្ត្រី WTA ឆ្នាំ ២០១២ ។ នាង Robson​បាន​ឈ្នះ​មេដាយ​ប្រាក់​ប្រ​កួត​ Mixed doubles​ជា​មួយ​កីឡាករ​អ៊ែន​ឌី មូ​រ៉េ​(ប្រ​កួត​គូស្រី​-ប្រុស​)​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុងដ៍ឆ្នាំ​២០១២​និង​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៤​ក្រប

អង្គ​ការ​សហ​ប្រជា​ជាតិ​រក​មធ្យោ​បាយ​ទប់​ស្កាត់​ការ​ច្រឹប​​អវ​យវៈ​ស្ត្រី​ភេទ​

Posted: 27 Nov 2012 09:56 PM PST


សារ​ព័ត៌​មាន​បរទេស​ផ្សា​យ​ថា កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​ (UN) កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​រិះ​រក​មធ្យោបាយ​ដើម្បី​ទប់​ស្កាត់​វប្ប​ធម៌​ច្រឹប​អវយវៈ​ស្ត្រី​ភេទ​ជា​លើក​ដំបូង​ ក្រោយ​ពី​មាន​របាយ​ការណ៍​បញ្ជាក់​ថា មាន​ស្ត្រី​ជាង​១៤០​លាន​នាក់​​នៅ​លើ​ពិភព​លោក «​ចាំ​បាច់​»​ ត្រូវ​ឆ្លង​កាត់​ប្រពៃណី​ជា​ទំនៀម​ទម្លាប់​នោះ ។

ប៉ូលិស​អន្តោ​ប្រវេសន៍​រក្សា​ការ​ពារ​ទារិកា​ដែល​គេ​ប្រុង​បី​ឆ្លង​ដែន

Posted: 27 Nov 2012 09:55 PM PST

ទារិកាគួរឱ្យស្រឡាញ់ 
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​​​ប៉ូលិ​ស​​អន្តោ​​ប្រវេសន៍​​ផ្នែក​​ច្បាម​​​ចល័ត​ប្រចាំ​ចំណុច​ខ្លោង​​ទ្វា​រ​ប្រាសាទ​​​កំពូល​​បី​នៃ​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​​ប៉ែត​ បាន​យក​​ទារិកា​ដ៏​ស្រស់​​​ផូរ​ផង់​​​ម្នាក់​ពីក្មេង​​​​អនា​ថា​​ ដែល​បី​​​​ប្រុង​​ឆ្លង​​ដែន​ចូល​ទៅ​​ទឹកដី​​​​ថៃ​ កាល​ពី​​​ព្រឹក​​​ថ្ងៃ​ទី​​​២១ វិច្ឆិកា ​​កន្លង​មក​នេះ​​ ព្រោះ​​​គ្មា​ន​​អាណា​ព្យាបាល​​​​​ឬ​ឪពុក​ម្តាយ​​​​​ទៅ​ជា​មួយ​​ ហើ​​យ​​ពេល​​​នេះ​​​​កំពុង​​​ត្រូវ​បាន​​​​​​​​ថែ​រក្សា​​​​ដោយ​គ្រួសារ​​​​មួ​យ​ក្នុង​​​​ក្រុង​ប៉ោយ​ប៉ែត​ និង​

បញ្ជូនអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀនឱ្យតុលាការ

Posted: 27 Nov 2012 09:50 PM PST

ម៉ូតូនិងក្រុមជនដែលត្រូវបាននាំទៅតុលាការ 
រាជ​ធានី​ភ្នំពេញ ៖ ​​ក្រុម​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​២៦​នាក់ ក្នុង​ចំណោម​៤៣​នាក់ ដែល​សមត្ថកិច្ច​កង​រាជ​អា​វុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បង្ក្រាប​ និង​ចាប់​ខ្លួន​នៅ​ផ្ទះ​សំណាក់​ ហ្គោល​ហៅស៍​២ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូងដើម្បី​​​សាក​សួរ​ និង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ ។

ត្រីងៀតឆ្លៀតពង រថយន្តក្រុងដឹកឈើគ្រញូង21ដុំ

Posted: 27 Nov 2012 09:45 PM PST

ការត្រួតពិនិត្យដុំឈើគ្រញូងដែលច្រកបាវ
ខេត្តកំពង់ធំ​ ៖ ​រថយន្តបឺស​​ធុនធំ​​​ដ​ឹក​អ្នក​ដំណើរ​​របស់​ក្រុម​​ហ៊ុន​​រិទ្ធ​មុន្នី​​មួយ​គ្រឿង​​ពាក់​ស្លាក​លេខ​​ភ្នំពេញ​ ៣B-​​០២៣៨​​ ពណ៌​ទឹកប្រាក់​ឆ្នូត​​​ក្រហម​ ចេញដំណើរ​​ពី​ខេត្ត​សៀម​រាប​​មក​កាន់​​រាជធានី​ភ្នំពេញ​ បាន​​ឆ្លៀត​​​ដឹក​ឈើគ្រញូង​ ។ លុះ​​ធ្វើ​ដំណើរ​​ដល់​ទឹក​ដី​ខេត្ត​​កំពង់​ធំ ​ត្រូវ​សមត្ថកិច្ច​​រដ្ឋ​បាល​ព្រៃ​ឈើ​​​កំពង់ថ្ម​ធ្វើការ​ត្រួត​​ពិនិត្យ​​ និង​បាន​​​ឆែក​ឆេរ​​រក​ឃើញ​​ឈើ​ប្រណី​ត​​​ច្រើន​ដុំ​​ច្រក​ក្នុង​បាវ​​ ។

សេចក្តីថ្លែងការណ៍​សហ​ព័ន្ធសិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា​ជុំវិញ​កា​រវិភាគ​ចោទ​ប្រកាន់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ពី​បញ្ហា​ដី​ធ្លីរាជ​​ធានី​

Posted: 27 Nov 2012 09:40 PM PST

ភ្នំពេញ៖ សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព័ន្ធ​​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​ន៍​កម្ពុជា ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​ បាន​សម្តែង​នូវ​ការសោក​ស្តាយ​ និង​ខកចិត្ត​ជុំ​វិញ​​កិច្ច​សម្ភាសន៍​​​របស់​នាយក​លេខា​ធិការដ្ឋាន​សិទ្ធិ​លំនៅ​ឋាន​​​និងអ្នក​សិក្សា​ស្រាវ​ជ្រា​វ​ផ្នែក​សង្គម​ ដែល​​​​ចាក់ផ្សាយ​​​តាម​វិទ្យុ​អាស៊ី​សេ​រី​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ​បាន​ថ្លែង​ប្រឆាំង​ចំពោះ​ប្រសាសន៍​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​

ចាញ់​ល្បិចស្ត្រី​រកស៊ី​អោប​ថើប​អស់លុយ​មួយកាបូប​ហើយស្ទើរតែ​អស់ម៉ូតូ​មួយ​ទៀត

Posted: 27 Nov 2012 09:35 PM PST

ជន​រូបនេះ​ឆក់​ឱកាស​លួច​ម៉ូតូ​តែ​ត្រូវ​បានចាប់​ខ្លួន 
រាជធានីភ្នំពេញ​​​​​ ៖ ​​ភ្នាក់​ងារ​សន្តិ​សុខ​​​ឯក​ជន​​​ម្នាក់​​​​ដែល​បាន​ទៅ​រក​ពួក​នា​ង​​​​​ៗ​នៅ​ទំនប់​​​ទួល​គោក​​​​​​​(ផ្លូវ​លេ​ខ​​​៧០)​​ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​ឱប​ថើប​​​​របស់​​​​នាង​ៗ​​​​២​នាក់​​​​ដែល​​ឆក់​ឱ​កាស​​​​​បន្លំ​យក​កាបូប​​​លុយ​​​​រួច​រត់​គេ​ច​ខ្លួន​​បាត់​​ ។ អ្វី​​​ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​​ផង​ដែរ​នោះ​​ គឺ​នៅ​​ពេល​ដែល​​​​ភ្នាក់​ងារ​សន្តិ​សុខ​​​​រូបនេះ​​ រត់​ដេញ​​តាម​ចាប់​​​ស្រ្តី​​​ឆក់​​កាបូប​​​នោះ​​​ ជន​ម្នាក់​​​​ដែល​​​​​​គេ​អះ​អាង​ថា ​ជា​​ក្រុម​​​​កាង​ស្រី​​ក៏​​បាន​​​​

ឪពុក​ដេញ​ចាប់​កូន​ស្រី​រំលោភ​ប្អូ​នថ្លៃចេញ​មុខ​ជួយ​ក្មួយ​ស្រីរង​គ្រោះ1ពូថៅ​រយះ​ថ្ពាល់

Posted: 27 Nov 2012 09:30 PM PST

ន​អគតិ​ប៉ង​រំលោភ​កូន
ខេត្ត​ពោធិ៍​សាត់ ៖ ឪពុក​តិរ​ច្ឆាន​ម្នាក់​​បាន​ចាប់​កូន​ស្រី​ខ្លួន​ឯង​បង្កើត​ប៉ុន​ប៉ង​រំលោភ​ តែ​មិន​បាន​​សម្រេច​​ដោយ​សារ​កូន​ស្រី​រើ​បម្រះ ហើយ​​រត់​ទៅ​ឱ្យ​​អ្នក​ជិត​ខាង​ជួយ ​ឪពុក​កំណាច​រូប​នេះ​​បាន​ដេញ​ទៅ​តាម​ ព្រម​ទាំង​​កាប់​អ្នក​ជួយ​ មួយ​ពូ​ថៅ​ចំ​ថ្ពាល់​ខាង​ឆ្វេង​​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​​ថែម​ទៀត លុះ​ស្អែក​ឡើង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក៏​​ឃាត់​​ខ្លួន​តែ​ម្តង ។ ករណី​ចាប់​រំលោភ​ និង​ប្រើ​អំពើ​​ហិង្សា​

រឿង​​​វាស​នា​​​​​ឧទ្យាន​​ជា​តិ​​បឹង​ពែរ​​​​រដ្ឋ​មន្ត្រី​​​ក្រសួង​​ប​​រិស្ថាន​​​​បំភ្លឺ​​​ក្រុម​​ហ៊ុន1​4កំពុ​ង​​​​ឈូស​​​ដាំ​​កៅ​ស៊ូ​​

Posted: 27 Nov 2012 09:20 PM PST

តារាង
រាជ​ធានី​​ភ្នំ​ពេញ ៖​ ​កោះ​សន្តិ​ភាព​​​​ក្នុង​លេខ​​ចេញ​ផ្សាយ​​ថ្ងៃ​ទី​​១៥ ​​វិច្ឆិកា ​​​២០១២​ ​ក្រោម​ចំណង​ជើង​​​ធំៗ​ថា​​«​​​វាសនា​​ឧទ្យាន​ជាតិ​បឹង​ពែរ​​»​​​ព្រៃ​​ស្រោង​​នៃ​​«ឧទ្យាន​ជាតិ​​បឹង​ពែរ​​ កំពុង​ក្លាយ​​ជា​​វាល​​រហោ​​ឋាន​​បណ្តើរៗ» ​និង​លេខ​ចេញ​​ផ្សាយ​​មួយ​ឈុត​​ទៀត​​ ថ្ងៃ​ទី​​២២ ​វិច្ឆិកា ​​២០១២​ ​ក្រោម​ចំណង​ជើង​ថា​​​«បន្តិ​ច​ទៀត​​គ្រប់​គ្នា​​លែ​ង​​បាន​ស្គាល់​​ឈ្មោះ​ឧទ្យាន​ជាតិ​បឹង​ពែរ​​ហើយ ​ព្រោះ​​​កំពុង​​រលាយ​​ ។ល។» ។

ចត​រថយន្ត​​ផ្តេស​ផ្តាស​​ លោក​​កែប ជុតិមា ប្រើ​​ធម៌​​ក្តៅ​​ហើយ ! ភោជនីយ​ដ្ឋាន​​តាម​​ដង​​​វិថី​​ព្រះ​​មុនី​វង្ស​​ អត់​​កន្លែង​ចត​រថយន្ត​​ពិត​​​ជា​​​យ៉ាប់​

Posted: 27 Nov 2012 09:10 PM PST

ការចតរថយន្តត្រៀបត្រាមុខហាង បង្កឱ្យកកស្ទះចរាចរណ៍
រាជធានី​ភ្នំពេញ ៖ អភិបាល​រាជ​ធានី​ភ្នំ​ពេញ​ លោកកែប ជុតិមា បាន​ចាប់​ផ្តើម​​​ប្រើធម៌​ក្តៅ ​ហើយ​ដោយ​​ដាក់​ឱសានវាទ​ដល់​ម្ចាស់​​ហាង​អាជីវ​កម្មទាំង​អស់នៅតាម​បណ្តោយ​មហា​វិថី​ព្រះមុនី​វង្សដោយមិនឲ្យ​មានការ​ចត​យាន​ជំនិះ​គ្រប់​ប្រភេទ​នៅលើ​ចិញ្ចើម​ ​និង​ទ្រូង​ផ្លូវ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ធ្នូ តទៅ​ បើមិនដូច្នេះទេ​ នឹងចាត់​វិធាន​ការ​រដ្ឋបាល​ ដោយមិនទទួល​ខុសត្រូវ​ចំពោះ​ការ​ខាត​បង់​ ឬខូច​ខាត​

បង្ក្រាប​​ជំនួញ​​គ្រឿ​ង​​ញៀ​នអតីត​​ឧ​ក​ញ៉ា តាន់ សេង​​ហាក់ ត្រូវ​​ចាប់​ខ្លួន​​ជាមួយ​​មនុ​ស្ស១​២​​នាក់​ផ្សេង​​ទៀត

Posted: 27 Nov 2012 09:00 PM PST

លោកអធិការ ម៉ក់ ហុង សាកសួរទៅអតីតឧកញ៉ា តាន់ សេងហាក់
រាជ​​ធានី​​ភ្នំ​ពេញ​​​​ ៖​ ការផ្ទុះ​​អាវុធ​​ជា​ច្រើន​​គ្រាប់​​ធ្វើ​​ឱ្យ​​​​មាន​ការ​ភ្ញាក់​ផ្អើល​​​​ដល់​ប្រជា​​ពល​រដ្ឋ​​​​​​នៅ​វេលា​​ម៉ោង​​​១​រសៀល​​ថ្ងៃ​ទី​​២៧ ​វិច្ឆិកា ​នៅ​​លើ​កំណាត់​ផ្លូវ​​​ភ្នំ​ពេញ​​-​ហាណូយ​ ក្នុង​ភូមិ​​ពោង​ពាយ​ ​ស្ថិត​ក្នុង​សង្កាត់​​ភ្នំ​ពេញ​ថ្មី ​ខណ្ឌ​សែន​​សុខ ​រាជ​ធានី​ភ្នំ​ពេញ ​។ ការ​ផ្ទុះ​​អាវុធ​នោះ​​ត្រូវ​បាន​​គេ​​ដឹង​ថា​​​ជា​ប្រតិ​បត្តិ​កា​រ​របស់​ក្រុម​ប៉ូលិស​​មន្ទីរ​ប្រឆាំង​​គ្រឿង​ញៀន​​នៃ​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​​ព្យា​​យាម​​តាម​ប្រមាញ់​​ក្រុម​​​​

កម្ម​ករ​សំណង់​ម្នាក់​ងងឹត​មុខ​ធ្លាក់​ពី​​រន្ទា​កម្ពស់​​៨​ម៉ែត្រ​​ទើរ​លើ​ដំបូល​សង្ក័សី

Posted: 27 Nov 2012 08:04 PM PST

​គ្រូ​​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
រាជ​ធានីភ្នំពេញ​ ៖ កម្មករ​សំណង់​​ម្នាក់​​កំពុង​ឈរ​លើ​រន្ទា​បូក​ជញ្ជាំង​កម្ពស់​៨​ម៉ែត្រ​ ស្រាប់​តែ​​ងងឹត​មុខ​​ធ្លាក់​ទៅ​ទើរ​លើ​ដំបូល​​សង្ក័សី​​ផ្ទះ​នៅ​ជិត​នោះ​រមៀល​​ទៅ​មុត​នឹង​ទ​បង្ហូរ​ទឹក​ភ្លៀង​​ធ្វើ​ឱ្យ​រយះ​ក្បាល​​ដេរ​២​ថ្នេរ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ វិច្ឆិ​កា ២០១២ ស្ថិត​ក្នុង​ក្រុម​ទី៥ ផ្លូវ​លេខ​៣២BT ភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ ។

សហ​ព័ន្ធ​កីឡា​​កាយ​វប្ប​កម្ម​​​កម្ពុជា​​​បញ្ជូន​កីឡា​​ករ​ឆ្នើម​​​5រូប​ទៅ​ប្រកួត​​​នៅ​ប្រទេស​​ថៃ​

Posted: 27 Nov 2012 07:54 PM PST

កីឡា​ករ​​ឆ្នើម​៥​រូប​​ដែល​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេសថៃ
រាជធានីភ្នំពេញ​​​​​ ៖ ​​កីឡា​ករ​​ផ្នែក​កាយ​វប្ប​​កម្ម​​​ចំនួន​​​៥​រូប​​​​ ត្រូវ​បាន​​​ជ្រើស​រើស​​​​ឱ្យ​​ចេញ​ទៅ​​ប្រកួត​ជើង​​ឯក​អាស៊ី​​​​នៅ​ទី​ក្រុង​​​​បាង​កក​​ ប្រទេស​ថៃ​​ ​​ចាប់​​ពី​ថ្ងៃ​ទី​​​​៣០ វិច្ឆិកា ​ដល់​ថ្ងៃ​ទី​​​៣​ ធ្នូ​ ខាង​មុខ​​​នេះ​​​ហើយ​ ។​​ នេះ​​​បើ​យោង​​តាម​​​​ការ​ជូន​ដំណឹង​​​​ពី​មន្ត្រី​​​ថ្នាក់​កំពូល​​ប្រចាំ​​​សហ​ព័ន្ធ​​​កីឡា​កាយ​​វប្ប​កម្ម​​​កម្ពុជា​ដែល​​​​មាន​តួនាទី​​​ដឹក​នាំ​ក្រុម​​កីឡា​​ករ​​​ទាំង​នោះ​​​ចេញ​ទៅ​ដោយ​ផ្ទាល់ ។​

រថយន្ត​កូ​រ៉េ​​២​តោនកន្លះ​ពន្លះ​​ឌ្រីម សេ​១២៥ ស្លាប់​២​នាក់​ របួស​ធ្ងន់​ម្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១

Posted: 27 Nov 2012 07:47 PM PST

រថយន្តបង្ក​ហេតុ​
ខេត្ត​ព្រៃ​វែង​​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​ប្រុស​២​នាក់​បាន​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ និង​ក្មេង​ស្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកកូរ៉េ​​២​តោន​កន្លះ​មួយ​គ្រឿង​​ បាន​បើក​ទៅ​បុក​ម៉ូតូ​​ឌ្រីម សេ​១២៥ ដែល​​កំពុង​​ឈប់​ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវ ។

ឌ្រីម​សេ​១២៥ បុក​ម៉ូតូ​​គុប​ជ្រុង​សន្លប់​២​នាក់ ភ័យ​ពេក​ភាគី​ខាង​បង្ក​នាំ​គ្នា​រត់​ចោល​ម៉ូតូ​

Posted: 27 Nov 2012 07:44 PM PST

មនុស្ស​ជា​ច្រើន​មក​ចោ​មរោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​​សេ​១២៥ ​ពណ៌ខ្មៅ ជិះ​គ្នា​២​​នាក់ ​បាន​បើក​ទៅ​បុក​ម៉ូតូគុប​ជ្រុង​៧០ ពណ៌ស្លែ ​សន្លប់​២​នាក់ ខាង​ម៉ូតូ​​បង្ក​ភ័យ​​ពេក​ស្មាន​តែ​របួស​ធ្ងន់​​បាន​នាំគ្នា​រត់​ចោល​ម៉ូតូ​​នៅ​កន្លែង​កើតហេតុ ។ ​គ្រោះថ្នាក់​​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​៩​និង​​២០​នាទី​​យប់​ថ្ងៃទី​​២៧ វិច្ឆិកា ២០១២ ​​នៅ​ចំណុច​​​ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​​៣៦០ មុខភោជនីយ​ដ្ឋាន​អត់​​បញ្ហា​​ ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​៣ ​ខណ្ឌ​ចំការ​មន ។

ប្រ​កាស​ផ្ទេ​រ​​ភារកិច្ច​​តែង​តាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន​៣៤​នាក់

Posted: 27 Nov 2012 07:38 PM PST

ពិធី​ប្រកាស​ផ្ទេរ​ភារ​កិច្ច​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិ​កា ២០១២ មាន​រៀប​ចំ​ពិធី​ប្រ​កាស​ផ្ទេរ​ភារកិច្ច​​តែង​តាំង​មុខ​តំណែង​​ និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរ​បាល​​ចំនួន​៣៤​រូប ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក​ ចាន់ អ៊ាន អគ្គ​ស្នង​ការ​​រង​នគរ​បាល​ជាតិ និង​ជា​ប្រ​ធាន​​នាយក​ដ្ឋាន​​បុគ្គលិក​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​នាយ​ឧត្តម​សេនីយ៍​ នេត សា​វឿន អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​ និង​មាន​ការ​

៦​ប្រ​ទេស​ចូល​រួម​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​លើក​ទី​១៣​នៅ​ខេត្ត​ពោធិ៍​សាត់

Posted: 27 Nov 2012 07:31 PM PST

ប្រារព្ធពិធី​សម្ពោធ​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​
ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ខេត្ត​ពោធិ៍​សាត់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិ​កា ២០១២​ បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​លើក​ទី​១៣​ក្រោម​អធិបតី​ភាព​លោក ខូយ​ សុខា ​អភិបាល​ខេត្ត​ និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​​អគ្គ​កុង​ស៊ុល​នៃ​សា​ធារ​ណ​រដ្ឋ​​សង្គម​និយម​វៀត​ណាម​។ ​ពិធី​តាំង​ពិព័រណ៍​នេះ​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​សុភាវី​សហ​ការ​​ជា​មួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ និង​រដ្ឋ​បាល​សា​លា​ខេត្ត​​​រយៈ​​ពេល​៥​ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​ទី​២៧ វិច្ឆិ​កា ដល់​ថ្ងៃ​ទី​១ ធ្នូ ២០១២ ​​នៅ

ស្លាប់​23​នាក់​ក្នុង​ការវាយ​ប្រហារ​ភេរវ​កម្ម​នានា​ប្រឆាំង​ពួក​ស៊ី​អីុត​នៅ​បាដាដ​

Posted: 27 Nov 2012 07:28 PM PST

ភ្លើង​ឆេះ​នៅ​កន្លែងវាយ​ប្រហារ​មួយ​
ប្រភព​ព័ត៌​មាន​ប៉ូលិស​និង​មន្ទីរ​ពេទ្យ​រាយ​ការណ៍​ថា ការវាយ​ប្រហារ​ភេរ​វ​កម្ម​ដោយ​ប្រើ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​៣​បាន​សម្លាប់​ពួក​ស៊ីអីុត​២៣​នាក់ ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ​ខណៈ​ពួក​គេ​ចូល​រួម​ក្នុង​​ពិធីបុណ្យ​អាស៊ូ​រ៉ា​នៅ​ក្រុង​បាដាដ ​។ ​ក្រៅ​ពី​អ្នក​ស្លាប់​មនុស្ស​​ជាច្រើន​សិប​នាក់​ទៀត​ត្រូវ​របួស ​។

មហា​បាតុកម្ម​​ប្រឆាំង​​​ប្រធានាធិបតី​​​អេហ្ស៊ីប​

Posted: 27 Nov 2012 07:28 PM PST

បាតុកម្ម​​ប្រឆាំង​​ប្រធានាធិបតីអេហ្ស៊ីប​
ពល​រដ្ឋ​​អេហ្ស៊ីប​​ជា​ច្រើន​​សិប​ពាន់​នាក់​​ កាល​ពី​​ថ្ងៃទី​២៧ វិច្ឆិកា បាន​លើក​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​​TAHRIR នៃ​​ទីក្រុង​​គែរ ដើម្បី​តវ៉ា​ប្រឆាំង​​ការ​សម្រេច​ចិត្ត​​របស់​លោក​ប្រធានាធិបតី​​​ម៉ូហាម៉េដ​​​ម័រ​ស៊ី ប្រមូល​​អំណាច​​កាន់​តែ​ខ្លាំង​​​ថែម​ទៀត​ ។ នេះ​ជា​ការ​ប្រមូល​​​ផ្តុំ​មនុស្ស​​យ៉ាង​ច្រើន​បំផុត​​​ប្រឆាំង​​ប្រធានាធិបតី​​អ៊ិ​ស្លាម​​​និយម​​ក្រោយ​ពី​​​លោក​ជាប់​​ឆ្នោត​​ពី​ខែ​មិថុនាមក ។

សម្ពោធ​ស្ពាន​បេតុង​ចន្លោះ​ច្រក​ទ្វារ​ព្រំ​ដែន​​ទ្វេ​ភាគី​ឡាប៉ាខេកម្ពុជា ​និង​ហ្វាងយីវ​វៀតណាម

Posted: 27 Nov 2012 07:21 PM PST

ទិដ្ឋ​ភាពក្នុងពិធី​សម្ពោធ​ស្ពាន​បេតុង​ចន្លោះ​ច្រក​ទ្វារ​ព្រំ​ដែន​​ទ្វេ​ភាគី​ឡាប៉ាខេកម្ពុជា ​និង​ហ្វាងយីវ​វៀតណាម
ខេត្ត​មណ្ឌល​គិរី ៖ ​លោក​ ចាន់​ យឿន អភិ​បាល​​ខេត្ត​មណ្ឌល​គិរី ​និង​ជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ​បាន​អញ្ជើញ​ជា​អធិប​តី​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​​បេ​តុង​មួយ​ខ្សែ​​​ស្ថិត​នៅ​ចន្លោះ​ច្រក​ទ្វារ​​ព្រំ​ដែន​ទ្វេ​ភាគី​ឡាប៉ាខេ ស្រុក​​កែវ​​សីមា ខេត្ត​មណ្ឌលគិរី ​និង​ច្រក​​ទ្វារ​ហ្វាង​យីវ ស្រុក​ភូ​ដូក ខេត្ត​ប៊ិញ​ភឿក ប្រទេស​​វៀតណាម ​។

ឯម​ វិចិត្រ និង​រិន្ទ មុន្នី មួយ​​ណា​សម្រេច​​ការ​សង​សឹក​​

Posted: 27 Nov 2012 07:19 PM PST

កីឡាករឯម វិចិត្រ (ឆ្វេង) និង​​កីឡាករ​រិន្ទ មុន្នី
រាជ​​​​ធានីភ្នំពេញ​ ៖ ​កីឡាករឯម វិចិត្រ មក​ពី​ក្លិបគ្រុឌ​មាន​ជ័យ និង​កីឡាករ​រិន្ទ មុន្នី មក​ពី​ក្លិប​កងទ័ព​ជើង​គោក ទើបតែជួបគ្នា​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា សោះ​ស្រាប់តែត្រូវ​​គេឲ្យ​​​ឡើង​​រេញ​សង​​សឹកគ្នា​ជា​ថ្មីម្ដង​ទៀត​នៅថ្ងៃសុក្រស្អែក ។ ជា​មួយ​នឹង​លទ្ធផល​ទើបតែឈ្នះ​ក្ដៅៗ​ កីឡាករឯម វិចិត្រ អះអាងថា នឹង​បើក​ដៃឲ្យ​រិន្ទ មុន្នី សងសឹក ហើយ​លោក​មាន​ជំនឿថា ខ្លួន​ពិត​ជា​ឈ្នះ​ដោយ​មិ​​ន​​អាច​​បណ្ដោយ​ឲ្យ​រិន្ទ មុន្នី សម្រេច​ក្នុង​ការ​សង​សឹកនោះឡើយ ។

បញ្ហា​ពល​ករ​​ទេសន្ត​រប្រវេសន៍​​ និង​សុខ​​ភាព​មាតា​ និង​ទារក ត្រូវ​​បាន​ពិភាក្សា​​​​​ជា​អន្តរ​ជាតិ​​

Posted: 27 Nov 2012 07:17 PM PST

បញ្ហា​ពល​ករ​​ទេសន្ត​រប្រវេសន៍​​ និង​សុខ​​ភាព​មាតា​ និង​ទារក ត្រូវ​​បាន​ពិភាក្សា​​​​​ជា​អន្តរ​ជាតិ​​
រាជ​​​​ធានីភ្នំពេញ​ ៖ ​​បញ្ហា​​​ពល​ករ​​ទេសន្ត​​រ​ប្រវេសន៍ និង​​​​សុខ​ភាព​​មាតា​ និង​ទារក​ ត្រូវ​បាន​​​យក​ចិត្ត​ទុក​​ដាក់​​​​យ៉ាង​​ខ្លាំង​​ និង​បាន​លើ​​ក​ឡើង​​​​​ក្នុង​កិច្ច​​​​​ប្រជុំ​​​ជា​អន្ត​រ​ជាតិ​​។ បន្ទាប់​​​​ពី​​ត្រឡប់​​​​​​មក​​​ពី​ចូល​រួម​​​​កិច្ច​ប្រជុំ​​​​អន្ត​រ​​សភា​​​​​អាសីុ​​​ស្តី​ពី«ពល​ករ​​ទេសន្ត​រ​ប្រវេស​ន៍​​​ និង​​យុទ្ធ​​​សាស្ត្រ​​​ដើម្បី​ការ​​​ពារ​សង្គម​​​​ដ៏​មាន​ប្រសិទ្ធ​​ភាព​ចំពោះ​ពល​ករ​​​ទេសន្តរ​ប្រវេសន៍​» នៅ​ទី​ក្រុង​​​​មា៉នីល​ ប្រទេស​​​ហ្វ៊ីលី​ពីន​ ​​ប្រកប​ដោយ​​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!