Koh Santipheap Daily

Koh Santipheap Daily


​វាយ​ខ្នោះ​​ឧកញ៉ា តាន់ សេង​ហាក់ និងកូន​ ព្រម​ទាំង​ប្រមូល​មនុស្ស​ជាង​១០​នាក់ ពី​ក្នុង​ផ្ទះ​

Posted: 26 Nov 2012 11:58 PM PST

អ្នក​ដែល​អង្គុយ​កណ្តាល​គឺ​លោក​ឧកញ៉ា តាន់ សេង​ហាក់
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​​ប្រឆាំងគ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ​បាន​ដេញ​ប៉ផាប់​ចាប់​ពភីង​​ទៅ​លើ​ជន​ប្រើ​ប្រាស់​-ចែក​ចាយ​​គ្រឿងញៀន​​​ជា​ច្រើន​នាក់ និង​​បាញ់​ឡើង​លើ​គំរាម​កុំ​​ឱ្យ​​រត់​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាល​ពីវេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​​២៧ វិច្ឆិកា ២០១២ ​លើ​កំណាត់​​វិថី​​ភ្នំពេញ-ហាណូយ ​ស្ថិត​ក្នុងភូមិ​​ពោង​ពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។

រថយន្ត​ដឹក​ធ្ងន់​ៗ​កំពុង​បំផ្លាញ​​ផ្លូវ​ក្នុង​ក្រុង​​ប៉ោយប៉ែត​

Posted: 26 Nov 2012 11:52 PM PST

ផ្លូវ​ដែល​ទទួល​រងការ​ខូច​ខាត​
ក្រុងប៉ោយប៉ែត ៖ រថយន្ត​ដឹក​ធ្ងន់ៗ​បាន​និង​កំពុង​ធ្វើ​អាជីវ​កម្ម​​យ៉ាង​សេរី​បំផ្លាញ​​ផ្លូវលំ និង​បេតុង ក្នុង​ក្រុង​​ប៉ោយប៉ែត ​ធ្វើ​ឱ្យ​​ដង​ផ្លូវ​លំ​ជា​ច្រើន​ខ្សែ​រង​ការ​ខូច​ខាត​​ប្រជា​ពល​រដ្ឋ​ពិបាក​ធ្វើដំណើរ​ និង​ផ្លូវ​បេតុង​​មួយ​ចំនួន​ចាប់​ផ្តើម​​មាន​ស្នាម​ប្រេះ​​ជា​បណ្តើរៗ ​ហើយ​ដោយ​​សារមាន​ការព្រួយ​​បារម្ភ​​ចំពោះ​ការ​ខូច​ខាត​នេះ​ប្រជា​ពល​រដ្ឋ​បានសំណូម​ពរ​​​សុំឱ្យអាជ្ញា​ធរ​ជួយ​ទប់​ស្កាត់​​ផង ។

លង់​ស្នេហ៍​​ស្រី​រក​ស៊ី​អោប​ថើប​​បន្លំ​លួច​កាបូប​​រវល់​រត់​ដេញ​តាម... ចោរ​លួច​ម៉ូតូ​

Posted: 26 Nov 2012 11:46 PM PST

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ សន្តិ​សុខ​ឯក​ជន​ម្នាក់​បាន​ធ្វើ​​ដំណើរ​ទៅ​​រក​សេវា​ផ្លូវភេទ​​ ហើយ​លង់​​ស្នេហ៍​​ស្រីនៅ​លើ​ទំនប់​ទួលគោក​​ផ្លូវលេខ​៧០ ក៏​ត្រូវ​​ក្រុម​នាង​ៗ​ចំនួន​២​នាក់ចាប់​អោប​ថើប​បន្លំ​លួច​យក​កាបូប​រត់​គេច​ខ្លួន​បាត់ ។ ​អ្វីដែល​ចាប់​អារម្មណ៍​​ពេល​ដែល​សន្តិ​សុខ​រូប​នោះ ​រត់​ដេញតាម​ចាប់​ចោរ​ស្រី​បែរ​ជា​ជន​ម្នាក់​ដែល​គេអះអាងថា ក្រុម​កាង​ស្រី​បាន​មក​លួច​យក​ម៉ូតូ​ម៉ាក​គុប​មូល​កញ្ចាស់​មួយ​គ្រឿងបណ្តើរ​រត់​​ចូលទៅ​លាក់​ទុក​​ក្នុង​បន្ទប់ជួល ។ ទោះ​បីជា​

អាមេរិក​គ្រោង​រក្សា​ទុក​ទាហាន​1ម៉ឺន​នាក់​នៅ​អាហ្វ​ហ្គានីស្ថាន​​ក្រោយ​ឆ្នាំ​2014

Posted: 26 Nov 2012 11:39 PM PST

ទាហាន​អាមេរិក​នៅអាហ្វហ្គានីស្ថាន
ដោយ​អះ​អា​​ង​ព័ត៌​មាន​មួ​យ​របស់​កាសែត​WALL STREET JOURNAL អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស​់​អាមេរិក​ម្នាក់​និយាយ​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ​ថា​សហ​រដ្ឋ​អាមេរិក​ចង់​រក្សា​ទុក​ទាហាន​ប្រមាណ​ជា​១០.០០០​នាក់​នៅអាហ្វហ្គា​នីស្ថាន​ក្រោយ​ការ​បញ្ឈប់​ជា​ផ្លូវ​ការ​នូវ​បេស​ក​កម្ម​​ប្រយុទ្ធ​របស់​អូ​តង់​ក្នុង​ប្រទេស​នោះ​នា​ដំណាច់​ឆ្នាំ​២០១៤ ។

ពាក្យ​បណ្តឹង​​៣០​នាក់​បាន​ដាក់​ចូល​សាលា​ដំបូង​​​​រាជ​ធានីភ្នំពេញ​ ប្តឹង​ចោទ​ប្រកាន់​អ្នក​បើក​​រថយន្ត​​ឡិច​ស៊ីស និង​រថយន្ត​ដឹក​ខ្សាច់​ដែល​បុក​ចូល​រោង​ការ​

Posted: 26 Nov 2012 11:37 PM PST

រាជ​ធានីភ្នំពេញ​ ៖ ពាក្យ​​បណ្តឹង​ចំនួន​៣០​​​ បាន​ដាក់​ចូល​សា​លា​ដំបូង​រាជ​ធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិ​កា​២០១២ ជា​ផ្លូវ​ការ​ហើយ គឺ​មាន​ខ្លឹម​សារ​​ថា​​ប្តឹង​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​បើក​រថយន្ត​​ម៉ាក​ឡិច​ស៊ីស ​និង​អ្នក​បើក​រថយន្ត​​ដឹក​ខ្សាច់​ដែល​បុក​ចូល​រោង​ការ​បង្ក​ឱ្យ​មនុស្ស​២៩​នាក់​រង​របួសធ្ងន់ និង​​​ស្រាល​ ។ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សា​លា​ដំបូង​រាជ​ធានីភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​ពាក្យ​បណ្តឹង​ចំនួន​៣០​នោះ មាន​ជន​ដែល​ត្រូវ​រង​គ្រោះ​២៩​នាក់ និង​បណ្តឹង

ប៉ូលិស​ដេញ​បង្ក្រាបគ្រឿងញៀន​​បាញ់​​ច្រើនគ្រាប់​​ផ្អើល​ភ្នំពេញ​ថ្មី​ ប្រមូល​មនុស្ស​ជាង​១០​នាក់ ពី​ក្នុង​ផ្ទះ​ឧកញ៉ា​​តាន់ សេង​ហាក់

Posted: 26 Nov 2012 11:24 PM PST

ជនសង្ស័យ​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​ដែល​ឃាត់​ខ្លួន​បាន​
​រាជធានីភ្នំពេញ ៖ ​តាម​ព័ត៌​មាន​​ជំហាន​​ដំបូង​បាន​ឱ្យ​​ដឹង​ថា ​មន្ត្រី​សមត្ថ​កិច្ច​បាន​ដេញ​ប៉ផាប់​ចាប់​ពភីង​​ទៅ​លើ​ជន​ប្រើ​ប្រាស់​-ចែក​ចាយ​​គ្រឿងញៀន​​​ជា​ច្រើន​នាក់ និង​​បាញ់​ឡើង​លើ​គំរាម​កុំ​​ឱ្យ​​រត់​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាល​ពីវេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​​២៧ វិច្ឆិកា ២០១២ ​លើ​កំណាត់​​វិថី​​ភ្នំពេញ-ហាណូយ ​ស្ថិត​ក្នុងភូមិ​​ពោង​ពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។

សហ​ព័ន្ធ​កីឡា​​បាល់​ទាត់​​កម្ពុជា​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​​ស្តី​ពី​​ការ​គ្រប់​គ្រង​​ក្លិប​កីឡា​​បាល់​ទាត់​

Posted: 26 Nov 2012 11:08 PM PST

សហ​ព័ន្ធ​កីឡា​​បាល់​ទាត់​​កម្ពុជារៀប​ចំ​​​​បើ​ក​វគ្គ​បណ្តុះ​បណ្តាល​​
រាជធានីភ្នំ​ពេញ​​​​​ ៖ ​​សហ​​ព័ន្ធ​កីឡា​​បាល់​ទាត់​​​​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​​​២៦ វិច្ឆិកា ​​នៅ​សណ្ឋា​គារ​​​​​សាន់​វេ​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ពី​សហ​ព័ន្ធ​កីឡា​​​បាល់​​ទាត់​អន្ត​រ​ជាតិ​​ FIFA ​បាន​រៀប​ចំ​​​​បើ​ក​វគ្គ​បណ្តុះ​បណ្តាល​​​មួយ​ស្តី​ពី​​​ការ​គ្រប់​គ្រង​​​​ក្លិប​​​​កីឡា​បាល់​ទាត់​​ ។​ លោ​​ក​គល់ សុផាណា​ អគ្គ​​លេខា​ធិការ​​​​នៃ​សហ​ព័ន្ធ​​​កីឡា​បាល់​ទាត់​​​​កម្ពុជា​​​​បាន​ឱ្យ​ដឹង​ថា ​​វគ្គ​នេះ​​​​ត្រូវ​បាន​រៀបចំ​ធ្វើ​​​​រួច​ម្តង​​មក​ហើយ​​កាល​ពី​​​ឆ្នាំ​​២០១០​ ប៉ុន្តែ​​

ប៉ូលិស​មន្ទីរ​ប្រឆាំងគ្រឿងញៀន​​ចុះ​ព័ទ្ធ​ផ្ទះ​វីឡា​តាន់​សេង​ហាក់​ ចាប់​អ្នក​​ជួញ​ដូរ​គ្រឿងញៀន​

Posted: 26 Nov 2012 11:03 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​មន្ទីរ​​ប្រឆាំងគ្រឿង​ញៀន​នៃ​ក្រសួង​​មហា​ផ្ទៃ​​ជាច្រើន​នាក់​បាន​ចុះ​ព័ទ្ធ​​ផ្ទះ​​វីឡា​លេខ​២២ ដែល​មាន​ម្ចាស់​ឈ្មោះ​​តាន់ សេង​ហាក់ ​បន្ទាប់​ពី​តាម​ប្រមាញ់​ចាប់​ក្រុម​​ជួញដូរ​គ្រឿងញៀន​​ដេញ​ប៉ផាប់​ចាប់ពភីង​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ដោយ​មាន​ផ្ទុះ​អាវុធ​​ជាច្រើន​គ្រាប់​ រហូត​ជន​សង្ស័យ​រត់​​ទៅ​​ពួន​សម្ងំ​​នៅ​ក្នុងផ្ទះ​​វីឡា​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​វេលា​ម៉ោង​១​និង​៣០​នាទី​

ប៉ូលិស​ដេញ​បង្ក្រាបគ្រឿងញៀន​​បាញ់​​ច្រើនគ្រាប់​​ផ្អើល​ភ្នំពេញ​ថ្មី​

Posted: 26 Nov 2012 10:48 PM PST

សមត្ថកិច្ច​ចុះបង្ក្រាប​គ្រឿងញៀន​​​នៅភ្នំពេញ​ថ្មី​
រាជធានីភ្នំពេញ ៖ ​តាម​ព័ត៌​មាន​​ជំហាន​​ដំបូង​បាន​ឱ្យ​​ដឹង​ថា ​មន្ត្រី​សមត្ថ​កិច្ច​បាន​ដេញ​ប៉ផាប់​ចាប់​ពភីង​​ទៅ​លើ​ជន​ប្រើ​ប្រាស់​-ចែក​ចាយ​​គ្រឿងញៀន​​ប្រហែល​ជា​២-៣​នាក់ និង​​បាញ់​ឡើង​លើ​គំរាម​កុំ​​ឱ្យ​​រត់​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាល​ពីវេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​​២៧ វិច្ឆិកា ២០១២ ​លើ​កំណាត់​​វិថី​​ភ្នំពេញ-ហាណូយ ​ស្ថិត​ក្នុងភូមិ​​ពោង​ពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។

សិស្ស​ច្បង​​ម៉ុន សម្រស់​​ ត្រូវ​​គ្រូ​ពេទ្យ​​​​ដេរ​​អស់​​6​ថ្នេរ​​​ដោយសារ​​ស្នា​ដៃ​​សិស្ស​ប្អូន​​​នូវ ស្រីពៅ

Posted: 26 Nov 2012 10:36 PM PST

ប្រដាល់នៅលើសង្វៀន​
រាជ​​​​ធានីភ្នំពេញ ៖ ​​​គ្មាន​​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​ឡើយ​​ដែល​សិស្ស​ច្បង​​​ម៉ុន សម្រស់​​ មក​ពី​ក្លិប​​​​មិត្ត​ប៉ូលិស​​​ ដែល​ធ្លាប់​​ឆ្ល​ង​កាត់​​​សង្វៀន​​​លើស​នាង​នូវ ស្រី​ពៅ​ ​​​មក​ពី​ក្លិប​​​​តាឡី​​ដំរី​មាន​ប្ញទ្ធិ​ បែរ​​ជា​​​​ទក់​សាច់​​​រយះ​​មុខ​ត្រូវ​គ្រូ​ពេទ្យ​​​​​នាំ​យក​ទៅ​ដេរ​​​៦​ថ្នេរ​​​ក្រោម​​កណ្តាប់​ដៃ​​​​នាង​នូវ​ ស្រី​ពៅ​​ បែប​នេះ​​​​ទៅ​វិញ​​ ។ ជំនួប​​លើក​ទី​​១​​រវាង​​​នាង​ម៉ុន​ សម្រស់​​ និង​នាង​នូវ​ ស្រី​ពៅ​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​​ ទី​​២៥ ​វិច្ឆិកា ​កន្លង​ទៅ​​​ នៅលើ​​​សង្វៀន​​​​បាយ័ន​​ព័ត៌​មាន​​កោះ​ពេជ្រ បាន​​​ធ្វើ​ឱ្យ​​សង្វៀន​ប្រដាល់​​​កក្រើក​​​​មិន​នឹក​ស្មាន​​​ដល់​ ព្រោះ​តែ​​​កីឡា

វី អិុច ឡើង​​រេញ​ព្រោះ​តែ​ប្រាក់​មិន​ត្រូវ​ការ​ជ័យ​ជម្នះ​​

Posted: 26 Nov 2012 10:30 PM PST

កីឡា​ការិនី​ វី​ អិុច​
រាជធានីភ្នំពេញ​​​​​ ៖ ​​ខុស​ប្លែក​​ពី​កីឡា​ការិនី​​​ទាំង​ឡាយ​​​ដែល​ប្រឹង​ប្រែង​​​ឡើង​ប្រដាល់​​ដើម្បី​កេរិ៍្ត​​ឈ្មោះ​​​​ និង​មុខ​មាត់​​​ កីឡាការិនី​​ វី អិុច ជើង​ខ្លាំង​​​​មក​ពី​ក្លិប​​​​អេ​ភូ​ថង​​​​កីឡា បែរ​ជា​​​មិនត្រូវ​ការ​​​​ពីរ​ចំណុច​​​នោះ​ទៅ​​វិញ ។​ នាង​អះ​អាង​ថា ​ការ​ប្រកួត​គ្រប់​លើក​របស់នាង​ គឺ​​​​នាង​ចង់​បាន​តែ​​​ប្រាក់​ប៉ុណ្ណោះ​​ ចំណែក​​​​រឿង​ឈ្នះ​​​-ចាញ់​​ គឺ​​​នាង​មិន​​ចាប់​អារម្មណ៍​​​ឡើយ​ ។​ ក្នុង​នោះ​​​​សូម្បី​​តែ​​​ការ​ថត​រូប​​​ដោយ​ផ្ទាល់​​​​ក៏​នាង​​​មិន​អនុញ្ញាត​​ដែរ​ ដើម្បី​កុំ​ឱ្យ​គេ​​យក​រូប​ថត​​​របស់​នាង​ទៅ​ចុះ​​​ផ្សាយ​​​នាំ​​ឱ្យ​គេ​​​ស្គាល់​មុខ​​​នាង​​កាន់​តែ​​ច្បាស់​

តំបន់​ចាយ​ប្រាក់​អឺរ៉ូ​យល់​ព្រម​ផ្តល់​ទឹក​ប្រាក់​៤៣,៧​ពាន់​លាន​​អឺរ៉ូ​ដល់​ក្រិក​

Posted: 26 Nov 2012 10:21 PM PST

​ប្រាក់​អឺរ៉ូ​
ទី​បំផុត​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ បាន​យល់​ព្រម​បញ្ចេញ​ទឹក​ប្រាក់​កម្ចី​ចំនួន​៤៣,៧​ពាន់​លាន​​អឺរ៉ូ​ដល់​ក្រិក​បន្ទាប់​ពី​ប្រទេស​ក្រិក​ត្រូវ​ការ​ហិរញ្ញវត្ថុ​សង្គ្រោះ​យ៉ាង​ខ្លាំង​រាប់​ខែ​មក​នោះ​។ មាន​ប្រភព​ពីរ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​AFP​ថា​ តំបន់​ចាយ​ប្រាក់​អឺរ៉ូ​បាន​យល់​ព្រម​បញ្ចេញ​ទឹក​ប្រាក់​ទាំង​នេះ​ក្រោយ​ពី​មានកិច្ច​ព្រម​ព្រៀង​ដែល​អាច​ឈាន​ទៅ​

តារា​ចម្រៀង​​​វ័យ​ក្មេង​​​​ចាស្ទីន​ ប៊ី​ប៊ើ​ ទទួល​បាន​​​មេ​ដាយ​​កិត្តិ​យស​​ពី​លោក​​នាយក​​រដ្ឋ​មន្ត្រី​

Posted: 26 Nov 2012 10:15 PM PST

ចាស្ទីន​ ប៊ី​ប៊ើ​​ ជួប​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​កាណាដា
យោង​​​​​ទៅ​តាម​​​​ប្រភព​​ព័ត៌​មាន​​​ពី​​​​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ចន្ទ​ ទី​​២៦ វិច្ឆិកា ​ឆ្នាំ​​២០១២ បានឱ្យ​ដឹង​ថា ​តា​រា​ចម្រៀង​កាណាដា​​​​​​វ័យ​ក្មេង​​​​ចាស្ទីន​ ប៊ី​ប៊ើ​​ ត្រូវ​បាន​បំពាក់​មេ​ដាយ​​​​កិត្តិយស Diamond Jubilee ដោយ​លោក​​​ Stephen Harper ​នាយក​រដ្ឋ​មន្ត្រី​​​​ប្រទេស​​​កាណា​ដា​ ។​​ ការ​បំ​ពាក់​​​មេ​ដាយ​​​ Diamond Jubilee នេះ​ ​ត្រូវ​បាន​​​ធ្វើ​​ឡើង​​ក្នុង​​​​ឱ​កាស​ប្រារព្ធ​​​ខួប​​​លើក​ទី​​៦០​​ឆ្នាំ​​នៃ​ការ​ឡើង​​គ្រង​​រាជ្យ​​របស់​​​ព្រះ​មហា​ក្សត្រ​​​យានី​​​ Elizabeth ទី​២ ។​

កុមារ​ចម្លែក​មាន​ស្រកា​ដូច​នាគ​ដឹង​ពី​កន្លែង​យន្ត​ហោះ​ប្រតិ​កម្ម​ដែល​ខ្មែរ​ក្រហ​មបាញ់​ធ្លាក់

Posted: 26 Nov 2012 09:55 PM PST

កុមារចម្លែក២នាក់បងប្អូន
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​ពិត​ជា​គួរ​ឱ្យ​​​សង្វេគ​​​ ខណៈ​​​គ្រប់​​​គ្នា​បាន​​​មើល​ឃើញ​​​នូវ​រូប​​ភាព​​មិន​គួ​​រ​ឱ្យ​ជឿ​​​​​នៅ​លើ​ខ្លួន​​កុមារ​​​​២​នាក់​បង​ប្អូន​​ ដែល​កំពុង​​​រស់​នៅ​​លើ​​កោះ​មួយ​​​​​​ប៉ែក​ខាង​​​លិច​​​ក្រុង​ព្រះ​សី​ហនុ​​ គឺ​ភូមិ​កោះ​​​​តូច​​ សង្កាត់​​​​កោះ​រុង ​ក្រោម​ការ​​​បី​បាច់​​​ថែ​រក្សា​​​របស់​ឪពុក​ម្តាយ​​​​​ ទោះ​បី​​​ជា​​គ្រួសារ​​​ក្រី​ក្រ​​យ៉ា​ង​ណា​​ក៏​​​ដោយ​ ។​ ​ស្ត្រី​វ័យ​​​​​កណ្តាល​​​​ម្នាក់​​​​​ ឈ្មោះ​សួន​​ ​ចន្នី អាយុ​​៣១​ឆ្នាំ​​​​ មាន​​ប្តី​ឈ្មោះ​​​​ឆាយ ឆាង​ ​​អាយុ​​៣២​ឆ្នាំ​​ ​​និយាយ​​​​​​​ថា កូន​របស់​​​គាត់​ទាំង​​​​អស់​​មាន​​​​៣​នាក់​​(ស្រី​២​នាក់​​​​ ប្រុស​ម្នាក់​​) តែ​

ចោ​រប្លន់​អាជី​វ​ក​រប្តូរ​ប្រាក់​នៅ​ច្រក​ទ្វារអន្ត​រជាតិ​បាវិត​សមត្ថ​កិច្ច​ចាប់​ជនសង្ស័យ​2​នាក់

Posted: 26 Nov 2012 09:50 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​ស្វាយ​រៀង ៖ ស្ត្រី​អាជីវ​ករ​ដូរ​ប្រាក់​ម្នាក់​ បាន​ត្រូវ​ចោរ​ប្លន់​យក​ប្រាក់​អស់​៧០០​​លាន​ដុង និង​១៤.​០០០​ដុល្លារ​ ខណៈ​​កំពុង​​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​​ឱ្យ​មាន​ការ​ផ្អើល​ពេញ​ក្រុង​បាវិត ហើយ​ពួក​ចោរ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ប៉ុន្តែ​ក្រោយ​មក​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​បុរស​​​ជាប់​សង្ស័យ​២​នាក់​ ។ អំពើ​​ប្លន់​ប្រដាប់​អាវុធ​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២៤ វិច្ឆិកា វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ នៅ​​ខាង​មុខ​កា​ស៊ី​ណូ​ឃីង​ក្រោន ជាប់​ច្រក​ទ្វា​រ​ព្រំ​ដែន​អន្ត​រ​ជាតិ​បាវិត ស្ថិ​ត​

ថ្លាន់​មួយ​ក្បាល​ចូល​រួម​ដង្ហែ​កឋិន​នៅ​ក្នុង​វត្ត​ភ្នំខ្ពស់ ស្រុក​បាណន់

Posted: 26 Nov 2012 09:45 PM PST

ក្នុងជំនឿ​លោក​យាយ​បាន​នាំ​គ្នា​រាំ​តាម​ចង្វាក់​ស្គរ​ឆៃយ៉ាំ​ជុំ​វិញ​ពស់​ថ្លាន់
ខេត្ត​បាត់​ដំបង​ ៖ ​អ្នក​​ភូមិ​បាន​និយាយថា ​​ពស់​ថ្លាន់​​ព្រៃ​មួយ​ក្បាល​​ប្រវែង​​ជាង​​៣ម៉ែត្រ​​គេ​ប្រទះ​ឃើញ​​លូន​​ចុះពី​​លើ​ភ្នំ​​ទៅ​សម្ងំ​​នៅក្បែរកុដិ​​ព្រះ​សង្ឃ​​ ក្នុងវត្ត​មួយ​ភាគខាង​ត្បូង​​ជាប់​តំបន់​ទេស​ចរណ៍​​«អាង​កំពីង​ពួយ​» ក្នុង​ឃុំ​​តាគ្រាម​ ស្រុក​បាណន់ មុន​​ពេលមាន​អង្គ​កឋិន​ទាន​​មួយ​ដង្ហែ​​​មក​កាន់​​វត្ត​នោះ​​​២ថ្ងៃ ។ បើ​ទោះ​ជា​​អ្នក​​ភូមិ​ចាប់​ច្រក​ការុង​​សែង​យក​​ទៅ​ប្រលែង​​លើ​ភ្នំវិញ​​ ក៏ពស់​នោះ​​​មិន​​ចាក​ចេញ​​ដែរ​បាន​លូន​ពី​លើ​ភ្នំ​​​​​ចុះ​​​​មក​ចូល​រួម​​​អង្គ​កឋិន​​ទាន​ជាមួយ​មនុស្សដដែល ជា​​ហេតុ​​​នាំ​ឱ្យ​មនុស្ស​​មួយ​ចំនួន

នាង​ខារ៉ាអូខេ​ស្នេហ៍​ប៉ះ​ប្តី​គេ ប៉ង​លោត​ទឹក​ធ្វើ​អត្ត​ឃាត

Posted: 26 Nov 2012 09:40 PM PST

ស្ត្រី​ដែល​ចង់​ស្លាប់​ត្រូវ​បាន​គេ​ជួ​យស្រង់ចេញ​ពីក្នុង​ទឹក 
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​និយាយ​ថាមាន​វិបត្តិ​ស្នេហា​ ដោយ​នាង​ស្រឡាញ់​បុរស​ម្នាក់​ដែល​ជា​ប្តី​គេ ហើយ​ត្រូវ​​ប្រពន្ធ​គេ​តាម​រក​រឿង​ដល់​កន្លែង​ស្នាក់​នៅ​របស់​នាង​ ធ្វើ​ឱ្យ​ទទួល​រង​នូវ​ភាពអាម៉ាស់​ខណៈ​រូប​នាងក៏ត្រូវ​ចាញ់​បោក​បុរស​មិន​ស្មោះ​នឹង​ស្នេហា ។ ដោយ​សារ​មាន​រឿង​បែប​នេះ​កើត​ឡើង​ ទើប​ធ្វើ​ឱ្យ​នាង​​ខូច​ចិត្ត​ក៏​បាន​ផឹក​ទឹក​ត្នោត​ជូរ​ជា​មួយ​មិត្ត​ភក្តិ​រហូត​ស្រវឹង​ជោក​ បន្ទាប់​មក​បាន​មក​លោត​ទឹក​បឹង​តាម៉ាត​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​មិត្ត​

ជន​ប្រដាប់​អាវុធ​បាញ់​ប្រហារ​លើ​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​នៅ​មុខ​ផ្ទះមិ​ន​ដឹង​មូល​ហេតុ

Posted: 26 Nov 2012 09:35 PM PST

គេ​នាំ​គ្នា​គ្រាហ៍​អ្នក​របួស​នាំ​ទៅ​ពេទ្យ 
រាជធានី​ភ្នំពេញ​ ៖ ​​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​មួយ​គ្រាប់​ចំ​កំភួន​ដៃ​ខាង​ឆ្វេង​ធ្លាយ​គ្រាប់​ទៅ​ភ្លៅ​ខាង​ស្តាំ​ ខណៈ​ពេល​បើក​រថ​យន្ត​មក​ដល់​មុខ​ផ្ទះ​ហើយ​ចុះ​បើក​ទ្វារ​រថ​យន្ត​​ឱ្យ​អ្នក​រួម​ដំណើរ​ជា​ជន​ជាតិ​រុស្ស៊ី​ដូច​គ្នា​ចេញ​ពី​ក្នុង​រថ​យន្ត​ កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា តាម​ផ្លូវ​លេខ​៨៣០​ មុខ​ផ្ទះ​លេខ​២ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​ ។

ការ​ខក​ខាន​មិន​បា​នធ្វើ​របស់​លោក អូបាម៉ា នៅ​ភ្នំពេញ​ទស្សនៈ​លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់​ជឺណា អ្នក​និពន្ធ​បែល​ហ្ស៊ិក​សញ្ជាតិ​ខ្មែរ

Posted: 26 Nov 2012 09:30 PM PST

រាជធានី​ភ្នំពេញ​ ៖ កោះ​សន្តិ​ភាព​ កាល​ពី​​ថ្ងៃ​​ទី​​២៥ វិច្ឆិកា ​បាន​ទទួល​លិខិត​​​មួយ​ច្បាប់​​​របស់​លោក​​បណ្ឌិត​​រ៉ាអ៊ូល ម៉ាក់​ជឺណា ដែល​លោក​ជា​​អ្នក​និពន្ធ​​​​ជន​ជាតិ​​​បែល​​ហ្ស៊ិក​​​សញ្ជាតិ​​ខ្មែរ ។ ខ្លឹម​សារ​​​លិខិត​​របស់​លោក​ គឺ​ជា​ការ​ពិនិត្យ​​ឃើញ​មួយ​​ជ្រុង​​របស់​លោក​ជុំ​វិញ​​​វត្ត​មាន​​របស់​លោក​​ប្រធា​នាធិបតី​​​ បារ៉ាក់​ អូបាម៉ា​​ នៅ​រាជ​ធានី​ភ្នំពេញ​​ ក្នុង​កិច្ច​ប្រជុំ​​​​កំពូល​អាស៊ាន​​​ និង​កិច្ចប្រជុំ​​អាស៊ី​បូព៌ា​​​កាល​ពី​ថ្ងៃ​​​១៩-២០​ វិច្ឆិកា​កន្លង​មក​ នេះ​។ ​លិខិត​​របស់​លោក​បាន​​ដាក់​​ចំណង​ជើង​ថា«ការ​ខក​ខាន​​​មិន​បាន​​ធ្វើ​របស់​អូបាម៉ា​

សាង​សង់​ស្ពាន​អាកាស​ទី3 ការ​ធ្វើ​ចរាចរណ៍​ពិបាក​ជាង​ពេល​មុន​ប៉ុន្តែ​សភាព​ការណ៍​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​ឆ្នាំ2​015​ខាង​មុខ

Posted: 26 Nov 2012 09:20 PM PST

ប្លង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដែល​ជា​ស្ពាន​អាកាស​ទី៣ 
រាជ​ធានី​ភ្នំ​ពេញ​​ ៖ សម្តេច​អគ្គ​​មហា​​សេ​​នា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ បាន​​មាន​​ប្រ​សាសន៍​​​សុំ​ការ​​​យោគ​យល់​​ពី​ប្រជា​ពល​រដ្ឋ ​ដែល​រស់​នៅ​​ក្នុង​តំបន់​​​​មាន​​ការ​ប៉ះ​ពាល់​​នៅ​ពេល​​សាង​សង់​​​ ​និង​ជួប​ឧបសគ្គ​​នៅ​ពេល​​ធ្វើ​ចរា​ចរណ៍​​ពិបាក​​ជា​ង​​ពេល​មុន​​​ ក្នុង​រយៈ​​ពេល​​សាង​សង់​​ស្ពាន​អាកាស​​នេះ​ចំនួន​​២៨​ខែ។​

បក​ស្រាយ​​កុំ​ឱ្យ​​ភា​ន់​ច្រឡំ​សម្ដេច​​តេ​ជោ ៖ អ្វី​​ដែល​​ខ្ញុំ​​ចង់​ចៀស​វាង​​គឺ​ការ​​រុញ​​ប​ញ្ហា​ដើម្បី​​ពង្រីក​​ជ​ម្លោះ

Posted: 26 Nov 2012 09:10 PM PST

រាជធានី​ភ្នំពេញ​ ៖ ​​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​​បាន​ធ្វើ​ការ​កែ​តម្រូវ​ក្រែង​មាន​ការ​ភាន់​ច្រឡំ​ដែល​សម្តេច​បាន​ថ្លែង​នៅ​​ខេត្ត​ព្រះ​វិហារ​ថា «​ខ្ញុំ​មិន​ដោះ​ស្រាយ​ទេ​នៅ​ពេល​ដែល​មាន​ករណី​នយោ​បាយ​ចូល​ឡូក​ឡំ​ពី​បញ្ហា​ដី​ធ្លី​ ​ក្នុង​នោះ​​មាន​ទាំង​បក្ស​នយោ​បាយ​ មាន​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​» ។

សំណុំ​​រឿ​ង​​សម្លាប់​​លោក ជា វិជ្ជា ស្មុគ​ស្មាញ សាលា​​ឧ​ទ្ធ​រណ៍​ប​ន្ដ​​ពន្យារ​​ការ​​ប្រកាស​​សាល​ដីកា​​ដោយ​​មិន​​កំណត់

Posted: 26 Nov 2012 09:00 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ចៅ​ក្រម​​សាលា​ឧទ្ធរណ៍​​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា សាលា​ឧទ្ធរណ​៍​​បន្ត​លើក​​ពេល​​ប្រកាស​​សាល​ដី​កា​​សំណុំ​រឿង​​សម្លាប់​​លោក​ជា វិជ្ជា នៅ​ក្រោយ​​បុណ្យ​​អុំ​ទូក​​​ តែ​មិន​​បាន​កំណត់​កាល​បរិច្ឆេទ​​ពិត​ប្រាកដ​​នៅ​ឡើយទេ ដោយ​​គ្រាន់​តែ​​បញ្ជាក់​​ថា សំណុំ​រឿង​​នេះ​មាន​ការ​ស្មុគ​ស្មាញ​​ពេក ។ តាមគម្រោង​​​សាលា​ឧទ្ធរណ៍​​​គ្រោង​ប្រកាស​​​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ។

វេតទែល​អះ​អាង​ថា ខ្លួន​នឹង​បន្ត​បើក​បរ​ឱ្យ​ក្រុម Red Bull យ៉ាង​ហោច​ណាស់​ដល់​ដំ​ណាច់​ឆ្នាំ ២០១៤​

Posted: 26 Nov 2012 08:13 PM PST

វេតទែល​អប​អរ​ពេល​ឈ្នះ​ពាន​ជើង​ឯក​ពិភព​លោក​ជា​លើក​ទី​៣
បន្ទាប់​ពី​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំ​ផុត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ហ្វមមូ​ឡា​វ័ន​ដែល​ដណ្តើម​បាន​ពាន​ជើង​ឯក​ពិភព​លោក​ដល់​ទៅ​៣​លើករួច​មក​​នោះ ​ សេបា​ស្ទៀន វេតទែល​បាន​បញ្ជាក់​សា​ជា​ថ្មី​ចំពោះ​ក្រុម​ Red Bull ថា ខ្លួនគ្មាន​បំណង​ចាក​ចេញ​ទៅ​ក្រុម​ផ្សេង​ឡើយ ។ កីឡាករ​វ័យ​២៥​ឆ្នាំ​ជាតិ​អា​ល្លឺ​ម៉ង់​រូបនេះ​បាន​ចុះ​កុង​ត្រា​ជា​មួយ​ក្រុម Red Bull​ដែល​មាន​សុ​ពល​ភាព​ដល់​ដំ​ណាច់​ឆ្នាំ ២០១៤ ។

បញ្ហា​​ពលករទេ​សន្ត​​រប្រ​វេសន៍ និង​សុខ​ភាព​មា​តា និង​ទារក​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​អន្តរ​ជាតិ​

Posted: 26 Nov 2012 08:10 PM PST

លោក​ស្រី ហូ ណូន
រាជ​ធានីភ្នំពេញ​ ៖ បញ្ហា​ពលករ​​ទេ​សន្ត​រប្រ​វេសន៍​ និង​សុ​ខភាពមាតា និង​​ទារក​ត្រូវ​​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ និង​បាន​លើក​ឡើងក្នុង​កិច្ច​​ប្រ​ជុំ​​​អន្តរ​ជាតិ បន្ទាប់​ពី​អញ្ជើញ​មក​ពី​ចូល​រួម​កិច្ច​​ប្រ​ជុំ​អន្ត​រ​សភា​អា​ស៊ី​ស្តី​ពី​«​ពលករ​​ទេសន្ត​រប្រ​វេសន៍ និង​យុទ្ធ​សាស្ត្រ​ដើម្បី​ការ​ពារ​សង្គម​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ចំពោះ​ពលករ​​ទេសន្ត​រប្រ​វេសន៍» នៅ​ទី​ក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វី​លី​ពីន​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ផ្លែ​ផ្កា ។

បើក​សន្និ​សីទ​អ.ស.ប​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយា​កាស​នៅ​ក្រុង​ដូហា

Posted: 26 Nov 2012 08:03 PM PST

ប្រធាន​សន្និ​សិទ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយា​កាស​
សន្និ​សីទ​អ.ស.ប​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បរិយា​កាស​បាន​ចាប់​ផ្តើម​កា​ល​ពី​ថ្ងៃទី​២៦ វិច្ឆិកា នៅ​ក្រុង​ដូហា​ប្រទេស​កាតា ដែល​នៅ​ទី​នោះ​បណ្តា​ប្រ​តិ​ភូ​មក​ពី​ប្រទេស​​ជាង​១០០​​នៃ​ពិភព​លោក​ នឹង​ពិភាក្សា​គ្នា​ពី​ការ​តស៊ូ​ប្រឆាំង​ការ​កើន​កំ​ដៅ​ផែន​ដី ។ បណ្តា​អ្នក​ចូល​រួម​ក្នុង​សន្និ​សីទ​នោះ​បាន​សម្តែង​ពី​ឆន្ទៈ​របស់​ពួក​គេ​ អនុវត្ត​នូវ​​អ្វី​ដែល​ទទួល​បាន​ក្នុង​ឱកាស​នៃ​សន្និ​សីទ​លើក​មុន​ៗ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​​សម្រេច​បាន​លទ្ធ​

ឥណ្ឌា​ ​និង​ចិន​​សន្យា​​បង្កើន​​​​កិច្ច​ស​ហ​ប្រតិ​បត្តិ​​ការ​សេដ្ឋ​កិច្ច​​

Posted: 26 Nov 2012 08:01 PM PST

ក្នុង​កាលៈ​ទេសៈ​​​​ដែល​សេ​ដ្ឋ​កិច្ច​ពិ​ភព​លោក​​មាន​ការ​​​​រីក​​ចម្រើន​​យឺត​ ​​​បណ្តា​​អ្នក​ទទួល​​ខុស​ត្រូវ​​ឥណ្ឌា​ ​និង​ចិន​​បាន​​សម្តែង​​​ពី​បំណង​​​​ ដែល​​ឥណ្ឌា​ ​និង​ចិន​​បង្កើន​​កិច្ច​​​សហ​ប្រតិ​បត្តិ​​ការ​​​​ទ្វេ​ភាគី​​ ដើម្បី​​ជំរុញ​​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​របស់​ប្រទេស​ទាំង​​២​។​ ​​ក្នុង​ឱកាស​​​​កិច្ច​ប្រជុំ​​លើក​ទី​​២​​នៃ​ការ​​ចរចា​​សេដ្ឋ​កិច្ច​​យុទ្ធ​​សាស្ត្រ​​​​ឥណ្ឌា​​​-ចិន​ ​​​ដែល​ចាប់​ផ្តើម​​កាលពី​​ថ្ងៃ​ទី​​២៦ វិច្ឆិកា ​នៅ​ទី​ក្រុង​​ញូវ​​ដែ​​​​ល្លី​លោក​ហ្សាង​​ពិញ​​ ប្រធាន​​គណៈ​​កម្មា​

ដល់​ផ្លូវ​កែង​ប្រជែង​បត់​រៀង​ខ្លួន​​កាម​រី​​២​គ្រឿង​ប៉ះទង្គិច​គ្នា​ទាំង​ល្ងាច​កក​ស្ទះ​ចរាចរណ៍

Posted: 26 Nov 2012 07:48 PM PST

ការ​ប៉ះ​ទង្គិច​គ្នា​ប​ណ្តាល​ឱ្យ​ស្ទះ​ចរាចរណ៍​
ក្រុង​ប៉ោយ​ប៉ែត​​ ៖ ​រថយន្ត​ម៉ាក​កាម​រី ២​គ្រឿង​​​មិន​យោគ​យល់​​គ្នាដល់​ផ្លូវ​កែង​​ប្រជែង​​គ្នា​បត់​រៀង​ខ្លួន​ធ្វើ​ឱ្យ​ប៉ះ​គ្នា និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ទាំង​ល្ងាច​​ នៅ​ចំណុច​​ផ្លូវ​កែង​ ​ស្ថិត​​​ក្នុង​ភូមិ​បា​លិលេយ្យ​១ សង្កាត់​​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត​ ​កាល​ពី​វេលា​ម៉ោង​​ជាង​៥​ល្ងាច​ថ្ងៃទី​២៦ វិច្ឆិកា ២០១២ ។ ​រថយន្ត​ទាំង​២​គ្រឿង​​សុទ្ធ​តែ​​ជា​ប្រភេទ​​កាម​រី​ដូច​គ្នា ​មួយ​គ្រឿង​កាម​រី​ឆ្លាម​​ចង្កូត​ឆ្វេង ពណ៌​ស្ករ និង​មួយគ្រឿង​​ទៀត​ម៉ាក​កាម​រី​​ ស៊េរី​១៩៩៥ ចង្កូត​ស្តាំ​ ពណ៌​ស ​។ ការ​ប៉ះ​

អាល្លឺ​ម៉ង់​ ៖ ​​ឆេះ​រោង​ជាង​​​មួយ​សម្រាប់​​ជន​ពិការ​​ស្លាប់​​​14នាក់​

Posted: 26 Nov 2012 07:45 PM PST

រោង​ជាង​​​​ដែល​ភ្លើង​​​កំពុង​​ឆាប​ឆេះ​​
មនុស្ស​​​១៤​នាក់​​បាន​ត្រូវ​ស្លាប់​​​ ហើយ​​​៨​នាក់​​​ទៀត​រ​បួស​ធ្ងន់​ កាល​ពី​​ថ្ងៃ​ទី​​២៦ ​វិច្ឆិកា ​ក្នុង​​គ្រោះ​អគ្គីភ័យ​​ឆេះ​រោង​ជាង​​មួយ​ដែល​ប្រើ​ប្រាស់​​បុគ្គ​លិក​​​​ជា​ជន​ពិការ​​ផលិត​​របស​់​របរ​​សម្រាប់​​​បុណ្យ​​ណូអែល​​នៅ​ TITISEE-NEUSTADT ​​​ភាគ​​និរតី​​អាល្លឺ​ម៉ង់​ ។ ​​យោង​តាម​​ប៉ូលិស​ថា ​ដំបូង​​​​មាន​ការ​ផ្ទុះ​​មួយ​​ក្នុង​​រោង​​ជាង​នេះ​​ដែល​ស្តុក​​​ផលិត​ផល​គីមី​ បន្ទាប់​មក​​ទើប​មាន​​ភ្លើង​​​ឆាប​ឆេះ​ ។ មូល​ហេតុ​​​​នៃ​​សោក​នាដ​កម្ម​​នេះ​​ពុំ​ទាន់​ដឹង​​នៅ

ការខូចខាត​ដោយសារ​ព្យុះ​សាន់ឌី​នៅ​ក្រុង​ញូវ​យ៉ក​​មាន​ប្រមាណ​19​ពាន់​លាន​ដុល្លារ​

Posted: 26 Nov 2012 07:44 PM PST

អភិបាល​រដ្ឋ​ញូវ​យ៉ក​
អភិបាល​ក្រុង​ញូវ​យ៉ក​លោក​MACHAEL BLOOMBERG រាយការណ៍​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ​​ថា​លោក​នឹង​ស្នើ​ដល់​សភា​​អាមេរិក​នូវ​ទឹក​ប្រាក់​ចំនួន​៩,៨​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ដោះ​ស្រាយ​ការខូច​ខាត​នានាបណ្តាល​​មក​ពី​ព្យុះ​សង្ឃរា​ឈ្មោះសាន់ឌី ​SANDY ដែល​ការ​ខូច​ខាត​ទាំង​នោះ​មិន​រ៉ាប់​រង​ដោយ​បណ្តា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​និងដោយ​មូល​និធិសហ​ព័ន្ធ​ ។

រថយន្ត​បុកគ្នា​ជាច្រើន​​ដោយសារ​អ័ព្ទ​នៅ​ភាគ​ខាង​កើត​ចិន​ស្លាប់​7​នាក់​

Posted: 26 Nov 2012 07:41 PM PST

ទិដ្ឋ​ភាព​នៃរថយន្ត​បុកគ្នា
បណ្តា​អ្នក​ទទួ​ល​ខុសត្រូវ​​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​​៧នាក់​ស្លាប់​ហើយ​៣៥​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​តិច​ចំនួន​២២​ដែល​កើត​​មាន​​នៅ​កន្លែង​ជា​ច្រើន​​នៃ​ផ្លូវ​ថ្នល់​មួយ​ដែល​មាន​អ័ព្ទ​យ៉ាង​ក្រាស់​នៅ​ខេត្ត ​សាន​ដុង ភាគ​ខាងកើត​ចិន ​។ រថយន្ត​បុក​គ្នា​៧​លើក​កើត​មាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ​នៅតំបន់​​តៃអាន​នៃ​ផ្លូវ​ថ្នល់ ​ប៉េកាំង-តៃប៉ី ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​​និង​របួស​​១១នាក់ ​។ ចំណែក​ការបុក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!