Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​​ប្រកួតប្រ​​​​​ដាល់​​​ជុំ​​ទី​​2​​ពូល​​​​Bឆ្ពោះ​​ទៅ​ដណ្តើម​​​ខ្សែ​​​​ក្រវាត់​​​អា​ជ្ញា​​​ធរ​​​ជាតិ​​​ប្រយុទ្ធ​​​​​ប្រឆាំង​​​គ្រឿង​ញឿន​

Posted: 24 Nov 2012 11:30 PM PST

សកម្ម​ភាព​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​​​​ធានីភ្នំ​ពេញ​ ៖ ​​ការ​ប្រកួត​​​​​​ប្រដាល់​​ជុំ​ទី​២​​​ពូល​​​B ដើម្បី​​​ស្វែង​រក​​​​អ្នក​ខ្លាំង​​​ទៅ​វាយ​​​ដណ្តើម​​​​ខ្សែ​​​ក្រវាត់​​​​​អាជ្ញា​​ធរ​​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​​គ្រឿង​ញៀន​ឆ្នាំ២០១៣ ​​​ក្រោម​ការ​ឧប​​​​ត្ថម្ភ​​​ពី​ក្រុម​​​​ហ៊ុន​​ស្រា​ពពែ​មាស​​​ បាន​ចាប់​ផ្តើម​​​​​ដំណើរ​ការ​​​​តា​ម​ការ​គ្រោង​ទុក​កាល​ពី​រាត្រី​​​ថ្ងៃ​សៅរ៍​ ទី​​២៤​​ វិច្ឆិកា ​នៅ​លើ​សង្វៀន​​​បាយ័ន​បឹង​ស្នោ​​ ។ ឆ្លង​កាត់​​ការ​ប្រកួត​​​​​​ដ៏​ស្វិត​​ស្វាញ​​​​​នា​រាត្រី​​​​នោះ​​​អ្នក​ឈ្នះ​រួម​​​​មាន​កីឡា​​​ករ​ បឺត សំខាន់​​​ កីឡា​ករ​​​​ឈឿន​​ ឆៃ​ដែន​ និង​​​​កីឡា​ករ​​​​ឈាន​ ហុង​​​ ។​

ប្រកួត​​ប្រដាល់​​កំពូល​ជើង​ឯក​អាស៊ាន​​​​2 កម្ពុជា​ឈ្នះ​​4​​ ចាញ់2

Posted: 24 Nov 2012 11:28 PM PST

រាជ​ធានី​ភ្នំពេញ ៖​ ព្រឹត្តិ​ការ​​ណ៍​ប្រកួត​​ប្រដាល់​កំពូល​​ជើង​ឯក​អាស៊ាន​២ ដែល​​រៀប​ចំ​ឡើង​​ដោយ​ស្ថានីយ​​ទូរ​ទស្សន៍​ CTN កាល​ពី​យប់​ថ្ងៃ​​សុក្រ​ទី​​២៣ វិច្ឆិកា ​បង្ក​​ការ​ជក់​ចិត្ត​​ដល់​​ទស្សនិក​ជន​​យ៉ាង​ខ្លាំង​​តាំង​ពី​​គូ​ទី​១​​មក​ម៉្លេះ ព្រោះ​សុទ្ធ​​តែ​ជា​គូ​​អន្តរ​ជាតិ​ដែល​​ពោរ​ពេញ​​ដោយ​សមត្ថ​ភាព​​​ដូច​​គ្នា ។ អ្វី​ដែល​​ធ្វើ​ឱ្យ​​គេ​ចាប់​​អារម្មណ៍​​ខ្លាំង​ដែរ​​នោះ គឺ​កីឡា​ករ​ដែល​បាន​ចូល​រួម​​ប្រកួត​​ទាំង​អស់​​ទាំង​កីឡា​ករ​​ខ្មែរ​ ទាំង​កីឡា​ករ​​បរទេស​​​ទោះ​ចាញ់​ ឬ​ឈ្នះ​​ទទួល​បាន​​ប្រាក់​

ស្ពានអាកាសស្ទឹងមានជ័យ​ចាប់ផ្តើមសម្ពោធបើកការ​ដ្ឋាន​ផ្លូវការ​នៅព្រឹក​ស្អែកនេះ​ បិទ​ផ្លូវ​ស្ទឹង​មានជ័យ២ថ្ងៃ

Posted: 24 Nov 2012 11:08 PM PST

រាជ​ធានីភ្នំពេញ​ ៖ ស្ពាន​អាកាសស្ទឹងមានជ័យ​​នឹងត្រូវសម្ពោធបើ​កការដ្ឋានសាងសង់​ជាផ្លូវការនៅព្រឹក​ថ្ងៃ​​ទី២៦ វិច្ឆិកា ២០១២ ស្អែក​នេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ។ គួរ​បញ្ជាក់ថា ស្ពាន​​​អាកាស​ស្ទឹង​​មានជ័យ​នេះ​ ត្រូវ​បានសិក្សា​ប្លង់មេរួចរាល់​តាមលក្ខណៈ​បច្ចេកទេសដូច​ខាងក្រោម៖

បង្ក្រាប​ជន​សង្ស័យ​ប្រើប្រាស់​​ និងជួញដូរ​ថ្នាំ​ញៀន​មួយសំបុក​ធំ​នៅ​​ផ្ទះសំណាក់​ហ្គោលហៅស៍២​ឃាត់​ខ្លួន​ថៅកែ​ស្រីម្ចាស់​ផ្ទះ​សំណាក់

Posted: 24 Nov 2012 10:53 PM PST

បង្ក្រាប​ជន​សង្ស័យ​ប្រើប្រាស់​​ និងជួញដូរ​ថ្នាំ​ញៀន​មួយសំបុក​ធំ​នៅ​​ផ្ទះសំណាក់​ហ្គោលហៅស៍២​ឃាត់​ខ្លួន​ថៅកែ​ស្រីម្ចាស់​ផ្ទះ​សំណាក់
រាជធានីភ្នំពេញ​ ៖ យោ​ងតាម​ការ​ណែ​នាំ​របស់​លោកឧត្តមសេនីយ៍​​ទោ យ៉ា គឹមអុី ​មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ ​​ដឹកនាំ​​អនុវត្ត​​ដោយ​លោក​វរសេនីយ៍​ឯក​ ពូ ដាវី ប្រធាន​មន្ទីរព័ត៌​មាន​​​សន្តិសុខ​​​រាជធានីភ្នំពេញ ​លោក​វរសេនីយ៍​ឯក ខេន សុវ​ណ្ណ ​មេបញ្ជា​ការ​​រង និងជា​ប្រធាន​មន្ទីរស្រាវជ្រាវ​​​ក្រសួង​​យុត្តិធម៌ ​រួមសហការ​ជាមួយ​​លោកលី សុផាណា ​ព្រះ​រាជអាជ្ញា​​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ​ព្រម​ទាំង​កង​​​រាជ​អាវុធហត្ថ​​​រាជធានីភ្នំពេញ ​​សហការជាមួយ​

ក្រុម​គ្រូពេទ្យ​​សហ​គមន៍​ចិន​ព្រះ​ម៉ែ​គង់ ស៊ីអីុម ​ព្យា​បាល​​ជំងឺ​តាម​បែប​បុរាណ​ចិន និង​សម័យ​

Posted: 24 Nov 2012 10:47 PM PST

ក្រុម​គ្រូពេទ្យ​​សហ​គមន៍​ចិន​ព្រះ​ម៉ែ​គង់ ស៊ីអីុម ដែល​ចុះ​ជួយ​ព្យា​បាល​ប្រជា​ពល​រដ្ឋ​
ខេត្ត​​កំពង់ចាម ៖ ​សហគមន៍​ចិន​សាសនា​ព្រះ​ម៉ែ​គង់ ស៊ីអីុម ​ក្នុង​នោះ មាន​វេជ្ជ​បណ្ឌិត​ខ្មែរ ថៃ និង​ចិន បាន​នាំយក​អំណោយ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​៤៥០​គ្រួសារ​ ព្រម​ទាំង​​ពិនិត្យ និង​ព្យា​បាល​ជំងឺ​ដោយ​​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​ឡើយ ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​​នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០១២ ​នៅភូមិ​មាឃ​១ ឃុំ​ព្រែក​​កក់ ​ស្រុក​ស្ទឹង​ត្រង់ ​ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ​ឌី វាសនា ​អគ្គ​នាយក​ក្រុម​​ហ៊ុន FUGI ។

តូចចិត្ត​​ម្តាយ​​ស្តី​ប្រដៅ​​បន្តិច​បន្តួច​​​ពី​រឿង​​ដើរ​លេង​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​ផឹក​ថ្នាំ​​ពុល​ប្រភេទ​ទឹក​ឃ្មុំ​

Posted: 24 Nov 2012 10:24 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ប៉ៃលិន ៖ ​យុវជន​​ម្នាក់​​ ដោយ​សារ​តែ​​តូច​ចិត្ត​​នឹងម្តាយ​ស្តី​ប្រដេៅ​បន្តិច​​បន្តួច​​ពីរឿង​ដើរ​លេង​ផឹក​ស៊ី​ជា​មួ​យមិត្ត​ភក្តិ​​មិន​ព្រម​​ជួយ​ធ្វើ​ការ​ងារ ស្រាប់តែ​លួច​​សម្ងំ​​ផឹក​​ថ្នាំ​ពុល​បាញ់​​ស្មៅ​ប្រភេទ​ទឹក​ឃ្មុំ​នៅ​ក្នុង​ផ្ទះ​​ប៉ង​ធ្វើ​អត្ត​ឃាត​មិន​បាន​សម្រេច​ ព្រោះ​ពេល​ផឹក​រួច​ក្អួត​ចង្អោរ​បែក​ពពុះ​​មាត់​ត្រូវ​​បាន​បង​ស្រី​​បង្កើត​​ឈ្មោះ​រិទ្ធិ អាយុ​៣៥​ឆ្នាំ ​ចូល​ទៅ​ក្នុង​បន្ទប់​​ឃើញ​ក៏​ទូរស័ព្ទ​​ហៅ​ឪពុក​នៅ​ឯ​ចម្ការ​ឱ្យ​ដឹក​​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ហើយ​គ្រូ​ពេទ្យ​​បាន​លាង

ជនពិការ​ខេត្ត​ស្វាយរៀង ​ទទួល​​បា​ន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​ផ្នែក​សិទ្ធិ​ជន​ពិការ​

Posted: 24 Nov 2012 07:59 PM PST

ជនពិការ​​ទទួល​កាយ​ការ​ចិត្ត​ទុក​ដាក់​ និង​លើក​កម្ពស់​ផ្នែក​សិទ្ធ​ជន​ពិការ​
ខេត្ត​ស្វាយរៀង ៖ សមា​គម​យុវជន​​​ខ្មែរ​​សាខា​ខេត្ត​ បានរៀបចំ​ការ​ប្រកួត​កីឡា​ជនពិការ ដើម្បី​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​ជន​​ពិការ​​មាន​ភាព​ក្លាហាន​ក្នុង​ការ​​ចូលរួម​អភិ​វឌ្ឍន៍​សហ​គមន៍ ។ ​ពិធី​នេះ​​រៀបចំធ្វើឡើង​​កាល​ពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​២៤ វិច្ឆិកា ២០១២ ​នៅក្នុងមន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន និង​យុវ​​នីតិ​​សម្ប​ទា​ខេត្ត​ ​ដោយ​មាន​ការ​

សត្វខ្លា​ខាំ​ក្មេង​​ប្រុសអាយុ​៧​ឆ្នាំ​រង​របួស​​ជើង​នៅពេល​ទៅឃ្វាល​គោ​ក្នុង​ព្រៃ​

Posted: 24 Nov 2012 07:55 PM PST

ក្មេង​ប្រុស​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ក្រចេះ ៖ ​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​​​២​នាក់ បាន​អះអាង​ប្រាប់​ម្តាយ​ថា ត្រូវ​ខ្លា​ខាំ​បណ្តាល​ឱ្យ​រង​របួសជើង​​​​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ ​ខណៈ​ពេល​ដែល​រូប​គេ​ទាំង​២​នាក់​ត្រឡប់​​​មក​ពីឃ្វាល​គោ​​នៅព្រៃ​ខាង​ក្រោយ​ភូមិ កាល​ពី​ល្ងាច​ថ្ងៃទី​​​២៣ វិច្ឆិកា ​​នៅ​ក្រោយ​​ភូមិ​កំពង់​រទេះ ​ឃុំ​បឹង​ចារ ស្រុក​សំបូរ។ ​ក្មេង​ប្រុស​រងគ្រោះ​ ឈ្មោះ​ញ៉ែម សុខុន អាយុ​៧​ឆ្នាំ ជា​កូន​ទី​៥ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ និង​ត្រូវ​រង​របួស​ជើង​ទាំង​សង​ខាង​​ សុសសាច់​សុទ្ធតែ​ស្នាម​

ចោរ​ស្ទូច​​ទូរស័ព្ទ និង​ខោអាវ​តាម​បង្អួចអស់​លក្ខណ៍​ ម្ចាស់​គេទាន់​​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ ទល់​ផ្អក និង​បាក់​កំភួន​ដៃ​ស្តាំ

Posted: 24 Nov 2012 07:42 PM PST

បុរស​សង្ស័យ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ ​ចោរ​ពូកែ​ខាង​ស្ទូច​​ទូរស័ព្ទ​ ខោអាវ និង​របស់​របរ​មួយ​ចំនួន​តាម​បង្អួចម្នាក់​​​ត្រូវអស់​​លក្ខណ៍​​ ខណៈ​​​ពេល​ម្ចាស់​ទាន់​ភ័យ​​ពេក​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​២ បណ្តាល​ឱ្យ​ទល់​ផ្អក​ និង​បាក់​កំភួន​ដៃ​ស្តាំ ហើយត្រូវបាន​ប៉ូលិស​ដឹក​តាម​រ៉ឺម៉កម៉ូតូ​​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​កាល​ពី​វេលា​ម៉ោង៧​ព្រឹក​​ថ្ងៃ​ទី​២៥ វិច្ឆិកា ។

យុគ​ ចិន្តា ទម្លាយ​អាថ៌កំបាំង​រឿង​ប្រាក់​ជាង​1ម៉ឺនដុល្លារ​អាមេរិកដែល​ក្រុម​ប្រឹក្សា​ សមា​គម​សិល្ប​ករ​ខ្មែរ​​ថា​នាង​ក្តោប​ទុក

Posted: 24 Nov 2012 07:37 PM PST

អ្នក​នាង យុគ ចិន្ដា បកស្រាយ​ប្រាប់​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ
រាជ​ធានី​ភ្នំពេញ ៖ ពិធី​ការិនី​ យុគ ចិន្តា បាន​ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​កា​រ​កាន់​កាប់​ប្រាក់​របស់​សមា​គម​សិល្ប​ករ​ខ្មែរ​ជាង​១ម៉ឺប​ដុល្លារ បន្ទាប់​ពី​​ត្រូវ​ក្រុម​ប្រឹក្សា​សមា​គម​អះ​អាង​ថា នាង​បាន​ក្តោប​ក្តាប់​ប្រាក់​នេះ​មិន​ឱ្យ​សមាគម​ប្រើ​ប្រាស់​ក្នុង​កម្ម​វិធី​មនុស្ស​ធម៌​ ផ្សេង​ៗ។

វាយ​ប្រហារ​​ភរវកម្ម​​​ប្រឆាំង​​ពួក​ស៊ីអ៊ីតនៅ​​ប៉ាគីស្ថាន​​​​ស្លាប់​8​នាក់​

Posted: 24 Nov 2012 07:30 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែង​​រង​ការ​វាយ​ប្រហារ​
ការ​ផ្ទុះ​​គ្រាប់​បែក​​​មួយ​គ្រាប់​​​ដាក់​នៅ​​ចិញ្ចើម​ផ្លូវ​​​ថ្នល់​ដោយ​ពួក​តាលី​បង់​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​៨នាក់​​ហើយ​មនុស្ស​ជា​ច្រើន​​សិប​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃទី​​​២៤ វិច្ឆិកា ​​ពេល​មាន​​ក្បួន​ហែ​​មួយ​របស់​​ពួក​អ្នក​កាន់​សាសនា​​អ៊ិ​ស្លាម​​​​នីកាយ​ស៊ីអីុត​​នៅ​ភាគ​ពាយ័ព្យ​​​​ប៉ាគីស្ថាន​​ទោះ​បី​ជា​​​មាន​ការ​ពង្រឹង​​វិធានការ​​សន្តិ​សុខ​​ក្តី​ ។

ផ្ទុះ​​ក្នុង​អណ្តូង​រ៉ែ​​​ធ្បូង​ថ្ម​​ចិន​មួយ​ស្លាប់​18​នាក់​

Posted: 24 Nov 2012 07:30 PM PST

អាជ្ញាធរ​​មូល​ដ្ឋាន​​​រា​យ​ការណ៍​ថា ​មនុស្ស​​១៨​នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​​៥នាក់​​ទៀត​​ត្រូវ​ជាប់​ក្រោម​ដី​​កាល​ពី​​ថ្ងៃទី​​២៤ វិច្ឆិកា ​ក្រោយ​ការ​​ផ្ទុះ​​ក្នុង​អណ្តូង​រ៉ែ​​​ធ្យូង​ថ្ម​មួយ​នៃ​ខេត្ត​​ហ្គីហ្សូភាគ​​និរតី​ចិន​ ។​គ្រោះ​ថ្នាក់​នេះ​កើតមាន​នាវេលាម៉ោង​​​១១​ម៉ោង​ក្នុង​ស្រុក​​​​ក្នុង​អណ្តូង​រ៉ែ​​​ធ្យូង​ថ្ម​​XIANGSHUI ក្រុង​LIUPANSHUI ។ ​

ធ្វើ​ដូច​គ្នា

Posted: 24 Nov 2012 07:30 PM PST

បុរស​ម្នាក់​ពេល​កំពុង​ប្រឡែង​ជា​មួយ​​ប្រពន្ធ ស្រាប់​តែ​នឹក​ឃើញ​សួរ ៖ -អូន​សម្លាញ់! ឧបមា​ថា​​សុខៗ​ស្រាប់​តែ​បង​ស្លាប់​ចោល​អូន​ឯង ​តើ​អូន​ឯង​ធ្វើ​ម៉េច​ខ្លះ​ពេល​អត់​ពី​បង​ទៅ? ប្រពន្ធ​គិត​បន្តិច​រួចឆ្លើយ ៖

ទឹក​កក​នៅ​សមុទ្រ​អង់​តាក់​ទិក​កំពុង​កើន​ឡើង​ច្រើន

Posted: 24 Nov 2012 07:29 PM PST


យោង​តាម​ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា​ បរិមាណ​ទឹក​កក​នៅ​សមុទ្រ​អាក់​​​​ទិក​​មានកម្រិត​ទាប ប៉ុន្តែ​បរិមាណ​ទឹក​កក​នៅ​សមុទ្រ​អង់​តាក់​ទិក​​កំពុង​កើន​ឡើង​ច្រើន ។​​ ការ​សិក្សា​ថ្មីនេះ​គ​ឺ​ផ្អែក​ទៅ​លើ​រង្វាស់​ចលនា​ទឹកកក​​ប្រចាំ​ថ្ងៃ​ដែល​​មាន​រយៈពេល​១៩​ឆ្នាំ​ហើយ​​​​និង​ត្រូវ​បាន​កត់​ត្រា​ទុក​​ដោយ​ផ្កា​យ​រណប​ទាំង​បួន​របស់​កម្ម​វិធី​ផ្កាយ​​រណប​ឧតុ​និយម​របស់​អាេមរិក ​ដោយ​គេ​​​បាន​លើក​​យក​តែ​​គំរូ​សំខាន់ៗ​នៃ​ភូមិ​សាស្ត្រ​អាកាស​ធាតុ​ និង​បរិយា​កាស​​ដែល​កំពុង​​ជះ​ឥទ្ធិ​ពល​មក​លើ​តំបន់​ប៉ូល​នៃ​ភព​ផែន​ដី ។

ប្រពៃណី​​នៃ​ការ​ក្រៀវ​​​មនុស្ស​ប្រុស​របស់​​ចិន

Posted: 24 Nov 2012 07:25 PM PST


សៀវភៅ​​ប្រវត្តិ​សាស្ត្រ​​របស់​ចិន​​បុរាណ​កត់​ត្រា​ទុក​​ក៏​មិន​ឯក​ភាព​គ្នា​ដែរ​ចំពោះ​​រឿង​រ៉ាវ​​នៃ​ការ​ក្រៀវ​មនុស្ស​ប្រុស​​​ ។ ទោះ​ជា​​យ៉ាង​​​ណា​ក្តី ដើម្បី​​ប្រែ​ក្លាយ​បុរស​ធម្ម​តា​​ម្នាក់​​ទៅ​ជា​មហាតលិក​មួយ​រូប​​ត្រូវ​ឆ្លង​​កាត់​​ដំណាក់​​កាល​​ដែល​ត្រូវ​ចាត់​ទុក​​ថា​​ឈឺ​ចាប់​​​ក្រៃ​លែង​ក្នុង​ជីវ​ិត​​របស់​គេ ។

រថយន្ត​កូរ៉ូឡា​​បត់​ចូល​ច្រៀង​ខារ៉ាអូខេ​​ជ្រុល​ចង្កូត​បុក​ម៉ូតូ​វ៉េវ​​រង​របួស​ធ្ងន់-​ស្រាល​៣​នាក់​ ហើយ​បើក​រត់​​ទាំង​ជ្រុះ​ស្លាក​លេខ​

Posted: 24 Nov 2012 07:23 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ និង​២​នាក់​ទៀត​រង​របួស​ស្រាល​ក្នុងហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង​ដោយ​រថយន្តម៉ាកកូរ៉ូឡា​​ពណ៌សំ​បក​ឪឡឹក​​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿ់ន​លឿន​ហើយ​​បត់​ឆ្វេង​ដើម្បី​​​ចូលទៅ​ច្រៀង​ខារ៉ា​អូខេ​​ ទើប​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​វ៉េវ​ពណ៌​ក្រហម​លាយ​ខ្មៅ​មួយ​គ្រឿង​​ជិះ​គ្នា​៣​នាក់​ ក្នុង​នោះ​ម​ាន​ស្ត្រី​ម្នាក់​ចំពី​មុខ​យ​ពេញ​ទំហឹង​ កាល​ពីវេលា​ម៉ោង​១២អធ្រាត្រ​​ថ្ងៃទី​​២៣ វិច្ឆិកា

​ផ្លែ​ចេក​ផ្តល់​អត្ថ​ប្រ​យោជន៍​​ដល់​សុខ​ភាព​​អ្នក​បរិ​ភោគ​6​យ៉ាង​

Posted: 24 Nov 2012 07:20 PM PST


ចេក​ជា​ផ្លែ​ឈើ​សាមញ្ញ​និង​មាន​ការ​ពេញ​និ​យម​បំ​ផុត​ក្នុង​ចំ​ណោម​មនុស្ស​គ្រប់​​វ័យ​ ។ ចាប់​តាំង​ពី​ខ្ចី​រហូត​ដល់​ទុំ ចេក​អាច​ទទួល​បាន​ទាំង​អស់។ គេ​អាច​ប្រើ​វា​ជា​បង្អែម​លាង​មាត់​ក្រោយ​​បាយ​ក៏​បាន ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ដែល​បានមក​ពី​ការ​ទទួល​ទាន​ចេក​ទុំ ៖

ហាត់​ប្រាណ​ខ្លាំង​ប្រ​ចាំ​ថ្ងៃ​មាន​អត្ថ​ប្រ​យោជ​ន៍​ជួយ​ដល់​អ្នក​​ខ្សោយ​បេះ​ដូង

Posted: 24 Nov 2012 07:07 PM PST

យោង​តាម​ការ​សិក្សា​​ថ្មី​មួយ​បាន​អះ​អាង​ថា ការ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ច្រើន​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​អ្នក​ដែល​ធ្លាប់​មាន​ជំ​ងឺ​ខ្សោយ​បេះ​ដូង ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​ Liverpool John Moores Universityបាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ច្រើន​ទៀង​ទាត់​អាច​ជួយ​ឱ្យ​​កោ​សិ​កា​ទើប​កើត​ថ្មី​របស់​បេះ​ដូង​មាន​សកម្ម​ភាព​ក្លៀវ​ក្លា​ឡើង ។ ប្រ​ការ​នេះ​នាំ​ឱ្យ​មាន​ការ​អភិ​វឌ្ឍ​សាច់​ដុំ​បេះ​ដូង​ថ្មី ។

ស្ត្រី​ផឹក​ភេសជ្ជៈ​​​មាន​ជាតិ​ស្ករ​ជា​ប្រ​ចាំ​​ប្រឈម​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​80%

Posted: 24 Nov 2012 07:07 PM PST

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​​និ​យម​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស​១កែវ​រៀង​រាល់​ថ្ងៃ​អាច​នឹង​បង្កើន​អត្រា​ប្រ​ឈម​គ្រោះ​ថ្នាក់​ដល់​ជី​វិត​ដោយ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ ​តាម​អ្នក​វិទ្យា​សាស្ត្រ​ជប៉ុន​បានអះ​អាង​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​​ប្រភេទ​នោះ​​ប្រ​ចាំ​ថ្ងៃ​នាំ​ឱ្យ​ស្ត្រី​ជួប​ឱកាស​រង​គ្រោះ​ដោយ​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល​ប្រ​ហែល​​៨០​ភាគ​រយ ​ប៉ុន្តែ​សម្រាប់​បុ​រស​

កម្ពុជា​ច្រាន​ចោល​ការ​បំពុលបរិយាកាស​​របស់បណ្តាញ​ផ្សព្វ​ផ្សាយ​នៅ​ថៃដែលចោទ​ថា ថាក់ស៊ីន​យក​ខ្មែរ​៥​ពាន់​នាក់​ធ្វើ​ចលាចល

Posted: 24 Nov 2012 07:04 PM PST

រាជធានីភ្នំពេញ​ ៖ អ្នក​នាំពាក្យ​អង្គ​ភាព​ព័ត៌មាន​​ និងប្រតិកម្ម​រហ័ស ​នៃទីស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​ សូម​ធ្វើ​​ការ​បដិសេធ​ទាំងស្រុង នូវ​ការ​ប្រឌិត​​​ព័ត៌​មាន​​​​ខុស​ពី​​ការពិត​របស់​ ASTV Manager Online នៅ​ថ្ងៃទី​២៣ វិច្ឆិកា ២០១២ នេះ​ ដែល​ដាក់​ចំណង​ជើង​ថា ​​លោក​សុម​កៀត បក​អាក្រាត «ថាក់​ ស៊ីន» ត្រៀម​យក​ខ្មែរ​៥ពាន់​នាក់​ឱ្យ​ធ្វើ​ចលាចល​ក្នុងពេលប្រមូល​ផ្តុំ ។

ទុស្សេ​ខ្សែ​ភ្លើង​ផ្ទះលក់​តុ ទូ គ្រែ ពូក ឆាប​ឆេះ​អស់​សម្ភារ​មួយ​ចំនួន​

Posted: 24 Nov 2012 07:04 PM PST

សម្ភារ​​​ទទួល​រងការ​ខូច​ខាត​ដោយ​អគ្គិ​ភ័យ​
រាជធានីភ្នំពេញ ៖ ផ្ទះ​លក់​​តុ ទូ គ្រែ ពូក​ ដែល​មាន​ទីតាំង​​នៅផ្ទះ​លេខ​​៦៥ មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុងសង្កាត់​​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក ​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ វិច្ឆិកា ត្រូវបាន​​អគ្គិ​ភ័យ​​ឆាប​ឆេះ​​អស់​សម្ភារ​មួយ​ចំនួន តែ​​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ទេ ​​ដែល​ការ​ឆាប​ឆេះ​​នេះ​ គឺ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង​ ។

ព្រះ​បរម​​សព​ព្រះ​មហា​វីរក្សត្រ​​ព្រះ​បាទ​​នរោត្តម​​សីហនុ នឹង​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃទី​៤ កុម្ភៈ ២០១៣

Posted: 24 Nov 2012 07:01 PM PST

ទិដ្ឋ​ភាព​ការ​​សាងសង់​
រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ជាតិ​​លេខ​៨ ស្ថិត​ក្នុង​ស្រុក​កំចាយ​មា ខេត្ត​​ព្រៃវែង ​កាល​ពី​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា ​២០១២ ​សម្តេច​​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​អញ្ជើញ​ជាអធិបតី​​ដ៏​ខ្ពង់​ខ្ពស់​បាន​មាន​ប្រសាសន៍ថា ​ព្រះ​បរម​សព​​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ព្រះ​មហា​វីរក្សត្រ​​ព្រះ​វរ​រាជ​បិតា​​ឯក​រាជ្យ​បូរណ​ភាព​ទឹក​ដី និង​ឯក​ភាព​ជាតិ​ខ្មែរ​​ នឹង​ត្រូវ​ថ្វាយ​ព្រះ​

ឪពុក​បើក​រថយន្ត​ថយ​ក្រោយ​កិន​កូន​ស្រីអាយុ​១៨​ខែ​ បែកក្បាល​ស្លាប់​

Posted: 24 Nov 2012 06:56 PM PST

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ កុមារី​ម្នាក់​ទើប​តែ​មាន​អាយុ​១៨​ខែ ​​បានស្លាប់​​ភ្លាមៗ​​នៅ​នឹង​កន្លែង ​​ដោយ​សារ​តែ​​ឪពុក​​បង្កើត​បើក​រថយន្ត​​ថយ​ក្រោយ​​មិន​មើល​មុខ​មើល​ក្រោយ​កិន​ បណ្តាល​ឱ្យ​បែក​ក្បាល​​ធ្លាយ​ខួរ​ ​ខណៈ​ពេល​ដែល​ក្មេង​ស្រី​អភ័ព្វ​​​ដើរ​លេង​នៅ​ខាងក្រោយ​រថយន្ត​នោះ ។ ​ហេតុការណ៍​​នេះ​បាន​​កើតឡើង​កាល​ពីវេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃទី​​២៣ វិច្ឆិកា ​២០១២ ​នៅ​ក្នុង​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែង​​យីហោ

បុរសម្នាក់​​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់​ពេល​ចូល​ទៅ​ជួយ​កូន​ប្រុស​

Posted: 24 Nov 2012 06:48 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ស្លាប់​បាត់​​បង់​ជីវិត​ដោយ​សារ​​ខ្សែ​ភ្លើង​ឆក់​​ក្នុង​ខណៈ​​ពេល​ដែល​រូប​គាត់​ចូលទៅ​ជួយ​កូន​ប្រុស​របស់​គាត់​ដែល​​កំពុង​​ជិះនៅ​​លើ​រថយន្ត​របស់​មន្ត្រី​អគ្គិ​សនី​ ហើយ​រថយន្ត​នោះ​​បាន​ដាច់​កាឡេ​រអិល​​ទៅ​ក្រោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក ដោយ​គាត់​ខ្លាច​កូន​លង់​ទឹក​ស្លាប់​ក៏​​បាន​ចូល​ទៅ​ជួយ​កូន​ចៃដន្យ​​ប៉ះ​ចំ​ខ្សែភ្លើង​​ដាច់​ក៏​បាន​ឆក់​​ស្លាប់​ភ្លាមៗ​​តែម្តង ។

គួរ​ជៀស​វាង​អាហារ​​​អ្វី​ខ្លះ​អំ​ឡុង​​ពេល​លោក​អ្នក​ប្រើ​ថ្នាំ​ផ្សះ​ Antibiotics​

Posted: 24 Nov 2012 06:41 PM PST


​ថ្នាំ​ពេទ្យ​មិន​មែន​ជា​ភ្ញៀវ​ដែល​ប្រព័ន្ធ​រាង​កាយ​របស់​យើង​ញញឹម​ទទួល​ស្វា​គម​ន៍​​ទេដ្បិត​វា​បាន​ឆាឆៅ​បង្អាក់​តុល្យ​ភាព​ និង​ផ្នែក​ផ្សេង​ទៀត​នៅ​ខាង​ក្នុង ។ នៅ​ពេល​ត្រូវ​បាន​ចេញ​វេជ្ជ​បញ្ជា​ដោយ​វេជ្ជ​បណ្ឌិត​ ថ្នាំ​ផ្សះ(Antibiotics) ដាច់​ខាត​ត្រូវ​តែ​លេប​ឱ្យ​ទាន​់​ពេល​កំណត់​ ​ប៉ុន្តែ​អំ​ឡុង​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ គេ​គួរតែ​ជៀស​វាង​នូវ​ការ​ទទួល​​ទាន​ ៖

ប៉ះទង្គិច​​​គ្នា​យ៉ាង​​​​ខ្លាំង​ក្លា​នៅ​ថៃ​ក្នុង​បាតុ​កម្ម​របស់​​ពួក​រាជា​និយម​ជ្រុល​

Posted: 24 Nov 2012 06:41 PM PST

 ប៉ូលិស​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​
ប៉ូលិស​​ថៃ​កាល​ពី​​ថ្ងៃទី​២៤ វិច្ឆិកា បាន​បាញ់​​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​​​ហើយ​ចាប់​ខ្លួន​​​មនុស្ស​ជា​ច្រើន​​​សិប​នាក់​ក្នុងឱកាស​​បាតុកម្ម​​យ៉ាង​​តាន​តឹង​​មួយ​ប្រឆាំង​​រដ្ឋាភិបាល​​​ក្រុង​បាង​កក ។​​ប៉ូលិស​​ប្រមាណ​ជា​​១៧.០០០​​នាក់​​​ត្រូវ​​​បាន​​ដាក់​ពង្រាយ​​ដើម្បី​ទប់​ទល់​​​នឹង​បាតុ​កម្ម​​​​នេះ​ដែល​​រៀប​ចំ​ធ្វើឡើង​​​ដោយ​ក្រុម​​រាជា​​និយម​ជ្រុល​​​ពី​តាក់​ស្យាម​​​(ការពារ​ស្យាម​) ដែល​ធ្វើ​​​ចលនា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​របស់​លោក​ស្រី​​យីង​ឡាក់​​​ ស៊ីណា​វ៉ា​ត្រា ។

ចិនៈ ​ផ្ទុះ​ក្នុង​​ភោជនីយ​ដ្ឋាន​​មួយ​ស្លាប់​​​14នាក់​​

Posted: 24 Nov 2012 06:41 PM PST

ទិដ្ឋ​ភាព​​​​​​​​នៃ​ការ​ខូច​ខាត​​ដោយ​ការ​ផ្ទុះ​
ប៉ូលិស​​មូល​ដ្ឋាន​​​រាយ​ការណ៍​​ថា មនុស្ស​​១៤​នាក់​​បាន​ត្រូវ​​ស្លាប់ ហើយ​​​​៤៧​នាក់​​ទៀត​​ត្រូវ​របួស​​ក្រោយ​ការ​ផ្ទុះ​​ក្នុង​ភោជនីយ​ដ្ឋាន​​មួ​យ​ កាល​ពី​យប់​​ថ្ងៃ​​ទី​​២៣ ​វិច្ឆិកា ​ក្នុង​​ខេត្ត​សាន់​ស៊ី ​ភាគ​ខាង​​ជើង​ចិន ​។​​ការ​ផ្ទុះ​​កើត​មាន​​​​នា​វេលា​​ម៉ោង​​១៩​និង​​​​​៥២​នាទី​​ម៉ោ​ង​ក្នុង​ស្រុក​ ក្នុង​​ភោជនីយ​ដ្ឋាន​XIYANGYANG HOTPOT RESTAU-RANT ​​ស្ថិត​នៅ​​ស្រុក​ស៊ូ​​យ៉ាង​ ​​ក្រុង​​ជីន​ហ្សុង​ ។ ​យោ​​ងតាម​​ការ​​ស៊ើប​អង្កេត​​ដំបូង​​ថា ការ​​​ធ្លាយ​ឧស្ម័ន​​​អាចជា​​​ប្រភព​​នៃ​​គ្រោះ​ថ្នាក់នេះ ។ ​

កូរ៉េ​ខាង​ត្បូង​ ៖ ​នារី​វៀត​ណាម​​​ម្នាក់​ធ្វើ​អត្ត​ឃាត​​​ជាមួយ​កូន​​2​នាក់​

Posted: 24 Nov 2012 06:41 PM PST

យោង​តាម​​​ប៉ូលិស​ថា នារី​ជន​ជាតិ​​វៀត​ណាម​​ម្នាក់​​បាន​ធ្វើ​អត្ត​ឃាត​​​​ជាមួយ​​កូន​២នាក់​​កាល​ពី​ថ្ងៃ​ទី​​២៣ វិច្ឆិកា ​​កន្លង​មក​នេះ​​ក្នុង​ទីក្រុង​​កំពង់​ផែ ប៊ូ​សាន​​​ភាគ​ខាង​ត្បូង​​កូរ៉េ​ខាង​ត្បូង​ ។នារី​អាយុ​២៧​ឆ្នាំ​​រូប​នេះ​​​ដែល​គេ​ពុំ​​ប្រាប់​អត្ត​សញ្ញាណ​​​បាន​លោត​សម្លាប់​ខ្លួន​​ពី​​ជាន់​ទី​១៨ ​នៃ​អគារ​​ស្នាក់​នៅ​​​មួយ​ដោយ​​អោប​កូន​ស្រី​ម្នាក់​អាយុ​​៧​ឆ្នាំ និង​កូន​ប្រុស​​​អាយុ​៣​ឆ្នាំ ។

អាជីវ​ករ​លក់​ទូរស័ព្ទ​​ដៃ​ទាស់​ពាក្យ​សម្តី​​គ្នា​ដក​កាំភ្លើង​បាញ់​ប្រហារ​​អាជីវ​ករ​លក់​គ្រឿង​អលង្ការ​​នៅ​ផ្សារសាំហាន់

Posted: 24 Nov 2012 05:51 PM PST

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​តាម​ប្រភព​​ជំហាន​ដំបូងឱ្យ​ដឹង​ថា អាជីវ​ករ​​លក់​គ្រឿង​អលង្ការ​​មាស ប្លាទីន និង​អាជីវ​ករ​​លក់​ទូរស័ព្ទ​​ដៃ​ដែល​មាន​តូប​នៅក្បែរ​​គ្នា​មិន​ដឹង​ជា​មាន​រឿង​អ្វី​នោះ​ទេ ​បាន​ឈ្លោះ​​ប្រកែក​គ្នា​​រហូតប្រើ​អំពើ​ហិង្សា​ ធ្វើ​ឱ្យ​​អាជីវ​ករ​លក់​​ទូរស័ព្ទ​ដៃ​​ដក​​កាំភ្លើង​​បាញ់​ប្រហារ​ទៅលើ​អាជីវ​ករ​លក់​គ្រឿង​អលង្ការ​​១​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​ ហើយ​ត្រូវបាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត ​កាល​ពីវេលា​ម៉ោង​​៧និង​១៥​​នាទី​ព្រឹក​​ថ្ងៃទី​​២៥ វិច្ឆិកា ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!