Koh Santipheap Daily

Koh Santipheap Daily


ក្មេង​ទំនើង​​​បើក​បរ​ម៉ូតូ​​មិន​គោរព​ច្បាប់​ចរាចរណ៍​ប៉ូលិស​ណែនាំ​ដំឡើង​ចង្កូម​

Posted: 29 Nov 2012 12:01 AM PST

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
ខេត្ត​មណ្ឌលគិរី​ ៖ ​ក្មេង​ប្រុស​ស្រី​មួយ​ក្រុម​ទំនង​ជា​កូន​របស់​អ្នក​មាន​អំណាច​បាន​ជិះ​ម៉ូតូ​​៣​គ្រឿង​មាន​គ្នី​គ្នា​​៤-៥​នាក់​នៅ​ពេល​ដែល​នគរ​បាល​​ចរា​ចរ​ឃាត់​ណែ​នាំ​ពី​ការ​បើក​បរ​ម៉ូតូ​ត្រូវ​​មាន​បំពាក់​សម្ភារ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ស្រប​​តាម​ច្បាប់​ បែរ​ជា​នាំ​គ្នា​​​សួរ​ទៅ​សមត្ថ​កិច្ច​វិញថា ​តើ​មាន​ស្គាល់​លោក​នេះ​ លោក​នោះ​ដែរទេ? ​ហើយ​​នៅពេល​ដែល​ភ្នាក់ងារ​យក​

មន្ត្រី​​យោធា​ជួយឪពុក​​ទទឹង​ទិសបានរត់​គេច​ខ្លួន​បាត់​​ ក្រោយ​វាយមន្ត្រី​​តុលាការ​ទ្រមខ្លួន

Posted: 28 Nov 2012 11:44 PM PST

ខេត្តក្រចេះ​ ៖ ពីខេត្តក្រចេះមានសេចក្តីរាយការណ៍មកថា កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រងអម​សាលា​ដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា២០១២នេះ បានចុះឆែកឆេរ​លំនៅឋានរបស់មន្រ្តីយោធាស្រុកសំបូរមួយកន្លែង ក្នុងភូមិ​ស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោយពីសង្ស័យថាជនម្នាក់នេះ បានរត់មកសម្ងំលាក់ខ្លួនក្នុងផ្ទះ បន្ទាប់ពីធ្វើសកម្មភាព​

មេការ​កន្លែង​កាប់​ជ្រូក​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុងអង្រឹង​សង្ស័យ​ខ្យល់​គរ​

Posted: 28 Nov 2012 11:43 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​មេ​ការ​នៅទីសត្ត​ឃាត​ (កន្លែង​កាប់​ជ្រូក) ​ត្រូវ​បាន​​គេ​ប្រទះឃើញ​ដេក​ស្លាប់​​នៅ​ក្នុងអង្រឹង​​សង្ស័យ​ខ្យល់​គរ (គាំង​បេះដូង) ​និង​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក​់ផ្អើល​​នៅវេលា​ម៉ោង២រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ វិច្ឆិកា ២០១២ នៅក្នុង​ទីសត្ត​ឃាត​កន្លែង​​កាប់​ជ្រូក​​ដែល​មាន​ទីតាំង​​ស្ថិត​ក្នុង​ភូមិ​តា​ងួន សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែនជ័យ ។

យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​​ដីធ្លីជូន​ប្រជា​ពល​រដ្ឋ​ សម្តេច​តេជោ​​បន្ត​ការ​វាស់​វែង​

Posted: 28 Nov 2012 11:40 PM PST

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី​
រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​​២៩ វិច្ឆិកា ២០១២ ​នៅមជ្ឈ​មណ្ឌល​​កោះ​ពេជ្រ​ក្បួន​រថយន្ត​ជាច្រើន​​របស់​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លីជូន​ប្រជា​ពល​រដ្ឋ​របស់​សម្តេច​តេជោ​​​បាន​ចេញ​ដំណើរ​​បន្តការវាស់​វែងដី​​ធ្លីជូន​ប្រជា​ពល​​រដ្ឋ​ បន្ទាប់​ពី​ឈប់​សម្រាក​មួយ​រយៈ ។ ​លោក​ឧត្តម​សេនីយ៍​​​ទោ ​ហ៊ុល អុន ​អគ្គ​មេ​បញ្ជា​ការ​​កង​ពល​តូច​លេខ​៩៩ បាន​មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​​វាស់វែង​ជូន​ប្រជា​

ប៉ូលិស​​​​ល្បាត​ប៉ុស្តិ៍​ផ្សារ​ដើមគ​ចាប់​ខ្លួន​ចោរ​គាស់​ផ្ទះ​បាន​​ម្នាក់​រត់​រួច​ម្នាក់​

Posted: 28 Nov 2012 11:00 PM PST

ជនល្មើស​​ត្រូវ​បានចាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​​​យក​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២នាក់​​ បាន​​ត្រូវ​ប៉ូលិស​ល្បាត​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣​និង​៥​នាទី​​ទៀប​​ភ្លឺ​​​ថ្ងៃ​​ទី​២៨ វិច្ឆិកា ​​ខណៈ​​ពេល​ធ្វើ​សកម្ម​ភាពគាស់​របង​ផ្ទះ​​ចូលលួច​យក​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពី​ក្នុង​ផ្ទះ​លេខ​១​ ផ្លូវលេខ​២១៩​ សង្កាត់​ផ្សារ​ដើមគ​ ខណ្ឌ​ទួល​គោក ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​​នេះ​​ឈ្មោះ​ជួន ​

ពុល​សម្ល​ការ និ​ងទឹក​ស៊ី​​អីុវ​ស៊ូគី​ស៊ូគី​បន្ត​បន្ទាប់​រហូត​ដល់​ជិត​២០​នាក់​នៅ​ព្រៃឈរ​

Posted: 28 Nov 2012 10:55 PM PST

ទឹកស៊ីអីុវដែលពុល
ខេត្ត​កំពង់​​ចាម ៖ ប្រជា​ពល​រដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រហូតដល់​​ជិត​២០​នាក់​ រស់​នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ​បាន​ពុល​ម្ហូប​ការ និង​​ពុល​ទឹក​ស៊ីអីុវ​សញ្ញា «ស៊ូគីស៊ូគី» ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃទី​២៤ វិច្ឆិកា និង​យប់​ថ្ងៃទី​២៧ ​វិច្ឆិកា ​២០១២ កន្លង​ទៅ​ ​ដោយ​មាន​​អាការ​ក្អួត​ចង្អោរ និង​រាក​រូស​ត្រូវបាន​គេ​បញ្ជូន​​មក​សង្គ្រោះ​​​នៅ​​មន្ទីរពេទ្យ​​បង្អែក​ស្រុក​​ព្រៃ​ឈរ​ តែ​មិន​មាន​អ្នក​រង​របួស​រហូត​ដល់​ស្លាប់​បាត់​បង់​អាយុ​ជីវិត​​​នោះ​ទេ ។

​មួយ​យប់​​ក្មេង​ទំនើងអុក​ឡុក​​​ដេញ​កាប់​ចាក់​គ្នា​២​ករណី​របួស​មនុស្ស​២​នាក់​

Posted: 28 Nov 2012 10:47 PM PST

ខេត្ត​ស្វាយរៀង​ ៖ ​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​ពង​ទឹក​ម្នាក់បាន​រង​របួស​ធ្ងន់ ​ដោយ​សារ​ក្រុម​ក្មេង​ទំនើង​​២​ក្រុម​​មាន​ទំនាស់​គ្នា​ដេញ​កាប់​ចាប់​គ្នា លុះ​ប៉ូលិស​​ចូលទៅ​ឃាត់​ក៏​កាប់​​ឱ្យ​រង​​របួស ខណៈ​កំពុង​រាំ​ធុង​បាស​នៅ​ក្នុង​វត្ត​​លក្ខ​ព្រះ​រាជា​ ក្នុង​ឱកាស​​បុណ្យ​អុំ​ទូក​​ អក​អំបុក និង​សំពះ​ព្រះ​ខែ​ ក្នុង​ឃុំ​ពង​ទឹក ស្រុក​រំដួល វេលា​ម៉ោង​​ប្រហែល​១០​យប់​​ថ្ងៃទី​​​២៨ វិច្ឆិកា ២០១២ ។

ចិន​អាច​ពិនិត្យ​​ឡើង​វិញ​​លើ​នយោបាយ​​កូន​តែ​មួយ​

Posted: 28 Nov 2012 10:45 PM PST

អតីត​​អ្នក​ទទួល​ខុស​ត្រូវ​​នៃ​​​គណៈ​កម្មាធិការ​​​ប្រជា​ជន​​ជាតិ​ និង​ផែន​ការ​​គ្រួសារ​​ចិន​លោក​ហ្សាង វ៉ី​គិញ រាយ​ការណ៍​​​កាល​ពី​ថ្ងៃទី​​២៨ វិច្ឆិកា​ថា ​ប្រទេស​ចិន​​គ្រោង​សម្រាល​នយោ​បាយ​​កូន​​តែមួយ​ ហើយ​នឹង​អាច​​អនុញ្ញាត​​ឱ្យ​គូស្នេហ៍​​១គូមាន​កូន​​២នាក់​ ។​ចូល​ជា​ធរមាន​​កាល​ពី​​ឆ្នាំ​១៩៧០​ នយោ​បាយ​​​កូន​តែ​មួយ​គឺ​សំដៅ​​កម្រិត​​ចំនួន​ប្រជា​ជន​​​ហើយ​ដោះ​ស្រាយ​​បញ្ហា​ប្រជា​សាស្ត្រ​​ដែល​មាន​​ខ្ពស់​ក្នុង​

ថ្ងៃ​​បុណ្យ​​អុំ​ទូក​​ស្ងប់​ស្ងាត់​​ពេល​ថ្ងៃ តែប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ទៅ​​លេងមុខ​វាំង​ច្រើន​នៅ​ពេល​​យប់

Posted: 28 Nov 2012 10:45 PM PST

ថ្ងៃ​​បុណ្យ​​អុំ​ទូក​​ស្ងប់​ស្ងាត់​​ពេល​ថ្ងៃ តែប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ទៅ​​លេងមុខ​វាំង​ច្រើន​នៅ​ពេល​​យប់
រាជ​ធានី​ភ្នំ​ពេញ​ ៖ បើ​ទោះ​បី​ជា​​រាជ​រដ្ឋា​ភិ​​បាល​​សម្រេច​​ផ្អាក​​រៀប​ចំ​​ពិធី​បុណ្យ​​អុំ​ទូក​​​ អក​អំ​បុក សំពះ​ព្រះ​ខែ និង​​លយ​​ប្រទីប​​​នៅ​ឆ្នាំ​នេះ​​​​ក្តី​​​ តែ​​នៅ​​មុខ​ព្រះ​​បរម​រាជ​​វាំង​​គេ​​សង្កេត​ឃើញ​​ប្រជា​ពល​រដ្ឋ​​ប្រុស​ស្រី​ច្រើន​​កុះ​ករ​​​​នាំ​​​គ្នា​​​​អង្គុយ​​​លេង​​នៅ​ខាង​ជើង​ និង​​ខាង​​​ត្បូង​វេទិ​កា​​បុណ្យ​​​អុំ​ទូក និង​​​លើ​សួន​ច្បារ​​​មុខ​ព្រះ​​ឆាយា​លក្ខណ៍​​ព្រះ​​មហា​​វីរ​ក្សត្រ​​ កាល​ពី​​យប់​ថ្ងៃ​ទី​២​​៧​​ វិច្ឆិកា ឆ្នាំ​២០១២ ដែលបើ​​​តាម​ធម្ម​​តា​​​ជា​ថ្ងៃ​​ទី​១​​នៃ​ពិធី​​បុណ្យ​​អុំ​អូក ។

ភ្លៀង​​​មួយ​មេ​​រន្ទះ​បាញ់​​​​ស្លាប់​​មនុស្ស​ម្នាក់ គោមួយ​ក្បាល​​​ ក្របី​​មួយ​ក្បាល​​

Posted: 28 Nov 2012 10:30 PM PST

ខេត្ត​ពោធិ៍​សាត់ ៖ ស្ត្រី​​ម្នាក់​​ក្នុង​ចំណោម​​​មនុស្ស​​៤​ទៅ​៥​នាក់​ត្រូវ​​រន្ទះ​​បាញ់​ស្លាប់​​ភ្លាមៗ​​នៅ​ក្នុង​​រោង​សិប្ប​កម្ម​​កែ​​ច្នៃ​​ឈើ​ ខណៈ​ពេល​កំពុង​​ឈរ​មើល​ប្តី​ក្រឡឹង​​កូន​ក្រឡឹង​​​ ។ គ្រោះ​ថ្នាក់​​ដោយ​​បាតុ​ភូត​ធម្ម​ជាតិ​​នេះ​បាន​កើត​ឡើង​​កាល​ពី​​ថ្ងៃទី​២៦ វិច្ឆិកា ​​វេលា​ម៉ោង​​៣​​ និង​៤០​​នាទី​រសៀល​​នៅ​ភូមិ​មល ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ។

ក្មេង​​​​ស្រី​អាយុ​​​​16​ឆ្នាំ​​​​​រត់​ចេញ​ពី​ផ្ទះ​​​​ដោយ​ទុក​​សំបុត្រ​​​​​មួយ​ច្បាប់​​​ហាម​ការ​តាម​រក​​

Posted: 28 Nov 2012 10:00 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​ ៖ ​​​ក្មេង​​​ស្រី​ជំទង់​​​​ម្នាក់​បាន​រត់​ចេញ​​ពី​​​ផ្ទះ​ទាំង​យប់​​​​ដោយ​គ្មាន​​​នរណា​​ដឹង​​​ពីមូល​ហេតុ​​ ​​ហើយ​​​​ដោយ​សារ​ការ​រត់​​ចេញ​ពី​ផ្ទះ​នេះ​​​ ​​ម្តាយ​​​ចិញ្ចឹម​​​​របស់​នាង​​​​​​ក៏​បាន​បដិសេធ​​​ឈប់​ទទួល​​ស្គាល់​នាង​​​​ជា​កូន​​​​ទៀត​​ដែរ​ ។​​តាម​​​​​ស្ត្រី​​​ជា​ម្តាយ​​​​ចិញ្ចឹម​​ មាន​អាយុ​​​៤០​ឆ្នាំ​​​ ​និយាយ​​​​​ថា កូន​ស្រី​​​​របស់​គាត់​នេះ​​ឈ្មោះ​អឹុម​​ លីន​ណា​​ អាយុ​​​​១៦​ឆ្នាំ​​​ គាត់​និងប្តី ​​​​របស់​គាត់​​បាន​​​​ទទួល​​​​មក​ធ្វើ​ជា​​កូន​ចិញ្ចឹម​​​​​ពី​ម្តាយ

នាង​ទៅ​ច្រូត​ស្រូវ​ដាល់​អំបុក​បាត់​ខ្លួន​1​យប់​ក្លាយ​ជា​សាក​សព​ត្រូវ​គេ​រំលោភ​រួចរឹ​ត.ក​សម្លាប់

Posted: 28 Nov 2012 09:55 PM PST

ខេត្តកំពង់​ធំ ៖ ​សព​ស្ត្រីម្នាក់ត្រូវបាន​ក្រុម​គ្រួសារ​​ប្រទះ​ឃើញ​កាលពី​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃ​ទី​​២៨ វិច្ឆិកា ​នៅ​​​​ខាងលិច​​ព្រៃ​ចំការ​ចន្ទី​តាអេន​​ ក្នុង​​ភូមិសាស្ត្រ​​ឃុំ​ត្នោត​​ជុំ ចម្ងាយ​​ជាង​​២គីឡូ​​​ម៉ែត្រ​ពី​ភូមិ​​បន្ទាយ​ចាស់​​ ឃុំត្នោត​ជុំ ​ស្រុក​បារា​យ​ណ៍ ក្នុង​​​ស្ថានភាព​អាក្រាតកាយ​​ ។​​​ ក្រុម​គ្រួសារ​បាន​​អះអាង​​ថា ​ស្ត្រី​ដែល​ស្លាប់​​​នេះ​​ឈ្មោះ​ឈុំ ​ស័ន ​អាយុ​​២៤ឆ្នាំ ​មាន​​ទីលំនៅ​​ភូមិបន្ទាយចាស់ ឃុំ​ត្នោត​​ជុំ ​ជា​មនុស្ស​​មាន​សតិ​​មិន​ប្រក្រតី និង​បាន​បាត់​​ខ្លួន​​កាលពី​​​ថ្ងៃ​ទី​២៧ ​

ឃើញ​សង្សារ​បណ្តើរ​គូថ្មី​មិន​រាប់រក​យុវសិស្ស​ឈាម​រាវ​លែង​ចង់រស់​ចង.ក​សម្លាប់​ខ្លួនក​ណ្តាល​យប់

Posted: 28 Nov 2012 09:50 PM PST

យុវជនបរាជ័យស្នេហា
ខេត្ត​​បន្ទាយ​មានជ័យ ៖ ពាក្យ​​ចាស់​​លោក​ពោល​​ថា ប្រុស​ពេញ​ដី​ ស្រី​ពេញ​​នគរ​ តែ​យុវ​​សិស្ស​​ម្នាក់​​​ព្រោះ​តែ​​តូច​ចិត្ត​​នឹង​សង្សារ​​បណ្តើរ​គូ​ថ្មី​​ហើយ​ថែម​ទាំង​​មិន​ស្តី​រកខ្លួន​​​ទៀត​នោះ​ បែរ​​ជា​​មក​​ផ្តាច់​ផ្តឹល​​ជីវិត​​​របស់​ខ្លួន​​​ដោយ​ចង.ក​​​ធ្វើ​អត្ត​ឃាតស្លាប់​​ទាំង​​​វ័យ​ក្មេង និង​​កំពុង​​​តែ​ស្ថិត​ក្នុង​វ័យ​​សិក្សា គិត​​ទៅ​​ស្នេហា​​​ពិត​ជា​​​ធំ​ជាង​​មេឃ​​ដី​​មែន​​ហើយ​​ព្រោះ​តែ​​បរាជ័យ​​​នឹង​ស្នេហា​​លែង​ចង់​រស់ ។ ទោះ​បី​ជា​​បែប​ណា ទង្វើ​​បែប​នេះ​​អាច​ចាត់​ទុក​​ថា គឺ​​ជា​​ដំណោះ​ស្រាយ​​​យ៉ាង​​

បន​ល្បែង​ក្បែរ​ព្រំ​ដែន​អូរ​យ៉ាដាវ​អាជ្ញា​ធរ​ថា​មាន​ច្បាប់​ពីថ្នាក់​លើ​អ្នក​ញៀន​ល្បែង​បំផ្លាញខ្លួន​ឯង

Posted: 28 Nov 2012 09:40 PM PST

សង្វៀន​បញ្ជល់​មាន់​នៅ​ក្នុង​ទីតាំង​ល្បែង
ខេត្ត​រតនគិរី ៖ ​ទីតាំង​ល្បែង​​ស៊ីសង​​គ្រប់​ប្រភេទ​​មួយ​កន្លែង​​ នៅ​លើ​ភ្នំ​​ជាប់​ច្រក​​ទ្វារ​​អន្តរ​ជាតិ​​​អូរ​យ៉ា​ដាវ​​ បើ​ចេញ​ពី​​​ទី​រួម​ខេត្ត​​​តាម​ផ្លូវ​ជាតិ​​លេខ​​៧៨​ ​ទីតាំង​ល្បែង​​នេះស្ថិត​នៅ​ខាង​ស្ដាំ​​​​ដៃ​​​ជាកន្លែង​​ដុះស្លែ​​ដ៏ធំ​​មួយ​ដែល​​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​​ក្ដៅក្រហាយ​​យ៉ាង​ខ្លាំង ​​ជាពិសេស​​ស្ត្រី​​​ជាប្រពន្ធ​​ទាំង​ឡាយ​ដែល​ខឹង​ប្ដី​​យក​លុយទៅ​​បំផ្លាញ​​​គ្មាន​សល់​​។​​ ទីតាំង​ល្បែង​​ដ៏ធំនេះ​ ស្ថិត​​នៅ​​​​ជើង​ភ្នំ​​ចម្ងា​យ​​​ប្រមាណ​៥០០ម៉ែត្រ​​ទៀ​ត​ដល់ច្រកទ្វារ​​​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ ។ ​​​​

ការ​សម្រាក​ថ្ងៃ​បុណ្យ​អុំ​ទូក​ប្រជា​ពល​រដ្ឋ​ធ្វើ​ទេសចរណ៍​នៅ​តាម​រមណីយ​ដ្ឋាន​នានា

Posted: 28 Nov 2012 09:30 PM PST

ការ​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រអូរ​ឈើ​ទាល
ថ្វី​បើ​​ពិធី​បុណ្យ​អុំទូក​ បណ្តែត​​ប្រទីប​ សំពះ​​ព្រះ​ខែ និង​អក​​អំបុក​ឆ្នាំ​នេះ​ ត្រូវ​បាន​​ប្រកាស​​ផ្អាក​​ព្រះ​រាជ​ពិធី​​ក្តី​ តែ​​ការ​ឈប់​សម្រាក​​​​តាម​ប្រតិទិន​​​ការ​ងារ​នៅតែ​​​ត្រូវ​បាន​អនុវត្ត​​ដដែល​​ ដូច្នេះ​ហើយ​ទើប​ស្ថានភាព​​ចរាចរណ៍​​​​នៅ​រាជ​ធានី​ភ្នំពេញ​​មាន​ស្ថាន​ភាព​​ស្រឡះ​​ មិន​ណែន​​​ណាន់​តាន់​តាប់​​​ចង្អៀត​​ពេក​នោះទេ​​ដែល​បង្ហាញ​ថា​​ បងប្អូន​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​​បាន​នាំ​ក្រុម​​គ្រួសារ​​ចាក​ចេញ​​ទៅ​កម្សាន្ត​​តាម​រមណីយ​ដ្ឋាន​​​នានា ។ យោង​តាម​សេចក្តី​​​រាយ​

ច្រឡំជាន់​ហ្គែរ​ស្មាន​ថា​ជាន់​ហ្វ្រាំង​បុក​ម៉ូតូ​ស្លាប់​2​នាក់

Posted: 28 Nov 2012 09:20 PM PST

រថយន្ត​ដែល​ស្ទុះ​បុក​ម៉ូតូ​ត្របាក់​ជីវិត​មនុស្ស​២នាក់
ខេត្ត​ព្រៃវែង​ ៖ បុរស​​២នាក់​​បាន​ស្លាប់​ភ្លាម​​​នៅ​នឹង​​កន្លែង​ និងក្មេង​ស្រី​ម្នាក់​​​​រង​របួស​ធ្ងន់​​​នៅក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដែល​បង្កឡើង​​ដោយ​រថយន្ត​កូរ៉េ​​​​ចំណុះ​២​តោន​កន្លះ​​មួយ​គ្រឿង​​​​បានបើក​ទៅ​បុក​ម៉ូតូ​​ឌ្រីម​សេ​​១២៥ ដែល​កំពុង​​ឈប់​ស្ងៀម​​​​​នៅ​ចិញ្ចើម​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​​​​១​និង​១៥​នាទី​រសៀល​ ​ថ្ងៃទី​​២៧ ​វិច្ឆិកា ​​​នៅ​លើ​កំណាត់​​​ផ្លូវ​ជាតិ​លេខ​១១ ត្រង់​ចំណុច​​ស្ពាន​ទី​១ ដែល​ស្ថិត​​ក្នុង​សង្កាត់​កំពង់​​លាវ ក្រុង​ព្រៃវែង ។

ទាហាន​សៀម​យក​ដំបង​វាយ​ក្បាល​រាប់​ចំនួន ផ្ទុះ​រឿង​ជា​មួយ​ពល​ករ​ខ្មែរ

Posted: 28 Nov 2012 09:10 PM PST

ក្រុមពលករ​ខ្មែរ​នាំគ្នា​មក​រកប៉ូលិស​ព្រំដែន​ឱ្យជួយ
ក្រុង​​ប៉ោយ​ប៉ែត​ ៖ ​​យ៉ាង​ហោច​ណាស់​​មាន​​​ព​ល​រដ្ឋ​​ខ្មែរ​​ប្រុស​ស្រី​​ជិត​​១០​នាក់​​​​រង​របួស​​ និង​បាន​ចោទ​​ថា​ទាហាន​​​​ឈុត​ខ្មៅ​​សៀម​​ជា​​​អ្នក​បង្ក​​ហេតុ​ ដោយ​ការ​វាយ​​​​នឹង​ដំបង​ ព្រម​ទាំង​​គប់​នឹង​​ដុំ​ថ្ម​ ​ដែល​បណ្តាល​​​ឱ្យ​ពួក​គេ​​​​​​និង​​ពល​ករ​​រាប់​​រយ​នាក់​​ទៀត​រត់​ជាន់​ជើង​​គ្នា​​ត្រឡប់​​ចូល​មក​ដី​​ខ្មែរ​​វិញ​ បន្ទាប់​​​ពី​​​មា​ន​ការ​ផ្ទុះ​​អាវុធ​​បាញ់​​គំរាម​​ពី​​​សំណាក់​​ទាហាន​​ឈុត​​ខ្មៅ​សៀម​​ចំនួន​​៥​គ្រាប់​​ ។ ​ហេតុ​ការណ៍​​នេះ បាន​​កើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​​៧​​​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​​២៨ ​

ព្រះ​​គោរម​ងារ​​ប​ច្ឆា​​មរណៈ​ព្រះ​​រាជពិធី​​ថ្វាយ​​ព្រះ​​គោរម​ងារ​​ប​ច្ឆា​ម​រ​ណៈ​ដល់​ព្រះ​​បរម​សព​​ជា​​ព្រះ​​បរម​​រតន​​កោដ្ឋ

Posted: 28 Nov 2012 09:00 PM PST

រាជធានី​ភ្នំ​ពេញ​​​​​ ៖ ​​​នៅ​ក្នុង​ព្រះ​​​បរម​​​រាជ​វាំង​​​​​នា​ព្រឹក​​ថ្ងៃ​ទី​​​២៨​ វិច្ឆិកា​​ មាន​ការ​ៀប​ចំ​​​​​ព្រះ​រាជ​​ពិធី​​ថ្វាយ​​​ព្រះ​​​គោរម​ងារ​ព្រះ​បច្ឆា​​មរណ​​​នាម​ជា​ផ្លូវ​ការ​​​​ដល់​ព្រះ​​​​បរម​សព​​ព្រះ​មហា​វី​រក្សត្រ​ ព្រះ​​​ករុណា​​​ សម្តេច​ព្រះ​​នរោត្តម​​ សី​ហនុ​​ ​​​គឺ​​​ព្រះ​នាម​«ព្រះ​បរម​រត​ន​កោដ្ឋ» នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​​​​​ពីមន្ត្រី​​​​សង្ឃ​​ ។​ ​មន្ត្រី​សង្ឃ​​ដដែល​​​​បាន​ឱ្យ​ដឹង​​ទៀត​ថា ​ព្រះ​រាជ​ពិធី​​​​​​ជា​បវេ​ណី​​​​នេះ​ បាន​រៀប​ចំ​​​​តាំង​​​​ពី​ល្ងាច​ថ្ងៃ​ទី​២៧ វិច្ឆិ​កា​ ​ត្រូវ​នឹង​ថ្ងៃ​​១៤​កើត​​ ខែ​កត្តិក​​ ដោយ​​​ការ​រៀប​ចំ​​

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ដោ​យ​សារ​មាន​ការ​​បារម្ភ​ពី​Fiscall Cliff នៅ​អាមេរិក​

Posted: 28 Nov 2012 08:08 PM PST


តម្លៃ​​ប្រេង​ឆៅ​​ធ្លាក់​ចុះ​​កាល​ពី​ថ្ងៃ​ពុធ ខណៈ​​បណ្តា​ពាណិជ្ជ​ករ​នានា​មាន​ការ​បារម្ភ​ពី​ការ​ចរចាពី​ថវិកា​នៅ​អាមេរិក​ដើម្បី​បញ្ចៀស​នូវការ​កាត់​បន្ថយ​ការ​ចំណាយ​និង​ការ​ដំឡើង​ពន្ធ​នៅ​ក្នុង​ខែ​មករា​ខាង​មុខ ។តម្លៃ​ប្រេងឆៅ​​នៅ​ទី​ក្រុង​ញូវ​យ៉ក​សម្រាប់​ចែក​ចាយ​ខែ​មករា​ធ្លាក់​ចុះ​​៦៩​សេន​មក​នៅ​៨៦,៤៩​ដុល្លារ​ក្នុង​បារ៉ែល​ ។ ចំណែក​តម្លៃ​ប្រេង​ឆៅ​​​របស់​ក្រុម​ហ៊ុន​ Brent អង់​គ្លេស​​សម្រាប់​ចែក​ចាយ​ខែ​

ឥណ្ឌូណេស៊ី​វា៉​ដាច់​ឥណ្ឌា​ជា​ប្រទេស​ប្រើ​ប្រាស់​ដូង​​ប្រេង​ធំ​បំផុត​លើ​ពិភព​លោក​

Posted: 28 Nov 2012 08:08 PM PST


​​​ប្រទេស​ឥណ្ឌូណេស៊ី​​ដែល​ជា​ប្រទេស​ផលិត​ដូង​ប្រេង​ធំ​បំផុត​​នៅ​លើ​ពិភព​លោក​នឹង​វ៉ា​ដាច់​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​​​ប្រើ​ប្រាស់​ដូង​ប្រេង​ធំ​បំផុត​នៅ​លើ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ​​ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​ជួយ​លើក​ស្ទួយ​តម្រូវ​ការ​ ។​អនុ​រដ្ឋ​មន្ត្រី​​​ពាណិជ្ជ​កម្ម​លោក​បាយូ គ្រីស្នា​ម័រធី​ (Bayu Krisnamurthi) បាន​ឱ្យ​​ដឹង​តាម​រយៈ​​​​សារ​ជា​អត្ថ​បទ​ថា ​ការ​ប្រើ​ប្រាស់​​អាច​កើន​ឡើង​១៣%​​រហូត​ដល់

ក្រុមFerrari គ្រោង​ប្តឹង​​ឧទ្ធ​​រណ៍​​ប្រឆាំង​នឹង​ការ​ឈ្នះ​ពាន​ជើង​ឯក​ពិភព​លោក​​របស់កីឡា​ករ​វេត​ទែល

Posted: 28 Nov 2012 08:08 PM PST

កីឡាករ​អា​ល្លឺ​ម៉ង់​វេតទែល​-រីក​រាយ​​ពេល​ឈ​្នះ​ជើង​ឯក​ពិភព​លោក​ជា​លើក​ទី​៣
ការ​បើក​បរ​វ៉ា​ទៅ​មុខ​របស់​កីឡាករ​អា​ល្លឺ​ម៉ង់​សេបា​ស្ទៀន វេតទែល​អំ​ឡុង​ការ​ប្រ​ណាំង​កម្ម​វិធី​ដំ​ណាច់​ឆ្នាំ Brazilian​ Grand​ Prixនៅ​ប្រ​ទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​អា​ទិត្យ​សប្តាហ៍​មុន ។ ប្រ​សិន​ជា​រក​ឃើញ​ដូច​ក្នុង​ការ​ចោទ​ប្រកាន់​មែន ​វេតទែល​អាច​នឹង​ត្រូវ​ប្រ​ឈម​នឹង​ការ​ដក​ហូត​យក​ពាន​ជើង​ឯក​ពិភព​លោក​វិញ ។

​​ក្រោយ​សង្គ្រាម​រាប់​​ទស​វត្ស ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​រៀន​អ​ក្ខរកម្ម​តាម​​រយៈ​​ទូរស័ព្ទ​ដៃ​

Posted: 28 Nov 2012 08:08 PM PST

​​យោង​តាម​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បារាំង​AFP​​​​បាន​ឱ្យ​ដឹងថា ប្រទេស​អាហ្វហ្គានីស្ថាន​​បាន​ដំណើរ​​​​ការ​កម្ម​វិធី​​អក្ខរ​កម្ម​ថ្មី​​មួយ​ដែលអាច​​ឱ្យស្រ្តី​​​អាហ្វ​ហ្គានីស្ថាន​​ទាំង​​អស់​ទទួល​បាន​ការ​អប់​រំ​​​មូល​ដ្ឋាន​អំឡុង​ពេលសង្គ្រាម​​​រាប់​ទសវត្សរ៍​​ឱ្យ​​​បាន​រៀន​អាន​​ និងសរសេរ​​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ ។

ស្រឡាញ់​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន​​​បវរកញ្ញា​​រដ្ឋ​ស៊ីណាឡូអា2012​របស់​ម៉ិច​ស៊ិក​ស្លាប់​ក្នុង​ការ​បាញ់​តគ្នា​

Posted: 28 Nov 2012 08:08 PM PST

បវរកញ្ញា​​​នាង​​​MARIA SUSANNA FLORES
ធ្លាក់​ខ្លួន​​ស្រឡាញ់​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន​​​ម្នាក់​នាង​​MARIA SUSANNA FLORES បវរ​កញ្ញា​​រដ្ឋ​ស៊ីណា​ឡូអា២០១២ របស់​​ម៉ិច​ស៊ិក​​​បាន​ស្លាប់​​ក្នុង​ការ​បាញ់​តគ្នា​មួយ​​រវាង​កង​ទ័ព​ និង​បណ្តា​​សមាជិក​​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​​​ម៉ិច​ស៊ិក​មួយ​ ។នាង​​​MARIA SUSANNA FLORES ​អាយុ​​២២​ឆ្នាំ ​បាន​ស្លាប់​​កាល​ពី​ថ្ងៃទី​​២៤ វិច្ឆិកា ​កន្លងមក​នេះ​​ដោយ​ត្រូវ​គ្រាប់​​​កាំ​ភ្លើង​​​របស់​កង​ទ័ព​​ពេល​មានការ​បាញ់​​​​​តគ្នា

ធ្វើ​ស្អី?​

Posted: 28 Nov 2012 07:59 PM PST

ស្ត្រី​ម្នាក់​​ឡើង​រថយន្ត​តាក់​សីុ​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​ជិត​ដល់​គោល​ដៅ​​ ស្រាប់​តែ​នឹក​ឃើញ​​ភ្លេច​​កាបូប​លុយ, ឯ​នៅ​​ផ្ទះ​ក៏​អត់​មាន​សល់​លុយ​ទៀត ។ គាត់​និយាយ​​ប្រាប់​អ្នក​បើក​តាក់​សីុ​ឱ្យ​ដឹង​ពីរឿង​នេះ ក្រែង​គេ​យល់​ព្រម​ឱ្យ​ជំពាក់​​សិន ។ ​ប៉ុន្តែ​អ្នក​បើក​តាក់​សីុ​​អត់​មាត់​ក, ឮ​ដូច្នេះ​ស្រាប់​តែ​បត់​រថយន្ត​សំដៅ​ចូល​ព្រៃ​នៅ​ក្បែរ​ផ្លូវ រួច​ទាញ​​កំណាត់​មួយ​ផ្ទាំង​ធំ​ក្រាល​លើ​ស្មៅ ។ ស្ត្រី​

​​ធនាគា​រពិភព​​លោក​​បារម្ភ​ថា​​​ផែន​ដី​​​នឹង​កើន​​កំដៅ​​​4​​អង្សាក្នុង​​រយៈ​ពេល​50​ឆ្នាំ​​ខាង​​មុខ​​​នឹង​​បង្ក​​គ្រោះ​​​​ធម្ម​ជា​តិ​​​​ស្មាន​មិន​​ដល់​

Posted: 28 Nov 2012 07:58 PM PST

ធនាគា​រពិភព​​លោក​​(WB)​​បាន​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​​​​១៨ វិច្ឆិកា ​ថា​សីតុណ្ហ​ភាព​​​នៅ​លើផែន​ដី​​អាច​​​កើន​ខ្ពស់​​​៤​អង្សាសេ​​​​ដោយ​​គ្មាន​​​​ហេតុ​​ផល​​​ក្នុង​រយៈ​​ពេល​​៥០​ឆ្នាំ​​ខាងមុខ​​​​​ជា​ហេតុ​​​​បណ្ដា​ល​មកពី​​ការ​​ខូច​ខាត​​នៃ​ប្រព័ន្ធ​​​ជម្រក​​​នៅ​តាម​ឆ្នេ​រ​សមុទ្រ​​​ ។ ​​​លោក​ជីម ​យ៉ុ​ង​ឃីម​ ​ប្រធាន​​​WB​​​បាន​​អំពាវ​នាវ​​​ដល​់​ក្រុម​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​​​ដែល​មាន​​និន្នាការ​​នឹងក្លាយ​​ជា​​ប្រទេសមាន​ទ្រព្យសម្បត្តិ​​​ស្ដុក​ស្ដម្ភ​​

​នគរបាល​​ខណ្ឌ​ដូន​ពេញ ឃាត់​ខ្លួន​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​២​នាក់​

Posted: 28 Nov 2012 07:57 PM PST

ជនសង្ស័យ​ទាំង​២​នាក់​ដែល​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បាន​ឃាត់​ខ្លួន​ស្ត្រី២​នាក់​ កាល​ពីវេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​​ថ្ងៃទី​២៧ វិច្ឆិកា ២០១២ ​នៅ​ចំណុច​កែង​ផ្លូវ​​លេខ​១៧៤ និង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​ភូមិ​ទី​៩ សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ ​ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​ម្សៅ​ពណ៌ស ​មួយ​កញ្ចប់​​ដែល​​សង្ស័យ​ជា​គ្រឿងញៀន ។

រថយន្ត​​កូរ៉េ​ដឹក​ខ្នុរ​ និង​មង្ឃុត​ពី​​ខេត្ត​​កោះ​កុង​មក​ដល់​ស្តុប​ទេព​ផន​ដាច់​កង់​មួយ​ចំហៀង​ចេញពី​រថយន្ត​

Posted: 28 Nov 2012 07:46 PM PST

​ផ្លែ​មង្ឃុត​ដែល​រាយ​​ប៉ាយ​ពេញ​ផ្លូវ​
រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​​ចំណុះ​​២,៥​តោន ពណ៌ស ​ដឹក​ផ្លែ​ខ្នុរ ​និង​ផ្លែ​​មង្ឃុត ទម្ងន់​៦​តោន មក​ពីខេត្ត​កោះ​កុង​ យក​មក​ដាក់​​នៅ​ស្តង់​ផ្សារ​នាគ​មាស មក​ដល់​ខាងត្បូង​ស្តុប​​ទេព​ផ​ន​ប្រមាណ​៣០​ម៉ែត្រ​ ស្រាប់តែ​​​រថយន្ត​បែក​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​​ដាច់​កង់​ជ្រុះ​ចេញ​ពី​រថយន្ត​​​ធ្វើ​ឱ្យ​​រថយន្ត ក្រឡាប់​ផ្អៀង​​មួយ​ចំហៀង​ធ្លាក់​ផ្លែ​ឈើ​រាយ​ពេញ​ផ្លូវ ។ ​ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាលពី​វេលា​

​ឆ្មា​ចម្លែក​​បៅ​ចុង​កន្ទុយ​​ខ្លួនឯង​​​គួរឱ្យ​​ចង់​សើច​

Posted: 28 Nov 2012 07:45 PM PST

​ឆ្មា​ចម្លែក​​បៅ​ចុង​កន្ទុយ​​ខ្លួនឯង​​​គួរឱ្យ​​ចង់​សើច​
​ខេត្ត​ស្វាយ​រៀង​ ៖ ​មាន​រឿង​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​​មួយ ​គឺ​ឆ្មាញី​​​​​​ចម្លែក​​មួយ​ក្បាល​​សម្បុរ​​ក្រ​ហម​​​ដេកបៅ​កន្ទុយ​​​ខ្លួនឯង​​ ហើយ​​ម្ចាស់​យល់​​​ថា ជាឆ្មា​​ចង្រៃ​​នាំ​អពមង្គល​​ដល់​ខ្លួន​​ក៏យក​​ទៅ​ប្រគេ​ន​​​ព្រះ​​សង្ឃ​នៅ​វត្ត​​ទួល​​អង្គ​​ ក្នុង​​ភូមិ​​បាក់​រនាស់​ សង្កា​ត់​សង្ឃ័រ​ ​។ ​​​​​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ​វេលាម៉ោង​​១​រសៀ​ល​​​​​​​​មនុស្ស​ម្នា​​ដែល​​​រង់​ចាំ​​ជិះ​រថយន្ត​​ទៅបុណ្យ​កឋិន​​បាននាំគ្នា​​ឈរ​​​មើល​​​ឆ្មា​​ចម្លែក​​នោះ​​ពេល​វា​​​កំពុង​​ដេកបៅ

ស្ត្រីមេម៉ាយ​​ជន​ជាតិ​រុស្ស៊ី​ម្នាក់​តម្កល់​សព​ប្តី​ជាង​3​ឆ្នាំ​​ឱ្យកូន​បញ្ចុក​​ចំណី​​​

Posted: 28 Nov 2012 07:40 PM PST


សារ​​ព័ត៌​មាន​បរទេស​កាលពី​​ថ្ងៃ​ទី​២០ វិច្ឆិកា ​ផ្សាយ​ថា​ នៅ​រុស្ស៊ីស្ត្រី​ម្នាក់​​​រក្សា​ទុក​សព​ស្វាមី​នៅ​ក្នុង​បន្ទប់​របស់ខ្លួន​រយៈ​ពេល​ជាង​៣​ឆ្នាំ ​ហើយ​​​បញ្ជា​​​ឱ្យកូន​ប្រុស​ និងកូន​ស្រី​​ចាំបញ្ចុក​ចំណី​អាហារ ​និងន​ិយាយ​ជាមួយ​សព ព្រោះ​សង្ឃឹម​ថា ​សព​ប្តី​នឹង​ដឹង​ខ្លួន​ឡើង​វិញ ​។ អាជ្ញាធរ​រុស្ស៊ី​​​ឱ្យ​ដឹងថា ​ហេតុ​​ការណ៍​នេះ​​កើត​ឡើង​នៅ​ភូមិ​មួយ​ក្នុងទី​ក្រុង​យ៉ារ៉ូ​ស្លាវី ​ភាគ​​កណ្តាល​​ប្រទេស ​ដោយស្ត្រី​នោះ​​​បាន​រួម​រស់​

អ្នក​បុរាណ​វិទ្យា​​អុីតាលី​បាន​រក​ឃើញ​ផ្នូរ​បុរាណ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​

Posted: 28 Nov 2012 07:40 PM PST


អ្ន​ក​បុរាណ​វិទ្យា​អីុតាលី​បាន​រក​ឃើញ​ទី​ស្ម​សាន​មួយ​ មានអាយុ​កាល​ជាង​៣០០០​ឆ្នាំ​កន្លង​ទៅ​ហើយនៅ​ជ្រលង​ភ្នំ​ខេត្ត​ខ្វាត​ ប្រទេស​ប៉ា​គី​ស្ថាន​​ បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​ពួក​តាលី​បង់ ។បេសកកម្ម​របស់​អ្នក​បុរាណ​វិទ្យា​អីុត​ា​លី​ បាន​​ចាប់​ផ្តើម​ជីក​កកាយ​ទីនោះ​តាំង​តែ​ពី​ឆ្នាំ​១៩៥០​មក​ម៉្លេះ​នៅ​តំបន់​អ៊ូ​ដេ​ក្រាម​(Udegram) ដែល​ជា​តំបន់​រតន​សម្បត្តិ​ពុទ្ធ​សាសនៃ​ខេត្ត​ខ្វាត​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!