Koh Santipheap Daily

Koh Santipheap Daily


សម្តេច​​តេជោ ហ៊ុន សែន ៖ ​មិន​ត្រូវ​​យក​ការ​វាស់​វែង​​ដីធ្លី​មកឡូកឡំ​ក្នុង​រឿង​នយោបាយ

Posted: 25 Nov 2012 11:44 PM PST

សម្តេច​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងពិធី​សម្ពោធ​​ស្ពាន​អាកាស​ស្ទឹង​មានជ័យ
រាជធានីភ្នំពេញ​ ៖ សម្តេច​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះ​រាជាណាចក្រ​កម្ពុជា បានធ្វើ​​ការកែតម្រូវ​​​​​ពាក្យ​ពេចន៍ ក្រែង​មាន​ការ​​ភាន់ច្រឡំ​​​ដែល​សម្តេចនិយាយ​​​ពីខេត្តព្រះវិហារថា «​ខ្ញុំ​​មិន​ដោះស្រាយ​​​​ទេ នៅពេល​ដែល​​មាន​ករណី​នយោ​បាយ​​ចូល​ឡូកឡំ​​​​ពីបញ្ហា​ដីធ្លី​ដែល​ក្នុង​នោះ​មាន​​​ទាំងបក្ស​នយោបាយ ​មានទាំង​​​​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល ។

សម្តេច​តេជោ ហ៊ុន សែន ​អំពាវ​នាវ​សុំ​ឱ្យ​បង​​ប្អូន​ប្រជា​ពល​រដ្ឋ​យោគ​យល់​អំពី​បញ្ហា​ស្ទះ​ចរាចរ​

Posted: 25 Nov 2012 11:40 PM PST

សម្តេច​តេជោ​មាន​ប្រសាសន៍​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​សម្តេច​​អគ្គ​មហា​​សេនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ​មាន​ប្រសាសន៍​សុំ​ការ​យោគ​យល់​ពី​​ប្រជា​ពល​រដ្ឋ​​ក្នុង​រយៈ​ពេល​​​សាង​សង់​ស្ពាន​អាកាស​​នេះ​ចំនួន​២៨​ខែ​ ដែល​រស់​នៅ​ក្នុង​តំងបន់​​ដែល​មាន​ការ​ប៉ះ​ពាល់​នៅ​ពេល​សាង​សង់​ និង​ជួប​ឧបសគ្គ​​នៅ​ពេល​ធ្វើ​ចរាចរ​ពិបាក​ជាង​ពេល​មុន​​ទៅ​ទៀត ។

ក្មេងអនាថា​​បី​ទារិកា​​ឆ្លង​ដែន​ ប៉ូលិស​សង្ស័យ​​ឃាត់​ទុក​ថែរក្សា​

Posted: 25 Nov 2012 11:26 PM PST

ទារិកា​ដែល​ក្មេង​អនាថា​បី​ចង់​ឆ្លង​ដែន​
ក្រុង​ប៉ោយ​ប៉ែត ៖ ​ប៉ូលិស​អន្តោ​ប្រវេសន៍​​ផ្នែក​​ច្បាម​​ចល័ត​ប្រចាំ​ចំណុច​ខ្លោង​ទ្វារ​ប្រាសាទ​​កំពូល​បី​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​បាន​ដក​ហូតទារិកា​​ដ៏​ស្រស់​ផូរ​ផង់​​ម្នាក់​ពី​ក្មេងអនាថា​​បី​ប្រុង​ឆ្លង​ដែន​ទៅ​​ដី​ថៃ កាល​ពី​ព្រឹក​ថ្ងៃទី​​២១ វិច្ឆិកា ​២០១២ ​ដោយ​​គ្មាន​អាណា​ព្យា​បាល​​​ទៅជា​មួយ​ ហើយ​ពេល​​នេះ​​កំពុង​ត្រូវបាន​ថែរក្សា​​ដោយ​គ្រួសារ​​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​សូម​ប្រកាស​​រក​​ឪពុក​ម្តាយ​​ពិត​ប្រាដក ។

ពស់​ថ្លាន់​១​ក្បាល​​ចុះ​ពី​ភ្នំ​​មក​ទទួល​អង្គ​កឋិន​​ក្នុង​បរិវេណ​វត្ត​​ ដេញ​មិន​ចេញ​ យាយៗ​នាំ​គ្នា​រាំ​ឆ្វែល​តាម​ជំនឿ

Posted: 25 Nov 2012 11:23 PM PST

មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​​នៅពេល​ឃើញ​ពស់​ថ្លាន់​
ខេត្ត​បាត់​ដំបង​​ ៖ អ្នក​ភូមិ​បាន​និយាយ​ថា ​ពស់​ថ្លាន់​ព្រៃ​មួយ​ក្បាល​ប្រ​វែង​ជាង​៣​ម៉ែត្រ​ ត្រូវ​គេ​ប្រ​ទះ​ឃើញ​​វារ​ចុះ​ពី​លើ​ភ្នំ​ទៅ​សម្ងំ​នៅ​ក្បែរ​កុដិ​លោក​ក្នុង​វត្ត​មួយ​នៅ​ភាគ​ខាង​ត្បូង​ជាប់​តំបន់​ទេសចរណ៍«​អាង​កំពីង​ពួយ» ក្នុង​ឃុំ​តា​​គ្រាម ស្រុក​បា​ណន់ មុន​ពេល​មាន​អង្គ​កឋិនទាន​មួយ​ដង្ហែ​ទៅ​កាន់​វត្ត​នោះ​២​ថ្ងៃ បើ​ទោះ​ជា​អ្នក​ភូមិ​ចាប់​ច្រក​កា​រុង​​សែង​យក​ទៅ​ប្រលែង​លើ​ភ្នំ​វិញ​ក៏​ពស់​នោះ​មិន​ចេញ​ដែរ ​គឺ​វា​នៅ​តែ​វារ​ចុះ​ពី​ភ្នំ​មក​ចូល​រួម​អង្គ​កឋិន​ទាន​ជា​មួយ​មនុស្ស​ដដែល ជា​ហេតុ​​នាំ​ឱ្យ​​មនុស្ស​មួយ​ចំនួន​មាន​ជំនឿ​

ចិន​បាញ់​បង្ហោះ​​ដោយ​​ជោគ​ជ័យ​នូវ​​ផ្ការណបTELEDETECTION

Posted: 25 Nov 2012 11:08 PM PST

ផ្កាយ​រណប​​ពេល​បាញ់​បង្ហោះ​
ប្រទេស​ចិន​បានបាញ់​បង្ហោះ​ប្រកប​ដោយ​ជោគ​ជ័យ​​នូវផ្កាយ​រណប​TELEDETECIION YAOGAN-16 ។ នេះ​​ជាការអះ​អាង​របស់​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​JIUQUAN ខេត្ត​​ហ្គានស៊ូ​ ភាគ​នីរតីចិន ​។ផ្កាយ​រណប​នេះត្រូវ​បាន​បាញ់​​បង្ហោះ​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ​នាវេលា​ម៉ោង​១២​និង​៦​នាទី​​ម៉ោង​ក្នុងស្រុក ​ហើយ​ផ្កាយ​រណប​នោះ​ត្រូវ​បាន​បាញ់​បញ្ជូន​ដោយ​កាំជ្រួច​LONGUE MARCHE 4C ​ហើយ​ដាក់​ផ្កាយ​រណប​នោះ​​​ក្នុង​តារា​វិថី ​។

ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​នេះ​​កើន​ខ្លាំង​នៅជុំ​វិញ​ក្រុង​ដា​ម៉ាស់​

Posted: 25 Nov 2012 11:08 PM PST

េ​ហដ្ឋាន​រងការ​បំផ្លាញ​ដោយ​សង្គ្រាម​
កង​ទ័ព​ស៊ីរី​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ​បាន​​ធ្វើ​ការវាយ​ប្រហារ​នៅ​ជុំ​វិញ​ក្រុង​ដាម៉ាស់ ​ខណៈ​ការ​ប្រ​យុទ្ធ​គ្នា​នៅ​​ស៊ីរី​ពេល​នេះ​ប្រមូល​ផ្តុំ​នៅ​តាម​ច្រក​ចូល​ទាំង​ឡា​យ​នៃ​រដ្ឋ​ធានី​​ដែល​របប​លោក​ប្រធា​នា​ធិបតី​បា​ចា​​អាល់​អាសាដ​ប្តេជ្ញា​វាយ​បណ្តេញ​ពួក​ឧទ្ទាម ។ ខណៈ​ដែល​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​ប្រទេស​ពួក​បះ​បោរ​​បាន​រុល​ទៅមុខ​យ៉ាងខ្លាំង​ ​ហើយ​តំបន់​ជាច្រើន​ត្រូវ​​ធ្លាក់​ក្នុង​កណ្តាប់​

ប៉ូលិស​​អន្តោ​ប្រវេសន៍​​​ដោះ​លែង​បុរស​ជន​ជាតិ​កូរ៉េ​បង្ក​ស្នាម​របួស​ឱ្យ​​មាន​សេរី​​ភាព​ក្រៅ​​ប្រព័ន្ធ​​តុលា​ការ​​ តើ​​មាន​ទោស​បែប​ណា?

Posted: 25 Nov 2012 11:03 PM PST

បុរស​កូរ៉េ​ត្រូវ​ចាប់​ខ្លួន​ពីបទ​បង្ក​របួស​ស្នាម​
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​អន្តោ​ប្រវេសន៍​​រាជធានីភ្នំពេញ ​បាន​ដោះ​លែង​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​ដែល​បង្ក​របួស​ស្នាម​ចាក់​គេ​ឱ្យ​របួស​​២​នាក់​ និង​ភ្ញាក់​​ផ្អើល​​ពេញ​សណ្ឋា​គារ​លើ​ដំបូល​ផ្សារ​អូរ​ឫស្សី កាល​ពី​រសៀល​ថ្ងៃទី​​២៣ វិច្ឆិកា ​២០១២ ដែល​​ការ​ដោះ​​លែង​នេះ​ធ្វើ​ឡើង​​តាម​ទំនើង​​ចិត្ត​មិន​តាម​​នីតិ​វិធី​ច្បាប់​ឡើយ ដ្បិត​អី​ជន​បង្ក​របួស​ស្នាម​ជាប់​បណ្តឹង​អាជ្ញា មុន​នឹង​ដោះ​លែង​ត្រូវ​សួរ​យោ​បល់​អយ្យការជា​មុន​សិន ឬ​បំពេញ​​បែប​បទ​តាម​នីតិ​វិធី​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទើប​​អាច​ទៅ​រួច ។

លោក​សុន គន្ធរ ​ដឹក​នាំ​​ប្រតិ​ភូ​​ចុះ​ពិនិត្យ​​ការ​ងារ​អភិ​វឌ្ឍ​​​​កសិ​កម្ម​​ស្រុក​ជាំ​ក្សាន្ត​​

Posted: 25 Nov 2012 11:00 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​​ព្រះ​វិហារ​ ៖កាល​ពីថ្ងៃ​ទី២២​ ខែវិច្ឆិកា ឆ្នាំ​២០១២​ លោក​​សុន​ គន្ធរ​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ​ និងជាប្រធាន​​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បានដឹកនាំ​មន្រ្តីជំនាញ​ធនាគារ​អភិ​វឌ្ឍន៍ជន​បទ​ និងរួមដំណើរ​ដោយ​លោក​​​ទេព ឃុន​ណាល់​ ចុះពិនិត្យ​តាមដាន​សកម្មភាព​ការងារ​អភិ​វឌ្ឍន៍​កសិកម្ម​​ ការប្រើប្រាស់​ឥណទាន​ ​និង​សិក្សា​​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ទុន​ឥណទាន​បន្ថែម​ ​ព្រមទាំង​ជួបសំណេះ​សំណាល​ជាមួយ​បង​ប្អូនសហ​គមន៍​គ្រួសារកងទ័ព​ កងពល​ធំអន្តរា​គមន៍​លេខ៣​ ប្រមាណ​៥០០​នាក់​​

ស្ត្រី​ទទួល​ទាន​កា​ហ្វេ​ច្រើន​ពេក​កាត់បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​

Posted: 25 Nov 2012 10:56 PM PST


ការ​ស្រាវ​ជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​រដ្ឋណេ​វ៉ា​ដា​ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការប្រើ​ប្រាស់​សារ​ធាតុ​កាហ្វេ​អុីន​​កម្រិត​​​​​​ខ្ពស់​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​មិន​អាច​មាន​កូន​ចំពោះ​មនុស្ស​ស្រី ។ លោក​សាស្ត្រា​ចារ្យ Sean Ward​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា សារ​ធាតុ​កា​ហ្វេអុីន​បាន​កាត់​បន្ថយ​សកម្ម​ភាព​សាច់​ដុំ​នៅ​ក្នុង​ដៃ​ស្បូន​ដែល​មាន​តួ​នា​ទី​ជញ្ជូន​ពង​ពី​អូ​វែរ​ទៅ​ស្បូន ។

វិធី​សាស្ត្រ​​4​យ៉ាង​ជួយ​សម្រួល​ដល់​បុ​រស​មាន​អវយវៈភេទ​ធំ​​

Posted: 25 Nov 2012 10:53 PM PST


នៅ​ពេល​ដែល​និ​យាយដល់​អវយវៈ​ភេទ​របស់​ខ្លួន បុរស​ភាគ​ច្រើន​តែង​ចង់​បាន​ធំ​ (​កាន់​តែ​ធំ​គឺ​កាន់​តែ​ល្អ​) ប៉ុន្តែ​ធំ​ពេក​ក៏​យ៉ាប់​ណាស់​ដែរ​ ដ្បិត​វា​អាច​នឹង​ធ្វើ​ឱ្យ​ណែន​​មាត់​ពេល​ត្រូវ​បៀម​​​ម្តង​ម្កាល ។ មួយ​វិញ​ទៀត ប្រ​សិន​ជា​ត្រូវ​ការ​ប្រើ​ប្រាស់​ជា​មួយ​មិត្ត​ស្រី​ ជា​ពិ​សេស​២-៣ដង​ដំ​បូង​ បញ្ហា​គឺ​ពិត​​ជា​កើត​មាន​​មិន​ខាន ។ ​អ្នក​អាច​នឹង​ស៊ក​វា​បាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ទើប​មិន​អាច​ប្រ​ឈម​នឹង​

តា​រា​ភាព​យន្ត​ចហុងកុង និង​តៃ​វ៉ាន់ ទទួល​​ពានរង្វាន់​ក្នុង​មហោស្រព​ Golden Horse Award លើក​ទី​49

Posted: 25 Nov 2012 10:53 PM PST

លោក Sean Lau និងនាង  Gwei Lun Mei វ័យ​២៨​ ទទួល​បាន​ពាន​រង្វាន់​Golden Horse
កាល​ពីរា​ត្រី​សៅរ៍​ ​ថ្ងៃ​ទី​២៤ វិច្ឆិកា កន្លង​ទៅ​ នៅ​កោះ​តៃ​វ៉ាន់ មាន​ប្រារព្ធ​ពិធី​បើក​មហោ​ស្រព​ Golden Horse Award លើក​ទី​៤៩​ របស់​ខ្លួន ដោយ​​មាន​តា​រា​ភាព​យន្ត និង​តា​រា​ចម្រៀងល្បីៗ​ជា​ច្រើន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ។ នៅ​ក្នុងពិធី​​នោះ​​ដែរក៏​មាន​ការ​ប្រគល់​ពាន​រង្វាន់​ Golden Horse ដល់​តា​រា​ភាព​យន្ត​ដែលមាន​ទេពកោ​សល្យ​ខ្ពស់​ក្នុង​ការ​សម្តែង និង​ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​គេ​ផង​ដែរ ។ នេះ​បើ​យោង​រាម​ប្រភព​គេ​ហ​ទំព័រ​មេយ៍​ដេលី​ ចេញ​ផ្សាយ​​ថ្ងៃ​ទី​២៥​ វិច្ឆិកា ឆ្នាំ ២០១២ ។ ប្រភព​បន្ត​ថា ក្នុង​ពិធី​ដ៏​មហោ​ឡារិក​​នោះ តារាភាព​យន្ត​ហុង​កុង​​ដែល​ទទួល​បាន​ពាន​រង្វាន់​ Golden Horse​ទៅលើ​​ទេព​កោសល្យ​នៃ​ការ​សម្តែងល្អ​ឥត​ខ្ចោះ​​​​គឺ​បាន​ទៅ​លោក Sean Lau ​ក្នុងការ​សម្តែង​ជា​តួ​អង្គ​កាច​សាហាវក្នុង​​​ខ្សែ​ភាព​យន្ត​រឿង «Life Without Principle» ដែល​បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១១ ។

ផលិត​កម្ម​​​ប្រេង​ឆៅ​ចិន​ឡើង​ដល់​ជិត​170​លាន​តោន​​​​ពី​ខែ​មករា​​ទៅ​ខែ​តុលា

Posted: 25 Nov 2012 10:53 PM PST

កន្លែង​​បូម​ប្រេង​​មួយ​របស់​ចិន​
គណៈ​កម្មា​ធិការ​​ជាតិ​ខាង​ការ​អភិវឌ្ឍន៍​​ និង​ការ​កែទម្រង់​​​​CNDR របស់​ចិន​​រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​​២៥ វិច្ឆិកាថា​ ផលិត​​កម្ម​ប្រេង​​ឆៅចិនមាន​ការ​កើនឡើង​​០,៧%​​ដល់​​១៦៩,៥៦​​លាន​​តោន​​​​ក្នុង​រយៈ​ពេល​​១០​ខែ​​ដំបូង​នៃ​ឆ្នាំ​២០១២​នេះ ។​ផលិត​កម្ម​ប្រេងឆៅរបស់​ចិន​​​មាន​ដល់​១៧,៨២​លាន​​តោន​កាល​ពី​ខែ​តុលា​​ដែល​មាន​ការ​​កើន​ដល់​​៧,៩%​​ ។ គណៈ​កម្មាធិការ​​​នេះ​គូស​បញ្ជាក់ថា ការ​ប្រើ​

ចិន​ចុះ​យន្ត​ហោះ​​លើក​ដំបូង​​ដោយ​ជោគ​ជ័យ​​លើ​នាវាផ្ទុក​យន្តហោះ

Posted: 25 Nov 2012 10:53 PM PST

នាវា​ផ្ទុក​យន្តហោះ​​ចិន​
ប្រទេសចិន​​ប្រកាស​កាល​ពី​ថ្ងៃទី​​២៥ វិច្ឆិកាថា បាន​​ធ្វើការ​ចុះ​ចត​ដោយ​​ជោគ​ជ័យ​​នូវ​យន្តហោះ​​ប្រយុទ្ធ​ដំបូង​គេ​​លើ​នាវា​ផ្ទុក​យន្តហោះ​​​របស់ខ្លួន​ ដែល​ទើប​ដាក់​ឱ្យដំណើរ​ការ​​នា​ពេល​ថ្មី​ៗ​នេះ ។​នេះ​ជា​កាយ​វិការ​មួយ​​សំដៅ​ពង្រឹង​​កម្លាំង​​យោធា​​ចិន​បន្តិច​ថែម​ទៀត​​​ក្នុង​តំបន់​​ ខណៈ​មាន​ភាព​​​តាន​តឹង​​នៃ​ទំនាស់​​ដែន​ដី​ជាមួយ​​បណ្តា​ប្រទេស​​​ជិត​ខាង​ ។

ការ​ខូច​ខាត​​នៅហ្គាហ្សា​​​ដោយ​ការ​វាយ​ប្រហារ​​​របស់​អីុស្រា​អែល​​​មាន​​ដល់​1,2ពាន់លាន​ដុល្លារ​

Posted: 25 Nov 2012 10:53 PM PST

ផ្ទះ​ខូច​ខាត​​ដោយសារ​​​ការ​វាយ​ប្រហារ​​របស់​អីុស្រាអែល
ក្រុម​ហាម៉ាស់​​ប៉ាឡេ​ស្ទីន​ដែល​ត្រួត​ត្រា​​ជ្រោយ​ហ្គាហ្សា​​​អះអាង​​កាល​ពី​ថ្ងៃទី​​២៥ វិច្ឆិកាថា​ ប្រតិបត្តិ​ការ​​យោធា​​របស់​អីុស្រា​អែល​​​​ឈ្មោះ​សសរ​ការ​ពារ​បណ្តាល​ឱ្យ​ការ​​ខូច​ខាត​​នៅ​ដែន​ដី​​ប៉ាឡេ​ស្ទីន​​នា​ជ្រោយ​ហ្គាហ្សា​​មាន​ដល់​ជាង​​១,២​​ពាន់លាន​ដុល្លារ​ ។ ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​​មួយ​​លោក​​តាហ័រ​ អាល់​​នូនូ​​ អ្នក​នាំ​ពាក្យ​​របស់​រដ្ឋា​ភិបាល​​​ក្រុម​ហា​ម៉ាស់​​​នៅ​ហ្គាហ្សា​​​​អះអាង​ថា ​​​តម្លៃ​សរុប​​​​​​​​​

ពលករ​ខ្មែរ​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​​ បញ្ជូន​សព​មក​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​

Posted: 25 Nov 2012 10:52 PM PST

ពលករ​ខ្មែរ​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​​ បញ្ជូន​សព​មក​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​
ក្រុង​ប៉ោយ​ប៉ែត​​ ៖ ​​សព​​ពលករ​ខ្មែរ​​ម្នាក់​ត្រូវ​បាន​​ភាគី​ថៃ​បញ្ជូន​មក​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិ​កា ២០១២ ​​បន្ទាប់ពី​​ជួបគ្រោះ​ថ្នាក់​​ចរាចរណ៍​​ស្លាប់​នៅ​ក្នុង​ទឹកដីថៃ ។ តាម​ការ​បំភ្លឺ​​ពី​ក្រុម​គ្រួ​សារ​​ជន​រង​គ្រោះ​​​ឱ្យ​ដឹង​ថា ​​ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ​​ឈ្មោះ ​ឃាម ឃីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​រស់​នៅ​ភូមិ​អូរ​ក្សង់ ​ឃុំ​សាគ្រាម ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ និង​បាន​ធ្វើ​ចំណាក​ស្រុក​

DKSHរើស​បាន​កញ្ញា​ឯក​ប្រចាំ​ផលិត​ផល​Hiruscar

Posted: 25 Nov 2012 10:45 PM PST

DKSHរើស​បាន​កញ្ញា​ឯក​ប្រចាំ​ផលិត​ផល​Hiruscar
រាជ​ធានី​ភ្នំពេញ ៖ ឆ្លង​កាត់​រយៈ​​ពេលជិត ៦ខែក្នុង​ការ​ជ្រើ​ស​រើស​ដោយ​ការ​ប្រកួត​ប្រជែង ដើរ​​បង្ហាញ​ម៉ូដ​​ដើម្បី​តាម​រក​ជើង​ឯក​ប្រចាំ​ផលិត​ផល Hiruscar ដែល​​ជា​ផលិត​ផល​​បំបាត់​ស្លាក​ស្នាមនោះ ឥឡូវ​នេះ​ក្រុម​ហ៊ុន​​​ DKSH Cambodia បាន​រក​ឃើញ​​ហើយ គឺ​កញ្ញា គីម វី ជាប់​ចំណាត់​ថ្នាក់​​លេខ​១ ​នៅ​ក្នុង​​កម្ម​វិធី​ប្រកួត​ដើរ​​ម៉ូដ​​​វគ្គ​ផ្តាច់​​ព្រ័ត្រ​ដែល​ធ្វើ​ឡើងនៅភោជនីយដ្ឋាន​ Elyxir urban wine spot កាលពី​យប់​ថ្ងៃទី​២៤ ​វិច្ឆិកា កន្លង​មក ។​​

អត្ថ​ប្រ​យោជ​ន៍​​សុខ​ភាព​របស់​​សណ្តែក​សៀង

Posted: 25 Nov 2012 10:44 PM PST


សណ្តែក​សៀង​ត្រូវ​គេ​ដឹង​ថា​ជា​ឃ្លាំង​នៃ​អត្ថ​ប្រ​យោជ​ន៍​សុខ​ភាព​ច្រើន​យ៉ាង​ ។ ចូរ​យើង​ពិ​និត្យ​មើល​អត្ថ​ប្រ​យោជន៍​ដែល​វា​ផ្តល់​ឱ្យ​រាង​កាយ​របស់​យើង​ដូច​ខាង​ក្រោម​នេះ ៖ ១- ជា​ប្រ​ភព​ប្រូ​តេអ៊ីន ៖

ការ​សមា​ធិ​​កាត់​បន្ថយ​​​ការ​ប្រ​ឈម​​ជំ​ងឺ​គាំង​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​

Posted: 25 Nov 2012 10:42 PM PST


យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ ការ​ធ្វើ​សមា​ធិ​អាច​ជួយ​កាត់​បន្ថយ​អត្រា​រង​គ្រោះ​ដោយ​ជំ​ងឺ​គាំ​ង​បេះ​ដូង ​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ការ​តាំង​សមា​ធិ​ដោយ​ភាវនា​ធម៌​អាច​កាត់​បន្ថយ​ការ​គាំង​បេះ​ដូង​បាន​ពាក់​កណ្តាល ។ ​នៅ​ក្នុង​ការ​ពិ​សោធ​ អ្នក​មាន​ជំ​ងឺ​បេះ​ដូង​ដែល​តាំង​សមា​ធិ​ដោយ​ទន្ទេញ​ធម៌​ក្នុង​ចិត្ត​រយៈ​ពេល​២០​នា​ទី​២ដង​ក្នុង​មួយ​ថ្ងៃ​ប្រ​ឈម​នឹង​

វិ​ធី​​សាស្ត្រ​១០​ចំ​ណុច​ជួយ​​ឱ្យ​ការរួម​ភេទ​​កាន់​តែ​មាន​រ​ស​ជាតិ​

Posted: 25 Nov 2012 10:42 PM PST


ភាព​ស្រ​ណុក​សុខ​ស្រួល​គឺ​ជា​គោល​​ដៅ​ចុង​ក្រោយ​ដែល​ដៃគូ​រួម​ភេទ​ចង់​បាន ប៉ុន្តែ​ភាព​ស្រ​ណុក​នេះ​មិន​មែន​ចេះ​តែ​ទទួល​បាន​នៅ​គ្រប់​ពេល​ដែល​គេ​រួម​ភេទ​នោះ​ទេ ។ បើ​ទោះ​ណា​ បញ្ហា​នេះ​មិន​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​ តែ​មាន​ដៃ​គូ​មួយ​ចំ​នួន​​​ដែល​ចែក​ផ្លូវ​គ្នា​ដោយ​សា​រឿង​នេះ ។

នាងបម្រើ​ខា​រ៉ា​អូ​ខេម្នាក់​មាន​វិបត្តិ​ស្នេហ៍​ប្តី​គេ លោត​ទឹក​សម្លាប់​​ខ្លួន​​

Posted: 25 Nov 2012 10:41 PM PST

មនុស្ស​ជា​ច្រើន​មក​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​​និយាយ​ថា មាន​វិបត្តិ​ស្នេ​ហា​ដោយ​នាង​ស្រ​ឡាញ់​បុរស​ម្នាក់​ដែល​ជា​ប្តី​គេ ហើយ​ត្រូវ​បាន​ប្រ​ពន្ធ​គេ​តាម​ទាន់​ទៅ​រក​រឿង​ដល់​កន្លែង​ស្នាក់​នៅ​​របស់​នាង​ទៀត​ផ​ង ។​ ដោយ​សារ​មាន​រឿង​​បែប​នេះ​កើត​ឡើង​ទើប​ធ្វើ​ឱ្យ​នាង​ខូ​ច​ចិត្ត​​ក៏​បាន​ផឹក​ទឹក​ត្នោត​​ជូ​រ​ជា​មួយ​មិត្ត​ភក្តិ​រហូត​ស្រ​វឹង​​ជោក​ បន្ទាប់​មក​បាន​ទៅលោត​ទឹក​បឹង​​តា​ម៉ាត ដែល​មាន​ជម្រៅ​​ជាង​១០​ម៉ែត្រ​​ប៉ុន​​ប៉ង​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​មិត្ត​ភក្តិ​លោត​ចុះ​ទៅ​ជួយ​ស្រង់​​ទាន់ និង​ដឹក​ចេញ​ពី​កន្លែង​កើត​

ជើង​ខ្លាំង​​3រូប​នៅ​តែ​​ក្តាប់​​ពិន្ទុ​​នាំ​មុខ​​ក្នុង​ជំនួប​លើក​ទី2

Posted: 25 Nov 2012 10:34 PM PST

សកម្ម​ភាព​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ដើម្បីជ្រើស​រើស​ជើង​ខ្លាំង​​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៥​ វិច្ឆិកា​ នៅតែធ្វើឲ្យ​រញ្ជួយ​សង្វៀន​បឹង​ស្នោដូច​មុន។​ កីឡាករ​៣រូប​​ដែលធ្លាប់​ទទួល​​​​បាន​៣ពិន្ទុកាល​ពីជំនួប​វិល​ជុំ​សន្សំ​ពិន្ទុ​បើក​ឆាក​ គឺនៅតែក្ដោប​ក្ដាប់តំណែង​ជាជើង​ខ្លាំង​ដដែល​ទេ​ សម្រាប់ការ​ប្រកួត​វិលជុំជា​​លើក​ទី២​នេះ ។

ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​លក់​តុ ទូ​ គ្រែ ពូក បណ្តាល​ឱ្យ​មហន្តរាយ​សម្ភារ​មួយ​ចំនួន​

Posted: 25 Nov 2012 10:30 PM PST

ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​លក់​តុ ទូ​ គ្រែ ពូក បណ្តាល​ឱ្យ​មហន្តរាយ​សម្ភារ​មួយ​ចំនួន​
រាជ​ធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​ដែល​គេ​អះ​អាង​ថា​ បណ្តាល​​មក​ពី​ទុស្សេ​ចរន្ត​​អគ្គិសនី​បណ្តាល​ឱ្យ​ឆេះ​​​​​ផ្ទះ​លក់​ តុ ទូ​ ពូក ​គ្រែ ដែល​មាន​អាសយដ្ឋាន​​ផ្ទះ​លេខ​៦៥ មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​ស​ង្កាត់​​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក ​កាលពី​វេលាម៉ោង​​១១​និង​៣០នាទី​យប់​ថ្ងៃទី​២៤ វិច្ឆិកា ។​ ​ទោះ​ជា​យ៉ាង​ណា​អគ្គិភ័យ​​នេះ​មិន​បណ្តាល​​ឱ្យ​​មាន​មនុស្ស​​​ណា​ម្នាក់​​​រង​របួស​​​ទេ ​គ្រាន់​តែ​ឆាប​ឆេះ​អស់​សម្ភារ​មួយ​​ចំនួន​តូច ។​

ឱ្យ​ជ្រូក​លោត​ពី​ស្ពាន​​​ហែល​ទឹក​បង្កើន​រស​ជាតិ​​សាច់​​

Posted: 25 Nov 2012 10:23 PM PST

ឱ្យ​ជ្រូក​លោត​ពី​ស្ពាន​​​ហែល​ទឹក​បង្កើន​រស​ជាតិ​​សាច់​​
លោក​ហួង តឺ​មីន ម្ចាស់​កសិដ្ឋាន​បសុ​សត្វ​ ក្នុង​ក្រុង​មីង​សៀង​ តំបន់​ហ៊ូ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន កៀង​ជ្រូក​ដើរ​ឡើង​លើ​ស្ពាន​ឈើ​កម្ពស់​ជាង​៣​ម៉ែត្រ ដើម្បី​ត្រៀម​លោត​ទឹក​ និង​ហែល​ទឹក​បញ្ចេញ​កម្លាំង​ ក្នុង​​មួយ​ថ្ងៃ​មួយ​លើក ។លោក​ហួង ​បញ្ជាក់​ថា នេះ​ជា​បច្ចេក​ទេស​មួយ​​ក្នុង​ការ​បង្កើន​គុណ​ភាព​ និង​រស​ជាតិ​សាច់​ជ្រូក​ អ្វី​ដែល​សំខាន់​ គឺ​ថ្លៃ​លក់​ក៏ខ្ពស់​ជាង​ជ្រូក​ដទៃ​ទៀត​ នៅ​លើ​ទី​ផ្សារ​ដល់​ទៅ​៣​ដង ៕

ដង្ហែ​ក្បួន​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​​នៅ​ប្រេស៊ីល

Posted: 25 Nov 2012 10:21 PM PST


​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ទី​ក្រុង​រីយ៉ូ​ ដឺ​ ហ្សា​ណេរ៉ូ ប្រទេស​ប្រេ​ស៊ីល មាន​រៀប​ចំ​ពិធី​ដង្ហែ​ក្បួន​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ប្រកប​ដោយ​ភាព​​សប្បាយ​រីក​រាយ​ ​។ លោក​អេ​ស្ទ័រ​ ស៊ីល​​វេរ៉ា អាយុ​២៨​ឆ្នាំ ដែល​ស្លៀក​ពាក់​ឈុត​ចម្រុះ​ពណ៌​ដូច​​ឥន្ទធនូ​ចូល​រួម​ក្នុង​ពិធី​នេះ​ នៅ​ឆ្នេរ​​​សមុទ្រ​កូបា​កាបា​ណា បញ្ជាក់​ថា «​ហេតុ​ផល​ចម្បង​ គឺ​យើង​នឹង​តស៊ូ​លើ​ភាព​រើស​អើង​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា » ​៕

​អាហ្វ្រិក​មាន​កំណើន​ការ​ប្រើ​ទូរ​​ស័ព្ទ​ដៃ​ខ្ពស់

Posted: 25 Nov 2012 10:20 PM PST

​អាហ្វ្រិក​មាន​កំណើន​ការ​ប្រើ​ទូរ​​ស័ព្ទ​ដៃ​ខ្ពស់
​របាយ​ការណ៍​ស្រាវ​ជ្រាវ​ផ្នែក​សារ​ព័ត៌​មាន​របស់​អង់គ្លេស​​បញ្ជាក់​ថា ការ​ប្រើ​ទូរ​ស័ព្ទ​ចល័ត​របស់​មនុស្ស​​​ក្រុម​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​ពិភព​លោក ។ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​នេះ មាន​អ្នក​ប្រើ​ទូរ​ស័ព្ទ​ច្រើន​ជាង​៧៦១​​លាន​នាក់​ ដោយ​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ អត្រា​អ្នក​ប្រើ​ទូរ​ស័ព្ទ​ចល័ត​ក្នុង​ភូមិ​ភាគ​នឹង​កើន​ឡើង​ដល់​ទៅ​១.០០០​លាន​នាក់ ។

សាន​តាក្លូស​ផ្តល់​ចំណី​ដល់​ត្រី​ព្រះ​អាទិត្យ​

Posted: 25 Nov 2012 10:19 PM PST

សាន​តាក្លូស​ផ្តល់​ចំណី​ដល់​ត្រី​ព្រះ​អាទិត្យ​
​​អ្នក​មុជ​ទឹក​ដែល​តុប​តែង​កាយ​ជា​សាន​តា​ក្លូស​ ​មុជ​ទៅ​ក្នុង​ទឹក​ផ្តល់​ចំណី​ដល់​ត្រី​ព្រះ​អាទិត្យ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បង្ហាញ​ជា​លក្ខណៈ​​គ្រីស្មាស នៅ​សារ​មន្ទីរ​សត្វ​ទឹក​ ហាក់​កេជី​ម៉ា ស៊ី ប៉ារ៉ា​ដាយ ក្នុង​ទី​ក្រុង​ យូកូហា​ម៉ា ប្រទេស​ជប៉ុន​។ពិធី​បុណ្យ​គ្រី​ស្មាស​​នឹង​ចូល​មក​ដល់​ក្នុង​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ ​៕

ឆ្កែ​ម៉ាំ​មី​អាយុ​​មួយ​ពាន់​ឆ្នាំ​ប្រទះ​ឃើញ​នៅ​ម៉ិច​ស៊ិក​

Posted: 25 Nov 2012 10:18 PM PST

ឆ្កែ​ម៉ាំ​មី​អាយុ​​មួយ​ពាន់​ឆ្នាំ​ប្រទះ​ឃើញ​នៅ​ម៉ិច​ស៊ិក​
មជ្ឈ​មណ្ឌល​មនុស្ស​វិទ្យា និង​ប្រវត្តិ​សាស្ត្រ​​​ជាតិ​ ម៉ិច​ស៊ិក​​ បាន​បង្ហាញ​ឆ្កែ​ម៉ាំ​មី​ មាន​អាយុ​១.០០០​ឆ្នាំ​ ជា​លើក​ដំបូង​ ដែល​ស្រាវ​ជ្រាវ​រក​ឃើញ​ក្នុង​​ប្រទេស​ម៉ិច​ស៊ិក​ នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​កាល​ពី​ពេល​ថ្មី​ៗនេះ​​ ។​អ្ន​ក​បុរាណ​វិទ្យា​បាន​ប្រទះ​ឃើញ​តែ​មនុស្ស​ម៉ាំ​មី​នៅ​អេហ្ស៊ីប សម្រាប់​ឆ្កែ​ម៉ាំ​មី​ គឺ​ជា​រឿង​​ចម្លែក​មួយដែល​ធ្វើ​ឱ្យ​មនុស្ស​ទូ​ទៅ​មាន​ចម្ងល់​ក្នុង​យុគ​សម័យ​បុរាណ ៕

រត់​ឆ្លង​កាត់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​​នៅ​ប៉ាឡេ​ស្ទីន

Posted: 25 Nov 2012 10:17 PM PST

រត់​ឆ្លង​កាត់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​​នៅ​ប៉ាឡេ​ស្ទីន
​ក្រុម​បាតុ​ករ​ជន​ជា​តិ​ប៉ាឡេ​ស្ទីន រត់​កាត់​ផ្សែង​ពី​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​ប្រើ​​សម្រាប់​រំសាយ​ក្រុម​បាតុ​ករ​ នៅ​តំបន់​កាហ្សា កាល​ពី​​ថ្ងៃ​ទី​១៥ វិច្ឆិកា ។ ​ក្រុម​បាតុ​ករ​​តស៊ូ​​​ក្រោម​សម្ពាធ​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​ប៉ាឡេ​ស្ទីន ៕

បាង​ក​កជាប់​ចំណាត់​ថ្នាក់​ទី​10​រាំ​ស្រាត​

Posted: 25 Nov 2012 10:15 PM PST

បាង​ក​កជាប់​ចំណាត់​ថ្នាក់​ទី​10​រាំ​ស្រាត​
CNN TRAVEL បាន​រៀប​​ចំណាត់​ថ្នាក់​ ​ទី​ក្រុងចំនួន​១០​ដែល​មាន​ក្លឹប​រាំ​ស្រាត​ដ៏​​​ទំនើប​បំផុត​នៅ​ក្នុង​លោក​ ដោយ​លំដាប​់​ទី​១​បាន​ទៅ​លើ​ក្រុង​អីុ​ប៊ីហ្សា​ ប្រទេស​អេស៉្បាញ​ និង​ក្រុង​បាងកក​ ស្ថិត​នៅ​លំដាប់​ទី​១០។ កាល​ពី​ថ្ងៃ​ទី​១២​ វិច្ឆិកា ​CNN TRAVEL ឱ្យ​ដឹង​ថា កំពូល​ទី​ក្រុង​ទាំង​១០ ដែល​មាន​ពន្លឺ​ភ្លើង​ពណ៌​ក្នុង​ពេល​រាត្រី​ និង​មាន​កន្លែង​កម្សាន្ត​គួរ​ឱ្យ​ពេញ​ចិត្ត​ ប្រកប​ដោយ​​ភាព​សិច​ស៊ី​

កិច្ច​ប្រជុំ​លើក​ទី​​35​​របស់​ក្រុម​ប្រឹក្សា​ភិបាល​សហ​ព័ន្ធ​អ្នក​សាង​សង់​​អាស៊ាន

Posted: 25 Nov 2012 10:15 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
​រាជធានី​ភ្នំពេញ​ ៖ ​​​​កាលពីថ្ងៃទី២៣ វិច្ឆិកា ​នៅ​សណ្ឋាគារ​កាំបូ​ឌី​យ៉ា​ណា ​ប្រទេស​ជា​សមា​ជិក​សហ​ព័ន្ធ​អ្នក​​សាង​សង់​អាស៊ាន​​ចំនួន​៦​ដែល​រួម​មាន​ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ​​​ និង​វៀត​ណាម​ បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៥​របស់​ក្រុម​ប្រឹក្សា​ភិបាល​សហ​ព័ន្ធ​អ្នក​សាង​សង់​អាស៊ាន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!