Koh Santipheap Daily

Koh Santipheap Daily


បុរសចំណាស់​ម្នាក់​ជិះកង់​​ចាំងភ្លើង​ហ្វារថយន្ត​​ធ្លាក់លូស្លាប់បាត់បង់​ជីវិត

Posted: 08 Nov 2012 11:32 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ចំណាស់ម្នាក់​បាន​ស្លាប់​​ពេលបញ្ជូន​ទៅ​ដល់​​​មន្ទីរ​ពេទ្យ​​បាន​បន្ដិច​​បន្ទាប់​ពី​បុរស​​រូប​នោះ​​បាន​ជិះ​កង់​ធ្លាក់ចូល​លូ​ទឹក​​កាល​ពីវេលាម៉ោ​ង​​​៩ និង​​១៥នាទី​​យប់ថ្ងៃទី​​៨ វិច្ឆិកា ​​នៅ​ចំណុច​​ជិត​របង​វត្ត​ធម្មយុត្តិ​ ស្ថិត​​ក្នុង​ភូមិ​​​ធម្ម​យុត្តិ ​សង្កាត់ប្អេរ​ ក្រុងកំពង់​ឆ្នាំង ។​បុរស​​​រង​គ្រោះ​ឈ្មោះ​រ៉ុម ​សាផន ​អាយុ​​៦៦ឆ្នាំ ​មាន​ទី​លំ​​នៅ​​​ភូមិ​កណ្ដាល ​សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង ​​។ ​

វង្ស ណយ​ ប៉ះ​ ស៊ីវ ឌី​ណា​ ​ក្នុង​វគ្គ​​​​បើក​ឆាក​​​ប្រកួត​​​វិលជុំ​សន្សំ​​ពិន្ទុ​​​ឆ្ពោះ​ទៅ​​​ដណ្តើម​​​ខ្សែ​ក្រវាត់​​​ស្រាបៀរ​កម្ពុជា​

Posted: 08 Nov 2012 11:32 PM PST

វង្ស ណយ (ឆ្វេង)​ ប៉ះ​ ស៊ីវ ឌី​ណា
រាជ​ធានីភ្នំពេញ​​ ៖​ កីឡា​ករ​​​​​វង្ស​​ ណយ​​ ជើង​ខ្លាំង​​​​មក​ពី​​ក្លិប​​​​កង​ពល​តូច​​លេខ​​​៣១​​ ​​នឹង​ប៉ះ​ជា​មួយ​​​​ជើង​ខ្លាំង​​​ស៊ីវ ឌីណា​ ​មក​ពី​ក្លិប​​​​​កង​ទ័ព​​ឆត្រ​យោង​​​៩១១​ ជា​ថ្មី​ម្ត​ង​ទៀត​​​ បន្ទាប់​ពី​​​​​ធ្លាប់​ប្រកួត​​​​​​​​​គ្នា​ប្រមាណ​​​​ជា​​​៤​លើក​​​​រួច​មក​ហើយ​ ។​​ ទោះ​យ៉ាង​ណា​​​ ការ​ប្រកួត​​​​សម្រាប់​ពួក​​គេ​នា​ថ្ងៃ​​​អាទិត្យ ទី​​​១១ វិច្ឆិ​កា ​​នេះមាន​សារ​សំខាន់​​ជាង​ការ​​​​​​​ប្រកួត​​​​ណា​ៗ​​​ទាំង​​​​​​​​អស់​ ដោយ​សារ​​តែ​​​​​នោះ​ជា​ការ​​​​ឡើង​​​រេញ​​​​​សន្សំ​ពិន្ទុ​​​​ សម្រាប់​​​ការ​បើក​

ផ្នែក​រដ្ឋ​បាល​ព្រៃ​​ឈើ​ក្រចេះ​ចាប់​ឈើ​ធ្នង់​​បាន​ជាង​២០​កំណាត់​ដែល​ដឹក​ចេញ​ពី​ខេត្ត​មណ្ឌល​​គីរី​​ លាក់​​ទុក​ក្នុង​ព្រៃ​

Posted: 08 Nov 2012 11:29 PM PST

សមត្ថកិច្ច​កំពុងធ្វើ​កំណត់​ហេតុ​
ខេត្ត​ក្រចេះ ៖ ​កម្លាំង​ផ្នែក​​រដ្ឋ​​បាល​ព្រៃ​​ឈើ​ក្រចេះ ​ដឹក​នាំ​ដោយ​លោក​ព្រាប សុទ្ធារ៉ា នាយ​ផ្នែក​ និង​សង្កាត់​រដ្ឋ​បាល​ព្រៃ​​ឈើ​កន្ទួត ​សហ​ការ​ជា​មួយ​កម្លាំង​​​ប្រដាប់​​អាវុធ​ កាល​ពី​ថ្ងៃទី​៨ វិច្ឆិកា ​២០១២ ​បាន​ចុះ​រុក​រក និង​ចាប់​រឹប​អូស​​ឈើ​ប្រណីត​ប្រភេទធ្នង់​​បាន​ចំនួន​ជាង​​២០​ដុំ​ធំៗ​​ដែល​ឈ្មួញ​​បាន​ដឹក​ចេញ​ពី​ខេត្ត​មណ្ឌល​គិរី លាក់​ទុក​ក្នុង​ព្រៃ​សម្រាប់​​​ដឹក​ចេញ​បន្ត ។

ទុស្សេ​ខ្សែ​​ភ្លើង​ឆេះ​លំនៅ​ឋាន​ប្រជា​ការ​ពារ​សង្កាត់​​ព្រែក​​តា​សេកហ្មត់

Posted: 08 Nov 2012 11:25 PM PST

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ លំនៅ​ឋាន​មួយ​​ខ្នង​​ធ្វើ​​អំពី​​ឈើ​ប្រក់​​ស័ង្ក​​សី ស្ថិត​នៅ​ភូមិ​ព្រែក​​តា​រ័ត្ន ​សង្កាត់​​ព្រែ​ក​តា​សេក ​ខណ្ឌ​ឫស្សី​កែវ ជា​របស់​ប្រជា​​ការ​​ពារ​​សង្កាត់​ត្រូវ​បាន​អគ្គិភ័យ​​ឆាបឆេះ​អស់​គ្មាន​​សល់​កាល​ពី​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៨ វិច្ឆិកា ​២០១២ ។ ទោះ​បី​យ៉ាង​ណា​ពុំ​បង្ក​ឱ្យឆាប​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​ក្បែរ​នោះ​ឡើយ ព្រោះ​សំណង់​នេះ​នៅ​ដាច់​តែ​ឯង និង​ឃ្លាត​​ពី​លំនៅ​​ឋាន​មួយ​​ខ្នង​​ទៀត​​ប្រមាណ​

អង្គ​ជំនុំ​​ជម្រះ​​សាលា​ដំបូង​​បើក​សវនា​ការ​អំពី​បញ្ហា​សុខ​​ភាព​របស់​ជន​ជាប់ចោទ អៀង ​សារី​

Posted: 08 Nov 2012 11:20 PM PST

ទិដ្ឋ​ភាព​ក្នុង​ពិធី​អង្គ​​ជនុំ​ជម្រះ​សាលា​ដំបូង​
រាជធានីភ្នំពេញ ៖ ​អង្គ​ជំនុំ​​ជម្រះ​សាលា​ដំបូង​នៃ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលា​ការ​​កម្ពុជា បើក​សវនា​ការ​​នៅថ្ងៃ​​ទី​៨ ​វិច្ឆិកា ២០១២ ​នេះ ដើម្បី​​ស្តាប់​សក្ខី​​កម្ម​របស់​​សាក្សី​ជំនាញ​​វេជ្ជ​​​សាស្ត្រ​​ដែល​បាន​ពិនិត្យ និង​វាយ​​តម្លៃ​​ស្ថាន​ភាព​សុខ ភាព​របស់​ជន​ជាប់ចោទ អៀង ​សារី ក្នុង​អំឡុង​ពេល​​ដែល​​គាត់​​កំពុង​ទទួល​​ការ​សម្រាក​ព្យា​​បាល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ។ ​បញ្ហា​​សុខ​ភាព​​របស់​ជនជាប់​ចោទ​ដែល​​

ដាច់​​​ចរន្ត​​អគ្គិសនី​​​​ក្នុង​ក្រុង​​ប៊ុយ​​ណូស៊ែ​​ប្រទេស​​អាហ្សង់​ទីន​​​​បង្ក​​ការ​ស្ទះ​ចរាចរណ៍​​

Posted: 08 Nov 2012 11:18 PM PST

ដាច់​​​ចរន្ត​​អគ្គិសនី​​​​ក្នុង​ក្រុង​​ប៊ុយ​​ណូស៊ែ​​ប្រទេស​​អាហ្សង់​ទីន​​​​បង្ក​​ការ​ស្ទះ​ចរាចរណ៍​​
ទី​ភ្នាក់​ងារ​​BBC ផ្សាយ​ថា នៅ​​ទី​ក្រុង​​ប៊ុយ​ណូ​ស៊ែ​ ប្រទេស​​​អាហ្សង់​ទីន​​​បាន​ដាច់​ចរន្ត​អគ្គិ​សនី​​​ដ៏​ធំ​​​មួយ​បង្កឱ្យ​​​​ប្រជា​ពលរដ្ឋ​​​​ជាង​មួយ​លាន​​គ្រួសារ​​​ស្ថិត​​ក្នុង​ស្ថានភាព​​​ងងឹត​សូន្យ​សុង​ និង​ការ​ធ្វើ​​ចរាចរណ៍​​​នៅ​តាម​ដង​ផ្លូវ​​​​មាន​ការ​កក​ស្ទះ​​​យ៉ាង​ណែន​​ណាន់​តាន់​តាប់ ។ ​របាយការណ៍​​​​បាន​បញ្ជាក់​ថា បញ្ហា​​​​ដាច់​ចរន្ត​អគ្គិសនី​នេះ​​​​​បាន​គ្រប​ដណ្តប់​​​ដល់​អគារ​​​រដ្ឋ​សភា​​​ និង​វិមាន​​​ប្រធានាធិបតី​​​​ ខណៈ​ពេល

រញ្ជូយ​ដី​នៅ​ហ្គា​តេម៉ា​ឡា​អ្នក​ស្លាប់​ឡើង​52​នាក់​

Posted: 08 Nov 2012 11:17 PM PST

ពួក​អ្នក​ជួយ​សង្គ្រោះ​កាយ​យក​សាក​សព​មនុស្ស​ចេញ
យោង​តាម​ប្រធានា​ធិប​តី​ហ្គា​តេ​ម៉ា​ឡា លោក​អូតូ ប៉េរេស ថា តុល្យ​ការ​នៃ​ការ​រញ្ជូយ​ដី​មាន​កម្លាំង​៧,៤​រីស្ទ័រ ដែល​កើត​មាន​មុន​នេះ​នៅ​ហ្គា​តេម៉ា​ឡា មក​ដល់​ថ្ងៃទី​៨ វិច្ឆិកា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥២​នាក់ ហើយ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ។មនុស្ស​២៥​នាក់​នៅ​តែ​បាត់​ខ្លួន​ ក៏​ប៉ុន្តែ​៧​នាក់​អាច​ត្រូវ​ជួយ​សង្គ្រោះ​ក្នុង​សង្កាត់នានា​នៃ​ក្រុង​សាវម៉ា​កូស ជា​ទី​ក្រុង​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​​ម៉ិចស៊ិក ជា​

មហា​ជន​​បុក​ពោះ​ជំនួស​​សូយ វិរៈ ពេល​ចាប់​គូ​​ប៉ះ​​ អ៊ុង វីរៈ

Posted: 08 Nov 2012 11:13 PM PST

សូយ វិរៈ (ឆ្វេង) និង​អ៊ុង វីរៈ
រាជ​ធានី​ភ្នំពេញ ៖ ថ្ងៃ​​អាទិត្យ​ទី​១១ វិច្ឆិកា ស្អែក​នេះ​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​បាយ័ន​​ព័ត៌​មាន​​កោះ​ពេ​ជ្រ​​ កម្ម​វិធី​​ប្រដាល់ប្រចាំ​​សប្តាហ៍​​​ដែល​​រៀប​ចំ​​​ដូច​សព្វ​ដង​ប្រជុំ​​ទៅ​ដោយ​កីឡា​ករ​​ជើង​ខ្លាំង​​មក​បញ្ចេញ​​​ឫទ្ធិ​​ដាក់​គ្នា​​ ប៉ុន្តែ​​អ្វី​ដែល​នឹក​ស្មាន​​មិន​​ដល់​​នោះ​គឺ​គូ​ពិសេស​ប្រចាំ​សប្តាហ៍​នេះ​​ ​​អ្ន​ក​រៀប​ចំ​​​កម្ម​វិធី​បាន​​ដាក់​កីឡាករ​​សូយ វិរៈ ឱ្យ​​​​ប៉ះ​ជា​មួយ​ម្ចាស់​ខ្សែ​​ក្រវាត់​​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន អ៊ុង វីរៈ ​

កីឡាករ​​​កម្ពុជា​​3​រូប​​​​ស្វា​គមន៍​​​ជើង​ខ្លាំង​​​​ឆ្លង​ដែន​​​មក​ពី​​ថៃ​ និង​​​ប្រេ​ស៊ីលនៅ​លើ​សង្វៀន​​​​ស្តាត​ចាស់​​​​ថ្ងៃ​សៅរ៍​​​សប្តាហ៍​នេះ​

Posted: 08 Nov 2012 11:05 PM PST

រាជ​រាជ​ធានីភ្នំពេញ​ ៖​ ​ថ្ងៃ​សៅរ៍​​​ ទី​​១០ វិច្ឆិកា ​នេះ​​ នៅ​លើ​សង្វៀន​​​​ប្រដាល់​​​​ស្តាត​ចាស់​​​​របស់​ស្ថានីយ​​​ទូរ​ទស្សន៍​​​​កង​យោធ​​ពល​​​​​ខេម​រ​ភូមិន្ទ​​​ប៉ុស្តិ៍​លេខ​​​​៥​ កីឡា​ករ​​​​​កម្ពុជា​ចំនួន​​​​៣​រូប​​​​នឹង​​ជួប​​​​​ប្រកួត​ជា​មួយ​​​​​កីឡា​ករ​​​​​បរ​ទេស​​​​ ដែល​សុទ្ធ​​​​តែ​ជា​​ជើង​​ខ្លាំង​មក​ពី​​​ប្រទេស​ថៃ​​ និង​ប្រេស៊ីល​​ ។​ គូ​ប្រកួត​​​​អន្ត​រ​ជាតិ​​​​​​​ទាំង​​​​៣​គូ​នោះ​​​ គឺ ​​​កីឡាករ​​​ជ័យ​ កុសល​​ មក​ពី​ក្លិប​​​​កង​រាជ​​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ត្រូវ​បា​ន​ផ្គូ​ផ្គង​​​​ឱ្យ​ជួប​ប្រកួត​​ជា​មួយ​​​​​

លែង​កូន​បង្កង​5​ម៉ឺនក្បាល​ចូល​ក្នុង​បឹង​ធម្ម​ជាតិ​នៅ​ក្រុង​កំពង់​ឆ្នាំង​

Posted: 08 Nov 2012 11:00 PM PST

លែង​កូន​បង្កង​5​ម៉ឺនក្បាល​ចូល​ក្នុង​បឹង​ធម្ម​ជាតិ​នៅ​ក្រុង​កំពង់​ឆ្នាំង​
ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​អៀង ម៉ូលី ទេស​រដ្ឋ​មន្ត្រី​ និង​ជាអនុ​ប្រធាន​ក្រុម​ប្រឹក្សា​ ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​ កាល​ពី​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា បាន​អញ្ជើញជា​អធិប​តី​ភាព​ក្នុង​ពិធី​លែង​កូន​បង្កង​ចំនួន​៥មឺុន​ក្បាល​ ដែល​បាន​ប្រារព្ធធ្វើ​នៅ​ចំណុច​បឹង​ធម្ម​ជាតិ​ហៅ​បឹង​ធំ ស្ថិត​ក្នុង​ភូមិ​កណ្តាល​ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​នោះ​មាន​លោក​ប៉ោ ទ្រី រដ្ឋ​លេខា​ធិការ

​​ត្រី​ចម្លែក​មាន​សំឡេង​គ្រហឹម​និង​ក្បាល​ដូច​ពស់​

Posted: 08 Nov 2012 10:53 PM PST

​​ត្រី​ចម្លែក​មាន​សំឡេង​គ្រហឹម​និង​ក្បាល​ដូច​ពស់​
​​ថ្មី​ៗ​នេះ​មនុស្ស​ម្នា​​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​វា៉​ប៊ិញ​​ស្ថិតនៅ​​ភាគ​ខាងលិច​ឆៀង​​ខាងជើង​ក្រុង​ហា​ណូយ​នាំគ្នា​​ទៅ​មើល​ត្រី​ចម្លែក​ដែល​​​អ្នក​ស្រុក​ចាប់​បាន​ ​។ក្បាល​របស់​​ត្រី​នោះ​​មាន​លក្ខណៈ​ស្រដៀង​​ក្បាល​​ពស់​​ ដង​ខ្លួន​ធាត់​ខ្លី​មូល​ ចំណែក​កន្ទុយ​ស្រដៀង​នឹង​អន្ទង់​ ​និង​​​មាន​​ទម្ងន់​៤,២​គីឡូ​ក្រាម ​។ ​លោក​ឌិញ​កុង ទួន ​កម្ម​ករ​​ចម្ការ​អំពៅ​​​និយាយ​​​ថា​​រូប​គេ​ និង​មិត្ត​ភក្តិ​២​នាក់​ទៀត​ចាប់​​ត្រី​នោះ​​បាន​​ក្នុងពេល​ទៅ​ដង​​ទឹក​​​បឹង​យក​ទៅ​ស្រោច​អំពៅ​ ។

គូ​រ​រូប​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​​ចិន​

Posted: 08 Nov 2012 10:49 PM PST

គូ​រ​រូប​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​​ចិន​
​​​​លោក​ លួ ជៀន​ហ៊ុយ វិចិត្រករ​ជនជាតិ​ចិន​ គូ​ររូប​អនាគត​ប្រធានា​ធិបតី​ ស៊ី ជីន​ពីង នៅ​ហាង​គំនូរ​មួយ​ ក្នុង​ទី​ក្រុង​ក្វាង​ចូវ តំបន់​ក្វាង​ទុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។ រូ​ប​គំនូរ​នោះ ​សម្រិត​សម្រាំង​ឡើង​នៅ​មុន​ពេល​​គណ​បក្ស​កុម្មុយ​នីស្ត​ចិន​​បើក​កិច្ច​ប្រជុំ​ លើក​ទី​១៨ កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដើម្បី​តែង​តាំង​មេ​ដឹក​នាំ​ចិន​អាណត្តិ​ថ្មី​ ក្នុង​អំឡុង​មួយ​ទសវត្ស​ ដែល​លោក​ ស៊ី ជីន​ពីង ឡើង​កាន់​តំណែង​

ក្បាច់​រាំ​អោប​សសរ​កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍

Posted: 08 Nov 2012 10:49 PM PST

ក្បាច់​រាំ​អោប​សសរ​កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍
នាង​សារ៉ា ឡេក​​ទ័រ​ ស្ត្រី​រាំ​អោប​​សសរ​ ជន​ជាតិ​អេស្ប៉ាញ​​បង្ហាញ​ក្បាច់​​ដ៏​លេច​ធ្លោ​នៅក្នុង​ពិធី​ ផូល វើល ខាប់ លើក​ទី​២ នៅ​ទី​ក្រុង​ រីយ៉ូ ដឺ​ ហ្សា​​ណេ​រ៉ូ ប្រទេស​ប្រេស៊ីល ។​ ការ​បង្ហាញ​ក្បាច់​រេរាំ​នោះ​ ជា​ផ្នែក​មួយ​ក្នុង​ពិធី​រាំអោប​ស​សរ​នៅ​លើ​​ពិភព​លោក​ ដែល​ក្នុង​មួយ​ឆ្នាំៗ​​

រូប​ចម្លាក់ខ្មោច​ឆៅ​ពេល​ត្រៀម​បញ្ចាំង​ខ្សែ​ភាព​យន្ត​

Posted: 08 Nov 2012 10:49 PM PST

រូប​ចម្លាក់ខ្មោច​ឆៅ​ពេល​ត្រៀម​បញ្ចាំង​ខ្សែ​ភាព​យន្ត​
​​​​​រូប​ចម្លាក់ខ្មោច​ឆៅ​ ត្រូវ​​​ភ្ជាប់​នៅ​លើ​ពិតាន​របស់​អគារ​មួយ​​ ក្នុង​អាកាស​យាន​ដ្ឋាន​ វេល​លីង​តុន ប្រទេស​នូវែលសេឡង់ ។​ការ​តាំង​បង្ហាញ​រូប​ចម្លាក់នោះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ខ្សែ​ភាព​យន្ត​រឿង​ The Hobbit គ្រោង​នឹង​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ៕

បាញ់​ទឹក​រំលាយ​ព្រិល​នៅ​លើ​ផ្កា​ក្នុង​ថូ​យក្ស​

Posted: 08 Nov 2012 10:49 PM PST

បាញ់​ទឹក​រំលាយ​ព្រិល​នៅ​លើ​ផ្កា​ក្នុង​ថូ​យក្ស​
​​​កម្មករ​​បាញ់​ទឹក​រំលាយ​ព្រិល​ចេញ​ពី​លើ​ផ្កា​នៅ​ក្នុង​ថូ​ផ្កា​ដ៏​ធំ​មួយ​​ ដែល​រៀប​ចំ​ឡើង​សម្រាប់​ត្រៀម​បើក​កិច្ច​ប្រជុំ​សភា​ជាតិ​លើក​ទី​១៨​ នៃ​គណបក្ស​កុម្មុយ​នីស្ត​ចិន ​កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ។

រៀប​ការ​ជា​ក្រុម​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​47​គូ

Posted: 08 Nov 2012 10:47 PM PST

រៀប​ការ​ជា​ក្រុម​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​47​គូ
​​កូន​កំលោះ​-ក្រមុំ ជន​ជាតិ​ឥណ្ឌា​ដែល​កាន់​សាសនា អីុស្លាម​ បាន​​​​រៀប​ការ​ជា​ក្រុម​សរុប​ចំនួន​៤៧​គូ នៅ​ទី​ក្រុង​អាម៉ាដា​បាត ប្រទេស​ឥណ្ឌា ។ បច្ចុប្បន្ន​កំពុង​ស្ថិ​ត​ក្នុង​អំឡុង​ពេល​រក​គូ​ស្រករ​ ដើម្បី​បង្កើត​​គ្រួសារ​ថ្មី និង​មាន​គូស្នេហ៍​ជា​ច្រើន​កំពុង​រៀប​ការ​ជា​ក្រុម​ ព្រោះ​​អាពាហ៍​ពិ​ពាហ៍​​នោះ​ គឺ​ជា​ផ្នែក​មួយ​ដែល​ចំណាយ​តិច​ ​​។​​កាល​ពី​េពល​ថ្មី​ៗ​នេះ នៅ​​ប្រទេស​ចិន​​មាន​ពិធី​រៀប​ការ​ជា​ក្រុម​ចំនួន​ជាង​៧០

ហាង​លក់​សំបុកត្រចៀក​កាំ​ស៊ឺម៉ីនិយាយ​ពី​អត្ថ​ប្រយោជ​ន៍​ដល់​សុខ​ភាព​

Posted: 08 Nov 2012 10:45 PM PST

ហាង​លក់​សំបុកត្រចៀក​កាំ​ស៊ឺម៉ីនិយាយ​ពី​អត្ថ​ប្រយោជ​ន៍​ដល់​សុខ​ភាព​
រាជ​ធានី​ភ្នំពេញ​ ៖ ទោះ​បី​ជា​បច្ចុប្បន្ន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មាន​ការ​ធ្វើ​អាជីវ​កម្ម​លក់​សំបុក​​ត្រ​ចៀក​កាំ​ព្រោង​ព្រាតយ៉ាង​ណា​ក៏​ដោយ ក៏​គេ​​មាន​ការ​ចាប់​អារម្មណ៍​​ជាង​គេទៅ​លើ​​ហាង​លក់​សំបុកត្រចៀក​កាំ​សឺុ​មី​ុ ដែល​មាន​អាសយ​ដ្ឋាន​ស្ថិត​នៅ​ផ្ទះ​លេខ​៣២៨​A ផ្លូវ​លេខ​១៨​២ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

កូនខ្លាឃ្មុំផេនដា7​​ក្បាល​ជា​លទ្ធ​ផល​នៃ​ការ​បង្កាត់​ពូជ

Posted: 08 Nov 2012 10:43 PM PST

កូនខ្លាឃ្មុំផេនដា7​​ក្បាល​ជា​លទ្ធ​ផល​នៃ​ការ​បង្កាត់​ពូជ
កូន​ខ្លា​ឃ្មុំ​ផេន​ដាចំនួន​​៧​ក្បាល​ ដេក​តំរៀប​គ្នា​​នៅ​លើ​គ្រែ ក្នុង​មជ្ឈ​មណ្ឌល​បង្កាត់​ពូជ​ផេ​ន​ដា នៅ​ទី​ក្រុង​ឈើង​ទូ តំបន់​ស៊ី​ឈួន ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង ប្រទេស​ចិន ។បច្ចុប្បន្ន​ចិន​បាន​ទទួល​ជោគ​ជ័យ​ក្នុ​ងការ​បង្កាត់​ពូជ​ខ្លា​ឃ្មុំ​ផេនដាចំនួន​៧​ក្បាល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ៕

អំពាវ​នាវ​ឱ្យ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​ជំនួស​ធ្យូង​ថ្ម

Posted: 08 Nov 2012 10:43 PM PST

អំពាវ​នាវ​ឱ្យ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​ជំនួស​ធ្យូង​ថ្ម
​ក្រុម​ស្ម័គ្រ​ចិត្ត​ហ្គ្រីន​ភីស​ បាន​រៀប​ចំ​តាំង​បង្ហាញ​អំពូលភ្លើង​ អេល​អីុ​ឌី ចេញ​ជា​តួ​អក្សរ​ក្នុង​ន័យ​ថា អេន​ឡៃថេន​ម៉េន​ (ENLIGHTENMENT)​ប្រែ​ថា ការ​បំភ្លឺ​ រួម​មាន​​ផ្ទាំង​ទទួល​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​ដាក់​តាំង​បង្ហាញ​ខាង​មុខ​ទី​ធ្លា​វត្ត​ព្រះ​បរម​ពុទ្ធោ​ នៅ​ទី​ក្រុ​ង​ម៉ាហ្គេ​ឡាំង ភាគ​កណ្តាល​ខេត្ត​ជ្វា ប្រទេស​ឥណ្ឌូ​ណេស៊ី​ ជា​​ការ​បំផុស​ចល​នា​ដល់​រដ្ឋា​ភិបាល​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​ងាក​ទៅ​ប្រើ​ថាម​

​ឡើង​​អគារ​កម្ពស់​103​ជាន់​​​នៅស៊ីកាហ្គោ​​ដោយ​​ជើង​សិប្បនិមិ្មត

Posted: 08 Nov 2012 10:43 PM PST

​ឡើង​​អគារ​កម្ពស់​103​ជាន់​​​នៅស៊ីកាហ្គោ​​ដោយ​​ជើង​សិប្បនិមិ្មត
​​​​សារព័ត៌មាន​បរទេស​​ផ្សាយ​​​​ថា ​​លោក​​សេក វ៉ាវទ័រ​ អាយុ​​៣១​ឆ្នាំ ​វិស្វករ​​​ផ្នែក​​សូហ្វ​វែរ៍ ​នៅ​ទី​ក្រុង​​​ប៊ីអេ​ត​ ​រដ្ឋ​វ៉ាស៊ីន​តោន​​ បានប្រើ​ជើង​​សិប្ប​និមិ្មតបង្ហាញ​នៅ​ចំពោះ​មុខ​​មហា​ជន​​ជា​​​លើក​ដំបូង​​​​ដោយ​ដើរ​ឡើង​​ជណ្ដើរ​​​​អគារ​​​វីល​លីស​​ ថាវ​វើ​​ក​ម្ពស់​១០៣ជាន់​ ក្នុងទីក្រុង​ស៊ីកាហ្គោ​ ។​​ បុរស​​នោះ​​​​​ជាមនុស្សដំបូង​​អាច​​​ឡើង​លើ​អគារ​​ខ្ពស់​​ដោយ​​ប្រើ​ជើង​សិប្បនិមិ្មតខាង​ស្ដាំ​​​គួប​ផ្សំ​​​នឹង​ជើង​​ធម្មតារបស់​​ខ្លួន​​ ។

ឧទ្ធ​ម្ភាគចក្រ​ដឹក​ប្រធានា​ធិប​តី​អាមេរិកចុង​ក្រោយ

Posted: 08 Nov 2012 10:43 PM PST

ឧទ្ធ​ម្ភាគចក្រ​ដឹក​ប្រធានា​ធិប​តី​អាមេរិកចុង​ក្រោយ
ឧទ្ធ​ម្ភាគ​ចក្រ​ ម៉ារីន វ័ន បាន​ដឹក​លោក​បារ៉ាក់ អូបា​ម៉ា ប្រធានា​ធិបតី​​របស់​អាមេរិក ចាក​ចេញ​ពី​សេត​វិមាន​ ដើម្បី​ទៅ​ស្វែង​រក​សំឡេង​បោះ​ឆ្នោត​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​ នៃ​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ ។ ​ទី​បំផុត​លោក​អូបាម៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នា​ធិប​តី​អា​មេរិក​ជា​ថ្មី​ ៕

ការ​ចំ​ណាយ​ឆ្នាំ​២០១៣ ​ត្រូវរក្សា​ក្នុង​កម្រិត​សម​ស្រប​ដោយ​​​ក្បិត​ក្បៀត​ និង​សន្សំ​សំ​ចៃ​

Posted: 08 Nov 2012 10:38 PM PST

ពិធី​​សិក្ខា​​សាលា​រដ្ឋ​សភា​
រាជធានីភ្នំពេញ ៖ ​តាម​គោល​នយោ​បាយ​​របស់​រដ្ឋា​ភិបាល​​ចំពោះ​ការ​ចំណាយ​ឆ្នាំ​២០១៣ គឺ​​ត្រូវ​រក្សា​កម្រិត​​សម​ស្រប​​ ដោយ​សន្សំ​​សំ​ចៃ ​និងក្បិត​ក្បៀត​​ ដើម្បី​ឱ្យ​​ការ​ចំណាយ​របស់​យើង​​បម្រើ​​ឱ្យ​គោល​នយោ​បាយ​ និង​សកម្ម​ភាព​ការ​ងារ​សំខាន់​ៗ ដែល​ចាំ​បាច់ និង​ប្រកប​ដោយ​​ភាព​ស័ក្តិ​​សិទ្ធិ និង​ប្រសិទ្ធ​ភាព ។ នេះ​ជា​ប្រសាសន៍​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី គាត ​ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និងហិរញ្ញវត្ថុ​​ជា​

ប្រ​ជា​ពលរដ្ឋ​ក្រុង​​សួង​ជាង​៩០០​នាក់ ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​ប្រភេទ​ថ្មី

Posted: 08 Nov 2012 10:34 PM PST

ប្រជា​ពលរដ្ឋ​ដែល​មក​ទទួល​អត្ត​សញ្ញាណ​​ប័ណ្ណ​ប្រភេទ​ថ្មី​
ខេត្ត​កំពង់​ចាម​ ៖ ​«​កូន​កំលោះ ​ក្រ​មុំ​​ដែល​​រៀប​មង្គល​ការ​​ដោយ​មិន​បាន​ចុះ​​អេ​តា​ស៊ី​វិល ត្រូវ​បាន​ចាត់​ទុក​ប្រៀប​នឹ​ង​គូ​សង្សារ​ ហើយ​មិន​ទាន់​ត្រឹម​ត្រូវ​​តាម​ទម្រង់​ច្បាប់​នោះ​ទេ»​ ។ នេះ​ជា​ប្រ​សាសន៍​​របស់​លោក​ ជា សុខ​រិទ្ធ អភិបាល​ក្រុង​សួង​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​អត្ត​សញ្ញា​ណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រ​ជា​ពលរដ្ឋ​​ជាង​៩០០​នាក់ ​នៅ​សា​លា​ក្រុង​សួង​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១២ ។

ព្រះ​ចៅ​អធិ​ការ​វត្ត​ដូន​ម៉ៅ​​ដាំ​កូន​​ឈើ និង​ចែក​ជូន​ប្រជា​ជន​​ជាង​​7.000ដើម

Posted: 08 Nov 2012 10:30 PM PST

ព្រះ​ចៅ​អធិ​ការ​វត្ត​ដូន​ម៉ៅ​​ដាំ​កូន​​ឈើ និង​ចែក​ជូន​ប្រជា​ជន
​ខេត្ត​កំពង់​ចាម ៖​ ដើម្បី​ឲ្យវត្ត​បទុម​មុនី​រង្សី​​ហៅវត្ត​ដូន​ម៉ៅ​ ស្ថិតនៅភូមិដូន​ម៉ៅ​ក្រោម​ ​ឃុំ​ទន្លេបិទ ​ស្រុក​ត្បូង​ឃ្មុំ​ ​កាន់​តែ​មាន​បរិ​ស្ថាន​ស្រស់​បំព្រង​នោះ​ ​​ព្រះចៅ​អធិការ​វត្ត​បាន​​បំផុស​ការ​ដាំ​កូន​​ឈើ និង​ចែកជូន​ដល់​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​​យកទៅ​ដាំតាម​លំនៅ​ឋាន​សរុប​ទាំង​អស់​រហូត​​​ដល់ទៅ​ជាង​​៧.០០០​ដើម​ នៅ​ព្រឹក​​ថ្ងៃទី​៨​ វិច្ឆិកា​ ២០១២ ​។

ប្រជា​ពល​រដ្ឋ​រួម​សហ​ការ​គ្នា​ប្រមូលថវិកា​​ជួស​ជុល​ផ្លូវ​លំ​ដែល​បាន​ខូច​ខាត​

Posted: 08 Nov 2012 10:28 PM PST

ផ្លូវ​លំ​ដែល​ប្រជា​​ពល​រដ្ឋ​សហ​ការ​​​ប្រមូល​ថវិកា​គ្នា​​ជួស​ជុល​ផ្លូវ​
ខេត្ត​ប៉ៃលិន ៖ ​ដោយ​មាន​ការ​លំបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ដឹក​កសិ​ផល​ចេញ​ពីភូមិ និង​ចម្ការ​របស់​ពួកគេ ទើប​​ប្រជា​ពល​ដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ ភូមិ​អូររអិល ​​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​បាន​ខិតខំ​ប្រឹងប្រែង​​រួម​សហ​ការ​គ្នា​ប្រមូល​​​ថវិកា​ដើម្បី​ជួស​ជុល​ផ្លូវ​លំ​មួយ​ខ្សែដែល​​​ខូច​ខាត ​ដោយ​​ក្រាល​ក្រួស​ក្រហម​​​មាន​​បណ្តោយ​​ប្រវែង​​២.១០០​ម៉ែត្រ ​និង​ទទឹង​៤​ម៉ែត្រ ហើយផ្លូវលំ​នេះ​បាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​​បង្ហូរ​

មនុស្ស​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ការ​បាក់​អគារ​មួយ​នៅ​រដ្ឋ​ធា​នី​ហ្គាណា​

Posted: 08 Nov 2012 10:27 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែង​អគារ​បាក់​
កង​ទាហាន​អីុ​ស្រា​អែល​មួយ​ក្រុម​បាន​ទៅ​ដល់​ទី​ក្រុង​ អាក់​ក្រា​ រដ្ឋ​ធានី​​ហ្គាណា កាល​ពី​ថ្ងៃទី​៨ វិច្ឆិកា ដើម្បី​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ ក្រោយ​កា​រ​បាក់​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​​កម្ពស់​៤​ជាន់​មួយ​ កាល​ពី​​ពេល​មុន​នេះ​មក ។ សាក​សព​មនុស្ស​៩​នាក់​ត្រូវ​បាន​ទាញ​យក​ចេញ​ពី​គំនរ​​បាក់​បែក​រួច​ហើយ​ ។

អ្នក​ពាក់​ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ស្រអែម​៣​នាក់​សុំ​បំភ្លឺ​

Posted: 08 Nov 2012 10:26 PM PST

អ្នក​ពាក់​ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ស្រអែម​៣​នាក់​សុំ​បំភ្លឺ​

ទៅរក​​កង្កែប​បាត់​ខ្លួន​ពីផ្ទះ​៣​ថ្ងៃ​ប្រទះឃើញ​សពអណ្តែត​ទឹកបឹង

Posted: 08 Nov 2012 10:24 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកណ្តាល​ ៖ បុរសម្នាក់បានចេញពីផ្ទះទៅរកក​ង្កែប​ ហើយបាត់ខ្លួន​​​៣ថ្ងៃ មិនឃើញ​ត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃទី៨ វិច្ឆិកា​​២០១២ ​ទើបប្រទះឃើញសពអណ្តែត​​ទឹក​​​បឹងមួយកន្លែងឈ្មោះបឹង​ទួលអំពិល ​ស្ថិតក្នុង​​​​ភូមិដីឥដ្ឋ​​ផុស ​ស្រុកកៀន​ស្វាយ ។ ​​​សព​​រងគ្រោះឈ្មោះ​សាវុធ ​ថាច ភេទប្រុស ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ​ស្រុកកៀនស្វាយ ។

ការផ្លាស់ប្តូរ ​និង​ពង្រីក​បណ្តាញ​​ទឹកស្អាត​ក្នុងក្រុងពោធិ៍​​សាត់កំពុង​ដំណើរ​ការ​​ជិត​ដល់ទីបញ្ចប់ហើយ

Posted: 08 Nov 2012 10:19 PM PST

ការផ្លាស់ប្តូរ ​និង​ពង្រីក​បណ្តាញ​​ទឹកស្អាត​ក្នុងក្រុងពោធិ៍​​សាត់កំពុង​ដំណើរ​ការ​​ជិត​ដល់ទីបញ្ចប់ហើយ
ខេត្តពោធិ៍​សាត់ ៖ ការផ្លាស់ប្តូរ​​ និងពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ក្នុងក្រុងពោធិ៍​សាត់ ជា​ជំនួយ​ឥតសំណង​​ពីប្រជាជន​​ជប៉ុន​ដែល​ជាសក្ខី​ភាព​នៃមិត្ត​ភាព​​ និងកិច្ចសហ​ប្រតិបត្តិ​ការ​​រវាងប្រទេស​​ជប៉ុន​​ និងព្រះ​រាជាណាច​ក្រ​​កម្ពុជាឆ្នាំ២០១២ បាននិងកំពុង​ដំណើរ​ការ​ជិតរួចរាល់​​ជាស្ថាពរ​​ហើយ ។

គណៈ​កម្មា​ធិ​ការ​​អចិន្ត្រៃ​​យ៍​រដ្ឋ​សភា បើក​កិច្ច​ប្រជុំ​​ពិភាក្សា​​ និង​អនុម័ត​​របៀប​​វារៈ

Posted: 08 Nov 2012 10:15 PM PST

រាជ​ធានី​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី៧ វិច្ឆិកា ឆ្នាំ​២០១២ គណៈ​កម្មា​ធិ​ការ​​អចិន្ត្រៃ​យ៍​រ​ដ្ឋ​សភា បាន​បើក​កិច្ច​ប្រជុំ​​ក្រោម​អធិ​បតី​ភាព​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា លោក​បណ្ឌិត ងួន ញ៉ិល អនុ​ប្រធាន​ទី​១ និង​លោក​ជំទាវ​​ ឃួន សុដារី អនុ​ប្រធាន​​ទី​២ ។ កិច្ច​​ប្រជុំ​បាន​​ធ្វើ​ការ​ពិនិត្យ​​ពិភាក្សា​​លើ​របៀប​វារៈ​ដែល​នឹង​​ត្រូវ​ដាក់​បញ្ចូល​ពិភាក្សា​​​ និង​អនុ​ម័ត​ក្នុង​​សម័យ​ប្រជុំ​​រដ្ឋ​សភា​លើក​ទី

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!