Koh Santipheap Daily

Koh Santipheap Daily


ព្រឹក​ស្អែកនេះ ព្រះ​រាជ​​ពិធី​អុជទាន​ជ័យ​នៃ​បុណ្យ​​ឯករាជ្យ​ជាតិ​ចាប់​ផ្តើម​អធិកអធម

Posted: 07 Nov 2012 11:59 PM PST

​ព្រះ​រាជាធិបតី​​ព្រះបរម​នាថ នរោត្តម សីហមុនី  ក្នុងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០១១កន្លងមក
រាជធានីភ្នំពេញ​​​​ ៖ ព្រឹកស្អែកនេះ​​​​រាជ​រដ្ឋាភិ​បាល​កម្ពុជា ព្រមជាមួយ​ស្ថាប័ន​កំពូល​ៗ រដ្ឋ​សភា​​ ព្រឹទ្ធ​សភា ក្រសួង មន្ទីរ​ អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រជាពលរដ្ឋ​​ និង​​សិស្សានុសិស្ស​​​​​ប្រារព្ធ​​​ពិធីបុណ្យ​​​​ឯករាជ្យ​ជាតិ​​​​ដ៏​មហោឡារិក​លើកទី​​៥៩ ​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១២) នៅទី​លាន​​​បូជនីយ​កិច្ចវិមាន​​ឯករាជ្យ ​រាជធានីភ្នំពេញ ​នាវេលាម៉ោង​​​​​៧​ថ្ងៃ​ទី​​​៩ វិច្ឆិកា ​២០១២ ​​ក្រោម​ព្រះ​រាជាធិបតី​​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​​មហា​ក្សត្រ​​​​នៃព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេ​ច​តេជោ​គាំទ្រ​​ការ​ចូល​រួម​​របស់​សិល្ប​ករ​​ ចូល​រួម​ក្នុង​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​

Posted: 07 Nov 2012 11:58 PM PST

សម្តេច​តេជោ​គាំទ្រ​​ការ​ចួល​រួមរបស់​សិល្ប​ករ​
រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ប្រចាំ​​ផលិត​កម្ម​ រស្មីហង្ស​មាស ​លោក​ព្រាប សុវត្ថិ​ និង​លោក​ណុប ​បាយ៉ារិទ្ធ ​បាន​អះអាង​ថា សិល្ប​ករ​ល្បីៗ​ជា​ច្រើន​​នៅ​កម្ពុជា​បាន​ស្ម័គ្រ​ចិត្ត​​ចូល​រួ​ម​​ជា​សមា​ជិក​​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ហើយ​ចលនា​​នោះ​ទទួល​បាន​​ការគាំទ្រ​​ពី​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ផង​ដែរ ។

ទំពែក​ក្បាល​ ផ្នត់​ទង​ត្រ​ចៀក​​​ជា​សញ្ញា​នៃ​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង​ ​

Posted: 07 Nov 2012 11:42 PM PST


​ការ​​ស្រាវ​ជ្រាវ​ថ្មី​របស់​​ប្រ​ទេស​​ដា​ណឺ​​ម៉ាក​បាន​​បង្ហាញ​​ថា ទំពែក​ក្បាល កំណក​ខ្លាញ់​​នៅ​ជុំ​វិញ​​ភ្នែក​ ព្រម​ទាំង​សញ្ញា​នៃ​ការ​ចាស់​ទៅ​តាម​អា​យុ​ផ្សេង​ទៀត​អាច​ទស្ស​ន៍​ទាយ​បាន​ពី​ហា​នី​ភ័យ​នៃ​ជំ​ងឺ​បេះ​ដូង ។ បុគ្គល​ដែល​មាន​សញ្ញា​ចាស់​ទៅ​តាម​អាយុ​៣​ទៅ៤​យ៉ាង​ដូចជា ទំពែក​មួយ​កំណាត់​មុខ ទំពែក​ទាំង​អស់​ មាន​ផ្នត់​ទង​ត្រ​ចៀក ​ឬ​មាន​កំណក​ខ្លាញ់​ពណ៌​លឿង​នៅ​ជុំ​វិញ​ត្រ​បក​ភ្នែក ប្រ​ឈម​

មនុស្ស​​៨នាក់រងរបួស​​ដោយ​សារ​​រថយន្ត​​ក្រុង​​​បុក​ជាមួយ​រថយន្តកូរ៉េ

Posted: 07 Nov 2012 11:41 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តសៀមរាប​ ៖ យ៉ាងហោចណាស់​​មានអ្នកដំណើរ​​​​៨​នាក់ ក្នុងនោះ៣នាក់ ជា​ជនជាតិ​បរ​ទេស បាន​រងរបួសធ្ងន់​-ស្រាល​​ក្នុង​ឧបទ្ទវ​ហេតុ​​​គ្រោះថ្នាក់​ចរាចរណ៍​​​​​​រវាង​រថយន្ត​ក្រុង​ធុន​៤៥កៅអី​បុកគ្នា​ជាមួយរថយន្ត​កូរ៉េ​​ដឹកអង្ករ​កាលពី​​​ថ្ងៃ​​ទី៧ វិច្ឆិកា ២០១២ ​វេលាម៉ោង​២ និង​៥០នាទីរសៀល​​នៅលើ​កំណាត់​ផ្លូវ​លេខ៦ ត្រង់​ចំណុច​ផ្លូវបត់​ចូលទីផ្សារ​រលួស ស្ថិតក្នុង​ភូមិ​ស្ទឹង​បាគង ស្រុកប្រាសាទ​បាគង 

ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ ឈាន​ចូល​ដល់​កំពូល B ហើយ​នៅថ្ងៃ​សៅរ៍ សប្តាហ៍​នេះ​

Posted: 07 Nov 2012 11:23 PM PST

ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​
រាជធានីភ្នំពេញ​ ៖​ ​ព្រឹត្តិ​ការ​ណ៍​ប្រកួត​​​​​ជម្រុះ​​​​រក​ជើង​​ខ្លាំង​​​​ដើម្បី​​​​ដណ្តើម​ខ្សែ​​ក្រវាត់​​​អាជ្ញា​ធរ​​​​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​​​​ឆ្នាំ​​២០១៣​ ឧបត្ថម្ភ​ដោយ​​​​ស្រា​ពពែ​មាស​​​​​ដែល​ទើប​​​​​តែ​បង្កើត​​​​បាន​នូវ​​រស​ជាតិ​​​​ថ្មី​ ឈាន​​ចូល​​​​ដល់​ពូល​​​ B ​ហើយ​​​​នៅ​រាត្រី​​​​ថ្ងៃ​សៅរ៍ ទី​​​១០ វិច្ឆិកា ​​ស្អែក​នេះ​​​នៅ​​សង្វៀន​បាយ័ន​បឹង​ស្នោ​ ​។ កីឡាករ​​​​​ជើង​​ខ្លាំង​​​​​​ស្ថិត​ក្នុង​​​ពូល B ​ចំនួន​​​៦​រូប​​ ដែល​​សុទ្ធ​​តែ​​​​ជា​អ្នក​ប្រដាល់​​​​​ជំនាន់​​​​ថ្មី​នឹង​​​ធ្វើ​ការ​ប្រកួត​​ប្រជែង​​​​

មន្ត្រី​ជំនាញ​ចាត់​វិធាន​ការ​ទប់​ស្កាត់​​រថយន្ត​ដឹក​ហ្គាស​​គេច​ពន្ធ​​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត

Posted: 07 Nov 2012 11:11 PM PST

សកម្ម​ភាព​បង្ក្រាប​​រថយន្ត​ដឹក​ហ្គាស​​គេច​ពន្ធ​
ក្រុងប៉ោយប៉ែត ៖ ចាប់ពី​ព្រឹក​ថ្ងៃទី​៧ រហូត​មក​ដល់​ព្រឹក​​ថ្ងៃទី​​៨ វិច្ឆិកា ២០១២ នេះ ​ក្រុម​មន្ត្រី​​ជំនាញ​​គយ និង​រដ្ឋា​ករ​ការិយា​ល័យ​​ច្រកទ្វារ​អន្តរ​ជាតិ​​ប៉ោយប៉ែត ​បាន​ចុះ​ទប់​ស្កាត់​​រថយន្ត​ដឹក​ហ្គាស​​គេចពន្ធ​​ដែល​ក្រុម​ឈ្មួញ​​លួច​នាំ​​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ។

ម៉ន សាម៉េត មិន​ហ៊ាន​កំណត់​ជោគ​វាសនា​របស់​ខ្លួន​ពេល​ជួប​ដៃ​គូចាស់​

Posted: 07 Nov 2012 10:52 PM PST

ម៉ន សាម៉េត (ឆ្វេង) និងសួង សុវណ្ណថា
រាជ​ធានី​ភ្នំ​​ពេញ​ ៖​ នៅល្ងាចថ្ងៃសុក្រ​ ទី​​៩ វិច្ឆិ​កា នេះ កីឡា​ករ​ជើង​ខ្លាំង ម៉ន សាម៉េត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា​​​ នឹងឡើង​សង្វៀន​​​ទូរ​​​ទស្សន៍​​​​បាយ័ន​​បឹង​​ស្នោ​ជា​ថ្មីម្ដង​ទៀត​ជា​មួយ​ដៃគូចាស់ គឺកីឡាករ​ សួង សុវណ្ណថា មក​ពី​ក្លិប​ក្រសួង​ការ​​​ពារ​ជាតិ​ ។ ប៉ុន្តែ​លោក​បែរ​ជា​អះ​អាង​ថា មិន​ហ៊ាន​កំណត់​ជោគ​​វា​ស​​នា​​របស់​​ខ្លួន​ ពី​​ការ​ចាញ់​ឈ្នះ​ទៅវិញ បើទោះ​ជា​ក្នុង​ជំនួប​​ប្រកួត​គ្នា​លើក​ចុង​ក្រោយ​ លោកបាន​ឈ្នះ​ពិន្ទុ​

រថយន្ត​៣​គ្រឿង​បុក​ត​គ្នា​​នៅ​ស្តុប​ផ្សារ​អូរឫស្សី រថយន្ត​បុក​ក្រោយ​គេ​​ជា​អ្នក​ចេញ​សំណង

Posted: 07 Nov 2012 10:45 PM PST

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ឡិច​ស៊ីស GS300 ពណ៌​ខ្មៅ​ ខណៈមក​ដល់​ស្តុប​​ជាន់​ហ្វ្រាំង​ប្រថុច​ញ៉ុច​ពេក​ធ្វើ​ឱ្យ​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស្ករ បុក​ពី​ក្រោយ​ រួច​ត្រូវ​រថយន្ត​កាម​រី​ហាយ​ប្រ៊ីត ពណ៌​ស បុក​​ពី​ក្រោយ​ត​គ្នា​៣​គ្រឿង​​នៅ​ចំណុច​ស្តុប​ផ្សារ​អូរ​ឫស្សី តាម​​មហា​វិថី​ព្រះ​មុនី​រ៉េត ​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ​កាល​ពី​​វេ​លា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ។

Galaxy Note II អង្រួន​​បេះ​ដូង​តារាល្បីៗ​ដោយ​បច្ចេក​វិទ្យា​ទំនើប

Posted: 07 Nov 2012 10:45 PM PST

Galaxy Note II អង្រួន​​បេះ​ដូង​តារាល្បីៗ​ដោយ​បច្ចេក​វិទ្យា​ទំនើប
លក្ខណសម្បត្តិ​ដ៏អស្ចារ្យរបស់​ Galaxy Note​ II​ ស៊េរីទំនើបនិងជា​ Smartphone ជំនាន់​ចុង​ក្រោយ​បង្អស់​​របស់ Samsung ដែល​ជាកូន​កាត់​រវាង​ Smartphone និង​ Tablet ​មិន​ត្រឹម​តែ​ទាក់​ទាញ​​មនុស្ស​សម័យ​ថ្មី​ជា​មួយ​នឹង​បច្ចេក​វិទ្យាទំនើបៗ​​និង​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​កម្សាន្ត​ឥត​ព្រំដែន​ដ៏សែន​សម្បូរ​បែប​​មិន​​ចេះជិន​ណាយក៏ច្រើន​ មិន​អាច​កាត់​ថ្លៃ​បាន​​ ។

ឡៅ ស៊ីណាត និង​ឡុង សុវណ្ណឌឿន ជួប​គ្នា​នៅ​លើ​រេញ CTN ថ្ងៃ​អាទិទ្យ​សប្តាហ៍​​នេះ ​បន្ទាប់​ពី​ខក​ខាន​កាល​ពី​សប្តាហ៍​មុន​

Posted: 07 Nov 2012 10:35 PM PST

ឡៅ ស៊ីណាត (ឆ្វេង) និង​ឡុង សុវណ្ណឌឿន
រាជ​ធានី​ភ្នំពេញ​ ៖ ការ​ជួប​ប្រកួត​​​គ្នា​រវាង​​ឡៅ ស៊ីណាត មក​ពី​ក្លិប​កង​ទ័​ព​​ពិសេស​​ឆត្រ​យោង​៩១១ និង​ឡុង​​ សុវណ្ណ​ឌឿន មក​ពី​ក្លិប​​​សាល​វ័ន្ត​កីឡា ​នៅ​លើ​​សង្វៀន​​ទូរ​ទស្សន៍​​ CTN នា​ថ្ងៃ​អាទិត្យ​​ទី​១១ វិច្ឆិកា ខាង​មុខ​​នេះ​​​មិន​​អាច​ខក​ខាន​ដូច​កាល​ពី​​សប្តាហ៍​​មុន​ទៀត​ឡើយ ។ រវាង​គូ​នេះ​​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​​មុន​ត្រូវ​បាន​គេ​ផ្គូ​ផ្គង​​ឱ្យ​ជួប​ប្រកួត​គ្នា​រួច​​ម្តង​​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​​លុប​ចោល​វិញ​​ ​ដោយ​សារ​តែ​​ឡៅ

បាញ់​ប្រហារ​នៅ​មូស្គូ​​ស្លាប់​5នាក់​

Posted: 07 Nov 2012 10:33 PM PST

យោង​តាម​​ម៉ាស៊ីន​​​ឃោសនា​​​ក្នុង​ស្រុក​ថា ​ជន​ប្រដាប់​អាវុធ​​​​ម្នាក់​បាន​​សម្លាប់​​​មនុស្ស​​​៥​នាក់​​​​ កាល​ពី​​​ថ្ងៃទី​​​៧ វិច្ឆិកា ​ក្នុង​ការ​បាញ់​ប្រហារ​​​មួយ​នៅ​ឃ្លាំង​​ស្តុក​​ទំនិញ​​ស្ថិត​នៅ​ភាគឦសាន​​ក្រុ​ង​មូ​ស្គូ​ ។​ទីភ្នាក់​ងារ​​ព័ត៌​មាន​​​​រុស្ស៊ី​​​RIA NOVOSTI រាយ​ការណ៍​​ថា មនុស្ស​​​៥នាក់​​​គឺ​បុរស​​​៣នាក់​​​​ និង​នារី​​២នាក់​​បាន​​ត្រូវ​ស្លាប់​​​​​ក្នុង​ការ​បាញ់​ប្រហារ​​មួយ​ដែល​កើត​មាន​​​នា​វេលា​ម៉ោង​​​១០​ព្រឹក​​ម៉ោង​ក្នុងស្រុក​​​នៅ​ឯ​​​ឃ្លាំង​​​​​​​

សាលា​សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​៣​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ចំនួន​៦៦​សន្លឹក​ជូន​ប្រ​ជា​ពលរដ្ឋ​

Posted: 07 Nov 2012 10:30 PM PST

សាលា​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ជូន​ប្រជា​ពលរដ្ឋ​
រាជ​ធានីភ្នំពេញ​ ៖ នៅ​សា​លា​សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ វិច្ឆិកា ២០១២ បាន​រៀប​ចំ​ពិធី​ចែក​​អត្ត​សញ្ញា​ប័ណ្ណ​គំរូ​ថ្មី​ចំនួន​​៦៦​សន្លឹក​​ជូនដល់​ប្រ​ជា​​ពលរដ្ឋ​​​ក្នុង​មូល​ដ្ឋាន ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ចែក​ដោយ​ផ្ទាល់​ដៃ​ពី​លោក លាវ ស៊ុន​លី ចៅ​សង្កាត់ផ្សារ​ដេប៉ូទី៣​ និង​លោក ផាត់ សា​រ៉ាន់ ប្រធាន​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​៣ ។

SUBARU រក​ឃើញ​អ្នក​ដាក់​បាត​ដៃ​លើ​រថយន្ត​រយៈ​ពេល​​3យប់​4ថ្ងៃ​​ ឈ្នះ​រង្វាន់​រថយន្ត​SUBARUម៉ូដែល​ទំនើប​ដែល​មាន​តម្លៃ​ជាង​6​ម៉ឺន​ដុល្លារ​

Posted: 07 Nov 2012 10:30 PM PST

សិង្ហ​បុរី​ ៖ ក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​១១​របស់​ក្រុម​ហ៊ុន​Motor Image​​​ថ្ងៃ​ទី​២៧​ ខែ​តុលា​កន្លង​មក​ បាន​រៀប​ចំ​ពិ​ធី​ប្រកួត​ប្រជែង​ឈរ​ដាក់​បាត​ដៃ​លើ​រថ​យន្ត​ ដើម្បី​រក​អ្នក​ដែល​ឈរ​បាន​​យូរ​​ជាង​​គេ​​ ក្នុង​​នោះ​ជន​ជាតិ​កម្ពុជា​១០​នាក់​ ក្នុង​ចំណោម​មនុស្ស​៤០០​នាក់​មក​ពី​ប្រទេស​ចំនួន​១០​បាន​ចូល​រួម​ប្រកួត​ដណ្តើម​រង្វាន​់​ធំ​រថ​យន្ត​​ SUBA​RU Forester 2.5XT មួយ​គ្រឿង​ដែល​មាន​តម្លៃ​ ៦១.០០០​ដុល្លារ​អាមេ​​រិក​​​ ។

រថយន្ត​ហាយ​ឡែន​ឌ័រ​​ចងកំហឹង​នឹង​របាំង​ដែក​ដាច់​កង់​ឆ្វេង​

Posted: 07 Nov 2012 10:25 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជធានីភ្នំពេញ ៖ រថយន្ត​ហាយឡែន​ឌ័រ​មួយ​គ្រឿង​ពណ៌​​ទឹក​ប្រាក់ ​​បា​នចង​កំហឹង​ នឹង​របាំង​ដែក​ចែក​ផ្លូវ​លើ​កំណាត់​​វិថី​​ព្រះសីហនុ​ខាង​កើត​ក្រុម​ហ៊ុន​​ម៉ូប៊ីថែល ក្នុង​សង្កាត់​ចតុ​​មុខ ​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​​ថ្ងៃទី​​៧ វិច្ឆិកា ២០១២ ​បណ្តាល​​ឱ្យ​រប៉ើក​របាំង​​ដែក​អស់​ពីរផ្ទាំង​ និង​ដាច់​កង់​រថយន្ត​ខាង​ឆ្វេង ។

​ម្ដាយ​ និងកូន​​​ត្រូវ​ឃ្មុំ​ដេញ​ទិច​​រត់គេចពេញចម្ការ​​ពោត​រហូត​សន្លប់

Posted: 07 Nov 2012 10:15 PM PST

​ម្ដាយ​ និងកូន​​​ត្រូវ​ឃ្មុំ​ដេញ​ទិច​​រត់គេចពេញចម្ការ​​ពោត​រហូត​សន្លប់
ខេត្តប៉ៃលិន ៖ ​ស្រ្តី​​ជា​ម្ដាយ​ និងកូន​​ប្រុស​តូច​​ម្នាក់បាន​ត្រូវ​​សត្វ​ឃ្មុំ​​ដេញទិច​ជាច្រើនមេ ​បណ្ដាល​ឱ្យ​​សន្លប់បាត់ស្មារតី​នៅ​នឹង​កន្លែង​ត្រូវ​បាន​ប្ដី និង​អ្នក​​ជិត​ខាង​​​ជាកម្មករ​ដូចគ្នា​​​ឃើញ​ទាន់​​ក៏​​ដឹក​តាម​ម៉ូតូ​យក​​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​បង្អែក​​​ខេត្តប៉ៃលិន​​​​ទាន់ពេល​វេលា​​​ និងបាន​​​រួច​ផុត​​ពី​ការ​ស្លាប់​​​ ។

ខណ្ឌ​ឫស្សី​កែវ ជួប​ប្រជុំ​​ពង្រឹង​សន្តិ​សុខ​ និង​រៀបចំ​សណ្តាប់​ធ្នាប់​​ក្នុង​កិច្ច​​ប្រជុំ​អាស៊ាន​

Posted: 07 Nov 2012 10:10 PM PST

ពិធី​ប្រជុំ​ពង្រឹង​សន្តិ​សុខ និង​រៀបចំ​សណ្តាប់​ធ្នាប់​
រាជធានីភ្នំពេញ ៖ កាលពី​​​រសៀល​ថ្ងៃទី​​៥ វិច្ឆិកា ​២០១២ ​គណៈ​​បញ្ជា​ការ​​​ឯក​ភាព​ខណ្ឌ​​ឫស្សី​កែវ ​បាន​ជួប​​ប្រជុំ​​ប្រចាំ​ខែ​ជា​មួយ​មន្ត្រី​​រាជ​ការ​​ជុំ​វិញ​សាលា​​ខណ្ឌ​ ដើម្បី​​ពង្រឹង​​សន្តិ​​សុខ​ សណ្តាប់​ធ្នាប់​​របៀប​រៀប​រយ​សាធារណៈ​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​ ជំរុញ​ការ​អនុ​វត្ត​គោល​នយោ​បាយ​​​ភូមិ​-សង្កាត់​​មាន​​សុវត្ថិ​ភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង និង​ដោះ​ស្រាយ​​បញ្ហា​ទំនាសជូន​ប្រជា​ពលរដ្ឋ ។ ​កិច្ច​ប្រជុំ​នេះ​​ក្រោម​

ក្រោយ​ជាប់​​ឆ្នោត​​ជា​ថ្មី​​លោក​អូបាម៉ា​​​អំពាវ​នាវ​​ដល់​សភា​​ឱ្យ​ឯក​ភាព​គ្នា​

Posted: 07 Nov 2012 10:09 PM PST

លោក​អូបាម៉ា​​​​និង​លោក​​JOHN BOEHNER ជា​​អ្នក​​សាធារណរដ្ឋ​​​​មួយ​រូប
ក្រោយ​ការ​​​​ប្រកាស​ពី​ជោគ​ជ័យ​​​របស់​លោក​ក្នុង​​ការ​បោះ​ឆ្នោត​​​​ប្រធានាធិបតី​​​អាមេរិក​​​ សុន្ទរ​កថារបស់​លោក​​​បារ៉ាក់​ អូបាម៉ា​​​​កាល​ពី​​​ថ្ងៃទី​​​៦ វិច្ឆិកា ​នៅ​មុខ​បណ្តា​​អ្នក​គាំ​ទ្រ​​​លោក​ឯ​ទី​ក្រុង​​​ស៊ីកា​ហ្គោ​ គឺ​ផ្តោត​​ជុំវិញ​​គំនិត​​​ដែល​ថា​ប្រជាជន​​​អាមេ​រិក​​​​​​មាន​ការ​​​ខ្វែង​គំនិត​គ្នា​​ខ្លាំង​​ដែល​គេ​ពុំ​ចង់​​ជឿ ។

ជន​ខិល​ខូច​យក​ឈ្មោះ​លោក​អ៊ិត​ សេដ្ឋា ​​​បោក​ប្រាស់​​​​​ពល​រដ្ឋ​តាម​ខេត្ត​បាន​រាប់​ម៉ឺន​ដុល្លារ​​

Posted: 07 Nov 2012 10:00 PM PST

អ្នកនាងយុគ ចិន្តា និងលោកអ៊ិត សេដ្ឋា
រាជធានី​ភ្នំពេញ​ ៖ ពិធី​ករ​ចាស់​វស្សា​របស់​​ស្ថា​នីយ​ទូរ​ទស្សន៍​CTN លោក​អុិត​ សេដ្ឋា ​បាន​អះ​អាង​ថា​លោកបាន​ប្រកាស​ជា​សាធារណៈ​តាម​កញ្ចក់​ទូរ​ទស្សន៍​​កាលពី​​សប្តាហ៍​មុន​ដើម្បី​ការ​ពារ​ខ្លួន​ជាមុន​ ខណៈ​​​មាន​ជន​ខិល​ខូ​ច​មួយ​ចំនួន​​ប្រើ​ឈ្មោះ​លោក​ទៅ​បោក​ប្រាស់​​ប្រជា​ពលរដ្ឋ​នៅ​តាម​​បណ្តាខេត្ត​មួយ​ចំនួន ។

នាង​យក​ស្រា​ឱ្យ​ប្រុស​ស្នេហ៍​ផឹក​ពេល​ស្រវឹង​ចាប់​នាង​រំលោភ​មិត្ត​ភក្តិ​ទ្រាំ​មិន​បាន​រំលោភ​ដែរ​

Posted: 07 Nov 2012 09:50 PM PST

ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​ពីរនាក់​ជា​បុគ្គ​លិក​កាស៊ី​ណូ​អេម​ភើ​​រ៉េ ​ដែលបាន​រួម​គ្នា​ចាប់​រំ​លោភ​​នារី​ម្នាក់​រហូត​បាន​សម្រេច​នៅ​ក្នុង​​បន្ទប់​កាស៊ីណូ​ ស្ថិត​នៅ​ភូមិបាវិត​កណ្តាល​​ សង្កាត់​​បាវិត ក្រុង​បាវិត ​ត្រូវសមត្ថកិច្ច​​​នគរបាល​ក្រុងបាវិត​​សហ​ការ​​ជាមួយ​មន្ត្រី​នគរបាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​​នៃ​​ស្នង​ការ​​ដ្ឋាន​​នគរបាល​ខេត្ត ​ឃាត់​ខ្លួន​​​​​​បាន​ភ្លាម​ៗ​រួច​​​កសាង​សំណុំ​រឿង​ ដើម្បី​​ចាត់​ការ​​តាម​ច្បាប់​ ។

ឪពុក​តិរច្ឆាន​រំលោភ​កូន​ស្រី​តូច​អាយុ​10​ឆ្នាំ

Posted: 07 Nov 2012 09:40 PM PST

​បរុស​ជា​ឪពុក​ចិត្ត​តិរច្ឆាន
ខេត្តបាត់​ដំបង​ ៖​​បុរ​សម្នាក់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ ក្រោយពី​​បែក​ធ្លាយ​​រឿង​អាស្រូវ​​រំ​លោភ​​​កូន​ស្រី​​ខ្លួន​ឯង​​​អាយុ​១០​ឆ្នាំ ​កាល​ពី​វេលា​ម៉ោង​​​៩​យប់​​ថ្ងៃទី​​៥ វិច្ឆិកា ​នៅ​ឃុំ​​អូរ​ដា ​ស្រុក​កំរៀង ​ខណៈ​ប្រពន្ធ​​​រវល់​ទៅ​​​ច្រូត​ស្រូវ​​នៅ​ឯស្រែ​​ឆ្ងាយ​​ដាច់​​ស្រយាល​​ពី​ផ្ទះ​ ។ ​មន្ត្រីការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​​ឱ្យ​ដឹងថា ​បុរស​​ប្រមឹក​​រំ​​លោភ​​កូន​ស្រី​​ខ្លួន​​ឯង​នេះ​ឈ្មោះ​​លន់ ​តឿ អាយុ​​​២៩ឆ្នាំ ​។​ ​

សាលាឧទ្ធរណ៍​កាត់​ក្តី​សំណុំ​រឿង ជា វិជ្ជា - យ៉ោម បុប្ផា ខណៈ​សាលា​ដំបូង​រាជ​ធានី​កាត់​ក្តី​រឿង​ចាប់​ជំរិត​កូន​លោក សូ ផន

Posted: 07 Nov 2012 09:30 PM PST

ខាង​ឆ្វេង​ជា​​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​កូន​ប្រុស​លោក សូ ផន  
រាជធានី​ភ្នំពេញ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​កាលពីព្រឹក​​ថ្ងៃទី​​៧ វិច្ឆិកា ​បាន​លើក​យក​​សំណុំ​រឿង​​ចាប់ជំរិត​​កូន​​​លោកសូ ផន ​អនុ​រដ្ឋលេខាធិការ​​ក្រសួងមហា​ផ្ទៃ​​​មកបើក​​សវនា​ការ​​ជំនុំ​ជម្រះ​​ទោស​​លើ​ជន​ដៃ​ដល់​​ត្រូវ​ចោទ​​​ទាំង​នៅ​​ក្នុង​​ឃុំ និងនៅ​ក្រៅ​ឃុំ ។ ​​​ស្របពេល​​គ្នា​នេះ​ដែរ​​​សាលា​ឧទ្ធរណ៍​​ក៏បានបើក​សវនាការ​​​លើ​សំណុំ​​រឿង ជា វិជ្ជា​​ សំណុំរឿង​​លោកស្រី គន្ធា​​ បូរី ​​និង​សំណុំរឿង​​​​ស្ត្រី​បឹង​កក់​​ម្នាក់​ឈ្មោះ​

តុលា​កា​រសម្រេច​ឃុំ​ខ្លួន​ក្រឡា​បញ្ជី​សាលា​ដំបូង​ម្នាក់​ពី​ប​ទជ្រៀ​តជ្រែក​ខុស​ការ​ងារ

Posted: 07 Nov 2012 09:20 PM PST

ខេត្ត​សៀម​រាប ៖​ ចៅក្រម​ស៊ើ​ប​សួរ​សាលា​ដំបូង​​ខេត្ដ​​ ​កាល​ពី​ព្រឹក​​ថ្ងៃ​៧​ វិ​ច្ឆិកា​ បាន​​សម្រេច ​​​​ឃុំខ្លួន​​ដាក់​​ពន្ធ​នាគា​រ​ជា​​បណ្ដោះ​អាសន្ន​​ក្រឡា ប​ញ្ជី​​ លោក​សូត្រ​ ហ្សឺ​ឌី​ ដោយ​​​បង្វែ​រ​បទ​​ចោទ​ពី​​​បទ​ឆ​​​បោក​​និង​កំហែង​យក ​ទៅ​ជា​បទ​ជ្រៀត​​ជ្រែក​​ដោយ​​ខុស​​នៅ​ក្នុង​​ការ​បំពេញ​មុខ​ងារ​សាធារណៈ​​វិញ ​។

កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ត្រៀម​កម្លាំង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

Posted: 07 Nov 2012 09:10 PM PST

មធ្យោ​បាយ​ដែល​ត្រូវ​បំពាក់​ដល់​កងកម្លាំងសម្រាប់​ការ​ពា​រសន្តិ​សុខ​កិច្ច​ប្រជុំ 
រាជធានីភ្នំពេញ ៖ ​​​​លោក​ឧត្តម​សេនីយ៍ទោ​យ៉ា គឹមអីុ មេបញ្ជា​​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​និង​ជា​មេបញ្ជា​ការ​កង​រាជ​អាវុធ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​ បាន​ត្រួត​ពិនិត្យ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ជា​មួយ​នឹង​មធ្យោ​បាយ​បំពាក់​ទាំង​ឡាយ​ពាក់​ព័ន្ធ​ដល់​កិច្ច​ការ​ពារ​​សន្តិ​សុខ​ សុវត្ថិ​ភាព​ កិច្ច​ប្រជុំកំពូល​អាស៊ាន​​​លើក​ទី​២១ និ​ង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា

អូ​បា​ម៉ា​​បន្ដ​កាន់​កាប់​​សេត​​វិមាន​លោក រ៉ូ​ម​នី ទទួល​​ស្គាល់​បរា​​ជ័​យ និង​​អប​អរ​​​ជ័​យ​​ជ​ម្នះ​​របស់​លោក អូបាម៉ា

Posted: 07 Nov 2012 09:00 PM PST

លោក បារ៉ាក់ អូបាម៉ា​ ថ្លែង​ទៅ​កាន់​ពល​រដ្ឋ​អាមេរិក 
ប្រធានាធិបតី​​​អាមេរិក​​​លោក​បារ៉ាក់​​​​អូបាម៉ា​​​​ត្រូវ​បាន​​ជាប់​ឆ្នោត​​​​ជា​ថ្មី​​​​​ក្នុង​ការ​បោះ​ឆ្នោត​​​កាល​ពី​ថ្ងៃទី​​៦ វិច្ឆិកា ​​។ ជ័យ​ជម្នះ​របស់​​ប្រធានាធិបតី​​នៃ​គណបក្ស​​​ប្រជាធិបតេយ្យ​​​​​លើ​លោក​មីត​​រ៉ូម​នី បេក្ខ​ជន​​​គណបក្ស​​​​សាធារណរដ្ឋ​​​​​​​ទទួល​បាន​​​​ ខណៈ​​​​​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​​​អ្នក​ទាំង​​២ ​មាន​សំឡេង​​​​យ៉ាង​​​ប្រកៀក​​ប្រកិត​​គ្នា​​បំផុត​​​ក្នុង​រដ្ឋ​​គន្លឹះ​​មួយ​ចំនួន​​​ដូច​ជា​​​រដ្ឋ​ផ្លរី​ដា ឬរដ្ឋ​ដៀជឹនៀ ។ ទោះ​បី​ជា​​យ៉ាង​ណា​ដូច​ការគ្រោង​ទុក​​​​​ទី​

ផ្អាក​ការ​សិក្សា​បណ្តោះ​អាសន្ន​នៅ​សាលា​ដែល​ជាប់​មហា​វិថី​សហព័ន្ធរុស្ស៊ី

Posted: 07 Nov 2012 08:21 PM PST

រាជ​ធានីភ្នំពេញ​ ៖ សាលារៀនមួ​យចំនួន​នៅតាមមហា​វិថីសហព័ន្ធរុស្ស៊ី​ និងសាលារៀនមួយ​ចំនួនទៀត នឹងតម្រូវឲ្យបិទ​ទ្វារជា​បណ្តោះ​​​អាសន្ន​ចាប់ពីថ្ងៃ​ទី១៦ ដល់ថ្ងៃទី២១ វិច្ឆិកា ២០១២ ដើម្បីកាត់បន្ថយ​ការកកស្ទះចរាចរណ៍ អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានលើក​ទី២១ និងកិច្ចប្រជុំពាក់​ព័ន្ធជាច្រើន​​ទៀត ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះនៅសបា្តហ៍​ក្រោយនេះ ។

ក្រុម​​យុវជន​គណបក្ស​សម រង្ស៊ី បង្ហាញ​មតិ​ និង​ដង្ហែ​ក្បួន​ថ្វាយ​ញត្តិ​ដល់ព្រះ​មហាក្សត្រ

Posted: 07 Nov 2012 08:15 PM PST

ក្រុម​​យុវជន​គណបក្ស​សម រង្ស៊ី បង្ហាញ​មតិ​ និង​ដង្ហែ​ក្បួន​ថ្វាយ​ញត្តិ​ដល់ព្រះ​មហាក្សត្រ
រាជ​ធានី​ភ្នំពេញ​ ៖ ដូចតាមការគ្រោង​ទុក​ក្រុមចលនាយុវជន​គណបក្ស​​សម​ រង្ស៊ី​ ប្រមាណ១០០​នាក់​ នៅព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១២​នេះ បានជួបជុំគ្នាសម្តែង​មតិដោយ​អហិង្សា នៅទីលានប្រជាធិប​តេយ្យ​ដែលមានទីតំាងស្ថិតនៅ​ក្រោយ​ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចំា​កម្ពុជា ក្នុង​ខណ្ឌដូនពេញ ។ បើតាមអ្នក​ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹង​ថា នៅក្នុងការជួបជុំគ្នានេះ ក៏មាន​ការ​ឃ្លំា​

និស្សិត​​យោ​ធា​ខ្មែរ​១៦១​នាក់​ធ្វើ​កម្ម​សិក្សា​តាម​បណ្តោយ​ខ្សែ​ត្រៀម​ជួរ​មុខ​ក្នុង​ទិស​ទី​១

Posted: 07 Nov 2012 07:55 PM PST

និស្សិត​​យោធា​ដែល​ធ្វើ​កម្ម​សិក្សា​តាម​ខ្សែ​ត្រៀម​
ខេត្ត​ព្រះ​វិ​ហារ​ ៖ ព្រឹក​​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១២​ និស្សិត​​យោ​ធា​ខ្មែរ​ចំនួន​១៦១​រូប ក្នុង​នោះ​ស្រី​១១​រូប ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី មាន មុន្នី នាយ​រង​វិទ្យា​ស្ថាន​កង​ទ័ព​ជើង​​​គោក ទទួល​​បន្ទុក​​ការ​ងារ​បញ្ជា​ការ​ស្វែង​យល់​នៃ​វិទ្យា​ស្ថាន​វគ្គ​ទី​១ និស្សិត​​យោ​ធា​ខ្មែរ​មក​ពី​ប្រទេស​ចិន ទៅ​បំពេញ​កម្ម​សិក្សា​នៅ​តាម​បណ្តោយ​ខ្សែ​ត្រៀម​ជួរ​មុខលើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ទិស​ទី​១​ប្រា​សាទ​ព្រះ​វិហារ ។

ដើរ​2​ម៉ោង​​កន្លះ​ក្នុង1​​សប្តាហ៍​​ជួយ​​បង្កើន​អា​យុ​បាន​​ជាង​7​ឆ្នាំ​

Posted: 07 Nov 2012 07:53 PM PST


ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​អា​មេរិក​​ជឿ​ថា ហាត់​ប្រាណ​​ដោយ​ដើរ​ត្រឹម​​តែ​២​ម៉ោង​​កន្លះ​ក្នុង​មួយ​​សប្តាហ៍​អាច​​ជួយ​បង្កើន​អា​យុ​បាន​ជាង​៧​ឆ្នាំ ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ សូម្បី​តែ​ដើរ​ញាប់​៧៥​នា​ទី​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​បង្កើន​អា​យុ​បាន​ជិត​២​ឆ្នាំ​ផង​ដែរ ។ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​ការ​វិ​ភាគ ​និង​ពិសោធ​លើ​មនុស្ស​ប្រុស​ស្រី​អា​យុ​ចាប់​ពី​៤០​ឆ្នាំ​ជាង​៦០​ម៉ឺននាក់ ។​

បុរស​​ជនជាតិ​​អង់​គ្លេស​​ម្នាក់​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​

Posted: 07 Nov 2012 07:50 PM PST

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ព្រះ​សីហនុ​ ៖ ​បុរស​ជន​​ជាតិ​អង់​គ្លេស​​ម្នាក់​បាន​ដេក​ស្លាប់​​ដោយ​សារ​តែ​ស្រវឹងស្រា​នៅ​ក្នុង​បន្ទប់​ទឹក​ផ្ទះ​​ជួល​​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​​៦ ភូមិ​​៣ សង្កាត់​លេខ​២ ក្រុង​​ព្រះ​សីហនុ ​បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​ដល់​ម្ចាស់​ផ្ទះ​កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​​៧ វិច្ឆិកា ​២០១២ ។ ជន​បរទេស​ដែល​​​​ដេក​ស្លាប់​​នេះ​​ឈ្មោះ​ NEWBY CHRISTOPER ភេទ​ប្រុស អាយុ​​៥៥​ឆ្នាំ ​ជន​ជាតិ​អង់​គ្លេស​ ​ចូល​មក​ព្រះ​រាជា​ណា​ចក្រ​

ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ចំណុច​ផ្លូវ​កោ​ង​ជ្រុល​បុករថយន្ត​មួយគ្រឿង​​​ទៀត​ស្លាប់​ម្នាក់​​របួស​ធ្ងន់​2​នាក់​

Posted: 07 Nov 2012 07:45 PM PST

ខេត្ត​​​ស្វា​យ​រៀង​​ ៖ ​​យុវ​ជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​​​ ឯ​២​នាក់​​​​ទៀត​រង​របួស​ធ្ងន់​​​បែក​ក្បាល​ បាក់​ជើង​ ដេក​​សន្លប់​លើ​​ថ្នល់​គួរ​ឱ្យ​ញាក់​សាច់​ បណ្តាល​មក​ពី​បើក​ម៉ូតូ​​​​វ៉ា​​រថយន្ត​នៅ​ចំណុច​​​​ផ្លូវ​កោង​​ជ្រុល​​ទៅ​បុក​រថយន្ត​តាក់​ស៊ី​បើក​បញ្ច្រាស​ទិស​គ្នា​​​ មួយគ្រឿងទៀត​ពេញ​ទំហឹង​​​​ធ្វើ​ឱ្យ​ម៉ូតូ​​ខ្ទាត​​ជាង​៣០​ម៉ែត្រ​​​ខូច​​ខ្ទេច​​ ​រី​ឯ​មនុស្ស​ខ្ទាត​​ចេញ​ពី​ម៉ូតូ អ្នក​បើក​បរ​បែក​ក្បាល​ ​ធ្លាយ​ពោះ​វៀន​ ស្លាប់​ភ្លាមៗ​​នៅ​កណ្តាល​​ថ្នល់

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!