Koh Santipheap Daily

Koh Santipheap Daily


អូបាម៉ា​ទទួលបាន​​សំឡេង​​គាំទ្រ​ឈ្នះដាច់​លើ​រ៉ូមនី​ក្នុង​តំណែង​​ប្រធានាធិបតី​អាណត្តិថ្មី

Posted: 06 Nov 2012 11:25 PM PST

លោកអូបាម៉ា និងរ៉ូមនី
ការ​រាប់សន្លឹក​ឆ្នោត​នៅទូទាំង​​សហរដ្ឋអាេមរិក ចាប់តាំង​ពី​ព្រឹកថ្ងៃទី​៧​ វិច្ឆិកា ២០១២ (ម៉ោងនៅកម្ពុជា)​​រហូតមកដល់ពេលរសៀល​ថ្ងៃដដែលនៃការ​ប្រកួត​​ប្រជែង​តំណែង​​ប្រធានាធិបតី​​រវាង​លោក​បារ៉ាក់ អូបាម៉ា ​និងលោករ៉ូមនី ​ឃើញ​ថា លោក​ប្រធានាធិបតី​កូនកាត់​​ស្បែកខ្មៅ​លើកដំបូងនេះ ទទួលបានសំឡេង​គាំទ្រ​ឈ្នះដាច់​លើដៃគូ​ប្រជែង​លោករ៉ូមនី​ គឺលោកអូបាម៉ាទទួល​បាន​ជិត​៣០០សំឡេង , លោករ៉ូមនី​ទទួលបាន២០១​សំឡេង ខណៈ​លក្ខខណ្ឌ​បោះឆ្នោត​ អ្នក​ឈ្នះ​ត្រូវ​ការ​តែ​២៧០សំឡេង​ប៉ុណ្ណោះ ។

សមាគម​សិល្ប​ករ​ខ្មែរ​​នាំ​ថវិកា​ និង​អង្ករ​​ឧបត្ថម្ភ​​អតីត​តារា​ចម្រៀង​អ៊ុំ ​គន្ធា និង​សួរ​សុខ​ទុក្ខ​​ពៅ ​បញ្ញា​ពេជ្រ

Posted: 06 Nov 2012 11:08 PM PST

កូនប្រុស​របស់​តារា​ច្រៀងអ៊ុំ គន្ធា
រាជធានីភ្នំពេញ ៖ លោក​សុះ ម៉ាច ​ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​បាន​ដឹក​នាំ​សមា​ជិក​របស់​សមា​គម​នាំ​យក​ថវិកា និង​អង្ករ​​​ទៅ​ជួយ​ឧបត្ថម្ភ​​ដល់​អតីត​​តារា​ចម្រៀង អ៊ុំ ​គន្ធា ​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ​២០១២ ​នៅ​គេហ​ដ្ឋាន​​របស់​នាង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។ លោក​សុះ ម៉ាច ​បាន​ឱ្យ​ដឹង​ថា ថវិកា និង​​អង្ករ​​ដែល​សមា​គម​យក​មក​ប្រគល់​ឱ្យ​ក្រុម​​គ្រួសារ​របស់​អ្នក​នាង អ៊ុំ គន្ធា ​នា​ពេល​នេះ​គឺ​បាន​មក​

ប្រេស៊ីល ៖ ​រាត្រី​​​ហិង្សា​​​ថ្មី​នៅ​សាវ​ប៉ូឡូស្លាប់​​​33​នាក់​​​ហើយ

Posted: 06 Nov 2012 11:07 PM PST

ប៉ូលិស​​កំពុង​​ឆែក​ឆេរ​​បុរស​ម្នាក់​
​មនុស្ស​​យ៉ាង​តិច​​​​​៧​នាក់​​​បាន​ត្រូវ​ស្លាប់​​ដោយ​គ្រាប់​​កាំ​ភ្លើង​​​​កាល​ពីយប់​​​​ថ្ងៃទី​​​៥​មក​ទី​​៦ វិច្ឆិកា​​ នៅ​​ទី​ក្រុង​​សាវ​ប៉ូឡូ ធ្វើ​ឱ្យ​​ចំនួន​​​មនុស្ស​​ស្លាប់​​​សរុប​​​នៅ​ទី​ក្រុង​​​នេះ​ឡើងដល់​​៣៣​នាក់​​​ហើ​យ​​ក្នុង​រយៈ​​ពេល​​៥​ថ្ងៃ​​​ដោយ​សារ​រលក​​ហិង្សា​​​​ថ្មី​ដែល​​​ពួក​អ្នក​ជំនាញ​​​​ការ​ថា ​ជា​ស្នា​ដៃ​​របស់​ក្រុម​​ឧក្រិដ្ឋ​​​ដែល​គេ​ស្គាល់​​ថា ក្រុម​​​PRIMEIRO COMANDO DA CAPITAL(PCC) និង​ការ​សង​សឹក​​របស់​ប៉ូលិស ។

បង្ក្រាប​គ្រឿង​ញៀន​ឃាត់​ខ្លួន​មនុស្ស​៧​នាក់​សួរ​នាំ​ជា​មួយ​យ៉ា​ម៉ា​៥​គ្រាប់ និង​សម្ភារ​វេច​ខ្ចប់

Posted: 06 Nov 2012 11:02 PM PST

ក្រុម​ជួញដូរគ្រឿង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​​
ខេត្ត​បាត់​ដំបង​ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់​ខ្លួន​ជា​មួយ​ថ្នាំ​ញៀន និង​សម្ភារ​​វេច​ខ្ចប់​ជា​ច្រើន​ទៀត​ យក​មក​កាន់​ស្នង​ការ​​ដ្ឋាន​ខេត្ត​ដើម្បី​សួរ​នាំ ​ក្រោយ​ពី​កម្លាំង​ជំនាញ​ចុះ​​បង្ក្រាប​កាល​ពីរសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ចំណុច​ក្រុម​ទី​១៤ ភូមិ​វត្ត​ក្រគរ សង្កាត់​វត្ត​ក្រ​គរ ក្រុង​បាត់​ដំបង ។

ជាង​ផ្សារ​ដែក​ត្រូវចរន្ត​អគ្គិសនី​​ឆក់​ស្លាប់​​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

Posted: 06 Nov 2012 10:49 PM PST

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ជាង​​ផ្សារ​ដែក​ម្នាក់​​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​​ ហើយបាន​ស្លាប់​​​ពេល​បញ្ជូន​ទៅ​កាន់​​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ​កាល​ពីវេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៦ វិច្ឆិកា ​២០១២ ​។ គ្រោះ​ថ្នាក់​​​នេះ​បាន​កើតឡើង​​នៅក្នុង​សិប្ប​កម្ម​​ផ្សារ​ដែក​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​ទី ១ ភូមិ​បឹង​សាឡាង សង្កាត់​​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ នៅពេល​ជាង​ផ្សារ​ដែក​រូប​នោះ​ផ្សារ​ស៊ីទែន​​ប្រេង​មួយ​ហើយ​​តភ្លើង​​​គ្មាន​​​បច្ចេក​ទេស​ និង​ខ្វះ​

បុគ្គ​លិក​កាស៊ីណូ​២​នាក់​ឃុប​ឃិត​គ្នា​​​ចាប់​នាង​ជាសង្សារ​រំលោភ​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

Posted: 06 Nov 2012 10:45 PM PST

ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
ខេត្ត​ស្វាយរៀង ៖ យុវជន​២​នាក់​ជា​បុគ្គ​លិក​កាស៊ី​ណូ​អេម​ភើ​រ៉េ បាន​​ត្រូវ​​នគរបាល​​​ក្រុង​បាវិត​សហ​ការ​​​ជា​មួយមន្ត្រី​នគរបាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​​ចាប់​ឃាត់​​ខ្លួន​ ខណៈជនទាំង​២​នាក់​​ឃុប​ឃិត​គ្នា​​ចាប់​រំលោភ​​នារី​ម្នាក់​​រហូតបាន​សម្រេច​នៅ​ក្នុង​បន្ទប់​​កាស៊ីណូ​​​ ស្ថិត​នៅ​ភូមិ​បាវិត​​កណ្តាល សង្កាត់​​បាវិត ក្រុង​បាវិត ។

អ៊ុង វីរៈ និង​កែវ​ រំចង់ នឹង​ត្រូវផ្គូ​ផ្គង​ឱ្យ​ជួប​​គ្នា​​តាម​សំណូម​ទស្ស​និក​ជន​

Posted: 06 Nov 2012 10:24 PM PST

អ៊ុង វីរៈ និង​កែវ​ រំចង់
រាជ​ធានីភ្នំ​ពេញ​ ៖​ ​កំពូល​​​​អ្នក​ប្រដាល់​​​​ដែល​​​​កំពុង​​​​​​តែ​​​​​ល្បី​​​​ឈ្មោះ​​​​​​ចំ​នួន​​​​​២​​រូប​ គឺ​​​​​ អ៊ុង​ វី​រៈ ​និង​កែវ​​ រំ​ចង់​​ ​​មាន​លេច​​ឮ​​​​ដំណឹង​​ថា​ ជិត​បាន​​​សាក​កណ្តាប់​ដៃ​​​​​គ្នា​ជាលើក​ទី​​​១​​​​ នៅ​លើ​សង្វៀន​​​​​​ទូរ​ទស្សន៍​​​​​​​បាយ័ន​​​ ។ តាម​រយៈ​​​ព័ត៌​មាន​​​​នេះ​​​​ធ្វើ​​​​​​ឱ្យ​​មហា​ជន​​​​​ដែល​និយម​​តាម​ដាន​ប្រដាល់​​​​​​​​​មាន​ការ​ភ្ញាក់​​ផ្អើល​​​​​​​និង​រំភើប​​យ៉ាង​ខ្លាំង​​ ចង់​ឱ្យ​​​​​ពេល​វេលា​ប្រកួត​​​​​មក​ដល់​​​​​​ឆាប់ៗ​ ​ព្រោះ​ម្នាក់​​​​​​​ៗ​ចង់​ដឹង​ថា ​​រវាង​​​ជើង​ខ្លាំង​​​​​​​​​​ទាំង​ពីរ​​​​​​​ ដែល​​​កំពុង​​​​អុក​ឡុក​​​​​

ម៉ាឡេស៊ី​សម្ពោធ​​សេវា​ព្យាបាលសុខភាព​ខ្នាត​អន្តរជាតិ​បែបទេស​ចរណ៍​លើក​ដំបូង

Posted: 06 Nov 2012 10:23 PM PST

ម៉ាឡេស៊ី​សម្ពោធ​​សេវា​ព្យាបាលសុខភាព​ខ្នាត​អន្តរជាតិ​បែបទេស​ចរណ៍​លើក​ដំបូង
ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ​​​២០១២ ​បានបើក​សម្ពោធ​​​ជាផ្លូវការ​​របស់​ខ្លួនស្តី​​ពីការផ្តល់​ការ​ព្យាបាល​សុខភាព​​ជា​អន្តរជាតិ​​បែប​វិស័យ​​​ទេស​ចរណ៍​​​លើក​ដំបូង ។ ​ការសម្ពោធ​​បើក​សេវាកម្មព្យា​បាល​សុខភាព​ជា​បែបវិស័យ​ទេសចរណ៍​​បានធ្វើឡើង ក្រោម​អធិបតីភាព​លោក Sri Liow Tiong Lai រដ្ឋ​មន្ត្រី​ក្រសួង​​សុខាភិបាល និងមានវត្ត​មាន​អ្នកកាសែត​​មកពីប្រទេស​​ចំនួន​២៥​

អីុរ៉ាក់​​ ៖ វាយ​ប្រហារ​​​ភរវកម្ម​​​ប្រឆាំង​​​​មូល​ដ្ឋាន​​យោធា​​​មួយ​ស្លាប់​​25​នាក់​

Posted: 06 Nov 2012 10:17 PM PST

ទិដ្ឋ​ភាព​​​នៅកន្លែង​វាយប្រហារ​
​ការ​ផ្ទុះ​​​រថយន្ត​បង្កប់​​​គ្រឿង​ផ្ទុះ​​​​​មួយ​នៅ​ភាគ​ខាង​ជើង​​ក្រុង​បាដាដ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​​​​​២៥​នាក់​​​ កាល​ពី​​ថ្ងៃ​ទី​​៦​ វិច្ឆិកា​​ ​ក្នុង​​​​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​​ប្រ​ឆាំង​នឹង​មូល​ដ្ឋាន​​​យោធា​​​មួយ​កន្លែង​​​​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​​ការ​អូស​ទាញ​​មនុស្ស​​​ថ្មី​ៗ​​ឱ្យ​ចូល​​បម្រើ​​ក្នុង​ជួរ​​​កង​ទ័ព​អីុរ៉ាក់​ ។

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​ទម្ងន់​ 51 គីឡូ​ក្រាម​ពូល A ចាប់​ផ្តើម​ពី​ថ្ងៃ​​សុក្រ​សប្តាហ៍​នេះ

Posted: 06 Nov 2012 10:16 PM PST

ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​​​ភេសជ្ជៈ​​ខារ៉ាបាវ
រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​​​ភេសជ្ជៈ​​ខារ៉ាបាវ ទម្ងន់​៥១​គីឡូ​ក្រាម វគ្គ​ជម្រុះ​វិល​ជុំ​ពូល A នឹង​ត្រូវ​​ចាប់​ផ្តើម​​ពី​ថ្ងៃ​សុក្រ​​ទី​​៩ វិច្ឆិកា​ ស្អែក​នេះ​​ហើយ​នៅ​​លើ​សង្វៀន​​ទូរ​ទស្សន៍​ CTN ។ ហុន ឈុនហេង មក​ពី​ក្លិប​​សម្រែក​​រាជ​​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ​សូត្រ ប៊ុនធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ចំណែក​

ព្រោះ​តែ​ស្រឡាញ់​នាង​ងប់​ងុល​តាម​រក​សង្សារ​ដែល​អស់​អាល័យ​គេ​ចាប់​វាយ​ដំ​និង​ចោទ​ថា​ចោរ

Posted: 06 Nov 2012 09:55 PM PST

យុវជ​​នឈ្លក់​វង្វេង​ព្រោះ​ស្នេហ៍ 
រាជ​ធានីភ្នំពេញ​​ ៖​ យុវជនម្នាក់​ត្រូវ​គេ​នាំ​គ្នា​ចាប់វា​យ​ទ្រមខ្លួន​​ដោយ​ចោទថា​ចោរ ​​ខណៈ​​​​ព្យា​យាម​​​តាម​រក​​នាង​ជា​​សង្សារ​​ ​ព្រោះ​តែ​​​​​ការ​ស្រឡាញ់​​នាង​យ៉ាង​​ងប់​​ងុល​​​ ហើយ​​នាង​ព្យាយាម​គេច​ខ្លួនដល់​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១១​និង​៥នាទី​ព្រឹក​ថ្ងៃទី៥​វិច្ឆិកា ​ហើយ​បន្ទាប់​ពី​រង​ការ​វាយ​ដំ​ទ្រមខ្លួន​​​ក៏​ត្រូវ​​​អ្នកនៅ​ក្បែ​រ​ខាង​ដែល​គេស្គាល់ថា

ទុស្សេ​ចរន្ត​ក្នុង​រោង​ចក្រ កម្ម​ករ​ផ្អើល​រត់​របួស​6​នាក់

Posted: 06 Nov 2012 09:50 PM PST

កម្មការិនីដែល​រង​គ្រោះ​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ
ខេត្ត​កំពង់​ស្ពឺ​​​​ ៖​ ​កម្មការិនី​​រោង​​ចក្រ​​​សា​ប្រ៊ី​ណា ​​ខ្លះ​ដួល​​សន្លប់​ ខ្លះ​​ទៀត​រង​របួស​​ ខណៈរត់​ចេញ​​​ក្នុង​​អគារ​​​រោង​ចក្រ​ ដោយ​​សារ​​​មាន​ការ​​ទុស្សេ​​ចរន្ត​អគ្គិសនី​​​​​​​បែក​ផ្កា​ភ្លើង​​ហុយ​​​ផ្សែង​​ទ្រលោម ។​​ ​ហេតុ​ការណ៍​​​​ភ្ញាក់​ផ្អើល​​នេះ ​បាន​កើត​ឡើង​​កាល​ពី​​វេ​លា​​ម៉ោង​​​៤​និង​​២៥​នាទី​​រសៀល​​​ថ្ងៃ​ទី​​៥ វិច្ឆិកា ដែល​​រោង​ចក្រ​ខាង​លើ​​​​​ ស្ថិត​​នៅ​ក្នុង​ភូមិ​​ព្រែក​ប្ញស្សី ​​ឃុំ​សំបូរ ​ស្រុក​​សំរោង​ទង ​។ ​​ការ​ភិត​ភ័យ​​​ព្រលឹង​ចុង​សក់​​នេះ​

ស្ត្រី​សរសៃ​ប្រសាទ​លោត​ទឹក​ស្ពាន​ជ្រោយ​ចង្វា គេជួយ​ទាន់

Posted: 06 Nov 2012 09:45 PM PST

ស្ត្រី​សតិ​មិន​ល្អ​ត្រូវ​ជួយ​ទាន់ 
រា​ជ​​ធានី​ភ្នំ​ពេញ​​​​​ ៖​ ​ស្ត្រី​​ម្នាក់​ដែល​​​ក្រុម​គ្រួសារ​​អះ​អាង​​​ថា​​មានជំងឺ​សរសៃ​ប្រសាទ ​​បាន​ជិះ​ម៉ូតូ​​ទៅ​លោត​ទឹក​​សម្លាប់​ខ្លួន​​ពី​លើ​ស្ពាន​​ជ្រោយ​​​ចង្វា​ ​កាល​ពី​​​វេលា​ម៉ោង​​​​៧​និង​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​​៦ ​វិច្ឆិកា ​​​​​តែ​ពុំ​​បាន​​ស្លាប់​ដូច​​បំណង​​​ឡើយ​ ដោយ​សារ​​ត្រូវ​​អ្នក​​​នេសាទ​​នៅ​ក្បែរ​​នោះ​​ចេញ​ទូក​​​ទៅ​ជួយ​សង្គ្រោះ​​ទាន់​​​ពេល ។​​

ពស់​ថ្លាន់​ទម្ងន់​ប្រមាណ​2​5គ.ក្រ ប្រវែង​3​ម៉ែត្រ​វារ​កាត់​ថ្នល់​ ត្រូវ​ពល​រដ្ឋ​ចាប់​រក្សា​ទុក​ឱ្យ​មន្ត្រី​អភិ​រក្ស​

Posted: 06 Nov 2012 09:40 PM PST

ពស់ថ្លាន់ធំមួយក្បាលត្រូវ​បាន​ថែរ​ក្សាទុក​ឱ្យ​មន្ត្រី​អភិ​រក្ស
រាជ​ធានី​ភ្នំ​​ពេញ​​​​ ៖​ ពស់​ថ្លាន់​​ធំ​មួយ​ក្បាល​​ទម្ងន់​ប្រមាណ​​​២៥​គី​​ឡូ​ក្រាម​ ប្រវែង​​​៣ម៉ែត្រ ​បានត្រូវ​​​កម្មករ​យាម​​​ឃ្លាំង​ស៊ី​​ម៉ង់​ត៍​នាគ​​ខៀវ​​ ពេល​ត្រឡប់​​មក​ពី​ទិញ​​​បារី​​វិញ​​​ប្រទះ​ឃើញ​​​វារ​កាត់​ផ្លូវ​ និង​​​​ធ្វើ​ឱ្យ​មាន​ការ​​​​​ភ្ញាក់​ផ្អើល​​ស្រែក​ឆោ​ឡោ​​ទាំង​យប់​ ​។ ការ​ប្រទះ​ឃើញ​​ពស់​ថ្លាន់​​ដ៏​ធំ​មួយ​ក្បាល​​នេះ គឺ​​​​កាល​ពី​វេលា​​ម៉ោង​​៩​និង​​៥០​នាទី​​​យប់​ថ្ងៃ​ទី​​៥ វិច្ឆិកា ​​តាម​ផ្លូវ​បេតុង​ ​​ក្នុង​​ភូមិ​​ដំណាក់​ធំ​​​៤ ​​សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន

តា​កញ្ចាស់​អាយុ​69​ឆ្នាំ​រំលោ​ភចៅ​អាយុ​1​1ឆ្នាំ9​ដង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដាក់​គុក

Posted: 06 Nov 2012 09:35 PM PST

តាចាស់​ដែល​មានទោស
ខេត្ត​ស្វាយ​រៀង ៖ មាន​ការ​ហួស​ចិត្ត​​ និង​​រក​អ្វី​មក​ប្រដូច​មិន​បាន ​ដែល​​តាកញ្ចាស់​​ចិត្ត​​តិរច្ឆាន​ចាប់​ចៅ​ស្រី​បង្កើត​អាយុ​១១​ឆ្នាំ​រំលោភ​​​សេព​​សន្ថ​វៈ​ចំនួន​៩​ដង ​ទើប​ឪពុក​ម្តាយ​​ដឹង​ក៏​ប្តឹង​សមត្ថកិច្ច​​​​​ឱ្យ​ចាប់​ខ្លួន​​​ ។​​ ​តើ​​ត្រូ​​វ​និយាយ​បែប​ណា ​បើ​​រឿង​រ៉ាវ​នេះ​គឺ​​ជា​ការ​ពិត ។ ​ចំពោះករណី​តា​ចាប់​ចៅ​បង្កើត​​រំលោភ​នេះ ​សមត្ថកិច្ច​​បាន​​ឱ្យ​ដឹង​ថា ​​ត្រូវ​ចាប់​ខ្លួន​​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​កា​លពី​ថ្ងៃទី​៦ វិច្ឆិកា​

លប​ស្តាប់​សំឡេង​គេ​រួម​រ័ក​ស្រែក​ថា​ចោរ ប៉ូលិស​បាញ់​របួស​ធ្លាយ​ភ្លៅ​យុវ​ជ​នម្នាក់

Posted: 06 Nov 2012 09:30 PM PST

យុវជនរូបនេះត្រូវបាញ់​ធ្លាយ​ភ្លៅ​ពី​ម្ខាង​ទៅ​ម្ខាង 
ខេត្ត​សៀម​រាប​​ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម ៣នាក់ត្រូវ​​​នាយ​រង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខ្វាវ បាញ់​​ឱ្យរ​បួ​សធ្លាយ​ភ្លៅ​ម្ខាង​ទៅ​ម្ខាង​​ ​។ ហេតុ​ការ​ណ៍​​​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោ១១និង៥៦នាទីយប់​ថ្ងៃ​ទី​​២ វិ​ច្ឆិ​​កា ​នៅ​ក្នុងភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខណៈ​​​យុវជនម្នាក់​​​នោះ​​​​និង​មិត្ត​ភក្តិ​​លួច​ចូល​ទៅ​ក្រោមផ្ទះ​ជួល​របស់គ្រូ​ពេទ្យ​​វ័យ​៥០​ឆ្នាំ​ម្នាក់ ដើម្បី​ស្ដាប់​សំឡេង​​​​​នៃ​ការ​រួម​​​​​រ័ក​របស់គាត់​​ជាមួយ​ប្រពន្ធ​ចុង ។ ​​ថ្វី​បើ​ជា​រាត្រី​​ដ៏​

គ្រូ​ពេទ្យ​អត់​ក្រប​ខណ្ឌ​ម្នាក់​ចាក់​ថ្នាំ​ឱ្យ​អ្នក​ជំងឺ​លើស​ឈា​មគាំង​បេះដូង​ស្លាប់​រត់​គេច​ខ្លួន

Posted: 06 Nov 2012 09:25 PM PST

ខេត្ត​កំពង់​ចាម ៖ គ្រូ​ពេទ្យ​គ្មាន​ក្រប​ខណ្ឌ​​ម្នាក់​ឈ្មោះ ម៉ង់ ប៊ុណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ជួរ​កណ្តាល ឃុំ​កោះ​២ ស្រុក​ក្រូច​ឆ្មារ បាន​ចាក់​ថ្នាំ​​អ្នក​ជំងឺ​លើស​ឈាម​ម្នាក់​​​បណ្តាល​ឱ្យ​ស្លាប់​ កាលពី​​វេលាម៉ោង​៣​រសៀលថ្ងៃទី​៥ វិច្ឆិកា ​ ហើយ​ពេល​នេះ ​សមត្ថ​កិច្ច​មូល​ដ្ឋាន​កំពុង​តាម​ប្រមាញ់​ស្វែង​រក​ចាប់​ខ្លួន​ ។

ប្អូ​នប្រុស​រអិល​ធ្លាក់​ទឹក​ប​ងស្រី​ចុះ​ទៅ​ជួយ លង់​ស្លាប់​ទាំង​2​នាក់​បង​ប្អូន

Posted: 06 Nov 2012 09:20 PM PST

សព​ក្មេង​ដែល​ស្រង់​បាន​ពីក្នុង​ទឹក
ខេត្ត​កំពត​​​​​​ ៖​ ​​កុមារា​​​ និង​កុមារី​​​២នាក់​​បង​ប្អូន​​បង្កើត​​​​បាន​​នាំ​គ្នា​​ទៅ​លេង​​​ដី​ខ្សាច់​​ដែល​គេ​បូម​​​​​​មក​គរ​​​ទុក​នៅ​​មុខ​មន្ទីរ​​​រៀប​ចំ​ដែន​ដី​​​ នគ រូប​​នីយ​​កម្ម​ ​សំណង់​និង​សុរិយោ​​ដី​​ខេត្ត​​ នៅ​ឆ្នេរ​​ព្រែក​​​ និង​​ចុះ​​លេង​ទឹក​​ បណ្តាល​​​ឱ្យ​រអិល​​​​ជើង​ធ្លាក់​​ក្នុង​ជម្រាល​​​​មាត់​ព្រែក​​​កំពង់​បាយ​ ឬ​​ព្រែក​​​​កំពត​ បណ្តាល​​​ឱ្យ​លង់​​ទឹក​ស្លាប់​​​ទាំង​​​២​នាក់​​បង​ប្អូន​​យ៉ាង​អា​ណោច​អាធ័ម​​បំផុត​​ ។​

ពល​រដ្ឋ​អាមេ​រិក​បោះ​ឆ្នោត​រើស​ប្រធានា​ធិបតី

Posted: 06 Nov 2012 09:15 PM PST

លោក បារ៉ាក់ អូបាម៉ា ចាប់ដៃ​លោក មីត រ៉ូមនី ជា​គូ​ប្រជែង
ក្រោយ​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​​ឆ្នោត ​រយៈ​ពេល​យូរ​ជាច្រើន​ខែ​​មក​​​ការ​បោះ​ឆ្នោត ​ប្រធានាធិប​តី​អាមេរិក​បាន​ឈាន​មក​ដល់​​គឺ​ថ្ងៃ​​ទី​៦ វិច្ឆិកា ​ពិតណាស់​គ្រប់​យ៉ាង​ពឹង​ផ្អែក​លើ​រដ្ឋ​គន្លឹះ​​៩​របស់​សហ​រដ្ឋ​អាមេរិក ។ ក្នុងប្រព័ន្ធ​បោះ​ឆ្នោត​អាមេរិក ​ប្រធានា​ធិបតី​​ត្រូវ​ជ្រើស​តាំងតាម​រយៈ​ការបោះ​ឆ្នោត​ដោយ​ប្រ​​យោល​គឺ​ថា​បើ​​​បេក្ខជន​ណា​ទទួល​បាន​

ចាប់​ខ្លួន​នារី​ជា​ម៉ែ​យ៉ែម​វ័យ​ក្មេង​និង​ជា​សិស្ស​សាលា​នាំ​សិស្ស​សាលា​ដូច​គ្នា​ឱ្យ​តាតា​នៅ​ផ្ទះ​សំណាក់​ម្តុំវ​ត្ត​នាគ​វ័ន

Posted: 06 Nov 2012 09:10 PM PST

នាង​ឆក កនិកា ជាប់ចោទ​ជួញ​ដូរ​
រាជ​ធានីភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញ​​ដូរ​មនុស្ស​និង​ការ​ពារ​អតិថិ​ជន​​រាជ​ធានីភ្នំពេញ​ កាលពីវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៦ វិច្ឆិកា ​បាន​​ឃាត់​ខ្លួន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​២​នាក់ ​និង​ម៉ែ​យ៉ែម​ ​ម្នាក់​សុទ្ធ​តែ​ជាសិស្ស​សាលា ​។​​ សិស្ស​ម្នាក់​ដែល​សមត្ថ​កិច្ច​​អះ​អាង​ថា​ ជាម៉ែ​យ៉ែម​ឈ្មោះ​ឆន ​កនិការ ​ហៅ​ឆយ ​ហៅដា ​អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​​ផែ​ថ្ម​តាម​បណ្តោយ​​​វិថី ព្រះ​ស៊ី​សុវត្ថិ​

សំណុំ​​រឿ​ង​​ប្រាសាទ​ព្រះ​វិហារ​លោក​ ​វ៉ា​ ​គឹ​ម​​ហុង​ ៖ ​ការ​​បក​ស្រាយ​​សាល​ក្រម​​នៅ​​​ឡា​​អេ​​អាច​​ធ្វើ​​ចុង​ឆ្នាំ​​២០១៣

Posted: 06 Nov 2012 09:00 PM PST

​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ វ៉ា គឹមហុង​ ធ្វើ​បង្ហាញ​នៅទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​នា​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា
រាជ​ធានី​ភ្នំពេញ​ ៖ ​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ វ៉ា គឹមហុង​ មាន​ប្រសាសន៍​ថា ​​​​កម្ពុជា​នៅ​មាន​​​បេសកកម្ម​​​ដ៏​មាន​​​សារ​សំខាន់​​​ជា​បន្ត​បន្ទាប់​​​​ទៀត​ទាក់​ទង​​នឹង​ប្រាសាទ​ព្រះវិហារ​​ ដែល​នោះ​គឺ​​​ការ​បន្ត​​នីតិវិធី​​​របស់​​តុលាការ​​​​ឡាអេគឺ​​​​​ការ​បកស្រាយ​​​សាល​ក្រម​​​ឆ្នាំ​​១៩៦២​ ​ខណៈ​ពេល​​ដែល​ភាគី​ថៃ​កំពុង​​រៀប​ចំ​​ឯកសារ​យ៉ាង​​​ច្រើន​ផ្ញើ​ទៅ​តុលាការ​​​​ឡាអេផង​ដែរ ។ ទោះបី​​​ជា​បែប​ណា​​​ លោក​វ៉ា គឹម​ហុង​​​​ ក៏​បាន​អះអាង​ថា រាល់​ឯកសារ​​​

លោក​រដ្ឋ​មន្ត្រី​ខៀវ-កាញារីទ្ធ ៖ សមរង្ស៊ី​យល់​ខុស​គិតថា អូប៉ាម៉ា​ជា​ចៅហ្វាយ​ ហ៊ុន សែន

Posted: 06 Nov 2012 08:14 PM PST

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា និង​ជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​លោក​​ខៀវ​ កាញារីទ្ធ​ បាន​ច្រាន​ចោល​​ទៅនឹង​ការ​ស្វែង​រកអន្តរា​គមន៍​របស់​លោក​​សម​ រង្ស៊ី ប្រធានគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​ឲ្យ​លោក​អូបាម៉ា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេ​រិក ជួយ​ដល់​គាត់ ឲ្យ​បាន​វិល​ចូ​លកម្ពុជា​វិញ ។

ប៉េអឹម​លើ​ផ្ទៃ​​ប្រទេស​ដាក់​ចេញ​ផែន​ការ​ស្តីពី​ការ​ការពារ​​សន្តិ​សុខ សុវត្ថិ​ភាព​​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​

Posted: 06 Nov 2012 08:07 PM PST

កង​រាជអាវុធហត្ថ​​​លើ​ផ្ទៃ​ប្រទេស​កំពុង​ហ្វិក​​ហាត់​
រាជធានីភ្នំពេញ ៖ កង​រាជអាវុធហត្ថ​​​លើ​ផ្ទៃ​ប្រទេស​​បាន​ដាក់​ចេញនូវ​ផែន​ការ​ស្តី​ពីការ​ ការ​ពារ​សុវត្ថិ​ភាព​ សន្តិ​សុខ ជូន​កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​លើក​ទី​២១ ​និង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​ពាក់​ព័ន្ធ​នៅ​ថ្ងៃ​ទី​១៥-២០ វិច្ឆិកា ២០១២ ខាងមុខនេះ ដើម្បី​ធានា​​បាន​ការ​​ការពារ​ សន្តិ​សុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ របៀប​រៀប​រយ ជូន​គណៈ​ប្រតិភូ​​អញ្ជើញ​ចូល​រួម​​កិច្ចប្រជុំ និង​​ជូនថ្នាក់​ដឹក​នាំ​​ជាន់ខ្ពស់​​នៃ​ព្រះ​រាជា​ណាចក្រ​

ម្តាយ និង​​កូន​ម្នាក់​​ត្រូវ​ឃ្មុំ​​ដេញ​ទិច​ជា​ច្រើន​មេ​​ បណ្តាល​ឱ្យ​​សន្លប់​នៅ​នឹង​កន្លែង​

Posted: 06 Nov 2012 08:01 PM PST

ម្តាយ​និង​កូន​ដែល​ឃ្មុំ​ទិច​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្តប៉ៃលិន ៖ ​ស្ត្រី​រងគ្រោះ​​ជា​ម្តាយ​ និង​កូន​ប្រុស​តូច​ម្នាក់​​​ត្រូវសត្វ​ឃ្មុំ​​ដេញ​ទិច​​ជា​ច្រើន​មេ ​បណ្តាល​​ឱ្យ​​សន្លប់​​​​​បាត់​ស្មារតី​នៅ​នឹង​កន្លែង​​ត្រូវ​បាន​ប្តី និង​អ្នក​ជិត​ខាង​ជា​កម្ម​ករ​ដូច​គ្នា​ឃើញ​​ទាន់​ក៏​ដឹក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ ទាន់​ពេលវេលា ខណៈ​ដែល​ស្ត្រី​រងគ្រោះ​២​នាក់​​ម្តាយ និង​កូន​រូប​នេះ​កំពុង​តែ​អង្គុយ​​សម្រាក​ជ្រក​កំដៅ​ថ្ងៃ​សុខៗ​​ក្រោម​ដើម​ឈើ​ធំ​មួយ​ដើម ​គាប់​ជួន​នឹង​ក្មេងៗ​​តូច​មាន​គ្នា​៣​នាក់​​បាន​

រថយន្ត FUSO ដឹក​អង្ករ​ចំណុះ​៣០​តោន​បុក​កិន​បុរស​ម្នាក់​​ដើរ​ឆ្លង​ថ្នល់​ដាច់​ខ្លួន​ជា២​កំណាត់​

Posted: 06 Nov 2012 07:54 PM PST

សមត្ថកិច្ច​កំពុង​ត្រួត​​ពិនិត្យ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បានស្លាប់យ៉ាង​​អាណោច​អាធ័ម​នៅ​នឹង​កន្លែង ​​ដោយសារត្រូវ​រថយន្ត FUSO ពណ៌​សំបក​​ឪឡឹក ​ដឹក​អង្ករ​​ចំណុះ​៣០​តោន មួយ​​គ្រឿង​​បើក​បុក និង​កិន​ដាច់​ខ្លួន​ជា​២​កំណាត់​​ ខណៈ​​កំពុង​​ដើរ​ឆ្លង​ថ្នល់​ ដែល​ហេតុការណ៍​ដ៏​គួរ​​ឱ្យ​រន្ធត់​​​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​៦​និង​៣៥​នាទី​ល្ងាចថ្ងៃទី​​៦ វិច្ឆិកា ២០១២ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី

ប្អូន​ប្រុស​ឡៅ ស៊ីណាត ធ្វើ​ឱ្យ​អ្នក​ស្នេហា​ប្រដាល់​ភ្ញាក់​ផ្អើល​

Posted: 06 Nov 2012 07:51 PM PST

រាជធានីភ្នំពេញ ៖ ​​​ជំហាន​ហក់​ចូល​សង្វៀន​ប្រដាល់​របស់​កីឡា​ករ​ឡៅ ចន្ទ្រា​​ ជា​ប្អូន​ប្រុស​បង្កើត​របស់​កីឡា​ករ​ឡៅ ស៊ីណាត​ កំពុង​ធ្វើឲ្យ​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភ្ញាក់​ផ្អើល​ ។ មក​ទល់​ពេល​នេះ​​ឡៅ ចន្ទ្រា​ នៅ​មិន​ទាន់​ចាញ់​ក្រោម​ដៃ​កីឡា​ករ​ណា​ម្នាក់​ឡើយ​ ទោះ​បី​ជា​គូ​ប្រកួត​ដែល​លោក​បាន​ជួប​នោះមាន​បទ​​ពិសោ​​ធន៍​​ច្រើន​ និង​ល្បី​ឈ្មោះ​យ៉ាង​ណា​ក៏​​ដោយ ។

SINGHA BEERប្រគល់​រង្វាន់​ជូន​ដល់​​អតិថិជន​​របស់​ខ្លួន

Posted: 06 Nov 2012 07:45 PM PST

រាជធានី​ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃទី​​​៣១ តុលា ឆ្នាំ​២០១២ ​កន្លងទៅនេះ ក្រុមហ៊ុន​CP&A Trading​​​ដែល​​ជាក្រុម​ហ៊ុន​​ចែក​ចាយ​ស្រា​បៀរ​Singha​​ នៅកម្ពុជា​​ បាន​ធ្វើ​​ពិធី​ប្រគល់​​រង្វាន់​​​IPad ថ្មីមួយ​រង្វាន់​ និង​ទូរទស្ស​ន៍​LCD​​​ ៤០​អីុញ​​មួយ​រង្វាន់​​ជូន​ដល់​អតិ​ថិ​ជន​ដែលបាន​ឈ្នះ​រង្វាន់​​ក្នុងក្រវិល​កំប៉ុង​​ស្រាបៀរ​ Singha ​ដោយ​មាន​ការអញ្ជើញ​ចូល​រួ​ម​ជា​កិត្តិយ​ស​ពី​សំណាក់​គណៈ គ្រប់គ្រង​​​ក្រុម​ហ៊ុន​ ព្រមទាំង​​បុគ្គលិក​​ អតិថិជន​​ និង​អាជីវ​ករ​​​យ៉ាង​ច្រើន​កុះ​ករ

រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​​ប៉ែត​សំរាម​​គរ​រាយ​ប៉ាយ​ទុក​បង្អួត​ភ្ញៀវ​ទេស​ចរ​

Posted: 06 Nov 2012 07:33 PM PST

រង្វង់​មូល​ដែល​មាន​
ក្រុង​ប៉ោយប៉ែត ៖ សំរាមសក្បុស​គេឃើញ​កើតមាន​លើ​ផ្ទៃ​រង្វង់​មូល​នៃ​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត ស្ទើរ​រៀង​រាល់​ព្រឹក​ និង​​ថ្ងៃខ្លះ​គេទុក​បង្អួត​ភ្ញៀវ​ទេស​ចររហូត​ទល់​ល្ងាចគ្មាន​​អ្នក​បោស​សំអាត​ ឬ​ប្រមូល​ចោល​ឡើយ​ ។ បញ្ហា​កង្វះ​​អនាម័យ​​នេះ​បាន​ធ្វើឱ្យ​​ប៉ះពាល់​​​​ដល់​វិស័យ​ទេស​ចរណ៍​ ពោល​គឺ​ផ្ទុយ​ពាក្យ​ស្លោក​របស់​ក្រសួង​ទេស​ចរណ៍​​ដែល​ថា «ទីក្រុង​ស្អាត រមណីយ​ដ្ឋាន​ស្អាត សេវា​ល្អ» ។

កម្ម​វិធី​Back to School ពី​ក្រុម​ហ៊ុន iOneបាន​មក​ដល់​ទៀតហើយ​សម្រាប់​សិស្ស និស្សិត​​

Posted: 06 Nov 2012 07:30 PM PST

កម្ម​វិធី​Back to School ពី​ក្រុម​ហ៊ុន iOneបាន​មក​ដល់​ទៀតហើយ​សម្រាប់​សិស្ស និស្សិត​​
រាជ​ធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុ​​ន​ iOne ​ដែល​ជា​ក្រុមហ៊ុន​ធំ​មាន​សិទ្ធិ​នាំ​ចូល​ផ្ដាច់មុខ​នូវ​ផលិត​ផ​លApple មកកា​ន់ទី​ផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​Back to School ម្ដងទៀត​ហើយ​សម្រាប់​​​សិស្ស​ និស្សិត​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​កំពុង​បន្ដ​ការ​សិក្សា​នៅ​តាម​សាលា និង​សាកល​វិទ្យាល័យ​នានា​ ។

អីុរ៉ង់​​ និង​​​អាហ្វហ្គានី​ស្ថាន​​នឹង​កសាង​​​បំពង់​បង្ហូរ​ប្រេង​កាត​​មួយ​

Posted: 06 Nov 2012 07:24 PM PST

អនុរដ្ឋ​​មន្ត្រី​​ក្រសួង​​​ប្រេង​កាត​​​​អីុរ៉ង់​​​ថ្លែង​កាល​ពី​​​ថ្ងៃ​​ទី​​៦ វិច្ឆិកាថា អីុរ៉ង់​​​នឹង​កសាង​​បំពង់​បង្ហូរ​​ប្រេង​មួយ​ដើម្បី​​សម្រួល​​ដល់​ការ​​នាំ​ចេញ​​​​បណ្តា​​​​ផលិត​ផល​​ប្រេង​កាត​​​​របស់​អីុរ៉ង់​​​ទៅកាន់​ប្រទេស​​​អាហ្វហ្គានី​ស្ថាន​​​ជិត​ខាង ។អនុរដ្ឋ​​​មន្ត្រី​​រូប​នេះ​​លោក​អាលី​ វីហ្សា ហ្សៃ​ហ្គា​មី​ដក​ស្រង់​​​​​​សំដី​​​​ដោយ​​ទូរទស្សន៍​​​​PRESS TV​និយាយ​ថា ​​​ជាមួយ​​ការ​កសាង​​​បំពង់​​បង្ហូរ​​ប្រេង​នេះ​​ មួយ​​ផ្នែក​​នៃ​ថាម​ពល​​​​ផ្តល់​ឱ្យ​អាហ្វ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!