Koh Santipheap Daily

Koh Santipheap Daily


១ថ្ងៃ​ស្លាប់៥នាក់ របួស៣នាក់ ដោយគ្រោះថ្នាក់​ចរាចរ​ណ៍លើ​កំណាត់ផ្លូវជាតិ​លេខ៤​

Posted: 04 Nov 2012 11:31 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​៥នាក់​បាន​ស្លាប់​ និង​៣នាក់​ទៀត​រងរ​បួស​ធ្ងន់​ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៣លើក ក្នុង​​ថ្ងៃ​តែមួយ​ ​​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ៤ និង​តាម​ផ្លូវលំ​កាលពីថ្ងៃទី​៤ វិច្ឆិកា ២០១២ ។មន្ត្រី​ប៉ូលិស​ចរាចរ​​​ខេត្ត​​ឱ្យ​ដឹង​ថា នៅ​ស្រុក​ភ្នំ​​ស្រួច កាលពី​វេលាម៉ោង​១០ និង​៣០​នាទីព្រឹកថ្ងៃ​ទី៤ វិច្ឆិកា ២០១២ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧-៧៨ លើកំណាត់​ផ្លូវ​

រថយន្ត​​ដឹក​​សិស្ស​របស់​​អង្គ​ការ​​ដុនបូស្កូក្រឡាប់​របួស​សិស្ស​ធ្ងន់​-ស្រាល​២៥នាក់

Posted: 04 Nov 2012 11:21 PM PST

ទិដ្ឋ​ភាព​នៅកន្លែងកើតហេតុ
ក្រុង​ប៉ោយប៉ែត​ ៖ សិស្ស​ប្រុស​-ស្រី​២៥​នាក់ បាន​រងរបួស​ធ្ងន់-ស្រាល ​ក្នុងឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​​ដឹក​សិស្ស​​របស់អង្គ​ការ​​ដុនបូស្កូ ​​មួយគ្រឿង ​​កាលពីវេលាម៉ោង​៦ព្រឹក ថ្ងៃទី៥ វិច្ឆិកា ២០១២ ​ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ​​។ សិស្ស​​ប្រុស-ស្រី​ដែល​រង​គ្រោះ​ក្នុងហេតុ​ការណ៍​​នេះ មាន​ស្រី១១នាក់ ប្រុស​១៤​នាក់ ហើយខ្លះ​របួស​ក្បាល

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៥ វិច្ឆិកា ២០១២

Posted: 04 Nov 2012 11:16 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

វាល​ព្រះ​មេន​ថ្វាយ​​ព្រះ​ភ្លើង​​បូជា​​​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​​ខ្មែរ​​កំពុង​ត្រូវ​បាន​​រៀបចំ​

Posted: 04 Nov 2012 11:16 PM PST

វាល​ព្រះមេន​ថ្វាយ​​ដែល​កំពុង​រៀបចំ​
រាជធានីភ្នំពេញ ៖ អស់​រយៈ​ពេល​៦​ថ្ងៃ​មក​ហើយ​កម្ម​ករ កម្ម​ការិនី​​ និង​គ្រឿង​​ចក្រ​កំពុង​ឈូស​ឆាយ​​ស្មៅ និង​រើ​ឥដ្ឋ​​ការ៉ូ​​ឡា​លើ​វាល​ព្រះ​មេរុខាង​ជើង​ព្រះ​បរម​រាជ​វាំង​មុខ​​សារ​មន្ទីរ​ជាតិ ស្ថិត​ក្នុង​សង្កាត់​​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ត្រូវ​​បាន​មន្ត្រី​​ជំនាញ​​អះអាង​ថា ​រៀបចំ​កសាង​ព្រះ​មេន​ ដើម្បី​​តម្កល់​​នឹង​ថ្វាយ​ព្រះ​ភ្លើង​​បូជាព្រះ​បរម​​សព​ព្រះ​កុរណា​​​ព្រះ​បាទ ​សម្តេចព្រះ​នរោត្តម ​សីហនុ ​ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ

ឡង់​គ្រីស្ស័រ​​​កំពុងបើក​បរ​ស្រាប់តែ​ឆេះ​​ផ្សែង​ហុយទ្រលោម

Posted: 04 Nov 2012 11:10 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​​​ខេត្តកណ្តាល​ ៖ ​រថយន្តម៉ាកឡង់គ្រីស្ស័រ​​មួយគ្រឿង​​ពេលកំពុង​​បើកបរ​​ ស្រាប់តែ​​ឆេះហុយ​​ផ្សែងទ្រលោម​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​​តាម​ដង​ផ្លូវ ប៉ុន្តែ​សំណាងល្អ​​មិនបណ្តាល​ឱ្យ​​នរណាម្នាក់​ដែល​ជិះ​នៅក្នុងរថយន្តនោះ​រងរបួស​ឡើយ ​​ហើយត្រូវ​បានប្រជាពល​រដ្ឋ​​​នៅជិតនោះនាំគ្នា​​ជួយដង​ទឹក​​​ជះ​ពន្លត់​​ទាន់ពេលវេលា ។​​ហេតុការណ៍​ឆេះ​​រថយន្ត​នេះបាន​កើតឡើង​កាលពីវេលាម៉ោង​៧ និង​

យុវ​ជន​កម្ពុជា​បច្ចុប្បន្ន​ភាគ​ច្រើន​​និយម​រៀន​ភាសា​ជប៉ុន​

Posted: 04 Nov 2012 11:00 PM PST

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
តាម​របាយ​ការណ៍​របស់​សាលា​តាយ៉ា​ម៉ា​ បាន​ឱ្យ​ដឹង​ថា សម្រាប់​ដើម​ឆ្នាំ​២០០៧​ សាលា​ពាណិជ្ជ​សាស្ត្រ​តាយ៉ា​ម៉ា បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ខិត្ត​​ប័ណ្ណ​ និង​តាម​រយៈសារ​ព័ត៌​មាន​ជ្រើស​រើស​សិស្ស​ថ្មី​ជំនាន់​ទី​១ឱ្យ​ចូល​សិក្សា​ចំនួន​២០០​នាក់ ។ ក្នុង​ឱកាស​នោះ​មាន​សិស្ស​ចំនួន​៥០០​នាក់​បាន​មក​ដាក់​ពាក្យ​សុំ​ចូល​រៀន​ ដោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ភាសា​ជប៉ុន​ដែល​ប្រ​ព្រឹត្ត​ទៅ​រយៈពេល​ពីរ​

សម្តេច​តេជោ​​ ហ៊ុន សែន ​ជួប​ពិភាក្សា​​ជា​មួយ​​លោក Chommaly Sayasone ប្រធាន​​រដ្ឋ​នៃ​​សាធារណ​រដ្ឋ​​ប្រជាធិប​តេយ្យ​​ប្រជាមានិត​ឡាវ

Posted: 04 Nov 2012 11:00 PM PST

រាជធានីភ្នំពេញ ៖ លោក Chommaly Sayasone ប្រធាន​រដ្ឋ​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​​ប្រជា​មានិត​ឡាវ បាន​សម្តែង​​នូវ​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​ និង​រាក់​ទាក់​​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​អញ្ជើញ​​មក​ចូល​រួម​កិច្ច​ប្រជុំ​​កំពូល​អាស៊ី​​-អឺរ៉ុប​​​លើក​ទី​៩ ​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​ប្រជា​មានិត​ឡាវ ។ ​

កងរាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ក្រុម​ចែកចាយ​និង​ប្រើ​​ប្រាស់​​ថ្នាំញៀន​

Posted: 04 Nov 2012 10:45 PM PST

កងរាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ក្រុម​ចែកចាយ​និង​ប្រើ​​ប្រាស់​​ថ្នាំញៀន​
ខេត្តកោះ​កុង​ ៖ កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​​ចាប់​​ឃាត់​​ខ្លួន​ក្រុម​​ជន​សង្ស័យ​​ចែក​ចាយ​ថ្នាំ​ញៀន ២​នាក់ ​ម្នាក់​ឈ្មោះ​សុខ សាង ​ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​មាន​​ទីលំនៅ​ក្នុ​ង​ភូមិ​៣ សង្កាត់​​ស្មាច់​មាន​ជ័យ ​ក្រុងខេម​រភូមិន្ទ និងម្នាក់​ទៀត​​ឈ្មោះ​ដួង ​ណា​រិន ​ភេទប្រុស ​អាយុ​១៨​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​​​​​ មាន​​ទី​លំ​នៅ​ភូមិ​

កម្មករ​ស្ទើរ​ភ្លើង​បើក​រថយន្តធុន​ដ្រា​បុក​របាំង​ថ្ម​បាក់​3​កង់

Posted: 04 Nov 2012 10:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ របាំង​ថ្មបី​កង់​​បានរង​ការ​​ខូច​ខាត​​ខ្ទាត​ចេញ​ពី​ជួរ​​ខណៈ​​ត្រូវ​គេ​បើក​រថយន្ត​​​ម៉ាក​ធុនដ្រា​មួយគ្រឿង​​ក្នុង​ហ្គារ៉ាស់​ចេញ​ពីកន្លែងលាង​ដើម្បីយក​ទៅ​ជូត​​សម្អាត​ហើយ​ជ្រុល​​ទៅ​​បុក​របាំង​ថ្មចែក​ទ្រូង​ផ្លូវ​តែម្តង​ ​​កាល​ពីវេលាម៉ោង​​៩​​និង​​២០​​នាទី​ព្រឹកថ្ងៃទី​៤​ តុលា​ នៅ​ចំណុច​​ទល់​មុខ​ហ្គារ៉ាស់​លាង​រថយន្ត​ តាម​បណ្តោយ​​​មហា​វិថី​ព្រះមុនីវង្ស​ សង្កាត់​បឹង​ត្របែក​ ​ខណ្ឌចំការមន ។

​កូរ៉ូឡា​​គេច​ម៉ូតូ​បោះ​ពួយ​បុក​រនាំង​ដែក​បាក់​អស់​៦​ផ្ទាំង​

Posted: 04 Nov 2012 10:29 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​កូរ៉ូឡា​មួយ​គ្រឿង​​ជិះ​ដោយ​​ប្តី​ប្រពន្ធ​​២​នាក់​បាន​គេច​ម៉ូតូ​ដែលបើកបញ្ច្រាស​​ផ្លូវ​​ក៏​ទៅ​បុក​​រនាំង​ដែក​ចែក​​​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​ ​​អស់​ចំនួន​​៦​ផ្ទាំង​នៅ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុងសង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ​នៅ​មុខ​វិហារ​ចិន កាល​ពី​វេលា​ម៉ោង​​​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៥ វិច្ឆិកា ​២០១២ ។

លោក​រដ្ឋ​មន្ត្រី​ស៊ុយ​សែម​តំណាង​សម្តេច​តេ​ជោ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី

Posted: 04 Nov 2012 10:15 PM PST

លោក​រដ្ឋ​មន្ត្រី​ស៊ុយ​សែម​តំណាង​សម្តេច​តេ​ជោ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី
ខេត្ត​ពោធិ៍សាត់​ ៖ ​​​​តំណាង​ឱ្យ​សម្តេច​អគ្គ​មហា​សេនា​​ប​តី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុ​ជា​ នា​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា លោក​ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​​រ៉ែ​និង​ថាម​ពល​ បាន​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​១.០០២​គ្រួសារ​នៅ​​ភូមិ​​ទួល​​ម្កាក់​ សង្កាត់​​​រលាប​​ ក្រុង​ពោធិ៍​សាត់​ ។ ពិធី​នេះ​​ប្រារព្ធ​​ធ្វើ​នៅ​សាលា​ក្រុង​ពោធិ៍​

ព្យុះ​សាន់​ឌី​​​ ៖ ពលរដ្ឋ​ក្រុង​ញូវ​យ៉ក​​ច្រើន​​ពាន់​នាក់​ត្រូវ​​រក​កន្លែង​ថ្មី​ស្នាក់​នៅ​

Posted: 04 Nov 2012 10:08 PM PST

ិដ្ឋ​ភាព​នៃ​ការ​​ខូច​ខាត​​ក្រោយ​ព្យុះ​នៅ​ញូវយ៉ក​
រលក​ត្រជាក់​​ខ្លាំង​​បាន​មកដល់​ហើយ​​​ដែល កាល​ពី​ថ្ងៃទី​​​៤ វិច្ឆិកា ​​បន្ថែម​​ការ​លំបាក​​ដល់​ជន​រង​គ្រោះ​​​ដោយសារ​ព្យុះ​​សាន់ឌី​ SANDY ដែល​ក្នុង​នោះ​​​ជា​ច្រើន​​សិប​ពាន់​នាក់​​នឹង​ត្រូវ​​​រក​ជម្រក​​ថ្មី នៅ​ក្រុង​ញូវ​យ៉ក ​​​៦​ថ្ងៃ​​ ក្រោយ​ការ​វាយ​ប្រហារ​​​នៃ​ព្យុះ​​​នេះមក​លើ​​តំបន់​​ឆ្នេរ​សមុទ្រ​​ភាគឦសាន​​របស់​សហរដ្ឋ​អាមេរិក​​ ។

លោក​លី​ម្យុង​​​បាក់​​នឹង​មក​កាន់​ឥណ្ឌូ​ណេស៊ី​ និង​ថៃ

Posted: 04 Nov 2012 10:08 PM PST

លោកលីម្យុង​បាក់
វិមាន​​ប្រធានា​ធិបតី​​កូរ៉េ​ខាង​​ត្បូង​​​​​គឺ​វិមា​ន​ខៀវ​​​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​​៤ វិច្ឆិកាថា លោក​ប្រធានា​ធិបតី​​លីម្យុង​​បាក់​នឹង​ចេញ​ដំណើរ​មក​កាន់​​ឥណ្ឌូណេស៊ី​​នា​ថ្ងៃទី​​៧ វិច្ឆិកា ​ដែល​នៅ​ទី​នោះ​​លោក​នឹង​ចូល​​​​រួ​ម​​ក្នុង​​វេទិកា​​កោះ​បាលី ដើម្បី​លទ្ធិ​ប្រជា​​ធិប​តេយ្យ​​​ពី​ថ្ងៃទី​​​​៨​ដល់​ទី​​៩ វិច្ឆិកា ​​​មុន​ពេល​លោក​​មក​កាន់​​​ប្រទេស​​​ថៃ ដើម្បី​ជួប​​​ប្រជុំ​​កំពូល​​​ជាមួយ​នា​យក​រដ្ឋ​មន្ត្រី​​​ថៃ លោក​ស្រី​​យីង​ឡាក់​ ស៊ីណា​​វ៉ាត្រា

ពល​ករ​ខ្មែរ​ជួប​គ្រោះ​ថ្នាក់​​ស្លាប់​ម្នាក់​របួស​​​ធ្ងន់3​នាក់​​ ភាគី​ថៃ​​បញ្ជូន​ត្រឡប់​ម​ក​វិញ​

Posted: 04 Nov 2012 10:00 PM PST

ជន​រងគ្រោះ​កំពុង​ត្រូវបានស​ង្គ្រោះ
ក្រុង​ប៉ោយ​ប៉ែត​ ៖តាម​ប្រភព័ត៌​មាន​ពី​មន្ត្រី​ក្រុម​ការ​ងារ​ច្រក​ទ្វារ​អន្ត​រជាតិ​​ប៉ោយ​ប៉ែត​បាន​ឲ្យ​ដឹង​ថា​​នៅក្នុង​រយៈ​ពេល​៣​ថ្ងៃចាប់​ពី​ថ្ងៃទី​​១ដល់​ថ្ងៃទី​៣​ វិច្ឆិកា​​ ​នេះ​​ព​លករ​ខ្មែរ​ចំណាក​ស្រុក​​ដែល​​ជួប​​គ្រោះ​ថ្នាក់​នៅ​ក្នុង​ទឹ​ក​ដី​ថៃ​ចំនួន​៤​ករណី​​​បណ្ដាល​ឱ្យ​​ស្លាប់​​ម្នាក់​​ និង​រង​របួស​ធ្ងន់​ចំនួន​៣​នាក់​ ត្រូវ​ភាគី​​ថៃ​​បញ្ជូន​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ ។

ស្រវឹង​ស្រា​កើត​រោគ​ប្រចណ្ឌ​ពេល​ត្រឡប់​មក​ផ្ទះ​បាត់​ប្រពន្ធ​ក្តៅ​ក្រហាយ​ដុត​ផ្ទះ​ឆេះហ្មត់

Posted: 04 Nov 2012 09:55 PM PST

ជនជាប់ចោទ
ខេត្ត​កំពង់​ស្ពឺ ៖ ​​​បុរស​ម្នាក់​បាន​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ​នៅ​ភូមិ​វល្លិស​ ស្រុក​សំរោង​​ទង ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​ខ្លួន​ឯង​ឱ្យ​ឆេះ​ហ្មត់ ព្រោះ​តែ​ស្រវឹង​ស្រា​ និង​ប្រចណ្ឌ​ប្រពន្ធ​ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ហ៊ែល​ សុភ័ក្រ្ត​ អាយុ​៣២​ឆ្នាំ​ មាន​កូន​៤​នាក់​ក្នុង​បន្ទុក​ បាន​រៀប​រាប់​ពី ហេតុ​ការ​ណ៍​ប្រាប់​សមត្ថ​កិច្ច​ថា ប្តី​​គាត់​ឈ្មោះ

បទ​ល្មើស​នេសាទ​កំពុង​កើ​ត​មាន​នៅអ​តីត​ឡូត៍​នេសាទ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​រង​ការ​ចោទ​ប្រកាន់ពី​បទ​ឃុប​ឃិត

Posted: 04 Nov 2012 09:50 PM PST

ទូកអូសម៉ាញ់ក្នុង​ទន្លេ​នៅ​ចុង​កោះ​ខ្សាច់​ទន្លា 
ខេត្ត​តា​កែវ ៖ ទោះ​បី​ជា​សម្តេច​តេជោ​ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​ចេញ​បទ​បញ្ជា​ឱ្យ​រំលាយ​ដែន​ឡូត៍​នេសាទ​ទាំង​អស់​ហើយ​ក្តី​ ក៏​​នៅ​តាម​​ដែន​ឡូត៍​នេសាទ​ដែល​កាត់​រំសាយ​ទាំង​នោះ ប្រជា​ពល​រដ្ឋ​នោះតែ​គ្មាន​សិទ្ធិ​ចូល​ទៅ​នេសាទ​ត្រី​​ឡើយ ដែល​តាម​ប្រជា​ពល​រដ្ឋ​​ចោទ​ប្រកាន់​​ថា ដោយ​សារ​​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​​ឃុប​ឃិត​គ្នា​លក់​ដែន​ឡូត៍​នេសាទ​ទាំង​នោះ​ទៅ​ឱ្យ​ឈ្មួញ​វៀត​ណាមចូល​មក​ដាក់ដោយ​

ក្រុម​អ្នក​លួច​កាប់​ឈើ​គ្រញូង​បាញ់​គ្នា​ជា​មួយ​ទាហាន​ថៃ​ស្លាប់​3 រត់​រួច​3 ថៃ​របួស​5​នាក់

Posted: 04 Nov 2012 09:40 PM PST

ខេត្ត​បាត់​ដំបង​​ ៖​ មន្រ្តីយោធានៅតំបន់ ព្រំដែនបានរាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ជន​ជាតិ​ខ្មែ​រ​៣​នាក់​​ស្លាប់ និង​៣នាក់​ទៀត​រត់​រួច ​ឯភាគី​ថៃ៥​នាក់​បាន​រង​របួស បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយប្រាវ​ដោយ​អាវុធ​រវាង​ក្រុម​អ្នក​ឡើង​ភ្នំ​​កាប់​ឈើ​គ្រ​ញូង​ជា​ជន​ជាតិ​ខ្មែរ ជា​មួយ​ក្រុម​ទាហា​នឈុ​ត​ខ្មៅថៃ កាល​ពី​សៀល​ថ្ងៃ​ទី​៣ វិច្ឆិកា​ នៅ​លើ​ទឹក​ដី​ស្រុកបរៃ ខេត្តត្រាត ប្រទេស​ថៃ ឈម​នឹង​ច្រក​ពាម​តា ចន្លោះ​

រថយន្ត​ដឹក​អ្នក​ដំណើ​របុក​សាំយ៉ុង​ស្លាប់​4​របួស​ធ្ងន់-ស្រាល​12​នាក់

Posted: 04 Nov 2012 09:30 PM PST

ខេត្ត​ព្រៃវែង​ ៖ ​​​ក្មេង​​​ៗ​ចំនួន​​​៣ នាក់ ​និង​អ្នក​បើក​រថយន្ត​ម្នាក់​បាន​ស្លាប់​​​ភ្លាម​ៗ​​ក្នុង​ហេតុ​ការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​​ដ៏គួរ​ឱ្យ​​រន្ធត់​​មួយ ​កាល​ពី​វេលា​ម៉ោង​​​២​ និង​​៣០នាទី​​រសៀល​​​​ថ្ងៃទី​៣ វិច្ឆិកា ​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេ​ខ​១​ ខាង​កើត​​ស្ពាន​​ស្ទឹង​ប្រមា​ណ​៥០០​ម៉ែត្រ​​​ត្រង់​ចំណុច​​ផ្លូវ​កោង​​បឹង​​ក្រ​ចាប់​ ​​ស្ថិត​​ក្នុងភូមិ​​ក្រាំង​ក្អុក​ ឃុំ​កំពង់​​សឹង្ហ​ ស្រុក​ព្រះ​ស្ដេច​​ ​​ ហើយ​​ជាមួយ​​គ្នា​នេះ​​ក៏​មាន​មនុស្ស​​​​១២​នាក់​​​ផ្សេង​​​ទៀត​បានរង​របួស

តាម​ប្រមាញ់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ផ្អើល​សិស្ស​វិទ្យា​ល័យ​ជា ស៊ីម សន្ធរ​ម៉ុក

Posted: 04 Nov 2012 09:20 PM PST

សមត្ថ​កិច្ច​ពេល​តាម​ប្រមាញ់​អ្នក​​ជួញ​គ្រឿង​ញៀន
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ប៉ូលិស​​មន្ទីរ​​ប្រឆាំង​​ការ​ជួញ​ដូរ​​គ្រឿង​ញៀន​​នៃ​ក្រសួង​​មហា​ផ្ទៃ​​បាន​បើក​​ប្រតិ​បត្តិ​ការ​បង្ក្រាប​​ការ​ជួញ​ដូរ​​​គ្រឿង​ញៀន​​មួ​យ​​នៅ​​ក្រោយ​​​វិទ្យា​ល័យ​​ជា​​ស៊ីម​​សន្ធរ​ម៉ុក​ ​បណ្តាល​​ឱ្យ​​​ផ្អើល​ទាំង​សិស្ស​ និង​ប្រជា​ពលរ​ដ្ឋ​​​​​រស់​​ក្បែរ​​​នោះ ​​ព្រោះ​ឃើញ​​រថយន្ត​​ប៉ូលិស​២​គ្រឿង​​ និង​ម៉ូតូ​៤​​ទៅ​​៥​គ្រឿង​​ដេញ​​ចាប់​រថយន្ត​​ហាយ​ឡែន​​ឌ័រ​​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ និង​មាន​​ការ​ផ្ទុះ​អាវុធ​​​២​គ្រាប់​​ធ្វើ​ឱ្យ​​អ្នក​បើក​​​រថយន្ត​​ហាយ​

អាជ្ញា​ធរ​រើ​តូប​កាសែត​ជាប់​របង​វិទ្យា​ស្ថាន​ជាតិ​អប់រំ​តម្រូវ​ឱ្យ​រើ​ពី​ចិញ្ចើម​ផ្លូវ​ប៉ាស្ទ័រ​ទៅ​ចិញ្ចើម​ខាង​ជើង​វិញ

Posted: 04 Nov 2012 09:10 PM PST

ទីតាំងតូបលក់សៀវភៅ កាសែត ដែល​តម្រូ​វឱ្យ​រើ​ចេញ
រាជធានី​ភ្នំពេញ​ ៖ ​​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​កន្លង​​មក​នេះ​ ក្រុម​អាជីវករ​​តូប​លក់​​សម្ភារសិក្សា​​​សៀវ​ភៅ និង​​កាសែត​​នៅលើ​ចិញ្ចើម​​​វិថី​​ប៉ាស្ទ័​រ​​​​​ខាង​លិច​​ជាប់​របង​​វិទ្យាស្ថាន​​ជាតិ​អប់​រំ​មាន​ការ​ភ្ញាក់​ផ្អើ​ល​​ភ័យ​​ព្រួយ​ និងជ្រួល​ច្របល់​​យ៉ាង​ខ្លាំង ​ដោយ​​​ទទួលបាន​​​ការ​ជូន​ដំណឹង​​​ពី​អាជ្ញាធរ​​​ខណ្ឌ​ដូនពេញ​ ​ដែល​តម្រូវ​ឱ្យ​​ពួកគាត់​​​​រុះ​រើ​​​តូប​​ចេញ​ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​ ។ ​​

ហ៊ុម​​ព័ទ្ធ​​យក​​ដី​​រ៉ែ​​មាស​មន្ដ្រី​​ជំនាញ​​ថា អ្នក​​ធ្វើ​​អាជីវ​កម្ម​​ក្រៅ​ពី​​ក្រុម​ហ៊ុន​​ដែល​​មាន​​អាជ្ញា​​ប័​ណ្ណ​​គឺ​​ល្មើស​ច្បាប់

Posted: 04 Nov 2012 09:00 PM PST

ទិដ្ឋភាព​ការ​ហ៊ុម​ព័ទ្ធ​យក​ដីរ៉ែ​មាស​
ខេត្ត​ព្រះ​វិហារ​ ៖ ដី​រ៉ែ​មាស​មួយ​កន្លែង​ក្បែរ​ភ្នំ​អន្លង់ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រម​ទម ស្រុក​រវៀង ត្រូវ​បានមន្ត្រី​ខិល​ខូច​ឃុប​ឃិត​គ្នា​ជួល​ដី​រ៉ែ​មាសមួយ​កន្លែង​ទៅ​ឱ្យ​ឈ្មួញ​វៀត​ណាម​ដាក់​ម៉ា​ស៊ីនកាយ​យក​និង​​កិន​រ៉ែ​យ៉ាង​កក្រើក​ភ្នំ ។ តាម​ប្រភព​មិន​ផ្លូវ​ការ​ថា ​មន្ត្រី​ដែល​ឃុប​ឃិត​គ្នា​នោះ​បាន​ទទួល​ប្រាក់​៥.០០០​ដុល្លារ​អាមេ​រិក​ប្រចាំ​ខែ​ពី​ឈ្មួញ​វៀត​ណាម​ទាំង​នោះ​ ។

លោក ងួន ញ៉ិល អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ចុះ​សួរ​សុខ​ទុក្ខ​យុវជន​ស្ម័គ្រ​ចិត្ត​​វាស់​វែង​ដី​ធ្លី​សម្តេច​តេ​ជោ និង​ក្រុម​ការ​ងារ​ក្រសួង​

Posted: 04 Nov 2012 08:47 PM PST

អំណោយ​យក​មក​ចែក​ជូន​​យុវជន​ស្ម័គ្រ​ចិត្ត​
ខេត្តកំពង់ធំ​ ៖ លោក ងួន​ ញ៉ិល អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​ និង​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​លោក​ជំទាវ ឃួន សុ​ដា​រី អនុ​ប្រធាន​ទី​២​រដ្ឋ​សភា ព្រម​ទាំង​សមា​ជិក​​ សមាជិកា​រដ្ឋ​សភា​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​​វាស់​វែង​ដី​ធ្លី​ចែក​ជូន​ប្រជា​ពលរដ្ឋ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

បាត់​ខ្លួនពីផ្ទះ​​២យប់​ប្រទះឃើញ​សពហើម​ស្អុយ​សង្ស័យ​ខ្យល់គរ

Posted: 04 Nov 2012 08:04 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ឧត្តរ​មានជ័យ ៖ សពជន​រងគ្រោះ​ឈ្មោះ​ហ៊ឹន គឹមហុន ​ហៅពើយ ​ភេទប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅស្រុក​កំណើត​ភូមិគោក​ដូង ឃុំ​ទឹក​វិល ស្រុក​សៀម​រាប​ ខេត្តសៀមរាប បច្ចុប្បន្ន​​មកបម្រើ​ការងារ​​ជាកម្មករ​នៅក្នុង​ក្រុមហ៊ុន​ដា​តារ៉ាប់​ប៊ឺ ចម្ការកៅស៊ូ ​ត្រូវបាន​គេប្រទះឃើញ​​ដេកស្លាប់​​នៅក្បែរ​ផ្លូវ​ជាតិលេខ​៦៧បេ ស្ថិតក្នុង​ភូមិដី​​ថ្មី​ ឃុំ​​អន្លង់វែង ​ស្រុកអន្លង់វែង ​កាលពីវេលាម៉ោង១២​ថ្ងៃត្រង់ថ្ងៃ​​

បិទ​សន្និបាត​​​ពេញ​អង្គ​​​របស់​គណៈ​​​​កម្មាធិការ​កណ្តាល​​​បក្ស​កុំ​មុយ​នីស្កចិន

Posted: 04 Nov 2012 07:47 PM PST

ក្នុង​សន្និបាត​​ពេញអង្គ​នៃគណៈ​កម្មា​ធិការ​​​​កណ្តាល​​​បក្ស​កុំ​មុយ​នីស្ក​​ចិន​
សន្និបាត​​​ពេញ​អង្គ​​លើក​ទី​​​៧​របស់​​​​គណ​ៈ​កម្មាធិការ​​​កណ្តាល​​បក្ស​កុំ​មុយ​នីស្ក​​​ចិន​នីតិកាល​​ទី​​១៧ ​​បាន​ប្រព្រឹត្ត​​ទៅ​ពី​​ថ្ងៃទី​​​១​ដល់​​​​​ទី​​៤ ​វិច្ឆិកា​​ នៅ​​​ក្រុង​ប៉េកាំង ។​សរុប​​​មាន​សមា​ជិក​​​ពេញ​សិទ្ធិ​របស់គណៈ​​កម្មា​ធិការ​​​​នោះ​២០០រូប​​​ និង​សមាជិក​​​​បំរុង​១៦៥​រូប​​ចូល​រួម​​ក្នុង​​​សន្ន​ិបាត​​​​ពេញ​​​អង្គនេះ ។ បណ្តា​​សមាជិក​​​​គណៈ​​កម្មាធិការ​​​​ត្រួត​ពិនិត្យ​​វិន័យ​​​របស់​បក្ស​​​ព្រម​ទាំង​​​​បណ្តា​អ្នក​ទទួល​​ខុស​ត្រូវ​​​​ផ្នែក​ទាក់​ទិន​​​​​

បង្ក្រាប​​ការ​​​ជួញ​​ដូរ​គ្រឿង​​​ញៀន​​ក្រោយ​​វិទ្យា​ល័យ​​ជា​ស៊ីម​​​សន្ធរ​ម៉ុក​​

Posted: 04 Nov 2012 07:45 PM PST

បង្ក្រាប​​ការ​​​ជួញ​​ដូរ​គ្រឿង​​​ញៀន​​ក្រោយ​​វិទ្យា​ល័យ​​ជា​ស៊ីម​​​សន្ធរ​ម៉ុក​​
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ប៉ូលិស​​មន្ទីរ​​ប្រឆាំង​​ការ​ជួញ​ដូរ​​គ្រឿង​ញៀន​​នៃ​ក្រសួង​​មហា​ផ្ទៃ​​បាន​បើក​​ប្រតិ​បត្តិ​ការ​បង្ក្រាប​​ការ​ជួញ​ដូរ​​​គ្រឿង​ញៀន​​មួ​យ​​នៅ​​ក្រោយ​​​វិទ្យា​ល័យ​​ជា​​ស៊ីម​​សន្ធរ​ម៉ុក​ ​បណ្តាល​​ឱ្យ​​​ផ្អើល​ទាំង​សិស្ស​ និង​ប្រជា​ពលរ​ដ្ឋ​​​​​រស់​​ក្បែរ​​​នោះ ​​ព្រោះ​ឃើញ​​រថយន្ត​​ប៉ូលិស​២​គ្រឿង​​ និង​ម៉ូតូ​៤​​ទៅ​​៥​គ្រឿង​​ដេញ​​ចាប់​រថយន្ត​​ហាយ​ឡែន​​ឌ័រ​​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ និង​មាន​​ការ​ផ្ទុះ​អាវុធ​​​២​គ្រាប់​​ធ្វើ​ឱ្យ​​អ្នក​

បញ្ចប់​ការ​​ប្រកួត​បាល់​ទាត់មហា​ជន​​ពានរង្វាន់​ឆ្នេរ​ស្អាត ​លេខ១​បានទៅលើ​​សាលា​ក្រុង

Posted: 04 Nov 2012 07:44 PM PST

បញ្ចប់​ការ​​ប្រកួត​បាល់​ទាត់មហា​ជន​​ពានរង្វាន់​ឆ្នេរ​ស្អាត ​លេខ១​បានទៅលើ​​សាលា​ក្រុង
ខេត្តព្រះសីហនុ​ ៖ នៅ​ឯទីលាន​អតីតកីឡដ្ឋាន​​ក្រុងមឿង ដែលមានទីតាំង​​ស្ថិតនៅ (ឆ្នេរ​ឯករាជ្យ)​​ភូមិ១ ​សង្កាត់​៣ ក្រុង​ព្រះសីហនុ ​ ​​នា​រសៀលថ្ងៃទី៤ វិច្ឆិកា ២០១២ ​កន្លងទៅ​ បានរៀបចំ​​ការប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​​​បាល់​ទាត់​មហាជន​ដណ្តើម​​ពានរង្វាន់​​ឆ្នេរស្អាត​​ក្រុងព្រះសីហនុ ​ ​ប្រចាំឆ្នាំ​២០១២ ។

រថយន្ត​កូរ៉េ​បុក​រថយន្ត​ទីកូ​​ផ្ទប់​ជាប់​នឹង​ដើមដូង​​រងរបួស​ធ្ងន់ និងស្រាល​៤នាក់

Posted: 04 Nov 2012 07:38 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ មនុស្ស​៤នាក់​ប្តី​ប្រពន្ធ​​​​និង​កូន​២នាក់​​​ បាន​រង​​របួស​ធ្ងន់​-​ស្រាល​​​​ក្នុង​​ឧប្បត្តិ​​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​កើត​ឡើង​រវាង​រថយន្ត​​​ប្រភេទ​កូរ៉េ​​ពណ៌​ខៀវ​​បើក​បុក​​រថយន្ត​​ទីកូ​​​ពណ៌​ក្រហម​​ ផ្ទប់​នឹង​ដើម​ដូង​​បណ្តាល​ឱ្យ​រថយន្ត​ទាំង​​២​គ្រឿង​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ។ គ្រោះ​ថ្នាក់​នេះ​កើត​​ឡើង​​នៅ​លើ​ផ្លូវ​លេខ​៦០៨​​កែង​ផ្លូវ​លេខ​៣១៣​​ ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​

អតីត​ផ្កាយ​៣​ឌឿន សុវណ្ណ​ ចូល​បំភ្លឺ​​ចំពោះ​មុខ​ចៅក្រម​មួយភ្លែតចេញទៅវិញភ្លាម

Posted: 04 Nov 2012 07:36 PM PST

តារាង
រាជធានីភ្នំពេញ ៖ ​អតីត​ផ្កាយ​​៣ ឌឿន សុវណ្ណ ​ដល់​ថ្ងៃ​ចូល​ជ្រុញ​​មក​​បំភ្លឺ​​ចំពោះ​មុខ​​​ចៅ​ក្រម​​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ហើយ ​នា​ព្រឹក​​ថ្ងៃ​ទី​៥ វិច្ឆិកា ​២០១២ នេះ ប៉ុន្តែ​គេ​​ឃើញ​លោក​ឌឿន សុវណ្ណ ​ចូល​ខ្លួន​ខុស​​ពេលវេលា​ណាត់​ជួប​របស់​ចៅក្រម​​ទៅវិញ គឺ​បើ​តាម​ដីកា​​កោះ​ហៅ​បញ្ជាក់ថា ​ត្រូវ​ចូល​ខ្លួន​​នៅ​​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​៥ ​វិច្ឆិកា ២០១២ ​ស្រាប់តែ​​ដល់​ថ្ងៃទី​៥ វិច្ឆិកា ២០១២ ​លោក​ឌឿន សុវណ្ណ​ មក

ក្បាច់​គុន​តៃ​ជិ​អាច​ផ្តល់​ថាម​ពល​រាង​កាយ​នាំ​ឱ្យ​មាន​អាយុវែង​

Posted: 04 Nov 2012 07:30 PM PST

ក្បាច់​គុន​តៃ​ជិ​អាច​ផ្តល់​ថាម​ពល​រាង​កាយ​នាំ​ឱ្យ​មាន​អាយុវែង​
អ្នក​ហ្វឹក​ហាត់​ក្បាច់​គុន​តៃជិ​​បួន​នាក់​ស្ថិត​ក្រោម​​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ពណ៌​ស ​ហ្វឹក​ហាត់​ ដោយ​ដង​ខ្លួន​​ពត់​ពេន​​ទៅ​តាម​វិធីសាស្ត្រ​ និង​ស្នៀត​ផ្សេង​ៗ​ដូច​ជា ​ស្នៀត ​ពស់​លូនចុះ​ក្រោម​ និងចាប់​កន្ទុយ​ចាបជាដើម ។ ការប្តូរ​ក្បាច់​ចង្វាក់​ជើង​ពី​មួយ​ទៅ​មួយ​ និង​ដង​ខ្លួន​​ប្រកប​ដោយ​ជំហរ​យ៉ាងរឹង​មាំ​​​ស្វា​ហាប់​បំផុត ​។​លោក​ទ្រូ​ម៉ាន ​​វូ​ជាគ្រូ​បង្វឹក​​​ក្បាច់​គុន​តៃជិ​រៀប​រាប់​ប្រាប់​អ្នក​ចូល​រួម​ទស្សនា

ក្មេងស្រី​ជន​ជាតិ​ចិនអាយុ​16​ឆ្នាំ​ដុះ​រោម​ដូច​មនុស្ស​ប្រុស ក្រោយ​ពេលព្យាបាល​ជំងឺ

Posted: 04 Nov 2012 07:29 PM PST

នាង ណាណា មុន​ នឹង​ក្រោយ​ពេល​ព្យាបាល​ជំងឺ
ណាណា ជា​ឈ្មោះ​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់ អាយុ​១៦​ឆ្នាំ​ រស់​នៅ​ទីក្រុង​ជិនហ៊ូ ខេត្តស៊ីជាំង ភាគ​ខាង​កើត​ប្រទេស​ចិន​​ ។ រាង​កាយ​របស់​នាង​បាន​ប្រែ​ប្រួល​ទៅ​ជា​ដុះ​រោម​ពេញ​ដៃ​ជើង ដុះ​ពុក​មាត់ និង​ពុក​ចង្កាដូច​មនុស្ស​ប្រុស ក្រោយ​ពេល​នាង​ទទួល​ការ​ព្យា​បាល​ជំងឺ​ខ្វះ​ឈាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​១ វិច្ឆិកា កន្លង​មក ។ ប្រភព​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០ ណាណា ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ច័យដោយ​ដឹង​ថា នាង​មាន​ជំងឺ​ខ្វះ​ឈាម ដោយ​សារ​ខួរ​ឆ្អឹង​មិន​អាច​ផលិត​កោសិកាថ្មី​សម្រាប់​ជួយ​បំពេញ​កោសិកា​ឈាម​បាន ។ ដោយ​ឡែក​ម្តាយ​ក្មេង​ស្រី​បាន​លើក​យក​សម្តី​របស់​លោក​វេជ្ជបណ្ឌិត​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ ថា ស្ថាន​ភាព​ជំងឺកូន​ស្រី​របស់​គាត់​មាន​សភាព​ធ្ងន់​ធ្ងរណាស់ បើ​មិន​ព្យាបាល​​ទេ​ នាង​នឹង​ស្លាប់ ព្រោះ​នាង​បរិភោគ​អ្វី​ក៏​មិន​បាន និង​​ក្អួត​ចង្អោរ ហើយ​ភ្លាម​ៗ​នោះ ​លោក​វេជ្ជ​បណ្ឌិត​បានឱ្យ​ថ្នាំ​ដើម្បី​ព្យាបាល ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!