Koh Santipheap Daily

Koh Santipheap Daily


ដាក់​ក្បូន​បណ្តែត​តាម​ទឹក​អូរព្រំ​ដែន​​លួច​នាំ​ទំនិញ​​គេច​ពន្ធ​​ចូលមក​ពី​ប្រទេសថៃ

Posted: 04 Nov 2012 01:08 AM PDT

ការ​លួច​នាំ​ទំនិញ​គេចពន្ធ​ដាក់​​ក្បូន​​​តាម​ទឹក​​ចូល​មកពី​ប្រទេសថៃ
ក្រុងប៉ោយប៉ែត ៖ ទំនិញ​​គេចពន្ធ​​សព្វ​សារពើ​ត្រូវបាន​​​គេ​សង្កេត​​ឃើញ​​​ក្រុម​ឈ្មួញ​​នៅក្នុង​ក្រុង​ប៉ោយប៉ែត ​លួច​នាំ​ចូល​មក​ពី​ប្រទេសថៃ ​តាម​ច្រក​របៀង​​ដោយ​ខុស​ច្បាប់​​យ៉ាង​​គគ្រឹក​​​គគ្រេង​​ ។ ជាក់​ស្តែង​​កាល​ពីវេលា​ម៉ោង​​១០​ព្រឹកថ្ងៃទី​​៣ វិច្ឆិកា ២០១២ ​មាន​ទំនិញ​របស់​​ក្រុម​ឈ្មួញ​​ម្នាក់​ឈ្មោះ​លក្ខ័ ​ភេទប្រុស ​​អាយុ​ប្រមាណជាង​៣០​ឆ្នាំ ​បាន​ដាក់​ទំនិញ​គេច​ពន្ធលើ​ក្បូន​បណ្តែត​តាម​ទឹក​​អូរព្រំ​ដែន​​ជា​ប្រភេទ (ខោ​

ប៉ុបពី​​ ថា​ទោះ​នាងកែភេទ​​​ក៏ជានារី​ខ្មែរម្នាក់​ដែរ ​មានការ​​អៀន​ខ្មាសមិន​ហ៊ាន​​ថត​ស្រាត​​ឱ្យ​គេ​មើល​លេង​ទេ​

Posted: 04 Nov 2012 01:07 AM PDT

នាងប៉ុបពី
រាជធានី​ភ្នំពេញ ៖ ​​បន្ទាប់​ពី​រូប​អាក្រាត​កាយ​របស់​ពិធីការិនី​​នៃ​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​ក្នុង​កម្ម​វិធី​«​​ដើម​ភូមិ​ច​ុង​ភ​ូមិ​» ​និង​ជា​តា​រា​សម្ដែង​​កែ​ភេទ​ពី​ប្រុស​មក​ជា​ស្រី​ប៉ុប​ពី​ ដែល​​ត្រូវ​​​​​គេ​​បង្ហោះ​​ពេញ​បណ្ដាញ​​សង្គម​ហ្វេ​ប៊ុក​(Facebook) ​​​រួច​មក​​​ ធ្វើ​ឱ្យ​ទស្សនិក​​ជន​ក៏​ដូច​​ជា​អ្នក​គាំ​ទ្រ​​កើត​​​រឿង​ក្ដៅ​ក្រហាយ​​ និង​​ប្រើ​ពាក្យ​​​​អសុរោះ​រិះ​គន់​​​​ចំពោះ​រូប​​នេះ​ ។

បុរស​២​នាក់​ត្រូវបាន​តុលា​ការ​ឃុំ​ខ្លួន​បទ​រំលោភ​​សេព​សន្ថវៈ​លើ​សាច់​ថ្លៃ​

Posted: 04 Nov 2012 01:04 AM PDT

បុរសជាប់ចោទ
ខេត្ត​សៀមរាប ៖ ​នៅចុង​​ខែ​តុលា​ ២០១២ ​កន្លងទៅ តុលាការ​ខេត្ត​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​បុរស​ចំនួន​ពីរ​នាក់ ​ដែល​ជាប់ចោទ​ពី​បទ​រំលោភ​សេព​ស​ន្ថវៈ​លើ​សាច់ថ្លៃ ក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា គឺ​ម្នាក់​រំលោភ​ក្មួយ​ស្រី​ថ្លៃ​អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​រំលោភ​ប្អូនថ្លៃ​ស្រី​។

កូនកំពែង​ជុំ​វិញ​​​វិមានឯករាជ្យត្រូវ​រថយន្ត​បុកបាក់២កង់

Posted: 04 Nov 2012 12:58 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ សរាជ​ធានីភ្នំពេញ ៖ ស្តូប​វី​រ​បុរស​នៅ​លើ​ខឿន​​​ជុំវិញ​វិមាន​ឯករាជ្យ​ចំនួន​ពីរ​ និង​ស្លាក​សញ្ញា​ចរាចរណ៍​មួយផ្ទាំង ​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​​រថយន្តកាមរី​ឆ្លាម​បុក​រៈហើយ​បើក​រត់​បាត់​ កាល​ពីវេលា​ម៉ោង​១​និង​៣០​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៤​ វិច្ឆិកា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​បឹង​កេង​កងទី១ ខណ្ឌ​ចំការ​មន ។

ប្រធានាធិបតី​​កូឡុំប៊ី​​អំពា​វ​នាវ​​ឱ្យ​បង្កើន​​​ការ​តស៊ូ​ប្រឆាំង​​ពួក​ឧទ្ទាម​

Posted: 04 Nov 2012 12:55 AM PDT

ប្រធានាធិបតី​​​កូឡុំ​ប៊ី​កំពុង​​ថ្លែង​ការណ៍​
ប្រធានាធិបតី​​​​កូឡុំប៊ី​​​លោក​ហ្សង់​​​ម៉ា​នុយ​អែល​​​​សាន់​តូស​ កាល​ពី​ថ្ងៃទី​​២ វិច្ឆិកា ​​កន្លងម​ក​​​នោះ​បាន​អំពាវ​នាវ​​ឱ្យ​បង្កើន​​​ការ​តស៊ូ​​​ប្រឆាំង​កង​កម្លាំង​​​​ឧទ្ទាម​​​​​២​​ក្រុម​​​​​រហូត​ដល់​​​​កិច្ច​​ព្រម​​ព្រៀង​​​សន្តិ​ភាព​​​មួយ​ត្រូវ​បាន​​ចុះ​ហត្ថ​លេខា ។​ក្នុង​ឱកាស​​​ខួប​លើក​ទី​​​១២១​នៃការ​​បង្កើត​​​ប៉ូលិស​​ជាតិ​កូឡុំប៊ី​​​ លោកសាន់​​​តូស​ថ្លែង​ថា ​រដ្ឋា​ភិបាល​​​​​របស់​លោក​​​បាន​ធ្វើ​ការ​ចរចា​​ដោយ​ស្មោះ​ស្ម័គ្រ​ និង​បើក​ចំហ​ចំពោះ​ពួក​ឧទ្ទាម​​​​នៃកង​

ក្រុង​​ព្យុង​​យ៉ាង​​ខិ​ត​ខំ​​​​ជ្រៀត​​ជ្រែក​​​​​​ក្នុង​យុទ្ធនាការ​​​ឃោស​នា​​បោះ​ឆ្នោត​​​​ប្រធានាធិបតី​​​​កូរ៉េ​ខាង​ត្បូង​

Posted: 04 Nov 2012 12:55 AM PDT

យោង​តាម​​​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​​​កូរ៉េ​ខាង​​ត្បូង​​​​​YONHAPថា ប្រទេស​​​កូរ៉េ​ខាង​ជើង​​​កាល​ពី​​​ថ្ងៃ​ទី​​​៣ វិច្ឆិកា​​​​បាន​អំពា​វ​នាវ​​​​​ឱ្យ​បោះ​ឆ្នោត​​គាំ​ទ្រ​​​បេក្ខ​ជន​​​​​ប្រឆាំង​​ក្នុង​ការ​​បោះ​ឆ្នោត​​​ប្រធានាធិបតី​​​​កូរ៉េ​ខាង​ត្បូង​​​ដោយ​ចោទ​ប្រកាន់​​​រដ្ឋា​ភិបាល​​​អភិរក្ស​​​​និយម​​របស់​លោក​​ប្រធានា​ធិបតី​​​​លីម្យុង​​បាក់​ថា បាន​បំផ្លាញ​​​​ទំនាក់​ទំនង​​​អន្តរ​កូរ៉េ ។

រើស​​កាំភ្លើង​​ខ្លី​មន្ត្រី​​ប៉េអឹម​​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ជាង​១​ឆ្នាំ​មុន ​យក​ទៅ​លាក់​ទុក​ប៉ូលិស​ចាប់​ខ្លួន​

Posted: 04 Nov 2012 12:31 AM PDT

ជនសង្ស័យ
ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ម្នាក់​​ត្រូវបាន​ប៉ូលិស​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត​ចាប់​ឃាត់​ខ្លួន​​​​​ ក្រោម​បទ​​ចោទ​ប្រកាន់​​​លាក់​ទុក​​អាវុធ និង​ប្រើ​ប្រាស់​អាវុធ​ខុ​សច្បាប់ ​បន្ទាប់​ពី​​រើស​បាន​កាំភ្លើង​​​ខ្លី​មួយ​ដើម​​របស់​មន្ត្រី​​ប៉េអឹម​​ម្នាក់​​​ដែល​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ជាង​១​ឆ្នាំ​មុន​​ ហើយ​យក​​ទៅ​លាក់​ទុក​ និង​ប្រើ​ប្រាស់​​រហូត ​ទើបនៅ​​​ថ្ងៃទី​២ វិច្ឆិកា ​២០១២ វេលា​ម៉ោង​​៥​និង​១៥​នាទី​​ល្ងាច​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន

ប៉ុបពី មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ចំពោះ​រូប​​អាក្រាត​​ គឺជា​ការ​ច្នៃ​ប្រឌិត​

Posted: 04 Nov 2012 12:25 AM PDT

ប៉ុបពី
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​​បែក​ធ្លាយ​​រូប​អាក្រាត​កាយ​​របស់​ពិធី​​ការិនី​នៃ​ស្ថានីយ​​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​​ក្នុង​កម្ម​វិធី «ដើម​ភូមិ ចុងភូមិ» ​និង​ជា​​តារា​សម្តែង​​កែ​ភេទ​​​ពី​​ប្រុស​​មក​ជា​ស្រី​ប៉ុបពី ​ដែល​ត្រូវ​​បាន​គេ​​បង្ហោះ​​ពេញ​បណ្តាញ​សង្គម​ Facebook រួច​មក​បាន​ធ្វើ​ឱ្យ​​ទស្ស​និក​ជន​ក៏​​ដូច​ជា​អ្នក​គាំទ្រ​​កើត​រឿងក្តៅ​ក្រហាយ​ និងបាន​ប្រើ​​ពាក្យ​អសុរោះ​រិះគន់​​មិ​ន​តិច​នោះ​​ទេ ចំពោះ​រូប​​អាក្រាត​​របស់​នាង ។

ពួក​ឧទ្ទាម​ស៊ីរី​រុល​ទៅ​មុខ​​​ក្នុង​​តំបន់​ជាច្រើន​

Posted: 04 Nov 2012 12:13 AM PDT

កង​ទាហាន​ស៊ីរី​ក្នុងស្ថាន​ភាព​​​ប្រយុទ្ធ​​នៅ​ក្រុង​ដា​ម៉ាស់​
មុន​កិច្ច​ប្រជុំ​សំខាន់​មួ​យ​របស់​ពួក​ប្រឆាំង​នៅ ប្រទេស​​កាតា​ពួក​ឧទ្ទាម​ស៊ីរី ​កាលពី​ថ្ងៃទី​៣ វិច្ឆិកា​បាន​រុល​ទៅ​មុខ ​ដោយ​ដណ្តើម​​កាន់កាប់​ទីតាំង​​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ជាច្រើន​​របស់ប្រទេស ​។​​ក្រោយ​ការ​ថ្កោល​ទោ​ស​របស់​អន្តរជាតិ​​​បន្ទាប់​ពី​ឃើញ​វីដេ​អូ​មួយ​បង្ហាញ​ពួក​ឧទ្ទាម​​សម្លាប់​ដោយ​​ឈាម​ត្រជាក់ ​នូវ​ទាហាន​រដ្ឋា​ភិបាល​ទាំងឡាយ​ដែល​ពួ​ក​​គេ​ចាប់​បាន​មក​រូប​ភាព​ថ្មី​ៗ​ផ្សាយ​ដោយ​អង្គ​

ចែកអត្តសញ្ញាណប័ណ្ណ​ចំនួន​១.៣៦៤​សន្លឹក​ជូនប្រជាពលរដ្ឋ​​ សង្កាត់​​ចំនួន៣​ក្នុងខណ្ឌ​ប្ញស្សីកែវ

Posted: 04 Nov 2012 12:06 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណ
រាជធានីភ្នំពេញ​ ៖ កាល​ពី​​រសៀលថ្ងៃទី​២ វិច្ឆិកា ២០១២ ​អាជ្ញាធរ​ខណ្ឌ​ប្ញស្សីកែវ​​​ បាន​រៀបចំ​ពិធី​ចែកអត្តសញ្ញាណ​ប័ណ្ណ​ជូនដល់​ប្រជាពលរដ្ឋ​​​ចំនួន​១.៣៦៤នាក់ដែលមកពីសង្កាត់​​ចំនួន៣​​គឺ​សង្កាត់​​គីឡូម៉ែត្រ​​លេខ៦ ប្ញស្សីកែវ​​និងសង្កាត់​​ទួលសង្កែ ​​ក្រោម​អធិប​តីភាព​លោកជា ពិសី អភិបាល​​រង​ខណ្ឌ​ប្ញស្សី​កែវ ​តំណាង​ លោកឃ្លាំង ហួត ជំនួយ​​ការ​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ហ៊ុន

មន្ត្រីពាក់ព័ន្ធ​​​ចុះ​ត្រួតពិនិត្យ​ម៉ូតូ​អត់​បង់ពន្ធ​៧កន្លែងដក​ហូត​បានម៉ូតូ​ចំនួន​៤គ្រឿង

Posted: 04 Nov 2012 12:01 AM PDT

មន្ត្រីពាក់ព័ន្ធ​​​ចុះ​ត្រួតពិនិត្យ​ម៉ូតូ​អត់​បង់ពន្ធ​៧កន្លែងដក​ហូត​បានម៉ូតូ​ចំនួន​៤គ្រឿង
ខេត្តប៉ៃលិន​ ៖ ក្រោម​បញ្ជា​លោក​ជុំ ​សែនសទ្ធា ​ព្រះ​រាជ​​អាជ្ញាអម​សាលា​ដំបូង​​ខេត្ត ​និង​​តាម​​ការ​ចង្អុលបង្ហាញ​ពីលោក​ឡី ចាន់ឆាយ ​​ស្នង​ការ​នគរបាល​ខេត្ត​​ ​កាលពីព្រឹកថ្ងៃទី២ ​វិច្ឆិកា​​២០១២ ​​សមត្ថ​កិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​​វរសេនីយ៍​ទោ ស៊ិន ​សុភាលក្ម្សី ​អនុ​ប្រធាន​ការិយាល័យ​កណ្តាលនគរបាល​យុត្តិធម៌ ​និងលោកវ​រសេនីយ៍​ទោ ស៊ុំ សុផល នាយការិយាល័យ​នគរបាល​​ប្រឆាំង​បទ​ល្មើស

ការ​ប្រកួត​កីឡា​ប្រដាល់​​ក្បាច់​គុណ​បុរាណ​ខ្មែរ​ និង​មួយ​ថៃពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន​ សែន ​ចាប់​ផ្តើម​​រសៀល​នេះ​

Posted: 03 Nov 2012 11:58 PM PDT

សន្និ​សីទ​កាសែត ​និង​ការបង្ហាញ​ខ្លួន​កីឡា​ករ​ប្រដាល់​ខ្មែរ-ថៃ និង​បរទេស​ដែល​ត្រូវប្រកួត​នៅ​ណាហ្គាវើលថ្ងៃ​អាទិត្យ​នេះ
រាជធានីភ្នំពេញ ៖ ​ដើម្បី​​ចូលរួម​អប​អរ​សាទរ​​ពិធី​បុណ្យ​​ឯក​រាជ្យ​ជាតិ​​៩​វិច្ឆិកា ​សម្រាប់​ឆ្នាំ​​២០១២ នេះ ស្ថានីយ​ទូរទស្សន៍​អប្សរា​ នឹង​​ធ្វើ​​ការ​ផ្សាយ​ផ្ទាល់​នូវការប្រកួត​​កីឡា​ប្រដាល់​ខ្មែរ-ថៃ អន្តរជាតិ​​ពាន​រង្វាន់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​​លក្ខណៈ​ជា​ក្រុម​​ប្រចាំ​ឆ្នាំ​​២០១២ ​ក្រោម​កិច្ច​សហ​ការ​ពី​​សហ​ព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា និង​​សហ​ព័ន្ធ​កីឡា​ប្រដាល់​ថៃ​ ​ដែល​ការ​ប្រកួត​​នេះ​តម្រូវ​ឱ្យ​កម្ពុជា និង​ថៃ ​

លើក​សសរ​បេតុង​ផ្គុំ​ចាក់​គ្រឹះ​​ត្រូវសសរ​រលំ​កិន​ស្លាប់​

Posted: 03 Nov 2012 11:32 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​​ ខណៈ​កំពុងធ្វើ​​សកម្ម​ភាព​​សាងសង់​ផ្ទះ​មួយ ដោយ​លើក​សសរ​បេតុង​ផ្គុំ​ចាក់គ្រឹះ​ ហើយភ្លាត់​ស្នៀត​ត្រូវ​សសរ​​ធ្វើ​ពី​បេតុង​​ប្រវែង​​៣​ម៉ែត្រ​​រលំ​កិន​ កាល​ពីវេលា​​ម៉ោង​៩​​និង​១០​​នាទី​​ព្រឹ​​ក​ថ្ងៃទី​​២ វិច្ឆិកា ២០១២ ​ស្ថិត​​ក្នុង​ភូមិ​​ម្រាល​ត្នោត​ខាងជើង ឃុំពោធិ៍​​ម្រាល ស្រុក​បរ​សេដ្ឋ ។

ដាក់​ឱ្យ​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​គ្មាន​មនុស្ស​បើក​ធំ​ជាង​គេ​របស់​ចិន​

Posted: 03 Nov 2012 11:25 PM PDT

ឧទ្ធម្ភា​គ​ចក្រ​គ្មាន​មនុស្ស​បើក​ចិន​
ប្រភព​ព័ត៌​មាន​មួយ​រាយ​ការណ៍​ថា ឧទ្ធម្ភាគ​ចក្រ​គ្មាន​មនុស្ស​បើក​ធំ​ជាង​គេ​បំផុត​របស់​ចិន​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​កាល​ពី​ថ្ងៃទី​១ វិច្ឆិកា កន្លង​មក​នេះ​នៅ​ខេត្ត​សាន​ដុង ភាគ​ខាង​កើត​របស់​ចិន ។ឧទ្ធម្ភាគ​ចក្រ​នោះ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រាល​់​ពេល​សាក​ល្បង​ហោះ​ហើរ ហើយ​ពេលនេះ​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ពេញ​លេញ​ ។

CRV ពន្លះ​​ម៉ូតូ​២​គ្រឿងស្លាប់​នារី​ស្មៀន​​​ឃុំ​មេ​ទឹក​ម្នាក់ និង​បុរស​ម្នាក់​ទៀត​បាក់​ជើង​

Posted: 03 Nov 2012 11:23 PM PDT

​មនុស្ស​ជា​ច្រើន​មក​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​​ពោធិ៍​សាត់ ៖ ​រថយន្ត CRV មួយ​គ្រឿង​​ដែល​បើក​លឿន​​ដូច​ហោះ​​បាន​​បោះពួយទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​​ដែល​កំពុង​​ធ្វើ​ដំណើរ​​បញ្ច្រាស​​ទិសគ្នា​​ បណ្តាល​ឱ្យ​​នារី​វ័យ​ក្មេង​​ម្នាក់​ជា​ស្មៀន​​ឃុំ​ស្លាប់​នៅ​នឹង​កន្លែង ឯ​បុរស​ម្នាក់​ទៀត​​បាក់​ជើង​ម្ខាង​រង​បួស​ធ្ងន់ ។ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​នេះ​កើត​ឡើង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៥ ស្ថិត​ក្នុងភូមិ​​អូរ​ស្តៅ ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ​កាល​ពីវេលា​ម៉ោង​​៣​និង​៣០​នាទី​

សមត្ថកិច្ច​​បង្វែ​រការ​សន្និ​ដ្ឋាន​​ការស្លាប់​​របស់​ស្ត្រី​​រងគ្រោះ​​​ពី​ខ្យល់​គរ​ ឬ​ស្រវឹង​ស្រា​ទៅ​ជា​រឿង​ឃាត​កម្ម​

Posted: 03 Nov 2012 11:18 PM PDT

សព​ជនរងគ្រោះ
ខេត្ត​​សៀមរាប ៖ ​ទីបំផុត​សមត្ថកិច្ច​បាន​បង្ហើប​ថា ​ករណី​ស្លាប់​របស់​ស្ត្រីម្នាក់​ដែល​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ប្រឡាយ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ស្ថិតក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាលពី​សបា្ដ​ហ៍​មុន គឺជា​ករណី​ឃាតកម្ម​ហើយ បន្ទាប់​ពី​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​ស្រវឹងស្រា​ធ្លាក់​ទឹក​ ឬ​ខ្យល់​គរ​នោះ​។

កាក​បាទក្រហម​​ខេត្ត​​កំពត ​ចែក​អំណោយ​​ដល់​ប្រជា​ពលរដ្ឋ​​រងគ្រោះ​​ដោយ​ខ្យល់​ព្យុះ​

Posted: 03 Nov 2012 09:47 PM PDT

អំណោយ​របស់​កាក​បាទក្រហម​ដែល​យក​មក​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​
ខេត្ត​កំពត ៖ ព្រឹកថ្ងៃទី​​៤ វិច្ឆិកា ​២០១២ ​សាខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​កំពត ដឹកនាំ​ដោយ​លោក​​អ៊ុយ សំអាត ​ប្រធាន​នាយក​​ដ្ឋាន​គ្រោះ​មហន្ត​រាយ​​កាក​បាទ​​ក្រហម​កម្ពុជា និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ ហ៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហម​​កម្ពុជា និង​​មន្ត្រី​ជា​ច្រើន​នាក់​បាន​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​​ប្រជា​ពលរដ្ឋ​ដែល​​រងគ្រោះ​ដោយ​ខ្យល់​​ព្យុះ​​កាល​ពីថ្ងៃទី​​៣១

ព្យុះ​សាន់​ឌី​អ្នក​ស្លាប់​ឡើង​ដល់​110​នាក់​នៅ​អាមេរិក​និង​កាណាដា

Posted: 03 Nov 2012 08:53 PM PDT

ខ្សែ​ភ្លើង​ដាច់​​និង​ផ្ទះ​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​
តុល្យកា​រ​​ជន​រងគ្រោះ​ដោយសារ​ព្យុះ​ឈ្មោះ​សាន់​ឌី ​SANDY ​គិត​​ម​ក​ដល់​ថ្ងៃទី​៣ វិច្ឆិកា ​អ្នក​ស្លាប់​នៅ​សហ​រដ្ឋ​អាមេរិក​​និងនៅ​​កាណាដា ​មាន​ដល់​​យ៉ាង​តិច​១១០​នាក់ ​។នៅ​ក្រុង​ញូវ​យ៉ក​​ព្យុះ​កំណាច​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤០​នាក់ គឺ​ម្នាក់​តិច​ជាង​ចំនួន​ដែល​ប្រកាស​កាលពី​ពេល​មុន​នេះ​ដោយ​ប៉ូលិស ​។ ប្រមាណ​ពាក់​កណ្តាល​នៃ​ជន​រងគ្រោះ​គឺ​នៅ​​លើ​កោះ​STATEN ISLAND ​

ប៉ូលិស​​អេហ្ស៊ីប​​3នាក់​​​​ស្លាប់​ក្នុង​ការ​​​វាយ​ប្រហារ​​មួយ​នៅ​តំបន់​​​​​ស៊ីណៃអីុ

Posted: 03 Nov 2012 08:53 PM PDT

រថក្រោះ​​អេហ្ស៊ីប​​​នៅតំបន់​​ស៊ីណៃអីុ
យោង​តាម​​​ទូរទស្សន៍​​​​រដ្ឋ​អេហ្ស៊ីប​​ថា ប៉ូលិស​​​អេហ្ស៊ីប​​​៣នាក់​​​បាន​ត្រូវ​​​ស្លាប់​ ហើយ​ម្នាក់​​ទៀត​​​​ត្រូវ​របួស​​កាល​ពី​​ថ្ងៃទី​៣ វិច្ឆិកា​​​​ ក្នុងការ​វាយ​ប្រហារ​​​​មួយ​​ពី​សំណាក់​​​​​​ក្រុម​​ប្រដាប់​អាវុធ​នៅ​អាល់​អារិក​ ក្នុង​ឧបទ្វីប​ស៊ីណៃអីុ ភាគ​ខាង​កើត​ប្រទេស ។​ប្រភព​ព័ត៌​មាន​​​ពី​ក្នុង​ផ្ទៃ​​ភ្នាក់​ងារ​​សន្តិ​សុខ​​​អេហ្ស៊ីប​​​គូស​បញ្ជាក់​ថា ជន​ស៊ីវិល​​ម្នាក់​ក៏​ត្រូវ​​​របួស​ដែរ ពេល​គេ​​ស្ថិត​នៅ​​កន្លែង​​​វាយប្រហារ​ ។ ប្រភពនេះ​បន្តថា ពួក​

ប្រចណ្ឌ​ប្រពន្ធ​ផឹក​​ស្រវឹង​រករឿង​​​ឈ្លោះ​ដុត​ផ្ទះ​ខ្ទេច

Posted: 03 Nov 2012 08:43 PM PDT

បុរសជាប្តី​ត្រូវបាន​ចាប់ខ្លួន
ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ កាលពី​វេលាម៉ោង​១២ និង​៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ វិច្ឆិកា ២០១២ ស្ថិត​ក្នុង​ភូមិ​ត្បែស ឃុំ វល្លិស ស្រុក​សំរោង​ទង ពីបទ​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯងឆេះហ្មត់ ដោយសារ​តែ​ប្រចណ្ឌប្រពន្ធ ។ ស្ត្រីជា​ប្រពន្ធ​ឈ្មោះ​ហែល សុភ័ក្ត្រ អាយុ​៣២​ឆ្នាំ​មានកូន៤នាក់ បាន​រៀប​រាប់​ឱ្យ​ដឹងថា ប្តីរបស់ខ្លួន​ឈ្មោះ​ម៉ាន់ ​សុភ័ក្តិ អាយុ​៣៦​ឆ្នាំ ​មុខរបរដឹក​អុស​លក់។ ​

ចាប់ខ្លួន​​តាម​ដីកាតុលាការ​​រឿងហិង្សា​​ដោយ​ចេតនា​ស្ថានទម្ងន់​​ដោយ​ប្រើ​អាវុធ​

Posted: 03 Nov 2012 08:30 PM PDT

យុជន​ជាប់ចោទ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​
រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់បានត្រូវ​សមត្ថ​កិច្ច​នគរបាល​​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​រាជធានីភ្នំពេញ ​ចាប់​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃទី​​២ វិច្ឆិកា ​២០១២ តាម​ដីកា​របស់​​សាលា​​ដំបូងរាជធានីភ្នំពេញ ​ដោយ​ជាប់​ពាក់​ព័ន្ធ​​ថា បាន​ប្រើ​អំពើ​ហិង្សា​​ដោយ​ចេតនា​​មាន​ស្ថាន​ទម្ងន់​​ទោស​​​ដោយ​ប្រើ​អាវុធ​ ។

ហៅ​ម៉ូតូ​ឌុប​​ជិះ​យក​​ទៅ​ធ្វើ​ស៊ី​រក​ឱកាស​​មិន​បាន​ម្ចាស់​​ម៉ូតូឌុប​​ដឹង​ទាន់​ជិះ​ចូល​​ប៉ុស្តិ៍​​២៤​ម៉ោង​

Posted: 03 Nov 2012 08:23 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​បាន​ហៅ​​ម៉ូតូ​​ឌុបជិះ​ចេញពី​ខាង​ត្បូង​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ក្នុង​សង្កាត់​ទឹ​កល្អក់​ទី​២ ខណ្ឌទួលគោក ​ទៅ​​ច្រមុះ​​ជ្រូក​ស្ទឹង​​​​មាន​ជ័យ យកទៅធ្វើស៊ីតែ​គ្មាន​ឱកាស​​នឹងធ្វើ​ស៊ី ក៏​​ដូរ​ទីតាំង​​ពីរ​បី​កន្លែង​ទៀត​រហូត​អ្នក​រត់​ម៉ូតូ​ឌុប​ដឹង​ខ្លួន​ក៏បើក​​ម៉ូតូ​រត់​​ចូល​ប្តឹង​​ប៉ូលិស​​យាម​ប៉ុស្តិ៍​​២៤​ម៉ោង​នៅ​គល់​​ស្ពាន​ស្ទឹង​មាន​ជ័យ តាមបណ្តោយ​មហា​វិថី​ព្រះ​មុនីរ៉េត​​កែងផ្លូវ​​លេខ​២៧១ ក្នុង​សង្កាត់​បឹង​

លោក​ប្តី​​ទៅ​រក​ស៊ី​​នៅ​ស្រុក​ថៃ​បាត់​ដំណឹង​​ឈឹង​ពេល​ប្រពន្ធ​​ទូរស័ព្ទ​​ចូល​ឱ្យ​ស្រី​​ផ្សេង​ទទួល​ នាង​តូច​ចិត្ត​ទម្លាក់​​កូន​ក្នុង​ផ្ទៃ​​ចោល​

Posted: 03 Nov 2012 08:11 PM PDT

ស្ត្រី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ប៉ៃលិន​ ៖ នារី​​វ័យ​ក្មេង​​ម្នាក់​​ដោយ​សារ​តែ​​ខឹងប្តី​​ទៅថៃ​​បាត់​ដំណឹង​​​ឈឹង ពេល​​នាង​ទូរស័ព្ទ​​ចូល​និយាយ​ជា​មួយ​គ្នា​បាន​បន្តិច​​ ប្តី​ក៏ហុច​ទូរស័ព្ទ​​ឱ្យ​ស្រី​ផ្សេង​​និយាយ ​នាង​តូច​ចិត្ត​​ទិញ​​ថ្នាំ​​​ទម្លាក់​​ទារក​​ក្នុង​ផ្ទៃ​​​ចោល​​ ហើយ​ត្រូវ​​បាន​ម្តាយ​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត ប៉ុន្តែ​​គួរ​ឱ្យ​ស្តាយ​​ទារក​​នៅ​ក្នុង​ផ្ទៃ​នាង​៦​ខែបាន​​ស្លាប់​បាត់​​ទៅហើយ ។ ​

នាវាផ្ទុក​​​យន្តហោះ​​​ដំបូង​គេ​​បង្អស់​​​របស់​អាមេរិក​​ចូល​និវត្តន៍​

Posted: 03 Nov 2012 07:55 PM PDT

នាវាផ្ទុក​យន្តហោះ​​​​USS ENTERPRISE
នាវាផ្ទុក​យន្តហោះ​​​ប្រើ​ថាម​ពល​​​​នុយ​ក្លេ​អ៊ែរ​​​អាមេរិក​​​​​​ដំបូង​គេ​​បង្អស់​​ឈ្មោះ​​USS ENTERPRISE បានចូល​​​មក​កំពង់​ផែ​នៃ​មូល​ដ្ឋាន​​​នាវា​ចរណ៍​​​ដ៏​ធំ​ NORFOLK នៅរដ្ឋ​​​វៀជីនៀ កាល​ពី​​ព្រឹក​​​​​ថ្ងៃទី​​៤ វិច្ឆិកា​ ហើយ​ត្រូវ​​​បញ្ឈប់​ការ​ប្រើ​​ប្រាស់​​​គឺ​ចូល​​ន​ិវត្តន៍​​ចាប់​ពី​ពេល​នេះ​តទៅ ។​នាវា​ផ្ទុក​​​យន្តហោះ​​​​នោះ​បាន​​​ចូល​រួម​​ក្នុង​ការ​ស្រាវ​ជ្រាវ​​​​អវកាស​​​ ក្នុង​​វិបត្តិ​មីស៊ីល​​នៅ​គុយ​បា ព្រម​ទាំង​​ចូល​រួម​​​​ស្ទើរ​​តែ​ក្នុង​​​គ្រប់​

វីដេអូ​៖ ពួក​ឧទាម​ស៊ីរី​​ប្រហារ​ជីវិត​ទាហាន​រដ្ឋាភិបាល​20នាក់​

Posted: 03 Nov 2012 07:55 PM PDT

 ទាហាន​ស៊ី​រី​កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្រុងអាឡែប ​
វីដេ​អូ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ វិច្ឆិកា​ តាម​អីុន​ធើរណេត​បង្ហាញ​ថា ពួក​ឧទាម​ប្រដាប់​អាវុធ​ស៊ីរី បាន​ប្រហារ​ជីវិត​ទាហាន​រដ្ឋា​ភិបាល​២០​នាក់​នៅ​ខេត្ត​អីុដ​លីប​ភាគ​ខាង​ជើង​ប្រទេស ។ក្នុង​វីដេអូ​គេ​ឃើញ​ពួក​ឧទ្ទាម​ឱ្យ​ទាហាន​ប្រមាណ​ជាង​១០​នាក់​ដេក​តម្រៀប​គ្នា​នៅ​លើ​ដី ដោយ​​ដើរ​ពី​លើ​ពួក​គេ​ ហើយ​បាញ់​សម្លាប់​ ។

បណ្តា​​នាវា​ចិនចូល​​​​​ទៅ​ជិត​​កោះ​មាន​ជម្លោះ​​ជាមួយ​​​ជប៉ុន​​ជា​ថ្មី​​

Posted: 03 Nov 2012 07:53 PM PDT

 នាវា​​​​ល្បាត​​ចិន​​​ដែ​​ល​ទៅ​​កាន់​​ប្រជុំ​កោះ​​មាន​ជម្លោះ
កង​​ឆ្មាំ​​​ឆ្នេរ​សមុទ្រ​​ជប៉ុន​​​​​រាយ​ការណ៍​​ថា ​នាវា​​​​​៤​គ្រឿង​​របស់​​រដ្ឋា​ភិបាល​​ចិន​ កាល​ពី​​ថ្ងៃ​ទី​​២ វិច្ឆិកា ​បាន​ចូល​​ជា​ថ្មី​​​ទៅ​​​ក្នុង​​ដែន​ទឹក​​ប្រជុំ​កោះ​​​​​សេន​កា​គូ​ ​ចិន​ហៅ​​ប្រជុំ​​កោះ​​ឌី​​អាវ​យូ ​​ដែល​​គ្រប់​គ្រង​​ដោយ​​ជប៉ុន​​ក៏​​​ប៉ុន្តែ​​​ទាម​ទារ​​ដោយ​ប្រទេស​ចិន ។កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​​ជប៉ុន​​​បញ្ជាក់​ថា ​នាវា​​​​ល្បាត​​​សមុទ្រ​​ទាំង​នោះ​​របស់​ចិន​​បាន​​​ចូល​​​​វេលា​ម៉ោង​​១១​និង​​៣០​នាទី​​​ម៉ោង​​ក្នុង​ស្រុក​​ទៅ​ក្នុង​តំបន់​​​​មួយ​ចម្ងាយ​​២២​

អង់​ហ្គោឡា ៖ ជំងឺ​អេ​ដស៍​​​សម្លាប់​មនុស្ស​​ 1.167 នាក់​ក្នុង​ឆ្នាំ​2011

Posted: 03 Nov 2012 07:44 PM PDT

វិទ្យា​ស្ថាន​ជាតិ​ ​តស៊ូ​ប្រឆាំង​ជំងឺ​អេដស៍​​រាយ​ការណ៍​កាលពីថ្ងៃ​ទី​១ វិច្ឆិកា ​ថា ប្រទេស​​អង់​ហ្គោ​ឡា ជំរឿនឃើញ​អ្នក​ឆ្លង​វីរុស​ហ៊ីវ ​២៤.២៣៩​​នាក់​ក្នុងឆ្នាំ​២០១១ ​ក្នុងនោះ​មានអ្នក​ស្លាប់​ទាក់​ទិន​នឹងជំងឺ​នោះ​ចំនួន​១.១៦៧​​នាក់​គឺ​២៩​នាក់ ​លើស​ពី​ឆ្នាំទៅ​​មិញ ។ យោង​តាម​របាយការណ៍​នោះថា ​ជំងឺ​អេដស៍​​សម្លាប់​មនុស្ស​ពេញវ័យ​៩០០​នាក់ ​និង​កុមារ​២៦៧​នាក់ ​ហើយ​នៅ​រដ្ឋ​ធានី​លូអង់​ដា​

ក្រោយ​ព្យុះ​​​អភិបាល​​​ក្រុងញ៉ូវ​យ៉ក​​​អំពាវនាវ​ឱ្យបោះ​ឆ្នោត​គាំ​ទ្រ​លោក​អូបាម៉ា​

Posted: 03 Nov 2012 07:44 PM PDT

អភិបាល​ក្រុង​ញូវ​យ៉ក
ក្នុងការប្រកួត​ប្រជែង​យក​តំណែង​​ប្រមុខ​​សេត​វិមាន​​​ប្រធានាធិបតី​ចប់​អាណត្តិ​លោក​បារ៉ាក់​អូបា​ម៉ា​​ទទួល​បាន​ទម្ងន់​មួយ​ខ្លាំង​ទៀត ​ដោយ​អភិបាល​ក្រុង​ញូវយ៉ក​លោក​MICHAEL BLOOMBERG កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ​បាន​អំ​ពាវ​នាវ​ឱ្យ​បោះ​ឆ្នោត​​គាំ​ទ្រ​លោកក្នុង​ការ​បោះ​ឆ្នោត​​នា​ថ្ងៃ​ទី​៦ វិច្ឆិកា ​​។ ​

ចំនួន​អ្នក​ទេស​ចរ​​ទៅកូរ៉េ​ខាងត្បូង​នឹងមាន​ដល់​​​10​លាន​នាក់​

Posted: 03 Nov 2012 07:44 PM PDT

អ្នក​ទេស​ចរ​បរទេស​នៅ​កូរ៉េ​ខាង​ត្បូង​
ក្រសួង​វប្ប​ធម៌​ កីឡា​​​និង​ទេសចរណ៍​​កូរ៉េ​ខាងត្បូង​​គូស​បញ្ជាក់​កាលពី​ថ្ងៃទី​២ វិច្ឆិកា ​ថា ​ចំនួន​​អ្នក​​ទេស​ចរ​បរទេស​ទៅ​កាន់​​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ​២០១២ ​នឹងឡើង​ដល់​១០​លាន​នាក់​នាខែ​វិច្ឆិកា​នេះ ។យោង​តាម​ក្រសួងនោះ​​​ថា ​អ្នក​ទេស​ចរ​បរ​ទេស​ទី​១០​លាន​នា​ឆ្នាំ​​នោះ​​ត្រូវ​មក​ដល់​កូរ៉េខាង​ត្បូង​រវាង​ថ្ងៃទី​២០​ទៅ​២២​ វិច្ឆិកា​ ។ ចំនួន​អ្នក​ទេស​ចរ​​​បរទេស​ចូល​មកកាន់​ប្រទេស​នោះ​មាន​​ការ​កើន​ឡើង​

នាយក​​​រដ្ឋ​មន្ត្រី​​​ឥណ្ឌា​​​នឹង​មក​កាន់​​ជប៉ុន​​នា​ពេល​ឆាប់​​ៗ

Posted: 03 Nov 2012 07:44 PM PDT

 នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា
ក្រសួង​​ការ​បរទេស​​ជប៉ុន​​​រាយ​ការណ៍​​កាល​ពី​​​ថ្ងៃទី​​២ វិច្ឆិកាថា ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​លោក​ម៉ាន់​ម៉ូហាន់​​​ស៊ិញ​​​​នឹង​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​​​​៤​ថ្ងៃ​​​នៅជប៉ុន​​​ដើម្បី​​ពិភាក្សា​​ពី​កិច្ច​​​សហ​ប្រតិបត្តិ​ការ​​ខាង​សន្តិសុខ​​​ក្នុង​វិស័យ​​សមុទ្រ​ និង​​CYBER- ESPACE ជាមួយ​​សមភាគី​​​ជប៉ុន​​​លោក​យូស៊ី​​ហ៊ី​​កូណូដា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!