Koh Santipheap Daily

Koh Santipheap Daily


ប្រែក្លាយជីវិតពី​លក់​មីកញ្ចប់មក​ជា​មហាសេដ្ឋី

Posted: 05 Nov 2012 10:50 PM PST

មីកញ្ចប់
យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា អ្នក​ជំនួញ​អចលន​ទ្រព្យ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម លោក​ ផាម ញ៉ាត វ៉ុង (Pham Nhat Vuong ) អាយុ​៤៤​ឆ្នាំ​ និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន Vingroup Joint-Stock Co., គឺ​ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​វៀត​ណាម ។ ទន្ទឹម​នឹង​នេះ លោក​ និង​ភរិយា​របស់​លោក​ឈ្មោះ ផាម ស៊ូ ហួង (Pham Thu Huong) មានភាគ​ហ៊ុន​ប្រហែល​៥០​ភាគ​រយ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ និង​ឈាន​មុខ​គេ​​លំដាប់​ទី​៥​នៅ​ប្រទេស​វៀត​ណាម ។

រថយន្ត​​ធុន​ធំ​​ដឹក​​កុងតឺន័រ​​ពន្លះសាំង​យ៉ុង​ដឹក​កម្ម​ករ​រោងចក្រ​របួស​ធ្ងន់-ស្រាល​១៧​នាក់​

Posted: 05 Nov 2012 10:48 PM PST

ជនរងគ្រោះសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ព្រះសីហនុ ៖ ​កម្ម​ករ​រោង​ចក្រ​​កាត់​ដេរ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ១៧​នាក់​បាន​រង​របួស​ធ្ងន់​-ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា កាលពីវេលា​ម៉ោង​១​និង​​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ វិច្ឆិកា ២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​៤ ចំណុច​ជិត​ស្ពាន​ទឹក​សាប​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​២០៥-២០៦ ​ស្ថិត​ក្នុង​​ភូមិ​ស្មាច់​ដែង ​ឃុំ​រាម​ ស្រុក​ព្រៃនប់ ខណៈ​កម្ម​ករ​ទាំង​នោះ​​បាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញមាតុភូមិនិវត្តន៍ពីកិច្ច​ប្រជុំកំពូល​អាស៊ី-អឺរ៉ុប​វេលា​ម៉ោង​ជាង​៦​ល្ងាច

Posted: 05 Nov 2012 10:24 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់ពីបានចូលរួម​កិច្ចប្រជុំកំពូល​​អាស៊ី-អឺរ៉ុប​លើកទី៩​ក្នុងទីក្រុង​វៀងចន្ទ ប្រទេសឡាវ ដែលនឹងបិទ​​បញ្ចប់នៅ​ថ្ងៃ​ទី​៦​ វិច្ឆិកា ២០១២នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូអម​ដំណើរ នឹងអញ្ជើញ​និវត្តន៍ម​កកាន់​កម្ពុជាវិ​ញ​នៅ​ម៉ោង​ជាង​៦​ល្ងាចថ្ងៃអង្គារនេះ ។

យ៉ូ​កូ​វិច​​ផ្តួល​កីឡាក​រ​បា​រាំង Tsonga​ប្រ​កួត​​បើក​ឆាក​ព្រឹត្តិការណ៍​​វាយ​កូន​បាល់​​ដំ​ណាច់​ឆ្នាំ​ATP Tour Finals​នៅ​​អង់​​គ្លេស​

Posted: 05 Nov 2012 10:19 PM PST

យ៉ូ​កូ​វិច​-ស៊ែ​ប៊ី​-រីក​រាយ​ពេល​ទទួល​បាន​ជោគជ័យ
កីឡាករ​​លំ​ដាប់​ទី​១​ពិភព​​លោក​ជាតិ​ស៊ែ​ប៊ី​​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ទទួល​បាន​ជោគ​ជ័យ​ជំ​ហាន​ទី​១​នៅ​ក្នុង​យុទ្ធ​​នា​ការ​ដណ្តើម​​យក​ពាន​​ជើង​ឯក​​ព្រឹត្តិ​ការណ៍​​ដំ​ណាច់​ឆ្នាំ​ ATP Tour Finals​​បន្ទាប់​ពី​បាន​យក​​ឈ្នះ​កីឡាករ​​បា​រាំង Jo-Wilfried Tsonga ​នៅ​ទី​លាន​ O2 Arena ស្ថិត​ក្នុង​ទី​ក្រុង​ ឡុង​ដ៍​​​ប្រ​ទេស​អង់​គ្លេស​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​ខែ​វិច្ឆិ​កា​​ កន្លង​ទៅ​នេះ ​​។

អាជ្ញាធរ​​​ចាប់​កាណូត​​​បូម​ខ្សាច់​​​​​2​គ្រឿង​​​​បញ្ចប់​​កង្វល់​ពលរដ្ឋ​

Posted: 05 Nov 2012 10:00 PM PST

អាជ្ញាធរ​​​ចាប់​កាណូត​​​បូម​ខ្សាច់​​​​​2​គ្រឿង​​​​បញ្ចប់​​កង្វល់​ពលរដ្ឋ​
ខេត្ត​កណ្តាល​ ៖ កាណូត​​បូម​ខ្សាច់​​​ខុស​ច្បាប់​​​ចំនួន​២គ្រឿង​​​ដែល​ធ្វើសកម្ម​ភាព​​​​​​​យ៉ាង​​អាណា​ធិបតេយ្យ​​​​នៅ​ក្នុង​ទន្លេ​​​បាសាក់​​​ស្ថិត​ក្នុង​ភូមិ​​​សាស្ត្រ​​​ ក្រុង​តាខ្មៅ កាល​ពី​ព្រឹក​​​​ថ្ងៃទី​​៥ ​វិច្ឆិកា ​បាន​ត្រូវ​អាជ្ញាធរ​​​​ចាប់​ឃាត់​​ទុក​មិន​ឱ្យ​​ធ្វើ​​​​សកម្ម​ភាព​​​​​បន្ត​ទៀត​​​ដោយ​យោង​​​​តាម​ពាក្យ​បណ្តឹង​​​របស់​​ប្រជាពលរដ្ឋ​​​មាន​លំនៅ​​​​ឋាន​​ជាប់​​​ច្រាំង​ទន្លេ​​​ជា​ច្រើន​នាក់​​​ដែល​មានការ​​ព្រួយ​បារម្ភ​ខ្លាច​​បាក់​ច្រាំង​ទន្លេ ។

នាង​មា​នផ្ទៃ​ពោះ​គ្រប់​ខែ​ផ្ទុះ​កំប៉ុង​ហ្គាស​ឆេះ​ខ្លួន​ប្រសូត​កូន​ទាំង​មាន​របួស

Posted: 05 Nov 2012 09:55 PM PST

ស្រ្តីដែល​ឆេះ​រលាក​ខ្លួន​បាន​សម្រាលកូន​គួរ​ឱ្យ​អាណោច​អាធ័ម
ខេត្ត​ស្វាយរៀង ៖ ​​ស្ត្រី​ម្នាក់​ដែល​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ទៅ​ហើយ​ បាន​រង​គ្រោះ​ដោយ​ការ​ផ្ទុះ​កំប៉ុង​ហ្គាស​ឆាប​ឆេះ​ខ្លួន​ និង​ផ្ទៃ​មុខ​យ៉ាង​ធ្ងន់​រហូត​សន្លប់​ស្តូក​ស្តឹង​ កាល​ពីយប់​ថ្ងៃទី​២៨ តុលា កន្លង​ទៅ​ ។ អ្វី​ដែល​គួរ​ឱ្យ​ខ្លោច​ផ្សា​ថែម​ទៀត​នោះ​ គឺ​ការ​រង​គ្រោះ​នោះ​មិន​ទាន់​បាន​ធូរ​ស្រាល​ពីមុខ​របួស​ផង ក៏​ដល់​ពេល​​ឆ្លង​ទន្លេ​ទៀត​បាន​កូន​ប្រុស​ម្នាក់​ ខណៈស្ត្រី​ជា​ម្តាយ​កំពុង​ពង​រលួយ​ពេញ​ខ្លួន​​ប្រាណមិន​អាច​ឱ្យ​កូន​បៅ

ប្តី​ទៅ​ធ្វើ​ការ​នៅ​ថៃ​5​ខែ​នាង​ទូរស័ព្ទ​ទៅ​រក​ជួប​ស្រី​ថ្មីតូច​ចិត្ត​សុល​ថ្នាំ​សម្លាប់​កូន​ក្នុង​ផ្ទៃ

Posted: 05 Nov 2012 09:50 PM PST

ស្ត្រីរង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ប៉ៃលិន​ ៖ នារី​វ័យ​​ក្មេង​​​ម្នាក់​​ ដោយ​សារ​​តែ​ខឹង​​​នឹង​ប្តី​ទៅ​​​​ថៃ​បាត់​ដំណឹង​ឈឹង​ លុះ​ពេល​នាង​ទូរស័ព្ទ​​ចូល​និយាយ​​ជាមួយ​គ្នា​​​បាន​បន្តិច​​​ប្តី​ក៏​ហុច​​ទូរស័ព្ទ​ឱ្យ​ស្រី​ផ្សេង​​​និយាយ​​ នាង​តូច​​​​ចិត្ត​គិត​​ខ្លី​​​​ក៏​ទិញ​​​​​​ថ្នាំ​គ្រាប់​​​​​(​ប្រភេទ​​​​ថ្នាំ​ក្តៅ​​)​​​​​យក​មក​​សុល​​ និង​លេប​អស់​​​​៤​គ្រាប់​​​​​ប៉ង​​ទម្លាក់​​​ទារក​​​​​ក្នុង​ផ្ទៃ​​ចោល​ ។ ពេល​​នោះ​អ្នក​ជិត​ខាង​​​​ឃើញ​នាង​ក្អួត​ចង្អោរ​​នៅ​ក្នុង​ផ្ទះ​​​​ ក៏​ទូរស័ព្ទ​​​ហៅ​ម្តាយ​ដែល​កំពុង​ជាប់​រវល់​ធ្វើការ​​នៅឯចម្ការ​​ឱ្យ​

ចាប់​ខ្លួន​មន្ត្រី​ក្រឡា​បញ្ជី​ម្នាក់​ប្រើ​ឈ្មោះ​ចៅ​ក្រម រាជ​អាជ្ញា​ឆបោក​ប្រាក់​1​ពាន់​ដុល្លារ

Posted: 05 Nov 2012 09:40 PM PST

ខេត្ត​សៀម​រាប​​ ៖ នគរបាល​ក្រុង​សៀម​រាប​ កាលពី​រសៀល​ថ្ងៃ​ទី​៥ វិ​ច្ឆិ​កា បាន​ចាប់​ខ្លួន​លោក​សូត្រ ហ្សឺ​ឌី ក្រឡាបញ្ជីសា​លា​ដំបូង​ខេត្ដ​ដែល​មានឈ្មោះ​អា​ស្រូវ​ជា​យូ​រ​មក​ហើយ​តាម​បញ្ជា​របស់​ព្រះ​រា​ជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ដ​បន្ទាប់​ពី​មានការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​គាត់​ថា​ បាន​ប្រើ​ប្រាស់​​ឈ្មោះ​តំណាង​អយ្យ​ការ​ និង​ចៅ​ក្រម​ទៅ​ឆបោក​ប្រាក់​។

លោក ឌឿន សុវណ្ណ ចូល​ខ្លួន​មក​សាលា​ដំបូង​ក្រោយ​ការ​សាក​សួរ​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​វិល​ត្រឡប់

Posted: 05 Nov 2012 09:30 PM PST

រាជធានី​ភ្នំ​ពេញ​​​​​ ៖ ​​​​លោក​ឌឿន សុវណ្ណ ​អតី​​ត​​ឧត្តម​សេនីយ៍​ឯក​ន​គរ​បាល​​​ជាតិ​ មាន​​មុខ​ងារ​​ជា​ទី​ប្រឹក្សា​​ក្រសួង​​មហា​ផ្ទៃ​​ បាន​ចូល​​ខ្លួន​​មក​កាន់​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​វេលា​​ម៉ោង​​៦​​​ព្រឹក​​​ថ្ងៃ​ទី​​៥ វិច្ឆិកា ​ដើម្បី​បំភ្លឺ​​​ពី​ដំណើរ​រឿង​​ដែល​ត្រូវ​​​ចោទ​ប្រកាន់​​ពី​បទ​សម្លុត​​​​​គំរាម​​ និង​ជ្រៀត​ជ្រែក​​ដោយ​ខុស​ច្បាប់​​នៅ​ក្នុង​​ការ​បំពេញ​​មុខ​ងា​​រ​សាធារណៈ ។​

ចង់​​យក​​ដី​​រដ្ឋ​​សម្ប​ទាន​​​ឱ្យ​​ពល​​រដ្ឋ​​ ត្រូវ​​​អាជ្ញា​​​ធរ​​និង​​​ពល​​​រដ្ឋ​​បដិ​សេធ​

Posted: 05 Nov 2012 09:20 PM PST

ក្រុម​អ្នក​ភូមិ​ចេញ​មុខ​ជំទាស់​ការធ្វើសម្បទានក្រៅ​ពី​រាជ​រដ្ឋា​ភិបាល
ខេត្ត​បាត់​ដំបង ៖ ​ស្រប​ពេល​ដែល​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ កំពុង​ពន្លឿន​​ការ​ចុះវាស់​វែង​ដី​ដើម្បី​ចេញប្លង់​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​​តាម​ផែន​ការ​របស់​រាជ​រដ្ឋាភិ​បាល ​ស្រាប់​តែថ្មីៗ​នេះ​លោក​ឧកញ៉ាសន​ ថន​ និងគូកន​ប៉ុន្មាន​នាក់​ទៀត​​ដែល​មានវិវាទ​ដីធ្លីដ៏រ៉ាំរ៉ៃ​ជាមួយ​ប្រជា​ពល​​រដ្ឋ​នៅ​ចំណុច​ព្រំប្រទល់រវាង​​​ស្រុកបវេល​ ខេត្តបាត់​ដំបង​ និង​ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ បាន​ស្វះ​ស្វែង​ប្រកាស​ចង់​ដោះ​

សាង​សង់​​ព្រះ​​មេរុ​ព្រះ​រាជ​​សារ​​សម្ដេច​​ម៉ែ​ដ៏​​ក​ម្រ​បា​ន​ឱ្យ​​កូន​ចៅ​​ដឹង​​រឿង​​មុន​​អ​ង្គ​សម្ដេច​​ឪ​​ចូល​​ទិ​វ​ង្គត

Posted: 05 Nov 2012 09:10 PM PST

សកម្មភាពឈូស​ឆាយ​ដើម្បី​សាង​សង់​ព្រះ​មេរុ 
រាជ​ធានីភ្នំពេញ ៖ អស់​រយៈ​ពេល​៦​ថ្ងៃ​មក​ហើយ ​ដែល​​​គ្រឿង​ចក្រ​​កំពុង​មមាញឹក​ឈូស​ឆាយ​ស្មៅ និង​ក្រុម​កម្មករ​រើ​ឥដ្ឋ​ការ៉ូ​ឡា​ក្នុង​បរិវេណ​​វាល​​ព្រះ​មេរុ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង​​មុខ​​សារ​​មន្ទីរ​ជាតិ ស្ថិត​ក្នុង​​ស​ង្កាត់​ជ័យ​ជំនះ​​ ​ខណ្ឌ​ដូន​ពេញ​ ។ ​ការ​រៀប​ចំ​​​​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​​អះ​​អាង​ថា​ ចាប់​ផ្តើមរៀបចំ​កសាងវាល​​​​ព្រះ​មេរុ​ ដើម្បី​​​តម្កល់​ព្រះ​បរម​សព​​ និង​ធ្វើ​​​ព្រះ​រាជ​ពិធី​​ថ្វាយ​​​ព្រះ​ភ្លើង​​ព្រះ​បរម​សព​​​ ព្រះ​

ព័ទ្ធ​ចាប់​រថយន្ត​មែ​រសឺ​ដេស​មុខ​យក្ស​តា​ម​ផ្លូវ​តាម​ពាក្យ​បណ្តឹង​របស់​ឧត្តម​សេនីយ៍​ទោ​ប៉ូលិស​ម្នាក់

Posted: 05 Nov 2012 09:00 PM PST

ការលើកកម្លាំង​ព័ទ្ធ​ចាប់​រថយន្ត​មែរ​​សឺ​ដេស
រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ម៉ាក​មែ​រ​សឺ​ដែស​ ពណ៌​ស្ករ​ មួយ​គ្រឿង ​ត្រូវ​កម្លាំង​ប៉ូ​លិស​ខណ្ឌ​ទួល​គោក​នាំ​គ្នា​បិទ​ផ្លូវ​ស្ទាក់​ចាប់​​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នា​ទី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា​ នៅ​តាម​បណ្តោយ​មហា​វីថី​ម៉ៅ​សេ​ទុង សង្កាត់​បឹង​សា​ឡាង​ បន្ទាប់​ពី​មាន​បណ្តឹង​​ពី​លោក​ឧត្តម​សេនីយ៍​ទោ​គឹម​ ចាន់​នី​ ជា​មន្ត្រី​ប៉ូលិស​នៅ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​ ដោយ​ចោទ​​ប្រកាន់​ឈ្មោះ​ហេង​ រិទ្ធី

សម្តេច​តេជោ​ ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋ​មន្ត្រីជប៉ុន

Posted: 05 Nov 2012 08:01 PM PST

រាជ​ធានីភ្នំពេញ​ ៖ នៅក្នុងជំនួបទ្វេភាគី​រវាងប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និង ជប៉ុន ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាល​ពីព្រឹក​ថ្ងៃ​ទី០៥ វិច្ឆិកា ២០១២ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុត ចំពោះលោក​នាយក​រ​ដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីកូ ណូដា ដែលបាន​​ផ្ញើសាររំលែក​ទុក្ខ​ និងបានអញ្ជើញទៅកាន់ស្ថាន​ទូតកម្ពុជាប្រចាំ​នៅជប៉ុន ដើម្បីគោរព

ស្ត្រីមាន​​ជំងឺ​សរសៃ​ប្រសាទ​​ជិះ​ម៉ូតូ​ឌុប​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វា​

Posted: 05 Nov 2012 07:50 PM PST

ស្ត្រី​រងគ្រោះ​ដែល​​មាន​បំណង​ចង់​លោត​ទឹក​សម្លាប់​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ដែល​គេ​អះ​អាង​ថា មាន​ជំងឺ​សរសៃ​ប្រសាទ​​បាន​ជិះ​ម៉ូតូ​​ឌុប​មក​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា ​តែ​មិន​​ស្លាប់​​នោះទេ ដោយ​បាន​ទូក​នេសាទ​ជួយ​សង្គ្រោះ​​ទាន់​ ដែល​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​កាល​ពី​​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៦ វិច្ឆិកា ​២០១២ ចំណុច​ខាង​​លិច​គល់​ស្ពាន​​ជ្រោយ​ចង្វា ។

ឃាត់​ខ្លួន​ជន​សង្ស័យ​វៀត​ណាម​ម្នាក់​ក្នុង​រឿង​ជម្លោះ​​កាប់​ចាក់​ដណ្តើម​ស្រី​ស្នេហ៍​

Posted: 05 Nov 2012 07:45 PM PST

ឃាត់​ខ្លួន​ជន​សង្ស័យ​វៀត​ណាម​ម្នាក់​ក្នុង​រឿង​ជម្លោះ​​កាប់​ចាក់​ដណ្តើម​ស្រី​ស្នេហ៍​
ខេត្ត​ក្រចេះ ៖ ជនស្ទាវ​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​បក្សពួក​ពីរនាក់ ​បាន​ត្រូវ​​នគរបាល​ក្រុង​​ក្រចេះ​ចាប់ខ្លួន​ពី​បទ​​ប្រព្រឹត្ត​​ហិង្សា​ដោយ​ចេតនា ​ខណៈ​​ជន​ម្នាក់​នេះ​ស្រវឹង​ស្រា​ផ្ទុះ​ទំនាស់​​រឿង​​ដណ្តើម​ស្រីស្នេហ៍​ ដោយ​ដេញ​វាយ​កាប់​ចាក់​ទៅលើ​បុរស​ជន​ជាតិ​​វៀត​ណាម​ដូចគ្នា​ផ្អើល​ពេញ​ផ្លូវ​ កាល​ពី​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ​នៅ​ភូមិ​អណ្តែង​ដូន ​សង្កាត់​ក្រគរ​ ក្រុង​​ក្រចេះ ។

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី​ លីមីត​ធីត​ បញ្ជូន​បុគ្គលិក​ឆ្នើម​ផ្នែក​វិស្វ​កម្ម​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នៅ​ជប៉ុន​

Posted: 05 Nov 2012 07:30 PM PST

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី​ លីមីត​ធីត​ បញ្ជូន​បុគ្គលិក​ឆ្នើម​ផ្នែក​វិស្វ​កម្ម​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នៅ​ជប៉ុន​
រាជធានីភ្នំពេញ ៖ ​​ ​ក្នុង​គោល​បំណង​អភិវឌ្ឍ​នូវ​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​ជា​ប្រចាំ​ដល់​បុគ្គ​លិក​​​ ក្រុម​ហ៊ុន​ខ្មែរ​ប៊្រូវើរី លី​មីត​ធីត បាន​បញ្ជូន​បុគ្គ​លិក​ឆ្នើម​ផ្នែក​វិស្វ​កម្ម​ចំនួន​មួយ​រូប​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំ​ពី​ប្រព័ន្ធ​គ្រប់​គ្រង​ផលិត​កម្ម​នៅ​ទី​ក្រុង​តូក្យូ​ និង​ណា​កូយ៉ា​ ប្រទេស​ ជប៉ុន​ មាន​រយៈ​ពេល​១២​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី​​៥ ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ២០១២ ។

គ.ជ.ប បដិសេធ​​បណ្តឹង​​​របស់​គណ​បក្ស​ប្រឆាំង​​ដែល​ស្នើ​សុំ​​លុប​ឈ្មោះ​​ជន​ជាតិ​វៀត​ណាម​​ពី​បញ្ជី​​បោះ​ឆ្នោត​

Posted: 05 Nov 2012 07:19 PM PST

ពិធី​ប្រជុំ
រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ហៅ​កាត់​ថា ​គ.ជ.ប ​បាន​បើក​សវនាការ​​សំណុំ​រឿង​របស់​តំណាង​​គណ​បក្ស​សម​រង្ស៊ី ដែល​បាន​ប្តឹង​​ទាស់​នឹង​ក្រុម​ប្រឹក្សា​​ឃុំ​មួយ​ចំនួន ស្ថិត​​ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​​ ដោយ​ចោទថា ​បាន​រក្សាទុក​​ជន​ជាតិ​វៀត​ណាម​ចំនួន​៣៥៧​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ ។

ជិះ​ម៉ូតូ​​វ៉ា​ឌឺ​គ្នា​បុក​​មួយ​ប្រាវ​សន្លប់​មន្ត្រីអគ្គិ​សនី​​ជជែក​គ្នា​​បែក​ផ្សែង​

Posted: 05 Nov 2012 07:15 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូហ្វ៉ីណូ​មួយ​គ្រឿង​​បើក​​ដោយ​បុរស​ម្នាក់​បាន​វ៉ា​ម៉ូតូវ៉េវ​ ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅខាង​មុខ​រេ​ចុះ​ឡើង​ ពេល​​ដែល​វ៉ា​ផុត​ អ្នក​ជិះ​ម៉ូតូវ៉េវ​​បាន​វ៉ា​វិញ ហើយ​បត់​ស្តាំ​​ បណ្តាល​ឱ្យ​​ប៉ះក្បាល​​ម៉ូតូ​ហ្វ៉ីណូ​​ដួល​ប្រាវទៅលើ​​ថ្នល់​រង​របួស​ធ្ងន់​គួរ​សម​រៀងៗ​ខ្លួន ​កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​​យប់​ថ្ងៃទី​​៥ វិច្ឆិកា ​២០១២ ​នៅ​មុខ​ហាង​លក់​សម្ភារ​យីហោ​សាគូរ៉ា ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុងសង្កាត់​​

​រថយន្ត​ឡង់គ្រីស្ស័រ​1គ្រឿង​​កំពុង​បើក​បរ​ស្រាប់​តែ​ឆេះ​ហុយ​ទ្រលោម​​សំណាង​ល្អ​​ពន្លត់​ទាន់​​

Posted: 05 Nov 2012 07:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​រថយន្តម៉ាក​​ឡង់​គ្រី​ស្ស័រ​​​​មួយ​គ្រឿង​​ពេល​កំពុង​បើក​បរ​​សុខ​ៗ​ស្រាប់​តែ​ឆេះ​​ហុយ​ផ្សែង​​​ទ្រលោម​​បង្ក​​ការ​​ភ្ញាក់​ផ្អើល​​​​​មនុស្ស​តាម​ដង​ផ្លូ​វ​នាំ​គ្នា​​​ជួយ​ដង​ទឹក​​ពន្លត់​​​​ទាន់​ពេល​វេលា​​ ។ ក្នុង​ហេតុកាណ៍​​នេះ​មិន​បណ្ដាល​ឱ្យ​មានមនុ​ស្ស​​ណា​ម្នាក់​​រង​គ្រោះទេ​​​​​ ។ ឧប្បត្តិ​ហេតុ​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៧ និង​៣០​នាទី​យប់​ថ្ងៃទី​៤ ​វិច្ឆិកា​​ នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​ភូមិ​

ខ្ចី​រថយន្ត​គេ​ជិះ​បុក​រះ​រថយន្ត​និង​ម៉ូតូ​3គ្រឿង​បន្ត​បន្ទាប់​គ្នា​រួច​បើក​រត់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

Posted: 05 Nov 2012 07:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​ម្នាក់​បាន​ខ្ចី​រថយន្តគេ​ជិះ​ទៅ​បុក​រះ​ រថយន្ត​១​គ្រឿង​ ម៉ូតូ​៣​គ្រឿង​និង​បន្ត​បុក​គល់​ឈើ​ និង​បង់​ថ្ម​ខាង​មុខ​ផ្ទះ​គេ​គ្មាន​ត្រា​ប្រណី​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃទី​៤ វិច្ឆិកា នៅ​ចំណុច​ភូមិ​ជ្រៃ​កោង​ សង្កាត់​ស្លា​កែត ហើយ​បាន​ព្យា​យាម​បើក​រត់​ទាំង​បែក​កង់ តែ​ព្រះ​មិន​ជួយ​បាន​ធ្លាក់​ទឹក​​ប្រឡា​យ​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់

យុវជន​ម្នាក់​បើក​ម៉ូតូ​​វ៉ារ​ទេះ​​គោ​ទៅបុក​នឹង​រថយន្ត​​នីស្សាន់បោកក្បាល

Posted: 05 Nov 2012 06:57 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​វ័យ​​ក្មេង​ម្នាក់​​បាន​ស្លាប់​​​​​នៅនឹង​កន្លែង​​ ក្នុងករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​នីស្សាន់​​ ដែល​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​ទិសគ្នា​​ កាលពី​វេលាម៉ោង២ ​និង​៣០នាទី​រសៀលថ្ងៃទី​៥ វិច្ឆិកា ២០១២ ​​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចន្លោះ​​​គីឡូម៉ែត្រ​​​លេខ​៩៨ និង៩៩ ស្ថិត​ក្នុង​ភូមិខ្វិត ​ឃុំពង្រ ស្រុក​រលាប្អៀរ  ។

រថយន្ត​កាមរី​​បុក​ជាមួយ​ម៉ូតូ​​កង់​បី​ធ្លាក់​កាង​មុខ​សង​15​ដុល្លារ

Posted: 05 Nov 2012 06:53 PM PST

រថយន្តត្រូវបានខូចខាត
រាជធានីភ្នំពេញ ៖ ​​ ​​​រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ត្រី​​ឆ្លូញ​ មួយ​គ្រឿង​បានរង​ការ​ខូច​ខាត​ដោយ​​ដាច់​ធ្លាក់​កាង​ខាង​មុខ​ ខណៈ​ប៉ះ​ជា​មួយ​ម៉ូ​តូ​កង់​បី កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​​រសៀល​​ថ្ងៃទី៤ វិច្ឆិកា នៅ​ចំណុច​មុខ​ស្ថានី​យ​ប្រេង​តេលា​ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹ​ក​ថ្លា​ ខណ្ឌ​សែន​សុខ ​។

២​នាក់​ប្តីប្រពន្ធ​​ត្រូវ​​ម៉ូតូ​​​​បុក​រង​របួស​​ ប្រាប់​ឱ្យ​​ម៉ូតូ​បង្ក​ទៅ​​រួច​ទើប​ស្តាយ​ក្រោយ​

Posted: 05 Nov 2012 06:45 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​រវាង​ម៉ូតូ​បុក​គ្នា​​នៅ​ចំណុច​​មហា​​វិថី​​សហ​ព័ន្ធ​រុស្ស៊ី កែង​២៦១ ក្នុង​សង្កាត់​​ទឹក​ល្អក់ទី​១ ខណ្ឌ​ទួល​គោក កាល​ពី​វេលា​ម៉ោង​១២​និង​៣០​​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ វិច្ឆិកា បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​​បាក់​ដៃ​ស្តាំ ​បែក​មុខ​មាត់ ឯ​ប្តី​បែក​ក្បាល​បន្តិច​បន្តួច ។

បិទ​ការ​ប្រកួត​បាល់​ទាត់​​ពាន​រង្វាន់​​ឆ្នេរ​ស្អាត​​ក្រុង​ព្រះ​សីហនុ​ឆ្នាំ​2012

Posted: 05 Nov 2012 06:45 PM PST

បិទ​ការ​ប្រកួត​បាល់​ទាត់​​ពាន​រង្វាន់​​ឆ្នេរ​ស្អាត​​ក្រុង​ព្រះ​សីហនុ​ឆ្នាំ​2012
ខេត្ត​ព្រះ​សីហនុ​ ៖ នៅ​ឯ​ទី​​លាន​អតីត​​កីឡ​ដ្ឋាន​​​ក្រុង​​មឿង​​ដែលមាន​ទី​តាំង​ស្ថិត​នៅ​​ឆ្នេរ​ឯក​រាជ្យ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ នា​រសៀល​​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ​ មាន​​រៀប​ចំ​​ការ​ប្រកួត​​បាល់​ទាត់​​មហា​ជនវគ្គ​ផ្តាច់​ព្រ័ត្រ​​​​​​ដណ្តើម​​ពាន​រង្វាន់​​​ឆ្នេរ​​ស្អាត​​ក្រុង​ព្រះ​​សីហនុ ប្រចាំ​ឆ្នាំ​២០១២ ។ ពិធី​​ខាង​លើ​នេះ​​ទទួល​បាន​​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​សំ សំអាត អភិ​បាល​រង

ផឹក​ស៊ី​ស្រវឹង​ជោក​​ដេក​លើ​​ចិញ្ចើម​ផ្លូវ​ទុក​ម៉ូតូ​​ចោល​ដឹង​ខ្លួន​វិញ​ស្រែក​ថា ចោរ​​កាច់.ក​ម៉ូតូ​​យក​ទៅ​បាត់​

Posted: 05 Nov 2012 06:36 PM PST

បុរស​ស្រវឹង​​ស្រា​ដែល​ដេក​នៅ​លើចិញ្ចើម​ផ្លូវ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្រវឹង​ជោក​ជាំ​ជិះ​ម៉ូតូ​​ទៅ​មុខ​លែង​រួច ​បាន​ឈប់​សម្រាក​ដេក​លង់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​ទុក​ម៉ូតូ​​ចោល​នៅ​​ជិត​នោះ​ ឃើញ​បែប​នេះ​​អ្នក​ប៉ះ​កង់​​ម៉ូតូ​បាន​អូស​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ឱ្យ ហើយ​​រាយ​ការណ៍​​ទៅ​ប៉ូលិស​យក​​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ដើមគ ​ប៉ុន្តែពេល​​ម្ចាស់​ដឹង​ខ្លួន​​ បែរជា​​ឆោឡោ​ថា ​ចោរ​កាច់សោ.ក​ម៉ូតូ​ទៅវិញ ។

បើក​ម៉ូតូ​វ៉ា​រ៉ឺម៉ក​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ទួរីស​របួស​ធ្ងន់​2​នាក់

Posted: 05 Nov 2012 06:30 PM PST

រថយន្តត្រូវបានខូចខាត
ខេត្ត​កណ្តាល​​ ៖ ​​​​ស្ត្រី​២​នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​បើក​ម៉ូតូ​វ៉ា​រ៉ឺម៉ក​ម៉ូតូ​​មួ​យ​គ្រឿង​ហើយ​​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ទួរីស​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​មនុស្ស​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​រង​របួស​ធ្ងន់​សន្លប់​ឈឹង​ ចំណែក​រថយន្ត​បែក​កញ្ចក់​​ខាង​មុខ​ ឯ​ម៉ូតូ​ខូច​ស្ទើរ​​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​​

ជាង​ដែក​​ចំណាន​​មាន​អតិថិជន​​​​ច្រើន​​ជីវ​ភាព​​ធូរ​ធារជាមុខ​​របរមរត​​កឪពុក​​ចែក​ឱ្យ​

Posted: 05 Nov 2012 06:26 PM PST

រោង​ដំ​ដែក​របស់​លោក កែម នឹម
ខេត្ត​​បាត់​ដំបង​ ៖​ ក្នុង​សម្លៀក​បំពាក់​ប្រឡាក់​ទៅ​ដោយ​កម្ទេច​​ធ្យូង​ ដៃម្ខាង​ទប់​ ​ដៃ​ម្ខាង​​ទៀតយា​រញញួរ​​ដំលើ​ផ្លែ​កណ្តៀវ​ ដុត​ភ្លើង​ក្រហម​ឆ្អៅ​យ៉ាងផ្ចិត​ផ្ចង់​ លោក​កែម​ ទឹម​ អាយុ​៣២​ឆ្នាំ​ ​​​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​ ​លោក​ពេញ​​ចិត្ត​នឹង​មុខ​របរ​ដំដែក​នេះណាស់​ វា​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​លោកធូរ​ធារ ។លោក​​កែម ទឹម​ ប្រកប​មុខ​របរ​ដំដែក​នេះ​អស់​រយ​ៈ​​ពេល​១៣​​ឆ្នាំ​មក​ហើយ​​នៅក្នុង​ភូមិរ៉ា​

ទឹក​ធ្លាក់​ ឬទឹក​ជ្រោះ​​ជ្រាវ​លាក់​ខ្លួនពីអ្នក​ចម្ងាយ​ តែ​ជាទីកម្សាន្ត​របស់​អ្នកស្រុក​

Posted: 05 Nov 2012 06:21 PM PST

ទឹក​ហូរ​តាម​ផ្ទាំង​ថ្ម​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ
ខេត្តកំពង់​ស្ពឺ ៖ ​សម្រាប់​អ្នករស់​នៅ​​ស្រុក​ថ្ពង​​អ្នក​​ណាក៏ស្គាល់​ទឹកធ្លាក់ ឬទឹកជ្រោះ​ជ្រាវ​ដែរ ជាពិសេ​ស​អ្នករស់​នៅឃុំ​អមលាំង​។ មូល​ហេតុដែល​ជាប់ឈ្មោះ​ជាទឹក​ជ្រោះជ្រាវ​នេះ​ដោយ​​សារ​​មាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​សេ្តចមួយ​អង្គ​​​នាំមហេសី​​ទៅប្រពាត​​​​ព្រៃ​និង​បរ​បាញ់​សត្វ​​ ហើយជ្រុះ​បាត់ព្រះ​ទម្រង់​​​។ ​​​ស្តេច​ឱ្យ​​​​​​សេនា​អាមាត្យ​​​នាំ​គ្នាចុះ​ជ្រាវ ឬរាវ​រក​ព្រះ​ទម្រង់​​ទើប​ជាប់​​ឈ្មោះ​​ជា​​ទឹក​ជ្រោះជ្រាវ​រហូត​​សព្វ​

ម៉ូតូ​វ៉េវ​ពន្លះ​ឌ្រីម​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​រួច​បើក​គេច​បាត់​

Posted: 05 Nov 2012 06:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​ ខណៈ​រូបគេ​​កំពុង​ជិះ​ម៉ូតូ​ម៉ាក​​ឌ្រីម​សេ​១២៥ មួយគ្រឿង​តែ​ម្នាក់​ឯង ​ស្រាប់​តែ​មាន​មូ៉តូ​ម៉ាក​វ៉េវ​ ១​គ្រឿង​ទៀតជិះ​គ្នា​ពីរនាក់ បើក​បញ្ច្រាស​​​​ផ្លូវ​ក្នុង​ល្បឿន​​លឿន​ជ្រុល​​​​បុក​​ពេញ​ទំហឹង លាន់​ដូច​រន្ទះ​បណ្តាល​​ឱ្យ​ម៉ូតូ​សេ​១២៥​ប៉ើង​ធ្លាក់​​ចូល​ទៅ​ក្នុង​​ប្រឡាយ​ទឹក​ស្អុយ​រង​រ​បួស​ធ្ងន់​ និង​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​​​ផង

ជិះ​​ម៉ូតូ​ទំនើប​​នៅពេល​យប់​ប៊ិះ​ត្រូវ​ចោរ​ប្លន់​​នៅ​ក្នុង​សង្កាត់ទឹក​ថ្លា

Posted: 05 Nov 2012 06:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​យុវ​ជន​៤នាក់​ភ័យ​ស្លន់​ស្លោ​​ភ្នែក​​នៅ​កញ្ចឹងក​​ ខណៈ​ពេល​​​ជិះ​ម៉ូតូ​​ហុង​ដា​សេ​១១០​សេ៊រី​២០១២​ ​និ​ងម៉ូតូ​ស្គូពី​​សេ៊រី​២០១៣​មក​ដល់​​​​ខាង​លិច​​រោ​ង​ចក្រ​គង់​ហុង តាម​បណ្ដោ​យ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​ហើយ​ត្រូវ​​​ជន​សង្ស័យ​មានគ្នា​​៣នាក់​​ ជិះម៉ូតូ​​​២គ្រឿង​​មកកៀប​​ឱ្យ​ឈប់​​​ក្នុង​គោល​បំណង​​​ប្លន់​​យកម៉ូតូ​ ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាលពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!