Koh Santipheap Daily

Koh Santipheap Daily


ឧបទ្ទវហេតុផ្ទុះកាំជ្រួច ពុទ្ធបរិស័ទនាំគ្នាការពារចៅអធិការវត្ត

Posted: 02 Nov 2012 09:10 PM PDT

ទិដ្ឋ​ភាព​នៅក្នុង​វត្តព្រះឃ្លាំង
ខេត្ត​កំពង់​ឆ្នាំង ៖ ​ប្រជាពលរដ្ឋ​​​ចំណុះ​​ជើង​វត្ត​​អង្គ​មេត្រី​ហៅ​វត្ត​​ព្រះឃ្លាំង​ ​ស្ថិត​ក្នុង​​ភូមិ​ចន្លោះ​​រ៉េន ឃុំ​​ស្វាយ​ជ្រុំ ​ប្រមាណ​ជាង​​​២០០នាក់​​ កាលពី​​រសៀល​ថ្ងៃទី​២ វិច្ឆិកា ​បាន​ជួប​ជុំ​គ្នា​​ពេញ​បរិវេណ​ទី​អារាម​​​ព្រោះ​តែ​លេច​ឮ​​ពាក្យ​ចចាម​អារ៉ាមថា ​​ការ​ដុ​ត​កាំជ្រួច​​​ដែល​​​បង្ក​​ឱ្យ​មនុស្ស​​​១២នាក់​​មាន​ក្មេង​ចាស់​ ប្រុស​ ស្រី​​រង​របួស​​​ និង​ស្លាប់​​កាលពី​រាត្រី​​ថ្ងៃទី​​២០ ខែតុលា ​​គឺ​​​គ្រូ​ចៅ​អធិការ​វត្ត​​ ជាអ្នក​ដុត ​​​ម្ល៉ោះ​ហើយ​

គណបក្សសម​ រង្ស៊ី តែងតាំងលោក គង់ គាំ ជាមេបក្ស តែងតាំងលោក សម រង្ស៊ី ដែលនិរទេសខ្លួនជាទីប្រឹក្សាកំពូល

Posted: 02 Nov 2012 09:00 PM PDT

រាជ​ធានីភ្នំពេញ​​ ៖​ ​​នា​ព្រឹក​ថ្ងៃ​ទី​​​២​​ វិច្ឆិ​កា ​​នៅ​អតី​​ត​​ទី​ស្នាក់​ការ​​​​​កណ្តាល​​​គណ​បក្ស​​សម​ រង្ស៊ី ​​ ស្ថិត​​​ក្នុង​​​​​​សង្កាត់​​​ទន្លេ​​​​បាសាក់​​ ​ខណ្ឌ​ចំ​ការ​​មន​​​ បាន​រៀបចំ​ធ្វើ​សមាជ​វិសា​​ម​ញ្ញ​​​​​​របស់​ខ្លួន ដោយ​​​​​បាន​​ប្រកាស​​​​តែ​ង​តាំង​​​​​​លោក​​សម​ រង្ស៊ី​​ ​ជា​ទី​ប្រឹក្សា​​​​កំពូល​​​​​នៃគណ​បក្ស​​​​ស​ម​ រង្ស៊ី​​ ​ចំណែក​លោក​គង់​ គាំ​​ ​ជា​ប្រធាន​​​គណ​បក្ស​​​សម រង្ស៊ី​​​​ និង​​​​​​លោក​ស្រី​​​​​​ជូ​ ឡុងសូ​ម៉ារ៉ា​​ ជា​អនុ​ប្រធាន​​​​​គណ​បក្ស​​ ​។

លេបថ្នាំប៉ងធ្វើអត្តឃាតក្នុងផ្ទះសំណាក់ សង្ស័យវិបត្តិស្នេហ៍

Posted: 02 Nov 2012 08:50 PM PDT

ស្ត្រីរងគ្រោះត្រូវបានសង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ កាលពី​វេលាម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១ វិច្ឆិកា ម្ចាស់​ផ្ទះ​សំណាក់​យីហោ «ហាក់​ហេង» មាន​ការ​ភ្ញាក់​ផ្អើល​ និង​រាយការណ៍​ទៅ​សមត្ថ​កិច្ច​​​ប៉ូលិស​ ខណៈ​ពេល​ប្រទះឃើញ​ស្រ្តី​ម្នាក់​ដេក​សន្លប់​ស្តូក​ស្តឹង​នៅ​ជាន់​ទី១​​​ ក្នុង​បន្ទប់​លេខ​៣ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ក្នុង​ផ្ទះ​សំណាក់ខាង​លើ​ដែលមាន​ទី​​តាំង​​នៅ​​ផ្លូវ​លេខ​១៨២ កែវ​ផ្លូវ​លេខ​២៦១ ​​ស្ថិតក្នុង​សង្កាត់​ទឹក

រុះរើសំណង់ចោទថារំលោភយកដីជើងភ្នំដោះក្រមុំ

Posted: 02 Nov 2012 08:40 PM PDT

រុះរើសំណង់ចោទថារំលោភយកដីជើងភ្នំដោះក្រមុំ
ខេត្ត​មណ្ឌល​គិរី​ ៖ សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​មាន​ មន្ត្រី​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ មន្ទីរ​ឧស្សា​ហកម្ម​រ៉ែ និង​ថាម​ពល កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​ក្រុង​-ខេត្ត ដឹក​នាំ​ដោយ​អភិបាល​ក្រុង​សែន​មនោរម្យ​ លោក​ប៉េង សម្បត្តិ បាន​ចុះ​​រុះ​រើ​លំនៅ​ឋាន​ចំនួន​១១ខ្នង​ដែល​សាង​សង់​​ខុស​ច្បាប់​រំលោភ​លើ​ដី​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ ។ ការ​ចុះ​ប្រតិ​បត្តិ​ការ​រុះ​រើ​សំណង់​

ក្រោយក្របួចបានមេចោរមាឌយក្ស បក្សពួក2នាក់ទៀតត្រូវចាប់ខ្លួន ពីបទប្លន់និងចាប់ជំរិតទារប្រាក់

Posted: 02 Nov 2012 08:30 PM PDT

បក្សពួកដែលត្រូវបានចាប់ខ្លួន
ខេត្ត​កំពង់​ធំ​​ ៖​ ​​បន្ទាប់​ពី​​​មេ​ចោរ​​​​កំណាច​​​ខាង​ប្លន់​​​​សម្លាប់​​​ និង​ចាប់​​ជំរិត​​​ឈ្មោះ​​​តុង​ ហួន​ ​និង​បក្ស​ពួក​​​ម្នាក់​ទៀត​​​​ត្រូវ​ចាប់​ខ្លួន​​​​​កាល​ពី​​​ថ្ងៃ​ទី​​​​២៩ ​តុលា​ ​ថ្មី​​ៗ​នេះ​​ បន្ទាប់​ពី​​​​​​​​មាន​ការ​ចង្អុល​បង្ហាញ​ និង​​​​បទ​​បញ្ជា​​​​​ផ្ទាល់​ពី​​​លោក​​ឧត្តម​សេនីយ៍​​​ត្រី​​ ផាន់​ ​សុ​ផេង​​ ​ស្នង​ការ​​​​នគរ​បាល​​​ខេត្ត​កំពង់​ធំ​​​ ក្នុង​រយ​ពេល​​​​ពីរ​ថ្ងៃ​ គឺ​​​​នៅ​ថ្ងៃ​ទី​​​​​៣១ តុលា​ ​​និង​ថ្ងៃ​ទី​​​១​ វិច្ឆិកា ​​សមត្ថ​កិច្ច​​​​​នគរ​បាល​​​​បាន​តាម​ប្រមាញ់​​​ និង​ចាប់​​​​​​ខ្លួន​ក្រុម​ចោរ​ប្លន់​​​​​

សរុប​គ្រោះថ្នាក់​ចរាចរណ៍ ១០​ខែ​ដើមឆ្នាំ​២០១២ ​កើត​មាន​៣​.​៩៥៣​លើក​ ​ស្លាប់​១​.​៧៤៨​នាក់​ ​របួស​ធ្ង​ន់​-​ស្រាល​៦​.​៧៨៣​នាក់

Posted: 02 Nov 2012 08:20 PM PDT

រថយន្ត​ត្រូវបានខូចខាត
រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​​ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​​ឱ្យ​ដឹង​​ថា​ រយៈ​ពេល​១០​ខែ ​ឆ្នាំ២០១២​​គ្រោះថ្នាក់​ចរាច​រណ៍​​ផ្លូវ​គោក​នៅទូទាំង​​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​គិត​ពីថ្ងៃ​ទី១១​ ខែវិច្ឆិកា​ឆ្នាំ២០​១១​ដល់​ថ្ងៃទី១០​ ខែតុ​លា​ ឆ្នាំ២០១២​ ​កើត​ឡើង​ចំនួន​៣.៩៥៣​លើក​ ។ ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្ន​ាក​្នុង​ឆ្នាំ២០១១​ ដែល​មាន​ចំនួន​៤.៧៣៣​លើក​ គឺ​ថយចុះ​៧៨០

ជុំ​វិញ​​រឿង​ក្តី​​​លោក​ឌឿន ​សុវណ្ណ​ ​សំណុំ​រឿង​​នេះ​កំពុង​​ស្ថិត​ ​​ក្រោម​​ចំណាត់​​ការ​​តុលា​ការ​​ ឌឿន សុវណ្ណ

Posted: 02 Nov 2012 08:10 PM PDT

រាជ​ធានី​ភ្នំ​ពេញ ៖ លោក​ឌឿន សុវណ្ណ​ ​ក្នុង​​​លេខ​ចេញ​​ផ្សាយ​​ម្សិល​មិញ​​នេះ​បាន​​ប្រាប់​​កោះ​សន្តិ​​ភាព​​ថា ​លិខិត​​សុំ​ទោស​​សម្តេច​តេ​ជោ​​ តាម​រយៈ​​​​ទេស​រដ្ឋ​មន្ត្រី​ អឹុម ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​​រៀប​ចំ​ដែន​ដី នគរ​ូប​​នី​យ​កម្ម​ ​និង​សំណង់ ​នោះ​បាន​​​​ដល់​ដៃ​​​ឯក​ឧត្តម​​ទេស​រដ្ឋ​មន្ត្រី​​ហើយ ​ហើយ​​ឯក​ឧត្តម​​ទេស​រដ្ឋ​មន្ត្រី​​​កំពុង​បញ្ជូន​​បន្ត​ទៅ​​សម្តេច​​តេ​ជោ​​ទៀត​ ។ ​លោក​ឌឿន សុវណ្ណ ​​សម្តែង​​ដោយ​​

ខ្មែរ17នាក់ជាប់ឃុំនៅឡាវ ពីបទលួចចូលដោយខុសច្បាប់ ទៅកាប់ឈើគ្រញូងមានតម្លៃ

Posted: 02 Nov 2012 08:00 PM PDT

ខេត្ត​ស្ទឹង​ត្រែង​ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ ដែល​ត្រូវ​ទាហាន​ការ​ពារ​​ខ្សែ​បន្ទាត់​ព្រំ​ដែន​ឡាវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​កន្លង​ទៅ​នេះ​អាជ្ញា​ធរ​ស្រុក​សៀម​ប៉ាង​នៅ​ពុំ​ទាន់​មាន​ចំណាត់​ការ​​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​វិល​ត្រ​ឡប់​មក​វិញ​នៅ​ឡើយ​ទេ ។

ខណ្ឌ​ទួល​គោក​ចាប់​ខ្លួន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដក​ហូត​បាន​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់

Posted: 02 Nov 2012 02:16 AM PDT

ជនល្មើស​ត្រូវបានចាប់​ខ្លួន
រាជ​ធានីភ្នំពេញ​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ចាប់​ខ្លួន​កាល​ពី​វេ​លា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ២០១២ ខណៈធ្វើ​ដំណើរ​​មក​ពី​ទិញ​គ្រឿង​ញៀន ប្រទះ​កម្លាំង​​ប៉ូលិស​ល្បាត​នៅ​ចំណុច​ផ្លូវ​លេខ​១៩២ កែង​ផ្លូវ​លេខ​២៦១ សង្កាត់ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។ ​​ពេល​ឃាត់​ខ្លួន​ សមត្ថ​កិច្ចដក​ហូត​បាន​​​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ (​២​កញ្ចប់​ធំ និង​

ទា​ហាន​​ និង​ប៉ូលិស​​​ទំនាស់​វាយ​តប់​គ្នា​ដក​កាំ​ភ្លើង​​ភ្ជង់​គ្នាទៅ​វិញ​ទៅ​មក​ផ្អើល​ប្រជា​ពលរដ្ឋ​

Posted: 02 Nov 2012 02:12 AM PDT

រាជ​ធានីភ្នំពេញ​ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​​បន្ទាប់​ពី​កម្លាំង​​ប្រដាប់​អាវុធ​​២​នាក់​ ដែល​ម្នាក់​​ត្រូវ​បាន​គេ​​ដឹង​ថា​​ជា​ទាហាន​​ និង​ម្នាក់​ទៀត​​ជា​ប៉ូលិស​​ដេញ​វាយ​តប់​គ្នា ​​រហូត​ឈាន​ដល់​ការ​ដក​ក​ាំ​ភ្លើង​​ភ្ជង់​គំរាម​បាញ់​សម្លាប់​គ្នា​ទៅវិញ​ទៅ​មក​ទៀត​ផង ជា​ហេតុ​​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​​មាន​លំនៅ​ឋានក្បែរ​នោះ​​ភ័យ​​ព្រលឹង​ចុង​សក់​គ្រប់​ៗគ្នា​ ព្រោះ​តែ​ពួក​គាត់​​យល់​​​ថា គ្រាប់​កាំ​ភ្លើង​​

រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ទទួល​ពាន​រង្វាន់​ស្នា​ដៃ​ការ​ងារ​ពី​អង្គការ JICA

Posted: 02 Nov 2012 02:09 AM PDT

រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ទទួល​ពាន​រង្វាន់​ស្នា​ដៃ​ការ​ងារ​ពី​អង្គការ JICA
រាជ​ធានីភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ទទួល​​ពាន​រង្វាន់​ស្នា​ដៃ​ការ​ងារ​ពី​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្ត​រ​ជាតិ​ប្រទេស​ជប៉ុនJICA បន្ទាប់​​ពី​អង្គការ​នេះ​ត្រៀម​នឹង​បញ្ចប់​គម្រោង​​ចំនួន​២​ ក្នុង​កិច្ច​​សហ​ប្រតិបត្តិ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​នៅ​ឆ្នាំ​១៩៩៣ ស្តី​ពី​ការ​សិក្សា​ផែន​ការ​មេ​ ក្នុង​ជំហាន​

ប្រទះ​ឃើញ​ត្រី​ចម្លែក​មួយ​ក្បាល​ងាប់​អណ្តែត​ទឹក​ស្រះ មាន​មាត់​ដូច​សត្វ​ក្រពើ​ផ្អើល​សិស្ស​សាលា

Posted: 02 Nov 2012 01:56 AM PDT

ប្រទះ​ឃើញ​ត្រី​ចម្លែក​មួយ​ក្បាល​ងាប់​អណ្តែត​ទឹក​ស្រះ មាន​មាត់​ដូច​សត្វ​ក្រពើ​ផ្អើល​សិស្ស​សាលា
ខេត្តកណ្តាល​ ៖ ត្រី​ចម្លែក​មួយ​ក្បាល​ មាន​មាត់​ដូច​សត្វ​ក្រពើ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​​ក្នុងទឹក​ស្រះ​មួយ​កន្លែង​មុខ​សាលា​បឋម​សិក្សា កុយ តឹប ​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​ដល់​សិស្ស​ ដែល​រៀន​នៅ​ក្នុង​សាលា​នោះ​​នាំ​គ្នា​ទៅ​ចោម​រោម​​មើល​គ្រប់​ៗគ្នា​​ ប៉ុន្តែ​មិន​មាន​អ្នក​ស្គាល់​​ថា​ត្រី​នោះ​ជា​ត្រី​អ្វី​នោះ​ឡើយ​ដោយ​គេ​គ្រាន់​​តែ​ហៅ​តៗ​គ្នា​​ថា ជា​ត្រី​​ក្រពើ​ព្រោះ​តែ​វា​មាន​មាត់​ដូច​ទៅ​នឹង​សត្វ​​

ជាម អាដាំ ​និង​​​ឯម​ វិចិត្រ​ ​សង្ឃឹម​​ឈ្នះ​​ដូច​​គ្នា​​ក្នុង​ជំនួប​​នៅ​លើ​​សង្វៀន​​បាយ័ន​កោះ​ពេជ្រ​

Posted: 02 Nov 2012 01:50 AM PDT

កីឡាករជាម អាដាំ(ឆ្វេង) និងកីឡាករឯម វិចិត្រ
រាជ​ធានី​ភ្នំ​ពេញ ៖ នៅ​ថ្ងៃ​អាទិត្យ​​​​ ទី​​៤ វិច្ឆិកា ​​​​​​ស្អែក​នេះ ​​កីឡា​ករ​​ជើង​ខ្លាំង​​​មិន​ចេះ​​ខ្លាច​ ជាម​ អាដាំ ​មក​​ពី​ក្លិប​​ឃ្លាំង​​មឿង​​កីឡា ​​​នឹង​ជួប​​​ប្រកួត​​​ជាមួ​​យ​កីឡា​​ករ​​​ចិត្ត​ធ្ងន់​ ​​ឯ​​​ម វិចិត្រ​ ​មក​ពី​ក្លិប​​គ្រុឌ​មាន​ជ័យ​​នៅ​​លើ​សង្វៀន​​បាយ័ន​​កោះ​ពេជ្រ ​។ ​ជំនួប​​​​លើក​នេះ​​មហា​ជន​​រំពឹង​​​​ថា​នឹង​​មាន​​ភាព​ទាក់​ទាញ​​​មិន​ខាន​ បើ​យោង​​ទៅ​​លើ​​ប្រវត្តិ​​​ប្រកួត​​របស់​​កីឡា​​ករ​​ជើង​​​ចាស់​​​ទាំង​​២​រូប​​នេះ​ ដែល​សុទ្ធ​​តែ​មាន​ស្នៀត​​

សមាស​ភាព​​គូ​ប្រកួត​​​​នៅ​លើ​សង្វៀន​​​​ CTN សម្រាប់​​ថ្ងៃ​សៅរ៍​​ និង​អាទិត្យ​​​សប្តាហ៍​នេះ​

Posted: 02 Nov 2012 01:46 AM PDT

រាជធានីភ្នំពេញ​​ ៖​ ​កីឡា​ករ​​​ ជ័យ​ វណ្ណៈ​ មក​ពី​​​ក្លិប​ឃ្លាំង​មឿង​​កីឡា​​​ ត្រូវ​​បាន​ផ្គូ​​ផ្គង​​​​ឱ្យ​ជួប​ប្រកួត​​ជា​មួយ​កីឡា​ករ​​​​ ចាន់​ សី​​​ុ​​ណាត​ មក​ពី​ក្លិប​​​​​​និរោធ​​​​មានជ័យ​​ ​នៅ​​​លើ​សង្វៀន​​​ទូរ​​ទស្សន៍​​​​​ CTN ​ថ្ងៃ​​​​សៅរ៍​​​​​ ទី​​​៣​ វិច្ឆិកា​ ​ចំណែក​​​​​​​កីឡា​​​​ករ​​​ថុល មក​រា មក​ពី​​ក្លិប​​​ឃ្លាំង​​មឿង​​​​​កីឡា​​​​ ត្រូវ​​​​ជួប​​​​ប្រកួត​ជា​មួយ​​​​កីឡា​ករ​​​ សុខ​ សុវណ្ណ​​​ មក​ពី​ក្លិប​​កង​ពល​​តូច​​លេខ​​​៧០ ។​

ពៅ​ បញ្ញាពេជ្រ វិលមកព្យា​បាល​ជំងឺ​នៅស្រុក​ខ្មែរ​​វិញហើយ បន្ទាប់​ពីសំងំព្យាបាល​នៅបរទេស​ជិត​៤ឆ្នាំ

Posted: 02 Nov 2012 01:41 AM PDT

នាងពៅ ​​បញ្ញាពេជ្រ
រាជធានីភ្នំពេញ​ ៖ រយៈពេលជិត​​បួនឆ្នាំ​មកហើយ ដែល​​តារាចម្រៀង​​ពៅ បញ្ញាពេជ្រ ​បានសំងំ​​​លាក់ខ្លួន​ព្យាបាល​​ស្នាម​របួស​​ពីគ្រាប់​​កាំភ្លើង​ ដែល​ឃាតករ​បាញ់​ប្រហារ​​កាលពីឆ្នាំ​២០០៧ ​។ ​​រហូតមកដល់ពេលនេះ អាចនិយាយបានថា នាងបានឆ្លងផុតពី​ការស្លាប់ ប៉ុន្តែ​ត្រូវពិការ​មួយកំណាត់​ ខ្លួនដោយតម្រូវ​ឱ្យនាង​បានត្រឹម​​​អង្គុយ​​នៅលើ​​រទេះ​រុញប៉ុណ្ណោះ​។

នគរ​បាល​​បង្ក្រាប​​​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​៣​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 02 Nov 2012 01:24 AM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​​គ្រឿង​ញៀន​​នៃស្នង​​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​​ បាន​បញ្ជូន​ជន​សង្ស័យ​​៣​នាក់​ទៅ​សាលា​ដំបូង​ខេត្ត​​​​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១២​​​ ជាប់ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន ។​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​​ខាង​លើ បាន​ត្រូវ​​សមត្ថ​កិច្ច​​ចុះ​ធ្វើ​ការ​បង្ក្រាប និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀនប្រភេទ​មេតំហ្វេតាមីន​ចំនួន​៤០គ្រាប់

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!