Koh Santipheap Daily

Koh Santipheap Daily


ប្រជាពលរដ្ឋ​​​​ និងថ្នាក់​ដឹកនាំ​ទូទាំង​​ខេត្ត​ស្ទឹង​ត្រែង​​ធ្វើពិធី​រាប់​បាត្រ​ឧទ្ទិស​ព្រះរាជកុសល​ថ្វាយព្រះ​​វិញ្ញាណក្ខន្ធ​​ព្រះ​មហាវីរក្សត្រ​

Posted: 28 Oct 2012 01:07 AM PDT

ប្រជាពលរដ្ឋ​​​​ និងថ្នាក់​ដឹកនាំ​ទូទាំង​​ខេត្ត​ស្ទឹង​ត្រែង​​ធ្វើពិធី​រាប់​បាត្រ​ឧទ្ទិស​ព្រះរាជកុសល​ថ្វាយព្រះ​​វិញ្ញាណក្ខន្ធ​​ព្រះ​មហាវីរក្សត្រ​
ខេត្ត​ស្ទឹងត្រែង ៖ ​​ប្រជាពលរដ្ឋ​​​​ និងថ្នាក់​ដឹកនាំ​ទូទាំង​ខេត្ត នាព្រឹកថ្ងៃទី​២៨ តុលា ២០១២ ​បានរៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​​​៩០​អង្គ​មកពីគ្រប់​វត្តទូទាំង​​ខេត្ត​នៅ​វត្តខត្តិយារាម ហៅវត្ត​​កណ្តាល ​ដើម្បី​ឧទ្ទិស​​ព្រះ​រាជក​ុសល ថ្វាយ​​ព្រះ​វិញ្ញាណក្ខន្ធ ​​ព្រះបាទ​សម្តេច​ព្រះនរោត្តម ​​សីហនុ ​​​ព្រះ​មហា​​វីរក្សត្រ​​​ខ្មែរ​​។

មន្ត្រី​​​អាជ្ញាធរ​​​ដុស​ខាត់លាង​សម្អាត​​បូជនីយដ្ឋាន​លោក​យាយពេញ

Posted: 28 Oct 2012 01:01 AM PDT

[Enterមន្ត្រី​​​អាជ្ញាធរ​​​ដុស​ខាត់លាង​សម្អាត​​បូជនីយដ្ឋាន​លោក​យាយពេញ
រាជធានីភ្នំពេញ ៖ ​បូជនីយដ្ឋាន​​ និង​រូបសំណាកស្ថាបនិក​​រាជ​ធានីភ្នំពេញ ​គឺ​លោក​យាយ​ពេញ ស្ថាបនា​និង​ដាក់​ឱ្យ​​គោរព​បូជា​រយៈ​​ពេល​៤​ឆ្នាំ​មកហើយ ​ពេលនេះ​ឃើញមាន​ដុះ​ស្លែ ​របើកថ្ម​​​ដោយ​កន្លែង​​​ ហើយច្រវាក់​​ដែល​ចង​ព័ទ្ធ​​ជុំ​វិញ​ច្រែស​​​ស៊ី ដែល​ខូចខាត​​​ដោយធម្មជាតិ ​សាលា​រាជធានី​ភ្នំពេញ ​បានធ្វើ​ការ​​​ដុស​ខាត់​​លាង​សម្អាត​​​ និងជួសជុល​​កែលំអ​​​ឱ្យ​មាន​សោភ័ណភាព​​​ឡើងវិញ ។

ស្រវឹង​ដូច​គ្នា​បើក​បុក​គ្នា​ ពេល​ប៉ូលិស​ទៅ​ដល់​ប្រាប់​ថា​សុំ​ស្មើ​គ្នា

Posted: 28 Oct 2012 12:57 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ ​ម៉ូតូ SL ពណ៌​ទឹក​ប្រាក់ បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ផ្អៀង​បះ​ជើង​​ចំហៀង​ខាង​ឆ្វេង​ឡើង​លើ រង​របួស​ដាច់​មុខ​ខ្លួន​ឯង រី​ឯ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​មិន​មាន​រង​របួស​ទេ ដោយ​​ភាគី​​ទាំង​២​សុទ្ធ​តែ​ស្រ​វឹង​​ដូច​គ្នា មិន​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​សុំ​ស្មើ​គ្នា ​ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា ២០១២ តាម​បណ្តោយវិថី​​សុធារស កែង​មហា​វិថី​ព្រះ​សី​ហនុ ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន។

ពុទ្ធ ឆាយរិទ្ធី ឈ្នះ​កីឡា​ករ​ប្រេស៊ីល ចំណែក​ភេឌី ម៉ឺន​សុភា ឈ្នះ​កីឡា​ករ​បារាំង​​ដោយ​ពិន្ទុ​ដូចគ្នា​

Posted: 28 Oct 2012 12:48 AM PDT

សកម្ម​ភាព​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានី​ភ្នំពេញ ៖ លទ្ធ​ផល​​នៃ​ការ​ប្រកួត​​ប្រដាល់​​ជា​លក្ខណៈ​​អន្តរ​ជាតិ​​នៅ​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​រាជ​ធានី​ភ្នំពេញ​​ប៉ុស្តិ៍​លេខ​៣ កាល​ពី​​រសៀល​ថ្ងៃ​សៅរ៍​ទី​២៧ តុលា កន្លង​​​​មក​នេះ ពុទ្ធ ឆាយ​រិទ្ធី មក​ពី​ក្លិប​​ពុទ្ធ​​សេរី​វង្ស បាន​​យក​ឈ្នះ​កីឡា​ករ​​ WAGNER LUTENA មក​ពី​​ប្រេស៊ីល ដោយ​ពិន្ទុ ខណៈ​​កីឡា​ករ​​ភេឌី ម៉ឺន​សុភា មក​ពី​ក្លិប​​យុវ​ជន​​អង្គរ​ បាន​យក​ឈ្នះ​​កីឡា​ករ​​ YACOUBA TISSE មក​ពី​បារាំង​​ ដោយ​ពិន្ទុ​ដូច​គ្នា។

ខ្សែ​ភាព​យន្ត​ទួរគី​៥​រឿង​ដាក់​ញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ​នៅ​រោង​កុន​កម្ពុជា

Posted: 28 Oct 2012 12:42 AM PDT

ខ្សែភាព​យន្ត​ទួរគី
រាជ​ធានីភ្នំពេញ​ ៖ ក្រសួង​វប្បធម៌ និង​ទេសចរណ៍​​នៃ​ប្រទេស​ទួរគី បាន​រៀប​ចំ​កម្ម​វិធី Turkish Film Festival លើក​ទី​២​របស់​ខ្លួន​នៅទី​ក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា ​ក្នុងនោះបាន​នាំ​យក​នូវ​ខ្សែ​ភាព​យន្ត​ចំនួន​៥​រឿង​​មក​ចាក់​ផ្សាយ​នៅ​ក្នុង​រោង​កុន​នា​ទី​ក្រុង​​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​២៦-២៩​ តុលា ២០១២ ។ ​លោក UgurYildiz ​តំណាង​របស់​ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​នៃ​ប្រទេស​ទួរគី​បាន​មាន​ប្រសាសន៍​ថា ខ្សែ​ភាព​យន្ត​​ទាំង​៥​រឿង​ដែល​ត្រូវ​យក​មក​ចាក់​បញ្ចាំង​នា​ពេល

ឥណ្ឌូ​ណេ​ស៊ី​​ចាប់​ខ្លួន​​ភេ​រវ​ករ​​​​11នាក់​

Posted: 28 Oct 2012 12:41 AM PDT

ូ៉​លិ​ស​​ឥណ្ឌូ​ណេ​ស៊ី​​​​ពេល​ធ្វើ​ប្រតិ​បត្តិ​ការ​​
អ្នក​នាំ​ពាក្យ​​ប៉ូលិស​​ម្នាក់​​រាយ​ការណ៍ថា ប៉ូលិស​​ឥណ្ឌូ​ណេ​ស៊ី​​កាល​ពី​​ថ្ងៃ​ទី​​​២៧ តុលា ​បាន​ចាប់​ខ្លួន​​ភេរវ​​​​ករ​​១១​នាក់​​ជាប់​​​សង្ស័យ​​​ពី​បទ ​រៀប​ចំ​​​ផែន​ការ​​វាយ​ប្រហារ​​​ភេរវ​​​កម្ម​​នានា​ប្រ​ឆាំង​​ស្ថាន​ទូត​​សហ​រដ្ឋ​អាមេរិក​​នៅ​ក្រុង​​ហ្សា​​​ការ​​​តា ​និង​ស្ថាន​​​បេ​សកក​ម្ម​​ការ​ទូត​​​អា​មេ​រិក​​ដទៃៗ​ទៀត​ ។

ដឹក​បុរស​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​សង្ស័យ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​

Posted: 28 Oct 2012 12:35 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខចំនួន​២នាក់ ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​ទម្លាក់​ចោលក្នុង​​ស្ថាន​ភាព​​សន្លប់​ដេក​ស្តូក​ស្តឹង​បែក​ពពុះ​មាត់​ស្គុលដែល​គេ​សង្ស័យ​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ ហើយ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេ​លា​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១២ នៅ​តាម​ផ្លូវ​លំ​​ ស្ថិតក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​សង្វៀន​​ទូរទស្សន៍​​អប្សរា​​កម្ពុជា​ឈ្នះ​២ ចាញ់​១

Posted: 28 Oct 2012 12:25 AM PDT

ការប្រដាល់​នៅ​សង្វៀន​​​ទូរទស្សន៍​អប្សរា​កម្ពុជា​
រាជ​ធានីភ្នំ​ពេញ​ ៖​ ​​ការ​ប្រកួត​​​​ប្រដាល់​​​ជា​លក្ខណ​ៈ​​​អន្ត​​រជាតិ​​​​នៅ​លើ​សង្វៀន​​​​ទូរ​ទស្សន៍​​​​អប្ស​រា​​ប៉ុស្តិ៍​​លេខ​​​១១​​​​ស្តា​ត​ចាស់​ កាល​ពី​​​​​រាត្រី​​ថ្ងៃ​សៅរ៍​​​ ទី​​២៧ ​​តុលា​ ​គឺ​ក្នុង​​​​ចំណោម​​​​៣​​គូ​​កីឡា​​ករ​​​កម្ពុជា​បាន​​​​យក​ឈ្នះ​ពីរ​គូ​ ។​ ទោះ​បី​​យ៉ាង​ណា​​​ ជ័យ​ជម្នះ​​​​​​ដែល​ខាង​កម្ពុជា​​​​​​​​យើង​ទទួល​បាន​លើក​នេះ​​​​​ហាក់​មិន​​​បាន​ធ្វើ​ឱ្យ​​​​មហា​ជន​​សើច​​​​​ក្អាក​ក្អាយ​​​​អស់​​ពី​ពោះ​​ឡើយ​ ព្រោះ​​​​តែ​កីឡា​ករ ​​​​វឿម វណ្ណៈ​​​ ​ដែលជា​ជើង​ខ្លាំង​​​​​​មិន​ធម្ម​តា​​​​​​​ដែរ​​នោះ​​ បែ​រ​ជាត្រូវ​​​​សន្លប់​​​ក្រោម​កណ្តាប់​​​ដៃ​កី​ឡា​​​​ករ​មក​ពី​​​​ប្រទេស​ថៃ​​​​ក្នុង​ទឹក​ទី​២​​​​​ឆាប់​រហ័ស​​​​​ពេក​ ។​​

បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​​តេក្វាន់​ដូ​ប៊ូយ៉ុង-ខ្មែរ

Posted: 28 Oct 2012 12:24 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​តេក្វាន់​ដូ​​ប៊ូយ៉ុង​-ខ្មែរ បាន​សម្ពោធបើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ល្ងាច​ថ្ងៃទី​២៦ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​​ ក្រោម​អធិប​តី​ភាព​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ។ ចូល​រួម​ក្នុង​ពិធី​នោះ​មាន​លោក​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍​ ប្រធាន​គណៈកម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និងជា​ប្រធាន​ខេមរ​សហព័ន្ធ​តេក្វាន់​ដូ​​ លោក​ Kim Han Soo ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​ លោក Lee

សា​រ៉ា​ប៉ូ​វ៉ា​ប្រ​ជែ​ង​ជា​មួយ​នាង​​ស៊េរី​ណា​ដណ្តើម​​យក​ពាន​​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍ WTA Championships

Posted: 28 Oct 2012 12:23 AM PDT

នាង​សារ៉ា​ប៉ូ​វ៉ា
នាង​​ម៉ា​រី​យ៉ា សារ៉ា​​ប៉ូ​វ៉ា​នឹង​​ត្រូវ​ប៉ះ​ជា​មួយ​​នាង​ស៊េរី​​ណា វី​លៀម​ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការ​ណ៍​កីឡា​វាយ​កូន​បាល់​ដំ​ណាច់​ឆ្នាំ WTA Championships​បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​យក​ឈ្នះ​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៧​តុ​លា​ ក្នុង​ក្រុង​អុី​ស្តង់​ប៊ុល ប្រ​ទេស​តួកគី ។

កីឡាករ​អូស្ត្រាលីស្តូន័រ​ឈ្នះការនាំ​មុខបណ្តោះ​អាសន្ន​ប្រណាំងម៉ូតូ​ជីភីនៅ​លើ​ទឹក​ដី​​កំណើត​​របស់​​ខ្លួន​

Posted: 28 Oct 2012 12:22 AM PDT

កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ
កីឡា​ករ​អូស្ត្រាលី​​​ខាស៊ី ស្តូន័រ​​​​បាន​សម្តែង​​​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​​ខ្លាំង​​បន្ទាប់​ពី​ខ្លួន​បាន​យក​​​ឈ្នះ​ការ​នាំមុខ​បណ្តោះ​​​អាសន្ន​នៃ​ការ​​ប្រណាំង​ម៉ូតូ​ជីភី​​កម្ម​វិធី​ Australian MotoGPនៅ​ទីលាន​​ប្រណាំង​ Phillip Island ស្ថិត​​នៅ​​រដ្ឋ Victoria ប្រ​ទេ​ស​អូ​ស្ត្រា​លីកាល​ពី​សៅរ៍​​ទី២៧ខែតុលា​​​​កន្លង​មកនេះ​ ។

សិក្ខាសាលា​ស្តីពី​​ប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ និងការគ្រប់គ្រង

Posted: 28 Oct 2012 12:18 AM PDT

ទិដ្ឋភាពក្នុងពិធី​សិក្ខាសាលា
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ​តុលា ​២០១២ អង្គការ​សហគ្រិន​ភាព និងប្រធាន​ មន្ត្រី​ប្រតិបត្តិ​​ហៅកាត់ថា ​(CEO)​បានប្រារព្ធ​​​ពិធីបើក​សិក្ខា​សាលា​ស្តីពី ​«ប្រសិទ្ធ​ភាព​នៃការ​ដឹកនាំ និងការគ្រប់គ្រង» នៅ​​សណ្ឋាគារ​​កាំបូឌីយ៉ាណា ​​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ​ជា ចំរើន ប្រធាន​សាកល​វិទ្យាល័យ​​ចំរើន​ពហុបច្ចេក​វិទ្យា និងជា​ប្រធាន​​សហគ្រិនភាព និងប្រធាន​មន្ទីរ​​ប្រតិបត្តិ ​

ព្រះ​បរម​សព​​ព្រះ​មហា​វីរក្សត្រ​​នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​​​នៅ​មុន​ពិធី​​ចូល​ឆ្នាំចិន​​វិញ​ហើយ​

Posted: 28 Oct 2012 12:17 AM PDT

​សម្តេច​តេជោ​​ប្រគល់​ជូន​ប្រជា​ពលរដ្ឋ​
ខេត្តកំពង់ឆ្នាំង ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​​មាន​ប្រសាសន៍​​ថា នេះ​ជា​សារ​ដ៏​ចាំ​បាច់​មួយ​ពី​នាយក​រដ្ឋ​មន្ត្រី​ជូន​​ចំពោះ​ព្រះ​សង្ឃ​​ ប្រជា​ពល​រដ្ឋ​​ទាំងអស់​​ឱ្យ​បាន​ជ្រាប​​ទាក់​ទិន​នឹង​កាល​បរិច្ឆេទ​ជាក់​លាក់​​នឹង​ត្រូវ​កំណត់​​នៅពេល​ក្រោយ...។ ​​ឥឡូវ​​​តាម​ហោ​រា​ទស្សន៍​​ទាយ​ពិធី​​ប្រារព្ធ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​​សព​​ត្រូវ​ធ្វើ​​​នៅ​មុន​ពិធី​​ចូល​ឆ្នាំ​​ចិន​ទៅវិញ មិន​មែន​ក្រោយ​​ពិធី​ចូល​ឆ្នាំ​ចិន​ទេ តាម​ការ​ប៉ាន់​ស្មាន​អាច​​នៅ​ដើម​ខែ​កុម្ភៈ ​និង​ត្រូវ​ជ្រើស​រើស​ថ្ងៃថែម​

ប្រទេស​អង់​ហ្គូឡា​ស្នើ​ឱ្យ​កម្ពុជា​បញ្ជូន​​មន្ត្រី​ជំនាញ​ដោះ​មីន ដើម្បី​បង្ហាត់​បង្រៀន​​វិស័យ​ដោះ​មីន​

Posted: 27 Oct 2012 11:58 PM PDT

ការ​ស្នើ​សុំ​ឱ្យ​ប្រទេស​ជួយ​​បង្រៀន​ជំនាញ​ដោះ​មីន​
រាជធានីភ្នំពេញ ៖ ប្រទេស​អង់​ហ្គូឡា បានស្នើ​​ឱ្យ​កម្ពុជា​​បញ្ជូន​មន្ត្រី​​ជំនាញ​ដោះ​មីន ដើម្បី​ធ្វើ​ការ​​បង្ហាត់​​បង្រៀន​វិស័យ​ដោះ​មីន ​ក្នុង​ជំនួប​​លោក​ហេង រតនា ​អគ្គ​នាយក​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា ជា​មួយ​លោក José Virgilio Chalissala អគ្គ​នាយក​​រង​វិទ្យា​ស្ថាន​​ដោះ​មីន​ជាតិ​អង់​ហ្គូឡា ​នា​ថ្ងៃទី​​២៦ តុលា ​២០១២ ​នៅ​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​​​កម្ចាត់​​មីន​កម្ពុជា ។

រុស្ស៊ី ៖ ពួក​ប្រឆាំង​​ច្រើន​នាក់​​​​​ចាប់​ខ្លួន​​​នៅ​ក្រុង​មូស្គូ

Posted: 27 Oct 2012 11:56 PM PDT

មេដឹក​នាំ​​ប្រឆាំង​​ម្នាក់​​លោក​អ៊ូដាល់​សូវ​
​ជន​ប្រឆាំង​​រុស្ស៊ី​ជា​ច្រើន​​​នាក់​ក្នុង​​​នោះ​មាន​លោក​ស័រ​​ហ្គេយ​អ៊ូ​​ដាល់​សូវ​​​ និង​​លោក​​អាឡិច​​សី​ ណា​វ៉ាល់​នី​បាន​ត្រូវ​​​ចាប់​ខ្លួន​​​កាល​ពី​​​ថ្ងៃ​ទី​​២៧ តុលា នៅក្រុង​មូស្គូ​​​​ក្នុង​ឱកាស​​​នៃសកម្ម​ភាព​ជួយ​​ទ្រ​ទ្រង់​​​ដល់​ពួក​សកម្ម​​ជន​​ដែល​ជាប់​ឃុំ​ឃាំង​​​​​ក្នុង​ក្រប​ខណ្ឌ​​​​នៃ​ការ​ស៊ើប​អង្កេត​​​ដែល​​រង​ការ​​បរិហារ​ថា ជា​​ដំណាក់​កាល​ថ្មី​ក្នុង​ការ​ពង្រឹង​​របប​រុស្ស៊ី ។

វិទ្យា​ល័យ​​ចាក់អង្រែ​​ផ្សព្វផ្សាយ​​វិធាន​ការ​ទប់​ស្កាត់​​សកម្ម​ភាព​​ក្មេង​ទំនើង​

Posted: 27 Oct 2012 11:52 PM PDT

ពិធី​ទប់​ស្កាត់​​​ក្មេង​ទំនើង​
រាជធានីភ្នំពេញ ៖ នៅវិទ្យា​ល័យ​​ចាក់​អង្រែ​ ស្ថិតក្នុង​​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ​បាន​ប្រារព្ធពិធី​ផ្សព្វផ្សាយ​​ការអនុ​វត្ត​​វិធាន​ការ​ទប់​ស្កាត់​ បង្ក្រាប​​សកម្ម​ភាព​​ក្មេងទំនើង​ និង​ការប្រើ​ប្រាស់​​គ្រឿងញៀន ​ក្រោម​​អធិបតី​​​ភាព​​លោក​គួច ចំរើន ​អភិ​បាល​​ខណ្ឌមានជ័យ ។ នាឱកាស​​នោះ​​លោក​គួច ចំរើន ​បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​​ជា​មួយ​សិស្សានុសិស្ស​​ លោក​គ្រូ អ្នក​គ្រូ ​វិទ្យា​ល័យ​​ចាក់អង្រែ​ និង​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​​ពី​សំណាក់​

​កូរ៉ូឡា​បោះ​ពួយ​​បុក​កង់​ក្រោយ​​រថយន្ត​ដឹក​កុងតឺន័រ​​ពេញទំហឹង​​ខ្ទេច​មួយ​ចំហៀង​

Posted: 27 Oct 2012 11:45 PM PDT

ទិដ្ឋ​​ភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​តូយ៉ូតា​​ កូរ៉ូឡា ​បើក​​ដោយ​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​បាន​បោះ​ពួយ​​ក្នុង​ល្បឿន​​លឿន​​ជ្រុល​ទៅ​បុក​​កង់​ក្រោយ​រថយន្ត​ដឹកកុងតឺន័រ​​មួយ​គ្រឿងពេញទំហឹង លាន់​សូរ​ដូច​រន្ទះ បណ្តាល​ឱ្យ​​រង​​ការ​​​ខូច​ខាតយ៉ាង​ដំណំ។ ​​ប៉ុន្តែ​​សំណាង​ល្អ​អ្នក​បើក​​បរ​ និងអ្នក​ជិះ​ទាំង​២​នាក់​​នោះ​​គ្រាន់តែ​​រង​របួសស្រាល​ប៉ុណ្ណោះ​ ហើយ​ពុំ​ដឹង​ថា ពួក​គេ​ស្រវឹង​ស្រា ឬ​បែប​ណា​នោះ​ទេ​ ទើប​​បាន​ជា​បើក​រថយន្ត​​ទៅ​បុក​កង់​​រថយន្ត​ដឹក​កុងតឺន័រ​បែបនេះ ។

គណៈ​​កម្មាធិការ​​សមាគម​យុវជន​ខេត្តព្រះវិហារ​​បើក​កិច្ចប្រជុំ​​​ពង្រឹង​ការ​ដឹកនាំ​របស់​ខ្លួន

Posted: 27 Oct 2012 11:44 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្ត​ព្រះវិហារ ៖ កាល​ពី​វេលារសៀល​ថ្ងៃទី២៥ តុលា ​២០១២ នៅសាលា​​​ខេត្តព្រះ​វិហារ គណៈ​កម្មាធិការ​​សមាគម​​យុវជន​កម្ពុជា​ខេត្តមាន​បើកកិច្ច​ប្រជុំ​​​​ពង្រឹង​ការ​ដឹកនាំ​របស់ខ្លួន ក្រោម​អធិបតីភាពលោកអ៊ុន ​ចាន់​ដា អភិបាល​ខេត្ត ​និង​ជា​ប្រធាន​សមាគម​​យុវជន​​កម្ពុជា​ខេត្ត ដោយមាន​​ការ​ចូល​រួម​ពីសមាជិក​អចិន្ត្រៃយ៍​​​របស់​​សមាគម​ និង​តំណាង​​សមាជិក សមាជិកា​​យុវជន​​​ក្រុង​ ស្រុកទាំង​៨​​

សម្តេច​តេជោ ហ៊ុន សែន ​បញ្ជា​ឱ្យ​​ចាត់​វិធាន​ការ​ទៅលើ​មន្ត្រី​​ខូច​យក​​ឈ្មោះ​​​សម្តេច និង​លោក​ជំទាវ​ប្រើ​

Posted: 27 Oct 2012 11:42 PM PDT

ខេត្ត​កំពង់​ឆ្នាំង ៖ ​សម្តេច​អគ្គ​​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ព្រមាន​​ដល់​មន្ត្រី​​មាន​អំណាច​​ និង​ឈ្មួញ​​មួយ​​ចំនួន​​ទាក់​ទង​​ទៅ​នឹង​បញ្ហា​ដីធ្លី​​ដែល​តែង​តែ​យក​ឈ្មោះ​សម្តេច និង​​លោក​ជំទាវ​​​ប្រើ ដើម្បី​​លួច​ធ្វើ​អាជីវ​កម្ម...។ ​សម្តេច​បាន​បញ្ជា​​ទៅ​ឱ្យ​អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​ឱ្យ​ចាត់​វិធាន​ការ​​វាស់​វែង​ឱ្យ​ប្រញាប់​​ និងជា​បន្ទាន់​​ទៅ​លើ​​ដី​កន្លែង​​ណា​ដែល​មាន​​ឈ្មោះ​សម្តេច និង​លោក​ជំទាវ​​ ។

ជិះ​ម៉ូតូ​​ឌុប​គ្នា​បត់​​ចូល​ផ្ទះមិន​ប្រយ័ត្ន​​​រថយន្ត​ Bus បុកស្លាប់​​ទាំង​៣​នាក់​

Posted: 27 Oct 2012 11:38 PM PDT

រថយន្ត​​បង្ក​ហេតុ​
ខេត្ត​ពោធិ៍សាត់​ ៖ ​យុវជន​៣​នាក់​បាន​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​​ ដោយ​សារ​រថយន្ត​​​បឺស​បុក ខណៈ​​ពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​​បត់​ចូល​ផ្ទះ​ដោយ​ខ្វះ​​ការ​ប្រុង​ប្រយ័ត្ន​ ។ គ្រោះថ្នាក់​​ចរាចរណ៍ដ៏គួរ​ឱ្យ​រន្ធត់​​នេះ​​បាន​កើតឡើង​​លើ​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៥ ​ត្រង់ចំណុច​​ភូមិ​ដើម​​ជ្រេស ឃុំ​​បឹង​ខ្នារ ​ស្រុក​បាកាន ​កាល​ពីថ្ងៃទី​​​២៧ តុលា ២០១២ ​វេលា​ម៉ោង​​៩​និង​២១​នាទី​ព្រឹក​។

ព្រលានយន្ត​ហោះ​​អន្ត​រ​ជាតិ​ខ្នាតធំ​នឹង​ស្ថាបនា​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង

Posted: 27 Oct 2012 11:32 PM PDT

ខេត្ត​កំពង់ឆ្នាំង ៖ ​សម្តេចអគ្គ​​​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​​ថា យើង​មិន​​អាច​ប្រើព្រលានយន្តហោះ​អន្តរ​ជាតិ​​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​​​ ក្រោយ​ឆ្នាំ​​​២០២៥ ឬ​២០៣០បានទេ ​​ព្រោះ​ព្រលាន យន្ត ហោះ​អន្តរ​ជាតិ​មិន​អាច​ទទួល​ទ្រទ្រង់​​ភ្ញៀវ​​ទេស​ចរ​​ ដែល​មាន​រហូត​​​​៧​លាន​នាក់បានទេ ដូច្នេះ​​ព្រលានយន្តហោះ​​ខេត្ត​កំពង់ឆ្នាំង នឹង

ប្រុស​ព្រាន​អប្រិយ​​​លួង​លោម​ក្មេង​ស្រីយកទៅរំលោភ​នៅវាល​ស្រែ

Posted: 27 Oct 2012 08:42 PM PDT

ជនល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្តសៀមរាប ៖ ​ជន​សង្ស័យ​ម្នាក់​​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ចាប់​ឃាត់​ខ្លួន​​ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី២៦ តុលា ២០១២ ស្ថិត​ក្នុង​ភូមិភ្នំ​ទ្រង់​បាត ឃុំកំពង់ថ្កូវ ​ស្រុកក្រឡាញ់ ​ពីបទបបួលក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ទៅ​ងូត​ទឹក​ រួច​លួង​លោម​​រំលោភ​​​សេពសន្ថវៈ​​​បាន​សម្រេចនៅ​វាល​ស្រែ ខណៈ​​​ម្តាយក្មេង​ស្រី​​រងគ្រោះ​​មិន​នៅផ្ទះ ។

ពល​ករ​ខ្មែរ​​ម្នាក់​ស្លាប់​​នៅ​ក្នុង​ទឹក​ដី​ថៃ​បញ្ជូន​​សព​មក​វិញ តាម​ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត​

Posted: 27 Oct 2012 08:06 PM PDT

សព​ពល​រដ្ឋ​​ដែល​ស្លាប់​នៅ​ប្រទេស​ថៃ
ក្រុងប៉ោយប៉ែត ៖ សព​​ពល​​ករ​ខ្មែរ​​ម្នាក​់ត្រូវ​បាន​ភាគី​​ថៃ​បញ្ជូន​​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​កាល​ពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​​២៧ តុលា ​២០១២ ។ តាម​​​ការ​បំភ្លឺ​​ពី​លោក​វង្ស ​វណ្ណឌី អាយុ​៣៦​ឆ្នាំ ជា​បង​ប្រុស​ជនរងគ្រោះ​​បាន​ឱ្យ​​ដឹង​ថា ជន​រងគ្រោះ​​ដែល​ស្លាប់​នេះ​​ឈ្មោះ​វង្ស ​វណ្ណី ​ភេទប្រុស អាយុ​​៣១​ឆ្នាំ មាន​ស្រុក​កំណើត​នៅភូមិ​កាក់​​សិន ឃុំ​ថ្ម​ពួក ស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយ​មានជ័យ ​បាន​​ចូល​ទៅ​ក្នុង​ទឹក​ដី​​ថៃ​តាម​រយៈ​​​ក្រុម​ហ៊ុន​​ស្រប​ច្បាប់​​មួយ​ឈ្មោះ​​ម៉ីយន​សឺ​វីស ដែលជាអ្នក​នាំ​​ពល​

ម៉ន សាម៉េត បំបាក់ ផាន់ សារុន ទាំង​ត្រដាប់​ត្រដួស

Posted: 27 Oct 2012 08:02 PM PDT

ការប្រកួត​ក្បាច់​គុណ​ខ្មែរ​បុរាណ​នៅ​​លើ​សង្វៀន​ប្រដាល់​
រាជ​ធានី​ភ្នំពេញ​ ៖​ ការប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​កាលពីថ្ងៃ​សុក្រទី​២៦ តុលា នៅ​​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្ស​ន៍​​បាយ័ន​បឹង​​ស្នោ​កន្លងទៅ គេមិន​សូវ​ឃើញ​មាន​ការ​ចូល​រួម​ផុស​ផុល​ពី​សំណាក់​អ្នក​ទស្សនា​ប៉ុន្មានទេ ដែ​ល​អាច​បណ្ដាល​មក​ពី​មហា​ជន​ភាគ​ច្រើននៅ​មិន​ទាន់​សប្បាយ​​ចិត្ត និងមិន​ទាន់​ស្ងប់​អារម្មណ៍​ពីការ​កាន់​ទុក្ខ​ពាក់​ព័ន្ធ​នឹង​​​ការ​យាង​ចូល​ទិវង្គត​​របស់​ព្រះ​ករុណា​ព្រះ​​មហា​​វី​រក្ស​ត្រខ្មែរ​​នៅ​ឡើយ​។ សង្វៀន​ប្រដាល់​នា​ឱកាសនោះ​មានការប្រកួត​យ៉ាង​ស្វិត​ស្វាញ​ពីកីឡាករ​ល្អៗ ដោយ​

អំពើ​ហិង្សា​​នៅ​មីយ៉ាន់​ម៉ា​​​អ្នក​ស្លាប់​ឡើង​​ដល់​82​នាក់​

Posted: 27 Oct 2012 07:59 PM PDT

ជំរំជន​ភៀស​​ខ្លួន​​របស់​ពួក​រ៉ូ​ហ៊ីញ​យ
អ្នក​ទទួល​ខុស​ត្រូវ​​​ម្នាក់​របស់​​រដ្ឋា​ភិបាល​​​ភូមា​គូស​បញ្ជាក់​​​កាល​ពី​ថ្ងៃទី​​​២៧ តុលាថា​​មនុស្ស​យ៉ាង​តិច​​​​៨២​នាក់​​​​​​​បាន​​​ត្រូវ​ស្លាប់​​ក្នុង​អំពើ​ហិង្សា​​​ កាល​ពី​សប្តាហ៍​​កន្លងម​កនេះ​រវាង​ពួក​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​​​​ និង​ពួក​​អ៊ិ​ស្លាម​​​រ៉ូហ៊ីញ​​​យ៉ា​នៅភាគ​ខាង​​លិច​ភូមា ។ ក្រៅ​ពី​អ្នក​ស្លាប់​មនុស្ស​១២៩​នាក់​​​​​​ទៀត​ក៏​ត្រូវ​​របួស​ដែរ ។

ព្យុះ​​SON TINH​វាយ​ប្រហារ​​​​លើ​កោះ​​ហៃ​ណាន់​​របស់​ចិន​

Posted: 27 Oct 2012 07:59 PM PDT

ិដ្ឋ​​​ភាព​​ក្រោយ​ព្យុះ​​បោក​​បក់​
ព្យុះ​​ត្រូ​ពី​កាល់ឈ្មោះ​​​ ​SON TINH កាល​ពី​​ថ្ងៃ​ទី​​២៧ តុលា ​បាន​វាយ​​ប្រហារ​​ទៅ​លើ​កោះ​​ហៃ​ណាន់​​ភាគ​​ខាង​ត្បូង​ចិន ​បង្ក​ឱ្យ​មាន​​ការ​ខូច​ខាត​ និង​​ទឹក​ជន់​លិច ។​​នៅ​​​ក្រុង​​សាន់​យ៉ា ​ខេត្ត​ហៃ​​ណា​ន់​ ​ខ្យល់​​​យ៉ា​ង​ខ្លាំង​​បណ្តាល​ឱ្យ​​ដើម​ឈើ​​​ទាំង​ឡាយ​​រ​លំ​​បា​ក់ ​។ ​ព្យុះ​ ​SON TINH នោះ​ជា​ព្យុះ​​ទី​​២៣ ​​ប្រចាំ​ឆ្នាំ​​បាន​​ពង្រឹង​កម្លាំង​​​ទៅ​ជា​​ព្យុះ​​ទី​ហ្វុង​ កាលពី​​ព្រឹក​​ថ្ងៃ​ទី​​២៧ ​តុលា ​ហើយ​​ខាង​មជ្ឈ​​មណ្ឌល​​ឧតុ​និយម​​

ពួក​​ធម្មយា​ត្រា​​អ៊ិស្លាម​​​នាំ​គ្នា​​​​គប់​​ព្រាយ​បិសាច​​​ដំណាក់​កាល​ចុង​​ក្រោយ​​នៃ​បុណ្យ​ហាជិ

Posted: 27 Oct 2012 07:59 PM PDT

ពួក​អ្នក​ធ្វើ​ធម្មយាត្រា​​​អ៊ិស្លាម​​​ប្រមូល​ផ្តុំ​គ្នា​​​គប់​ព្រាយ​បិសាច​
អ្នក​​កាន់​​សាសនា​​អ៊ិស្លាម​​ជា​ង​៣លាន​​នាក់​មក​ពី​ប្រទេស​​ប្រមាណ​ជា​១៨៩​​ កាល​ពី​ព្រឹក​​ថ្ងៃទី​២៧ តុលា បាន​លើក​គ្នា​​ទៅ​គប់​​បង្គោល​​​បេតុង​​តំណាង​ឱ្យ​ព្រាយ​បិសាច នៅ​ជិត​ក្រុង​​ឡា​មិច​ដែល​នោះ​ជា​ដំណាក់​​​កាល​សំខាន់​​នៃ​ធម្ម​យាត្រា​​ប្រចាំ​ឆ្នាំ​​ដែល​សម្រាប់​​​​ជន​​អ៊ិស្លាម​​​ជា​ច្រើន​​ខំសន្សំ​ប្រាក់​​​ដើម្បី​បាន​​ចូល​រួម​​​​ក្នុង​ពិធី​នេះ​​យ៉ាង​តិច​​​ក៏​បាន​ម្ត​ង​​ដែរ​​ក្នុង​មួយ​ជីវិត​​របស់​ពួក​គេ ។

ជន​ទំនើង​៣នាក់​​ប្លន់​ម៉ូតូ​វ៉េវមិន​បានសម្រេច​​ត្រូវ​សមត្ថ​កិច្ច​​ក្របួច​​ទាំងសំបុក

Posted: 27 Oct 2012 07:55 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្តកំពង់ចាម ៖ ​ក្រុម​ជន​ទំនើង​​​ដាច់ដាប​មួយ​ក្រុម​មានគ្នា​៣​នាក់ ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យកម៉ូតូ១​​គ្រឿង​ម៉ាក​វ៉េវ ពណ៌​​​ខៀវ ​នៅ​លើ​កំណាត់​​ផ្លូវជាតិលេខ​៧ ​ម្តុំចម្ការ​​កៅស៊ូ​ ស្ថិត​ក្នុងភ​ូមិ​ខ្ជាយ ឃុំជាំក្រវៀន ​ស្រុកមេមត់ ​​កាលពីវេលាម៉ោង​​​១០ ​និង​៣០​នាទីព្រឹក​ថ្ងៃទី២៤ ​តុលា ២០១២ ​ព្រម​ទាំង​​ច្របាច់​​​ក​ម្ចាស់​​ម៉ូតូ​ថែមទៀត ​​តែ​សំណាងល្អ​បានរថយន្ត​​អ្នកដំណើរ​​បើក​មក​ឃើញ​ធ្វើឱ្យ​ក្រុមចោរ​

ក្រសួង​មហា​ផ្ទៃ​​ប្រកាស​​ផ្លាស់​ប្តូរ​​ប្រធាន​ពន្ធនា​គារ​៣​ខេត្ត​ជា​លក្ខណៈ​​វិល​ជុំ​

Posted: 27 Oct 2012 07:49 PM PDT

ពិធី​ប្រកាស​ផ្ទេរ​មុខ​តំណែង​​
ខេត្ត​បាត់​ដំបង​ ៖ ​លោក​កង សារ៉េន ​ប្រធាន​ពន្ធនា​គារ​​ខេត្ត​បាត់ដំបង ត្រូវផ្លាស់​ទៅ​កាន់​ជា​ប្រធាន​​ពន្ធនា​គារ​​ខេត្ត​​ពោធិ៍​សាត់ ឯ​​លោក​​នួន ឡាយ ​ប្រធាន​ពន្ធ​​នាគារ​ខេត្ត ពោធិ៍សាត់ ​ត្រូវ​​​ផ្លាស់​ទៅកាន់​ប្រធាន​ពន្ធ​​នាគារ​ខេត្ត​កោះ​​កុង ចំណែក​​​​លោក​សំអុល ធារិទ្ធ ​ប្រធាន​​ពន្ធ​នា​គារ​ខេត្ត​​កោះ​កុង ​ត្រូវ​ផ្លាស់​ប្តូរ​មក​កាន់​ប្រធាន​ពន្ធនា​គារ​ខេត្ត​បាត់​ដំបង​វិញ ។ នេះបើ​​យោងលើ​សេចក្តី​​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ ​ដែល​បាន​ប្រកាស​ផ្ទេរ​​តំណែង​​​​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃទី​២៦ ​តុលា នៅ​សាល​ប្រជុំ​ស្នងការ​ដ្ឋាន​

អ្នក​ឃ្លាំ​មើល​ស្រី​ស្អាត​​ ហើយ​ចាប់រំលោភត្រូវ​​តុលាការ​​​សម្រេច​ឃុំ​ខ្លួន

Posted: 27 Oct 2012 07:46 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​ក្រចេះ ៖ ​ជន​ជាប់សង្ស័យ​​ពីបទរំលោភ​​​​សេពសន្ថវៈ​​ម្នាក់ ត្រូវ​បាន​សាលា​ដំបូង​​​ខេត្តសម្រេច​ឃុំ​ខ្លួន​នៅពន្ធនាគារខេត្ត​​​​ កាលពី​ល្ងាច​​ថ្ងៃទី​២៦ តុលា ខណៈ​​ជន​នេះ ​ធ្វើសកម្ម​ភាព​ចាប់រំលោភនារី​​វ័យ​១៨​ឆ្នាំ​​​ បានសម្រេច​​​ចំនួន​ពីរ​​ដង​ជា​បន្ត​បន្ទាប់​រួចមក ។ ​​ជនសង្ស័យ​​ដែលតុលាការ​សម្រេច​ឃុំខ្លួន​នេះ ឈ្មោះ​​ម៉ូត ​ថា អាយុ​២៧ឆ្នាំ ​​មានទីលំនៅ​ឃុំស្វាយ​​ជ្រះ ​ស្រុកស្នួល ​និង​បាន​ធ្វើ​សកម្ម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!