Koh Santipheap Daily

Koh Santipheap Daily


សមាគមសិល្ប​ករ​ខ្មែរ​ប្រជុំពិភាក្សា​ផ្លាស់ប្តូរ​​ក្រុមប្រឹក្សា​ថ្មី

Posted: 31 Oct 2012 01:39 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ សមាគម​សិល្បករ​ខ្មែរ​​នៅថ្ងៃ​ទី​៣១ តុលា ២០១២ ​បានរៀបចំកិច្ចប្រជុំ​​ពិភាក្សា​​ពិគ្រោះ​​យោបល់​ទៅ​លើការ​ផ្លាស់​ប្តូរ​ក្រុមប្រឹក្សា​​ចាស់របស់​ខ្លួន​មួយចំនួន​ដោយ​​​ជំនួស​សមាជិក​ថ្មី​ដែល​អាច​​មានពេលវេលា​​គ្រប់គ្រាន់​ក្នុងការជួយទ្រទ្រង់​​សកម្ម​ភាព​របស់សមាគម ។

ម៉េសស៊ី​ទទួល​​ពាន​រង្វាន់​​ស្បែក​ជើង​​មាស​​ប្រចាំ​តំបន់​​អឺរ៉ុប​សម្រាប់​រដូវ​​កាល​បាល់​ទាត់​​2011-2012

Posted: 31 Oct 2012 01:29 AM PDT

​​កីឡា​​ករ​លីយូណេល ម៉េសស៊ី
​​កីឡា​​ករ​លីយូណេល ម៉េសស៊ី ខ្សែ​ប្រយុទ្ធ​​ក្លិប Barcelona​​ បាន​ទទួល​រង្វាន់​​ស្បែក​ជើង​មាស (Ballon​Dór) ឬ​តំណែង​​កីឡា​ករ​​ស៊ុត​បាល់​​បញ្ចូល​​ទី​បាន​ច្រើន​​បំផុត​នៅ​ទ្វីប​​អឺរ៉ុប​​ប្រចាំ​រដូវ​កាល​​២០១១-២០១២ ក្នុង​ជំនាន​់​ទី​២​​រួច​រាល់​​ដោយ​​យក​ឈ្នះ​​កីឡា​ករ​​គ្រីស្ទៀណូ រ៉ូណាល់​ដូ ខ្សែ​​បម្រើ​​ក្លិប Real Madrid​ ដែលជា​​គូ​ប្រជែង​នៅ​ក្នុង​​​លីក។ កីឡា​ករ​អាយុ​២៥​​ឆ្នាំរូប​នេះ​ ស៊ុត​​បាល់​បញ្ចូល​ទី​បាន​៥០​

ស្រវឹង​ដូច​គ្នា​​​បើក​​ម៉ូតូ​បុក​គ្នា​​ចំ​កណ្តាល​ផ្លូវ​បាក់​ស្មង​ជើងទាំង​​២​នាក់​

Posted: 31 Oct 2012 01:23 AM PDT

ម៉ូតូរបស់ជនរងគ្រោះ
ខេត្ត​កណ្តាល​ ៖ ម៉ូតូ​២​គ្រឿងអ្នក​​បើក​បរ​សុទ្ធតែស្រវឹង​ស្រា​ដូចគ្នា​​បានបើក​​បោះ​ពួយ​​យ៉ាង​លឿន​បញ្ច្រាស​ទិស​គ្នា​​​បុក​​គ្នា​​ចំពី​មុខ​​ពេញទំហឹង បណ្តាល​​ឱ្យ​​អ្នក​បើក​​បរ​ទាំង​​២​នាក់​រង​របួស​បាក់​ស្មង​ជើង​ខាងស្តាំ​​ដូច​គ្នា ហើយ​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​​រាជ​ធានីភ្នំពេញ ចំណែក​ម៉ូតូ​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ។

ការ​ដាក់​លក់​ត្រី​លើ​ផ្លូវ​សាធារណៈ​ក្រៅ​បរិវេណ​ផ្សារ​ តើ​សមត្ថ​កិច្ច​​សណ្តាប់​ធ្នាប់​​ និង​អាជ្ញាធរ​​គិតគូរ​យ៉ាងណា​

Posted: 31 Oct 2012 01:19 AM PDT

ការដាក់​លក់​ត្រី​លើ​ចិញ្ចើម​ផ្លូវ​
ខេត្ត​កំពត ៖ ​មាន​មតិ​រិះគន់​​ជាច្រើនពី​សំណាក់ប្រជាពលរដ្ឋ​​​ពី​ការ​ខ្វះ​សណ្តាប់​​ធ្នាប់​ក្នុង​​ទី​ផ្សារ​​ និង​លើ​ផ្លូវ​សាធារណៈ​​ជុំវិញ​ផ្សារ​សាមគ្គី​​ទីរួម​ខេត្ត​កំពត ​ដែល​សព្វ​ថ្ងៃ​នេះ​គេ​ឃើញ​ភាព​រញ៉េ​រញ៉ៃ​ ឥត​សណ្តាប់​ធ្នាប់​លើ​ផ្លូវ​សាធារណៈ​​ជុំវិញ​ផ្សារ​​មានជា​រៀងរាល់​ថ្ងៃ ។ ជាក់​ស្តែង​​ការ​ដាក់​តាំង​លក់​​ត្រី​លើ​ផ្លូវ​សាធារណៈ​ដែល​អ្នក​សារព័ត៌​មាន​​ថត​​យក​រូបភាព​នេះ​ជា​ការ​សបញ្ជាក់​ពីការ​គ្មាន​សណ្តាប់​ធ្នាប់​លើ​ផ្លូ​វ​

ឥណ្ឌា​គ្រង​តំណែងជា​ប្រទេស​​នាំ​អង្ករ​ចេញ​លំដាប់​ទី1​ ​លើ​​លោក​ ខណៈ​ពេល​វៀតណាម​​ស្ថិត​នៅលំដាប់​ទី2 និង​ថៃទី3

Posted: 31 Oct 2012 01:06 AM PDT


ក្រសួង​កសិកម្ម​​សហរដ្ឋ​អាមេរិក​ (USDA) ​បាន​ផ្សាយ​​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​២៩ តុលា ​ថា ​​ឥណ្ឌា​ក្លាយជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏​​ធំ​បំ​ផុត​នៅ​លើ​ពិភព​លោក​នាំ​មុខ​ប្រទេស​ថៃ​ដែល​ធ្លាប់​​​តែ​កាន់​តំណែង​នេះ​ក្នុង​រយៈ​ពេល​យូរ​នា​​ពេល​កន្លង​មក ។​តាម​របាយការណ៍​របស់ USDA ដែល​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​វ៉េបសាយ​បាន​បញ្ជាក់​ថា ឥណ្ឌា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏ធំ​នៅ​លើ​ពិភព​លោក​​ប្រចាំ​ឆ្នាំ​

ទាក់ទង​​គ្នា​បាន​ពីរថ្ងៃ​នាំទៅផឹក​ស៊ីដាក់ថ្នាំសណ្តំ​ក្នុងស្រា​យកទ្រព្យសម្បត្តិ

Posted: 31 Oct 2012 12:53 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​​​ជាបុគ្គលិកផ្នែក​ទំនាក់​ទំនង​លក់ ​​នៅក្នុង​ក្រុមហ៊ុនស្រាបៀរ​​មួយបាន​​​ចាញ់បោក​ជនម្នាក់ ដែល​​​អះអាង​ថា ខ្លួន​ជាអតិថិជន​​ដោយប្រើ​ល្បិច​ធ្វើជាទាក់ទង​​​ចង់ទិញស្រាបៀរ​ ។ ពេលដែល​ជនរងគ្រោះ​ទុក​ចិត្ត និងជឿជាក់​​លើរូបគេ​​ ក៏​បាន​បបួល​​​ទៅផឹកស៊ី​នៅក្នុងហាង​មួយ រួចដាក់ថ្នាំសណ្តំក្នុង​កែវ​ស្រាឱ្យ​ផឹក​ រហូតដល់​ជនរងគ្រោះ​​​វង្វេង​វង្វាន់​លែង​ដឹងខ្លួន បន្ទាប់មក​​ជន​

រថយន្ត​ខូច​ចត​មិន​ដាក់​ស្លាក​សញ្ញា​​ម៉ូតូ​បុក​របួស​ធ្ងន់​​ចូលពេទ្យ​

Posted: 31 Oct 2012 12:52 AM PDT

ម៉ូតូដែល​ជិះ​ទៅ​បុក​រថយន្ត​
ខេត្ត​កំពង់​ស្ពឺ ៖ បុរស​ម្នាក់​បាន​​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ខូច​ចត​ស្ងៀម​នៅ​លើ​​ផ្លូវ ​​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​៣០ តុលា ២០១២ ​នៅ​លើ​ផ្លូវ​លំ​ក្រាល​កៅស៊ូ​​ចំណុច​​ខាង​ជើង​​ភូមិ​ត្រពាំង​​ខ្យង​ប្រមាណ​​២០០​ម៉ែត្រ​ ក្នុង​ឃុំ​​រលាំង​ចក ស្រុក​​សំរោង​ទង ​​ហើយ​ត្រូវបានគេដឹក​បញ្ជូន​​ទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​កំពង់​ស្ពឺ​​​ទាំង​

កម្ម​វិធី​​ប្រ​ណាំង​រថ​យន្ត French Grand Prix នឹង​​បង្ហាញ​ខ្លួនជា​ថ្មី​ក្នុង​ហ្វមមូ​ឡា​វ័ន​​ឆ្នាំ​2013

Posted: 31 Oct 2012 12:48 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រ​ណាំង​រថយន្ត​ F1លើក​ចុង​ក្រោយ​នៅ​បា​រាំង​កាល​ពី​ឆ្នាំ​២០០៨
យោង​​តាម​​លោក Bernie Ecclestone ប្រធាន​​​ហូម​មូឡា​វ័ន​​ពិភព​​លោក​​ឱ្យ​​ដឹង​ថា ​ព្រឹត្តិការ​ណ៍​ប្រ​​ណាំងរថយន្ត​ French Grand Prix អាច​នឹង​វិល​ត្រ​ឡប់​ចូល​ក្នុង​តារាង​ប្រ​តិ​ទិន​ប្រ​ណាំង​របស់​ហ្វមមូ​ឡា​វ័ន​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ​ដែល​នេះ​អាច​និយាយ​បាន​ថា ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១​បន្ទាប់​ពី​បាន​បាត់​មុខ​អស់​រយៈ​ពេល​៥​ឆ្នាំ ។ ​

លោក​ប្រធាន​ផ្នែក​បច្ចេក​ទេស​ខណ្ឌ​ដង្កោ​ខ្លាច​ខ្មោច​​​លង​ទាញ​កាំ​ភ្លើង​​បាញ់​មេឃ​២​គ្រាប់​ផ្អើល​ប្រ​ជា​ពលរដ្ឋ​​ទាំង​យប់​

Posted: 31 Oct 2012 12:44 AM PDT

រាជ​ធានីភ្នំពេញ​ ៖ ស្នូរ​គ្រាប់​កាំភ្លើង​២​គ្រាប់​បាន​ផ្ទុះ​ឡើង​​យ៉ាង​កក្រើក​នៅ​ក្បែរ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ដែល​ជា​ការ​បាញ់​មេឃ ហើយ​អ្នក​ដែល​បាញ់​ត្រូវ​បាន​គេ​អះអាង​ថា ជា​ប្រធាន​ផ្នែក​​បច្ចេក​ទេស​ នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ ​ព្រោះ​តែ​ខ្លាច​ខ្មោច​លង។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល​​ និង​រិះ​គន់ខ្លាំងៗ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​​រួច​មក​ ក៏​មាន​​ការ​អះ​អាង​ជា​ថ្មី​វិញ​ថា ការ​ផ្ទុះ​អាវុធ​នោះ​

ក្រោយព្យុះ​​យុទ្ធ​នាការឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ជំរុញ​ជា​ថ្មី​រយៈពេល​​​៤​ថ្ងៃ​​ជាពេល​ផ្អាក​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​

Posted: 31 Oct 2012 12:37 AM PDT

លោក​បារ៉ាក់​អូ​បាម៉ា
ប្រធានាធិបតី​អាមេរិក​ដោយ​សារ​ព្យុះ​​ដ៏សាហាវ​ឈ្មោះ​សាន់​ឌី ​SANDY ​ដែលបង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​នៅតំបន់​សមុទ្រ​ខាង​កើត​សហ​រដ្ឋអាមេរិក ​។ ក្រោយ​ព្យុះ​​នេះ​បេក្ខ​ជន​​ប្រធានាធិបតី​អាមេរិក​ទាំង​២​រូប​ត្រូវ​​​ពិនិត្យ​ឡើង​វិញ​ពីយុទ្ធសាស្ត្រ​របស់ខ្លួន ។លោកបារ៉ាក់​អូបាម៉ា​​ដោយ​លុប​ចោល​ការ​ធ្វើ​ដំណើរ​ឃោសនា​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​២៧ តុលា ​មក ​ដោយសារ​ជាប់​​បញ្ជា​ផ្ទាល់​នា​​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​​ទប់​ទល់​នឹងខ្យល់​ព្យុះ​​នោះ​​នា​ថ្ងៃទី​៣១ តុលា ​លោកត្រូវ​​មក​កាន់​រដ្ឋ​ញូវចឺស៊ី ​ដែល​​រងការប៉ះ​ពាល់​ខ្លាំង​ដោយ​សារ​ព្យុះ​​

ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ចូលទស្សនា​​កម្ពុជា​មានកំណើន​​២៣,៦% រយៈ​ពេល​៩​ខែ​ឆ្នាំ២០១២

Posted: 31 Oct 2012 12:29 AM PDT

ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ចូលទស្សនា​​កម្ពុជា​មានកំណើន​​២៣,៦% រយៈ​ពេល​៩​ខែ​ឆ្នាំ២០១២
រាជធានីភ្នំពេញ ៖ ​យោង​​តាម​​របាយការណ៍​​​ក្រសួង​ទេសចរណ៍​​ដែលបាន​ចេញផ្សាយ​​​កាលពីថ្ងៃទី៣១ តុលា ២០១២ បាន​ឱ្យ​​ដឹង​ថា ភ្ញៀវ​ទេស​ចរ​​​អន្តរជាតិ​ដែល​បានចូល​មកទស្សនា​កម្ពុជា​ក្នុងរយៈ​ពេល៩ខែ ឆ្នាំ​២០១២ មានការកើនឡើង​​​ប្រមាណ​២៣,៦% ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​​ឆ្នាំ​២០១១ ។តាមតួលេខ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មានចំនួន​២.៥៧៧.៥៤០​នាក់ ចូលមក​ទស្សនា​កម្ពុជា​ក្នុងរយៈ​

កម្មករ​ជ្រូក​ខ្វៃ​យីហោហេង ប៉ោ ​ដាច់​ជណ្តើរយន្ត​របួស​ធ្ងន់៥នាក់

Posted: 31 Oct 2012 12:01 AM PDT

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
រាជធានីភ្នំពេញ ៖ ​កម្មករ​ធ្វើជ្រូកខ្វៃយីហោ​ហេង ប៉ោ ​​ចំនួន៥នាក់ ​បានរងរបួស​ធ្ងន់ ខណៈ​​​កំពុងធ្វើ​ការ​ជញ្ជូនជ្រូក​​​ខ្វៃ​ចំនួន​៥ក្បាល ជិះដណ្តើរយន្ត​​​ឡើង​ទៅលើជាន់ទី៧ ស្រាប់តែដាច់​ខ្សែ​​កាប​ធ្លាក់​មកក្រោម ​កាលពីវេលាម៉ោង៦ល្ងាច​​ ថ្ងៃទី​៣០ តុលា​​​ ២០១២ ​នៅ​អគារ​កំពុងសាងសង់​​កម្ពស់៧ជាន់ ស្ថិត​នៅ​​អគារ​លេខ​១១៧ ​ផ្លូវលេខ​១៣៨ ​សង្កាត់ទឹក​​ល្អក់ទី១ ​​ខណ្ឌទួលគោក ​(ក្នុងផ្សារ​គីឡូ​

ជន​មិន​ស្គាល់​មុខ​​2នាក់​ជិះ​ម៉ុតូ​​បាញ់​​3​គ្រាប់​​តាម​ផ្លូវ​​លេខ​313​រួច​គេច​ខ្លួន​បាត់​

Posted: 31 Oct 2012 12:00 AM PDT

​រាជ​ធានី​ភ្នំពេញ ៖ ស្នូរអាវុធ​បាន​ផ្ទុះ​ឡើង​ផ្ទួនៗ​គ្នាចំនួន​៣គ្រាប់​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​ដល់​ប្រជាពល​រដ្ឋ ដែល​​​ការ​​ផ្ទុះ​អាវុធ​អនាធិ​ប​តេយ្យ​នេះ​បង្ក​​ឡើង​​ពីសំណាក់​ជនមិន​ស្គាល់​មុខ២​នាក់​ ដែល​ជិះម៉ូតូ​មួយ​គ្រឿង​ ​​កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី២៩ ​តុលា​ ​នៅ​តាមផ្លូវ​លេខ​៣១៣​ ​កែង​ផ្លូវ​លេខ​៥៩២​សង្កាត់​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក ។ ក្រោយ​ពី​​បំផ្ទុះ​​អាវុធ ​​​ជន​​នោះ​​បាន​​

​​ដេរី​ឃ្វីន​​,​ស្វិន​សិន​​,​ប៊ីប៊ីឃ្យូ​ និង​ដឹភីហ្សាខម​ផេនី​ចូល​រួម​CamFood

Posted: 30 Oct 2012 11:45 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​ថ្មីៗនេះ​​នៅ​មជ្ឈ​មណ្ឌ​ល​​​​កោះពេជ្រ​​មានការ​តាំ​ង​ពិព័រណ៍​​អំពីម្ហូប​អាហារ​​ដ៏​ធំមួយ​ដែល​មានឈ្មោះ​ថា CamFood Exhibition​ ​ដែល​បាន​រៀប​ចំ​ឡើង​​ដោយ​​​សមាគ​​ម​​​ភោជនីយដ្ឋាន​​​កម្ពុជា​ដែលមាន​​​ការ​ចូល​រួម​​​​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​​របស់​​លោក​​ថោង ខុន រដ្ឋមន្រ្តី​​ក្រសួង​ទេសចរណ៍​ ។​​

ទូរទស្សន៍​បាយ័ន​រៀបចំពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះ​មហា​វីរក្សត្រ​​មុន​ពេល​បើក​ក​ម្ម​វិធី​ប្រកួតប្រដាល់​

Posted: 30 Oct 2012 11:41 PM PDT

ការគោរព​ព្រះវិញ្ញាណ​ក្ខន្ធ​មុន​​ពេល​ធ្វើ​​ការ​ប្រកួត​
រាជ​ធានី​ភ្នំពេញ​ ៖ ទោះ​បី​​ជា​ពិធី​​កាន់​​ព្រះរាជ​​មរណ​ទុក្ខ​​ព្រះ​មហា​វីរក្ស​ត្រ​​​បាន​បញ្ចប់​​ទៅ​​ហើយ​ក្តី ក៏​ប្រជា​ពល​រដ្ឋ​​ជា​កូន​​​​ ជា​ចៅ​ ចៅ​ទួត ចៅ​លួត មក​ពី​គ្រប់​​មជ្ឈដ្ឋាន​​​ទូ​ទាំង​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​នៅ​តែ​​ធ្វើ​ដំណើរ​​​មក​​អុជ​ធូប​ និង​ថ្វាយ​ផ្កា​​បួង​សួង​​គោរ​ព​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​​ព្រះ​អង្គ​នៅ​​មុខ​ព្រះ​បរម​រាជ​វាំង​តាំង​ពី​​ព្រលឹម​​ទល់​​ព្រលប់​ដដែល ។ ជាក់​ស្តែង​​មន្ត្រី​​ថ្នាក់​ដឹក​នាំ​​របស់​ទូរ​ទស្សន៍​​បាយ័ន និង​បុគ្គលិក​ក្រោម​ឱ​វាទ​​ក៏​

គណៈពង្រឹង​ស្រុក​កងមាស​​​ចូលរួម​ក្នុងពិធី​បុណ្យ​រ៉ូ​យ៉ា​ហា​ជ្ជី​

Posted: 30 Oct 2012 11:30 PM PDT

គណៈពង្រឹង​ស្រុក​កងមាស​​​ចូលរួម​ក្នុងពិធី​បុណ្យ​រ៉ូ​យ៉ា​ហា​ជ្ជី​
ខេត្តកំពង់ចាម ៖ ពិធី​បុណ្យ​រ៉ូ​យ៉ា​ហា​ជ្ជី​​​​​របស់​​បង​ប្អូន​ខ្មែរ -អ៊ិស្លាម​​​កំពុង​ប្រារព្ធធ្វើនៅ​ទូទាំង​ប្រទេស​​ ហើយ​​នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា ​លោក​មិន ឃិន ​ប្រធាន​គណៈ​ពង្រឹង​​​ស្រុក​កង​មាស ​និងលោកស្រី​ជាភរិយា​បានអញ្ជើញ​ទៅ​ចូល​រួម​ក្នុងពិធី​​​បុណ្យ​នោះ​​​នៅវិហារ​​ចំនួន​បួន​ គឺ​វិហារ​​ភូមិ​ស្វាយ​តា​ហែន​ ក្នុងឃុំ​រកា​គយ ​វិហារ​អាល់​ម៉ា​ស្ជិ​ទទុល​អៀស​សាន ក្នុងឃុំ​ពាម​ជីកង ​វិហារ​អាល់​ម៉ា​ស្ជិ​ទទុល​

សមា​ស​ភាព​គូ​ប្រកួត​នៅ​លើ​សង្វៀន​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៣ សប្តាហ៍​នេះ​

Posted: 30 Oct 2012 11:28 PM PDT

លួន​ សុខ​​​ខេង(ឆ្វេង) និង​នួន ភិ​រក្ស​​ ​
រាជ​ធានីភ្នំពេញ​​​ ៖​ ​​លួន​ សុខ​​​ខេង​ មក​ពី​ក្លិប​​​សិង្ហ​កីឡា​​​​​ ត្រូវ​បាន​​​ផ្គូ​ផ្គង​​​​ឱ្យ​ជួប​ប្រកួត​ជា​​មួយ​​​​​​ នួន ភិ​រក្ស​​ ​មក​ពី​​សមា​គម​​​កីឡា​​​ប្រដាល់​​​​​​ក្រសួង​មហា​ផ្ទៃ​​​​ នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​​​រាជ​ធានី​ភ្នំពេញ​​​​​ប៉ុស្តិ៍​លេខ​​​​​៣​​​ នៅ​ថ្ងៃ​សៅរ៍ ទី​​​​៣ វិច្ឆិ​កា​ ចំណែក​​ពេជ្រ​​ សម្បត្តិ​​​ មក​ពី​សមាគម​​កីឡាប្រដាល់​​​​​ក្រសួង​ការ​​ពារ​ជាតិ​​​​​ ត្រូវ​ប្រកួត​​​ជា​មួយ​​ សូយ​​ វី​រៈ​​ មក​ពី​​​ក្លិប​​​អូ​ដឹម​​​កីឡា​​ ។​​

សិស្សប្អូន អ៊ុង វិរៈ សង្ឃឹ​ម​បំបាក់​សិស្ស​ច្បង វ៉ោយ សុធន ជា​លើក​ទី​៣

Posted: 30 Oct 2012 11:18 PM PDT

អ៊ុង វិរៈ និង​វ៉ោយ សុធន
រាជ​ធានីភ្នំពេញ​ ៖​ នៅថ្ងៃសុក្រទី២ វិច្ឆិកា ស្អែកនេះ កីឡាករជើងខ្លាំងមុខឌឺ អ៊ុង វិរៈ មក​ពី​ក្លិប​កង​ទ័ព​ឆត្រយោង៩១១ នឹង​ជួបប្រកួត​គ្នា​ជា​លើកទី៣ ជាមួយកីឡាករជើងចាស់ វ៉ោយ សុធន មកពីក្លិបរាជសីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​​លើ​សង្វៀន​​បាយ័ន​បឹងស្នោ។ ជំនួប​គ្នាសា​ជា​ថ្មី​នេះ អ៊ុង វិរៈ នៅតែរំពឹងថា​ឈ្នះ​សិស្ស​ច្បង​វ៉ោយ សុធន ដូច​ដើម​ដដែល​ បន្ទាប់​ពី​ធ្លាប់​បំបាក់​​ជើង​​ខ្លាំ​ង​រូប​នេះ​ឲ្យចាញ់ក្រោម​

​​ងោក​មួយ​ភាំង​បើក​វីហ្គោ​​បុក​ចូល​ផ្ទះ​​លក់​បាយ​ជាប់​​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ3របួស​6នាក់

Posted: 30 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្តម៉ាក​វីហ្គោ​ពណ៌​ស្ករ មួយ​គ្រឿង​ដែល​អ្នក​បើកបរ​ដេក​លក់​​មួយ​ភាំង​បាន​បោះ​ពួយ​បុក​ចូល​ផ្ទះ​លក់​បាយ​ ​កាហ្វេ ​និងគ្រឿង​ទេស ជាប់​របង​ខាង​ត្បូង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ​ផ្លូវ​លេខ​៥៩៨​​ ភូមិ​ទួល​គោក​ ​សង្កាត់​​ទួល​​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ​បណ្តាល​ឱ្យ​មនុស្ស​​៦​នាក់​​រង​របួស ​​​ក្នុង​នោះ​​ស្រ្តី​ជា​ម្ចាស់​ផ្ទះ​ម្នាក់​រង​របួស​ធ្ងន់ ​និង​បុគ្គលិក​ស្ថានីយទូរទស្សន៍​ ​ចំនួន៥​នាក់​

នាវា​រំលាយ​ទឹក​កក​​​ចិន​​ចេញ​​​​បំពេញ​​បេស​​កកម្ម​​​វិទ្យា​សាស្ត្រ​​​​នៅ​​​អង់​​តាក់​ទិក​​​លើក​ទី​​29

Posted: 30 Oct 2012 11:11 PM PDT

នាវា​​រំលាយ​​ទឹក​ក​​ក​​​​ចិន​ ​XUELONG
នាវា​​ស្រាវ​ជ្រាវ​ និង​រំលាយ​ទឹកក​ក​​ចិន​ឈ្មោះ​​XUELONG «នាគ​ព្រិល​» ​កាល​ពី​​ថ្ងៃ​ទី​​៣០ តុលា ​​​បាន​ចាក​​ចេញ​​​ពី​ទី​ក្រុង​​សៀង​ហៃ​​ទៅ​កាន់​​ក្រុង​​​ក្វាង​ចូវ​​ដែល​​នៅ​ទី​នោះ​​​នាវា​​នេះ​​នឹ​​ង​ចេញ​ដំណើរ​​បំពេញ​បេសកកម្ម​​វិទ្យា​សាស្ត្រ​​លើក​ទី​​២៩ ​របស់​ចិន​​​​នៅ​មហា​​សមុទ្រ​​​ទឹកក​ក​​អង់​​​តាក់​​ទិក​ ។​

សម្តេចជាស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​ប្រារព្ធពិធី​បុណ្យ​កឋិន​ទាន ដង្ហែ​ទៅកាន់​វត្តប្រសិទ្ធិ៍វង្ស

Posted: 30 Oct 2012 11:09 PM PDT

សម្តេច​ ជា ស៊ីម ប្រារព្ធពិធី​​បុណ្យ​កឋិន​ទាន ដើម្បី​ដង្ហែ​ទៅ​វត្ត​ប្រសិទ្ធិ៍​វង្ស
រាជធានីភ្នំពេញ ៖ ​ល្ងាច​​​ថ្ងៃ​​ទី​៣០ តុលា ២០១២ ​នៅភូមិ​គ្រឹះ​​សម្តេច​​អគ្គ​មហាពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ផ្ទះ​លេខ​​១២ ផ្លូវ​លេខ​៤៦២ ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ចំការមន បាន​ប្រារព្ធ​​ពិធី​ក្រុង​ពាលី​ ធ្វើ​បទ​នមស្ការ ព្រះ​រតន​ត្រ័យ ​សមា​ទាន​សីល​និមន្ត​​ព្រះសង្ឃ​​ចម្រើន​​ព្រះ​បរិត្ត ​និង​សម្តែង​ធម៌​ទេស​​នា ដើម្បី​ដង្ហែ​​អង្គកឋិន​ទាន​ទៅ​ប្រគេន​ព្រះ​សង្ឃ​គង់​ចាំព្រះវស្សា​​អស់​

ស្ពាន​​យោល​អំពែ​ភ្នំ​​កាន់​តែទ្រុឌ​ទ្រោម​​ តែ​នៅ​តែទាក់​ទាញ​ភ្ញៀវ​ទៅ​កម្សាន្ត

Posted: 30 Oct 2012 11:00 PM PDT

ស្ពាន​​យោល​អំពែ​ភ្នំ​​កាន់​តែទ្រុឌ​ទ្រោម​​ តែ​នៅ​តែទាក់​ទាញ​ភ្ញៀវ​ទៅ​កម្សាន្ត
​ខេត្ត​កំពង់​ស្ពឺ​ ៖​​រមណី​យដ្ឋាន​​អំពែ​​ភ្នំ​​មាន​ភ្ញៀវ​​ទេស​ចរ​​កើន​ឡើង​​ជាងឆ្នាំ​កន្លង​ទៅ ព្រោះ​​តែ​​ទី​នោះ​​​មាន​ធាតុ​អាកាស​​ល្អ​បរិសុទ្ធ​​ ។ នេះ​បើ​តាម​​ការអះអាង​​ពី​​​លោក​ប្រធាន​​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ ។​​​ពេល​ដែល​គេ​និយាយ​ពី​ខេត្ត​កំពង់ស​្ពឺ​​​តែ​ង​នឹក​ដល់​​រមណីយ​ដ្ឋាន​មួយ​ដែល​ស្ថិត​នៅ​ជាប់​​មាត់​ស្ទឹង​​​ នោះគឺ​រមណី​យ​ដ្ឋាន​​អំពែ​ភ្នំ ។ ​​​រមណីយ​ដ្ឋាន​​​នេះ​ស្ថិត​​ក្នុង​ភូមិ​តាំង​ទន្លេ ​និង​ភូមិ​​អំពែ​ភ្នំ ​បច្ចុប្បន្ន​​ក្រុមហ៊ុន​​

សមត្ថ​កិច្ច​ថៃ​ចាប់​ពល​រដ្ឋ​ខ្មែរ​6​នាក់​និង​រថយន្ត​2​គ្រឿង​លួច​ដឹក​ឈើ​គ្រញូង​ចូល​កម្ពុជា

Posted: 30 Oct 2012 10:55 PM PDT

សមត្ថ​កិច្ច​ថៃ​ចាប់​រថយន្ត និង​មនុស្ស​បង្ហាញ​បន្ទះ​ក្តារ​ឈើ​គ្រញូង
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​មន្ត្រី​ក្រុម​ការ​ងារ​ច្រក​ទ្វារ​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែតបាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៩​ តុលា មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ ដែល​ឆ្លង​ដែន​ចូល​ទៅ​រក​ស៊ី​​នៅ​ក្នុង​ទឹក​ដី​ថៃតាម​ច្រក​ប៉ោយ​ប៉ែត​​​ត្រូវ​ភាគី​ថៃឃាត់​ខ្លួន​២ករណី​ផ្សេង​គ្នា ។ ប្រភព​ព័ត៌​មាន​នេះ​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​៨ព្រឹក​ថ្ងៃទី​២៩ តុលា ពល​រដ្ឋ​ខ្មែរ​ម្នាក់​​ឈ្មោះ ហ៊ុន សេងលី ភេទ​ប្រុស អាយុ​

ឈាម​ស្រែក ស្បែក​ហៅ​ឃាតករ​សម្លាប់​មនុស្ស​អារ​.ក​ចាប់​ជន​ដៃ​ដល់​​និង​សម​គំនិត​5​នាក់

Posted: 30 Oct 2012 10:50 PM PDT

ជន២នាក់ដែលប៉ូលិស​បង្ហាញ​មុខ​ជា​ជន​ដៃ​ដល់ 
ខេត្ត​​​បាត់​​ដំបង ៖ ទីបំផុត​ជន​ដែល​គេ​សង្ស័យ​ថា​​ជា​ឃាតករ​​អារ.​កសម្លាប់​យុវ​ជន​ភេទ​ទី​៣​ម្នាក់ ជា​ការ​សម្លាប់​​ប្លន់​​យក​ម៉ូតូ​​​​នៅ​ឃុំ​បាយ​ដំរាំ​ ស្រុកបាណន់​ កាល​ពីយប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់ខ្លួនជា​បន្តបន្ទាប់ ទាំង​ជន​ដៃ​ដល់​ ទាំង​អ្នក​សម​គំនិត​សរុប​ចំនួន​៥នាក់ ​កាល​ពីព្រឹក​ថ្ងៃទី​៣០​តុលា ខណៈ​ជន​ដៃ​ដល់​ម្នាក់​សំងំ​​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ ឯម្នាក់​ទៀត​ជា​មេខ្លោង​​លាក់ខ្លួន​នៅក្បែរ​ហាង​ខារ៉ាអូខេ​មួយ​

វាយ​ក្បាល​ប្រពន្ធ​នឹង​ដប​ស្រា​របួស​ធ្ងន់​ធ្ងរ 2​ថ្ងៃ​ក្រោយ​ស្លាប់​ប្តី​នាំ​កូន​តូច​រត់​គេច​ខ្លួន​បាត់

Posted: 30 Oct 2012 10:45 PM PDT

មនុស្ស​ម្នា​ផ្អើល​ឆោឡោ​ពេល​ដឹង​ថា​ប្តី​រត់​ចោល
រាជ​ធានី​ភ្នំពេញ​ ៖​ ​​ស្ត្រី​ម្នាក់​​ដែល​របួស​ក្បាលធ្ងន់​​​ត្រូវ​គេ​​​ប្រទះ​​​​ឃើញ​ស្លាប់​​នៅ​ក្នុង​ផ្ទះ​​​​​ ខណៈ​​បុរ​ស​​​​ជា​ប្តី​​ និង​​កូន​​​បាន​​​បាត់​ខ្លួន​​​​ពី​ក្នុង​ផ្ទះ​​​​​ ។ ការ​រត់​បាត់​ពី​ផ្ទះ​​​របស់​បុរ​ស​ជា​ប្តី​​​​ ដោយ​យក​​​កូ​ន​​​​ពីរ​នាក់​​​​ទៅ​ជា​មួយ​ផង​​នេះ​​ត្រូវ​បាន​​​គេ​ដឹង​​ថា ​ដោយ​សារ​​​​​​តែ​ប្រពន្ធ​​​ដែល​​​​​ខ្លួន​វាយ​ក្បាល​នឹង​ដប​ស្រា​​​​ស្លាប់​​​​បន្ទាប់​ពី​​​​​រង​របួស​​​​កាល​ពី​​២​ថ្ងៃ​មុន​ ​ព្រោះ​តែ​​​​​​រឿង​ទំនាស់​​​​​គ្នា​បន្តិច​​​​បន្តួច ។​

មេ​ចោរ​ប្លន់​មាឌ​យក្ស​ប៉ូលិស​វ៉ៃ​ខ្នោះ​ដៃ​និង​ជើង

Posted: 30 Oct 2012 10:40 PM PDT

ចាប់​មេចោរ​ប្លន់​ដែល​សាហាវ​នៅស្រុក​បារាយណ៍​និង​ស្រុក​ចំការ​លើ 
ខេត្តកំពង់ធំ​ ៖ កំពូល​មេចោរ​ប្លន់​​និង​ចាប់​មនុស្ស​​​ជំរិត​​​ទារ​​ប្រាក់​ដ៏​ញាក់សាច់​នៅ​លើ​ទឹក​​​ដី​ស្រុក​​បារាយ​ណ៍ និង​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ដ​កំពង់​ធំ ឈ្មោះ​តុង ហួ​ន រួម​ជា​មួយ​​​បក្សពួកម្នាក់​ទៀត​ឈ្មោះ​សូរ សឿ​ន បាន​ត្រូវ​​​ជាប់អន្ទាក់​សមត្ថកិច្ច​ប៉ូលិ​ស​​ចាប់​ខ្លួន​បាន ​​កាលពី​វេលា​ម៉ោង២​និង​​​១០​នាទី​រសៀល​ថ្ងៃ​ទី២៩ តុលា ​នៅ​ចំណុច​​​លើ​ផ្លូវ​ជាតិ​​លេខ៦ ស្ថិត​ក្នុងភូមិ​សង់​ឃ្លាំង ឃុំ​តាំង​ក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្ដ​កំពង់

កឋិន​ក្នុង​1​ឆ្នាំ​ហែ​ចេញ​និង​ចូល​រាជ​ធានី​ជិត​70​0​ឆ្នាំ​2012​នេះ​មន្ត្រី​ធម្មកា​រថា​ប្រហែល​នឹង​ឆ្នាំ​2011

Posted: 30 Oct 2012 10:30 PM PDT

រាជធានី​​ភ្នំពេញ​ ៖​​លោក​ផន ដាវី​ ប្រធាន​​មន្ទីរ​​ធម្មការ​ និងសាសនា​​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងតាម​ទូរស័ព្ទ​​នៅព្រឹក​ថ្ងៃទី​​៣០​​ តុលា​​​ ថា​ ជា​រៀង​រាល់​ឆ្នាំ​​នៅ​រាជ​ធានី​ភ្នំពេញ​ ​​អង្គក​​ឋិន​​​​ទាន​ដង្ហែ​ចេញ​ និង​​ចូលប្រមាណ​ជិត​៧០០​កឋិនទាន​ ។ សម្រាប់​ឆ្នាំ​​២០១១ ​កន្លងមក​នេះ​​កឋិនទាន​ដែល​​ដង្ហែ​​ចូល​​រាជ​ធានី​ភ្នំពេញ​​​ចំនួន​​​១៤៦​កឋិន ​ និង​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​​​មាន​ប្រមាណ​​ជាង​​៥០​០កឋិន​ ​​ក្នុង​នោះ​សុំ​​ច្បាប់​

ព្យុះ​សង្ឃរា​វាយ​ប្រហារ​ភាគ​ខាង​កើត​សហ​រដ្ឋ​អាមេ​រិក​យ៉ាង​ដំណំ

Posted: 30 Oct 2012 10:20 PM PDT

ស្ពាន​ឆ្លង​ចូល​សង្កាត់​ម៉ាន់​ហាតា​ន់​ត្រូវ​បាន​បិទ​មុន​ព្យុះម​កដ​ល់ 
ខ្យល់​ព្យុះ​​ដ៏​សាហាវ​​ឈ្មោះ​សាន់ឌី​SANDY កាល​ពី​យប់​​​ថ្ងៃទី​២៩ តុលា ​បាន​បោក​បក់​​​ដល់​រដ្ឋ​ញូវ​ចឺស៊ី​ ខណៈ​​ឆ្នេរ​សមុទ្រ​​​ខាង​កើត​​​របស់​សហ​រដ្ឋ​អាមេរិក​​​​រង​ការ​បោក​បក់​​​​ដោយ​ខ្យល់​​​យ៉ាង​ខ្លាំង​​និង​មាន​​​ភ្លៀង​ធ្លាក់​​​ខ្លាំង​បំផុត ។ ​យោង​តាម​​ម៉ាស៊ីន​ឃោស​នា​​​​អាមេរិក​​ថា ព្យុះ​សាន់​ឌី​​​ធ្វើ​ឱ្យ​ស្ទះ​តំបន់​​មាន​ប្រជា​ជន​រស់នៅ​​ច្រើន​បំផុត​នោះ​ហើយ​បង្ក​​ភាព​ជ្រួល​ច្របល់​​ ។

ដក​​បុណ្យ​​​ដក​​​សក្តិ​​​លោក​​​ឌឿន ​​សុវណ្ណ​ ផ្លោង​​ដល់​​​​​តុលា​​ការ​​​

Posted: 30 Oct 2012 10:10 PM PDT

លោក ឌឿន សុវណ្ណ
រាជ​ធានី​ភ្នំ​ពេញ ៖ ​ប្រភព​​ព័ត៌​មាន​​ជាក់​លាក់​​មួយ​ធ្លាយ​​ចេញ​ពី​​សាលា​ដំបូង​​រាជធានី​ភ្នំ​ពេញ​ កាល​ពី​​ថ្ងៃ​ទី​​៣០ តុលា ​​​ឱ្យ​ដឹង​ថា ​សំណុំ​រឿង​​​​​ឧត្តម​សេនីយ៍​​ឯក​ឌឿន សុវណ្ណ ​​​​​ទី​ប្រឹក្សា​​ក្រសួង​មហា​ផ្ទៃ​​ត្រូវ​បាន​តុលា​ការ​​កំពុង​មាន​​​​​ចំណាត់​ការ​​យ៉ាង​ក្តៅ​​​គគុក​​ហើយ ។​ ​ប្រភព​​​​ដដែល​និយា​យ​​​​ថា​ កាលពី​​​សប្តាហ៍​​​​កន្លង​​​ទៅ​​សំ​ណុំ​រឿង​​​​លោក​ឌឿន សុវណ្ណ​ ​​បាន​ត្រូវ​ប្តឹង​​ដាក់​ចូល​​ទៅ​លោក​​លី ​​សុផាណា ​​ព្រះ​រាជ​

កសាង​​សេដ្ឋ​កិច្ច​​អាស៊ាន​សម្ដេច​​តេ​ជោ​​ដាក់​ចេញ​​យុទ្ធ​សាស្ដ្រ​​១១​​ចំ​ណុច​​សម្រាប់​​ការ​​ធ្វើ​​សមា​ហ​រណ​កម្ម

Posted: 30 Oct 2012 10:00 PM PDT

សម្ដេច​​តេ​ជោ ហ៊ុន សែន ថ្លែង​​ក្នុង​សិក្ខាសាលា​ស្ដី​​ពី​​សហ​គមន៍​​សេដ្ឋ​កិច្ច​​អាស៊ាន
​រាជ​ធានី​ភ្នំ​ពេញ ៖ ​សម្តេច​​​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ ​បាន​មាន​​ប្រ​សាសន៍​​​ក្នុង​​ឱកាស​​បើក​​សិក្ខា​សាលា​​ស្តី​ពី​​«​ការ​កសាង​​សហ​គមន៍​អាស៊ាន​​តែ​មួយ​ ដែល​មាន​​​សមា​ហរណ​កម្ម​​កាន់​តែ​ជិត​​ស្និទ្ធ​​​ មាន​ការ​​ប្រកួត​ប្រជែង​ មាន​សម​ធម៌ ​និង​ភាព​រឹ​ង​មាំ ​​​ក្រោម​​បាវ​​ចនា ​អាស៊ាន​៖​ ​​សហ​គមន៍​​តែ​មួយ​ វាស​នា​តែ​មួយ​​» ​នា​ព្រឹក​ថ្ងៃ​ទី​​​៣០ តុលា ​នៅសណ្ឋា​គារ​​សូហ្វី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!