Koh Santipheap Daily

Koh Santipheap Daily


ព្យុះ​​បាន​ប៉ះ​ពាល់​ធ្ងន់​​ដល់​ប្រជា​ជន​អាមេរិក​ប្រហែល​60​លាន​នាក់​​ និង​​ខូច​ខាត​ប្រហែល​2​ម៉ឺន​លាន​ដុល្លារ​

Posted: 01 Nov 2012 12:28 AM PDT


ការ​ឆ្លង​ផុត​​​ព្យុះ​សាន​ឌី ដែល​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​សហ​រដ្ឋ​អាមេរិក​ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤៣​នាក់​ ក្នុង​នោះ​មាន​៤២​​នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ និង​១​នាក់​នៅកាណាដា ។ ដោយ​ឡែក​នៅ​​ក្រុង​ញូវ​យ៉ក​មាន​អ្នក​ស្លាប់​ចំនួន​១៨​នាក់​ ។

អាស៊ាន​​​ជម្នះ​​​បញ្ហា​ប្រឈម​​ក្នុង​​សមា​ហរណ​កម្ម​​សេដ្ឋ​កិច្ច​​ក្នុង​ឆ្នាំ​​2015

Posted: 01 Nov 2012 12:00 AM PDT

​​សម្តេច​​អគ្គមហា​សេនា​បតី​​តេ​ជោ ​ហ៊ុន សែន ក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ​ ៖ ​សន្និ​សីទ​​រយៈ​​ពេល​​២​ថ្ងៃ​​​ គឺ​​​​ថ្ងៃ​ទី​​​៣០​-៣១​ តុលា ​​ឆ្នាំ​​​២០១២​ ​នៅ​សណ្ឋា​គារ​​សូ​​ហ្វី​តែល​​ភ្នំ​ពេញ​​​​ភូ​គី​ត្រា​​ ស្តី​ពី​«​​ការ​សម្រេច​​ឱ្យ​បាន​​នូវ​សហ​គមន៍​​អាស៊ាន​​មួយ​ដែល​​​កាន់​តែ​មាន​​សមា​ហរណ​កម្ម​​ ភាព​​ប្រកួត​ប្រជែង​ សម​ធម៌​ ​និង​រឹង​មាំ​​​​​ជា​មុន​​» ​​រៀប​ចំ​​​ឡើង​​​​ដោយ​​វិទ្យា​ស្ថាន​​​​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច​​សម្រាប់​តំបន់​​អាស៊ាន​​ និង​អាស៊ី​​បូពា​៌​ (ERIA) ​រួម​ស​ហ​ការ​​ជាមួយ​​នឹង​រាជ​រដ្ឋា​ភិបាល​​

កូរ៉េ​ខាង​ត្បូង​៖ តម្លៃ​គ្រឿង​​ឧប​ភោគ​​បរិភោគ​​ឡើង​​2,1%​

Posted: 31 Oct 2012 11:54 PM PDT

របាយ​ការណ៍​មួយ​របស់​​វិទ្យា​ស្ថាន​​ជាតិ​ស្ថិតិ​​កូរ៉េ​​ខាង​ត្បូង​ KOSTAT ​បង្ហាញ​​​​កាល​ពី​​ថ្ងៃ​ទី​​១ ​វិច្ឆិកា​ ​ថា ​​តម្លៃ​​គ្រឿង​​ឧប​​ភោគ​​បរិភោគ​​​មាន​ការ​កើន​​ឡើង​​​កាល​ពី​​ខែ​តុលា ​ក្នុង​​​​សង្វាក់​​យ៉ាង​​លឿន​​​បំផុត​​​ពុំ​ធ្លាប់​មាន​​ចាប់​តាំង​​ពី​​​៤​ខែ​​មក​ហើយ ​​ពីសេស​​មក​ពី​ការ​​កើន​ឡើង​​​​នៃ​តម្លៃ​​ផលិត​ផល​​​​កសិ​កម្ម​ ។យោង​តាម​របាយ​ការណ៍​​​នោះ​ថា ​តម្លៃ​គ្រឿង​​ឧប​ភោគ​​បរិភោគ​​​បាន​ឡើង​​២,១%​​ កាល​ពី​​ខែ​តុលា ​បន្ទាប់​ពី​​ឡើង​​២

លោក​សុន​ ​គន្ធរ​ ​​ដឹក​នាំ​​ប្រតិ​ភូ​ចុះ​​​ផ្សព្វ​​ផ្សាយ​​ចលនា​​ភូមិ​1 ​ផលិត​ផល​​1

Posted: 31 Oct 2012 11:45 PM PDT

លោក​សុន​ ​គន្ធរ​ ​​ដឹក​នាំ​​ប្រតិ​ភូ​ចុះ​​​ផ្សព្វ​​ផ្សាយ​​ចលនា​​ភូមិ​1 ​ផលិត​ផល​​1
ខេត្ត​បាត់​ដំបង​​​​​ ៖ ក្នុងគោល​បំណង​ជំរុញ​ការ​អនុវត្ត​ចលនា​ភូមិ១ ​ផលិត​ផល​១ ​នៅ​តាម​ទី​ជន​បទ​​ឱ្យ​កាន់តែ​មានសកម្ម​ភាពខ្លាំង​ក្លា​ កាល​ពី​ថ្ងៃទី២៦​​ ខែតុលា​ ឆ្នាំ២០១២​​ លោក​សុន​ គន្ធរ​​ ទីប្រឹក្សា​ផ្ទាល់សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី​​ ​និង​ជា​អគ្គលេខា​ធិការ​គណៈកម្មា​ធិការ​ជាតិជំរុញ​ចលនា​ភូមិ១ ​ផលិត​ផល១​ ​បានដឹក​នាំមន្រ្តី​អគ្គ​លេខា​ធិការ​ដ្ឋានភូមិ១​ ផលិតផល១​ ​ចុះ​ផ្សព្វ​ផ្សាយ​អំពីទស្សន​ទាន​

ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​​កម្ពុជាជំនាន់​ទី​២ កំណត់​កាល​បរិ​ច្ឆេទ​ជា​ថ្មី

Posted: 31 Oct 2012 11:44 PM PDT

សកម្ម​ភាព​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានីភ្នំពេញ​ ៖​ ក្រោយផ្អាក​ការ​ប្រកួត​ប្រដាល់​ប្រដាល់​អស់មួយ​រយៈ ក្រុមគណៈ​កម្មការ​រៀប​ចំ​ការប្រកួតដណ្ដើមខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា​ជំនាន់​ទី២ នៅស្ថានីយ​ទូរ​ទស្សន៍​បាយ័ន បាន​សម្រេច​ពន្យារ​ការប្រកួត​វិលជុំក្នុង​វេទិកា​ដ៏​សំខាន់​​នេះ​ជាប់​រហូត ដោយ​អះអាងថា កំពុង​ប្រជុំ​គ្នាកំណត់​រក​កាល​បរិច្ឆេ​ទ​ជា​ថ្មី ។ ទោះ​យ៉ាង​ណា កាលពីថ្ងៃម្សិល​មិញ​លោក នាង ស៊ីវត្ថា អ្នក​រៀបចំ​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ព្រះ​វិហារអ៊ិស្លាម​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ

Posted: 31 Oct 2012 11:35 PM PDT

ពិធី​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការ​នូវ​ព្រះ​វិហារ​អ៊ិស្លាម
ខេត្ត​ក្រ​ចេះ​ ៖ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​ព្រះ​វិហារ​អ៊ិស្លាម​មួយ​កន្លែង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ ដែល​រស់​​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​​ការ​គោរព​ប្រតិបត្តិ​តាម​ប្រពៃ​ណី​សាសនា ។ ព្រះ​វិហារ​អ៊ិ​ស្លាម​ចាមី​អ៊ុល​អាល់​ឡា បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៩ តុលា ២០១២​​ ក្រោម​អធិបតី​ភាព​របស់​លោក​ឧត្តម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែត នាយ​រង​សេ​នា​

រថយន្ត​ហ៊ី​ណូ​វ៉ា​រ៉ឺ​ម៉ក​ម៉ូតូវាក់​ និង​កៀរ​រថយន្ត​​មួយ​គ្រឿង​ទៀត​​សង​១៧០​ដុល្លារ

Posted: 31 Oct 2012 11:30 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​​ដឹក​ខ្សាច់ ប្រភេទ​ហ៊ី​ណូ ហើយ​ទំនង​ជា​ស្រវឹងផង​នោះ បាន​បើក​វ៉ា​រ៉ឺ​ម៉កម៉ូតូ​មួយ​គ្រឿង​ ក៏​វាក់​ និង​កៀរ​​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​កំពុង​​ធ្វើ​ចរាចរណ៍​បញ្ច្រាស​ទិស​គ្នា បណ្តាលឱ្យ​ខូច​ខាត​រថយន្ត​យ៉ាង​ដំណំ ​នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​សែន​សុខ ​កាល​ពី​វេ​លា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣០ តុលា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​

ក្រុង​ព្យុង​យ៉ាង​​​អាច​ហាម​ឃាត់​​ការ​ប្រើ​​រូបិយប័ណ្ណ​​បរទេស

Posted: 31 Oct 2012 11:29 PM PDT

​អ្នកជំនាញ​​​ការ​កូរ៉េ​​​ខាង​ត្បូង​​​ម្នាក់​និយាយ​​កាល​ពី​​​ថ្ងៃទី​​៣១ តុលាថា ដោយ​សារ​​អតិផរណា​​​យ៉ាង​ខ្លាំង​​​ប្រទេស​កូរ៉េ​​ខាង​ជើង​​នា​ពេល​​​​ដ៏​ឆាប់​​​ខាង​មុខ​នេះ​អាច​ហាម​ឃាត់​​​​ការ​ប្រើ​ប្រាស់​​​រូបិយ​ប័ណ្ណ​​បរទេស ។​ក្នុង​ឱកាស​នៃ​​​សិក្ខា​សាលា​​​មួយ​នាទី​ក្រុង​​សេ​អ៊ូល​ លោក​ចូបុង​ ហ៊ី​យុន​ អ្នក​វិភាគ​​​នៃ​វិទ្យា​ស្ថាន​​​ស្រាវ​ជ្រាវ​​​​សេដ្ឋ​កិច្ច​កូរ៉េ​​​​​គូស​បញ្ជាក់​​​ថា ពាក្យ​ចចាម​អារ៉ាម​​​​មួយ​អំពីការ​​ហាម​ឃាត់​​​មិន​ឱ្យ​ប្រើ​រូបិយប័ណ្ណ

អនុវត្ត​ទោសគ្រប់​តាម​ការកំណត់​នៅ​ជាប់​សំណង​រដ្ឋ​ប្ប​វេណី​ត្រូវ​ចាប់​​ខ្លួន​

Posted: 31 Oct 2012 11:15 PM PDT

អនុវត្ត​ទោសគ្រប់​តាម​ការកំណត់​នៅ​ជាប់​សំណង​រដ្ឋ​ប្ប​វេណី​ត្រូវ​ចាប់​​ខ្លួន​
រាជ​ធានីភ្នំពេញ ៖ សាលាដំបូងរាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​២៨ តុលា ​កន្លង​មក បាន​សម្រេច​ចេញដីកា​បញ្ជា​ឱ្យ​ឃុំ​ខ្លួនឡើងវិញ ​​​​​បុរស​ម្នាក់ ពាក់​ព័ន្ធ​​​នឹង​​អំពើ​អាស​ប្រឆាំង​នឹង​អនីតិ​​ជន​អាយុ​ក្រោម​១៥ឆ្នាំ ​ដែលបុរស​រូប​នេះ​បាន​អនុ​វត្ត​​ទោស​ក្នុងពន្ធ​នាគារ​គ្រប់​​​តាម​ការ​កំណត់​រួច​​​ហើយ ប៉ុន្តែ​មិនបាន​ដោះស្រាយ​សំណង​រដ្ឋ​ប្ប​វេណី​ដល់​ជនរងគ្រោះ ។​បុរសដែល​សាលាដំបូង​​រាជ​ធានី​​បញ្ជា​ឱ្យ​ចាប់​

ជិះ​​ម៉ូតូ​​ទាក់​​ដៃ​​ចង្កូត​​គ្នា​​ដួល​​ខ្ទាត​​ចូល​​ក្រោម​​រថយន្ត​​ទួ​រីស​​កិន

Posted: 31 Oct 2012 11:13 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​ ខណៈ​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ម្នាក់​ឯង ទៅទាក់​ដៃ​ចង្កូត​នឹង​ម៉ូ​តូ​មួយ​គ្រឿង​​ទៀត​ម៉ាក​វ៉េវ បណ្តាល​ឱ្យ​​​ដួល​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត​ទួ​រីស​​ដែល​បើក​​​មក​ពី​ក្រោយ​​​កិន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​ ។ គ្រោះ​ថ្នាក់​ដ៏គួរ​ឱ្យ​រន្ធត់នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ តុលា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ត្រង់​ចំណុច​ខាង​ត្បូង

កាមរី​គូទ​ស្វិត​​​ពន្លះ​ជាមួយ​​ម៉ូតូ​SLរបួស​​​2នាក់​​​រថយន្ត​​​គេ​ច​បាត់​

Posted: 31 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​បុរស​​​​ម្នាក់​បាន​រង​របួស​​ធ្ងន់​​​​​ និង​ម្នាក់​ទៀត​​​​រង​របួស​ស្រាល​​​​ក្នុង​ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មួយ​រវាង​​​​​​ម៉ូតូ​​SL​​បុក​​គ្នា​ជាមួយ​រថយន្ត​​​កាមរី​​​​គូទ​ស្វិត​​​​​ កាល​ពី​​វេលា​ម៉ោង​​​១​និង​១០​នាទី​​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​​​ថ្ងៃ​ទី​៣១​ តុលា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​​​៤៣២​កែង​ផ្លូវ​លេខ​​​១០៥​ ក្នុង​ខណ្ឌ​ចំការមន​​​​ ។ ក្រោយ​​​កើត​ហេតុ​​​រថយន្ត​​បាន​​​​បន្ថែម​ល្បឿន​គេច​​បាត់​ស្រមោល​ ។ អ្នក​​​រង​របួស​​ទាំង​២​​

ព្រះ​សង្ឃ​និង​ដូន​ជី​5.000​អង្គ-នាក់​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ព្រះ​រាជ​វាំង​ឧទ្ទិស​ព្រះ​រាជ​កុសល​ថ្វាយ​សម្តេច​ឳ

Posted: 31 Oct 2012 10:55 PM PDT

ព្រះសង្ឃ​សូត្រ​ធម៌​ឧទ្ទិស​កុសកល​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​
រាជ​ធានី​ភ្នំពេញ ៖ ព្រះ​សង្ឃ​​ និង​ដូន​ជី​​ដែល​ស្ថិត​​​ក្នុង​សមា​គម​​​​ដូន​ជី​ និង​ឧបាសិកា​​កម្ពុជ​រដ្ឋ​​មក​ពី​​១៣​​រាជ​ធានី​​-ខេត្ត និង​មាន​ការ​ចូល​​រួម​ពី​សម្តេច​ព្រះ​​សង្ឃ​រាជ​​ បួ៊រ គ្រី ព្រម​ទាំង​​ប្រជា​​ពល​រដ្ឋ​​​យ៉ាង​​ច្រើន​កុះ​ករ​​ផង ​​បាន​ប្រារព្ធ​​ពិធី​មហា​​បង្សុ​កូល​​សូត្រ​ធម៌​​ដើម្បី​គោរព​​​ព្រះ​វិញ្ញាណ​​ក្ខន្ធ​​​ព្រះ​មហា​វីរ​​ក្សត្រ​ខ្មែរ​នៅ​​មុខ​ព្រះ​​បរម​រាជ​​វាំង​​នា​ល្ងាច​​ថ្ងៃ​ទី​៣១

ប៉ូលិស​ព្រំ​ដែន​និងប៉េ​អឹមទប់ស្កាត់​ពល​ករ​ចំណាក​ស្រុក​លួច​ចូល​ដីថៃ​ជាង1​00​នាក់

Posted: 31 Oct 2012 10:50 PM PDT

ពល​ករ​​​ចំណាក​ស្រុក​ទាំង​ត្រូវ​ប៉េអឹម​ទប់​​ស្កាត់​
ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ក្នុងរយៈ​ពេល​១​ថ្ងៃ​គី​ថ្ងៃ​ទី​​២៩ តុលា ​កម្លាំង​នគរបាល​នៃ​វរសេនា​តូចការពារ​ព្រំដែន​ខេត្ត​​ ​បាន​ធ្វើ​ការទប់​ស្កាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក ដែល​ប៉ុន​ប៉ង​ចេញ​​ទៅ​ធ្វើ​ការ​នៅប្រទេស​ថៃ​តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់ ​ក្នុង​ភូមិសាស្ត្រ​​ក្រុង​ប៉ោយ​ប៉ែត​និងស្រុក​ម៉ាឡៃ ​បានចំនួន​​​ជាង​១០០​នាក់ ​ក្នុង​នោះ​​មាន​​ក្មេង​ចំនួន​៤​នាក់​ផង ។

កល​ល្បិច​ចោរ​ប្រើ​ថ្នាំ​សណ្តំ​អស់រ​ថយន្ត ចិញ្ចៀន​ពេជ្រ

Posted: 31 Oct 2012 10:45 PM PDT

បុរសរងគ្រោះ 
រាជ​ធានី​ភ្នំ​ពេញ ៖ បុគ្គលិក​ផ្នែក​ទំនាក់​ទំនង​លក់​នៅ​ក្រុម​ហ៊ុន​ស្រាបៀរ​​អង្គរ​ម្នាក់​បាន​ចាញ់​បោក​ជន​ម្នាក់​ដែល​បាន​អះ​អាង​ថា ខ្លួន​ជា​អតិថិ​ជន​ដោយ​ប្រើ​ល្បិច​ធ្វើ​ជា​ទាក់​ទង​ចង់​ទិញ​ស្រា​បៀរយក​ទៅ​ជប់​លៀង​ ។ លុះ​មាន​ការ​ទុក​ចិត្ត​និង​ជឿ​ជាក់​លើ​គ្នា​ជន​នោះ​ក៏បាន​បបួល​ទៅ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​មួយ​រួច​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​កែវ​ស្រាឲ្យ​ផឹក​រហូត​

ដាច់​ខ្សែ​កាប​កន្ត្រក​យោង​របួស​កម្ម​ករ​ខ្វៃ​ជ្រូក​5​នាក់

Posted: 31 Oct 2012 10:40 PM PDT

កន្ត្រកដែលដាច់ខ្សែយោងធ្លាក់ពេលនាំជ្រូកទៅក្លាស្សេ 
រាជ​ធានី​ភ្នំពេញ ៖ កម្ម​ករ​​ធ្វើ​ជ្រូក​ខ្វៃ​យី​ហោ​ ហេង ប៉ោ ៥នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈពេល​ដែល​កំពុង​​នាំ​ជ្រូក​ងាប់​​ចំនួន​៥​ក្បាល​ជិះ​កន្ត្រក​យោង​​ឡើង​ទៅ​លើ​ជាន់​ទី​៧ ហើយ​ក៏​ដាច់​ខ្សែ​កាប​ធ្លាក់​មក​ក្រោម កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ តុលា នៅ​អគារ​កំពុង​សាង​សង់​កម្ពស់​៧ជាន់​ស្ថិត​នៅ​ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​

លោក​ឌឿន សុវណ្ណ និង​​ភរិយា​​ សុំ​​ទោស​​សម្តេច​​​តេ​ជោ​​​​​​​​​ជា​​កំហុស​​​អចេត​នា​​​ដែល​​​​ខ្ញុំ​​​បាទ​​មិន​​​បាន​​យល់​​​​​​អំពី​​នី​តិ​​វិធី​​​នៃ​​ការ​​វាស់​​វែង​

Posted: 31 Oct 2012 10:30 PM PDT

តារាង
រាជ​ធានីភ្នំពេញ​​ ៖​ ​​លោក​​ឌឿន សុវណ្ណ​ និង​ភរិយា ​ម៉ែន សីុ​ថា ​បាន​ធ្វើ​​លិខិត​​​​មួយ​គោរព​​​ជូន​សម្តេច​​​អគ្គ​មហា​សេនា​បតី​​​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​​​​​​​ សម្តែង​​នូវ​​​ការ​សុំ​ទោស​​​​​អស់​ពី​​​ដួង​ចិត្ត​​​​ចំពោះ​រឿង​​​​រ៉ាវ​​ដែល​បានកើត​​ឡើង​​ពាក់ព័ន្ធ​​​​នឹង​បញ្ហា​​​ដី​ធ្លី​​​ ស្ថិត​នៅ​​​​ភូមិ​​​សង្គម​ថ្មី​​ ឃុំ​ថ្ម​​ដា ​ស្រុក​​​​វាល​​វែង​​ ខេត្ត​ពោធិ៍​សាត់​ ។​

នៅ​ថ្ងៃ​5​វិច្ឆិកា​ខាង​មុខ​នេះ​សមាស​ភាព គ.ជ.ប ថ្មី 9រូ​បចូ​ល​កាន់​តំណែង​ជា​ផ្លូវ​ការ

Posted: 31 Oct 2012 10:20 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​ (គ.ជ.ប) នឹង​រៀប​ចំ​​ពិធី​​ប្រកាស​​ចូល​​កាន់​​តំណែង​​សម្រាប់​អាណត្តិ​​ថ្មី​​រយៈ​ពេល​​៥​ឆ្នាំ​​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ ។ នេះ​បើ​​យោង​តាម​​សេចក្តី​​ជូន​ដំណឹង​​របស់​ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​៣១ តុលា ។ ការរៀប​​ចំ​ពិធី​​ប្រកាស​​ចូល​កាន់​តំណែង​​សម្រាប់​​អាណត្តិ​​​ថ្មី​នេះ​នឹង​​ប្រព្រឹត្ត​

កាំជ្រូច​ថ្ងៃ​ចេញ​វស្សា​ភ្លាត់​ស្នៀត​ធ្លាក់​ភ្លើង​ចំ​កាំជ្រួច​ដាក់​​ក្នុង​គោ​យន្ត​ ផ្ទុះ​ឆេះ​របួស​ធ្ងន់-ស្រាល​១២​នាក់​

Posted: 31 Oct 2012 10:10 PM PDT

អ្នក​រង​របួស​ដោយ​ការ​ផ្ទុះឆេះ​កាំជ្រួច ​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ 
ខេត្ត​កំពង់​ឆ្នាំង​​​ ៖ ​យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​​​ក្មេង​ចាស់​ ប្រុស​ស្រី​​ចំនួន​​១២​នាក់​​បាន​រង​របួស​​ធ្ងន់​​​ និង​ស្រាល​​ក្នុង​ឧប​ទ្ទ​វ​ហេតុ​​ឆេះ​ផ្ទុះ​​កាំ​ជ្រួច​​ជា​ច្រើន​គ្រាប់​ កាល​ពី​​វេលា​ម៉ោង​​៩​និង​​៣០​នាទី​​យប់​ថ្ងៃ​ទី​​៣០ ​តុលា ​នៅ​ក្នុង​បរិវេណ​វត្ត​​អង្គ​មេត្រី​ ​ហៅ​វត្ត​​ព្រះ​ឃ្លាំង ​ស្ថិត​​ក្នុង​ភូមិ​​ចន្លោះ​​រ៉េន ​ឃុំ​ស្វាយ​​ជ្រុំ​ ​ស្រុក​រលា​ប្អៀ​ ខណៈ​​ដែល​​មាន​​ការ​ដុត​កាំ​ជ្រួច​​

អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ​ល្វែង​លក់​ហ្គាស​របួស​មនុស្ស​4​នាក់

Posted: 31 Oct 2012 10:00 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​​រោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះល្វែង​​លក់​ហ្គាស​និង​ធ្វើ​ដែក​កេះ​របស់ជន​ជាតិចិន ​នៅក្នុង​ភូមិទួល​សង្កែ​ សង្កាត់ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​​ បាន​​ត្រូវ​​អគ្គិភ័យ​​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ កាល​ពី​វេលា​ម៉ោង១០​និង១៥​នាទីព្រឹក​ថ្ងៃទី៣១​ តុលា ឆ្នាំ​២០១២ ហើយត្រូវ​គេរាយ​ការណ៍​ថា បណ្តាល​ឱ្យ​មនុស្ស​ចំនួន៤នាក់​​​រងរបួស​​ក្នុង​នោះ​មាន​​ជន​ជាតិ​ចិន​​ចំនួន៣​

បង់​ក្លាដែស ៖ បាត់​ខ្លួន​130 នាក់​​ក្រោយលិចនាវា​មួយ​របស់​ពួក​រ៉ូ​ហ៊ីញ​យ៉ា​ភូមា​

Posted: 31 Oct 2012 09:53 PM PDT

ទិដ្ឋភាព​នៅ​ឯសមុទ្រ​បង់​ក្លា​ដែស
ប៉ូលិស​បង់​ក្លា​ដែស និងអង្គ​ការ​ការ​ពារ​សិទ្ធិ​​ជន​ជាតិ​ភាគ​តិច រ៉ូ​ហ៊ីញ យ៉ា​ភូមា ​រាយ​ការណ៍ កាលពី​ថ្ងៃទី​៣១ តុលា ​ថា មនុស្ស​ប្រមាណ​ជា​១៣០នាក់ ​បាត់​ខ្លួន​ក្នុង​ឈូង​សមុទ្រ​បឹង​ហ្គាល់​បន្ទាប់​ពីការ​លិច​នាវាមួយ​គ្រឿង​ដែល​ដឹក​​ជា​ពិសេស​​នូវពួក​ជន​ភៀស​ខ្លួន​​រ៉ូ​ហ៊ីញ​យ៉ា ។

ភាគ​​ឦសាន​​អាមេ​រិក​​​ស្តារ​ឡើង​វិញ​​បន្តិច​ម្តង​​​ៗ​ ក្រោយ​​ព្យុះ​​សាន់​ឌី​​

Posted: 31 Oct 2012 09:53 PM PDT

ផ្លូវ ដើម​ឈើរលំ​​បាំង​ក្រោយ​ព្យុះ
ភាគ​​ឦសាន​​សហ​រដ្ឋ​អា​មេរិក​ កាល​ពី​​ថ្ងៃ​ទី​​៣១ តុលា ​បាន​​ស្តារ​​ឡើ​ងវិញ​​បន្តិច​​ម្តងៗ​ ក្រោយ​​​ការ​វាយ​ប្រហារ​​​​នៃ​​ព្យុះ​​ដ៏​សា​ហាវ​​ឈ្មោះ​​សាន់​ឌី SANDY ​ដែល​ព្យុះ​​នេះ​បណ្តាល​​ឱ្យ​ស្លាប់​​​មនុស្ស​​យ៉ាង​​តិច៦៤​​នាក់​​​​នៅ​អាមេរិក​ ហើយ​មនុស្ស​​ជា​ច្រើន​​​លាន​នាក់​​គ្មាន​​​​អគ្គិសនី​​ប្រើ​ប្រាស់​ រួច​​​​កា​រ​ដឹក​ជញ្ជូន​​នៅ​ស្ទះ​យ៉ាង​ខ្លាំង ។​

ម្តាយ​ឪពុក​នាង​មិននៅផ្ទះឡើង​ទៅ​ដេកក្នុង​បន្ទប់​កូនក្រមុំ​គេ សមត្ថ​កិច្ច​ចាប់ខ្លួន

Posted: 31 Oct 2012 08:48 PM PDT

ជនជាប់​ចោទ​ត្រូវបានចាប់​ខ្លួន
ខេត្តរតនគិរី ៖ ​បុរសម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​ ជាប់​ចោទ​​​ពីបទ​ចូល​ទៅ​ដេកក្នុងបន្ទប់ជាមួយកូនក្រមុំ​គេ ខណៈ​​ម្តាយនាង​មិននៅផ្ទះ​ ហើយ​​ត្រូវ​ម្តាយ​ឪពុក​នាង​មក​ទាន់​ប្តឹងប៉ូលិស ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើងកាលពី​ថ្ងៃទី២៩ តុលា ២០១២ វេលា​ម៉ោង​៩យប់ ស្ថិត​នៅភូមិ​ហ្វាំង ឃុំ​ប៉ុង​ស្រុកវើនសៃ ។

រថយន្តហ៊ី​យ៉ាន់​ដាយ​បួង​ចង្កូត​​ផ្លូវ​កោង​មិន​ទាន់​​បុក​ជាមួយ​​​សាំ​យ៉ុង​​របួស​ធ្ងន់​ស្រាល​12នាក់​

Posted: 31 Oct 2012 08:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​​ខេត្ត​រតនគិរី ៖​​​​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ចំណុះ​​២តោន​កន្លះ​​​មួយគ្រឿង​បាន​បើក​​រំលោភ​​ហៀរ​ចូល​​​ទៅ​ចំណែក​​ផ្លូវ​​ម្ខាង​​​​ឆ្លង​គំនូសជ្រុល​ទៅ​​បុក​ជា​មួយ​រថយន្ត​​ទួរីស​​ម៉ាក​សាំ​យ៉ុង​ពេញ​ទំហឹង​​បណ្ដាល​​​​ឱ្យ​​​មនុស្ស​​​ជិះ​ក្នុង​រថយន្ត​​ចំនួន​១២​នាក់​​​រង​របួស​​​​​ធ្ងន់​ស្រាល​​បញ្ជូន​ទៅ​​កាន់មន្ទីរពេទ្យ​​បង្អែ​ក​​ខេត្ត​​​​​ភ្លាម​ៗ​ ។ ហេតុការណ៍នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​​២​រសៀល​​ថ្ងៃទី​​៣០ ​តុលា​​ ត្រង់​​ចំណុច​​ផ្លូវ​

គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត

Posted: 31 Oct 2012 08:41 PM PDT

លោក​ទេព នីថា
រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​ (គ.ជ.ប) នឹង​រៀប​ចំ​​ពិធី​​ប្រកាស​​ចូល​​កាន់​​តំណែង​​សម្រាប់​អាណត្តិ​​ថ្មី​​រយៈ​ពេល​​៥​ឆ្នាំ​​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ ។ នេះ​បើ​​យោង​តាម​​សេចក្តី​​ជូន​ដំណឹង​​របស់​ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​៣១ តុលា ។ ការរៀប​​ចំ​ពិធី​​ប្រកាស​​ចូល​កាន់​តំណែង​​សម្រាប់​​អាណត្តិ​​​ថ្មី​នេះ​នឹង​​ប្រព្រឹត្ត​ទៅ​​នៅ​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​៥ វិច្ឆិកា នៅ​ទីស្តី​

លក់​ត្រី​​លើ​ផ្លូវ​​សាធារណៈ​ក្រៅ​​បរិវេណ​ផ្សារ​​គប្បី​​រៀប​ចំ​សណ្តាប់​ធ្នាប់

Posted: 31 Oct 2012 08:30 PM PDT

លក់​ត្រី​​លើ​ផ្លូវ​​សាធារណៈ​ក្រៅ​​បរិវេណ​ផ្សារ​​គប្បី​​រៀប​ចំ​សណ្តាប់​ធ្នាប់
ខេត្ត​កំពត​ ៖ ​​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​បាន​រិះ​គន់​​​ពី​ការ​ខ្វះ​សណ្តាប់​ធ្នាប់​ក្នុង​​​ផ្សារ​​ និង​លើ​​ផ្លូវ​​សាធារណៈ​​ជុំវិញ​​ផ្សារ​សាមគ្គី​​​ទី​រួម​ខេត្ត​​​​កំពត ដែល​សព្វ​ថ្ងៃ​នេះ​​​គេ​ឃើញ​​ភាព​​រញ៉េរញ៉ៃខ្វះសណ្តាប់​​ធ្នាប់​​លើ​ផ្លូវ​​សាធារណៈ​ជុំ​វិញ​​ផ្សារ​​បាន​កើត​មានស្ទើរ​​រៀង​​រាល់​ថ្ងៃ​​​ ។ ជាក់​ស្តែង​​ការ​ដាក់​​តាំង​លក់​ត្រី​នៅ​​លើ​ផ្លូវ​សាធារណៈ​បាន​​ធ្វើ​ឱ្យ​​មាន​​ការ​ប៉ះពាល់​ដល់​​សណ្តាប់​ធ្នាប់ និង​ការ​​ធ្វើ​ដំណើរ​របស់​ប្រជា​​ពល​រដ្ឋ​​យ៉ាង​

កាមរី​ឆ្លាម​បុក​ដើម​គគីរ​​​វត្ត​ភ្នំ​​របួសធ្ងន់​-ស្រាល​៤នាក់ គេថា​​ពិធីករ​ និងតារា

Posted: 31 Oct 2012 08:25 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរីឆ្លាម​​​ ពណ៌ស្ករមួយគ្រឿង ​​បើក​បរ​ដោយ​យុវជន​​ស្ទាវ​ស្រវឹង​​ធ្លាក់ភ្នែក​​បាន​ចង​កំហឹងនឹង​ដើមគគីរ​​មុខនាឡិកា​​រម​ណីយដ្ឋាន​​​វត្តភ្នំ ស្ថិត​ក្នុង​សង្កាត់វត្តភ្នំ ​ខណ្ឌដូនពេញ ​កាលពីវេលាម៉ោង​​២ និង​៣០នាទីរំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១ ​វិច្ឆិកា ២០១២ ​បណ្តាល​ឱ្យ​មនុស្ស​៤នាក់ រងរបួស​ធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

ស្គាល់​គ្នា​​2ថ្ងៃ​នាំ​​ទៅ​ផឹក​​ដាក់​ថ្នាំ​​សណ្តំ​​យក​រថយន្ត​ ​

Posted: 31 Oct 2012 08:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ ៖ បុគ្គលិក​ផ្នែក​ទំនាក់​ទំនង​លក់​នៅ​ក្រុម​ហ៊ុន​ស្រាបៀរ​​អង្គរ​ម្នាក់​បាន​ចាញ់​បោក​ជន​ម្នាក់​ដែល​បាន​អះ​អាង​ថា ខ្លួន​ជា​អតិថិ​ជន​ដោយ​ប្រើ​ល្បិច​ធ្វើ​ជា​ទាក់​ទង​ចង់​ទិញ​ស្រា​បៀរយក​ទៅ​ជប់​លៀង​ ។ លុះ​មាន​ការ​ទុក​ចិត្ត​និង​ជឿ​ជាក់​លើ​គ្នា​ជន​នោះ​ក៏បាន​បបួល​ទៅ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​មួយ​រួច​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​កែវ​ស្រាឲ្យ​ផឹក​រហូត​ដល់​ជន​រង​គ្រោះ​វង្វេង​វង្វាន់​លែង​ដឹង​ខ្លួន​ ។ បន្ទាប់​មក

រថយន្ត​តូយ៉ូតា PRIUS បើក​ព័ទ្ធ​រង្វង់​មូល​វត្តភ្នំ​​ចាប់​ហ្វ្រាំង​​វិល​បោក​​បុក​រថយន្ត​ចត​ស្ងៀម​​តគ្នា​​២​គ្រឿង​

Posted: 31 Oct 2012 08:13 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​​រោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​តូយ៉ូតា PRIUS ពណ៌​ទឹក​ប្រាក់ ​បើក​ព័ទ្ធ​រង្វង់​មូល​វត្តភ្នំ​វាក់​​នឹង​រថយន្ត​ស៊ីអវី​ចតស្ងៀម​នៅ​​មុខ​​​ហាង​ភ្នំពេញ លុច្សសារីម៉ាស្សា និង​ស្ប៉ា ស្រាប់តែ​រថយន្ត​តូយ៉ូតា​ចាប់​​ហ្វ្រាំង​វិលបោក​បុក​រថយន្ត​ស៊ីអវី​ រុល​ទៅ​បុក​រថយន្ត​​កាមរី​ឆ្លាម​​ចត​នៅ​ពី​ខាងមុខ ​បង្ក​ឱ្យ​​ខូច​​ខាត​រថយន្ត​៣​គ្រឿង។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​

លោកស៊ូរិន្ទ ពិតសុវណ្ណ ​នឹងអញ្ជើញ​​មកគោរព​ព្រះវិញ្ញាណក្ខន្ធ​ ព្រះ​មហា​វីរក្សត្រ​

Posted: 31 Oct 2012 08:09 PM PDT

រាជ​ធានីភ្នំពេញ ៖ ​យោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួង​ការបរទេសកម្ពុជាបានឲ្យដឹង​ថា អគ្គលេខាធិការអា​ស៊ាន លោក ស៊ូរិន្ទ ពិត​សុវណ្ណ នឹងអញ្ជើញ​មកគោរពព្រះវិញ្ញាណក្ខន្ឋ​របស់ព្រះក​រុណា ព្រះបាទសម្តេច​ព្រះនរោត្តមសីហនុ ព្រះមហា​វីរក្សត្រ ព្រះវរ​រាជ​បិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិ​ខ្មែរ នៅព្រះបរមរាជវំាងនៅ​ម៉ោង៥ល្ងាច ដ្ងៃទី១ វិច្ឆិកា ២០១២ នេះ ។

កន្លែង​កត់​កន្ទុយ​លេខ​​មាន​ច្រើន​​កន្លែង​នៅ​​ក្នុង​ផ្សារ​​ និង​​ក្រៅ​ផ្សារ​​​សាមគ្គី

Posted: 31 Oct 2012 08:00 PM PDT

កន្លែង​កត់​កន្ទុយ​លេខ​​មាន​ច្រើន​​កន្លែង​នៅ​​ក្នុង​ផ្សារ​​ និង​​ក្រៅ​ផ្សារ​​​សាមគ្គី
ខេត្ត​ប៉ៃលិន ៖ កន្លែង​ណា​ដែល​មាន​​ល្បែង​ស៊ី​សង​​​​កើត​ឡើង​​កាន់តែ​ច្រើន​​​ កន្លែង​នោះក៏​​នឹង​​មាន​​អំពើ​​លួច ​​ប្លន់​​ កាប់​សម្លាប់​​ និង​អសន្តិ​សុខ​​​​គ្រប់​បែប​យ៉ាង​​កើត​មាន​​ឡើង​​ដែរ ។ យ៉ាង​ណា​មិញ បើ​គេ​​សង្កេតមើល​ទៅ​ប្រជា​ជន​​ដែល​រស់​នៅ​ក្នុង​ផ្សារ និង​​ជុំ​វិញ​​ផ្សារ​សាមគ្គី​​ (​ហៅ​ផ្សារ​ប៉ាហ៊ី) ក្នុង​​ភូមិ​ប៉ា​ហ៊ី​​ត្បូង​-ប៉ាហ៊ី​​ជើង​-អូរ​តា​ពុក​លើ និង​​ភូមិ​​​ផ្សេង​ៗ​​មួយ​ចំនួន​​ទៀត ​​​ស្ថិត​​នៅ​ក្នុង​សង្កាត់​​ប៉ៃលិន ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!