Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣០ តុលា ២០១២

Posted: 30 Oct 2012 12:47 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៣០ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

រថយន្តកូរ៉េ​​បុក​ម៉ូតូ​ស្មាស់​​ពីក្រោយ​​ពេញទំហឹង ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់​

Posted: 30 Oct 2012 12:40 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ចំណាស់​​ម្នាក់​បានស្លាប់​​បាត់​បង់​ជីវិត​​​បន្ទាប់​ពី​បញ្ជូន​​ដល់​មន្ទីរ​ពេទ្យ និង​បុរស​​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈកំពុង​ជិះ​ម៉ូតូ​ត្រូវ​​រថយន្ត​​​កូរ៉េ​១,៥​តោន​បុក​ពី​ក្រោយ​​ពេញទំហឹង នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​​កី សង្កាត់​ភ្លើង​ឆេះ​​រទេះ ​ខណ្ឌពោធិ៍​សែន​ជ័យ ​កាល​ពីវេលា​ម៉ោង​​១​និង​៥៥​នាទី​​រសៀល​ថ្ងៃទី​​២៩ តុលា ២០១២ ។

ចិននៅតែ​ជា​​គោល​ដៅ​​​សំខាន់​ទី​មួយ​​នៃ​វិនិយោគ​​​ពិភព​លោក​

Posted: 30 Oct 2012 12:35 AM PDT

យោង​តាម​​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃទី​​​២៩ តុលា ​ដោយ​ខុទ្ទកាល័យ​​ពិគ្រោះ​យោបល់​​​​​BDOថា ​​ប្រទេស​ចិន​​​​ស្ថិត​នៅ​​​​​រយៈ​ពេល​​​២​ឆ្នាំ​​ជាប់​​ៗ​គ្នា​​​​ក្នុង​​លេខ​រៀ​ង​​​​ទី​មួយ​​នៃ​បញ្ជី​​ឈ្មោះ​ប្រទេស​​១០ ដែល​ជា​ទិស​ដៅ​​វិនិយោគ​​​សំខាន់​​ជាង​គេ​​បំផុត​​នៃ​ពិភព​លោក​ ។ ​សន្ទស្សន៍​សាកល​​​ឆ្នាំ​​២០១២​​​​​ នៃ​​កាលា​នុវត្ត​​ភាព​​​ទីផ្សារ​​​​សម្រាប់​​ប្រទេស​ចិន​​បើតាម​​BDOថា មាន​​ដល់​​២៥១ពេល​ជា​ពិន្ទុ​​ខ្ពស់​បំផុត​​​ក្នុង

សហ​ព័ន្ធ​កីឡា​រ៉ូវីណា​ម ​កម្ពុជា​បើក​មហា​​សន្និ​បាត​​ជ្រើស​រើស​សមា​ជិក​​ប្រតិ​បត្តិ​សម្រាប់​​អាណត្តិ​ថ្មី​

Posted: 30 Oct 2012 12:34 AM PDT

សហ​ព័ន្ធ​កីឡា​រ៉ូវីណា​ម ​កម្ពុជា​បើក​​សន្និ​បាត​ជ្រើសរើស​សមា​ជិក​
រាជ​ធានី​ភ្នំពេញ ៖ សហ​ព័ន្ធ​កីឡា​វ៉ូ​វីណាម​​កម្ពុជា បាន​​បើក​មហា​សន្និ​បាត​​ជ្រើស​រើស​​សមា​ជិក​ប្រតិ​បត្តិ​របស់​ខ្លួន​​​សម្រាប់​អាណត្តិ​ថ្មី​​​​២០១២-​២០១៧ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៩ តុលា ​ឆ្នាំ​​២០១២​​នៅ​ទី​ស្នាក់​ការ​​គណៈ​កម្មា​ធិ​ការ​ជាតិ​​អូឡាំ​ពិក​​​កម្ពុជា​​ រាជ​ធានី​ភ្នំពេញ ។ ក្នុង​មហា​សន្និ​បាត​នោះ​លោក​​ឧកញ៉ា រ័ត្ន សុខន ​បាន​ទទួល​ការ​​គាំ​ទ្រ​ធ្វើ​ជា​​ប្រធាន​សហ​ព័ន្ធ​​​ម្តង​ទៀត​​ លោក​ឆឹង វ៉ាន់​ថូ ជា​អនុ​ប្រធាន​ទី១​,​ លោក​ឃឹម រ៉ាឌី ជា​អនុ​

វីហ្គោ​​ងោក​មួយ​ភាំង​បោល​ចូល​ផ្ទះ​​លក់បាយ​​ កាហ្វេ​​ក្បែរ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣របួស​ធ្ងន់-ស្រាល៦នាក់

Posted: 30 Oct 2012 12:17 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​មនុស្ស​ម្នាក់​រងរបួស​​ធ្ងន់ ​និង​​៥នាក់​ទៀត​រងរ​បួស​​ស្រាល ដោយ​​សារ​រថយន្ត​វីហ្គោ ដែល​ម្ចាស់​អះអាង​ថា ​ងោក​មួយ​​ភាំង​​​បាន​បោល​ទៅ​បុករះ​ផ្ទះ​លក់បាយ កាហ្វេ​មួយកន្លែងនៅជាប់​របងស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍លេខ៣ ចំណុច​ផ្ទះលេខ២៥៥ ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ខាងត្បូងស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ វេលាម៉ោង​១២ និង​៥នាទីថ្ងៃត្រង់

លោកស្រី​គ្លីន​តុន​ទៅ​កាន់​តំបន់​បាល់កង់​ជំរុញ​​​ការ​បង្រួប​បង្រួម​និង​ការ​កែទម្រង់​

Posted: 30 Oct 2012 12:05 AM PDT

លោក​ស្រី​គ្លីនតុន​​ពេល​ទៅ​ដល់​ក្រុង​សារ៉យ៉េ​វ៉ូ
រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡា​រីគ្លីន​តុន ​កាលពី​យប់​ថ្ងៃ​ទី​២៩ តុលា ​បាន​ទៅ​ដល់​ទី​ក្រុង​សារ៉ា​យ៉េ​វ៉ូ​រដ្ឋ​ធានី​បូស្ឋី​ ជាការ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោក​ស្រី​នៅ​ក្នុង​បណ្តា​ប្រទេស​នៃតំបន់​បាល​់កង់ ដើម្បី​ជំរុញ​បណ្តា​ប្រទេស​ដែល​បំបែក​ខ្លួន​ចេញ​ពី​​អតីត​​យូ​ហ្គោ​ស្លា​វី ​ឱ្យជំរុញ​ការកែទម្រង់ ​ដែល​អាច​ឱ្យ​បណ្តា​ប្រទេស​ទាំង​នោះ​​​ចូល​ក្នុង​សហ​ភា​ព​អឺរ៉ុប​ ឬ​អង្គ​

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ច្របូក​​ច្របល់​នៅ​រដ្ឋ​ធានី​​អាហ្សង់​ទីន​

Posted: 30 Oct 2012 12:05 AM PDT

ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​ធានី​
អាជ្ញាធរ​រាយការណ៍​​ថា ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​សាបព្រោះ​កាលពី​ថ្ងៃទី​២៩​ តុលា ​នូវការ​ច្របូក​​​ច្របល់​នៅ​ទី​ក្រុង​ប៊ុយ​ណូ​សែ៊ រដ្ឋ​ធានី​អាហ្សង់​ទីន​និង​តំបន់​ជា​យ​ក្រុង​នោះ​​ ដោយ​មនុស្ស​​២​នាក់ ​ស្លាប់​​ខណៈ​ភ្លើង​អគ្គិ​សនី ​ត្រូវ​ដាច់​​ហើយ​ការ​ដឹក​ជញ្ជូន​រួម​មាន​ការស្ទះ​យ៉ាង​ខ្លាំង ។

អ្នកទេសចរ​​ច្រើន​កុះ​ករ​​ទៅ​កម្សាន្ត​នៅ​​​អាង​​ត្រពាំង​ថ្ម​​ ជិះ​ទូក ​​​ជិះ​ពោង​​​​កម្សាន្ត​​​​ និង​ទទួល​​​ទាន​ម្ហូប​​​​​​​ចំណី​​តម្លៃ​​​សម​រម្យ​

Posted: 30 Oct 2012 12:00 AM PDT

ទិដ្ឋភាពនៅអា​ង​ទឹក​​​ត្រពាំង​​ថ្ម
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​អា​ង​ទឹក​​​ត្រពាំង​​ថ្ម​​​​ ស្ថិត​នៅស្រុក​​​​​​​ភ្នំ​​​​​​​ស្រុក​​​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ប្រកប​ដោយ​​​​សោ​ភ័ណ​​ភាព​​​​យ៉ាង​​​ប្រណីត​​​​ ក្នុង​​អំឡុង​ពេល​​​​​បុណ្យ​ភ្ជុំ​​បិណ្ឌ​​​​​ទើប​តែ​​កន្លង​ទៅ​​ថ្មី​​​​​ៗ​នេះ​​​​​មាន​ភ្ញៀវ​​ទេស​ចរ​​​​ច្រើន​​កុះ​ករ​ទៅ​កម្សាន្ត​​​​​​ ។​​នៅ​ទី​​នោះ​​ភ្ញៀវ​ទេសចរ​​​​រី​ក​រាយ​ក្នុង​ការ​ជិះ​ទូក​​​​​​​ ឬ​​ពោង​​​​​កង់​​​រថយន្ត​​​​លេង​​​ទឹកកម្សាន្ត​​​​ ។ លើស​ពី​​នេះ​​ មាន​តូប​​​​អង្គុយ​​​​​ទទួល​​ទាន​​​​​​ចំណី​​​​អាហារ​​​​ដែល​គេ​​​លក់​​​ក្នុង​តម្លៃ​សម​

​សម្តេច​តេជោ​ ហ៊ុន សែន ៖ ​អាស៊ាន​នៅ​​​តែ​ជា​តំបន់​​ទាក់ទាញ​​សម្រាប់ពិភពលោក​​ និងធ្វើ​ឱ្យ​​កំណើន​​សេដ្ឋ​កិច្ច​​មានភាព​ល្អប្រសើរ

Posted: 29 Oct 2012 11:55 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​​ព្រឹកថ្ងៃទី៣០ តុលា ២០១២នេះ សម្តេច​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​បានអញ្ជើញ​ជាអធិបតីក្នុងពិធី​បើកសិក្ខា​សា​លា ស្តីពី "ការកសាង​សហគមន៍​អាស៊ានមួយ ដែលមានសមា​ហរ​ណ​កម្មកាន់តែជិតស្និទ្ធ មានកា​រប្រកួតប្រជែង​មាន​សម​ធម៌ និង​ភាព​រឹង​មាំ ក្រោមបាវចនា អា​ស៊ាន៖ សហគមន៍​តែមួយ-វាសនាតែ​មួយ" នៅសណ្ឋាគារ​សូហ្វីតែល​ភូគីត្រា ស្ថិតក្នុង​សង្កាត់​​ទន្លេ​បា​

ជម្លោះបន្តិចបន្តួច​​ប្តីទាញ​ដប​ស្រាវាយ​ក្បាល​​ប្រពន្ធ​​របួសធ្ងន់​ ២​ថ្ងៃ​ក្រោយ​​ស្លាប់​

Posted: 29 Oct 2012 11:54 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​យក​ដប​ស្រា​ ទៅវាយ​​សំពង​ក្បាល​​ប្រពន្ធ​របស់​ខ្លួន​ បណ្តាល​ឱ្យ​បែក​​ហូរ​ឈាម​របួស​ធ្ងន់​ ហើយ​​​ពីរ​ថ្ងៃ​ក្រោយ​​បាន​ស្លាប់​​បាត់​បង់​ជីវិត។ ​ការ​វាយ​សម្លាប់​​​ប្រពន្ធ​​ខ្លួន​ឯង​នោះ​ ព្រោះ​តែ​រឿង​ទំនាស់​​គ្នា​​បន្តិច​បន្តួច ចំណែក​ប្តី​ឫស្យាក្រោយ​ពី​​ដឹងថា ​ប្រពន្ធ​​​របស់​ខ្លួន​ស្លាប់​​បាត់​បង់​ជីវិត​ក៏​បាន​នាំ​​កូន​តូច​២​នាក់​​រត់​គេច​​បាត់​ស្រមោល ។

សម្តេច​តេជោ ៖ ខ្ញុំ​មិន​អនុ​ញ្ញាត​ឱ្យ​ធ្វើ​រោង​ចក្រ​អគ្គិ​សនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នៅ​ខេត្ត​កោះ​កុង​នោះ​ទេ

Posted: 29 Oct 2012 11:54 PM PDT

រាជ​ធានី​ភ្នំ​ពេញ​​ ​៖​ ​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​​ចក្រ​​កម្ពុជា​​​ បាន​បញ្ជាក់​​​​ថា ​មាន​​​ការ​ភាន់​ច្រឡំ​​ខ្លះ​ថា​​​ខ្ញុំ​អនុញ្ញាត​​​ឱ្យ​គេ​​ធ្វើ​រោង​​ចក្រ​​អគ្គិ​សនី​​ដើរ​ដោយ​​ថាម​​ពល​​នុយ​ក្លេ​អ៊ែរ​​នៅ​​ខេត្ត​​កោះ​កុង ។​​ ខ្ញុំ​​មិន​​បាន​​អនុញ្ញាត​​​ឱ្យ​ទេ ​ប៉ុន្តែ​​​​មាន​គេ​សុំ​​សិក្សា​​អំពី​​បញ្ហា​​ធ្វើ​​រោង​ចក្រ​​អគ្គិសនី​​​ដើរ​ដោយ​​ថាម​ពល​​នុយ​ក្លេ​អ៊ែរ ​តែ​ខ្ញុំ​​មិន​អនុ​ញ្ញាត​​ទេ​ ។​​

ជុំ​​វិញ​​​​​ការ​បិទ​ផ្សាយ​​​​​ជា​សា​ធា​រណៈឯក​សារ​​​វិនិច្ឆ័យ​​​ដើម្បី​ចេញ​ប្លង់​ដី​​

Posted: 29 Oct 2012 11:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
ខេត្ត​ព្រះ​សី​ហនុ​ ៖​ ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​​​២៦​ តុលា​​​ នៅ​ភូមិ​​​​​ស្វាយ​ ឃុំ​​​ជើង​​គោ​ ស្រុក​ព្រៃ​នប់​​​ មាន​រៀប​ចំ​​​​ពិធី​​​​បិទ​​​ផ្សាយ​​​​​ជា​សា​ធារណៈ​​​​​​​​ឯក​សារ​​​​នៃ​ការ​វិនិច្ឆ័យ​​​​ជូន​ប្រជា​ពល​រដ្ឋ​​​ពិនិត្យ​​​​​ និង​ធ្វើ​​​​​ការ​តវ៉ា​​​​​រយ​ៈ​​​ពេល​​៧​ថ្ងៃ​​​​​​ដើម្បី​​ចេញ​​ប្លង់​​កម្ម​​​សិទ្ធិ​​​​ដីធ្លី​ស្រប​ច្បាប់​​​​​ជូន​ពួក​​គាត់​​​ ដោយ​មាន​​​ការ​អញ្ជើញ​​​​​ចូល​រួម​​​​ពី​​​​លោក​​ ស្បោង​ សារ៉ាត​​​ អភិ​បាល​​​ខេត្ត​​​​ លោក​សូ​ សុខ​ ប្រធាន​​​​មន្ទីរ​​​រៀប​ចំ​​​​ដែន​ដី​​ នគរ​ូប​នីយ​​កម្ម​​​ សំណង់​

យីឌុប​ដឹក​ដែក​អេត​ចាយ​ជាង​60តោន​ផុង​ផ្លូវ​ក្រឡាប់​បះ​ជើង

Posted: 29 Oct 2012 11:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ព្រៃវែង ៖ រថយន្តយីឌុបខ្នាត​យក្ស​មួយ​គ្រឿង​ដែល​ផ្ទុក​ដែក​អេត​ចាយ​ពេញ​ហៀរ​ ​ចំណុះ​ប្រមាណ​ជាង​៦០​តោន​បាន​ប្រះ​ខ្លួនដេក​ច្រងាង​នៅ​លើចិញ្ចើម​ផ្លូវ​ជាតិ​លេខ១​​ត្រង់​ចំណុច​ខាង​មុខ​ស្នាក់​ការ​គយ និង​រដ្ឋាករ​​សាខា​ខេត្ត​ព្រៃ​វែង​ ស្ថិត​ក្នុង​ភូមិ​ព្រៃខ្លា​ ឃុំ​កំពង់​សឹង្ហ​ ស្រុក​ព្រះ​ស្តេច​ ​​កាល​ពីវេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​២៨ តុលា​ ។

រថយន្ត​សាមុយ​ជិះវ៉ា​រថយន្ត​កូរ៉េនៅ​លើ​ស្ពាន​ជ្រោយចង្វា​ជ្រុលទៅបុក​ម៉ូតូស្មាស​រីវ៉ូ​របួសធ្ងន់២​នាក់

Posted: 29 Oct 2012 11:24 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​សាមុយ​​របស់​មន្ទីរពេទ្យ​​​សម្រាក​​ព្យាបាល​៥១៥​កំពង់ធំ បានបើក​វ៉ារថយន្ត​​កូរ៉េ​នៅលើស្ពានជ្រោយ​​ចង្វា​​​ជ្រុលទៅបុក​​ម៉ូតូ​ស្មាសរីវ៉ូ បណ្តាល​ឱ្យ​រងរបួសធ្ងន់​២នាក់ កាលពីវេលាម៉ោង​​២ ​និង​៣០នាទី​​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី៣០ តុលា ២០១២ នៅលើ​ស្ពាន​​​ជ្រោយ​ចង្វា​​ត្រើយខាងកើត ក្នុង​​សង្កាត់ជ្រោយចង្វា​​ ខណ្ឌប្ញស្សីកែវ​។

ផលិត​​ករ​ម៉ាឡេស៊ី​​សម្លឹង​ឃើញ​សក្តា​នុពល​​ផលិត​ខ្សែ​ភាពយន្ត​​ក្នុងប្រទេស​កម្ពុជា

Posted: 29 Oct 2012 11:19 PM PDT

ផលិត​​ករ​ម៉ាឡេស៊ី​​សម្លឹង​ឃើញ​សក្តា​នុពល​​ផលិត​ខ្សែ​ភាពយន្ត​​ក្នុងប្រទេស​កម្ពុជា
រាជធានីភ្នំពេញ ៖ ​លោក​ប្រេ៊ន​​ ដូលី ​ផលិតករ​​ជនជាតិម៉ាឡេស៊ី​បានអះអាង​ថា ​លោក​មាន​ការចាប់​អារម្មណ៍​​​​ខ្លាំង ក្នុងការ​​​​ផលិត​ខ្សែភាព​យន្ត​​​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​​សារប្រទេសនេះ ​មានសក្តា​នុពល​ជាច្រើន​ក្នុងការ​ផលិត​​ខ្សែភាពយន្ត​​​ បន្ទាប់ពី​លោក​មើល​ឃើញ​ និង​ចាប់​អារម្មណ៍​​​ទាំង​​ភា​សា​ ការរស់នៅ​​ និងទី​កន្លែងផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា ។

ប្រពន្ធ​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់រថយន្ត

Posted: 29 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង ៖ ​ភរិយា​របស់លោក​ គឹម​ រស្មី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថខេត្តរតនគិរី ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​​ពេទ្យ​​ ខេត្ត​ស្ទឹង​ត្រែង​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចណ៍មួយ កាល​ពីវេលា​ម៉ោង​១និង៣០​នាទី​រសៀល​ថ្ងៃទី​២៨ តុលា នៅចំណុចអូរកំឡ​ ស្ថិត​ក្នុង​ភូមិ​ច្រប់​ ឃុំក្បាល​រមាស​ ស្រុកសេសាន​ ​ខេត្ត​ស្ទឹង​ត្រែង​​ តាម​​បណ្តោយ​​ផ្លូវជាតិលេខ៧៨A ។

កូរ៉ូឡា​បុក​ម៉ូតូ​ពេញ​ទំហឹង​អូស​​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​​ស្លាប់​ម្នាក់​​របួស​ធ្ងន់​ម្នាក់​

Posted: 29 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កណ្តាល​​ ៖ ​រថយន្ត​កូរ៉ូឡា​​មួយ​គ្រឿង​​ បាន​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ពី​ក្រោយ​ពេញ​ទំហឹង​​លាន់​ដូច​រន្ទះ​ ហើយ​អូស​ម៉ូតូ​ទៅជាមួួយ​​​ចម្ងាយ​១០០​ម៉ែត្រ​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ បណ្តាល​ឱ្យ​យុវ​ជន​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ឯម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួស​ធ្ងន់​ ។ ឧប្បត្តិ​ហេតុ​នេះ​​បាន​កើត​ឡើង​កាល​ពី​

ប៉ូលិស​បង្ក្រាប​ក្រុម​សិស្ស​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា

Posted: 29 Oct 2012 10:55 PM PDT

ប៉ូលិស​បង្ហាញ​ក្រុម​សិស្ស​ទំនើង​ដែល​បង្ក​អសន្តិ​សុខ​ដល់​សង្គម 
រាជ​ធានី​ភ្នំ​ពេញ​​ ​៖​ ​​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​​សហ​ការ​​ជាមួយ​ប៉ូលិស​​​​ខណ្ឌ​ពោធិ៍​​​​សែន​ជ័យ​​ កាល​ពី​​​វេលា​ម៉ោង​​១​និង​​៥០​នាទី​​រសៀល​​​ថ្ងៃ​ទី​​២៧ តុលា ​បាន​បង្ក្រាប​​​​ក្រុម​ក្មេង​ទំនើង​​​ជា​សិស្ស​​​នៅ​វិទ្យា​ល័យ​​​ចំនួន​​២​មាន​ចំនួន​​៩​នាក់​ ​​និង​ដក​ហូត​​​​ម៉ូតូ​ស៊េរី​​​ទំនើប​ៗ​​ជា​ច្រើន​គ្រឿង​ ​ខណៈ​​ពួក​គេ​​​​បើក​ឆាក​​ប្រយុទ្ធ​គ្នា​​ដោយ​ប្រើ​​ដាវ​​សា​​មូ​រ៉ៃ​​ កាំ​បិត​​បុ័ង​តោ ​និង​ដំបង​ ​​ដោយ​​សារ​រឿង​គំនុំ​​សង​សឹក​​គ្នា ។​

ប្លន់​ព្រហ្ម​ចារី​នាង​ក្រមុំ​កសិ​ករ​ពេល​នាង​ឃ្វាល​គោ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង​បាន​សម្រេច​2​ដង

Posted: 29 Oct 2012 10:50 PM PDT

ជនជាប់ចោទ
ខេត្ត​ក្រចេះ ៖ ជនជាប់​សង្ស័យ​ពីបទ​​រំលោភ​​សេព​សន្ថវៈម្នាក់​ ​បានត្រូវ​សាលា​ដំបូង ​ខេត្ត​ ​​សម្រេច​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​ខេត្ត​ កាល​​ពីល្ងាច​ថ្ងៃទី២៦​ តុលា​ ក្រោយ​ពីជន​នេះ​​​បាន​ធ្វើ​សកម្ម​​ភាព​​​ចាប់​រំលោភ​នារី​​​​វ័យ​១​៨ឆ្នាំ​ ម្នាក់នៅ​ឃុំ​ស្វាយជ្រះ​ ស្រុកស្នួល​ បាន​សម្រេច​ចំនួន​ពីរ​ដង​​ជា​បន្តបន្ទាប់គ្នា ។ ជន​សង្ស័យ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នេះ​ឈ្មោះ​ ម៉ូត​ ថា​ អាយុ​២៧ឆ្នាំ​ មានទីលំនៅក្នុង​ភូមិ​​​រំពុក ឃុំស្វាយជ្រះ​​ ស្រុក​ស្នួល​ ​។

ម្នាក់​ព្យា​យាម​រត់​ចូល​ឡាន ម្នាក់​ចាប់​ឃាត់​យំ​សស្រាក់

Posted: 29 Oct 2012 10:40 PM PDT

នាងទាំង២នាក់អោបគ្នា​យំ​ក្រោយ​ពេល​ចាប់​នាង​ពាក់​អាវ​ខ្មៅ​ដែល​ប្រុង​រត់​ចូល​ឡាន
រាជធានី​​ភ្នំពេញ ៖ ហេតុ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​​ដែលមិន​នឹក​​ស្មាន​​ដល់ ខណៈ​​​នារី​ម្នាក់​ពាក់​​អាវ​ពណ៌​ខ្មៅ ព្យា​យាម​រត់​ចូល​​រថយន្ត​​សម្លាប់​ខ្លួន​ ហើយ​នារី​ម្នាក់​ទៀត​​រត់ទៅ​​ដេញ​ចាប់​​ឱប​​គ្នា​ឈរ​យំ​សស្រាក់​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ មុខ​ខ្លោង​ទ្វារ​វត្ត​​សន្សំ​កុសល ក្នុង​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​​កាល​ពី​​​​វេលា​ម៉ោង​៤ និង​៤៥​នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២៩ តុលា ។

ក្មេង​ស្ទាវ​ផឹក​ស៊ី​ក្អេង​ក្អាង​វាយ​តប់​គ្នា​ក្នុង​ថប​ឌីស្កូក្លិប​ប៉ូលិស​ផ្ទុះ​អាវុធ1​គ្រាប់​បំបែក

Posted: 29 Oct 2012 10:30 PM PDT

ទិដ្ឋ​ភាព​កន្លែង​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​របស់​ជន​ស្ទាវ 
រាជ​ធានីភ្នំ​ពេញ​ ៖​ ​​​ស្នូរ​​ផ្ទុះ​អាវុធ​​​​មួយ​គ្រាប់​​​​បានកើត​​ឡើង​​​នៅ​​វេលា​​ព្រលប់​​​ថ្ងៃ​ទី​​​២៨​ តុលា​ ​ដែល​ជា​​​​ការ​​បាញ់​​ដោយ​ប៉ូលិស​​​​ដើម្បី​បំបែក​​​​ហ្វូង​ក្មេង​​​​ស្ទាវ​​​​ដែល​ចេញ​ពី​​​ផឹកស៊ី​​​​ទាស់​ទែង​គ្នា​​​​​នៅ​ក្លិប​ឌីស្កូ​​​យី​ហោ​«ថប​ឌីស្កូ​​ក្លិប»​ ស្ថិត​នៅ​​​បរិ​វេណ​អគា​រ​​ផ្សារ​​ទំនើប​​​បឹង​ត្របែង​​​​​​ផ្លាហ្សា​​ ក្នុង​​​​សង្កាត់​​​​បឹង​ត្របែក​​​ ខណ្ឌ​ចំ​ការ​មន​ ។ ​​ក្រោយ​​ពី​​​ផ្ទុះ​​អាវុធ​មួយ​គ្រាប់​​​​​ ក្រុម​​ក្មេង​​ស្ទាវ​​​​ទាំង​​នោះ​​​ក៏​បាន​រត់​ចែក​​​​ផ្លូវ​​គ្នា​ ។​

ចាប់​ខ្លួន​ក្រឡា​បញ្ជី​ពី​បទ​ចាយ​លុយ​កូន​ក្តី​តម្កល់​25​ម៉ឺន​$​

Posted: 29 Oct 2012 10:20 PM PDT

សញ្ញា​ព្រួញ ក្រឡា​បញ្ជី​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ពន្ធនា​គារ​ព្រៃ.ស
រាជ​ធានី​ភ្នំពេញ​ ៖ ក្រឡា​បញ្ជី​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​​ម្នាក់​គឺ​​លោក​គ្រួច​ បូរ័ត្ន​ អាយុ៤០​ឆ្នាំ បាន​ត្រូវ​​នគរ​បាល​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​រាជ​ធានី​​ចាប់​ខ្លួន​​​​ កាល​ពី​វេលា​​ម៉ោង​​​១២​និង​៣០​នាទី​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​២៩ តុលា ​នៅក្លិប​កម្សាន្ត​​មួយ​កន្លែង​​​​ស្ថិត​នៅ​កាច់​ជ្រុង​​មហា​វិថី​​ម៉ៅ​សេ​ទុង​​​ និង​ផ្លូវ​ត្រសក់​​ផ្អែម​​ ក្នុង​សង្កាត់​​​ទន្លេ​បាសាក់​​​ ខណ្ឌ​ចំការ​មន​​ ។

ថ្ងៃ​ខួប​ឡើង​គ្រង​រាជ​សម្បត្តិ​ចំ​ថ្ងៃ​កាន់​ព្រះ​រាជ​មរណ​ទុក្ខ

Posted: 29 Oct 2012 10:10 PM PDT

ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី ថ្ងៃ​ឡើង​គ្រង​រាជ្យ
រាជ​ធានី​ភ្នំពេញ​ ៖ ថ្ងៃទី​២៩ តុលា ប្រទេស​កម្ពុជា​ប្រារព្ធ​​ខួប​​៨​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​ករុណា​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប៉ុន្តែ​ទិវា​ខួប​គ្រង​រាជ​សម្បត្តិ​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ដល់​ព្រះ​បរម​សព​​សម្តេច​ឪ។

ធន​ធាន​មនុស្ស​​សំខា​ន់​គ្មាន​​ការ​​ជឿន​លឿន​​ណា​មួយ​​ផ្ដើម​​ចេញ​ពី​​អន​ក្ខ​រ​​ជន ឬ​​ពី​​ភាព​​អវិជ្ជា​​នោះ​​ឡើយ

Posted: 29 Oct 2012 10:00 PM PDT

សម្តេច​មាន​ប្រសាសន៍​ក្នុងពិធី​ចែក​សញ្ញា​បត្រ​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​​ មាន​ប្រសាសន៍​ថា ការ​កសាង​​ធន​ធាន​មនុស្ស​​គឺ​ជា​កត្តា​​សំខាន់​​ណាស់​គ្មាន​ការ​​ជឿន​លឿន​​​ណាមួយ​ដែល​ចាប់​ផ្តើម​​​ពី អនក្ខរ​ជន​​ ភាព​អវិជ្ជា​​នោះ​ទេ ការ​ជឿន​លឿន​​ត្រូវ​ចាប់​ផ្តើម​​ពី​ពុទ្ធិ​​(បញ្ញា​ញាណ​របស់​មនុស្ស​) ។ ​សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន​ សែន​ មាន​ប្រសាសន៍​​បែប​នេះ​នា​ព្រឹក​​ថ្ងៃ​ទី​២៩ ​តុលា ​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ ក្នុង​ឱកាស​​​អញ្ជើញ​​ជា​អធិបតី​​​​ដ៏​ខ្ពង់​ខ្ពស់​​​ក្នុង​​​ពិធី​​ប្រគល់​​

ការ​​​សួ​រ​​​​សុខទុក្ខ​​​​ប្រធាន​-អនុ​ប្រធាន​​ក្រុម​​សា​ខា​បក្ស​​​​ប្រជា​ជន​​កម្ពុជា ​ឃុំ​​ពារាម​​ ​ស្រុក​បាទី​​

Posted: 29 Oct 2012 09:18 PM PDT

លោក អោក បូរ៉ា និង លោក សុីម ធី ជួបសំណេះ​សំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​៤​ភូមិ​នៅ​ឃុំ​ពារាម ស្រុក​បាទី
ខេត្ត​​តា​​កែវ​​ ​៖​ ​កាល​​ពី​ថ្ងៃ​​ទី​​២៨ តុលា ​ក្រុម​ការ​​ងារ​​ថ្នាក់​កណ្តាល​​​ចុះ​ជួយ​​ឃុំ​ពារាម ​ស្រុក​បាទី​ ​​ដឹក​នាំ​​ដោយ​លោក​​​​​​អោក ​បូរ៉ា ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​​ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​​​ប្រៃ​​សណីយ៍​​​កម្ពុជា ​និង​ជា​ប្រធាន​​ក្រុម​ការ​ងារ​​ថ្នាក់​កណ្តាល​​ចុះ​ជួយ​​​ឃុំ​ពារាម ​និង​លោក​​ស៊ីម ធី ​ទី​ប្រឹក្សា​​​អម​​ក្រសួង​​​​ប្រៃ​សណីយ៍​ ​និង​ទូរ​គមនា​គមន៍ ​ព្រម​ទាំង​ស​ហការី​​ បាន​ចុះ​ទៅ​​ជួប​​សំណេះ​សំណាល​​​ និង​សួរ​សុខ​​ទុក្ខ​​ប្រធាន​​-​អនុ​ប្រធាន​ក្រុម​​​សាខា​គណ​​​បក្ស​​ប្រជាជន​កម្ពុជា​​ចំនួន​​​​​៤​ភូមិ​ មាន​​ភូមិ​ពារាម ​ភូមិ​តាំង​​ញាតិ ​​ភូមិ​ក្រួស​​ ​

យន្ត​​​ហោះ​​​ស៊ី​រី​​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​​ក្លា​​​បំផុត​​​ពុំ​ធ្លាប់​​​មាន​ពី​មុន​

Posted: 29 Oct 2012 09:07 PM PDT

​ភាព​ខ្ទេច​ខ្ទាំ​​ដោយ​​សា​រ​ការ​​ទម្លាក់​​គ្រាប់​​បែក​
កង​​​យន្តហោះ​​ស៊ី​រី​ កាលពី​​ថ្ងៃ​ទី​​​២៩ តុលា ​បាន​ធ្វើ​​ការ​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​​បំផុត​​ពុំ​ធ្លាប់​​មាន​ពី​មុន​​ម​ក​ ​ហើយ​​​អាជ្ញា​​កណ្តាល​​អន្តរ​​ជាតិ​​លោក​​​ឡាក់​ដា ​ប្រា​ហ៊ី​​មី ​ក្រោយ​​បរា​ជ័យ​​​​​​នៃ​សំណើ​​​​​ឈប់​បាញ់​​របស់​លោក​​​ធ្វើ​ការ​​កត់​សម្គាល់​​ថា​​​​ សភាព​ការណ៍​​កាន់​តែ​​អាក្រក់​ខ្លាំង ។​​ចាប់​តាំង​​ពី​ថ្ងៃ​ទី​​២៦ តុលា ​​ជា​ថ្ងៃ​​ដែល​​ទាំង​កង​ទ័ព​​ទាំង​​ពួក​ឧទ្ទាម​​សន្យា​​​ពី​ការ​​​ឈប់​បាញ់​​​ក្នុង​ពេល​បុណ្យ​​​​អ៊ិ​ស្លាម​​​អៃ​អីុដ​ ​អាល់​​​

គង់ សារី មិន​ញញើត អេ យ៉ានុត ក្នុង​​​ជំនួប​សង​សឹក​លើក​ក្រោយ​

Posted: 29 Oct 2012 09:00 PM PDT

ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានីភ្នំពេញ​​ ៖​ ជ័យជម្នះ​បែប​ហេង​ស៊យ និង​ត្រដាប​ត្រដួស​បំផុតក្នុង​ជំនួប​កាល​ពី​មុន​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​អ្នក​ស្នេហា​កីឡា​​​ប្រដាល់​ភាគ​ច្រើន​យល់ថា កំពុងធ្វើឲ្យកីឡា​ការិនី​គង់ សារី ភិតភ័យ និងមិន​​ចង់ជួប​កីឡាការិនី​ អេ យ៉ានុត ជាលើកទី២ឡើយ​។ ម្នាក់ៗលើក​ឡើងថា គង់ សារី មិន​ចង់​ជួប អេ យ៉ានុត សា​​ជា​ថ្មីទេ ព្រោះ​ខ្លាច​អាម៉ាស​់មុខ​ក្រោម​ដៃរបស់​នាង ខណៈ​ដែល​កីឡាការិនីរូប​នេះ​ផ្ទាល់​បានអះ​អាង​ថា ​មិន​ញញើតនឹង​ការឡើងរេញ​​ជួ​ប​ជា​មួយ​​នាង​​ អេ​ យ៉ា​នុត​​​ ឡើយ​ ។

ជិះ​ម៉ូតូ​​បុកគេហើយ​ទារ​សំណង​ និង​បង្ក​ជម្លោះ​​ដេញវាយ​តប់​ថែមទៀត​

Posted: 29 Oct 2012 08:48 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​​ទំនង​​ជា​ស្រវឹង​ស្រា​ផង​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​ទៅ​បុក​ម៉ូតូ​​មួយគ្រឿង​ទៀត​​ដែល​កំពុងជិះ​​ឆ្លង​ផ្លូវ​ បណ្តាល​​ឱ្យ​រង​របួស​តិ​ចតួច​ប៉ុណ្ណោះ ហើយ​បែរ​ជា​មិន​ធ្វើ​ការ​ដោះ​ស្រាយ​នោះ​ទេ បែរជា​​បង្ក​ជម្លោះ​​ដេញ​វាយ​តប់​គេ​ថែម​ទៀត ។ ​ករណី​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ តុលា ២០១២ នៅ​​មុខ​កាក​បាទក្រហម​កម្ពុជា តាម​បណ្តោយ​ផ្លូវ​​លេខ​​២៧១ ​ក្នុងសង្កាត់​​ទឹកថ្លា ខណ្ឌ​​សែនសុខ ​។

ដេញថ្លៃ​​ឈើ​ប្រណីត​៤៩៦​ម៉ែត្រគូប​​នៅ​កំពង់​ធំ​បាន​តម្លៃ​ទាប​ណាស់​ ខុស​ប្រក្រតី​ គេ​ថា​អ្នក​ដេញ​​បាន​ចែក​ទឹក​តែ​​ផ្អើល​

Posted: 29 Oct 2012 08:46 PM PDT

ខេត្តកំពង់ធំ ៖ ប្រភព​​ព័ត៌​មាន​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹងថា កាលពីព្រឹក​ថ្ងៃទី​​២៦ តុលា ២០១២ ​នៅទីស្នាក់​ការ​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​កំពង់​ធំ​ មាន​បើក​ពិធី​​ដេញថ្លៃ​​ឈើ​ប្រណីត​មួយ​ធ្វើ​ឡើង​​​ហាក់​ស្ងាត់ និង​ប្រញាប់​ប្រញាល់​ ដោយ​ឈើ​ប្រណីត​​មាន​ចំនួន​៤៩៦​ម៉ែត្រ​គូប ប្រភេទ​​បេង, នាង​នួន, ធ្ន​ង់ និង​គ្រញូង (គ្រញូង​១១៥​ម៉ែត្រគូប) ​និង​មាន​គណៈ​កម្ម​ការ​ចូលរួម​មកពី​មន្ត្រី​សាលា​ខេត្ត, នាយ​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃឈើ​កំពង់​ធំ, នាយ​អធិការ​ដ្ឋាន​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខាងកើត​បឹង​ទន្លេ​សាប, មន្ត្រី​​តំណាង​​

រថយន្ត​ដឹក​ប៊ីដុង​ប្រេង​បុក​គោ​យន្ត​កន្ត្រៃ​ដាច់​ជា​2​របួស​ធ្ងន់​3នាក់​

Posted: 29 Oct 2012 08:45 PM PDT

ជនរងគ្រោះ​កំពុងត្រូវបាន​សង្គ្រោះ
ខេត្ត​កំពង់​ចាម​ ៖ បុរស​ម្នាក់​ឈ្មោះ ហោ ពុធ អាយុ​៤២​ឆ្នាំ និង​​កូន​ប្រុស​ម្នាក់​អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ត្រូវ​រថយន្ត​​កូរ៉េ​ពណ៌​ខៀវ​ ចំណុះ​​១​តោន​កន្លះ​ ដឹក​ប្រេងជា​ច្រើន​ប៊ីដុង​ បាន​បុក​ពី​ក្រោយ​គោយន្ត​កន្ត្រៃ​ដែល​ជិះ​២នាក់​ឪពុក​-កូន​បណ្តាល​ឱ្យ​ដាច់​ជា២​កំណាត់ ផ្លោង​ធ្លាក់​ពី​លើ​គោ​យន្ត​កន្ត្រៃ​ រង​របួស​ធ្ងន់​សន្លប់​ទាំង​២​នាក់ ចំណែក​ព្រូ​ម្នាក់​ជិះ​លើ​រថយន្ត​ដឹក​ប្រេង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!