Koh Santipheap Daily

Koh Santipheap Daily


អាជ្ញា​ធរ​​ក្រុង​ចុះ​រុះ​រើ​សំណង់​អនា​ធិបតេយ្យ​​រំលោភ​លើ​ច្រក​សុវត្ថិ​ភាព​

Posted: 02 Nov 2012 01:18 AM PDT

អាជ្ញា​ធរ​​ក្រុង​ចុះ​រុះ​រើ​សំណង់​អនា​ធិបតេយ្យ​​រំលោភ​លើ​ច្រក​សុវត្ថិ​ភាព​
ខេត្ត​កំពត​ ៖ សំណង់​​ផ្ទះ​សង់​អំពី​ឥដ្ឋ​ប្រក់​សង្ក័សី​មួយ​ខ្នង​​ដែល​មាន​ទំហំ​ទទឹង៤​ម៉ែត្រ​ បណ្តោយ​១៤​ម៉ែត្រ បាន​សង់​លើ​ច្រក​សុវត្ថិ​ភាព ដែល​អាជ្ញា​ធរ​​បាន​ហាម​ឃាត់​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាងត្បូង ​សង្កាត់​កំពង់​បាយ ក្រុង​កំពត ដែល​ម្ចាស់​ផ្ទះ​ឈ្មោះ ឈុន ហ៊ួយ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ។

លែង​លះ​គ្នា​ជាង​2​​ឆ្នាំ​​​ពេល​អតីត​​​ប្រពន្ធ​សម្រាល​​កូន​ទៅសួរ​សុខទុក្ខ​​ប្តី​ក្រោយ​ស្វាគមន៍​2​ដៃបែក​ភ្នែក​

Posted: 02 Nov 2012 01:01 AM PDT

បុរស​​ដៃដល់​​​ជា​ប្តី​ក្រោយ
រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​រង​របួស​​​យ៉ាង​ធ្ងន់​​ដោយសារ​តែ​ត្រូវ​បុរស​​ម្នាក់​ទៀត​​ដែល​ត្រូវ​​ជា​ប្តី​ក្រោយ​​របស់​អតីត​ប្រពន្ធ ​​ស្វាគមន៍​​២ដៃ​ នៅខណៈ​​ពេល​​​​រូប​គេ​​ទៅ​សួរ​​សុខ​ទុក្ខ​​​អតីត​​ប្រពន្ធ​​ដែល​ទើប​​សម្រាល​កូន​​​ជាមួយ​​ប្តី​ក្រោយ​​នោះ​ថ្មី​ៗ ​​ប៉ុន្តែ​​​ពេល​ទៅ​ដល់​​ធ្វើ​ឱ្យ​បុរស​​​ជា​ប្តី​ក្រោយ​​​​ទើស​ចិត្ត​​​ក៏ដាល់​​២ដៃ​ចំ​​ផ្ទៃ​មុខ​​​​បណ្តាល​​​ឱ្យ​បែក​​គ្រាប់​ភ្នែក​​​ម្ខាង​តែ​ម្តង ។ ​​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​

ខណ្ឌ​ដូន​ពេញ​បើក​យុទ្ធ​នា​ការ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

Posted: 02 Nov 2012 12:47 AM PDT

ខណ្ឌ​ដូន​ពេញ​បើក​យុទ្ធ​នា​ការ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​
រាជ​ធានីភ្នំពេញ​ ៖ គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​ដូន​ពេញ​ដឹក​នាំ​ដោយ​លោក គឹម វុត្ថា ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ សហការ​​ជា​មួយ​សង្កាត់​ និង​នគរ​បាល​បាន​បើក​យុទ្ធនា​ការ​ប្រមូល​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ​ជន​អនាថា ​អ្នក​សុំ​ទាន និង​ក្មេង​ហិត​កាវ​ កាល​ពី​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ២០១២ ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ពេល​​កិច្ច​ប្រជុំកំពូល​អាស៊ាន ។

យុវជន​២​ក្រុមឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​ហាង​ផឹក​ស៊ី​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សា​ធារណៈ

Posted: 02 Nov 2012 12:43 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ យុវជន​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​តប់​គ្នា​តាម​ផ្លូវ​សាធារណៈ​រង​របួស​បែក​មុខ បែក​មាត់​ផ្អើល​ប្រជាពលរដ្ឋ​​ចោម​រោម​មើល ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​អស់ ។ ​ហេតុការណ៍​នេះកើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ២០១២ តាម​បណ្តោយមហា​វិថី​ព្រះ​ម​ុនី​វង្ស កែងមហា​វិថី​ម៉ៅ​សេ​ទុង​ ​ជិត​ស្តុប​បូក​គោ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន ។

សម្តេច​តេជោនាយ​ក​រដ្ឋ​មន្ត្រី​ស្វាគមន៍​ចំពោះ​ឯក​សារ​ស្រាវជ្រាវ​របស់​វិទ្យា​​ស្ថាន​ស្រាវ​ជ្រាវ​នៃ​សេដ្ឋកិច្ចតំបន់​អាស៊ាន

Posted: 02 Nov 2012 12:36 AM PDT

សម្តេច​តេជោនាយ​ក​រដ្ឋ​មន្ត្រី​ស្វាគមន៍​ចំពោះ​ឯក​សារ​ស្រាវជ្រាវ​របស់​វិទ្យា​​ស្ថាន​ស្រាវ​ជ្រាវ​នៃ​សេដ្ឋកិច្ចតំបន់​អាស៊ាន
​រាជធានីភ្នំពេញ​ ៖ លោក​អ៊ាង ​សុផល្លែត ​ជំនួយ​ការសម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុ​ន សែន​ ​បាន​ប្រាប់​ឱ្យ​ដឹង​​ក្រោយ​ជំនួប​ពិភាក្សា​រវាង​​សម្តេច​អគ្គ​​មហាសេនាបតី​តេជោ​ ហ៊ុន​ សែ​ន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ​នៅ​អគារ​វិ​មាន​សន្តិ​ភាព​ជាមួយ​​លោក​សាស្ត្រាចារ្យ​ Hidetoshi Nishimura ​ថា ​លោកសាស្ត្រាចារ្យ​​​បាន​ជូន​ឯក​សារ​ដែល​វិទ្យា​ស្ថាន​

មីន​កប់​ក្នុង​ដី​កំពុង​បង្ក​ការ​ប៉ះ​ពាល់​ជាលើក​ទី​៤ ក្នុង​ឆ្នាំ​២០១២ ដល់​សុវត្ថិ​ភាព​ពលរដ្ឋ​​នៅ​ប៉ៃ​លិន​

Posted: 02 Nov 2012 12:29 AM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុងមន្ទីរពេទ្យ
ខេត្ត​ប៉ៃ​លិន​​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ដោយ​ដាច់​អស់​ម្រាម​ដៃ​​​​ឆ្វេង ​​ម្រាម​​មេ​ដៃ​ និង​ម្រាម​ចង្អុល​ដៃ​ផ្នែក​ខាង​ស្តាំ របួស​ស្មង​ជើង​​ខាង​ស្តាំ និង​ទ្រូង ព្រម​ទាំង​​​ផ្ទៃ​​មុខ​ស្ទើរ​តែ​​សុស​​សាច់​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង ដោយ​សារ​តែ​ផ្ទុះ​មីន​ក្នុង​គុម្ពោត​ព្រៃ​​ក្បែរ​ចម្ការ​ដំឡូង​មី​មួយ​កន្លែង​ ពេល​​ម្តាយ​ប្រើ​ឱ្យ​ទៅ​​កាប់​ឆ្ការ​ព្រៃ​​ក្បែរ​ចម្ការ​ឱ្យ​ស្រឡះ​ដើម្បី​កុំ​ឱ្យ​ជ្រូក​ព្រៃ និង​សត្វ​ព្រៃ​ផ្សេងៗ​​ទៅ​បំផ្លាញ​ដំណាំ

ស្ត្រី​ម្នាក់​លេបថ្នាំ​​សម្លាប់ខ្លួន​នៅក្នុងផ្ទះ​សំណាក់​ជាន់ទីមួយ

Posted: 02 Nov 2012 12:25 AM PDT

ស្ត្រីរងគ្រោះ​កំពុងត្រូវបានជួយសង្គ្រោះ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់ស្តូក​ស្តឹង​នៅក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ និង​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលកាលពី​​វេលាម៉ោង​៣ និង​៤៥នាទី​រសៀលថ្ងៃទី​១ វិច្ឆិកា នៅក្នុង​ផ្ទះ​សំណាក់យីហោ​​ហាក់ ហេង​លី ​មានទី​តាំង​នៅតាមផ្លូវ​​លេខ១៨២ កែង​២៦១ ក្នុងសង្កាត់​​ទឹកល្អក់ទី២ ខណ្ឌ​​ទួលគោក ។

ជន​ជាតិ​វៀតណាម​ម្នាក់​​ធ្វើ​អត្តឃាត​ដោយអារ.ដៃ​បង្ហូរ​ឈាម

Posted: 02 Nov 2012 12:19 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​បុរស​ម្នាក់​បាន​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុងបន្ទប់​លេខ៤៤៨ នៃ​ផ្ទះ​សំណាក់​​ជី​ប៊ី​ធី ស្ថិត​ក្នុង​ក្រុម​ទី​១៤ ភូមិ​៤​ សង្កាត់​៤ ក្រុង​​ ​ព្រះ​សី​ហនុ ​​ពោរ​ពេញ​ទៅ​ដោយ​​ឈាម​ប្រឡាក់​ពេញ​បន្ទប់​ទឹក និង​គ្រែ​ដំណេក​ ​​ដោយ​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នោះ​ឡើយ ដែល​ហេតុការណ៍​នេះ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​ជាង១២រំលងអធ្រាត្រ​

​ជលផល​​​ខេត្ត​ចុះ​​លុប​បំបាត់​​បទល្មើស​​នេសាទ​នៅ​អតី​តឡូត៍នេសាទ​លេខ​10

Posted: 02 Nov 2012 12:06 AM PDT

​ជលផល​​​ខេត្ត​ចុះ​​លុប​បំបាត់​​បទល្មើស​​នេសាទ​នៅ​អតី​តឡូត៍នេសាទ​លេខ​10
ខេត្ត​​កំពង់​ចាម​ ៖ ដោយ​ឃើញ​បទ​ល្មើស​នេសាទ​កើត​មាន​នៅ​ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ១០​​ស្ថិត​នៅ​ត្រង់​ព្រំ​ប្រទល់​ស្រុក​ក្រូច​ឆ្មារ​-ស្រុក​ត្បូង​ឃ្មុំ ។ ​លោក​ឡុង ​គន នាយ​អធិ​ការ​​ដ្ឋាន​រដ្ឋ​បាល​​ជល​ផល​មេ​គង្គ​បាន​ចាត់ឱ្យ​​កម្លាំង​ក្រោម​ឱ​វាទ​​ចុះ​ទៅ​លុប​បំបាត់​បទ​ល្មើស​​នេ​សាទ កាល​ព​ី​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា​ ២០​១២ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​នឹង​លោក​ស្រេង​ លី​ អភិ​បាល​​ស្រុក​ក្រូច​ឆ្មារ ​ដក​

កម្លាំង​ជំនាញ​ខេត្ត​បំបែក​សំបុក​គ្រឿង​ញៀន​នៅ​ស្រុក​ថ្ម​គោ​ល​ឃាត់​ខ្លួន​ជន​សង្ស័យ​5នាក់​​និង​ថ្នាំ​ញៀន​

Posted: 02 Nov 2012 12:01 AM PDT

ជនល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​បាត់​ដំបង​ ៖យុវ​ជន​៥នាក់​ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀនបាន​ត្រូវ​កម្លាំង​កង​អន្ត​រាគមន៍​ពិសេស​ ​និង​កម្លាំង​ការិយា​ល័យ​ជំនាញនៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ឃាត​់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣និង​៤៥​នាទី​រសៀល​ថ្ងៃទី​១ វិច្ឆិកា ខណៈ​ពួកគេ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​​ភូមិ​គោ ឃុំ​ជ្រៃ​ ស្រុក​ថ្ម​គោល ។

បុរស​ម្នាក់​​ខ្សែ​​ភ្លើង​​ឆក់​ស្លាប់​​កណ្តាល​អធ្រាត្រ​​ព្រឹក​ឡើង​ទើប​ភ្ញាក់​​ផ្អើល

Posted: 02 Nov 2012 12:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ​៖ ហេតុការណ៍​​​ភ្ញាក់​​ផ្អើល​​មួយ​បាន​កើត​ឡើងបន្ទាប់​ពី​​​​សន្តិ​សុខ​​បាន​ប្រទះ​ឃើញ​​សព​​យុវ​ជន​​ម្នាក់​​​ដេក​ស្លាប់​​យ៉ាង​អាណោច​​អាធ័ម​​នៅ​ត្រង់​ចំណុច​​ជាប់​របង​​ក្នុង​បុរី​​សុភ​មង្គល ​​​ស្ថិត​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កាល​ពី​​វេលា​ម៉ោង​​៥​ព្រឹក​​ថ្ងៃទី​​១ វិច្ឆិកា ឆ្នាំ​២០១២ ។

បាក់​ផ្លែ​ម៉ា​ស៊ី​​ន​កាត់​ស្មៅ​មុត​រយះ​សរសៃ​ប្រអប់​ជើង​​ខាង​ស្តាំ

Posted: 01 Nov 2012 11:58 PM PDT

ជនរងគ្រោះកំពុងសម្រាកក្នុងមន្ទីរពេទ្យ
ខេត្ត​កំពង់​ចាម​ ៖ បុរស​ម្នាក់​កំពុង​​​​កាត់​ស្មៅ​ ស្រាប់​តែ​បាក់​ផ្លែ​ម៉ា​ស៊ីន​កាត់​ស្មៅ​មុត​រយះ​ប្រអប់​ជើង​ខាង​ស្តាំ ។ ហេតុការណ៍​នេះ កើត​ឡើង​​​​វេ​លា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០១២ ​នៅ​ចំណុច​​វាល​ស្រែ​ក្នុង​ភូមិ​ទួល​រកា ឃុំ​ពាម​ប្រា​ស្នា ស្រុក​ស្ទឹង​ត្រង់ ។ ​បុរស​មុត​ផ្លែ​ម៉ា​ស៊ីន​កាត់​ស្មៅ​​​ឈ្មោះ សាត ប៊ុន​ណេង​ អាយុ​៣០​ឆ្នាំ ជា​កសិករ មាន​ទី​លំនៅ​ភូមិកើត​ហេតុ​ខាង​លើ ។ ​តាម​ការ​បង្ហើប

ស្រវឹង​ស្រា​ធ្លាក់​ពី​លើ​ដំបូល​ផ្ទះ​ជាន់​ទី​៣​ចូល​ក្នុង​​ទឹក​កប់​ភក់​

Posted: 01 Nov 2012 11:54 PM PDT

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ឡើង​ទៅ​ផឹក​ស៊ី​​ជា​មួយ​មិត្ត​ភក្តិ​នៅ​លើ​ដំបូល​ផ្ទះ​ជួលជាន់​ទី​៣ ខណៈ​​ប្រពន្ធ​​ហៅ​មក​​ហូប​បាយ​ រវល់​តែ​ស្រវឹង​ចុះ​ច្រឡំ​ជណ្តើរ​​ធ្វើ​ឱ្យ​ធ្លាក់​ចូល​ទឹក​​កប់ភក់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ស្មាន​តែ​បុរស​​នោះ​លោត​ពី​លើ​ផ្ទះ​សម្លាប់​ខ្លួន ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​​ កាលពី​វេ​លា​ម៉ោង​​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​៩ ភូមិ​ឬស្សី

រួម​គ្នា​​កសាង​​ផែន​ការ​​សកម្ម​ភាព​​​ថ្នាក់​ជាតិ​ស្តី​ពី​មួក​សុវត្ថិភាព​​​ដើម្បី​​កាត់​បន្ថយ​​អត្រា​ស្លាប់​​​​ និង​របួស​​ក្បាល​ធ្ងន់​ធ្ងរ​​​ដោយ​សារ​គ្រោះ​ថ្នាក់​​​ចរាចរណ៍

Posted: 01 Nov 2012 11:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ សិក្ខាសាលា​​ថ្នាក់​ជាតិ​មួយ​​បាន​រៀប​ចំ​​ឡើង​ដោយគណៈ​​​កម្មា​ធិការ​​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​​ផ្លូវ​គោក​​​ដោយ​សហការ​​ជាមួយ​អង្គ​​ការ​ដៃ​គូ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក​​​​តាម​រយៈ​​មូល​និធិ​​សប្បុរស​​របស់​​​ប៊្លូម​ប៊ើក​​​ដែល​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​​១ វិច្ឆិកា​ ២០១២ ​នៅ​សណ្ឋា​គារ​​​​ភ្នំពេញ​​​ក្រោម​អធិបតី​ភាព​លោក​សួន​ រចនា ​រដ្ឋ​លេខាធិការ​ក្រសួងសាធារណ​ការ​​ និង​ដឹក​ជញ្ជូន​​​រួម​ជា​មួយ​​វត្ត​

ក្រសួង​រៀប​ចំ​​ដែន​ដី នគរូបនីយកម្ម និងសំណង់​ បដិសេធ​ករណី​លោក​ឌឿន សុវណ្ណ

Posted: 01 Nov 2012 11:42 PM PDT

​កាលពីថ្ងៃទី១​​ និងថ្ងៃទី២ វិច្ឆិកា ​ឆ្នាំ២០១២ ​សារព័ត៌មាន​កោះសន្តិភាព​​ រស្មីកម្ពុជា និងគេហទំព័រ​​ដើមអម្ពិល (ថ្ងៃទី៣១ តុលា ឆ្នាំ​២០១២)​បាន​ផ្សាយ​ព័ត៌មាន​ទាក់​ទិន​នឹង​ករណីលោក​ឌឿន សុវណ្ណ ដែល​បាន​លើកឡើងថា ​បានធ្វើ​​លិខិត​សុំ​ទោស​ទៅ​​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជារួចហើយ តាមរយៈ​ឯកឧត្តម​​ទេស​រដ្ឋ​មន្ត្រី អ៊ឹម ឈុនលឹម រដ្ឋ​មន្ត្រី​ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម ​និង​​សំណង់ ។ ​

មហោ​ស្រព​សិល្បៈ​យុវជន​ខ្មែរប្រចាំ​​ឆ្នាំ​2012 យក​ចិត្ត​ទុកដាក់​អភិរក្ស​ និង​​អភិវឌ្ឍ​ទម្រង់​សិល្បៈ​ខ្មែរ

Posted: 01 Nov 2012 11:30 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានីភ្នំពេញ ៖ ​មហោ​ស្រព​សិល្បៈ​យុវជន​ខ្មែរឆ្នាំ​​២០១២​ ​​​ជា​ព្រឹត្តិ​ការណ៍​ដ៏ធំ​​ប្រ​ចាំឆ្នាំ​​​​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​​តាម​​កន្លែង​ផ្សេងៗ​​គ្នា​ក្នុង​រយៈពេល​​៧​​ថ្ងៃ គឺ​ចាប់​​ពីថ្ងៃទី​១០​ ដល់ទី​១៦​ ​វិច្ឆិកា​ ។ អ្នក​រៀបចំ​មហោ​ស្រព​អះ​អាង​ថា​ បាន​រៀប​ចំ​រួច​រាល់​​អស់​​ហើយ​ៗ​នឹង​ដំណើរ​ការ​មហោ​ស្រព​តាម​ការ​គ្រោង​ទុក ។

​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិក្ខា​កាម​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​ជំនាន់​ទី​21-22

Posted: 01 Nov 2012 11:17 PM PDT

​លោក​​អគ្គ​នាយក ជា ធីឡាយ ប្រគល់​វិញ្ញា​បន​​បត្រ​ដល់​សិក្ខា​កាម
រាជ​ធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១២ មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សុវណ្ណ​ភូមិ​ បាន​រៀប​ចំ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិក្ខា​កាម​គ្រូ​បង្រៀន​ភា​សា​អង់គ្លេស​ជំនាន់​ទី​២១-២២​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-ជប៉ុន​(CJCC)នៅ​​ក្នុង​បរិវេណ​​វិទ្យា​ស្ថាន​ភាសា​បរទេស​ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ ជា ធីឡាយ អគ្គ​នាយក​​ អិុន ធី ស៊ីគ្រុប​,

រថយន្ត​​និង​រទេះ​យក្ស​កែ​ច្នៃ​​​ខុស​លក្ខ​ណៈ​​បច្ចេក​ទេស​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​សណ្តាប់​ធ្នាប់​

Posted: 01 Nov 2012 11:15 PM PDT

រថយន្ត​​និង​រទេះ​យក្ស​កែ​ច្នៃ​​​ខុស​លក្ខ​ណៈ​​បច្ចេក​ទេស​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​សណ្តាប់​ធ្នាប់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បញ្ហា​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​​សាធារណៈ​​​ក្នុង​ទឹក​ដី​​​ខេត្ត​បន្ទាយ​មាន​ជ័យ​​​នៅ​តែ​កើត​មាន​​​​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​រស់​នៅ​​​ក្នុង​ភូមិ​ភាគនេះ​​ពូកែ​​ខាង​កែ​ច្នៃ​​រទេះយក្ស​​ និង​រថយន្ត​​ដឹក​អីវ៉ាន់​ឱ្យ​បាន​ច្រើន​​​ដែល​ករណី​នេះ​​​​ធ្វើឱ្យ​ប៉ះ​ពាល់​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​លើស​ពី​នេះ​ទៀត​​គឺ​ផ្កើន​​​សមត្ថ​កិច្ច​​​ និង​ច្បាប់​ចរាចរណ៍​​​​ផ្លូវ​គោក​​​​ទៀត​ផង​ ។

បត់​រថយន្តមិន​ប្រយ័ត្នកិន​ម៉ូតូ​ខ្ទេច​ចុះ​រត់​បាត់ ​សំណាង​ល្អ​អ្នក​ជិះម៉ូតូ​លោត​ផុត

Posted: 01 Nov 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង ៖ កម្ម​ករ​សំណង់​ម្នាក់​បាន​បើក​រថយន្ត​បត់​ទមិន​ប្រយ័ត្ន​ក៏​​ជ្រុល​ទៅ​កិន​ម៉ូតូ​មួយគ្រឿងដែល​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច​ កាលពី​វេលាម៉ោង​៩​និង​​១០នាទី ​ព្រឹក​​ថ្ងៃទី​១ វិច្ឆិ​កា លើកំណាត់​ផ្លូវ​ជាតិលេខ​៥​ចំណុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​២នាក់​បាន​លោត​ចេញ​​ពី​ម៉ូតូ​ផុត​គ្រាន់​តែ​របួស​រលាត់​​ដៃ​ជើង​​​​តិច​តួច​ រី​ឯ​អ្នក​បើក​រថយន្ត​បាន​​​ចុះ​

កម្លាំងចម្រុះបង្ក្រាបទីតាំង អាជីវកម្មរ៉ែមាសនៅភ្នំព្រឹក ដែលមានរាប់សិបកន្លែង

Posted: 01 Nov 2012 10:55 PM PDT

ក្រុម​មន្ត្រី​ចម្រុះ​ដែល​បាន​ដឹក​នាំ​បញ្ជាការ​បង្ក្រាប​នេះ​ 
ខេត្ត​បាត់​ដំបង ៖ សមត្ថ​កិច្ច​ចម្រុះ​យ៉ាង​តិច​១០០​នាក់​ ដោយ​​​មាន​វត្ត​មានតំណាង​​​ស្ថាប័ន​​​អយ្យ​​ការ​ចូលរួមផង​ ​បាន​បើក​ប្រតិ​បត្តិការ​​ទ្រង់​ទ្រាយ ធំ​មួយ​​មិន​ធ្លាប់​មាន​ពីមុន​មក ​​ចុះបង្រ្កាប​ទីតាំង​ធ្វើអាជីវ​កម្ម​រ៉ែមាស​គ្មានច្បាប់​រាប់សិប​កន្លែង​ដែលធ្វើ​​សកម្ម​​ភាព​​ជាង​២ឆ្នាំ​កន្លង​មក​ហើយ​​​​នៅ​ក្នុង​ឃុំភ្នំព្រឹក​ ​ស្រុក​ភ្នំព្រឹក​ កាល​ពីព្រឹក​ថ្ងៃទី​១​ វិច្ឆិកា​​ ។

កុមារីរងគ្រោះដោយផ្ទុះកាំជ្រួច ធ្ងន់ធ្ងរជាងគេម្នាក់ត្រូវស្លាប់ ម្ចាស់កាំជ្រួច3នាក់ឡើងតុលាការ

Posted: 01 Nov 2012 10:50 PM PDT

មន្ត្រីកាកបាទក្រហមផ្តល់អំណោយដល់អ្នករងគ្រោះ 
ខេត្ត​កំពង់​ឆ្នាំង ៖ លោក​ អ៊ុន សំអុល អភិបាល​​រង​ខេត្ត​ និងជា​ប្រធានគណៈ​កម្មាធិការ​​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត នា​រសៀល​​ថ្ងៃទី​៣១ តុលា ​បាន​នាំ​យក​អំណោយ​​​សាខា​​​កាក​បាទ​ក្រហម​ខេត្ត ​ទៅ​ចែកជូន​ជន​រងគ្រោះ​ដោយ​សារ​​​ឧបទ្ទវហេតុ​ផ្ទុះ​កាំ​ជ្រួច​កែ​ច្នៃ ដែល​ពេលនេះ​កំពុង​សម្រាក​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ។ អញ្ជើញ​អមដំណើរ​ក្នុង​ថ្ងៃ​នោះ​មាន​ លោក ហ៊ី ណាក

ជិះកាណូតបណ្តែតប្រទីប ប្រពៃណីនៅថ្ងៃចេញវស្សា លិចកណ្តាលទន្លេ ស្លាប់នារីម្នាក់

Posted: 01 Nov 2012 10:45 PM PDT

ខេត្ត​កំពង់ចាម ៖ កាណូត​១គ្រឿង​ចំណុះ​៦​​តោន​ ដែល​​ដ​ឹក​ប្រជាពលរ​ដ្ឋ​ប្រុសស្រី​​​ជាង​​៣០​​នាក់ ​បាន​លិច​នៅ​ក្នុង​ទន្លេ​មេគង្គ ចំណុច​ភូមិ​​​កង​​តាណឹង​​​ទី​៣ ឃុំ​កង​តាណឹង​​ ​ស្រុក​កង​មាស​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៣១​ តុលា ​ខណៈ​ប្រ​ជាពលរ​ដ្ឋ​នាំ​គ្នា​​បណ្តែត​ប្រទីប​តាម​ទូក​ក្នុងទន្លេនាពេល​ចេញ​វស្សា​​ ។ ​​​នៅ​ក្នុង​គ្រោះ​ថ្នាក់​​លិច​​កាណូត​​កណ្តាល​ទន្លេ​​​​​នេះ​​​​ ​អ្នក​ជិះ​កា​ណូត​ដែល​​មាន

លោក​​​ឌឿន​ ​សុវណ្ណ​​ ចូល​ខ្លួន​ ទៅ​សាលា​ដំបូង​​​​ថ្ងៃ​៥ វិច្ឆិកា​ សង្ឃឹម​​សម្តេច​​តេជោ​អភ័យ​ទោស

Posted: 01 Nov 2012 10:40 PM PDT

​រាជធានី​ភ្នំពេញ ៖ អតី​ត​ផ្កាយ​បី​​មួយ​រូប​លោក​​​ឌឿន​ សុវណ្ណ​​ ត្រូវ​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​​​ថ្ងៃ​ទី​​៥ វិច្ឆិកា​​ ​ដើម្បី​បំភ្លឺ​​​លើ​បណ្តឹង​​​របស់​​លោក​ទេស​​រដ្ឋ​មន្ត្រី​អឹុម​ ឈុន​លឹម​ ​រដ្ឋ​មន្ត្រី​ក្រសួង​​​រៀ​ប​ចំ​​​​ដែន​ដី​ នគរ​ូប​នីយ​​កម្ម និង​​សំណង់ ។ កោះ​សន្តិភាព​​​បាន​ចេញ​​ផ្សាយ​​មួយ​ឈុត​មក​​ហើយ​​ ដោយ​​ដក​ស្រង់​​​​សំដី​​មន្ត្រី​​តុលា​ការ​​​ដែល​មាន​ភារកិច្ច​​​​ស៊ើប​សួរ​ និង​ចោទ​ប្រកាន់​​​​

ជួប​កសិករ​អ្នកចិញ្ចឹម​ឃ្មុំមុខរបរមួយ​កំពុងកាក់​កបនៅខេត្ត​ប៉ៃលិន​ទល់​ដែន​ថៃ

Posted: 01 Nov 2012 10:35 PM PDT

លោក ជា ជឿន ពិនិត្យសំបុកឃ្មុំក្នុងទូ 
ខេត្ត​​ប៉ៃលិន​ ៖ ​​តាម​ការ​ស្រាវ​ជ្រាវ​​បាន​បង្ហាញ​ថា ​ឃ្មុំ​​ជា​សត្វ​ល្អិត​មួួ​យ​ប្រភេទ​​ដែល​មាន​លក្ខណៈខុស​ប្លែក​​ពី​សត្វ​​ដទៃ​ទៀត​ ដោយ​​ពួក​វា​រស់នៅ​​ជា​ហ្វូង​ ហើយ​​មិន​​គួរ​ឱ្យ​​ជឿ​ទេថា ពួក​វា​​​ចេះ​បែង​ចែក​​តួនាទី​​​ និងការ​ងារ​​គ្នា​​​​​​ក្នុង​សង្គម​​​រស់​នៅ​​ផ្គត់​ផ្គង់​​ជីវភាព​យ៉ាង​​ច្បាស់​លាស់​ ​។ ​​ក្នុងមួយ​សំបុក​​​មាន​ឃ្មុំ​​មាន​ឋានៈ​ជា​ស្ដេច​ញី ​​មួយ​ក្បាល​គត់សម្រាប់​​បង្កើត​​​កូន​ ក្រៅពីនេះ​​​ខ្លះ​​មានឋានៈ​ជា​កម្មករ​ ​ជា​​ជាង​

សំបុកក្រុមស្ទាវជួញគ្រឿងញៀន ឆក់ប្លន់នៅក្នុងផ្ទះសំណាក់

Posted: 01 Nov 2012 10:30 PM PDT

ក្រុមជនស្ទាវដែលលាក់ខ្លួនក្នុងផ្ទះសំណាក់រស្មីឋានសួគ៌
រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ក្មេង​ស្ទាវ​ប្រុស​ស្រី​សរុប​ចំនួន​១៩​នាក់​ បាន​ត្រូវ​​​កង​រាជ​អាវុធ​ខណ្ឌ​មាន​ជ័យ​​ចាប់​ឃាត់​ខ្លួន​​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​«រស្មី​ឋាន​សួគ៌​»ដែល​​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ នា​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា ។

ព្យុះ​វាយប្រហារ​ខេត្ដកំពតខូចខាត​អគារ​និង​ផ្ទះ​ជាង​២០០​ខ្នង ដើម​ឈើបាក់រលំ មនុ​ស្ស​៣​នាក់របួស គោ​៣​ក្បាល​ងាប់

Posted: 01 Nov 2012 10:20 PM PDT

លំនៅឋានដែលបាក់រលំដោយខ្យល់ព្យុះ
ខេត្ត​កំពត ៖ អគារ​​ និង​​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​​​ប្រមាណ​​២៦៧ខ្នង​​នៅ​ក្រុង​​កំពត​ និង​ស្រុក​ទឹក​​ឈូ​ ដែល​មាន​ភូមិ​​សាស្ត្រ​​ជាប់គ្នា​​ បាន​​រង​ការ​ខូច​ខាត​​​ដោយ​ខ្យល់​ព្យុះ​​​បោក​បក់​​យ៉ាង​ខ្លាំង​​ពេល​មាន​​ភ្លៀង​​ធ្លាក់​​កាល​ពី​​រសៀល​ថ្ងៃ​​ទី​៣១ តុលា ​​​ចាប់តាំង​​ពី​​ម៉ោង​៣​​ និង​៣០​​នាទី​រសៀល​​​រហូត​ដល់​​​ម៉ោង​​ជាង​​៤​រសៀល​ទើប​​ស្ងប់​​ ។

សម្តេចតេជោអញ្ជើញចូលរួមកាន់ទុក្ខសពយុវជនស្ម័គ្រចិត្ត

Posted: 01 Nov 2012 10:10 PM PDT

សម្តេចតេជោ បំពាក់មេដាយនិងគ្រឿងឥស្សរិយយស
រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេ​នាបតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​​រាជា​ណាចក្រ​កម្ពុជា ​នាព្រឹក​ថ្ងៃទី​១ វិច្ឆិកា ​បាន​អញ្ជើញ​ទៅ​​ចូល​រួម​​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព ​យុវជន​​ច័ន្ទ​ ម៉ារ៉ាឌី ​យុវជន​ស្ម័គ្រ​ចិត្ត​ ​សម្តេច​​​តេជោ​នៅក្នុង​ក្រុម​ទី​៨​ ដែលបាន​ទទួល​មរ​ណ​ភាព​ដោយឧប​ទ្ទវ​ហេតុ​គ្រោះ​ធម្មជាតិ​ ខ្យល់​​ព្យុះ​ រលំដើម​ឈើ​លើ​ ខណៈ​ពេល​​​កំពុង​បំពេញ​បេសក​កម្ម​វាស់​

មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​កម្ពុជា​ឱ្យ​មាន​សហប្រតិបត្ដិការ​ដោយ​សន្ដិវិធី​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

Posted: 01 Nov 2012 10:00 PM PDT

លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំ​ហុង ផ្ដល់​សម្ភាសន៍
រាជ​ធានី​ភ្នំពេញ ៖ ក្រសួង​​ការ​បរទេស​​ និង​​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​​១ វិច្ឆិកា​ បាន​​រៀប​ចំ​​បើក​សិក្ខា​សាលា​​ថ្នាក់​តំបន់​​​មួយ​​មាន​រយៈ​​ពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​២ វិច្ឆិកា នៅសណ្ឋា​គារ​​អាំង​ទែរ​​កុង​ទី​ណង់​តាល់ ស្តី​ពី​ការ​​រំឭក​ខួប​១០​ឆ្នាំ​​ំ​នៃ​​សេចក្តី​ថ្លែង​ការណ៍​​​អំពី​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​របស់​​ភាគី​​​ពាក់​ព័ន្ធ​ក្នុង​​សមុទ្រ​ចិន​ខាង​​ត្បូង​​ ។

ចូលក្លឹប​រាំកម្សាន្ត​​ត្រូវ​មួយ​ថូ​បែកក្បាល​ដោយសារ​ឡែបខាយ​ស្រីស្នេហ៍​​គេ

Posted: 01 Nov 2012 09:25 PM PDT

ជនបង្កត្រូវបាន​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​យុវជន​​ម្នាក់ ត្រូវ​​ជនបង្ក​វាយ​មួយថូ​ដាក់​​​ស្រា​បែកក្បាល​ ខណៈ​​ពេលចូលក្លិប​​ផឹកស៊ី​រាំ​កម្សាន្ត​​​​និយាយឡែប​ខាយ​​​ដាក់មិត្តស្រី​​​​របស់គេ ។ ​​ហេតុការណ៍នេះ កើតឡើង​នៅក្នុងម៉ូណាកូក្លិប ​មានទីតាំង​នៅតាមផ្លូវ​​លេខ១៩៨៦ ស្ថិត​ក្នុងភូមិភ្នំពេញថ្មី​​ សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ កាលពី​វេលាម៉ោង១ និង​៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២ វិច្ឆិកា ។

គណៈ​​រដ្ឋ​មន្ត្រី​​កំពុងពិភាក្សា​​របៀបវារៈ​ គម្រោង​​អភិវឌ្ឍន៍វារីអគ្គិសនី​ និង​​គម្រោង​វិនិយោគ

Posted: 01 Nov 2012 09:21 PM PDT

រាជធានីភ្នំពេញ ៖ ​គណៈ​​​រដ្ឋ​មន្ត្រីបានបើកកិច្ច​ប្រជុំ​​​ពេញ​អង្គ​​​របស់ខ្លួន ក្រោម​​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់​របស់​​សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​​​ កាលពីវេលាម៉ោង​៨​​ និង​៣០នាទីព្រឹក​ថ្ងៃទី២ វិច្ឆិកា ២០១២ ​នៅវិមាន​​សន្តិភាព​​ទីស្តីការ​នាយករដ្ឋ​​មន្ត្រី ។ កិច្ច​ប្រជុំ​នេះ​បាន​ពិភាក្សា​ឆ្លង​របៀបវារៈ​​ស្តីពី​គម្រោង​​អភិវឌ្ឍ​វារី​អគ្គិសនី​​សេសាន២ និង​គម្រោង​វិនិយោគ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!