Koh Santipheap Daily

Koh Santipheap Daily


គូ​សង្សារ​ពង្រត់​គ្នា​មក​ភ្នំពេញ​ឪពុក​ម្តាយ​ខាង​ស្រី​ឃើញ​ដោយ​ចៃដន្យ ប្រទូស្ត​រ៉ាយផ្អើល​ពេញ​ផ្លូវ

Posted: 16 Nov 2012 09:50 PM PST

គូស្នេហ៍​
រាជ​ធានី​ភ្នំពេញ ៖ សង្សារ​មួយ​គូ​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា​ បាន​នាំ​គ្នារ​ត់​ចេញ​ពី​ផ្ទះ​មក​រួម​រស់​ជា​មួយ​គ្នា​ពីរ​លើក​មក​ហើយ​ ធ្វើ​ឱ្យ​ឪពុក​ខាង​ស្រី​ដើរ​តាម​រក​កូន​គ្រប់​ទី​កន្លែង​ ស្រាប់​តែ​ប្រទះ​ឃើញ​កូន​ស្រី​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​សង្សារ​ដែល​ត្រូវ​ជា​ជីដូន​មួយ​នោះ ។ ពេល​នោះ​​ឪពុក​និង​កូន​ប្រុស​ម្នាក់​ទៀត ទប់​កំហឹង​មិន​បាន​ក៏​​ប្រទូស្ត​រ៉ាយ​គ្នានៅ​កណ្តាល​ផ្លូវ​ ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ព្រោះ​ស្មាន​ថា​​ជា​ករ​ណី​

វាយ​សម្លាប់​មនុស្ស​ក្នុង​ចម្ការ​ស្វាយ​ចាប់​បា​នជន​ដៃ​ដល់​ជា​ឃាតក​រអ្នក​បញ្ជា​ពី​ក្រោយ​រត់​គេ​បាត់

Posted: 16 Nov 2012 09:45 PM PST

ជនជាប់ចោទ
ខេត្ត​កំពង់​ស្ពឺ​ ៖ ទី​បំផុត​ឃាត​ករ​សម្លាប់​មនុស្ស​ឥត​ញញើត​ដៃ កាល​ពី​វេលា​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​ចម្ការ​ស្វាយ​ក្នុង​ភូមិ​ទី​១ ភូមិ​ប្រសព្វ​ជុំ​ ឃុំ​ត្រែង​ត្រ​យឹង បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯប្រទេស​វៀត​ណាម ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ដដែល​ បញ្ជូន​មក​ការិ​យា​​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​​កសាង​

អូន​​ស្ម័គ្រ​​​បង​​ស្មោះ​​គ្មាន​​​​លុយ​​ឱ្យ​​​ថ្លៃ​ទឹក​ដោះ​​​នាំ​​គ្នា​​​ផឹក​​ថ្នាំ​ពុល​​សម្លាប់​ខ្លួន

Posted: 16 Nov 2012 09:40 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ក្រចេះ ៖ គូ​ស្នេហ៍​​ជន​បទដែល​​​​ស្រឡាញ់​​​គ្នា​​ប្តូរ​ផ្តាច់​​បាន​សម្រេចចិត្ត​​​យក​ថ្នាំ​​ពុល​​មក​​ផឹក​​ដើម្បី​​ផ្តាច់​​សង្ខារ​​ទាំង​ពីរ​​នាក់​បណ្តាល​ឱ្យ​​ប្រកាច់​​បែក​ពពុះ​មាត់​​ ។ ​ការ​សម្រេច​ចិត្ត​​​ដ៏​ឆោត​​ល្ងង់​​របស់​ពួក​​គេ​​ទាំង​២​​​​ គឺ​បន្ទាប់​ពី​​ដឹង​ថា​​ចាស់​ទុំ​​មិន​ត្រូវ​គ្នា​ ដោយ​គ្រួសារ​​ខាង​ស្រី​​ចង់​​ពង្រាត់កូន​ស្រី​ចេញ​ពី​កូន​​កំលោះ​​ ដោយ​សារ​​គ្មាន​​​លុយ​​ឱ្យ​​ថ្លៃ​បណ្ណា​ការ​ ។​ ហេតុ​ការណ៍​​​នេះ​បានធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​​​​​កាល​ពី

តុលា​ការ​លើក​ពេល​សវនា​កា​រសំណុំ​រឿង​ចាប់​ជំរិត​កូន​ប្រុស​កូន​ប្រុស​លោក សូ ផន ទៅថ្ងៃ3ធ្នូ

Posted: 16 Nov 2012 09:35 PM PST

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា សាលា​ដំបូង​រាជ​ធានី​​ បាន​​បន្ត​បើក​សវនា​ការ​ជំនុំ​​ជម្រះ​ទោស​លើ​សំណុំ​រឿង​​ចាប់​ជំរិត​​ទារ​ប្រាក់​​កូន​​លោកសូ ផន អនុ​រដ្ឋ​​លេខា​ធិ​ការ​​ក្រសួង​មហា​ផ្ទៃ ដែល​សំណុំ​រឿង​នេះ​បាន​លើក​​យក​មក​​បើក​សវនា​​ការ​​ម្តង​រួច​​មក​ហើយកាល​ពី​​ថ្ងៃ​ទី​៧ វិច្ឆិកា កន្លង​​មក ។

រៀន​ដល់​ថ្នាក់​មហា​វិទ្យា​ល័យ​ចប់​ការ​សិក្សា​ក្លាយ​ជា​ឃាតក​រដោយ​សារ​តែ​ញៀន​ថ្នាំ​ដល់​កំរិត

Posted: 16 Nov 2012 09:30 PM PST

ជនជាប់ចោទ​
ខេត្ត​ស្វាយ​រៀង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​មួយ​នា​វេលា​ទៀប​ភ្លឺ​ក្នុង​ក្រុង​ស្វាយ​រៀង​ ខណៈ​និស្សិត​ម្នាក់​ដែល​បាន​បញ្ចប់​កា​រ​សិក្សា​បែរ​​ក្លាយ​ខ្លួន​ជាឃាត​ករ​សម្លាប់​ស្ត្រី​ចំណាស់​ដែល​ត្រូវ​ជា​ម្តាយ​មីង​​របស់​ឪពុក​​ ដោយ​ចាក់​ចំនួន​៦កាំ​បិតស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​គួរ​ឱ្យ​សង្វេគ​ក្រៃ​លែង ។ ករណី​និស្សិត​ចាក់​សម្លាប់​ស្ត្រី​ចំណាស់​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៦ វិច្ឆិកា វេលា​ម៉ោង​៤​និង​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់ ជ​នរង​គ្រោះ​ម្នាក់​ដាច់​ក្បាល

Posted: 16 Nov 2012 09:25 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​កំពង់​ចាម+ក្រចេះ ៖ ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​វិច្ចិកា នេះ មាន​ករណី​ធ្ងន់​ធ្ងរ​​និង​រន្ធត់​គួរ​ឱ្យ​​កត់​សម្គាល់​​​ដែល​​កាលពី​ពេល​ថ្មី​​ៗ​នេះ ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខេត្ត​​​បន្តាយ​មានជ័យ​​ ហេតុ​ការណ៍​២​ដាច់​ដោយ​ឡែក​ពីគ្នា​បាន​ធ្វើ​ឱ្យ​​​កើត​មាន​​សោក​​នាដ​កម្ម​គួរ​​​​​ឱ្យ​រន្ធត់​​ដែល​មនុស្ស​​ប្រុស​ស្រី​​៥នាក់​ស្លាប់​​ពេល​ជិះ​​រថយន្ត​​រួម​គ្នា​ដោយ​​សារ​ការ​​​បុក​ជាមួយ​​រថយន្ត​ធុន​ធ្ងន់​​ និង​ម្នាក់​

សមត្ថ​កិច្ច​ចម្រុះ​បំបែក​ហ្វូង​កម្ម​ករ​ធ្វើ​កូដ​កម្មបិទផ្លូវលេខ371

Posted: 16 Nov 2012 09:20 PM PST

កម្ម​ករ កម្ម​ការិនី​ដែល​នាំ​គ្នាធ្វើ​បាតុ​កម្ម​
រាជ​ធានី​ភ្នំពេញ ៖ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវរវាង​កង​កម្លាំង​សមត្ថ​កិច្ច​ចម្រុះមាន​ប៉ូលិស​និង​ប៉េ​អឹម​របស់​ខណ្ឌ​ដង្កោ និងខណ្ឌ​មាន​ជ័យ​ បន្ទាប់​ពី​ក្រុម​កម្ម​ករ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្តៅ​គគុក​ទាម​ទារ​នូវ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​៩​ចំណុច ក្នុង​នោះ​ក៏​មាន​ការ​ទាម​ទារ​ឱ្យ​ថៅ​កែ​ទទួល​យក​តំណាង​របស់​ពួក​គេ​ពីរ​នាក់ ដែល​ត្រូវ​បញ្ឈប់​ពី​ការ​ងារ​ចូល​ធ្វើ​ការ​វិញ​ផង​ដែរ ប៉ុន្តែ​​ថៅ​កែ​មិន​ព្រម​តាម

ឥស្សរ​ជន​បរទេស​កំណត់​ពេល​ចូល​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​ករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​បរម​រាជ​វាំង

Posted: 16 Nov 2012 09:10 PM PST

សេចក្តី​ជូនព័ត៌​មាន​
រាជ​​ធានីភ្នំ​​ពេញ ៖ ​ស្ថិត​ក្នុង​​ឱ​កាស​​​​​នៃ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​ និង​​​​កិច្ច​​​ប្រជុំ​​​​​​ផ្សេងៗ​​​​ទៀត​​​បណ្តា​​ឥស្សរ​ជន​​មក​ពី​ប្រទេស​​​​នានា​មាន​​​ប្រមុខ​រដ្ឋ ប្រមុខ​​រដ្ឋា​ភិបាល​​​​ ប្រមុខ​ស្ថា​ប័ន​​​អន្ត​រ​ជាតិ​​ ​បាន​ដាក់​កម្ម​វិធី​​​​​ជា​ផ្លូវ​ការ​​​​​របស់​ខ្លួន​សម្រាប់​​​ការ​ចូល​ទៅ​គោរព​​ព្រះ​​​បរម​សព​​​​​ព្រះ​​ករុណា​​​​ ព្រះ​បាទ​​សម្តេចព្រះ​​នរោត្តម​ សីហនុ ​ដែល​កំពុង​​​តម្កល់​​​​ក្នុង​ប្រាសាទ​​​ទេវា​វិនិច្ឆ័យ​​ ។​ យោង​តាម​ការ​​ជូន​ព័ត៌​មាន​​​របស់​ក្រសួង​​​​

ប្រតិ​កម្ម​​តប​ប្រេ​ដ​​អា​ដាម​ថ្កោល​​ទោស​​ការ​​ចោទ​ប្រកាន់​​ក្នុង​របាយ​ការណ៍​​«ប្រាប់​ពួក​​គេ​ថា​​ខ្ញុំ​ចង់​សម្លាប់​ពួក​​គេ​»

Posted: 16 Nov 2012 09:00 PM PST

សេចក្តីថ្លែងការណ៍
រាជ​ធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយ​ចំនួន​​​បាន​​នាំ​​គ្នា​​ផ្សព្វ​ផ្សាយ​​​របាយ​ការណ៍​​របស់​អ្នក​ឃ្លាំ​​មើល​​សិទ្ធិ​មនុស្ស​ដែល​​មាន​ចំនួន​​៦៨​ទំព័រ​​ និង​មាន​​ចំណង​ជើង​​ថា «ប្រាប់​ពួក​គេ​ថា​​ ខ្ញុំ​​ចង់​​ស​ម្លាប់​​​ពួក​គេ» ដែល​របាយ​ការណ៍​​នេះ​​​សរ​សេរ​​ និង​រៀប​​រៀង​ដោយ​​លោក​​ប្រេដ អាដាម (Brad Adams) ។

វេទិកា​ប្រជា​ពល​រដ្ឋ​​​ក្រោម​ប្រធាន​បទ​​លើក​​កម្ពស់​​អភិ​បាល​​កិច្ច​ល្អ​​នៅ​​មូលដ្ឋាន​​គ្មាន​​អំពើ​ពុក​រលួយ

Posted: 16 Nov 2012 07:30 PM PST

ទិដ្ឋ​ភាពក្នុងពិធី
ខេត្ត​ស្វាយ​រៀង​ ៖ កាល​ពី​​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​សាលា​​ក្រុង​​​​បាវិត​​​មាន​​រៀប​ចំ​​វេទិកា​ប្រជា​ពល​រដ្ឋ​​ប្រចាំ​ឆ្នាំ​២០១២ របស់​​ការិយា​ល័យ​​ច្រក​ចេញ​ចូល​​តែ​មួយ និង​ការិយា​ល័យ​​ប្រជា​ពល​រដ្ឋ​​​នៃ​រដ្ឋ​បាល​ក្រុង​​​បាវិត​​ក្រោម​ប្រធាន​បទ«​​លើក​កម្ពស់​​​អភិ​បាល​កិច្ច​​ល្អ​​នៅ​​មូលដ្ឋាន​ និង​គ្មាន​អំពើ​​ពុក​រលួយ» ។ ​​​អញ្ជើញ​ចូល​រួម​​ក្នុង​វេទិ​​កា​នោះ​មាន​ ​​លោក​​យិន ចន្ធី អភិ​បាល​រង​​ក្រុង​​បាវិត​​ លោក​សរ វៃ

ក្រុម​តន្ត្រី Pop Rock ដំបូង​​នៅ​​កម្ពុជា​​ត្រៀម​​បង្ហាញ​ខ្លួន

Posted: 16 Nov 2012 07:15 PM PST

ក្រុម​តន្ត្រី Pop Rock ដំបូង​​នៅ​​កម្ពុជា​​ត្រៀម​​បង្ហាញ​ខ្លួន
រាជ​​ធានី​ភ្នំពេញ ៖​ ក្រុម​​តន្ត្រី​​​ត្បូង​​ គឺ​ជា​ក្រុម​​បែប Pop Rock ដំបូង​នៅ​​កម្ពុជា​​ត្រៀម​​បង្ហាញ​​ខ្លួន​ដល់​​សាធារណ​ជន​នៅ​​អំឡុង​​ចុង​​ខែ​​វិច្ឆិកា ឆ្នាំ​២០១២ នេះ ។ ក្រុម​តន្ត្រី​​​ត្បូង​​​ផ្តោត​​សំខាន់​ទៅ​​លើ​ចម្រៀង​បែប Pop Rock ដែល​​សមា​ជិក​ទាំង​​អស់​​សុទ្ធ​តែ​មាន​​ជំនាញ​​រៀងៗ​ខ្លួន​ ។

ជិះម៉ូតូ​​​ដឹក​ប្រពន្ធ​ចេញ​​ពី​ធ្វើការ​​​បុុក​ជាមួយ​​​ម៉ូតូ​1គ្រឿង​​ទៀត​ស្លាប់​​ប្តី​​ ឯប្រពន្ធ​​របួស​ធ្ងន់​

Posted: 16 Nov 2012 07:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​​​បាន​ស្លាប់​​​ភ្លាម​ៗ​ ឯប្រពន្ធ​​របួស​ធ្ងន់​​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់ចរាចរណ៍​​​មួយ​ដោយ​ម៉ូតូ​​​​២​គ្រឿង​បុក​គ្នា​ខណៈ​កំពុង​​​បើកបរ​​​បញ្ច្រាស​ទិស​គ្នា​​​លើ​ដង​ផ្លូវ​​​ជាតិ​លេខ​​៥ ក្នុង​ភូមិ​​​អូរជ្រៅ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​​នៅ​វេលាម៉ោង​​៤ទៀប​ភ្លឺ​​​​ថ្ងៃទី​​១៦ វិច្ឆិកា ​។ ​ជន​រង​គ្រោះ​​​ឈ្មោះ​អួន​ ចន្នី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​ជា​អ្នក​រត់ម៉ូតូ​ឌុប​​​​បាន​ស្លាប់​ ប្រពន្ធ​ឈ្មោះ​​វ៉ាន់​ ជីម​ ​​អាយុ​

ពិធី​​ប្រកាស​​ផ្ទេរ​​ភារ​កិច្ច​​​ តែង​តាំង​​​មុខ​តំណែង​​ និង​បំពាក់​​ឋានន្តរ​​ស័ក្តិ​​មន្ត្រី​នគ​របាល​​ជាតិ​​

Posted: 16 Nov 2012 06:45 PM PST

ពិធី​​ប្រកាស​​ផ្ទេរ​​ភារ​កិច្ច​​​ តែង​តាំង​​​មុខ​តំណែង​​ និង​បំពាក់​​ឋានន្តរ​​ស័ក្តិ​​មន្ត្រី​នគ​របាល​​ជាតិ​​
ខេត្ត​កំពង់​ធំ​​ ៖ ​នៅ​សាល​ប្រជុំ​សាលា​​ខេត្ដ​​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​១៥ វិច្ឆិកា មាន​រៀ​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែងតាំង​មុខ​តំណែង ​និង​បំពាក់​ឋានន្ដរស័​ក្ដិ​ដល់​មន្ដ្រី​នគរ​បាល​ជាតិ​នៃ​ស្នងការ​​ដ្ឋាន​​ខេត្ដ​​ សរុប​ចំនួន​២៩​រូប​ ​​ក្នុង​នោះ​មាន​​​ថ្នាក់​វរ​សេនី​យ៍​​ទោ​ចំនួន​២​រូប​​​ ​ថ្នាក់​វរ​សេនី​យ៍​​ត្រី​ចំនួន​៧​រូប​ (​ស្រី​១​រូប​) ​​និង​ផ្ទេរ​​ភារ​​កិច្ច​​ចំនួន​​២០​រូប​ ។ ​ពិ​ធី​​នេះ​​ប្រារព្ធ​​​ធ្វើ​​​​​ក្រោម​អធិប​តី​ភាព​លោក​​​ឈុន ​ឈន់​ ​អភិ​បាល​​

យូនីលីវើ​ប្តេជ្ញា​ចិត្ត​ចំពោះ​កម្ពុជា​ជាមួយ​ការ​បើក​ការិយាល័យ​នៅ​ភ្នំពេញ​

Posted: 16 Nov 2012 06:30 PM PST

រាជ​ធានីភ្នំពេញ​ ៖ យូនីលីវើ​ដែលជា​ក្រុម​ហ៊ុន​លក់​ផលិត​ផល​ប្រើ​ប្រាស់​ឈាន​មុខគេ​នៅ​កម្ពុជា​ បានបង្ហាញ​ការិយាល័យ​ថ្មី​របស់​ខ្លួន​ដែល​រចនាឡើង​ប្រកប​ដោយ​«​និរន្តរ​ភាព ​និងសន្សំ​ថាម​ពល​»​ដល់​ឥស្ស​រ​ជន​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ទី​​​​ក្រុង​​​ភ្នំពេញ ​។

កុមារី​ ​អាយុ​2​ខួប​4ខែស្លាប់​​បាត់​បង់​ជីវិត​ដោយសារ​ទ្វា​រ​​ដែក​រលំ​សង្កត់​

Posted: 16 Nov 2012 06:15 PM PST

កុមារី​ ​អាយុ​2​ខួប​4ខែស្លាប់​​បាត់​បង់​ជីវិត​ដោយសារ​ទ្វា​រ​​ដែក​រលំ​សង្កត់​
ខេត្ត​កំពត ៖កុមារី​ម្នាក់​បាន​រងគ្រោះ​ដោយសារ​ទ្វារ​ដែក​រលំ​សង្កត់​​ផុង​លលាដ៍​ក្បាល​​ និង​បាន​​ស្លាប់​​បាត់​បង់​ជីវិត​ពេល​​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​។ ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ដ៏​ចៃ​ដន្យ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​​នាទី​​ល្ងាច​​ថ្ងៃ​ទី​១៥ វិច្ឆិកា ​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិត​​ក្នុង​​​​ភូមិ​ទ្វី​ខាង​​ជើង​​​ សង្កាត់​អណ្តូង​ខ្មែរ ​ក្រុង​​កំពត ​។

តូយ៉ូតា​​​តាកូម៉ា​​​បើក​វ៉ា​​បុក​ជាមួយ​​​ម៉ូតូ​​​​មួយ​គ្រឿង​​​រង​របួស​ធ្ងន់​​​ធ្ងរ​ម្នាក់​

Posted: 16 Nov 2012 06:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​​​ម៉ាក​តូយ៉ូតា​​​តាកូម៉ា​ពណ៌​ទឹក​ប្រាក់​​​មួយ​គ្រឿង​​​បានបើក​បោះ​ពួយ​​​វ៉ា​រថយន្ត​មួយ​គ្រឿង​​​​​ទៀត​ដែល​ជិះ​​​ស្រប​គ្នា​​​ក៏​ទៅ​បុក​ម៉ូតូ​​​ម៉ាក​ឌ្រីម​​​សេ​១២៥ ​​​សេ៊រី​២០១០​មួយ​គ្រឿង​​​​ដែល​ធ្វើ​​ដំណើរ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​​​បណ្តាលឱ្យ​​​អ្នកបើក​ម៉ូតូម្នាក់​បាន​​រង​របួស​​ធ្ងន់​​​ធ្ងរ​ត្រូវ​បាន​​​បញ្ជូន​​​ទៅកាន់​មន្ទីរ​ពេទ្យ​​កាល​់​ម៉ែត​ កាល​ពី​វេលាម៉ោង​​​៧និង​​៣០​​នាទី​​​​​យប់​ថ្ងៃទី​​១៥ វិច្ឆិកា​ ​នៅតាម​ផ្លូវ​​​ជាតិ​លេខ​៥ ក្នុងភូមិ​​មិត្ត​ភាព​ សង្កាត់​ឫស្សីកែវ​ ​ខណ្ឌ​ឫស្សីកែវ​ ។

យុវ​ជន​ខ្មែរ​អាច​បង្កើត​ស្នា​ដៃ​វិទ្យា​សាស្ត្រ​កំពុង​ស្វែង​រក​​ការ​គាំ​ទ្រ​ពី​រដ្ឋា​ភិបាល

Posted: 16 Nov 2012 05:45 PM PST

រាជធានីភ្នំពេញ ៖ ​​​​យុវ​ជន​ម៉ៃ​ ឃុន​ឧត្តម​វិសា​​ អាយុ​១៩​ឆ្នាំ ជា​និស្សិត​ផ្នែក​វិស្វ​កម្ម​អេឡិច​ត្រូ​និក​នៃ​វិទ្យាស្ថាន​NTTI បាន​​បង្កើត​​ស្នា​ដៃ​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ស្រទាប់​យុវ​ជន​ខ្មែរ គឺ​ម៉ូតូ​ច្នៃ​ពី​សម្ភារ​ផ្សេងៗ​ រហូត​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទ​ន​ៈ ។ ការ​យក​សម្ភារ​ចាស់​ៗ​មក​ច្នៃ​រហូត​បង្កើត​បាន​ជា​ម៉ូតូ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ ហើយ​នរណា​ក៏​អាច​ធ្វើ​បាននោះ​​ទេ ​តែ​វា​​ទាម​ទារ​ឱ្យ​មាន​ការ​ព្យា​យាម​ និង​អត់​ធ្មត់​ខ្លាំង​ណាស់ ។

ឃាត់​រថយន្ត​ដឹក​ទំនិញ​និង​ប្រេង​ដែល​ធ្វើ​ចរាចរណ៍​ល្មើស​នឹង​បម្រាម​សាលា​រាជ​ធានី​

Posted: 16 Nov 2012 05:30 PM PST

ឃាត់​រថយន្ត​ដឹក​ទំនិញ​និង​ប្រេង​ដែល​ធ្វើ​ចរាចរណ៍​ល្មើស​នឹង​បម្រាម​សាលា​រាជ​ធានី​
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចំនួន​២៧​គ្រឿង​ ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ចុះ​ស្ទាក់​ឃាត់​និង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ ដោយ​សារ​តែ​រថយន្ត​ទាំង​នោះ​នៅ​តែ​បន្ត​ធ្វើ​ចរា​ចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្នុង​ម៉ោង​ហាម​ឃាត់​បង្ក​អោយ​កក​ស្ទះ​ចរាចរណ៍​ ។ ការ​ចុះ​ឃាត់​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥​ វិច្ឆិកា នៅ​តាម​ផ្លូវ​លេខ​២៧១​ មុខ​វិទ្យា​ល័យ​ជា​ ស៊ីម ​សាមគ្គី​

បើក​រថយន្ត​​​ដូច​ហោះ​​ដល់​ផ្លូ​វ​កោង​​បត់​មិន​ទាន់​​ធ្លាក់​ចូល​​ស្ទឹង​​​

Posted: 16 Nov 2012 05:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​ខេត្ត​​បាត់​ដំបង​ ៖ យុវជន​ម្នាក់​​​​បាន​បើក​​រថយ​ន្ត​កាម​រី​សេ៊រី​កញ្ចាស់​មួយ​គ្រឿង​លឿនដូច​ហោះ​​ លុះ​ដល់​ចំណុច​​ផ្លូវ​​កោង​​កាច់​ចង្កូត​​មិន​​ទាន់​​បាន​ជ្រុល​ធ្លាក់ទៅ​​ក្នុ​ងស្ទឹង​ កាល​ពី​វេលា​ម៉ោង​៤និ​ង​​៣០​នាទី​រសៀល​ថ្ងៃទី១៥​ វិច្ឆិកា​ នៅចំណុ​​ភ​ូមិ​កន្ទូត​ សង្កាត់​ក្ដុល​ដូន​ទាវ​​​ ក្រុង​បាត់​ដំបង​ ​តែ​សំណាង​ល្អ​បាន​​​គុម្ព​ត្រែង​ជួយ​ទប់​មិន​ឱ្យ​ធ្លាក់​ដល់​ទឹក​ ​​អ្នក​​បើក​បរ​​គ្រាន់​តែ​របួស​តិចតួច ។មនុស្ស​ជា​ច្រើន​បាន​

ស្រវឹង​បើកម៉ូតូ​ទៅ​បុក​រថយន្ត​បត់​ឆ្លង​ថ្នល់​របួស​ធ្ងន់​

Posted: 16 Nov 2012 05:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ខណៈ​​​ស្រវឹង​​ស្រា​​បើក​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​ទៅ​​បុក​រថយន្ត​កូ​រ៉េ​​ពណ៌​ខៀវ១​​គ្រឿ​ ​កំពុង​បត់​ឆ្លង​ថ្នល់​ចំពី​មុខ​ពេញ​ទំហឹង​ កាលពី​វេលា​ម៉ោង​​៩​និង​៥៥​នាទី​យប់​ថ្ងៃទី​១៥ ​វិច្ឆិកា ​តាម​បណ្តោយ​ផ្លូវ​​ភ្នំពេញ​-ហាណូយ​​​ ស្ថិត​ក្នុង​ភូ​មិ​បា​យ៉ាប ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ទល់​មុខ​គោល​ដៅ​២៤​ម៉ោង​​ប៉ូលិស​​

រថយន្ត​ស៊ីអវី​បុក​ជាមួយ​ហាយ​ឡែន​ឌ័រ​ខ្ចាត់​ទៅ​បុក​របាំង​ដែក​បាក់​8ផ្ទាំង​

Posted: 16 Nov 2012 04:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​​បុរស​ស្រវឹង​ស្រា​ជោក ម្នាក់​បាន​បើករថ​យន្ត​ស៊ីអវី​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​យ៉ាង​លឿន​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​​រថ​យន្ត​ហាយ​ឡែន​ឌ័រ​ ពណ៌​ស្ករ​​​ ដែល​បើក​ស្រប​ទិស​គ្នា​​​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថ​យន្ត​ហាយ​ឡែន​ឌ័រ​​ខ្ទាត​​ទៅ​បុក​របាំង​ដែក​​ចែក​​ផ្លូវ​បាក់​អស់​៨​ផ្ទាំង​ ​។ ​បន្ទាប់​មក​អ្នក​បើក​បរ​រថ​យន្ត​​ស៊ីអវី​​​​ព្យា​យាម​បើក​រត់​ តែ​ត្រូវ​លោក​ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​

រថយន្ត​តាកូម៉ា​បើក​ជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​រង​របួស​ធ្ងន់​

Posted: 16 Nov 2012 04:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​ជិ​ះ​ម៉ូតូ​ត្រូវ​រថយន្ត​តាកូម៉ា​បើក​វ៉ា​រថយន្ត​មួួ​យ​គ្រឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពី​មុខ​ពេញ​ទំហឹង នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្រុម​១៦ ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ កាល​ពី​វេលាម៉ោង​៨និង​៥នាទី​យប់​ថ្ងៃទី​១៥ វិច្ឆិកា ។

រថយន្ត​បែន​​ទម្លាក់​​ខ្សាច់​​រួច​អត់​ចុច​​បែន​ចុះ​បើក​ទាក់​ខ្សែកាប​​ធ្លាក់​កាត់​ទទឹង​ផ្លូវ​

Posted: 16 Nov 2012 04:15 PM PST

រថយន្ត​បែន​​ទម្លាក់​​ខ្សាច់​​រួច​អត់​ចុច​​បែន​ចុះ​បើក​ទាក់​ខ្សែកាប​​ធ្លាក់​កាត់​ទទឹង​ផ្លូវ​
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ទឹក​ខ្សាច់​​​មួយ​គ្រឿង​​បាន​ដឹក​ខ្សាច់​​យក​ទៅ​ទម្លាក់​នៅ​​រ៉ា​រថភ្លើង​​​​រួច​អត់​ចុច​​បែន​ចុះ​ក្រោម​​វិញ​​ក៏​បើក​ទៅ​​ទាក់​ខ្សែ​​​កាប​អុបទិក​ដាច់​មួយ​សំណុំ​​ធ្លាក់​​កាត់​​ទទឹង​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​​​១០​និង​៤០​នាទី​​​យប់​ថ្ងៃទី​​១៥ វិច្ឆិកា នៅមុខ​សណ្ឋាគារ​​​ហូលីដេ​វីឡា តាមមហា​វិថី​ព្រះមុន​ី​វង្ស​ ក្នុង​សង្កាត់​​​មនោរម្យ​​ ខណ្ឌ​៧មករា ។

បុរស​ម្នាក់​​ស្រវឹង​​​ជិះ​ម៉ូតូ​​បុក​បង្គោល​​​ភ្លើង​​បែកមុខ​បែក​មាត់​​សន្លប់​​ឈឹង​

Posted: 16 Nov 2012 04:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​​ស្រវឹង​​ស្រា​ជិះ​ម៉ូតូ​​​​ទៅ​បុក​បង្គោល​​ដង​គោម​​​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​ដួល​​បែក​មុខ​បែកមាត់​​​ហូរ​ឈាម​កក្លាក់ តែ​មិន​ព្រម​​ឡើង​រថយន្ត​​សង្គ្រោះ​​ទៅ​ព្យាបាល​ទេ​សុខ​ចិត្ត​​ឈរ​ជូត​ឈាម​​ដោយ​ខ្លួន​ឯង​​​​បន្តិច​​ក្រោយ​មក​​ឡើង​ជិះម៉ូតូ​​ត្រឡប់​​ទៅ​ផ្ទះវិញ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពីវេលាម៉ោង​​​១១​និង​២៥​នាទី​​​យប់​ថ្ងៃ​ទី​​​១៥ វិច្ឆិកា ​នៅចំណុច​​មុខ​ហាង​​លក់​គ្រឿង​ម៉ាស៊ីន​រថយន្ត​​​តុង ទេព​ផន​ តាម​ផ្លូវ​​ទេព​ផន​ ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ ។

កូន​ស្រី​មាន​ផ្ទៃ​ពោះ​ជាង​២​ខែ​​មក​ប្តឹង​​សមត្ថកិច្ច​​ថា​គេ​ចាប់​រំលោភ

Posted: 16 Nov 2012 02:30 AM PST

ខេត្ត​កំពង់​ចាម​​ ៖ យុវ​ជន​ម្នាក់​ត្រូវ​បាន​គេស្គាល់​អត្ត​សញ្ញា​ណ​ក្នុង​វ័យ​២៧​ឆ្នាំ​​ រស់​នៅ​ឃុំ​ស្វាយ​​ខ្សាច់​ភ្នំ ត្រូវ​បាន​​រង​ការចោទ​ប្រ​កាន់​ថា បាន​ចាប់​រំលោភ​សេព​សន្ថ​វៈ​កូន​ស្រី​ក្រ​មុំ​របស់​អ្នក​ភូមិ​ផង​របង​​ជា​មួយ​អាយុ​១៦​ឆ្នាំ​ បាន​រហូត​ដល់​ទៅ​៣​ដង ព្រម​ទាំង​មាន​ផ្ទៃ​ពោះ​​៩​សប្តាហ៍​ផង​ដែរ ។

លើក​កម្ពស់​​អភិ​បាល​​កិច្ច​ល្អ​នៅ​មូល​ដ្ឋាន​​គ្មាន​អំពើ​​ពុក​រលួយ​

Posted: 16 Nov 2012 02:29 AM PST

ពិធី​លើក​កម្ពស់​​អភិ​បាល​កិច្ច​​នៅ​មូល​ដ្ឋាន​
ខេត្ត​ស្វាយរៀង​ ៖ កាល​ពី​​ថ្ងៃទី​​១៥ វិច្ឆិកា ២០១២ ​វេលា​ម៉ោង​៨​ព្រឹក​ដល់​វេលាម៉ោង​១២​ថ្ងៃ​ត្រង់​នៅ​សាលា​ក្រុង​បាវិត ​បាន​រៀបចំ​វេទិកា​ប្រជា​ពល​រដ្ឋ​​ប្រចាំ​​ឆ្នាំ​២០១២ ​របស់​ការិយា​ល័យ​​ច្រក​ចេញ-​ចូល​តែមួយ និង​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​នៃរដ្ឋ​បាល​​ក្រុង​បាវិត ក្រោម​ប្រធាន​​បទ​លើក​កម្ពស់​អភិ​បាល​​កិច្ចល្អ​នៅ​មូល​ដ្ឋាន និង​គ្មាន​អំពើ​​ពុក​រលួយ។ ពិធី​នេះមាន​ការ​​អញ្ជើញ​​ចូលរួម​ពី​​លោក​យិន ​ចន្ធី អភិ​បាល​​រង​ក្រុង​បាវ​ិត ​​លោក​សរ​ វៃ ​នាយក​អង្គ​ការ​សហ​

នគរ​បាល​ខេត្តព្រះសីហនុ ប្រើប្រាស់​កម្លាំង​រក្សា​សន្តិសុខ​​​ទូទៅ​​រក្សា​​សុវត្ថិភាព​​នៃកិច្ច​ប្រជុំកំពូល

Posted: 16 Nov 2012 02:19 AM PST

នគរ​បាល​ខេត្តព្រះសីហនុ ប្រើប្រាស់​កម្លាំង​រក្សា​សន្តិសុខ​​​ទូទៅ​​រក្សា​​សុវត្ថិភាព​​នៃកិច្ច​ប្រជុំកំពូល
ខេត្តព្រះសីហនុ​ ៖ លោកឧត្តម​សេនីយ៍​ត្រីតាក វណ្ណ​ថា ស្នង​ការ​នគរ​បាល​​ខេត្តបាន​មាន​​​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​ក្នុង​ពេល​ដែល​​កម្ពុជា​​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៃកិច្ច​ប្រជុំ​​កំពូល​អាស៊ាន ​កិច្ច​ការ​​ពារ​សន្តិសុខ​​​ និងរក្សា​សណ្តាប់ធ្នាប់​ទូទៅ ​ត្រូវ​បាន​ពង្រឹង​គ្រប់ទីកន្លែងមិនថាតែ​នៅរាជធានីភ្នំពេញនោះទេ ​​។

អាជ្ញា​ធរ​ខេត្ត​កំពង់ស្ពឺ​​ជាង​១០០​នាក់ ត្រៀម​កម្លាំង​ការពារ​កិច្ចប្រជុំ​​​អាស៊ាន

Posted: 16 Nov 2012 02:15 AM PST

អាជ្ញា​ធរ​ខេត្ត​កំពង់ស្ពឺ​​ជាង​១០០​នាក់ ត្រៀម​កម្លាំង​ការពារ​កិច្ចប្រជុំ​​​អាស៊ាន
ខេត្ត​កំពង់ស្ពឺ​ ៖ ស្ថិត​ក្នុង​ទិសដៅ​​ការពារ​សភាព​ការណ៍​លើ​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី២១ ​ដែលប្រព្រឹត្ត​​ទៅ​នៅទីក្រុង​ភ្នំពេញ​​​ក្នុង​ឆ្នាំ​២០១២ នេះ ​​កង​រាជអាវុធហត្ថ​​នៅ​បញ្ជា​ការ​​ដ្ឋាន​កង​រាជអាវុធហត្ថ​​ខេត្ត លោកឧត្តម​​សេនីយ៍​ត្រីម៉ែន ស៊ីប មេ​បញ្ជា​ការ​បានត្រៀម​​កម្លាំង​​​​កង​រាជ​អាវុធហត្ថ​​ចំនួន​ជាង​១០០​នាក់ ប្រដាប់​ដោយឧបករណ៍​​យោធា​​​គ្រប់ដៃ​​​ សម្ភារ ​មធ្យោបាយ ​​ត្រៀម​​​ខ្លួនជានិច្ច ​​ដើម្បី​កិច្ច​

លោករស់ ​វណ្ណា ចៅ​សង្កាត់​ត្រពាំង​​​ក្រសាំង​ធ្លាក់​ខ្លួន​ឈឺ​ដេក​នៅនឹង​កន្ទេល

Posted: 16 Nov 2012 02:12 AM PST

លោករស់ ​វណ្ណា ចៅ​សង្កាត់​ត្រពាំង​​​ក្រសាំង​ធ្លាក់​ខ្លួន​ឈឺ​ដេក​នៅនឹង​កន្ទេល
រាជធានីភ្នំពេញ​ ៖ លោក​រស់ វណ្ណា ​ចៅសង្កាត់​​ត្រពាំង​ក្រសាំង​​ ខណ្ឌពោធិ៍​​សែនជ័យ​​ បានធ្លាក់​ខ្លួនឈឺ​​ជាទម្ងន់​​​ដេកនៅ​នឹង​កន្ទេល​​​ក្រោក​លែង​រួច ដែលតាម​ក្រុមគ្រួសារ​របស់លោកបាន​​ឱ្យ​ដឹង​​ថា ​លោក​ចៅសង្កាត់​រូបនោះ មានជំងឺ​ថ្លើម​​​ និង​ទាចទឹក​ធ្ងន់ធ្ងរ​ ហើយ​លោក​បាន​​​ខកខាន​​​មិន​បាន​​ធ្វើការរយៈពេល​១​ខែកន្លងមក​​ហើយ​ ព្រោះ​តែស្ថាន​ភាព​​ជំងឺ​មិន​បាន​​ស្រាកស្រាន្តបន្តិចបន្តួច​ទាល់​តែ

លោក​ប្រ​ធានា​ធិបតី​សហរដ្ឋ​អា​មេរិក Barack Obama នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ដើម​សប្តាហ៍​ក្រោយ​

Posted: 16 Nov 2012 01:57 AM PST

រាជ​ធានីភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រ​កាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​លោក​ប្រ​ធា​នា​ធិបតី​សហរដ្ឋ​អា​មេរិក​ Barack Obama នឹង​​មក​ដល់​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ​២០១២ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​មេ​ដឹក​នាំ​អា​មេរិក​អា​ស៊ាន ​កិច្ច​ប្រ​ជុំ​​កំពូល​អា​ស៊ី​ខាង​កើត​ និង​​កិច្ច​ប្រ​ជុំ​ទាក់​ទង​​ដទៃ​ទៀត ។ លោក​ស្រី ​Hillary Rodham Clinton រដ្ឋ​មន្ត្រី​​ក្រ​សួង​​ការ​បរទេស​​សហរដ្ឋ​អាមេរិក​នឹង​អម​ដំណើរ​លោក​ប្រ​ធានា​ធិបតី។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!