Koh Santipheap Daily

Koh Santipheap Daily


អីុរ៉ាក់​​​​លុប​ចោល​​​កុង​ត្រា​​​លក់​អាវុធជាមួយរុស្ស៊ី

Posted: 11 Nov 2012 12:01 AM PST

រដ្ឋមន្ត្រី​​​ការ​ពារ​ប្រទេស​​អីុរ៉ាក់​
ប្រទេស​​អីុរ៉ាក់​​​ប្រកាស​​កាល​ពី​​​ថ្ងៃទី​​១០ វិច្ឆិកា ​ពី​ការលុប​ចោល​​​​កុង​ត្រា​​​គ្រឿង​សព្វាវុធ​​មួយ​មាន​ទឹក​ប្រាក់​​​​ដល់​ទៅ​​​​៤,២​ពាន់​លាន​ដុល្លារ​​​​ដែល​ចុះ​ហត្ថ​លេខា​​ជាមួយ​រុស្ស៊ី​​​​ដោយ​លើក​ឡើង​​ពី​រឿង​​​ពុក​រលួយ​​ដែល​ត្រូវ​​​​បដិសេធ​​ភ្លាម​ៗ​ ។លោក​​អាលី​ អាល់​​មូសា​ហ្វី អ្នក​នាំ​ពាក្យ​​របស់​នាយករដ្ឋ​មន្ត្រី​​អីុរ៉ាក់​​លោក​នូរី អាល់​ម៉ាល​ី​គី​ គូស​បញ្ជាក់​ថា ​សេចក្តី​​​ត្រូវ​ការ​​អាវុធ​​​​របស់​យើង​​​នៅ​តែមាន​​​ជានិច្ច​ដូច្នេះ​

ឌែល​​ប៉ូ​ត្រូ​​បំ​បាក់​​ហ្វេដឺរ័រ​​​ឈាន​ចូល​​ដល់​​វគ្គ​ពាក់​​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ព្រឹត្តិ​​ការ​ណ៍​វាយ​​កូន​​​បាល់ ATP ​World T​our Finals នៅ​​អង់​​គ្លេស​

Posted: 10 Nov 2012 11:53 PM PST

កីឡាករ​អា​ហ្សង់​ទីន​ឌែល ប៉ូ​ត
កីឡា​ករ​អា​ហ្សង់​​ទីន​ចូ​អាន​​ម៉ា​​ទីន ឌែល​​ប៉ូ​ត្រូ​​បង្ហាញ​​ឱ្យ​ឃើញ​​នូវ​​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​​បាន​យក​ឈ្នះ​កីឡាករ​ស្វ៊ីស​រ៉ូជើ ហ្វេដឺរ័រ​ក្នុង​ព្រឹត្តិ​ការ​ណ៍​ដំ​ណាច់​ឆ្នាំ ATP World Tour Finalsឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ក្តី​រីក​រាយ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ឡុងដ៍ ប្រ​ទេស​អង់​គ្លេសថ្ងៃ​សៅ​រ៍​ ទី​​១០ វិច្ឆិកា ។​

សមាគម​នារី​ខណ្ឌ​ឫស្សី​​កែវ និង​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​​នាំ​អំណោយ​​ចែក​គ្រួសារ​​រងគ្រោះ​

Posted: 10 Nov 2012 11:50 PM PST

កាក​បាទ​ក្រហម​យក​អំណោយ​ចែក​ជូន​​ដល់​គ្រួសារ​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​អំណោយ​របស់​គណ​បក្ស​ប្រជាជន​​កម្ពុជា​ខណ្ឌ​ឫស្សី​​កែវ ត្រូវ​​បាន​លោក​ស្រី​អ៊ួង ​សុផល្លា ប្រធាន​សមា​គម​​នារី​កម្ពុជា ដើម្បី​​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​​​ខណ្ឌ​ឫស្សី​កែវ នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​១​គ្រួសារ​រស់​នៅ​សង្កាត់​ព្រែក​តា​សេក កាល​ពី​​រសៀល​ថ្ងៃទី​៩ ​វិច្ឆិកា ​២០១២ ​បន្ទាប់​ពី​រងគ្រោះ​ដោយ​​សារ​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន ។

ប្រទេស​ថៃ​និង​កូរ៉េ​ខាង​ត្បូង​ព្រម​ព្រៀង​បង្កើន​ពាណិជ្ជ​កម្ម​ទ្វេ​ដង​រហូត​ដល់​៣០​ពាន់​លាន​ដុល្លារ​

Posted: 10 Nov 2012 11:45 PM PST


​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ស្រីយីង​​ឡាក់​​ស៊ី​ណា​វ៉ាត់​មាន​​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១០ វិច្ឆិកា​ថា ប្រទេស​ថៃ​និង​កូរ៉េ​ខាង​ត្បូង​បាន​ព្រម​ព្រៀង​បង្កើន​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ប្រចាំ​ឆ្នាំ​ទ្វេ​ដង​រហូត​ដល់​៣០​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ខាង​ម​ុខ​ ។ នៅក្នុង​​ជំនួប​ជា​មួយ​លោក​ប្រធា​នា​ធិប​តី​កូរ៉េ​ខាង​ត្បូង​លោក​លី ម្យុង​បាក់ កាល​​ពី​ថ្ងៃ​សៅរ​៍​កន្លង​ទៅ លោក​ស្រី​យីង​ឡាក់​មាន​ប្រសាសន៍​ថា ភាគី​

មន្ទីរ​កសិ​កម្ម​ខេត្ត​​បើក​យុទ្ធនា​ការ​​ចុះ​កំចាត់​ខ្យង​ក្រហម​​បំផ្លាញស្រូវ​ប្រជាពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​អន្ទរ

Posted: 10 Nov 2012 11:24 PM PST

ការ​បើក​​​យុទ្ធ​នា​​​ចុះ​កំចាត់​ខ្យង​ក្រហម​
ខេត្តព្រៃវែង ៖ ​កាល​ពី​​ព្រឹកថ្ងៃទី​​១០ វិច្ឆិកា ២០១២ ​មន្ទីរ​កសិ​កម្ម​ខេត្ត​ ​បាន​​បើក​យុទ្ធនា​ការ​ចុះជួយ​កំចាត់​​ខ្យង​​មាស (​ហៅខ្យង​ក្រហម) ​ដែល​ស៊ី​បំផ្លាញ​​ស្រូវរបស់​ប្រជាពលរដ្ឋ​​អស់​ជា​ច្រើន​ហិកតា ​នៅឃុំ​ពពឹស ស្រុក​ស្វាយ​អន្ទរ ។ ​​ក្នុង​យុទ្ធនា​ការ​នេះ​ដែរ​ក៏​មាន​ការ​ចូល​រួម​​ពី​សំណាក់​អាជ្ញា​ធរ​​ដែន​ដី លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស និង​​ប្រជា​ពលរដ្ឋ​​សរុប​ប្រមាណ​ជាង​​២០០​នាក់​ផងដែរ ។

ភូមា​៖ ឆេះ​​ស៊ីទែន​ប្រេង​សាំង​ធ្លាក់ពី​រថភ្លើង​ស្លាប់​25នាក់​

Posted: 10 Nov 2012 11:22 PM PST

ទូរទស្សន៍​រដ្ឋ​ភូមា ​រាយការណ៍​ថា ​អ្នក​ភូមិ​យ៉ាង​តិច​២៥​នាក់​ស្លាប់​ហើយ​៦២​នាក់​ទៀត​ត្រូវ​របួស​​ក្នុង​គ្រោះ​អគ្គិ​ភ័យ​​មួយ​ដែល​កើតឡើង​ដោយសារ​ការក្រឡាប់​ធ្លាក់​​ស៊ីទែន​ដឹក​សាំង​ពី​លើ​ទូរ​ថភ្លើង​២​​​នៅ​បាន​​បាលូ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ​កន្លង​មក​នេះ​ក្នុង​តំបន់​សាហ្គា​អីុញ​ភាគ​ពាយ័ព្យ​ភូមា ​។​គ្រោះ​ថ្នាក់​នេះកើត​មាន​នា​វេលា​ម៉ោង​ប្រមាណ​ជា​៩​ន​ិង​៥០​នាទី​ព្រឹក​ម៉ោងក្នុងស្រុក​ ហើយ​អគ្គិ​ភ័យ​​​កើត​

វ្ល៉ា​​ឌី​​មៀ ឃ្លីតស្កូ​​រក្សា​បាន​​ខ្សែ​ក្រ​វាត់​ទម្ងន់​ធ្ងន់​​ពិភព​លោក​​របស់ខ្លួន​

Posted: 10 Nov 2012 11:08 PM PST

ការ​ប្រ​កួត​រវាង​វ្ល៉ា​ឌី​មៀ​និង​​វ៉ាច
កីឡា​ករ​​អ៊ុយ​​ក្រែន​​វ្ល៉ា​ឌី​​មៀ ឃ្លីតស្កូ​រក្សា​​បាន​ខ្សែ​ក្រវាត់​​ទម្ងន់​ធ្ងន់​​ពិភព​​លោកស្ថា​ប័ន WBA,​IBFនិង WBOរបស់​ខ្លួន​ជា​ដដែល​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ប៉ូ​ឡូញ ម៉ា​រី​អឺស​​ វ៉ាច​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆ័ន្ទ កាល​ពី​រាត្រី​ថ្ងៃ​សៅ​រ៍​ទី​ ១០​វិច្ឆិកា​ នៅ​​ប្រ​ទេស​អា​ល្លឺ​ម៉ង់ ។ ​មាន​កម្ពស់​​​ដល់​ទៅ​២,០២​ម៉ែត្រ​​​ វ៉ាច​គឺ​ជា​គូ​ប្រ​កួតខ្ពស់​បំ​ផុត​ដែល​វ្ល៉ា​ឌីមៀ​ទើប​ជួប​ប្រ​ទះ​លើក​ដំ​បូង​ក្នុង​អា​ជីព​ប្រ​ដាល់​១៦​ឆ្នាំ​របស់​គេ ប៉ុន្តែ​ឆ្លង​

ការ​ប្រកួត​វិល​ជុំ​​សន្សំ​ពិន្ទុ​​​ក្នុងពូល​B ឆ្ពោះ​​​ទៅ​​​ដណ្តើម​ខ្សែ​ក្រវាត់​​​​​​​អាជ្ញា​​ធរ​​ជាតិ​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​ញៀន​​​​​ប្រព្រឹត្ត​​​​​​ទៅ​ដោយ​ភាព​​​​ចម្រូង​​ចម្រាស

Posted: 10 Nov 2012 11:07 PM PST

សកម្ម​ភាព​ប្រដាល់​នៅ​សង្វៀន​
រាជ​ធានី​ភ្នំពេញ​​ ៖​ ​​ការ​ប្រកួត​​​​​ជម្រុះ​​​​ក្នុង​ពូល​ B ​ដើម្បី​​​​ស្វែង​​​​រក​អ្នក​​​​ខ្លាំង​​​​​​ទៅ​វាយ​ដណ្តើម​​​​ខ្សែ​ក្រវាត់​​​អាជ្ញា​ធរ​​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​​​គ្រឿង​ញៀន​​​​ឆ្នាំ​​២០១៣​ ក្រោម​ការ​​ឧបត្ថម្ភ​​ពី​​ក្រុម​ហ៊ុន​​​​​​ស្រា​ពពែ​មាស​​​​ បាន​ចាប់​ផ្តើម​​​​​ដំណើរ​ការ​​​​តាម​ការ​គ្រោង​ទុក​​​​​បើ​ទោះ​​​ជា​​​​មាន​ការ​ផ្លាស់​ប្តូ​រ​​​សមាស​​ភាព​កីឡា​​​ករ​​ម្នាក់​ក៏​ដោយ ។​ ​​អ្នក​ប្រដាល់​​​​ក្នុង​ប្រភេទ​ទម្ងន់​​​​​៦០​គីឡូ​ក្រាម​​​​​ចំនួន​​៣​​​គូ​​​បាន​អង្រួន​​​​សង្វៀន​​​​បាយ័ន​​​​​បឹង​ស្នោ​​ កាល​ពី​រាត្រី​​​​ថ្ងៃ​សៅ​រ៍​​​ ទី​​១០ ​​វិច្ឆិ​កា​ ​យ៉ាង​កក្រើក​​​​ ព្រោះ​ចាប់​​ពីគូ​​ទី​​

ហ៊ីណូ​ដឹក​កុងតឺន័រ​​ម្ចាស់​​ងងុយ​ដេក​​រេចង្កូត​ទៅ​បុក​ដើម​អាកាស្យា​​ក្រឡាប់​ភីង​

Posted: 10 Nov 2012 11:03 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្តព្រះសីហនុ ៖ រថយន្ត​ធុន​ធំ​សណ្តោង​កន្ទុយ​​ដឹក​កុងតឺន័រ​មួយ​គ្រឿង​ទំនង​អ្នក​បើក​បរ​​ងងុយ​ដេក​បាន​រេចង្កូត​ទៅ​បុក​ដើម​អាកាស្យា​២​ដើម​ ក្រឡាប់​បះ​ជើង​ បណ្តាល​ឱ្យ​​អ្នក​បើក​​បរ​រង​​របួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​​ពីវេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​១១ វិច្ឆិកា ​២០១២ ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​១៨២-១៨៣ ​ស្ថិត​ក្នុងភូមិ​សំរ៉ុង​ ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ។

កូន​ប្រុស​​លោក​ឧត្តម​សេនីយ៍​​ម្នាក់​ចូល​ដេញ​វាយ​សិស្ស​ផ្អើល​ពេញ​សាលា​ក្រុង​បាត់​ដំបង​

Posted: 10 Nov 2012 11:02 PM PST

ខេត្ត​បាត់ដំបង​ ៖ ​កូន​ប្រុស​ដ៏​មហិមា​របស់​លោក​ឧត្តមសេនីយ៍​​យោធា​​ម្នាក់​ដែល​​​មាន​​កាំភ្លើង​​ខ្លី​សៀត​ចង្កេះ​ផង បាន​ចូល​ដេញវាយ​យុវ​សិស្ស​ផ្អើ​ល​ពេញ​វិទ្យា​ល័យ​​​ព្រះ​មុនីវង្ស ​ក្នុងក្រុង​បាត់ដំបង កាល​ពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា ហើយ​​ត្រូវ​លោក​នាយក​សាលា​ឃាត់​ខ្លួន​​​​ប្រគល់​​ទៅ​ឱ្យ​​កង​រាជ​អាវុធហត្ថ​​ក្រុង​ ប៉ុន្តែ​​អាវុធ​ហត្ថ​អះអាងថា ​យុវ​ជន​នោះ​គ្មាន​​កាំភ្លើង​​ខ្លីអីទេ ។

រថយន្ត CELICA បុក​​ម៉ូតូ C125 ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ក្បាល​ធ្ងន់​​ម្នាក់​

Posted: 10 Nov 2012 10:58 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​សៀមរាប ៖ រថយន្ត​ម៉ាក CELICA (toyota) ពណ៌​ទឹក​ប្រាក់ ​១​គ្រឿង​​បាន​បើក​យ៉ាង​លឿន​បត់​ចូល​គ្មាន​មើល​ឆ្វេង​ស្តាំ​ជ្រុល​​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ​១២៥ ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​​ទៅ​នឹងថ្មខាង​ស្តាំ​​ដៃ​ខ្ទាត​ចម្ងាយ​ប្រហែល​​២​ម៉ែត្រ​​រង​របួស​​ក្បាល និង​ជើង​ធ្ងន់​ធ្ងរ​ដែល​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​​បាន​កើតឡើង​​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ទល់​មុខ​​ហាង​សាំង TELA ស្ថិត​​ក្នុង​​ភូមិ​កសិ​កម្ម សង្កាត់​​ស្រង៉ែ ក្រុង​

ដឹក​កូនស្រី​ចេញ​ពីធ្វើការ​ត្រូវរថយន្ត​កូរ៉េបុក​ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់

Posted: 10 Nov 2012 10:56 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរសចំណាស់​ជាឪពុក ត្រូវបាន​ដេកស្លាប់​ក្នុងថ្លុកឈាម​​ កូនស្រី​​រងរបួស​​​ធ្ងន់​​ ត្រូវ​រថយន្ត​​សាមុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​​​​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយដែលបង្កឡើង​ដោយ​​រថយន្តកូរ៉េ​​ ពណ៌ខៀវ ​ចំណុះ​២តោន​មួយគ្រឿង ​បុក​ម៉ូតូស្មាស់​ពណ៌​ខៀវមួយគ្រឿង ជិះ២នាក់ឪពុក​និងកូនស្រីចំពីក្រោយ​​​ពេញទំហឹង បណ្តាល​​ឱ្យ​​ហោះ​ខ្ទាតជាច្រើន​ម៉ែត្រ ហើយ

ស្ទាក់ចាប់​​នីស្សាន់​​ដឹក​ជ្រូក​មួយ​គ្រឿង​នាំ​ចូលពីថៃ​ខុសច្បាប់​

Posted: 10 Nov 2012 10:54 PM PST

រថយន្ត​ដឹក​ជ្រូក​ខុស​ច្បាប់​ដែល​សមត្ថ​កិច្ច​ឃាត់​បាន​
ក្រុងប៉ោយប៉ែត ៖ រថយន្ត​នីស្សាន់​​ដឹកជ្រូក​ក្រហម​១១​ក្បាល​មួយ​គ្រឿង​ត្រូវបាន​មន្ត្រីជំនាញ​ការិយា​ល័យ​បសុព្យា​បាល​​ខេត្ត​បន្ទាយ​មាន​ជ័យ ​ស្ទាក់​ចាប់​​​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥៩ ​ក្នុងភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត ​ក្រុង​ប៉ោយប៉ែត ​កាលពីវេលា​ម៉ោង​​៤​​ទៀប​ភ្លឺ​​ថ្ងៃទី​​១០ វិច្ឆិកា ​២០១២ ដោយ​​​ចោទថា លួច​នាំ​ចូល​​ពី​ប្រទេស​ថៃ​​តាម​ច្រក​របៀង​​ក្នុង​ស្រុក​ម៉ាឡៃ ​​ខុស​ច្បាប់ ។

ព្រះ​មហា​ក្សត្រ និង​​សម្តេច​ម៉ែ ​​កោត​សរសើរ​​ និង​ថ្លែង​​អំណរ​គុណ​ជ្រាល​ជ្រៅ​បំផុត​​ដល់​សម្តេច​​តេជោ ហ៊ុន សែន

Posted: 10 Nov 2012 08:14 PM PST

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​​​ព្រះ​​បរ​ម​នាថ នរោត្តម ​សីហមុនី ​ព្រះ​មហា​ក្សត្រ​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វរ​រាជ​មាតា នរោត្តម ​មុនិ​នាថ ​សីហនុ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​សម្តែង​​ព្រះ​ទ័យ​កោត​សរសើរ​​ និង​ថ្លែង​អំណរ​គុណជ្រាល​ជ្រៅ​បំផុត​​ជូន​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ ដែល​​បាន​ខិតខំ​អស់​​កម្លាំង​កាយ​ចិត្ត​​ក្នុង​ការ​ដង្ហែ​​​ព្រះ​​បរម​សព ព្រះ​មហា​វីរក្សត្រ​

ប៉ូលិស​ខេត្ត​ចុះ​បង្ក្រាប​អាចោរ​ជើង​១​ដល់​ស្រុក​កំរៀង​ តំបន់​ព្រំដែន ខណៈ​សមត្ថ​កិច្ច​​ស្រុក​នេះ​ដេក​លក់​

Posted: 10 Nov 2012 08:02 PM PST

ល្បែង​អាប៉ោង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​បាន​
ខេត្ត​បាត់ដំបង ៖ ​​ល្បែង​អាប៉ោង​​ និង​ខ្លា​ឃ្លោក​​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ចំ​កណ្តាល​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំរៀង ​ត្រូវបាន​លោក​ស្នងការ​​​បញ្ជាឱ្យ​​កម្លាំង​​កង​អន្តរាគមន៍​ពិសេស​ និង​កម្លាំង​ព្រហ្ម​​ទណ្ឌ​​ខេត្ត​ចុះ​​ទៅ​បង្ក្រាប​​ កាល​ពី​វេលា​ម៉ោង​​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ វិច្ឆិកា ២០១២ ខណៈ​សមត្ថ​កិច្ច​ស្រុក​ដែល​សំបូរ​​បទ​ល្មើស​​​ជាប់​ព្រំ​ដែន​​ថៃ​មួយ​នេះ​ដេក​លក់​មិន​ខ្វល់​ខ្វាយ ។

យុវជន​ម្នាក់​ជំពប់​ជើង​​ធ្លាក់ពីលើ​ផ្ទះ​ជាន់ទី៤​បែកក្បាល​ និង​គ្រាំគ្រាខ្លួន

Posted: 10 Nov 2012 07:43 PM PST

ជនរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះ
រាជធានីភ្នំពេញ​ ៖ យុវជនម្នាក់​ជំពប់​​ជើងធ្លាក់​​ពីលើ​ដំបូល​ផ្ទះជាន់ទី៤​​​បែក​ក្បាល និងគ្រាំ​ពេញខ្លួន បណ្តាល​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលាម៉ោង​៨ ​និង​៤០នាទីយប់​ថ្ងៃទី១០ ​​វិច្ឆិកា នៅភូមិ​ប៉ប្រកខាងជើង ​សង្កាត់កាកាប ​ខណ្ឌពោធិ៍​សែនជ័យ ។យុវជនរង​គ្រោះឈ្មោះ​ឈន បៀន ​អាយុ១​៨​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុកកំណើត​​នៅភូមិ​ព្រៃឈើ​ទាល ឃុំ​​កាភេម ​ស្រុកត្រាំកក់ ​ខេត្ត​តា​ កែវ ។ ​​

យុវជន​​ទីបេ​​​​ម្នាក់​ទៀត​​​ដុត​ខ្លួន​​នៅ​ចិន​

Posted: 10 Nov 2012 07:40 PM PST

យុវជន​ទីបេ​​ម្នាក់ដែល​ដុត​ខ្លួន​
ទីភ្នាក់​ងារ​​ព័ត៌​មាន​​​ចិន​ស៊ីន​ហួ​ ដែល​ដក​ស្រង់​​​សំដី​​របស់​បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​​​មូ​ល​ដ្ឋាន​​​រាយ​ការណ៍​​ថា យុវជន​​​ទី​បេ​ម្នាក់​​ទៀត​បាន​ដុត​ខ្លួន​​​​​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ​នៅ​មុខ​​វត្ត​មួយ​នា​ភាគ​​ពាយ័ព្យ​​ប្រទេស​ចិន​ ។យុវជន​ឈ្មោះ​​GONPO TSERING អាយុ​​​​១៨​ឆ្នាំ ជា​ជន​​​ជាតិ​ទី​បេ​​​ទី​១៧​ដែល​​បាន​ដុត​ខ្លួន​​​​ចាប់​តាំង​ពី​​​១សប្តាហ៍​កន្លងមកនេះ ខណៈ​​​ដែល​បក្សកុំ​មុយ​នីស្ក​​ចិន​កំពុង​​​ធ្វើសមាជ​​ជាតិ​លើក​ទី​​១៨​

ជន​​ប៉ា​ឡេ​ស្ទីន​4​​​នាក់​​ស្លាប់​​ដោយសារ​​រថ​ក្រោះ​​​អីុ​ស្រា​អែល​

Posted: 10 Nov 2012 07:40 PM PST

ពួក​អ្នក​របួស​​ប៉ា​ឡេ​ស្ទីន​​
យោង​​តាម​​ម៉ាស៊ីន​​ឃោស​នា​​ និង​សាក្សី​​ទាំង​ឡាយ​​​ថា​​​ជន​​ប៉ា​ឡេ​ស្ទីន​​​៤នាក់​​​បាន​ត្រូវ​​ស្លាប់​ ហើយ​​​២៦​នាក់​​​ទៀត​​ត្រូវ​របួស​ កាលពី​​យប់​​ថ្ងៃ​ទី​​១០ ​វិច្ឆិ​កា ​​​​​ដោយ​​សារ​ការ​បាញ់​​ប្រហារ​​​របស់​​​កង​​រថ​ក្រោះ​​អីុ​​ស្រា​អែល ​​​នៅ​ភាគ​​ខាង​កើត​​ជ្រោយ​ហ្គា​ហ្សា ។​​លោក​​​អា​ស្រាវ​ អាល់​​នឺ​​​​ដ្រា ​​អ្នក​នាំ​ពាក្យ​​​​​​ក្រសួង​​សុខា​ភិបាល​​របស់​ក្រុម​​ហា​ម៉ាស់​​ថ្លែង​​ទៅ​កាន់​​សា​រព័ត៌​មាន​​ថា​ អ្នក​​របួស​​១០​នាក់​​ស្ថិត​​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ។​

កឋិនទាន​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ដង្ហែ​​ទៅ​ប្រគេន​​ព្រះ​សង្ឃ​​កសាង​វត្ត​មរកត​តេជោ​ក្នុង​ខេត្ត​ព្រះវិហារ​

Posted: 10 Nov 2012 07:29 PM PST

​​ប្រារព្ធពិធី​កឋិនទាន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​បាន​ផ្តួច​ផ្តើម​​ធ្វើ​អង្គ​កឋិន​ទាន​មួយ​ដែល​មាន​គណៈ​​កម្ម​​ការ​រៀបចំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រាជ​ដ្ឋា​ភិបាល និង​អ្នក​ចូល​រួម​មាន​​មន្ត្រី​អ្នក​មុខ​អ្នក​ការ​មក​ពី​ស្ថាប័ន​ផ្សេងៗ មន្ត្រីថ្នាក់​ដឹក​នាំ​ខេត្ត​ និង​មន្ត្រី​រាជ​ការ​ផ្សេងៗ​ជា​ច្រើន​រូប​ទៀត ​បាន​មូល​មតិ​គ្នា​​ជា​ឯក​ច្ឆន្ទចូល​រួម​ធ្វើ​បុណ្យ​កឋិន​ទាន​ ដើម្បី​​ប្រមូល​

សិស្សានុសិស្ស​​អនុ​វិទ្យា​ល័យ​​ក្រចេះ​ក្រុង​ ឧបត្ថម្ភ​​សម្ភារ​គ្រឿង​ឧបភោគ​បរិភោគ​​ដល់​ក្រុម​យុវជន​

Posted: 10 Nov 2012 07:23 PM PST

គ្រឿង​ឧបភោគ​បរិភោគ​​​​ចែក​​ក្រុម​យុវជន​​
ខេត្ត​ក្រចេះ​ ៖ សម្ភារ​ប្រើ​ប្រាស់​ និង​គ្រឿង​ឧបភោគ​បរិភោគ​​មួយ​ចំនួន​ត្រូវ​បាន​លោក​​គ្រូអ្នក​​គ្រូ​ និង​​​សិស្សានុសិស្ស​​នៃ​អនុ​វិទ្យា​ល័យ​ក្រចេះ​​​ឧបត្ថម្ភ​​ប្រគល់​ជូន​ដល់ក្រុម​និស្សិតរបស់​​សម្តេច​តេជោ​ក្រុម​ទី​៤ និង​ក្រុម​ការ​ងារ​បច្ចេក​​ទេស​ក្នុង​ក្រុម​ទី​៧ ដែល​កំពុងតែ​​បំពេញ​​បេសក​កម្ម​​ការ​ងារ​ប្រវត្តិ​​សាស្ត្រ​​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ស្នួល ។

ការសុំ​លាលែង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​ប្រមុខ​CIA ដោយសារ​រឿង​ស្រី​

Posted: 10 Nov 2012 07:02 PM PST

ប្រមុខ​របស់​CIA​ដែ​ល​សុំ​លា​លែង
ការសុំ​លា​លែង​ចេញ​ពី​តំណែង​របស់​លោក​DAVID PETRAEUS ប្រមុខ​របស់​CIA មក​ពី​រឿង​អាស្រូវ​លួចមាន​ស្រី​បង្កើន​រឿង​កង្វល់​មួយ​ថែម​ទៀត ​សម្រាប់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ ពេល​លោក​ទើបជាប់​ឆ្នោត​ថ្មី ​ខណៈ​លោក​​កំពុង​តែ​ប្រឈម​មុខ​រួច​ហើយនឹង​បញ្ហា​សេដ្ឋ​កិច្ច​ជា​បន្ទាន់​ព្រម​ទាំង​​លោកត្រូវ​​ធ្វើការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​ច្រើន​រូប​នាពេល​ខាង​មុខ​នេះ ។

សាកសព​មនុស្ស​​​4នាក់​​​រក​ឃើញ​​​ក្រោយ​ការ​ធ្លាក់​យន្តហោះ​​អាល់​ហ្សេរី​1​គ្រឿង​​នៅបារាំង

Posted: 10 Nov 2012 07:02 PM PST

យន្តហោះ​​ឆេះពេល​ធ្លាក់​
ប្រភព​មួយ​រាយ​​ការណ៍​ថា ​សាកសព​មនុស្ស​​​៤នាក់​ត្រូវ​​​រក​ឃើញ​កាល​ពី​យប់​ថ្ងៃទី​​៩​ វិច្ឆិកា ​​ក្នុង​យន្តហោះ​​​​យោធា​​អាល់​ហ្សេរី​​មួយ​គ្រឿង​​​​ដែល​ដឹក​មនុស្ស​​​៦​នាក់​​​​ហើយ​ដែល​ធ្លាក់​កាល​ពី​​​រសៀល​​​​ថ្ងៃនោះ​​ក្នុង​ខេត្ត​​​ឡូហ្សែរភាគ​ខាង​ត្បូង​បារាំង ។​ ប្រភព​នេះ​បន្ត​ថា សាកស​ព​មនុស្ស​​​ម្នាក់​រក​ឃើញ​​​​នៅ​​បន្ទប់​​បើក​បរ​​របស់​យន្តហោះ​​​ហើយ​សាក​សព​មនុស្ស​​១៣នាក់​​​ទៀត​រក​ឃើញ​

ទស្សន​កិច្ច​​របស់​ប្រធានា​ធិប​តី​​កូរ៉េ​ខា​ង​ត្បូង​​នៅថៃ​​

Posted: 10 Nov 2012 07:02 PM PST

​លោក​​លី​ម្យុង​​បាក់ និង​​លោក​ស្រី​​យីង​ឡាក់​
ប្រធានា​ធិប​តី​​កូរ៉េ​ខាង​ត្បូង​ លោក​លី​​ម្យុង បាក់​ ​និង​​នាយ​​​ក​រដ្ឋ​មន្ត្រី​​ថៃ​ ​លោក​ស្រី​​យីង​ឡាក់​ ស៊ី​ណា​​​វ៉ាត្រា ​​បាន​ជួប​ពិភាក្សា​​គ្នា​​​កំពូល​កាល​​​​ពី​ថ្ងៃ​ទី​​១០ វិច្ឆិកា ​​នៅ​ទី​ក្រុង​​បាង​កក​ ហើយ​បាន​​ព្រម​ព្រៀង​​គ្នា​បង្កើន​ទំនាក់​ទំនង​​ទ្វេ​ភាគី​​​​រវាង​​​ប្រទេស​ទាំង​​២ ដោយ​បង្កើត​​​​ភាព​ជា​ដៃ​គូ​​យុទ្ធ​សាស្ត្រ​ និង​ដោយ​សន្យា​ជំរុញ​​កា​រចរចា​​​សំដៅ​​បង្កើត​​​កិច្ច​​ព្រម​ព្រៀង​​​ភាព​ជា​ដៃ​គូ​​​សេដ្ឋ​កិច្ច​​​ជា​សាកល​ CEPA ​មួយ​ដែល

ស្ត្រី​២​នាក់​​បាក់​ដៃ​​ បាក់​ជើង​​ ដោយ​សារ​រថយន្ត​​ស្ត្រី​ជន​បរទេស​បុក​ពី​ក្រោយ​

Posted: 10 Nov 2012 06:47 PM PST

មនុស្ស​​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ព្រះ​សីហនុ ៖ ​ស្ត្រី​២​នាក់​​រង​របួស​បាក់​ដៃ បាក់​ជើង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅគ្លី​និក​ឯក​ជន​ភ្លាមៗ​​ បន្ទាប់​​​ពី​បាន​ជួប​​ឧប្បត្តិ​​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ ដោយ​រថយន្ត​របស់​ជន​បរទេស​​បុក​​កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប​់​​​ថ្ងៃទី​៩ វិច្ឆិកា ២០១២ ​នៅ​ចំណុច​ក្រុម ​ភូមិ​ សង្កាត់​​លេខ​​៣​ ក្រុង​ព្រះ​សីហនុ ។

រថយន្ត​កុងតឺន័រកិនម៉ូតូ​ឌ្រីមសេ១២៥ជាប់ពីក្រោម

Posted: 10 Nov 2012 06:40 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​​កុងតឺន័រ​បើកកិន​ម៉ូតូឌ្រីមសេ១២៥ អូសជាប់ពីក្រោម​ប្រមាណ​១០ម៉ែត្រ​បណ្តាល​ឱ្យ​ខូចខាត​​ផ្នែក​ខាង​ក្រោយ​​ស្ទើរទាំងស្រុង ​សំណាងល្អ​អ្នកជិះម៉ូតូ​២​នាក់ ខ្ទាត​​ចេញក្រៅរង​របួសរលាត់​ដៃជើង​​​តិចតួច ។ ​គ្រោះថ្នាក់នេះ កើតឡើង​​កាលពីវេលាម៉ោង​​៦​ល្ងាច​ថ្ងៃទី១០ វិច្ឆិកា ​នៅ​ចំណុចផ្លូវលេខ​​៥៩៨ ក្រុម​២៩ ​ភូមិ​៦ សង្កាត់បឹងកក់ទី២​​ ខណ្ឌទួលគោក ។

សម្តេច​តេជោ​ហ៊ុន សែន នឹង​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​​ដល់​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​​បន្ទាយ​ស្រី​

Posted: 10 Nov 2012 06:40 PM PST

ខេត្តកំពត ៖ សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នឹង​​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​​​​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​ពល​រដ្ឋ​​ជា​ច្រើ​ន​រយ​គ្រួសារដែល​រស់​នៅ​ក្នុង​​ស្រុក​បន្ទាយ​​ស្រី ខេត្ត​សៀមរាប ​​​នាវេលា​​ម៉ោង​៨​ព្រឹក ​ថ្ងៃទី​១២ វិច្ឆិកា ២០១២

អង់​គ្លេស​រង​ការ​រិះគន់​រឿង​ចំណាយ​​ខ្ពស់​សម្រាប់​ជួស​ជុល​ពស់​យក្ស​​តាំង​លំអ​

Posted: 10 Nov 2012 06:31 PM PST

អង់​គ្លេស​រង​ការ​រិះគន់​រឿង​ចំណាយ​​ខ្ពស់​សម្រាប់​ជួស​ជុល​ពស់​យក្ស​​តាំង​លំអ​
សារព័ត៌​មាន​នៅ​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​ផ្សាយ​ថា ក្រសួង​ការ​បរទេស​អង់​គ្លេស​ ទទួល​រង​ការ​​រិះ​គន់​ខ្លាំង​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រសួង​បាន​ប្រើ​ថវិកា​ដល់​ទៅ​១០.០០០​ផោន​ ដើម្បី​ជួស​ជុល​ពស់​យក្ស​សម្រាប់​តាំង​លំអ ឈ្មោះ​«អាល់​ប៊ើត »​​ ជា​និមិត្ត​​រូប​របស់​ក្រសួង​​​​ ក្នុង​រយៈ​ពេល​​ជាង​មួយ​សតវត្ស​ ។លោក​វីល្លៀម​ ហែក រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អង់​​គ្លេស​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​

WWF ៖ ឡាវ​ដាក់​ជីវិត​​ទន្លេ​មេគង្គឱ្យ​ប្រឈម​នឹង​​គ្រោះ​មហន្តរាយ​​

Posted: 10 Nov 2012 06:28 PM PST

ទន្លេមេគង្គ​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល (
ទី​ក្រុង​​គ្លង់ ប្រទេស​​ស្វ៊ីស ៖ អង្គ​​ការ​ WWF ព្រមាន​ថា​​ ឆន្ទៈ​​របស់​រដ្ឋា​ភិបាល​​ឡាវ​​ក្នុង​ការ​បន្ត​​ការ​សាង​សង់​​ទំនប់​​វា​រី​​អគ្គិសនី​​​សាយ៉ា​បូរី ស្ថិត​នៅ​​ភាគ​ខាង​​ជើង​ប្រទេស​​ឡាវ ដែល​ពោរ​ពេញ​​ដោយ​ភាព​ចម្រូង​​ចម្រាស​​ និង​មាន​តម្លៃ​​​ស្មើ​នឹង​​៣,៥​កោដិ​​ដុល្លារ​​​អាមេរិក ដាក់​ធន​ធាន​ជីវៈ​ចម្រុះ​​ ជល​ផល​ និង​ការ​​ចិញ្ចឹម​​ជីវិត​​របស់​ប្រជា​ជន​​ជិត​៦០​លាន​​នាក់​នៅ​ក្នុងតំបន់​​មេគង្គ​​ទាំង​មូល​​ឱ្យ​ប្រឈម​​ទៅ​នឹង​ហានី​

ឥណ្ឌា​បើក​ឧទ្យាន​ជាតិ​ជា​ថ្មី​ក្រោយ​ពេល​ព្យុះ​

Posted: 10 Nov 2012 05:59 PM PST

ឥណ្ឌា​បើក​ឧទ្យាន​ជាតិ​ជា​ថ្មី​ក្រោយ​ពេល​ព្យុះ​
ដំរី​មួយ​ក្បាល​ ​លើក​ប្រមោយ​បាញ់​ទឹកដាក់​ហ្ម​ដំរី​ដែល​អង្គុយ​ដុសក្អែល​ឱ្យ​វា​មុ​ន​ពេល​ចាក​ចេញ​ទៅ​ទទួល​ភ្ញៀវ​ទេស​ចរដែល​ធ្វើ​ដំណើរ​​គយ​គន់​ព្រៃ​ព្រឹក្សា​ក្នុង​ឧទ្យាន​ជាតិ​ប៉ូពី​តូរ៉ា ក្នុង​រដ្ឋ​អាស្លាម ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​ ប្រទេស​ឥណ្ឌា​ ជា​​តំបន់​អភិរក្ស​សត្វ​ព្រៃ​ និង​មាន​សត្វ​រមាស​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ។ឧទ្យាន​នោះ​ត្រូវ​បាន​បើក​ជា​ថ្មី ក្រោយ​ពី​បិទ​បណ្តោះ​អាសន្ន​ ដោយ​​សារ​ព្យុះ​បោក​បក់​

មេដាយ​មាស​យក្ស​មាន​ទម្ងន់​100​គីឡូក្រាម​

Posted: 10 Nov 2012 05:57 PM PST

មេដាយ​មាស​យក្ស​មាន​ទម្ងន់​100​គីឡូក្រាម​
​​ហាង​គ្រឿង​អលង្ការ​ដ៏​ល្បី​ឈ្មោះ​ គីនសា ថាណាកា មាន​​មោទ​ន​ភាព​​បង្ហាញ​មេ​ដាយ​មាស​សុទ្ធ​មាន​ទម្ងន់​​១០០​គីឡូក្រាម នៅ​កណ្តាល​ក្រុង​តូក្យូ ខណៈពេល​​មាស​​មាន​តម្លៃ​៤.៦០១.០០០​េយ៉ន ក្នុង​មួយ​​គីឡូក្រាម​ ។មេ​ដាយ​មាស​នោះ​ជាមេ​ដាយ​មាស​មាន​ទំហំ​ធំ​ ធ្វើ​ពី​មាស​សុទ្ធ និង​ជា​ទំនិញ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​លើ​ពិភព​លោក​ ដោយ​ច្នៃ​ចេញ​ជា​លក្ខណៈ​មេ​ដាយ​រង្វាន់ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!