Koh Santipheap Daily

Koh Santipheap Daily


កូនស្រី​ទើបតែ​អាយុ​២ឆ្នាំ ​ត្រូវឪពុក​តិរច្ឆាន​ចាប់រំលោភ

Posted: 12 Nov 2012 11:34 PM PST

ឪពុកតិរច្ឆានដែល​ចាប់​កូនស្រី​រំលោភ
ខេត្តតាកែវ​ ៖ ឪពុកតិរច្ឆាន​ម្នាក់​ត្រូវ​បាន​ប្អូនស្រី​របស់ខ្លួនប្តឹង​​ប៉ូលិស​​ឱ្យ​ចាប់​​ខ្លួនបញ្ជូន​​មកតុលាការកាត់ទោស​​​ទៅតាមច្បាប់​ ដោយ​ចោទ​ប្រកាន់​​​ពីបទ​​​​​​ចាប់​រំលោភ​កូនស្រីបង្កើតរបស់ខ្លួន​រហូតបានសម្រេច​​ ខណៈ​​ដែល​ជន​ល្មើស​ជាឪពុក​បង្កើត​រូបនេះ​​បានធ្វើស​កម្ម​ភាពចាប់រំលោភ​​កូន​ស្រីរបស់ខ្លួន​មានអាយុ​ទើប​តែ​២ឆ្នាំ​​​ លុះបានសម្រេច​បំណងហើយ ​ប្អូនក៏មក​លេង​ក្មួយ​​​​​ឃើញ​មាន​​ឈាមហូរ​

ពួក​ប្រឆាំង​​​អ៊ុយ​​ក្រែន​​​អំពាវ​នាវ​​​​លោក​ស្រី​​ទីម៉ូ​ឆេន​កូ​​ឱ្យ​ឈប់​ធ្វើ​កូដ​កម្ម​​អត់​អាហារ​

Posted: 12 Nov 2012 11:13 PM PST

ពួក​បាតុ​ករ​លើក​រូប​លោក​ស្រី​​ទីម៉ូឆេន​កូ​
គណបក្ស​​ប្រឆាំង​​អ៊ុយ​ក្រែន​​​​​៣​ដែល​​​​នឹង​​​ចូល​​ក្នុង​សភា​​​ក្រោយ​​​​​​​​នីតិ​ការ​ចុង​ក្រោយ​​​ កាល​ពី​​ថ្ងៃទី​១២ វិច្ឆិកា ​​បាន​អំពាវ​នាវ​​​​ដល់​អតីត​​នាយក​រដ្ឋ​មន្ត្រី​​​ដែល​ជាប់ឃុំ​​​​​លោក​ស្រី​​អីុ​អ៊ូ​លីយ៉ា​ ទី​ម៉ូ​ឆេន​​កូ បញ្ឈប់​​​ការ​ធ្វើ​កូដ​កម្ម​​អត់​អាហារ​​រយៈ​ពេល​​​​២​សប្តាហ៍​មក​ហើយ​​​ដើម្បី​តវ៉ា​​ប្រឆាំង​​នឹង​ការ​ក្លែង​បន្លំ​​សន្លឹក​ឆ្នោត​ ។

បណ្តា​​ចលនា​​ប៉ាឡេស្ទីន​​​នៅហ្គាឡោ​​ត្រៀម​​​​សម្រាប់​​​បទ​ឈប់​​​បាញ់​​​គ្នា​​​មួយ​ជាមួយ​​អីុស្រា​អែល​

Posted: 12 Nov 2012 11:13 PM PST

ផ្ទះ​អីុស្រា​អែល​​​​ត្រូវ​គ្រាប់​រ៉ុក្កែត​
ចលនាប៉ាឡេស្ទីន​​​​នៅ​ជ្រោយ​ហ្គាហ្សា​​ជា​ច្រើន​​​​ក្រុម​គូសបញ្ជាក់​​​កាល​ពី​​ថ្ងៃទី​១២ វិច្ឆិកា​ថា ពួក​គេ​​​ត្រៀម​ពិនិត្យ​​ពី​បទ​ឈប់​បាញ់​​​គ្នា​មួយ​​ជាមួយ​អីុស្រា​អែល​​​​​ ខណៈ​​​​គ្រាប់​រ៉ុក្កែត​​​ទាំង​ឡាយ​​បាញ់​​ចេញ​ពី​ហ្គាហ្សា​​​បន្ត​ធ្លាក់​​ចាប់​តាំង​ពី​៤​ថ្ងៃ​​មកហើយ​​លើ​ភាគ​ខាង​​ត្បូង​អីុស្រា​អែល​ ។

រថយន្ត​ទីតាន​ដឹក​​ចេក​បោះ​ពួយ​​បុក​រូប​សំណាក​នាគ​ដាច់​ជាច្រើន​កង់​រថយន្ត​ខ្ទេចមុខ​

Posted: 12 Nov 2012 11:00 PM PST

រថយន្ត​ទីតាន​ដឹក​​ចេក​បោះ​ពួយ​​បុក​រូប​សំណាក​នាគ​ដាច់​ជាច្រើន​កង់​រថយន្ត​ខ្ទេចមុខ​
ខេត្ត​កំពង់​ចាម​​​ ៖ រូបសំណាក​​សត្វនាគ​សម្រាប់​លម្អ​​​​​ឱ្យ​មាន​​សោភ័ណភាព​​​​នៅ​ទីលាន​​សាធារណៈ​ស្ថិត​​​នៅភូមិ​ទី​​៦ សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម​ ត្រូវ​រថយន្ត​ប្រភេទ​​ទី​តាន់​ចំណុះ​​១២​កៅអី​​ដឹក​ចេក​បើក​ទៅ​បុក​ពេញ​ទំហឹង​​កាល​ពី​វេលាម៉ោង​​១រំលង​អធ្រាត្រ​​ឈាន​ចូល​​​ថ្ងៃទី​​​១២ វិច្ឆិកា ​​បណ្តាល​ឱ្យ​ដាច់​ក្បាល​នាគ​​និង​​ខូច​ខាត​តួ​ខ្លួន​ប្រវែង​​​​​៩ម៉ែត្រ​​​ ចំណែក​​​រថយន្ត​បានរង​ការ​ខូច​ខាត​​ធ្ងន់​​​ផ្នែក​មុខ​ខាង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៣ វិច្ឆិកា ២០១២

Posted: 12 Nov 2012 10:59 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ​ប្រជុំ​ដាក់​ផែន​ការ​លម្អិត​រៀប​ចំ និង​រក្សា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន

Posted: 12 Nov 2012 10:57 PM PST

ពិធី​ប្រជុំ
រាជ​ធានីភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ​​កាលពីរសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ​២០១២ បាន​បើក​កិច្ច​ប្រ​ជុំ​មួយ​ជា​មួយ​មន្ត្រី​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​ ដើម្បី​ដាក់​ផែន​ការ​​លម្អិត​ក្នុង​ការ​ត្រៀម​​ទទួល​គណៈ​ប្រតិភូ​ ជា​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៅ​លើ​ពិភព​លោក​​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន ​ដែល​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​កិច្ច​​ប្រ​ជុំ​កំពូល​អា​ស៊ាន​ និង​ជា​ប្រធាន​អាស៊ាន​ផង​ដែរ ។ ​កិច្ច​ប្រ​ជុំ​នេះធ្វើឡើងក្រោម​អធិបតី​ភាព​លោក កែប ជុតិ​មា ​

បំពាក់​ឋានន្តរស័ក្តិដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ចំនួន​២​រូប

Posted: 12 Nov 2012 10:50 PM PST

ពិធី​បំពាក់​​ឋានន្តរ​ស័ក្តិ​​ដល់​​នាយ​ទាហាន​
ខេត្ត​ព្រះ​វិ​ហារ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិ​កា ២០១២ លោក​នាយ​ឧត្តម​សេនីយ៍​ គន់ គីម អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​អនុ​ប្រធាន​អចិន្ត្រៃ​​​គណៈ​មេ​​បញ្ជា​ការ​​សមរ​ភូមិ​ព្រំ​ដែន​កម្ពុជា​-ថៃ ​លោក​នាយ​ឧត្តម​សេនីយ៍ ជា​ តា​រា អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​ប្រធាន​គណៈ​មេ​បញ្ជា​ការ​​សមរ​ភូមិ​ទិស​​យោធ​ភូមិ​ភាគ​ទី​៤ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុងពិធី​បំពាក់​ឋានន្តរ​ស័ក្តិ​ដល់​នាយ​ទា​ហាន​ជាន់​ខ្ពស់​ចំនួន​២​រូប ។

បើក​វគ្គ​​បណ្តុះ​បណ្តាល​ពង្រឹង​​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​​​ដល់​មន្ត្រី​​នគរ​បាល​ខេត្ត​

Posted: 12 Nov 2012 10:45 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​ពោធិ៍​សាត់​ ៖ ដើម្បី​ពង្រឹង​​ច្បាប់​ចរាចរ​ណ៍​ និងកាត់​បន្ថយ​​​ការ​គ្រោះ​ថ្នាក់​​ដែល​កំពុង​​តែ​កើត​មាន​​ឥតឈប់ឈរ​​រាល់​ថ្ងៃនេះ នា​ព្រឹក​​​​ថ្ងៃទី​​​១២ វិច្ឆិកា ​​​នាយក​ដ្ឋាន​​​សណ្តាប់​ធ្នាប់​​​នៃអគ្គស្នង​ការ​​​ដ្ឋាននគរ​បាល​​ជាតិ​ក្រសួង​​មហា​ផ្ទៃ​​បានបើក​វគ្គបណ្តុះ​បណ្តាល​​​ស្តី​ពី​បច្ចេកទេស​​រឹត​បន្តឹង​​ការ​បើក​បរ​​ក្រោម​ឥទ្ធិ​ពល​នៃ​ជាតិ​ស្រវឹង​​​ និងមិន​ពាក់​​មួក​សុវត្ថិភាពនា​​​​​ពេលយប់​​​​ជូន​ដល់​មន្ត្រី​នគរ​បាល​​ចរាចរ

ស្ទាវ​២​ក្រុម​​ជិះ​ម៉ូតូ​​ដេញ​ប្រយុទ្ធ​គ្នា​​តាម​ផ្លូវ​បុក​រថយន្ត​​ដួល​ប្រាវ​

Posted: 12 Nov 2012 10:43 PM PST

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កណ្តាល ៖ ក្មេង​ស្ទាវ​​២​ក្រុម​មាន​គ្នា​​៦​នាក់​បាន​ជិះ​ម៉ូតូ​​​ប្រដាប់​ដោយ​​ខ្សែក្រវាត់​​គ្រប់​ដៃ​​ដេញ​​វាយ​តប់​គ្នា​តាម​​ដង​ផ្លូ​វ និង​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​នៅក្រុង​តា​ខ្មៅ ។ យ៉ាងណា​មិញ ​ពេល​ដេញ​​វាយ​តប់​គ្នា​នោះ​​ក្រុម​​ស្ទាវ​មួយ​ក្រុម​​គ្នា​៣​នាក់​បាន​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​ជា​មួយ​​រថយន្ត​មួយ​គ្រឿង​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​​ដួល​រង​របួស​​ធ្ងន់​-ស្រាល​៣​នាក់​។

គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​វិច្ឆិកា​​ថយ​ចុះ​3​លើក

Posted: 12 Nov 2012 10:30 PM PST

ខេត្ត​កំពង់​ស្ពឺ ៖ របាយការណ៍ការិយាល័យ​នគរ​បាលចរាចរ​​​​​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​គិត​ពីថ្ងៃ​ទី​១០ ​ខែតុលា ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​កើត​ឡើង​ចំនួន​៧​លើក​ បើ​ធៀប​​នឹងខែ​តុលា ​កន្លង​ទៅ ​គឺ​ថយ​​ចុះ​៣​លើក​ស្មើនឹង​៣០% ​ក្នុង​នោះ​គ្រោះ​ថ្នាក់​កើត​ឡើង​តាម​ផ្លូវ​ជាតិ​លេខ​៤​ ​ចំនួ​ន​៥​លើក។​​

​ឃាត់​ខ្លួន​​ជនសង្ស័យ​៣​នាក់​ចែកចាយ​​ថ្នាំញៀន​​ដក​ហូត​បាន​ថ្នាំ​៣​កញ្ចប់​

Posted: 12 Nov 2012 10:23 PM PST

ជនសង្ស័យ​ដែល​សមត្ថ​កិច្ចឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ ​​កាល​ពី​វេលា​ម៉ោង​ជាង​១២​ឈានចូល​​​ថ្ងៃទី​​១៣ វិច្ឆិកា ២០១២ ​ប៉ូលិស​ខណ្ឌ​​សែនសុខ បាន​ឃាត់​ខ្លួន​​ជនសង្ស័យ​​៣​នាក់​ពាក់​ព័ន្ធ​​ករណី​ចែកចាយ​​ និង​​ប្រើ​ប្រាស់​គ្រឿងញៀន ខណៈ​​ពេល​ជនសង្ស័យ​​ខាងលើ​កំពុង​ធ្វើ​សកម្ម​ភាព​ចែកចាយ​​ថ្នាំ​ញៀន​​នៅ​ចំណុច​​ផ្លូវ​លំ ក្នុង​ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

ផ្លូវ​ជាតិ​លេខ​78​អា​ កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់​ ខណៈ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ខែ​វិច្ឆិកា​កើន​ឡើង​2ករណី​បើ​ធៀប​នឹង​ខែ​តុលា

Posted: 12 Nov 2012 10:15 PM PST

ទិដ្ឋភាពក្រោយពេលគ្រោះ​ថ្នាក់ចរាចរណ៍
ខេត្ត​ស្ទឹង​ត្រែង​​ ៖​ ​ផ្លូវ​ជាតិ​លេខ​៧៨​អា ពី​ចំណុច​អូរ​ពង​មាន់​ ក្រុង​ស្ទឹង​ត្រែង​​ ឆ្ពោះ​ទៅ​េខត្ត​រតន​គិរី កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ ភាគ​ច្រើន​ដោយ​សារ​រថ​យន្ត​តាក់​ស៊ី​បើក​បរ​ក្នុង​ល្បឿន​លឿន និង​មិន​ស្គាល់​ភូមិ​​សាស្ត្រ​ផ្លូវ​ច្បាស់​លាស់​ ដែល​អាច​បង្ក​​គ្រោះ​ថ្នាក់​​ជា​យថា​ហេតុ ។

យក​​ថ្នាំ​​​កំប៉ុង​​​បាញ់​​​​កង់​​រថយន្ត​​​គេ​​​តុលា​​ការ​​​កាត់​ទោស​​​​ជាប់​​គុក3​​​ថ្ងៃ​​​ប៉ុន្តែ​​​ទោស​​នេះ​​ត្រូវ​​​ព្យួរ​​

Posted: 12 Nov 2012 09:55 PM PST

កង់រ​ថយន្ត​គេ​ដែល​លោក​បាញ់​ថ្នាំ​កំប៉ុង​ដាក់ 
រាជ​ធានី​ភ្នំ​ពេញ ៖ វា​គ្រាន់​តែ​​ជា​រឿង​តូច​​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​​​គួរ​ឱ្យ​​កត់​សម្គាល់​​ណាស់​ ដើម្បី​​​អូស​ទាញ​​មនុស្ស​​ឱ្យ​​ប្រព្រឹត្ត​​​នូវ​អំពើ​ល្អ ។​​ សាលា​​​ដំបូង​​រាជ​ធានី​ភ្នំ​​ពេញ​ កាល​ពី​​ថ្ងៃ​ទី​​៧ ​​​វិច្ឆិកា ​បាន​ប្រកា​ស​​សាល​ក្រម​​ផ្តន្ទា​​ទោស​​លើ​ជន​​​ជាប់​ចោទ​​ដាក់​ពន្ធ​នា​គារ​​រយៈ​ពេល​​៣​ថ្ងៃ​ ពី​បទ​​យក​ថ្នាំ​​​​បាញ់​​លើ​កង់​​​រថយន្ត​​របស់​គេ​​ តាម​​មាត្រា​​​៤១៨​​នៃ​ក្រម​​ព្រហ្ម​ទណ្ឌ​​លើ​បទ​ល្មើស​​ធ្វើ​​ឱ្យ​មាន​​ការ​ខូច​ខាត​​ស្រាល​ទៅ​លើ​​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ ។​

កូន​សំណព្វ​មន្ត្រី​យោធា​ជា​និស្សិត​ឆ្នាំទី1​រៀន​ពូកែ​បែរ​ជា​បាញ់​សម្លាប់​ខ្លួន​2​គ្រាប់

Posted: 12 Nov 2012 09:50 PM PST

ខេត្ត​កំពង់​ស្ពឺ ៖​ ​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​បាន​​ធ្វើ​អត្ត​ឃាត​​ ដោយ​យក​កាំ​ភ្លើង​ខ្លី​របស់​ឪពុក​មក​បាញ់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​លើ​ផ្ទះ ​ពុំ​ឱ្យ​ឪពុក​ម្តាយ​​ដឹង​ ។ ហេតុ​ការណ៍​នេះ​ ត្រូវ​បាន​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខេត្ត​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី ១១ វិច្ឆិកា នៅ​ក្នុង​លំនៅ​ឋាន​ក្នុង​ភូមិ​ស្លា ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង ។

អ្នក​សាង​សង់​ចេតិយ​ចេញ​មុខ​បំភ្លឺ​រឿង​ជីក​កំណប់​ក្រុម​ជាង​និង​ចិន​សែ​«ម៉ិដី»​ជា​អ្ន​កឃុប​ឃិត​គ្នា

Posted: 12 Nov 2012 09:45 PM PST

ការសាងសង់ចេតិយ​បន្លំ​ជីក​រក​កំណប់​មាស​ដែល​ត្រូវ​បែក​ធ្លាយ
ខេត្តបាត់​ដំបង ៖ ជុំវិញ​ការជីក​រុក​រក​កំណប់​ជ្រក​ក្រោម​​ការសាង​សង់​​ចេតិយ​ក្នុង​វត្ត​ពោធិវង្ស ស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់​ដំបង​ ម្ចាស់​ចេតិយ​​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​​​មុខ​បំភ្លឺ​តាម​រយៈកោះ​​​សន្តិ​ភាព​កាលពីព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ​ថា ​លោកជាម្ចាស់​សាង​សង់​ចេតិយ​នោះ ​តែ​មិនបាន​ដឹងពី​ការជីក​រុក​រក​កំណប់​នៅទី​នោះ​ទេ ​ហើយ​​​បើមាន​ការជីក​រក​កំណប់​មែន​វា​​ជារឿង​របស់​ក្រុម​ជាង​ និងគ្រូ​ចិន​សែ​ដែល​បាន​ប្តឹង​ប្តល់​គ្នា​នោះ ។

សន្តិ​សុខ​ឃុប​ឃិត​ជា​មួយ​ចោរ​លួច​សម្ភា​រក្នុង​ទី​ស្នាក់​ការ

Posted: 12 Nov 2012 09:40 PM PST

រថយន្តដែល​ចោរ​លួច​យក​មក​ប្លុង​ចោល​នៅ​ព្រែក​លៀប
រាជ​ធានី​ភ្នំពេញ ៖ ទីស្នាក់​ការ​របស់​អង្គ​ការ​ទីភ្នាក់ងារ​​សហប្រតិ​បត្តិការ​បច្ចេក​ទេស និង​អភិវឌ្ឍន៍​ឱសថ​ការីគ្មាន​ព្រំដែន(ACTED-PSF) ត្រូវ​ចោរ​មួយ​ក្រុម​ដែល​គេអះ​អាង​ថា​​ ក្នុង​នោះ មាន​សន្តិសុខចូលដៃ​​ផង​​បានធ្វើសកម្ម​ភាព​ឆ្កឹះ​សោ​ចូលលួច​យក​ម៉ូតូចំនួន៦​គ្រឿង​ ទូដែក​ចំនួន​២​​មាន​ប្រាក់​ប្រមាណ​ជាង​៣ពាន់​ដុល្លារ​​​ កុំព្យូទ័រ​ចំនួន៧​គ្រឿង និង​រថយន្ត​ម៉ាក​មីត​ស៊ុយ​ប៊ីស៊ី​មួយ​គ្រឿង បាន​ដឹក​សម្ភារ​​​ទាំង​នោះ​ហើយ​យក​រថយន្ត​ទៅប្លុង​ចោល​នៅផ្លូវ​ចូល

លោក​ហួត សែម ​ពិធី​ករ​អាន​ព័ត៌​មាន​​ប្រចាំ​វិទ្យុ FM103MHz ទទួល​មរណ​ភាព​ ដោយដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​

Posted: 12 Nov 2012 09:35 PM PST

រាជធានីភ្នំពេញ ៖ ពិធីករ​អាន​ព័ត៌​មាន​ប្រចាំ​វិទ្យុ​ FM103MHz ​លោក​ហួត សែម បាន​ទទួល​មរណ​ភាព​គួរ​ឱ្យ​​សោក​ស្តាយ​ក្រោម​តំណក់​ទឹក​ភ្នែក​របស់​មិត្ត​ភក្តិ​​​ ក្រុម​គ្រួសារ និង​សាច់​ញាតិ​ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​​១៣ វិច្ឆិកា ២០១២ ​ខណៈ​​សំរាក​​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​ដោយ​សារ​ជំងឺ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ។

ខ្យល់​ព្យុះ​បំផ្លាញ​លំនៅ​ឋាន​និង​រំលំ​ដើម​ឈើ​នៅ​ជាយ​រាជ​ធានី

Posted: 12 Nov 2012 09:30 PM PST

លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ដែល​ត្រូ​វព្យុះ​ផ្តួល​រំលំ
រាជ​ធានី​ភ្នំពេញ​​+ខេត្ត​កណ្តាល​+កំពង់​ស្ពឺ ៖ លំនៅ​ឋានតូច​ធំ​ទាំង​ឡាយ​នៅ​ក្នុង​សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំ​ពេញ និង​នៅ​ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល សរុប​ចំនួន​៧៨​ខ្នង​ ​បាន​រង​​ការ​ខូច​ខាត​ដោយ​ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​ត្រូវ​ដើម​ឈើ​រលំ​សង្កត់​លើ ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​និង​បង្ក​ជា​ខ្យល់​ព្យុះ​បោក​បក់​​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​​អាជ្ញា​ធរ​អះ​អាង​ថា មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​​ឡើយ ។ ជា​មួយ​គ្នា​នេះ​​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​គង​

បាក់​​ដី​​រណ្តៅ​​រ៉ែ​​មាស​​នៅ​​ស្រុក​​កោះ​​ញែក​​កប់​​អ្នក​​ជីក​​រ៉ែ​២​​នាក់​​ស្លាប់​​យ៉ាង​​អាណោច​​អាធ័ម​

Posted: 12 Nov 2012 09:20 PM PST

ខេត្ត​​មណ្ឌលគិរី ៖ ​​​តាម​ប្រភព​ព័ត៌​​មាន​បាន​​ឱ្យ​ដឹងថា ​បុរស​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អា​ណោ​ចអាធ័ម​​ ខ​ណៈ​​ពេល​កំពុង​​បំពេញ​​ការងារ​​របស់​ខ្លួន​​ក្នុង​​​​អណ្ដូង​​រ៉ែ​មាស​​​ ហើយ​​បានជួប​​ឧប្បត្តិ​ហេតុ​​បាក់ដី​​​សង្កត់​ពីលើ​​​ ។ ហេតុ​ការ​ណ៍​​នេះបាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​​​១០ ​វិច្ឆិកា នៅ​ក្នុង​ព្រៃ​​​​ជ្រៅ​​ចំណុច​​ភ្នំ​ង៉ត ​ក្នុង​ស្រុក​កោះញែក ។

ឆ្នេរ​ព្រែក​កំពត​មាន​ការ​រំលោភ អាជ្ញា​ធរ​មិន​ទាន់​ចាត់​ការ

Posted: 12 Nov 2012 09:10 PM PST

ខឿន​ថ្ម​នេះ​ត្រូវ​បាន​គេ​ធ្វើ​រំលោ​ភចូល​ក្នុង​ព្រែក 
ខេត្តកំពត​ ៖ ក្រុងកំពត​ គឺជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​​ដែល​មាន​​ការពេញ​និយម​ជាងគេ​សម្រាប់​​អ្នក​​ទេសចរ​ជាតិ​និង​អន្តរជាតិ​​ក្នុង​ប្រទេស​កម្ពុជា​​ ​ដោយ​​​មាន​ផ្លូវ​ទឹក​​ ភូមិ​​អ្នក​​​នេសាទ​ និងកន្លែង​លម្ហែ​កាយ​តាម​មាត់​ព្រែក​​ជា​ច្រើន​ទៀត​​។ ​ប៉ុន្តែ​គួរ​​ឱ្យ​សោ​ក​ស្តាយ​ បច្ចុប្បន្ន​ដី​ចំណី​ព្រែក​​ដែល​ជា​ប្លង់​គោល​នៃ​ការ​អភិវឌ្ឍ​សួន​​ច្បារ​តាម​បណ្តោយ​មាត់​ព្រែក ​ត្រូវ​​​បុគ្គល​​មួយ​​ចំនួន​កំពុង​រំ​លោភ​យក​ធ្វើ​​ជា​​កម្ម​សិទ្ធិ ​ដោយការ​ចាក់​ខ្សាច់​ចូល​ក្នុង​ព្រែក​រាប់​សិប​ម៉ែត្រ ​ខ្លះ​រៀប​

ព្រះ​​នាម​​ទី​៣​​នៃ​​ព្រះ​​បរម​សព «​ព្រះ​​បរម​​រតន​​កោដ្ឋ» ប​រម​​នាម​​ព្រះ​​​​ករុណា​​ព្រះ​​មហា​​វីរ​​ក្សត្រ​​ចូល​​ទិ​វ​ង្គត

Posted: 12 Nov 2012 09:00 PM PST

ខេត្ត​សៀម​រាប ៖ សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​មានប្រសាសន៍​ប្រគេន​​ព្រះ​សង្ឃ​និង​ជម្រាប​ជូន​ជន​រួម​ជាតិ​ទូ​ទាំង​ប្រទេស​ឱ្យ​បានជ្រាប​ថា ចំពោះ​ព្រះ​មហា​ក្សត្រ​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ព្រះ​បរម​នាម​បី​រហូត​យាង​ចូល​ទិវង្គត ដែល​ព្រះ​បរម​នាម​ទី​១​​គឺ​ព្រះ​នាម​កំណើត ព្រះ​បរម​​នាម​ទី​២​គឺ​​ព្រះ​បរម​នាម​ឡើង​គ្រង​រាជ្យ និង​ព្រះ​បរម​នាម​ទី​៣​គឺព្រះបរម​នាម​​ពេល​យាង​ចូល​ទិវង្គត ។ ឥឡូវ​

រថយន្ត​ដឹក​អាស៊ី​ដ​នី​ទ្រិក​ក្រឡាប់​បង្ក​ការ​​ចលា​ចល​នៅ​ក្បែរ​ក្រុង​បាង​កក

Posted: 12 Nov 2012 08:53 PM PST


សារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ផ្សាយ​ថា ​​​​ប៉ូលិស​ជំនាញ​ផ្នែក​ស៊ើប​អង្កេត​ជាតិ​គីមី​ ក្នុង​តំបន់​ថាវី​វ៉ាត​តាណា ក្រុង​បាងកក​ ទទួល​បាន​របាយ​ការណ៍​ថា​មាន​រថយន្ត​ផ្ទុក​សារ​ធាតុ​គីមី​បាន​ក្រឡាប់​ និង​លេច​ធ្លាយ​សារ​ធាតុ​​ពុល​នៅ​បរិវេណ​ផ្លូវ​កាន​ចា​ណា​ភីសេក ឆ្ពោះ​ទៅ​ក្រុង​បាង​កក​ ហើយ​ត្រូវ​​បាន​​កម្លាំង​ និង​មន្ត្រី​ជំនាញ​ផ្នែក​អ​នាម័យ​​ក្រុង​បាង​កក ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​

ចំណាប់​អារម្មណ៍​លើ​អនុសញ្ញា​ឆ្នាំ​1972​ផ្តល់​សារ​​​សំខាន់​នៃពហុ​វប្ប​ធម៌​

Posted: 12 Nov 2012 07:45 PM PST

លោក​​បណ្ឌិត​សុខ អាន ​ប្រធាន​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភពលោក​បាន​ថ្លែង​សុន្ទរ​កថា​​នៅ​ទី​ក្រុងតូក្យូ​​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ​កន្លងមក​ ទៅ​កាន់​រដ្ឋសមាជិក​ទាំងអស់​នៃគណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិភពលោក​ដែល​មានប្រទេស​ជប៉ុន​​ជា​​ម្ចាស់​​ផ្ទះ ​។ ​រដ្ឋ​ទាំង​២១​បាន​ព្រម​ព្រៀង​ជា​ឯក​ឆ័ន្ទ​ផ្តល់​មក​ឱ្យ​ខ្ញុំ​នូវ​​កិត្តិយ​ស​ដែលត្រូវ​​បាន​​​វាយ​តម្លៃ​ខ្ពស់​ដោយ​ប្រទេស​ខ្ញុំ​​ ព្រះ​រាជាណាចក្រ​កម្ពុជា​​ឱ្យ​ធ្វើ​ជា​ប្រធាន​នៃគណៈកម្មាធិការ​បេតិ​កភណ្ឌ​ពិភព​លោក​នេះ ។ ​

អ្នក​បើក​បរ​ស្ទើរ​ភ្លើង​​​បោះ​ពួយ​​ឡិចស៊ីស​​បុក​ផើង​ផ្កា​​និង​ប៉ាណូ​​​ទូរស័ព្ទ​​​ផ្អើល​ទាំង​ល្ងាច​

Posted: 12 Nov 2012 07:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្ត​ឡិច​ស៊ីស​មួយ​គ្រឿង​​ដែល​អ្នក​បើក​បរ​​​នៅ​ស្ទើរ​ភ្លើង​​នៅឡើយ​​បាន​រេ​ចេញ​​ពី​ផ្លូវ​​ទៅ​បុក​ផើង​​ផ្កា​ និង​​ផ្ទាំង​ប៉ាណូ​លក់​ទូរស័ព្ទដៃ​​មួយ​កន្លែង​​បណ្តាល​ឱ្យ​កុមារី ម្នាក់​​របួស​​ស្រាល កាល​ពី​វេលា​ម៉ោង​​ប្រហែល​៦​​ល្ងាច​​ថ្ងៃទី​១១ វិច្ឆិកា ​ចំណុច​ផ្លូវ​​​បេតុង​ក្នុង​ភូមិ​​​បាលិ​លេយ្យ​១ សង្កាត់​​​​ប៉ោយ​ប៉ែត​​ ក្រុង​ប៉ោយ​ប៉ែត​ ។

ការ​ប្រកួត​​បាល់​ទាត់​មិត្ត​ភាព​រវាង​​​ក្រុម​វី​​រនិស្សិត​​​​ស្ម័គ្រ​ចិត្ត​​​សម្តេច​តេ​ជោ​ ហ៊ុន សែន​​ និង​គ្រូ​​​វិទ្យា​ល័យ​ថ្មពួក​

Posted: 12 Nov 2012 07:15 PM PST

ការ​ប្រកួត​​បាល់​ទាត់​មិត្ត​ភាព​រវាង​​​ក្រុម​វី​​រនិស្សិត​​​​ស្ម័គ្រ​ចិត្ត​​​សម្តេច​តេ​ជោ​ ហ៊ុន សែន​​ និង​គ្រូ​​​វិទ្យា​ល័យ​ថ្មពួក​
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖​ ​នៅ​ថ្ងៃ​ទី​​១១ វិច្ឆិកា​ ឆ្នាំ​២០១២​ ក្នុងបរិ​វេណ​​វិទ្យាល័យ​ថ្ម​ពួក​​​ មាន​ការ​​ប្រកួត​​​បាល់​ទាត់​​​មិត្ត​ភាព​​​​រវាង​ក្រុម​​​វី​រ​​​​យុវ​និស្សិត​​​ស្ម័​គ្រ​ចិត្ត​​​​សម្តេច​តេ​ជោ​​​ ហ៊ុន សែន​​ និង​គ្រូ​​​​វិទ្យាល័យ​​​​​​​​​ថ្ម​ពួក​​​​ ដែល​​​​​ការ​ប្រកួត​​​នេះ​រៀប​ចំ​​​​ឡើង​​​​ដោយ​កង​​​រាជ​អាវុធ​​ហត្ថ​​​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ។​​

បុរស​2នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ហៀរ​ចូល​ចំណែក​ផ្លូវ​ម្ខាង​​បុ​ក​ជា​មួយ​រថយន្ត​ស្លាប់​ទាំង​2

Posted: 12 Nov 2012 07:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំ​ង ៖ បុរស២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ជិះ​ម៉ូតូ​ទៅ​បុក​ជា​មួយ​រថយន្ត​មួយ​គ្រឿង​កាល​ពី​វេលា​ម៉ោង​៤និង​១៥​នាទី​រសៀល​ថ្ងៃទី​១១ វិច្ឆិកា នៅ​តាម​បណ្តាល​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧-​៤៨ ចំណុច​ភូមិ​អន្លង់​​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខណៈដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ដំណើរ

www.bonjour-europe.com គេហទំព័រ​ថ្មី​​ ជា​​ភាសា​ខ្មែរ ដំបូង អំពី​ទ្វីប​អឺរ៉ុប !

Posted: 12 Nov 2012 06:59 PM PST

រាជធានីភ្នំពេញ ៖ គេ​ហ​ទំព័រ​ថ្មី www.bonjour-europe.com!!! បង្កើត​ឡើង​សម្រាប់​​ជា​គុណ​ប្រយោជន៍​​ដល់​សង្គម​​កម្ពុជា ផ្នែក​ចំណេះ​ដឹង​ទូទៅ​ និង​ព័ត៌​មាន​​អំពី​ទ្វីប​អឺរ៉ុប ។ Bonjour-europe.com គឺជា​គេហ​ទំព័រ​មួយ​​​បង្ហាញ​​ពី​ព័ត៌​មាន​​ដល់​ប្រជាជន​កម្ពុជា​ដែល​​ចាប់​អារម្មណ៍​​ចង់​ស្វែង​​យល់​​ឱ្យ​បាន​​កាន់តែ​ច្បាស់​អំពី​ទ្វីប​អឺរ៉ុប​ និង​សម្រាប់​​អ្នក​ដែល​​មាន​បំណង​ចង់​ទៅ​ទស្សនា​ទ្វីប​អឺរ៉ុប​​ដោយ​ផ្ទាល់ ។ ​គេហ​ទំព័រ​នេះ​នឹង​នាំ​មក​នូវ​ព័ត៌​មាន​​ចាំ​បាច់​ក្នុង​ការ​ធ្វើ​

អីុស្រាអែល​​តបតវិញ​ចំពោះការ​បាញ់​​កាំភ្លើង​ត្បាល់​មួយ​គ្រាប់​ទៀត​ដាក់​ខ្ពង់រាប​​​​ហ្គោឡង់

Posted: 12 Nov 2012 06:52 PM PST

 ទិដ្ឋភាព​​​នៃ​តំបន់​​ខ្ពង់​រាប​​ហ្គោឡង
កង​កម្លាំង​​ការ​ពារ​អីុស្រាអែល​​ កាល​ពី​​​ថ្ងៃទី​​១២ វិច្ឆិកា ​បាន​វាយ​ប្រហារ​​​តបត​វិញ​​​ក្រោយ​​គ្រាប់​កាំភ្លើង​​ត្បាល់​មួយ​គ្រាប់​ទៀត​​ធ្លាក់​ក្នុង​​តំបន់​​​ខ្ពង់​រាប​ហ្គោឡង់​​​​កាន់កាប់​ដោយ​អីុស្រា​អែល​ ដែល​​នោះ​ជា​លើក​ទី​២ ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ ។កង​ទ័ព​អីុស្រា​អែល​​​កាល​ពី​​ថ្ងៃទី​១១ វិច្ឆិកា ​កន្លងមក​នេះ​​បាន​បាញ់​កាំភ្លើង​​ធំ​ព្រមាន​ស៊ីរី​ ក្រោយ​ពី​គ្រាប់​កាំភ្លើង​ត្បាល់​​មួយ​គ្រាប់​​ធ្លាក់​​នៅ​ប៉ុស្តិ៍​​យោធា​​ជួរ​មុខ​​

ពួក​ប៉ាឡេ​ស្ទីន​​ចាប់​ផ្តើម​​​ត្រៀម​​គាស់​​ផ្នូរ​លោក​អារ៉ាហ្វាត​

Posted: 12 Nov 2012 06:52 PM PST

ព័ទ្ធ​ផ្នូរ​លោក​អារ៉ាហ្វាត​​ត្រៀម​​គាស់​​សព​លោក
ប្រភព​ព័ត៌​មា​ន​​​​ច្បាស់​ការណ៍​​​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​១២ វិច្ឆិកាថា ​អាជ្ញាធរ​​​ប៉ាឡេស្ទីន​​បាន​ចាប់​ផ្តើម​​​ការ​រៀប​ចំសម្រាប់​​គាស់​ផ្នូរ​​លោក​យ៉ា​ស៊ែរ​អារ៉ា​ហ្វាត​ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​​នៃ​ការ​ស្លាប់​​របស់​លោក​ហើយ​ ។​យោង​តាម​​​ប្រភព​​នោះ​ថា អាជ្ញាធរ​​ប៉ាឡេ​ស្ទីន​​បាន​​ព័ទ្ធ​បាំង​​តំបន់​មាន​ផ្នូរ​របស់​លោក​​​អារ៉ា​ហ្វាត​​ក្នុង​ទី​ក្រុង​​រ៉ាម៉ាល់​​ឡាហ៍​​តំបន់​​ស៊ីស​​ហ្ស៊ក​ដានី ។ មនុស្ស​ម្នា​​ត្រូវ​ហាម​ឃាត់​​​មិន​ឱ្យ​

ព្យុះ​សានឌី​ ៖ ​អភិបាល​​រដ្ឋ​ញូវ​យ៉ក​​​ស្នើ​សុំ​​ជំនួយ​សហព័ន្ធ​​30​​ពាន់​លាន​ដុល្លារ​

Posted: 12 Nov 2012 06:52 PM PST

ទិដ្ឋ​ភាព​​នៃការ​ខូច​ខាត​
អភិបាល​​​រដ្ឋ​ញូវ​យ៉ក​​​​លោក​​ANDREW CUOMO កាល​ពី​ថ្ងៃទី​​១២ វិច្ឆិកា ​​បាន​ស្នើ​សុំ​​ជំនួយ​​សហព័ន្ធ​យ៉ាង​ច្រើន​​​បំផុត​ដល់​​ទៅ​​​​​៣០​ពាន់​​​លាន​ដុល្លារ​​​សម្រាប់​ការ​​​កសាង​​ឡើង​​​វិញ​ក្នុង​​រដ្ឋ​នេះ​​​​២សប្តាហ៍​​ក្រោយ​ការ​​​វាយ​ប្រហារ​​​របស់​ព្យុះ​​សាន​ឌី​​​ SANDY ។​ក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​​​មួយ​អភិបាល​​រដ្ឋ​​រូប​នេះ​ថ្លែង​​ថា ព្យុះ​នេះ​​ជា​ព្យុះ​​យ៉ាង​​បំផ្លិច​បំផ្លាញ​បំផុត ។ យើង​រង​ការ​ខូច​ខាត​​ខាង​សេដ្ឋកិច្ច​​ដល់​ទៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!