Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៦ វិច្ឆិកា ២០១២

Posted: 15 Nov 2012 11:13 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ឡង់គ្រីស្ស័រ​​ចេញពី​មង្គល​ការ​​បុក​រះ​រថយន្ត​២​គ្រឿង​​ដាច់​ក្បាល​ម្នាក់​ស្លាប់​ម្នាក់​របួស​ធ្ងន់​៣​នាក់​

Posted: 15 Nov 2012 10:20 PM PST

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់ចាម ៖ ​កាល​ពីវេលា​ម៉ោង​៨​និង​​៣០​នាទី​យប់​ថ្ងៃទី​​១៥ វិច្ឆិកា ​២០១២ ស្ថិត​​នៅ​ចំណុច​ផ្លូវ​កោង​​​កន្លែង​ងងឹត​ក្នុង​ភូមិ​ទន្លេ​បិទ​លើ ​ឃុំ​ទន្លេ​បិទ​ ​ស្រុក​ត្បូង​ឃ្មុំ ​រថយន្ត​ម៉ាក​​ឡង់​គ្រីស្ស័រ​ ពណ៌​ស្លែ​​១​គ្រឿង ​ចង្កូត​ស្តាំ​ស៊េរី​​១៩៩៣ ​ចេញពី​កន្លែង​មង្គល​ការ​បាន​បើក​​បុក​រះ​រថយន្ត​២​គ្រឿង​ជា​ហេតុ​បណ្តាល​​​ឱ្យ​ស្លាប់​​អ្នក​ជិះ​​លើ​រថយន្ត​​ឡង់​គ្រីស្ស័រ​ចំនួន​២​នាក់​ភ្លាមៗ ក្នុង​នោះ​ម្នាក់​​ដាច់​ក្បាល និង​រង​របួស​ធ្ងន់​​៣​នាក់ ត្រូវ​បាន​កម្លាំង​​អន្តរាគមន៍​​នៃ​ស្នងការ​ដ្ឋាន

ព្រះ​អគ្គី​ត្របាក់​រោង​សិប្ប​កម្ម​កែ​ច្នៃ​សាច់​ក្រណាត់​ច្រក​ខ្នើយ​អស់​គ្មាន​សល់​ទាំង​កណ្តាល​ថ្ងៃ

Posted: 15 Nov 2012 09:55 PM PST

លោក​អភិបាល​​ខណ្ឌ​​និង​ម​ន្ត្រី​​សមត្ថ​កិច្ច​​ពិនិត្យ​​កន្លែង​​​​ឆេះ
រាជ​ធានីភ្នំពេញ​​ ៖​ ​រោង​សិប្ប​កម្ម​កែ​ច្នៃ​សាច់​​ក្រណាត់​​ដើម្បី​ធ្វើ​ជា​សំឡី​ច្រក​ខ្នើយ​មួយ​កន្លែង​ ស្ថិត​​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ​​ បាន​​ត្រូវ​​ភ្លើង​ឆាប​ឆេះអស់​ទាំង​ស្រុង កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ។ បើ​តាម​​លោក​​សៀន សោភ័ណ​ អាយុ​៤២​ឆ្នាំ ​​ជា​ម្ចាស់​រោង​សិប្ប​កម្ម​នេះ​ឱ្យ​ដឹង​ថា ខណៈ​ពេល​កើត​មាន​ភ្លើង​ឆាប​ឆេះ​​នេះ លោក​​នៅ​ក្នុង​រោង​សិប្ប​កម្ម​ដែរ

កម្ម​ករ-កម្ម​ការិនី កើត​ចលា​ចល​ដោយ​កា​រដួល​សន្លប់​ជិត​100​នាក់​សន្លប់​ទៀត​បន្ទាប់​ពី​ជិត​200​នាក់​សន្លប់​ថ្ងៃ​មុន

Posted: 15 Nov 2012 09:50 PM PST

កម្មការិនី​ដែល​​ដួល​​សន្លប់​​ត្រូវ​​បាន​​គ្រាហ៍​​​ទៅ​​​មន្ទីរ​ពេទ្យ
រាជ​ធានី​ភ្នំពេញ​ ៖ ​កម្មករ​កម្មការិនី​​​រោង​ចក្រ​​ទាំង​​៥​​​នៅ​ក្នុង​​សួន​ឧស្សាហកម្ម​វឌ្ឍ​នៈ​​២ បាន​​​បន្ត​​ដួល​សន្លប់​ជិត​​១០០នាក់​បន្ថែម​ទៀត​​នាព្រឹក​ថ្ងៃ​ទី​​១៥ ​​វិច្ឆិកា​ បន្ទាប់ពី​ពួកគេ​​​ធ្វើ​ដំណើរ​​​ទៅ​ដល់​​រោង​ចក្រ​​​តែ​មិន​ទាន់បាន​ចូល​ធ្វើការ​​ងារ​នៅ​ឡើយ​​​ ។​ ក្រោយ​​ពេលមាន​ហេតុការណ៍​​បែប​នេះ​​​ជា​លើក​ទី២​ ​ពួកគេ​​បាន​នាំគ្នា​​បោះ​បង់​​​​ការ​ងារ​ចោល​​​រួច​រត់​ចេញ​​ពី​​រោង​ចក្រ​​ឡើង​ជិះ​​រថយន្ត​​​ត្រឡប់​​ទៅ​ផ្ទះ​​វិញ​

រថយន្ត​បុក​គ្នា​ក​ណ្តាល​យប់ ឆេះ​ស្លាប់​បុរស​អ្នក​បើក​បរ

Posted: 15 Nov 2012 09:45 PM PST

អណ្តាត​ភ្លើង​ឆាប​ឆេះ​រថយន្ត​កាមរី​សន្ធោ​សន្ធៅ 
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​​សោក​នាដ​កម្ម​កើត​ឡើង​បន្ត​បន្ទាប់​គ្នា​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដែល​មាន​អ្នក​ស្លាប់​រហូត​ដល់​៦​នាក់​ ក្នុង​ឧប្ប​ត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​២​ករណី​ ដោយ​បុរស​ម្នាក់​ត្រូវ​ស្លាប់​ក្នុង​អណ្តាត​ភ្លើង​ឆេះ​រថ​យន្ត​ដោយ​សារ​ការ​បើក​រថ​យន្ត​​បុក​គ្នា​​ កាល​ពី​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​១៤ វិច្ឆិកា និង​៥​នាក់​ផ្សេង​​ទៀត​ក៏​ស្លាប់​ទាំង​អស់​គ្នា​នៅ​ក្នុង​រថ​យន្ត​តែ​មួយ​ នៅ​វេលាម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ដែរ​ ។

ឃាត់​ខ្លួន​ប្រុស​ស្រី​8​នាក់​ដែល​បិទ​រូប​ថ​តលោ​កអូបាម៉ា​លើ​ដំបូល​ផ្ទះ

Posted: 15 Nov 2012 09:40 PM PST

ការ​បិទ​រូ​បថត​លោក អូបាម៉ា និង​សរសេ​រអក្សរ SOS លើ​ដំបូល​ផ្ទះ 
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​​មនុស្ស​​​ប្រុស​​ស្រី​​​ចំនួន​​​​​៨​នាក់​​​ ​​បាន​ត្រូវ​​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​ប៉ូលិស​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ​សហ​ការ​ជាមួយ​​ព្រះ​រាជ​អាជ្ញា​​​រង​​អម​សាលា​​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ប៉ូលិស​​នៃ​​ស្នង​ការ​​ដ្ឋាន​​​​រាជ​ធានី​​ឃាត់​ខ្លួន​​​​នាំ​យក​​ទៅ​ធ្វើ​ការ​សាក​សួរ​​ ​​​បន្ទាប់​​​ពី​​ពួក​គេ​​បិទ​រូប​ថត​​​លោក​​បារ៉ាក់​ អូ​​បា​ម៉ា ​និង​សរសេរ​​អក្ស​​រអង់​គ្លេស​​​​​​ជា​​​ពាក្យ​​កាត់​ថា​​​ SOS​ នៅ​លើ​ដំបូល​ផ្ទះ​​ ​​ស្ថិត​​នៅ​ក្បែរ​​របង​​ព្រលាន​យន្ត​ហោះ​​​ ​ដែល​អ្នក​ជំនាញ​​និយាយ​ថា ​អក្ស​រ​ខាង​លើ​​នោះមាន​

តា​ចាស់​អាយុ​71​ឆ្នាំ​តណ្ហា​ដល់​កដេញ​ចាប់​ក្មេង​ស្រី​អាយុ1​2​ឆ្នាំរំ​លោភ​រហូត​បាន​សម្រេច

Posted: 15 Nov 2012 09:35 PM PST

តាចាស់ជាប់ចោទ 
ខេត្ត​កំពត​​​ ៖ ​នគរ​បាល​​ស្រុក​​​ឈូក​​ ​បាន​ចាប់​ខ្លួន​​តា​ចាស់​​ម្នាក់​ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៤ ​វិច្ឆិកា ​បន្ទាប់​ពី​តា​​​​ចាស់​​​​​រូប​នេះ​​ដេញ​ចាប់​​ក្មេង​ស្រី​​អាយុ​​​១២​ឆ្នាំ​​ម្នាក់​រំលោភ​​រហូត​បាន​សម្រេច​ កាល​ពី​​​​វេ​លា​ម៉ោង​​១១​ព្រឹក​​​​ថ្ងៃ​ទី​​១២ វិច្ឆិកា ​កន្លង​​មក ។​​ ​​​តា​​ចាស់​​ដែល​គេ​​មិន​​​នឹក​ស្មាន​​ថា​​​នៅ​មាន​​តណ្ហា​​កាម​គុណ​​រហូត​​​ដេញ​ចាប់​​រំលោភ​​​​​ក្មេង​ស្រី​​​​​នេះ​​ឈ្មោះ​​ខឹម ​គីន ​​​​រស់នៅ​​ក្នុង​​ឃុំ​​ល្បើក ​ស្រុក​ឈូក ។ ​

លោក​អភិ​បាល​ខេត្ត​ក្រចេះ​ស្នើឱ្យ​គ្រប់​កង​កម្លាំង​សមត្ថ​កិច្ច​លុប​បំបាត់​កុង​ត្រូល​ជជុះ​តាម​ផ្លូវ

Posted: 15 Nov 2012 09:30 PM PST

ការ​ប្រដេញរ​បស់​ក្រុម​កុង​ត្រូល​ជជុះ 
ខេត្ត​ក្រចេះ​ ៖ ថ្លែង​ទៅ​កាន់​មេ​បញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​ នៅ​សាល​​មហោ​ស្រព​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែង​តាំង​មុខ​​តំណែង​ និង​បំពាក់​ឋានន្ត​រ​សក្តិ​ តែង​តាំង​ស្នង​ការ​រង​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ លោក​សរ ចំរ៉ុង អភិបាល​ខេត្ត បាន​ស្នើ​ឱ្យ​មន្ត្រី​កង​កម្លាំង​​ប្រដាប់​អាវុធ​ទូ​ទាំង​ខេត្ត​ តាំង​ពី​ថ្នាក់​ប៉ុស្តិ៍​រដ្ឋ​បាល ប្រធាន​មន្ទីរ​អង្គ​ភាព​ពាក់​ព័ន្ធ​ ត្រូវ​រួម​គ្នា​លុប​បំបាត់​សកម្ម​ភាព​

អគ្គិ​ភ័យ​លេប​ត្របាក់​ក្នុង​សណ្ឋា​គារ​នៅ​ក្រុង​សៀម​រាប​ភ្ញៀវ​ចូល​ស្នាក់​នៅ​ជិត​100​នាក់​ភ័យ​ព្រលឹង​ចុង​សក់

Posted: 15 Nov 2012 09:20 PM PST

សណ្ឋាគារ​ដែល​មាន​ភ្លើង​ឆេះ​នៅ​ជាន់​ទី៣​វេលា​យប់
ខេត្ត​សៀម​រាប ៖ ភ្ញៀវ​ទេសចរ​ប​​រទេស​ជិត​មួយ​រយ​នាក់​​​ ​​មាន​​ការ​ភិតភ័យ​​​​លស់​​​ព្រលឹង ដោយ​ខ្លះ​រត់​ចុះ​​​​មក​ក្រោម​ទាំង​​មមើ​មមាយ​​ និ​ង​ខ្លះ​ទៀត​ជាប់​គាំង​នៅ​ក្នុង​បន្ទប់​ ខណៈមាន​​ភ្លើង​​​​​ឆាប​ឆេះ​​​លើ​អគារ​​​ជាន់​ទី​៣​នៃ​សណ្ឋាគារ​លំ​ដាប់​​ផ្កាយ​បួន​ យីហោ​ Majestic Oriental ​ទាំ​ង​ក​ណា្ដ​ល​រាត្រី ​។ ហេតុ​ការណ៍​​​ឆេះ​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​​​​នេះបាន​​​កើតឡើង​កាលពី​វេលា​ម៉ោង​២​និ​ង ១៩​នាទី​រំលង​អ​​​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​វិ​ច្ឆិកា នៅ​ជាន់​​ទី​៣ ​

ជុំវិញ​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​កម្ម​វិធី​​សំខាន់ៗ​ទាក់​ទង​​នឹង​​កិច្ច​ប្រជុំ​​ចា​ប់​ផ្ដើម​​ពី​​ថ្ងៃ​​ទី​​១៨​​ដល់​២០​​វិច្ឆិកា

Posted: 15 Nov 2012 09:10 PM PST

លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី ហោ ណាំ​ហុង ថ្លែង​ការណ៍
រាជ​ធានី​ភ្នំពេញ ​៖ ឆ្ពោះ​ទៅកិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី២១​នាពេល​ខាង​មុខ ដែល​កម្ពុជា​ ធ្វើជាម្ចាស់ផ្ទះ និងជាប្រ​ធាននោះ​ លោក​ឧបនា​យក​រដ្ឋមន្ត្រី ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស និង​សហប្រតិប​ត្តិការ​អន្តរ​ជា​តិ​ កាល​ពី​ព្រឹកថ្ងៃទី១៥​ វិច្ឆិកា​ ឆ្នាំ២០១២​​ បានធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ ​​ដើម្បី​បញ្ជាក់​អំពី​កម្ម​វិធី​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទង​នឹង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាននេះ​ ។

លោក​​វេន ជា​ប៉ាវ នាយក​​រដ្ឋ​​មន្ត្រី​​នៃ​​សាធា​រណ​រដ្ឋ​​ប្រជា​​​មានិត​​ចិន​​ធ្វើ​​ទស្ស​ន​​កិច្ច​​ផ្លូវ​ការ​​នៅ​​កម្ពុជា​​ថ្ងៃ​​១៨ វិច្ឆិកា​

Posted: 15 Nov 2012 09:00 PM PST

លោក​​វេន ជា​ប៉ាវ នាយក​​រដ្ឋ​​មន្ត្រី​​នៃ​​សាធា​រណ​រដ្ឋ​​ប្រជា​​​មានិត​​ចិន​​ធ្វើ​​ទស្ស​ន​​កិច្ច​​ផ្លូវ​ការ​​នៅ​​កម្ពុជា​​ថ្ងៃ​​១៨ វិច្ឆិកា​

ខ្សែភាព​យន្ត​​ដ៏កក្រើក​តារា «០០៧» កំចាត់សត្រូវ​មកដល់កម្ពុជាហើយ

Posted: 15 Nov 2012 08:01 PM PST

ខ្សែភាព​យន្ត​​ដ៏កក្រើក​តារា «០០៧» កំចាត់សត្រូវ​មកដល់កម្ពុជាហើយ
ខ្សែភាពយន្ត​ដែលលោកអ្នក​និយម​ហៅថា «០០៧» ឥឡូវ​នេះ​បានមកដល់​កម្ពុជា​ហើយ មានចំណង​ជើងថា «Skyfall» ។ ខ្សែភាពយន្ត​​នេះ ត្រូវ​​បាន​នាំចូល​ដោយ​ក្រុមហ៊ុន Westec Media Limited ហើយ​ត្រូវបាន​ចាក់បញ្ចាំង​​នៅក្នុង​រាជធានីភ្នំពេញ​។ ​ដូច​ដែល​លោកអ្នកដឹងស្រាប់​ហើយ​​ពីវគ្គ​មុនៗ ខ្សែភាពយន្តនេះបង្ហាញ​ពីការតស៊ូ​បាញ់ប្រហារ ​និង​ភាព​ប៉ិនប្រសប់​​​នៅក្នុង​​សមរភូមិ​របស់ James Bond ។

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ឃាត់​រថយន្ត​​ដឹក​ទំនិញ​ និង​ប្រេង​​ដែល​ធ្វើ​ចរាចរណ៍​ល្មើស​​នឹង​​បំរាម​

Posted: 15 Nov 2012 07:46 PM PST

រថយន្ត​​ដឹក​ទំនិញ​ដែល​សមត្ថកិច្ច​​ឃាត់​​​
រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចំនួន​២៧​គ្រឿង​ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក ​ចុះ​ស្ទាក់​ឃាត់​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ដោយ​សារ​តែ​រថយន្ត​​ទាំង​នោះ​​នៅតែ​បន្តធ្វើ​ចរាចរណ៍​ក្នុង​រាជ​ធានីភ្នំពេញ​ ក្នុង​ម៉ោង​ហាម​ឃាត់​​បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍ ។ ​ការ​ចុះ​ឃាត់​​នេះ​​បាន​ធ្វើឡើង​កាល​ពី​វេលា​ម៉ោង​​៨​យប់​​ថ្ងៃទី​​១៥ វិច្ឆិកា ​២០១២ ​នៅ​តាមបណ្តោយ​ផ្លូវ​​លេខ​​២៧១ ​មុខវិទ្យា​ល័យ ជា ស៊ីម សាមគ្គី ក្នុង​​សង្កាត់​​បឹង​សាឡាង ដោយ​មាន​ការ​ដឹក​នាំ​ពី​លោក​

តើ​កវី​វ៉ោយ​ ហូរ ​មែ​ន​ ឬ​មិន​​មែន?

Posted: 15 Nov 2012 07:45 PM PST

​កវី​​វ៉ោយ​ ហូរ
រាជ​ធានីភ្នំពេញ ៖ អ្វី​ដែល​ស្មា​ន​មិន​​ដល់​​​គឺ​ការ​បង្ហាញ​មុខ​តា​មកញ្ចក់​ទូរ​ទស្សន៍​របស់​កវី​​វ៉ោយ ហូរ ​​ដ៏​ល្បី​ល្បាញ​​ជំនាន់​​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ី​​សា​មុត ​ខណៈ​ដែល​ជាទូ​ទៅ​​គេ​យល់​​ថា​លោក​បាត់​បង់​ជីវិត​ក្នុង​​របប​​​ខ្មែរ​ក្រហម​​​់​ទៅហើយ​ ព្រោះ​បាត់​ដំណឹង​ព​ីលោក​ឈឹង​តាំងពី​ពេល​នោះ​មក ។

ជិះម៉ូតូ​​ដឹក​ទឹកកក​​​ដាក់​ឱ្យ​ម៉ូយ​​រថយន្ត​បុក​​ផ្លោង​15​ម៉ែត្រ​​ដង្ហើម​ចង្រិត

Posted: 15 Nov 2012 07:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ព្រះសីហនុ​ ៖ យុវជនម្នាក់​​​ដឹក​ទឹកកក​​​តាម​ម៉ូតូ​ដាក់​ឱ្យ​​ម៉ូយ​​​​តាម​ភោជនីយ​ដ្ឋាន​​​​ និង​តូប​លក់​​ភេសជ្ជៈ​​​នានា​នៅ​តាម​បណ្តោយ​​ឆ្នេរ​សមុទ្រ​​​ក្នុង​ក្រុង​​ព្រះសីហនុ​ បាន​​ជួប​គ្រោះ​ថ្នាក់​​​​​ចរាចរណ៍​ដោយ​សារ​តែ​​រថយន្ត​បុក​ពី​ក្រោយ​​ប៉ើង​ប្រមាណ​១៥​ម៉ែត្រ​​​បណ្តាល​ឱ្យ​រង​របួស​ក្បាល​​​ជា​ទម្ងន់​​រហូត​​ដង្ហើម​​ចង្រិត​ ។ ក្រោយ​ពេល​កើតហេតុ​​ត្រូវ​រថយន្ត​​សង្គ្រោះ​​គ្លីនិក​​ឯក​ជន​​ដឹកយក​ទៅ​ព្យា​បាល​ ឯម៉ូតូ​​និង​

បើក​រថយន្ត​លឿនដូចហោះ​ដល់​ផ្លូវ​​កោង​បត់​មិន​ទាន់​ធ្លាក់​ក្នុងស្ទឹង

Posted: 15 Nov 2012 07:26 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ដែល​​អ្នក​ភូមិ​ប្រាប់ថា ​ជាជាងតោន​រថយន្ត​ផង​បានបើក​រថយន្ត​កាមរី​ស៊េរី​កញ្ចាស់​​មួយគ្រឿង​លឿន​ដូចហោះ ជ្រុល​ធ្លាក់​ចូលទៅក្នុងស្ទឹង កាលពីវេលាម៉ោង​៤ និង​​៣០នាទី​រសៀល​ថ្ងៃទី១៥ វិច្ឆិកា ២០១២ ​នៅ​ចំណុច​​ភូមិកន្ទួត ​សង្កាត់​ក្តុលដូនទាវ ​ក្រុង​បាត់ដំបង តែ​សំណាង​ល្អ​បាន​​ព្រៃ​ត្រែង​ជួយ​ទប់​មិន​ធ្លាក់​ដល់ទឹកធ្វើឱ្យអ្នកបើកបរ​រង​​របួសតិចតួច ។

ស៊ីរី​​ ៖ ស្លាប់​ជាង​​39.000​នាក់ហើយ​​​រយៈ​ពេល​20​ខែ​​​នៃជម្លោះ​

Posted: 15 Nov 2012 07:20 PM PST

ួក​ឧទ្ទាម​​ស៊ីរី​​ពេលកំពុង​​ប្រយុទ្ធ​ជាមួយ​​​កង​ទ័ព
អង្គការ​​សិទ្ធិ​មនុស្ស​ស៊ីរី​​OSDH​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​១៥ វិច្ឆិកាថា អំពើ​ហិង្សា​នៅ​ស៊ីរី​​​​បណ្តាល​ឱ្យ​មនុស្សស្លាប់​​​ជាង​៣៩.០០០​​​នាក់​ហើយ​​ ភាគ​ច្រើន​​​ជា​ជនស៊ីវិល​​​​តាំង​ពី​ចាប់​ផ្តើម​​​​ការ​តវ៉ា​​​ប្រឆាំង​​​របប​លោក​បាចា​អាល់​អាសាដ​​​កាល​ពី​​២០​ខែមុន​​នេះ​មក​ ។​អង្គ​ការ​​​ក្រៅ​រដ្ឋា​ភិបាល​​នេះ​ដែល​ចាត់​ទុក​​ពួកស៊ីវិល​​ដែលកាន់​​​អាវុធ​​ប្រឆាំង​​​កង​ទ័ព​រដ្ឋា​ភិបាល​​​ថា​ ជា​​ជនស៊ីវិល​​​ដែរ​បញ្ជាក់ថា ​ជនស៊ី​វិល​​យ៉ាង​តិច​​

ភូមា​ផ្តល់​​ការ​លើក​​លែង​ទោស​​​ដល់​អ្នក​ទោស​​452​នាក់​ថែម​ទៀត​

Posted: 15 Nov 2012 07:20 PM PST

ួក​អ្នក​ទោស​​​ចេញ​ពីគុក​​មួយ​ក្រោយ​ការ​ដោះលែង​​មុន​នេះ​
សារ​ព័ត៌​មា​​​ន​​ក្នុង​ស្រុក​​រាយ​ការណ៍​ថា ប្រធា​នាធិបតី​​​ភូមាលោក​ថេន​សេន កាល​ពី​​ថ្ងៃទី​​១៥ វិច្ឆិកា ​​បានផ្តល់ការ​លើក​លែង​ទោស​​​​ដល់​អ្នក​ទោស​​​៤៥២​នាក់​​​ថែម​ទៀត​​ក្នុងនោះ​​មាន​ពួក​ជន​បរទេស​​ផង​ដែរ ។​កាសែត​​ផ្លូវការ​​​NEW LIGHT OF MYANMAR រាយ​ការណ៍​ថា ​​ការ​លើក​លែង​​​ទោ​ស​នេះ​ធ្វើឡើង​​ក្នុងគោល​បំណង​​​បង្កើត​​ស្ថេ​រ​ភាព​​​របស់​រដ្ឋ​និង​សន្តិ​ភាព​​ជា​អមតៈ​​ដោយ​ឈរ​លើ​មូល​ដ្ឋាន​​មនុស្ស​

ជិះម៉ូតូ​​លឿនជ្រុល​​បុក​អ្នក​ថ្មើរ​ជើង​របួស​ធ្ងន់​ចូល​ពេទ្យ​ទាំង​អស់គ្នា

Posted: 15 Nov 2012 07:15 PM PST

ជន​រងគ្រោះ​កំពុង​ត្រូវបានសង្គ្រោះ
ខេត្ត​កំពង់​ចាម ៖ ម៉ូតូម៉ាកសេ​១២៥​មួយ​គ្រឿង​ ពណ៌ក្រហម​ បាន​បើក​បោះ​ពួយ​យ៉ាង​លឿន​នៅលើកំណា​ត់​ផ្លូវ​ជាតិ​លេខ​៧​ ​បាន​ទៅ​បុក​​អ្នកថ្មើរជើងម្នាក់​នៅត្រង់ចំណុច​ភូមិអំពិល​ធំ​ ឃុំខ្វិតធំ​ ស្រុកព្រៃឈរ​ កាល​ពីវេលា​ម៉ោង​៧​និង​១០​នាទីយប់​​ថ្ងៃទី១៤​ វិច្ឆិកា​ ​បណ្តាល​ឲ្យអ្នក​​ដើរ​បាក់ជើង​ម្ខាង​ ចំណែក​អ្នក​ជិះម៉ូតូវិញ​ ​បាន​​សន្លប់​​​​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​​សង្គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ទាំង​

រថយន្ត CRV បុក​គ្នា​ជា​មួយ​​ហាយ​ឡែន​ឌ័រ​ហោះ​ខ្ទ​ាត​ទៅ​បុក​របាំង​ដែកចែក​ផ្លូវ​បាក់​៨​ផ្ទាំង​

Posted: 15 Nov 2012 07:10 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹង​ជោក​ម្នាក់​​​បាន​បើក​​រថយន្ត CRV ពណ៌​ទឹក​ប្រាក់ ដោយល្បឿន​​យ៉ាង​លឿន​ ហើយរេ​ចង្កូត​​​ទៅ​បុក​រថយន្ត​ហាយឡែន​ឌ័រ ពណ៌ស្ករ មួយ​គ្រឿង​ បើក​ស្រប​ទិស​គ្នា​​ចំពី​ចំហៀង​ខាងស្តាំពេញទំហឹង បណ្តាល​ឱ្យ​​រថយន្ត​​ហាយ​ឡែនឌ័រ​​ហោះខ្ទាត​​ទៅ​បុក​របាំង​ដែក​​​ចែក​ផ្លូវ​បាក់​​អស់៨​ផ្ទាំង​​កៀប​​ជាប់​​ទៅ​​មុខ​លែងរួច។ ឃើញ​ដូច​នោះ​រថយន្ត​ CRV ​បាន​ព្យា​​យាម​​បើក​រត់​តែ​ត្រូវ​​លោក​ម៉ក់ ហុង អធិការ​​ខណ្ឌ​សែនសុខ​​បញ្ជា​កម្លាំង

ប្រទះ​ឃើញ​ពស់​ថ្លាន់​លូន​​កាត់​ផ្លូវ​ចាប់​ច្រក​ការុង​និង​មាន​ជំនឿ​ថា​រាសី​ឡើង​

Posted: 15 Nov 2012 07:00 PM PST

ប្រទះ​ឃើញ​ពស់​ថ្លាន់​លូន​​កាត់​ផ្លូវ​ចាប់​ច្រក​ការុង​និង​មាន​ជំនឿ​ថា​រាសី​ឡើង​
រាជ​ធានី​ភ្នំពេញ ៖ បុរ​ស២នាក់​ខណៈចេញ​ពី​ផឹក​ស៊ី​បាន​ប្រទះ​ឃើញ​ពស់​ថ្លាន់​មួយ​ក្បាល​ទម្ងន់​ប្រមាណ​១២​គីឡូ​ក្រាម កំពុង​លូន​កាត់​ថ្នល់​ក៏​​ឈប់​ម៉ូតូ​រួច​ចុះ​ចាប់​ច្រក​ចូល​ការុង​យក​ទៅ​លែង​​នៅ​ឯ​​វត្ត ព្រោះ​តាម​ជំនឿ​ពី​បុរាណ​និយាយ​ថា អ្នក​ដែល​ចាប់​ពស់​បាន​ជា​អ្នក​មាន​រាសី​ខ្ពស់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១១​និង​៥០​យប់​ថ្ងៃទី​១៤ វិច្ឆិកា នៅ​តាម​ផ្លូ​វ​បេ​តុងក្នុង​ភូមិ​បឹង​

សប្បុរស​ជនផ្តល់​អំណោយ​ដល់​កុមារី​កំព្រា​គ្មាន​ទី​ពឹង

Posted: 15 Nov 2012 06:45 PM PST

សប្បុរស​ជនផ្តល់​អំណោយ​ដល់​កុមារី​កំព្រា​គ្មាន​ទី​ពឹង
រាជ​ធានីភ្នំពេញ ៖ ដោយ​មើលឃើញនូវ​ការលំបាកទាំងជីវភាព​ និង​ពន្លឺនៃ​អនាគត​របស់​កុមារី សន​ លេនីន​ រៀននៅ​​សាលា​បឋម​សិក្សា​​អ្នក​​ឧកញា​មហាភក្តីហ៊ុន​ នាង​ ទួលទំពូង​​២ ​​​ស្ថិត​​ក្នុងសង្កាត​​​់ទួលទំពូង២ ខណ្ឌចំការ​មន​​ ​កាល​ពីថ្ងៃទី​១២​ វិច្ឆិកា​ កន្លង​ទៅនេះ លោក​ឈៀង​ ប៊ុនហេង​ ​អាជីករ​លក់​​ត្បូង​​មាន​តម្លៃ​នៅ​ផ្សារ​ទីរួម​ខេត្ត​បាត់​ដំបង បាន​ផ្តល់​ជា​អំណោយ​កង់មួយ​គ្រឿង និង​

ប្រជាជន​អាស៊ាន​ប្រមាណ​៥០​នាក់​​​ដង្ហែ​ក្បួន​ដាក់ញ្ញត្តិ​នៅ​ក្រសួង​ការ​បរ​ទេស​

Posted: 15 Nov 2012 06:40 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមអង្គការ​សង្គមស៊ីវិល និងប្រជាជន​អាស៊ាន ក្រោម៥០០​នាក់ នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១​២នេះ បាន​ដង្ហែ​ញត្តិដាក់​ជូនក្រសួង​ការបរទេសកម្ពុជាប្រយោជន៍ដើម្បី​ជំរុញឲ្យមេដឹកនាំប្រទេសក្នុង​តំបន់អាស៊ាន​ដែលមក​ចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​នៅកម្ពុជា គិតគូរពីផលប្រយោជន៏សិទ្ឋិរបស់​ប្រជា​ពល​រដ្ឋក្នុង​តំបន់អា​ស៊ាន ។

រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​អាមេរិក​​មក​ដល់​កម្ពុជា​​ចូល​រួម​ប្រជុំ​ក្រៅ​ផ្លូវការ​​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន

Posted: 15 Nov 2012 06:39 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋមន្រ្តីការពារ​ជាតិអាមេ​រិក លោកឡេអូន ប៉ានី​តា ផ្តើមដំណើរ​ទស្សនកិច្ច​ផ្លូវការនៅកម្ពុជា​នៅថ្ងៃទី១៦ វិច្ឆិកា ២០១២នេះ ដើម្បី​ចូលរួមកិច្ចប្រជុំ​ក្រៅផ្លូវការ​ជាមួយរដ្ឋមន្រ្តីការ​ពារជាតិអា​ស៊ាន នៅក្រុងសៀម​រាប ។យោងតាម​លោក​ណឹម សុវត្ថិ អគ្គនាយក​នៃអគ្គនាយកដ្ឋាននយោ​បាយ និងកិច្ចការបរទេស និងជា​នាយកខុទ្ទកាល័យ លោកឧប​នាយករដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ

ប្រតិ​ភូ​ធនា​គា​រពិភព​លោក​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​លំ​ចំនួន​15ខ្សែ​មាន​ប្រវែង​121​គីឡូ​ម៉ែត្រ​

Posted: 15 Nov 2012 06:30 PM PST

ប្រតិ​ភូ​ធនា​គា​រពិភព​លោក​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​លំ​ចំនួន​15ខ្សែ​មាន​ប្រវែង​121​គីឡូ​ម៉ែត្រ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃទី​១៤ វិច្ឆិកា​ លោក​សៅ ជី​វ័ន្ត​ រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍ​ន៍​ជន​បទ​ បាន​ដឹក​នាំ​ប្រ​តិ​ភូ​មន្ត្រី​អភិវឌ្ឍ​ន៍​គម្រោង​របស់​ក្រសួង​ និង​មន្ត្រី​ធនា​គារ​ពិភព​លោក​ចុះ​ទៅ​ពិនិត្យ​ផ្លូវ​លំ​ចំនួន​១៥​ខ្សែ ​មាន​ប្រវែង​១២១​គីឡូ​ម៉ែត្រ បន្ទាប់​ពី​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​កន្លង​មក​ ។

លោក​​អូបាម៉ា​ នឹង​ជួប​សន្ទនា​​​ជាមួយ​​​​នាយក​រដ្ឋមន្ត្រី​​ចិន​ព្រម​ទាំង​ជប៉ុន​

Posted: 15 Nov 2012 06:29 PM PST

លោក​បារ៉ាក់​អូបាម៉ា
សេតវិមាន​​រាយ​ការណ៍​​​កាល​ពី​​​ថ្ងៃទី​​១៥ វិច្ឆិកា​ថា ប្រធានាធិបតី​​​​អាមេរិក​​​លោក​បារ៉ាក់​​អូបាម៉ា​​នឹង​ជួប​​ពិភាក្សា​​ទល់​មុខ​គ្នា​​​នា​ថ្ងៃទី​​២០ វិច្ឆិកាខាង​មុខ​នេះ​ជាមួយ​​នាយក​រដ្ឋមន្ត្រី​​​​ចិន​លោក​វេន​ជា​បាវ​ និង​ប្រមុខ​រដ្ឋាភិបាល​​ជប៉ុន​ ​លោក​យូស៊ី​ហ៊ីកូ ណូដា ​នៅខាង​ក្រៅ​កិច្ច​ប្រជុំ​​កំពូល​របស់​បណ្តា​​ប្រទេស​​អាស៊ី-​ប៉ាស៊ី​ហ្វិក​​នៅ​កម្ពុជា ។

រ៉ុក្កែត​2គ្រាប់​ធ្លាក់​ចូល​ក្រុង​តែល​អាវីវ​ខណៈ​ការ​ប្រយុទ្ធ​គ្នា​រវាង​អីុ​ស្រាអែល​និង​ប៉ាឡេស្ទីន​កើន​​ឡើង​

Posted: 15 Nov 2012 06:29 PM PST

កន្លែង​រង​ការធទ​​ម្លាក់​គ្រាប់​បែក​របស់​អីុស្រាអែល​
គ្រាប់​រ៉ុក្កែត​២​គ្រាប់​បាញ់​ចេញ ពី​ហ្គា​ហ្សា​បាន​ធ្លាក់​កាលពី​យប់​ថ្ងៃទី​១៥​ វិច្ឆិកា ​ជា​លើក​ដំបូង​ក្នុង​តំបន់​ទី​ក្រុង​តែល​អាវីវ​​ រដ្ឋធានី​អីុ​ស្រាអែល ​ក្នុងពេល​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អីុ​ស្រា​អែល​ និងបណ្តា​ក្រុម​ប្រដាប់​អាវុធ​បា៉ឡេស្ទីន​មាន​ការ​កើន​ឡើង​រយៈ​ពេល​២​ថ្ងៃ​ចុងក្រោយ​នេះ ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់ ​ក្នុងនោះ​មាន​​ជន​បា៉ាឡេស្ទីន​១៦​នាក់​និង​ជន​ជាតិ​អីុ​ស្រា​អែល​៣​នាក់ ។

ខាល ហ្វ្រច់ជួប​​កីឡាករ​អា​មេរិក​ យូ​សាហ្វ ម៉ាក​ការ​ពារ​ខ្សែ​​ក្រវាត់​ IBF ក្នុង​ប្រ​ភេទ​​ទម្ងន់ 76,2គីឡូ​​ក្រាម​ថ្ងៃ​​​​នេះ​

Posted: 15 Nov 2012 06:28 PM PST

ការផ្គូរផ្គង​មុនការប្រកួត
កីឡាករ​​ប្រ​ដាល់​អង់​​គ្លេស​​ខាល ហ្វ្រច់​​នឹង​ឡើង​​សង្វៀន​ប្រ​កួត​​ការ​ពារ​​ខ្សែ​ក្រវាត់​​ពិ​ភព​លោក​ស្ថា​ប័ន IBFក្នុង​ប្រ​ភេទទម្ងន់ Super Middleweight(៧៦,២គី​ឡូ​ក្រាម​)​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​អា​មេរិក​ស្បែក​ខ្មៅ​ យូ​សាហ្វ ម៉ាក ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧​វិច្ឆិកា​ចុង​សប្តាហ៍​នេះ ។ ការ​ប្រ​កួត​គ្រោង​​រៀប​ចំ​នៅ​សង្វៀន Capital FM Arena ក្រុង Nottingham ប្រ​ទេស​​​​អង់​គ្លេស​ ។

មហាជន​ចាប់​អារម្មណ៍​លើ សៀវ​ភៅ​«មហា​យក្ស​ចិន»

Posted: 15 Nov 2012 06:27 PM PST

លោក ពុ​យ គា
រាជ​ធានី​ភ្នំពេញ ៖ សៀវ​ភៅ​«មហាយក្ស​ចិន​»​ដែល​ទើប​តែ​ចេញ​ផ្សាយ​លក់​ត្រូវ​​​​មហា​ជន​ជា​​​ច្រើន​​ចាប់​អារម្មណ៍​ទំាង​នៅ​រាជ​ធានី​ ​និង​តាម​បណ្តា​ខេត្ត ។ ​សៀវភៅ​ពណ៌​ក្រហម​មាន​កម្រាស់​១២៨​ទំព័រ​​​បាន​ដាក់​លក​់​នៅ​តាម​​តូបកាសែត​និងបណ្ណាគារ​នានា​​​​ទូ​ទាំង​ប្រទេស​កាលពី​ដើម​ខែ​​វិច្ឆិកា​នេះ​ ពោល​គឺ​ចំពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​​ក្រាល​ព្រំ​ក្រហម​ទទួល​មេ​ដឹក​នាំ​ធំៗ​របស់​ពិភពលោក​

កំផែង​រូប​តារា​ចម្រៀង​ល្បី​ទាំង​4​នៅ​អឺ​រ៉ុប​

Posted: 15 Nov 2012 06:16 PM PST

កំផែង​រូប​តារា​ចម្រៀង​ល្បី​ទាំង​4​នៅ​អឺ​រ៉ុប​
ស្ត្រី​មា្នក់​​​ដើរ​​កាត់​កំផែង​មួយ​ ដែល​​កែ​ច្នៃ​ជា​រូប​គំនូរ​ជីវ​ចល​​របស់​តារា​ចម្រៀង​ល្បី​ៗ​ចំនួន​៤​រូប​ក្នុង​ក្រុម​«​ដឹ​ប៊ីថល​» នៅ​កណ្តាល​ក្រុង​ឡុង ប្រទេស​​អង់​គ្លេស​ ។ ការ​ធ្វើ​កំផែង​ដោយ​ច្នៃ​ម៉ូដ​ជា​រូប​របស់​​តា​រា​ចម្រៀង​ល្បី​នោះ​ ជា​ផ្នែក​មួួ​យ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ទ្រ​ទ្រង់​​ផ្នែក​សិល្បៈ​ឱ្យ​ចាប់​អារម្មណ៍​ និង​ល្បី​សុស​សាយ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!