Koh Santipheap Daily |
- នយោបាយដំឡើងពន្ធផ្ទះនៅហុងកុង ធ្វើឱ្យជនបរទេសរារែក
- ទិវាប្រមូលផ្តុំមនុស្សនៅអឺរ៉ុបប្រឆាំងការរិតត្បិត
- លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១៦ វិច្ឆិកា ២០១២
- ការប្រកួតប្រដាល់វិលជុំសន្សំពិន្ទុពូលA ឆ្ពោះទៅដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឈានដល់ជុំទី2ហើយនៅថ្ងៃសៅរ៍សប្តាហ៍នេះ
- តាអាយុ៧១ឆ្នាំ ដេញចាប់ក្មេងអាយុ១២ឆ្នាំរំលោភសមត្ថកិច្ចចាប់ខ្លួន
- ហ្គាសគេចពន្ធនាំចេញពីថៃយ៉ាងសេរីតាមច្រកតំបន់ម៉ាឡៃ
- កម្មការិនីរោងចក្រទាំង៥ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២បន្តដួលសន្លប់ជិត១០០នាក់ទៀត
- សម្រាប់ក្រុងដាម៉ាស់ការបង្រួបបង្រួមរបស់ពួកប្រឆាំងជាការប្រកាសសង្គ្រាម
- គ្រាន់តែឈរមើលមុខគ្នាកើតហិង្សាកាប់ចាក់គ្នា
- គោយន្តកន្ត្រៃបុករថយន្តសាំយ៉ុងដាច់កង់
- សុខ ស្រីម៉ៅ បង្ហាញភាពស្ទាក់ស្ទើរក្នុងការធ្វើខ្លួនឱ្យក្លាយជាជើងខ្លាំងដូចមុន
- អឹុង បូរ៉ា ជួប សារឹម ង៉ា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមជើងឯកខ្សែក្រវាត់ K-cement
- ពលករលួចឆ្លងដែនចូលដីថៃបង្កប់ខ្លួនតាមរទេះរុញ2គ្រឿងសមត្ថកិច្ចថៃចាប់បាន6នាក់
- អគ្គិភ័យឆាបឆេះផ្ទះសិប្បកម្មកែច្នៃក្រណាត់នៅសង្កាត់វាលស្បូវអស់ទាំងស្រុង
- វិសម្ពាធថ្មីបង្កជាភ្លៀងនិងខ្យល់សកម្មភាពនេសាទតាមសមុទ្រត្រូវផ្អាកចាប់ពីថ្ងៃ15ដល់17វិច្ឆិកា
- វាសនាឧទ្យានជាតិបឹងពែរ ព្រៃស្រោងនៃ «ឧទ្យានជាតិបឹងពែរ» កំពុងក្លាយជាវាលរហោឋានបណ្ដើរៗ
- មន្ត្រីរាជការ-សិស្ស-និស្សិតឈប់បន្ថែម2ថ្ងៃ (19-20វិច្ឆិកា)កាត់បន្ថយការកកស្ទះចរាចរណ៍
- អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ
- អង់គ្លេសជាជនបរទេសទី1ប៉ងលោតទឹកសម្លាប់ខ្លួន
- ឆេះក្លិបឌីស្កូនិងម៉ាស្សាប៊េន របួស4នាក់ ឃាត់ខ្លួនជាងផ្សារ3នាក់
- ការសាងសង់ព្រះមេរុកំពុងដំណើរការយ៉ាងសកម្ម
- សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅម្ចាស់ក្សត្រីសោមា «ហៅថាតេជោហើយមិនដែលក្បត់ស្តេចទេ»
- លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ធ្វើសន្និសីទកាសែតស្តីពីកិច្ចប្រជុំកំពូលអាស៊ាន
- កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានចាប់ផ្តើមនៅខេត្តសៀមរាប
- រដ្ឋសភាបន្តប្រជុំពេញអង្គអនុម័តសេចក្តីព្រាងសេរីភាវូនីយកម្មនៃសេវាដឹកជញ្ជូនផ្លូវអាកាស
- លោកនាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញដល់កម្ពុជាថ្ងៃទី១៨ វិច្ឆិកា ក្នុងអត្ថប្រយោជន៍ប្រជុំកំពូលអាស៊ាន និងរឹតចំណងមិត្តភាព
- Samsung ឈានដល់ចំណុចកំពូលនៃការលក់ចេញទូរទស្សន៍ Smart TVs ជាង១លានគ្រឿងនៅសហរដ្ឋអាមេរិក
- រថយន្តដឹកសត្វទាក្រឡាប់ធ្លាក់ស្រះទឹកទាំងព្រលឹមអុរ
- សប្បុរសជន និងសិល្បករបន្តជួយឧបត្ថម្ភថវិកាដល់ពៅ បញ្ញាពេជ្រ
- ប៉េអឹមក្រុងវាយសន្តិសុខក្លឹបលេហ្សឺរបួសធ្ងន់ម្នាក់ និងវាយមេការក្លឹបទ្រោមខ្លួន
នយោបាយដំឡើងពន្ធផ្ទះនៅហុងកុង ធ្វើឱ្យជនបរទេសរារែក Posted: 14 Nov 2012 11:55 PM PST CNN ប្រចាំក្រុងហុងកុងបានឱ្យដឹងថា កាលពីខែមុនរដ្ឋបាលក្រុងស្វយ័តមួយនេះបានប្រកាសបង្កើនពន្ធលើអចលនទ្រព្យ១៥% សម្រាប់ជនបរទេសដែលត្រូវការទិញអចលនទ្រព្យ ឬលំនៅឋានជាហេតុធ្វើឱ្យជនបរទេសដែលរស់នៅហុងកុង ត្រូវជួបនឹងឧបសគ្គយ៉ាងខ្លាំងប្រសិនបើទិញលំនៅឋាននៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាសីុក្នុងពេលបច្ចុប្បន្ន ។ |
ទិវាប្រមូលផ្តុំមនុស្សនៅអឺរ៉ុបប្រឆាំងការរិតត្បិត Posted: 14 Nov 2012 11:55 PM PST កូដកម្មទូទៅដែលរៀបចំធ្វើដោយមានការសម្របសម្រូលគ្នានៅអេស្ប៉ាញ និងនៅព័រទុយហ្គាល់ បាតុកម្មនានាព្រមទំាងការឈប់ធ្វើការងារនៅប្រទេសក្រិក អីុតាលី និងបារំាង ការប្រឆាំងចំពោះនយោបាយរិតត្បិតស្តារសេដ្ឋកិច្ចបានលេចរូបរាងកាលពីថ្ងៃទី១៤ វិច្ឆិកា ជាទិវាអឺរ៉ុបនៃសកម្មភាព និងសាមគ្គីភាព ។នៅអេស្បា៉ញនិងនៅអីុតាលីមានការប៉ះទង្គិចគ្នានានារវាងពួកបាតុករនិងកង |
លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១៦ វិច្ឆិកា ២០១២ Posted: 14 Nov 2012 11:41 PM PST រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញលើកទី ១ និងលើកទី២ ដែលបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទីព្រឹក សម្រាប់ថ្ងៃទី១៦ វិច្ឆិកា ២០១២ ដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរទាំង២លើក ៖ |
Posted: 14 Nov 2012 11:34 PM PST រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់វិលជុំសន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៣ ពូលA បានឈានចូលដល់ជុំទី២ហើយនារាត្រីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ស្អែកនេះ នៅលើសង្វៀនបាយ័នបឹងស្នោ ។ កីឡាករទាំង៦រូប ទាំងអ្នកឈ្នះ និងអ្នកចាញ់កាលពីលើកមុននឹងឡើងសង្វៀនបង្ហាញក្បាច់គុនជូនទស្សនិកជនមើលសាជាថ្មី ដើម្បីឱ្យធ្វើការវាយតម្លៃថា តើកីឡាករណាជាជើងខ្លាំងពិតប្រាកដ ។ |
តាអាយុ៧១ឆ្នាំ ដេញចាប់ក្មេងអាយុ១២ឆ្នាំរំលោភសមត្ថកិច្ចចាប់ខ្លួន Posted: 14 Nov 2012 11:27 PM PST ខេត្តកំពត ៖ តាអាយុ៧១ឆ្នាំម្នាក់ត្រូវបាននគរបាលស្រុកឈូកចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ក្រោមការចោទប្រកាន់ពីបទដេញចាប់ក្មេងស្រីអាយុ១២ឆ្នាំ រំលោភសេពសន្ថវៈរហូតបានសម្រេច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១២ ។ តាចាស់វង្វេងកាមចាប់ក្មេងស្រីរំលោភនេះឈ្មោះខឹម គីន អាយុ៧១ឆ្នាំ នៅឃុំល្បើក ស្រុកឈូក ឯកុមារីរងគ្រោះអាយុ១២ឆ្នាំ។ លោកគង់ សុខន |
ហ្គាសគេចពន្ធនាំចេញពីថៃយ៉ាងសេរីតាមច្រកតំបន់ម៉ាឡៃ Posted: 14 Nov 2012 11:22 PM PST ក្រុងប៉ោយប៉ែត ៖ ហ្គាសគេចពន្ធមួយថ្ងៃៗមានរាប់រយធុង ឬបំពង់ត្រូវបានឈ្មួញនាំចេញពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃយ៉ាងសេរី ដោយគ្មានការទប់ស្កាត់ ខណៈមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រីជំនាញធ្វើការទប់ស្កាត់យ៉ាងតឹងរឺង សូម្បីតែរថយន្តភ្ជាប់ធុងជាលក្ខណៈប្រព័ន្ធធំខុសប្រក្រតីក៏ត្រូវក្រុមមន្ត្រីចាប់យកទៅផាកពិន័យ ឬឱ្យបង់ពន្ធដែរនោះ ។ |
កម្មការិនីរោងចក្រទាំង៥ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២បន្តដួលសន្លប់ជិត១០០នាក់ទៀត Posted: 14 Nov 2012 11:17 PM PST រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រទាំង៥នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២បានបន្តដួលសន្លប់ជិត១០០នាក់បន្ថែមទៀត នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ បន្ទាប់ពីពួកគេធ្វើដំណើរចាកចេញពីផ្ទះទៅដល់រោងចក្រនៅមិនទាន់បានធ្វើការងារនៅឡើយ ហើយក្រោយពេលមានហេតុការណ៍បែបនេះ ជាលើកទីពីរទៀតនោះពួកគេបាននាំគ្នាបោះបង់ចោលការងារ រួចរត់ចេញពីក្នុង |
សម្រាប់ក្រុងដាម៉ាស់ការបង្រួបបង្រួមរបស់ពួកប្រឆាំងជាការប្រកាសសង្គ្រាម Posted: 14 Nov 2012 11:16 PM PST ក្រុងដាម៉ាស់កាលពីថ្ងៃទី១៤ វិច្ឆិកា បានចាត់ទុកការបង្រួបបង្រួមរបស់ពួកប្រឆាំងស៊ីរីដែលជួបប្រជុំគ្នានៅក្រុងដូហា កាលពីសប្តាហ៍មុនថា ជាការប្រកាសសង្គ្រាមមួយរួចបរិហារយ៉ាងម៉ឹងម៉ាត់ចំពោះការបំពាក់អាវុធជាយថាហេតុឱ្យពួកឧទ្ទាមដូចការលើកឡើងរបស់បារាំង ។ |
គ្រាន់តែឈរមើលមុខគ្នាកើតហិង្សាកាប់ចាក់គ្នា Posted: 14 Nov 2012 11:16 PM PST រាជធានីភ្នំពេញ ៖ មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួននៅចំណុចផ្លូវលេខ១០៣ ក្រុម២៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១២ បន្ទាប់ពីពួកគេបានប្រើហិង្សាកាប់ចាក់គ្នានៅលើដងផ្លូវ បណ្តាលឱ្យរងរបួសទាំងសងខាង ។ ទំនាស់ហិង្សានេះផ្តើមឡើងពីភាគីម្ខាងឈរមើលមុខភាគីម្ខាងទៀតជាហេតុធ្វើឱ្យផ្ទុះហិង្សាទាញកាំបិតបុ័ងតោដេញកាប់ចាក់ |
គោយន្តកន្ត្រៃបុករថយន្តសាំយ៉ុងដាច់កង់ Posted: 14 Nov 2012 11:13 PM PST ខេត្តកំពត ៖ គោយន្តមួយគ្រឿងដឹកថ្មបានបុកជាមួយរថយន្តសាំយ៉ុង ពណ៌ស ខណៈសាំយ៉ុងបើកចេញពីចាក់សាំងឆ្លងទៅផ្លូវម្ខាង កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៤ វិច្ឆិកា នៅតាមបណ្តោយផ្លូវជាតិលេខ៣១ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ លឹមឡុង ក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ |
សុខ ស្រីម៉ៅ បង្ហាញភាពស្ទាក់ស្ទើរក្នុងការធ្វើខ្លួនឱ្យក្លាយជាជើងខ្លាំងដូចមុន Posted: 14 Nov 2012 10:16 PM PST រាជធានីភ្នំពេញ ៖ មួយរយៈបាត់មុខរបស់កីឡាការិនីសុខ ស្រីម៉ៅ ជើងខ្លាំងមកពីក្លិបកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គេស្មានថានាងសម្រេចដកខ្លួនចេញពីសង្វៀនដ៏ក្តៅគគុកមួយនេះបាត់ទៅហើយ ទើបគេចាប់អារម្មណ៍ថា កីឡាការិនីថ្មីៗមានមុខកសាងស្នាដៃបានក្រាស់ក្រែលជាបន្តបន្ទាប់នាពេលចុងក្រោយ ។ ទោះជាយ៉ាងណា ឱកាសរបស់នាងហាក់មិនសូវទទួលបានផ្លែផ្កាប៉ុន្មានទេក្នុងការបង្ហាញមុខប៉ុន្មានលើកជាថ្មីនេះ ដោយសារតែនាង |
Posted: 14 Nov 2012 10:08 PM PST រាជធានីភ្នំពេញ ៖ អឹុង បូរ៉ា មកពីក្លិបព្រះខ័នរាជ នឹងត្រូវជួបប្រកួតជាមួយសារឹម ង៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នៅលើសង្វៀនទូរទស្សន៍ CTN នាថ្ងៃអាទិត្យទី១៨ វិច្ឆិកា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមជើងឯកខ្សែក្រវាត់ K-cement ទម្ងន់៥៤គីឡូក្រាម ។ រវាងគូនេះ អឹុង បូរ៉ា លេខ១ ពូល A រីឯសារឹម ង៉ា លេខ២ ពូល B ដែលត្រូវប្រកួតគ្នា រកអ្នកឈ្នះឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ។ អឹុង |
ពលករលួចឆ្លងដែនចូលដីថៃបង្កប់ខ្លួនតាមរទេះរុញ2គ្រឿងសមត្ថកិច្ចថៃចាប់បាន6នាក់ Posted: 14 Nov 2012 09:55 PM PST ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុកប្រុសស្រីចំនួន៦នាក់ ត្រូវបានមេខ្យល់រៀបចំការបំភាន់ថ្មីដោយឱ្យបង្កប់ខ្លួនតាមរទេះក្នុងគោលបំណងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ វិច្ឆិកា ហើយត្រូវបានតម្រួតអន្តោប្រវេសន៍ថៃនៅមាត់ច្រកខ្លងលឹក ឈមនឹងច្រកប៉ោយប៉ែតកម្ពុជា ឃាត់ខ្លួនយកទៅសួរនាំនៅស្រុកអារញ្ញ ប្រទេសថៃ ។ |
អគ្គិភ័យឆាបឆេះផ្ទះសិប្បកម្មកែច្នៃក្រណាត់នៅសង្កាត់វាលស្បូវអស់ទាំងស្រុង Posted: 14 Nov 2012 09:54 PM PST រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះសិប្បកម្មកែច្នៃក្រណាត់យឺតមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅភូមិស្វាយតាអ៊ុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ គឺភ្លើងលេបត្របាក់អស់ទាំងស្រុងតែម្តង ក្នុងរយៈពេលជាងកន្លះម៉ោងប៉ុណ្ណោះ គ្មានអ្វីសេសសល់ក្រៅតែពីកម្មករ និងម្ចាស់សិប្បកម្មភ័យព្រលឹងចុងសក់នោះឡើយ ។ |
Posted: 14 Nov 2012 09:50 PM PST រាជធានីភ្នំពេញ ៖ ប្រជានេសាទសមុទ្រត្រូវបានណែនាំឱ្យផ្អាកការធ្វើនេសាទពីចន្លោះថ្ងៃ១៥ដល់១៧ វិច្ឆិកា បន្ទាប់ពីវិសម្ពាធមួយបានកើតឡើងនៅសមុទ្រចិនខាងត្បូង ហើយនៅថ្ងៃ១៦ វិច្ឆិកា នឹងមកដល់ឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តតាកែវ សម្រាប់តំបន់ទំនាបកណ្តាល ឯតំបន់មាត់សមុទ្រមាន ខេត្តកោះកុង កែប កំពត និងព្រះសីហនុ និងទឹកសមុទ្រមានកម្ពស់ |
Posted: 14 Nov 2012 09:45 PM PST ខេត្តព្រះវិហារ ៖ ព្រៃអភិរក្សក្នុងឧទ្យានជាតិបឹងពែរ មិនយូរប៉ុន្មាននៅក្នុងឆ្នាំនេះអាចនឹងក្លាយជាវាលរហោស្ថានយ៉ាងពិតប្រាកដ ប្រសិនបើគ្មានការប្រើច្បាប់ទប់ស្កាត់ដូចសព្វថ្ងៃ ខណៈមន្រ្តីអភិរក្សម្នាក់ពីរបានក្លាយទៅជាឈ្មួញដី និងឈើយ៉ាងជក់ខ្យល់ ។ នៅក្នុងតំបន់ឧទ្យានជាតិបឹងពែរ គេបានសង្កេតឃើញប្រជាពលរដ្ឋ ដែលជាកម្មករស៊ីឈ្នួលកាប់ព្រៃឈើឲ្យម្ចាស់ដីក្នុងដែនឧទ្យានជាតិបឹងពែរ ពីចំនុច |
មន្ត្រីរាជការ-សិស្ស-និស្សិតឈប់បន្ថែម2ថ្ងៃ (19-20វិច្ឆិកា)កាត់បន្ថយការកកស្ទះចរាចរណ៍ Posted: 14 Nov 2012 09:40 PM PST ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី១៤ វិច្ឆិកា ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ថា មន្ត្រីរាជការនៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ថែមនៅថ្ងៃទី១៩ និងថ្ងៃទី២០ វិច្ឆិកា ទៀត ។ |
អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ Posted: 14 Nov 2012 09:37 PM PST រាជធានីភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចកំពុងប្រយុទ្ធតតាំងបាញ់ទឹកបង្ក្រាប ។ |
អង់គ្លេសជាជនបរទេសទី1ប៉ងលោតទឹកសម្លាប់ខ្លួន Posted: 14 Nov 2012 09:30 PM PST រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់បានជិះកង់ធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ប៉ុន្តែត្រូវបានបងប្អូនខ្មែរអ៊ិស្លាមយកទូកទៅជួយសង្គ្រោះទាន់រួចទាក់ទងប្រគល់ឱ្យទៅស្ថានទូត។ បុរសជនជាតិអង់គ្លេសដែលគិតខ្លីនេះឈ្មោះANDERSON IANROWLETT អាយុ៤៩ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារៀនឯកជនមួយ |
ឆេះក្លិបឌីស្កូនិងម៉ាស្សាប៊េន របួស4នាក់ ឃាត់ខ្លួនជាងផ្សារ3នាក់ Posted: 14 Nov 2012 09:20 PM PST រាជធានីភ្នំពេញ ៖ ក្លឹបកម្សាន្តឌីស្កូ និងម៉ាស្សាប៊េន ត្រូវភ្លើងឆាបឆេះដំបូលពិតានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១២ បណ្តាលឱ្យបុគ្គលិកចំនួន៤នាក់ដែលជាប់ក្នុងបន្ទប់អគាររងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជាមួយគ្នានេះជាងផ្សារចំនួន៣នាក់ដែលជាអ្នកបង្កឱ្យកើតមានអគ្គិភ័យត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកផង ដែរ ។ |
ការសាងសង់ព្រះមេរុកំពុងដំណើរការយ៉ាងសកម្ម Posted: 14 Nov 2012 09:10 PM PST រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវីសប៉ានសហការជាមួយមន្ត្រីព្រះបរមរាជវាំង កំពុងតែមមាញឹកក្នុងការសាងសង់ព្រះមេរុព្រះមហាបញ្ចាសម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរតនកោដ្ឋ(ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ)ដែលតាមគម្រោងត្រូវបញ្ចប់នៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។ នេះបើតាមការអះអាងរបស់មន្ត្រីព្រះបរមរាជវាំងមួយរូបសុំមិនបញ្ចេញឈ្មោះដែលមានភារកិច្ចចុះពិនិត្យ |
Posted: 14 Nov 2012 09:00 PM PST ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បកស្រាយបំភ្លឺចំពោះព្រះអង្គម្ចាស់ក្សត្រីនរោត្តម សោមា ដែលបានប្រើពាក្យថា «មើលទៅកន្លែងតម្កល់ព្រះបរមសពព្រះមហាវីរក្សត្រហាក់ដូចជាសង្វៀនរបស់អាស៊ាន ដែលមានសុទ្ធតែជាមន្ត្រីរបស់រាជរដ្ឋាភិបាល និងជនបរទេស» ។ |
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ធ្វើសន្និសីទកាសែតស្តីពីកិច្ចប្រជុំកំពូលអាស៊ាន Posted: 14 Nov 2012 08:20 PM PST រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាម៉ោង៩ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស នឹងធ្វើសន្និសីទកាសែតស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ។ ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕ |
កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានចាប់ផ្តើមនៅខេត្តសៀមរាប Posted: 14 Nov 2012 08:17 PM PST រាជធានីភ្នំពេញ ៖ ដោយឡែកងាកទៅខេត្តសៀមរាបឯនោះវិញ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានក៏បានផ្តើមប្រារព្ធធ្វើផងដែរ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីប្រមុខការពារជាតិនៃបណ្តាប្រទេស៩ផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ |
រដ្ឋសភាបន្តប្រជុំពេញអង្គអនុម័តសេចក្តីព្រាងសេរីភាវូនីយកម្មនៃសេវាដឹកជញ្ជូនផ្លូវអាកាស Posted: 14 Nov 2012 08:15 PM PST រាជធានីភ្នំពេញ ៖ រដ្ឋសភាជាតិនៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ១០១២ បានបន្តបើកសម័យប្រជុំពេញអង្គរបស់ខ្លួនលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងកិច្ចព្រមព្រៀងពហុភាគីអាស៊ានស្តីពីសេរីភាវូបនីយកម្មពេញលេញនៃសេវាដឹកជញ្ជូនផ្លូវអាកាស ។ |
Posted: 14 Nov 2012 08:11 PM PST រាជធានីភ្នំពេញ ៖ យោងតាមប្រភពគួរឲ្យទុកចិត្តពីមន្រ្តីស្ថានទូតជប៉ុនប្រចំាកម្ពុជាបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន យូស៊ីហ៊ីកូ ណូដា នឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ និងកិច្ចប្រជុំពាក់ព័ន្ឋមួយចំនួនទៀត ។ ជាមួយគ្នានេះដែរ បើយោងតាមអ្នកនំាពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង ក៏ធ្លាប់បានមាន |
Samsung ឈានដល់ចំណុចកំពូលនៃការលក់ចេញទូរទស្សន៍ Smart TVs ជាង១លានគ្រឿងនៅសហរដ្ឋអាមេរិក Posted: 14 Nov 2012 08:04 PM PST រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាឌីជីថល បានប្រកាសពីភាពជោគជ័យថ្មីរបស់ខ្លួនក្នុងការលក់ចេញនូវទូរទស្សន៍ Smart TVs បានរហូតដល់ជាង១លានគ្រឿងនៅសហដ្ឋអាមេរិកកាលពីអំឡុងខែមុន ។ ទូរទស្សន៍ Samsung បានឈានដល់ការលក់ប្រចាំខែខ្ពស់បំផុត គឺ១.១៥លានគ្រឿង ក្នុងខែតុលា នាឆ្នាំនេះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការលក់ |
រថយន្តដឹកសត្វទាក្រឡាប់ធ្លាក់ស្រះទឹកទាំងព្រលឹមអុរ Posted: 14 Nov 2012 08:00 PM PST ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះមួយគ្រឿងបានក្រឡាប់ធ្លាក់ស្រះទឹក ដោយសារដាច់យី កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៥ វិច្ឆិកា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៌ ។ ទោះបីយ៉ាងណាមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ ។ |
សប្បុរសជន និងសិល្បករបន្តជួយឧបត្ថម្ភថវិកាដល់ពៅ បញ្ញាពេជ្រ Posted: 14 Nov 2012 07:57 PM PST រាជធានីភ្នំពេញ ៖ ក្រោយពីបានទទួលដំណឹងថា តារាចម្រៀងរៃកណ្តឹង នាង ពៅ បញ្ញាពេជ្រ បានវិលត្រឡប់មកព្យាបាលជំងឺនៅក្នុងប្រទេសកម្ពុជាវិញ បន្ទាប់ពីសម្ងំព្យាបាលនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ជាង៤ឆ្នាំមកនោះ សិល្បករ សិល្បការិនី និងសប្បុរសជននានាបានជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសាររបស់នាង ដើម្បីបន្តការព្យាបាលជំងឺបន្តទៀត ។ |
ប៉េអឹមក្រុងវាយសន្តិសុខក្លឹបលេហ្សឺរបួសធ្ងន់ម្នាក់ និងវាយមេការក្លឹបទ្រោមខ្លួន Posted: 14 Nov 2012 07:54 PM PST រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថក្រុង៤នាក់ ចូលទៅផឹកស៊ីរាំកម្សាន្តនៅក្លឹបលេហ្សឺច្រងេងច្រងាង ប៉ះស្ត្រីម្នាក់កំពុងរាំដែរ ធ្វើឱ្យសន្តិសុខក្លឹបហៅទៅណែនាំ ។ បន្ទាប់មកស្រាប់តែមានប៉េអឹមជាង១០នាក់ បានចូលទៅវាយសន្តិសុខនោះរងរបួសធ្ងន់ និងវាយមេការទ្រោមខ្លួន រួចអូសដាក់លើម៉ូតូយកទៅជាមួយ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |