Koh Santipheap Daily

Koh Santipheap Daily


សហ​ភាព​អាហ្វ្រិក​​អនុម័ត​ផែន​ការ​ធ្វើ​​អន្តរាគមន៍​នៅ​ម៉ាលី

Posted: 14 Nov 2012 12:11 AM PST

តាម​វិថី​មួយ​នៅ​ប្រទេស​ម៉ាលី
សហ​ភាព​​អាហ្វ្រិក​កាលពី​ថ្ងៃទី​​១៣ វិច្ឆិកា ​បាន​ផ្តល់​ការ​ព្រម​ព្រៀង​របស់​ខ្លួន​លើ​ផែនការ​ធ្វើ​​អន្តរាគមន៍​នៅ​ប្រទេស​ម៉ាលី​​ ដើម្បី​បណ្តា​​​ពួក​ឧទ្ទាម​អ៊ិស្លាម​និយម​ចេញ​ពីភាគ​ខាងជើង​ប្រទេស​នោះ ។ក្រោ​យ​កិច្ច​​ប្រជុំ​នៅ​ក្រុង​អាឌីស​អាបេ​បារ​​ដ្ឋ​ធានី​អេត្យូ​ពី​នាយ​ស្នងការ​សន្តិ​ភាព​និងសន្តិ​សុខ​របស់​សហ​ភាព​​​អាហ្វ្រិក​​លោក​រ៉ា​ម​តាន​ឡា​ម៉ាម​រ៉ា ​ថ្លែង​ថា​បណ្តា​​​ប្រទេស​ពុំ​មែន​​អាហ្រ្វិក​​នឹងអាច​ផ្តល់​កង​ទ័ព​​

ទើប​ចេញ​ពី​ផឹក​ស្ពឹក​មុខ​តិចៗ​បើក​រថយន្ត​បុក​របាំង​ថ្ម​បាក់​អស់​មួយ​កង់​

Posted: 14 Nov 2012 12:08 AM PST

រថយន្ត​បង្ក​
រាជធានីភ្នំពេញ ៖ របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​នៅ​លើ​កំណាត់​​មហា​វិថី​ម៉ៅ​សេទុង​ ស្ថិត​នៅ​មុខ​ផ្ទះ​​លេខ​​១២៣ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​​ចំការ​មន ត្រូវ​​ទទួល​រង​​នូវ​ការ​ខូច​ខាតបាក់​អស់​មួយ​កង់ ​ដោយ​​សារ​រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ខ្មៅ ​បើក​បុក​កាល​ពីវេលា​ម៉ោង​​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​១៣ វិច្ឆិកា ២០១២ ហើយ​​រថយន្ត​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​ត្រូវ​សមត្ថ​កិច្ច​ដេញ​​ចាប់​ជាប់ ។

យីឌុប​ធុន​យក្ស​ពន្លះ​ជា​មួយ​កាមរី​ចំណុច​ផ្លូវកោង​ស្លាប់​​៥​នាក់​

Posted: 14 Nov 2012 12:03 AM PST

ខេត្ត​បន្ទាយមានជ័យ ៖ មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរាចរណ៍ ដោយ​រថយន្ត​យីឌុប​ធុន​យក្ស​បុក​គ្នា​ជា​មួយ​រថយន្ត​​តាក់​ស៊ី​​ម៉ាក​កាមរី​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​​គ្នា​ កាល​ពីវេលា​ម៉ោង​​១​និង​២០​នាទី​រសៀលថ្ងៃទី​១៤ វិច្ឆិកា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៥ ចំណុច​ផ្លូវ​កោង មុខ​វិទ្យា​ល័យ​​​មាន​ជ័យ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរីសោភ័ណ ។

អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ដង្កោ និង​សហគមន៍​មូល​និធិ​​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ចែក​អំណោយ​​នៅ​សង្កាត់​ព្រៃ​ស

Posted: 13 Nov 2012 11:57 PM PST

ការចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​
រាជ​ធានីភ្នំពេញ​ ៖ អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ដង្កោ និង​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា នាំ​យក​ទៅ​ចែក​ជូន​​ដល់​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​១០​គ្រួ​សារ នៅ​ក្នុង​សង្កាត់ព្រៃ​ស ជា​ការ​ចែក​រំលែក​នូវ​ទុក្ខ​លំបាក និង​ការ​ខ្វះ​ខាត​ ។​ ពី​ធី​ចែក​អំណោយ​ខាង​លើ​នេះ​បាន​ប្រ​ព្រឹត្ត​​ទៅ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ​២០១២ ​ក្នុង​ភូមិ​ព្រៃ​ទី​ទុយ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ​​។

ដំឡើង​ឋានន្តរស័ក្តិ​​​ និងប្រកាស​តែង​តាំង​​ស្នងការ​រង​នគរ​បាល​ខេត្តក្រចេះ​​ចំនួន២រូប

Posted: 13 Nov 2012 11:44 PM PST

ទិដ្ឋភាពក្នុងពិធីដំឡើង​ឋានន្តរស័ក្តិ​​​ និងប្រកាស​តែង​តាំង​​ស្នងការ​រង​នគរ​បាល​ខេត្តក្រចេះ​​
ខេត្តក្រចេះ​ ៖ នៅសាលប្រជុំមហោស្រព​​ខេត្ត​ កាលពី​ព្រឹកថ្ងៃទី​១៤ វិច្ឆិកា ​បាន​រៀបចំ​​ពិធីប្រកាស​​ផ្ទេរ​​ភារកិច្ច​​​តែង​តាំង​​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិតែង​តាំង​​​ជាស្នង​ការរង​នៃស្នង​ការដ្ឋាន​​នគរបាល​​ខេត្តចំនួន​២រូប ។ ​ពិធីនេះ​បានប្រព្រឹត្ត​​​ទៅ​ ក្រោម​អធិបតី​​ភាព​លោកឧត្តម​សេនីយ៍​​ឯក​ ចាន់ អា៊ន ​​​ទីប្រឹក្សា​ផ្ទាល់​​សម្តេច​​​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន និងជាអគ្គ​ស្នងការ​រងនគរ​បាល​

បំណុលសរុប​​របស់​ក្លិប​ Bolton កើន​ឡើង​ដល់​ 216,56​ លានដុល្លារ​

Posted: 13 Nov 2012 11:40 PM PST

​យោង​ទៅ​​តាម​ប្រភព​ព័ត៌​មាន​​ប៊ីប៊ី​ស៊ី ​ចេញ​​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា ក្លិប​បាល់​ទាត់​​ Bolton បាន​ខាត​បង់​​ទឹក​​ប្រាក់​​ចំនួន​​២២,១​លាន​​ផោន​​ ស្មើ​នឹង​៣៤,៩​លាន​​ដុល្លារសហ​រដ្ឋ​​អាមេរិក​​​ ក្នុង​ឆ្នាំ​២០១១-២០១២ ។ ការ​​ខាត​​បង់​​ទឹក​ប្រាក់​​ជាង​៣៤​លាន​ដុល្លារ​នេះ បាន​ធ្វើ​​ឱ្យ​បំណុល​សរុប​​របស់​​ក្លិប​​ Bolton កើន​​ឡើង​​ដល់​១៣៦,៥​​លាន​ផោន​​ ស្មើ​នឹង​​ជាង​២១៦​

ទី​ផ្សារ​​នៅ​អាសីុ​​ធ្លាក់​ចុះ​​ដោយសារ​​​វិបត្តិ​នៅ​អាមេរិក​​ និង​អឺរ៉ុប

Posted: 13 Nov 2012 11:40 PM PST


ទី​ផ្សារ​អាសីុ​​​​ធ្លាក់​ចុះ​​​​កាល​ពី​ម្សិល​​មិញ​​ ដោយ​សារ​​​ភាពមិន​​​​ប្រាក​ដ​ប្រជា​​នៃ​​ទស្សន​វិស័យ​​​សេដ្ឋ​កិច្ច​​​ពិភព​លោក​​​ ខណ​ៈ​​ដែល​ឱ​ន​ភាព​​​​​ថវិកា​អាមេ​រិក​​​រីក​ចម្រើន​​​​កាន់​តែ​ធំ​​ និង​​ថវិកា​សង្គ្រោះ​​​ដែល​ត្រូវ​ការ​​​បំផុត​​​​សម្រាប់​​​ក្រិក​​​ត្រូវ​បាន​ពន្យារ​ ។​​ប្រាក់​យ៉េន​​​ជប៉ុន​​​ឡើង​ថ្លៃ​​​​​ធៀប​នឹង​​​​ប្រាក់​អឺរ៉ូ​​​ និង​ប្រាក់​ដុល្លារ​ ខណ​ៈ​​ក្រុម​វិនិយោគិន​​​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ ហើយ​បង្ក​​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​ក្រុម​ហ៊ុន​​​នាំ​ចេញ​​ ។

ចាប់​រិបអូស​​​សមាស​ភាព​មីស៊ីល​កូរ៉េ​ខាង​ជើង​​​នាំ​ទៅ​ស៊ីរី​

Posted: 13 Nov 2012 11:30 PM PST

ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​ជប៉ុន​​​ក្យូដូ​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​​១៣ វិច្ឆិកាថា ប្រទេស​​កូរ៉េខាង​ត្បូង​​​បាន​ចាប់​​​កាល​ពី​​ខែ​ឧសភា​កន្លងមក​​នេះ នូវ​នាវា​ចិន​មួយ​គ្រឿង​​​បើក​ទៅ​កាន់​​ប្រទេស​ស៊ីរី​​ដែល​នាវា​នេះ​ដឹក​បណ្តា​សមាសភាព​​ដែល​អាច​​ប្រើ​ប្រាស់​​ក្នុង​ការ​​ផលិត​មីស៊ីល ។ ​យោ​ង​តាម​​​ក្យូដូ​ថា ឧប្បត្ត​ិ​​​​ហេតុ​​នេះ​​មាន​​​ចុះ​​​ក្នុង​​របាយ​​​ការណ៍​​​​មួយ​​របស់​​​អ.ស.ប​​កើត​មាន​​​ខណៈ​មាន​ការ​ព្រួយ​បារម្ភ​​​​​​​​​នានា​​​លើ​ទំនាក់

ខ្លា​ឃ្មុំ​​​ផេន​ដា​​​យក្ស​​341​ក្បាល​រស់នៅ​​លក្ខណៈ​​ចិញ្ចឹម

Posted: 13 Nov 2012 11:30 PM PST

គណៈ​កម្មាធិការ​​​បច្ចេកទេស​​ចិញ្ចឹម​​ខ្លា​ឃ្មុំ​​​យក្ស​​​ផេន​ដា​​​រាយ​ការណ៍​កាល​ពី​​ថ្ងៃទី​​១៣​ វិច្ឆិកា​ថា ចំនួន​​​សត្វ​ខ្លា​​ឃ្មុំ​ផេន​ដា​​​យក្ស​ដែល​រស់នៅ​ក្នុង​លក្ខណៈ​​ចិញ្ចឹម​លើ​ពិភព​លោក​​រយៈ​ពេល​​​២​ទសវត្ស​​​​កើន​ពី​១០០​ក្បាល​​​ដល់​៣៤១​ក្បាល​​​នា​ពេល​បច្ចុប្បន្ន​​ ។​យោង​តាម​របាយ​ការណ៍​​មួយ​ចេញ​ផ្សាយ​​​នា​ឱកាស​​នៃ​​សន្និសីទ​​ប្រចាំ​ឆ្នាំ​​មួយ​របស់​​គណៈ​កម្មា​​ធិការ​​​នោះ​ដែល​រៀប​ចំ​​នៅក្រុង​​​ចេង​ឌូទី​ប្រជុំ​​ជន​

ម៉ាក់​​អុីល​រ៉យ​ឈ្នះ​​ពាន​កិតិ្ត​យស PGA of America និង US Vardon Trophy

Posted: 13 Nov 2012 11:30 PM PST

​កីឡាករ​អៀរ​ឡើង​ខាង​ជើង​រ៉ូ​រី ម៉ាក់​អុីល​រ៉យ
​កីឡាករ​​វាយ​កូន​​ហ្គោល​អៀរ​​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក់​អុីល​​រ៉យ​បាន​ជាប់​​ឈ្មោះ​ជា​កីឡាករ​​ឆ្នើម​ប្រ​ចាំ​​ឆ្នាំ​រ​បស់ PGA of Americaនិង Vardon Trophy​បន្ទាប់​ពី​ធ្វើ​​បាន​លទ្ធ​ផល​ល្អ​ប្រ​ចាំ​​រដូវ​កាល ។ កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​រូបនេះ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៤​លើក​នៅ​ក្នុង​សហ​រដ្ឋ​អា​មេរិក​អំឡុង​រដូវ​កាល​ដែល​រូប​គេ​ឈាន​ដល់​លំ​ដាប់លើ​គេ​ក្នុង​បញ្ជី​ទឹក​ប្រាក់ ។ ក្នុង​ចំណោម​ជ័យ​ជម្នះ​

អតី​ត​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​អាន់ឌ្រេ ឆេឈិនកូ ទទួល​​បាន​តំណែង​ជា​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ

Posted: 13 Nov 2012 11:30 PM PST

អតី​ត​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​អាន់ឌ្រេ ឆេឈិនកូ
យោង​​​ទៅ​តាម​ប្រភព​​ព័ត៌​មាន​​ប៊ីប៊ីស៊ី ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា កីឡា​ករ​អាន់​ឌ្រេ ឆេ​ឈិន​​កូ ត្រូវ​​បាន​​ផ្តល់​​តំណែង​ជា​​គ្រូ​បង្វឹក​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​ក្រែនចាប់​ពី​​ពេល​នេះ​តទៅ ។កីឡា​ករ​ខ្សែ​​ប្រយុទ្ធ​​ដ៏​មុត​ស្រួច​​វ័យ​៣៦​ឆ្នាំ​រូប​នេះ បាន​​ចូល​​និវត្ត​​ពី​​អាជីព​កីឡា​​ករ​​បាល់​ទាត់​​ បន្ទាប់​ពី​​បញ្ចប់​​ការ​ប្រកួត​យ៉ូរូ​​ឆ្នាំ​២០១២ ហើយ​បាន​​ងាក​​មក​​​អាជីព​​បាល់​ទាត់​វិញ​​ក្នុង

កន កាន បន្ត​ពុះ​ពារ​​លើ​មាគ៌ា​​កីឡា​​ជន​ពិការ​មិន​រ​ា​ថយ

Posted: 13 Nov 2012 11:25 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​​និយម​​តាមដាន​​កីឡា​ជន​ពិការ​​ប្រាកដ​​ជា​ស្គាល់​​ច្បាស់ពី​​សមត្ថ​ភាព​របស់​លោក​កន កាន ជាក់​ជា​មិន​ខាន​​ដោយ​សារ​​តែ​គាត់​ជា​អ្នក​កីឡា​ជន​ពិការ​​មាន​ជំនាញ​​លេង​កីឡា​​​​ដល់​ទៅ​បី​វិញ្ញា​​សា​​តែ​ម្នាក់​ឯង​​ និង​ស្ថិត​​ក្នុង​កម្រិត​​ជម្រើស​ជាតិ​​ទាំង​អស់​ដែល​​នេះ​ជា​ធន​ធាន​​មួយ​សម្រាប់​​​មុខ​មាត់​​ផ្នែក​កីឡា​​ជន​ពិការ​​យើង ។ បើ​ទោះ​​ជា​វ័យ​​​របស់​លោក​កន កាន រាង​​ជ្រេ​បន្តិច​មែន​​ តែ​លោក​​នៅ​តែ​បន្ត​​មហិច្ឆតា​​ចាប់​អាជីព​កីឡា​ជន​ពិការ​នេះ​​នៅ​​ឡើយ

កម្មករ​​​រោងចក្រ​​​ដេរមហាជាង​២០នាក់ដួលសន្លប់​ជាបន្តបន្ទាប់

Posted: 13 Nov 2012 11:17 PM PST

រាជធានីភ្នំពេញ​ ៖ កម្មករ​​រោងដចក្រ​​កាត់ដេរមហា​​ជាង​២០នាក់ ​បានដួលសន្លប់​​ជាបន្តបន្ទាប់ ខណៈ​​កំពុងធ្វើការ​​កាលពីវេលាម៉ោង​​១ និង​៤០នាទី​រសៀល​ថ្ងៃទី១៤ វិច្ឆិកា ​​២០១២ ​ដែល​រោង​ចក្រ​​ខាងលើ មានទីតាំង​ស្ថិត​ក្នុង​ភូមិទឹកថ្លា​​ សង្កាត់​​ក្រាំងពង្រ ​ខណ្ឌ​​ដង្កោ។ ​ ការដួល​សន្លប់​របស់កម្មករ​​នេះ តាម​សមត្ថកិច្ច​​​អះអាង​​ឱ្យ​ដឹង​ថា ​គឺបណ្តាល​មកពីបរិស្ថាននៅនៅក្នុង​រោងចក្រ​​​​​មាន​ក្លិន​មិន​ល្អ ទើប​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ វិច្ឆិកា ២០១២

Posted: 13 Nov 2012 11:10 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សហ​ព័ន្ធ​ប្រ​ណាំង​​កង់​អន្តរ​ជាតិ​​គ្រោង​​​បង្កើត​​ប្រព័ន្ធ​​ខ្សែ​​ទូ​រ​ស័ព្ទ​ Hotline ទាក់​​ទង​នឹង​​ការ​​ប្រើ​​សារ​ធាតុ​​ហាម​​ឃាត់​ លោក Pat McQuaid ​ប្រ​ធាន​​សហ​​ព័ន្ធ​

Posted: 13 Nov 2012 11:10 PM PST

ោក Pat McQuaid-ប្រ​ធាន UCI
ប្រ​ណាំង​​កង់​អន្តរ​ជាតិ​ (UCI) ​បាននិយាយ​​ថា ក្រុម​ប្រឹក្សា​​សហ​ព័ន្ធ​កំ​ពុង​ពិ​ចារ​​ណា​​បង្កើត​ខ្សែ​ទូ​រ​ស័ព្ទ​ប្រ​ព័ន្ធ Hotline​មួយ​សម្រាប់​បណ្តា​កីឡាករ​ដែល​មាន​បំ​ណង​ពិ​ភាក្សា​អំ​ពី​បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់ ។ សហ​ព័ន្ធ​ UCI​កាល​ពី​ខែ​កន្លង​ទៅ​បាន​សម្រេច​ចិត្ត​ដក​ហូត​យក​ពាន​ជើង​ឯក​ Tour de France ​ទាំង​៧​របស់​កីឡាករ​ឡេន អាម​ស្ត្រង បន្ទាប់​ពី​ភ្នាក់​ងារ​ប្រ​

​សន្និ​សី​ទ​សារ​ព័ត៌​​មាន​ស្តី​​ពី​​​កម្ម​​វិធី​​​រត់​​ប្រណាំង​​​​ Fun Run សប្បុរ​ស​ធម៌​​​របស់​​​អង្គ​ការ​​​​ដើម្បី​​​ភាព​ញញឹម​​នៃកុមារ​

Posted: 13 Nov 2012 11:09 PM PST

ពិធី​សន្និ​សី​ទ​សារ​ព័ត៌​​មាន
រាជ​ធានី​ភ្នំពេញ​​​​ ៖​ កម្ម​វិធី​​​រត់​ប្រ​ណាំង​​​សប្បុរ​ស​​​ធម៌​​ Fun Run ​ដំបូង​គេ​​បង្អស់​​​​​ដែល​រៀប​ចំ​​​​ឡើង​ដោយ​​​​​​អង្គ​ការ​​​ដើម្បី​​​​ភាព​ញញឹម​​នៃ​កុមារ​​​​​ និង​​​​ចូល​រួម​​​ឧបត្ថម្ភ​​​​​ដោយ​ធនាគា​រ​ជប៉ុន​​​ម៉ារូ​ហាន់​​ ត្រូវ​​បាន​​​​ប្រកាស​​​រៀប​ចំ​ធ្វើ​​​នា​​ថ្ងៃ​ទី​​១០ ធ្នូ​​ ខាង​មុខ​​​នេះ​​​ នៅ​ក្នុង​​​​ពហុ​កីឡ​ដ្ឋាន​​​​ជាតិ​​​ ក្នុង​សន្និ​​សីទ​​​សារព័ត៌​មាន​​​​មួយ​កាល​ពី​​​ថ្ងៃ​ទី​​​១៣ វិច្ឆិកា។

វី អិុច និង​សឹង តុ ត្រៀម​ខ្លួនជួប​គ្នា​​លើ​សង្វៀន​​​​ម្តង​ទៀត​​តាម​សំណូម​ពរ​​មហា​ជន​

Posted: 13 Nov 2012 10:47 PM PST

កីឡា​ការិនី​សឹង តុ  (ឆ្វេង) និង​កីឡា​​ការិនី វី អិុច
រាជ​​ធានី​ភ្នំពេញ​ ៖ កាល​ពី​រាត្រី​ថ្ងៃសៅរ៍​​ទី​១០ វិច្ឆិកា កន្លង​ទៅ​នេះ កីឡា​ការិនី​​ជើង​ខ្លាំង​ពីរ​រូប​​ គឺ​​នាង​វី អិុច មក​ពី​ក្លិប​​អេភូថង​កីឡា ប្រកួត​​ជា​មួយ​នាង សឹង តុ មក​ពី​ក្លិប​​​តាឡី​ដំរី​មាន​ឫទ្ធិ នៅ​លើ​សង្វៀន​បាយ័នបឹង​ស្នោ ទទួល​​លទ្ធ​ផល​​ស្មើ​គ្នា​​ ទើប​​មហា​ជន​​ដែល​និយម​ទស្សនា​​គូ​ប្រដាល់​ស្រីៗ​​ចង់​ឱ្យ​ពួក​គេ​ជួប​គ្នា​ម្តង​ទៀត​​ ព្រោះ​តែ​​មិន​អស់​ចិត្ត​​ពី​លទ្ធ​ផល​ស្មើ​គ្នា​នេះ ។

ភ្លៀង​នឹង​​បន្តធ្លាក់​​មធ្យម​នៅ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​

Posted: 13 Nov 2012 10:40 PM PST

រាជធានីភ្នំពេញ ៖ ​ក្រសួងធន​ធាន​​ទឹក​ និង​ឧតុ​និយម​បាន​ចេញ​សេចក្តី​​ជូន​ដំណឹង​ថា វិសម្ពាធ​មួយ​នៅ​ក្នុង​សមុទ្រ​​ចិន​ខាង​ត្បូង នឹង​ធ្វើ​​ឱ្យ​មាន​ពពក​ច្រើន​​ដេរ​ដាស​​នៅ​កម្ពុជា ​មាន​ភ្លៀង​​ធ្លាក់​មធ្យម​​ចាប់​ពី​ថ្ងៃទី​១៥​ទៅ​១៧ វិច្ឆិកា ​២០១២ ​។

បទ​ចម្រៀង​​​​បាសាក់​​​សារ៉ោមេ​កប់​បាត់​ជា​ច្រើន​ឆ្នាំ​​​​​ ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​​​ និង​ត្រៀម​​​​ដាក់​ប្រើ​​ឡើង​វិញ​

Posted: 13 Nov 2012 10:37 PM PST

តួយក្ស​ល្ខោនបាសាក់
រាជ​ធានីភ្នំពេញ​ ៖​ បទចម្រៀង​​បាសាក់​​ឈ្មោះ​​«​សារ៉ោមេ»​​ដែល​កប់​​​បាត់​​​អស់​​​ជា​ច្រើន​ឆ្នាំ​​​​​នោះ​ ត្រូវ​លោក​​អៀង​ សីុ​ធុល សិល្ប​ករ​​​បុរាណ​​​ស្រាវ​ជ្រាវ​​​​រក​ឃើញ​​​ ហើយ​​ក្រុម​​​សាស្ត្រា​ចារ្យ​​សិល្ប​ៈ​បុរាណ​​ខ្មែរ​​​​ត្រៀម​​​​​ចង​ក្រង​​​​ឯក​សារ​​​ និង​ប្រគំ​​បទ​ភ្លេង​​​​​ជា​ថ្មី​​​​​​ដើម្បី​យក​​​​មក​ប្រើ​​​ប្រាស់​​​​​វិញ ។​

រឿង​​ សោភ័ណ្ឌ​ ប្រកាស​​បំ​បាក់​​​ ឃឹម ពេជ្រ​​ចិន្តា​​ នៅ​​​លើ​​សង្វៀន​​​​​បឹង​​ស្នោ​​ថ្ងៃ​​សុក្រ​​​ស្អែក

Posted: 13 Nov 2012 10:30 PM PST

រឿង សោភ័ណ្ឌ (ឆ្វេង) និង​ឃឹម ពេជ្រ​​ចិន្តា​​
រាជ​ធានីភ្នំ​ពេញ​​ ៖​ នៅថ្ងៃសុក្រ ទី​១៦ វិច្ឆិកា ស្អែកនេះ កីឡាករ​ជើងខ្លាំង​រឿង សោ​ភ័ណ្ឌ មកពីក្លិប​មកុដ​រាជ នឹងឡើង​រេញ​ជួប​គ្នា​ជា​លើក​ដំបូង​ជា​មួយ​កីឡា​ករ​ឃឹម ពេជ្រចិន្តា មក​ពី​ក្លិបបុរី​នាគរាជ ដើម្បី​បង្កើ​ត​ព្រឹត្តិ​ការណ៍​សាក​ល្បង​កម្លាំងគ្នានៅលើ​សង្វៀន​បាយ័ន​បឹងស្នោ។ រឿង សោភ័ណ្ឌ ប្រកាស​ថា ទោះ​បី​ឃឹម ពេជ្រ​ចិន្តា ជាខ្លាចាស់ ប៉ុន្តែលោក​នឹងបំបាក់​​កីឡា​ករ​រូបនេះ​ឲ្យ​ខាង​តែបានដើម្បី​សន្សំ​ក្រេឌីត​នៅលើ​វិស័យប្រដាល់​ក្នុង​ជំនួប​ថ្ងៃ​សុក្រ​ស្អែក​

គ្រួសារសពនាយ​​ជីវ៉ាន់ស៊ុយ ទទួល​អំណោយ​​សប្បុរស​​ជន​​តាម​​រយៈកោះសន្តិ​ភាព​​

Posted: 13 Nov 2012 10:15 PM PST

គ្រួសារសពនាយ​​ជីវ៉ាន់ស៊ុយ ទទួល​អំណោយ​​សប្បុរស​​ជន​​តាម​​រយៈកោះសន្តិ​ភាព​​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អំណោយ​​ជា​​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​​ភោជនីយដ្ឋាន​​បុប្ផា​​រាជនី សម្រាប់​​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព​​លោក​រុន សារ៉េន ហៅ​ជីវ៉ាន់​ស៊ុយ ត្រូវ​​​​អ្នក​យក​​ព័ត៌​​មាន​​ប្រចាំ​ខេត្ត​​បន្ទាយ​មាន​ជ័យ​​នាំ​យក​ទៅ​ប្រគល់​ជូន​​ដល់​ដៃ​អ្នក​​ស្រី​ផុន ស៊ិន ជាភរិយា​​ ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ។ នាយជីវ៉ាន់ ស៊ុយ​ បាន​ទទួល​​មរណ​ភាព​​​កាល​ពី​វេលា​ម៉ោង​​៨

សមត្ថកិច្ច​​ឃាត់​​ខ្លួន​អ្នក​បើក​​​រថយន្ត​​ធុន​យក្ស​ដឹក​ស៊ីម៉ងត៍​​បើក​បរ​ក្នុងសភាព​ស្រវឹង​

Posted: 13 Nov 2012 10:00 PM PST

រថយន្តដែលត្រូវបាន​ឃាត់ទុក
ខេត្ត​កំពត​​ ៖ អ្នក​​បើក​រថយន្ត​​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​កង់​១៨ត​ទ្រុង​​វែង​ខុស​លក្ខណៈ​​បច្ចេក​ទេស​ ដឹក​ស៊ីម៉ងត៍​​ឱ្យ​ក្រុមហ៊ុន​​មួយ​​​​ត្រូវ​កម្លាំង​​​សមត្ថកិច្ច​​​​ឃាត់​​បញ្ជូន​មក​​អធិការ​​ដ្ឋាន​​​នគរ​បាល​ក្រុង​​​កំព​ត​ដើម្បី​​​ណែនាំ ពី​បញ្ហា​សេព​គ្រឿង​​ស្រវឹង​​​រួ​ច​បើក​រថយន្ត​​​​​​​​​ធុន​យក្ស​​​រេ​ពេញ​ផ្លូវ​​​ធ្វើ​ឱ្យ​ប្រជា​​ពលរដ្ឋ​​​ និងអ្នក​ធ្វើ​ដំណើរ​​​​ភ័យ​​ខ្លាច​​ចំពោះ​​ទង្វើ​​ដ៏​គ្រោះ​ថ្នាក់​​នេះ​ ។ ហេតុ​ការណ៍​នេះ​​​កើត​ឡើង​កាល​ពី​​​វេលាម៉ោង​​

ស្លាប់​ដោយ​សារ​តែ​ញៀន​ស្រា​ម្នាក់​ផឹក​វង្វេង​ស្មារតី ទៅ​ចង.ក​ម្នាក់​ច្រឡំ​ដប​ថ្នាំ​ពុល​ថា​ដប​ស្រា

Posted: 13 Nov 2012 09:55 PM PST

គេនាំ​គ្នា​​ចោម​រោម​​មើល​​សព​​អ្នក​​ចង.ក
ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា វង្វេង​ស្មារ​តី​ព្រោះ​ស្រវឹង​ស្រា​បាន​ចង​.ក​​សម្លាប់​ខ្លួន​នៅ​​នឹង​ដើម​ឈើ​មួយ​ដើម​ ​ក្នុង​របង​បរិវេណ​សាលា​បឋម​សិក្សាមួយ​ ស្ថិត​ក្នុង​ភូមិ​ចំការ​ដូង ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ​ ដោយ​ប្រើ​ខ្សែនី​ឡុង​ពណ៌​ខ្មៅ​ ។ ជា​មួយ​គ្នា​នេះ ​បុរស​ម្នាក់​ផ្សេង​ទៀត​ដោយ​សារ​តែ​ស្រ​វឹង​ស្រា​ច្រ​ឡំ​ដបថ្នាំ​ពុល​ស្មាន​ថា​ជា​ដប​ស្រា​យក​មក​ផឹក​ក៏​ពុល​ស្លាប់ ។

ឪពុក​តិរច្ឆាន​ចាប់​កូន​ស្រី​អាយុ2​ឆ្នាំ​រំលោ​ភឥត​ក្តី​មេត្តា

Posted: 13 Nov 2012 09:50 PM PST

បុរសអគតិ 
ខេត្ត​តាកែវ​​​ ៖​ ​​ឪពុក​​តិរច្ឆាន​ម្នាក់​បាន​ត្រូវ​បង​ប្អូន​ស្រី​របស់​ខ្លួន​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​បញ្ជូន​មក​តុលា​ការ​ ដើម្បី​កាត់​ទោស​ទៅ​តាម​ច្បាប់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​បំផុត គឺ​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន​​ដែល​ទើប​តែ​មាន​អាយុ​២​ឆ្នាំ ។ ការ​អស់​លក្ខណ៍​របស់​ជន​ជា​ឪពុក​បង្កើត​រូបនេះ បន្ទាប់​ពី​បាន​ធ្វើ​ស​កម្ម​​ភាព​ចាប់​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន​បាន​សម្រេច​បំណង​​នោះ ចំពេល​ប្អូន​ស្រី​​

ក្មេង​ស្រី3​នាក់​រត់​ពី​មណ្ឌល កុហក​ថា​ម្តាយ​ប្លុង​ចោល

Posted: 13 Nov 2012 09:45 PM PST

មន្ត្រី​ប៉ូលិស​អន្តរាគមន៍ធ្វើ​ការ​សាក​សួរ
ខេត្ត​កំពង់​ចាម​ ៖​ ក្មេង​ស្រី​​​​៣នាក់បង​ប្អូន​​​មាន​​អា​យុពី​៩ឆ្នាំ ទៅ​​១១ឆ្នាំ ​បាន​ត្រូវអ្នក​រត់​​ម៉ូតូ​ឌុបដឹក​​​យក​​មក​ដាក់​​នៅ​​ក្បាល​ស្ពាន​​​គីហ៊្សុ​ណា​ត្រើយ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​ទី​៣ សង្កាត់​​វាល​វង់​ ក្រុង​កំពង់​ចាម កាល​ពី​វេលា​ម៉ោង​​​​​៩ និង​​៥០នាទី​​​​ព្រឹក​ថ្ងៃទី​​១៣ វិច្ឆិកា​ ​​ដោយ​ប្រាប់​ថា ម្ដាយ​​យកពួកនាង​មក​​ប្លុង​ចោល​​ និង​ថែម​​ទាំង​យក​​​លុយពី​កូន​ៗ​អស់​៣ម៉ឺន​រៀល​​​ថែម​ទៀត ។ ​បន្ទាប់​​ពី​មាន​​ករណី​​នេះ​កើត​​​​ឡើង​​ ក៏មាន​​ការសាកសួរ​​​ស្រាវ​ជ្រាវ​​ភ្លាមៗ​ដែល​តាម​ពិត​​គឺ​

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​គណៈ​កម្មាធិ​ការ​ការ​ពារ​បេតិក​ភណ្ឌ​លើក​ទី37​ពាក់​កណ្តាល​ឆ្នាំ​2013

Posted: 13 Nov 2012 09:40 PM PST

ខេត្ត​ព្រះ​វិហារ​​ ៖​ នៅ​ទីបំផុត​ប្រទេស​កម្ពុជា​បាន​សម្រេចសេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ហើយ នៅ​ពេល​ប្រទេស​ជាសមាជិក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​ដ៏​សំខាន់​មួយ​នេះ​បោះ​ឆ្នោត​ឱ្យធ្វើ​ជា​ប្រធាន​សម្រាប់​អាណត្ដិ​ឆ្នាំ​២០១២នេះ​។

តំបន់​ស្រាវ​ជ្រាវ​ពី​រ៉ែ​មាស ក្លាយ​ជា​អណ្តូង​រ៉ែ​អនាធិ​ប​តេយ្យ

Posted: 13 Nov 2012 09:30 PM PST

សកម្ម​ភាព​កន្លែង​ជី​​ករ៉ែមាស​ក្បែរ​ភ្នំង៉ត
ខេត្ត​មណ្ឌល​គិរី ៖ ​ក្រោយ​ពី​កើត​មាន​គ្រោះ​​ថ្នាក់​បាក់​ដី​អណ្តូង​រ៉ែ​មាស​រហូតដល់​ស្លាប់​​អ្នកជី​ករ៉ែ​​២​នាក់​​កាលពី​ថ្ងៃទី​១០ វិច្ឆិកា ​​​ធ្វើ​ឱ្យ​មាន​ការ​ចាប់​​អារម្មណ៍​ជា​ថ្មី​ជុំ​វិញតំបន់​ជីក​រ៉ែ​មាស​នោះ​ ដែល​ស្ថិតនៅ​ព្រំ​ប្រ​​ទល់​​រវាង​​ស្រុក​កោះ​ញែក​​និងស្រុក​ពេជ្រា​ដា ។ ជុំ​វិញ​ករណី​បាក់ដី​អណ្តូង​រ៉ែ​មាស​ ​ប​ណ្តាល​​​​ឱ្យ​មាន​ម​នុស្ស​ពីរនាក់​ស្លាប់​នេះ​​ ​តាម​ប្រភព​ព័ត៌​មាន​ដែល​បង្ហើប​ប្រាប់​​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​​ឈ្មោះ​ឱ្យ​

លំនៅ​ឋាន​មួយ​ក្លាយ​ជា​ចំណី​ភ្លើង​កណ្តាល​ថ្ងៃ​ត្រង់

Posted: 13 Nov 2012 09:20 PM PST

លំនៅ​ឋាន​ដែល​អណ្តាត​ភ្លើង​លេប​ត្របាក់
រាជធានីភ្នំពេញ​ ៖ ​ផ្ទះឈើ​មួយខ្នង​ប្រក់​ស័ង្កសី​ស្ថិតនៅ​ភូមិ​​ទ្រាទី​៣ ​សង្កាត់​ស្ទឹង​មានជ័យ​ ​ខណ្ឌមាន​ជ័យ​ ដែល​ម្ចាស់​ផ្ទះ​​សាងសង់​ឡើង​​ខណ្ឌជាបន្ទាប់​សម្រាប់​ជួល​ បាន​ត្រូវ​អគ្គិភ័យ​​ឆាប​ឆេះ​អស់​ទាំងស្រុង ​កាលពីវេលា​​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៣​ វិច្ឆិកា ​។ តាម​​ប្រភព​ព័ត៌​មាន​​ពីកន្លែងកើត​ហេតុ​បាន​ឱ្យដ​ឹងថា ​ម្ចាស់​ខាងលើ​នេះឈ្មោះ​លឹម ​ចន្ថា ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ ​​។ ផ្ទះ​ដែល​ក្លាយ​ជា​​ចំណី​ភ្លើង​ឆាប​ឆេះ​

ព័ត៌​មាន​​ប្រជុំ​​កំពូល​​អាស៊ាន​អ្នក​កាសែត​​ជាង​​១​.​៨០០​​នាក់​ចុះ​​​ឈ្មោះ​​សម្រាប់​កិច្ច​ប្រជុំ​​នៅ​​រាជ​ធានី​​ភ្នំពេញ

Posted: 13 Nov 2012 09:10 PM PST

លោក​​រដ្ឋ​មន្ដ្រី ខៀវ កា​ញា​រី​ទ្ធ ជា​​អធិ​បតី
រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​​លោក​ខៀវ កាញារីទ្ធ​ បាន​ថ្លែង​ថា រហូត​មក​​ដល់​ពេល​នេះ​​​មាន​អ្នក​កាសែត​​ជាតិ​ និង​អន្តរជាតិ​​ប្រមាណ​​១.៨៥០​​​នាក់​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​​ដើម្បី​​​យក​ព័ត៌​មាន​​​​ពី​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី​​២១ ​ដែល​កម្ពុជា​​ធ្វើជា​ប្រធាន​​ និង​ជា​ម្ចាស់​ផ្ទះ​។ លោក​រដ្ឋ​មន្ត្រី​​​ក្រសួង​​ព័ត៌​មាន​​ និង​ជា​អ្នក​នាំ​ពាក្យ​​រាជ​រដ្ឋា​ភិបាល​​​ បាន​ថ្លែង​​បែប​នេះ​ក្នុង​​​​ពេល​ដែល​លោក​​​អញ្ជើញ​ចូល​​​​​រួម​ជា​​វាគ្មិន​​ក្នុង​កិច្ច​ពិភាក្សា​​​តុមូល

រាជា​​និយ​ម​នៅ​​កម្ពុជា​រឹង​​ប៉ឹង​​ជានិច្ច​ ព្រោះ​​រាជា​​និយម​​ជា​រ​បស់​​ទាំង​​អស់​​គ្នា មិន​​មែន​​ជា​​របស់​​នរណា​​ម្នាក់​​ឡើយ​

Posted: 13 Nov 2012 09:00 PM PST

រាជា​​និយ​ម​នៅ​​កម្ពុជា​រឹង​​ប៉ឹង​​ជានិច្ច​ ព្រោះ​​រាជា​​និយម​​ជា​រ​បស់​​ទាំង​​អស់​​គ្នា មិន​​មែន​​ជា​​របស់​​នរណា​​ម្នាក់​​ឡើយ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!