Koh Santipheap Daily

Koh Santipheap Daily


រថយន្តស៊ីរ៉ែន​​អធិការ​ស្រុក​សំឡូត​​បុក​ចៅ​ស្រី​លោក​អភិ​បាល​ស្រុក​ស្លាប់​អ្នក​​បើក​បរ​​ត្រូវ​គេ​បង្គាប់​ឱ្យ​គេច​ខ្លួន​

Posted: 07 Sep 2012 11:00 PM PDT

ខេត្ត​​បាត់​ដំបង ៖ មន្ត្រី​នគរបាល​ទើប​ចូល​​ថ្មី​ម្នាក់​ដែល​គេ​ដឹងថា ​ជា​ដៃ​ស្តាំ​របស់​​លោក​អធិការ​​​ស្រុក​សំឡូត ​ត្រូវគេ​បង្គាប់​ឱ្យ​​គេច​ខ្លួន​ក្រោយ​​ពី​​បើក​រថយន្ត​របស់​អង្គ​ភាព​​បុក​ក្មេង​ស្រី​ម្នាក់​​ស្លាប់ កាល​ពី​​វេលាម៉ោង​​៦​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​៧ កញ្ញា នៅ​ចំណុច​ផ្លូវ​​បែក​ជា​៤ ស្ថិត​​ក្នុង​ភូមិ​តាសាញ​​ជើង ​ឃុំ​តាសាញ ស្រុក​សំឡូត ។ អ្នក​បើក​​​រថយន្ត​បុក​មនុស្ស​ស្លាប់​នោះ​​ឈ្មោះ​​បាន​ សុផល ​អាយុ​៣​៥ឆ្នាំ ​ជា​មន្ត្រី​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ស្រុក​សំឡូត ​និង​ជា​ដៃ​ស្តាំ​​ដ៏​ជំនិត​របស់​លោក​លី ប៊ួយ ​អធិការ​ស្រុក​

យុវជន​​ម្នាក់់​ចុះ​​ពី​​រ​​ថយន្ត​​​ខាំ​អណ្តាត​​​ប៉ុន​ប៉​ង​​​ធ្វើ​អត្ត​​​ឃាត​​​

Posted: 07 Sep 2012 08:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​​​​ម្នាក់​​​​​​​​បាន​ជិះ​​​រថយន្ត​​​សេ៊រី​​​ទំនើប​​​​ម៉ាក់​​ Prius ពណ៌​​​ទឹក​ប្រាក់​​ ​មក​ឈប់​នៅ​​ចំណុច​​ផ្លូវ​​លេខ​​៣៦០​​​ កែង​​​ម​ហា​វិថី​​​ព្រះ​នរោត្តម​​ ក្នុង​សង្កាត់​បឹង​​កេង​​កង​ទី​​១ ខណ្ឌ​ចំការ​មន​​ ​កាល​ពី​​វេលា​ម៉ោង​​​​៩​និង​​​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៧ កញ្ញា​ ​រួច​​​ឈប់​រថយន្ត​​​ចេញ​​​មក​ក្រៅ​ហើយ​ខាំ​អណ្តាត​​​​​​ខ្លួន​ឯង​បណ្តាល​​ឱ្យ​ដួល​​សន្លប់​​​​ដោយ​ពុំ​ដឹង​​​​មូល​ហេតុ​ ។

​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​​​ខែ​សីហា ធៀប​នឹង​ខែ​កក្កដា ឆ្នាំ​2012​​ មាន​16​លើក​ដូច​គ្នា

Posted: 07 Sep 2012 08:30 PM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ អត្រាគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងខេត្ត​របស់ការិយាល័យនគរ​បាល​ចរាចរ​ជើង​គោកខេត្តក្នុងខែសីហា ឆ្នាំ​២០១២ នេះ កើតមានចំនួន១៦ករណី​ ក្នុង​នោះ​គ្រោះថ្នាក់​ប្រភេទធ្ងន់ចំនួន១៥ករណី និង​ស្រាល​១ករណី​ ។​ ​បញ្ហាបង្កឲ្យគ្រោះថ្នាក់​ បណ្តាល​មក​ពី​កត្តា​​​មនុស្ស១៥លើក​ និងកត្តាយានយន្ត១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៨នាក់​ របួស​ធ្ងន់​ចំនួន​១០នាក់​ ស្រី​

ជន​ជាតិ​វៀតណាម​2នាក់​ប្តីប្រពន្ធ​ ត្រូវ​រថយន្ត​កាមរី​គូទហើម​បុក​របួស​ធ្ងន់

Posted: 07 Sep 2012 08:15 PM PDT

ទិដ្ឋ​ភាព​​កន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង​ ៖ ជន​ជាតិ​វៀតណាម​​​​២​នាក់​​ប្តី​ប្រពន្ធ​​រង​របួស​ធ្ងន់​ ខណៈ​ពួ​កគេ​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ​ត្រូវ​រថយន្ត​​​មា៉ក​កាមរី​គូទ​ហើម​​ ​មួយ​គ្រឿង​ បើក​បរ​ក្នុងស្ថាន​​ភាព​ស្រវឹង​​រេ​ចង្កូត​​​ទៅ​បុក​​ពីក្រោយ​ពេញ​ទំហឹង​ ​​​​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​​​បង្អែក​​ខេត្ត ។ រី​ឯ​រថយន្ត​​​បង្ក​បើក​​រត់​គេច​បាន​​ប្រមាណ​​ជាង​២គីឡូ​ម៉ែត្រ​ក៏ទ​ុក​រថយន្ត​​​​​ចោល​គេច​​ខ្លួន​បាត់​​​ស្រមោល​ ។​ ​ឧប្បត្ត​ិ​ហេតុ​​នេះ​កើត​ឡើង​

Tundraបោល​បុក​រនាំង​ដែក​បាក់​អស់​6ផ្ទាំង​ទាំង​ព្រឹក

Posted: 07 Sep 2012 08:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្ត​ Tundra ពណ៌​ទឹក​​ប្រាក់​ ១គ្រឿង ​បើក​បរ​ដោយ​បុរស​ចំណាស់​ម្នាក់​បាន​បើក​ទៅ​បុក​រនាំង​ដែក​បាក់​​អស់​៦ផ្ទាំង កាលពី​​វេលាម៉ោង​៨និង​​​៥នាទី​​ព្រឹក​ថ្ងៃទី​៧ កញ្ញា ​​នៅ​ចំណុច​មុខ​ផ្សារ​រតនា​ផ្លាហ្សា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ។​​

សេ​110​បុក​ម៉ូតូ​គុប​មូល​ដួល​បែក​ក្បាល​រួច​លើក​ម៉ូតូ​ជិះ​ចេញ​រៀង​ខ្លួន

Posted: 07 Sep 2012 07:45 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានីភ្នំពេញ ៖ ម៉ូតូសេ១១០​ ស៊េរី ២០១២​ ពណ៌ខ្មៅ​ជិះ​គ្នា​២នាក់​បានបើក​បុក​ម៉ូតូ​​គុបមូលតឿ​ ពណ៌ទឹកប្រាក់​ ដែល​ជិះ​គ្នា២នាក់​ដែរ បណ្តាល​ឲ្យដួល​រង​របួស​ទាំង​សង​ខាង​ តែ​​ ​ភាគី​ទាំង​ពីរ​មិនបាន​ទាមទារសំណងពីគ្នាទេ​ ​គឺលើក​ម៉ូតូជិះ​ចេញរៀងៗខ្លួន​ ។​ គ្រោះ​ថ្នាក់នេះ​កើត​​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រឈានចូលថ្ងៃទី៧​ កញ្ញា​ នៅ​មហា​វិថី​ព្រះ​មុនីវង្សកែង​មហាវិថី​

ជិះ​ម៉ូតូ​ដឹក​ចេក​ឆាប​យក​ទៅ​ឱ្យ​ម៉ូយ​ត្រូវ​ហុីយ៉ាន់ដាយដឹក​ឈើ​បុក​រង​របួស​ធ្ងន់

Posted: 07 Sep 2012 07:30 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះ
ខេត្តក្រចេះ ៖ ស្រ្តីម្នាក់បែកមុខបែកមាត់ ​​និងបាក់ដៃឆ្វេង​​សន្លប់ស្តូកស្តឹង​ ខណៈកំពុង​ជិះ​ម៉ូតូ​ដឹក​ចេកឆាប​យក​ទៅ​បោះ​ឲ្យម៉ូយ​ដល់​ចំណុច​ផ្លូវ​ឡើងទួលមួយ​កន្លែង​ត្រូវ​រថយន្តដឹក​ឈើបុក​ពីក្រោយ​ពេញ​ទំហឹង កាល​ពីវេលាម៉ោង៥និង​៣០​នាទី​ព្រឹក​ថ្ងៃទី៦​ កញ្ញា​ នៅក្នុងភូមិផ្អាក​ ឃុំផ្អាក​ ស្រុក​ស្នួល​ ខេត្តក្រចេះ ។

រថយន្ត​ទួរីស​​ដឹក​​សំពី​ង​សំពោង​ខ្ពស់​ចុង​ឈើ​ សមត្ថកិច្ច​ចរាចរ​មើល​មិន​ឃើញ

Posted: 07 Sep 2012 07:15 PM PDT

រថយន្ត​ទួរីស​​ដឹក​​សំពី​ង​សំពោង​ខ្ពស់​ចុង​ឈើ​ សមត្ថកិច្ច​ចរាចរ​មើល​មិន​ឃើញ
ខេត្ត​កំពង់​ចាម៖ ទោះ​​បីជា​ច្បាប់​ចរាចរណ៍ ផ្លូវ​​​គោក​​​ត្រូវ​បាន​​​រឹត​បន្តឹង​​យ៉ាង​ណាក្តី​ ក៏​គេ​សង្កេត​​​ឃើញ​មាន​​អ្នក​​បើក​​​​​រថយន្ត​​ឈ្នួល​​មួយ​ចំនួន​​​នៅ​តែ​ផ្គើន​​មិន​គោរព​ច្បាប់​​ដដែល ។​ ជាក់​ស្តែង​​​​នៅ​រសៀល​​ថ្ងៃទី​​៥​ កញ្ញា ​មាន​​រថយន្ត​ទួរីស​មួយ​គ្រឿងដឹក​​សំពីង​សំពោង​​​ខ្ពស់​ចុង​ឈើ ​​បើក​​​លើ​កំណាត់​ផ្លូវ​​ជាតិ​​លេខ​៦ ស្ថិត​នៅ​ក្នុង​ឃុំ​​ផ្អាវ​ ស្រុក​បាធាយ​ ​ហាក់​​ដូច​ជា​មិន​​ខ្លាច​​គ្រោះ​ថ្នាក់​​​​​បន្តិច​​សោះ​ ។​

ប្រជុំ​បូក​សរុប​សភាព​ការណ៍​សន្តិសុខ​ប្រចាំ​ត្រី​មាស​ទី​3ឆ្នាំ​2012

Posted: 07 Sep 2012 07:00 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​​​​​​​​​​​លោក​ឧត្តម​សេនី​យ៍ត្រី​ខេង​ ស៊ុម ស្នងការ​នគរបាល​ខេត្ត បាន​លើកឡើង​ថា​ សភាព​ការណ៍សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​សង្គម ​​ក្នុង​ត្រី​មាស​ទី៣​ ឆ្នាំ​២០១២ គឺ​បទ​ល្មើស​ថយ​ចុះ​គួរ​ឱ្យកត់​សម្គាល់​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​កើត​មាន​៦លើក​លើ​១០លើក បទ​ល្មើស​មជ្ឈិម​កើត​មាន​៣លើកលើ៧លើក​​ ។ រាល់​បទ​ល្មើស​​ដែលកើតឡើង​យើង​ចេញ​បង្ក្រាប​ទទួល​បាន​លទ្ធ​ផល​

ជន​ជាតិ​ថៃ​​បើក​បាឡែន​​​បុក​ម៉ូតូ​ឃ្លីក​​​​​​សង​​250​ដុល្លារ

Posted: 07 Sep 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​បាឡែន​​​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ បើក​បរ​ដោយ​​​បុរស​ជន​ជាតិ​​​ថៃ បុក​​ម៉ូតូ​ឃ្លី​ក​ពីក្រោយ​​ពេញ​ទំហឹង​ តែ​សំណាង​ល្អ​​មិន​មាន​រង​របួស​​​គ្រាន់​តែ​​ខូច​​ខាត​ម៉ូតូ​ យ៉ាង​​ដំណំ​នៅ​វេលាម៉ោង​​​១១និង​២០​នាទី​​​យប់ ថ្ងៃទី​​​៦ កញ្ញា​ តាម​មហា​វិថី​​ព្រះ​មុនីវង្ស​ កែង​វិថី​​​ព្រះសីហនុ​​ ត្រង់​ចំណុច​​​ស្តុប​ពេទ្យ​ចិន​ ក្នុង​សង្កាត់​​​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ ។

ឈើ​ប្រណីត​ដឹក​ចេញ​​ពី​ព្រៃ​ឡង់​​​រាល់​យប់​​​តាម​រទេះ​​គោ​ក្របី​

Posted: 07 Sep 2012 06:30 PM PDT

ឈើ​ប្រណីត​ដឹក​ចេញ​​ពី​ព្រៃ​ឡង់​​​រាល់​យប់​​​តាម​រទេះ​​គោ​ក្របី​
ខេត្ត​ស្ទឹ​ង​ត្រែង​​ ​៖ ឈើ​ប្រណីត​នៅ​តំបន់​ព្រៃឡង់​​​​ដែល​មាន​ព្រំ​​​​ប្រទល់​​​ជាប់​នឹង​ខេត្ត​​​​ព្រះ​វិហារ​ កំពង់​ធំ ក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រែង​ កំពុង​​រ​ង​ការ​វិនាស​ បន្ទាប់​ពី​ក្រុម​ឈ្មួញ​​​អ្នក​រក​ស៊ី​​​ឈើ​កំពុង​ធ្វើការ​​កាប់​បំផ្លាញ​​ និង​ដឹក​ជញ្ជូន​​​​យក​មក​​​លក់​ឱ្យ​ឈ្មួញ​​វៀត​ណាម​ ដោយ​ដឹក​​ឆ្លង​កាត់​​ខេត្ត​ក្រចេះ​ ។ នេះ​បើ​តាម​​​​សេចក្តី​រាយ​ការណ៍​​របស់​ប្រជា​ពលរដ្ឋ​​​នៅ​តំបន់​នោះ ។

អង្គការ​​កូនក្មេង​​​​ផ្តល់​អណ្តូង​​ទឹក​ដល់​​​ប្រជា​ពល​រដ្ឋ​​​ក្រី​ក្រ​​​ខេត្ត​​ព្រៃ​វែង​-ស្វាយ​រៀង​

Posted: 07 Sep 2012 06:15 PM PDT

អង្គការ​​កូនក្មេង​​​​ផ្តល់​អណ្តូង​​ទឹក​ដល់​​​ប្រជា​ពល​រដ្ឋ​​​ក្រី​ក្រ​​​ខេត្ត​​ព្រៃ​វែង​-ស្វាយ​រៀង​
ខេត្ត​ស្វាយ​​រៀង​​ ៖ ដើម្បី​ចូលរួមចំណែក​ដោះស្រាយការលំបាកអំពីជីវភាពរបស់ប្រជាពលរដ្ឋ​កម្ពុជា ដែលកំពុងរស់នៅតាមទីជនបទ សំខាន់ឆ្លើយតបចំពោះបញ្ហាប្រឈម និង​ភាព​ងាយរងគ្រោះរបស់កុមារនោះ អង្គការកូនក្មេង (Kone Kmeng) ដែលមានការិយា​ល័យ​កណ្តាល​ប្រចាំនៅ​ខេត្តស្វាយរៀង កាលពីពេល​ថ្មីៗ​នេះ បានផ្តល់អណ្តូងទឹកចំនួន១១​ដល់​ប្រជាពលរដ្ឋក្រីក្រដែល​កំពុងរស់​

គ្រោះ​ថ្នាក់​ចរាចរណ៍​​​​2កន្លែង​​ផ្សេង​គ្នា​​​របួស​ធ្ងន់​​​2នាក់​​ស្រាល​ម្នាក់

Posted: 07 Sep 2012 06:00 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
ខេត្ត​ស្វាយ​រៀង​​ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​​ប្រុស​ស្រី​​២នាក់​​​​រង​របួស​ធ្ងន់​​​ ម្នាក់​ទៀត​​​របួស​ស្រាល​ បណ្តាលមក​ពី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​២កន្លែង​ផ្សេង​គ្នា​​​ កាល​ពី​ថ្ងៃទី​​​៥ កញ្ញា​ ​​ដែល​ករណី​ទី​​១ ​កើត​ឡើង​​កាល​ពី​​វេលាម៉ោង​​​៤និង​៣០​នាទី​​​​រសៀល​​​នៅចំណុច​​ផ្លូវ​បំបែក​​​ជាបួន​​​ភូមិ​មេ​ភ្លើង​​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​​ រវាង​រថយន្ត​​ម៉ាក​តាកូម៉ា​ បុកគ្នា​ជាមួយ​​ម៉ូូតូ​ស្គូពី​​​បណ្តាលឱ្យ​អ្នកបើក​​​

ប្រជុំ​បូក​សរុបការងារ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​​ថ្មី​​ដល់​ប្រជាពលរដ្ឋ​​

Posted: 07 Sep 2012 05:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្ត​កំពង់​ធំ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៥ កញ្ញា ​​​នៅ​ទីស្នាក់ការ​គណ​បក្ស​​ប្រជាជន​ស្រុក​បា​​​រាយ​ណ៍ មាន​រៀបចំ​​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ផ្ដល់​អត្ដសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី ​ក្រោម​អធិប​តី​ភាព​លោកឧត្ដម​សេនី​យ៍ឯក សួន​ ឈាង​លី​ អនុរដ្ឋ​លេខា​ធិការ​​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ការ​ធ្វើ​អត្ដស​ញ្ញាណ​​​ប័ណ្ណ​សញ្ជាតិ​ខ្មែរ(​គំរូ​ថ្មី​) លោកឧត្តម​សេនី​យ៍ទោហុ​ក​ ​ធី​ន​ ​អនុ​ប្រធាន​នាយក​

ការ​គ្រប់​គ្រង​​ដី​រដ្ឋ​​ និង​កំណត់​​តំបន់​ដី​​ដែល​ប្រជា​​ពល​រដ្ឋ​​កាន់​កាប់​​​បង្ក​​បង្កើន​ផល​​

Posted: 07 Sep 2012 05:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធី​ប្រជុំ
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​កាល​ពី​​ថ្ងៃទី​​៤ ​កញ្ញា ​នៅ​សាល​ប្រជុំ​​សាលា​ខេត្ត​​ បាន​បើក​​កិច្ច​ប្រជុំ​​ការ​ងារ​​គ្រប់​គ្រង​​ដី​រដ្ឋ​ និង​​កំណត់​​​តំបន់​ដី​ដែល​​ប្រជា​ពល​រដ្ឋ​​កាន់​កាប់ ​និង​បង្ក​បង្កើន​ផល​​នៅ​​​ក្នុង​ខេត្ត ។​​លោក​​លី ​សារី ​ប្រធាន​មន្ទីរ​​រៀប​ចំ​ដែន​ដី​ នគរ​ូប​​​នីយ​កម្ម​​ សំណង់ ​និង​សុរិយោ​ដី​​ខេត្ត​បាន​​រាយ​ការណ៍​​ថា ​ដោយ​​យោង​​តាម​ផែន​ការ​​សកម្ម​ភាព​​អនុវត្ត​​គោល​នយោ​បាយ​​ចាស់​​សកម្មភាព​ថ្មី​​លើ​វិស័យ​ដី​

កិច្ច​ប្រជុំ​​គណៈ​កម្មា​ធិ​ការ​​សម្រាប់​​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជា​ធិ​បតេយ្យ​​នៅ​ថ្នាក់​ក្រោម​​ជាតិ

Posted: 07 Sep 2012 05:15 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជធានី​ភ្នំពេញ ៖​​ ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានបើក​កិច្ច​ប្រជុំ​លើកទី៧នៅ​សាលប្រជុំទីស្តីការ​ក្រសួង​មហា​ផ្ទៃកាលពីព្រឹកថ្ងៃទី៦ ​កញ្ញា ​ក្រោមអធិ​បតី​ភាព​លោកឧបនាយករដ្ឋមន្រ្តី ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និង​លោក​​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក​ឧកញ៉ា អ៊ូ ឆាយ​ និង ​ភរិយា ជួយឧបត្ថម្ភ​ការសាង​សង់​ខ្លោង​ទ្វារវត្ត

Posted: 07 Sep 2012 05:00 PM PDT

លោក​ឧកញ៉ា អ៊ូ ឆាយ​ និង ​ភរិយា ជួយឧបត្ថម្ភ​ការសាង​សង់​ខ្លោង​ទ្វារវត្ត
ខេត្ត​ព្រះ​សីហនុ ៖ ទឹក​ប្រាក់​ចំនួន​២.០០០​ដុល្លារ ដែលជា​​ថវិកា​ផ្ទាល់ខ្លួ​ន​របស់​លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោក​ជំទាវ សុខ​ វាសនា​ ជាភរិយា និង​ជា​ម្ចាស់​សណ្ឋាគារ​ខ្សាច់​មាស​ បាន​ចួលរួម​ឧបត្ថម្ត​ដល់​ព្រះចៅអធិការ​វត្ត​ពោធិ៍មាន​ជ័យ​​ នៅឃុំកំពេញ ស្រុក​ស្ទឹង​ហាវ ដើម្បីយកមក​ប្រើ​ប្រាស់​ក្នុង​ការ​សាង​សង់​​ខ្លោង​ទ្វារ​ថ្មីចូល​វត្ត​ ។ បច្ចុប្បន្ន​ ព្រះចៅអធិការ​វត្តកំពុង​មមាញឹក​ក្នុង​ការ​សាង​

ភ្ញៀវ​ទេស​ចរ​​ចម្រុះ​​ជាតិ​សាសន៍​ចូល​មក​កម្ពុជាតាម​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត កើន​៩.២៩ភាគ​រយ​

Posted: 07 Sep 2012 03:23 AM PDT

ភ្ញៀវទេស​ចរ​ដែល​មាន​ការ​កើន​ឡើង​
ក្រុង​ប៉ោយប៉ែត ៖ ​ភ្ញៀវ​ទេស​ចរ​​ចម្រុះ​ជាតិ​​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាមច្រក​ទ្វារអន្តរ​ជាតិ​​ប៉ោយ​ប៉ែត ​សម្រាប់​​​ខែ​សីហា ២០១២ បើ​​ប្រៀប​​ធៀបខែ​​សីហា ​២០១១ ​​ភ្ញៀវ​ថៃ​នៅ​តែ​ជា​ភ្ញៀវ​​នាំ​មុខ​គេ ហើយ​មាន​ការ​កើន​ឡើង​​ជា​លំដាប់។ ​

បដិសេធ​​បទ​ឈប់បាញ់​គ្នា​ជាមួ​យ​ពួក​ឧទ្ទាម​កូឡុំ​ប៊ី​​

Posted: 07 Sep 2012 03:18 AM PDT

ប្រធានាធិបតី​កូឡុំ​ប៊ី​​នៅមូល​ដ្ឋាន​យោធា​មួយ​
ប្រធានាធិបតី​កូឡុំ​ប៊ី​លោក​ហ្សង់​ ​ម៉ា​នុយ​អែល​សាន់​​តូស​ បាន​បដិសេធ​កាលពី​ថ្ងៃ​ទី​៦ កញ្ញា ​រាល់​​បទ​ឈប់​​បាញ់​គ្នា ​ទ្វេ​ភាគី​ជាមួយ​ពួក​​ឧទ្ទាម​នៃ​កងកម្លាំង​​បដិ​វន្តន៍​កូឡុំ​ប៊ី​FARC ក្នុង​ពេល​ចរចា​សន្តិ​ភាព​ដែល​សំដៅ​បញ្ឈប់​​​ជម្លោះ​និង​អំពើ​ហិង្សា​រយៈ​ពេល​៥​ទសវត្ស​មក​ហើយ ។​មុននេះ​បន្តិច​ក្នុងសន្និសីទ​​សា​រព័ត៌​មាន​មួយ​នា​ទី​ក្រុង​ឡា​ហា​វ៉ាន​ប្រទេស​គុយបា ​អ្នក​ទទួស​ខុស​ត្រូវ​ម្នាក់​របស់ពួក​

នាយករដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន​ថា​ត្រៀម​លា​លែង​​

Posted: 07 Sep 2012 03:16 AM PDT

ទិដ្ឋ​ភាព​បាតុ​កម្ម​របស់​ពួក​ប៉ាឡេស្ទីន​ប្រឆាំងទំនិញ​ឡើង​​ថ្លៃ 
នាយករដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន ​លោកសាឡាម​ ហ្វៃ​យ៉ាដ​ ​និយាយ​កាល​ពី​ថ្ងៃទី​៦ កញ្ញា ​ថា​លោក​ត្រៀម​ខ្លួន​លា​លែង​ចេញ​ពីតំណែង​ប្រសិន​បើ​ប្រជាជន​ស្នើ​សុំ​បែបនេះ ។ ​លោក​អះអាង​ដូច្នេះ​​ក្រោយ​បាតុ​កម្ម​រយៈ​ពេល​៣​ថ្ងៃ​របស់ប្រជាជន​ប៉ាឡេស្ទីន​ប្រឆាំងនឹង​ទំនិញ​ឡើងថ្លៃ​យ៉ាងខ្ពស់​នៅតំបន់​ស៊ីស​ហ្ស៊ក​ដានី ។

​ពៅ សី​ុ​យ៉េត​ ​ជួប​​​ សារឹម ង៉ា​ ​នៅ​​ CTN ​​ប្រកួត​​​ដណ្តើម​​ខ្សែ​ក្រវាត់ K-cement

Posted: 07 Sep 2012 03:15 AM PDT

កីឡាករពៅ ស៊ីយ៉េត(ឆ្វេង)​ និងកីឡាករសារឹម ង៉ា
រាជធានី​ភ្នំពេញ​ ៖ ​​​កីឡា​ករ​​​ ពៅ​​ ស៊ី​យ៉េត​​​ មក​ពិ​ក្លិប​​​ក្រុង​ប៉ោយ​​ប៉ែត​​​ និង​​​កីឡា​ករ​​ សារឹម​ ង៉ា​ មក​ពី​សមាគម​​​កីឡា​ប្រដាល់​​​​ក្រសួង​​​ការ​ពារ​ជាតិ​​​ ដែល​​​ស្ថិត​​នៅ​ក្នុង​ពូល B នោះ​ ​នឹង​ប្រជែង​​​​​រក​​៣​ពិន្ទុ​​​ម្នាក់​​បន្ថែម​​​​ទៀត​​​នា​ជំនួប​​​នៅ​​លើសង្វៀន​ស្ថានីយ​​​​​ទូរ​​ទស្សន​៍ CTN ​​​ថ្ងៃ​​​អាទិត្យ​​ ទី​៩ កញ្ញ​ា​ ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ដណ្តើម​​​ខ្សែ​ក្រវាត់​​​ K-cement ទម្ងន់​​​៥៤​​គីឡូ​ក្រាម​​ បន្ទាប់ពី​​​​​​​​​ចាញ់​ម្នាក់​​​១​ប្រកួត​​​នា​ពេល​កន្លង​

ប្រទះឃើញ​​សព​ទារិកា​ទើប​នឹង​កើត​នៅ​ក្នុង​ធុង​សំរាម​

Posted: 07 Sep 2012 03:13 AM PDT

សាកសព​ទារិកា​ត្រូវ​ម្តាយ​ប្លុង​ចោល​
ខេត្តកណ្តាល ៖ ​សពទារិកា​មួយ​ដែល​​ទំនង​​ទើបនឹង​កើត​បាន​១​យប់​ត្រូវ​​បាន​គេ​យក​​មក​បោះ​ចោល​​នៅ​ក្នុង​ធុង​សំរាម​ ហើយត្រូវ​បាន​អ្នក​​រើស​អេត​ចាយ​​ប្រទះឃើញ​​កាលពី​វេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ក្នុងធុង​សំរាម​​ខាង​ត្បូង​ជាប់​ផ្សា​រ​តា​ខ្មៅ​ចាស់ ។

ង៉ែត​​ រដ្ឋា​ មិន​រា​ង​​​​ជា​មួយ​​​​ ​ទិត្យ​ សុវណ្ណ​​​គិរី​​ សុំ​ជួប​​​សង​សឹក​​​នៅ​លើសង្វៀ​ន​កោះ​ពេជ្រ​

Posted: 07 Sep 2012 03:10 AM PDT

កីឡាករង៉ែត រដ្ឋា (ឆ្វេង) និងទិត្យ សុវណ្ណគិរី
រាជធានីភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​​អា​ទិត្យ​ ទី​​​៩ កញ្ញា​ ​​​​ស្អែក​នេះ​​​កីឡា​ករ​​ជើង​ខ្លាំង​ ង៉ែត​ ​រដ្ឋា នឹង​​​ជួប​ប្រកួត​ជា​មួយ​​​​​កីឡា​ករ​​​ ទិត្យ​ សុវ​ណ្ណ​គិរី​​ ​នៅលើ​សង្វៀន​​​​បាយ័ន​​​​​​​ព័ត៌​មាន​​​​​​កោះ​ពេជ្រ​​​​​​ដែលជា​​ជំនួប​​​សង​សឹក​​ ។ នេះ​ជា​ការ​ជួប​​​​គ្នា​​​លើក​ទី​​៣​​ ដែល​​​ធ្វើ​​ឱ្យ​កីឡា​ករ​​​​​ម្នាក់ៗ​​​​ពិបាក​ប៉ាន់​ស្មាន​​​​ពី​លទ្ធ​ផល​​​​យ៉ាង​ខ្លាំង​​​​ ស្រប​ពេល​​​ដែលពី​​​រលើក​មុន​​កីឡា​ករ​​​​​​ ទិត្យ​​ សុវណ្ណ​​គិរី​ ​បាន​ដណ្តើម​​​ជ័យ​ជម្នះ​​​​ពីកីឡា​ករ​​​​ ង៉ែត​ ​រ​ដ្ឋា​​

នគរបាល​​ និង​កង​រា​ជ​អាវុធហត្ថ​​ចាប់​រថយន្ត​ដឹក​ឈើ​គ្រញូង​​៣​ថ្ងៃ​ហើយ​​មិនទាន់​បញ្ជូន​ទៅរដ្ឋ​បាល​ព្រៃឈើ​

Posted: 07 Sep 2012 03:08 AM PDT

រថយន្ត​ដឹក​ឈើ​គ្រញូង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​
ខេត្ត​កំពត​ ៖ មាន​ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​មួយដែល​សកម្ម​ភាព​បង្ក្រាបនេះធ្វើ​ឡើង​​ដោយ​កម្លាំងសមត្ថកិច្ច​២​ស្ថាប័ន គឺ​​នគរបាល​​​សេដ្ឋ​កិច្ច និង​​កង​រាជ​អាវុធហត្ថ​​ចុះឃាត់​​រថយន្តកាមរី​​គូទ​​ហើម​ស៊េរី​៩៥ ​ដឹក​ឈើ​គ្រញូង​​មួយ​គ្រឿង​​កាល​ពីថ្ងៃទី​​៥ កញ្ញា ២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​លំ​ចេញ​ពី​​ស្រុក​​ជុំគិរី ​ទៅ​​​កាន់​ស្រុក​ឈូក​ ស្ថិត​ក្នុង​​ភូមិ​ឈើ​ទាល ឃុំ​ជម្ពូ​វ័ន្ត ស្រុក​ជុំគិរី ​។

បាល់​​ទាត់​អុី​​តា​លី​​ស៊េរី​ ​B ​សម្រាប់​​រាត្រី​​ថ្ងៃ​​សៅរ៍ ​និង​​អា​ទិត្យ​​មាន​ 10 ​​ប្រកួត​ ក្រុម​ Livorno​​, Sassuolo​​ ត្រូវ​​ការ​​ឈ្នះខណៈ Bari, Crotone, Padova មានសង្ឃឹមឈ្នះ​​នៅ​​ក្នុង​​ទឹក​​ដី

Posted: 07 Sep 2012 02:59 AM PDT

ការ​ប្រកួត​រវាង​ក្រុម Livorno  (​ឆ្វេង​) និង​ក្រុមReggina
ការ​​ប្រកួត​​​បាល់​​ទាត់​​​​​​អីុ​​​តា​​លី​​​​​ស៊េរី​​B ជុំ​​ទី​​3 សម្រាប់​​​​​រាត្រី​​​​ថ្ងៃ​សៅរ​៍​​​​ និង​អាទិត្យ​​​នេះ​មាន​ 10 ប្រកួត​​ ។ ​ក្រុម​​​ Livorno និង​​ Sassuolo ត្រូវ​ការ​​​ឈ្នះ​​ម្ចាស់​ផ្ទះ ដើម្បីប្រជែង​​​គ្នា​យក​​​តំណែង​​​​កំពូ​ល​តារា​​ង​​ ខណៈ​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ក្រុម​​​ Bari, Crotone ​និង​​​​ Padova មាន​សង្ឃឹម​​​​ឈ្នះក្នុង​ទឹក​ដី​។​

ចែចង់​រួម​រ័ក​ជា​មួយ​ប្រពន្ធ​គេ​ដេក​រហូត​ដល់​ព្រឹក​ឡើង​ប្តីនាង​មក​ទាន់

Posted: 07 Sep 2012 02:53 AM PDT

ខេត្ត​​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​ត្រូវបាន​ប៉េអឹម​​ស្រុក​ឱរ៉ាល់ ចាប់​ខ្លួន​បន្ទាប់​ពី​ជន​នេះ​​ផឹក​ស្រវឹង​​ចែចង់​​រួម​រ័ក​ជា​មួយ​ប្រពន្ធ​គេ​​រហូតបាន​សម្រេច ខណៈ​​ប្តី​នាង​មិន​នៅផ្ទះ​ កាល​ពី​វេលា​ម៉ោង​​ជិត១២​អធ្រាត្រ​ថ្ងៃទី​៦ កញ្ញា ២០១២ ​នៅ​ក្នុង​​ភូមិ​ស្រែ​ច្រាប ឃុំ​ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ។ ជនសង្ស័យ​ឈ្មោះ​​ឈឺន ឌៀប ​អាយុ៣១​ឆ្នាំ ​ជា​ជាង​ឈើ​ ស្នាក់​នៅ​​ក្នុងភូមិ​កើតហេតុ​ ។

ការ​ទស្សន៍​ទាយ​បាល់​ទាត់​អង់​គ្លេស​លីក​ធូ​ជុំ​ទី​5 ក្រុម ​Gillingham​,Rochdale​,Oxford ​និង​ ក្រុម ​Northampton​​ ជា​ជម្រើស​ល្អ​នៅ​ថ្ងៃ​នេះ

Posted: 07 Sep 2012 02:50 AM PDT

កីឡាករក្រុម  Oxford (អាវខ្មៅ)កំពុង ព្យាយាមដណ្តើម បាល់ជាមួយ កីឡាករក្រុម  Rochdale
ការ​​ប្រកួត​​​បាល់​​​ទាត់​​​អង់​​គ្លេស​​​លីក​ធូ​​​ជុំ​​ទី​ 5 សម្រាប់​​រាត្រី​​ថ្ងៃ​​​សៅរ៍​​នេះមាន 12 ប្រកួត ។ ក្រុម Gillingham, Northampton, Oxford, Rochdale ជា​ជម្រើស​​ល្អ ។

បុរស​​​ម្នាក់​ផឹក​ទឹក​អាស៊ីត​សម្រាប់​ធ្វើ​មាស​ដាច់​ពោះ​​​វៀន​ឡើង​ខៀវ​ពេញ​ពោះ​

Posted: 07 Sep 2012 02:43 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​ជាង​មាស​​ម្នាក់​បាន​ស្លាប់ ​​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​រយៈ​ពេល​​២​ម៉ោង ខណៈ​​ដែល​បុរសរូប​​នោះ​ផឹក​ទឹក​អាស៊ីត​សម្រាប់​ធ្វើ​មាស​ បណ្តាល​ឱ្យ​​​ដាច់​ពោះ​វៀន​ពោះ​តាំង​ខៀវ​ពេញ​ពោះ​អស់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៧ សីហា ២០១២ នៅ​ផ្ទះ​ជួល​ជិត​ផ្សារ​ព្រៃទា ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​​សែនជ័យ ។

បាល់​ទាត់​អេ​ស្ប៉ាញ​D2​ជុំ​ទី​4 Elche​,Almeria​,Girona ​មាន​ប្រៀប​ជាង​គូ​ប្រកួត​ ខណៈ​ Palmas​ ​នឹង​ឈ្នះ​ ​Alcorcon

Posted: 07 Sep 2012 02:32 AM PDT

​ការ​ប្រកួត​​បាល់​​ទាត់​​អេ​ស្ប៉ាញ​​D2​ជុំ​ទី​​4 សម្រាប់​​ចុង​​សប្តាហ៍​​នេះ​​មាន​ 10ប្រកួត​ ។ ក្រុម​​កំពូល​តារាង​បី​គឺ Elche, Almeria និង Girona ​មាន​​ប្រៀប​ជាង​​ម្ចាស់​ផ្ទះ ​ខណៈ​ពេល​ដែល​Palmas សង្ឃឹម​ឈ្នះ​ Alcorcon ក្នុង​​ទឹក​ដី​ ។

សភា​កូរ៉េ​ខាង​ត្បូង​​​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​​«កាត់​លិង្គ»​លើបុគ្គលប្រព្រឹត្ត​​បទ​ល្មើស​​​ដោយការ​ចាប់​រំលោភ

Posted: 07 Sep 2012 02:29 AM PDT

សភា​កូរ៉េ​ខាង​ត្បូង​​​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​​«កាត់​លិង្គ»​លើបុគ្គលប្រព្រឹត្ត​​បទ​ល្មើស​​​ដោយការ​ចាប់​រំលោភ
AFPផ្សាយ​ថា សមា​ជិក​​សភា​កូរ៉េ​​ខាង​ត្បូង​​​ចំនួន​២០​រូប​ ស្នើ​ឱ្យ​រដ្ឋាភិបាល​​​ចេញ​ច្បាប់​​កាត់​លិង្គ​​អ្នក​ប្រព្រឹត្ត​​ខុស​លើ​រឿង​ក្តី​​​ផ្លូវ​ភេទ​​ច្រំ​ដែល​ កាល​ពី​​​ថ្ងៃទី​​៥ កញ្ញា ក្រោយ​ពី​កើត​​​មាន​បទ​ឧក្រិដ្ឋ​​ផ្នែក​ផ្លូវ​ភេទ​បន្ត​បន្ទាប់​គ្នា​ជា​ច្រើន​​​​លើក​បង្កឱ្យ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​​ខឹង​យ៉ាង​ខ្លាំង​ ។ប្រសិនបើ​​សេចក្តី​​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរ​មាន​ តុលាការ​​អាច​ចេញ​​សាល​ក្រម​ដាក់​ទោស​​ដោយ​កាត់​​អវយវៈ​ភេទ​​​អ្នក​ប្រព្រឹត្ត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!