Koh Santipheap Daily

Koh Santipheap Daily


ក្រសួង​​មហា​​ផ្ទៃ​​ស្នើ​ឱ្យ​អាជ្ញា​ធរ​​​​កោះ​តៃ​វ៉ាន់​​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​​គ្រឿងញៀន​​​មាន​តម្លៃ​ប្រមាណ​៨០​លាន​ដុល្លារ

Posted: 04 Sep 2012 12:38 AM PDT

រាជ​ធានី​ភ្នំពេញ ៖ក្រសួង​មហាផ្ទៃកម្ពុជា​បានស្នើឲ្យសមត្ថកិច្ចកោះតៃវ៉ាន់​សហ​ការចាប់​ខ្លួន​អ្នកនាំគ្រឿង​ញៀន​ប្រមាណ៨០គីឡូក្រាម ចូលទៅ កោះតៃវ៉ាន់ ។ សំណើនេះ បាន​ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកោះ​តៃវ៉ាន់ កាលពីពេលថ្មីៗនេះ ចាប់​បានគ្រឿងញៀន​ប្រភេទ​ហេរ៉ូអីុនប្រមាណ​៨០គីឡូក្រាម ដែលនាំចេញពីកម្ពុជាតាមផ្លូវ​ទឹកនាំចូលទៅកោះតៃវ៉ាន់​ហើយត្រូវបាននគរបាលតៃវ៉ាន់សន្និ​ដ្ឋាន​

ផឹកស៊ី​មិន​យល់​ចិត្ត​ផ្ទុះ​ហិង្សា​ ម្នាក់​ចូល​ពេទ្យ​ ម្នាក់​ជាប់​ទោស​ 2នាក់​​គេចខ្លួន

Posted: 04 Sep 2012 12:30 AM PDT

ជន​រងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​​ស្វាយរៀង ៖ ​​​​​​​​​​​បុរស​ម្នាក់​ត្រូវ​អ្នក​ស៊ី​ផឹក​ជាមួយ​គ្នាព្រួតវាយ​បណ្តាល​ឱ្យសន្លប់​នៅ​​ជិត​កន្លែង​ផឹក​ស៊ី​គួរឱ្យសង្វេគ​ ពី​ព្រោះ​តែ​មិន​យល់​ចិត្ត​គ្នា​ ផឹក​ស៊ី​មិន​ទាន់​ចប់​ចុះ​ដើរ​ទៅ​ផ្ទះ​មុន ​ធ្វើ​ឱ្យ​អ្នក​ផឹក​ស៊ី​​ជាមួយ​៣នាក់​ទៀត​ខឹង​ក៏​ព្រួត​វាយ​ទាត់​ធាក់់ ។ ករណី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១​ កញ្ញា​ ២០១២ វេលា​មោ៉ង​​៤ និង​៤០នាទី​រសៀល នៅ​ភូមិ​មេលោង សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​ ។

កុមារី​​រើស​អេត​ចាយ​​តស៊ូ​រក​ប្រាក់​​ជម្នះ​ភាព​ក្រី​ក្រ​​ខិត​ខំ​រៀន​សូត្រ

Posted: 04 Sep 2012 12:15 AM PDT

កុមារី​​រើស​អេត​ចាយ​​តស៊ូ​រក​ប្រាក់​​ជម្នះ​ភាព​ក្រី​ក្រ​​ខិត​ខំ​រៀន​សូត្រ
ខេត្ត​ស្វាយ​រៀង​ ៖​​ ​យ៉ាង​ហោច​ណាស់​​មាន​​កុមារី​​២៥​នាក់​នៅ​ខេត្ត​​ស្វាយ​រៀង និង​កុមារី​​រាប់​ពាន់​នាក់​កំពុង​​រើស​​អេត​ចាយ​​ ព្រម​ទាំង​​កុមារី​​កំព្រា​​យ៉ាង​ច្រើន​ទៀត​ដែល​​កំពុង​​រស់​នៅ​ពុំ​មាន​​សមភាព​ផ្នែក​​សេដ្ឋ​កិច្ច​​ ជា​ពិសេស​​​សម​ភាព​យេន​ឌ័រ​​ក្នុង​ការ​អភិវឌ្ឍ​​សង្គម​។ ​កុមារី​​ទាំង​​នោះ​​ខ្លះ​​ត្រូវ​​ឪពុក​ម្តាយ​​ស្លាប់​​ចោល​ ខ្លះ​​ត្រូវ​​ឪពុក​ម្តាយ​​យក​ទៅ​​ឱ្យ​បម្រើ​​គេតាម​ផ្លះ ខ្លះ​ដើរ​រើស​​អេត​ចាយ​​ ខ្លះ​​ឪពុក​ម្តាយ​​ប្រើ

យក​ឌីសប្តូរ​បទ​ចម្រៀង​ស្តាប់​ពេល​កំពុង​បើក​បរ​ជ្រុល​ចង្កូត​បុក​របាំង​​ដែក​

Posted: 04 Sep 2012 12:12 AM PDT

រថយន្ត​ដែល​ជិះ​ទៅ​បុក​របាំង​ដែក​
រាជធានីភ្នំពេញ ៖ រថយន្ត​​​ម៉ាក​កាមរី​​ឆ្លាម​ពណ៌​ខ្មៅ មួយគ្រឿង ត្រូវ​អ្នក​​បើក​បុក​របាំង​ដែកចែក​​ផ្លូវ​នៅ​ចំណុច​ផ្លូវ​ព្រះ​សីហនុ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការ​មន កាលពីវេលា​ម៉ោង​១២​និង​៤៥​នាទី​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៤ កញ្ញា ២០១២ ខណៈ​អ្នក​បើក​​​​រថយន្ត​​រវល់​យក​ឌីស​​ប្តូរ​បទ​ចម្រៀង​​ស្តាប់​ ​ទើប​បណ្តាល​ឱ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ដែក​ខូច​ខាត​​ចំនួន​៦​កង់ ចំណែក​​​រថយន្ត​រង​ការ​ខូច​ខាត​

ម៉ូតូ​​ឌ្រីម​សេ​១២៥ បើក​វ៉ា​បុក​រថយន្ត​​ម៉ាក​ហ្វត​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​

Posted: 04 Sep 2012 12:09 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​​ម៉ាក​ឌ្រីម​​សេ១២៥ មួយគ្រឿង ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក្នុង​ទិស​ដៅ​ស្របគ្នា​​ទៅ​បុក​​រថយន្ត​​ម៉ាក​ហ្វត​ ពណ៌ស ​មួយ​គ្រឿងទៀត​​​ចំពី​មុខ​បណ្តាល​ឱ្យ​​រថយន្ត​បែក​ធុង​ទឹក​ និង​​អ្នក​​បើក​បរ​ម៉ូតូ​​រង​របួស​រលាត់​ដៃ​​ជើង​​ត្រូវ​​បញ្ជូន​ទៅ​ព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ។

ទិន្ន​ផល​ត្រី​​នៅ​តាម​ដង​ទន្លេ​​កើន​ឡើង​​ ព្រោះ​​អាកាស​ធាតុ​មាន​ការ​ផ្លាស់​ប្តូរ

Posted: 04 Sep 2012 12:00 AM PDT

ទិន្ន​ផល​ត្រី​​នៅ​តាម​ដង​ទន្លេ​​កើន​ឡើង​​ ព្រោះ​​អាកាស​ធាតុ​មាន​ការ​ផ្លាស់​ប្តូរ
ខេត្ត​ស្ទឹង​​ត្រែង​ ៖​​ ​ធន​ធាន​​ត្រី​នៅ​ក្នុង​ទន្លេ​​បាន​កើន​ឡើង​​គួរ​ឱ្យ​កត់​សម្គាល់​​សម្រាប់​ឆ្នាំ​២០១២ នេះ ដោយ​សារ​អាកាស​ធាតុ​​មាន​ការ​ប្រែ​ប្រួល​ខុស​ពី​ឆ្នាំ​កន្លង​ទៅ ​តែ​ទោះ​បី​ជា​បែប​ណា ប្រជា​ពល​រដ្ឋ​​រស់​នៅ​​តាម​ដង​ទន្លេ​​ក៏​​ដូច​ជា​​សហ​គម​​ន៍​នៅ​តែ​ខ្វល់​ខ្វាយ​​ចំពោះ​​បទ​ល្មើស​​គ្រប់​ប្រភេទ​​ដែល​នៅ​តែ​កើត​មាន​ដែរ​ ។

ម៉ាក​អុី​​ល​រ៉យ​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល Deutsche Bank Championship​នៅ​អា​មេ​រិក

Posted: 03 Sep 2012 11:53 PM PDT

កីឡាករអៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អុីល​រ៉យ
កី​ឡា​ករ​​អៀរ​​ឡង់​​ខាង​​ជើង​​រ៉ូ​រី ម៉ាក​​អុីល​​រ៉យ​​​បាន​​ក្លាយ​​ជាម្ចាស់​​ពាន​ជើង​ឯក​កម្ម​វិធី Deutsche Bank Championshipប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ពិន្ទុ​៤​អាន់​ឌ័រ ប៉ា ៦៧​នៅ​​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ ។ ព្រឹត្តិការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៨​លាន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​​​​នៅ​ទី​លានវាយ​កូន​ហ្គោល​ TPC Bostonស្ថិត​ក្នុង​ទី​ក្រុង

លិច​​នាវា​១គ្រឿង​​​នៅ​ភាគ​​និរតី​ចិន បាត់​ខ្លួន​១៤​នាក់

Posted: 03 Sep 2012 11:53 PM PDT

អាជ្ញា​ធរ​​​មូល​ដ្ឋាន​រាយ​ការណ៍​កាល​ពី​​ថ្ងៃទី៣​​កញ្ញា​ ថា មនុស្ស​១៤​នាក់ ​បាត់​ខ្លួន​ក្រោយ​ការ​លិច​នាវា​១គ្រឿង ​​កាលពីថ្ងៃទី២ កញ្ញា ​កន្លង​មក​នេះ ​ក្នុង​​ទន្លេ ​ឡាន កាងមេគង្គ​​ ខេត្ត​យុន ណាន់ ភាគ​និរតីចិន ។​​អាជ្ញាធរ​​​ស្រុក​ម៉េង ឡាគូស​បញ្ជាក់​ថា មនុស្ស​១៤​នាក់ ​ក្នុងនោះ​​មានសិស្ស​សាលា​​​មីយ៉ាន់ម៉ា ​​៨​នាក់ នៅ​តែ​​បាត់​ខ្លួន​​ក្រោយ​​ការ​​​តាមរុករក​អស់រយៈ​ពេល​ជា​ច្រើន​ម៉ោង ។ ​

កីឡា​ករ​​អាស្លី​ ខូល នឹង​​អវត្ត​​មាន​​ពី​ក្រុម​​ជម្រើស​ជាតិ​​ក្នុង​យុទ្ធ​​នា​ការ​ប្រកួត​​ជម្រុះ​​បាល់​ទាត់​ពិភព​លោកសប្តាហ៍​នេះ​

Posted: 03 Sep 2012 11:46 PM PDT

កីឡាករ​អាស្លី ខូល​ រង​របួស
យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​រ៉យ​ទ័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​​ទី​៣ សីហា ឆ្នាំ​២០១២ បាន​​​ឱ្យ​ដឹង​ថា កីឡាក​​រ​​ខ្សែ​​ការ​ពារ​​ស្លាប​ឆ្វេង​​អាស្លី​ ខូល នឹងបាត់​បង់​​​ឱ​កាស​​​​បង្ហាញ​​វត្ត​មាន​​លើក​​ទី​​៩៩ ក្នុង​ទី​លាន​ប្រកួត​​របស់​ខ្លួននៅ​​​ក្នុង​​យុទ្ធ​​នា​​ការ​​ប្រកួត​ជម្រុះ​​បាល់​ទាត់​​ពិភព​លោក​​ឆ្នាំ​២០១៤ នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​​ ។ ​​ក្រុម​​តោ​កំណាច​​​អង់​គ្លេស ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ផ្ទះ​ម៉ុលដាវី ​នៅ​រាត្រី​ថ្ងៃ​សុក្រ​​ និង​ត្រូវ​ទទួល​​

ចាប់​ខ្លួន​យុវ​ជន​ម្នាក់​​ជាប់​ចោទ​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​​នៅ​​ក្រុង​តា​ខ្មៅ

Posted: 03 Sep 2012 11:45 PM PDT

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្ត​កណ្តាល​ ៖​​ ​​​​ប៉ូលិស​​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​​ដូរ​គ្រឿង​ញៀនខេត្ត​សហ​ការ​​ជា​មួយ​ប៉ូលិស​​​ក្រុង​​តា​ខ្មៅ​បាន​ចាប់​​ខ្លួនយុវ​ជន​​ម្នាក់​​​កាល​ពី​​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​២ កញ្ញា នៅ​​​នឹង​ផ្ទះ​​​​​ ស្ថិត​ក្នុង​ភូមិ​​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ដោយ​រឹប​អូស​បាន​វត្ថុ​តា​ង​ថ្នាំ​ញៀន​ម៉ាទឹកកក​ចំនួន​១៨​កញ្ចប់ និង​​សម្ភារ​​វេច​ខ្ចប់​​ចែក​​ចាយ​​មួយ​ចំនួន​ទៀត ។

កី​ឡា​ករ​អុី​​តា​លី Cataldo​យក​ឈ្នះ​ដំណាក់​ទី​១៦​ប្រណាំង​កង់​Tour ​of ​Spain​នៅ​ប្រទេស​អេស្ប៉ាញ

Posted: 03 Sep 2012 11:39 PM PDT

ីឡាករអុីតា​លី Dario Cataldo
កីឡា​ករ​អ៊ី​តា​​លី​​​ Dario Cataldo បាន​​យក​​ឈ្នះ​​​ការ​​ប្រណាំង​​ក្នុង​​ដំណាក់​​ជា​លើក​​ដំ​បូង​របស់​​ខ្លួន​​​នៃ​ការ​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​​នៅ​ប្រទេស​​អេស្ប៉ាញ​​​​​​ Tour of Spain​​​​ ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​​ទី​៣​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះគេ​បាន​យក​ឈ្នះ​​ដំ​ណាក់​ទី​១៦​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Valgrande-Pajares ។

បុរស​ម្នាក់​ស្រវឹងជោក​ជាំ​ជិះ​ម៉ូតូធ្លាក់​​ផ្លូវចូល​ប្រឡាយ​ទឹក​

Posted: 03 Sep 2012 11:38 PM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​​ជោក​រហូត​វង្វេង​ស្មារតី​​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​​ធ្លាក់​​ជង្ហុក​ខ្ទាត​​ចេញ​ពី​ផ្លូ​វ ​ចូល​ទៅ​ក្នុង​ប្រឡាយ​​ទឹក​នៅក្បែរ​​ចិញ្ចើម​ផ្លូវ ​តែសំណាងល្អបុរស​នោះ​​​មិនធ្លាក់​​ចូល​ទឹកសន្លប់​បាត់​ស្មារតី​​ត្រូវ​​បាន​ប៉ូលិស​​មូលដ្ឋាន​ដើរ​​ល្បាត​ប្រទះ​ឃើញ​ជួយ​ទាន់​កុំ​អី​ត្រូវ​រមៀល​ធ្លាក់​ចូល​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ហើយ​​ម៉ូតូ​​របស់​គេប្រហែលត្រូវ​ចោរ​លួច​យក​​បាត់​ទៅ​ទៀត​ផង​ក៏​មិន​ដឹង ។

តាំង​ពិ​ព័រណ៍​​រូប​ថត​​ជីវិត​ និង​ការ​រស់​នៅ​​ក្នុង​សំណង់​​អនា​ធិប​តេយ្យ​​​

Posted: 03 Sep 2012 11:33 PM PDT


«ហេតុ​អ្វី​​បាន​ជា​ជន​​​​ក្រី​ក្រ​​នៅ​វេ​​ណេ​ស៊ុយ​​អេ​ឡា​​ចាំ​បាច់​​ទៅ​រស់​នៅ​​ក្នុង​តំបន់​​អនា​ធិប​តេយ្យ​​នៅ​ជុំ​វិញ​​ទី​ក្រុង​​ ខណ​ៈ​ពេល​​មាន​អគារ​​ទំនេរៗ​​ជា​ច្រើន​​​នៅ​កណ្តាល​​ទី​ក្រុង» ។​​​ប្រធាន​បទ​នេះ​​​ គឺ​ជា​ចំណុច​​​ងឿង​​ឆ្ងល់​​មួយ​របស់​​​លោក Justin McGuirk ​អ្នក​បង្កើត​​ក្រុម​​ស្ថាប​និក​​ដែល​មាន​ឈ្មោះ​​ថា ​Urban Think Tank និង​ជាង​ថត​ Iwan Bann ដើម្បី​​​សាង​សង់​​អគារ​ Torre David/Gran

កិច្ច​ប្រជុំ​​លើក​ទី1​​នៃគណៈ​​​កម្មការ​​ដឹក​នាំ​គម្រោង​​បញ្ជរ​​តែ​មួយ​ជាតិ​​

Posted: 03 Sep 2012 11:30 PM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ ​នា​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​កញ្ញា ​ឆ្នាំ​​​២០១២​​នៅ​សាល​ប្រជុំ​​នៃ​អគ្គ​នាយក​​ដ្ឋាន​​​គយ និង​រដ្ឋាករ​​កម្ពុជា​​​មាន​ដំណើរ​​ការ​កិច្ច​ប្រជុំ​​លើក​ទី​១​​នៃ​គណៈ​​កម្មការ​​ដឹក​នាំ​​គម្រោង​​បញ្ជរ​តែ​មួយ​​​ជាតិ ក្រោម​អធិប​តី​​ភាព​លោក​បណ្ឌិត​​ប៉ែ​ន ស៊ី​ម៉ន ​ប្រតិ​ភូ​រា​ជ​រដ្ឋា​ភិបាល​​ ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​​គយ និង​រដ្ឋា​ករ​កម្ពុជា​ និង​ជា​ប្រធាន​​គណៈកម្មការ​​ដឹក​នាំ​គម្រោង​​បញ្ជរ​តែ​មួយ​​ជាតិ ​ក្នុង​គោល​បំណង​​​ពិនិត្យ​​នូវ​​វឌ្ឍ​នភាព ​និង​ទិស​ដៅ​​ការ​ងា​រ​អនុវត្ត​​បន្ត ។

ម៉ាដាហ្គា​ស្ការ ៖ សង្គ្រាម​គោឡើង​ក​បណ្តា​លឱ្យ​ស្លាប់​ជិត​100​នាក់​

Posted: 03 Sep 2012 11:24 PM PDT

ដឹក​គោ​ឡើង​ក​នៅ​ម៉ា​ដា​ហ្គា​ស្ការ​
យោង​​តាម​តម្រួត​ម៉ា​ដា​ហ្គា​ស្ការ​ថា ការ​ប៉ះ​​ទង្គិច​គ្នា​នានា​ទាក់​ទិន​ដល់ការលួច​​គោឡើង​ក​នៅ​​ភាគ​អាគ្នេយ៍​ម៉ា​ដា​ហ្គា​ស្ការ​​មាន​ការ​កើន​ឡើង​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​១០០​នាក់​ ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ ​ក្នុង​នោះ​ចោរ​៩០​នាក់​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​២​របស់​ពួក​អ្នក​ភូមិ​ដែល​មានកំហឹង​ ។

អីុរ៉ង់​នឹងរៀបចំ​សម​យុទ្ធ​ការពារ​​​អាកាស​ធំ​មួយ​

Posted: 03 Sep 2012 11:22 PM PDT

យន្តហោះ​ចម្បាំង​អីុរ៉ង់​
អ្នក​ទទួល​ខុស​ត្រូវ​​យោធាអីុរ៉ង់​១​រូប​ដក​ស្រង់​សម្តី​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​​ពាក់​កណ្តាល​ផ្លូវ​ការ​ ISNA ថ្លែង​ថា​ អីុរ៉ង់​គ្រោង​រៀប​ចំ​សម​យុទ្ធ​ការ​ពារ​អាកាស​ធំ​មួយ​នាពាក់​កណ្តាល​ខែ​តុលាខាង​មុខ​នេះ ​។​មេបញ្ជា​ការ​មូលដ្ឋានអាកាស​ចរណ៍​KHATAM AL-ANBIA ​លោក​ហ្វាហ្សាដ​​ អេស្មាអីុ​លី​ ថ្លែង​កាលពី​ថ្ងៃទី​៣ កញ្ញា ​ក្នុងសន្និ​​សីទ​​​​សារព័ត៌​មាន​​មួយ​ថា​ រាល់​កង​​​ឯក​ភាព​​យោធា​

លោក​វេជ្ជ​បណ្ឌិត សុះ មុះ​សិន ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​ពិនិត្យ​​ជំងឺ​ជូន​ប្រជា​ជន​នៅ​ឃុំ​កំពង់​ហ្លូង

Posted: 03 Sep 2012 11:21 PM PDT

​ការ​​ចុះ​ត្រួតពិនិត្យ​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​
ខេត្ត​កណ្តាល ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២ កញ្ញា ២០១២ ​លោកវេជ្ជ​បណ្ឌិត​ សុះ មុះសិន រដ្ឋ​លេខាធិការ​​ក្រសួង​ធម្ម​ការ និង​សាសនា​ប្រធាន​សមា​គម​​គ្រូ​ពេទ្យ​អ៊ិស្លាម​​កម្ពុជា និងជាអនុ​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្ល៉ីម​កម្ពុជា និង​លោក ​មហាំ​ម៉ាត់ ​សលតន តំណាង​សមា​គម​​សម្រប​សម្រួល​​​សង្គម​​រដ្ឋ​គុយ​វែត និង​ជា​​ទី​ប្រឹក្សា​​សមា​គម​សប្បុរស​​ធម៌ ដើម្បី​​អភិ​វឌ្ឍន៍​កម្ពុជា​បាន​ដឹក​នាំ​ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​ និង​

រុស្ស៊ី​ចង់បង្កើន​ការនាំចេញ​ប្រេង​និង​ឧស្ម័ន​ទៅ​អាស៊ី​ប៉ាស៊ី​​ហ្វិក​​

Posted: 03 Sep 2012 11:20 PM PDT

រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ១​របស់​រុស្ស៊ី​
​អ្នកជំនាញ​កា​រ​ម្នាក់​របស់អង្គការ​​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​​សេដ្ឋ​កិច្ច​​អាស៊ី​​ប៉ាស៊ីហ្វិក ​APEC ថ្លែង​កាលពី​ថ្ងៃទី​៣ កញ្ញា ​ថា ប្រទេសរុស្ស៊ី​​​នឹង​បង្កើន​ការ​នាំចេញ​​ប្រេងកាតនិង​ឧស្ម័ន​ធម្មជាតិ​របស់​ខ្លួន​ទៅ​កាន់​អាស៊ី​បា៉ាស៊ីហ្វិក​ ដើម្បី​ធ្វើ​ឱ្យ​មា​​ន​លំនឹង​ដល់​អស្ថេរ​ភាព​​នៃ​ការ​ផ្គត់​ផ្គង់​របស់​មជ្ឈឹម​បូព៌ា​ ។

ឥណ្ឌូណេស៊ី​និងអាមេរិក​​ឱ្យ​មាន​ដំណោះ​ស្រាយ​​ដោយ​សន្តិ​វិធី​បញ្ហាសមុទ្រ​​ចិន​ខាង​ត្បូង​

Posted: 03 Sep 2012 11:18 PM PDT

លោកស្រី​គ្លីន​តុន​និងសមភាគ​ឥណ្ឌូ​ណេ​ស៊ី​
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូ​​ណេស៊ី​លោក​ម៉ាទី​ណា​តា​ឡេ​ហ្គា​វ៉ា ​ថ្លែងកាលពី​ថ្ងៃទី​៣ កញ្ញា ​ថា ឥណ្ឌូ​ណេស៊ី​និងសហ​រដ្ឋអាមេរិក​សម្រេច​​បាន​កុង​​សង់​​ស៊ុល​មួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ។ ​ក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​មួយ​រៀបចំ​ធ្វើ​ឡើង​​ក្រោយ​​កិច្ច​ប្រជុំ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​លោកស្រី​​ហ៊ីលឡា​រី​ក្លីន​តុន ​នៅ​ក្រុង​​ហ្សាកា​រ​តា​ លោក​ម៉ា​ទី​ថ្លែងថា ​បញ្ហា​​​ត្រូវ​តែ​ដោះ​​ស្រាយ​ដោយ​សន្តិ​វិធី​

សាលា​អន្តរជាតិសិង្ហ​បុរី​​ SIS ​បើក​សិក្ខាសាលា​ស្តីពី​យុទ្ធនាការ​អប់​រំ​​ពីចរាចរណ៍​​

Posted: 03 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ​ ៖​ ​នៅថ្ងៃ​ទី​១ កញ្ញា ​វេលាម៉ោង​៧និង៣០​នាទី​ព្រឹក​នៅសាល​ប្រជុំ​នៃ​សាលា​អន្តរជាតិ​សិង្ហបុរី​(SIS)​មានប្រារព្ធ​បើក​វគ្គ​សិក្ខា​សាលា​ស្តីពី​​«យុទ្ធនាការអប់រំ​ពីការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​ទោចក្រ​យាន​យន្ត​ជា​កុមារ​និងបណ្តុះ​បណ្តាល​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​» ដោយ​មា​ន​កិច្ចសហការ​ពី​អង្គ​ការ​​មូល​និធិបង្ការរបួស​​នៅអាស៊ី​(AIP)​​និង​​​​មាន​ការចូលរួម​ពី​សិក្ខា​កាម​ជា​

ខឹង​​រថយន្ត​ឆ្លាម​ចត​បាំង​ផ្លូវ​ចេញ​មិន​រួច ទាត់​ធាក់​​បង្ក​ទៅ​​ជាជម្លោះ​​បែក​ផ្សែង​

Posted: 03 Sep 2012 11:12 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
រាជធានីភ្នំពេញ ៖ ម្ចាស់​​រថយន្ត​​កាមរី​ឆ្លាម​ ពណ៌ស ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ ខឹង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​ឈប់​បាំងផ្លូវ​រថយន្ត​ចេញ​មិន​រួច​បង្ក​​ទៅ​ជា​ជម្លោះ​ប្រកែ​ក​គ្នា​បែក​ផ្សែង​កក​ស្ទះ​ចរាចរណ៍​ទាំង​រំលងអធ្រាត្រ ដែលហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​​

ស៊េរីណា វីលៀម សា​រ៉ា​ប៉ូ​វ៉ា​និង​រ៉ូ​ជើ ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ US​ Open​នៅ​អា​មេ​រិក

Posted: 03 Sep 2012 11:10 PM PDT

កីឡាការិនី​អាមេរិក​ស៊េរីណា វីលៀម
កី​ឡា​កា​រិ​នី​​អា​មេ​រិក​​ស៊េ​រី​ណា វី​លៀម​​និង​​កីឡា​ករ​​លំ​ដាប់​​ទី​​១​ពិភព​លោក​​​រ៉ូ​​ជើ ហ្វេដឺរ័រ​​ព្រម​ទាំង​កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​សសៀ​រ​ខិត​ចូល​កាន់​តែ​ជិត​ពាន​រង្វាន់​ជើង​ឯក​ក្រប​ខណ្ឌធំ​ US Openឆ្នាំ​២០១២​នៅ​អាមេរិក​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ​ពួក​គេ​ទាំង​​៣នាក់​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​៤​ឈាន​ចូល​ដល់​វគ្គ​១/៤​​ផ្តាច់​ព្រ័ត្រ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ កញ្ញា ២០១២

Posted: 03 Sep 2012 11:08 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៤ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ផ្ទៃ​ដី​​មជ្ឈមណ្ឌល​​វប្បធម៌​​ជន​ជាតិ​​​ភាគ​តិច​​​ភ្នំ​ដោះ​ក្រមុំ​​​កំពុង​រង​ការ​រំលោភ​​យក​

Posted: 03 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាពនៅភ្នំ​ដោះ​ក្រមុំ​ដែល​គេ​រំលោភ​យក
ខេត្ត​មណ្ឌល​គិរី​ ៖ ​បច្ចុប្បន្ន​​​ ផ្ទៃ​ដី​ដ៏​ធ​ំ​ធេង​​​របស់​មជ្ឈមណ្ឌល​​​វប្ប​ធម៌​​ជនជាតិ​ភាគ​តិច​​​ភ្នំ​ដោះ​ក្រមុំ​​​ កំពុង​​រង​ការ​បាត់​បង់​​ដោយសារ​មាន​​សំណង់​តូច​​ធំ​ជាច្រើន​​​ សាង​សង់​​យ៉ាង​អនាធិប​តេយ្យ​​​​​ព័ទ្ធ​ជុំ​វិញ​​​ចង្កេះ​ភ្នំ​ យក​ជាកម្មសិទ្ធ​​​ិផ្ទាល់​ខ្លួន​ ។ សំណង់​តូច​ធំ​​​​ទាំង​នេះ​ខ្លះ​សាង​សង់​​រួច​​ និង​ខ្លះ​​ទៀ​ត​កំពុង​សាង​សង់​​​​ រំលោភ​​លើ​ដី​​​របស់​រដ្ឋ​​​ដែល​ចុះ​បញ្ជី​​​សារ​ពើ​​​ពន្ធ​រួច​ហើយ​នោះ ហើយ​បញ្ហា​ខាង​លើ​គេមិន​​

​វាយប្រហារ​​​គ្រឿង​ផ្ទុះ​​​នៅ​​ក្រុង​ដា​ម៉ាស់​​​​ស្លាប់​ច្រើន​នាក់​

Posted: 03 Sep 2012 10:57 PM PDT

ទិដ្ឋ​ភាព​​កន្លែង​វាយប្រហារ​នៅ​ក្រុង​ដាម៉ាស់
ទូ​រ​ទស្សន៍​​អារ៉ាប់​​ AL MAYADEEN TV ​រាយ​ការណ៍​​​ថា ​មនុស្ស​ប្រមាណ​ជា​៦​នាក់ បាន​ត្រូវ​ស្លាប់ ហើយ៣១​នាក់​ទៀត ត្រូវ​របួស​​ក្នុង​ការ​ផ្ទុះ​មួយ ដែល​កើត​មាន​កាលពី​ថ្ងៃទី៣ កញ្ញា នៅ​តំបន់​ហ្សារ៉ា​ម៉ាណា ​ជាយ​ក្រុង​ដា​ម៉ាស់ ​​រដ្ឋ​​ធានី​ស៊ីរី ។ ​​ចំនួនពិតប្រាកដ​​​នៃ​ជនរងគ្រោះ​​នៅពុំ​ទាន់​ប្រកាស​ដោយ​ម៉ាស៊ីន​​​ឃោសនា​​រដ្ឋ​នៅឡើយ ​ក៏ប៉ុន្តែ​​វិទ្យុ​​ស្និទ្ធ​​​រដ្ឋាភិបាល ​ SHAM FM និយាយ​ថា ​មនុស្ស​

ចោ​រប្លន់​៤​​នាក់​មាន​​កាំភ្លើង​ខ្លី​២​​ដើម​​វាយ​​បំបែក​​ទូ​លក់​មាស​-​ប្ដូ​រ​ប្រាក់​​មុខ​ផ្សារ​​ទួល​​ស​ង្កែ​ប្រមូល​​យក​​ហ្មត់​

Posted: 03 Sep 2012 10:00 PM PDT

ទិដ្ឋភាពនៃការភ្ញាក់ផ្អើល​នៅ​មុខ​ផ្ទះ​អ្នក​លក់​មាស
រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​លក់​មាស​និង​ប្តូរ​ប្រាក់​មួយ​យីហោ​ជាង​ ខេង​ នៅ​ទល់​មុខ​ផ្សារ​ធំ​​​ទួល​សង្កែ​ហៅ​ផ្សារ​សាំហាន់​ ស្ថិត​ក្នុង​សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឫស្សី​កែវ​ត្រូវ​បាន​ចោរ​៤នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ ពីរ​គ្រឿង​​​​​បាន​មក​​ឈប់​​​មុខ​ផ្ទះ​សម្រុក​ចូល​​​វាយ​បំបែក​ទូ​មាស​​ប្រមូល​យក​គ្រឿង​អលង្ការ​​​ និង​ប្រាក់​ទៅ​អស់​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​កើតឡើង​នៅ​វេលាម៉ោង​​៧និង​១០​នាទី​យប់​ថ្ងៃទី​​៣​ កញ្ញា​​ តែមួយ​ភ្លេត​

នាំខ្លួន​ពិរុទ្ធ​ជន​រំលោភ​ប្អូន​ថ្លៃ​មក​កាន់​តុលា​ការ​ រត់​គេច​បាត់​

Posted: 03 Sep 2012 09:50 PM PDT

ជនជាប់ចោទ​
ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ ពិរុទ្ធ​​ជន​​ម្នាក់​​បាន​​រត់​គេច​ខ្លួន​​បាត់ដោយ​​​ប្រើ​​លេស​សុំ​​អនុរក្ស​​ពន្ធ​​នា​គារ​ទៅ​បត់​ជើង​ក្នុង​បង្គន់​អនាម័យ​​នៅ​សាលា​ដំបូង​​ខេត្ត ខណៈ​នាំខ្លួនមក​​​កាន់​​សាលា​ដំបូង​​​​ខេត្ត ​​កាល​ពី​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​ទី​៣ កញ្ញា ។

ប្លន់​សម្លាប់​លោក​យាយ​ក្នុង​ផ្ទះ​យក​ក្រវិល​មាស​ទម្ងន់​5​ហ៊ុន​

Posted: 03 Sep 2012 09:40 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​ប្លន់​​​ដ៏​ឃោរឃៅ​​​មួយ​ដែល​​បង្ក​​ឡើង​ដោយ​​ជន​មិន​ស្គាល់​មុខ​បា​ន​ចូល​​​​ទៅ​​ក្នុង​​ផ្ទះ​លោក​​យាយ​មេម៉ាយ​អាយុ​៦៥ឆ្នាំ និង​វាយ​​សម្លាប់​​យក​ក្រវិល​​​មាស​មួយគូ​​​ទម្ងន់​​៥ហ៊ុន​ទៅ​បាត់​នៅវេលា​​ពាក់​កណ្តាល​អធ្រាត្រ​ ។​

លួច​កាំភ្លើង​ទាហាន​ទុក​បាញ់​ស្វាយ​កសាច់​ក្លែម​ស្រា​

Posted: 03 Sep 2012 09:30 PM PDT

កម្លាំងប៉េអឹមនាំ​ខ្លួន​ជន​ជាប់​ចោទ​ទៅ​រក​កាំភ្លើង 
ខេត្តឧត្តរ​មានជ័យ ៖ ​បុរស​​​​​ម្នាក់​ឈ្មោះ​ អ៊ុំ​ ពិស​ិដ្ឋ​ ហៅ​វី​ អាយុ​​៣២​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​​​អរិយក្សត្រ​ ឃុំ​អរិយក្សត្រ​ ​ស្រុក​​ល្វាឯម ខេត្ត​​​កណ្តាល បច្ចុប្បន្ន​​​ស្នាក់នៅ​​ភូមិថ្នល់​កែង​​ ឃុំ​​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​​ប្រា​​​សាទ​ ធ្វើជា​កម្មករ​​​នៅក្រុមហ៊ុន​​តៃ និញ សៀមរាប​​​ចម្ការ​កៅ​ស៊ូ​​​​​​បាន​ជាប់​​ចោទ​ពី​បទ​លួច​​​គាស់​បង្អួច​​​លួច​កាំភ្លើង​​​ម៉ាក​អាកា​បត់​ចំនួន​​​មួយដើម​​​ និង​គ្រាប់​ចំនួន​៩០​គ្រាប់​​ពីក្នុង​បន្ទាយ​​ទាហាន​

ប្លន់​បាន​ជាង​2​ម៉ឺន​ដុល្លារ ចា​ប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដោយ​សារ​ស្បែក​ជើង​

Posted: 03 Sep 2012 09:20 PM PDT

លំនៅ​ឋាន​រង​គ្រោះ​ដោយ​ចោ​រប្លន់ 
ខេត្ត​កំពត ៖ នគរ​បាល​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់​​​ខេត្ត​​​ កាល​ពី​​ព្រឹក​ថ្ងៃទី​​​២ កញ្ញា​​​ បាន​ឃាត់​ខ្លួន​​​បុរស​ម្នាក់​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ករណី​ប្រមូល​​​បក្ស​ពួក​​​​មក​ប្លន់​​ដោយ​​ប្រើ​ហិង្សា​ទៅលើ​គ្រួសារ​​មួយ​នៅ​ក្នុង​ភូមិ​វត្ត​​​​អង្គ​ ឃុំ​ព្រៃ​ឃ្មុំ​​ ស្រុក​ទឹក​ឈូ​ ​​កាល​ពី​វេលា​ម៉ោង​​​៨យប់​​ថ្ងៃទី​​​២៨ សីហា​ កន្លង​​​ទៅថ្មីៗ​នេះ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!