Koh Santipheap Daily

Koh Santipheap Daily


ពង្រឹង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​

Posted: 07 Sep 2012 01:08 AM PDT

ពិធី​​បើក​កិច្ច​ប្រជុំ​
រាជធានីភ្នំពេញ ៖ សាលាខណ្ឌ​​ដូន​ពេញ បាន​បើក​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​កាល​ពី​ព្រឹក​ថ្ងៃទី​៧ កញ្ញា ២០១២ ​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូនពេញ ​ក្រោម​អធិបតី​ភាព​លោក​​សុខ សម្បត្តិ ជំនួញ​​ការ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន ​និង​ជាអភិ​បាល​​ខណ្ឌ​ដូនពេញ ដើម្បី​​ពង្រឹង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​​ នឹង​ត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់​​អនាម័យ​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​នា​ពេល​ខាង​មុខនេះ ។

រញ្ជួយ​ដី​មួយ​​នៅ​​ភាគ​និរតីចិន​​

Posted: 07 Sep 2012 01:08 AM PDT

នៅតំបន់​ដែល​កើតមាន​ការ​​រញ្ជួយ​ដី​
ការរញ្ជួយ​ដី​មួយ​មានកម្លាំង​ ៥,៧​រីស្ទ័រ​​កើត​មាន​កាលពី​ព្រឹក​ថ្ងៃទី​៧ កញ្ញា ​វេ​លា​ម៉ោង​១១និង​១៩​នាទី​​​ម៉ោង​នៅក្រុង​ប៉េកាំង​ក្នុង​តំបន់​​ព្រំ​ដែន​រវាង​ស្រុក​យីលៀង​ ខេត្ត​យុន​ណាន់​ ​និង​ស្រុក​វីុ​នីញ​ ខេត្ត​​ហ្គី​ហ្សូ៊​ដែល​ខេត្ត​ទាំង​២នោះ​ស្ថិត​នៅភាគ​និរតី​ប្រទេសចិន​ ។

វីតា​មីន Aកម្រិត​ទាប​នាំ​ទៅ​រក​ការ​កើត​មាន​មហា​រីក​ជា​ពិសេសក្រពេញ​ប្រូ​ស្តាត​

Posted: 07 Sep 2012 12:59 AM PDT

ការ​ធ្វើ​​​សកម្ម​ភាព​រាង​កាយ​ក្នុង​កម្រិត​មធ្យម​គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហា​រីក​ដោះ
ការ​​ជាប់​​ពាក់​​ព័ន្ធ​​គ្នា​​មួយ​​រវាង​​មហារីក​​ក្រ​ពេញ​​ប្រូ​ស្តាត​​និង​​កម្រិត​​ទាប​​នៃ​វីតា​មីន Aត្រូវ​បាន​គេ​រក​ឃើញ​ ។ បណ្តា​កោ​សិកា​មហា​រីក​ដំ​ណាក់​កាល​ដំ​បូង​ទំ​នង​ជា​នឹង​មាន​ជី​វិត​រស់​រាន​ឡើង​វិញ​ ប្រ​សិន​ជា​បុគ្គល​ម្នាក់​មាន​វីតា​មីនAកម្រិត​ទាប ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ University of Yorkដែល​ដឹក​នាំ​លោក​សាស្ត្រា​ចារ្យ​ Norman Maitland​សង្ឃឹម​ថា ​ការ​រក​ឃើញ​នេះ​នឹង​ផ្តល់​

វីតា​​មីន ​A​កម្រិត​​ទាប​​នាំ​​ទៅ​​រក​​ការ​​កើត​​មាន​​មហា​​រីក​​ជា​ពិសេស​ក្រពេញ​​ប្រូ​​ស្តាត​

Posted: 07 Sep 2012 12:49 AM PDT


ការ​​ជាប់​​ពាក់​​ព័ន្ធ​​គ្នា​​មួ​យ​​រវាង​​មហា​រីក​​ក្រ​ពេញ​​ប្រូ​ស្តាត​​និង​​កម្រិត​​ទាប​​នៃ​​វីតា​​មីន Aត្រូវ​បាន​គេ​រក​ឃើញ​ ។ បណ្តា​កោ​សិកា​មហា​រីក​ដំ​ណាក់​កាល​ដំ​បូង​ទំ​នង​ជា​នឹង​មាន​ជី​វិត​រស់​រាន​ឡើង​វិញ​ ប្រ​សិន​ជា​បុគ្គល​ម្នាក់​មាន​វីតា​មីនAកម្រិត​ទាប ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ University of Yorkដែល​ដឹក​នាំ​លោក​សាស្ត្រា​ចារ្យ​ Norman Maitland​សង្ឃឹម​ថា ​ការ​រក​ឃើញ​នេះ​នឹង​ផ្តល់​

ប្រជុំ​បូក​សរុប​សភាព​ការណ៍​សន្តិសុខ​​ប្រចាំ​​ត្រីមាស​ទី៣ ឆ្នាំ​២០១២

Posted: 07 Sep 2012 12:48 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តម​សេនីយ៍​​​ត្រី​ខេង ស៊ុម ​​ស្នង​ការ​នគរបាល​ខេត្ត​​​​បាន​លើក​ឡើង​​ថា ​សភាព​ការណ៍​សន្តិ​សុខ​​​ សណ្តាប់​ធ្នាប់​​សង្គម ​​​នៅ​ខេត្ត​បន្ទាយមានជ័យ ​​ក្នុងត្រីមាសទី៣ ឆ្នាំ​២០១២ ​នេះ បទ​ល្មើស​​មាន​ការថយចុះ​​គួរ​ឱ្យ​កត់សម្គាល់ ​​ក្នុងនោះ​​បទ​ល្មើស​​​ឧក្រិដ្ឋ​​​​កើត​មាន​១០​លើក លើ៦​លើក បទ​ល្មើសមជ្ឈឹម​កើត​មាន​​​៧​លើកលើ៣លើក​ប៉ុណ្ណោះ ​ ​ ដែលរាល់​បទ​

ជិះ​ម៉ូតូ​​មួយ​គ្រឿង​​គ្នា​​៦​នាក់ ឆ្លង​ស្ពាន​​កន្សោប​ឫស្សី​មិន​ប្រយ័ត្ន​ រអិល​​ធ្លាក់​​ចូល​ទឹក​បាត់​ខ្លួន​​ក្មេង​ប្រុស​

Posted: 07 Sep 2012 12:30 AM PDT

​ក្រុម​គ្រួសារ​​ដែល​​ជិះ​ម៉ូតូ​ឆ្លង​ព្រែក​
ខេត្តក្រចេះ ៖ ក្មេង​ប្រុស​អាយុ​​​ជាង​១ឆ្នាំ​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​៦​នាក់ បាន​លិច​បាត់​ក្នុង​ទឹក​រក​មិន​ឃើញ ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ត្រូវ​ម្តាយ​​​បី​​ពេល​​កំពុង​ជិះ​ម៉ូតូ​​ឆ្លង​ព្រែក​កាត់​ស្ពាន​ឫស្សី​ មិន​ប្រយ័ត្ន​​​​រអិល​ធ្លាក់​ពី​លើ​​ស្ពាន​ចូល​ក្នុង​ទឹក បណ្តាល​ឱ្យ​​មនុស្ស​ក្មេង​ចាស់ ស្រី​ប្រុស ទាំង​៦​នាក់ ត្រូវ​ធ្លាក់​​ទឹក។

ប៉េអឹម​​​បង្ក្រាប​រថយន្ត​​​ដឹកឈើ​​​ បែរជាឈ្មួញ​ឈើប្តឹង​

Posted: 07 Sep 2012 12:26 AM PDT

ប៉េអឹម​​​បង្ក្រាប​រថយន្ត​​​ដឹកឈើ​​​
ខេត្ត​​ឧត្តរ​មានជ័យ ៖ នៅ​ទី​ស្នាក់​ការ​សន្តិសុខ​​​​កង​រាជ​អាវុធហត្ថ​​​ប្រចាំច្រក​ទ្វារ​អន្ត​រជាតិ​​​អូរស្មាច់​ ​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​​​ទៅ​តាម​​​បទ​បញ្ជា​របស់​​​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាលនៃព្រះ​​រាជាណាច​ក្រ​កម្ពុជា ​និង​យោង​តាម​​​ការ​ចង្អុល​បង្ហាញ​ពីលោក​នាយ​​ឧត្តម​សេនីយ៍​​​​សៅ សុខា ​​មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​​​​លើ​ផ្ទៃ​​ប្រទេស ​ឱ្យ​​កង​កម្លាំង​​អាវុធហត្ថ​​​

​រថយន្ត​ដឹក​ទំនិញ​​សំពីង​សំពោង​​កំពុង​ធ្វើ​ចរា​ចរណ៍​រាល់ថ្ងៃ ដោយ​សារ​អាជ្ញា​ធរ​​មិន​ឱ្យ​​មាន​ប៉ូលិស​ចរាចរ​នៅ​តាម​ដង​ផ្លូវ​

Posted: 07 Sep 2012 12:24 AM PDT

រថយន្ត​ដែល​ដឹក​សំពីង​សំពោង​
ខេត្ត​តាកែវ ៖ បច្ចុ​ប្បន្ន​​នេះ​​គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​កំពុង​​ធ្វើ​ចរាចរណ៍​ដឹក​យ៉ាង​រលូន​​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ​ដោយ​ដឹក​ទំនិញ​ពី​​ច្រូក​​ ស្រុក​គិរី​វង់ ​ទៅ​លក់​ចែកចាយ​នៅ​​ឯ​ភ្នំពេញ​ដដែល ​បើ​ទោះ​បី​ជា​កន្លង​មក​មាន​ការ​ចាប់​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​យក​ទៅ​ពិន័យ​នៅ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​បែប​ណា​ក៏ដោយ​ក៏​​រថយន្ត​ទាំង​នេះ​នៅតែ​បន្ត​ដឹក​ជា​រៀង​រាល់​ថ្ងៃ​មិន​​ដែល​ខាន​ហើយ​ពេល​នេះ​មិន​បាន​រំខាន​ដល់​ប៉ូលិស​​សណ្តាប់​ធ្នាប់​ខេត្តឡើយ ។

រថយន្ត Tundra បោ​ល​បុក​រនាំង​ដែក​បាក់​៦ផ្ទាំង​ទាំងព្រឹក​

Posted: 07 Sep 2012 12:20 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត Tundra ​ពណ៌​ទឹក​ប្រាក់ ​មួយគ្រឿង​បើក​​ដោយ​បុរស​ចំណាស់​ម្នាក់​បាន​បោល​ទៅ​បុក​រនាំង​ដែកចែក​ផ្លូវទាំង​ព្រឹក​​​បាក់​​អស់​៦​ផ្ទាំង ​ដោយ​អ្នក​បើក​បរ​អះអាងថា ​មក​ពីគេច​ពី​ម៉ូតូ​​ក្នុង​ទិស​ដៅ​ស្របគ្នា​​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹកថ្ងៃទី​៧ កញ្ញា ២០១២ ​​នៅ​ចំណុច​​មុខ​ផ្សារ​រតនា​ ផ្លាហ្សា ​តាម​បណ្តោយ​​​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី​ ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

វាយ​កម្ទេច​​សសរ​ផ្ទះ​បាក់​សង្កត់​ស្លាប់​​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

Posted: 07 Sep 2012 12:11 AM PDT

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​​២​នាក់​រង​របួស​ធ្ងន់​ បន្ទាប់​​មក​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដោយ​សារ​សសរ​ផ្ទះ​​បាក់​រលំ​សង្កត់​លើ​ ខណៈ​​វាយ​កម្ទេច​​សសរ​ផ្ទះ​មួយ កាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​​​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ផ្ទះ​លេខ​១០៩ ​ផ្លូវ​លេខ​៦៨ ​ខាង​ជើង​ផ្សារ​ទួល​សង្កែ ស្ថិត​ក្នុង​ភូមិ​ទួល​ស​ង្កែ ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ កញ្ញា ២០១២

Posted: 07 Sep 2012 12:05 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៧ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

​រថយន្ត​ដឹក​សំពីង​សំពោង​​លើស​ចំណុះ​ជា​ច្រើន​គ្រឿង​រត់​​​លើ​ផ្លូវ​ជាតិលេខ​57

Posted: 07 Sep 2012 12:00 AM PDT

​រថយន្ត​ដឹក​សំពីង​សំពោង​​លើស​ចំណុះ​ជា​ច្រើន​គ្រឿង​រត់​​​លើ​ផ្លូវ​ជាតិលេខ​57
ខេត្ត​ប៉ៃលិន ៖ រថយន្តនីស្សាន់ ទួរីស​ និង​ហ៊ី​យ៉ាន់ដាយ សណ្តោងរ៉ឺម៉កជាច្រើនគ្រឿង​ដឹក​ទំនិញ​យ៉ាងសំពីងសំពោង​​លើសទម្ងន់​​កំពុង​បន្តរត់​នៅលើផ្លូវ​ជាតិលេខ​៥៧​ជា​រៀង​រាល់ថ្ងៃ​ ​គ្មាន​សមត្ថកិច្ច​ថ្នាក់ណា​មើល​ឃើញពីគុណ​វិបត្តិ​នៃ​ការ​ខូច​ផ្លូវ​ថ្នល់នោះទេ​ដោយ​រថយន្តទាំង​នេះដឹក​ទំនិញ​​ដាក់​លើដំបូល​ចង​បន្តុប​គ្រប​កៅស៊ូ​តង់ពី​លើដឹកយ៉ាង​ព្រងើយផ្គើនសមត្ថកិច្ចពីខេត្ត​បាត់ដំបង​ទៅ​ខេត្ត​

ជិះ​ម៉ូតូ​លើ​ផ្លូវ​​បញ្ច្រាស​​​ដែល​ហាមឃាត់​​​ទៅបុក​ម៉ូតូ​មួយគ្រឿង​​ទៀត​របួស​​ធ្ងន់​ម្នាក់​ ស្រាល​​៣​នាក់

Posted: 06 Sep 2012 11:56 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​លេខ​១៣៦ ​​ជា​ផ្លូវ​ដែលហាម​ឃាត់​​មិនឱ្យ​​ធ្វើ​ចរាចរណ៍​​ពីកើត​ទៅលិច តែ​ម៉ូតូ​ស្មាស់មួយគ្រឿង ​បែរ​ជា​ជិះ​មិន​គោរព​​ច្បាប់​ចរាចរណ៍​​​​ទើប​ទៅ​បុក​ម៉ូតូស្តេបមួយគ្រឿង ​​បណ្តាល​ឱ្យរង​​​របួសធ្ងន់​ស្ត្រី​ម្នាក់ ស្រាល​៣នាក់ ​នៅ​ចំណុច​​ផ្លូវ​កែងលេខ​​​​១៣៦ កែងផ្លូវលេខ​១៥ ​ក្នុង​សង្កាត់​​ផ្សារ​ចាស់​​​ ខណ្ឌដូនពេញ ​កាល​ពី​វេលាម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃទី​៦ កញ្ញា ២០១២ ។

​បុរស​ម្នាក់​ប្រើ​កាំភ្លើង​ខុស​ច្បាប់​បរ​បាញ់​​​សត្វ​ព្រៃ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

Posted: 06 Sep 2012 11:53 PM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន
ខេត្ត​រតនគិរី ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួនទៅ​​អធិការ​ដ្ឋាន​នគរបាល​ខេត្ត​ បន្ទាប់​ពី​ជន​នេះ​ប្រើ​​កាំភ្លើង​ខុស​ច្បាប់​ម៉ាក​សេកាសេ ​បរ​បាញ់​សត្វ​ព្រៃ កាល​ពី​​រសៀល​ថ្ងៃទី​៥ កញ្ញា ២០១២ ស្ថិត​ក្នុង​ភូមិ​កាឡៃ​តា​វង ឃុំ​ភ្នំ​កុក ស្រុក​វើន​សៃ ​ខណៈ​​ជន​សង្ស័យ​រួម​ទាំង​សាច់​ញាតិ​កំពុង​ផឹក​ស្រា​ក្លែម​សាច់​ជ្រូក​ព្រៃ​​ដែល​ទើប​បាញ់​បាន​នោះ ។

រថយន្ត​ទួរីស​ដឹក​សំពីង​សំពោង​ខ្ពស់​កប់​ពពក សមត្ថ​កិច្ច​​ចរាចរ​មើល​មិន​ឃើញ​

Posted: 06 Sep 2012 11:40 PM PDT

រថយន្ត​ដែល​ដឹក​សំពីង​សំពោង​
ខេត្ត​កំពង់ចាម ៖ ទោះ​បីជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​ត្រូវបាន​រឹត​បន្តឹង​យ៉ាងណា​ក្តី ក៏គេ​សង្កេត​ឃើញ​មាន​អ្នក​បើក​បរ​រថយន្ត​ឈ្នួល​​មួយ​ចំនួន​​នូវ​តែ​ផ្គើន​មិន​​គោរព​ច្បាប់​​ដដែល ។ ​ជាក់​ស្តែ​ង​​ដូច​​ជា​នៅ​រសៀល​ថ្ងៃទី​​៥ កញ្ញា ២០១២ ​មាន​រថយន្ត​ទួរីស​១​គ្រឿង​ដឹក​សំពីង​សំពោង​ហៀរ​កប់​ពពក បើក​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​​នៅ​ឃុំ​ផ្អាវ ​ស្រុក​បាធាយ ហាក់​​បី​ដូចជា​មិន​ខ្លាច​​គ្រោះថ្នាក់​ណា​បន្តិច​សោះ​ឡើយ ។

រថយន្ត​ដឹក​ឈើគ្រញូង​បើក​កៀរ​រថយន្ត​យោធា​ត្រូវ​​ស្ទាក់​ចាប់​បាន​

Posted: 06 Sep 2012 11:30 PM PDT

ឈើគ្រញូង​ត្រូវបាន​រឹប​អូស
ខេត្ត​ព្រះ​វិហារ​ ៖ ម៉ោង​១​សៀល​ ថ្ងៃ​ទី ៤​កញ្ញា​ ​លោក​ អិុត​ ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​​ព្រះ​វិហារ​ បាន​ឱ្យ​ដឹង​ថា​​ មន្រ្តីយោធា​ការិ យាល័យ​ទី២​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ប្រចាំ​ភូមិ​ភាគ​ទី៤ បាន​ឃាត់​រថយន្ត​កាមរី​ដឹក​ឈើ​គ្រញូង​លោត​ឆត្រ​មួួយ​គ្រឿង​ចេញពី​ភូមិ​ធម្មជាតិ​ ។

DKSH បង្ហាញ​មុខ​​តារាទាំង​20​រូប​​ត្រៀម​​រើស​​តារា​ឯក

Posted: 06 Sep 2012 11:15 PM PDT

DKSH បង្ហាញ​មុខ​​តារាទាំង​20​រូប​​ត្រៀម​​រើស​​តារា​ឯក
រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុម​​ហ៊ុន​​ DKSH បាន​​ធ្វើ​ការ​ជ្រើស​រើស​​តារា​បង្ហាញ​​ផលិត​​ផល​ចំនួន​​២០​រូប ហើយ​​រៀប​​ចំពិធី​​បង្ហាញ​​មុខ​ពួក​​គេ​កាល​ពី​​ថ្ងៃ​ទី​​៤ កញ្ញា នៅ​ទី​​ស្នាក់​​ការ​ក្រុម​ហ៊ុន​ដើម្បី​​ប្រកាស​​ជា​សាធារណៈ​​​ឱ្យ​អតិថិ​ជន​​ត្រៀម​​លក្ខណៈ​​ក្នុង​ការ​សម្រេច​​ចិត្ត​​បោះ​ឆ្នោត​​ជ្រើសរើស​​​តារា១រូប​ក្នុង​ចំណោម​​២០រូប​​ដើម្បី​​ក្លាយ​ជា​​តារា​ឯក​ប្រចាំ​ក្រុម​​ហ៊ុន DKSH ។

អ្នក​ស្ម័គ្រ​ចិត្ត Peace Corps ប្រារព្ធ​ពិធី​សច្ចា​ប្រណិធាន​ចូល​បំពេញ​ការ​ងារ​

Posted: 06 Sep 2012 11:04 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ចុះ​ថ្ងៃទី​៦ កញ្ញា ២០១២ ​ឱ្យ​​ដឹង​ថា ទីភ្នាក់​ងារ​ Peace Corps ប្រចាំ​នៅ​​កម្ពុជា នឹង​ស្វាគមន៍​​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​ទី​៦ ​របស់​ខ្លួន​នៅថ្ងៃ​ទី​៧ កញ្ញា ២០១២ វេលា​ម៉ោង​១​រសៀល​នៅ​មជ្ឈ​មណ្ឌល​​គរុកោសល្យ​​ភូមិ​ភាគ (ផ្លូវ​ជាតិ​លេខ​២) ក្នុង​ខេត្ត​តាកែវ ។ ​លោក ​ស្រី បេន អភិ​បាល​​ខេត្ត​តាកែវ ​និង​លោក​ស្រី Penny Fields នាយក​ទី​ភ្នាក់​ងារ​ Peace Corps ប្រចាំ​​នៅ​កម្ពុជា នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សច្ចា​ប្រណិធាន​នេះ​

អត្រា​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ក្នុង​​​ខែ​សីហា​​​ថយ​ចុះ​​​1លើក​​បើធៀប​ខែកក្កដា

Posted: 06 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាពក្រោយពេលគ្រោះ​ថ្នាក់ច​រាចរណ៍
ខេត្ត​ក្រចេះ ៖ គ្រោះថ្នាក់​​​ចរាចរណ៍​​ដែល​បាន​កើត​ឡើង​​​ក្នុង​ខែ​សីហា​ ឆ្នាំ​២០១២​នេះ​កើត​ឡើង​​​ចំនួន​១៦​លើក​ លើ​​១៧​លើក​ក្នុង​​រយៈ​​​ពេល​ដូច​គ្នា​​​​នៃ​ខែ​កក្កដា​គឺ​ថយ​ចុះ​​​១លើក​ ស្មើ​នឹង​ជាង​៥​%​ ក្នុង​ចំណោ​ម​​​​ស្រុក​ទាំង​​៥​ និង​ក្រុង​​១​​​នៅ​ទូទាំង​​​ខេត្ត​ក្រចេះ​ក្នុង​នោះ​​ស្រុក​ស្នួល​​គឺ​មាន​អត្រា​​ខ្ពស់​ជាង​គេ ។

ប្រជា​ពល​រដ្ឋ​មក​​ពី​ខេត្ត​ព្រះវិហារ ប្រមាណ​៣០០​នាក់ លើក​គ្នា​តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា​

Posted: 06 Sep 2012 10:50 PM PDT

ប្រជា​ពល​រដ្ឋ​នាំ​​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​រដ្ឋ​សភា​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ប្រមាណ​៣០០​នាក់ មកពីភូមិ​ត្រយ៉ង់​ ឃុំ​ត្រយ៉ង់ ​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ ​បាន​លើក​គ្នា​​មក​តវ៉ា​នៅ​​ខាង​មុខ​​រដ្ឋ​សភា​សុំឱ្យ​សម្តេច និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជួយ​អន្តរាគមន៍​​ ខណៈ​​ដែល​អាជ្ញា​ធរ​​ខេត្ត​​ដក​ហូត​ដីរបស់​ពួក​​គាត់​ជាង​៥.០០​០ហិកតា ដែល​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​

រឿង​​ទំនាស់​ដី​​បឹង​​ពោង​​​ពាយ​​​រវាង​​ក្រុម​​ហ៊ុន​​វិនិ​យោគ​​និង​រដ្ឋ​សង្ស័យ​ចាញ់​មុន​ដោះ​ស្រាយ​​

Posted: 06 Sep 2012 10:10 PM PDT

រាជាធានី​ភ្នំពេញ​ ៖ ​លោកស្រីឈិន សុគន្ធារី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ហ៊ុនឡា​យី​ម៉ិច​ហូល​ឌីងគ្រុប​​​ ​បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ការបើក​ទ្វារ​ឱ្យ​មានការ​ដោះ​ស្រាយ​​រឿងទំនាស់​ដីពោងពាយ​រវាងក្រុម​ហ៊ុន​ និងរដ្ឋ​ស្រប​តាមប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​

ស្រឡាញ់​នាង​ដក​ចិត្ត​មិន​រួច​ដឹង​ថា​នាង​ប្រែ​ក្រឡាស់​លែង​បេតី​ចាក់​សោ​បង្ខាំង​ប៉ះ​ចំ​ម្តាយ​នាង​

Posted: 06 Sep 2012 10:00 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​​​ត្រូវ​​ប៉ូលិស​​ក្រុង​តា​ខ្មៅ​​ ចាប់​ខ្លួន​​​ពី​បទ​​បង្ខាំ​​ង​​មនុស្ស​​ខុស​ច្បាប់​​កាល​ពីវេលា​​​ម៉ោង​​១២ និង​​៣០​នាទី​​រំ​លង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៦ កញ្ញា នៅ​ភូមិ​​ព្រែក​​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ បន្ទាប់​ពី​បុរស​​នេះ​បាន​​យក​​សោ​​មក​​ចាក់​​បិទ​​ទ្វារ​​បន្ទប់​ជួល​​ពី​ខាង​​ក្រៅ​​ដើម្បី​បង្ខាំង​​សង្សារ​​របស់​ខ្លួន​​កក្នុង​ចេតនា​​​កុំ​​ឱ្យ​នាង​ចេញ​​​ទៅ​ជួប​ប្រុស​ផ្សេង​​ ប៉ុន្តែ​​​ចំពេល​នាង​មិន​នៅ​គឺ​​នៅ​តែ​ម្តាយ​​ និង​ប្អូន​​ៗ​​ ក៏​ផ្អើល​​​

អគ្គិ​ភ័យ​នៅ​ស្រុក​បាកាន​សរុប​ការ​បាត់​បង់​ជា​ង20​ម៉ឺន​$​មូល​ហេតុ​ឆួល​ដែក​កេះ​ជក់​បារី​ពេល​ម្ចាស់​ស្ថានីយ​បូម​​ប្រេង​ដាក់​ដប

Posted: 06 Sep 2012 09:50 PM PDT

រថយន្ត​ពន្លត់​អគ្គិ​ភ័យ​កំពុង​ធ្វើ​អន្តរាគមន៍​ពន្លត់​ភ្លើង​​ឆាបឆេះ​
ខេត្ត​​ពោធិ៍​សាត់ ៖ នៅ​ព្រឹក​​ថ្ងៃ​ទី​​៦ កញ្ញា សមត្ថ​កិច្ច​បាន​​ស្រាវ​ជ្រាវ​​ដឹង​ច្បាស់​​ថា ករណី​​អគ្គិ​ភ័យ​​​ស្ថាន​​ីយ​ប្រេង​​នៅ​ឃុំ​ត្រពាំង​​ជង ស្រុក​បាកាន កាល​ពី​ថ្ងៃ​ទី​​៥ កញ្ញា គឺ​បណ្តាល​មក​ពី​​ភ្ញៀវ​​ចូល​ចាក់​សាំង​​ម៉ូតូ​​កេះ​ដែក​កេះ​​ជក់​បារី ខណៈ​ពេល​កម្ម​ករ​កំពុង​​បូម​សាំង​​ ។ អគ្គិ​ភ័យ​​នេះ​បាន​ធ្វើ​​ឱ្យ​​ឆេះ​ផ្ទះ​​​អស់​ចំនួន​​៣​ខ្នង សរុប​​ការ​ខូច​ខាត​​អស់​ប្រមាណ​​ជាង​២០​​ម៉ឺន​ដុល្លារ​សហរ​ដ្ឋ​អាមេរិក ។ នេះ​បើ​​តាម​ការ​ផ្តល់​​ព័ត៌​មាន​​

សាល​​​ក្រម​​​លែ​​ង​​លះ​​ចូល​​ជា​​​ស្ថា​ពរ​​​ជាង​​2​​​​ឆ្នាំ​​អតី​ត​​ប្រពន្ធ​​​​លួច​​កូន​​ទៅ​​បាត់​​​ឪពុក​​​​ប្រកាស​​​​ជូ​ន​​រង្វាន់​​​បើ​​មាន​​​បង​​ប្អូន​​​បាន​​ឃើញ​​ កូន​អាមេរិកាំង​បាត់​ខ្លួន

Posted: 06 Sep 2012 09:40 PM PDT

កូនកាត់​ដែល​ម្តាយ​លួច​យក​ទៅ 
រាជ​ធានី​ភ្នំ​ពេញ​ ៖​ ​លោក​ KENNETH MICHAEL MASON អាយុ​​៤៣​ឆ្នាំ​​ ជន​ជាតិ​អា​មេរិក​​​​ ជា​គ្រូ​បង្រៀន​​​ ​អាសយ​ដ្ឋាន​​ស្នាក់​នៅ​​ផ្ទះ​លេខ​​៩AE0 ​ផ្លូវ​​សុធារស ​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ ​កាល​ពី​ថ្ងៃ​ទី​​៥ កញ្ញា ​បាន​​ប្រកាស​​​ជា​ចំហថា លោក​បាន​បាត់​​កូន​ស្រី​​ជា​ទី​ស្រឡាញ់​​ម្នាក់​អាយុ​​ទើប​​៣ឆ្នាំ​​​​​​​កន្លះ ​។​ កា​​រ​បាត់​​ខ្លួន​កូន​ស្រី​​នោះ​​ គឺ​​អតី​ត​​ប្រពន្ធ​​របស់​លោក​​​​បាន​លួច​​​​យក​ទៅ​​ ដូច្នោះ​​បើ​បង​ប្អូន​​ណា​បាន​​ឃើញ​​សូម​

កម្ម​ករ​ប៉ុន​ប៉ង​ហែក្បួន​ក្រោយ​ពី​ធ្វើ​កូដ​កម្ម​6​ថ្ងៃ​គ្មាន​ដំណោះ​ស្រាយ​

Posted: 06 Sep 2012 09:30 PM PDT

សមត្ថកិច្ចរារាំង​កម្មករ​ដែល​ព្យា​យាម​ហែ​ក្បួន
រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​​កាត់​ដេរ​​រោង​ចក្រ​​ថម ហ្វម​ ប្រមាណ​​៣០០​​នាក់​ក្នុង​ចំណោម​​​កម្ម​ករ​​ទាំង​អស់​ចំនួន​​៦២០​​នាក់ បាន​​លើ​ក​គ្នា​​មក​ធ្វើ​​បាតុ​កម្ម​​នៅ​តាម​ដង​​ផ្លូវ​ជាតិ​លេខ​​៥ មុខ​ឃ្លាំង​​សាំង​សូគីម៉ិច​ ស្ថិត​​ក្នុង​សង្កាត់​​ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ដោយ​​ឈរ​​ត្រៀប​ត្រា​លើ​​ក​បដា​​ និង​រូប​​ថត​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​ទាម​ទារ​​​ឱ្យ​មាន​​ការ​

បាត់​មេ​គោ​2​ក្បាល​តាម​រក​ឃើញ​ខ្មោច​ក្នុង​ព្រៃ​អាកាស្យា

Posted: 06 Sep 2012 09:20 PM PDT

ខ្មោចគោដែលចោររត់ចោល
រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​មួយ​ក្រុម​​ដែល​បាន​ចូល​ទៅ​លួច​​គោ​២​ក្បាល​​របស់​​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​ស្មា​ពួន ឃុំ​ជើង​​កែប ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ហើយ​យក​មក​​សម្លាប់​​ពន្លះ​​យក​សាច់​នៅ​​ក្នុងចម្ការ​​​ដើម​​អាកាស្យា​ ស្ថិត​​ក្នុង​ភូមិ​ក្រាំ​ង​ស្វាយ សង្កាត់​​ព្រែក​​កំពឹស ខណ្ឌ​ដង្កោ ចម្ងាយ​​ប្រមាណ​​៥០០​ម៉ែត្រី​​ពី​ផ្លូវ​ជាតិ​​លេខ​​២ កាល​ពី​​វេលា​ម៉ោង​​១០ និង​៣០​​នាទី​យប់​​ថ្ងៃទី​​៥ សីហា ត្រូវ​​បាន​​រក​ឃើញ​​មុន​ពេល​​ក្រុម​ចោរ

ប្រមាញ់​​ស្ដេច​​ឈើ​​គ្រញូង​ហេតុ​​ការ​ណ៍​បាន​​ឡើង​​កម្ដៅ​​នៅ «ពាម​តា» ​រវាង​​សមត្ថ​កិច្ច​​និង​​ឈ្មួញ​​ទុច្ច​រិត

Posted: 06 Sep 2012 09:10 PM PDT

ខេត្ត​បាត់​ដំបង​ ៖ សំណុំរឿងឈ្មួញរកស៊ី ឈើគ្រញូង ដែលគេសង្ស័យ​ថា ជា​កម្លាំង​ប្រដាប់​​អាវុធ និង​បានបាញ់​សម្លាប់អ្នក​កាប់​ឈើ​​គ្រញូង​​លក់នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម​ចំណុច«ពាមតា»ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូតនោះ កំពុងរំជើបរំជួល​ខ្លាំងនៅ​

រាជ​រ​ដ្ឋា​​ភិបាល​​ចុះ​ហត្ថ​លេខា​ជាមួយ​អង្គ​ការ​យូណេស្កូ​លើ​កិច្ច​ព្រម​ព្រៀង​គាំពារ​ប្រាសាទ​អង្គរ​វត្ត​

Posted: 06 Sep 2012 09:00 PM PDT

លោក​ឧប​នាយក​រដ្ឋមន្ត្រី ភាគីរដ្ឋាភិបាល​កម្ពុជា​ពេល​ចុះ​ហត្ថ​លេខា​
រាជធានីភ្នំពេញ ៖​ ​​នាព្រឹក​ថ្ងៃ​​ទី​​៦ កញ្ញា ​​នៅ​ទី​ស្តី​ការគណៈ​រដ្ឋម​ន្ត្រី​ មាន​​ប្រារព្ធ​​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​​ព្រៀង​​ស្តីពី​កិច្ច​គាំ​ពារ​ប្រាសាទ​​អង្គរវត្ត​ រវាងលោក​ឧបនាយ​ក​រដ្ឋ​​មន្ត្រី​សុខ អាន ​រដ្ឋម​ន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរជាតិ​អប្ស​រា ​ជា​មួយ​លោក​ស្រី​Anne LEMAISTRE ​តំណាង​អង្គការ​យូ​ណេស្កូ​​ប្រចំា​​នៅកម្ពុជា ។

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ចេក​​​​ឆាប​យក​ទៅ​បោះ​​ឱ្យ​ម៉ូយ​​ ត្រូវ​រថយន្ត​​​ដឹក​ឈើបុកពី​ក្រោយ

Posted: 06 Sep 2012 08:59 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បានសង្គ្រោះ
ខេត្ត​ក្រចេះ ៖ ស្ត្រី​ម្នាក់​​បានបែក​មុខ​បែកមាត់ ​និងបាក់ដៃ​​ឆ្វេង ដេក​សន្លប់ស្តូកស្តឹង ​ខណៈ​​​ជិះ​ម៉ូតូ​​​ដឹក​ចេកឆាបយកទៅ​បោះ​​​ឱ្យ​ម៉ូយ​​ ស្រាប់​តែ​មក ​ដល់​ចំណុច​​ផ្លូវឡើង​​​ទួល​ត្រូវ​រថយន្ត​​ដឹកឈើ​​បុក​ពីក្រោយពេញ​​ទំហឹង ​កាលពីវេលាម៉ោង៥ ​​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៦ កញ្ញា ២០១២ នៅក្នុងភូមិ​ផ្អាក ​​ឃុំ​ផ្អាក ​​ស្រុកស្នួល ខេត្ត​ក្រចេះ ។

តូច​ចិត្ត​​នាងមិន​​ស្រឡាញ់​​យក​លួស​ដោត​ចូល​ព្រី​ភ្លើង​ប៉ុន​ប៉ង​សម្លាប់​ទាំង​អស់​គ្នា​

Posted: 06 Sep 2012 08:57 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​យក​ខ្សែ​លួស​ទៅ​ដោត​ចូល​ព្រី​ភ្លើង​ប៉ុន​ប៉ង​សម្លាប់​នារី​ដែល​ខ្លួន​ស្រឡាញ់ និង​បុរស​ដែល​ជា​សង្សារ​របស់​នាង តែ​​ជា​អកុសល​ បណ្តាល​ឱ្យ​​ឆក់​ស្លាប់​​ខ្លួន​​ឯង​ភ្លាមៗ​នៅ​នឹង​កន្លែង កាល​ពី​វេលា​ម៉ោង​​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​​៧ កញ្ញា ២០១២ ​​នៅ​ចំណុច​​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!