Koh Santipheap Daily

Koh Santipheap Daily


ស្រឡាញ់​នាង​ខ្លាំ​ង​ពេក ជិះ​កង់​ពី​ភ្នំពេញ មក​ចាក់​សោ​ទ្វារ​បន្ទប់​មិន​ឱ្យ​ចេញ​ជួប​ប្រុស​ផ្សេង​

Posted: 06 Sep 2012 12:37 AM PDT

ជន​ជាប់ចោទ​ដែល​សមត្ថកិច្ច​​ឃាត់​ខ្លួន​
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រុង​តា​ខ្មៅ ចាប់​ខ្លួន​ពី​បទ​បង្ខាំង​​មនុស្ស​ខុស​ច្បាប់ កាល​ពីវេលា​ម៉ោង​​១២​និង​៣០​នាទី​​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៦ កញ្ញា ​នៅភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ​ក្រុងតាខ្មៅ បន្ទាប់​​ពី​បុរស​នោះជិះ​កង់​មក​ពីភ្នំពេញ ​​យកសោ​​ចាក់​បិទ​ទ្វារ​ផ្ទះជួល​សង្សារ​​របស់​ខ្លួន​ ស្នាក់​នៅ​បំណងមិន​​ឱ្យ​នាង​ចេញ​ក្រៅ​​ទៅ​ជួប​ប្រុស​​ផ្សេង ប៉ុន្តែ​​ចំពេល​នាងម​ិន​នៅ គឺ​នៅតែ​ម្តាយ និង​ប្អូនៗ

គណៈ​កម្មាធិការ​ជាតិ​សម្រាប់​​ការ​អភិ​វឌ្ឍ​តាម​​បែប​ប្រជាធិ​​បតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​​បើក​កិច្ច​ប្រជុំ​លើក​ទី​៧

Posted: 06 Sep 2012 12:26 AM PDT

ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​៧
រាជធានីភ្នំពេញ ៖ គណៈ​​កម្មាធិ​ការ​ជាតិ​សម្រាប់​ការ​អភិ​វឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) បាន​​បើក​កិច្ច​​ប្រជុំ​​លើក​ទី​៧ នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​ក្រសួង​​មហាផ្ទៃ​​កាល​ពី​ព្រឹក​ថ្ងៃទី​៦ កញ្ញា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​ឧបនាយ​ក​​រដ្ឋ​មន្ត្រី ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហាផ្ទៃ និង​ជា​ប្រធាន គ.ជ.អ.ប និង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ ។

ស៊ុក សុភា ទទួល​បាន​មេដាយ​ថ្នាក់​មហា​សេនា​​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា

Posted: 06 Sep 2012 12:21 AM PDT

សិល្ប​ករ​​​ខ្មែរ​
រាជធានីភ្នំពេញ ៖ តារា​សម្តែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​លោក​ស៊ុក ​សុភា ទទួល​​បាន​នូវ​កិត្តិ​យស​​ដ៏​ឧដុង្គ​ឧត្តម​ក្នុង​ពេល​ដែល​រាជ​រដ្ឋា​ភិបាល​​កម្ពុជា បាន​សម្រេច​ប្រគល់​​នូវមេដាយ​ថ្នាក់​​មហា​សេនា​ បន្ទាប់​ពី​តារា​ស្តែង​​រូប​នោះ​បំពេញ​ការងារ​បម្រើ​សង្គម​ និង​ប្រទេស​ជាតិ​​ប្រកប​ដោយ​ស្នាដៃ​ជា​ច្រើន​នា​ពេល​កន្លង​មក ។

កុង​តា​ឌ័រ​ឈ្នះ​ដំណាក់​ទី​១៧​ប្រណាំង​កង់ Tour of Spain

Posted: 06 Sep 2012 12:20 AM PDT

កីឡាករអេស្ប៉ាញ​អាល់​បឺ​តូ កុង​តា​ឌ័រ
កី​ឡា​ករ​អេ​ស្ប៉ាញ​​អាល់​​បឺ​​តូ កុង​​តា​​ឌ័រ​​​បាន​​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​​ភាព​​ខ្លាំង​​រ​បស់​​ខ្លួន​​ជា​ដដែល​បន្ទាប់​ពី​បាន​យក​ឈ្នះ​​ដំណាក់​ទី​១៧​​​​នៃ​​​ក្រប​ខណ្ឌ​​​​​ Tour of Spain​​​​ ​កាល​ពី​ថ្ងៃពុធ​​​ទី៥​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​ ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Fuente Déប្រ​ទេស​អេស្ប៉ាញ ។

បោស​​សម្អាត​​ក្នុង​ការិយា​ល័យ​​សុរិយោដី​ស្រុក​​​​​ ចរន្ត​​អគ្គិសនីឆក់​ស្លាប់

Posted: 06 Sep 2012 12:00 AM PDT

បោស​​សម្អាត​​ក្នុង​ការិយា​ល័យ​​សុរិយោដី​ស្រុក​​​​​ ចរន្ត​​អគ្គិសនីឆក់​ស្លាប់
ខេត្ត​កំពង់​ស្ពឺ ៖​​ ​ស្ត្រី​​ម្នាក់​ដែល​​ជា​មន្ត្រី​​សាលា​ស្រុក​​សំរោង​ទង​​ចូល​និវត្ត​​ន៍​​ឈ្មោះ​​សូ សាងឿន អាយុ​៦១​ឆ្នាំ បាន​ស្លាប់​​ភ្លាមៗ​​ដោយ​សារ​​ចរន្ត​​អគ្គិសនី​​ឆក់​នៅ​ចន្លោះ​ពី​ម៉ោង​៧​​ទៅ​​៩​យប់​​ថ្ងៃ​​ទី​​៤ កញ្ញា ខណៈ​​​គាត់​​​ចូល​​ទៅ​បោស​​សម្អាត​​​ក្នុង​បន្ទប់​ការិយាល័យ​​សុរិយោ​ដីស្រុក ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៦ កញ្ញា ២០១២

Posted: 05 Sep 2012 11:57 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៦ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

យុវជន​​ម្នាក់​ជិះ​ម៉ូតូ​បុក​ចូល​ក្រោម​រថយន្ត​អូស​ជាង​១០​ម៉ែត្រ​

Posted: 05 Sep 2012 11:55 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​​ទៅ​បុក​ចូល​ក្រោម​រថយន្ត​ បណ្តាល​ឱ្យ​អូស​ចម្ងាយ​​ជាង​១០​ម៉ែត្រ​ ហើយ​ស្លាប់​នៅ​ក្រោម​​កង់​រថយន្ត​តែ​ម្តង ខណៈ​ដែល​មេឃ​កំពុងធ្លាក់​ភ្លៀង​ជា​ខ្លាំង កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ នៅ​ចំណុច​​ផ្លូវ​បំបែក​​ជា​៤​កែង​សាលា​រៀន​គំរូ​ក្រុង និង​សួន​ច្បារ​នាង​កង្រី ស្ថិត​ក្នុង​ភូមិ​ធម្ម​យុត្តិ​​ សង្កាត់​​ប្អេរ ក្រុង​កំពង់ឆ្នាំង ។

ប្រតិ​ភូ​កម្ពុជា​​ចេញ​ទៅ​ថៃ ប្រតិ​ភូ​​ថៃ​មួយ​ទៀត​​ចូល​កម្ពុជា

Posted: 05 Sep 2012 11:45 PM PDT

ប្រតិ​ភូ​កម្ពុជា​​ចេញ​ទៅ​ថៃ ប្រតិ​ភូ​​ថៃ​មួយ​ទៀត​​ចូល​កម្ពុជា
ក្រុង​ប៉ោយ​ប៉ែត ៖​​ ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​​ថៃ​ចំនួន​​៣៣​រូប​​​មក​​ពី​ខេត្ត​​កំផែង​ផិត ប្រទេស​ថៃ នៅ​វេលាម៉ោង​៨ និង​៤០​​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា បាន​ចូល​​មក​កម្ពុជា​​តាម​ច្រ​​​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ឆ្ពោះ​​ទៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​សិក្សា​​ការ​ងារ​ជា​មួយ​អាជ្ញា​ធរ​​​នៃ​ខេត្ត​ទាំង​​២​​របស់​កម្ពុជា​ ។ប្រតិ​ភូ​​របស់​​ក្រសួង​​ពាណិជ្ជ​កម្ម​​​​ថៃនេះ ​ត្រូវ​​បាន​ភាគី​​កម្ពុជា​​យក​រថយន្ត​​ក្រុង​​៤៥​​កៅអី​​ម៉ាក​​ហ៊ី​យ៉ាន់​

ឆេះ​រោង​ចក្រ​​ផលិត​កាំ​ជ្រួច​ភ្លើង​1នៅ​ឥណ្ឌា​ស្លាប់​25​នាក់​​

Posted: 05 Sep 2012 11:41 PM PDT

ម៉ាស៊ីន​ឃោសនា​ក្នុងស្រុក​រាយការណ៍​ថា​​មនុស្ស​យ៉ាងតិច​២៥នាក់ ​ស្លាប់​ហើយ​ ៤០នាក់​ទៀត​ត្រូវ​ភ្លើង​រលាក​ធ្ងន​់​ធ្ងរ​ដោយ​សារ​គ្រោះ​​​អគ្គិ​ភ័យ​​មួយ​ដែល​​កើតមាន​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ​ក្នុង​រោងចក្រ​កាំជ្រួច​ភ្លើង​មួយ​ស្ថិត​នៅ​ស្រុក​ស៊ីវ៉ា ​កាស៊ី​ រដ្ឋ​តាមីល​ណាឌូ ​ភាគ​ខា​ង​ត្បូង​ឥណ្ឌា ។

បណ្តា​ប្រទេស​អារ៉ាប់​ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បង្ហូរឈាម​នៅ​ស៊ីរី​

Posted: 05 Sep 2012 11:38 PM PDT

ទិដ្ឋ​ភាព​ក្នុងកិច្ច​ប្រជុំ​របស់សម្ព័ន្ធ​អារ៉ាប់​
ប្រធានាធិបតី​អេហ្ស៊ី​​​ប​លោក​ម៉ូ​ហា​ម៉េដ ​ម័រ​ស៊ី​ថ្លែង​កាល​​ពី​ថ្ងៃ​ទី​៥ កញ្ញា ​ថា​បណ្តា​​ប្រទេស​អារ៉ាប់​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហូ​​រ​ឈាម​​នៅ​ស៊ីរី​ ហើយ​លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​ ឱ្យ​បញ្ចេញ​សកម្ម​ភាព​ដោយ​ឆាប់​រហ័ស។លោក​ម័រ​ស៊ី​​បន្តថា ​របបស៊ីរី​​នៅតែ​មា​ន​ភព្វ​វាសនា​បញ្ឈប់​អំពើ​ហិង្សា​។ ​យើង​ត្រូវ​ជួ​យ​ពល​រដ្ឋ​ស៊ីរី​​ឱ្យ​បញ្ឈប់​សង្គ្រាម​ស៊ីវិល ​ហើយ​រារាំង​ដល់​អន្តរាគមន៍​

រញ្ជួយ​​ដី​នៅ​ដែន​សមុទ្រ​​កូស្តា​រីកាស្លាប់​2នាក់​​

Posted: 05 Sep 2012 11:37 PM PDT

ិដ្ឋភាព​​​​សមុទ្រ​​កូស្តារី​កា​ពេល​មាន​ការរញ្ជួយ​ដី​
យោង​តាម​កាក​បាទក្រហម​ថា ការរញ្ជួ​យ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,៦​រីស្ទ័រ​ ​កើត​មាន​​កាលពី​ថ្ងៃទី​៥ កញ្ញា ​នៅ ឆ្នេរសមុទ្រ​​​បា៉ស៊ី​ហ្វិក​របស់​កូស្តា​រីកា ​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​​ស្លាប់ ​ព្រោះ​​តែ​ភ័យ​ដោយ​ពួក​គេ​មាន​​ជំងឺ​បេះដូង ។​វិទ្យាស្ថាន​ភូមិ​វិទ្យា​អាមេរិក ​USGS គូស​បញ្ជាក់​​ថា​ ការរញ្ជួយ​ដី​នេះកើតមាន​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ​វេលា​ម៉ោង​១៤និង​៤២​នាទី​ម៉ោង​សាកល​ ជាមួយ​ចំណុច​កណ្តាល​ស្ថិត​

ធ្លាក់​ឧទ្ធ​ម្ភា​គ​ចក្រ​ស្លាប់​ទាហាន​អាមេរិក​2​នាក់​នៅ​អាហ្វ​ហ្គា​នីស្ថាន​

Posted: 05 Sep 2012 11:36 PM PDT

ឧទ្ធ​ម្ភា​គចក្រ​១គ្រឿង​​កំពុង​ហោះ​​កាត់​ភ្នំ​​អាហ្វ​ហ្គា​នីស្ថាន​​
កង​កម្លាំង​អូតង់​​នៅ​អាហ្វ​ហ្គា​នីស្ថាន​រាយ​ការណ៍​ថា ទាហាន​អាមេរិក​២នាក់បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ​ក្នុងការធ្លាក់​ឧទ្ធ​ម្ភាគ​ចក្រ​មួយគ្រឿង​​នៅ​​ភាគ​ខាងកើត​​អាហ្វហ្គា​នី​ស្ថាន​ ។ ​គេពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​​គ្រោះ​ថ្នាក់​នេះ​នៅ​ឡើយ ។​

សា​​រ៉ា​ប៉ូ​វ៉ា​និង​នាង​ស៊េរី​ណា​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់ ​U.S. ​Open

Posted: 05 Sep 2012 11:30 PM PDT

កីឡាការិនី​អា​មេរិក​ស៊េរីណា វី​លៀម
កីឡាការិ​នី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​​​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open​ជា​លើក​ទី​១​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនីបា​រាំង​Marion Bartoli​នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា​កន្លង​មក​នេះ ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​​​ កីឡាការិនី​ម្ចាស់​ផ្ទះ​ស៊េរី​ណា វី​លៀម​ក៏​ទទួល​បាន​​ភាព​រីក​រាយ​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ ។

ខឹង​​ប្រពន្ធ​​​លេង​បៀ​មិន​ដាំបាយ​​​​​ ប្តី​ចង.ក​​​ធ្វើ​អត្ត​ឃាត​

Posted: 05 Sep 2012 11:30 PM PDT

សាក​សព​ជនរងគ្រោះ
ខេត្ត​កំពត​ ​៖ បុរស​ម្នាក់​​​​ឈ្មោះ អិុន សាប អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដំណាក់​ត្របែក​ ឃុំ​ឫស្សី ស្រុក​ខាង​លិច​ស្រុក​​កំពង់​ត្រាច​ បាន​​ចង​.ក​សម្លាប់​ខ្លួន​​​នៅ​ក្រោម​ផ្ទះ​​​ កាល​ពីវេលាម៉ោង​​​​៧និង​៣០​នាទី​​​យប់​ថ្ងៃទី​​​២​ កញ្ញា​​​ ។ ហើយ​បន្ទាប់​​ពីមាន​រឿង​​​​រ៉ាវ​​ខាង​លើ​នគរ​បាល​​​យុត្តិ​ធម៌​​ស្រុក​កំពង់​ត្រាច​​ក៏​បាន​ចុះ​ទៅដល់​​​​​លំនៅ​​ឋាន​​​ដើម្បី​សួរនាំ​​​ពាក់​ព័ន្ធ​នឹង​រឿង​​​ចង​.ក​នេះ​ ។

គំនុំ​រឿង​ចាស់​កាប់​​មនុស្ស​មិន​បាន​​​ កាប់​បំផ្លាញ​​ផ្ទះ​និង​ជណ្តើរ​​​​

Posted: 05 Sep 2012 11:15 PM PDT

ជន​ល្មើ​ស​ត្រូវ​បាន​ចាប់​ខ្លួន
ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​​​២នាក់​​​ឪពុក​​​និង​កូន​​ ត្រូវ​​​ប៉េអឹម​​​ក្រុង​ប៉ោយ​ប៉ែត​​​ឃាត់​ខ្លួន​​​ក្រោ​យ​ពី​ទទួល​ពាក្យ​បណ្តឹង​​​​ចោទ​ថា ​ឪពុក​និង​កូន​នេះ​​បាន​ទៅ​កាប់​​​បំផ្លាញ​​​ផ្ទះ​និង​​​​ជណ្តើរ​​​របស់​គេ​ ។ ការ​ឃាត់​ខ្លួន​នេះ​បាន​​​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​​៣​ កញ្ញា​ នៅ​ភូមិ​​​​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ដែល​បុរស​ជា​ឪពុក​​ឈ្មោះ ​ចាន់​ សុខុម​ អាយុ​៤៤​ឆ្នាំ​ ឯកូន​ប្រុស​ឈ្មោះវ័រ​ ក្រឹង​

ផ្លាស់​ប្តូរ​​​អធិការ​ប៉ូលិស​ស្រុក​ទឹក​ផុស​​​ ជំនួស​ដោយ​​​អធិការ​​រង​​​ស្រុក​​សាម​គ្គី​មានជ័យ​

Posted: 05 Sep 2012 11:00 PM PDT

ផ្លាស់​ប្តូរ​​​អធិការ​ប៉ូលិស​ស្រុក​ទឹក​ផុស​​​ ជំនួស​ដោយ​​​អធិការ​​រង​​​ស្រុក​​សាម​គ្គី​មានជ័យ​
ខេត្ត​កំពង់​ឆ្នាំ​ង ៖ ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ទឹក​ផុស​​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​​៣ កញ្ញា​​ ​មាន​រៀប​ចំ​​ពីធី​ប្រកាស​​​​​ផ្ទេរ​​ភារ​កិច្ច​​​​​ និង​តែង​​តាំង​​​មុខ​តំណែង​​​​អធិការ​​ អធិការ​​រង​​ នៃ​អធិការ​​​ដ្ឋាននគរ​បាល​​​​​ស្រុក​​ ក្រោម​អធិប​តី​​ភាព​លោក​​​​ឧត្តម​​សេនីយ៍​​​ត្រី​ អាត់ ​​​​ខែម​​ ស្នង​​ការ​​​​នគរ​បាល​​​ខេត្ត​ ដោយ​​មាន​ការ​​​​អញ្ជើញ​ចូល​​​​រួម​ពី​​លោក​​ស្នង​ការ​​​រង​​ លោក​អភិ​បាល​​​​​​ស្រុក​​ ​​មន្ត្រី​​​នគរ​បាល​​​​​ និង​​មេ​​​​ឃុំ​​​​​ជា​ច្រើន​​​រូប​​​​​​​ទៀត​ ។​

ក្រុម​ហ៊ុន​ឯក​ជន​តខ្សែ​កាប​លើ​ដំបូល​ផ្ទះ​ប្រជា​ពល​រដ្ឋ​ផ្ទុះ​កា​រតវ៉ា​នៅ​ស្រុ​កត្រាំ​កក់​

Posted: 05 Sep 2012 10:10 PM PDT

បង្គោល​ភ្លើង​ប្រុង​តកាត់​ដំបូល​ផ្ទះ 
ខេត្តតា​កែវ ៖ ​​ក្រុម​ហ៊ុន​អគ្គិ​សនី​​​អង្គ​រកា​ ស្ថិត​​នៅ​ភូមិ​ស្រែ​ខ្វាវ​​​ ឃុំ​​​​​ជាង​ទង​​ ស្រុក​ត្រាំ​កក់​​​ កំពុង​តែ​​​​បង្ក​ក្តី​បារម្ភ​​​ចំពោះ​សុវ​ត្ថិ​ភាព​​​​នៃ​ការ​រស់​នៅ​​​របស់​ប្រជា​​ពល​រដ្ឋ​​​​​​​ ដោយ​​ត​ខ្សែ​​​​​កាប​​​អគ្គិ​ស​នី​​​​​នៅ​ចំពីលើ​​ដំបូល​ផ្ទះ​របស់​ពួក​គាត់​​​​​ ​​និង​ធ្វើ​​​ឱ្យ​មាន​ការ​​​ប្រឈម​នឹង​​​​ហានិភ័យ​​​​ខ្ពស់​បំផុត​​ ។ ខ្សែ​កាប​​​​​នោះ​ ឃ្លាត​​ពី​ដំបូល​ផ្ទះ​​តែ​ពី​​១​​ម៉ែត្រ​​​ទៅ​​២​ម៉ែត្រ​​​ប៉ុណ្ណោះ​​ ធ្វើ​ឱ្យ​​​ពល​រដ្ឋ​​​ភ័យ​ខ្លាច​​​​​ប៉ះ​ពាល់​ដល់​​អាយុ​ជី​វិត​​​​ជា​យ​ថា​ហេតុ​ ​និង​ប៉ះ​ពាល់​​​​សុខ

រឿង​​​​​​ទំនាស់​​ដី​​បឹង​​​​ពោ​ង​​ពាយ​​​រវាង​​​ឯ​ក​​​ជន​ ​និ​ង​​រដ្ឋ​​​សាលា​​រាជ​​ធានី​​ភ្នំ​ពេញ​​​ប្រកាស​​​បើក​​ទ្វារ​​​​រង់​​ចាំ​​​ដោះ​​ស្រាយ​​

Posted: 05 Sep 2012 10:00 PM PDT

រាជ​ធានី​ភ្នំពេញ​​ ​៖ ​បន្ទាប់​ពី​មាន​​ការ​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​​សារ​ព័ត៌​​មាន​​ក្នុ​ងស្រុក​​នានា​ ដែល​​បាន​ចោទ​​​​ប្រកាន់​​​ថា​រដ្ឋ​រំលោភ​​​លើ​ដី​ឯក​ជន​​ជាង​​​៣៤​ហិកតានោះ​ សាលា​រាជ​ធានី​ភ្នំ​ពេញ​​បាន​​​មាន​ប្រតិ​កម្ម​​​យ៉ា​ង​ខ្លាំង​​​ពាក់​ព័ន្ធ​​ទៅ​នឹង​​បញ្ហា​នេះ ។

លោក​ស័ក្តិ3​មន្ត្រី​យោធា​ជាប់​ចោទ​តាម​ញ៉ែ​ប្រពន្ធ​គេ​ត្រូវ​កាប់​ឱ្យ​របួស​ដេរ​20​ថ្នេរ​

Posted: 05 Sep 2012 09:50 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​យោ​ធា​​​ស័ក្តិ​៣​ម្នាក់​ បាន​រង​របួស​ចំនួន​​​២កន្លែង​​​ និង​ត្រូវ​​​​គ្រូ​ពេទ្យ​​ដេរ​​ជា​ច្រើន​​​ថ្នេរ​ដោយ​​សារ​ត្រូវ​​​បុរស​ម្នាក់​​​​ចោទ​ថា ​ហ៊ានចូល​​ទៅ​ញ៉ែ​​​ប្រពន្ធ​របស់​ខ្លួន​ដល់​​ក្នុង​ផ្ទះ​ ជា​ញយ​ដង​​​នៅ​ពេល​​ខ្លួន​ជា​ប្តី​​មិន​នៅ​ផ្ទះ​ ។ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​៧និង​១០​នាទី​​​យប់​ថ្ងៃទី​​​៤​ កញ្ញា ​នៅ​ភូមិ​​​គោក​​ឃ្លៀង​ សង្កាត់​​​ភ្នំ​ពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ​ ។ ចំពោះ​​ជន​ដៃ​ដល់​​​ដែល​ប្រើ​​កាំបិត​​ផ្គាក់​​​

រឿង​​​ទំនាស់​​​ដី​បឹង​​ពោង​​ពាយ​​​យោង​​​ប្រសាសន៍​​​សម្តេច​​តេ​ជោ​​​សង្ឃឹម​​​ថា​​បាន​​​ទ​ទួល​​​​កម្ម​​សិទ្ធិ​​

Posted: 05 Sep 2012 09:40 PM PDT

រាជ​ធានី​ភ្នំពេញ​​ ​៖ ថ្លែងនៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រដល់​និស្សិត​សកល​វិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ នៅមជ្ឈ​មណ្ឌល​សន្និសីទ​កោះ​ពេជ្រ ​កាលពីថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១២​ កន្លងទៅ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​

ប្រតិ​បត្តិ​ការ​ចាប់​ជន​សង្ស័យ​លាក់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​

Posted: 05 Sep 2012 09:30 PM PDT

សកម្មភាព​សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ
រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​​​នឹង​អំពើ​ប្លន់​​​យក​ម៉ូតូ​​​ម៉ាក​ស្គូពី​​​​ពណ៌​ផ្កា​ឈូក​​ លាយ​ស​មួយ​គ្រឿង​​ពី​គូ​ស្នេហ៍​​នៅ​មុខ​វិទ្យាល័យ​​ជា​ ស៊ីម សន្ធរ​ម៉ុក​​ ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​​​១​ ខណ្ឌ​ទួល​គោក​ ត្រូវ​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​នៃ​ស្នង​​​ការ​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​​ស្រាវ​ជ្រាវ​​​ឃាត់​ខ្លួន​​​បាន​ចំនួន​​៨នាក់​​ ក្នុង​នោះ​មាន​ស្ត្រី​​​ម្នាក់​ដែល​​​កំពុង​សំងំ​លាក់​ខ្លួន​​ និង​ប្រមូល​ផ្តុំ​គ្នា​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​នៅ​ក្នុង​ផ្ទះ​សំណាក់​

អគ្គិ​ភ័យ​ឆាប​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សន្ធោ​សន្ធៅ​នៅ​ស្រុក​បាកាន​

Posted: 05 Sep 2012 09:20 PM PDT

ទិដ្ឋភាពអគ្គិភ័យ​ឆាប​ឆេះ​ជាប់​ផ្លូវ​ជាតិ​លេខ​៥
ខេត្ត​ពោធិ៍​សាត់ ៖ នៅ​វេលា​ម៉ោង​​ប្រហែល​​២​រសៀល​​ថ្ងៃទី​​៥ កញ្ញា ​​​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ ​​ចំណុច​​ផ្លូវ​ចូល​​វត្ត​បាកាន​ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​​ជង ឃុំ​ត្រពាំង​ជង ​ស្រុក​​បាកាន ភ្លើង​​​ឆេះ​​លំនៅ​​ឋាន​​ប្រជា​ពល​​រដ្ឋ​​ដែល​នៅ​ជាប់​​​គ្នា​​ជា​បន្ត​បន្ទាប់ ។ ម្ចាស់​ផ្ទះ​​នីមួយៗ​​បាន​នាំ​គ្នា​​ជញ្ជូន​​អីវ៉ាន់​​ចេញ​ទាំង​ការ​​តក់​ស្លុត​​ និង​​​ស្រែក​​យំ​យ៉ាង​​កង​​រំពង ។ ដោយ​ឡែក​​រថយន្ត​តូច​​ធំ​​ដែល​​ធ្វើ​ដំណើរ​​ទៅ​មក​​លើ​​ផ្លូវ​​ជាតិ​​លេខ​៥ ត្រូវ​​​​សមត្ថ​កិច្ច​ឱ្យ​​​

ស្ថាន​ភាព​​អាកាស​ធាតុ​​ខេត្ដ​​ចំនួន​​១៨​​នឹ​ង​​មាន​​ភ្លៀង​​ធ្លាក់​​ច្រើន​ ​ពិសេស​​ខេត្ដ​​នៅ​​តំបន់​​ខ្ព​ង់​​រាប​​ចំនួន​​៨​

Posted: 05 Sep 2012 09:10 PM PDT

រាជ​ធានី​ភ្នំពេញ​​ ​៖ សេច​ក្តី​ជូន​ដំណឹង​​​បន្ថែម​​ស្តី​ពី​​ស្ថាន​ភាព​​អា​កាស​ធាតុ ​​ត្រូវ​បាន​​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុ​និ​យម​ ​​​ប្រកាស​​​ឱ្យ​​​ដឹង​​នៅ​ថ្ងៃ​ទី​​៥ កញ្ញា ថា ​មក​ដល់​ថ្ងៃ​​ទី​​​៥ កញ្ញា ​​ជ្រលង​​សម្ពាធ​ទាប​​នៅ​តែ​​មាន​ឥទ្ធិ​ពល​​​លើ​ព្រះ​រាជា​ណា​​ចក្រ​​កម្ពុជា​​ ហើយ​ស្ថាន​ភាព​​បែប​នេះ​​នឹង​អូស​

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ហម​ហ្វម​ប្រមាណ​២០០​នាក់ លើក​គ្នា​​តវ៉ា​ធ្វើ​កូដ​កម្ម​ទាមទារ​លក្ខ​ខណ្ឌ​​១៦​ចំណុច​

Posted: 05 Sep 2012 09:04 PM PDT

កម្ម​ករ កម្ម​ការិ​នី​ជា​ច្រើន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​​ដើម្បីទាម​ទារ​លក្ខ​ខណ្ឌ​១៦​ចំណុច​
រាជធានីភ្នំពេញ ៖ ​កម្ម​កររោង​ចក្រ​​កាត់ដេរ​ហម​ហ្វូម ប្រមាណ​២០០​នាក់ ក្នុង​ចំណោម​​៦០០​នាក់ ​បាន​លើក​គ្នា​តវ៉ា​ធ្វើ​កូដក​ម្ម ដោយ​មាន​លើក​បដា​រូប​ថត​​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ដើម្បីទាមទារ​​លក្ខខណ្ឌ​​ការ​ងារ​១៦​ចំណុច​​ពីថៅកែ​រោងចក្រ​ ដែល​​ការតវ៉ា​​នោះ​​មាន​រយៈ​​ពេល​៦​ថ្ងៃ​មក​ហើយ នៅខាង​ក្នុង​រោងចក្រ​ តែពុំ​មាន​ដំណោះ​ស្រាយ​ក៏​លើក​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​លើ​សួន​ច្បារ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​

ទូ​ក​ដ​បុក​កាណូត​បូម​ខ្សាច់​កណ្តាល​ទន្លេ​មេ​គង្គ​

Posted: 05 Sep 2012 09:00 PM PDT

សកម្មភាពមុជ​រាវ​រក​ម៉ូតូ កង់ ក្នុង​ទន្លេ​មេ​គង្គ​
ខេត្ត​​ព្រៃ​វែង​​ ​៖ ​ហេតុ​ការណ៍​​កម្រ​នឹង​​កើត​មាន​​មួយ​បាន​កើត​ឡើង​​នៅ​​កណ្តាល​ទន្លេ​​មេ​គង្គ​​ ដោយ​សារ​​តែ​ទូក​​ដ​​ចម្លង​​អ្នក​ដំណើរ​​មួយ​គ្រឿង​​ដែល​មាន​ផ្ទុក​ទំនិញ​​​ ម៉ូតូ កង់ ​និង​មនុស្ស​​​ច្រើន​​នាក់​​ផង​នោះ​​ បាន​បុកជាមួយ​​​កាណូត​​បូម​ខ្សាច់​​មួយ​គ្រឿង​​ដែល​កំពុង​​ឈប់​សំ​កាំង​​បូម​ខ្សាច់​​នៅ​កណ្តាល​​ទន្លេ​​បណ្តាល​​ឱ្យ​ទូក​​ដមួយ​​គ្រឿង​​នោះ​បាក់​បែក​​រយះ​​​​ ហើ​យ​លិច​​ចូល​ទៅ​ក្នុង​ទឹក​ ។ ចំណែក​អ្នក​ដំណើរ​​​ទាំង​អស់​ដែល​

រថយន្ត​២​គ្រឿង​​បុក​គ្នា​​នៅ​ចំណុច​ស្តុប​ដេអិន​រង​របួស​ស្ត្រី​ម្នាក់​

Posted: 05 Sep 2012 09:00 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​​បើក​ទៅ​បុក​គូទ​ឡិចស៊ីស RX300 មួយ​គ្រឿង​ដែល​កំពុង​ឆ្លង​ផ្លូវ​ជិត​ផុត​បណ្តាល​ឱ្យ​​ឡិចស៊ិស​រេ​ចង្កូត​ទៅ​បុក​បង្គោល​​ដង​គោម​បំភ្លឺ​​​ផ្លូវ​រង​របួស​ស្ត្រី​ម្នាក់​ ចំណែក​រថយន្ត​ឆ្លាម​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​​ខាង​ស្តាំ ដែលហេតុការណ៍​នេះ​​កើតឡើង​នៅ​ចំណុច​ស្តុប​ដេអិុន ​តាម​បណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម​​កែង​ផ្លូវ​និរុណ៍ ក្នុង​​សង្កាត់​មិត្តភាព ខណ្ឌ​៧មករា ​កាលពីវេលា​ម៉ោង​២​និង​៥​នាទី​

នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​​ជួប​​ប្រធានាធិបតី​ចិន​​

Posted: 05 Sep 2012 08:48 PM PDT

លោក​ហ៊ូ​ ជីន​តាវ​និង​នាយ​ករ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី​
ពេល​ជួប​ជា​មួយ​នាយ​ករដ្ឋ​មន្ត្រី​សិង្ហបុរី​លោក​លី​ ​សៀង​ឡុង​ នៅ​ក្រុង​ប៉េកាំង ​ប្រធានា​ធិបតី​​ចិន​លោក​ហ៊ូ ជីន​​តាវ​ ​ថ្លែង​កាលពី​ថ្ងៃ​ទី​​៤ កញ្ញា ​ថា ​ការ​អភិវឌ្ឍ​ន៍​​របស់ចិន​ពុំ​អា​ច​ស្ថិត​​នៅ​ដាច់​ពីការ​អភិវឌ្ឍ​​ន៍​​របស់​អាស៊ីឡើយ​​ ​ចំណែក​ការអ​ភិវឌ្ឍ​​ន៍របស់​​អាស៊ី​ក៏​ពុំអាច​សម្រេច​​បាន​បើគ្មាន​​ចិន​ដែរ ។លោក​ហ៊ូ​គូស​​បញ្ជាក់​ថា ​ចិន​បន្ត​នយោបាយ​ការ​បរទេស​​ជិតខាង​ល្អជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ ។

កូឡុំ​ប៊ី​បើក​​ការចរចា​​ជាមួយ​ពួក​ឧទ្ទាម​FARC​

Posted: 05 Sep 2012 08:46 PM PDT

ប្រធានាធិបតី​កូឡុំ​ប៊ី​
ប្រទេស​កូឡុំ​ប៊ី​​ប្រកាស​កាលពី​ថ្ងៃទី៤ កញ្ញា ​​ពីការ​បើកកិច្ច​ចរចា​ជាមួយ​​ពួក​ឧទ្ទាម​កង​កម្លាំង​បដិវត្ត​ន៍​​ក​ូឡុំ​ប៊ី​FARC ​ពី​ដំណើរ​ការ​សន្តិ​ភាព​ជា​​ប្រវតិ្តសាស្ត្រ​​ក្រោយ​​​ជម្លោះ​ដោយ​អាវុធ​រយៈ​ពេល​​កន្លះ​សត​វត្ស​មក​ហើយ ​ដែល​ការ​ចរចា​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ខែ​តុលា ​​ទៅ​​ក្នុង​​ប្រទេស​អព្យា​ក្រិត​​មួយ​គឺ​នៅ​ន័រ​វែស ​បន្ទាប់​មក​នៅ​គុយ​បា​ ។

ជុំ​វិញការ​គាំទ្រ​ដំណើរ​ការ​ធ្វើ​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​ថ្មី​ឱ្យ​បាន​ឆាប់​រហ័ស

Posted: 05 Sep 2012 08:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីបុ្រជុំ
រាជ​ធានីភ្នំពេញ ៖ នាថ្ងៃ​ទី​៥ ​កញ្ញា ​​២០១២ ​សិក្ខា​​សាលា​មួយ​ត្រូវ​​​បាន​​រៀបចំ​ឡើង​នៅ​រាជ​ធានីភ្នំពេញ ​​​​ក្រោម​ប្រធាន​បទ «សិក្ខា​​សាលា​​​​​ផ្សព្វ​ផ្សាយ​​អំពី​​ដំណើរ​​ការ​ធ្វើ​​ច្បាប់​​ចរា​ចរណ៍​ផ្លូវ​​គោក​ថ្មី»​ ជា​មួយ​​វិស័យ​ឯកជន និង​អង្គ​ការ​ក្រៅ​រដ្ឋា​​ភិបាល​ ។​ សិក្ខា​សាលា​​នេះ​ត្រូវ​បាន​​រៀ​ប​ចំ​ដោយ​កាក​បាទ​​ក្រហម​​កម្ពុជា​ ​ដោយ​​មាន​​កិច្ច​​សហការ​​ជាម​ួយ​គណៈ​​កម្មាធិការ​​ជាតិ​សុ​វត្ថិ​ភាព​​ចរាចរណ៍​ផ្លូវ​

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ចិន​​ទៅកាន់​ឥណ្ឌា​​

Posted: 05 Sep 2012 08:42 PM PDT

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ឥណ្ឌា​និងចិន​
រដ្ឋ​មន្ត្រី​​ការពារ​ប្រទេសចិន​លោក​LIANG GUANGLIE ​និង​សម​ភាគី​ឥណ្ឌា​លោក​ A.K.ANTONY ​ ​កាលពី​ថ្ងៃទី​៤ កញ្ញា ​សម្រេច​បាន​កុងសង់​ស៊ុល​ជា​ច្រើន​​ក្នុង​ឱកាស​នៃការជួប​ពិ​ភាក្សា​គ្នា​នៅ​ទី​ក្រុង​ញូវ​ដែល្លី ។រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ទាំង​២​បាន​ផ្លាស់​​ប្តូ​​រ​ទស្សន​​គ្នា​លើ​បញ្ហា​ជា​ច្រើន​​ដែល​ទាក់​ទិន​ដល់​ទំ​នាក់​ទំនង​​ទ្វេ​​ភាគី​រវាង​ចិន​និង​ឥណ្ឌា ​ពី​ទំនាក់​ទំនង​​រវាង​​កង​ទ័ព​​​នៃ​​ប្រទេស​ទាំង​២​​ និង​ពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!