Koh Santipheap Daily

Koh Santipheap Daily


ភ្លើងឆាបឆេះ​ខ្លាំង​ក្លា​​លើ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយ​កន្លែង​នៅស្រុក​បាកាន

Posted: 05 Sep 2012 01:24 AM PDT

ខេត្តពោធិ៍សាត់ ៖ ស្ថានីយ​ប្រេង​ឥន្ធ​នៈ​មួយ​កន្លែង​ត្រូវបាន​អគ្គិ​ភ័យ​​ឆាបឆេះ​សន្ធោសន្ធៅ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ និង​រន្ធត់​កាលពិវេលា​ម៉ោង​៣​និង​១០​នាទី​​រសៀលថ្ងៃទី​​៥ កញ្ញា ២០១២ ​ស្ថិតក្នុង​ឃុំត្រពាំងជង ស្រុក​បាកាន ។

កិច្ច​ប្រជុំ​អ្នក​សារ​ព័ត៌​មាន​អាស៊ាន​បូក​៣​នៅ​ប្រទេស​ចិន​ជំរុញ​ឱ្យ​មាន​ទំនាក់​ទំនង​ព័ត៌​មាន​ស្អិត​រមួត ដើម្បី​សន្តិ​ភាព​ និង​សុខដុម​នីយ​កម្ម​​

Posted: 05 Sep 2012 01:24 AM PDT

អ្នក​កាសែត​ក្នុង​​ប្រទេស និង​ក្រៅ​ប្រទេស​ចូល​ក្នុងពិធីអាស៊ាន​បូក​៣​នៅ​ប្រទេស​ចិន​
អ្នក​កាសែត​​កោះសន្តិ​ភាព​លោក​​ជា ហ្គារូដា ​និង​អ្នក​​កាសែត​​ជា​ច្រើន​​ទៀត​មក​ពី​ប្រទេស​កម្ពុជា ព្រម​ជា​មួយ​អ្នក​កាសែត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បូក​៣ ជា​ច្រើន​នាក់​​ផង​ដែរ ត្រូវបាន​អាជ្ញា​ធរ​ប្រទេស​ចិន​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​​ ស្វែង​យល់ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ព័ត៌​មាន​នៅ​ក្រុង​​ចាងឈុន ខេត្ត​ជីលីន ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១២ ​ក្រោម​ប្រធាន​​បទ «សំឡេង​អាស៊ី និង​តម្លៃ​មួយ» ។

រថយន្តក្រុង​វែង​បំផុត​​​លើ​ពិភព​លោក​​​បង្ហាញ​​​នៅ​អាល្លឺម៉ង់​​ផ្ទុក​មនុស្ស​​បាន​256​នាក់​​កំពុង​ទទួល​​​ការ​កុំម៉ង់​​ទិញ​​ពី​ប្រទេស​​​ចិន

Posted: 05 Sep 2012 01:20 AM PDT

រថយន្តក្រុង​វែង​បំផុត​​​លើ​ពិភព​លោក​​​បង្ហាញ​​​នៅ​អាល្លឺម៉ង់
តាម​ប្រភព​​ព័ត៌មាន​​ពី​ទីភ្នាក់ងារ​​ដេលី​ម៉េល​​បាន​ផ្សាយ​ថា ​អា​ល្លឺ​ម៉ង់​​​បាន​បង្ហាញ​​រថយន្ត​​អូតូ​ត្រាម​ អិុច​ស្ត្រា​ហ្គ្រែន​(Autotram Extra Grand) ជា​រថយន្ត​ក្រុង​ដ៏​វែង​​​បំផុត​ នៅលើ​​ពិភព​លោក​​​ កាល​ពី​ដើម​​​សប្តាហ៍​​​កន្លង​មក​ ដោយ​មាន​ប្រវែង​​​១០១​ហ្វុត​ ឬ៣០​ម៉ែត្រ​ អាច​ផ្ទុក​អ្នក​ដំណើរ​​​​បាន​២៥៦​​​​នាក់​​​រួម​ទាំង​ជា​មិត្ត​​នឹង​បរិស្ថាន​​​ផង​ដែរ​ ។

អគារ​​ថ្មី​កំពុង​​សាង​សង់​​មាន​រូប​រាង​ដូច​​ខោ​ដំណេក

Posted: 05 Sep 2012 01:12 AM PDT

អគារ​​ថ្មី​កំពុង​​សាង​សង់​​មាន​រូប​រាង​ដូច​​ខោ​ដំណេក
សារ​​​ព័ត៌​មាន​​ឆាយ​ណា​ដេលី កាល​ពី​ថ្ងៃ​​ទី​៣ កញ្ញា បង្ហាញ​​អគារ​​កម្ពស់​​៦៩​ជាន់​នៅ​ក្នុង​ទី​ក្រុង​ស៊ូចូវ តំបន់​​ជាំង​ស៊ូ ​​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់​ និង​ក្លាយ​ជា​​ចំណុច​ចាប់​​អារម្មណ៍​​ពី​​មនុស្ស​ទូ​ទៅ ​​រួម​ទាំង​​នៅ​ក្នុង​ប្រព័ន្ធ​អីុន​​ធើរ​ណេត ក៏​បាន​ចុះ​ផ្សាយ​​អគារ​​នេះ​​មាន​រូប​​រាង​​ដូច​«ខោ​ដំណេក​​» ។

រថយន្ត​ក្រុង​​ធ្លាក់​ជ្រោះ​​​បង្ក​ឱ្យ​មនុស្ស​​​​42នាក់​​​ស្លាប់ និង​25​នាក់​រងរបួស ​ហេតុ​ការណ៍​​​ដ៏​អាក្រក់​​​នេះ​កើត​នៅ​ប្រទេស​ម៉ា​រ៉ុក​

Posted: 05 Sep 2012 01:03 AM PDT

ប្រភព​ពី​ទី​ភ្នាក់​ងារព័ត៌មាន​​​​បរទេស​​​ កាល​ពី ថ្ងៃ​ទី​​​៤ កញ្ញា​ ផ្សាយ​ថា ​យ៉ាង​ហោច​ណាស់​​​មនុស្ស​​​៤២​នាក់​​បាន​ស្លាប់​ និង​​​២៥​នាក់​ទៀត​​​​រង​របួស​ ក្រោយ​ពី​​រថយន្ត​ក្រុង​​​ដែល​ចេញ​ដំណើរ​​​ពី​ទី​ក្រុង​​​ម៉ារ៉ា​ហ្គេស​ ឆ្ពោះ​ទៅ​ទីក្រុង​​អួហ្សាហ្សាត​ភាគ​​ខាង​ត្បូង​​​​ប្រទេស​​ម៉ារ៉ុក ជួប​នឹង​ឧប្បត្តិហេតុ​​​ធ្លាក់​ក្នុង​ជ្រោះ​ ។មន្ត្រី​​​នៅក្នុង​តំបន់​​​បាន​បង្ហើ​ប​​ឱ្យដឹងថា ​ជន​រងគ្រោះដល់​ជីវិត​​​​ទាំងអស់​​​ជា​ជន​ជាតិ​​ម៉ារ៉ុក​ ប៉ុន្តែ​​ពុំ​បាន​

ទូកដ​ចម្លង​អ្នក​ដំណើរ​កាត់​ទន្លេ​​មេគង្គ បុក​ទូក​បូម​ខ្សាច់​លិច​​កណ្តាល​ទន្លេ​បង្ក​ឱ្យ​​របួស និង​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​

Posted: 05 Sep 2012 01:03 AM PDT

ទូក​ចម្លង​ដែល​​ជិះ​ទៅ​បុក​ទូក​បូម​ខ្សាច់​
ខេត្តព្រៃវែង ៖ ​ទូក​​ដ​ចម្លង​​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​អីវ៉ាន់​ ម៉ូតូ កង់ និង​មនុស្ស​យ៉ាង​ច្រើន​​ផង​នោះ​បាន​បើក​ទៅ​បុក​ទូក​បូម​ខ្សាច់​មួយ​គ្រឿង​ដែល​កំពុងឈប់​​បូម​ខ្សាច់​​នៅ​កណ្តាល​ទន្លេ ​បណ្តាល​ឱ្យ​​ទូក​ដ​មួយ​គ្រឿង​នោះ​​បាក់​បែក​ជា​ចំរៀកៗ​ ហើយ​លិច​ចូល​ទៅក្នុង​ទឹក ដែល​ហេតុ​ការណ៍​​ដ៏​កម្រ​មួយ​នេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ កញ្ញា ​២០១២ ត្រង់​ចំណុច​កណ្តាល​​ទន្លេ​

មន្ត្រី​ពាណិជ្ជ​កម្ម​ខេត្ត​កំផែង​​ផិត​​៣៣​រូប​របស់​ថៃ​​ចូល​មក​ពិភាក្សា​​ការ​ងារ​នៅ​ខេត្ត​​ជាប់​ព្រំ​ដែន​

Posted: 05 Sep 2012 12:56 AM PDT

មន្ត្រី​ពាណិជ្ជ​កម្ម​ថៃ​ដែល​ចូល​​​ព្រំ​ដែន​ដើម្បី​ពិភាក្សា​
ក្រុង​ប៉ោយប៉ែត ៖ មន្ត្រី​​​ពាណិជ្ជ​កម្ម​ចំនួន​៣៣​រូប​មក​​ពី​ខេត្ត​កំផែង​ផិត​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៥ កញ្ញា ២០១២ ​បាន​ចូល​​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ឆ្ពោះ​ទៅ​ខេត្ត​២ បាត់​ដំបង និង​ខេត្ត​ប៉ៃលិន​ ដើម្បី​សិក្សា​ការងារ​ជា​មួយ​អាជ្ញា​ធរ​កម្ពុជា​នៃ​​ខេត្ត​ទាំង​២ ​។ ប្រតិ​ភូ​ពាណិជ្ជ​​កម្ម​ប្រទេសថៃ ​ត្រូវ​បាន​ភាគី​កម្ពុជា​យក​​រថយន្ត​​កាំមីញ៉ុង​៤៥​កៅអី ម៉ាក​ហ៊ីយ៉ាន់ដាយ ​

ជន្លេន​យក្ស​ឬជន្លេន​ត្រោសមាន​ប្រ​វែង​ជិត​កន្លះម៉ែត្រនៅចិន​

Posted: 05 Sep 2012 12:56 AM PDT

ជន្លេន​យក្ស​ឬជន្លេន​ត្រោសមាន​ប្រ​វែង​ជិត​កន្លះម៉ែត្រនៅចិន​
បុរសជនជាតិ​ចិន​ម្នាក់​បាន​​ប្រទះ​ឃើញ​ជន្លេន​យក្ស​ ឬ​ជន្លេន​ត្រោសមួួយ​ក្បាល​​មាន​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​ស្ថិត​នៅ​ក្នុង​ចង្អូរ​ទឹក​ក្បែរ​ផ្ទះ​ ធ្វើ​ឱ្យ​​អ្នក​ជិត​ខាង​មាន​ការ​ភ្ញាក់​​ផ្អើល​ ។ បុរស​​ម្ចាស់ផ្ទះ បញ្ជាក់​ថា​នឹង​ទុកវា​ចិញ្ចឹម ។លោក​លី​ ជឺ​វើុយ​ បុគ្គលិក​​មន្ទីរ​រុក្ខា​​ប្រមាញ់​​នៅទីក្រុង​ពីន​ឈួន ប្រទេស​ចិនពេល​កំពុង​ដើរ​លេង​នៅ​បរិវេណវាល​ស្មៅខាងក្រោម​ផ្ទះ​​​​​ប្រទះ​ឃើញជន្លេន​ត្រោស​នោះ ហើយ​

ស្ត្រី​មន្ត្រី​សាលា​ស្រុក​សំរោងទង ចូល​និវត្តន៍​ម្នាក់​​ឆក់ខ្សែភ្លើង​ស្លាប់​

Posted: 05 Sep 2012 12:54 AM PDT

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រីជាមន្ត្រី​សាលា​ស្រុក​សំរោង​ទង​ចូល​និវត្តន៍​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅនឹង​កន្លែង​​ ដោយ​សារ​ខ្សែភ្លើង​ឆក់​​នៅចន្លោះ​ម៉ោង​៧​ដល់​៩​យប់​ថ្ងៃ​ទី​៤ កញ្ញា ២០១២ ​ខណៈ​​ដែល​ស្ត្រី​​រូប​នោះ​​​ចូល​ទៅ​បោស​សំអាត​នៅ​​ក្នុង​បន្ទប់​​ការិយា​ល័យ​សុរិយា​ដី​ស្រុក​ ហើយ​​ពុំ​ដឹង​ជា​ប៉ះ​អ្វី​​ទៅនឹង​ខ្សែភ្លើង​​ទើប​បណ្តាល​ឱ្យ​​ឆក់​ស្លាប់​​បែប​នេះ ។ ស្ត្រី​រងគ្រោះ​​ឈ្មោះ​សូ សាងឿន ​អាយុ​៦១​ឆ្នាំ ជា​មន្ត្រី​សាលា​ស្រុក​សំរោង​ទង

កម្ម​ករ​រោង​ចក្រ​ក្នុង​បុរី​មួយ​ត្រដរ​ខ្យល់​ស្លាប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ

Posted: 05 Sep 2012 12:20 AM PDT

កម្ម​ករ​រោងចក្រ​ដែល​ត្រដរ​ខ្យល​ស្លាប់​
រាជធានីភ្នំពេញ ៖ កម្ម​ករ​រោងចក្រ​កាត់​ដេរ​ Cambo Hand Same ម្នាក់​បាន​ត្រដរ​ខ្យល់​ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ កាលពីវេលាម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ។ ទាក់​ទិន​​​នឹង​ការ​ស្លាប់​​នេះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​អ្វី​ឡើយ​តែ​គេ​សង្ស័យថា ​​កម្ម​ក​រ​រូប​នោះ​ពុល ឬ​មាន​ប្រតិ​កម្ម​​អ្វីមួយ ។

វីដេអូឃ្លីបបង្ហាញ​ពី​ក្មេង​ប្រុស​​ជីវិត​ថ្លៃ ត្រូវ​រថយន្ត​ថយក្រោយ​កិន​តែ​មិន​ស្លាប់

Posted: 05 Sep 2012 12:16 AM PDT

រថយន្ត​ថយ​ក្រោយ​បុក​ក្មេង​ប្រុស
ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ដែល​គេ​ស្គាល់​​​ថា ឈ្មោះ វិន វិន ត្រូវ​រថយន្ត​ទួរីស​ថយ​ក្រោយ​កិន​ ពេញ​មួយ​ទំហឹង ខណៈ​​កំពុង​លេង​នៅ​ចំណត​រថយន្ត​​ខាង​ក្រៅ​ភោជនីយដ្ឋាន​ហ្វាស់​ហ៊្វូតរបស់​ឪពុក​ម្តាយ តែ​ជា​សំណាង​ល្អ​ក្មេង​ប្រុស​រូប​នោះ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ដោយ​សារ​រថយន្ត​នោះ​ថយ​ក្រោយបុក​​ចំ​ពាក់​កណ្តាល​តួ​រថយន្ត​​ ប្រសិន​បើ​​​ចំ​កង់​រថយន្ត​វិញ ប្រហែល​ជា វិន វិន ត្រូវ​ស្លាប់​មិន​ខាន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១២ នៅទីក្រុង តៃយ៉ន ខេត្ត​សានស៊ី ប្រទេស​ចិន ។ នេះ​បើ​​យោង​តាម​ប្រភព​គេ​ទំព័រ​ចិន​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ សីហា កន្លង​មក ។

វាយ​ប្រហារ​​អត្ត​ឃាត​មួយ​នៅអាហ្វ​ហ្គានីស្ថាន​​ស្លាប់​២០នាក់

Posted: 05 Sep 2012 12:10 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​វាយប្រហារ
យោ​ង​​​តាម​មន្ត្រី​ម្នាក់​ថា ​មនុស្សយ៉ាង​តិច​​​២០​នាក់ ស្លាប់​ហើយ​​៥០​នាក់ទៀត ត្រូវ​របួស​​កាល​ពី​​​រសៀល​ថ្ងៃទី​៤ ​​កញ្ញា ពេល​ជន​អត្តឃាត​ម្នាក់​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​​កណ្តាល​ចំណោម​មនុស្ស​ដែល​ចូល​រួម​ក្នុង​ពិធី​​បុណ្យសព​មួយ នៅ​ខេត្ត​​​ណានហ្គាហារ ​ភាគ​ខាង​កើត​​​អាហ្វហ្គានីស្ថាន ​។

Nathan​ Cleverly ​ជួប​ Vyachesla​v ​Uzelkov ​ថ្ងៃ​​២៧​​តុលា​​កា​រ​​ពារ​​ខ្សែ​​ក្រវាត់​ ​WBO

Posted: 05 Sep 2012 12:05 AM PDT

កីឡាករ​ចក្រ​ភព​អង់​គ្លេស​ Nathan Cleverly
កី​ឡា​ករ​​ប្រ​ដាល់​​ច​ក្រ​​ភព​​​អង់​​គ្លេស​ Nathan Cleverly​នឹង​​ឡើង​​សង្វៀន​​ប្រ​កួត​​ការ​​​ពារ​​ខ្សែ​​ក្រ​វាត់​​ស្ថាប័ន WBO​ប្រ​ភេទ​ទម្ងន់​ Light-heavyweight​របស់​ខ្លួន​ជា​លើក​ទី​៤​​ប្រ​ឆាំង​នឹង​កីឡាករ​អ៊ុយ​ក្រែន​ Vyacheslav Uzelkovថ្ងៃ​ទី​២៧​ខែ​តុលា​ខាង​មុខ ។ ការ​ប្រ​កួត​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​​នៅ​សង្វៀន Motorpoint Arenaស្ថិត​ក្នុង​ទី​ក្រុង Cardiff ​ប្រ​ទេស​អង់​គ្លេស ។​

បុរស​ម្នាក់​ប្រកាច់​ស្លាប់​នៅលើ​ចិញ្ចើម​ផ្លូវ​សង្ស័យ​ពុល​ថ្នាំ

Posted: 05 Sep 2012 12:00 AM PDT

សាក​សព​ជនរងគ្រោះ
រាជ​ធានីភ្នំពេញ ៖ បុរ​ស​ម្នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ដេក​ប្រ​កាច់​​ន​នៀល​​​លើ​ចិញ្ចើម​​ផ្លូវលេខ​​​​​១៣ ក្រោយ​​​​​ការ​ិយាល័យ​​​អគ្គិ​សនី​កម្ពុជា​ ស្ថិត​​​ក្នុង​សង្កាត់​​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​​កាលពី​វេលា​ម៉ោង​​​៨​និង​​​​៣០នាទី​​​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា ដែលសង្ស័យថា ​ពុលថ្នាំ​អ្វ​ីម៉្យាង លុះ​ប្រមាណ​​ជិត​​កន្លះ​ម៉ោង​​ក្រោយ​មក​ក៏​បាន​ស្លាប់​ទៅ​ ។​

បង្ក្រាប​​ក្រុម​ចោរ​ប្លន់​​៨​នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​លីហ្សា ដើម្បី​ស្រង់​ដើម​បន្ទាប់​ពី​អាម៉ាស់​

Posted: 04 Sep 2012 11:57 PM PDT

សមត្ថកិច្ច​​ចុះ​បង្ក្រាប​​ក្រុម​ចោរ​ដែល​ពួន​នៅ​​ផ្ទះ​សំណាក់​
រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​ប្លន់​៨​នាក់​ក្នុង​នោះ​ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​​សកម្ម​ប្លន់​​ម៉ូតូ​ភាគ​ច្រើន​​ម៉ាក​ស្គូពី​ក្នុង​ក្រុងភ្នំពេញ ​​ពេល​យប់​ត្រូវបាន​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ​សហ​ការ​ជា​មួយ​​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ចុះ​បង្ក្រាបចាប់​ខ្លួន​​ ខណៈ​​សម្ងំ​​ពួន​នៅ​ក្នុង​ផ្ទះ​សំណាក់​កាល​ពីវេលា​ម៉ោង​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ​នៅក្នុងផ្ទះ​សំណាក់​​​

ស​ហ​​ព័ន្ធ​​ប្រ​ណាំង​​រថ​យន្ត​​ឆែក​​ប្រ​កាស​​កាត់​​បន្ថយ​​ល្បឿន​​បើក​​បរ​​នៅ​​ក្នុង​​ការ​​ប្រ​ណាំង​​ប្រ​ភេទ Rally

Posted: 04 Sep 2012 11:53 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រ​ណាំងRallyនៅ​ឆែក​ឆ្នាំ​២០១២​
គណៈ​​កម្ម​​ការ​​​ប្រ​ណាំង​ ​Rally​​របស់​​​សហ​​​ព័ន្ធ​​​កីឡា​​​ប្រ​ណាំង​​​រថ​​យន្ត​​​ប្រ​ទេស​​​ឆែក​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ទី​​​៤​​​កញ្ញា​​បាន​​សម្រេច​​ថា​ ល្បឿន​​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ប្រ​ណាំង Rallyនឹង​ត្រូវ​កាត់​បន្ថយ​ហើយ​ក្រុម​អ្នក​ទស្ស​នា​ក៏​នឹង​ត្រូវ​​រក្សា​ឱ្យ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ប្រ​ណាំង​ជាង​ពី​លើក​មុនៗ​ផង​ដែរ ។ មក​ទល់​នឹង​ពេល​នេះ ព្រឹត្តិការ​ណ៍​ប្រ​ណាំង​ Rally​នៅ​ប្រ​ទេស​ឆែក​នៅ​សល់​៣​កម្ម​វិធី​ទៀត​នឹង​ត្រូវ​បញ្ចប់ ។

អ្នក​វិច្ឆេទកម្ម​អីុនធើរណេត​ស៊ុយអែត​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​​​ប្រទេស​ខ្លួន​វិញ​ឆាប់ៗ​នេះ

Posted: 04 Sep 2012 11:52 PM PDT

រាជ​​ធានី​​ភ្នំពេញ ៖​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​គ្រោងចាត់បញ្ជូនជ​នជាតិស៊ុយអែតម្នាក់ទៅកាន់ប្រទេស​របស់គេវិញតាម​សំណើរបស់​ស៊ុយអែត បន្ទាប់​ពីអាជ្ញាធរកម្ពុជាបាន​ចាប់ខ្លួនកាលពីសបា្តហ៏​មុនពាក់ព័ន្ធនឹងការធ្វើវិច្ឆេទក​ម្មតាមប្រព័ន្ធអុីនធើរណេត ។ នេះ​បើយោងតាម​លោកសុខ ផល អគ្គស្នងការរងនគរ​បាលជាតិកម្ពុជា ដែលថ្លែង​ប្រាប់​ក្រុមអ្នករាយ​ការណ៍ព័ត៌មានកាល​ពីថ្ងៃទី៤

លោក​ឧប​នាយករដ្ឋ​មន្ត្រី​ស ខេង ៖ ការ​ដឹកនាំ​ និងបញ្ជា​​ត្រូវ​គិត​ពីផល​ប្រយោជន៍​រួម

Posted: 04 Sep 2012 11:46 PM PDT

រាជ​ធានី​ភ្នំពេញ ៖ យោងតាមគេហទំព័រក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា នៅក្នុងការធ្វើបទបាឋកថាស្ដីពីការងារដឹកនាំបញ្ជានៅ​សាលា​​បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១២នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃបានផ្តាំ ផ្ញើ​ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ទំាងអស់ចំណុះក្រសួងមហាផ្ទៃ មុននឹងធ្វើអ្វីត្រូវគិតពីផលប្រយោជន៍រួម មិនត្រូវគិតពីផល

ពិធី​សម្ពោធ​អគារ​​ថ្មី​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្ត​ស្ទឹង​ត្រែង

Posted: 04 Sep 2012 11:45 PM PDT

លោកជា ចាន់តូ ទិដ្ឋ​ភាព​ក្នុងពិធីស​ម្ពោធ
ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​អគារ​​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្ត​ស្ទឹង​ត្រែង​ ដែល​ទើប​​សាង​សង់​​ថ្មី​​​នៅ​ក្នុង​​ក្រុង​ស្ទឹងត្រែង​​ ត្រូវ​បាន​សម្ពោធ​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​នៅ​​​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​​លោ​ក​ជា ចាន់​តូ អគ្គ​ទេសា​ភិ​បាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​​មាន​ការ​ចូល​រួម​​ពី​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត និង​​លោក​អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង មន្ត្រី​បុគ្គលិក​​​ធនា​គារ​ជាតិ​ មន្ត្រី​​រាជ​​ការ​​មក​ពី​​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៥ កញ្ញា ២០១២

Posted: 04 Sep 2012 11:34 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៥ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ស្រុក​ព្រះ​នេត្រ​ព្រះ​​មាន​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​មិន​តិច​ជាង​10​កន្លែង​​ ​ ហើយ​មាន​​2កន្លែង​ដែល​​​​​​នាំចេញ​ទៅ​លក់​​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​

Posted: 04 Sep 2012 11:30 PM PDT

ស្រុក​ព្រះ​នេត្រ​ព្រះ​​មាន​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​មិន​តិច​ជាង​10​កន្លែង​​ ​ ហើយ​មាន​​2កន្លែង​ដែល​​​​​​នាំចេញ​ទៅ​លក់​​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​
ខេត្ត​​បន្ទាយ​មានជ័យ​ ៖ សិប្ប​កម្ម​កែច្នៃ​​ថ្ម​ភ្នំ​​​នៅ​ក្នុង​​ស្រុក​ព្រះ​នេត្រ​ព្រះ​ នា​ពេល​បច្ចុប្បន្ន​នេះ​​​​មាន​​មិន​តិច​ជាង​១០កន្លែង​ទេ​ ​​​ក្នុងនោះ​២កន្លែង​​​ជា​សិប្ប​កម្ម​​ធំ​ជាង​គេ​ដែល​នាំ​ចេញ​ទៅ​លក់​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ ។ ​លោក​លី​ ប៊ុន​រិទ្ធ ​អភិបាល​ស្រុក​ព្រះ​នេត្រ​​ព្រះ​មានប្រសាសន៍​ថា ​​​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នេះ ​កាលពី​មុន​គេ​​កែច្នៃ​​​ដោយ​ដៃ ​ដែល​ចេះ​ត​ៗ​គ្នាពី​ដូន​តា​ តែនៅ​

ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាជន​នៅ​ឃុំកំពង់​ហ្លួង​ ស្រុក​ពញាឮ

Posted: 04 Sep 2012 11:15 PM PDT

ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាជន​នៅ​ឃុំកំពង់​ហ្លួង​ ស្រុក​ពញាឮ
ខេត្ត​​កណ្តាល ៖ ​ព្រឹក​ថ្ងៃ​ទី​២​ ​កញ្ញា លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន រដ្ឋ​លេខាធិការក្រសួង​ធម្ម​ការ​ និង​សាសនា​ ប្រធាន​​សមាគម​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា អនុប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​​ និងលោក​មហាំម៉ាត់​ សលតន តំណាងសមាគម​សម្រប​សម្រួលសង្គម​រដ្ឋ​កូវ៉ែត និង​ជា​ទី​ប្រឹក្សា​សមាគម​សប្បុរស​ធម៌​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យក​ថ្នាំ​ពេទ្យ​ចុះ​

Samsung Smart TV អាច​​ឱ្យ​អ្នក​លេង​​ហ្គេម​ Angry Birds ដោយ​​មិន​បាច់​ចុច​អ្វី​មួយ​ឡើយ

Posted: 04 Sep 2012 11:00 PM PDT

Samsung Smart TV អាច​​ឱ្យ​អ្នក​លេង​​ហ្គេម​ Angry Birds ដោយ​​មិន​បាច់​ចុច​អ្វី​មួយ​ឡើយ
ហ្គេម Angry Birds មាន​ភាព​ល្បី​​ល្បាញ​​ និង​ពេញ​និយម​​បំផុត​ដោយ​មាន​ការ​ Download ​ ជាង​១​ពាន់​លាន​​ដង​ តាម​រយៈ​​ឧបករណ៍​ផ្សេងៗ​​ជា​ច្រើន​​ ។ ប៉ុន្តែ​​មនុស្ស​នៅ​តែ​បន្ត​បង្កើត​​អ្វី​ដែល​ថ្មីៗ និង​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​ដើម្បី​អាច​​ឱ្យ​យើង​​ទាញ​​បក្សី​បាញ់​បំបែក​សំណង់​​មិន​មាំ​ក្នុង​គោល​​បំណង​​រំ​ដោះ​ហ្វូង​បក្សី​​ជាច្រើន ។

ឈ្មួញ​ឈើ​គ្រញូង​នៅ​សំឡូត​បែ​ក​ធ្លាយ​ការ​បាញ់​សម្លាប់​គ្នា​សង្ស័យ​«ពាល​ស៊ី​ពាល»​

Posted: 04 Sep 2012 10:10 PM PDT

ខេត្ត​បាត់​ដំបង​ ៖ មានការទម្លាយ​ឲ្យដឹង កាលពីចុងសប្ដាហ៍​មុននេះថា ឈ្មួញរក​ស៊ីជួញ​ដូរ​ឈើគ្រញូង បានប្រើប្រាស់កាំភ្លើង និង​គ្រាប់​បែក​ដៃបោកនិងបាញ់សម្លាប់គ្នាយ៉ាងឃោរឃៅ កាលពីអំឡុងពាក់កណ្ដាលខែកក្កដាកន្លងទៅ​​​នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម ចំណុច​«ពាមតា» ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូត​។ ប៉ុន្តែការសម្លាប់មនុស្ស​ដ៏ព្រៃផ្សៃដែល​គេអះអាងថា បែប«ពាលស៊ីពាល»​នេះ ត្រូវ​

ចាប់​ខ្លួន​ស្ត្រី​មេ​អណ្តើក​នាំ​ក្មេង​ស្រី​ឱ្យ​ជន​បរទេស​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​

Posted: 04 Sep 2012 10:00 PM PDT

ស្ត្រីជាមេ​អណ្តើក​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
ខេត្ត​រតនគិរី​ ៖ សមត្ថកិច្ច​​​ប៉ូលិស​​ការិយា​ល័យ​​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និង​​ការ​ពារ​​​អនីតិ​ជន​​​​​​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​បឹង​កន្សែង​ បាន​ចាប់​ខ្លួន​​​ស្ត្រី​ម្នាក់​ពី​បទ​នាំក្មេង​ស្រី​អាយុ​​១៥​ឆ្នាំទៅ​​​បម្រើ​ផ្លូវ​ភេទ​​​ដល់​ជន​បរ​ទេស​​​​នៅ​រាជ​ធានី​ភ្នំពេញ​ ។ ​មន្ត្រី​ប៉ូលិស​​​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​នេះ​ឈ្មោះ ​សុង ស្រី​ណា ហៅ​ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ ​មាន​មុខ​របរ​បោក​គក់​ខោ​អាវ​​​​ឱ្យ​គេ​តាម​ផ្ទះ​ មាន​ទី​លំ​នៅ​​ភូមិ​ភ្នំ​

រឿង​បឹង​​​​ពោង​​ពាយ​ ​រដ្ឋ​​​​រំលោភ​​លើ​​ដី​​ឯក​​ជន​​​ជាង​34​ហិកតា​​​​ក្រុម​ហ៊ុន​​​ឡាយី​​ម៉ិច​​​ហូល​​ឌីង​​​គ្រុប​​ ​សុំ​​សម្តេច​​​តេ​ជោ​​​ជួយ​

Posted: 04 Sep 2012 09:50 PM PDT

រាជ​ធានី​​ភ្នំពេញ​ ​៖ ​កម្មករ​ចំនួន៥នាក់ ដែលត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួនកាល​ពីរសៀល​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១២​ ដើម្បីយក​មក​សាក​​សួរ​ករណីយកគ្រឿង​ចក្រមក​​ឈូស​ពង្រាបដី​ នៅចំណុច ដែលអនុក្រឹត្យបានកំណត់​ថា​ជា​សម្បត្តិសាធារណៈ​របស់រដ្ឋនោះ​ ​បាន​ត្រូវ​តុលាការ​​

លោក​ស្នង​ការ​គំរាម​ដក​អធិ​ការ​និង​ប្រធាន​ប៉ុស្តិ៍​ឱ្យ​ធ្វើ​លិខិត​លា​លែង​បើ​ចាប់​ចោរ​ប្លន់​មាស​មិន​បាន​

Posted: 04 Sep 2012 09:40 PM PDT

សមត្ថ​​កិច្ច​កំពុង​​សួរនាំ​
រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទាប់​ពី​​មាន​​អំពើ​ប្លន់​​អាជីវ​ករ​​លក់មាស-ប្តូរ​​ប្រាក់​នៅ​​មុខ​​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​​សាំ​ហាន់ ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ក្នុង​ទី​ប្រជុំ​ជន​ និងក្បែរ​ប៉ុស្តិ៍​​គោល​ដៅ​របស់​ប៉ូលិស​​២៤​ម៉ោងមក​ លោក​ឧត្តម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នង​ការ​នគរ​​បាល​​រាជ​ធា​នី​ភ្នំ​ពេញ មុខ​មាំ​ឡើង​ក្រហម​​​ បាន​​មាន​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង​​ និង​ធ្វើ​​​ការ​គំរាម​​លោក​អធិ​ការ​​ លោក​មេ​ប៉ុស្តិ៍​​ ឱ្យ​ធ្វើ​​លិខិត​​លា​លែងពី​

បញ្ជា​ការ​រង​ប៉េអឹ​មស្រុ​ក​ដួល​ម៉ូតូ​លើ​ខ្សែ​ភ្លើង ឆក់​ស្លាប់​

Posted: 04 Sep 2012 09:30 PM PDT

ម៉ូតូសង្កត់ពីលើលោក អ៊ូ រតនា ស្លាប់​លើ​ខ្សែ​ភ្លើង​មាន​ចរន្ត​អគ្គិ​សនី​ 
ខេត្ត​ព្រៃ​វែង ៖ ការ​ភ្ញាក់​ផ្អើលមួយ​​បាន​កើត​ឡើង​​ទាំងព្រឹក​​ ខណៈ​​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​ភូមិ​​៦ តំបន់​​អ្នក​លឿង​​ ​​ប្រទះ​ឃើញ​​សព​លោក​​អ៊ូ រតនា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​​ហេត្ថ​​ស្រុក​ពាមរក៍​ នៅ​​​​ក្នុង​ប្រឡាយ​ទឹក​​ក្រោយ​ផ្ទះ​ប្រជា​​ជន​វៀត​ណាម ស្ថិត​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ «ខ» ដែល​មាន​ព្រំ​​ប្រទល់​​ជាប់​ភូមិ​​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ។

នាំគ្នា​តវ៉ា​បែក​ផ្សែង​ជំទាស់​ការ​ឈូស​ឆាយ​យក​ដី​នៅ​ភូមិ​ស្ទឹង​បត់​

Posted: 04 Sep 2012 09:20 PM PDT

ក្រុមអ្នកភូមិ​ស្រែក​តវ៉ា​ជំទាស់​ដាច់​អហង្ការ
ក្រុងប៉ោយ​ប៉ែត ៖ ​អ្នកភូមិ​​៤៦​គ្រួសារ​​រស់​​នៅ​ភូមិ​ស្ទឹង​បត់​ សង្កាត់​​ផ្សារកណ្តាល​​ ​ក្រុង​ប៉ោយ​ប៉ែត​ កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ​​បាន​​លើក​គ្នា​តវ៉ា​យ៉ាង​ស្រួច​ស្រាល់​​ដើម្បី​បណ្តេញ​គ្រឿង​ចក្រ​មួយ​​គ្រឿង​ដោយ​ចោទ​ថា ​បាន​​​មក​ឈូស​ឆាយ​ លើដី​​ដំណាំ​ពួកគាត់​​ ។ ​ក្នុង​ការតវ៉ា​នោះ​ត្រូវ​បាន​​អ្នក​ភូមិ​​​និយាយ​ថា​ដោយ​សារ​ការឈឺ​ចាប់​ព្រោះ​ដី​របស់ពួកគាត់​ដោះស្រាយ​ច្រើន​ឆ្នាំ​ហើយ​មិន​ចេះ​​ចប់​សោះ​ ​​និង​តែង​កើត​

លក់​គោ1​នឹម​បាន​ប្រាក់​រាប់​លាន ចោរ​ប្លន់​បាញ់​សម្លាប់​

Posted: 04 Sep 2012 09:10 PM PDT

លំនៅឋាន​អ្នក​រង​គ្រោះ​ដោយ​សារ​ចោ​រ​ប្លន់
ខេត្ត​កំពង់​​ធំ​ ៖ ​​​​ចោរ​ប្លន់​​​​​ប្រដាប់​អាវុធ​​​មួយ​​ក្រុ​ម​​​ បាន​ធ្វើ​​​​​សកម្ម​ភាព​ប្លន់​​​​យក​មាស​​​​​​​​​​អស់​​​​​២​តម្លឹង​​​​​៣​ជី​​​​​ និង​បាញ់​​​សម្លាប់​​​មនុស្ស​ម្នាក់​​​ ​​​របួស​​​​​​​​​​​​​២នាក់​​​​ កាល​ពីវេលា​​​ម៉ោង​​៧​និង​១០នាទី​​​​យប់់​ថ្ងៃទី​​​៣ កញ្ញា​​​ នៅ​ក្នុង​​​ភូមិ​​​អណ្តោក​ ឃុំ​​​​បាក់ស្នា​​ ស្រុកបារាយណ៍​​ ។ ​នេះ​ជា​​អំពើ​ប្លន់​​​​ថ្មី​បំផុត​​​​នៅ​​ស្រុក​បារាយណ៍​​ ​បន្ទាប់ពី​​​​អំពើ​​ចោ​រ​កម្ម​​នេះ ​បាន​ស្ងប់​ស្ងាត់​​​​មួយ​រយ​ៈ​​​​​ពេល​​​ដ៏​​យូរ​​​ ក្រោយ​ពី​​​​​មេ​ខ្លោង​​ និង​បក្ស​ពួក​​​ត្រូវ​បាន​បង្ក្រាប។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!