Koh Santipheap Daily

Koh Santipheap Daily


ពិធី​​បើក​កិច្ច​​ប្រជុំ​​កំពូល​​លើក​ទី​ 16នៃ​ចលនា​​មិន​ចូល​​បក្ស​​សម្ព័ន្ធ​

Posted: 31 Aug 2012 11:30 PM PDT

កិច្ច​ប្រជុំ​​កំពូល​​លើក​ទី​​១៦ ​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​ បាន​ប្រារព្ធ​​ពិធី​បើក​​ជា​ផ្លូវ​​ការ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៣០ សីហា ​ដោយ​មាន​​ការ​យាង​​ និង​អញ្ជើញ​​ចូល​រួម​ពី​​​បណ្តា​ប្រមុខ​​រដ្ឋ​ ប្រមុខ​​រដ្ឋា​ភិបាល​ និង​គណ​​ៈ​​ប្រតិ​ភូ​ ​មក​ពី​បណ្តា​​ប្រទេស​​ទាំង​​​១២០ ​របស់​​ចលនា​​មិន​ចូល​​បក្ស​​សម្ព័ន្ធ​ និង​ប្រទេស​​ជា​អ្នក​សង្កេត​ការណ៍​​ចំនួន​​១៧ ​។ ​ពិធី​នេះ​​​​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​សាល​​សន្និ​​សីទ​​អន្តរ​ជាតិ​​ទី​ក្រុង​​តេ​ហេ​​រ៉ង់ ​

ឡិច​ស៊ីស​បុក​ជាមួយ​​​សេ​125​​កៀប​​​ជាប់​ក្រោម​រថយន្ត​ម្ចាស់​ម៉ូតូរួច​ជីវិត​

Posted: 31 Aug 2012 11:15 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ
ខេត្ត​​​កំពង់​ចាម​ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ីស​​​៤៥០មួយ​គ្រឿង​​ពណ៌​សំបក​ឪឡឹក​​​ស៊េរី​​១៩៩៦​ ​​​​បាន​ពន្លះ​​​ជាមួយ​​​ម៉ូតូម៉ាក​​ឌ្រីម​សេ​​១២៥ ស៊េរី​​​២០១០ លាន់​​​ដូចរន្ទះ​​នៅត្រង់​​គល់​ស្ពាន​​​គី​ហ្ស៊ុណា​ត្រើយ​​ខាង​កើត​​ ស្ថិត​នៅ​ភូមិទន្លេ​បិទ​​ ឃុំ​ទន្លេ​​បិទ​ ស្រុក​​ត្បូង​ឃ្មុំ​ ។ ហេតុការណ៍​នេះ​បាន​​កើត​​​​ឡើង​នៅ​វេលា​ម៉ោង​​​ប្រហែល​៧យប់​​​ថ្ងៃទី​​៣០ សីហា ដោយ​ម៉ូតូ​​ត្រូវ​កៀប​ជាប់​នៅ​ក្រោម​រថ​យន្ត​តែ​សំណាង​​ម្ចាស់​ម៉ូតូ​​​

បុស្បា ប៉ាន់​​​ ទទួល​​​​អាហារូបករណ៍​​​ពី​សាលា​តន្ត្រី​​​​​​​​​ល្បី​​ ចេញ​ដំណើរ​ទៅ​រៀន​​9ឆ្នាំ​​ប្រកប​ដោយ​មោទ​ន​ភាព​​

Posted: 31 Aug 2012 11:00 PM PDT

រាជ​ធានីភ្នំពេញ​ ៖ «ឆ្ពោះ​​​​ទៅ​រក​ភាព​រីក​ចម្រើន​​​​​ថ្មី​​​​មួយ​ទៀត​​សម្រាប់​​​ជំនាញ​សិល្បៈ​​​​»​ នេះ​​គឺ​ជា​​​អ្វី​ដែល​​​​បុស្បា ប៉ាន់​ កំពុង​​ធ្វើ​​​ ។ តារា​​ចម្រៀង​​​វ័យ​ក្មេង​​​​​ដ៏​លេច​ធ្លោ​​​​រូបនេះ​​ បាន​ចាក​ចេញ​​​ពី​កម្ពុជា​​​​​តា​ម​យន្ត​​ហោះ​​​​កាល​ពី​​​រាត្រី​ថ្ងៃ​​​​ទី​​២៩ សីហា ​​ឆ្ពោះ​ទៅ​​​សិក្សា​​នៅ​​​សាលា​​ WALNUT HILL SCHOOL FOR THE ARTS ជា​សាលា​​​​សិល្បៈ​​តន្ត្រី​​​​ល្បី​ឈ្មោះ​​​បំផុត​​​ក្នុង​សាកល​លោក​​ ស្ថិត​​​នៅ​ក្រុង​បូស្តុន​​ រដ្ឋ

ទា​រក​​​ត្រូវ​ការ​​ទឹក​​ដោះ​​​ម្តាយ​​​ មិន​មែន​ទឹក​ដោះ​គោ​​​ទេ ព្រះរាជាណាចក្រកម្ពុជាប្រារព្ធធ្វើសប្តាហ៍

Posted: 31 Aug 2012 09:00 PM PDT

​ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ​ក្នុង​អំឡុងខែសីហា ។ សប្តាហ៍ពិភពលោក​បំបៅ​កូន​ដោយទឹកដោះម្តាយ ​ប្រារព្ធខួបលើក​ទីម្ភៃ​របស់ខ្លួន ពីថ្ងៃ​ទី១ ដល់ទី៣១ សីហា រួមជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងអស់ទូទាំងសាកលលោក ដើម្បី​អប​អរ​ចំពោះការរីក​ចម្រើន​ដែល​មាន​កន្លងមក ក្នុងការលើកកម្ពស់​ការបំបៅកូនដោយ​ទឹកដោះ​ម្តាយ​ដែលជាចំណុច​អនុវត្តដ៏ចម្បង​ក្នុង​ការលើកកម្ពស់​

​​ដំណើរ​​​​​ឆ្ពោះទៅ​​កាន់ពិភពសំឡេង​ដ៏ល្អ​ឥត​ខ្ចោះ

Posted: 31 Aug 2012 08:45 PM PDT

​​ដំណើរ​​​​​ឆ្ពោះទៅ​​កាន់ពិភពសំឡេង​ដ៏ល្អ​ឥត​ខ្ចោះ
​រាជ​ធានីភ្នំពេញ ៖ ​​​​​​​​​​​​​ក្រុមហ៊ុន​ SENNH EISER​​​​​​ ASIAបាន​​ចាប់ផ្តើមធ្វើយុទ្ធនា​ការទី​ផ្សា​រក្នុង​តំបន់​​​​​​​​​​ ដើម្បីផ្សារ​ភ្ជាប់ជាមួយនឹងការ ​ប្រារ​ព្ធខួប​លើកទី២០​​ឆ្នាំ រ​បស់ក្រុមហ៊ុនដែល​​មាន​ឈ្មោះថា​​​ «​​ The Pursuit of Perfect Sound​ ​» ​​​​​​​ដែល​មានន័យ​ជាខេមរ​ភាសាថា​​​​​​​​ «ដំណើរ​​​​​​ឆ្ពោះ​ទៅកាន់ពិភពសំឡេង​ដ៏ល្អឥត​ខ្ចោះ » ។

សម្តេច​តេជោ ជួប​ពិភាក្សា​ជាមួយ​ប្រធានា​ធិប​តី​​​អុឺរ៉ង់ ប្រធាន​សភា​កូរ៉េ​ខាងជើង

Posted: 31 Aug 2012 08:30 PM PDT

នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ នា​រសៀល​ថ្ងៃទី​​៣០ សីហា សម្តេច​​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​​លោក​ម៉ាមូដ អាម៉ាឌីណេចាដ ប្រធា​នា​ធិប​តីនៃ​សាធារណរដ្ឋ​​អ៊ិស្លាម​​អុឺ​រ៉ង់ ។​

ម៉ូតូ​សេ​125ថើប​គូទ​​​គោយន្ត​​​ចត​​ស្ងៀម​​ស្ត្រីម្នាក់​​​របួស​ធ្ងន់​

Posted: 31 Aug 2012 08:15 PM PDT

ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​​ជួយ​សង្គ្រោះ
ខេត្ត​ព្រះ​វិហារ​ ៖ ស្ត្រី​ម្នាក់​​បាន​ជិះម៉ូតូ​សេ​១២៥​ស៊េរី​​​២០០៨ ​ទៅបុក​គូទ​គោ​យន្ត​​ច្នៃ​​​មួយ​គ្រឿង​​​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​​​បណ្តាលឱ្យ​​​ខ្ទេច​ម៉ូតូ​ និង​ស្ត្រី​រូប​នោះ​បាន​បែក​ចិញ្ចើម​រយះ​​ថ្ពាល់​ឆ្វេង​សន្លប់​ឈឹង​ត្រូវ​បាន​​​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​​​​១៦​មករា​ ក្រុង​ព្រះ​វិហារ ។ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេលា​ម៉ោង​​​៤និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០​​​ សីហា ​នៅលើ​ដង​ផ្លូវ​ក្រាលក្រួស​​ក្រហម​របស់

បង្ក្រាប​​​ករណី​ចែក​ចាយ​គ្រឿង​ញៀន​​​ចាប់​ខ្លួន​​ជន​សង្ស័យ​​ចំនួន​2នាក់​

Posted: 31 Aug 2012 08:00 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់​ខ្លួន
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​ដោយមាន​​​ការ​សម្រប​សម្រួល​​​ពីលោក​ ផាន់​ ភារម្យ​ ព្រះ​រាជ​​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​​​បន្ទាយ​មាន​ជ័យ​​ កម្លាំង​​​នគរ​បាល​ស្រុក​មង្គល​បុរី ​នៅម៉ោង​​៩​យប់​​ថ្ងៃទី ​២៧ ​សីហា ​បាន​ចុះ​​​បង្ក្រាប​ករណី​ចែក​ចាយ​​​គ្រឿង​ញៀន​​ និង​ចាប់​ឃាត់​ខ្លួន​​ជនសង្ស័យ​​២នាក់​​​​ជា​បន្ត​បន្ទាប់​រួម​ជាមួយ​​វត្ថុតាង​​ថ្នាំ​ញៀន និង​ម៉ូតូ​​ជា​មធ្យោ​បាយ​​នៅចំណុច​​​ថ្នល់​ខ្ពស់ ស្ថិត​ក្នុង​ភូមិ​កោះ​កែវ​ ឃុំ​ឫស្សី​

រថយន្ត​បុក​ម៉ូតូ ​​ខ្ទាត់​ទៅ​ត្រូវ​ស្ត្រី​ថ្មើរ​ជើង​2នាក់​របួស​ធ្ងន់​

Posted: 31 Aug 2012 07:45 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវបាន​ជួយ​សង្គ្រោះ
រាជធានីភ្នំពេញ ៖ ស្ត្រី​​២នាក់​​​បាន​រង​របួស​​​ធ្ងន់​ និង​ត្រូវ​បាន​​​គេ​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​​​ខណៈ​​ដែល​ពួក​នាង​កំពុងដើរ​​ឆ្លង​ផ្លូវ​​​ ហើយ​មាន​រថយន្ត​​មួយ​គ្រឿង​​​​បើក​ក្នុង​ល្បឿន​​លឿន​​​រេ​ចង្កូត​​​ជ្រុល​ទៅបុុក​​​ជាមួយ​ម៉ូតូ​មួយ​គ្រឿងចំ​ពីក្រោយ​​​​ដែល​កំពុង​​​បើក​ស្រប​ទិស​គ្នា​ធ្វើឱ្យ​ម៉ូតូ​​នោះ​ខ្ទាត​ទៅ​បុក​​​នារី​​២នាក់​ខាង​លើ​ពេញ​​​ទំហឹង​​​​បណ្តាលឱ្យ​របួស​ធ្ងន់​​​ កាល​ពីវេលា​ល្ងាច​​​ថ្ងៃទី​៣០​ ​សីហា ​​នៅលើ​

ពល​ករ​​ចំណាក​ស្រុក​​​​ដែល​ភាគី​ថៃ​​​​បញ្ជូន​​​​ត្រឡប់​​​​វិញមាន​ការ​ថយ​ចុះ​

Posted: 31 Aug 2012 07:30 PM PDT

ពល​ករ​​ចំណាក​ស្រុក​​​​ដែល​ភាគី​ថៃ​​​​បញ្ជូន​​​​ត្រឡប់​​​​វិញមាន​ការ​ថយ​ចុះ​
ក្រុង​ប៉ោយ​​ប៉ែត​ ៖ ​ពល​ករ​​​​ចំណាក​ស្រុក​​​​ដែល​លួច​​​​ឆ្លង​​​​ដែន​ខុស​​​ច្បាប់​​​​​ទៅ​រក​​​ការ​ងារ​​​​ធ្វើ​លើ​​​​ទឹក​ដី​​​​​ថៃ​ ហើយ​​​​ត្រូវ​ភាគី​ថៃ​​​​ចាប់​​​បញ្ជូន​​​​ត្រឡប់​​មក​​កម្ពុជា​​​វិញ​ តាម​ច្រក​​​ទ្វារ​​អន្ត​រ​​ជាតិ​​​​ប៉ោយ​​ប៉ែត​ ​តាម​​ការ​​​​កត់​សម្គាល់​​​​​មួយ​រយ​ៈ​​នេះ​មាន​ការ​ថយ​​ចុះ​​ជាង​ពេល​​​មុន​ៗ​​ ។​ ​តាម​ប្រភព​​​ពី​សមត្ថ​កិច្ច​​​​​​នៅ​មាត់​ច្រក​​​​ទ្វារ​​អន្តរ​ជាតិ​​​​​ប៉ោយ​​ប៉ែត​​​​​ឱ្យ​ដឹង​ថា ​មួយ​រយ​ៈ​​​កន្លង​​មក​​នេះ​​​ចំនួន​​​ពល​ករ​​​​ខុ​ស​ច្បាប់​​​​ដែល​ភាគី​ថៃ​​​​

សមត្ថ​កិ​ច្ច​ចុះ​ត្រួត​ពិនិត្យ​​យានដ្ឋាន​​​និង​អប់រំ​ឱ្យ​យល់​​ពីច្បាប់ចរាចរណ៍

Posted: 31 Aug 2012 07:15 PM PDT

សមត្ថ​កិ​ច្ច​ចុះ​ត្រួត​ពិនិត្យ​​យានដ្ឋាន​​​និង​អប់រំ​ឱ្យ​យល់​​ពីច្បាប់ចរាចរណ៍
ខេត្ត​ស្ទឹងត្រែង ៖ ដើម្បី​ចៀស​វាង​​ និង​កាត់​​បន្ថយ​​ការ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅ​តាម​​ដង​ផ្លូវ នគរ​បាល​​ចរាចរ​សហការ​​ជាមួយ​​មន្ត្រី​​​​នៃ​​​​មន្ទីរ​សាធារណការ និង​ដឹក​​ជញ្ជូន​​បាន​ចុះ​ទៅ​​ពិនិត្យ​​​តាម​​យាន​ដ្ឋាន​ជួស​ជុល​​រថយន្ត និង​សាលា​បង្រៀន​​​​​បើក​បរ​ក្នុង​ខេត្ត​ ​ដើម្បី​ណែ​នាំ​​​ដល់​ម្ចាស់​យាន​ដ្ឋាន​ និង​គ្រូ​បង្រៀន​​បើក​បរ​​​ឱ្យ​គោរព​តាម​បទ​ដ្ឋាន​បចេ្ចកទេស​ និង​ច្បាប់​​ចរាចរណ៍ ។

អ្នក​បើក​រថយន្ត​ដឹកអេស្កាវ៉ាទ័រ​​ធ្លាក់​ភ្នែក​​បោះ​ពួយ​បុក​បង្គោលរបង​​ស្តូប​អនុស្សាវរីយ៍បាក់​ខ្ទេច

Posted: 31 Aug 2012 07:00 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្តដឹកអេស្កាវ៉ាទ័រ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿនលឿន​​ដល់ផ្លូវ​កោង​បត់មិន​ទាន់បានជ្រុលចូល​ទៅ​ក្នុង​សួន​ច្បារហើយ​បាន​បុក​កិនបង្គោល​ច្រវាក់​ដាក់លម្អ​ជុំវិញស្តូប​​អនុស្សាវរីយ៍​កម្ពុជា-​វៀត​ណាម​ បណ្តាលឱ្យ​បាក់​​អស់​ជា​ច្រើន​បង្គោល​ និង​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​៤និង៣០​នាទី​រសៀល​ថ្ងៃទី​៣០​ សីហា​ នៅផ្លូវ​បំបែក​ជា​៤ចំណុច​ចន្លោះមុខ​មន្ទីរ​បរិស្ថាន

ជិះ​ម៉ូតូ​បុក​គូទ​កាមរី​​ដួល​ត្រូវ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍កិន​ស្លាប់​

Posted: 31 Aug 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រី​ម​សេ១២៥ ស៊េរី​​២០០៧ ពណ៌ខ្មៅមួយ​គ្រឿង​ក្នុង​​​ល្បឿន​លឿន​​​ទៅបុក​គូទ​​រថយន្ត​កាមរី​ស៊េរី​ទំនើប​​​មួយ​គ្រឿង​​បណ្តាលឱ្យ​ដួល​ហើយ​ត្រូវ​​រថយន្ត​ក្រឡុក​​ស៊ី​ម៉ង់​ត៍របស់ក្រុម​ហ៊ុន​​មួយ​ធ្វើ​ដំណើរ​ក្នុង​ទិស​​ដៅ​បញ្ច្រាស​គ្នា​មក​ដល់​​កិន​បែក​ក្បាល​​​ស្លាប់​​យ៉ាង​អា​ណោច​អាធ័ម​​​​នៅលើ​ដង​ផ្លូវ​ កាល​ពីវេលាម៉ោង​​​៧និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ​សីហា ​នៅ​តាម​ផ្លូវ​​​

ស្មាត​ហ្វូន​​ Nokia Asha 311មាន​លក់នៅ​ hello point ហើយ​​!

Posted: 31 Aug 2012 06:30 PM PDT

ស្មាត​ហ្វូន​​ Nokia Asha 311មាន​លក់នៅ​ hello point ហើយ​​!
រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​ប៉ុន្មាន​​សប្តា​ហ​៍​មុន​ Nokia ​បាន​ប្រកាស​​អំពី​​ទំនាក់​ទំនង​​ផ្នែក​ពាណិ​ជ្ជ​កម្ម​​មួយ​​​ជាមួយ​នឹង​​ Hello សំដៅ​​ផ្តល់​នូវ​​បទ​ពិសោធន៍​​ល្អ​ជូន​ដល់​អតិ​ថិ​ជន​ ។ ​ចំណង​ដៃ​​នៃទំនាក់​ទំនង​​ខាង​លើ​គឺ​​​ចាប់​ផ្តើម​​​ពី​ដើម​​​ខែ​សីហា ​រហូត​​ដល់​​ដំណាច់​​ខែ​តុលា​​ខាង​មុខ​​នេះ​ អតិ​ថិ​ជន​​នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​​សំខាន់​ៗ​​​៣​គឺ ៖ ១- ​ទទួល​បាន​ស៊ីម​​កាតលេខ​ពិសេស​​​មួយ​​ពី​ ​Hello

កម្មករ​​កម្មការិ​នី​​រោង​ចក្រ​​កាត់​ដេរ​​អូ​សេ​អង់​បន្ត​ធ្វើ​​កូដ​​កម្ម​​ហែ​ក្បួន​​ចេញ​ពី​រោង​ចក្រ​​

Posted: 31 Aug 2012 06:15 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​ធ្វើ​កូដ​កម្ម
រាជ​ធានី​ភ្នំពេញ​​ ៖ ​កម្មករ​​កម្មការិនី​​រោង​ចក្រ​​កាត់ដេរ​​យី​ហោ​​អូសេ​អង់​​ជាង​​​៣ពាន់​នាក់​​​បាន​បន្ត​​ធ្វើ​កូដ​ក​ម្ម​​មិន​​ព្រម​ចូល​ធ្វើ​ការ​ ព្រោះ​​តែ​ការ​ដោះ​ស្រាយ​លក្ខ​ខណ្ឌ​ការ​ងារ​​មិន​ត្រូវ​រ៉ូវ​គ្នា​ ហើយ​ពេល​នេះ​​កម្មករ​ជាង​​២​ពាន់​នាក់​​ ក្នុង​​ចំនួន​សរុប​​ខាង​លើ​បាន​​នាំ​គ្នា​​ដើរ​ហែ​ក្បួន​​ចេញ​ពី​​ក្នុង​​រោង​ចក្រ​​ក្នុង​បំណង​​ទៅ​កាន់​ក្រសួង​​ការ​ងារ​​ ប៉ុន្តែ​ត្រូវ​​បាន​សមត្ថ​កិច្ច​​ប៉ូលិស​​ធ្វើ​ការ​រា​រាំង​​ជាប់​នៅ​មុខអាកាស​យាន​​​​ដ្ឋាន​​​

ចេញ​ពី​ក្លិប​​ម៉ូណា​កូ​​​ត្រូវ​គេ​កាប់​របួស​ធ្ងន់​​2នាក់​​​ព្រោះ​រាំ​​ជាមួយ​សង្សារគេ

Posted: 31 Aug 2012 06:00 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
រាជធានី​ភ្នំពេញ​ ៖ យុវជន​​​២នាក់​​បាន​រង​របួស​​​ជា​ទម្ងន់​​​​​ ដោយ​សារ​ត្រូវ​​ជន​អន្ធ​ពាល​​ព្រួត​វាយ​​ និង​កាប់​​ដោយ​កាំបិត​​ប័ុង​​តោ​ ខណៈ​​​យុវជន​​រង​គ្រោះ​​​រួម​ជាមួយ​មិត្ត​ភក្តិ​​​​សរុប​ចំនួន​៧នាក់​​​(ប្រុស​​៤នាក់​ ស្រី​៣នាក់​​​)នាំគ្នា​​​ចូល​ទៅ​ផឹក​ស៊ី​​​ និង​រាំកម្សាន្ត​​​នៅ​ក្លិប​​​ម៉ូណាកូ​​ ដែល​ស្ថិត​​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​​លេខ​១៩៨៦​​ ក្នុង​ភូមិ​​ភ្នំពេញ​ថ្មី សង្កាត់​​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ​ កាល​ពី​វេ​លា​ម៉ោង​១២និង​៤០​នាទី​

​ទា​រក​​​​ត្រូវ​​ការ​​​ទឹក​​​ដោះ​​​​ម្តាយ​​​ មិន​​មែន​​ទឹក​​ដោះ​​គោ​​​​ទេ​

Posted: 31 Aug 2012 05:55 PM PDT

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធធ្វើសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ​ក្នុង​អំឡុងខែសីហា ។ សប្តាហ៍ពិភពលោក​បំបៅ​កូន​ដោយទឹកដោះម្តាយ ​ប្រារព្ធខួបលើក​ទីម្ភៃ​របស់ខ្លួន ពីថ្ងៃ​ទី១ ដល់ទី៣១ សីហា រួមជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងអស់​ទូទាំងសាកល

ឆេះ​​ផ្ទះ​​អស់​​៣០​​ខ្នង ការ​​បង់​​ជា​​អ​គ្គិ​ភ័​យ​​ខ្លះ​ស​ង្ស័​យ​​ទុ​ស្សេ​ចរន្ដ​​អ​គ្គិ​ស​នី​​ខ្លះ​​ស​ង្ស័យ​​​ភ្លើង​​ធូប

Posted: 31 Aug 2012 05:50 PM PDT

ព្រះ​អគ្គី​កំពុង​ឆាប​ឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្ទេច​ខ្ទី​
រាជ​ធានីភ្នំពេញ​ ៖ លំនៅឋានប្រជា​ពល​រដ្ឋ​ដែល​សង់ជាប់ៗគ្នានៅមាត់​ច្រាំងតាម​ដង​​ទន្លេ​សាប​ ខាង​ក្រោយឆៀងខាង​ជើងស្ថានីយ​ទូរទស្សន៍​ស៊ីធី​អិន​ ស្ថិតនៅភូមិក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ ត្រូវ​ភ្លើង​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅកាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃទី៣១ សីហា បណ្តាលឱ្យ​លំនៅ​ឋានចំនួន៣០ខ្នង​ក្លាយ​ជា​​​​ចំណី​ព្រះ​អគ្គី​ទាំង​ស្រុង ។

នំបញ្ចុកផ្អូមសល់ពីបុណ្យ 71នាក់ហូបរួចចូលពេទ្យ

Posted: 31 Aug 2012 05:45 PM PDT

ជនរងគ្រោះ​កំពុង​ត្រូវ​បាន​​សង្គ្រោះ
ខេត្តតា​កែវ​​ ៖ ​​​មនុស្ស​​ប្រុស​ស្រី​ ​និង​កុមារ​​​ចំនួន​​៧១​​នាក់​​ ស្រាប់​តែ​​កើត​​ជំងឺ​​ចុក​ពោះ​ ​រាក​រូស​ ​ក្អួ​​ត​​​​ចង្អោរ​​គ្រប់​ៗ​គ្នា​ ហើយ​ត្រូវ​​បាន​រថយន្ត​សង្គ្រោះ​​របស់​​​ស្នង​ការ​​ដ្ឋាន​នគរ​​បាល​​ខេត្ត​​ និង​រថយន្ត​​របស់​មន្ទីរ​​​ពេទ្យ​​បង្អែក​​ចំនួន​​៥​គ្រឿង​​បាន​ដឹក​មក​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្ត​ ​កាល​ពី​ថ្ងៃ​ទី​​៣០ សីហា ​វេលា​ម៉ោង​​៨និង​​២​០​នាទី​យប់​​ស្ថិត​​នៅ​​ភូមិ​​ស្វាយ​​អំពា ឃុំ​​ស្រែ​​ង៉ៃ ​ស្រុក​ទ្រាំង ​។ ​ការ​កើត​មាន​​​

ថ្ងៃ​តែ​មួយ​ពេល​តែ​មួយ​ដើម​ឈើ​ប្រភេទ​តែ​មួយ​មនុស្ស​2នា​ក់ចង.ក​សម្លាប់​ខ្លួន​

Posted: 31 Aug 2012 05:40 PM PDT

ខេត្ត​កំពង់ឆ្នាំង ៖ មនុស្សពីរ​នាក់​បាន​ចង.ក​​សម្លាប់ខ្លួន​ក្នុងថ្ងៃតែមួយ​ ពេល​តែមួយ​ និងប្រភេទដើមឈើ​តែមួយ​ ប៉ុន្តែស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​ខុសគ្នា ។ ហេតុការណ៏នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង​​៣និង៣០នាទី​រសៀល​ថ្ងៃទី២៨​ សីហា​ នៅស្រុក​រលាប្អៀរ និង​ស្រុកកំពង់​

ពង្រត់​ក្មេង​ស្រីវ័​យ​7​ខែ​លក់​ឱ្យ​គេ​តម្លៃ​500​ដុល្លារ​

Posted: 31 Aug 2012 05:35 PM PDT

ក្មេង​​ស្រីតូច​​ដែល​គេ​ចាប់​យក​ទៅ​លកល់​
ខេត្តព្រះ​វិហារ​ ៖ ​ក្មេងស្រីតូច​​ម្នាក់​​អាយុ​៧ខែ​​ត្រូវ​បាន​ស្ត្រី​ជា​មិត្ត​ភក្តិ​របស់ម្តាយ​លួច​យក​​មក​លក់​តម្លៃ​​៥០០ដុល្លារ​កាលពី​ដើម​ខែ​សីហា ​កន្លងទៅ​​ ហើយ​​​ត្រូវ​បា​ន​សមត្ថ​កិច្ច​រក​ឃើញ​នៅ​ថ្ងៃទី​២៧ សីហា ​​​ក្នុងភូមិ​ធម្មជាតិ​ ​ឃុំ​ស្រឯម ​ស្រុកជាំក្សាន្ត​ និង​បាន​ហៅ​ម្តាយ​បង្កើត​ ព្រម​​ទាំង​ជីដូន​​ជីតា​មក​ទទួល​យក​​នៅចំពោះ​មុខ​សមត្ថ​​កិច្ច​នៅសាលា​ដំបូងខេត្ត​នា​​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ​បន្ទាប់​ពី​នាងតូច​បាន​ឃ្លាត​ពីម្តាយ​

អំពើ​ហិង្សា​ដោយ​ប្តី​កំណាច​នៅ​កំពង់​ស្ពឺ-ស្វាយ​រៀង​ស្លាប់​ឧត្តរ​មាន​ជ័យ​បាក់​ជើង កំពង់​ធំ​រយះ​ក្បាល​

Posted: 31 Aug 2012 05:20 PM PDT

បុរស​ជា​ប្តី​ជា​វាយ​ប្រពន្ធ​រហូត​ស្លាប់​
ពិត​ជា​​គួរ​​​ឱ្យ​​​​​​​ថ្កោល​ទោស​​​សម្រាប់​​​បុរ​ស​​ដែល​​​ញៀ​​ន​នឹង​ស្រា ឬ​​​ខ្វះ​​​សីល​ធម៌​​​ជា​ប្តី ​​​ដែល​​​បាន​​​​ឈាន​ទៅ​ដល់​​​ការ​វាយ​​​ដំប្រពន្ធរបស់​ខ្លួន​​​​រហូត​​ស្លាប់​​​​យ៉ាង​អយុត្តិ​ធម៌​ ។ ទង្វើ​​​របស់​​​​​បុរស​​​បែប​នេះ​​ គប្បី​​​​​ជម្រុះ​​​ចោល​ ដើម្បី​​​​ឱ្យ​​​សង្គម​​​​ខ្មែរ​​​បាន​វិល​​​ត្រឡប់​​​​​ទៅ​រក​ភាព​​​​​សុខ​​ដុម​ឡើង​វិញ ។ ប្រការ​​គួរ​​​​ឱ្យ​​​​សោក​ស្តាយ​​​​​ប៉ុន្មាន​​​ថ្ងៃ​នេះ ​​គឺ​ជីវិត​​​ស្ត្រី​ជា​​​ប្រពន្ធ​​​​បាន​រង​គ្រោះ​​​ដល់​ស្លាប់​​​​ដោយសារ​​ស្នា​​ដៃ​​​​ដ៏​គម្រក់​​​​​របស់​បុរ​ស​ជា​​ប្តី ​​​ដែល​ហេតុ​​​

ថ្ងៃ​នេះ​សម្ពោធ​រូប​សំណាក​តេជោ​មាស-តេជោ​យ៉ត​

Posted: 31 Aug 2012 05:10 PM PDT

រូប​សំណាក​តេជោ​មាស ​និង​តេ​ជោ​យ៉ត
រាជ​ធានី​ភ្នំពេញ​​​ ៖​ ​​យោង​តាម​​សេច​ក្តី​​ជូន​ដំណឹង​​របស់​​សាលា​​រាជ​​ធានី​​ ចុះ​ថ្ងៃ​​ទី​​២៩ សីហា ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​​១ ខែ​កញ្ញា​​ ខាង​មុខ ​វេលា​ម៉ោង​​៨​ព្រឹក​​ ​នៅ​សួន​​ច្បារ​​មុខ​វត្ត​​ឧណ្ណា​​លោម​ ​ស្ថិត​​ក្នុង​សង្កាត់​​ជ័យ​ជំនះ​ ​​ខណ្ឌ​ដូន​​ពេញ​ ​សាលា​​រាជ​ធានី​​នឹង​ធ្វើ​​​ពិធី​សម្ពោធ​​ឆ្លង​រូប​សំណាក​​​តេជោ​មាស ​និង​តេ​ជោ​យ៉ត ​ក្រោម​​អធិបតី​​​ភាព​លោក​​ជំទាវ​​បណ្ឌិត ​ម៉ែន សំអន ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​​​ក្រសួង​

ថៃ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​រយៈ​ពេល​1​ខែ​កន្លង​មក​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​

Posted: 31 Aug 2012 05:00 PM PDT

ពល​ករ​ខ្មែរ​ដែល​​ឆ្លង​ដែន​ខុស​ត្រូវ​ថៃ​បញ្ជូន​មក​កម្ពុជា​​វិញ​
ក្រុង​ប៉ោយ​​ប៉ែត​ ៖ ​ពល​ករ​​​​ចំណាក​ស្រុក​​​​ដែល​លួច​​​​ឆ្លង​​​​ដែន​ខុស​​​ច្បាប់​​​​​ទៅ​រក​​​ការ​ងារ​​​​ធ្វើ​លើ​​​​ទឹក​ដី​​​​​ថៃ​ ហើយ​​​​ត្រូវ​ភាគី​ថៃ​​​​ចាប់​​​បញ្ជូន​​​​ត្រឡប់​​មក​​កម្ពុជា​​​វិញ​ តាម​ច្រក​​​ទ្វារ​​អន្ត​រ​​ជាតិ​​​​ប៉ោយ​​ប៉ែត​ ​តាម​​ការ​​​​កត់​សម្គាល់​​​​​មួយ​រយៈ​​នេះ​មាន​ការ​ថយ​​ចុះ​​ជាង​ពេល​​​មុន​ៗ​​ ។​ ​តាម​ប្រភព​​​ពី​សមត្ថ​កិច្ច​​​​​​នៅ​មាត់​ច្រក​​​​ទ្វារ​​អន្តរ​ជាតិ​​​​​ប៉ោយ​​ប៉ែត​​​​​ឱ្យ​ដឹង​ថា ​មួយ​រយៈ​​​កន្លង​​មក​​នេះ​​​ចំនួន​​​ពល​ករ​​​​ខុ​ស​ច្បាប់​​​​ដែល​ភាគី​ថៃ​​​​ចាប់​

ក្រុម​​​អគ្គ​ស្នង​ការ​​​​ដ្ឋាន​នគរ​​បាល​ជាតិ​​​លើក​ពាន​​ជើង​ឯក​ក្រប​ខណ្ឌ​​​​​បាល់​ទាត់​​ប៉ូលិស​​អាស៊ាន​​នៅ​វៀត​ណាម​

Posted: 31 Aug 2012 03:46 AM PDT

ក្រុម​កីឡា​​បាល់​ទាត់​​​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ជាតិ​​​កម្ពុជា
រាជ​ធានីភ្នំពេញ ៖ ​ក្រុម​កីឡា​​បាល់​ទាត់​​​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ជាតិ​​​កម្ពុជា​​ ដណ្តើម​​បាន​​​ពាន​ជើង​ឯក​​​​ក្រប​​ខណ្ឌ​បាល់​ទាត់​​​​​ប៉ូលិស​​​​អាស៊ាន​ឆ្នាំ​​២០១២​ បន្ទា​ប់​ពី​​​ប្រកួត​ឈ្នះ​​​​ក្រុម​​​បាល់​​ទាត់​​​ម្ចាស់​ផ្ទះ​​​វៀត​ណាម​​ ក្នុង​​លទ្ធ​ផល​​​​ ១-១ នៅ​វគ្គ​​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​​ដែល​ទើ​​​ប​តែ​​​បញ្ចប់​​​កាល​ពី​ថ្ងៃ​​ទី​​២៨ ​សីហា ។

រថយន្ត​ឡិចស៊ីស​ពន្លះ​ម្ចាស់​ម៉ូតូ​​ខ្ទាត​កណ្តាល​ថ្នល់​ ចំណែក​ម៉ូតូ​​កៀប​ជាប់​ក្រោម​រថយន្ត​

Posted: 31 Aug 2012 03:13 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​
ខេត្ត​កំពង់ចាម ៖ ​រថយន្ត​ម៉ាក​ឡិចស៊ីស​​១​គ្រឿង​​ពណ៌​សំបក​ឪឡឹក​ ស៊េរី​១៩៩៦ ​បាន​ពន្លះ​​ជា​មួយ​នឹង​ម៉ូតូ​​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១០ ​លាន់​ដូច​រន្ទះ​​នៅត្រង់​គល់​ស្ពាន​​គីហ៊្សុ​ណា​ត្រើយ​ខាងកើត ​ស្ថិត​នៅភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​ប្រហែល​​ជា​៧​យប់​ថ្ងៃទី​៣០ សីហា ២០១២ ដោយ​ម៉ូតូ​ត្រូវ​បាន​កៀប​ជាប់​នៅ​ក្រោម​រថយន្ត​តែ​សំណាង​ម្ចាស់​ម៉ូតូ​

ប្តី​កំណាច​យក​ដំបង​វាយ​ប្រពន្ធ​​បាក់​ជើង​ទាំង​២

Posted: 31 Aug 2012 03:09 AM PDT

ប្តី​កំណាច​
ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ឈ្មោះ​ជី សៀង អាយុ​២៩​ឆ្នាំ បានរង​របួស​បាក់​កំភួន​​ជើង​​ទាំង​សង​ខាង​ និង​មាន​​ស្លាក​ស្នាម​ពាស​ពេញ​ដង​ខ្លួន​ស្ទើរ​តែ​ស្លាប់​ចោល​កូន​តូចៗ​​២​នាក់​ស្រី​ម្នាក់​ ដោយ​សារ​តែ​​ប្តី​​ចិត្ត​កាច​សាហាវ​​ដូច​ខ្លា​​​​​យក​ដំបង​​វាយ​ធ្វើ​បាប​​ប្រពន្ធ​​ បណ្តាល​ឱ្យ​រង​របួស​ដែល​​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​​ក្នុង​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ​ស្រុក​អន្លង់​​វែង កាល​ពី​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃទី​៣០ សីហា ។

ក្រោយ​ព្យុះ​ISAAC រដ្ឋ​ផ្លរីដា​នឹង​ជួបព្យុះ​មួ​យទៀត​ឈ្មោះ KIRK​

Posted: 31 Aug 2012 03:08 AM PDT

ូបភាព​ផ្តាយរណប​នៃខ្យល់ព្យុះ​ឈ្មោះ​KIRK
មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​ខ្យល់ព្យុះ​​អាមេរិក​NHC មាន​មូលដ្ឋាន​នៅទីក្រុង​ម៉ៃអាមី ​រដ្ឋ​ផ្លរី​ដា ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ សីហា ថា​​ព្យុះ​សង្ឃរា​ថ្មីឈ្មោះ​KIRK ​ជា​ព្យុះ​ទី​៥​ប្រចាំ​រដូវ​នៅ តំបន់​អាមេរិក​​ និងអាមេរិក​ឡាទីន​បាន​ក​កើត​នៅមហាសមុទ្រ​អត្លង់ទិក​​ ។ យោងតាម​ពួកអ្នក​ជំនាញការ​​អាមេរិក​ថាព្យុះ​KIRK ​​ពេលនេះ​ស្ថិតនៅ​ចម្ងាយ​១.៨៦៤​គីឡូ​​ម៉ែត្រ​​ពី​ឆ្នេរសមុទ្រ​រដ្ឋផ្លរីដា​គឺនៅ​ចន្លោះ​

កិច្ច​ប្រជុំ​ស្តីពី​ស៊ីរី​នៅ​អ.ស.ប​បញ្ចប់​ដោយ​គ្មាន​អ្វី​ថ្មី​​

Posted: 31 Aug 2012 03:06 AM PDT

កិច្ចប្រជុំ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​
កិច្ច​ប្រជុំ​​មួយ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​​​១៥ជាសមាជិក​​ក្រុម​ប្រឹក្សា​សន្តិ​សុខ អ.ស.ប ​ស្តីពី​​​វិបត្តិ​មនុស្ស​ធម៌​នៅស៊ីរី​បាន​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃទី​៣១ សីហា ​ដោយ​គ្មាន​ដំណោះ​ស្រាយ​ណាមួយ​ ឬ​សេច​ក្តីប្រកាស​ឡើយ​ ខណៈ​ដែល​ពួក​មហ​​ាអំណាច​​លោក​ខ​ាងលិច​បាន​គំរាម​ជាថ្មី ​ចំពោះ​ប្រធានាធិបតី​​ស៊ីរី​លោក​បា​ចា​អាល់​​អាសាដ​ពីអន្តរាគមន៍​យោធាមួយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!