Koh Santipheap Daily

Koh Santipheap Daily


រដ្ឋ​មន្ត្រី​​ទី២ ប្រទេស​ប៊្រុយ​ណេ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រធាន​អាស៊ាន​ដែល​មាន​លទ្ធ​ភាព​ដឹក​នាំ​វិស័យ​សេដ្ឋ​កិច្ច​

Posted: 28 Aug 2012 01:24 AM PDT

បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​​
ខេត្ត​​សៀមរាប ៖ ក្នុងជំនួប​សម្តែងការគួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​​កម្ពុជា ​នៅពេល​មុន​ពិធីបើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​សេដ្ឋ​កិច្ច​អាស៊ាន​លើក​ទី​៤៤ ដែល​​បាន​ប្រព្រឹត្ត​​ឡើង​នៅសណ្ឋាគារ​​អប្សរា​អង្គ​រ ក្រុង​សៀម​រាប​នា​ព្រឹក​ថ្ងៃទី​២៧ សីហា ​២០១២ លោក PehinDato LimJock ​រដ្ឋ​មន្ត្រី​ទី​២​ក្រសួង​ការ​បរទេស​​និងពាណិជ្ជកម្ម​ប្រទេស​ប្រ៊ុយណេ ​

ព្រឹកស្អែក​នេះ​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ដឹកនាំ​​គណៈ​​ប្រតិភូ​​អញ្ជើញ​​ទៅកាន់​ប្រទេស​អីុរ៉ង់

Posted: 28 Aug 2012 01:14 AM PDT

រាជ​​ធានី​​ភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកបណ្ឌិតម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណ​រដ្ឋអុីស្លាមអីុរ៉ង់​នៅ​ព្រឹក​​ថ្ងៃទី​២៩ សីហា​ស្អែកនេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែននឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម​កិច្ចប្រជុំ​កំពូល​លើកទី១៦នៃប្រទេស​ចលនា​មិនចូលបក្ស​សម្ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ សីហា ឆ្នាំ២០១២ នៅទីក្រុងតេ​អេរ៉ង់

ជិះ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិ​ភាព​បើក​លឿន​គេច​ប៉ូលិស​​ចរាចរ​បុក​គ្នា​របួស​ធ្ងន់​ទាំង​​សង​ខាង​

Posted: 28 Aug 2012 01:10 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ជិះ​ម៉ូតូ​​អត់​ពាក់​មួក​សុវត្ថិ​ភាព​បើក​លឿន​គេច​ប៉ូលិស​​ចរាចរ​បុក​គ្នា​របួស​ធ្ងន់​ទាំង​សង​​ខាង ដោយ​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ​២០១២ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ មុខ​​សណ្ឋា​គារលីហេង​ឆាយ ស្ថិត​ក្នុង​​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយប៉ែត ។

ផ្សព្វ​ផ្សាយ​ការងារ​គ្រប់​គ្រង​កា​ស៊ីណូ​នៅទូទាំង​ប្រទេស​

Posted: 28 Aug 2012 01:09 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីបុ្រជុំ
រាជ​ធានី​ភ្នំពេញ ៖ លោក​ឧត្តម​សេនីយ៍ឯក​សុខ ផល អគ្គ​ស្នង​ការ​នគរបាល​ជាតិ​តំណាង​ដ៏ខ្ពង់ខ​្ពស់​​​​​លោកនាយ​ឧត្តម​​សេនីយ៍​អគ្គ​​ស្នង​ការ​នគរបាល​ជាតិ បាន​​បើក​កិច្ច​ប្រជុំ​​ផ្សព្វ​ផ្សាយ​​​គោល​ការណ៍​​​ណែនាំ​​​ការងារគ្រប់​គ្រង​​កាស៊ី​ណូ​​​ ដែល​រៀបចំ​​នៅ​សាល​ប្រជុំអគ្គ​ស្នងការ​ដ្ឋាននគរបាល​​ជាតិ​ កាលពីព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ ​ដោយ​មាន​ការ​ចូលរួមពីម្ចាស់​ ក៏​ដូចជា​តំណាង​កាស៊ីណូ​​ជាង​៦០។

លោក​កែវ ​សែន អភិ​បាល​​ស្រុក​អូរជ្រៅ ​ដឹក​នាំ​ប្រតិភូ​​ទស្សនា​​ប្រាសាទ​​​ស្តុក​កក់​ធំ​កេរខ្មែរ​ក្នុង​ទឹក​ដី​​ថៃ​លើក​ដំបូង​

Posted: 28 Aug 2012 01:04 AM PDT

លោក​​អភិបាល​ស្រុក​អូរជ្រៅ​បាន​ដឹក​នាំ​ប្រតិភូ​​ទៅ​ទស្សនា​ប្រាសាទ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​ល្ងាច​ថ្ងៃទី​២៥ សីហា ២០១២ ​កន្លង​មក​ ​ប្រតិភូ​​ស្រុក​អូរ​ជ្រៅ ចំនួន​ជាង​៣០​នាក់​​ដែល​ដឹក​នាំ​ដោយ​​លោក​កែវ សែន អភិ​បាល​​ស្រុក​​តបានទៅ​​ទស្សន​​កិច្ច​នៅ​ប្រាសាទ​ស្តុក​កក់​ធំ ​ដែល​ជា​កេរ​​ដំណែល​​របស់​ខ្មែរ តែ​សព្វ​ថ្ងៃ​នៅ​ក្នុងទឹក​ដីថៃ​ទល់​មុខភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ​ស្រុក​អូរជ្រៅ។

Felipe Massa៖ ​អនា​គត​ក្នុង​ក្រុម Ferrari​របស់​ខ្ញុំ​អា​ស្រ័យ​លើ​លទ្ធ​ផល​នៅ​ពាក់​កណ្តាល​រដូវ​កាល​ទី​២

Posted: 28 Aug 2012 01:04 AM PDT

កីឡាករ​ប្រេស៊ីល Felipe Massa
Felipe Massa​មាន​​ជំ​នឿ​ចិត្ត​​ថា ខ្លួន​​នឹង​​នៅ​​តែ​​អាច​​​បើក​​បរ​​ឱ្យ​​ក្រុម​ Ferrari​រហូត​​ដល់​​ឆ្នាំ​ក្រោយ​បើ​ទោះ​បី​ជា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ គេ​បាន​ទទួល​ស្គាល់​ថា រូប​គេ​ចាំ​បាច់​ត្រូវ​តែ​កែ​លំអ​សមត្ថ​ភាព​បើក​បរ​របស់​ខ្លួន​ក៏​ដោយ ។​ ការ​ប្រ​ណាំង​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ​ Massaធ្វើ​បាន​​ល្អ​គួរ​សម​ ប៉ុន្តែ​គេ​បាន​ទទួល​ស្គាល់​ថា មាន​តែ​ដណ្តើម​ឱ្យ​បាន​លទ្ធផល​ល្អ​​នៅ​ក្នុង​ពាក់​កណ្តាល​រដូវ​កាល​ប្រ​ណាំង​ទី

ព្យុះ BOLAVEN ​វាយប្រហារ​លើ​ឧប​ទ្វីប​កូរ៉េ​

Posted: 28 Aug 2012 01:01 AM PDT

រលកធំៗ​ដោយព្យុះ BOLAVEN
ទី​ភ្នាក់​ងារ​​​ជាតិគ្រប់គ្រង​គ្រាអាសន្ន​​កូរ៉េ​ខាង​ត្បូង ​ NEMA ឱ្យ​ដឹង​ថា អម​ដោយ​​ខ្យល់ខ្លាំង​​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ ​ខ្យល់​​ព្យុះ​ឈ្មោះ​​ BOLAVEN នា​ថ្ងៃទី​២៨ សីហា បាន​វាយ​ប្រហារ​​​កូរ៉េ​ខាងត្បូង បណ្តាល​ឱ្យ​​មនុស្ស​ជា​ច្រើន​​​​​ពាន់គ្រួសារ​​គ្មាន​​ភ្លើង អគ្គិសនីប្រើប្រាស់​​ និងញ៉ាំង​ឱ្យ​​មាន​ការ​ខូច​ខាត​​សម្ភារ​​ច្រើនរួច​ជើង​​ហោះ​ហើរ​នៃ​​យន្ត​​ទាំង​ឡាយ​ត្រូវ​​លុប​ចោល ។​ជាព្យុះ​​ទីហ្វុង​ខ្លាំង​បំផុតប្រចាំ​​ទសវត្ស​

ព្រះ​រាជ​អាជ្ញា​រង​សាក​សួរ​លោក​ផ្កាយ​២ និង​ជន​សង្ស័យ​ជួញដូរ​គ្រឿង​​ដ៏​សកម្ម​​​មិន​ទាន់​ចប់​ទេ

Posted: 28 Aug 2012 12:46 AM PDT

អ្នក​ជួញ​ដូរគ្រឿងដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​អ្នក​ជួញ​ដូរ​គ្រឿងញៀន​​ដ៏​សកម្ម​៣​នាក់​ និង​អ្នក​បើក​បរ​​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ បន្ទាប់​ពី​សមត្ថ​កិច្ច​សាក​សួរ​រួច​រាល់ និង​​កសាង​សំណុំ​​រឿង​យ៉ាង​ប្រុង​​ប្រយ័ត្ន ហើយ​​មក​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ ព្រះរាជ​អាជ្ញា​​រង​ គឺ ប៊ុណ្ណារ៉ា ​ដែល​កាន់​សំណុំ​រឿង​នេះ សាក​សួរ​ដាក់​បន្ទុក​មិន​ទាន់​ចប់​នៅឡើយ​ទេ ។

ទំនាស់​​ពាក្យ​សម្តី​​​ជាមួយប្រពន្ធ​​រឿង​លក់​​ជ្រូក​ពេល​ប្រពន្ធទៅផ្សារ​​​លួច​ចង.ក

Posted: 28 Aug 2012 12:27 AM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះ​កើតហេតុ
ខេត្ត​​ពោធិ៍​សាត់ ៖ គ្រាន់​តែ​​ទំនាស់​ពាក្យសម្តី​​​​បន្តិចបន្តួច​​សោះ ជាមួយ​ប្រពន្ធ​ ស្រាប់តែ​​​បុរសជាប្តី​គិត​ខ្លី​​ហ៊ាន​ចង.ក​សម្លាប់ខ្លួន​ចោល​​ប្រពន្ធ​​កូន​​​ និង​ផ្ទះ​​ថ្មី ដែល​ទើប​​សាងសង់​រួច ​កាលពីវេលាម៉ោង​៤ទៀបភ្លឺ ​ថ្ងៃទី​២៨ សីហា ​២០១២ នៅភូមិស្ថានីយ សង្កាត់​​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ។

កូឡុំ​ប៊ី​ត្រៀ​ម​ចរចា​សន្តិភាព​ជាមួយ​​ពួក​ឧទ្ទាម​FARC

Posted: 28 Aug 2012 12:21 AM PDT

 កងទាហាន​កូឡុំ​ប៊ី​​ពេល​ធ្វើ​ប្រតិបត្តិ​ការ​ប្រឆាំង​ពួក​FARC
ប្រធានា​ធិបតី​កូឡុំប៊ី​ ​លោក​ហ្សង់​​ម៉ានុយ​អែល​​សាន់​តូស ​អះអាង​កាលពីថ្ងៃទី​២៨ សីហា ​​​ថា​រដ្ឋ​ាភិបាល​​របស់​លោក​​បាន​ធ្វើ​ការពិភាក្សា​​ស្ទាប​ស្ទង់​​​នានា​ជាមួយ​​ពួក​ឧទ្ទាម​នៃ​កង​កម្លាំង​​​​បដិ​វត្តន៍​កូឡុំ​ប៊ី ​FARC​សំដៅ​​ស្វែងរក​ដំណើរ​​ការ​​សន្តិភាព​ជាយថា​ហេតុ​​មួយ ។

ប្រធានាធិបតី​ភូមា​​បញ្ជូល​ពួក​អ្នក​កែ​ទម្រង់​​​​ក្នុង​រដ្ឋាភិបាល​

Posted: 28 Aug 2012 12:19 AM PDT

ប្រធានាធិបតី​ភូមា
​​ម៉ាស៊ីន​ឃោសនា​ផ្លូ​វការ​ភូមា​រាយការណ៍​​កាលពី​​យប់​ថ្ងៃទី​២៧ សីហា ​ពីការរុះ​រើ​​គណៈ​រដ្ឋ​មន្ត្រី​​ដែល​តាមរយៈ​ការ​​រុះ​រើ​នោះ​លោក​ប្រធានា​ធិបតី​​ថេន​សេន​ ដែល​បង្កើន​ការ​កែទម្រង់​​​ចាប់​តាំងពី​លោក​ចូល​កាន់​អំណាច​ពី​​​ដំណាច់​ខែ​មីនា ​ឆ្នាំ​២០១១​មក ​បាន​ជ្រើ​ស​តាំង​មនុស្ស​ទាំងឡាយ​របស់​លោក​ជាពួក​​អ្នក​កែទម្រង់​​និយម​ប្រឈម​មុខ​​​នឹង​​ពួក​​អភិរក្ស​​និយម​​។

២ថ្ងៃ​លង់​​ទឹក​ស្លាប់​៣​នាក់ ​​នៅ​​ខេត្ត​ពោធិ៍​សាត់ មិន​ទាន់​រក​សព​ឃើញ​

Posted: 28 Aug 2012 12:12 AM PDT

​ខេត្ត​ពោធិ៍​​សាត់ ៖ យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​២​ថ្ងៃ​មាន​មនុស្ស​៣​នាក់ បាន​លង់​ទឹក​ស្លាប់​នៅ​កន្លែង​​ផ្សេង​​គ្នា​ហើយ​​មក​ដល់​ពេល​នេះ​រក​​​សព​​មិនទាន់​ឃើញ​នៅឡើយ​ទេ ។ ប៉ូលិស​​ឱ្យ​ដឹងថា កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០១២ ​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀលបុរស​ម្នាក់​បាន​លង់​ទឹក​ស្លាប់​​នៅ​រមណីយ​ដ្ឋាន​​កោះ​

លោក​ស័ក្តិ​៤ ចាញ់​ល្បែង​ផ្កាប់​មុខ​អារ.កសម្លាប់​​កូន​ប្រុស​២​នាក់​យ៉ាង​ឃោរ​ឃៅ​ ​និង​ចាក់​.កដៃ​​ខ្លួន​ឯង​

Posted: 28 Aug 2012 12:11 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ កូន​ប្រុស​២​នាក់​ត្រូវ​បាន​ឪពុក​បង្កើត​​អារ.ក​សម្លាប់​​​យ៉ាង​កំរោល​ និង​មើល​ទៅ​គួរ​​ឱ្យ​​តក់​ស្លុត​​ អាណោច​អាធ័ម​បំផុត​ ហើយ​​បន្ទាប់​​មក​ក៏​ចាក់​.កដៃ​​ខ្លួន​ឯង​ទាំង​២​ធ្វើ​អត្ត​ឃាត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ត្រូវ​​គេ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ដែល​

ឃាត់​​ខ្លួន​កម្ម​ករ​លួច​​ខ្សែ​ភ្លើង​ពី​ការ​ដ្ឋាន​សំណង់​​របស់​មន្ត្រី​​រដ្ឋ​សភា​​កណ្តាល​យប់​

Posted: 28 Aug 2012 12:02 AM PDT

កម្ម​ករដែល​​លួច​ខ្សែភ្លើង​
រាជធានីភ្នំពេញ ៖ កម្ម​ករ​សំណង់​ម្នាក់​​ត្រូវ​មេ​ការ​ការ​ដ្ឋាន​សំណង់​របស់​​មន្ត្រី​រដ្ឋ​​សភា​​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​២៨ សីហា ​២០១២ ខណៈ​​ធ្វើ​សកម្ម​ភាព​លួច​ខ្សែ​​ភ្លើង​នៅ​ក្នុង​ការ​ដ្ឋាន​​ស្ថិត​​ក្នុង​ដីឡូត៍​​លេខ​៩២ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។​

ម្ចាស់​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ម៉ូ ហ្វា​រ៉ា​ឈ្នះ​ជើង​ឯក​រត់​ប្រណាំង ​Diamond​ League​លើ​ទឹក​ដី​កំណើត

Posted: 28 Aug 2012 12:02 AM PDT

អត្ត​ពលិក​អង់​គ្លេស​ម៉ូ ហ្វា​រ៉ា​
ម៉ូ ហ្វា​​រ៉ា​​បាន​​បង្ហាញ​​ឱ្យ​ឃើញ​​នូវ​​សមត្ថ​​ភាព​ រ​បស់​​ខ្លួន​​សា​ជា​​ថ្មី​ក្នុង​​នាម​​ជា​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ ២០១២​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥ពាន់​ម៉ែត្រ​និង​១​ម៉ឺន​ម៉ែត្រ​ដោយ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី Diamond League​នៅ​ទី​ក្រុង​ Birmingham​ប្រ​ទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៧​សី​ហា ។​

កាមរី​ដឹក​​ម៉ូយ​ពី​ប៉ោយ​ប៉ែត ​មក​បុក​ដើម​គគីរ​ក្បែរ​ចិញ្ចើម​ផ្លូវ​មាត់​ស្ទឹង​ក្នុង​​ក្រុង​សៀម​រាប​ ស្លាប់ និង​របួស​

Posted: 27 Aug 2012 11:41 PM PDT

រថយន្ត​ដែល​ជិះ​បុក​ដើម​គគី​រ
ខេត្តសៀមរាប ៖ មាន​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរាចរណ៍​ដ៏​គួរ​រន្ធត់​មួយ​បាន​កើតឡើង​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឈ្នួល​ម៉ាក​កាមរី​ ស៊េរី​១៩៩៥ ​ពណ៌សំបក​ឪឡឹក មួយ​គ្រឿង ដែល​​មាន​ផ្ទុក​អ្នក​ដំណើរ​​ជន​ជាតិ​បរទេស និង​ខ្មែរ​ផង​សរុប​ចំនួន​៧​នាក់​ពី​ប៉ោយប៉ែត​​សំដៅ​ចូល​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ សីហា ២០១២

Posted: 27 Aug 2012 11:24 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៨ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

អ៊ែន​ឌី មូរ៉េ សារ៉ា​ប៉ូវ៉ា​និង​នាង​លី​ណា​ឈ្នះ​ជុំ​បើក​ឆាក​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ U.S​Open​នៅ​អា​មេ​រិក

Posted: 27 Aug 2012 08:56 PM PDT

នាង​លី​ណា​(ចិន)
ម្ចាស់​​មេ​ដាយ​​មាស​​អូ​​ឡាំ​​ពិ​ក​​ក្រុង​​ឡុង​​ឆ្នាំ​​២០១២​​អ៊ែន​​ឌី មូ​រ៉េ​បាន​​បង្ហាញ​​ឱ្យ​​ឃើញ​​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ជុំ​ទី​១​ក្រប​ខណ្ឌធំ U.S Openនៅ​ទី​លាន USTA Billie Jean King National Tennis Center​ក្រុង​ញូវ​យ៉ក​សរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ចន្ទទី​២៧​សី​ហា ។ ក្នុង​ពេល​ដំ​ណាលគ្នា​នោះ​​​​ កីឡា​ការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​មេ​ដាយ​​​ប្រាក់​អូ​ឡាំ​ពិក​ក្រុង​

ល្បិច​​លក់ដូរ​

Posted: 27 Aug 2012 08:52 PM PDT

ប្រធាន​ការិយាល័យ​អាជីវកម្ម​ជម្រាប​នាយ​ក​ក្រុម​ហ៊ុន​ ៖ -ជម្រាប​លោក​នាយក​,ទំនិញ​របស់​យើង​លើក​នេះ​ ​រូប​រាង​​អត់​ស្អាត​ហើយថែម​ទាំង​គុណ​ភាព​អន់​ទៀត​​ ធ្វើ​ឱ្យ​លក់​មិនសូវ​ដាច់​ ​សល់​ច្រើន​ក្នុង​ឃ្លាំង ​។ សូម​លោក​នាយក​ផ្តល​់​របៀ​ប​ដោះ​ស្រាយ​ផង ​។

សារមន្ទីរ​​តាំង​ពិព័រណ៍ទឹក​អប់​សម័យបុរាណ

Posted: 27 Aug 2012 08:49 PM PDT

សារមន្ទីរ​​តាំង​ពិព័រណ៍ទឹក​អប់​សម័យបុរាណ
ការ​តាំង​ពិព័រណ៍​ទឹក​អប់​ និង​ដប​ទឹក​​អប់​ដ៏​ចំណាស់​ រៀប​ចំក្នុង​សារមន្ទីរ​ហ្វ្រា​ហ្គោ​ណាត ហ៊័រ​ហ្វូម នៅ​ទីក្រុង​​ប៉ារីស ប្រទេស​បារាំង ។ ​សម្រាប់​​ទឹក​អប់​ដប​ដំបូង​(ឆ្វេង​ទៅ​ស្តាំ)​ផលិត​​កាល​ពី​ឆ្នាំ​១៣៧០​​មាន​ឈ្មោះថា អូ ដឺ ឡា​ រ៉េន ដេ ហុង​គ្រី ឬទឹក​អប់​​ព្រះ​រាជិនី​ហុង​គ្រី៕

លី​ប៊ី​បើក​កីឡា​ប្រដាល់​វិញ​ក្រោយ​បិទ​ជាង​30​ឆ្នាំ​

Posted: 27 Aug 2012 08:48 PM PDT

លីប៊ីបើកកីឡាប្រដាល់វិញក្រោយបិទជាង30ឆ្នាំ​
លោក​ អីុស​សា ម៉ាមូត អ្ន​ក​ប្រដាល់​​ជន​ជាតិ​​លីប៊ី​​ ហ្វឹក​ហាត់​ប្រដាល់​ជាមួយ​បាវ​​ខ្សាច់​​នៅ​​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​មួយ​ក្នុង​ទីក្រុង​​​ទ្រី​ប៉ូលី ។​កីឡា​ប្រដាល់​​កាល​ពី​​​អតីត​កាល​ត្រូវ​មេដឹកនាំ​កាដាហ្វ៊ី​ ដាក់​បំរាម​មិន​ឱ្យ​លេង​កីឡា​​ប្រភេទ​នេះ​តាំង​ពី​ឆ្នាំ​​១៩៧៩​ រហូត​ដល់​​ពេល​ផ្តួល

ក្រដាស​​ប្រាក់​​ដុល្លារ​ក្លែង​ក្លាយ​​នៅ​កូឡុំ​ប៊ី

Posted: 27 Aug 2012 08:46 PM PDT

ក្រដាស​​ប្រាក់​​ដុល្លារ​ក្លែង​ក្លាយ​​នៅ​កូឡុំ​ប៊ី
ប៉ូលិស​​កូឡុំ​ប៊ី​បង្ហាញ​​ក្រដាស​​ប្រាក់​ដុល្លារ​​ក្លែង​ក្លាយ​ដែល​​​រឹប​អូស​បាន​រួម​ទាំង​ការ​ចាប់ខ្លួន​​​ជន​​សង្ស័យ​​​​ចំនួន​​​២នាក់​ ខណៈ​​​ពេល​ក្រដាស​ប្រាក់​​​នោះកំពុង​ធ្វើ​សារាចរ​ច្រើននៅក្នុង​ប្រទេស​​កូឡុំ​​​ប៊ី និង​អេ​ក្វា​ឌ័រ ។​

TUNDRA ពន្លះ​ម៉ូតូ​ស្មាស់​​ពី​ក្រោយ​​រួច​បោល​ទៅ​បុក​ហាង​គុយ​ទាវ​

Posted: 27 Aug 2012 08:46 PM PDT

សមត្ថ​កិច្ច​​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ រថយន្ត​ TUNDRA ពណ៌​ឈាម​ជ្រូក ​មួយ​គ្រឿង បើក​​​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​បាន​ពន្លះ​​ម៉ូតូ​ស្មាស់​ពីក្រោយ​ ខណៈ​ឈប់​​ម៉ូតូ​ចាំ​ដឹក​ប្អូន​​ស្រី​នៅ​ចំណុច​មុខ​ហាង​មួយ​ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ និង​ប៉ើង​​ប្រមាណ​១០​ម៉ែត្រ ​បណ្តាល​​ឱ្យ​

ឆ្កែ​ចូល​រួម​ជាមួយ​បាតុ​ករ​ធ្វើ​បាតុកម្ម

Posted: 27 Aug 2012 08:44 PM PDT

ឆ្កែ​ចូល​រួម​ជាមួយ​បាតុ​ករ​ធ្វើ​បាតុកម្ម
ឆ្កែ​មួយ​ក្បាល​​ចូល​រួម​​ជាមួយ​ក្រុម​កម្មករ​អណ្តូង​រ៉ែ​​​ដើរ​ជា​ក្បួន​បាតុ​កម្មចេញ​ពីទ្រីង​ឡេន​អន ឆ្ពោះ​ទៅ​ក្រុង​ម៉ា​ឌ្រីត ប្រទេស​អេ​ស្ប៉ាញ ​តាម​បណ្តោយ​ផ្លូវ​​CL626 ដើម្បី​ចូល​រួម​ជាមួយ​កម្ម​ករ​អណ្តូង​រ៉ែ​ក្នុង​ទី​ក្រុង​អា​ស្ទូ​រី​អាសដោយត្រូវ​ចំណាយ​​ពេល​​៤​ថ្ងៃ ទើប​ដល់​រដ្ឋ​ធានី។ ការ​ប្រមូល​ផ្តុំ​​​​របស់​ក្រុម​បាតុ​​ករ​អណ្តូង​រ៉ែ​គឺធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​នយោបាយ​របស់​រដ្ឋ​ា​ភិបាល​​ដែល​កាត់​​បន្ថយ​ថវិកា​ឧបត្ថម្ភ​ពីមុន​ចំនួន

​ឆ្មា​​យាម​និងឃ្លាំ​មើល​ព្រាបឱ្យម្ចាស់

Posted: 27 Aug 2012 08:43 PM PDT

​ឆ្មា​​យាម​និងឃ្លាំ​មើល​ព្រាបឱ្យម្ចាស់
ឆ្មា​ដ៏​ឆ្លាត​មួយក្បាល​​​អង្គុយ​​នៅ​លើ​​ទ្រុង​​​យាម​សត្វ​ព្រាប​​​ត្រៀម​​ប្រគល់​​​ជូន​​អាជីវ​ករ​​នៅ​ផ្នែក​​​ខាង​ក្រៅ​ផ្សារ​​​​ត្រីមួយ​​​នៅ​ទី​ក្រុង​​​ព័រ​​តូ​ប្រែង​​ប្រទេស ​​​ហៃ​ទី ។​​ ​ឥរិយាបថ​របស់​សត្វ​​ចិញ្ចឹម​​​មួយ​ក្បាល​នេះ ​​ជា​សត្វ​ឆ្លាត​​​កម្រ​​មាននៅ​​លើ​ពិភព​លោក​​ ដូច្នេះ​សម្រាប់​​កា​រ​ឆ្លាត​​របស់​​​​វា​ក៏​

ចាប់​ខ្លួន​​បុរស​ម្នាក់​​ដែលគប់​លា​មកលើ​ស្ថានទូត​​ជប៉ុន

Posted: 27 Aug 2012 08:38 PM PDT

បុរសកូរ៉េ​ខាង​ត្បូង​ម្នាក់ បានត្រូវ​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី២៧ សីហា ក្រោយពីរូបគេ​​គប់​លា​មក​មនុស្ស​​​ទៅលើ​​ស្ថាន​ទូត​ជប៉ុន ដើម្បី​​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​​ការ​ទាមទារ​​​ដែន​ដី​​របស់​​ក្រុង​​តូក្យូ​​នៅប្រជុំ​កោះ​​ DOKDO ក្នុង​សមុទ្រ​ចិន​ខាង​កើត ។ ភាព​តានតឹង​រវាងកូរ៉េ​ខាង​ត្បូង​​ និងជប៉ុន​បាន​កើន​ឡើង​​ភ្លាមៗ បន្ទាប់​ពី​ទស្សនកិច្ច​​​ពុំ​ធ្លាប់​មាន​ពី​មុនមករបស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​​លោក​មីម្យុង​បាក់នៅ​

ចោរ​ដៃ​ឆើត​​៣​នាក់​ ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន ខណៈ​​ធ្វើ​សកម្ម​ភាព​បន្លំ​​លួច​លុយអ្នក​លក់គ្រឿង​​ទេស

Posted: 27 Aug 2012 08:26 PM PDT

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរ​៣​នាក់​ ក្នុងនោះ​ស្រី​២​នាក់​​​ ម្នាក់​ប្រជាពលរដ្ឋ​ និងសមត្ថ​កិច្ចចាប់ខ្លួន​បាន​​ បន្ទាប់ពី​​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​មកសកម្ម​ភាព​បន្លំ​ចូល​ទិញ​ប៊ី​ចេង​​​ និងថ្មពិល ​នៅ​ផ្ទះ​​លក់​គ្រឿង​​ទេស និងលក់មាស​មួយ​កន្លែង លួច​យក​លុយ​អស់​៥​លាន​៥០ម៉ឺន​​រៀល ​លុយ​ដុល្លារ​៣១០០​ និង​មាស​៩​តម្លឹង នៅ​ផ្សារ​ក្រាំង​ចេក ភូមិ​ក្រាំង​ចេក ​​ឃុំក្រាំង​ចេក ស្រុក​ឧត្តុង ​​កាលពីវេលាម៉ោង​​៧​​និង​

ឆែកឆេរ​​លំនៅ​ឋាន​​មួយ​កន្លែង​​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​សំណុំ​រឿង​​ស្តុក​ប្រេងម្រះព្រៅ​នៅ​ខណ្ឌ​ដង្កោ​

Posted: 27 Aug 2012 08:12 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ លោក​ព្រះ​រាជអាជ្ញា​រង​​សាលា​ដំបូង​រាជធានីភ្នំពេញ ឯក ​ឆេង ហួត សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាលនៃ​​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ចុះ​ឆែក​ឆេរ​​លំនៅ​​ឋាន​​មួយ​កន្លែង​ ស្ថិត​នៅតាម​បណ្តោ​យ​ផ្លូវ​​

ពួកប្រឆាំង​ស៊ីរី​​អះ​អាង​​ថា បាញ់ធ្លាក់​ឧទ្ធម្ភាគចក្រ​១គ្រឿង​នៅ​ដាម៉ាស់​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​សាហាវ

Posted: 27 Aug 2012 08:07 PM PDT

ឧទ្ធម្ភាគចក្រ​មាន​ភ្លើង​ឆេះ​ពេល​បាញ់ត្រូវ
ឧទ្ធម្ភាចក្រ​​មួយគ្រឿងរបស់កងទ័ព​​ស៊ីរី​​​បាន​ធ្លាក់​កាលពីថ្ងៃទី២៧ សីហា នៅ​ក្រុងដាម៉ាស់ ​នា​ឱកាស​មានការ​ប្រយុទ្ធគ្នាយ៉ាងសាហាវ​នានា​​រវាង​កងទ័ព​​ និងពួកឧទ្ទាម​​​ដែលអះ​អាង​​ថា បាន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​​​នោះ ដើម្បី​សង​សឹក​​ឱ្យ​អ្នក​ស្លាប់​ជា​ច្រើន​រយ​នាក់ ដោយ​​សារ​ការ​វាយ​​លុក​របស់​កង​យោធា​នៅ​តំបន់​ដារ៉ា​យ៉ា ​ជាយ​ក្រុង​​ដាម៉ាស់ ។

ឆ្កែមួយ​ក្បាល​រងការ​វាយ​ប្រហារ​ពីសត្វ​ប្រមា​​

Posted: 27 Aug 2012 07:57 PM PDT

ឆ្កែមួយ​ក្បាល​រងការ​វាយ​ប្រហារ​ពីសត្វ​ប្រមា​​
សារ​​ព័ត៌​មាន​បរទេស​ ​កាលពី​ថ្ងៃទី​៧ សីហា ​ផ្សាយ​ឱ្យដឹង​ថា បេល​ឡា​ម៉េ ​ជា​ឆ្កែ​ពូជ​ប្លូ៊​ដក​ ​​អាយុ​៣​ឆ្នាំ​ ​​ត្រូវ​សត្វ​​​​ប្រមា​បាញ់​ព្រួយ​ ឬ​កាំ​របស់​វា​​​ដោត​នៅលើ​ក្បាល​ ជើង ​និងតាម​ដង​ខ្លួន​ ហើយ​ត្រូវ​​​ក្រុម​ពេទ្យ​សត្វ​ក្នុងទី​ក្រុង​ណ័រ​​មេន​ ​រដ្ឋ​អូក្លា​ហូម៉ា​ បាន​ជួយ​​សង្គ្រោះ​បន្ទាន់ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!