Koh Santipheap Daily

Koh Santipheap Daily


អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​​ហេង​ស្រេង​ហុង ត្រូវ​សាលា​ដំបូង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​​កិប​កេង​ប្រាក់​ជាង​៩០​ម៉ឺន​ដុល្លារ​

Posted: 30 Aug 2012 01:17 AM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ សាលា​ដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​៣០ សីហា ​​២០១២ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​មាន​តួនាទី​​ជា​អ្នក​គ្រប់​​គ្រង​​ក្រុម​ហ៊ុន​​វេង​ស្រេង​ហុង ដាក់​ពន្ធ​នា​​គារ​ប៉េហ្ស៊ី​ជា​បណ្តោះ​អាសន្ន​​រង់​ចាំ​ការ​​ស៊ើប​អង្កេត​​ឈា​​ន​ទៅ​សវនា​ការ​​ផ្តន្ទា​ទោស ។

នាង​ឃ្លី​ស្ទ័រ​លា​ឈប់​ពី​អា​ជីព​បន្ទាប់​ពី​បរា​ជ័យ​ក្នុង​ជុំ​ទី​២​ក្រ​ប​ខណ្ឌ​ធំ​ U.S Open​នៅ​អា​មេ​រិក

Posted: 30 Aug 2012 01:05 AM PDT

នាងគីម​ ឃ្លីស្ទ័រ​(បែល​ហ្ស៊ិក​)
អា​​ជីព​​វាយ​​កូន​​បាល់​​​ឯក​ត្ត​​ជន​​របស់​​នាង​​គីម ឃ្លី​ស្ទ័រ​​បាន​​មក​​ដល់​​ទី​បញ្ចប់​ដូច​ដែល​នាង​ប៉ង​ប្រា​ថ្នា​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​ការ​បញ្ចប់​នេះ​វា​មិន​ដូច​បំ​ណង​ដែល​នាង​ចង់​បាន​ពី​មុន​នោះ​ ។ ម្ចាស់​ពាន​ Grand Slam៤​ជំ​នាន់​រូបនេះ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩​សី​ហា​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​វ័យ​១៨​ឆ្នាំ​របស់​អង់​គ្លេស​ Laura Robsonក្នុង​លទ្ធផល ៧-៦​និង​៧-៦ធ្លាក់​ចេញ​ពី​​ជុំ​ទី​២​ក្រប​ខណ្ឌ U.S

​កម្ម​ករ​រោងចក្រ​កាត់​ដេរ​អូសេ​អង់​ប្រមាណ​៣.០០០​នាក់​​ បន្ត​ធ្វើ​កូដ​កម្ម​ទៀត​ទាមទារ​​លក្ខខណ្ឌ២​ចំណុច​

Posted: 30 Aug 2012 12:57 AM PDT

រាជធានីភ្នំពេញ ៖ កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ អូសេអង់​ ប្រមាណ​​៣.០០០​នាក់​បាន​នាំគ្នា​​ធ្វើ​កូដក​ម្ម​​ហែ​ក្បួន​​ក្នុង​គោល​​បំណង​ទៅ​ក្រសួង​ការងារ​ តែ​ត្រូវ​បាន​សមត្ថ​កិច្ច​​ស្ទាក់​​រារាំង​​ត្រង់​ចំណុច​​មុខ​ព្រលាន​​យន្ត​ហោះអន្តរ​ជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​​សហ​ព័ន្ធរុស្ស៊ី ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​​​រសៀល​ថ្ងៃទី​

​សារ​ព័ត៌មាន​កូឡុំ​ប៊ី​​ផ្សាយ​ពី​កាលបរិ ច្ឆេទ​ចរចា​ជាមួយ​ពួក FARC

Posted: 30 Aug 2012 12:55 AM PDT

សមាជិក​ពួកឧទ្ទាម
យោង​​តាមអត្ថបទ​មួយ​ចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន​កូឡុំប៊ី​កាលពីថ្ងៃទី​២៩​​ សីហា ថា ​​កិច្ចព្រមព្រៀង​​​មួយ​ដែល​សំដៅ​​​បើក​ការ​ចរចា​​​នៅ​​ឯ​បរ​ទេស​​ត្រូវ​បាន​​ចុះ​​ហត្ថ​លេខា​​រវាង​រដ្ឋាភិ​​បាល​​​កូឡុំ​ប៊ី ​​ និងពួកឧទ្ទាម​​នៃ​ក​ងកម្លាំង​​បដិ​វត្តន៍​​​កូឡុំប៊ី​​ FARC ​​ជាមួយ​ទិស​ដៅ​​​ឱ្យ​សម្រេច​​បានបទឈប់​​​បាញ់គ្នា​មួយ ។

សម្តេ​ចសង្ឃ​​នន្ទ​ ង៉ែត ​​​ចូលវះកាត់​​​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

Posted: 30 Aug 2012 12:37 AM PDT

សម្តេច​ព្រះ​មហា​​សុមេធាធិបតី​ នន្ទ ង៉ែត
រាជ​ធានី​ភ្នំពេញ ៖ ​សម្តេច​ព្រះ​មហា​​សុមេធាធិបតី​ នន្ទ ង៉ែត​ ​​​សម្តេច​ព្រះ​សង្ឃនាយក​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ​​ព្រះ​ចៅ​​អធិការ​វត្ត​បទុម​វតី​បាន​ចូលវះ​កាត់​​​​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត​ កាលពីព្រឹកថ្ងៃទី៣០ សីហា ២០១២ ​ដោយ​សារ​​​អាការ​រោគក្រពះ ​បើ​ទោះ​​​ជា​សម្តេច​ទើប​​​នឹង​មកពីពិនិត្យ ​​និង​ព្យា​បាល​​នៅ​ប្រទេស​សិង្ហបុរី​​ក៏ដោយ ។

លួច​កុមារី​អាយុ​៧​​ខែ​ទៅ​​លក់​ប៉ូលិស​រក​ឃើញ​​ប្រគល់​​ជូន​ម្តាយ​បង្កើត​វិញ

Posted: 30 Aug 2012 12:26 AM PDT

កុមារី​រងគ្រោះ​
ខេត្ត​ព្រះវិហារ ៖ ​កុមារី​​អាយុ​៧​ខែ​​ដែល​ត្រូវ​បាន​ចោរ​ជា​​ស្ត្រី​​មិត្តភក្តិ​​របស់​ម្តាយ​លួច​យក​ទៅ​លក់​​​នៅភូមិ​ធម្ម​ជាតិ​ ឃុំ​ស្រឯម ​ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ ចំនួន​​៥០០​ដុល្លារ កាល​ពី​ដើម​​ខែ​សីហា ២០១២ ​កន្លង​ទៅ​នេះ ត្រូវ​បាន​​ប៉ូលិស​​រក​ឃើញ​នៅ​ថ្ងៃទី​២៧ សីហា ​២០១២ ​នៅក្នុងភូមិ​ធម្ម​ជាតិ ហើយ​និង​​បាន​ហៅ​ម្តាយ​បង្កើត​​ ព្រមទាំង​ជីដូន និង​ជីតា​​មក​ទទួល​យក​​នៅ​ចំពោះ​​មុខ​សមត្ថ​កិច្ច​ក្នុង​សាលា​​ដំបូង​ខេត្ត​ព្រះវិហារ​ ដើម្បី​យក​ទៅ​បី​បាច់​ថែរក្សាក្នុង​

នាវិក​រុស្ស៊ី​២៣​នាក់ ​ស្ថិត​លើ​នាវា​​ដឹកប្រេង​​ត្រូវ​ចោ​រសមុទ្រ​​ចាប់

Posted: 30 Aug 2012 12:17 AM PDT

​ក្នុង​សេចក្តី​ប្រកាស​មួយ​​ក្រសួង​ការបរ​ទេស​​​រុស្ស៊ី ថ្លែង​កាលពីថ្ងៃទី២៩ សីហា ​ថា ជន​ជាតិ​រុស្ស៊ី ២៣​នាក់ ​ស្ថិត​ក្នុង​​នាវា​ដឹកប្រេង​​​ក្រិច​មួយ ​គ្រឿង​ ​ដែល​ត្រូវ​ពួកចោរ​សមុទ្រ​ចាប់​ក្នុង​ដែនទឹក​​​ប្រទេស​​តូហ្គោ ។​សេចក្តី​ប្រកាសនោះបន្តថា ម្ចាស់​​​របស់នាវា ​​នេះបញ្ជាក់ថា ​ជន​ជាតិ​រុស្ស៊ី​២៣​នាក់​​និង​ជន​ជាតិ​​​ក្រិច​​ម្នាក់​ជា​កាពី​តែន​​ ស្ថិត​ក្នុង​​នាវានេះ ។​​​

មាន​ភេរវ​ជន​​ប៉ុន​ប៉ង​ផ្តាច់​​ស្ពាន​ផ្លូវ​​ជាតិលេខ​៤ កាល​ពី​យប់​មិញ​

Posted: 30 Aug 2012 12:10 AM PDT

ខេត្ត​កំពង់ស្ពឺ ៖ ស្ពាន​ថ្ម​​មួយ​កន្លែង​ត្រូវ​បាន​គេ​ដាក់​គ្រឿង​​បំផ្ទុះ បណ្តាល​ឱ្យ​​ខូច​ខាត​តិច​តួច​ប្រេះ​ធ្នឹម​​សសរ​ស្ពាន​កាលពី​វេលា​ម៉ោង​​៩​និង​៥៥​នាទី​យប់​​ថ្ងៃទី​២៩ សីហា ២០១២ ​បង្ក​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​​បង្គោល​​​គីឡូ​​ម៉ែត្រ​​លេខ​១០៦-១០៧ ​ ស្ថិត​​ក្នុង​ភូមិ​ត្រែង​ត្រយឹង ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ​ជាប់​ព្រំ​ប្រទល់​​ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះសីហនុ ។

ទាហាន​អាហ្វហ្គា​នីស្ថាន​ម្នាក់​បាញ់​សម្លាប់​ទាហាន​អូតង់​3នាក់​​

Posted: 29 Aug 2012 11:11 PM PDT

នាយ​ទាហាន​អាហ្វហ្គានីស្ថាន​
អ្នកទទួល​ខុស​ត្រូវ​​ម្នាក់​នៃក្រសួង​ការ​ពារ​ប្រទេស​​អាមេរិក​អះអាង​ថា ​ទាហាន​អូតង់៣នាក់​នៅ​អាហ្វ​ហ្គា​នីស្ថាន​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ សីហា ​ក្នុងខេត្ត​អូរុសហ្គាន​​ ភាគ​ខាង​ត្បូង​ប្រទេស​ ដោយសារ​ការបាញ់​ប្រហារ​របស់​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ក​ងទ័ព​អាហ្វ​ហ្គា​នីស្ថាន ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣០ សីហា ២០១២

Posted: 29 Aug 2012 11:09 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៣០ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ព្យុះ BOLAVEN វាយ​ប្រហារ​លើ​កូរ៉េ​​​ខាងត្បូង​អ្នកស្លាប់​ឡើង​ដល់​១៨នាក់

Posted: 29 Aug 2012 08:57 PM PDT

ទិដ្ឋ​ភាព​រលកធំ​បោកច្រាំង​ពេល​ព្យុះ
ពួក​អ្នក​ជួយសង្គ្រោះ​​​​កូរ៉េ​ខាង​ត្បូង​បាន​រក​ឃើញ​​សាកសព​មនុស្ស​២​នាក់ទៀត ​កាលពីថ្ងៃ​ទី​២៩ ​សីហា​​នៅក្បែរ​​នាវានេសាទ​ចិន​២គ្រឿង ​ដែល​លិច​ធ្វើ​ឱ្យ​ចំនួន​​អ្នកស្លាប់ ដោយ​សារ​ព្យុះ​​​ឈ្នះ BOLAVEN ដ៏ខ្លាំង​​បំផុត​​ឡើង​ដល់​១៨​នាក់ ​​ហើយនៅកូរ៉េ​ខាងត្បូង ។ ព្យុះ BOLAVEN ​ជាព្យុះ​ខ្លាំងបំផុត​នៅកូរ៉េ​​​ខាងត្បូងពុំ​​ធ្លាប់​មាន​ចាប់តាំងពី​១០ឆ្នាំ​មកហើយ​​ក្រៅពីសម្លាប់​មនុស្ស​ជាច្រើន​នាក់​​នៅ​បង្ក​

ក្រុម​ចោរ​កាំភ្លើង​ខ្លី​៥​នាក់​ចូល​ប្លន់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​យក​មាស​​ប្រាក់​​អស់​​ជា​ច្រើន​សន្ធឹក​សន្ធាប់​

Posted: 29 Aug 2012 08:51 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​កំពត​ ៖ ចោរ​ប្លន់​​ប្រដាប់​ដោយ​កាំភ្លើង​​ខ្លី​៥​​នាក់​​បាន​ធ្វើ​​សកម្ម​ភាពចូល​​​ប្លន់​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​មួយ​​គ្រួសារ​ ស្ថិត​ក្នុង​​ភូមិ​វត្ត​អង្គ ​ឃុំ​ព្រៃ​ឃ្មុំ​ ​ស្រុក​ទឹក​ឈូ ​កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​ទី​២៨ សីហា ២០១២ ខណៈ​​ពេល​ម្ចាស់​​ផ្ទះ​​កំពុង​​អង្គុយ​​មើល​​ទូរទស្សន៍​​នៅ​ក្នុង​ផ្ទះ ។ ​ ​មន្ត្រី​នគរ​បាល​ស្រុក​ទឹក​​ឈូ ​បាន​​ឱ្យ​ដឹង​ថា​ ម្ចាស់​​ផ្ទះ​​ដែល​ត្រូវ​ចោរ​ប្លន់​​ប្តី​ឈ្មោះ​នី ​ឈីវ ​អាយុ​៤៩​ឆ្នាំ​ ​ប្រពន្ធ​​ឈ្មោះ​សោ សៀប អាយុ​៤៩ឆ្នាំ ​មាន​ទីលំនៅ​

កីឡា​ករ​ស្វ៊ីស ​Kessiakoff​ឈ្នះ​ដំណាក់​ទី​១១​ប្រណាំង​កង់ ​Tour​ of​ Spain​នៅ​ប្រទេស​អេ​ស្ប៉ាញ

Posted: 29 Aug 2012 08:29 PM PDT

កីឡាករ​ស្វ៊ីស​ Kessiakoff
កីឡា​ករ​​​ស្វ៊ីស​ ​Fredrik Kessiakoff​បាន​​ធ្វើ​​ឱ្យ​​មិត្ត​រួម​​ក្រុម ​Katusha ​Team​រ​បស់ខ្លួន​ទ​ទួល​​បាន​ក្តី​រីក​ជា​លើក​ដំ​បូង​ក្នុង​កម្ម​វិធី​​ប្រណាំង​កង់​​ Tour of Spain​​ឆ្នាំ​២០១២​នៅ​ប្រទេសអេស្ប៉ាញ​ខណៈ​​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩​​ខែ​សី​ហា​​​គេ​បាន​យក​ឈ្នះ​​ដំ​​ណាក់ទី​១១​ មាន​ចម្ងាយ​ផ្លូវ​៣៩.៤​គី​ឡូ​ម៉ែត្រ​​​។ ការ​ប្រណាំង​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Pontevedra​​ ។

មាន​ជំងឺ​សរសៃ​ប្រសាទ​រក​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​

Posted: 29 Aug 2012 08:26 PM PDT

បុរស​ដែល​មា​នជំងឺ​ចង់​លេប​ថ្នាំ​ស្រាប់​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដែល​គេអះ​អាង​ថា មាន​សតិ​មិន​គ្រប់​បាន​​គំរាម​ផឹក​ថ្នាំកណ្តុរ​​ និង​ចង.ក​សម្លាប់​ខ្លួន​ដោយ​និយាយ​ប្រាប់​​គេ​ឯង​ថា ​ខ្លួន​មិន​ចង់​រស់​នៅ​ពិបាក​ចិត្ត​ណាស់ ព្រោះ​អ្នក​ភូមិ​ជា​មួយ​​គ្នា​គេ​តាម​រក​រឿង​ ​បន្ទាប់​​ពី​មាន​ស្ត្រី​ម្នាក់​​ត្រូវចរន្ត​អគ្គិ​សនី​ឆក់​ទៅ​ជួយ​សង្គ្រោះ​​គេ​តែ​ពុំ​បាន​សម្រេច។ ​ទោះបីជា​យ៉ាងណា​​ការ​អះអាង​​នោះ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ ។

យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​​ត្រូ​រថយន្ត​បុក​កិន​ក្បាល​ម្នាក់​ និង​ម្នាក់​ទៀត​ខ្ទាត​ចេញ​

Posted: 29 Aug 2012 08:21 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​​យុវជន​​​ម្នាក់​បាន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម ដោយ​សារ​ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ខ្ទេច និង​ម្នាក់​​ទៀត​​រង​របួស​ធ្ងន់​​ធ្ងរ ខណៈ​​​​ពួកគេ​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ឌុបគ្នា ត្រូវ​បាន​​រថយន្ត​មួយ​គ្រឿង​​បុក​ពេញទំហឹង​​​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា កាលពីវេលា​ម៉ោង​៥​និង​៤០​នាទី​​ល្ងាច​ថ្ងៃ​​​ទី​២៩ សីហា ២០១២ ​នៅ​ចំណុច​​មុខ​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​​ស្ថាបនា​​លីមីធីត តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ៉េត ស្ថិត​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន

សភា​ជប៉ុនអនុម័ត​ញត្តិ​សម្តែង​ការ​មិន​ទុក​​ចិត្ត​ចំពោះ​នាយករដ្ឋ​មន្ត្រី

Posted: 29 Aug 2012 08:13 PM PDT

នាយករដ្ឋ​មន្ត្រីជប៉ុន
សភា​ជប៉ុន​បានអនុម័ត​​​​កាលពីថ្ងៃទី​២៩ ​សីហា ​​នូវញត្តិ​​សម្តែង​ការ​មិនទុកចិត្ត​​​ស្នើឡើង​​ដោយ​គណបក្ស​​ប្រឆាំង​សំខាន់២​​ប្រឆាំង​នាយករដ្ឋ​មន្ត្រី​​លោកយ៉ូ​ស៊ីហ៊ីកូ ណូដា ។គណបក្ស​​សេរី​​ប្រជាធិបតេយ្យ​​ PLD ​និង​សម្ព័ន្ធ​​មិត្ត​គឺ​គណបក្ស​​កូម៉ីតូថ្មី ​បានដាក់សំណើ​​​

រថយន្ត​ដឹក​ដែក​​បែក​កង់​ក្រោយ​​ក្រឡាប់​​ដេក​ទទឹង​ផ្លូវ​

Posted: 29 Aug 2012 08:04 PM PDT

សមត្ថ​កិច្ច​​កំពុង​ធ្វើ​អន្តរាគមន៍​
ខេត្តកណ្តាល ៖ ​រថយន្ត​ដឹក​ដែក​អេត​ចាយ​មួយ​គ្រឿង​បើក​​ក្នុង​ល្បឿន​​​លឿន ​បាន​បែក​កង់​ក្រោយ​២​​​គ្រាប់​លាន់​ដូច​គ្រាប់​ផ្លោង រេ​ចង្កូត​ចុះ​ឡើងៗ​ពេញ​​ផ្លូវ​រួច​ក្រឡាប់​បះ​ជើង​ដេក​ផ្អៀង​ច្រងាង​​​ទទឹង​ផ្លូវ​ស្តូក​ស្តឹងតែ​​សំណាងល​្អ​គ្មាន​អ្នក​រងគ្រោះ​ គ្រាន់តែបង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​​ចរាចរណ៍​តាម​ដង​ផ្លូវ​នោះ​ជា​ច្រើន​​ម៉ោង​ផង​ដែរ ទំរាំ​គេ​ស្ទូច​​យក​ចេញ​រួច ។

បើក​​​ការ​​ប្រកួត​​កីឡា​​អូ​ឡាំ​​ពិក​​ជន​​ពិការ​​ឆ្នាំ​​២០១២​​ក្រោ​ម​​អធិ​ប​តី​ភាព​​ម្ចាស់​​ក្សត្រី​អង់​​គ្លេស​​អេ​លី​ហ្សា​បែត​​ទី​​២

Posted: 29 Aug 2012 07:53 PM PDT

ិដ្ឋ​ភាព​នៃ​ពិ​ធី​​បើក​ការប្រ​កួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​កាល​ពី​ថ្ងៃ​ទី​២៩​សី​ហា​នៅ​ទី​ក្រុង​ប្រ​ទេស​​អង់​គ្លេស
ព្រះ​​អង្គ​​ម្ចាស់​​ក្សត្រី​​អង់​​គ្លេស​​អេលី​​ហ្សា​​បែត​​ទី​២​​កាល​​ពី​​ថ្ងៃ​​ពុធ​​ទី​​២៩​​សី​ហា​ស្តេ​ច​យា​ង​បើក​ពិ​ធី​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​ជន​ពិ​ការ​ទី​ក្រុង​ឡុង​ឆ្នាំ​២០១២​ដោយ​មាន​ការ​ចូល​រួម​​ពី​មនុស្ស​៨​ម៉ឺន​នាក់ ។​ស្ថិត​ក្នុង​ព្រះជន​៨៦​ព្រះ​​វស្សា​ ទ្រង់​អេលី​ហ្ស​បែត​ទី​២​បាន​ប្រ​កាស​បើក​ពិធី​ប្រ​កួត​ដែល​មាន​រយៈ​ពេល​១១​ថ្ងៃ​ក្នុង​សន្ទរកថា​យ៉ាង​ខ្លី​មួយ ។ ព្រឹត្តិ​ការ​ណ៍​នេះ​មាន​ការ​ចូល​រួម​ពី​អត្ត​ពលិក​​៤​ពាន់​២​រយ​នាក់​មក​ពី

មនុស្ស​សំខាន់​ផុតលេខ​​

Posted: 29 Aug 2012 07:52 PM PDT

​សម្តេច​សង្ឃ​កាតូ​លិក​ទើប​បញ្ចប់​វិស្ស​មកាល​ផ្ទាល់​ខ្លួន​ រូតរះ​ចូល​ជិះ​រថយន្ត​Limousin ​ដើម្បី​ទៅ​ព្រលាន​យន្ត​ហោះ​ ​។ ​ដោយ​ខាន​បើក​រថយន្ត​យូរហើយ​ ​សម្តេច​សង្ឃ​នឹក​ចង់​សាក​​មើល​ក៏​ប្រាប​់​​​សូហ្វ័រ​ឱ្យ​ទៅ​​អង្គុយ​​កៅ​អី​ក្រោយ​ ​ហើយ​ព្រះ​អង្គ​ក៏ចាប់​ផ្តើម​បើក ​។ ​ ​ពេល​រថយន្ត​បង្កើនល្បឿន​ដល់​៩០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ​សម្តេច​សង្ឃ​កាតូលិក​ត្រូវ​ប៉ូលិស​ចរាចរ​ហៅ​ឱ្យ​ឈប់​និងបញ្ជា​ឱ្យ​អែប​

សារ​មន្ទីរ​​ខេត្ត​បន្ទាយ​មាន​ជ័យបើក​​សម្ពោធ ​​ក្រោម​អធិ​បតី​ភាព​​លោក​រដ្ឋ​មន្ត្រី​​ហ៊ឹម ឆែម

Posted: 29 Aug 2012 07:50 PM PDT

លោក​រដ្ឋ​មន្ត្រី ហ៊ឹម ឆែម ប្រគល់​ត្រា​ដល់​ប្រធាន​មន្ទីរ​ថ្មី 
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ សារ​មន្ទីរ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាន​បើក​​សម្ពោធ​​កាល​ពី​​ល្ងាច​ថ្ងៃ​​ទី​២៨ សីហា ឆ្នាំ​២០១២ ។ សារ​មន្ទីរ​​នេះ​សម្រាប់​​រៀប​ចំ​​រក្សា​ទុក​វត្ថុ​​បុរាណ​​នានា​នៅ​​ក្នុង​ខេត្ត និង​បម្រើ​​ឱ្យ​ការ​ចូល​​ទស្សនា​​ស្វែង​យល់​ពី​ភ្ញៀវ​​ទេសចរ​​ផង​ដែរ ។ នៅ​សាល​​ប្រជុំ​​សាលា​ខេត្ត​​បន្ទាយ​មានជ័យ​​ ក្នុង​ពិធី​ប្រកាស​​​តែង​តាំង​ប្រធាន​​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្ប​​ៈ​​ខេត្ត​​ថ្មី​​ ព្រម​​ទាំង​​​សម្ពោធ​​​សារមន្ទីរ​​ខេត្ត​​

​ក្រុម​យុវជន​ស្ទាវ​​បើក​រថយន្ត​ប្រណាំង​គ្នា​ជ្រុល​ទៅបុក​​ម៉ូតូ​នារី​ម្នាក់​ប៉ើង​

Posted: 29 Aug 2012 07:46 PM PDT

រថយន្ត​​បង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​២​ក្រុម​​បាន​បើក​រថយន្ត​ប្រណាំង​គ្នា​​ក្រោយ​ពី​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​ជ្រុល​ទៅ​​បុក​​ម៉ូតូ​មួយ​គ្រឿង​​នៅ​ចំណុច​​កែង​ផ្លូវ​​លេខ​១៥៤ និង​៥៣ ​ស្ថិត​ក្នុងសង្កាត់​​​​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ​​ កាល​ពីវេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៣០ សីហា ២០១២ ​បណ្តាល​ឱ្យ​​នារី​ម្នាក់​បោក​ក្បាល​​ទៅ​នឹង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់ ។

កញ្ញា ពេជ្រ សោ​ភា ឆ្លើយ​តប​ចំពោះ ​អ្នក​​ជេរ​ប្រមាថ​នា​ង​តាម​​ហ្វេស​ប៊ុក​

Posted: 29 Aug 2012 07:44 PM PDT

កញ្ញា ពេជ្រ សោ​ភា ឆ្លើយ​តប​ចំពោះ ​អ្នក​​ជេរ​ប្រមាថ​នា​ង​តាម​​ហ្វេស​ប៊ុក​
រាជ​ធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ជេរ​ប្រមាថ​ពី​មិត្ត​ស្រី​របស់​យុវជន K ដែល​ជា​តា​រា​ចម្រៀងថ្មី​របស់​ផលិត​កម្ម​រស្មី​ហង្ស​មាស​ និង​ជា​សមាជិក​នៅ​ក្រុម​ Legacy តាម​ហ្វេស​ប៊ុក​ ហើយ​​មាន​ការ​ជួយ​អន្តរាគមន៍​​ពី​ម្ចាស់​ផលិត​កម្ម​​ តម្រូវ​ឱ្យ​យុវជន K សុំ​ទោស​កញ្ញា ពេជ្រ​ សោ​ភា រួច​មក​ ថ្មីៗ​នេះ​មិត្ត​ស្រី​របស់​យុវជន K នៅ​តែ​បន្ត​​ការ​ជេរ​ប្រមាថ​​លើ​​កញ្ញា​ ពេជ្រ​ សោ​ភា ​​ដោយ​ប្រើ​​​ពាក្យ «​ស្រី​ខូច​

យុត្ថា​រ៉ា​ឆា​នី​ និង​ចន​ ចាន់លក្ខិណា រស់នៅ​បែកផ្ទះ​គ្នា​ តើ​ជីវិត​ អាពាហ៍ពិពាហ៍​កំពុង​តែ​បែក​ប្រេះ​ស្រាំឬ?

Posted: 29 Aug 2012 07:37 PM PDT

យុត្ថា​រ៉ា​ឆា​នី​ និង​ចន​ ចាន់លក្ខិណា
រាជ​ធានីភ្នំពេញ​ ៖ មាន​​ការ​លេច​ឮ​ថា​លោក​យុត្ថា​រ៉ា ​ឆា​នី និង​អ្នក​នាង​ចន​ចាន់លក្ខិណា ដែល​ជា​គូ​ស្វា​មី​ភរិយា តា​រា​ធ្លាប់​ទទួល​ការ​សរសើរ​​ថា​មាន​ចំណង​​ស្នេ​ហ៍​រឹង​មាំ​​​យូរ​​អង្វែង​នោះ​ ឥឡូវនេះរស់​នៅ​បែក​ផ្ទះ​គ្នា គឺ​ជា​សញ្ញា​នៃ​ការ​​ប្រេះ​ឆា​ឈាន​ទៅ​លែង​លះ​គ្នា ។ តើ​រឿង​នេះ​ជា​ការ​ពិត​ទេ ?

សាល​ដីកា​សម្រេច​បិទ​​ផ្សារ​​ទំនប់​​មិន​បាន​សម្រេច ខណៈ​​អាជីវ​ករ​​តវ៉ា​ពុំ​ព្រម​ចេញ​ (មានវីដេអូឃ្លីប)

Posted: 29 Aug 2012 07:37 PM PDT

ប្រជា​ពលរដ្ឋ​នៅ​ផ្សារ​ទំនប់​​ហៅ​ផ្សារ​ងិន​អាននាំ​គ្នា​មក​ធ្វើ​ការ​តវ៉ា​
រាជធានីភ្នំពេញ ៖ អាជីវ​ករ​​ផ្សារ​ទំនប់​​ហៅ​ផ្សារ​ងិន​អាន ប្រមាណ​ជាង​៥០​នាក់ ​ក្នុង​ចំណោម​​២០០​នាក់ ​បាន​នាំ​គ្នា​តវ៉ា​លើ​​ក​បដារូប​ថត​សម្តេច​តេជោ​ និង​លោក​ជំទាវ​ ​បន្ទាប់​​ពី​អាជ្ញា​ធរ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​​អាជ្ញា​រង​​ ហៀង សុភ័ក្ត្រ​ ចុះ​អនុ​​វត្ត​សាល​ដីកា​លេខ​០៦ ​របស់​សាលា​ឧទ្ធរណ៍​ចុះ​​ថ្ងៃទី​​១៥ សីហា

ឧស្សាហកម្ម​ប្រចាំ​ខែ​មករា​-កក្កដារបស់ចិន​ធ្លាក់​ចុះ2,7%

Posted: 29 Aug 2012 07:27 PM PDT

នៅក្នុងរយៈពេល​៧ខែ​ដំបូង​ឆ្នាំ​នេះ ​ប្រាក់​ចំណេញ​ឧស្សា​ហកម្ម​របស់ចិនធ្លាក់ចុះ​២,៧%​ចាប់​ពី​ដើមឆ្នាំ​មក គិតជា​ទឹកប្រាក់​​ចំនួន​២,៧​​លាន​លាន​យាន់​ ស្មើ​នឹង​៤២៥​ពាន់​លាន​ដុល្លារ ​។ ​កាលពី​ខែ​កក្កដា ​ឆ្នាំ​មុន​ ប្រាក់​ចំណេញ​ឧស្សា​ហ​កម្ម​របស់ចិន​ធ្លាក់​ចុះ​៥,៤%​គិតជាទឹក​ប្រាក់​ចំនួន​៣៦៦,៨​ពាន់លាន​យាន់ ​។ ​

ឌ្រីម​សេ​១២៥ និង​ស្គូពីពន្លះ​​គ្នា​ពេញទំហឹង​

Posted: 29 Aug 2012 07:26 PM PDT

ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ មនុស្ស​​២​នាក់​​បាន​រង​របួស​ធ្ងន់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ ខណៈ​​ពេល​ដែល​ពួក​គេ​ជិះ​ម៉ូតូ​​បញ្ច្រាស​ទិស​គ្នា​ ​​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គ្នា​​ពេញទំហឹង​​លាន់​​សូរ​ដូច​រន្ទះ​ បណ្តាល​ឱ្យ​ម៉ូតូ​​ទាំងពីរ​គ្រឿង​​​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដូចគ្នា ​កាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​​២៩ សីហា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ត្រង់​ចំណុច​​ភូមិ​ផ្សារ​កំបូល ​សង្កាត់​កំបូល ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ប្រាក់​យាន់​ទំនង​ប្រើ​ជំនួស​ប្រាក់​ដុល្លារ​​និង​​អឺរ៉ូ​នៅអាស៊ី​អាគ្នេយ៍​

Posted: 29 Aug 2012 07:26 PM PDT

ប្រាក់​យាន់​ទំនង​ប្រើ​ជំនួស​ប្រាក់​ដុល្លារ​​និង​​អឺរ៉ូ​នៅអាស៊ី​អាគ្នេយ៍​
ក្រុម​អ្នក​​ជំនាញ​ការ​បាន​និយាយ​ថា ​រូបិយ​ប័ណ្ណ​យាន់​អាច​នឹងត្រូវ​បាន​​ប្រើ​ប្រាស់​​ជា​រូបិយ​ប័ណ្ណ​ជំនួស​​ដុល្លារ​និង​អឺរ៉ូ​ ​ដោយ​បណ្តា​​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ។ ​មន្ត្រីជាន់​ខ្ពស់​ធនាគារ​ថៃ​លោក​ផាត់ណាផុង ​ភូសុវ៉ាន់​និយាយ​​នៅ​ក្នុង​សន្និ​សីទ​ស្តីពី​ទំនាក់​ទំនង​ពាណិជ្ជ​​កម្ម​ ​វិនិយោគ​ និង​ហិរញ្ញវត្ថុ​​ថៃ​-ចិន​ថា ​រូបិយ​ប័ណ្ណ​យាន់​ទំនង​ជានឹង​ត្រូវ​បាន​ប្រើប្រាស់​កាន់​តែច្រើន​រវាង​ចិន​និង​បណ្តា​​រដ្ឋ​ជា​

Qool (ឃូល)រៀប​ចំ​​សិក្ខា​សាលា​ស្តី​ពី​បច្ចេក​​វិទ្យា​​ថ្មី​របស់​​HTC One Series

Posted: 29 Aug 2012 07:20 PM PDT

សិក្ខា​សាលា​​​ស្តី​​ពី​បច្ចេក​វិទ្យា​ថ្មី​របស់​ទូរស័ព្ទ HTC One Seriesនៅសាកល​វិទ្យាល័យ​​​បៀ​ល​ប្រាយ 
រាជធានីភ្នំពេញ ​៖ ក្រុ​ម​ហ៊ុន​​Qool (ឃូល​)​ដែល​​ជាក្រុម​ហ៊ុន​ធំ​​ មាន​សិទ្ធិស្រប​ច្បាប់​​​នាំ​ចូល​ និង​ចែក​ចាយ​​ទូរស័ព្ទ​ដៃ​HTC​នៅក្នុង​​ទីផ្សារ​​​នៃ​​ព្រះ​រាជាណាចក្រ​​កម្ពុជា រួម​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​​​បៀ​ល​ប្រាយ​​រៀប​ចំឡើង​​នូវ​​​​សិក្ខា​សាលា​​មួយ​ស្តី​​ពី​បច្ចេក​វិទ្យា​ថ្មី​របស់​ទូរស័ព្ទ HTC One Series ​ដែល​​​រួម​មាន​​​ដូច​ជា​ HTC One X ,One S និង​​ One V ។ ​

បណ្តុះ​បណ្តាល​អ្នក​គ្រប់​គ្រង​សិប្ប​កម្ម​​ផលិត​ចំណី​អាហារ​​នៅ​ខេត្ត​បាត់​ដំបង

Posted: 29 Aug 2012 07:17 PM PDT

ម្ចាស់​សិប្ប​កម្ម​​ផលិត​ចំណី​អាហារដែលបានចូលរួមក្នុងពិធី​នៅ​​សណ្ឋា​គារ​​សេង​​ហួត
ខេត្ត​បាត់​ដំបង ៖​​ ​វគ្គ​បណ្តុះ​បណ្តាល​​ដល់​ម្ចាស់​​គ្រប់​គ្រង​សិប្ប​កម្ម​​ផលិត​ចំណី​អាហារ​ដែល​​​​ប្រារព្ធ​ធ្វើ​​នៅ​​សណ្ឋា​គារ​​សេង​​ហួត ក្នុង​ក្រុង​បាត់​ដំបង ​​​រយៈ​ពេល​៣​ថ្ងៃ​​ ​​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី​២៤ សីហា ក្រោម​ការរៀប​ចំ​​​របស់​ក្រសួង​​សុខា​ភិ​​បាល​​ និង​ជួយ​​សម្រួល​​ពី​​អាជ្ញា​ធរ និង​មន្ទីរ​សុខា​ភិបាល​​ខេត្ត​​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!