Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ឡង់គ្រីស្ស័រ​​ចង្កូត​ស្តាំ​​ម្ចាស់​ស្រវឹង​បត់​ច្រឡំ​ផ្លូវ​បុក​របង ​និង​ជញ្ជាំង​ផ្ទះ​ខ្ទេច​មុខ​

Posted: 26 Aug 2012 01:10 AM PDT

រថយន្ត​ដែល​ជិះ​ទៅ​បុក​របង និង​ជញ្ជាំង​ផ្ទះ​​
រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ឡង់គ្រីស្ស័រ​​ចង្កូត​ស្តាំ​​ ពណ៌ស ​មួយ​គ្រឿង​​ដែល​អ្នក​​បើក​​ស្រវឹង​ជោក​ជាំ​បាន​បើក​បោះ​ពួយ​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ចូល​ច្រក​កាំជណ្តើរ​ឡើង​ក្រោយ​ផ្ទះ បណ្តាល​​ឱ្យ​​បាក់​របង​មួយ​ផ្ទាំង និង​ជញ្ជាំង​​ផ្ទះ​ប្រេះ​បែក​។ ​អ្វីដែល​​ចាប់​អារម្មណ៍​​​នឹង​ការ​កើត​មាន​គ្រោះ​ថ្នាក់​​នេះ​អ្នក​បើក​​បរ​បាន​ឱ្យ​​ដឹង​ថា ដោយ​​សារ​តែ​បត់​ច្រឡំ​​ផ្លូវ ។

សមត្ថ​កិច្ច​​ខណ្ឌទួលគោក​ចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើក​អាជីវកម្មអីុន​ធើរណេត​​ប្រមូល​ក្មេង​១២៥​នាក់​មកអប់រំ

Posted: 26 Aug 2012 01:07 AM PDT

សមត្ថ​កិច្ច​កំពុង​ឆែក​ឆេរ​ផ្ទះបើក​ហ្គេម
រាជ​ធានី​ភ្នំពេញ ៖ ទី​តាំង​អាជីវកម្ម​អីុនធើរ​ណេត​​បើក​ហ្គេម​ពង្វក់​​ក្មេង​នៅ​​ក្នុង​ខណ្ឌទួលគោក ចំនួន​៦៤​គោល​ដៅ​ក្នុង​ចំណោម​អាជីវកម្ម​ទាំង​អស់​​​ចំនួន​៨៩ទីតាំង​ត្រូវគណៈ​​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌទួលគោក​​ ចុះ​ត្រួតពិនិត្យ​ និងប្រមូល​ក្មេង​​ក្រោម​អាយុ​​១៨​ឆ្នាំ​ចំនួន​១២៥​នាក់ បញ្ជូន​ទៅ​កាន់​សាលា​​សង្កាត់​​ក្នុង​មូលដ្ឋាន​​របស់ខ្លួន ដើម្បី​ធ្វើ​​ការ​អប់រំ​ និងហៅម្ចាស់​ទៅ​ធ្វើ​​កិច្ច​សន្យា​​ណែ​នាំ​​​ហាម​

អាជ្ញា​ធរ​លីប៊ីកោល​ទោស​​ការ​កម្ទេច​​កន្លែង​តម្កល់​សព​អ៊ិស្លាម​នានា

Posted: 26 Aug 2012 12:59 AM PDT

វិមានតម្កល់​សព​អ៊ិស្លាម​ដែល​រង​ការ​កម្ទេច
អាជ្ញា​ធរ​​លីប៊ី​កាលពីថ្ងៃទី​២៥ សីហា បាន​​បរិហារ​ចំពោះ​ការ​បំផ្លាញ​​វិមាន​តម្កល់​​សព​អ៊ិស្លាម​នានា ដោយពួក​អ៊ិស្លាម​​និយម​ជ្រុល​​ដោយ​សន្យា​តាម​រក​ចាប់ខ្លួន​ពួកអ្នក​ទទួល​ខុស​ត្រូវរឿង​នេះ​ ចំណែក​​ក្រសួង​មហា​ផ្ទៃ​​ និងក្រសួង​​ការពារ​ប្រទេស​​​ ត្រូវ​បាន​ចោទ ប្រកាន់ថា ​មាន​សមត្ថ​ភាព​ខ្សោយ ។

ខុមហ្វ្រែល​គ្រោង​បញ្ជូន​​អ្នក​សង្កេត​ការណ៍​​៦.០០០​នាក់​​ចុះ​ពិនិត្យ​​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ និង​តាម​ដាន​​ការ​បោះ​ឆ្នោត​​២០១៣

Posted: 26 Aug 2012 12:58 AM PDT

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា (ខុ​ម​ហ្វ្រែល) ​បាន​​ឱ្យ​ដឹង​ថា អង្គ​ការ (ខុម​ហ្វ្រែល) ​គ្រោង​នឹង​​បញ្ចូល​ក្រុម​​អ្នក​សង្កេត​ការណ៍​របស់​​ខ្លួន​រយៈ​ពេល​វែង និង​​រយៈ​ពេល​ខ្លី​សរុប​​ប្រមាណ​៦.០០០​នាក់ ដើម្បី​​ធ្វើ​​ការ​សង្កេត​​ទៅ​លើ​ដំណើរ​​ការ​ចុះ ឈ្មោះ​ ​ពិនិត្យ​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត ​ធ្វើ​​

​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​​ត្រូវ​ឃាតករ​វាយ​សម្លាប់​យក​មក​ប្លុង​​ចោល​នៅ​ស្រុក​​កៀន​ស្វាយ​

Posted: 26 Aug 2012 12:57 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅកន្លែង​កើតហេតុ​
ខេត្តកណ្តាល ៖ ​សព​ស្ត្រី​ម្នាក់​​ត្រូវឃាតករ​​យក​មក​ប្លុង​ចោល​ ហើយ​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​នៅ​ចំណុច​​ថ្លុក​ទឹក​​ចម្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​១​ប្រហែល​​៥០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​សំរោង​ក្អែល ឃុំ​សំរោង​ធំ ​ស្រុក​កៀន​ស្វាយ ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​២៦ សីហា ២០១២។

ជំនន់​ភ្លាម​ៗ​សម្លាប់​អ្ន​ក​ទេស​ចរ​6​នាក់​នៅ​ចិន​

Posted: 26 Aug 2012 12:42 AM PDT

ជួយ​អ្នក​ទេសចរ​ម្នាក់​ដែល​ត្រូវ​របួស​
អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា​ អ្នក​ទេសចរ​​៦នាក់​ស្លាប់​​កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី​២៥ សីហា ​ហើយអ្នក​ទេសចរ​៣០​នាក់​ទៀត​ត្រូវ​បាន​ជម្លៀស​​ចេញ​ ក្រោយ​ទឹកជំនន់​​ភ្លាមៗ​​ដែល​ជន់​លិច​ជ្រលង​ភ្នំ​មួយ​នៅតំបន់​ស្វយ័ត​ ​ហ្វី​ខេត្ត​​​និញ​សៀ ភាគ​និរតីប្រទេស​ចិន ។ ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ទឹក​ជំនន់​និងតស៊ូ​ប្រឆាំង​គ្រោះ​រាំង​ស្ងួត​​តំបន់​ ក្នុង​សេចក្តីប្រកាស​មួយ​បញ្ជាក់​ កាលពី​ថ្ងៃទី​២៥ សីហា ​​​ថា​

លោក​ហ៊ុន ម៉ានី ៖ ​ជំរុញ​ការគោរព​ច្បាប់​ចរាចរណ៍​ឱ្យ​ចូល​ជ្រៅ​ដល់​ស្រទាប់​យុវជន​

Posted: 26 Aug 2012 12:38 AM PDT

ទិដ្ឋ​ភាព​​ក្នុងពិធី​ជំរុញ​​ច្បាប់​ចរាចរណ៍​
រាជធានីភ្នំពេញ ៖ លោក​ហ៊ុន ម៉ានី អនុ​ប្រធាន​សមា​គម​យុវជន​កម្ពុជា ​បាន​ធ្វើ​ការ​បំផុស និង​ជំរុញ​ការ​គោរព​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​​ឱ្យ​ចូល​ជ្រៅ​ដល់​ស្រទាប់​យុវជន​​ ក៏​ដូច​ជា​យុវវ័យ​ដើម្បី​​រក្សា​សណ្តាប់​​ធ្នាប់ និង​របៀប​​រៀបរយ​សង្គម​​ ជា​ពិសេស​កាត់​បន្ថយ​​គ្រោះថ្នាក់​​ចរាចរណ៍ ។

រថយន្ត​​កុង​តឺន័រ​​ដឹក​អង្ករ​បុក​អ្នក​ជិះ​កង់​របួស​ធ្ងន់​នៅ​ពោធិ៍​សាត់​អូស​កង់​មក​ដល់​បាត់​ដំបង​

Posted: 26 Aug 2012 12:31 AM PDT

សមត្ថ​កិច្ចឃាត់​​ខ្លួន​អ្នក​បើក​បរ​​ប្រមឹក​
ខេត្ត​បាត់​ដំបង ៖ រថយន្ត​​​កុង​តឺ​ន័រ​​ដែល​ផ្ទុក​អង្ករ​រាប់​​សិប​តោន​​ត្រូវ​កម្លាំង​​នគរ​បាល​​ផ្នែក​​បង្ការបង្ក្រាប​​ និង​កម្លាំង​​នគរបាល​​ចរាចរ​ខេត្ត​​​​ដេញ​ស្ទាក់​​ចាប់​ផ្អើល​​ពេញ​ថ្នល់​​ជាតិ​លេខ​៥ បន្ទាប់​​​ពី​មាន​គេ​រាយ​ការណ៍​ថា ​រថយន្ត​នេះ​បានបើក​​បុក​អ្នក​ជិះ​​កង់​ម្នាក់​ឱ្យ​រង​របួស​​ធ្ងន់ កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​២៤ សីហា ២០១២ នៅ​

ទើប​ទិញ​រថយន្ត​ថ្មី​មកចងកំហឹង​​នឹង​ដើម​ស្វាយ​មុខ​សាលា​ខេត្ត​​

Posted: 26 Aug 2012 12:18 AM PDT

រថយន្ត​បង្កហេតុ
ខេត្ត​កំពង់ឆ្នាំង ៖ ​រថយន្ត​ម៉ាក​កាម​រី​គូទហើម​ពណ៌សមួយគ្រឿង ​ម្ចាស់​បើក​ក្នុង​ល្បឿន​លឿនបាន​ចង​កំហឹង​​នឹង​ដើមស្វាយ​មុខ​សាលា​ខេត្ត​បណ្តាល​ឱ្យ​ខ្ទេច​​មួយ​កំណាត់​​​​​មុខ​ទាំងស្រុង ​និង​ផ្ទុះ​​ពោង​ការពារ​​​សុវត្ថិភាព​​​ទាំង​ពីរ​ ដែល​ធ្វើ​ឱ្យ​អ្នក​បើកបរ​​​​​រង​របួស​​ស្រាល​ គ្រាន់​តែ​​បែក​ក្បាល​បន្តិច​ ។ ​​ហេតុ ការណ៍នេះ បានកើត​ឡើង​កាលពីវេលាម៉ោង៤ និង​៥០នាទី​រសៀល​ថ្ងៃ​ទី​២៥​សីហា នៅចំណុច​

វេន រូនី អាច​សម្រាក​​រយៈ​ពេល​1ខែ​ក្រោយ​ពី​រង​របួស​ធ្ងន់

Posted: 26 Aug 2012 12:07 AM PDT

កីឡាករវេន រូនី
ទី​ភ្នាក់​​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៥ សីហា កន្លង​​មក ផ្សាយ​​ឱ្យ​ដឹង​ថា កីឡា​ករ​​វេន រូនី ខ្សែ​ប្រយុទ្ធ​​ឆ្នើម​​របស់​ក្លិបបិសាច​ក្រហម Man Utd អាច​ត្រូវ​សម្រាក​​រយៈ​ពេល​ប្រហែល​៤​សប្តាហ៍​ ក្រោយ​ពី​រង​​របួស​ត្រង់​ភ្លៅ ក្នុង​ការ​ប្រកួត​​ក្រប​ខណ្ឌ​​អង់​គ្លេស​ប្រឺមីញេលីក​​យក​ឈ្នះ​​ក្លិប​​ Fulham 3-2 កាល​ពី​​យប់​ថ្ងៃ​ទី​២៥ សីហា កន្លង​ទៅ ។

ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​​នៅក្រុង​អាឡែប សាក​សព​មនុស្ស​ច្រើននាក់​​រក​ឃើញ​ជិត​ក្រុង​ដាម៉ាស់

Posted: 25 Aug 2012 11:58 PM PDT

ួកឧទ្ទាម​រត់ច​ល័ត​នៅ​ក្រុង​អាឡែប
ការ​ប្រយុទ្ធ​គ្នា​យ៉ាងសាហាវ​នានា​កើត​មាន​កាល​ពី​ថ្ងៃទី​២៥ សីហា​រវាង​ពួកឧទ្ទាម​​ និង​កង​​ទាហាន​នៅក្រុង​អាឡែប ​ជាទីក្រុង​ធំទី២របស់​​ស៊ីរី ជា​សមរភូមិ​ធំ​ ខណៈ​ដែល​សាកសព​មនុស្ស​ថ្មី​​ៗ​ជា​ច្រើ​ន​សិប​នាក់ ត្រូវ​បាន​រកឃើញក្នុង​តំបន់​ក្រុង​ដាម៉ាស់ ។ ​ប្រឈម​មុខ​ចំពោះ​​អំពើហិង្សា​​ដែលពុំចុះ​​ថយ​ឡើយ នៅ​ស៊ីរី​​ ក្រោយរយៈ​ពេល​ជាង​១៧​ខែ នៃជម្លោះ​​ លោក​ឡាក់​ដា អីុប្រា​ហ៊ី​មី

ប៉ូលិស​​ចាប់​ចោរ​ល្បី​លួច​គោះ​ពន្លះ​​យក​សាច់​ទុក្ខ​ឆ្អឹង​ និង​ស្បែក​​ឱ្យ​ម្ចាស់​បាន​១​ក្រុម​

Posted: 25 Aug 2012 11:54 PM PDT

ក្រុម​ចោរ​​មួយ​​​ក្រុម​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​​កំពង់ឆ្នាំង​ ៖ ​ជនសង្ស័យ​​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស​ចំនួន​៥​នាក់​ត្រូវ​បាន​​​មន្ត្រី​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​​សហ​ការ​ជា​មួយ​មន្ត្រី​ប៉ូលិស​​ក្រុង​កំពង់ឆ្នាំង ​ចាប់​​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៥ សីហា នៅ​ក្នុង​ផ្ទះ​សំណាក់​​​មួយ​កន្លែង ស្ថិត​ក្នុងសង្កាត់​ខ្សាម ​ក្រុង​កំពង់​​ឆ្នាំង និង​

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​​ពាណិជ្ជ​កម្ម​របស់​លោក​ប្រធានា​ធិបតី​ Obama ចង់​ធ្វើ​​​ឱ្យ​ទំនាក​់ទំនង​សេដ្ឋ​កិច្ច​​មាន​ភាព​ជ្រាល​ជ្រៅ

Posted: 25 Aug 2012 11:25 PM PDT

រាជធានីភ្នំពេញ ៖ លោក Ron Kirk តំណាង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេ​រិក​​ នឹង​អញ្ជើញ​ទៅ​កាន់​ខេត្ត​សៀម​រាប នៃ​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃទី​៣០ ​និង​៣១ សីហា ២០១២ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​សេដ្ឋ​កិច្ច​​អាស៊ាន (AEM) ​និង​កិច្ច​ប្រជុំ​កំពូល​​ផ្នែក​ធុរ​កិច្ច​សហ​​រដ្ឋ​អាមេ​រិក​អាស៊ាន ។ ​ក្រៅពី​កិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​​នេះ លោក​តំណាង​

​លួច​ម៉ូតូ​​មិត្តភក្តិ​ពីភ្នំពេញ ជាប់​អន្ទាក់​​ប៉ូលិស​នៅ​កំពង់​ធំ​

Posted: 25 Aug 2012 11:21 PM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​កំពង់​ធំ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​ឃាត់ខ្លួន ខណៈ​​យុវជន​រូប​នេះ​ជិះ​​ម៉ូតូ​ដើរ​រក​កន្លែង​បញ្ចាំ បន្ទាប់​​ពី​លួច​មិត្ត​ភក្តិ​ពីភ្នំពេញ កាលពី​វេលា​ម៉ោង​៦​​និង​០៥​នាទី​ល្ងាច​​ថ្ងៃ​ទី​២៤ សីហា ២០១២ នៅ​ចំណុច​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន។

នារី​ឆ្មាំ​​សួន​​សត្វ​មួយ​ត្រូវ​ខ្លាសម្លាប់​នៅ​អាល្លឺម៉ង់​​

Posted: 25 Aug 2012 11:19 PM PDT

ខ្លា​ធំ​មួយក្បាល​​
​នារី​ម្នាក់​ជាឆ្មាំ​​សួន​សត្វ​នៅទី​ក្រុង​កូឡូ​ញ​​របស់​អាល្លឺម៉ង់​បាន​ត្រូវ​ខ្លា​​១ក្បាល​​ខាំ​សម្លាប់​ព្រោះ​តែ​បិទ​ទ្រុង​វា​ពុំ​បាន​ជាប់​ល្អ ។ ​នាយក​សួន​សត្វ​នេះ​​បានចា​ញ់​សម្លាប់​ខ្លា​នោះ​ ហើយ​មនុស្ស​ម្នា​ត្រូវ​បាន​ជម្លៀស​ចេញមួយ​រយៈ​ខ្លី ។​បង្កើតឡើង​កាលពី​ឆ្នាំ​១៨៦០ សួត​សត្វ​​នៅ​

ផ្ទះ​មួយខ្នង​​ទើប​នឹង​​សាង​សង់​​បាន​៧ខែ ត្រូវ​បាក់​ស្រុត​ចូល​ក្នុង​ទឹកបឹង

Posted: 25 Aug 2012 09:16 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះ​កើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ផ្ទះ​​​មួយខ្នង​ទំហំ​៤ម៉ែត្រ គុណ​៥ម៉ែត្រ ធ្វើ​ពី​​ថ្ម​ក្រោម​ដែកលើ​​ បានបាក់​ស្រុត​​​រលំ​ចូល​ក្នុងទឹកបឹង ដែល​​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ ​​​ កាលពី​​ម៉ោង​១២ និង១៥​នាទីរំលង​អធ្រាត្រ ថ្ងៃទី​២៦ សីហា ស្ថិត​នៅ​ក្រុម២ ភូមិទ្រា២ សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មានជ័យ ។ ​​េហតុការណ៍​​ខាង​លើនេះ ​មិន​បណ្តាល​ឱ្យ​​មនុស្ស​រង​របួស​​​ឡើយ ។ ​​ម្ចាស់​ផ្ទះ​​ខាង​លើ​ឈ្មោះ​រឿន សុវណ្ណ អាយុ​៣១

ជន​សង្ស័យ​ចូលរួម​ក្នុង​អំពើឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​នៅ​អង់ហ្គោឡា​៣៧នាក់បញ្ជូន​​មក​ចិន

Posted: 25 Aug 2012 08:33 PM PDT

ួកឧក្រិដ្ឋ​ជន​ពេល​នាំ​មកដល់​ក្រុង​ប៉េកាំង
ជនសង្ស័យ​​ចូលរួម​ក្នុង​អំពើឧក្រិដ្ឋ​​ដ៏​សាហាវ ​​នានា​ប្រឆាំង​​បណ្តា​ជន​ជាតិចិន​​​នៅអង់ហ្គោឡា សរុប​៣៧​នាក់ ​ត្រូវ​បាន​ធ្វើបត្យា​ប័ន​បញ្ជូន​​មក​ដល់​ប្រទេស​ចិន​ កាលពី​ថ្ងៃទី២៥ ​សីហា ​ក្រោម​ការ​​នាំ​ខ្លួន​​របស់ប៉ូលិសចិន ។​ពួក​អ្នក​ទាំងនេះ ត្រូវ​បាន​បញ្ជូន​​តាម​យន្ត​ហោះ​​មកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃទី​២៥ សីហា ​ ។ សុទ្ធតែ​​ជន​ជាតិចិន​ជាប់សង្ស័យពីបទ​​ចាប់​ពង្រត់ ចាប់រំលោភ​​ រត់ពន្ធ​

សម្ពោធ​អគារ​​សិក្សា​១​ខ្នង​ចំណាយ​ថវិកា​​អស់​៦​ម៉ឺន​ដុល្លារ​របស់​ប្រទេស​ជប៉ុន​

Posted: 25 Aug 2012 08:27 PM PDT

ទិដ្ឋ​ភាព​នៅ​​ក្នុងពិធី​សម្ពោធ​អគារ​សិក្សា​
ខេត្ត​កំពង់ចាម ៖ ​ដោយ​​សារ​តែ​ដង្ខៅ​ឡូត៍​នេសាទ ​បាន​ដាក់​​របាំង​ព្រួល​ឫស្សី​ញឹក​ចាប់​យក​ត្រី ​សូម្បីតែ​​កូន​ត្រី​តូចៗ ទើប​នឹង​ញាស់​ក៏គេច​​មិន​ផុត​​ដែរ ព្រម​ទាំង​​​បាន​​ធ្វើ​បាប​​ប្រជា​ពល​រដ្ឋ​ផង​នោះ ហើយ​បើ​ទោះ​បី​ជា​​មាន​ចំណូល​ប្រាក់​រាប់​លាន​ដុល្លារ​យ៉ាង​ណា​ក្តី​​ពី​ឡូត៍​នេសាទ​​ក៏ដោយ ​គឺ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ​

ឃើញ​មនុស្ស​មាឌ​ធំ​ដឹក​ក្របី​១​ន​ឹម​​កាត់​មុខ បើករថយន្ត​​គេច​ក្រឡាប់​របួស​ធ្ងន់​ និង​ស្រាល​ជាង​១០​នាក់​

Posted: 25 Aug 2012 08:26 PM PDT

​អ្នក​ជិះ​ក្នុង​រថយន្ត​ដែល​រង​របួស​
ខេត្តប៉ៃលិន ៖ បុរស​ខ្មែរ-អ៊ិស្លាម​​ម្នាក់បើក​​​រថយន្ត​សាំងយ៉ុង​​ ពណ៌ស​ មួយ​គ្រឿង រួម​ដំណើរ​ដោយ​​ប្រពន្ធ​​កូន​បង​ប្អូន​​ប្រុស​ស្រី​​ជាង​១០​នាក់​បាន​ក្រឡាប់ បណ្តាល​ឱ្យ​​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំ​នួន​៨​នាក់​​រង​របួស​ធ្ងន់ ​និង​​១០​​នាក់​ទៀត​​រង​របួស​ស្រាល ខណៈ​ដែល​​ពួក​គេ​​​​ធ្វើ​ដំណើរ​​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ​ដើម្បី​ទៅ​​

អវកាសយានិក​អាមេរិក​ទៅ​កាន់​ភព​ព្រះ​ចន្ទ​​មុន​គេ​ទទួលមរណភាព

Posted: 25 Aug 2012 08:15 PM PDT

លោក​អាមស្ត្រុង
ម៉ាស៊ីន​ឃោសនា​​អាមេរិក​​រាយ​ការណ៍​ថា ​អវ​កាស​​​យា​និក​អាេមរិក លោក​នីល អាមស្ត្រុង ​ជា​ មនុស្ស​ដំបូង​​គេ ដែល​​បាន​ជាន់​ ​និង​ដើរ​លើ​ភព​ព្រះ​ចន្ទ​ បាន​ទទួលមរណភាព​​​ហើយ កាលពី​ថ្ងៃទី​២៥ សីហា ក្នុង​ជន្មា​យុ​៨២​ឆ្នាំ ។ ក្នុង​សេចក្តីប្រកាស​មួយគ្រួសារ​របស់​លោក គូស​បញ្ជាក់ថា លោក​អាម​ស្ត្រុង ​បាន​ទទួល​មរណ​​ភាព​ក្រោយ​​​ការ​វះ​កាត់​បេះ​ដូង​មួយ​មក តែពុំ​បាន​បញ្ជាក់ថា តើ​លោក​

ស្រវឹង​​បើក​ម៉ូតូ​​ដួល​សន្លប់​​ម្នាក់​ឯង​

Posted: 25 Aug 2012 08:13 PM PDT

​បុរស​ដែល​ស្រវឹង​ស្រា​បើក​ម៉ូតូដួល​ខ្លួន​ឯង​
រាជធានីភ្នំពេញ ៖ បុរស​ស្រវឹង​​ជោក​ម្នាក់​បាន​បើក​ម៉ូតូ​ស្មាស់​ពណ៌ខ្មៅ មួយ​គ្រឿង ​ក្នុង​ល្បឿន​​លឿន និង​រេ​ចង្កូត​ពេញ​ផ្លូវ​រហូត​ដល់​ថ្នាក់​កាន់​​ចង្កូត​លែង​ជាប់ បណ្តាល​ឱ្យ​​ម៉ូតូដួល​ប្រាវ​ទៅ​នឹង​ថ្នល់​​ដេក​សន្លប់​​ស្តូក​ស្តឹង​តែ​ម្នាក់​ឯង​​នៅ​កណ្តាល​​ថ្នល់​ត្រូវ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្បែរ​​នោះ​​ឃើញ​​​នាំ​គ្នា​​សែង​​ដាក់​ចិញ្ចើម​​ថ្នល់​​ រួច​​ជួយ​​ទូរស័ព្ទ​ហៅ​បង​

ផ្ទុះ​​ឆេះ​រោង​ចក្រ​ចម្រាញ់​​ប្រេង​កាត​​ធំ​នៅ​វេណេ​សុយអេឡាស្លាប់២៦នាក់

Posted: 25 Aug 2012 08:09 PM PDT

ទិដ្ឋ​ភាព​រោងចក្រ​ឆេះ
អនុ​ប្រធានាធិបតី​វេណេសុយអេឡា លោក​អេលីយ៉ាស់ ចាអ៊ូអា រាយការណ៍​កាលពីថ្ងៃទី២៥ សីហា ថា តុល្យ​ការ​នៃការ​ផ្ទុះ​​ឆេះ​យ៉ាង​សាហាវ​​ក្នុងរោងចក្រ​​ចម្រាញ់​ប្រេងកាតធំ​ជាងគេបំផុត​របស់​ប្រទេស​អ្នក​ស្លាប់​ឡើង​ដល់​២៦នាក់ ។ ​​លោក​បញ្ជាក់​ថា ​ជនរងគ្រោះ​ភាគ​ច្រើន​ជា​សមា​ជិក​កង​ឆ្មាំ​ជាតិ​​ដែលការពារ​ទីតាំង​​រោង​ចក្រ​​​ចម្រាញ់​ប្រេង​កាត​​នោះ ស្ថិត​នៅ​​ទីក្រុង​អាមូ​អៃ ក្នុង​ឧប​ទ្វីប ប៉ារ៉ា​

ឃាត់​រថយន្ត​​កាមរី​ចំនួន​៣​គ្រឿង​ដឹក​មនុស្ស​ប្រុស ស្រី​២៥​នាក់ សង្ស័យ​ឆ្លង​ដែន​​ខុស​ច្បាប់​

Posted: 25 Aug 2012 07:47 PM PDT

មនុស្សប្រុស​ស្រី​ដែល​​សង្ស័យ​ឆ្លង​ដែនខុស​​ច្បាប់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​​ស្រុក​​ព្រះ​នេត្រព្រះ ​កាល​ពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​២៤ ​សីហា ២០១២ ​បាន​ស្ទាក់​ឃាត់​​រថយន្ត​ម៉ាក​កាមរី​ចំនួន​៣​គ្រឿង​មាន​ដឹក​មនុស្ស​ប្រុស​ស្រី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ផ្លូវ​បំបែក (អតីត​រង្វង់​មូល) ​ស្ថិត​ក្នុង​ភូមិ​ចក្រី ​ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ យក

សម្តេច​តេជោ​​ ហ៊ុន សែន ​នឹងអញ្ជើញ​​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​ពាណិជ្ជកម្ម​អាស៊ាន ​និង​ធុរកិច្ច​កំពូល​អាស៊ាន-​អាមេរិក

Posted: 25 Aug 2012 07:36 PM PDT

រាជ​ធានី​ភ្នំពេញ ៖ នៅថ្ងៃទី២៧ សីហា ២០១២ ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ានលើកទី៤៤ នៅក្រុងសៀមរាប ។ កិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តីពា​ណិជ្ជ​កម្មអាស៊ាន​លើកទី៤៤ ដែលមានប្រទេសទំាង១០ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមនេះ ធ្វើឡើង​បន្ទាប់ពី​

​​តាំង​ពិព័រណ៍ផ្សារណាត់ទំនិញ​​វៀត​ណាម​​នៅ​មជ្ឈ​មណ្ឌល​​ម៉ុង​ឌី​យ៉ាល់​​​

Posted: 25 Aug 2012 07:21 PM PDT

​​តាំង​ពិព័រណ៍ផ្សារណាត់ទំនិញ​​វៀត​ណាម​​នៅ​មជ្ឈ​មណ្ឌល​​ម៉ុង​ឌី​យ៉ាល់​​​
រាជ​ធានី​ភ្នំ​ពេញ​​​ ៖​ ​​​ចាប់​តាំង​​ពី​ថ្ងៃ​ទី​​២៣ ​ដល់​ថ្ងៃ​ទី​​២៧ សីហា ​ផលិត​ផល​​របស់​វៀត​ណាម​​ដែល​មាន​ជាង​​២.០០០​មុខ​ ​មកពី​ក្រុម​​ហ៊ុន​​ជាង​​​១២០​ ត្រូវ​បាន​​ដាក់​តាំង​​បង្ហាញ​​​និង​​លក់​​នៅ​ មជ្ឈ​មណ្ឌល​​ម៉ុង​​ឌី​យ៉ាល់​​​ រា​​ជ​ធានី​ភ្នំ​ពេញ​ ។ នៅ ល្ងាច​​ថ្ងៃ​ទី​​​២៣ សីហា ​​ពិធី​បើក​​សម្ពោធ​​ពិ​ព័រណ៍​​ពាណិ​​​ជ្ជកម្ម​​នេះ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ចូល​រួម​​​យ៉ាង​ច្រើ​ន​កុះ​ករ​ ដោយ​​​មាន​​ការ​អញ្ជើញ​​ចូល​រួ​ម​​ជា​គណៈ​​​អធិប​តី​​ពី​

កិច្ច​ប្រជុំ​លើក​ទី​1គណៈកម្មការអង្កេត​ចន្លោះ​ជំរឿន​​សហគ្រាស​នៅ​កម្ពុជា​ឆ្នាំ​2014

Posted: 25 Aug 2012 07:18 PM PDT

លោក​អិុន​ សា​រឿន ​រដ្ឋ​លេខា​ធិការ​ក្រសួង​​ផែន​ការជាអធិបតីនៃកិច្ចប្រជុំ 
រាជ​ធានី​ភ្នំពេញ ៖ នៅ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិក្រសួង​​ផែន​ការ​​​ កាលពី​ថ្ងៃទី​២១ សីហា ​​មាន​ ​បើក​​កិច្ច​ប្រជុំ​លើ​ក​ទី​១​នៃ​គណៈ​កម្មការ​បច្ចេក​ទេស​​ការ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជាដោយ​បានការ​អញ្ជើ​ញ​​ចូល​រួម​ពីលោក​អ៊ិន សា​រឿន ​រដ្ឋ​លេខា​ធិការ​ក្រសួង​​ផែន​ការ​ ​និងជាប្រធាន​គណៈ​កម្មការ​បច្ចេក​ទេស​នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​ សហគ្រាស​​នៅ​ព្រះ​រាជា​ណាចក្រក​

ទើប​​ដឹង​ពេល​មាន​ពន្លឺ​ភ្លើង​ពិល​

Posted: 25 Aug 2012 07:12 PM PDT

បុរសម្នាក់​ស្រវឹង​ដើរទ្រេត​ទ្រោត​ម្នាក់​ឯង ​,​ដើរដល់​ទន្ទឹម​​គល់​ឈើ​ធំមួយ​ត្រូវ​ស្ត្រី​រ​​ក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ចាប់​ដៃទាញ​ចូល​គុម្ពោត​ព្រៃខាង​មុខ ​។​ក្រោយ​ពី​និយាយ​ត្រូវ​ថ្លៃ​គ្នា ​ពួក​គេ​ចាប់​ផ្តើម​ ​«បើក​​ប្រតិ​បត្តិ​ការ​»​​។ ​អ្នក​ទាំងពីរ​កំពុង​ឈាន​ដល់​ដំណាក់​កាល​​សាង​លេខ​ថ្មី​ ​ស្រាប់​តែ​ប៉ូលិស​ម្នាក់​ដើរ​ល្បាត​តា​ម​នោះ​ចុច​ពិលសួរ​៖

ធ្វើ​​សកម្មភាព​​​ដើម្បី​​ទទួល​​បាន​ជោគជ័យ​​ក្នុង​ជីវិត​

Posted: 25 Aug 2012 07:10 PM PDT

ត្រីឆ្លាមត្រូវហែលទៅមុខរហូត​ដើម្បី​រស់​នៅ ។ មនុស្សយើងចាំបាច់ត្រូវធ្វើដំណើរទៅ​មុខ ដើម្បីឆ្ពោះទៅរកគោលបំណងរបស់យើង​ដើម្បី​រស់នៅ ។ អ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាង​ក្នុងមួយ ថ្ងៃនោះទេ ប៉ុន្តែអ្នកត្រូវធ្វើអ្វីម្យ៉ាងជា​រៀង​រាល់ថ្ងៃ ។ ការងាររបស់លោកម៉ៃឃើល ហ្វ្រេងគ្លីន (Michael Franklin)​គឺធ្វើយ៉ាងណាដើម្បីធានាថាអ្វី​គ្រប់យ៉ាងដែល​អ្នកបាន​ទិញ​

តា​រា​​ចម្រៀង​​​ថ្មី​​​​នៅផលិត​ក​ម្ម​រស្មី​​ហង្ស​មាស ​​​​​លក់​​សំឡេង​​ផង​ឆ្លៀត​​​ពេល​លក់​​នំ​អន្សម​​​​​​​​ផង​

Posted: 25 Aug 2012 07:02 PM PDT

លោក​វង្ស សុភ័ក្រ​​ ហៅ​ធី​​អូ
រាជធានីភ្នំពេញ​ ៖ ​​​លោក​វង្ស សុភ័ក្រ​​ ហៅ​ធី​​អូ គឺ​ជា​​​តារា​ចម្រៀង​​​​ថ្មី​របស់​​​ផលិត​កម្ម​​រស្មី​ហង្ស​មាស​​​​ ដែល​​​​​ពី​មុន​​​ជា​សមាជិក​​​នៅក្នុង​ក្រុម​​​​​​យូធូ​​ភា ។ ក្រោយ​ពេល​​​​​ចាក​ចេញ​​ពី​​ក្រុម​​​​យូធូភា ​មក​​ លោក​ សុភ័ក្រ​​​​ ត្រូវ​​​​ផលិត​កម្ម​​​រស្ម​ី​ហង្ស​មាស​​​ទាក់​ទង​​​​​ឱ្យ​ចូល​​​​​ច្រៀង​​​​​ ដោយ​ចុះ​កិច្ច​​សន្យា​​​រយៈ​ពេល​​​​​៥​ឆ្នាំ​​​ ។ គិត​មក​​ដល់​​​​ពេល​នេះ​​លោក​​សុភ័ក្រ​​ នៅ​​ហង្ស​មាស​​​បាន​រយៈ​ពេល​​​​កន្លះ​​​ឆ្នាំ​ហើយ​​ ។ 

រោគ​សញ្ញា​7ចំណុច​​​​​ដែល​គួរ​ប្រុង​ប្រ​យ័ត្ន​ទាក់​ទិន​​​ជំ​ងឺ​មហា​រីក​ដោះ ​

Posted: 25 Aug 2012 06:39 PM PDT

រោគ​សញ្ញា​7ចំណុច​​​​​ដែល​គួរ​ប្រុង​ប្រ​យ័ត្ន​ទាក់​ទិន​​​ជំ​ងឺ​មហា​រីក​ដោះ ​
មហា​​រីក​ដោះ​ជា​មហា​រីក​ដែល​កើត​​នៅ​ក្នុង​បណ្តា​កោ​សិកា​ដោះ ។ មហា​រីក​ដោះ​មាន​ច្រើន​ប្រ​ភេទ​ តែ​ប្រ​ភេទ​ដែល​កើត​ញឹក​ញាប់​បំ​ផុត​គឺ​មហា​រីក​ក្នុង​បំ​ពង់​ទឹកដោះ ។ ជា​ធម្ម​តា​មហារីក​នេះ​តែង​កើត​មាន​លើ​ស្ត្រី ចំណែក​លើ​បុរស​មាន​តិច​តួច​បំ​ផុត​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!