VOA News: ព័ត៌មាន: “តុលាការ​ខេត្តកណ្តាល​បាន​កោះហៅ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា ​” plus 49 more

VOA News: ព័ត៌មាន: “តុលាការ​ខេត្តកណ្តាល​បាន​កោះហៅ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា ​” plus 49 more


តុលាការ​ខេត្តកណ្តាល​បាន​កោះហៅ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា ​

Posted: 30 Aug 2012 06:25 AM PDT

តុលាការ​ខេត្តកណ្តាល​បាន​កោះហៅ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា ​លោក​ រ៉ុង ឈុន​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ញុះញង់​ឲ្យ​មាន​កូដកម្ម​ខុសច្បាប់​និង​បទបរិហាកេរ្តិ៍ ​ជា​សាធារណៈ​។

This posting includes an audio/video/photo media file: Download Now

អាជ្ញាធរ​រងការ​ចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក​ពីជនល្មើស​ច្បាប់​នេសាទ​​

Posted: 30 Aug 2012 02:31 AM PDT

ពេល​នេះ​ ខ្ញុំ​ អ្នកយកព័ត៌មាន​កំពុង​ស្ថិត​នៅ​លើ​បឹង​ទន្លេសាប​ ហើយ​យើង​បាន​ជួប​ជាក់​ស្តែង​នូវ​បទល្មើស​នេសាទ​មួយ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​។​​

This posting includes an audio/video/photo media file: Download Now

សាក្សី​រៀបរាប់​ការ​ទទួល​ខុសត្រូវ​របស់​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម

Posted: 29 Aug 2012 08:43 PM PDT

នៅក្នុង​អំឡុងពេល​តស៊ូ​ក្នុង​ព្រៃម៉ាគី នួន ជា ទទួលខុសត្រូវ​ផ្នែក​សីលធម៌​និង​វប្បធម៌ រីឯ​ខៀវ សំផន ទទួលខុសត្រូវ​ផ្នែក​ភ​ស្ត​ភា។

This posting includes an audio/video/photo media file: Download Now

ខ្មែរអាមេរិកាំង​នឹងគាំទ្រ​បេក្ខជន​ដែល​ជួយ​សហគមន៍​ខ្មែរ ​និង​កម្ពុជា​

Posted: 29 Aug 2012 08:24 PM PDT

​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តារដ្ឋនានា​ កំពុង​សំឡឹង​មើល​បេក្ខជន​ប្រធានាធិបតីយ​ស.រ.អា.ណា ​ដែល​អាច​ជួយ​សហគមន៍​និង​ប្រទេស​កំណើត​ពួក​គេ។​​

This posting includes an audio/video/photo media file: Download Now

តុលាការ​ខេត្ត​ស្វាយរៀង​កោះហៅ​មន្ត្រី​នគរបាល​ខេត្ត​មក​សាកសួរ​ពីបទ​បាញ់​កម្មករ​រោង​ចក្រ

Posted: 29 Aug 2012 05:37 PM PDT

តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកា​​​ន់​មន្ត្រី​នគរបាល​ខេត្ត​មួយ​រួប​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​បន្ទាប់​ពី​មាន​កម្មការីនី​ចំនួន​បី​នាក់​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ដោយ​ហិង្សាមួយ​កាល​ពី​ខែ​កុម្ភៈ។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​គាំទ្រ​អាស៊ាន​ក្នុង​ការ​បង្កើត​សន្ធិ​សញ្ញា​កម្មសិទ្ធិបញ្ញា​

Posted: 29 Aug 2012 05:32 PM PDT

កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​ឲ្យ​មាន​សន្ធិ​សញ្ញា​ស្តីពី​កម្មសិទ្ធ​បញ្ញា​សម្រាប់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក។

This posting includes an audio/video/photo media file: Download Now

លោក​សំ បូរិន្ទ​ត្រូវ​បាន​ចងចាំ​ថា​ជា​អ្នក​ជួយ​បណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​

Posted: 28 Aug 2012 11:36 PM PDT

ថ្ងៃ​សៅរ៍​​កន្លង​មក​គឺ​ជា​បុណ្យ​ខួប​១០០​ថ្ងៃ​របស់​សព​លោក​សំ បូរិន្ទ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ពុទ្ធិ​ការ៉ាម​ក្នុង​រដ្ឋ​ម៉ារីឡែន។

This posting includes an audio/video/photo media file: Download Now

មហា​សេដ្ឋី​​ប៊ីលហ្កេត​ផ្តល់​ប្រាក់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ធ្វើ​បង្គន់​នៅ​កម្ពុជា​និង​វៀតណាម

Posted: 28 Aug 2012 07:14 PM PDT

ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​ចំនួន​​​មួយ​លាន​​ប្រាំពីរ​សែន​​នាក់​​នឹង​​មាន​​បង្គន់​អនាម័យ​ប្រើ​ប្រាស់​​និង​ទទួល​បាន​​ការយល់​ដឹង​ពី​បញ្ហា​សុខភាព​អនាម័យ​​។

This posting includes an audio/video/photo media file: Download Now

សាក្សី​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​សួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​ពី​បទ​ឧក្រិដ្ឋ

Posted: 28 Aug 2012 07:01 PM PDT

ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ចោទ​សួរ​លោក​ស៊ឹម កា សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជនកម្ពុជា​កំពុង​កាន់​អំណាច​ទាក់ទង​នឹង​ឃាតកម្ម​លើ​ឪពុក​របស់​ខ្លួន។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​គ្រោង​នឹង​បញ្ជូន​ជន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រឡប់​ទៅ​តៃ​វ៉ាន់វិញ

Posted: 28 Aug 2012 06:44 PM PDT

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ជន​តៃវ៉ាន់​ដែល​នៅ​សេសសល់​ប្រមាណ​១១​នាក់ ទៅ​កាន់​កោះតៃវ៉ាន់​វិញ​ក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ។

This posting includes an audio/video/photo media file: Download Now

គេហទំព័រ​ថ្មី​​រាយ​ឈ្មោះ​​និង​​ធ្វើ​​ឲ្យ​អាម៉ាស់​​ដល់​​អ្នក​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ

Posted: 27 Aug 2012 09:13 PM PDT

ការ​ផ្តួច​ផ្តើមគំនិត​ថ្មី​តាម​បណ្តាញ​អ៊ិនធឺណិតបាន​កំពុង​ធ្វើ​ឡើង​សំ​ដៅ​ទៅ​លើ​វប្បធម៌​ពុក​រលួយ​ដ៏រាលដាល​ ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

This posting includes an audio/video/photo media file: Download Now

មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​បញ្ជា​ឲ្យ​កម្មាភិបាល​ថ្នាក់​ក្រោម​កម្ចាត់​សត្រូវ​ផ្ទៃក្នុង

Posted: 27 Aug 2012 05:36 PM PDT

ប៉ុល ពត នួន ជា និង​ខៀវ សំផន សុទ្ធតែ​បាន​ដាក់​បញ្ជា​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​ឲ្យ​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​ត្រូវ​កម្ចាត់​សត្រូវ​ផ្ទៃក្នុង។

This posting includes an audio/video/photo media file: Download Now

សាលាដំបូង​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​រឿង​ក្តី​លោក​ម៉ម សុណង់ដូ​នៅ​ដើម​ខែកញ្ញា

Posted: 27 Aug 2012 05:32 PM PDT

លោក សុខ សំអឿន បាន​សង្ឃឹម​ថា​តុលាការ​អាច​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក។

This posting includes an audio/video/photo media file: Download Now

គម្លាត​នៃ​ការ​អភិវឌ្ឍ​ជា​ការ​គំរាម​ដល់​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​អាស៊ាន

Posted: 27 Aug 2012 07:22 AM PDT

អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​ខិតខំ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ពេល​អនាគត។

This posting includes an audio/video/photo media file: Download Now

មន្ត្រី​សុខាភិបាល​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​ថ្មី​ដែល​ស៊ាំនឹង​ថ្នាំ

Posted: 27 Aug 2012 04:45 AM PDT

ដោយ៖​ នៅ វណ្ណារិន្ទ​ ភ្នំពេញ៖ ក្រុមមន្ត្រី​និង​ភ្នាក់ងារ​សុខាភិបាល​បាន​និយាយ​ថា​ទោះបី​ជា​ពួកគេ​ទទួល​បាន​ជោគជ័យ​ជា​ដុំកំភួន​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​​តែពួកគាត់​នៅតែមាន​ការស្មុគស្មាញ​នឹង​ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ដែល​មាន​ភាពស៊ាំ​ទៅនឹង​ថ្នាំ​ហើយ​កំពុង​មាន​វត្តមាន​នៅ​តាម​បណ្តា​ខេត្ត​ភាគពាយព្យ​ជាប់នឹង​ព្រំទល់​ប្រទេស​ថៃ​​ ជាពិសេស​គឺ​នៅក្នុង​ខេត្ត​ប៉ៃលិន​ដែល​មាន​ការឆ្លងដែន​ទៅ​មក​ជាច្រើន។ ​លោក វេជ្ជបណ្ឌិត​ ឃាង សូយទី ...

This posting includes an audio/video/photo media file: Download Now

ក្នុង​សៀវភៅ​ចុងក្រោយ​ អ្នក​និពន្ធ​បារាំង​ Bizot​ សួរ​សំណួរ​ដ៏​គួរ​ឲ្យ​រន្ធត់​អំពី​មនុស្សធម៌​

Posted: 27 Aug 2012 03:36 AM PDT

ដោយ៖ Nash Jenkins​ វ៉ាស៊ីនតោន៖ សៀវភៅ​ចុងក្រោយ​របស់​អ្នក​និពន្ធ​បស្ចិម​ប្រទេស​តែ​ម្នាក់​ដែល​នៅ​រស់​ជីវិត​ពី​ការ​ឃុំឃាំង​របស់​ពួក​ខ្មែរ​ក្រហម​ ក្រោម​ចំណង​ជើង​ថា​ "Facing​ the​ Torturer" ឬ​«ប្រឈម​មុខ​នឹង​អ្នក​ធ្វើ​ទារុណកម្ម»​ ពិនិត្យ​មើល​គំនិត​ទស្សនវិជ្ជា​នៃ​អំពើ​បីសាច។​ នៅ​ថ្ងៃ​ទី​ ៨​ ខែ​ឧសភា​ ឆ្នាំ​ ២០០៩​ លោក​  Francois​ Bizot​ បាន​ដើរ​ចូល​ទៅ​ក្នុង​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម​ នៅ​ក្រុង​ភ្នំពេញ​ ដែល​អង្គការ​សហ​ប្រជាជាតិ​គាំទ្រ។​ ...

This posting includes an audio/video/photo media file: Download Now

គជប​ចាប់ផ្តើម​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា

Posted: 26 Aug 2012 07:54 PM PDT

វ៉ាស៊ីនតោន៖ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​និង​ក្រុម​អ្នកសង្កេតការណ៍​ថ្លែង​ថា​ក្រុម​អ្នកបោះឆ្នោត​អាច​ចាប់ផ្តើម​ទៅចុះឈ្មោះ​អ្នក​បោះឆ្នោត​និង​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​តាម​ឃុំសង្កាត់​ដែល​ពួកគេ​រស់នៅ​ នៅដើម​ខែ​កញ្ញា​ខាងមុខ​ដើម្បី ​ទទួលបាន​សិទ្ធិ​ពេញ​​លេញ​សម្រាប់​ការបោះឆ្នោត​ជា​សកល​ឆ្នាំ​២០១៣​ខាងមុខ។ ក្រុមមន្ត្រី​អះអាង​ថា​ពលរដ្ឋ​គ្រប់​អាយុ១៨ឆ្នាំ​ និង​អ្នកផ្លាស់​ទីលំនៅ​មាន​ចំនួន​ ជាង​៦០​ម៉ឺន​នាក់​ នឹង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ហើយ​មាន​ឈ្មោះ​ប្រជា​ពលរដ្ឋ​ជាង១៤ ...

This posting includes an audio/video/photo media file: Download Now

រដ្ឋមន្ដ្រី​ធនធានទឹក​កម្ពុជា​គ្រោង​ធ្វើ​ទស្សនកិច្ច​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ​ដ៏​ចម្រូង​ចម្រាស

Posted: 26 Aug 2012 07:37 PM PDT

លោក​លឹម គានហោ រដ្ឋមន្ដ្រី​ធនធាន​ទឹក និង​ជា​ប្រធាន​គណៈកម្មា​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ត្រួវ​ពិនិត្យ​ការដ្ឋាន​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នេះ​មុន​ដំណាច់​ឆ្នាំ​២០១២។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​ទាមទារ​ឲ្យ​កោះតៃវ៉ាន់​សហការ​រឿង​គ្រឿងញៀន

Posted: 26 Aug 2012 07:08 PM PDT

​អា​ជ្ញា​ធរ​កោះ​តៃ​វ៉ាន់​ចាប់​បាន​គ្រឿង​ញៀន​យ៉ាង​ច្រើន​សន្ឋឹក​សន្ឋាប់​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​កោះតៃវ៉ាន។

This posting includes an audio/video/photo media file: Download Now

អ្នក​ស្រាវជ្រាវ​រក​មុខ​មន្ត្រី​ទូត​បារាំង​ស្លាប់​នៅ​ទួលស្លែង​ឃើញ

Posted: 23 Aug 2012 07:33 PM PDT

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅថ្ងៃ​ព្រហស្បត៍​នេះ​​បាន​រក​ឃើញ​ឯកសារ​បន្ថែម​និង​រូបថត​​ទាក់​ទង​នឹង​ជន​ជាតិ​បារាំង​ម្នាក់​ដែល​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​សម្លាប់​នៅ​មន្ទីរ​ឃុំឃាំង​ទួលស្លែង​ហៅ​ស២១។

This posting includes an audio/video/photo media file: Download Now

សាក្សីថា​ខ្មែរ​ក្រហម​កាត់​មនុស្ស​ទាំង​រស់​សម្រាប់​ការ​ពិសោធ​វេជ្ជសាស្ត្រ

Posted: 23 Aug 2012 06:02 PM PDT

ខ្មែរក្រហម​បាន​វះកាត់​មនុស្ស​ទាំងរស់​ជា​ផ្នែកៗ សម្រាប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ដ្រ។

This posting includes an audio/video/photo media file: Download Now

គណៈបក្ស​ប្រឆាំង​ធំពីរ​មិន​ចូលរួម​ពិនិត្យ​បញ្ជី​បោះឆ្នោត

Posted: 23 Aug 2012 05:46 PM PDT

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានព្រមព្រៀង​គ្នា​មិន​បញ្ជូន​អ្នក​អង្កេតការណ៍​ទៅ​ពិនិត្យ​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​ទេ។

This posting includes an audio/video/photo media file: Download Now

សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាននិយាយ​ស្រពិច​ស្រពិល​អំពី​សិទ្ធិមនុស្ស​

Posted: 23 Aug 2012 02:03 AM PDT

សេចក្តីព្រាង​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​មិន​ដាក់​បញ្ចូល​សិទ្ធិ​មនុស្ស​ មួយ​ចំនួន​ទេ​ ហើយ​បាន​​ផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ទប់ទល់​អ្នករិះគន់។​

This posting includes an audio/video/photo media file: Download Now

សាក្សី​ថា នួន ជា​ យករូបមន្ត​នៃ​ការ​ធ្វើ​កសិកម្ម​មក​បង្រៀន​តាម​វិទ្យុ​កម្ពុជា

Posted: 22 Aug 2012 05:53 PM PDT

នួន ជា បង​ធំ​ទី២ នៃ​របបខ្មែរក្រហម​ដែល​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​បានស្រង់​រូបមន្ត​ផ្នែក​កសិកម្ម​ពី​ប្រទេស​ចិន​មក​អប់រំ​ប្រជាជន​ក្នុងពេល​ដែល​ជនជាប់​ចោទ​រូប​នេះ​ស្ថិត​ក្នុង​អំណាច។

This posting includes an audio/video/photo media file: Download Now

មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​ក្រៅ​ប្រទេស​ខណៈតុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ

Posted: 22 Aug 2012 05:37 PM PDT

ក៏ប៉ុន្តែ​មេធាវី​រូប​នេះ​បាន​អះ​អាង​ថា កូន​ក្តី​របស់​លោក​នឹង​បង្ហាញ​មុខ​ក្នុង​តុលាការ​តាម​ដិកាកោះ​របស់​តុលាការនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។​

This posting includes an audio/video/photo media file: Download Now

សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​ក្តី​ជូញ​ដូរ​កុមារ

Posted: 21 Aug 2012 09:06 PM PDT

សាលា​ឧទ្ធរណ៍​បាន​កាត់ទោស​ពីរ​នាក់​ប្តី​ប្រពន្ធ​អតីត​គ្រូបង្រៀន និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ពី​បទ​ធ្វើ​ទារុណកម្ម និង​ជួញ​ដូរ​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ក៏​ប៉ុន្តែ​សាលដីកា​នឹង​ត្រូវ​ប្រកាស​នៅ​បី​សប្តាហ៍​ទៀត។

This posting includes an audio/video/photo media file: Download Now

សាក្សីថា​ខៀវ សំផន​បញ្ចុះបញ្ចូល​កុមារ​ឲ្យ​តស៊ូ​ប្រឆាំង​នឹង​របប​លន់ ណុល

Posted: 21 Aug 2012 05:28 PM PDT

លោក គឹម វុន អតីត​បុគ្គលិក​រោងពុម្ព​របស់​ពួកខ្មែរក្រហម​បានថ្លែង​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខៀវ សំផន បាន​លើក​ទឹកចិត្ត​ក្រុម​កុមារ​ឲ្យ​ធ្វើការ​តស៊ូ​យ៉ាងខ្លាំងក្លា ដើម្បី​ផ្តួល​រំលំ​របប​លោក​សេនា​ប្រមុខ​លន់ ណុល។ សាក្សី​អាយុ​៥៣​ឆ្នាំ រូបនេះ​បានចូល​តស៊ូ​ជាមួយ​ពួក​កុម្មុយនិស្ត​អាវ​ខ្មៅ​ខ្មែរក្រហម​នៅ​អាយុ ១២​ឆ្នាំ ហើយ​នៅពេល​នោះ​គាត់​បាន​ជួប​ជាមួយ​ខៀវ សំផន ដែល​ចេញ​ចូលផ្តល់​ដំបូន្មាន​ដល់​ក្រុម​កុមារ និង​បុគ្គលិក​រោងពុម្ព​ក្នុង​តំបន់​តស៊ូ​ឲ្យ​ខិតខំ​ប្តូរផ្តាច់​ដើម្បី​ដណ្តើម​យក​ជ័យជន្នះ។ ...

This posting includes an audio/video/photo media file: Download Now

នគរបាល​ចិន​មក​កម្ពុជា​ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ចិន​១៥​នាក់​ទៅ​ប្រទេស​ចិន

Posted: 21 Aug 2012 05:10 PM PDT

នគរបាល​យុត្តិធម៌​មក​ពី​ប្រទេស​ចិន​បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ជួប​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​នាំខ្លួន​ជនជាតិចិន​តៃវ៉ាន់​ចំនួន​១៥​នាក់​ចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

This posting includes an audio/video/photo media file: Download Now

ការអប់រំ​កងទ័ព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឈានចូល​​​ដំណាក់​កាល​ថ្មី

Posted: 21 Aug 2012 03:22 AM PDT

កងទ័ព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) មាន​ពាក្យស្លោក​ថ្មី​មួយ​គឺ​ ឡូប៊ី ម៉ូកូឡូ យ៉ាស៊ីកា (Lobi Mokolo Ya Sika) ដែល​មាន​ន័យ​ថា ថ្ងៃស្អែក​គឺជាថ្ងៃថ្មី។

This posting includes an audio/video/photo media file: Download Now

សេឡូ (cello) លោក​ប៊ីត រិចនើ​សង្គ្រោះ​ជីវិត​កុមារ​ជាង​មួយ​លាន​នាក់

Posted: 20 Aug 2012 08:24 PM PDT

សំឡេង​សេឡូ (cello) ​ដ៏​កំសត់​របស់​លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុងដង្ហោយ​ហៅ​រក​ថវិកា សម្រាប់​ជួយ​កុមារ​ជាច្រើន​ដែលកំពុង​រង់ចាំ​ការជួយសង្រ្គោះ​នៅតាម​មន្ទីរពេទ្យ​គន្ធបុប្ជា​នានា នៅក្នុង​ប្រទេស​កម្ពុជា។

This posting includes an audio/video/photo media file: Download Now

បរាជ័យ​កិច្ច​ប្រជុំ​អាស៊ាន​បង្ហាញ​ពី​ភាពខ្សោយ​របស់​អង្គការ​នេះ

Posted: 20 Aug 2012 07:36 PM PDT

នៅ​ពេល​ដែល​សន្និសីទ​ក្នុង​តំបន់​របស់​អាស៊ាន​បាន​បញ្ចប់​ដោយ​គ្មាន​ការ​មូល​មតិ​គ្នា​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ព្រឹត្តិការណ៍​ដែល​កើត​មាន​បន្ត​មក​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​បរាជ័យ​ធំ​ពីរ។​

This posting includes an audio/video/photo media file: Download Now

សាក្សី​បញ្ជាក់​ថា​អំណាច​ទាំង​អស់​ផ្តុំ​តែ​លើ​ប៉ុល ពត​ម្នាក់​ឯង

Posted: 20 Aug 2012 05:47 PM PDT

ការកាប់​សម្លាប់​រង្គាល​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ទំនង​ជា​កើត​ឡើង​ដោយសារ​ការដឹកនាំ​ផ្តាច់​មុខ​របស់​ប៉ុល ពត ​និង​ដោយសារ​តែ​ការធ្វើ​បដិវត្តន៍​កុម្មុយនិស្ត​លឿន​ជ្រុល​របស់​ពួក​ខ្មែរក្រហម។

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​ថ្មី​ស្នើ​សុំ​ចុះ​បញ្ជី​ឈ្មោះ

Posted: 20 Aug 2012 05:39 PM PDT

គណ​បក្ស​សង្រ្គោះ​ជាតិ​មាន​រូប​សញ្ញា​ព្រះ​អាទិត្យ​រះ​និង​មាន​ពន្លឺ​ចំនួន​២៤​ដែល​តំណាង​ឱ្យ​ទូទាំង​២៤​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​នៅ​លើ​ផ្ទៃ​បួន​ជ្រុង​ស្មើ​ នៃ​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ និង​មាន​បាវ​ចនា​ សង្គ្រោះ​ បម្រើ និង​ការពារ។​

This posting includes an audio/video/photo media file: Download Now

ជម្រើស​ថា​តើ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​បុគ្គល​គ្រប់គ្រង ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង?

Posted: 20 Aug 2012 12:00 PM PDT

ព្រះតេជគុណ​សំនៀង បាន​មាន​សង្ឃដីកា​ថា «បើយើង​បម្រើ​បុគ្គល​ វា​បាន​ប្រយោជន៍​ត្រឹម​តែ​បុគ្គល។ បើយើង​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ វានឹង​បាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ»។

This posting includes an audio/video/photo media file: Download Now

ខ្មែរ​អាមេរិកាំង​គ្រោង​បង្កើត​គណៈកម្មាធិការ​ចងក្រង​ឯកសារ​ពី​របប​ខ្មែរក្រហម

Posted: 19 Aug 2012 09:32 PM PDT

តំណាង​សហគមន៍​ខ្មែរ​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​ស្វែង​រក​វិធី​ក្នុង​ការ​​រៀបចំ​បង្កើត​គណៈកម្មាធិការ​ជាតិកម្ពុជា​មួយដើម្បីចង​ក្រង​ឯកសារ​ពី​របប​​​ប្រល័យ​ពូជសាសន៍ខ្មែរ​ក្រហម​​។

This posting includes an audio/video/photo media file: Download Now

ការបន្ត​បង្រ្កាប​នាំ​ឱ្យ​អ្នកការពារ​សិទ្ធិ​មនុស្ស​ភ័យខ្លាច

Posted: 19 Aug 2012 08:11 PM PDT

ថ្វីបើ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ភូមិប្រម៉ា​ ឃុំ​កំពង់ដំរី ​ស្រុកឆ្លូង ​ខេត្តក្រចេះ ​បានស្ងប់ស្ងាត់​ទៅ​ហើយ​ក្តី ​ក៏ប៉ុន្តែ​ចំហាយ​នៃ​ទំនាស់​នេះ​នៅ​មិនទាន់​ផុតរលត់​ទាំងស្រុង​នោះ​ទេ។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​តែងតាំង​អ្នក​ការទូត​ជើង​ចាស់​ទៅ​ប្រចាំ​នៅ​ហ្វីលីពីន

Posted: 19 Aug 2012 08:01 PM PDT

លោកស្រី ទួត បញ្ញា ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​ត្រូវបាន​តែងតាំង​ទៅ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន ​ជំនួស​លោក ហើស សិរីធន។

This posting includes an audio/video/photo media file: Download Now

ការបន្ត​បង្រ្កាប​សកម្មជន​រឿងដី​នៅខេត្តក្រចេះ​នាំឲ្យ​ធ្លាក់ចុះ​នៃសិទ្ធសេរីភាព

Posted: 19 Aug 2012 07:39 PM PDT

ការបន្តរចាត់វិធាន​ការណ៍​ចំពោះ សកម្មជន​សិទ្ធិមនុស្ស ​និងសង្គស៊ីវិល​នានាដូចជា​លោក ចាន់ សុវ៉េត​ ទាក់ទងទៅ នឹងការ​បង្រ្កាបក្រុម​អបគមន៍នោះ​នឹងធ្វើឲ្យ​ប៉ះទង្គិចដល់​សិទ្ធិសេរីភាព​និង ជីវភាព​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​តែងតាំង​ទូតថ្មី​ប្រចាំ​ហ្វីលីពីន​​ក្រោយ​ពី​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 17 Aug 2012 12:09 AM PDT

ដោយ វីអូអេ  ​ប្រទេស​កម្ពុជា​បាន​តែង​តាំង​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​នៅ​​ប្រទេស​ហ្វីលីពីន​ហើយ​បន្ទាប់​ពី​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​មុន​ត្រឡប់​មក​ប្រទេស​វិញកាលពី​សប្តាហ៍​មុន​​ក្រោយ​ពី​មាន​អត្ថាធិប្បាយ​រិះគន់​​ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ​ គួង​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ស្រី​ទួត បញ្ញា​ ដែល​កំពុង​បម្រើ​ការ​ជា​អនុរដ្ឋ​លេខាធិការ​នៅ ក្រសួង​ការបរទេស​នឹង​ត្រូវ​ទៅ​ជំនួស​លោក​ហើស​ សេរី​ធនវិញ។  ...

This posting includes an audio/video/photo media file: Download Now

សាក្សី៖ បុគ្គលិក​ឃោសនាការ​ត្រូវ​នាំ​ខ្លួន​ចេញ​មិន​ដែល​វិល​វិញ​ទេ

Posted: 16 Aug 2012 06:33 PM PDT

មាន​ការនាំខ្លួន​បុគ្គលិក​ចេញ​ពី​ក្រសួង​ឃោសនាការ​ជា​បន្ត​បន្ទាប់​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្នាក់ដឹកនាំ​កំពូល​រហូត​ដល់​កម្មាភិបាល​ថ្នាក់​ទាប។

This posting includes an audio/video/photo media file: Download Now

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី-កឹម​ សុខា​គ្រោង​សុំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ច័ន្ទ

Posted: 16 Aug 2012 06:23 PM PDT

គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់​យក​ទៅ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហា​ផ្ទៃ។

This posting includes an audio/video/photo media file: Download Now

ទាហាន​ថៃ​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣៨​នាក់​ក្នុង​រយៈ​ពេល​៦​ខែ​ដើមឆ្នាំ

Posted: 16 Aug 2012 02:35 AM PDT

មាន​ពលរដ្ឋ​កម្ពុជា​៣៨​នាក់​ត្រូវ​បាន​កង​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់​សម្លាប់​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ដែល​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១។​

This posting includes an audio/video/photo media file: Download Now

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ការ​កោះ​ហៅ​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​រឿង​បង្រ្កាប​នៅ​ក្រចេះ

Posted: 16 Aug 2012 01:48 AM PDT

ក្រុមអង្គការ​សង្គម​ស៊ីវិល​ចំនួន២០​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្តែង​ការ​សោកស្តាយ​ ចំពោះ ​ការចោទ​ប្រកាន់​លោក​ ចាន់ សាវ៉េត​មន្ត្រី​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​នៃ​អង្គការ​អាដហុក ​ពី​បទជួយ​ដល់​ក្រុម​អបគមន៍​។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​និង​វៀតណាម​សន្យា​សហការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿងញៀន

Posted: 15 Aug 2012 06:44 PM PDT

ប្រទេស​កម្ពុជា​និង​វៀតណាម​បានប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។​

This posting includes an audio/video/photo media file: Download Now

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ការពារ​លោក​ហោ ណាំហុង​និង​លោក​គាត ឈន់

Posted: 15 Aug 2012 06:33 PM PDT

អតីត​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​បាន​ថ្លែង​ការពារ​លោក ហោ ណាំហុង ​និង​លោក គាត ឈន់។

This posting includes an audio/video/photo media file: Download Now

លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ

Posted: 15 Aug 2012 06:27 PM PDT

នាយក​វិទ្យុ​សំបុក​ឃ្មុំ​ម៉ម សុណង់ដូ​បាន​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​ពី​ជាប់​ក្នុង​ពន្ធនាគារ​បាន​ជិត​មួយ​ខែ។

This posting includes an audio/video/photo media file: Download Now

អ្នក​សិល្បៈខ្មែរ​ភេទទីបី​ប្រដូច​រឿង​និទាន​ស្នេហា​បុរាណ ​ជាមួយ​នឹងស្នេហា​ភេទ​ខ្ទើយ​របស់ខ្លួន

Posted: 15 Aug 2012 12:55 AM PDT

អ្នករបាំខ្មែរ​ប្រចាំ​នៅ​ទីក្រុង ​Long Beach ​រដ្ឋកាលីហ្វញ៉ា​បាន​សម្រិត​សម្រាំង​យក​នូវសាច់​រឿង​ចេញ​ពី​រឿង​ព្រេង​និទាន​ព្រះសុធន​ នាង​កែវ​​មនោរាហ៍​ ហើយ​បាន​ប្រើ​សាច់​រឿង​នេះ​ដើម្បី​ពណ៌នា​ពី​ជីវិត​របស់​គាត់​នៅ​សហរដ្ឋអាមេរិក។​

This posting includes an audio/video/photo media file: Download Now

សាក្សី​បញ្ជាក់​ថា​ខៀវ សំផន​ជា​មនុស្ស​ស្មោះត្រង់​បក្ស​កុម្មុយនិស្ត

Posted: 14 Aug 2012 08:08 PM PDT

ខៀវ សំផន ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ដោយ​សុខចិត្ត​លះបង់​គ្រប់​បែប​យ៉ាង។

This posting includes an audio/video/photo media file: Download Now

សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​តុលាការ​កោះហៅ​ទាក់​ទង​នឹង​ការបង្រ្កាប​នៅ​ក្រចេះ

Posted: 14 Aug 2012 06:43 PM PDT

លោក ​ចាន់ សាវ៉េត​ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅថ្ងៃសុក្រ​ទី២៤ ខែ​សីហា​ពីបទ​ចោទ​ថា​បាន​ជួយ​ដល់​ ក្រុម​អបគមន៍​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ។

This posting includes an audio/video/photo media file: Download Now

មន្ត្រី​ក្រសួង​ដែនដី​បួន​នាក់​មាន​សេរីភាព​វិញហើយ​ក្រោយ​ពី​ជាប់​ឃុំ​តែ​មួយ​សប្តាហ៍​

Posted: 14 Aug 2012 06:21 PM PDT

មន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្មនិង​សំណង់​ចំនួន​បួន​នាក់​បាន​រួច​ចេញ​ពី​គុក​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!