Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ដឹក​សំពីង​សំពោង​ខ្ពស់​​កប់​ពពក​ច្រើ​នគ្រឿង​​កំពុងរត់​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​៥៧ ប៉ៃលិន

Posted: 29 Aug 2012 01:14 AM PDT

រថយន្ត​ដែល​ដឹកសំពីង​សំពោង​
ខេត្ត​ប៉ៃលិន ៖ មាន​រថយន្ត​នីស្សាន់ និង​ហ៊ីយ៉ាន់ដាយ ធុន​ធំ​ជាច្រើន​គ្រឿង ដឹក​ទំនិញ​សំពីង​សំពោង​ខ្ពស់​កប់​ពពក​រត់​នៅលើ​ដង​ផ្លូវ​ជាតិ​លេខ​៥៧ ជា​រៀង​​រាល់​ថ្ងៃ ​តែ​ដូចជា​គ្មាន​សមត្ថ​កិច្ចពាក់​ព័ន្ធ​​​ណា​ម្នាក់​​អើពើ ឬ​បើក​ភ្នែក​មើល​នោះទេ ​ដោយ​គេ​លើក​​ទំនិញ​ដាក់​លើ​ដំបូល​រួច​ចងរឹត​​គ្រប​​កៅស៊ូ​​តង់​​ដឹក​យ៉ាង​រំភើយ​​ពី​បាត់​ដំបង​ទៅ​ច្រក​ព្រំដែន​​កម្ពុជា-ថៃ ហើយ​ក៏​មាន​រថយន្ត​ដូច​គ្នា​នេះ​ដែរ បាន​ដឹក​ទំនិញ​ចេញ​ពីច្រក​ទ្វារ​ព្រំដែន​​ឆ្ល​ង​​កាត់​​ខេត្ត​ប៉ៃលិន​ទៅ​ខេត្ត​

អគ្គិ​ភ័យ​លេប​ត្របាក់​​ផ្ទះ១ខ្នង​នៅ​ខណ្ឌ​​មាន​ជ័យ

Posted: 29 Aug 2012 01:10 AM PDT

រាជធានីភ្នំពេញ ៖ ផ្ទះ​១​ខ្នង​ត្រូវ​បាន​អគ្គិ​ភ័យ​​លេប​ត្របាក់​ដែល​ធ្វើ​អំពី​ឈើ​​លើ​ថ្ម​ក្រោម​​ទំហំ​៥គុណ​១០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ត្នោត​ជ្រុំ ​សង្កាត់​បឹង​ទំពុន ខណ្ឌ​​មាន​ជ័យ កាល​ពីវេលា​ម៉ោង​​២​និង​៥០​នាទី​​រសៀល​ថ្ងៃទី​​២៩ សីហា ២០១២ ។

ប្រធានាធិបតី​​ថ្មី​អេហ្ស៊ីប​ទៅកាន់​ប្រទេស​​ចិន

Posted: 29 Aug 2012 01:00 AM PDT

​ប្រធានាធិបតី​ចិន និង​សម​ភាគី​អេហ្ស៊ីប
ប្រធានាធិបតី​​ចិន​លោកហ៊ូជីន​តាវ ​កាលពី​​រសៀល​ថ្ងៃទី​២៨ សីហា បាន​រៀបចំ​​ពិធី​ទទួល​ស្វាគមន៍​​មួយនៅ​មហា​វិមាន​​ប្រជាជន​ក្រុង​បេ៉​កាំង ​​​ជាកិត្តិ​យស​ដល់​ប្រធានាធិបតី​​​ថ្មី​អេហ្ស៊ីប​​លោក​មូ៉ហាម៉េដ​ម័រស៊ី ដែល​មក​បំពេញ​​​ទស្ស​ន​កិច្ច​នៅប្រទេស​ចិន ។​បន្ទាប់​​ពីពិធីនោះ​​​ប្រធានាធិបតី​ទាំង២ ត្រូវ​​ពិភាក្សា​គ្នា​ពីទំនាក់​ទំនង​​ទ្វេ​ភាគី​ និង​បញ្ហា​​​​នានា​ដែល​​មាន​ផល​ប្រយោជន៍​​ ។ ​​កិច្ច​សហ​ប្រតិបត្តិ​

វាយ​ប្រហារ​អត្ត​ឃាត​នៅភាគ​ខាងត្បូង​​អាហ្វ​ហ្គា​នីស្ថាន​ស្លាប់​4នាក់​​

Posted: 29 Aug 2012 12:57 AM PDT

ផ្ទះ​​រង​ការ​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ
អាជ្ញាធរ​មូលដ្ឋាន​រាយ​ការណ៍​កាលពី​ព្រឹក​ថ្ងៃទី​២៨ សីហា ​ថា​​ជន​ស៊ីវិល​​៤នាក់​ស្លាប់​និង​២១នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការវាយប្រហារ​អត្ត​ឃាត​មួយ​កាលពី​យប់​ថ្ងៃទី​២៧ សីហា ​​ប្រឆាំង​​ប្រមុខ​ប៉ូលិស​​ខេត្ត​នៅ​ក្រុង​កាន់​ដាហា​​ទី​ប្រជុំ​ជន​​ខេត្ត​មា​ន​ឈ្មោះ​ដូចគ្នា​នេះ​ដែរ​ស្ថិតនៅ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នីស្ថាន ។

និស្សិត​កម្ពុជា​៥៣​រូប​ចេញ​ទៅ​បំពេញ​​ការ​សិក្សា​នៅ​សហ​គមន៍​​​អឺរ៉ុប​

Posted: 29 Aug 2012 12:49 AM PDT

ពិធី​សំណេះសំណាល​ជូន​ដំណឹង​និស្សិត​
រាជធានីភ្នំពេញ ៖ ស្ថាន​ទូត​សហ​ភាព​អឺរ៉ុប​​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​២៨ សីហា ២០១២ បាន​រៀបចំ​​ពិធីជួប​​សំណេះសំណាល​​ជូន​ដំណើរ​និស្សិត​អាហា​រូបករណ៍​ចំនួន​៥៣​នាក់​ដែលចេញទៅ​បំពេញ​ការ​សិក្សា​​នៅ​តាម​បណ្តា​ប្រទេស​​សហ​ភាពអឺរ៉ុប​​ក្នុង​ឆ្នាំ​​សិក្សា​​២០១២-២០១៣ នេះ ។

ខាល​ ហ្វ្រច់​ការ​ពារ​ខ្សែ​ក្រវាត់ ​IBF ​របស់​ខ្លួន​ប្រឆាំង​កីឡា​ករ​អា​មេ​រិ​ក Yusaf Mack​ថ្ងៃ​ទី​១៧​វិច្ឆិកា​នៅ​អង់​គ្លេស

Posted: 29 Aug 2012 12:45 AM PDT

Yusaf Mack-ឆ្វេង-ដែល​អួត​ថា​ខ្លួន​ពិត​ជា​អាច​ផ្តួល​ហ្វ្រច់​បាន​
កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​ខាល ហ្វ្រច់​​នឹង​​ឡើង​​​សង្វៀន​​ប្រ​កួត​​ការ​​ពារ​​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFក្នុង​ប្រ​ភេទទម្ងន់​Super-Middleweight​​(៧៦.២គីឡូ​ក្រាម​)​របស់​ខ្លួន​ជា​លើក​ទី​១​ប្រ​ឆាំង​នឹង​កីឡាករ​អា​មេរិក​ Yusaf Mack​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ។ ការ​ប្រ​កួត​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​សង្វៀន Capital FM Arena​ ស​​្ថ​ិត​ក្នុង​ទី​ក្រុង​ Nottingham ប្រ​ទេស​អង់​គ្លេស​។

ឃាត់​ខ្លួន​​ជនសង្ស័យ​២​នាក់​ ពាក់​ព័ន្ធ​ករណីគ្រឿងញៀន​​នៅស្រុក​ជាំក្សាន្ត​

Posted: 29 Aug 2012 12:37 AM PDT

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ស​ហការ​ជា​មួយ​ប៉ូលិស​​ស្រុក​ជាំក្សាន្ត​​បាន​តាម​ប្រមាញ់​ឃាត់​​រថយន្ត​កាមរី​​មួយ​​គ្រឿង​ និង​បុរស​២​នាក់​ដែល​ជា​មុខ​សញ្ញា​​ជួញដូរ​​ និង​ប្រើ​ប្រាស់​​គ្រឿងញៀន​​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​​ថ្ងៃទី​​២៩ សីហា នៅ​ក្នុង​លំនៅ​ឋាន​ ស្ថិត​ក្នុង​ភូមិ​ស្រឯម ​ឃុំ​ស្រឯម ស្រុក​ជាំ​​ក្សាន្ត ។

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​បញ្ជរ​ព័ត៌​មាន​ទេស​ចរណ៍​

Posted: 29 Aug 2012 12:33 AM PDT

ការ​ចូលរួម​ក្នុងពិធី​​សម្ពោធ​​បញ្ជរ​ព័ត៌​មា​ទេស​ចរណ៍​
រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​​ផ្តល់​ព័ត៌​​មាន​ដល់​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្ពុជា​នោះ ​ក្រសួង​ទេស​ចរណ៍​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ព្រលាន​យន្ត​​ហោះ​កម្ពុជា (SCA) រៀបចំ​​សម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​បញ្ជរ​ព័ត៌​មាន​ទេស​ចរណ៍​នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ សីហា ២០១២ ​​ក្រោម​អធិបតីភាព​​លោក​ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ សីហា ២០១២

Posted: 29 Aug 2012 12:32 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៩ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សំណង់​អគារ​ស្នាក់​នៅ​របស់​កង​អន្តរាគមន៍​​ដំណើរ​ការ​បាន​ប្រហែល​​៣០​ភាគ​រយ​ហើយ​

Posted: 29 Aug 2012 12:27 AM PDT

សំណង់​អគារ​​ស្នាក់​នៅ​របស់​កង​អន្តរាគមន៍​កំពុង​ដំណើរ​ការ​
ខេត្ត​កំពង់ចាម ៖ ក្រោម​ការ​យក​ចិត្តទុកដាក់​​របស់​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​​ខេត្ត​​បាន​​កសាង​​សំណង់​អគារ​​បេតុង​​១​ខ្នង មាន​ទំហំ​៨​គុណ​​២៥​ម៉ែត្រ ​ប្រក់​ក្បឿង​​សម្រាប់​ឱ្យ​​កង​អន្តរា​គមន៍​​ស្នាក់​នៅ​​ និង​ទប់​ស្កាត់​​សភាព​ការណ៍​ផ្សេង ​ជូន​ដល់​​ប្រជា​ពល​រដ្ឋ និង​សង្គម​​ជាតិ ។

អាជ្ញាធរ​​ស្រុក​គោក​ធ្យូង​​ថៃ​អញ្ជើញអាជ្ញា​ធរ​​ស្រុក​អូរ​ជ្រៅ​​​​​ធ្វើ​ទស្ស​​ន​កិច្ច​​រឹត​ចំណង​​មិត្ត​​​ភាព​ ​​​ប្រតិភូបានទៅ​​ទស្ស​នា​​ប្រាសាទ​​ស្តុក​កក់​ធំ​ កេរបុព្វបុរស​​​​ខ្មែរ​​ តែ​ថៃ​​បានគ្រប់​គ្រង​​ទៅ​ហើយ​​​

Posted: 29 Aug 2012 12:22 AM PDT

ប្រាសាទស្ដុកកក់ធំ​ស្ថិត​នៅ​ចំងាយ​១០​គីឡូម៉ែត្រ​ពី​បន្ទាត់​ព្រំដែន និង​ប្រតិភូ​ស្រុក​អូរ​ជ្រៅ​ដើរ​ទស្សនា
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៥ សីហា ​ប្រតិ​ភូ​​ស្រុក​អូរ​​ជ្រៅ​​ចំនួន​ជាង​​៣០​នាក់​​ដែល​ដឹក​នាំ​​ដោយ​លោក​កែវ ​សែន អភិ​បាល​​ស្រុកទទួល​​​​ការ​​អញ្ជើញ​​ពី​​​ភាគី​ថៃ​ ​ឱ្យ​ទៅ​​ធ្វើ​​ទស្សន​កិច្ច​នៅ​ស្រុក​​គោក​ធ្យូង​ ក្នុង​បំណង​រឹត​​ចំណង​​មិត្ត​ភាព​​នៃ​ស្រុក​ទាំង​​២​ ។ ​ឆ្លៀត​​​ពេល​នោះ​​​ភាគី​​ថៃ​​អញ្ជើញ​​ប្រតិ​ភូ​​ខ្មែរ​​យើង​​​ទៅ​ទស្សនា​​​​ប្រាសាទ​ស្តុក​កក់​ធំ ​ដែល​ជា​កេរ​​ដំណែល​​របស់​ខ្មែរ ​តែ​សព្វ​ថ្ងៃ​​គ្រប់​គ្រង​​

វាយ​ប្រហារ​អត្ត​ឃាត​នៅ​ដាហ្គេ​ស្ថាន​រុស្ស៊ី​ស្លាប់​6នាក់​​

Posted: 29 Aug 2012 12:14 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងវាយ​ប្រហារ​​
អ្នក​ទទួល​ខុស​ត្រូវ​​មូលដ្ឋាន​ថ្លែង​ថា​ ​ជន​​អត្ត​ឃាត​​ម្នាក់​បាន​ធ្វើ​​ឱ្យ​ផ្ទុះ​កាលពី​ថ្ងៃទី​២៨ សីហា ​ក្នុង​សាធារណ​រដ្ឋ​ដាហ្គេ​ស្ថាន​នៅ​តំបន់​កូកាស់​រុស្ស៊ី​ ដោយសម្លាប់​មនុស្ស​៦នាក់ ។អ្នកនាំពាក្យ​ម្នាក់​របស់គណៈ​កម្មការ​ស៊ើបអង្កេត​រដ្ឋ​ដាហ្គេ​ស្ថាន​គូសបញ្ជាក់​ថា​អ្នក​​ប្រដៅ​សាសនា​​ម្នាក់​និង​សិស្សគុណ​៥នាក់​​ស្លាប់​ក្នុង​​ការវាយ​ប្រហារនេះ ​។ ​ចំណែគ​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ដា​ហ្គេស្ថាន​អះ​អាង​ពី​ការ​

ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​9​នាក់​ និង​បាត់​ខ្លួន​ច្រើន​នាក់​

Posted: 29 Aug 2012 12:11 AM PDT

ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​
ប្រភព​ព័ត៌​មាន​​​ផ្លូវ​ការ​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៩​នាក់​ស្លាប់ ហើយ​មនុស្ស​រវាង​ពី​៦​ទៅ​៨​នាក់​បាត់​ខ្លួន​ពេល​រថ​យន្ត​បឺស​មួយ​គ្រឿង​ត្រូវ​ទឹក​ជំនន់​នាំ​យក​ទៅ​នៅ​ភាគ​ខាង​ជើង​ប៉ា​គី​ស្ថាន​កាល​ពី​យប់​ថ្ងៃ​ទី​២៨​ទៅ​២៩ សីហា ។គ្រោះ​ថ្នាក់​នេះ​កើត​មាន​ពេល​រថ​យន្ត​បឺស​១​គ្រឿង​ដឹក​មនុស្ស​ប្រមាណ​ជា​៤០​នាក់​បាន​រអិល​ធ្លាក់​ចូល​ក្នុង​ស្ទឹង​មួយ​ពេល​បើក​បរ​តាម​ផ្លូវ​ថ្នល់​​មួយ​ដែល​ទឹកជន់​លិច​ក្នុង

លោកស្រី​គ្លីន​តុន​​​នឹង​ទៅ​កាន់​​ប្រទេស​​​៦​មាន​ចិន ​និង​រុស្ស៊ី​ដែរ

Posted: 29 Aug 2012 12:06 AM PDT

លោកស្រី​​ហ៊ីលឡារីគ្លីនតុន
ក្រសួង​​ការបរ​ទេស​​អាមេរិក​​រាយការណ៍​​​កាលពីថ្ងៃទី២៨ សីហា ថា រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​​អាេមរិក លោកស្រីហ៊ីលឡារី គ្លីនត​ុន ​​នឹង​ចាប់​ផ្តើម​​ពីថ្ងៃទី​៣០ សីហា ​ទៅ​នូវ​ដំណើរ​ទស្សន​កិច្ច​​​រយៈ​ពេល​១០​ថ្ងៃ​មួយ​ដែល​នឹង​នាំ​លោកស្រី​ទៅ​កាន់​ប្រជុំ​​កោះកុក COOK ឥណ្ឌូណេស៊ី​ ចិន ​ទី​ម័រ​ខាង​កើត ព្រុយណេ និង​រុស្ស៊ី​។

កី​ឡា​ករ​អា​ល្លឺ​ម៉ង់ ​Degenkolb​ឈ្នះ​ដំណាក់​ទី​១០​ប្រណាំង​កង់​ក្រប​ខណ្ឌ Tour of Spain​នៅ​អេ​ស្ប៉ាញ

Posted: 28 Aug 2012 11:54 PM PDT

កីឡាករ​អាល្លឺ​ម៉ង់ John Degenkolb
កីឡា​ករ​​អា​​ល្លឺ​​ម៉ង់​ John Degenkolb​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​ម្តង​​ទៀត​​​បន្ទាប់​​ពី​​បាន​យក​ឈ្នះ​ណាក់​ទី​១០​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Spain​​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៨​ខែ​សី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Sanxenxo។

រ៉ូ​ឌិក វេ​នីស​និង​រែ​ដ​វ៉ាន់​ស្កា​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ U.S​ Open

Posted: 28 Aug 2012 11:51 PM PDT

រ៉ូ​ឌិក​​(អា​មេរិក​)
រ៉ូ​ឌិក​​ដែល​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​​ឯក​​ក្រប​​ខណ្ឌ​ធំ​​ចុង​​ក្រោយ​របស់​អា​មេរិក​ខណៈ​គេ​ដណ្តើម​​ពាន​ U.S Openឆ្នាំ ២០០៣​បាន​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Rhyne Williams​យ៉ាង​ងាយ​ស្រួល ។ ជា​មួយ​នឹង​លទ្ធផល​ជ័យ​ជម្នះ​៣​សិត​ទល់​នឹង​សូន្យ ៦-៣,៦-៤​និង​៦-៤​គឺ​ជា​ការ​បើក​​ផ្លូវ​ដ៏​រលូន​មួយ​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រប​ខណ្ឌធំ​មួយ​នេះ​ជា​លើក​ទី​១៣ ។ មួយ​វិញ​ទៀត​ជ័យ​ជម្នះ​

លោក​ទេស​រដ្ឋ​មន្ត្រី​ឱម យ៉ិនទៀង ​ប្រតិ​កម្ម​ចំពោះ​​​អ្វី​ដែល​ថា​ កម្ពុជា​មិន​មាន​ការ​កែលម្អ​បញ្ហា​​សិទ្ធិ​មនុស្ស​ ​និងសិទ្ធិ​នយោបាយ

Posted: 28 Aug 2012 11:45 PM PDT

រាជ​​ធានី​​ភ្នំពេញ ៖ លោក​ទេស​រដ្ឋ​មន្ត្រី ឱម យ៉ិន​ទៀង ប្រធានគណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​និង​ជា​ប្រធានអង្គភាពរបស់រាជរដ្ឋាភិ​បាលកម្ពុជា បានមាន​ប្រសាសន៍ថា គណបក្សប្រឆាំង​មាន​ឈ្មោះថា គណបក្សសង្គ្រោះ​ជាតិ ដែលរួមគ្នាបង្កើត​ដោយ​គណ​បក្ស​សមរង្ស៊ី និង​គ​ណ​បក្ស​សិទ្ធិ​​មនុស្ស​នោះ មាន​ផែន​ការ​បំផ្លាញ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត និងមានគម្រោងឲ្យ​សមា

ខឹង​ប្រពន្ធ​​ស្តីបន្ទោស​​ពីរឿង​ផឹក​ស្រា ទាញ​ដំបង​ឫស្សី​វាយ​១០​ដំបង​

Posted: 28 Aug 2012 11:42 PM PDT

បុរស​ជាប្តី​
ខេត្ត​បន្ទាយមានជ័យ​ ៖ បុរស​ម្នាក់​ប្រើ​អំពើ​ហិង្សា​ដោយ​សហ​ព័ទ្ធ​​ទាញ​ដំបង​ឫស្សី​វាយ​ប្រពន្ធ​​ចំនួន​១០​ដំបង បណ្តាល​​ឱ្យ​រង​របួស​យ៉ាង​ដំណំ​​ត្រូវ​នគរបាល​​ចាប់ឃាត់​ខ្លួន ។ ករណីអំពើ​ហិង្សា​​ក្នុង​គ្រួសារ​នេះ បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​៦​និង​៣​០នាទី​​ល្ងាច​ថ្ងៃទី​​​២៧ សីហា ​២០១២ ​នៅភូមិ​​ក្រសាំង​ ឃុំ​ជប់​វារី ស្រុក​ព្រះ​នេត្រ​ព្រះ ។

នារី​ម្នាក់​មុខ​ដូច​​នាង​​ជូលីភ្ជង់​កាំបិត​អ្នក​រត់​តាក់​ស៊ី​​ម្នាក់​ឱ្យ​រួម​ភេទ

Posted: 28 Aug 2012 11:20 PM PDT

នារី​មាន​មុខ​ដូច​នាង​ជូលី
វា​ជារឿង​​កម្រ​ដែលនារីម្នាក់​ភ្ជង់​កាំបិត​គំរាម​បុរស​ម្នាក់​ឱ្យ​រួម​ភេទ​​​លើ​រូបនាង​ដែលនារី​នោះ​​​​មានទាំងមុខ​មាត់ស្អាត​បាត ។​បុរស​អ្នករត់​តាក់ស៊ី​​ជន​ជាតិ​រូម៉ានីម្នាក់ ក្លាយ​ជា​​ជនរងគ្រោះ​​ដោយសារ​យុវនារី​ម្នាក់​ដែល​ប្រើ​​កាំបិត​គំរាម​​ឱ្យ​រួមភេទ​​​ជាមួយនាង ។ ​នារី​រូប​នោះ​ចម្លែក​ណាស់ មានភិនភាគ​​ដូច​តារា​ភាព​យន្ត​​​អាមេរិក​នាង​អេន​ជេលីណា ជូលី ​ដោយនាង​បានបញ្ជា​បុរស​នោះ​ឱ្យ​ដេកជាមួយ​នាង​

ហ៊ីយ៉ាន់ដាយ​សង្ស័យអ្នក​បើក​បរ​​ស្រវឹង​បុក​ម៉ូតូ​​សេ​១២៥ ​ស្លាប់​ក្មេង​​ម្នាក់​ឪពុក​ម្តាយ​របួសធ្ងន់​

Posted: 28 Aug 2012 09:21 PM PDT

ខេត្ត​កំពត ៖ ប្តី​ប្រពន្ធ​២​នាក់​របួស​ធ្ងន់​ និង​កូន​តូច​​ម្នាក់​អាយុ​ជាង​២​ខែ​បាន​ស្លាប់​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​មួយ​​បង្ក​​​​ឡើង​ដោយ​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​​កាលពីវេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ សីហា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ចំណុច​ខាង​កើត​ស្ពាន​ក្បាល​រមាស ​ចម្ងាយ​​៣៥០​ម៉ែត្រ ​ស្ថិត​នៅ​

រថយន្ត​សាំងយ៉ុង​​​បើក​លឿនបុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​អស់​២​កំណាត់​​​ហោះ​ទំ​លើ​របាំង​

Posted: 28 Aug 2012 08:55 PM PDT

រថយន្ត​​ដែល​បើក​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកខ្លួន​បាន​បើក​​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុង​​ក្នុង​ល្បឿន​លឿន​​​រេ​ចង្កូត​នៅបុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​​លាន់​ឮ​​​សូរ​ដូច​រន្ទះ ​បណ្តាល​ឱ្យ​​របាំង​ថ្ម​២​កំណាត់​​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទី​ ហើយ​រថយន្ត​​បាន​ហោះ​​​ឡើង​​ទៅទំលើ​របាំង​ថ្ម ជាប់​​ទៅ​មុខ​លែង​រួច​ដែល​

​កម្ពុជា​នឹង​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​ថ្មី​ទៅ​ប្រទេស​ហ្វ៊ីលីពីន​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ

Posted: 28 Aug 2012 08:52 PM PDT

រាជធានីភ្នំពេញ ៖ តាម​ការ​​ឱ្យ​ដឹង​របស់​មន្ត្រី​​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ថា កម្ពុជា នឹង​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​ថ្មី​ទៅ​កាន់​​ប្រទេស​ហ្វ៊ីលី​ពីន នា​ពេល​ឆាប់ៗ​​ខាងមុខ​នេះ បន្ទាប់​ពី​​ឯក​អគ្គ​​រាជទូត​​មុន​បាន​បញ្ចប់​អាណត្តិ ។

ព្យុះ BOLAVEN ​​វាយ​ប្រហារ​លើ​កូរ៉េ​​​​ខាង​ត្បូង​​ស្លាប់ និង​បាត់​ខ្លួន​២៥​នាក់

Posted: 28 Aug 2012 08:44 PM PDT

ដើម​ឈើ​​បាក់ដោយព្យុះ
ព្យុះ​​ទីហ្វុង​ឈ្មោះ BOLAVEN ​ជា​ខ្យល់​ព្យុះ​​​ខ្លាំង​មួយពុំ​ធ្លាប់​មាន​ចាប់​​តាំងពី​ច្រើន​ឆ្នាំ​​មក​ហើយ នៅកូរ៉េ​ខាង​ត្បូង ​បានបោកបក់​កាត់​ឧប​ទ្វីប​​​កូរ៉េ​បណ្តាល​​ឱ្យ​មនុស្ស​២៥​នាក់ស្លាប់ ​និងបាត់​ខ្លួន ​​​នៅ​​កូរ៉េ​ខាង​ត្បូង ។ជាព្យុះ​​ទី១៥ ​ប្រចាំ​ឆ្នាំ​ព្យុះ​​ BOLAVEN ​បាន​កកើត​​​កាលពីថ្ងៃទី២០ សីហា ​នៅ​កន្លែង​​មួយ​ចម្ងាយ​​៥៧០គ.ម ​ពីឆ្នេរ​​សមុទ្រភាគ​​ពាយ័ព្យ​​​កោះ​ហ្គាម ​ជាកោះ​មួយ​ក្នុង​មហា​សមុទ្រ ​​​ប៉ាស៊ី​

ឱន​​ភាព​​ពាណិជ្ជកម្ម​​ជប៉ុន​កាន់​រីក​ធំជាង​ការ​​​​​​រំពឹង​ទុក

Posted: 28 Aug 2012 08:42 PM PDT

ប្រទេស​ជប៉ុន​បាន​ជួប​នឹង​ឱនភាព​ពាណិជ្ជកម្ម​កាន់តែ​ធំជាង​ការរំពឹង​ទុកនៅ​ក្នុង​ខែកក្កដា​​​​​​​​ ខណៈ​ដែល​ការនាំចេញ​​មាន​​ការ​​យឺតយ៉ាវ​​ជា​ខ្លាំង​ ចំពេល​ដែល​​វិបត្តិបំណុល​​នៅអឺរ៉ុប​​និង​កំណើន​​សេដ្ឋ​កិច្ច​សាកល​មាន​ភាព​រអាក់​រអួល ។ កត្តា​ទាំងអស់​នេះបាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើង​មក​លើធនាគារ​ជប៉ុនក្នុងការ​ចាត់វិធាន​ការបន្ធូរ​បន្ថយ​ដើម្បីគាំ​ទ្រសេដ្ឋកិច្ច​ក្នុងស្រុក ។ គម្លាត​នៅ​ក្នុង​ពាណិជ្ជកម្ម​

របាយការណ៍​ ៖ អាមេរិក​ប្រឈម​​មុខ​នឹង​ហានិភ័យសេដ្ឋកិច្ច

Posted: 28 Aug 2012 08:41 PM PDT

យោង​តាម​ការិយាល័យ​ថវិកា​សភាអាម​រិក​បង្ហាញ​ថា ឱនភាពថវិកា​អាមេរិកនឹង​មាន​ចំនួន​​លើស​១លាន​លាន​ដុល្លារ​ ហើយ​ការ​រឹត​បន្តឹង​​សារ​ពើ​​ពន្ឋនៅ​ឆ្នាំក្រោយ​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​ទាំង​មូល ​​។នៅក្នុងរបាយការណ៍​ទស្សន​វិស័យ​និង​ថវិកា​បាន​ប៉ាន់​ប្រមាណ​ថា​ ឱនភាព​ថវិកា​នៅ​ក្នុងឆ្នាំ​សា​រពើ​ពន្ឋ​២០១២​ដែល​បញ្ចប់​នៅ​ក្នុង​ខែ​កញ្ញា​ខាង​​មុខ​ នឹង​​មាន​ចំនួន​សរុប​1,1​លាន​លាន​

រថយន្ត​កូរ៉ូឡា អ្នក​បើក​បរ​ស្រវឹង​បុក​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​

Posted: 28 Aug 2012 08:38 PM PDT

រថយន្ត​បង្ក​ហេតុ​ដែល​កិន​ជាប់​ម៉ូតូ​ជន​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​​ក្រហម មួយ​គ្រឿង​​បើក​​ដោយ​​បុរស​ស្រវឹង​​ម្នាក់​​​ក្នុង​ល្បឿ​នលឿន​ជ្រុល​​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​ពី​ក្រោយ​ បណ្តាល​ឱ្យ​​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​ស្រាល បន្ទាប់​​មក​អ្នក​បើ​ក​បរ​​រថយន្ត​នោះ​បាន​ចុះ​មក​រក​រឿង​អ្នក​ជិះ​ម៉ូតូ​​នោះ​ទៀត​ផង ។

ពល​រដ្ឋនៅ​តាម​ជាយ​ដែន​នាំ​គ្នា​បង្កើត​មុខ​របរ​ស៊ី​ឈ្នួល​ចិញ្ច្រាំ​ដំឡូង​មី​ហាលឱ្យស្ងួត​

Posted: 28 Aug 2012 08:34 PM PDT

គំនរដំឡូងមីដែលត្រូវបានប្រជាពលរដ្ឋសុីឈ្នួលចិញ្រ្ចាំឱ្យឈ្មួញ 
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ផល​ដំ​ឡូង​មី​ដែល​ទទួល​បាន​មាន​បញ្ហា​ចោទ​តែ​មួយ​ទេ​គឺ​ការ​ចិញ្ច្រាំហាល​ឱ្យ​ស្ងួត​ ដើម្បីអាច​លក់​បាន​ភ្លាម​ៗ​តាម​តម្រូវការ​របស់​ឈ្មួញ​ ដែល​មិន​និយម​ដំ​ឡូង​ស្រស់​ ។ ​ដោយសារ​តម្រូវការ​នេះ ពលរដ្ឋ​រស់​នៅ​តាម​ជាយ​ដែន ​បាន​នាំ​គ្នា​បង្កើត​មុខ​របរ​ស៊ី​ឈ្នួល​ចិញ្ច្រាំ​ដំ​ឡូង​មីហាលឱ្យឈ្មួញ​សម្រាប់​ដឹក​ចេញ​ទៅ​លក់​បន្ត​ ។ កសិករ​ឈ្មោះឃឹម វិត​ រស់​នៅ​ស្រុក​ម៉ា​ឡៃ បាន​

Samsung KLDសម្ពោធ​​សាខាផ្សារ​​ថ្មី​​សាខាទី2របស់​តំណាង​​ចែក​ចាយ​

Posted: 28 Aug 2012 08:33 PM PDT

ពិធីបើក​​សម្ពោធសាខា​​ទី​​២«​សា​ខា​​ផ្សារ​ថ្មី​»ហាងលក់ផលិត​ផល​ Samsung KLD
រាជ​​ធានី​​ភ្នំពេញ​ ៖​ «​សា​​ខា​​​ផ្សារ​​ថ្មី​» ដែល​​​ជា​​​សាខា​​​ទី​​​២​​របស់​​​តំណាង​​​ចែក​ចាយ​​ផលិត​ផល​ Samsung KLD ត្រូវ​បាន​​បើក​​សម្ពោធ​​ជា​ផ្លូវ​ការកាល​ពី​​ថ្ងៃ​ទី​​២៣ សីហា ​ឆ្នាំ​​២០១២ ​​​ក្រោម​វត្ត​មាន​​ដ៏​ខ្ពង់​​​​ខ្ពស់​​របស់​​អគ្គ​​នាយក​ ​KLD លោក​អេរិច ​ង៉ោ​​ ថ្នាក់​ដឹក​​នាំ​ជាន់​ខ្ពស់​របស់​ Samsung លោក​វ៉ាត់ ​ឡាំ​ផេង បូក​​​​​រួម​​ទាំង​ថ្នាក់​ដឹក​នាំ​​ និង​ភ្ញៀវ​​កិត្តិយ​ស​​ជា​ច្រើន​នាក់ទៀត ។

ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ នឹង​បើក​ការ​ដ្ឋាន​សាង​សង់​​ក្នុង​អំឡុង​ខែ​កញ្ញា ខាង​មុខ​នេះ​

Posted: 28 Aug 2012 08:32 PM PDT

លោក​កែប ជុតិមា ចុះ​ត្រួតពិនិត្យ​​តំបន់​ស្ពាន​​ស្ទឹង​មាន​ជ័យ​
រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ លោក​កែប ជុតិមា អភិ​បាល​​រាជ​ធានីភ្នំពេញ អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​​តំបន់​ស្ពាន​​ស្ទឹង​​មាន​ជ័យ ​ដើម្បី​រក​មើល​​ផល​ប៉ះពាល់​​ត្រៀម​រៀប​ចំ​​ធ្វើ​ពិធី​​សែន​ក្រុង​ពាលី និង​​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មា​ជ័យ ។

រ៉ឺម៉ក​​ម៉ូតូ​ដឹក​កម្ម​ករ​​រោង​ចក្រ​បែក​កង់​ រេ​ចង្កូត​ធ្លាក់​ចូល​ស្រះ​ទឹក​របួស​ធ្ងន់​-ស្រាល​ជាង​២០​នាក់​ (មាន​វីដែអូ​ឃ្លីប)

Posted: 28 Aug 2012 08:24 PM PDT

រ៉ឺម៉ក​ម៉ូតូ​ដឹក​កម្ម​ករ​ដែល​រេ​ចង្កូត​ធ្លាក់​ចូល​​ស្រះ​ទឹក​
រាជធានីភ្នំពេញ ៖ កម្ម​ករ​រោង​ចក្រ​៦​នាក់ ​ក្នុង​នោះ​ស្រី​៤​នាក់ បាន​រង​របួស​ធ្ងន់​ និង​២០​នាក់​ទៀត​រង​របួស​ស្រាល ខណៈ​ជិះ​​រ៉ឺម៉ក​​ម៉ូតូ​​ទៅ​ធ្វើ​ការ​​បែក​កង់​​ខាងស្តាំ ​រេ​ចង្កូត​ចូល​ស្រះ​​ទឹក​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ខាង​​ត្បូង​វិហារ​អ៊ិស្លាម ​ស្ថិត​ក្នុង​ភូមិ​ឌួង សង្កាត់​ព្រែក​​ព្នៅ ​ខណ្ឌ​សែន​សុខ កាល​ពី​វេលា​ម៉ោង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!