VOA News: ព័ត៌មាន: “លោកស្រី​គ្លីនតុន​ជួប​មេដឹកនាំ​អាស៊ាន​នៅ​មុន​ពេល​កិច្ច​ប្រជុំ​សន្តិសុខ” plus 7 more

VOA News: ព័ត៌មាន: “លោកស្រី​គ្លីនតុន​ជួប​មេដឹកនាំ​អាស៊ាន​នៅ​មុន​ពេល​កិច្ច​ប្រជុំ​សន្តិសុខ” plus 7 more


លោកស្រី​គ្លីនតុន​ជួប​មេដឹកនាំ​អាស៊ាន​នៅ​មុន​ពេល​កិច្ច​ប្រជុំ​សន្តិសុខ

Posted: 11 Jul 2012 01:09 PM PDT

លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ហ៊ីលឡារី គ្លីនតុន​បាន​បើក​សម័យ​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​អាមេរិក​និង​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ។ កិច្ច​ប្រជុំ​នេះ​កើត​ឡើង​នៅ​មុន​ពេល​វេទិកា​សន្តិសុខ​ដ៏​សំខាន់​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​​នៅ​ថ្ងៃ​ព្រហស្បតិ៍។

អម​ដំណើរ​លោកស្រី​គ្លីនតុន​ក៏​មាន​ក្រុម​អ្នក​វិនិយោគ​អាមេរិក​ជាច្រើន​នាក់​ដែល​ត្រូវ​ចូលរួម​ក្នុង​វេទិកា​​អ្នក​​ជំនួញ​អាមេរិក​និង​អាស៊ាន​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​សៀម​រាប។

លោក​ហេង​រស្មី​អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ​​ពិភាក្សា​ជាមួយ​នឹង​លោក​ម៉ែន គឹមសេង​អំពី​បេសកកម្ម​របស់​លោកស្រី​គ្លីនតុន​នៅ​កម្ពុជា។

<!--AV-->

This posting includes an audio/video/photo media file: Download Now

លោក​ម៉ម សុណង់​ដូ​នឹង​វិល​ទៅ​កម្ពុជា​វិញ​បើ​ទោះ​បី​ជា​លោក​ហ៊ុន​សែន​គំរាម​ចាប់​ខ្លួន

Posted: 11 Jul 2012 01:04 PM PDT

រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ប្រកាន់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ក្រចេះ​ថា ​បាន​ចូលរួម​ធ្វើ​អបគមន៍​ហើយ​​បាន​បង្រ្កាប​យ៉ាង​សាហាវ​និង​បាន​ចេញ​បញ្ជា​ឱ្យ​តាម​ចាប់​មេខ្លោង​របស់​គេ។ លោក​ម៉ម សុណង​ដូ​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ដែល​​រដ្ឋាភិបាល​​តាម​​រក​​ចាប់​​ខ្លួន​​​បាន​សម្រេច​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាស​តាម​ប្រព័ន្ធ​ស្កែព​(Skype) ជាមួយ​នឹង​លោក​ម៉ម សុណង់​ដូ​នៅ​មុន​ពេល​ដែល​លោក​ចេញ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា។​

សូម​លោក​អ្នក​ស្តាប់​បទសម្ភា​ស​នេះ​ដូច​តទៅ៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

អាស៊ាន​គួរ​​ទទួលកិត្តិយស​​ចំពោះ​កំណែទម្រង់​នៅ​ភូមា​

Posted: 11 Jul 2012 10:24 AM PDT

ខណៈដែល​រដ្ឋមន្រី្ត​នៃ​សមាគម​​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជួប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​មួយ​នៅ​​កម្ពុជា​ក្នុង​សប្តាហ៍​នេះ អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​បាន​សម្លឹង​ទៅ​រក​ឆ្នាំ​២០១៤​ស្រេច​ទៅ​ហើយ ដែល​នៅ​ពេលនោះ​​​ប្រទេស​ភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន។ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វីអូអេ លោក​ស៊ុរីន ពិតស៊ុវ៉ាន (Surin Pitsuwan) ដែល​ជា​អគ្គ​លេខាធិការ​អាស៊ាន បាន​មាន​ប្រសាសន៍​ថា ប្លុក​អាស៊ាន​គួរ​ទទួល​បាន​កិត្តិយស​ម្រាប់​ការ​លើក​ទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នៅភូមា។ លោក​បាន​សម្តែងភាព​​តាន​តឹង​ក្នុង​ចិត្ត​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរ​ជាតិ​មិន​ត្រូវ​បានលុប​ចោល។

នៅ​ពេល​ដែល​មេដឹក​នាំ​អាស៊ាន​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញនៅ​ដើម​ខែ​មេសាកន្លង​ទៅ​នេះ​ មាន​សំណួរ​ជា​ច្រើន​ផ្តោត​លើ​ប្រទេស​​ភូមា​នៅ​ពេល​ដែល​ទណ្ឌកម្ម​អន្តរ​ជាតិ​នឹង​ត្រូវ​បាន​ដក។ ភូមា​ទើប​តែ​មានការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ដែល​ក្នុង​ពេល​នោះ​លោក​ស្រី​អង់​ សាន​ស៊ូជី ទទួល​បាន​ជ័យ​ជម្នះ។

សហគមន៍​អន្តរជាតិ​ដែល​រួម​ទាំង​​​សហរដ្ឋ​អាមេរិក​ អូស្រា្តលី និង​សភាព​អឺរ៉ុប បាន​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​​​​ទណ្ឌកម្ម។ ប៉ុន្តែ​សម្រាប់​អាស៊ាន​ គោល​បំណង​នោះ​គឺ​ថា ចង់​ឲ្យ​ទណ្ឌកម្ម​នោះ​ត្រូ​វបានលុប​ចោល​​ទាំង​ស្រុង។

ទោះ​បី​ជា​មានការ​ជជែក​ជា​សាធារណ​តិច​តួច​អំពី​ប្រទេស​ភូមា​នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៅ​សប្តាហ៍​នេះ លោក​ស៊ុរីន ពិតស៊ុវ៉ាន ដែល​ជា​អគ្គលេខាធិការ​អាស៊ាន មាន​ប្រសាសន៍​ថា មេដឹក​នាំ​តំបន់​នៅ​តែ​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​នេះ។

«ខ្ញុំ​គិត​ថាសហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុបបាន​អនុម័តយុទ្ធសាស្រ្ត​ពីរ​ដាច់​ពីគ្នា។ សភាព​អឺរ៉ុប​ព្យូរ​ទណ្ឌកម្ម គឺ​មាន​ន័យ​ថា អាច​ដំណើរ​ការ​ទៅ​បាន ប៉ុន្តែ​ទណ្ឌកម្ម​អាច​ត្រូវ​បាន​ដាក់​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​ពីរ។ យើង​សូម​សរសើរ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា វិធានការ​នេះ​​នឹងចាត់​ឲ្យ​បាន​​ឆាប់​រហ័ស ហើយ​​​ការ​វិវត្ត​នៅ​ក្នុង​ប្រទេសភូមា​នឹង​ធានា​ដល់​ការ​ពិចារណា​ដ៏​ជាក់​លាក់​នៃ​វិធានការ​សម្រាប់​ទណ្ឌកម្ម»។

លោក​ស៊ូរិន​ បដិសេធ​​យោបល់​ដែល​ថា ភាព​អល់​ឯក​​​នៃ​សហគមន៍​អន្តរជាតិក្នុង​ការ​លុប​ចោល​ទណ្ឌក​​ម្ម​ទាំង​ស្រុង​នឹង​បណ្តា​ឲ្យ​មាន​ការ​បែក​បាក់​ជាមួយ​អាស៊ាន។

«ខ្ញុំ​ហៅ​វាថា ភាព​តាន​តឹង​ក្នុង​ចិត្ត​ដោយ​សារ​​​អ្វី​ៗ​ដំណើរ​ការ​មិនបាន​​លឿនដូច​ការ​គិត​​។ ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មក​ហើយ​ថា ទី​បំផុត​ យើង​ត្រូវតែ​បណ្តោយ​តាម​ហ្នឹង។ វា​ជា​សិទ្ធិ​ផ្តាច់​មុខ​នៃ​ដៃ​គួចរចា នៃក្រុម និង​​ប្រទេស​ធំ​ក្នុង​ការ​សម្រេច។ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​ថា យើង​អាច​បង្ហាញ​ដល់​ពួក​គេ​នូវ​អ្វី​ដែល​យើងយល់​ឃើញ​ដែល​ថា អ្វី​ៗ​មាន​ដំណើរ​តាម​គន្លង​ត្រឹម​ត្រូវ។ យើង​ជឿជាក់​ថា វា​នឹង​មិន​ត្រឡប់​ក្រោយវិញ​​នោះ​ទេ។ រដ្ឋាភិបាល​ភូមា​ ប្រជាពលរដ្ឋ​ភូមា គួរ​ទទួល​បាន​ការ​បន្ធួរ​បន្ថយ​ក្នុង​កម្រិត​ណា​មួយ។ ដំណើរ​ការ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​លឿន​ជាង​នេះ។

ប៉ុន្តែ​ អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​​វាយ​តម្លៃ​​ផ្សេង។
លោកខាល ថេយ័រ (Carlyly Thayer) គឺ​ជា​អ្នក​ជំនាញ​ខាង​កិច្ច​ការ​អាស៊ាន​នៃ​សាកលវិទ្យាល័យ ញួសោធវ៉េលស៍ (New South Wales)។

«អាស៊ាន​ចង់​ឲ្យ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា​ត្រូ​វ​បានលុបចោល​​ពីព្រោះ​វា​ជាការ​រើស​អើង​ប្រឆាំង​នឹង​សមាជិកមួយ​របស់​ខ្លួន​។ គេ​ឃើញ​កំណែទម្រង់​មាន​ដំណើរ​ការ​ប្រកបដោយ​ភាព​វិជ្ជមាន។ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​ អូស្រា្តលី និង​ប្រទេស​ណ័រវ៉េ ​​បាន​ដក និង​ព្យួរ​ទណ្ឌកម្ម​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​លុប​ចោល​​ទណ្ឌកម្ម​នោះ​ទេ​​ ដូច្នេះ​នៅពេល​ដែល​មាន​ដំណើរ​ថយ​ក្រោយ​ណាមួយ​គេ​នឹង​ដាក់​ទណ្ឌកម្ម​នោះ​ត្រឡប់​មកវិញ»។

លោក ​ថេយ័រ មាន​ប្រសាសន៍ថា បញ្ហា​នោះ​គឺថា​​ការ​បញ្ចប់​ទណ្ឌក​ម្ម​មាន​ភាព​​ស្មុគ​ស្មាញ​​​ជាង​ការ​ដាក់​ទណ្ឌកម្ម​​ពី​ដំបូង។

«ទណ្ឌកម្ម​មាន​ភាព​ស្មុគស្មាញ​ពី​ព្រោះ​អ្នក​ត្រូវ​​មាន​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​នៅ​សហភាព​អឺរ៉ុប ហើយ​នៅ​សហរដ្ឋ​អាមេរិក ទណ្ឌកម្ម​​ត្រូវ​បាន​ដាក់​ដោយ​សភា និង​បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី។ ដូច្នេះ​ទាំង​ពីរគឺ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់។ វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ព្យួរ​ជាជាង​ការ​ទទួល​បាន​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ»។

ប៉ុន្តែ​សម្រាប់ពេល​នេះ​ ​លោក ស៊ូរីន មាន​ប្រសាសន៍​ថា លោក​សម្លឹង​ទៅ​រក​ឆ្នាំ ២០១៤​ ជា​ពេល​ដែល​ប្រទេសភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន។

«​វា​ជា​ការ​លើក​ទឹក​ចិត្ត​របស់​យើង​ដែល​ថា​ប្រសិន​បើ​អ្នក​ចង់​ធ្វើជា​ប្រធាន​អាស៊ាន ដែល​មាន​ទាំង​ការ​ទទួល​ខុសត្រូវ កិត្យានុភាព និង​កិត្តិយស អ្នក​ត្រូវ​តែ​ធ្វើ​កិច្ចការ​ជាច្រើន។ ខ្ញុំគិត​ថា អាស៊ានមាន​តួនាទី​សំខាន់​ណាស់។ ពេល​នេះ​យើង​កំពុង​ជួយ​គេ។ យើង​ផ្តល់​ឱកាស​ឲ្យ​គេ។ គេ​មក​សង្កេត​កិច្ច​ប្រជុំ​បែប​នេះ។ កិច្ច​ប្រជុំ​ដូចជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ គេ​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រក​ឆ្នាំ២០១៤»។

ទោះ​បី​ជា​អាស៊ាន​មាន​តួនាទី​ធំដុំ​ក្នុង​ការ​ធានា​អធិបតីភាព​របស់​ប្រទេស​ភូមា ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ក៏​ដោយ​ ក៏​រដ្ឋា​ភិបាល​ភូមា​ត្រូ​វ​មាន​ជំហរ​ធ្វើ​កិច្ច​ការ​ដើម្បី​​ប្រយោជ​ន៍​​ប្រទេស​ពី​ការ​ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ។ ការ​បោះ​ឆ្នោត​ជា​ទួ​ទៅ​ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៥។

លោក​ ផាវីន ឆាឆាវ៉ាលភុងភុន (Pavin Chachavalpongpun) គឺ​ជា​អ្នក​វិភាគ​នយោបាយ​នៅ​សាកល វិទ្យាល័យ​គីយ៉ូតុ (Kyoto)។ លោក​មាន​ប្រសាសន៍ថា ប្រសិន​បើ​ភូមា​ប្រាកដប្រជា​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ត្រឹម​ត្រូវ ​និង​យុត្តិធម៌​នោះ ភាព​ជា​ប្រធាន​អាស៊ាន​នឹង​ជួយ​លើក​មុខ​មាត់​របស់​រដ្ឋាភិបាល​ភូមា​​នៅក្នុង​ប្រទេស​។

«ខ្ញុំ​គិត​ថា ឆ្នាំ ២០១៤​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ទាំង​ប្រទេស​ភូមា​ និង​អាស៊ាន។ ឆ្នាំ ២០១៤​ គឺ​មួយ​ឆ្នាំ​គត់​មុន​ពេល​បោះ​ឆ្នោត​ទូទៅ​នៅ​​ភូមា។ ការ​ដែល​​​ភូមា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ​គឺ​ពី​ព្រោះ​វា​អាច​ដាក់​ឲ្យ​របប​នេះ​ស្រប​ច្បាប់​ និង​អាច​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៥។ ប្រជា​ពលរដ្ឋ​អាច​យល់​ថា វា​មិន​មែន​ជារឿង​សំខាន់​ ប៉ុន្តែ​វាសំខាន់​ណាស់​ក្នុង​បរិបទ​នយោបាយ​ភូមា​។ ដើម្បី​មាន​លទ្ធភាព​បើក​ទ្វារ​ប្រទេស​​ ដើម្បី​នាំ​អ្នក​វិនិយោគ​ក្នុង​តំបន់​អាស៊ានប្រកប​ដោយ​សក្តានុពលជាច្រើន​​ដែល​រួមទាំង​ដៃ​គួ​ចរចា​អាស៊ាន​​ចូល​វិនិយោគ​ក្នុង​ប្រទេស​ភូមា ​ឱកាស​នេះ​អាច​ជា​ពេល​ដែល​ភូមា​ត្រូ​វ​បង្ហាញ។ ដូច្នេះ​វាសំខាន់​សម្រាប់​ភូមា​ខ្លាំង​ណាស់»។

លោក ផាវីន មាន​ប្រសាសន៍​ថា ដូចគ្នា​នេះ​ដែរ អាស៊ាន​ចង់​ធានា​ថា ភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​​​ដោយ​រលូន។ ហើយ​នេះ​ប្រហែលជា​មាន​ន័យ​ថា អាទិភាព​សម្រាប់​បញ្ហា​ផ្សេងៗ​ទៀត ដូច​ជា​សិទ្ធិ​មនុស្ស​​នឹង​ទុក​ដោយ​ឡែក។

ប្រែ​សម្រួលដោយ​ ​អ៊ឹម សុធារិទ្ធ

This posting includes an audio/video/photo media file: Download Now

ស្នាដៃ​ កំណែទម្រង់​ ទណ្ឌកម្ម​អន្តរជាតិ និង​សមាជិក​ថ្មី​ របស់​អាស៊ាន

Posted: 11 Jul 2012 09:45 AM PDT

រដ្ឋ​មន្ត្រី​ការ​បរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រជុំ​នៅ​ទី​ក្រុង​ភ្នំពេញ​សប្តាហ៍​នេះដើម្បី​ពិភាក្សា​ថ្នាក់​​​ខ្ពស់​។ លោក​ Surin Pitsuwan ​អគ្គ​លេខា​ធិការ​អាស៊ាន ដែលនឹង​ត្រូវ​ចប់​អាណត្តិ​​នៅ​ឆ្នាំនេះ​ និយាយ​ជាមួយ​វីអូអេនៅ​ក្នុង​ព្រឹត្តការណ៍​ដោយ​ឡែក​មួយ។ លោក​បាន​ចែក​រំលែកទស្សនៈ​របស់​លោក​​ស្តី​អំពី​ស្នាដៃ​ដែល​អាស៊ាន​ទទួល​បាន​ក្នុង​អាណតិ្ត​របស់​លោកក្នុង​នាម​ជា​អគ្គ​លេខា​ធិការ​​អាស៊ាន​ ជំហាន​នៃ​កំណែ​ទម្រង់ ការ​បញ្ចប់​​ទណ្ឌកម្ម​អន្តរជាតិប្រឆាំង​​នឹង​​ភូមា និង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​​ថ្មី​របស់​ប្លុក​អាស៊ាន។

សំណួរ៖ តើ​លោក​មាន​ស្នាដៃ​អ្វី​ខ្លះ​ក្នុង​អាណត្តិ​របស់​លោក​ជា​អគ្គ​លេខា​ធិការ​អាស៊ាន?​

ចម្លើយ៖ សំខាន់​បំផុត​គឺ​អាស៊ាន​បាន​កើន​មុខ​មាត់​ថ្មី​ និង​ខ្ពស់​ត្រដែត​របស់​ខ្លួន​។ មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ពី​ព្រោះ​តែ​មេដឹក​នាំ​បាន​សម្រេច​ថា យើង​នឹង​ចាប់​​ផ្តើម​​​កសាង​សហគមន៍។ យើង​មាន​ធម្មនុញ្ញ​ ហើយ​យើង​មាន​រចនា​សម្ព័ន្ធ​ ដើម្បី​ជំរុញ​គ្រប់​វិស័យ​ក្នុង​កម្រិត​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​សហគមន៍​មួយ​ត្រឹម​ឆ្នាំ ២០១៥។ ដូច្នេះ​យើង​មាន​ប្រទេស​ចំនួន​៦៤ឬ​៦៥ ដែល​បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​​​មក​ធ្វើ​ការ​ជាមួយ​យើង​នៅ​​អគ្គ​លេខា​ធិការដ្ឋាន។ យើង​មាន​អង្គ​ការ​អន្តរជាតិ និង​ផ្នែក​​ឯកជន​ដែល​បាន​ដឹង​អំពី​ផ្លែផ្កា​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​យើង។ ទី​ផ្សារ​នឹង​ត្រូវ​ធ្វើ​សមារណកម្ម ហើយបើ​អ្នក​​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ក្នុង​តំបន់​ អ្នក​​អាច​ទាញ​យក​ប្រយោជន៍​ពី​តំបន់ទាំង​មូល​។ ពាណិជ្ជកម្ម​មាន​ការ​រីកចម្រើន។ ពេល​នេះ​ពាណិជ្ជកម្ម​មាន​តម្លៃ​២លាន​​៦​សែន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ​យើ​ង​ជា​ប្រទេស​មួយ យើង​នឹង​ឈរ​នៅ​លេខ​៩ គឺ​លេខ​៩​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប ឬ​GDP ខ្ពស់​ជាង​គេ។ ដូច្នេះ​ខ្ញុំ​គិត​ថា វា​មិន​គា្រន់​តែ​ជា​មុខ​មាត់​នោះ​ទេ តែ​ជា​ការ​ពិត។ វា​មិន​គ្រាន់តែ​ជា​ការ​រំពឹង​ទុក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ទទួល​បាន ដែល​យើង​កំពុង​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រកការ​បង្កើត​​សហគមន៍​ថ្មី​មួយ​នៅ​ក្នុង​តំបន់។ ហើយ​ប្រទេ​ស​ដ៏ទៃ​​អាច​មក​​ចាប់​យក​ប្រយោជន៍​ពី​តំបន់​ដែល​កំពុង​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត បង្កើន​ចំនួន​​ប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល និង​លើក​កម្ពស់​អំណាច​ទិញ។ ដូច្នេះ​មិន​មែន​ខ្ញុំ​ទេ​ដែល​ទទួល​បាន​ស្នាដៃ​នេះ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​នាំពាក្យ​ដែល​ពាំនាំ​ព័ត៌មាន​ចេញ​ទៅក្រៅ ព្យាយាម​ផ្សព្វផ្សាយ ហើយ​ពិភពលោក​ទទួល​យក​វា។

សំណួរ៖ តើ​លោក​អាច​បរិយាយ​ពី​កំណែទម្រង់​ដែលត្រូវ​បាន​ធ្វើ​នៅ​ភូមា​យ៉ាង​ដូច​ម្តេច? ហើយ​តើ​អាស៊ាន​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការ​លើកទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នេះ?

ចម្លើយ៖ វា​ជា​គំនិត​របស់​យើង​ និង​ការ​លើក​ទឹក​ចិត្ត​របស់​យើង​ដែល​ថា គេ​គួរ​បើក​ចំហរ​ និង​អញ្ជើញ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ពី​ក្រៅ​ ប្រព័ន្ធផ្សព្វផ្សាយពី​ក្រៅដើម្បី​ពិនិត្យ​ស្ថាន​ភាព ហើយ​វា​ជា​ការ​លើក​ទឹក​ចិត្ត​របស់​យើង ដែល​ថា ប្រសិន​បើ​អ្នក​ចង់​ធ្វើជា​ប្រធាន​អាស៊ាន ដែល​មាន​ទាំង​ការ​ទទួល​ខុសត្រូវ កិត្យានុភាព និង​កិត្តិយស អ្នក​ត្រូវ​តែធ្វើ​កិច្ច​ការ​ជាច្រើន។ មិន​គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងរចនាសម័ន្ធ​ផ្នែក​ច្បាប់​ទំលាប់​ទៀតផង។ ច្បាប់​វិនិយោគ និង​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវ​តែ​រៀប​ចំឡើង ហើយ​រៀប​ចំឡើងឲ្យ​បាន​ឆាប់​។ ខ្ញុំគិត​ថា អាស៊ានមាន​តួនាទី​សំខាន់​ណាស់។ ពេល​នេះ​យើង​កំពុង​ជួយ​គេ។ យើង​ផ្តល់​ឱកាស​ឲ្យ​គេ។ គេ​មក​សង្កេត​កិច្ច​ប្រជុំ​បែប​នេះ។ កិច្ច​ប្រជុំ​ដូចជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ គេ​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រក​ឆ្នាំ ២០១៤។ ដូច្នេះ​អ្វីៗ​កំពុង​មាន​ដំណើរ​ទៅ​រក​ទិសដៅ​ត្រឹម​ត្រូវ។ ហើយ​យើង​ត្រេកអរ​​ដែល​ការ​ផ្សះផ្សារ​កំពុង​ដំណើរ​ការ​។ វា​ដំណើរ​ការ​ក្នុង​កម្រិត​ពីរ​។ ទី​១ គឺ​ក្នុង​កម្រិត​ជាតិ​​​ក្នុង​រង្វង់​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​និង​រដ្ឋា​ភិបាលភូមា។ ហើយ​មួយ​ទៀត​គឺ​ការ​ផ្សះផ្សារ​រវាង​ជាតិ​និង​ជាតិ។ ខ្ញុំគិត​ថា វា​មាន​ដំណើរ​ការ​ទៅ​មុខ។ មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​ដំណើរ​ការ​ទៅ​ល្អ។ នៅ​ពេល​ដែល​គេ​អាច​ផ្សះផ្សារ​ក្នុង​កម្រិត​ទាំង​ពីរ​នេះបាន​​ ខ្ញុំ​គិត​ថា ភូមា​នឹង​អាច​ចេញ​ដំណើរ​បាន​ហើយ។

សំណួរ៖ មាន​បញ្ហា​ជាក់​លាក់​មួយ​ចំនួន​ទាក់​ទង​នឹង​ជម្លោះជាតិពន្ធ។ តើ​អាស៊ាន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​ ហើយអាស៊ាន​និយាយ​ទៅ​កាន់​ភូមា​ដូច​ម្តេច​ទៅ?

ចម្លើយ៖ ភូមា​គឺ​ជា​សមា​ជិក​អាស៊ាន សមាជិក​សហគមន៍​អន្តរជាតិ ហើយ​អាស៊ាន​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​យ៉ាង​ប្រាកដ​ប្រជា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ប៉ុន្តែ​នោះ គឺ​ជា​អ្វី​ដែល​ភូមា​កំពុង​ធ្វើ​ដែល​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​ជា​មូលហេតុ​ ​និង​អ្វី​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ជៀស​វាង​បញ្ហា​ដដែលៗ។ អាស៊ាន​បាន​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ ជា​ពិសេស​ករណី​ជន​ជាតិរ៉ូហ៊ីងីយ៉ា (​Rohingyas) នៅ​រដ្ឋ​ រ៉ាកហ៊ីន (Rakhine) តាំង​ពី​ឆ្នាំ​២០១០។ យើង​ចង់​ទទួល​បាន​ព័ត៌មាន​ពិត​ និង​មាន​ជំហរ​រួម​ស្តី​ពី​បញ្ហា​នេះ។ ពេល​នេះ​សហគមន៍​អន្តរ​ជាតិ​ផុស​ផុល​ឡើង​ ហើយ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ​កំពុង​ពិនិត្យ​មើល​បញ្ហានេះ។ យើង​សង្ឃឹម​ថា ប្រទេស​ភូមា​នឹង​មាន​ចម្លើ​យ​សម្រាប់​អាស៊ាន និង​ពិភពលោក។

សំណួរ៖ ទាក់​ទង​នឹ​ង​ទណ្ឌកម្ម​ អាស៊ាន​​បាន​រិះ​គន់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​ភូមាជា​យូរ​មក​ហើយ​​។ ពេល​នេះ​យើង​ឃើញ​ថា សហរដ្ឋ​អាមេរិក​ អូស្រ្តាលី សភាព​អឺរ៉ុប បាន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា។ ប៉ុន​ពួកគេ​មិន​លុប​ចោល​ទេ។ តើ​អាស៊ាន​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​បញ្ហា​នេះ?

ចម្លើយ៖ យើង​ចង់​ឲ្យ​ទណ្ឌកម្ម​ត្រូវបាន​លុបចោល​ទាំង​ស្រុង​។ ប៉ុន្តែ​យើង​ក៏​យល់​ផងដែរ​ថា ក្នុង​ករណី​មួយ​ចំនួន រដ្ឋាភិបាល​ខ្លះ​ចង់​ឃើញ​​មាន​ការ​វិវត្ត​បន្ទាប់​ពី​ការ​បន្ធូរ​បន្ថយ​មួយ​កម្រិត​នៃ​ការ​រិតត្បិត​​ទណ្ឌកម្ម។ ខ្ញុំគិត​ថា ទាំង​នេះ​គឺ​ជា​គោល​នយោបាយរបស់​​រដ្ឋាភិបាល​នីមួយៗ។ ខ្ញុំ​គិត​ថាសហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុបបាន​អនុម័តយុទ្ធសាស្រ្ត​ពីរ​ដាច់​ពីគ្នា។ សភាព​អឺរ៉ុប​ព្យូរ​ទណ្ឌកម្ម គឺ​មាន​ន័យ​ថា អាច​ដំណើរ​ការ​ទៅ​បាន ប៉ុន្តែ​ទណ្ឌកម្ម​អាច​ត្រូវ​បាន​ដាក់​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​ពីរ។ យើង​សូម​សរសើរ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា វិធានការ​នេះ​​នឹងត្រូវ​ធ្វើ​ឡើង​បាន​​ឆាប់​រហ័ស ហើយ​​​ការ​វិវត្ត​នៅ​ក្នុង​ប្រទេសភូមា​នឹង​ធានា​ដល់​ការ​ពិចារណា​ដ៏​ជាក់​លាក់​លើ​​វិធានការ​សម្រាប់​ទណ្ឌកម្ម»។

សំណួរ​៖ ក្នុង​ករណី​សមាជិក​ថ្មីរបស់​អាស៊ាន តើ​​ពេល​នេះ​ពាក្យសុំ​នោះ​ដល់​ដំណាក់​កាល​ណាហើយ?

ចម្លើយ៖ ប្រទេស​ជា​សមាជិក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ពង្រីកមិន​ត្រឹម​តែ​ប្រទេស​ទីម័រ​​ខាងកើត​ប៉ុណ្ណោះ​ទេ​គឺ​ការ​ពង្រីក​ណាមួយ​ក្នុង​កាលទេសៈនេះ នឹង​នាំ​ប្រយោជន៍​​ដល់​តំបន់​ទាំង​មូល​ជា​ជាង​នំាំ​ការ​គាប​សង្កត់​ និង​បញ្ហា​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បំបែក​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​សហគមន៍។ ដូច្នេះ​គេ​បាន​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​ពិនិត្យ​មើល​បញ្ហាបន្ថែមនៃ​​សមាជិកភាព​អាស៊ាន​នេះ។ ប្រទេស​ទីម័រ​ខាង​កើត​បាន​ដាក់​ពាក្យសុំ​ធ្វើ​ជា​សមាជិក ដែល​​កំពុង​ត្រូវបាន​ពិចារណា។ ហើយ​យើង​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ដំបូង ​ទីម័រខាង​កើត​ត្រូវ​រៀបចំខ្លួន​រួច​រាល់​ក្នុង​ការ​ចូលរួម​គ្រប់​សកម្មភាព​របស់​អាស៊ាន។ វា​ជា​សហគ្រាស​ដែល​ត្រូវ​ការ​ចំណាយ​ច្រើន។ វា​ត្រូវ​ការ​ធន​ធាន​មនុស្ស​ច្រើន។ វា​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​ច្រើន។ វា​ត្រូវ​ការ​សហគមន៍ដែល​មាន​​ការ​តាំង​ចិត្ត​ផ្នែក​នយោបាយ។ ដូច្នេះ​អាស៊ាន​សូម​ប្រយ័ត្ន​ប្រយែង​លើ​បញ្ហា​នេះ។ រដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ​ចំនួនដូច​ជា​ឥណ្ឌូណេស៊ីន ​រៀប​ចំ​ខ្លួន​រួច​ហើយ។ ប៉ុន្តែ​ មាន​សមាជិក​មួយ​ចំនួន​ចង់​ពិនិត្យ​ឡើងវិញ។ ខ្ញុំ​គិតថាវាស្រ័យ​លើ​​ពេល​វេលា។

ប្រែសម្រួល​ដោយ​ លោក​អ៊ឹម សុធារិទ្ធ

This posting includes an audio/video/photo media file: Download Now

ហ្វីលីពីន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​សេចក្តី​ប្រកាស​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​បាន​ពេញ​លេញ

Posted: 10 Jul 2012 05:38 PM PDT

រដ្ឋមន្ដ្រី​ការបរទេស​ហ្វ៊ីលីពីន​លោក Albert F. Del Rosario ​បាន​ជំរុញ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍ ​ឲ្យ​មាន​ការអនុវត្ត​សេចក្ដី​ប្រកាស​ប្រតិបត្តិ​ (Declaration of Conduct) ​ឲ្យ​បាន​ពេញលេញ​ដើម្បី​ជំនួយ​ដល់​ការ តាក់តែង​ក្រមប្រតិបត្តិ​ (Code of Conduct)​ ស្ដីពី​ជម្លោះ​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង។

ជម្លោះ​ដែនដី​នេះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន​បួន ​ហើយ​ប្រទេស​ពីរ​ក្នុង​នោះ​គឺ​ហ្វ៊ីលីពីន​និង​វៀតណាម​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ខ្លាំងក្លា។
លោក ​កៅ​ គឹមហួន​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​និង​ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ​អាស៊ាន​បាន​ឲ្យ​ដឹង​ថា​ រដ្ឋ​មន្ដ្រី​ការបរទេស​ហ្វ៊ីលីពីន​បាន​ទាញ​ចំណាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​នៃ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣​ គឺ​បូក​ជាមួយ​នឹង​រដ្ឋមន្ដ្រី​និង​អនុរដ្ឋ​មន្ដ្រី​ការបរទេស​មកពី​ប្រទេស​ចិន ជប៉ុន​និង​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េខាងត្បូង)។

លោក​បញ្ជាក់​ថា លោក​ Albert F. Del Rosario ​គ្រាន់តែ​ចង់​ឲ្យ​មាន​ «ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​សេចក្ដី​ប្រកាស​ប្រតិបត្តិ​ (Declaration of Conduct) ដើម្បី​ជំរុញ​ឆ្លោះ​ទៅ​រក​ការ​បញ្ចប់​ក្រមប្រតិបត្តិ»។
រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​នឹង​ត្រូវ​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​ចិន​ផង​ដែរ​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។

លោក ​ស៊ូរីន ​ពិតស៊ូវ៉ាន់ (Surin Pitsuwan) ​អគ្គលេខាធិការ​អាស៊ាន​ជិត​ផុត​អាណត្តិ ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា ​បញ្ហា​ចរាចរណ៍​ដែន​សមុទ្រ​បាន​ស្ថិត​ក្នុង​បញ្ហា​ដែល​ត្រូវ​ចាត់ទុក​ជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជជែក​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ក្រម​ប្រតិបត្តិ​ស្តី​ពី​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។
រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ខកខាន​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ការ​ព្រមព្រៀង​គ្នា​ទាំងស្រុង​លើ​ក្រមប្រតិបត្តិ​នេះ ​ដោយ​ទំនង​ជា​ពុំ​មាន​ការ​ចុះសម្រុង​គ្នា​លើ​មូលដ្ឋាន​មួយ​ចំនួន។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ជា​ភាសាចិន ​លោក ​Yang ​Gie ​Chi រដ្ឋមន្ដ្រី​ការបរទេស​ចិន​បញ្ជាក់​ថា​ ប្រទេស​ចិន​មាន​ជំនឿ​ថា​«សន្ទុះ​ជា​វិជ្ជមាន​និង​សហប្រតិបត្តិការ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ» ​នឹង​មាន​ការ​គាំទ្រ ​ហើយ​ភាព​ជឿនលឿន​ «ក្នុង​ការ​រក្សាសន្តិភាព ​ស្ថេរភាព​ក្នុង​តំបន់​នឹង​មិន​ត្រូវ​ប៉ះពាល់​ឬ​រារាំង​នោះ​ទេ»៕

This posting includes an audio/video/photo media file: Download Now

អាស៊ាន​និង​ដៃគូ​ស្នើ​ឱ្យ​កូរ៉េ​ខាង​ជើង​ឈប់​បង្ក​រឿង​

Posted: 10 Jul 2012 09:00 PM PDT

សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅថា​អាស៊ាន​និង​ប្រទេស​បី​ទៀត​គឺ​ចិន ជប៉ុន និង​កូរ៉េខាង​ត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ចប់​ជម្លោះ​និង​បញ្ឈប់​ការ​បង្ក​រឿង​ក្នុង ឧបទ្វីប​កូរ៉េ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​អាស៊ាន​បូក៣​ដែល​មាន​រដ្ឋមន្ត្រី​ការ បរទេស​១០​ប្រទេស​របស់​អាស៊ាន​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន ជប៉ុន ​កូរ៉េ​ខាង​ត្បូង ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​រដ្ឋមន្ត្រី​ការ បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖

«រដ្ឋមន្ត្រី​ការបរទេស​បានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​ សន្តិសុខ ​និង ស្ថិរភាព​ក្នុង​ឧបទ្វីប​កូរ៉េ​ ហើយ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​មិន​ត្រូវ​ធ្វើឲ្យ​មាន​ការ បង្ក​ជម្លោះ​បន្ថែម​ទៀត​ទេ​ តែត្រូវ​ធ្វើតាម​កាត្វកិច្ច​របស់​ខ្លួន​តាម​សេចក្តី​សម្រេច​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អសប​ដែល​ទាក់ទង​រឿង​នេះ​រួមទាំង​ការ​ប្តេជ្ញា​ ចិត្ត​របស់​ខ្លួន​តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចចរចា​៦​ភាគី​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​កាលពី​ឆ្នាំ​២០០៥»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖«ក្រុម​រដ្ឋមន្ត្រី​ការបរទេស​ ទាំង​នោះ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ជាពិសេស​កូរ៉េ​ខាងជើង​ឲ្យ​ចូលរួម​រក​គ្រប់​លទ្ធភាព​ក្នុង​ការចូលរួម​កិច្ចពិភាក្សា​ដោយ​សន្តិភាព​ដែល​អាចនាំ​ទៅ​ដល់​ ការបង្កើត​បរិយាកាស​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ»។

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ខែ​មេសា​និង​ថ្មីៗ​បាន​បាញ់​សាកល្បង​កាំជ្រួច​ហើយ​ គំរាម​សាកល្បង​កាំជ្រួច​ប្រល័យលោក​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការបារម្ភ​ពី​ ប្រទេស​នានា​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ជិត​៣០រួម​ទាំង​លោកស្រី ​ហ៊ីលឡារី គ្លីនតុន គ្រោង​នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃទី១២​ខែ​កក្កដា​ខាងមុខ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់​ដូចជា​បញ្ហា​ឧបទ្វីប​កូរ៉េ​ និង​បញ្ហា​ជម្លោះ​ដែន​ សមុទ្រ​ភាគខាងត្បូង​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ​Pak Ui Chun ​គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​កម្ពុជា​ជាម្ចាស់ផ្ទះ​នោះ​ដែរ​ ដោយ​បង្ហាញ​ពី​បំណង​ព្រម​ចរចា​៦ភាគី ឡើង​វិញ​បន្ទាប់​ពី​ដកខ្លួន​ថយ​កាលពី​ខែមេសា​ឆ្នាំ២០០៩​ ឈប់ចរចា​ជាមួយ​សរអា​ រុស្ស៊ី ​ចិន​ ជប៉ុន ​កូរ៉េ​ខាងត្បូង។

នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក៣​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បានព្រមព្រៀងគ្នា​លើ​ បញ្ហា​ជាច្រើន​ទៀត​រួម​ទាំង​ការ​ប្តេជ្ញា​ធានា​ដល់​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​ និង​ការព្រមព្រៀង​តាមសំណើ​កម្ពុជា​ក្នុង​ការដាក់​ទីក្រុង​សៀមរាប​ជា​ «តំបន់​ វប្បធម៌​អាស៊ី​បូព៌ា​ឆ្នាំ២០១២» ​ផង​ដែរ។

ក្រុង​សៀមរាប​ដែល​មាន​ប្រាសាទអង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​រួច​ទៅ​ហើយ​នោះ​ត្រូវគេ​ចាត់​ទុក​ថា​ជា​តំបន់​ទេសចរណ៍​ដ៏ធំ​ហើយ​រក​ចំណូល​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​កម្ពុជា៖ ជនជាតិ​បារាំង​ដែល​ជាប់​ឃុំ ​ស្នើ​សុំ​ឲ្យ​គេ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ចិន

Posted: 10 Jul 2012 05:42 PM PDT

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ជនជាតិ​បារាំង​ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ Bo Xilaiអ្នក​នយោ​បាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ស្នើ​សុំ​មក​រដ្ឋាភិបាល​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​ជំនុំជម្រះ​ទោស​នៅ​ទី​នោះ។​

លោក​ប៉ាទ្រិក ដេវីល្ល័រ(Patrick Devellers) អាយុ​៥២​ឆ្នាំ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ តាម​សំណើ​មួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ ពី​បទ​សង្ស័យ​ថា​លោក​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​លោក ​Bo Xilai ​អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ក្នុង​ប្រទេស​ចិន។​

លោកPatrick Devellers កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ នឹង​ដោះលែង​លោក ​Patrick ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ប្រសិន​ណា​បើ​ពុំ​មាន​ការ​រក​ឃើញ​ថា ​លោក​មាន​ទោស​កំហុស​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃុំ​ខ្លួន​បាន​រយះ​ពេល​ពីរ​ខែ។​

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័ក្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ជំទាស់​ទេ​ប្រសិន​ណា​បើ​ភាគី​សាមី​សុំ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ណា​នោះ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ តាម​ដំណឹង​លោក​ Patrick Devellers ខ្លួន​ឯង​មាន​ទំនោរ​ស្នើ​សុំ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​ ហើយ​កម្ពុជា​ត្រូវ​ការ​ឲ្យ​លោក​Patrick​បំពេញ​ឯកសារ​មុន​នឹង​សម្រេច​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា។​

«គាត់​ដូច​ជា​មាន​ទំនោរ​ទៅ​ចិន​ គាត់​ខ្លួន​គាត់​នោះ​ណា។​ អញ្ជើញ​ទៅ​ណា​តាម​ការ​សម្រេច​របស់​ខ្លួន​គាត់​ទេ។​ ហើយ​បើ​គាត់​សម្រេច​ទៅ​ចិន​ OK យើង​ក៏​ផ្តល់​ជូន​ទៅ​តាម​អ្វី​ដែល​គាត់​សម្រេច​ផ្ទាល់​ខ្លួន ​ក៏ប៉ុន្តែ​ត្រូវ​មាន​ការ​ជា​លាយ​ល័ក្ខណ៍​អក្សរ។​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​មាន​តម្លាភាព»។​

លោក​ស្រី​ Laurence Bernardi អ្នក​នាំ​ពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ​លោក​ស្រី​គ្មាន​ព័ត៌មាន​អ្វី​ដែល​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ Bernard Valeroអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បារាំង​កាល​ពី​ខែមុន​ បាន​បញ្ចាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ​ថា​បារាំង​នឹង​តាមដាន​យ៉ាង​ដិត​ដល់​បំផុត​ចំពោះ​លោក​ Patrick Devellers។​

លោក Patrick Devellers ធ្លាប់​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ ​ហើយ​លោក​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​មួយ​កន្លែង​នៅ​ទី​ក្រុង​កែប ​ដែល​កន្លង​មក​លោក​មិន​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ។

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​អ្នកស្រី​ ហ្គូ កៃឡៃ (Gu Kailai) ភរិយា​លោក​ Bo Xilai អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​ Bo Xilai កំពុង​ជាប់​ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ចិន​ជាន់​ខ្ពស់​ ដោយ​ខុស​ច្បាប់។

អ្នកស្រី​ ហ្គូ កៃឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោក ​ណេល ហេវូដ (Neil Heywood) ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​មួយ​រូប៕

This posting includes an audio/video/photo media file: Download Now

សកម្មភាព​ដែល​យុវជន​អាច​ធ្វើ​បាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ (ហេឡូ​វីអូអេ​ ០៩ កក្កដា ២០១២)

Posted: 10 Jul 2012 04:38 PM PDT

យុវជន​មាន​ចំនួន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខណៈ​ដែល​អំពើ​ពុករលួយ​កំពុង​រីក​រាលដាល​ពាសពេញ​ប្រទេស​ តើ​ក្រុម​ពលរដ្ឋ​វ័យក្មេង​ទាំង​នោះ អាច​ធ្វើ​អ្វី​បាន​ខ្លះ​និង​ដោយ​របៀបណា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហានេះ?​

<!--IMAGE-LEFT-->

វាគ្មិន​ដែល​ចូល​មក​បកស្រាយ​ប្រធានបទ​នេះ​គឺ​ លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា។ សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ «សំឡេង​យុវជន» (ហេឡូ​វីអូអេ) ដូច​តទៅ៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!