VOA News: ព័ត៌មាន: “កម្ពុជា​និង​ថៃ​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ” plus 4 more

VOA News: ព័ត៌មាន: “កម្ពុជា​និង​ថៃ​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ” plus 4 more


កម្ពុជា​និង​ថៃ​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ

Posted: 13 Jul 2012 10:53 AM PDT

ប្រទេស​កម្ពុជា​និង​ថៃ​បាន​យល់​ព្រម​​ដក​កងទ័ព​ប្រយុទ្ធ​ចេញ​ពី​តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ​ហើយ​ដាក់​ជំនួស​វិញដោយ​កម្លាំង​នគរបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ។​

លោក​ហេង​ រស្មី​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​​បាន​រាយការណ៍​ថា​លោក​ហ៊ុន សែន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត់​នាយករដ្ឋ​មន្ត្រី​ថៃ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​ក្រៅ​កិច្ច​ប្រជុំ​វេទិការ​ធុរៈកិច្ច​អាមេរិក​និង​អាស៊ាន​​ក្នុង​ខេត្ត​សៀម​រាបកាល​ពីថ្ងៃ​សុក្រ​នេះ។​

ការដក​ចេញ​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​សម្រាប់​ភាគី​កម្ពុជា​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ភាគី​ថៃ​នឹង​ធ្វើ​នៅ​ពេល​ណា​ទេ។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​​​ ការជួប​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កម្ពុជា​ធ្វើ​លិខិត​តវ៉ា​ទៅ​ស្ថាន​ទូត​ថៃ​និង​ក្រឡា​បញ្ជី​តុលាការ​ក្រុង​ឡាអេ​ដោយ​សារ​ទាហាន​ថៃ​បាន​រាយលួស​បន្លា​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

បរិវេណ​ដែល​ត្រូវ​ដក​ចេញ​មិន​ឱ្យ​មាន​វត្តមាន​កងទ័ព​​មាន​ចំនួន​១៧​គីឡូម៉ែត្រ​ដែល​ដីកា​របស់​បង្គាប់​របស់​តុលាការ​ក្រុង​ឡាអេ​បាន​ធ្វើ​ឡើង៕​

<!--AV-->

This posting includes an audio/video/photo media file: Download Now

អាស៊ាន​មិន​ទាន់​ព្រមព្រៀង​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​ដែន​សមុទ្រ​ខណៈជំនួប​ឈាន​ដល់​ទី​បញ្ចប់​

Posted: 12 Jul 2012 08:31 PM PDT

មន្ត្រី​រាដ្ឋាភិបាល​មួយ​រូប​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន បានស្តី​បន្ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចំពោះ​អ្វី​ដែល​សមាគម​នេះ​មិន​អាច​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​រួម​លើ​ក្រមប្រតិបត្តិ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រមប្រតិបត្តិ​នេះ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​យន្តការ​សម្រាប់​អភិវឌ្ឍ​ដើម្បី​បញ្ចៀស​ជម្លោះ​ដ៏​តានតឹង​ខាង​លើ។ ជម្លោះ​នោះ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ចំនួន​បួន​រួមមាន​ប្រទេស​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ប៊្រុយនេ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​អាជីវកម្ម​ទៅ​លើ​ដែន​សមុទ្រ។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty M. Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​ការខក​ចិត្ត​ចំពោះ​អាស៊ាន​ដែលមិន​បាន​សម្រេច​ទៅ​លើ​ក្រមប្រតិបត្តិ​លើ​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

«ខ្ញុំ​គិថា​ ពិត​ជា​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​ទេ​ប្រសិន​បើ​យើង​មិន​អាច​ឈាន​ទៅ​ដល់ការ​សម្រេច​ប្រការ​រួម​ស្តីពី​បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រ​ចិន​ខាងត្បូង​នោះ។ នេះ​គឺ​ជា​ពេលវេលា​ដែល​អាស៊ាន ​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ខ្លួនឯង​សកម្ម​នៅពេល​ដែល​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​រំពឹង​ថា អាស៊ាន​នឹង​សកម្ម។ ហេតុ​នេះ​ហើយ វាគួរ​ឲ្យ​ខកចិត្ត​ខ្លាំងណាស់​ដែល​យើង​មិនអាច​សម្រេច​បញ្ហា​នេះ​បាន»។

លោក ម៉ាទី ណាតាឡេហ្កាវ៉ា បាន​ថ្លែង​យ៉ាងដូច្នេះ​នៅពេល​ដែល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បានបញ្ចប់​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន និង​វេទិកា​ប្រចាំ​តំបន់​ដែល​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​ផ្សេងទៀត​ រួមទាំង​មាន​ការចួលរួម​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ផងដែរ។

លោក ស៊ុរីន ពិស៊ុវ៉ាន (Surin Pitsuwan) អគ្គលេខាធិការ​អាស៊ាន​បានបញ្ជាក់​ឡើងវិញ​ថា​ពាក្យ​គន្លឹះ​ និងការ​ប្រើប្រាស់​ដែនទឹក​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​កិច្ច​ពិភាក្សា។ លោក​បញ្ជាក់​ថា​នេះ​គឺ​ជា​បញ្ហា​បច្ចេកទេស។

«ពេលនេះ​គឺ​ជា​ការយឺតយ៉ាង​ដោយ​បញ្ហា​បច្ចេកទេស​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​យើង​មិនអាច​រក​ដំណោះស្រាយ ឬជំហរ​រួម​លើ​បញ្ហា​តែ​មួយ​ប៉ុណ្ណោះ។ ខ្ញុំគិតថា​ដៃ​គូ​ពិភាក្សា​ទាំងអស់ និង​ប្រទេស​មហាអំណាច​សំខាន់​ៗ​នៅ​តែ​គាំទ្រ និង​សង្ឃឹម​ថា​អាស៊ាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ន័យ​នេះ»។

លោក កៅ គឹមហ៊ួន រដ្ឋលេខាធិការ​ការបរទេសកម្ពុជា និង​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ការជជែកគ្នា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ផ្តោត​ការ​ព្រួយបារម្ភ​ចំពោះ​ការ​អនុវត្ត​សេចក្តីប្រកាស​ប្រតិបត្តិ​លើ​ក្រម​ប្រតិបត្តិ និង​ការគោរព​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​រួមទាំង​កង្វល់​ទៅ​លើ​ការ​ទទួល​ស្គាល់​ច្បាប់​អន្តរជាតិ​នៅ​លើ​ដែន​សមុទ្រ​ជា​ដើម។

លោក កៅ គឹមហ៊ួន មិនទាន់​សន្និដ្ឋាន​ថា​តើ​កិច្ចប្រជុំ​លើក​នេះ​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​សម្រាប់​អនុម័ត​ក្រមប្រតិបត្តិ ឬ​យ៉ាង​ណា។

«យើង​ឃើញ​ថា​ការ​ចរចា​នៅ​ពេល​នេះ មិន​ទាន់​បានសម្រេច​នៅ​ឡើយ​។ អញ្ចឹង​យើង​សង្ឃឹម​ថា អាច​មាន​ការពិភាក្សា​បន្ត​ទៅ​ទៀត»។

កាល​ពី​ថ្ងៃ​ពុធ ចិន​បាន​ទទួច​ឲ្យ​អាស៊ាន​គិតគូរ​យ៉ាងម៉ត់ចត់​នៅ​ក្នុង​ការសម្រេច​ទៅ​លើ​ក្រមប្រតិបត្តិ​នេះ។

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​បានដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ទទួល​យក​ក្រមប្រតិបត្តិ​នេះ។ លោកស្រី គ្លីនតុន ក៏បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដាច់​ដោយឡែក​នៅ​ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ាន​ផងដែរ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន ភាគី​ទាំងពីរ​បានលើក​ពី​សារៈសំខាន់​នៃ​សហប្រតិបត្តិការ ​ការ​ធ្វើ​ទំនាក់​ទំនង​ដោយ​យោគយល់​គ្នា៕

This posting includes an audio/video/photo media file: Download Now

ការ​ចរចារបស់​អាស៊ាន​ផ្តោតលើ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​

Posted: 12 Jul 2012 08:20 PM PDT

លោកស្រី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton) បាន​ចូល​រួម​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ពិភាក្សា​កម្រិត​ខ្ពស់​​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ។ ជំនួប​របស់​អស់​លោក​រដ្ឋ​មន្រ្តី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​ បាន​និយាយ​សម្រាល​ការ​រង្កៀស​ចិត្តរវាង​រដ្ឋ​ជា​សមាជិកអាស៊ាន​និង​ចិន​អស់​រយៈ​ពេល​មួយ​សប្តាហ៍​ពេញ​។ នៅ​ខាង​ក្រោយ​ឆាក​ មាន​ការ​តាន​តឹង​បន្តិចបន្តួច​ចាប់​តាំង​ពី​​ជម្លោះ​ផ្លូវ​នាវាចរណ៍បាន​​បន្ត​​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ​នឹង​ការធានាអះអាង​ជាសាធារណៈនៃ​កិច្ច​សហប្រតិបត្តិការ រវាង​គ្នា​និងគ្នា​របស់​អស់​លោក​រដ្ឋ​មន្រ្តី​។

ចូល​ក្នុង​សប្តាហ៍​នេះ​ អ្នក​វិភាគ​ បាន​ព្យាករណ៍​​ថា ភាព​តានតឹង​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​នឹង​​បង្កើត​​ជា​ផ្នែកដ៏សំខាន់​​មួយ​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។ ជម្លោះ​នោះ​បាន​ដាក់​​ប្រទេស​បួន​ដែល​​ជាសមាជិក​ អាស៊ាន​​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ទាមទារ​ទឹកដី​នោះ​ប្រឆាំង​នឹង​ចិន ដែល​បាន​ទាមទារ​ផ្នែក​ភាគ​ច្រើន​នៃ​ដែន​ទឹក​នោះ។

ប៉ុន្តែ​ នៅ​សប្តាហ៍​នេះ​ មាន​ការ​ផុសចេញ​នៃ​ភាព​ចម្រូងចម្រាស​កាន់​តែ​ខ្លាំង​ឡើង​ហួស​ពី​ព្រំ​ដែន​​អាស៊ាន។ ជប៉ុន​ បាន​ប្រកាស​​ថា​ខ្លួន បាន​ចាប់​ផ្តើម​ធ្វើ​ការ​ប្រឆាំង​តវ៉ាជា​ផ្លូវការ​ជាមួយ​​ចិន​ បន្ទាប់​ពី​នាវាចិន បាន​បើក​ជិត​ប្រជុំ​កោះ​សិនកាគុ (Senkaku) ដែល​ជា​កោះ​ដាច់​ស្រយាល​ដែល​បាន​ទាម​ទារ​ដោយ​ប្រទេស​ទាំង​ពីរ។ ទាំង​ជប៉ុន​និង​​ចិន ជា​សមាជិក​នៃ​ដៃ​គូ​សន្ទនា​​មិនពេញ​សិទ្ធិ​​របស់​អាស៊ាន។ ប៉ុន្តែ​ បញ្ហា​នេះ​ នៅ​តែ​​កើត​ឡើងក្នុង​អំឡុងពេល​​នៃ​ការ​ពិភាក្សា​​ទ្វេភាគី​​នៅ​សប្តាហ៍​នេះ។

លោក​ស្រី​ ណាអុកុ សាអ៊ីគី (Naoko Saiki) ជា​អ្នក​នាំពាក្យ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន។

«ដោយ​ផ្អែក​លើ​ការពិតនៃ​ប្រវត្តិសាស្រ្ត​និង​មូលដ្ឋាន​នៃ​ច្បាប់​ប្រវត្តិសាស្រ្ត​ មិន​មាន​​ការ​ងឿងឆ្ងល់​ថា​ប្រជុំ​កោះ​សិនកាគុ ជា​ដែន​ដី​ពី​សម័យ​បុរាណ​របស់​ជប៉ុន។ បន្ថែម​ពី​នេះទៀត ជប៉ុន បាន​រក្សា​ការ​ត្រួតត្រាប្រកប​ដោយ​សុពល​ភាព​លើ​ប្រជុំ​កោះ​ទាំង​នោះ។​ »

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​សប្តាហ៍​នេះ​ ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា​​ ​​លោក​​ យ៉ាង ជៀជី (Yang Jiechi) ​បាន​ជួប​ជាមួយ​លោក​ កូអ៊ីឈីរ៉ូ ហ្គេមបា (Koichiro Gemba) រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​​នៅ​ខាង​ក្រៅ​ជំនួប​ អាស៊ាន សេចក្តី​ថ្លែងការណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​ យ៉ាងបាន​បញ្ជាក់​ថា​​ប្រជុំ​កោះដែល​គេ​ស្គាល់​​នៅ​ក្នុង​ប្រ​ទេស​​ចិន​ថាជា​ ដៅយូ (Diaoyu) ជា​និច្ច​ជាកាល​​បាន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ចិន​​ចាប់​តាំង​ពី​សម័យ​បុរាណ​មក​ ដែលចិន មាន​អធិបតេយ្យភាព​ដែល​គ្មាន​ប្រទេស​ណា​អាច​ទាម​ទារ​បាន។​

ជា​សាធារណៈ​ប្រទេស​ទាំង​ពីរ​ប្រកាសថា​ពួកគេ​នឹង​មិន​ធ្វើ​ឲ្យ​ជម្លោះ​នោះ​ប៉ះពាល់​ដល់​ទំនាក់ទំនង​​របស់​ខ្លួន​ទេ។

ប៉ុន្តែ​សម្រាប់​​ហ្វីលីពីន​ ដែលជា​សមាជិក​អាស៊ាន ដែរនោះ​ បាន​ព្យា​យាម​​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ជឿនលឿន​​​ពី​សមុទ្រ​ចិន​​ក្នុង​មួយ​សប្តាហ៍​ពេញ វាជា​ដែន​នាវាចរណ៍​​ចម្រូង​ចម្រាសដ៏​ព្រួយ​កង្វល់​​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ប្រទេស​ចិន។ កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋ​មន្រ្តី​ការបរទេស​ហ្វីលីពីន​ អលប៊ត ដែល រ៉ូសារីយ៉ូ (Albert Del Rosario) បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ប្រជុំ​កោះ​ចម្រូង​ចម្រាស សិនកាគុ និង​តួនាទី​របស់​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។

«មើលទៅ​ពួកគេ​ កាន់​តែ​គឃ្លើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ»។

ជំនួបរបស់​អាស៊ាន​នៅ​សប្តាហ៍​នេះ​ នឹងបញ្ចប់នៅ​ថ្ងៃ​សុក្រ​នេះ។

​ប្រែ​សម្រួល​​ដោយ​ ជឹង​ ប៉ូជីន​

This posting includes an audio/video/photo media file: Download Now

លោក​ម៉ម សុណង់​ដូ​មក​ដល់​កម្ពុជា​វិញ​បើ​ទោះ​បី​ជាមាន​ការគំរាម​កំហែង

Posted: 12 Jul 2012 07:54 PM PDT

នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​​គឺ​លោក​ម៉ម សុណង់​ដូ​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស​អស់​ជាច្រើន​ខែ។

ការវិល​ត្រឡប់​របស់​លោក​ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការ​ណ៍​សិទ្ធិ​មនុស្ស​និង​មជ្ឈដ្ឋាន​ជាតិ​និង​​អន្តរជាតិ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ប្រកាស​តាម​រក​ចាប់​ខ្លួន​ដោយ​សារតែ​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ចលនាដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ។ ​​

លោក​ម៉ម សុណង់​ដូ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​និង​ប្រជា​ពលរដ្ឋ​អ្នក​គ្រាំ​ទ្រ​រាប់​រយ​នាក់​ដែលបាន​មក​ទទួល​នៅ ចំណត​អាកាសយានដ្ឋាន​ក្រុង​ភ្នំពេញ​ថា​លោក​មិន​មាន​កំហុស​អ្វី​ទេ​ហើយ​លោក​សប្បាយ​ចិត្ត​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ។​

យ៉ាង​ណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​មិន​បំបាត់​ចោល​ចេតនា​ចង់​បង្រ្កាប​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់ (ហេឡូ​វីអូអេ ១២ មិថុនា ២០១២)

Posted: 12 Jul 2012 05:23 PM PDT

<!--AV-->

ជម្លោះ​រវាង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​និង​ប្រទេស​ចិន​លើ​បញ្ហា​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ អាច​មាន​កំណើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ដោយសារ​ការ​ចូលរួម​ពាក់ព័ន្ធ​របស់​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​វាគ្មិន​ ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ ​University of Southern California​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ហេឡូ​វីអូអ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែកក្កដា​ឆ្នាំ២០១២ ​ដែល​ពិភាក្សា​អំពី​ «ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់»។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះថា​បច្ចុប្បន្ន​យើងឃើញ​ថា​ការ​វិវត្តន៍​នៅ​ក្នុង​តំបន់​ខុស​ពី​មុន ​គឺ​ថា​សរអា​ជា​មហាអំណាច​កំពូល​ បាន​ចូលរួម​ជាមួយ​ប្រទេស​ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​ចូលពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ ​ដូច​ថា​ចូល​ពិភាក្សា​និង​ លើក​ឡើង​អំពី​បញ្ហា​នេះ។​ ទន្ទឹម​នេះ​ដែរ​ប្រទេស​ចិន​ក៏​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​ការពារ​ការ​គ្រប់គ្រង​នៅ​តំបន់​ឈូង​សមុទ្រ​នេះ។​ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​បញ្ហា​ទៅ​ខាងមុខ​នឹង​មាន​ចម្រូងចម្រាស​ច្រើន។​ ហើយ​ប្រទេស​កម្ពុជា​ក្នុង​ហ្នឹង​គឺ​ជា​អ្នក​ចាប់ផ្តើម​នៃ​ការ​ពិភាក្សា​ មិនមែន​ខ្លួន​អាច​ដោះស្រាយ​បាន​ជា​ដុំ​កំភួន​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ»។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!