|
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិត្រួតពិនិត្យឧបករណ៍តាមស្ថានីយប្រេងឥន្ធនៈ
- UN បញ្ជាក់ថាពិភពលោកត្រូវការផលិតផលកសិកម្មកើនឡើង 60%
- ជិះម៉ូតូត្រឡប់មកពីមើលប្អូនគូដណ្តឹងឈឺ ត្រូវចោរចាក់៣ដែកឆាប
- សម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ភោជនីយដ្ឋាន ត្រានីកា ក្រុងតាខ្មៅ
- ប៉ូលិសសេដ្ឋកិច្ចចាប់ពស់ថ្លាន់ និងពស់ចាន់តាម៉ូមជាង២០គីឡូក្រាម
- អគ្គិសនីឆាបឆេះខារ៉ាអូខេផ្កាយពេជ្រនិងរង្គសាលជីរ៉ាសាក់
- ពិធីលែងពូជត្រីនៅត្រពាំងវែងស្រុកកំពង់សិលាខេត្តព្រះសីហនុ
- LEO BEERប្រគល់រង្វាន់មហាសំណាងលើកទី5ដល់អតិថិជន
- កម្ពុជានឹងដកកងទ័ពជំហានដំបូង៤៨០នាក់ ពីតំបន់ប្រាសាទព្រះវិហារគោរពសាលដីកា
- ភ្ញៀវទេសចរកើនឡើង ក្នុងឆមាសទី1នៃឆ្នាំនេះនៅសារមន្ទីរជាតិ
- ប៉ូលិសបង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធ៦នាក់កក្រើកភ្នំពេញ
- រថយន្តឡិចស៊ីស RX300 បើកខាងជើងរថយន្តឡិចស៊ីសមួយគ្រឿងទៀតបុកអ្នកជិះម៉ូតូស្លាប់
- ក្មេងប្រុសអាយុ10ឆ្នាំ និងលោកតាអាយុ76ឆ្នាំបាត់ពីផ្ទះសង្ស័យលង់ទឹកទន្លេស្លាប់
- ជនបរទេសបើករថយន្តបុកម៉ូតូពេញទំហឹងស្លាប់បាត់បង់ជីវិត
- ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករបាំងដែកបាក់១២ផ្ទាំងជ្រុលទៅបុកដើមក្ងោក
- ក្បួនព្រះរាជដំណើរព្រះរាជាសម័យអង្គរមានភាំអធិកអធម
- ជើងខ្លាំងប្រចាំភូមិស្រវឹងទោរទន់ត្រឡប់មកពីជូនប្អូនស្រីទៅផ្ទះវិញ ត្រូវជនស្គាល់មុខ៥នាក់ព្រួតវាយ
- កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំខែមិថុនា ឆ្នាំ2012
- លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១៣ កក្កដា ២០១២
- កម្លាំងជំនាញព្រហ្មទណ្ឌល្បាតពេលយប់តាមផ្លូវជួបមុខសញ្ញាប្លន់ម៉ូតូស្គូពី
- រញ្ជួយដីញ័ររង្គើភាគខាងជើងឥណ្ឌា
- ជិះម៉ូតូបុកកង់៣លក់ការ៉េមក្រឡាប់បាស់ជើងទ្រមេឃរបួស៣នាក់
- ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី10 ទួលទំពូង2
- កិច្ចប្រជុំពិភាក្សាលើរឿងក្តីព្រហ្មទណ្ឌរវាងស្ថាប័នតុលាការ និងនគរបាលយុត្តិធម៌
- ជាង២០០នាក់ស្លាប់ក្នុងការសម្លាប់រង្គាលមួយនៅស៊ីរី
- ឆេះរថយន្តស៊ីឡែនមួយនៅនីហ្សេរីយ៉ាស្លាប់ជាង១០០នាក់
- តាមបាញ់ប្រហាររបួសយុវជនម្នាក់ពេលចេញពីក្លិបរាត្រីលុច្សសារី
- កាមរីឆ្លាមពន្លះជាមួយរថយន្តលូស៊ីដាខ្ទេចមុខម្ចាស់រួចខ្លួន
- ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរដងផ្លូវជាតិលេខ៥សង្ស័យញៀនថ្នាំ
- អាមេរិក និងបណ្តាប្រទេសទន្លេមេគង្គក្រោមបើកសន្ទនាស្តីពីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិត្រួតពិនិត្យឧបករណ៍តាមស្ថានីយប្រេងឥន្ធនៈ Posted: 13 Jul 2012 01:15 AM PDT ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១១ កក្កដា ក្រុមការងារជាតិដឹកនាំដោយលោក សៀ គឹមហួន អនុប្រធាននីត្យានុកូលមាត្រាសាស្រ្តនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយសាខាមាត្រាសាស្ត្រនៃមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រនៅតាមស្ថានីយប្រេងឥន្ធនៈក្នុងក្រុងបានលុង ស្រុកកែវ និងស្រុកអូរយ៉ាដាវ ។ |
UN បញ្ជាក់ថាពិភពលោកត្រូវការផលិតផលកសិកម្មកើនឡើង 60% Posted: 13 Jul 2012 01:14 AM PDT AFP ផ្សាយឱ្យដឹងថា ផលិតផលផ្នែកកសិកម្មពីកសិដ្ឋាននៅទូទាំងពិភពលោកត្រូវបង្កើនឱ្យបានដល់ទៅ៦០%នៅក្នុងឆ្នាំ២០៥០ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនដែលកើនខ្ពស់ ប៉ុន្តែការកើនទិន្នផលគួរឱ្យមានភាពចីរកាល ។លោកអង់ជេល ហ្គ័ររី ប្រធានអង្គការសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD)បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅទីក្រុងរ៉ូម |
ជិះម៉ូតូត្រឡប់មកពីមើលប្អូនគូដណ្តឹងឈឺ ត្រូវចោរចាក់៣ដែកឆាប Posted: 13 Jul 2012 01:08 AM PDT ខេត្តកំពង់ចាម ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីមើលប្អូនគូដណ្តឹងឈឺត្រូវចោរមួយក្រុម មានគ្នា៣នាក់ បានប្រតាយប្រតប់ដណ្តើមយកម៉ូតូម៉ាកស្គូពី១គ្រឿង ព្រមទាំងចាក់៣ដែកឆាប ត្រូវចំក្បាល និងក្រោមដោះខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ |
សម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ភោជនីយដ្ឋាន ត្រានីកា ក្រុងតាខ្មៅ Posted: 13 Jul 2012 01:02 AM PDT ខេត្តកណ្តាល ៖ សណ្ឋាគារ ភោជនីយ ដ្ឋាន ត្រានីកា ក្រុងតាខ្មៅ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី១១ កក្កដា ២០១២ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សនិងលោកឈុន |
ប៉ូលិសសេដ្ឋកិច្ចចាប់ពស់ថ្លាន់ និងពស់ចាន់តាម៉ូមជាង២០គីឡូក្រាម Posted: 13 Jul 2012 01:00 AM PDT ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់ និងពស់ចាន់តាម៉ូម ឬពស់ត្រីជាច្រើនគីឡូក្រាមត្រូវបានមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តធ្វើការដកហូតកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ កក្កដា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិទួលក្តី ឃុំពង្រ ស្រុករលាប្អៀរ ខណៈដែលជនល្មើសបានបន្លំដាក់ជាមួយពស់ព្រលឹត ហើយដឹកតាមរថយន្តទួរីស ពណ៌ស្លែ ធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅភ្នំពេញ ។ |
អគ្គិសនីឆាបឆេះខារ៉ាអូខេផ្កាយពេជ្រនិងរង្គសាលជីរ៉ាសាក់ Posted: 13 Jul 2012 01:00 AM PDT រាជធានីភ្នំពេញ ៖ ហាងខារា៉អូខេមួយយីហោផ្កាយពេជ្រនិងរង្គសាលជីរ៉ាសាក់ដែលមានទីតាំងនៅផ្ទះជាប់គ្នាលេខ០៦-០៨-១០Eo E១ ផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញត្រូវអគ្គិភ័យឆាបឆេះគ្រឿងក្នុងទាំងស្រុងកាលពីវេលាមោ៉ង២២និង៤០នាទីយប់ថ្ងៃទី១១ កក្កដា ។ ក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់ស្លាប់ឬរងរបួសនោះទេ។ |
ពិធីលែងពូជត្រីនៅត្រពាំងវែងស្រុកកំពង់សិលាខេត្តព្រះសីហនុ Posted: 13 Jul 2012 12:45 AM PDT ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១១ កក្កដា លោកបណ្ឌិត ណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានអញ្ជើញជាអធិបតីក្នុងពិធីលែងពូជត្រីដែលរៀបចំធ្វើឡើងនៅចំណុចត្រពាំងវែង ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ។ |
LEO BEERប្រគល់រង្វាន់មហាសំណាងលើកទី5ដល់អតិថិជន Posted: 13 Jul 2012 12:30 AM PDT រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៦ កក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមហ៊ុនCP&A Trading ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរ LEOនៅកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់់មហាសំណាងបន្តោងខ្សែ.កមាសទម្ងន់១ជី ចំនួន២០រង្វាន់ជូនដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ ក្នុងការចាប់ឆ្នោត«ឈ្នះរង្វាន់មហាសំណាង»លើកទី៥ របស់ស្រាបៀរLEO ដោយមានការអញ្ជើញចូលរួម |
កម្ពុជានឹងដកកងទ័ពជំហានដំបូង៤៨០នាក់ ពីតំបន់ប្រាសាទព្រះវិហារគោរពសាលដីកា Posted: 13 Jul 2012 12:30 AM PDT រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ប្រមុខការទូតកម្ពុជា បានប្រកាសក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៣ កក្កដា ២០១២ ថា កម្ពុជានឹងដកកងទ័ពជំហានដំបូងចំនួន៤៨០នាក់ចេញពីតំន់គ្មានកងទ័ព ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី១៨ កក្កដា ២០១២ខាងមុខនេះ ។ |
ភ្ញៀវទេសចរកើនឡើង ក្នុងឆមាសទី1នៃឆ្នាំនេះនៅសារមន្ទីរជាតិ Posted: 13 Jul 2012 12:15 AM PDT រាជធានីភ្នំពេញ ៖ នៅភ្នំពេញមានកន្លែងទេសចរណ៍ជាច្រើនសម្រាប់ទាក់ទាញភ្ញៀវ ជា ពិសេសភ្ញៀវបរទេសដូចជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ព្រះបរមរាជវាំងជាដើម ។ ដោយឡែកសារមន្ទីរជាតិកម្ពុជាជាកន្លែងដែលភ្ញៀវទាំងជាតិនិងបរទេសចង់ចូលទស្សនាដែរ ហើយបើតាមរបាយការណ៍ពីទីនោះឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសនៃឆ្នាំនេះភ្ញៀវចូល |
ប៉ូលិសបង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធ៦នាក់កក្រើកភ្នំពេញ Posted: 13 Jul 2012 12:14 AM PDT រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ កក្កដា សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើ ពិធីបង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធប្លន់ប្រដាប់អាវុធចំនួន ៦នាក់ មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងពិធីនោះដែរ សមត្ថកិច្ចក៏បានប្រគល់ម៉ូតូ១គ្រឿងឱ្យទៅជនរងគ្រោះវិញ ខណៈដែលពួកគេប្លន់យកកាលពីកន្លងមក ។ |
រថយន្តឡិចស៊ីស RX300 បើកខាងជើងរថយន្តឡិចស៊ីសមួយគ្រឿងទៀតបុកអ្នកជិះម៉ូតូស្លាប់ Posted: 13 Jul 2012 12:10 AM PDT រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងបើកបរដោយបុរសជនជាតិកូរ៉េម្នាក់បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនវ៉ារថយន្តម៉ាកឡិចស៊ីស១គ្រឿងទៀត ប៉ុន្តែវ៉ាមិនផុតក៏ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូម្នាក់ដែលកំពុងបើកបរបញ្ច្រាសទិសពេញមួយទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងខ្លាំងដូចគ្នាផងដែរ ។ |
ក្មេងប្រុសអាយុ10ឆ្នាំ និងលោកតាអាយុ76ឆ្នាំបាត់ពីផ្ទះសង្ស័យលង់ទឹកទន្លេស្លាប់ Posted: 13 Jul 2012 12:00 AM PDT ខេត្តកំពង់ចាម ៖ មានការភ្ញាក់ផ្អើលឆោឡោមួយដែលមិនធ្លាប់កើតមានដោយក្មេងប្រុសម្នាក់ឈ្មោះឈាន ថាំង អាយុ១០ឆ្នាំ រស់នៅភូមិមាន់ដប់ក្រោម ឃុំមានជ័យ ស្រុកស្រីសន្ធរ បានសុំលុយម្តាយចំនួន៥០០រៀលថាយកទៅទិញនំ ក៏បាត់រហូត កាលពីរសៀលថ្ងៃទី១០ កក្កដា រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ កក្កដា នៅតែមិនមានតម្រុយណាបន្តិចសោះថា ក្មេងប្រុសនោះទៅ |
ជនបរទេសបើករថយន្តបុកម៉ូតូពេញទំហឹងស្លាប់បាត់បង់ជីវិត Posted: 12 Jul 2012 11:52 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តឡិចស៊ីស RX300 បើកបរដោយជនបរទេសបុកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពេញទំហឹងនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១២ កក្កដា ។ |
ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករបាំងដែកបាក់១២ផ្ទាំងជ្រុលទៅបុកដើមក្ងោក Posted: 12 Jul 2012 11:48 PM PDT រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស មួយគ្រឿង ជិះគ្នា៣នាក់បើកបរដោយបុរសស្រវឹងស្រាជោកជាំម្នាក់បានបើកយ៉ាងលឿង និងរេចង្កូតពេញផ្លូវ ហើយព្យាយាមបើកវ៉ារថយន្តនៅពីមុខក៏ជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យបាក់១២ផ្ទាំង ហើយរថយន្តបង្កហេតុព្យាយាមបើករត់ក៏ជ្រុលទៅបុកដើមក្ងោកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង |
ក្បួនព្រះរាជដំណើរព្រះរាជាសម័យអង្គរមានភាំអធិកអធម Posted: 12 Jul 2012 11:45 PM PDT ជាទូទៅគេធ្លាប់ដឹងឮពីកិត្តិនាមសម័យអង្គរថា ខ្មែរមានទឹកដីធំទូលាយ ខ្មែរមានស្នាដៃកសាងប្រាសាទដ៏អស្ចារ្យ ព្រះរាជាមានប្ញទ្ធិខ្លាំងពូកែជាដើម ប៉ុន្តែតាមជនជាតិចិន លោកជីវ តាក្វាន់ ដែលបានមកប្រទេសខ្មែរនៅចុងសតវត្សរ៍ទី១៣បានកត់ត្រានិទានពីក្បួនព្រះរាជដំណើរយាងចេញពីព្រះរាជវាំងរបស់ព្រះរាជាថា មានភាពអធិកអធមគួរឱ្យចាប់អារម្មណ៍ណាស់ ។ បើគេស្រមៃ |
Posted: 12 Jul 2012 11:44 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ជាជើងខ្លាំងប្រចាំភូមិ ផឹកស្រវឹងជោកដើរត្រឡប់មកពីជូនប្អូនស្រីទៅផ្ទះវិញ ត្រូវជនដៃដល់៥នាក់ ព្រួតវាយនឹងខ្សែក្រវាត់សន្លប់ស្តូកស្តឹងដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ កក្កដា តាមផ្លូវជាតិលេខ២ មុខរោងចក្របារី៧មករា ស្ថិតក្នុងភូមិចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ |
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំខែមិថុនា ឆ្នាំ2012 Posted: 12 Jul 2012 11:30 PM PDT រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ នៅសាលប្រជុំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករខែមិថុនា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអង្គភាពគយ និងរដ្ឋាករ |
លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១៣ កក្កដា ២០១២ Posted: 12 Jul 2012 11:24 PM PDT រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញលើកទី១ និងលើកទី២ ដែលបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទីព្រឹក សម្រាប់ថ្ងៃទី១៣ កក្កដា ២០១២ ដល់សាធារណជនឱ្យ |
កម្លាំងជំនាញព្រហ្មទណ្ឌល្បាតពេលយប់តាមផ្លូវជួបមុខសញ្ញាប្លន់ម៉ូតូស្គូពី Posted: 12 Jul 2012 11:15 PM PDT រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឱ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ៩ កក្កដា កម្លាំងជំនាញល្បាតតាមដងផ្លូវពេលយប់របស់លោក បានជួបមុខសញ្ញាក្រុមប្លន់ម៉ូតូស្គូពីម្នាក់ ហើយត្រូវបានចាប់ខ្លួនតាមដីការបស់ចៅក្រមសាលាដំបូង ដើម្បីឱ្យទៅទទួលទោសតាមច្បាប់កំណត់ ។ |
រញ្ជួយដីញ័ររង្គើភាគខាងជើងឥណ្ឌា Posted: 12 Jul 2012 11:11 PM PDT អ្នកទទួលខុសត្រូវជាន់ខ្ពស់ឥណ្ឌាម្នាក់និយាយថា មានការញ័ររង្គើក្នុងផ្នែកមួយចំនួននៅភាគខាងជើងឥណ្ឌាកាលពីថ្ងៃទី១២កក្កដាក្រោយការរញ្ជួយដីមួយមានកម្លាំង៥,៨រីស្ទ័រ ដែលចំណុចកណ្តាលរបស់វាស្ថិតនៅតំបន់ភ្នំ ហុីនឌូ គូសប្រទេសអាហ្វហ្គានីស្ថាន ។ |
ជិះម៉ូតូបុកកង់៣លក់ការ៉េមក្រឡាប់បាស់ជើងទ្រមេឃរបួស៣នាក់ Posted: 12 Jul 2012 11:03 PM PDT ខេត្តកំពង់ចាម ៖ ម៉ូតូកង់៣លក់ការ៉េមបានបាស់ជើងច្រូងទ្រមេឃនៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយសង្កត់ម្ចាស់ជាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១២ កក្កដា ២០១២ ដោយសារតែម៉ូតូរបស់យុវជនឈាមរាវ២នាក់ ជិះមកបុកពីក្រោយយ៉ាងពេញទំហឹងជាហេតុបណ្តាលឱ្យរងរបួសរហូតដល់ទៅ៣នាក់ ។ |
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី10 ទួលទំពូង2 Posted: 12 Jul 2012 11:00 PM PDT រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ កក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១០ (ទួលទំពូង២) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីរបស់ខ្លួន ដែលមានទីតាំងផ្ទះលេខ២៤៣ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីលោក ជា ធីឡាយ អគ្គនាយក អុិន ធី ស៊ីគ្រុប លោក ឃឹម ផុន |
កិច្ចប្រជុំពិភាក្សាលើរឿងក្តីព្រហ្មទណ្ឌរវាងស្ថាប័នតុលាការ និងនគរបាលយុត្តិធម៌ Posted: 12 Jul 2012 09:15 PM PDT ខេត្តកំពង់ឆ្នាំង ៖ នៅសាលប្រជុំនៃស្នង ការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ១១ កក្កដា មានកិច្ចប្រជុំពិភាក្សាលើចំណាត់ការរឿងក្តីព្រហ្មទណ្ឌរវាងស្ថាប័នសាលាដំបូងខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅថ្មីបន្ត ។ ពីធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អាត់ ខែម |
ជាង២០០នាក់ស្លាប់ក្នុងការសម្លាប់រង្គាលមួយនៅស៊ីរី Posted: 12 Jul 2012 09:13 PM PDT ពួកប្រឆាំងស៊ីរីរាយការណ៍ថា តុល្យការនៃការវាយប្រហារកាលពីថ្ងៃទី១២កក្កដារបស់កងទ័ពនៃរបបលោកប្រធានាធិបតីបាចាអាល់អាសាដ ប្រឆាំងនឹងភូមិTREIMSAខេត្តហាម៉ាអ្នកស្លាប់ឡើងដល់ជាង២០០នាក់ភាគច្រើនជាជនស៊ីវិល។ ក្រុមប្រឹក្សាបដិវត្តន៍ខេត្តហាម៉ា និយាយថា ភូមិនោះដំបូងរងការវាយប្រហារដោយបណ្តាឧទ្ធម្ភាគចក្រប្រយុទ្ធ និងរថក្រោះមុនពេលពួកជីវពល |
ឆេះរថយន្តស៊ីឡែនមួយនៅនីហ្សេរីយ៉ាស្លាប់ជាង១០០នាក់ Posted: 12 Jul 2012 09:12 PM PDT ប៉ូលិសរាយការណ៍ថាមនុស្សជាង១០០នាក់ត្រូវស្លាប់ក្នុងភ្លើង ចំណែកមនុស្សជាច្រើននាក់ទៀតត្រូវរបួសខណៈពេលពួកគេលើកគ្នាទៅត្រងយកប្រេងកាតដែលធ្លាយចេញពីរថយន្តស៊ីឡែនមួយដែលក្រឡាប់កាលពីព្រឹកថ្ងៃទី១២កក្កដា ក្នុងរដ្ឋរីវ័រ ភាគអាគ្នេយ៍នីហ្សេរីយ៉ា។ |
តាមបាញ់ប្រហាររបួសយុវជនម្នាក់ពេលចេញពីក្លិបរាត្រីលុច្សសារី Posted: 12 Jul 2012 09:05 PM PDT រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះម៉ូតូតាមបាញ់ប្រហារ ខណៈពេលដែលយុវជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅក្លិបកម្សាន្តយីហោលុច្សសារីស្ថិតនៅតាមផ្លូវលេខ១៩៩ កែងផ្លូវលេខ៣២៨ ដល់ចំណុចផ្លូវលេខ១៩៣ កែងផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយយព្រៃទី១ ខណ្ឌចំការមន ចម្ងាយ |
កាមរីឆ្លាមពន្លះជាមួយរថយន្តលូស៊ីដាខ្ទេចមុខម្ចាស់រួចខ្លួន Posted: 12 Jul 2012 09:00 PM PDT រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងដែលមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករនិង១គ្រឿងទៀតម៉ាកលូស៊ីដា ពណ៌ស្លែ បានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ កក្កដា នៅចំណុចផ្លូវបំបែកភ្លើងស្តុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ |
ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរដងផ្លូវជាតិលេខ៥សង្ស័យញៀនថ្នាំ Posted: 12 Jul 2012 08:56 PM PDT ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់ ត្រូវបានអ្នកស្រុកប្រទះឃើញដេកស្លាប់ក្បែរដងផ្លូវជាតិលេខ៥ កាលពីវេលាម៉ោងជិត៤សៀលថ្ងៃទី១២ កក្កដា ២០១២ នៅភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះសាល ហៅយួន អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។ |
Posted: 12 Jul 2012 08:52 PM PDT ខេត្តសៀមរាប ៖ ក្រុមមន្ដ្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារីមកពីប្រទេសចំនួន៥ជាសមាជិកនៃបណ្ដាប្រទេសទន្លេមេគង្គក្រោម រួមមានកម្ពុជា ថៃ វៀតណាម ភូមា និងអាមេរិកផងដែរ បានមកជួបជុំគ្នារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់១៣ កក្កដា ២០១២ នៅលើទឹកដីខេត្ដប្រវត្ដិសាស្ដ្រសៀមរាប-អង្គរដែលជាតំបន់ប៉ូលនៃទេសចរណ៍ជាតិកម្ពុជា ដើម្បីបើកកិច្ចសន្ទនាអំពីគោលនយោបាយលើកទី១ស្ដីពីសមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាច |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |