VOA News: ព័ត៌មាន: “ស៊ីរីបញ្ឈប់ជំនួយមនុស្សធម៌អន្តជាតិនៅក្នុងតំបន់មានវិបត្តិ” plus 1 more
VOA News: ព័ត៌មាន: “ស៊ីរីបញ្ឈប់ជំនួយមនុស្សធម៌អន្តជាតិនៅក្នុងតំបន់មានវិបត្តិ” plus 1 more |
ស៊ីរីបញ្ឈប់ជំនួយមនុស្សធម៌អន្តជាតិនៅក្នុងតំបន់មានវិបត្តិ Posted: 03 Mar 2012 06:41 AM PST គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនិយាយថាអាជ្ញាធរស៊ីរីបានរារាំងពួកអ្នកធ្វើការរបស់ផងខ្លួនមិនឱ្យផ្តល់គ្រឿងផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រនិងជំនួយមនុស្សធ៌មទៅឱ្យសង្កាត់ បាបា អាម (Baba Amr) ក្នុងក្រុងហោមស៍ (Homs) ដែលមានវិបត្តិ។ លោក ចាកូប ខេឡែនប៊ឺជឺ (Jacob Kellenberger) ប្រធានអង្គការ ICRC បានមានប្រសាសន៍ កាលលពីថ្ងៃសុក្រថាក្បួនកុងវ័រមួយមានទ្បាន កាំមីញុង (camions) ៧គ្រឿងដឹកជញ្ជូនជំនួយមិនបានត្រូវអនុញ្ញាតឱ្យបើកចូលក្នុងសង្កាត់ បាបា អាម ដែលនៅទីនោះពួកឧទ្ទាមនិងពួកពលរដ្ឋបានឋិតនៅក្រោមការទ្បោមព័ទ្ធរបស់កងកម្លាំងរដ្ឋាភិបាលជិតមួយខែមកហើយ។ អង្គការ ICRC បាននិយាយថាជាដំបូងទ្បើយរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេចូលក្នុងសង្កាត់នេះកាលពីថ្ងៃព្រហស្បតិ៍។ <!--IMAGE-RIGHT--> អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ហ្វារស៍ (Fars) ពាក់កណ្តាលផ្លូវការរាយការណ៍បានបា្រប់ឲ្យដឹងថា ក្រសួងមហាផ្ទៃអ៊ីរ៉ង់បានបើកស្ថានីយ៍បោះឆ្នោត២ម៉ោងបន្ថែមទៀតពីព្រោះមានមនុស្សច្រើននាក់ឈរជាជួរយ៉ាងវែងដើម្បីបោះឆ្នោត។ ប្រជារាស្ត្រអ៊ីរ៉ង់ជាង៤៨លាននាក់មានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតសភាដែលមានអសនៈចំនួន២៩០ នៅថ្ងៃសុក្រនេះ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា មានប្រសាសន៍ថា លោកមានក្តីម៉ឺងមាត់ក្នុងការប្រើប្រាស់សកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង បើរដ្ឋាភិបាលក្រុង តេហេរ៉ង (Teheran) ស្ថាបនាអាវុធបរមាណូ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ.ស.បឱ្យកម្ពុជាចោទប្រកាន់មេខ្មែរក្រហមបន្ថែម Posted: 02 Mar 2012 03:52 PM PST អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក David Scheffer ជំនាញការពិសេសរបស់អង្គការសហប្រជាជាតិបានជំរុញការពិភាក្សាឡើងវិញជាមួយរដ្ឋាភិបាលកម្ពុជាពីករណីដ៏ចម្រូងចម្រាស់របស់ចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ លោកឡូរ៉ង កាស់ពែ-អង់ស៊ែម៉េ (Laurent Kasper-Ansermet) និងសំណុំរឿងបន្ថែមដ៏រសើប០០៣ និង០០៤។ ក៏ប៉ុន្ដែលទ្ធផលនៃដំណោះស្រាយក្នុងរឿងទាំងនេះនៅតែស្ថិតជាអាថ៌កំបាំងបន្តទៀតនៅឡើយ។ ប្រភពក្រៅផ្លូវការមួយចំនួនបានបង្ហាញថា អង្គការសហប្រជាជាតិ បានបន្ទន់ឥរិយាបថដើម្បីទម្លាយច្រកទៅមុខទៀត។ ជំហរនេះធ្វើឡើងក្នុងជំនួបរវាងមន្រ្ដីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះជាមួយលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីរសៀលថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងភ្នំពេញ។ គឺមួយថ្ងៃមុននឹងលោក David Sheffer បញ្ចប់ដំណើរទស្សកិច្ចរបស់លោករយៈពេលបួនថ្ងៃនៅប្រទេសកម្ពុជា។ លោក Sheffer នឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃសុក្រ។ <!--IMAGE-RIGHT--> លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិបានឲ្យដឹងថាជំនួបនៃមន្ដ្រីជាន់ខ្ពស់ទាំងពីរមានពិភាក្សាលើបញ្ហា «គន្លឹះ» សម្រាប់ដំណើរការសាលាក្ដីខ្មែរក្រហម។ ក៏ប៉ុន្ដែលោកមិនអាចធ្វើការលម្អិតជាពិស្ដារបាននោះទេ។ «ស្ថានភាពជុំវិញសំណុំរឿង ០០៣ និង០០៤ ត្រូវបានលើកយកមកពិភាក្សា ហើយលោក David Sheffer បានសង្កត់ឡើងវិញជាថ្មីម្ដងទៀតពីទស្សនៈរបស់អង្គការសហប្រជាជាតិដែលថា លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញការងារជាចៅក្រមរបស់គាត់»។ «យើងបានពិភាក្សាទៅលើពីរចំណុចធំ គឺការរៃអង្គាសប្រាក់គឺធ្វើយ៉ាងណាដើម្បីរៃអង្គាសថវិកាពីសហគមន៍អន្ដរជាតិដើម្បីបន្ដការងាររបស់អង្គជំនុំជម្រះនេះតទៅទៀត។ ហើយទីពីរគឺយើងបានពិភាក្សាទៅលើចំណុចដំណើរការប្រព្រឹត្តទៅជាទូទៅរបស់អង្គជំនុំជម្រះនេះ»។ ក៏ប៉ុន្ដែប្រភពជាច្រើនបានបញ្ជាក់នៅថ្ងៃនេះថា អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលទំនងជាមានជំហរទោរទន់រកគ្នាលើលក្ខខណ្ឌរបស់លោក Laurent Kasper-Ansermet ក្នុងកិច្ចពិភាក្សារវាងលោក David Sheffer និង លោក សុខ អាន។ ហើយអង្គការសហប្រជាជាតិទំនងជាឈប់ទាមទារឲ្យមានការតែងតាំងចៅក្រមសញ្ជាតិស្វ៊ីសរូបនេះឲ្យធ្វើជាចៅក្រមស៊ើបអង្កេតពេញសិទ្ធិតទៅទៀតហើយ។ លោក ឡុង បញ្ញាវុធ យល់ឃើញថា ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនេះ មែននោះគឺមានន័យថា អង្គការសហប្រជាជាតិបានបន្ទន់ជំហររបស់ខ្លួនក្នុងរឿងនេះ បើតាមគម្រោងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា និងជួបពិភាក្សាគ្នាឡើងវិញទៀតជុំវិញសំណុំរឿងទាំងនេះនៅខែមេសាខាងមុខ។ សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការកាត់ទោសសំណុំរឿងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង០០១ ហើយបានផ្ដន្ទាទោសជនជាប់ចោទដែលជានិមិត្តរូបនៃអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិត ទាក់ទងនឹងការស្លាប់អ្នកទោសជាង១២.៣៨០នាក់។ រីឯសំណុំរឿង ០០២ ដែលអតីតមេដឹកនាំជាន់ខ្ពស់បំផុត នៃរបបខ្មែរក្រហមចំនួនបីនាក់ ត្រូវនាំមកកាត់ទោសនោះគឺ ខៀវ សំផន អៀង សារី និង នួន ជា កំពុងដំណើរការ។ ក៏ប៉ុន្ដែរដ្ឋាភិបាល និងភាគីខ្មែរក្នុងសាលាក្ដីខ្មែរក្រហមបានព្យាយាមរាំងខ្ទប់សំណុំរឿងបន្ថែម ០០៣ និង ០០៤ ដែលពាក់ព័ន្ធនឹងជនជាប់សង្ស័យចំនួនប្រាំនាក់បន្ថែមទៀត ដែលត្រូវជឿថា ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។ ហើយចៅក្រមបរទេសលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ដែលបានព្យាយាមជំរុញសំណុំរឿងទាំងនេះឲ្យទៅមុខ និងចំហរព័ត៌មានដល់សាធារណជនត្រូវរដ្ឋាភិបាលច្រានបេក្ខភាព លោកចោលមិនតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្ដរជាតិពេញមុខ។ ស្ថិតក្នុងការប្រទាញប្រទង់នេះប្រទេសជប៉ុន បានប្រកាសផ្ដល់ជំនួយចំនួន៦លានដុល្លារ និងប្រទេសអង់គ្លេសផ្ដល់ជំនួយចំនួន ១,២លានដុល្លារអាមេរិកដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រតិបតិ្តការនៅឆ្នាំ២០១២ និងឆ្នាំ ២០១៣។ នេះបើយោងតាមអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា លោក នេត្រ ភក្រ្ដា និងអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សលោក ឯក ថា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |