VOA News: ព័ត៌មាន: “អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ទោះបីជា​មាន​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង” plus 1 more

VOA News: ព័ត៌មាន: “អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ទោះបីជា​មាន​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង” plus 1 more


អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ទោះបីជា​មាន​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង

Posted: 27 Feb 2012 07:00 AM PST

កូរ៉េ​ខាងត្បូង​ និង​ស.រ.អា​បាន​ចាប់​ផ្ដើម ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ទោះ​បី​​ជា​មាន​​ការ​គម្រាម​ពី​កូរ៉េខាងជើង​កាល​ពី​​សប្ដាហ៍​​មុន​​ថា​​នឹង​​បើក​​សង្រ្គាម​ពិសិដ្ធ ​បើ​ប្រសិន​​ជា​ដែនដី​​របស់​​ខ្លួន​​បាន​​ត្រូវ​បំពាន។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាងត្បូង​​ លោក ​គីម​ មិន​ ស៊ូក ​​បាន​ហៅ​សមយុទ្ធ​នោះ​ថា ជា​សមយុទ្ធ​ប្រក្រតី ដោយ​លោក​និយាយ​ពន្យល់​ទៀត​ថា​ជា​សមយុទ្ធ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ៗ។

លោក​ថ្លែង​ថា កូរ៉េខាងជើង បាន​គម្រាម​យើង​រាល់​ៗ​ឆ្នាំ នៅ​មុន​ពេល​ធ្វើ​សមយុទ្ធ ដែល​ដាក់​ឈ្មោះ​ថា សមយុទ្ធ​ដោះស្រាយ​ជា​គន្លឹះ (Key Resolve Exercise)។ តែ​យើង​ធ្វើ​សមយុទ្ធ​ដូច​បាន​ត្រូវ​គ្រោង​ទុក​ជា​មុន ដោយ​មិន​ខ្វាយខ្វល់​ទៅ​នឹង​ការ​គម្រាម​ទេ។

បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​​និយាយ​ថា​មេ​បញ្ជាការ​កំពូល​ គីម ចុង អ៊ុន​បាន​​ចេញ​​បញ្ជា​​ឲ្យ​​មាន​​ការ​ប្រុង​ប្រៀប​​រៀបចំ​​សម្រាប់​​សង្រ្គាម។

ព័ត៌មាន​អន្តរជាតិ​ខំខាន់​ៗ​ផ្សេងទៀត៖

<!--IMAGE-RIGHT-->

អាមេរិក៖ ភាពយន្ដ​ពណ៌​ស​ខ្មៅ មាន​ចំណងជើង​ថា សិល្បករ (The Artist) បាន​ទទួល​ជ័យជម្នះ​ធំ​ធេង នៅ​ក្នុង​ការ​ផ្ដល់​រង្វាន់​ខ្សែ​ភាពយន្ដ​អូស្ការ (Oscar)ទី​៨៤​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយសារ​រូបភាព​ប្រសើរ​ជាងគេ និង​រង្វាន់​ធំ​ឲ្យ​ដល់​នាយក​ថត​ភាពយន្ដ​និង​សិល្បករ​នាំ​មុខ។

ថៃ៖ បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​ប៉ូលិស​​ថៃ​​ថ្លែង​​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​បាន​​ចាប់​​ឃុំ​​ជន​ជាតិ​​អ៊ីរ៉ង់​​ទី​បី​​ដើម្បី​​សួរ​​ចម្លើយ​​ពាក់ព័ន្ធ​​នឹង​​ផែនការ​​ឃាតកម្ម​​លើ​​អ្នក​​ការទូត​​អ៊ីស្រាអែល​នៅ​​ក្នុង​​ទីក្រុង​​បាងកក។

អាហ្វហ្គានីស្ថាន៖ ប៉ូលិស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និយាយ​ថា​មាន​មនុស្ស ៩​នាក់​បាន​ស្លាប់​ដោយសារ​រថយន្ដ​គ្រាប់បែក​អត្ដឃាត​មួយ នៅក្រោយ​អាកាសយានដ្ឋាន​មួយ សម្រាប់​ការ​ហោះហើរ​ស៊ីវិល និង យោធា នា​ភាគ​ខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន ។

ចិន៖ ចិន​បាន​រិះគន់ ឆ្លើយ​តប​ទៅ​នឹង​លោកស្រី​រដ្ឋ​មន្ដ្រី​ការបរទេស ស.រ.អា លោកស្រី ហ៊ីឡារី ក្លីនតុន ដែល​បាន​បន្ទោស គោល​ជំហរ​របស់ ចិន​និង​រុស្ស៊ី​មក​លើ​រឿង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អូស្រ្តាលី៖ នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស អូស្រ្តាលី លោកស្រី ជូលា ហ្គីឡាដ (Julia Gillard) កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស រឿង​ល្ខោន​នយោបាយ បាន​ត្រូវ​ចប់​ហើយ ក្រោយ​ពី​លោកស្រី​យក​ជ័យ​ជម្នះ​លើ​គូ​ប្រជែង​នយោបាយ លោក ខេវិន រ៉ាដ (kevin Rudd) ដែល​លោកស្រី​បាន​ឈ្នះ​ឡើង​ជា​នាយករដ្ឋមន្ដ្រី កាល​ពី​ខែ មិថុនា ឆ្នាំ ២០១០។

រុស្ស៊ី៖ ទូរទស្សន៍​ជាតិ រុស្ស៊ី​និយាយ​ថា អាជ្ញាធរ​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​មូយ​ក្រុម ពី​បទ ប៉ុនប៉ង​ធ្វើ​ឃាត​លោក​នាយករដ្ឋមន្ដ្រី វលាឌីមៀរ ពូទីន (Vladimir Putin)។

អឺរ៉ុប៖ ក្រុម​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​២០ និយាយ​ថា​សហភាព​អឺរ៉ុប​ត្រូវ​ប្ដេជ្ញា​ដាក់​ថិវិកា​បណ្ថែម​ទៀត​ទៅ​ក្នុង​មូលនិធិ​ដើម្បី​ទប់ស្កាត់​វិបត្ដិ​បំណុល​នៅ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​មុន​នឹង​ប្រទេស​ដទៃ ផ្ដល់​ប្រភព​បន្ថែម​ទៅ​ឲ្យ​អង្គការ​មូលនិធិ​រូបីយវត្ថុ​អន្ដរជាតិ។

ចិន៖ សេចក្ដី​រាយការណ៍​ថ្មី​មូយ​និយាយ​ថា ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​ចិន​មិន​​មាន​និរន្ដរភាព ដរាបណា​ប្រទេស​នោះ រៀបចំ​បង្កើត​កំណែ​ទម្រង់​ទីផ្សារ​សេរី​សំខាន់​ៗ។

សេណេហ្គាល់៖ មន្ដ្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ បាន​ចាប់​ផ្ដើម​រាប់​សន្លឹក​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី កាល​ពីថ្ងៃ​អាទិត្យ។

This posting includes an audio/video/photo media file: Download Now

ទំព័រ Google+ របស់​ប្រធានាធិបតី​អាមេរិកមាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ចិន

Posted: 27 Feb 2012 12:37 AM PST

ពលរដ្ឋ​ចិន​រាប់​រយ​​នាក់​បាន​ពពាក់ពពូន​គ្នា​មើល​​សារ​នៃ​គេ​ហទំព័រ​ Google+ របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​​ អូបាម៉ា​ បន្ទាប់​ពី​​ចិន​ដែល​ទំនង​ជា​​មិន​បាន​រារាំង​​សេវាកម្ម​សង្គម​នេះ។

Google+ ​​មិន​​អាច​មើល​ឃើញ​​​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​សេវាកម្ម​នេះ​ បាន​ចាប់​ផ្តើម​បង្ហោះ​កាល​ពី​ឆ្នាំ​ទៅ​​ទំនង​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ប្រព័ន្ធ​​​ត្រួតពិនិត្យដ៏​តឹងតែង​​របស់​ប្រទេស​ជាតិ​កុម្មុយនិស្ត​នេះ។

តែក្នុង​រយៈពេល​៣-៤​ ថ្ងៃ​កន្លង​មក​នេះ​គេ​អាច​មើល​​ប្រព័ន្ធ​នេះ​បានវិញ​អាច​ដោយ​សារ​ចិន​បាន​លុប​ចោល​​ការរាំង​ខ្ទប់​នោះ​។

ការ​ផ្តល់​មតិ​លើ​លោក​អូបាម៉ា​ ភាគ​ច្រើន​ផ្តោត​លើ​សេរី​ភាព​​នៃ​ការ​បញ្ចេញ​​មតិ​​​ហើយ​និង​សិទ្ធិ​មនុស្ស​ ​រួមទាំង​ប្រធានបទ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​​​ដូចជា​ថាតើ​ធ្វើ​យ៉ាង​​ដូចម្តេច​ឲ្យ​បាន​ទទួល​ Green Card ​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ការងារ​​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាដើម។

អាហ្វហ្គានីស្ថាន៖ ពួក​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា​ ពួកគេ​កំពុង​ស្វែងរក​មន្រ្តី​ស៊ើប​ការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ពួកគេ​ ជឿ​ជាក់​ថា​ អាច​ជា​​អ្នក​ទទួលខុសត្រូវ​​ចំពោះ​ការ​បាញ់​ប្រហារ​​មន្រ្តី​សហរដ្ឋ​អាមេរិក​នៅ​​ខាង​ក្នុង​មជ្ឈ​មណ្ឌល​ទី​បញ្ជាការ ​ដែល​មាន​ការ​យាម​កាម​​ដ៏​តឹង​តែង​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​រដ្ឋធានី​កាប៊ុល។

អ៊ីស្រាអែល ៖ នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ Benjamin Netanyahu និយាយ​ថា​កម្មវិធី​នុយក្លែអ៊ែ​​របស់​ប្រទេស​អ៊ីរ៉ង់​​នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ខ្ពស់​ជាង​គេ ​នៅ​ពេល​​លោក​ជួប​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​នៅ​ថ្ងៃ​ទី​៥ ខែ​មិនា​ សប្តាហ៍​ក្រោយ​​នៅ​សេតវិមាន។

ស៊ីរី៖ មាន​ជន​ស៊ីវិល​​និង​ទាហាន​ស៊ីរី​យ៉ាង​ហោច​ណាស់​ក៏​៣១​នាក់​ដែរ​បាន​ត្រូវ​សម្លាប់​​នៅ​ក្នុង​ការ​​ប្រយុទ្ធ​ដែល​រាល​ដាល​កាន់​តែ​ធំឡើង​​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​ពួក​អ្នក​បោះឆ្នោត​បាន​បោះ​ឆ្នោត​​​ពង្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​​រី​ឯ​ពួក​ប្រឆាំង​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ពហិការ​​ការ​បោះឆ្នោត​នេះ។

សេនេហ្គាល់៖ ការ​បោះឆ្នោត​ប្រធានាធិបតី​ បាន​បិទ​​នៅ​សេនេហ្គាល់​ បន្ទាប់​ពី​​បាតុកម្ម​ហិង្សា​អស់​រយៈពេល​​ជា​ច្រើន​សប្តាហ៍​ ដែល​បណ្តាល​មក​ពី​​ការ​សម្រេច​ចិត្ត​​របស់​ប្រធានាធិបតី​កំពុង​កាន់​អំណាច​​ស្វះស្វែង​ដើម្បី​អាណត្តិ​ទី៣។

អេហ្ស៊ីប​៖ តុលាការ​ប្រទេស​អេហ្ស៊ីប​ បាន​បើក​ការ​កាត់​ទោស​ជន​ជាតិ​អាមេរិកាំង​១៦​នាក់​និង​បុគ្គលិក​អង្គការ​មិន​គិត​ប្រាក់​ចំណេញ​របស់​បរទេស​ចំនួន​២៧​នាក់​ នៅ​ក្នុង​រឿង​ក្តី​ដែល​បាន​គម្រាម​កំហែង​​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ឡឺគែរ​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​ព្រមទាំង​​ជំនួយ​យោ​ធា​សហរដ្ឋ​អាមេរិក​​​ប្រចាំ​ឆ្នាំ​​ដែល​មាន​ទឹក​ប្រាក់​ចំនួន១,៣​ពាន់​លាន​ដុល្លារ​។

នីហ្សេរីយ៉ា៖ ការ​ផ្ទុះ​​រថយន្ត​អត្តឃាត​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​គ្រឹស្ត​សាសនា​ដ៏​សំខាន់​មួយ​​នៅ​តំបន់​ភាគ​កណ្តាលនីហ្សេរីយ៉ា​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​​៣​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​​៣៨​ ​នាក់​ទៀត​រង​របួស។

រុស្ស៊ី​៖ ជន​ជាតិ​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​កាន់​ដៃ​គ្នា​បង្កើត​រង្វង់​មួយ​ព័ទ្ធ​ជុំ​វិញ​កណ្តាល​ទីក្រុង​ម៉ូស្គូ​​ដើម្បី​ប្រឆាំង​តវ៉ា​​នាយក​រដ្ឋ​មន្រ្តី​វ្លាដឺមៀរ ពូទីន ​Vladimir Putin ​ដែល​ទំនង​​​​ជា​វិល​ត្រឡប់​មក​ធ្វើ​ជា​ប្រធានាធិបតី​​នៅ​ក្នុង​ការ​បោះឆ្នោត​​នៅ​ចុង​សប្តាហ៍​ក្រោយ។

កូឡុំប៊ី៖ ក្រុម​ឧទ្ទាម​ដ៏​សំខាន់​មួយ​​នៃ​ប្រទេស​កូឡុំប៊ី ​ដែល​​​គេ​ស្គាល់​ថា​ហ្វាក FARC ​​បាន​ប្រកាស​ផែនការ​​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​រដ្ឋាភិបាល​​នៅ​សេស​សល់​ ដែល​ខ្លួន​កំពុង​ឃុំឃាំង​ហើយ​មាន​បំណង​បញ្ឈប់​ការ​ចាប់​​ជំរិត​ជា​ថ្នូរ​នឹង​ប្រាក់​លោះ។

ប៉ាគីស្ថាន៖ កាល​ពី​ថ្ងៃ​អាទិត្យប៉ាគីស្ថាន​បាន​បន្ត​កំទេច​​គេហដ្ឋាន​​ដែល​ជា​ទីកន្លែង​ដែល​មេដឹកនាំ​អាល់ កៃដា​គឺលោក​អូសាម៉ា ប៊ីនឡាដេន ​​បាន​រស់​នៅ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ត្រូវបាន​កងកុម្មង់ដូ​ ​សហរដ្ឋ​អាមេរិក​សម្លាប់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!