VOA News: ព័ត៌មាន: “អតិផរណាក្នុងប្រទេសវៀតណាមបានធ្លាក់ចុះជាប់ៗគ្នា” plus 1 more |
អតិផរណាក្នុងប្រទេសវៀតណាមបានធ្លាក់ចុះជាប់ៗគ្នា Posted: 26 Feb 2012 09:03 AM PST អតិផរណាក្នុងប្រទេសវៀតណាមបានធ្លាក់ចុះជាប់ៗគ្នាក្នុងខែទី៦នៅខែកុម្ភះនេះ មកដល់កម្រិតដ៏ទាបបំផុតក្នុងរយៈពេលស្ទើរតែ១ឆ្នាំ។ តួលេខនេះបានទទួលពីសេចក្ដីរាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល។ ការណ៍នេះកើតឡើងក្នុងកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីផ្ដោតលើភាពនឹងនរខាងសេដ្ឋកិច្ច។ ស្ថិតិផ្សព្វផ្សាយកាលពីថ្ងៃសុក្របង្ហាញថា តម្លៃអតិថិជនកើន១៦,៤៤ភាគរយ នៅក្នុងខែកុម្ភះ ដែលជាអត្រាខ្ពស់បំផុត តែជាតួលេខទាបបំផុតក្នុងរយៈពេល១១ខែ ចុះពី ១៧,២៧ ភាគរយ កាលពីខែមករា។ មន្ដ្រីថ្នាក់ខ្ពស់ម្នាក់មិនបញ្ចេញឈ្មោះ នៅក្នុងទីក្រុងហាណូយនិយាយថា នៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដើម្បីកាត់បន្ថយអតិផរណា។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ភូមា៖ មានមនុស្សយ៉ាងតិច៥នាក់ស្លាប់ ក្រោយពីមានការវាយប្រហារក្នុងសប្ដាហ៍នេះ នៅក្នុងរដ្ឋ សាន ចំណុចក្ដៅផុយស្រួយនៃបទឈប់បាញ់គ្នា ចុះហត្ថលេខាកាលពីពេលថ្មីៗនេះ រវាងរដ្ឋាភិបាលភូមា និងយោធានៃអំបូរភាគតិច។ <!--IMAGE-RIGHT-->អូស្រ្តាលី៖ លោកស្រី ជូលា ហ្គីឡាដ (Julia Gillard) នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី នឹងបានទទួលជោគជ័យជាមេដឹកនាំ នៅក្នុងការបោះឆ្នោតតទល់ជាមួយគូប្រកួតប្រជែងលោក ខេវិន រ៊ុដ (Kevin Rudd) នៅថ្ងៃច័ន្ទនេះ ទោះបីការស្ទង់មតិបង្ហាញថារដ្ឋាភិបាលស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី នឹងត្រូវរងការបំផ្លិចបំផ្លាញនៅក្នុងការបោះឆ្នោតលើកក្រោយ ដែលកំណត់ធ្វើឡើងនៅចុងឆ្នាំ២០១៣ក៏ដោយ។ ហ្វីលីពីន៖ យោធាប្រទេសហ្វីលីពីនបានជំរុញឲ្យពួកមេដឹកនាំបារ៉ានហ្គេ (Baran gay) នៃតំបន់ បាន សាឡាន ដាវ ឌែល សួ (Ban salan Davao del Sur) ពង្រឹងភាពជាដៃគូរបស់ខ្លួន ជាមួយរដ្ឋាភិបាលមូលដ្ឋាន និងកងទ័ព នៅក្នុងការដោះស្រាយបញ្ហាសន្តិភាព និងសណ្តាប់ធ្នាប់។ នីហ្សេរីយ៉ា៖ ការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅខាងក្រៅព្រះវិហារគ្រឹស្តសាសនាដ៏សំខាន់មួយ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ ហើយនិងធ្វើឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។ ប៉ាគីស្ថាន៖ នៅថ្ងៃអាទិត្យនេះ ប្រទេសប៉ាគីស្ថាន បានបន្តកំទិចគេហដ្ឋានដែលជាកន្លែង អូសាម៉ា ប៊ីនឡាឌិន មេដឹកនាំ អាល់កៃដា បានរស់នៅរយៈពេលជាច្រើនឆ្នាំ ហើយជននោះបានត្រូវសម្លាប់ដោយកងកុម៉្មង់ដូ ស.រ.អ. នៅក្នុងខែឧសភា។ សេណេហ្គាល់៖ ការបោះឆ្នោតកំពុងធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសសេណេហ្គាល់ ហើយការសម្រេចចិត្តប្រកបដោយចម្រូងចម្រាសរបស់ប្រធានាធិបតី អាប់ឌូឡាយេ វាដេ(Abdoulaye Wade)ដើម្បីស្វះស្វែងរកអាណត្តិទី៣ បានបណ្តាលឲ្យមានបាតុកម្មហឹង្សាជាច្រើន។ អាហ្វ្រិកខាងត្បូង៖ អតីតប្រធានាធិបតី ណេលសិន ម៉ានដេឡា (Nelson Mandela)នៃប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើការវិនិច្ឆ័យរោគនៅក្នុងមន្ទីរពេទ្យចូហាននេសបឺគ (Johannesburg) កាលពីថ្ងៃសៅរ៍ ដោយសារស្ថានភាពឈឺពោះដ៏យូរយាមកហើយ។ This posting includes an audio/video/photo media file: Download Now |
កំផែងចុងក្រោយរបស់អូសាម៉ា ប៊ីនឡាដេនត្រូវបានកម្ទេចចោល Posted: 25 Feb 2012 07:45 PM PST កងកម្លាំងសន្តិសុខបានចាប់ផ្តើមបំផ្លាញអាគារមានកំផែងព័ទ្ធជុំវិញនៅក្នុងក្រុង អាបបូតថាបាត (Abbottabat) ដែលជាកន្លែងរស់នៅរយៈពេលចុងក្រោយរបស់អូសាម៉ា ប៊ីឡាដិន (Osama bin Laden) មេដឹកនាំអាលកៃដា (al-Qaida) មុនពេលពួកទាហានអាមេរិកបានសម្លាប់គាត់កាលពីខែឧសភាឆ្នាំទៅមិញ ដោយមិនបានប្រាប់ពីហេតុផល។ <!--IMAGE-RIGHT--> អាហ្វ្រិកខាងត្បូង៖ លោកនិលសាន់ មែនដឺឡា (Nelson Mandela) អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងបានត្រូវធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង ជូហាននេសប៊ឺជ (Johannesburg) កាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេរាយការណ៍ថាឥស្សរជនប្រឆាំងរបបប្រកាន់ពណ៌សម្បុរ (apartheid) ដ៏ល្បីឈ្មោះអាយុ៩៣ឆ្នាំរូបនេះគ្មានគ្រោះថ្នាក់អ្វីទេ ហើយគេរំពឹងថាលោកនឹងចេញពីមន្ទីររពេទ្យនៅថ្ងៃអាទិត្យឬថ្ងៃច័ន្ទ។ អាហ្វហ្គានីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពអូតង់នៅអាហ្វហ្គានីស្ថានបានដកទីប្រឹក្សាទាំងអស់នៃក្រុមចម្រុះចេញពីការិយាល័យរបស់រដ្ឋាភិបាលប្រទេសនេះ ក្រោយពីនាយទាហានអាមេរិកាំងពីរនាក់បានត្រូវសម្លាប់ដោយសមាជិកម្នាក់នៃ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ នៅក្នុងតំបន់មួយដែលមានសន្តិសុខ គឺនៅខាងក្នុងមជ្ឈមណ្ឌលបញ្ជាការក្រសួងមហាផ្ទៃនៃប្រទេស ក្នុងក្រុងកាប៊ុល។ យេម៉ែន៖ មានការផ្ទុះជាច្រើនកន្លែងនៅយេម៉ែនបានសម្លាប់មនុស្សរាប់សិបនាក់។ ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងបានបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់នៅខាងក្រៅវិមានប្រធានាធិបតីមួយនាផ្នែកខាងត្បូងនៃប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ តែប៉ុន្មានម៉ោងក្រោយពីលោក អាប រ៉ាប៊ូ មែនសរ ហាឌី (Abd-Rabbu Mansour Hadi) អនុប្រធានាធិបតីនៃប្រទេសនេះចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់ប្រទេស។ ប៉ាគីស្ថាន៖ យន្តហោះអាមេរិកាំងគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់ក្នុងតំបន់ វ៉ាហ្ស៊ីរីស្ថាន (Waziristan) ខាងជើងប៉ាគីស្ថាន នៅជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន។ សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ (Senegal) នឹងធ្វើការបោះឆ្នោតប្រធានាធិបតីដែលមានរឿងចម្រូងចម្រាស់នៅថ្ងៃអាទិត្យនេះនៅពេលមានការព្រូយបារម្ភថាប្រទេសជាតិនេះក្នុងផ្នែកខាងលិចនៃទ្វីបអាហ្វ្រ៊ិកដែលធ្លាប់តែមានស្ថិរភាពពីពេលមុន ប្រឈមមុខនឹងចលាចលដ៏ប្រល័យនិងការអាចមានវិបត្តិរដ្ឋាភិបាលផងដែរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |