VOA News: ព័ត៌មាន: “ថៃបន្តគម្រោងសាងសង់ទំនប់ដែលមានជម្លោះ ដោយព្រងើយកន្តើយនឹងកិច្ចសញ្ញាតំបន់” plus 5 more |
- ថៃបន្តគម្រោងសាងសង់ទំនប់ដែលមានជម្លោះ ដោយព្រងើយកន្តើយនឹងកិច្ចសញ្ញាតំបន់
- លោកហ៊ុន សែនប្រកាសលុបឡូត៍នេសាទបឹងទន្លេសាបមុនពេលបោះឆ្នោតឃុំ-សង្កាត់
- សកម្មជននយោបាយថៃកាត់ឲ្យជាប់ទោសដោយប្រមាថមហាក្សត្រ
- អ្នកនេសាទនៅ កោះកុងមិនសប្បាយចិត្តនឹងគម្រោងអភិវឌ្ឍន៍របស់ចិន
- អ្នកឃ្លាំមើល៖ សាលាក្តីខ្មែរក្រហមត្រូវយកចិត្តទុកដាក់ការងារជាងការឈ្លោះគ្នា
- ខ្មែរទី១រត់ចម្ងាយ៣១៤គីឡូម៉ែត្រក្នុងរយៈពេល១០ថ្ងៃ
ថៃបន្តគម្រោងសាងសង់ទំនប់ដែលមានជម្លោះ ដោយព្រងើយកន្តើយនឹងកិច្ចសញ្ញាតំបន់ Posted: 29 Feb 2012 06:51 AM PST ក្រុមការពារបរិស្ថានមួយ និយាយថាក្រុមហ៊ុនថៃនឹងបន្ដកិច្ចការសាងសង់ទំនប់វារីអគ្គីសនីដែលមានបញ្ហាចម្រូងចម្រាសនៅលើទន្លេមេគង្គភាគខាងក្រោម ទោះបីជាមានកិច្ចព្រមព្រាងពន្យាពេលសេចក្ដីសម្រេចមកលើគម្រោងនោះក៏ដោយ។ អង្គការទន្លេអន្ដរជាតិ (International Rivers) ដែលមានមូលដ្ឋាននៅស.រ.អា និយាយថា ខ្លួនបានរកឃើញការសាងសង់បឋមនៃទំនប់វារីអគ្គិសនីសាយាប៊ូរី (Xayaburi) ក្នុងប្រទេសឡាវ ដែលមានទឹកប្រាក់៣.៥០០លានដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងផ្លូវចេញចូលទៅកាន់ទំនប់នេះ។ គណៈកម្មការទន្លេមេគង្គ (Mekong River Commission) ដែលមានប្រទេសជាសមាជិក ថៃ កម្ពុជា ឡាវ និង វៀតណាម បានយល់ព្រមគ្នាកាលពីខែធ្នូ នឹងធ្វើការសិក្សាបន្ថែមដើម្បីវាយតម្លៃមកលើផលប៉ះពាល់ដល់បរិស្ថាននៅទីនោះ ទោះបីជាសេចក្ដីសម្រេចនោះមិនមានចំណងគតិយុត្តក៏ដោយ។ អ្នកស្រី ពានពន ឌីតេស (Pianporn Deetes) អ្នកសម្របសម្រួលយុទ្ធនាការរបស់អង្គការទន្លេអន្ដរជាតិក្នុងប្រទេសថៃ ថ្លែងប្រាប់វីអូអេថា ទំនប់នោះអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដែលមានមនុស្ស៦០លាននាក់ដែលរស់នៅជិតខាងអាងទន្លេមេគង្គ ហើយដែលពឹងផ្អែកលើរបស់នេសាទត្រីនៅតាមដងទន្លេនេះសម្រាប់ជីវភាពប្រចាំថ្ងៃ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT--> ចិន/ហ្វីលីពីន៖ ជម្លោះថ្មីមូយកំពុងកើតឡើងរវាង ចិននិងហ្វីលីពីន អំពីការរុករកប្រេងនៅក្នុងសមុទ្រចិនភាគខាងត្បូង ដោយភាគីទាំងសងខាងពុំមានបង្ហាញសញ្ញាណាមួយនៃការដកខ្លួនថយទេ។ ស៊ីរី៖ មន្ដ្រីជាន់ខ្ពស់នៃអ.ស.បនិយាយថា ការវាយបង្ក្រាបដែលចេញបញ្ជាដោយលោកប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) មកលើក្រុមបះបោរ បានសម្លាប់មនុស្សរហូតដល់ ៧.៥០០នាក់ នៅពេលដែលក្រុមអ្នកការទូតកំពុងស្វែងរកការដោះស្រាយវិបត្ដិនេះ ហើយស្វែងរកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ។ ស.រ.អា/កូរ៉េខាងជើង៖ មេបញ្ជាការយោធាជាន់ខ្ពស់របស់ស.រ.អា ថ្លែងថាកូរ៉េខាងជើងត្រូវតែធ្វើសម្បទានមកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទទួលយកជំនួយអាហារដ៏ចាំបាច់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន។ សេណេហ្គាល់៖ ក្រុមមេដឹកនាំនៃគណបក្សប្រឆាំងនៅក្នុងប្រទេសសេណេហ្គាល់នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីបង្កើតសម្ព័ន្ធភាពមូយក្នុងគោលបំណងនឹងយកជ័យជម្នះលើប្រធានាធិបតីកាន់តំណែង លោក អាប៊ូឡាយេ វ៉ាឌី (Aboulaye Wade) បើមានការបោះឆ្នោតលើកទីពីរ។ នីហ្សេរីយ៉ា៖ ក្រុមអ្នកតាមឃ្លាំមើលស្ថានការណ៍សមុទ្រ បានថ្លែងកាលពីថ្ងៃពុធនេះថាពួកចោរសមុទ្រ បានចាប់មនុស្សយ៉ាងតិ២នាក់ ដែលជាបុគ្គលិករបស់នាវាដឹកទំនិញមួយ ដែលបោះយុថ្កានៅជិតឆ្នេរសមុទ្រប្រទេសនីហ្សេរីយ៉ា។ អូតង់/អាហ្វហ្គានីស្ថាន៖ អគ្គលេខាធិការរបស់អង្គការអូតង់ លោក អង់ដ្រេស ហ្វគ រ៉ាសម៊ូសសេន (Anders Fogh Rasmussen) បានសរសើរកងកម្លាំងចម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្ហាញ អ្វីដែលលោកហៅថា ចិត្ដអត់ធ្មត់ប្រកបទៅដោយវិជ្ជាជីវៈ នៅពេលប្រឈមមុខនឹងអំពើឃោរឃៅប្រឆំាងមកលើកងកម្លាំងចម្រុះ ក្រោយពីមានការដុតគម្ពីរគួរអាន (Quran) ក្នុងមូលដ្ឋានយោធាស.រ.អា។ ស.រ.អា៖ សភាស.រ.អា ព្រមានដល់មេដឹកនាំយោធាស.រ.អាថា គេអាចរំពឹងថានឹងមានការកាត់បន្ថយចំណាយយោធាដ៏ធំធេងបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដោះស្រាយបញ្ហាបំណុលដ៏ធំធេងរបស់រដ្ឋាភិបាល។ អាហ្វហ្គានីស្ថាន៖ មនុស្សយ៉ាងតិចណាស់៦នាក់ បានរងរបួសពីការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ដមួយដែលមានទិសដៅទៅរកក្បួនហែររថយន្តទាហានបរទេសនៅតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិននិយាយថា មានមនុស្សយ៉ាងតិច១២នាក់ស្លាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលដែលមានអំពើឃោរឃៅនៅតំបន់ដាច់ស្រយាល ភាគពាយ័ព្យនៃខេត្ដសិនជាង (Xinjiang)។ <!--AV--> This posting includes an audio/video/photo media file: Download Now |
លោកហ៊ុន សែនប្រកាសលុបឡូត៍នេសាទបឹងទន្លេសាបមុនពេលបោះឆ្នោតឃុំ-សង្កាត់ Posted: 29 Feb 2012 01:29 AM PST នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានដាក់បញ្ជាដាច់ណាត់ដោយផ្ទាល់មាត់ ឲ្យលុបបំបាត់រាល់ឡូត៍នេសាទទាំងឡាយក្នុងបឹងទន្លេសាប ដែលលោកចាត់ទុកថាជាប្រភពនៃរឿងហេតុដ៏ចម្រូងចម្រាស់ក្នុងសង្គម។ ក៏ប៉ុន្ដែក្រុមមន្ដ្រីគណបក្សជំទាស់ និងមន្ដ្រីសង្គមស៊ីវិលបានហៅបទបញ្ជានោះថា គឺជាទង្វើប្រជាភិថុតនៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតមកដល់។ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងក្រុងភ្នំពេញ លោកនាយករដ្ឋមន្រ្ដីបានប្រកាសថា លោកបានសម្រេចចិត្តរំលាយចោលឈប់ឲ្យមានតទៅទៀត នូវការធ្វើឡូត៍នេសាទជាលក្ខណៈពាណិជ្ជកម្មនៅក្នុងបឹងទន្លេសាប។ «ខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋថា នៅក្នុងទន្លេសាបទាំងមូលនឹងពុំមានឡូត៍នេសាទទៀតទេ គឺត្រូវរំលាយចោលនូវឡូត៍នេសាទទាំងអស់»។ លោក ហ៊ុន សែន បានពន្យល់ពីការសម្រេចចិត្តនេះថា ដោយសារតែការធ្វើអាជីវកម្មខាងលើនេះនាំឲ្យមានការរំលោភបំពានលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរារាំងពួកគេពីការរកផលត្រីសម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ។ លោកប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងកំណត់តំបន់អភិរក្សពូជត្រីនៅក្នុងបឹងទឹកសាបដ៏ធំនេះ។ លោក ហ៊ុន សែន ក៏បានឆ្លៀតនិយាយភ្ជាប់លក្ខខណ្ឌនៃការសម្រេចចិត្តលុបបំបាត់ឡូត៍នេសាទឯកជននេះ ទៅនឹងការបោះឆ្នោតផងដែរ។ លោក សុន ឆ័យ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញរបស់គណបក្សសម រង្ស៊ី បានលើកឡើងដូចលោកហ៊ុន សែន ដែរថា ការបង្កើតឲ្យមានឡូត៍នេសាទដ៏ច្រើននៅក្នុងបឹងទន្លេសាបនោះ គឺជាការបង្កើតការឈឺចាប់របស់ប្រជារាស្ដ្រ ហើយនោះគឺជាកំហុសក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ លោក សុន ឆ័យ ព្រួយបារម្ភថា ការដាក់បញ្ជារបស់លោកនាយករដ្ឋមន្ដ្រីនៅក្នុងពេលនេះអាចនឹងមិនមានប្រសិទ្ធភាពក្រោយពេលបោះឆ្នោតកន្លងផុតទៅ។ «អ្វីដែលកើតមាន វាគ្រាន់តែជាការកែតម្រូវ ដែលជាអំពើខុសឆ្គង ដែលមន្ត្រីរាជរដ្ឋាភិបាលបានធ្វើកន្លងទៅទេ។ ក៏ប៉ុន្តែប្រសិទ្ធភាពយ៉ាងណា យើងមិនទាន់អាចសន្និដ្ឋានបាន ឬមួយក៏គ្រាន់តែជាការប្រកាស ដោយសារតែពេលខាងមុខនេះ យើងមានការបោះឆ្នោត។ ហើយលោកនាយករដ្ឋមន្ត្រី គាត់ចង់ធ្វើឱ្យប្រជាពលរដ្ឋត្រេកត្រអាលមួយរយៈខ្លី»។ កាលពីថ្ងៃទី១៦ ខែសីហា លោក ហ៊ុន សែន ធ្លាប់បានប្រកាសនៅចំពោះមុខអង្គទូតនានាឲ្យមានការព្យួរអាជ្ញាប័ណ្ណឡូត៍នេសាទទាំង៣៥នេះ រហូតដល់ឆ្នាំ២០១៤។ មូលហេតុដោយសារឡូត៍នេសាទទាំងនោះ បានរំលោភ និងបំផ្លាញធនធានត្រីក្នុងបឹងទន្លេសាប។ ក៏ប៉ុន្ដែក្នុងពេលនេះ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនមានការបើកអាជ្ញាប័ណ្ណណាមួយ សម្រាប់ការធ្វើអាជីវកម្មឡូត៍នេសាទក្នុងបឹងទន្លេសាបនៅពីរឆ្នាំខាងមុខនេះទេ។ យោងតាមតួលេខពីនាយកដ្ឋានជលផលកម្ពុជាបានឲ្យដឹងថា បឹងទន្លេសាប ផ្ដល់ផលត្រីជាមធ្យមប្រចាំឆ្នាំចំនួន ២៣០.០០០តោន និងអាចចិញ្ចឹមប្រជាពលរដ្ឋក្នុងតំបន់ជុំវិញជាងបីលាននាក់។ ក៏ប៉ុន្ដែប្រជាសហគមន៍នេសាទ បានត្អូញត្អែរពីការហិនហោចពូជត្រីនៅក្នុងបឹងដោយសារការនេសាទខុសច្បាប់ និងវិធានការទប់ស្កាត់ទន់ខ្សោយ។ លោក ទាវ ឡូវ តំណាងសហគមន៍កសិកម្មអភិវឌ្ឍន៍ធិបតីអង្គរក្នុងខេត្តសៀមរាប ដែលមួយផ្នែកផ្តោតលើការនេសាទជឿថា ផលត្រីក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញប្រសិនបើវិធានការរបស់លោកនាយករដ្ឋមន្ដ្រីនៅពេលនេះមានប្រសិទ្ធភាព។ «ខ្ញុំមានពួកម៉ាកនៅទន្លេសាបដែរ គាត់ថាដូចជាបាត់បង់ពូជត្រីច្រើន ដូចជាប្រភេទត្រីប្រា ត្រីឆ្តោរ និងត្រីឆ្ពិន ត្រីរៀល ត្រីលេញហ្នឹង ដូចជាឥតមានទៀតទេ។ បើសិនជាគោលការណ៍ហ្នឹង ពិតប្រាកដមែនហ្នឹង ជាប្រការមួយដែលបានកំណើនទិន្នផលច្រើន រក្សាពូជត្រីឲ្យបានច្រើន»។ This posting includes an audio/video/photo media file: Download Now |
សកម្មជននយោបាយថៃកាត់ឲ្យជាប់ទោសដោយប្រមាថមហាក្សត្រ Posted: 28 Feb 2012 11:26 PM PST ថៃ៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងបាងកកថា សកម្មជននយោបាយថៃម្នាក់ទទួលសាលក្រមនៅថ្ងៃអង្គារឲ្យជាប់គុកប្រាំពីរឆ្នាំកន្លះ ស្ថិតក្នុងការកាត់ឲ្យមានទោសមួយបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ យោងតាមច្បាប់ចម្រូងចម្រាស់ទាក់ទងការប្រមាថមើលងាយព្រះចេស្ដាមហាក្សត្រ។ តុលាការឧក្រិដ្ឋកម្មនៅទីក្រុងបាងកកបានកាត់ទោសលោក ស៊ុរ៉ាឆៃ ដាន់វ៉ាត្ថាណានុសន ឲ្យមានទោសក្នុងបទមើលងាយព្រះចេស្ដាព្រះរាជវង្សានុវង្ស ពេលលោកធ្វើសុន្ទរកថាជាសាធារណ:ឲ្យដល់ក្រុមអ្នកគាំទ្រក្រុមពាក់អាវក្រហមរបស់លោកនៅឆ្នាំ២០០៨និង២០១០។ លោកការ៉ុម ប៉ុលផនក្លាំង មេធាវីការពារលោកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាលោកគ្រោងនឹងឡើងប្តឹងឧទ្ធរជំទាស់សាលក្រមនេះ។ <!--IMAGE-LEFT--> ចិន៖ ការខ្វែងគំនិតគ្នាអំពីកំណែទម្រង់សេដ្ឋកិច្ចនៅចិនបានលាតត្រដាងនៅថ្ងៃអង្គារ នៅពេលដែលបុរសតវ៉ាប្រឆាំងម្នាក់បានបង្អាក់សន្និសីទកាសែតរបស់លោករ៉ូបឺតត៍ ហ្សូលីក Robert Zoellick ទេសាភិបាលធនាគារពិភពលោកនៅទីក្រុងប៉េកាំង។ ចិន៖ ទីភ្នាក់ងារព័ត៌មានក្យូដូរាយការណ៍ពីទីក្រុងហាណូយថាក្រុមមន្ដ្រីថ្នាក់ខ្ពស់ដប់នាក់មកពីសមាគមអាស៊ាន ជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងហាណូយ ដើម្បីពិភាក្សាគ្នាអំពីគោលជំហររួមរបស់សមាគមអាស៊ានចំពោះជម្លោះដែនដីរវាងប្រទេសចិននិងកោះតៃវ៉ាន់នៅសមុទ្រចិនខាងត្បូង។ ប្រភពនៃសមាគមអាស៊ានប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូថាការជជែកគ្នាធ្វើឡើងដើម្បីពង្រឹងទស្សន:របស់ប្រទេសឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ។ ហ្វីលីពីនចង់ឲ្យប្រើពាក្យខ្លាំងៗទៀត ចំណែកឯម៉ាឡេស៊ីនិងប្រ៊ុយណេចង់បានដំណោះស្រាយតាមរបៀបសន្ដិវិធី។ ចិន៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ Xinhua បានរាយការណ៍ថា រដ្ឋាភិបាលចិននឹងពិនិត្យមើលបញ្ហាសង្គមដែលអាចជម្រុញឲ្យមានឧបទ្ទវហេតុយ៉ាងច្រើនសន្ធឹកនៅតំបន់ជនបទ។ នៅក្នុងគោលការណ៍ណែនាំសម្រាប់ឆ្នាំ២០១២ រដ្ឋាភិបាលកណ្ដាលសម្រេចព្រឹងការត្រួតពិនិត្យលើក្រុមមន្ដ្រី ហើយនិងដាក់ទណ្ឌកម្មខ្លាំងទៀតទៅលើជនល្មើស។ វៀតណាម៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយថាគណបក្សកុម្មុយនិស្ដនៃប្រទេសវៀតណាមកំពុងតែពិចារណាអំពីមធ្យោបាយយ៉ាងណាដើម្បីដោះស្រាយបញ្ហាមន្ដ្រីពុករលួយ ដែលធ្វើឲ្យសីលធម៌ចុះអន់ថយយ៉ាងធ្ងន់ធ្ងរត្រឡប់ទៅភាពដើមវិញ។ ការធ្វើដូច្នេះគឺដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ដ។ សហរដ្ឋអាមេរិក៖ សេចក្ដីរាយការណ៍សេដ្ឋកិច្ចនៅថ្ងៃអង្គារបង្ហាញឲ្យឃើញការធ្លាក់ចុះតម្លៃផ្ទះ ហើយថយចុះការបញ្ជាទិញទំនិញឧស្សាហកម្មមួយចំនួន។ អ៊ីរ៉ង់៖ ដោយការតានតឹងអន្ដរជាតិមានកម្រិតខ្ពស់ផ្តោតលើ អំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ម្ដងទៀតថាខ្លួនចង់ធ្វើការចរចាជាមួយទីភ្នាក់ងារនៃអ.ស.ប ពិនិត្យមើលនុយក្លេអ៊ែរ។ ស៊ីរី៖ នាយកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាផ្នែកមនុស្សធម៌ជាបន្ទាន់នៅ ស៊ីរី ខណ: ដែលកងកម្លាំងស្មោះត្រង់ចំពោះលោកប្រធានាធិបតីបាសារ អាល់ អាសាដសម្លាប់មនុស្សរាប់សិបនាក់ទៀតនៅក្នុងការវាយប្រហារទៅលើតំបន់ពួកបះបោរ។ ប៉ាគីស្ថាន ៖ ក្រុមមន្ដ្រីប៉ាគីស្ថានបានឲ្យថាបុរសម្នាក់ប្រដាប់អាវុធក្លែងខ្លួនដោយស្លៀកពាក់ឯកសណ្ឋានយោធាបានបញ្ឈប់រថយន្ដដឹកអ្នកដំណើរមួយគ្រឿងនៅតំបន់ខាងជើងប្រទេសនេះ ហើយបាញ់សម្លាប់អ្នកជិះកាន់និកាយស៊ីអ៊ីត១៨នាក់។ សេនេហ្កាល់៖ ទំនងដូចជានឹងឈានទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីយកចាញ់ឈ្នះ រវាងលោកប្រធានាធិបតីកាន់កាប់អំណាចអាប់ឌូឡាយេ វេដ Abdoulaye Wade ហើយនិងលោកអតីតនាយករដ្ឋមន្ដ្រីម៉ាក់គីសាល់ Macky Sall។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកនេសាទនៅ កោះកុងមិនសប្បាយចិត្តនឹងគម្រោងអភិវឌ្ឍន៍របស់ចិន Posted: 28 Feb 2012 07:04 PM PST ក្រុមប្រជានេសាទប្រមាណជាង ១.០០០គ្រួសារ ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រនៃស្រុកបុទុមសាគរនិងស្រុកគីរីសាគរនៃខេត្តកោះកុងបានចោទប្រកាន់ក្រុមហ៊ុនចិនមួយដែលបានទទួលដីសម្បទានសេដ្ឋកិច្ចរយៈពេល៩៩ឆ្នាំ ពីរដ្ឋាភិបាល ថាបានបង្ខំពួកគេឲ្យរុះរើផ្ទះសម្បែងចេញ ដោយគ្មានការយល់ព្រមពីប្រជាពលរដ្ឋ។ ក្រុមហ៊ុនញ៉ូញាន ឌីវេឡុបមិនគ្រុប របស់ប្រទេសចិនត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា លើព្រះរាជក្រិត្យមួយ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៨ប្រគល់ផ្ទៃដីប្រមាណ៣៦.០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពប្រជានេសាទ បន្ទាប់ពីពួកគេ ប្រមាណ៥០ភាគរយត្រូវបានផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មីចម្ងាយជាង២០គីឡូម៉ែត្រ។ អ្នកស្រី ទិត្យ ទែន អាយុ៥៤ឆ្នាំ មកពីភូមិភ្ញីមាស ឃុំខ្សាច់មាស ស្រុកគីរីសាគរ បានថ្លែងប្រាប់អង្គសន្និសីទកាសែត ដែលរៀបចំឡើងនៅក្នុងអង្គការNGO Forum នៅថ្ងៃអង្គារថាការអភិវឌ្ឍនេះពួកគេមិនអាចទទួលយកបានទេ។ អ្នកស្រីបានបញ្ជាក់ថាក្រុមហ៊ុន និងអាជ្ញាធរ បានបង្ខំឲ្យប្រជាពលរដ្ឋទទួលយកសំណងជាថ្នូរនឹងការចាកចេញ។ លោកស្រីបានបញ្ជាក់ថា៖ «ពីដើមឡើងពួកខ្ញុំមិនដែលវេទនាដូចពេលនេះទេ។ ប្រជាពលរដ្ឋខ្ញុំលំបាកវេទនាណាស់។ អញ្ចឹងខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយនៅក្នុងភូមិ ឃុំរបស់ខ្ញុំផង។ បើមិនជួយទេ ប្រជាពលរដ្ឋខ្ញុំមានតែស្លាប់ទេ មិនដឹងថារកច្រកចេញផ្លូវណាទេ»។ ទីតាំងថ្មី ដែលក្រុមហ៊ុនញ៉ូញាន ឌីវេឡុបមិនគ្រុប តម្រូវឲ្យប្រជាពលរដ្ឋទៅរស់នៅនេះ ត្រូវបានក្រុមអ្នកស្រុកបានអះអាងថា គ្មានផ្លូវគមនាគមន៍ ទឹក ភ្លើង សាលារៀន និងមន្ទីរពេទ្យ។ លោក លីម សុង អាយុ៦០ឆ្នាំ មកពីស្រុកបុទុមសាគរ បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាទេ។ លោកបានបន្តថា នៅលើទីតាំងថ្មី ដីគ្មានជីជាតិ ប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលបានទេ។ «កន្លែងថ្មីហ្នឹង ជួនកាលយកចេកទៅដាំ ពីរ បី ថ្ងៃក្រោយមក ចេកងាប់ក៏មាន។ ពិបាកខ្លាំងណាស់។ ចង់ចុះទៅសមុទ្រ យើងត្រូវចំណាយសាំងម៉ូតូចុះទៅហើយនៅលើនេះ បានត្រឹមតែចូលព្រៃបណ្តើរសត្វ ដុតធ្យូង ហើយនឹងដាំបន្លែបន្តិចបន្តួច»។ លោក យី សុខសាន្ត តំណាងអង្គការសង្គមស៊ីវិល ដែលបានអង្កេតរួមគ្នារវាងគណៈកម្មការប្រព្រឹត្តិកម្ម សមាគមសិទ្ធិមនុស្សអាដហុកនិងអង្គការ NGO Forum ទៅលើតំបន់ដីសម្បទានសេដ្ឋកិច្ចនេះបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមានការលំបាកទាំងនីតិវិធីនៃការផ្តល់សំណង និងការផ្លាស់ប្តូរទីលំនៅ គឺធ្វើឡើងមិនមានតម្លាភាព។ «ទីតាំងចាស់ដែលពួកគាត់ធ្លាប់រស់នៅ គឺគាត់មានសេចក្តីសុខ គឺគាត់មានមុខរបរ កូនគាត់បានទៅរៀន គឺថាជីវភាពរបស់គាត់គឺគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិត បានធូរធារ។ ប៉ុន្តែទីតាំងថ្មី គឺជាតំបន់មួយនៅក្នុងព្រៃភ្នំ នៃការឈូសឆាយតក់ក្រហល់ មិនផ្តល់សេវាសុខភាពគឺឥតមាន គ្មានមុខរបរ ហើយតំបន់ទីតាំងមួយចំនួនមានគ្រុញចាញ់ដល់ពួកគាត់ទៀត»។ លោក សន ដារ៉ា អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា យោងតាមកិច្ចសន្យារបស់ក្រុមហ៊ុន និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ នូវដីលំនៅដ្ឋានទំហំ ៥០ម៉ែត្រ x១០០ម៉ែត្រ និងដីចម្កាទំហំ២ហិកតា។ លោកបានមានប្រសាសន៍ថា ទីតាំងថ្មីនេះ មានលក្ខណៈល្អប្រសើរច្រើន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតបាន។ «ពាក់ព័ន្ធនិងប្រជានេសាទ យើងបានពិនិត្យទីតាំងសម្រាប់ប្រជានេសាទហ្នឹង គឺយើងស្តារព្រែក ដែលតាមសំណៅព្រៃចាស់ហ្នឹង គឺយើងមានកែឲ្យត្រង់ ដើម្បីសម្រួលចរាចរណ៍ប្រជានេសាទហ្នឹង អាចធ្វើដំណើរចេញចូលទៅប្រកបមុខរបរនេសាទនៅសមុទ្រក្រៅបាន»។ លោក សន ដារ៉ា បានមានប្រសាសន៍ទៀតថា អាជ្ញាធរបានជំរុញឲ្យក្រុមហ៊ុនស្តារព្រែកបន្ថែមទៀត ដើម្បីឲ្យទាន់ពេលវេលា សម្រាប់ប្រជានេសាទ៕ This posting includes an audio/video/photo media file: Download Now |
អ្នកឃ្លាំមើល៖ សាលាក្តីខ្មែរក្រហមត្រូវយកចិត្តទុកដាក់ការងារជាងការឈ្លោះគ្នា Posted: 28 Feb 2012 06:55 PM PST ប្រទេសផ្តល់ជំនួយបានយល់ព្រមលើសំណើថវិកាដែលស្នើពីសាលាក្តីកាត់ ទោសខ្មែរក្រហមចំនួន៨៩,៦លានដុល្លារស.រ.អានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ សុក្រសប្តាហ៍កន្លងទៅ។ តែមានប្រទេសតិចតួចបានប្រកាសសន្យាផ្តល់ថវិកាភ្លាមៗក្នុងកិច្ចប្រជុំនោះ។ ការមិនទាន់ប្រកាសផ្តល់ថវិកានេះធ្វើឲ្យអ្នកឃ្លាំមើល នៅកម្ពុជានិងស.រ.អាខ្លះគិតថាក្រុមប្រទេសអ្នកផ្តល់ជំនួយចង់ឃើញកិច្ចសហ ប្រតិបត្តិការល្អរវាងអ.ស.ប និងកម្ពុជា ចង់ឃើញវិវាទរវាងចៅក្រមកម្ពុជានិង ចៅក្រមបរទេសចំពោះសំណុំរឿងបន្ថែម០០៣និង០០៤នោះត្រូវដោះស្រាយ និងដំណើរការទៅមុខហើយក៏ជាការដែលបង្ហាញថាក្រុមប្រទេសផ្តល់ជំនួយ ផ្តោតអារម្មណ៍ចំពោះដំណើការសាលាក្តី។ លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃគម្រោងយុត្តិធម៌ នៅកម្ពុជាបានថ្លែងថា ម្ចាស់ជំនួយផ្តល់មិនបាន៥០ភាគរយនៃសំណើដែល អ.ស.បនិងកម្ពុជាបានស្នើនោះទេដែលបញ្ហានេះជាក្តីបារម្ភពីដំណើរការទៅមុខ ផងហើយជាការដែលសាលាក្តីត្រូវការខិតខំកែទម្រង់ផង។ «តែនេះជាការណ៍ល្អដែរដែលថាម្ចាស់ជំនួយប្រាកដជាយកចិត្តទុកដាក់ដល់ដំណើរការសាលាក្តីហ្នឹងដើម្បីបង្ហាញឲ្យឃើញថាតើលក្ខខណ្ឌអ្វីខ្លះដែលរដ្ឋាភិបាល ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងក្នុងការបង្កើតសាលាក្តីខ្មែរក្រហមហ្នឹងក្នុងការបំពេញថែមទៀតជាសញ្ញាមួយវិជ្ជមានក្នុងការដែលឲ្យម្ចាស់ជំនួយដាក់លុយថែមទៀតនោះជាពិសេសគឺទាក់ទងទៅនឹងដំណើរការនៃការរីកចម្រើននិងការសហការគ្នាលើសំណុំរឿង០០៣និង០០៤នោះ»។ សាលាក្តីខ្មែរក្រហមត្រូវគេមើលឃើញថាមានបញ្ហាចម្រូងចម្រាសលើសំណុំ រឿង០០៣ និង០០៤ដែលរដ្ឋាភិបាលមិនចង់បាននោះ ដូចជាមិនមានការតែង តាំងចៅក្រមស៊ើបអង្កេតជនជាតិស្វីស Laurent Kasper-Ansermet របស់អ.ស.ប គ្មានកិច្ចសហប្រតិបត្តិការ គ្មានឯករាជ្យភាព តែមានឥទ្ធិពលនយោបាយ ហើយ នឹងការរាំងស្ទះដំណើរការស៊ើបអង្កេតសំណុំរឿងបន្ថែម។ លោក បញ្ញាវុធបានអះអាងថាបញ្ហាដែលសំខាន់នោះគឺថាតើសាលាក្តីនេះ អាច ខិតដល់ចំណុចមួយថាដល់ផ្លូវបំបែកឬមួយជាគំនិតផ្សេងគ្នាជានយោបាយឬក៏ បន្តឈ្លោះគ្នា? ក្រុមប្រទេសផ្តល់ជំនួយមួយចំនួនក្នុងចំណោម១៧ប្រទេសដែលត្រូវគេរាយ ការណ៍មកថាបានសន្យាភ្លាមៗក្នុងកិច្ចប្រជុំកាលពីថ្ងៃ២៤ ខែកុម្ភៈក្នុងទីក្រុងញូវយ៉ក ដើម្បីផ្តល់ការសន្យា។ ប្រទេសជប៉ុនផ្តល់ការសន្យា៦លាន អង់គ្លេស ១,២លាន អាល្លឺម៉ង់១,៥លាន អូស្ត្រាលី១,៥លានដុល្លារអូស្ត្រាលី សហគមន៍អឺរ៉ុប១,៧លាននិងកម្ពុជា៣,៥លាន។ សាលាក្តីពុំទាន់បានប្រកាសជាផ្លូវការពិតប្រាកដចំពោះថវិកាប៉ុន្មានត្រូវផ្តល់ដល់កម្ពុជានិងប៉ុន្មានដល់អ.ស.បទេ។ ភាគីកម្ពុជាដែលបុគ្គលិកមិនបានទទួលប្រាក់ខែពីខែតុលាមកនោះត្រូវគេរំពឹងថា បានទទួលគ្រប់ចំនួនដែលត្រូវការសម្រាប់ឆ្នាំ២០១២ ហើយអ.ស.បត្រូវគេដឹងថា ទទួលបានការសន្យាតិចតួចសម្រាប់កិច្ចការរបស់ខ្លួន២ឆ្នាំគឺ២០១២ដល់ឆ្នាំ ២០១៣។ លោក Peter Maguire អ្នកនិពន្ធសៀវភៅខ្មែក្រហមមួយ Facing Death in Cambodia និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យអាមេរិកាំងមួយបាន អះអាងថាប្រទេសផ្តល់ជំនួយនៅតែមានការតាំងចិត្តគាំទ្រសាលាក្តី តែគេរង់ចាំមើលថាតើអ.ស.បនិងកម្ពុជាដោះស្រាយភាពខ្វែងគំនិតគ្នាក្នុងរឿងស៊ើបអង្កេតនិងបញ្ហាផ្សេងទៀតនោះឬយ៉ាងណា? «ប្រសិនបើវិវាទនៅតែបន្តអូសបន្លាយសាលាក្តីខ្មែរក្រហមនឹងពិតជាមានការ លំបាកក្នុងការប្រមូលថវិកាពីប្រទេសអ្នកផ្តល់ជំនួយ»។ លោកបន្ថែមថាបញ្ហាជាអាទិភាពគឺការបញ្ចប់សំណុំរឿង០០២ដែលមានមេដឹកនាំ ខ្មែរក្រហមជាន់ខ្ពស់៣នាក់។ លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថាការយល់ ព្រមផ្តល់ថវិកាពីប្រទេសផ្តល់ជំនួយដល់ភាគីកម្ពុជានិងអ.ស.បជាការបញ្ជាក់ ថាថវិកាសម្រាប់ទ្រទ្រង់សាលាក្តីលែងខ្វះខាត សម្រាប់ការស្វែងរកយុត្តិធម៌របស់សាលាក្តីនោះទេ។ ក្រុមមន្ត្រីកម្ពុជានិងអ្នកឃ្លាំមើលខ្លះអះអាងថាលោកDavid Sheffer អ្នកជំនាញ ការពិសេសរបស់អសបបានធ្វើដំណើរទៅកាន់កម្ពុជាជាថ្មីទៀតកាលពីថ្ងៃច័ន្ទ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកម្ពុជាលើបញ្ហាមួយស្មុគស្មាញនានាទាក់ទងនឹងសាលាក្តីខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
ខ្មែរទី១រត់ចម្ងាយ៣១៤គីឡូម៉ែត្រក្នុងរយៈពេល១០ថ្ងៃ Posted: 28 Feb 2012 04:28 PM PST លោកធុល រិទ្ធី អាយុ២៥ឆ្នាំ ដែលជាអ្នកភូមិស្អាងព្រែកតូច ខេត្តកណ្តាលបានរត់ចម្ងាយ៣១៤គីឡូម៉ែត្រពីខេត្តសៀមរាបមកភ្នំពេញក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២០ដល់ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១២។ លោកធុល រិទ្ធី បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទនៅយប់ថ្ងៃទី២៧ខែកុម្ភៈ នៅពេលដែលលោកឈប់សម្រាកនៅព្រែកក្តាមថា ការរត់ចម្ងាយនេះគឺដើម្បីផ្ញើសារដល់យុវជនយុវតីទាំងអស់ថា ការតាំងចិត្តគឺជាការសំខាន់ក្នុងការសម្រេចគោលដៅ ហើយការរត់ចម្ងាយជាង៣០០គីឡូម៉ែត្រនេះត្រូវការតាំងចិត្តយ៉ាងម៉ឺងម៉ាត់។ ខាងក្រោមនេះគឺជាបទសម្ភាសរវាងលោក អ៊ឹម សុធារិទ្ធ នៃវីអូអេនិងលោក ធុល រិទ្ធី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |