Koh Santipheap Daily

Koh Santipheap Daily


សហជីព​កម្មករ​ស្នើ​ទូត​អាមេរិក​ជួយ​ស៊ើប​អង្កេត​អំ​ពើ​ហិង្សា​នៅ​រោង​ចក្រ​សាប្រ៊ីណា​

Posted: 07 Jun 2013 01:12 AM PDT

រាជធានី​ភ្នំ​ពេញ​៖ លោក​ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​កាលពី​ថ្ងៃទី​៧ មិថុនា​ ២០១៣ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូនលោក​​វី​លៀម ដូត (William E.Todd ) ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅក្នុង​ទី​ក្រុងភ្នំ​ពេញ​ ដោយ​បាន​ស្នើ​សុំ​ឲ្យមាន​ជួយ​ស៊ើប​អង្កេត​លើ​ករណី​អំ​ពើ​ហិង្សា​រវាង​សមត្ថកិច្ច​ និងកម្ម​ករ​ធ្វើ​ការ​ងារ​នៅ​រោង​ចក្រ​សាប្រ៊ីណា ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ​ កាលពី​ថ្ងៃទី​៣ មិថុនា​ កន្លង​ទៅ​ ហើយ​មាន​បុគ្គ​លិក​សហជីព​សេរីកម្មករ និង

ឌី​ជី​បាន​ធ្វើ​ឱ្យ​អតិ​ថិ​ជន​របស់​ខ្លួន​ភ្ញាក់​ផ្អើល​ទៀត​ហើយ​នៅ​ដើម​ខែ​មិថុនា​នេះ​

Posted: 07 Jun 2013 01:05 AM PDT

ឌីជីទិញ១ ថែម​២
នៅ​ដើម​ខែ​មិថុនានេះ​ឌី​ជី​បាន​បន្ថែម​ការ​ផ្តល់​ជូន​ពិសេស​លើ​កញ្ចប់​សេវា​កម្ម​ ទិញ​១ បាន​២​របស់​ខ្លួន​ដ៏​អស្ចារ្យ​ និង​មិន​គួរ​ឱ្យ​ជឿ ។ ជាមួយ​អ៊ីន​ធើរ​ណេត​​តាម​បណ្តាញ​ខ្សែ​កាប​អុប​ទិក​ដ៏​ទំនើប​ឌី​ជី​បាន​ផ្តល់​ការ​បន្ថែម​​ជូន​នូវ​សេវា​កម្ម​អ៊ីន​ធើរ​ណេត​ឥត​ខ្សែ​3G ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​អតិ​ថិ​ជន​ចាស់​ និង​ថ្មី​ទាំង​អស់​ទៅ​តាម​កញ្ចប់​សេវា​កម្ម​រៀងៗ​ខ្លួន​ ។​

កូរ៉េ​​ខាង​ជើង​​ស្នើ​បើក​កិច្ច​ប្រជុំ​​ការ​ងារ​មួយ​​នៅ​កា​អឺ​សុង​នា​ថ្ងៃ​ទី​9​ មិថុនា​​

Posted: 07 Jun 2013 12:58 AM PDT

​ប្រទេស​កូរ៉េ​​ខាង​ជើង​​បាន​ស្នើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ​​​​​រៀប​ចំ​​ធ្វើ​កិច្ច​ប្រជុំ​​ការ​ងារ​​​មួយ​នា​ថ្ងៃ​ទី​៩ មិថុនា នៅ​តំបន់​​​​​​ឧស្សាហ​កម្ម​​រួម​​កា​អឺ​សុង​ ក្រោយ​​ពី​កូរ៉េ​​ខាង​ត្បូង​​​ស្នើ​​រៀប​ចំ​​កិច្ច​ប្រជុំ​​​ថ្នាក់​រដ្ឋ​មន្ត្រី​​​មួយ​នា​​ថ្ងៃ​ទី​​១២ មិថុនា​ខាង​មុខ​នេះ នៅ​ក្រុង​សេ​អ៊ូល ។អ្នក​នាំ​ពាក្យ​​របស់​គណៈ​​កម្មាធិការ​​បង្រួប​បង្រួម​​មាតុភូមិ​​​ដោយ​សន្តិ​វិធី​​របស់​កូរ៉េ​​ខាង​ជើង ដោយ​ឆ្លើយ​តប​​នឹង​សំណួរ​​មួយរបស់​អ្នក​កាសែត​​ម្នាក់​​

សិស្ស​សាលា​ប្រហែល​100​នាក់​បាន​បណ្តេញ​ចេញ​ពី​យន្ត​ហោះ​ព្រោះ​មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​អាកាស​យានិក​

Posted: 07 Jun 2013 12:54 AM PDT

​
ក្រុម​សិស្ស​សា​លា​ប្រហែល​ជា​១០០​នាក់​ ដែល​ចេញ​ដំណើរ​ពី​ក្រុង​ញូវ​យ៉ក​ឆ្ពោះ​ទៅ​ក្រុង​អាត្លង់​តា​ សហ​រដ្ឋ​អាមេ​រិក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​ត្រាន​ (Airtran) ក្រោយ​ពី​អាកាស​យានិក​ និង​បុគ្គ​លិក​ក្នុង​យន្ត​ហោះ​បាត់​បង់​ភាព​អំណត់​ចំពោះ​ពួក​គេ​ ដែល​មិន​បាន​អង្គុយ​ឱ្យ​មាន​របៀប​ និង​មិន​ព្រម​បិទ​ទូរស័ព្ទ​ដៃ​តាម​ការ​ណែ​នាំ ។

ក្រុម​ចោរ​កាច់​សោ.ក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​តាម​ប្រមាញ់​បាន​២នាក់​នៅ​ក្រុង​បាវិត​

Posted: 07 Jun 2013 12:47 AM PDT

ជន​សង្ស័យ​និង​ម៉ូតូ​ដែលលួច​កាច់​សោ.ក​បាន
ខេត្ត​ស្វាយ​រៀង​​៖ ជនសង្ស័យ​២នាក់​ដែលតែ​ងតែ​ដើរ​លួច​កាច់​សោ​.ក​ ម៉ូតូ​គេ​ ត្រូវ​សមត្ថ​កិច្ច​តាមប្រមាញ់​ចាប់​ឃាត់​​ខ្លួនបាន​យក​មក​ផ្ដន្ទា​ទោ​ស​នៅ​ថ្ងៃទី​៧ មិថុនា​ ២០១៣។

ក្រុមហ៊ុន​ឯកជន​ចំនួន៣០​ តំាងពិព័រណ៏​ការងារ

Posted: 07 Jun 2013 12:33 AM PDT

ក្រុមហ៊ុន​ឯកជន​ចំនួន៣០​ នឹងតំាងពិព័រណ៏​ការងារ ​ប្រយោជន៏​ដើម្បីផ្តល់​ឱកាសការងារ​ជូនដល់និស្សិត​ដែលបញ្ចប់ការ​សិក្សា ហើយពុំទាន់មានការងារធ្វើ ។​ ពិធីតំាង​ពិព័រណ៏នេះ​ នឹងបើកជាផ្លូវការ​នៅថ្ងៃទី០៨ មិថុនា​ ២០១៣ ​នៅក្នុងមជ្ឈមណ្ឌល​សហប្រតិបត្តិការក​ម្ពុជា-ជប៉ុន​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវសហព័ន្ឋរុស្ស៊ី ក្នុងខណ្ឌ​ទួល​គោក​ ៕

សម្រេច​ឃុំ​ខ្លួន​បុរសដុត​រថយន្តដាក់​ពន្ឋនាគារព្រៃស​បណ្តោះអាសន្ន

Posted: 07 Jun 2013 12:31 AM PDT

ជនសង្ស័យ​ដុត​រថយន្ត
រាជធានី​ភ្នំពេញ៖ សាលា​ដំបូង​​រាជធានី​ភ្នំ​ពេញ​បាន​សម្រេច​ឃុំខ្លួន​​ជនសង្ស័យជាប់​ពាក់​ព័ន្ធ​​ដុត​រថ​យន្ត​នៅមុខ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ ដាក់​ពន្ឋនាគារ​ព្រៃសបណ្តោះអាសន្ន ​​កាលពី​វេលា​ម៉ោង១១និង៣០នាទី​ព្រឹក​ថ្ងៃទី​៧ មិថុនា ២០១៣ ក្រោម​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ធ្វើឲ្យ​ខូច​ខាតដោយ​ចេតនា​ ។

​យុវតី​មួយហ្វូង​ណាត់​វាយ​ប្រយុទ្ធគ្នា​នៅកន្លែង​ស្ងាត់ (មាន​វីដេអូឃ្លីប)

Posted: 07 Jun 2013 12:29 AM PDT

យុវតី​មួយហ្វូង​ដែល​ឈ្លោះ​ទាស់ទែង​គ្នា​ដ៏​ខ្លាំង​សម្បា​​ បាន​បែង​ចែកគ្នា​ជា២បក្ស ហើយណាត់គ្នា​ទៅកន្លែង​ស្ងាត់​មួយ​​ រួច​​វាយគ្នា​មួយ​ទល់នឹង​មួយ ដោយ​សន្យា​ថា អត់​ឱ្យមានអ្នកណា​ចូលជួយ​ឡើយ លុះត្រា​ណា​តែ​មាន​ភាគីណាមួយ​សុំ​ចាញ់​​ ទើប​ការ​ប្រយុទ្ធ​ត្រូវ​បញ្ឈប់ ។

រដ្ឋា​ភិបាល​​ថ្មី​ប៉ា​ឡេ​ស្ទីន​​ធ្វើ​សច្ចា​ប្រណិធាន​ចូល​​កាន់​តំណែង​​

Posted: 07 Jun 2013 12:23 AM PDT

ប្រធានាធិបតី​​ប៉ា​ឡេ​ស្ទីន​​ និង​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​
នាយករ​ដ្ឋ​មន្ត្រី​​ថ្មី​​ប៉ាឡេ​ស្ទីន​​ លោក​រ៉ា​មី​ ហាម​ដាល់​​ឡាហ៍ និង​រដ្ឋា​​ភិបាល​​របស់​លោក​ បាន​​​​ធ្វើ​សច្ចា​ប្រណិ​ធាន​​ចូល​​កាន់​តំណែង​​កាល​ពី​​ថ្ងៃ​ទី​៦ មិថុនា នៅ​មុខ​ប្រធានាធិបតី​​លោក​ម៉ា​មូដ​អាល់​បាស់ ។លោក​ហាម​​ដាល់​​ឡាហ៍​​ត្រូវ​បាន​​លោក​ប្រធា​នាធិបតី​​​អាប់​បាស់​​ចាត់​តាំង​​ឱ្យ​បង្កើត​​រដ្ឋា​ភិបាល​​ថ្មី​មួយ​​កាល​ពី​​ថ្ងៃ​ទី​២ មិថុនា​កន្លង​មក​​នេះ ។ រដ្ឋា​ភិបាល​​ថ្មី​នោះ​មាន​សមាជិក​​២៤​រូប​​ ក្នុង​នោះ​​ភាគ​

ម៉ាកូ ហាក់​ ជួប​ អូឡា អាហ្វូឡាប៊ី ការពារ​ខ្សែ​ក្រវាត់​ WBO ទម្ងន់ 90,7 គីឡូ​ក្រាម​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

Posted: 07 Jun 2013 12:19 AM PDT

កីឡាករ​ប្រដាល​អាល្លឺម៉ង់​មា៉កូ ហាក់ នឹង​ឡើង​សង្វៀន​​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​​​ស្ថាប័ន​WBO ក្នុង​ប្រភេទ​​ទម្ងន់​៩០,៧ គីឡូ​ក្រាម​របស់ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​អូឡា​ អាហ្វូ​ឡាប៊ី នា​រាត្រី​​ថ្ងៃ​សៅរ៍​នេះ ។ ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ។​ហាក់​ដែល​មា​នវ័យ​២៨​ឆ្នាំ ​មា​ន​ឯត​ទគ្គ​កម្ម​​ប្រកួត​៣៧​លើក ឈ្នះ​៣៤​លើក ចាញ់២ លើក ស្មើ​១​លើក និង​ធ្លាប់​

រថយន្ត​កូរ៉េដឹក​កញ្ចក់​ពីភ្នំពេញ​ទៅមណ្ឌលគិ​រី ក្រឡាប់របួសធ្ងន់​ស្រាល៤នាក់

Posted: 06 Jun 2013 11:52 PM PDT

រថយន្តកូរ៉េ​ចំណុះ១តោន​កន្លះដឹក​កញ្ចក់​ពេញចុះចំណោត​ទំនងជាដាច់​ហ្វ្រំាងក្រឡាប់​ បណ្តាលឲ្យ​មនុស្ស០៤នាក់​របួសធ្ងន់ស្រាល ។ ហេតុការណ៏នេះ ​បានកើតឡើង​កាលពីម៉ោង១២​និង៣០នាទីថ្ងៃត្រង់​ ថ្ងៃទី០៧ មិថុនា ​២០១៣ ​នៅចំណុចភូមិពូទ្រូ​ ឃុំសែនមនោរម្យ​ ស្រុកអូររំាង ខេត្តមណ្ឌលគិរី ។ បើតាមអ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភាពបានប​ញ្ជាក់ឲ្យដឹង​ទៀត​ថា រថយន្តនេះ​ព៌ណស ​ពាក់ស្លាកលេខ​ភ្នំពេញ3B 8627 ដឹកកញ្ចក់ពេញចេញដោយចេញដំណើរ​​ពីភ្នំពេញ​ឆ្ពោះ​

ទាហាន​​ហ្ស៊ក​ហ្ស៊ី​​6​នាក់​​ស្លាប់​ក្នុង​​ការ​វាយ​ប្រហារ​មួយ​នៅ​អាហ្វ​ហ្គានី​ស្ថាន​​

Posted: 06 Jun 2013 11:05 PM PDT

ក្រសួង​ការ​ពារ​ប្រទេស​ហ្ស៊ក​ហ្ស៊ី​​​រាយ​ការណ៍​ថា ទាហាន​​ហ្ស៊ក​ហ្ស៊ី​​៦​នាក់​​បាន​ត្រូវ​ស្លាប់​​ ហើយ​៩​នាក់​​ទៀត​ត្រូវ​​របួស​ក្នុង​​ការ​​វាយ​ប្រហារ​​​អត្ត​ឃាត​មួយ​កាលពី​ថ្ងៃ​ទី​៦ មិថុនា នៅ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គានី​ស្ថាន​ ។ជន​អត្ត​ឃាត​​ម្នាក់​បាន​​ធ្វើ​ឱ្យ​​រថ​យន្ត​​​កាំ​មីញ៉ុង​​ផ្ទុក​​គ្រឿង​​ផ្ទុះ​របស់​​​​គេ​ផ្ទុះ​​ក្នុង​មូល​ដ្ឋាន​​កង​ទ័ព​​ហ្ស៊ក​ហ្ស៊ី​​នៅ​ខេត្ត​​ហែល​ម៉ង់​ ដែល​មាន​ដាក់​ពង្រាយ​​ទាហាន​​​​​​​ហ្ស៊ក​ហ្ស៊ី​​១.៥០០​នាក់ ។

ព្រះស្វាមី​របស់​​ព្រះ​មហា​ក្សត្រីយានី​​អេ​លី​ហ្សា​បែត​ទី​2​​​យាង​ចូល​​មន្ទីរ​ពេទ្យ

Posted: 06 Jun 2013 11:04 PM PDT

ព្រះ​អង្គ​ម្ចាស់​​ហ្វី​លីប​
ព្រះ​អង្គ​ម្ចាស់​​ ហ្វី​លីប ឌុច EDIMBOURG ហើយ​​ជា​ព្រះ​​ស្វាមី​របស់​ព្រះ​មហា​ក្សត្រី​យានី​​អេ​លី​ហ្សា​បែត​​​ទី​២​នៃ​​ចក្រភព​អង់​គ្លេស​​ បាន​យាង​ចូល​មន្ទីរ​ពេទ្យ​​ក្រុង​ឡុងដ៍​​មួយ​ កាលពី​​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទទួល​​ការ​វះ​កាត់​មួយ​​​ ក្រោយ​​ការ​ពិនិត្យ​​ពោះ​មក ។ ព័ត៌​មាន​​​​នេះ​ឱ្យ​ដឹង​​តាម​រយៈ​​សេច​ក្តី​​ថ្លែង​​ការណ៍​មួយ​​ចេញ​ផ្សាយ​​​តាម​វែប​សាយ​​របស់​​រាជ​វង្ស​​អង់​គ្លេស ។

​ប្រធានាធិបតី​​រុស្ស៊ី​និង​ភរិយា​ប្រកាស​លែង​លះ​គ្នា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​តាម​ទូរ​ទស្សន៍

Posted: 06 Jun 2013 11:01 PM PDT

​លោក​ពូទីន​​ និង​ភរិយា​លោក​ស្រី​លីអ៊ូដ​​មីឡា​
​​ប្រធានាធិបតី​​រុស្ស៊ី​​ លោក​វ៉្លា​ឌី​មៀរ​ពូ​ទីន​ និង​​ភរិយា​​ លោក​ស្រី​លី​អ៊ូដ​មីឡា បាន​ប្រកាស​ពី​ការ​​​លែង​​លះ​ចែក​ផ្លូវ​គ្នា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​ កាល​ពី​ថ្ងៃ​ទី​៦ មិថុនា តាម​ទូរទស្សន៍ ។ក្នុ​ង​បទ​សម្ភាសន៍​​ជាមួយ​​ទូរ​ទស្សន៍​​រុស្ស៊ី​​​លោក​ពូ​ទីន​​​មាន​ប្រសាសន៍​​ថា នេះ​ជា​សេច​ក្តី​​សម្រេច​​ចិត្ត​រួម​​ដែល​អាពាហ៍​ពិពាហ៍​​​របស់​យើង​​ត្រូវ​បញ្ចប់​ ។ ចំណែក​​លោក​ស្រី​​លី​អ៊ូដ​​មីឡា​​វិញ​ថ្លែង​ថា ​នោះ​ពិតជា​​សេច​ក្តី​សម្រេច​

ធ្លាក់​ពី​លើដើម​ព្រីង​បាក់​ឆ្អឹង​លៀន​ចេញ​មក​ក្រៅ​

Posted: 06 Jun 2013 10:57 PM PDT

ជន​រងគ្រោះ​ធ្លាក់ដើម​ព្រីង​
ខេត្ត​កំពង់​ស្ពឺ​៖ បុរស​ម្នាក់បានធ្លាក់​ពី​លើ​ដើម​ព្រី​ង​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ដៃ​ខាង​ឆ្វេង​លៀន​ចេញ​មក​ក្រៅ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកុសមៈ រាជធានីភ្នំពេញ​ ដែលហេតុការណ៍​ធ្លាក់​ពីលើ​ដើម​ព្រីង​​នេះកើត​ឡើង​នៅវេលាម៉ោង​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី​៧ មិថុនា​​ ២០១៣ នៅភូមិ​ក្បាល​គាយ​ ឃុំ​ក្រាំង​ចេ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ មិថុនា ២០១៣

Posted: 06 Jun 2013 10:55 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៧ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

កើត​ជំងឺ​គ្រុនចាញ់​ តែ​គ្រូពេទ្យ​គ្លី​និក​ឯក​ជន​ថា​កើត​គ្រុនឈាម នៅតែបន្តិច​ទៀត​សង្គ្រោះលែង​បាន

Posted: 06 Jun 2013 10:18 PM PDT

កុមារីកើត​ជំងឺគ្រុនចាញ់​
ខេត្ត​ប៉ៃលិន​៖​ កុមារី​ម្នាក់​ប៊ិះនឹង​ស្លាប់បាត់បង់​ជី​វិត​ បើកុំតែ​បញ្ជូន​​ទៅ​​​ឱ្យ​គ្រូ​ពេទ្យ​អង្គការមួយ​​ ជួយ​ពិនិត្យ​និង​ធ្វើ​តេស្ដ​​ឈាមដឹង​ថា​មាន​ជំងឺ​គ្រុន​ចាញ់​ឡើង​រហូត​ដល់​៣ខ្វែង​​ ហើយ​ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​ បន្ទាប់​ពីគ្រូ​ពេទ្យ​​គ្លីនិក​​ឯកជន​​មួយ​ប្រាប់ថា​ លទ្ធ​ផល​តេស្ដ​ឈាមរបស់​នាង​​កើត​ជំងឺ​គ្រុនឈាម​ក៏

រថយន្ត​ដឹក​សំពីង​សំពោង​បាត់​សណ្ដាប់់​​ធ្នាប់​

Posted: 06 Jun 2013 09:11 PM PDT

រថយន្តដឹកសំពីង​សំពោង​
ខេត្ត​កំពត់​៖​ គេ​ឃើញ​រថយន្ត​​នី​សាន់​ មួយ​គ្រឿ​ង​ដឹក​ខេង​ត្រី​​ចំហុយ​​ធ្វើ​ចរាចរណ៍​​លើ​​ផ្លូវ​ជាតិ​លេខ​៣​ ពី​ខេត្ត​កំពត​ទៅ​ខេត្ត​ព្រះ​ស៊ី​ហនុ ចេញ​ពី​ផ្លូវ​រម​ណី​យដ្ឋាន​ទឹក​ឈូ​​ ជារៀង​រាល់​ថ្ងៃ​ដោយ​ផ្ទុក​ខេង​ត្រី​ចំហុយ​យ៉ាង​សំពីង​សំពោង​ បង្កឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​លើផ្លូវ​សាធារណៈ​។

​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​បញ្ជូន​ជន​ជាតិ​ចិន​ដី​គោក​៣នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ

Posted: 06 Jun 2013 08:23 PM PDT

​បញ្ជូន​ជន​ជាតិ​ចិន​ដី​គោក​៣នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ
រាជធានីភ្នំពេញ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​បាន​បញ្ជូន​ជន​ជាតិ​ចិន​ដី​គោក​៣នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញដើម្បីសាកសួរ​​ កាលពី​វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​៧ មិថុនា​​ ២០១៣ ដោយ​ជាប់​ពាក់​ព័ន្ធលួច​ប្រើប្រាស់​ប្រព័ន្ធទូ​រគមនាគមន៍ ឆបោក កំហែង​យក និង​ជម្រិតទារ​ប្រាក់ ។​

ចោរ​លួច​មាន់​២នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​​ ជា​មុខ​សញ្ញាចាស់​ដែលមិនចេះរាង​ចាល​

Posted: 06 Jun 2013 08:12 PM PDT

ជន​សង្ស័យ​ជាមួយ​វត្ថុតាង​
ខេត្តប៉ៃលិន៖ ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ឃាត់ខ្លួន​បាន​កាលពី​​វេលាម៉ោង​៩ និង៣០នា​ទី​យប់ ថ្ងៃទី​៦ មិថុនា​​២០១៣ នៅ​ភូមិ​ក្បាល​​ព្រលាន​ សង្កាត់​​អូរ​តាវ៉ៅ​ ក្រុង​​ប៉ៃលិន​ នៅផ្ទះ​របស់​ម្ចាស់់មាន់​ ខណៈ​ជន​សង្ស័យ​ទាំង​២នាក់​ខាងលើ​កំពុង​ចូលទៅលួ​ច​មាន់របស់​ម្ចាស់​ផ្ទះ​។

លោក ជាម យៀប​ ប្រកាស​ចូលរួម​មហាបាតុកម្ម​ប្រឆាំងលោក​ កឹម សុខា នៅថ្ងៃទី០៩ ​មិថុនា

Posted: 06 Jun 2013 08:07 PM PDT

ប្រធាន​គណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា ​លោកបណ្ឌិត ​ជាម យៀប ​បានប្រកាស​នៅក្នុង​សម័យប្រជុំ​វិសាមញ្ញរដ្ឋសភា​នៅព្រឹកថ្ងៃទី០៧ មិថុនា ២០១៣​នេះថា លោកនឹងចូល​រួមក្នុងមហាបាតុ​កម្មជាមួយ​សមាគម​ជនរងគ្រោះ​ក្នុងរបបខ្មែរក្រហម និងមហាជន​ជាច្រើនទៀត​ ប្រឆាំងនឹង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ​ ដែលនិយាយថា​ គុតទួលស្លែង​ជាកន្លែង​សិប្បនិម្មិត ។

រថយន្ត​ដឹកហ្គាស​ប៉ង​បើក​បំបុក​អ្នកកាសែត​និង​ប៉ូលិស​ប៉ុស្តិ៍​គោករកា បន្ទាប់​ពី​មាន​គ្រោះថ្នាក់ចរាចរណ៍​បន្តិចបន្តួច

Posted: 06 Jun 2013 08:00 PM PDT

រថយន្ត​ដឹកហ្គាស​បង្កគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង​ បាន​ប៉ុនប៉ង​បើក​បំបុក​អ្នកកាសែតនគរវត្ត និង​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​គោករកា​ ខណៈ​ដែល​​​ចូល​​ទៅរថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​បង្គោល​ខណ្ឌកណ្តាល​​ផ្លូវ​ខ្ទាត​ទៅ​ត្រូវ​ម៉ូតូ​របស់​អ្នកកាសែតម្នាក់ កាលពី​វេលា​ម៉ោង​៧ និង១៥​នាទី​យប់​ថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវកំពុង​ស្ថាបនា​ភូមិ​ក្រាំងអង្ក្រង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ

អាជ្ញាធររាជធានី​ភ្នំ​ពេញ​ចុះ​ត្រួតពិ​និត្យទីលានចាក់​សំរាម​បឹង​ជើង​ឯក​

Posted: 06 Jun 2013 07:55 PM PDT

អាជ្ញាធររាជធានី​ចុះ​ត្រួ​ត​ពិនិត្យ​សំ​រាម​នៅ​បឹង​ជើង​ឯក
រាជធានី​ភ្នំ​ពេញ​៖ បន្ទាប់​ពី​អញ្ជើញ​បើក​ស្ថាប​នា​ប្រព័ន្ធ​លូថ្មី​ដើម្បី​ដោះ​ស្រាយ​​​តំបន់​អូរ​ឡាំពិក និង​វត្ត​មហា​មន្ត្រីកាលពី​​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី​៧ មិថុនា ២០១៣ លោក​ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ និងមន្ត្រី​ក្រោម​ឱវាទ បាន​ចុះ​ត្រួត​ពិនិត្យ​ទី​លាន​ចាក់​សំ​រាម​បឹង​ជើង​ឯក​ វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃដដែល ដោយបាន​ណែនាំ​ឲ្យ​មន្ត្រី​ជំ​នាញ​ជីករណ្តៅ​មួយ​បន្ថែម​ទៀត​ ខណៈ​រណ្តៅ​សំ​រាមចាស់​ពេញ​ហៀរអស់ទៅហើយ ។​

សន្និសីទ​​កាសែត​​ស្តីពីការ​​បញ្ជូន​​កីឡាការិនី​​តេក្វាន់ដូ២រូប​ទៅហ្វឹកហាត់នៅប្រទេស​កូរ៉េ​ ដើម្បីតៀម​​​ស៊ីហ្គេមលើក​ទី២៧​

Posted: 06 Jun 2013 07:44 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ទីស្នាក់​ការ​​​គណៈ​កម្ម​​ការ​ជាតិអូឡាំពិក មាន​រៀបចំ​​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​បញ្ជូន​កីឡា​ការិនីតេក្វាន់ដូ​២​រូប​ ទៅ​​ហ្វឹកហាត់​នៅប្រទេស​កូរ៉េ នៅវេលាម៉ោង៩ និង​៥០នាទីព្រឹក​ថ្ងៃទី​៧ មិថុនា ២០១៣ ដែល​មានរយៈ​ពេល​៦ខែ ដើម្បីត្រៀម​ចូលរួម​​ប្រកួត​​កីឡា​​ស៊ីហ្គេម​​លើកទី​២៧ ​នៅ​ប្រទេសមីយ៉ាន់ម៉ា​ខាងមុខនេះ ​។

សេចក្តីស្នើ​ច្បាប់ការប្រឆាំង​ការមិនទទួល​ស្គាល់ឧក្រិដ្ឋកម្ម​ក្នុងរបបខ្មែរ​ក្រហម​ ត្រូវរដ្ឋសភា​អនុម័តជាឯកច្ឆ័ន្ទ​

Posted: 06 Jun 2013 07:43 PM PDT

នៅប៉ុន្មាននាទី​មុននេះ ​សមាជិកសមាជិកា​រដ្ឋសភា៨៦​លើ៨៦រូបបានលើកដៃគំា​ទ្រាជាឯកច្ឆ័ន្ទ​នូវសេចក្តី​ស្នើច្បាប់ការ​ប្រឆាំងការមិ​​នទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មក្នុងការ​ប្រព្រឹត្តឡើង​ក្នុងរយៈពេល​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ​(ខ្មែរក្រហម) ​។ គួរបញ្ជាក់ថា ​សេចក្តីស្នើច្បាប់​នេះមាន៥មាត្រា​ ក្នុងនោះបាន​កំណត់ដាក់ទោស​ជនទំាងឡាយណា​ដែលបដិសេធមិន​ទទួលស្គាល់​ថា របបខ្មែរក្រហម​ដែលគ្រ

គណៈ​រដ្ឋមន្រី្តបាន​លើក​ពេលកិច្ចប្រជុំ​របស់​ខ្លួន​ទៅ​ពេលក្រោយ​វិញ

Posted: 06 Jun 2013 07:41 PM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ គណៈ​រដ្ឋមន្រី្តបាន​លើក​ពេលកិច្ចប្រជុំ​របស់​ខ្លួន​ទៅ​ពេលក្រោយ​វិញ​ ដែលមុន​នេះ​ត្រូវបាន​ប្រភពព័ត៌មានអះអាង​ថា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​០៧​ មិថុនា​ ២០១៣​ ​នេះ​ ៕

គ.ជ.ប បើកកិច្ចប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ស្តីពីយុទ្ឋនាការ​ឃោសនារក​សំឡេងឆ្នោត

Posted: 06 Jun 2013 07:04 PM PDT

នៅទីស្នាក់ការ​​កណ្តាល​​នៃគណៈកម្មាធិការ​​ជាតិរៀបចំ​ការ​បោះឆ្នោត​ (គជប) ​ស្ថិតក្នុងបរិវេណ​​ក្រសួង​មហាផ្ទៃ ​នាម៉ោង១០ព្រឹក​ថ្ងៃទី ០៧​ មិថុនា ​២០១៣​នេះ នឹងមានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ផ្សព្វផ្សាយ​​នីតិវិធីនៃ​យុទ្ឋនាការ​ឃោសនា​​រកសំឡេង​ឆ្នោត​ ។ កិច្ចប្រជុំ​នេះ​​ ក្រោមអធិបតី​ភាព​​លោក​ សោម ច័ន្ទ​ឌីណា​​ ​សមាជិក​ គ.ជ.ប​ ​​ព្រមទំាងមានការចូលរួម​ពីតំណាង​​គណបក្ស​នយោបាយ​​ទំាង៨ ដែលនឹង​ចូលរួម​ប្រ​កួតប្រជែងក្នុង​

បុរស​ម្នាក់​ស្រវឹ​ង​​​ជិះ​ម៉ូតូ​ឡើង​ទួល​កាត់​ទទឹង​​ផ្លូវ​ដួល​របួស​ធ្ងន់​

Posted: 06 Jun 2013 06:52 PM PDT

ជន​រងគ្រោះ​នៅកន្លែង​កើត​ហេតុ
រាជធានីភ្នំ​ពេញ៖​ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ និ​ង​ត្រូវ​​រថយន្ត​សង្គ្រោះ​៧១១ របស់​មន្ទី​រពេទ្យ​កង​ពល​តូ​ច​លេខ​៧០ ដឹកយក​ទៅ​សង្គ្រោះ​នៅមន្ទី​រ​ពេទ្យ​​កាល់​ម៉ែត​បន្ទាប់​ពី​រូ​ប​គេ​ស្រ​វឹង​ស្រា​យ៉ាង​ជោកជាំ ហើយ​ជិះ​ម៉ូតូ​យ៉ាង​លឿ​ន​ទៅ​បុក​ទួល​កាត់​ទទឹ​ង​ផ្លូ​វ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ទៅលើ​ថ្នល់​ពេញ​ទំហឹង​។

បញ្ជូន​ជនសង្ស័យ​ជាប់​ពាក់​ព័ន្ធនាំពល​ករ​ទៅ​ធ្វើ​កា​រនៅ​ប្រទេស​កូ​រ៉េ​ខុសច្បាប់​ទៅ​តុលាការ​

Posted: 06 Jun 2013 06:52 PM PDT

រាជធានី​ភ្នំ​ពេញ៖ ជន​សង្ស័យ​២នាក់​ត្រូវបាន​អនុ​រក្ស​ពន្ធនាគារព្រៃស​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​បើក​សវនាការ​ កាលពី​វេលា​ម៉ោង​៨និង​៣០​​នាទី​ព្រឹក​ថ្ងៃទី​៧ មិថុនា ២០១៣ ដោយ​ជាប់​ពាក់​ព័ន្ធនាំពល​ករ​ទៅ​ធ្វើ​កា​រនៅ​ប្រទេស​កូ​រ៉េ​ខុសច្បាប់​ ។

សុន​​ ស្រីពេជ្រ​ត្រៀម​ចេញ​ទៅ​ប្រទេស​បារាំង​បន្ទាប់​ពី​ជោគជ័យ​នៅសហរដ្ឋ​អាមេរិក​

Posted: 06 Jun 2013 06:50 PM PDT

​សុន​​ ស្រីពេជ្រ​ត្រៀម​ចេញ​ទៅ​ប្រទេស​បារាំង​បន្ទាប់​ពី​ជោគជ័យ​នៅសហរដ្ឋ​អាមេរិក​
រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​ស្រគត់​ស្រគំ​ដែល​លេច​មុខ​ក្នុង​បទ​ចម្រៀង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ និង​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ កញ្ញា​ សុន​​ ស្រីពេជ្រ​ ទើប​តែ​បញ្ចប់​ការ​សម្ដែង​នៅ​អាមេរិក​​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។​ បច្ចុប្បន្ន​តារា​ចម្រៀង​ដែល​មាន​សំឡេង​ពីរោះ​បែប​មនោ​សញ្ជេត​នា​​សុន​​ ស្រី​ពេជ្រ​​បង្ហាញ​វត្ដ​មាន​តាម​ទូរទស្សន៍​ដូចមុន​ហើយ​​ ដើម្បី​ច្បាម​យក​ការ​ទាក់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!