Koh Santipheap Daily

Koh Santipheap Daily


​​កីឡា​ករ​ចេង ប្ញទ្ធី ឈ្នះ​ការ​ប្រកួតប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ K-Cement ទម្ងន់​៥៤​គីឡូ​ក្រាម​វគ្គ​ជម្រុះ​គូ​A

Posted: 02 Jun 2013 01:00 AM PDT

ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដណ្តើម​​ខ្សែ​ក្រវាត់​ K-Cement ទម្ងន់​៥៤​គីឡូ​ក្រាម​ប្រកួត​វគ្គ​ជម្រុះ​គូ​A កីឡា​ករ​ចេង ប្ញទ្ធី មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​បាន​យក​ឈ្នះ​លើ​កីឡា​ករ​ឃឹម បូរ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ដោយ​ពេល​នេះ​ចេង ប្ញទ្ធី ទទួល​បាន​៣​ពិន្ទុ​មុន​គេ​។

ស្គូពី​បោះ​ពួយ​ឆ្លង​ផ្លូវ​បុក​វ៉េវ​ពេញ​ទំហឹង​របួស​ធ្ងន់​ម្នាក់​

Posted: 02 Jun 2013 12:44 AM PDT

ជនរងគ្រោះ​
រាជធានីភ្នំ​ពេញ​៖ បុរស​ម្នាក់​បានរង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​៧១១នៃ​មន្ទីរពេទ្យ​កង​ពល​តូច​លេខ​៧០ដឹកយក​ទៅ​​សង្គ្រោះ​បន្ទាន់ ​បន្ទាប់​ពី​ជួ​ប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈកំពុង​ជិះម៉ូតូ​មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀ​ត​បើក​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​។

អង្គការគ្រីតភី​ស​កម្ពុជា​ ប្រារព្ធ​ទិវាកុមារអន្តរជាតិ១មិថុនា នៅក្រុង​បាត់ដំបង

Posted: 02 Jun 2013 12:00 AM PDT

កុមារទទួលជ័យ​លាភីទទួលរង្វាន់
ខេត្តបាត់ដំបង៖ ក្នុង​ឱកាស​បុណ្យ​ទិវា​កុមារ​អន្តរ​ជាតិ​ថ្ងៃទី​០១ មិថុនា​ ២០១៣ នេះ​អង្គការ​ គ្រីតភីស​កម្ពុជា​(Great Peace Cambodia)​ ប្រចាំ​ខេត្ត​បាត់​ដំបង​ បាន​រៀប​ចំ​ការ​ប្រកួ​ត​ប្រជែង​សមត្ថភាព​កុមារ​ដើម្បី​ជំរុញ​លើកស្ទួយ​សុខ​មាលភាព​ បង្កើន​ភាព​សប្បាយ​រីក​រាយ​និង​វាស់ស្ទង់​ការចេះ​ដឹង​របស់​​កុមារតាម​រយៈ​ការ​​បង្កើត​

សូមផ្តិត​យក​ផ្ទាំង​ទស្សនីយ​ភាព និង​​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​ដ៏​ត្រជាក់​ភ្នែក​

Posted: 01 Jun 2013 11:36 PM PDT

ទេសភាពប្រាសាទអង្គរ​វត្ត​ខ្មែរ​
លោកអ្នក​អាចផ្តិត​យក​ផ្ទាំង​ទស្សនីយ​ភាព និងព្រឹត្តិ​ការណ៍​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​ តាម​​រយៈរូប​ហ្វិច​ដ៏ត្រជាក់​ភ្នែក​ និង​ស្រស់​​ត្រកាល​ដូចខាងក្រោមនេះ ៕

ម៉េង​ វិមាន​រតនា ធ្វើ​ពិធី​ខួប​អាពាហ៍​ពិពាហ៍​ និង​ខួប​កូន​ស្រី​ដើម្បីលុប​បំបាត់​ពាក្យ​ចចាម​អារ៉ាម​

Posted: 01 Jun 2013 11:30 PM PDT

អ្នក​នាង​ម៉េង​ វិមាន​រតនា និង​ស្វាមី​ក្នុង​ពិធី​ខួប​អាពាហ៍​ពិពាហ៍​
រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​នាង​ម៉េង​ វិមាន​រតនា​ អតីត​តារា​ចម្រៀង​បែប​មនោ​សញ្ចេត​នា​មុខ​ស្រស់​ស្រទន់​​ដែល​ល្បី​ឈ្មោះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​ធ្វើ​ពិធី​ខួប​អាពាហ៍​ពិពាហ៍​​គម្រប់​៣​ឆ្នាំ​​​​​​​​រួម​គ្នា​ជាមួយ​ពិធី​ខួប​កំណើត​កូនស្រី​អាយុ​១​ឆ្នាំ​ ដើម្បី​លុប​បំបាត់​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា អ្នក​នាង​​ និង​ស្វាមី​មិន​ចុះ​សម្រុង​ គ្នា​ ។

បុរស​កូន​៤​ប្រពន្ធ​ចុះចោល​ទទួល​អំណោយ​ពីលោក​ជំទាវអ្នក​តំណាង​រាស្ត្រ

Posted: 01 Jun 2013 11:05 PM PDT

បុរស​កូន​៤​ទទួល​អំណោ​យ​សប្បុរស​ធម៌​
ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ជំទាវ​​កែវ ច័ន្ទ​មុន្នី អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ឆ្នាំងរបស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោក​ជំទាវ​ដោក សុទ្ធា អភិ​បាល​រង​ខេត្ត​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៣​ បាន​ដឹក​នាំ​​មន្ត្រី​ មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​នាំ​អំណោយ​សប្បុរ​ស​ធម៌​​ទៅ​ផ្តល់​ជូន​​ដោយ​ផ្ទាល់​ដៃ​ដល់​លំនៅ​ឋាន​បុរស​កូន​៤​ប្រពន្ធ​ចុះ​ចោល​​ដែល​ស្ថិត​​នៅ​ភូមិ​បំពង់​ផ្ចឹក ឃុំ​អណ្តូង​ស្នាយ​ ស្រុក​រលា​ប្អៀរ​ ។

គណៈប្រតិភូសាលារាជធានីភ្នំពេញ ​ដឹកនាំដោយលោកប៉ា សុជាតិ​វង្ស រៀបចំពិធីសែនព្រេន​នៅ​​ពយ​តាឌី និង​ចែកអំណោយ​ទាហានជួរ​មុខ​

Posted: 01 Jun 2013 09:45 PM PDT

ខេត្ត​ព្រះវិហារ ៖ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ដឹក​នាំដោយលោកប៉ា សុជាតិវង្ស បានអញ្ជើញទៅកាន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ពាំនាំ​អំណោយ​ និង​សាកសួរសុខទុក្ខ​នាយ​ទាហាន​ ពល​ទាហាន​​នៅ​​បន្ទាយ​មាន​ជ័យ ពេល​នេះកំពុង​រៀបពិធី​សែនព្រេន​បែបព្រះ​ពុទ្ធ​សាសនាបួងសួង​សុំ​សុខសប្បាយ​​នៅ​​ពយ​តាឌី និង​ចែកអំណោយ​ដល់​ពល​ទាហាន​​ជួរ​​មុខ​ទិស​​ប្រាសាទ​ព្រះវិហារ រួម​មាន​ថវិកា​

លោក​នាយ​ឧត្តម​​សេនីយ៍​គន់ គីម និង​ជា​ តារា នាំ​អំណោយ​អាវ​ភ្លៀង​ជាង​៤​ម៉ឺន​របស់​សម្តេច​តេជោ​ចែក​ជូន​កង​ទ័ព​

Posted: 01 Jun 2013 09:10 PM PDT

ខេត្ត​ព្រះ​វិហារ​ ៖ លោក​នាយ​ឧត្តម​សេនីយ៍​គន់​ គីម អគ្គ​មេ​បញ្ជា​ការ​រង​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​នាយ​សេនា​ធិការ​ចម្រុះ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃ​យ៍​សមរ​ភូមិ​ទិស​ព្រំ​ដែន​កម្ពុជា​-ថៃ និង​លោក​នាយ​ឧត្តម​សេនីយ៍​ជា តារា អគ្គ​​មេ​បញ្ជា​ការ​រង​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​​ និង​ជា​ប្រធាន​គណៈ​មេ​បញ្ជា​ការ​​សមរភូមិ​ជួរមុខ​ទិស​យោធ​ភូមិ​ភាគ​ទី​៤​បាន​នាំ​អំណោយ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន​

ខ្យល់​ព្យុះកំណាចបោក​បក់​បំផ្លាញ​​​ផ្ទះ​ប្រជាពល​រដ្ឋ​៣ឃុំ​នៅស្រុក​ស្វាយ​ចេក​

Posted: 01 Jun 2013 08:46 PM PDT

ផ្ទះប្រជាពល​រដ្ឋដែលរងការខូចខាត
ខេត្តបន្ទាយ​មាន​ជ័យ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣ ឃុំ​ដែល​ស្ថិត​ក្នុង​ស្រុក​ស្វាយ​ចេក ត្រូវ​រងនូវ​ការខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​កំណាច​បានបោក​បក់​បំផ្លាញ​ ដោយ​ខ្លះ​របើក​ដំបូល និង​ខ្លះ​រលំ​​​​កាលពី​វេលា​ម៉ោង​​៣និង​២០នា​ទី​​រសៀល​ ថ្ងៃទី​១ មិថុនា​ ២០១៣ ។

សាលា​រៀន​អាហ្កា​ប៉េ​សៀម​រាប​អង្គរ​ប្រារព្ធ​ខួប​លើ​កទី​៦៤ទិវា​កុមារ​អន្តរជាតិ​

Posted: 01 Jun 2013 08:35 PM PDT

សមា​គម​គ្រិស្ត​បរិ​ស័ទ​ធ្វើ​ពិធី​រំលឹក​ខួប​ទិ​វា​កុមារ​អន្តរ​ជាតិ​
ខេត្ត​សៀម​រាប​ ៖ សមា​គម​​គ្រិស្ត​បរិស័ទ​​​អន្តរ​និការ​ខេត្ត​សៀ​ម​រាប​សហ​ការ​ជាមួយ​កម្ម​វិធី​កុមារ​ប្រិយ​សម្ព័ន្ធ​គ្រិស្ត​បរិស័ទ​កម្ពុជា​ និង​អង្គ​ការ​ទស្សន​ពិភព​លោក​​កម្ពុជា​ដើម្បី​កុមារ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៤ ទិវា​កុមារ​អន្តរ​ជាតិ​១​មិថុនានិង​ទិវា​កុមារ​កម្ពុជា​ ក្រោម​ប្រធាន​បទ​«កុមារ​ជា​មរតក​របស់​មនុស្ស​ជាតិ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០១៣​ នៅ​សាលា​រៀន​អាហ្កា​ប៉េ​សៀម​រាប​អង្គ​រ ក្រោម​អធិបតី​ភាព​​លោក​​ម៉ៅ វុឌ្ឍី​ អភិ​បាល​រងខេត្ត​​

ពលករខ្មែរ​២នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅស្រុក​អារញ្ញ

Posted: 01 Jun 2013 08:24 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ពលករខ្មែរ​២នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅភូមិ​ណាមគាង ឃុំ​ប៉ារ៉ៃ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ប្រទេសថៃ កាលពី​វេលាម៉ោង​៤និង​១៥នាទីល្ងាច ថ្ងៃទី​១ មិថុនា ២០១៣។

បញ្ជូន​ជន​សង្ស័យ​ករណីចាប់​រំលោភ​ប្អូន​ថ្លៃ​អាយុ​១២ឆ្នាំ​ទៅ​តុលាការ

Posted: 01 Jun 2013 08:11 PM PDT

ជនសង្ស័យ​
ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​នា​វេ​លាម៉ោង​៧និង​៣០នាទី​ព្រឹក​ថ្ងៃទី​២ មិថុនា​ ២០១៣ បាន​បញ្ជូន​ជន​សង្ស័យ​ករណី​​ចាប់រំលោភ​ប្អូន​ថ្លៃខ្លួន​ឯង​កាលពី​វេលាម៉ោង​១០យប់​​ ថ្ងៃទី​១៧ ឧសភា​ ២០១៣ ទៅ​តុលាការខេត្ត​ដើម្បី​សួរនាំ។

ក្រុមហ៊ុន​ឯកជន​ចំនួន៣០​ រួមគ្នា​តំាងពិព័រណ៏ការងារ ដើម្បីផ្តល់​ការងារដល់​និស្សិត

Posted: 01 Jun 2013 08:09 PM PDT

ក្រុមហ៊ុន​ឯកជន​ចំនួន៣០​ក្នុងប្រទេស​កម្ពុជា​ បានរួមគ្នា​តំាងពិព័រណ៏​ការងារ​ Career​-expo 2013​​ នៅថ្ងៃទី០៨​ មិថុនា​ ២០១៣ ​នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​ ស្ថិតនៅ​តាមបណ្តោយផ្លូវ​សហព័ន្ឋរុស្ស៊ី​ ក្នុងសង្កាត់​ទឹកល្អក់ទី១​ ខណ្ឌទួលគោក ​។ គោលបំណង​សំខាន់នៃការតំាង​ពិព័រណ៏​ការងារ​លើកទី៤​នាពេលខាង​មុខនេះ គឺដើម្បីផ្តល់​ឱកាសការងារ​ដល

លោក​ហុង ណារ៉ា​ ចាងហ្វាងកាសែត​កម្ពុជា​ថ្ងៃ​នេះ ត្រូវប៉េអឹម​នាំទៅ​ឃុំ​ខ្លួន​​នៅ​គុក​ព្រៃសព្រឹក​នេះ

Posted: 01 Jun 2013 07:10 PM PDT

រាជ​ធានី​ភ្នំ​ពេញ៖ លោកហុង​ ណារ៉ា​ ចាងហ្វាង​កាសែត​កម្ពុជាថ្ងៃនេះ​ តាមគម្រោង​ត្រូវ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​នាំខ្លួនមកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នាព្រឹក ថ្ងៃទី២ ​កិថុនា​ ២០១៣​ ជាបន្ត​ទៀត​ ដើម្បី​ព្រះរាជអាជ្ញា​រងទទួល​កិច្ចការនេះ​​ចាត់ការសាកសួរបន្ត​ពីបទរំលោភ​សេចក្ដីទុកចិត្ត​​​ (ឆ​បោក​) ប៉ុន្តែមិនមានវត្តមានរបស់លោកហុង ​ណារ៉ា ទេ​ គឺប៉េអឹមគ្រាន់​តែ​ ឡើងទៅ​យកដីកាឃុំខ្លួន​​ពីលោក​ព្រះរាជ​អាជ្ញារង​តែប៉ុណ្ណោះ​ ក៏ដឹកលោក​ហុង​ ណារ៉ា​ ទៅឃុំខ្លួននៅ​ពន្ធនាគារព្រៃ.សបាត់​ទៅ។

បើក​ម៉ូតូ​កៀ​រ​ផ្ដួល​ភ្ជង់​ប្លន់​យក​ដោយ​សុវត្តិ​ភាព​

Posted: 01 Jun 2013 07:04 PM PDT

នរីរង​គ្រោះ​
រាជធានី​ភ្នំពេញ​៖​​នារី​ម្នាក់​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ជិះ​​ម៉ូតូ​មក​កៀរ​ផ្ដួល​បណ្ដាល​ឱ្យ​រង​​របួសរលាត់​ដៃជើង​​ និង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ដោយ​សុវត្តិ​ភាព​នៅវេលាម៉ោង​៦និង​១៥នាទី​​ព្រឹក​ថ្ងៃទី​២ មិថុនា​ ២០១៣ នៅ​ចំណុច​ផ្លូវ​ប៉េតុ​ង​ ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬស្សីកែវ។

លោកងួន​ ញ៉ិល អញ្ជើញចុះជួបសំណេះសំណាល​ជា​មួយ​គណៈ​កម្មាធិការ​បក្សទូទាំង​​​​ស្រុក​បារាយណ៍​

Posted: 01 Jun 2013 06:50 PM PDT

ខេត្តកំពង់ធំ ៖ លោក​ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណ​បក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​​ខេត្ត​កំពង់ធំ​បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សទូទាំង​ស្រុក​បារាយណ៍ នា​វេលា​ម៉ោង​៨​​និង​៣០​នាទី​ព្រឹកថ្ងៃទី២ មិថុនា ២០១៣ នៅមន្ទីរ​បក្សស្រុក​បារាយណ៍ ស្ថិត​​ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ដោយ​មាន​ការ​​អញ្ជើញចូល​រួម​

លោក​ប៉ា​ សុជាតិ​វង្ស អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​កង​ទ័ព​ឈរ​ជើង​នៅ​តំបន់ប្រាសាទ​​ព្រះវិហារ​

Posted: 01 Jun 2013 06:47 PM PDT

លោក​ប៉ា​ សុជាតិ​វង្ស អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​​
ខេត្ត​ព្រះ​វិហារ​ ៖ គណៈ​ប្រតិ​ភូ​សាលា​រាជ​ធានី​ភ្នំពេញ​ដែល​ដឹក​នាំ​ដោយ​លោក​ប៉ា​ សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​​ភ្នំពេញ​​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​ក្នុង​នោះ​មាន​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​កង​ទ័ព និង​ក្រុម​គ្រួសារ​ទ័ព​ និង​វរ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារនា​វេលា​ព្រឹក​ ថ្ងៃ​ទី​២ មិថុនា ២០១៣នេះ​​ នៅ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ ។

លួច​កាបូបលុយ​ម្ចាស់​ទាន់​ភ័យ​ឆោ​ឡោ​ធ្លាក់​ពីជាន់​ទី​១បែក​ក្បាល​សមត្ថ​កិច្ច​ឃាត់​ខ្លួ​​ន​

Posted: 01 Jun 2013 06:43 PM PDT

ជនសង្ស័យ​
រាជធា​នី​ភ្នំ​ពេញ​៖​បុរសម្នាក់​បាន​ធ្លាក់​ពី​លើផ្ទះ​ថ្មជាន់​ទី១​ បណ្ដាលឱ្យ​បែក​ក្បាលហូរ​ឈាម​រងរបួស​ធ្ងន់ ខណៈ​ចូលទៅ​លួ​ច​កាបូប​លុយ​នារី​ម្នាក់​ចៃដន្យ​ម្ចាស់​គេទាន់​ស្រែក​ចោរ​ៗ ធ្វើ​ឱ្យ​ភ័យ​ឆោឡោ​រត់​គេច​ខ្លួន​ក៏​រអិល​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី១។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​ ៦ព្រឹក​ថ្ងៃទី​២ មិថុនា​ ២០១៣ នៅ​ក្រុមទី​១១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​​ឬស្សី​កែវ។​

លោក​នាយ​​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ គន់ គីម អញ្ជើញ​ជា​អធិបតី​​បញ្ចុះ​បឋម​សិលា​សាង​សង់​​សាលា​មត្តេយ្យ​​ខេត្ត​ព្រះ​វិហារ​

Posted: 01 Jun 2013 06:40 PM PDT

ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​សាលា​មត្តេយ្យ​
រាជ​ធានី​ភ្នំពេញ ៖ នៅ​ភូមិ​មរតក​តេជោ​សែន របស់​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ ឃុំ​​រំដោះ​ស្រែ​ ស្រុក​ជាំ​ក្សាន្ត​ នា​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៣​នេះ​បាន​រៀប​ចំ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​សាលា​មតេ្តយ្យ​ ក្រោម​អធីបតី​ភាព​​​លោក​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤ គន់​ គីម អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោក​ប៉ា​ សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំពេញ

ពិធី​ផ្សព្វ​ផ្សាយ​ការ​ងារ​ការ​ពារ​ការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​២៨ កក្កដាដល់​មន្ត្រី​នគរ​បាល​

Posted: 01 Jun 2013 06:10 PM PDT

ពិធី​ផ្សព្វ​ផ្សាយ​ការ​ងារ​ការ​ពារ​​ការ​ឃោសនា​បោះ​ឆ្នោត​
រាជ​ធានី​ភ្នំពេញ​ ៖ ​​លោក​ឧត្តម​សេនីយ៍​ត្រី​​ អែល សំនាង ស្នង​ការ​​រង​ និង​ជា​ប្រធាន​​ការិយាល័យ​កណ្តាល​នគរ​បាល​សណ្តាប់ធ្នាប់​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​នា​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២ មិថុនា ២០១៣ នេះ​បាន​អញ្ជើញ​ចុះ​មក​​ធ្វើ​ការផ្សព្វ​ផ្សាយ​​ការ​ងារ​ការ​ពារ​ការ​ឃោសនា​បោះ​ឆ្នោតដល់​មន្ត្រីនគរ​បាល​​​​ដើម្បី​ការ​ពារ​គោល​ដៅចំនួន១១៦​ការិយាល័យ​ ។

ស្មាស់​បុក​ស្មាស់​រង​របួស​ធ្ងន់​ ៣នាក់ ស្រាល​ ១

Posted: 01 Jun 2013 11:00 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំ​ពេញ​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ម៉ូតូ​បុក​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ ០០ និង​ ៤០​នាទី រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​០២​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​១៨២​ កែង​ផ្លូវ​២៦១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​២​ ខណ្ឌ​ទួល​គោក​ ទល់​មុខ​ភោជនីយ៍​ដ្ឋាន​ទីក្រុង​បៃ​តង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ៣នាក់​ និង​ស្រាល​ម្នាក់​ ។

បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ក្រោយ​បែក​មាត់​រួច​បង្ក​ជម្លោះ​សមត្ថ​កិច្ច​ចុះ​អន្តរា​គមន៍​

Posted: 01 Jun 2013 10:48 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ ១​គ្រឿង​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រងរបួស​បែក​

កូរ៉ូឡាជន​ជាតិ​ចិនបើក​បត់​ត្រលប់​ក្រោយ​បុក​គ្រីស​អង្គរ​របួស​ស្រាល​ម្នាក់​

Posted: 01 Jun 2013 09:40 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំ​ពេញ ៖ រថ​យន្ត​កូរ៉ូឡា​ពណ៌​ក្រហម​ ១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2B-8352 បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិនម្នាក់ និង​ស្រ្តី​អ្នក​រួម​ដំណើរ​ម្នាក់​ បាន​បុក​ម៉ូតូ​គ្រីស​អង្គរ​ ១គ្រឿង​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​របួស​រលាត់​ដៃ​ជើង​ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៣​ និង​ ១០នាទី​ យប់​ថ្ងៃទី​០១ មិថុនា​ ២០១៣

ហាយឡេន​ឌ័រក្នុង​ស្ថាន​ភាព​​ស្រវឹងបើក​​បុក​ម៉ូតូ​សង់​កូរ៉េរបួស​ធ្ងន់​ ១​ ស្រាល​ ១

Posted: 01 Jun 2013 08:55 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំពេញ​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​ ២២ និង​ ៣៥​នាទី យប់​ថ្ងៃទី​០១ មិថុនា​ ២០១៣​ ​បង្កដោយ​រថ​យន្ត​ហាយឡេន​ឌ័រ​ ពណ៌​ខ្មៅ​ ១​គ្រឿង​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2U-5088 បើក​បរ​ដោយ​ស្រ្តីម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តាយ​ផ្លូវ​មុនី​រ៉េត​ ក្នុង​សង្កាត់​ស្ទឹង​មា​ន​ជ័យ​

អាយខន​ស្រវឹង​ស្រា​ជោគ​ជាំ​ បើក​បុក​ម៉ូតូ​ឌ្រីម​ របួស​បែក​មុខ​បែក​មាត់​ទាំង​សង​ខាង​

Posted: 01 Jun 2013 08:30 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​អាយខន​ស្រវឹង​ស្រា​ជោគ​ជាំ​ បើក​បុក​ម៉ូតូ​ឌ្រីម​ C125 របួស​បែក​មុខ​បែក​មាត់​ទាំងសង​ខាង​​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២២​ និង​ ២០​នាទី យប់​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​នតប្រ៊ីត ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

សភា​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​កម្ពុជា រៀប​ចំ​វេទិកា​ភ្ជាប់​ទំនាក់​ទំនង​អាជីវកម្ម​រវាង​ពាណិជ្ជ​ករ​កម្ពុជា​ និង​ពាណិជ្ជករ​បរទេស

Posted: 01 Jun 2013 07:33 AM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ សភា​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​កម្ពុជា​ សាខា​ភ្នំ​ពេញ​ កាល​ពី​ល្ងាច​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ នេះ​ បាន​រៀប​ចំ​វេទិកា​ភ្ជាប់​ទំនាក់​ទំនង​អាជីវកម្ម​រវាង​ពាណិជ្ជ​ករ​កម្ពុជា​ និង​ពាណិជ្ជករ​បរទេស​ រួម​មាន​ ពាណិជ្ជករ​ជប៉ុន​ សិង្ហបូរី​ និង​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ី​ហ្វិក​ផ្សេង​ទៀត​ នៅ​សណ្ឋា​គារ​ Grand Palace ។

ក្រុម​ហ៊ុន​ស៊ី​ម៉ង់​ សេង​ ហុង​​ហេង រៀប​ចំ​ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ​លើក​ទឹក​ចិត្ត​ដល់​អតិថិ​ជន

Posted: 01 Jun 2013 07:26 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ សេង​ ហុង​​ហេង​ ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​នូវ​ផលិត​ផល​ស៊ី​ម៉ង់​រូប​ភ្នំ​ ស៊ី​ម៉ង់​រូប​ផ្កា​ឈូក​ និង​ក្បឿង​ជា​ច្រើន​ទៀត​ នៅ​យប់​ថ្ងៃទី​០១​ មិថុនា​​ ២០១៣​ នេះ បាន​រៀប​ចំ​ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អតិថិ​ជន​របស់​ខ្លួន​ ដែល​ក្នុង​ពិធីនេះ ក៏មាន​ការ​ចាប់​រង្វាន់​ជាច្រើន​ដូចជា​ ​ម៉ូតូ​ហុង​ដា​

ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ រៀប​ចំ​កម្ម​វិធី​វប្បធម៌​អន្តរ​ជាតិ​ លើក​ទី​១​ នៅ​មជ្ឈ​មណ្ឌល​កំសាន្ត​ឌ្រីម​លែន​

Posted: 01 Jun 2013 07:17 AM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា ​​សហការ​ជាមួយ​សហព័ន្ធ​យុវជន​អន្តរជាតិ​នៅ​កម្ពុជា​ បាន​រៀប​ចំ​កម្ម​វិធី​វប្បធម៌​អន្តរ​ជាតិ​ លើក​ទី​១​ នៅ​មជ្ឈ​មណ្ឌល​កំសាន្ត​ឌ្រីម​លែន​ កាល​ពី​វេលា​ម៉ោង​ ១៩​ យប់​ ថ្ងៃទី​០១​ មិថុនា​ ២០១៣ ដោយ​មាន​ការ​តាំង​ពិព័រណ៍​ស្តីអំពី​ប្រទេស​ផ្សេង​ៗ​ ក្នុង​ពិភព​លោក ​ដោយ​និស្សិត​នៅតាម​

យុវ​ជន​ម្នាក់​ក្នុង​ចំណោម​ ៣នាក់​ ត្រូវ​ចាប់​ឃាត់​ខ្លួន ​ខណៈ​យក​ដុំ​ថ្ម​គប់​រថ​យន្ត​ស្ថាន​ទូត​

Posted: 01 Jun 2013 06:20 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​​ ៣នាក់​ ជិះ​ម៉ូតូ​ស្មាស់ពណ៌​ក្រហម​ ១គ្រឿង​ កាលពី​វេលា​ម៉ោង​ ១៨​​ និង​ ៣០​នាទី​ ល្ងាច​ថ្ងៃទី​០២​ មិថុនា​ ២០១៣​ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថ​យន្ត​ស្ថាន​ទូត​អ៊ឺ​រ៉ុប​ ១​គ្រឿង​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ CD-87007 នៅ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ទល់​មុខ​មន្ទីរ​កុមារ​ជាតិ​ បណ្តាល​ឱ្យ​បែក​

នាំ​ខ្លួន​ថៅ​កែ​កាសែត​កម្ពុជា​ថ្ងៃ​នេះ ទៅ​សាលា​ដំបូង​រាជ​ធានី​ ពី​បទ​រំលោភ​លើ​សេច​ក្តី​ទុក​ចិត្ត​

Posted: 01 Jun 2013 04:10 AM PDT

រាជ​ធានី​ភ្នំ​ពេញ៖ ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អារុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ អនុ​វត្ត​តាម​ដីកា​ឱ្យ​ចូល​ខ្លួន​របស់​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​វេលា​ម៉ោង​ ១៧​ និង​ ៣០​ នាទី ល្ងាច​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ បាន​នាំ​ខ្លួន​ លោក​ ហុង​ ណារ៉ា​ អាយុ​ជាង​ ៤០​ឆ្នាំ​ មុខ​របរ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!