Koh Santipheap Daily

Koh Santipheap Daily


Asus ជាកុំព្យូទ័រថេបប្លេត Three-in-one ដំបូង​គេ

Posted: 06 Jun 2013 12:32 AM PDT

Asus ជាកុំព្យូទ័រថេបប្លេត Three-in-one ដំបូង​គេ
ក្រុម​​ហ៊ុន​ផលិត​កុំ​ព្យូ​ទ័រ​របស់​តៃ​វ៉ាន់ Asus​បាន​​ដាក់​ដំណើរ​ការ​ឧបករ​ណ៍​​ចល័ត​មួយ​​កាល​ពី​​ថ្ងៃ​​​ទី​៥ ​មិថុនា ​ឆ្នាំ​​២០១៣ ​ដោយ​​​អះ​អាង​ថា​ ​ជា​​កុំ​ព្យូ​​ទ័រ​ ​Desktop​ ជា Laptop និង​ជា​ថេប​ប្លេត​ដែល​​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​តែ​​មួយ​លើក​ដំបូង​នៅ​​លើ​ពិភព​លោក ។​ កុំ​ព្យូទ័រ​ថេ​ប​ប្លេត​ប្រភេទថ្ម​ីនេះ​មាន​ឈ្មោះ​​ថា ​Transformer​ Book​ Trio​ ត្រូវ​បាន​ដាក់​​តាំ​ង​បង្ហាញ​នៅ​ឯ​ពិព័រណ​៍​ពាណិ​ជ្ជក​ម្ម​​ព័ត៌​​

ក្រុម F1 Mercedes រងការ​ចោទ​ប្រកាន់​ពីបទ​ល្មើស​​នឹង​លក្ខន្តិកៈ​ប្រណាំង

Posted: 06 Jun 2013 12:31 AM PDT

FIA ដែល​ជា​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រណាំង​ហ្វម​មូឡា​វ័ន​ គ្រោង​នឹង​បញ្ជូន​ករណី​​ល្មើស​ច្បាប់​របស់​ក្រុម​ Mercedes ​ទៅ​កាន់​​តុលា​ការ​អន្តរជាតិ​របស់ខ្លួន ។ តុលាការ​នេះ​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ពិន័យ​នានា​រាប់​ចូល​​ទាំង​អំណាច​ដក​បេក្ខ​ភាពពីការ​ប្រណាំង​ជើង​ឯក​ពិភពលោក​ផង​ដែរ។ សូមបញ្ជាក់​ថា ​ Mercedes ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បណ្តា​ក្រុម F1 ផ្សេង​ទៀត​ក្នុង​​បទ

សារ៉ា​ប៉ូវ៉ា​ ជួប​ អាហ្សា​រេន​កា វគ្គ​1/2 French Open

Posted: 06 Jun 2013 12:30 AM PDT

កីឡា​ការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា ​សារ៉ា​ប៉ូវ៉ា នឹង​ប៉ះ​ជា​មួយ​កីឡា​ការិនី​បេឡារុស វិចតូរីយ៉ា អាហ្សា​រេន​កា ក្នុង​វគ្គ​ពាក់​កណ្តាល​​ផ្តាច​់ព្រ័ត្រ​​​ក្រប​​ខ័ណ្ឌ French Open ឆ្នាំ​២០១៣ ខណៈកាលពី​ថ្ងៃ​ពុធ​ទី​៥ មិថុនា ​ពួកគេ​បាន​បំបាក់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ១/៤ ផ្តាច់​ព្រ័ត្រ ។

Wiggins ដក​ខ្លួន​ពី​ Tour de France 2013 ដោយ​របួស​ក្បាល​ជង្គង់​

Posted: 06 Jun 2013 12:29 AM PDT

Bradley Wiggins ក្នុងនាម​ជាកីឡា​ករ​​ការ​ពារ​ជើង​ឯក ​នឹង​មិន​មាន​វត្តមាន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រណាំង​ Tour de France ឆ្នាំ​២០១៣ នេះ​ទេ ​បន្ទាប់​ពី​ក្បាល​ជង្គង់​របស់​គេ ​នៅ​មាន​បញ្ហា​នៅ​ឡើយ ។ កាលពី​ព្រឹត្តិការណ៍​ប្រណាំង​ Tour of Italy ខែ​កន្លង​ទៅ ​កីឡាករ​អង់​គ្លេស​រូប​នេះ​បាន​ដក​ខ្លួន​​នៅ​កា​រ​ចាប់​ផ្តើម​ដំណាក់​ទី​១៣ ពោលគឺ​ក្រោយ​ពី​រូបគេ​មាន​ការ​ឈឺ​ចុក​ចាប់​ដើម​ទ្រូង ​។

រថយន្ដ​មួយ​បាំង​កន្លះ​បើក​ពេល​ភ្លៀង​រអិល​ធ្លាក់​ជ្រោះ​ស្លាប់​2​របួស​7នាក់​

Posted: 06 Jun 2013 12:28 AM PDT

រថយន្ដ​មួយ​បាំង​កន្លះ​បើក​ពេល​ភ្លៀង​រអិល​ធ្លាក់​ជ្រោះ​ស្លាប់​2​របួស​7នាក់​
អ្នក​ស្រុក​ក្លុង​ ឃុំ​ហាង​ដុង​ ខេត្ដ​ឈៀង​មៃ​ ខណៈ​ជិះ​រថយន្ដ​មួយ​បាំង​កន្លះ​ទៅ​ដកផ្សិត​នៅ​ពេល​ភ្លៀង​បណ្ដាល​ឱ្យ​រថយន្ដ​បាត់​ជំហ​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ​ជាង​២៥​ម៉ែត្រ​ ធ្វើ​ឱ្យ​ស្រ្ដី​ដែល​ជិះ​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ដ​ ធ្លាក់​ទៅ​ទង្គិច​នឹង​ថ្ម​ស្លាប់​២​នាក់​ និង​៧​នាក់​ទៀត​របួស​ ចំណែក​អ្នក​បើក​បរ​របួស​ស្រាល​ ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ដើម្បី​សួរនាំ​​ ។​

​សមាគម​បញ្ញាវ័ន្ត​ និងយុវជន​ស្ម័គ្រ​ចិត្ត​ក្រុម១២​ចុះ​ផ្តល់អំណោយជូន​គ្រួសារ​រងគ្រោះ​ដោយ​សារភ្លើង​ឆេះ​ផ្ទះ

Posted: 06 Jun 2013 12:10 AM PDT

​សមាគម​បញ្ញាវ័ន្ត​ និងយុវជន​ស្ម័គ្រ​ចិត្ត​ក្រុម១២​ចុះ​ផ្តល់អំណោយជូន​គ្រួសារ​រងគ្រោះ​ដោយ​សារភ្លើង​ឆេះ​ផ្ទះ
ខេត្ត​កោះកុង ៖ ​តំណាងសមាគម និងបញ្ញាវ័ន្ត​ស្ម័គ្រចិត្ត​ក្រុម​១២ សាខា​ប្រចាំ​ខេត្ត​កោះ​កុង​ ​រួម​និង​​អាជ្ញា​ធរ​​​​ខេត្តនៅព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ នេះ បាន​នាំ​អំណោយ​​មួយ​ចំនួន​យកទៅ​ផ្តល់​ជូន​ដល់ក្រុមគ្រួសារ​​​រងគ្រោះ ដោយសារភ្លើង​ឆេះផ្ទះឈើប្រក់​ស័ង្កសី​មួយខ្នង​ ​​កាលពី​វេលា​ម៉ោង​៧ និង​៣០នាទី​យប់​​ថ្ងៃទី​៥ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ១ សង្កាត់ស្មាច់​មានជ័យ ​ក្រុង​ខេមរភូមិន្ទ ខេត្ត​

ក្រុម​ការងារ​ពិសេស​របស់អាជ្ញា​ធរ​​រាជធានី​ភ្នំ​ពេញ​​ចុះ​អនុវត្ត​ន៍​​ដោះ​ស្រាយ​វិ​វាទ​របស់​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កី​ឡា

Posted: 06 Jun 2013 12:09 AM PDT

រាជធានី​ភ្នំ​ពេញ៖ ក្រុម​ការងារ​ពិសេស​របស់អាជ្ញា​ធរ​​រាជធានី​ភ្នំ​ពេញ​បាន​ចុះ​អនុវត្ត​ន៍​ដោះ​ស្រាយ​វិ​វាទ​របស់​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កី​ឡា ។ បើ​តាមលោក​ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យសាលា​រាជធានី​ភ្នំ​ពេញ​បាន​ឲ្យកោះ​សន្តិភាព​ដឹងថ្ងៃទី​៦ មិថុនា ថា​ ក្រុមការងារពិសេសនោះ​​ចែក​ជា​២ក្រុម​ មួយ​ក្រុម​ដោះ​ស្រាយ​បញ្ហាអ្នក​ភូមិ​បឹង​កក់​ និង​មួយក្រុម​ទៀត​ដោះស្រាយ​បញ្ហាអ្នក​បុរី​កីឡា ។

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​នាំ​យក​អំណោយ​សម្តេច​តេជោ​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​​នៅសង្កាត់​សាក់​សំពៅ​

Posted: 05 Jun 2013 11:55 PM PDT

លោក​អភិ​បាល​ខណ្ឌ​​នាំ​យក​អំណោយ​សម្តេច​តេជោ​ជូន​ពល​រដ្ឋ​ក្រី​ក្រ​
រាជ​ធានី​ភ្នំពេញ​ ៖ លោក​នុត ពុធ​ដារ៉ា អភិ​បាល​ខណ្ឌ​ដង្កោ បាន​នាំ​យក​អំណោយ​សម្តេច​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ចែក​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ចំនួន​១០​គ្រួសារ​​នៅ​សង្កាត់​សាក់​សំពៅ ​ខណ្ឌ​ដង្កោ​ នា​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​ ២០១៣​នេះ ដោយ​មា​ន​​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​សាលា​ខណ្ឌ​ដង្កោ​ជា​ច្រើន​រូប​ផង​ដែរ​។

សាលា​«ពិភព​ភាសា​» បើក​បង្រៀន​ជាង​កន្លះ​ខែ​បិទ​ទ្វារ​វិញ​ក្រោយ​ពី​ប្រមូល​លុយ​សិស្ស​បាន​រាប់​ពាន់​ដុល្លារ​​

Posted: 05 Jun 2013 11:30 PM PDT

សាលា​ដែល​បិទ​ទ្វារ​ឈប់​បង្រៀន​សិស្ស​
ខេត្ត​បាត់​ដំបង​ ៖ សាលា«​ពិភព​ភាសា»​ ដែល​មាន​ទី​តាំង​​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥​ទល់​មុខ​សាខា​​ពន្ធ​ដា​​ខេត្ត​ ​​ស្ថិត​ក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង​ បាន​បិទ​ទ្វារ​ឈប់​បង្រៀន​សិស្ស​​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា ២០១៣ បន្ទាប់​ពីសាលា​នេះ​​បើក​បង្រៀន​បា​ន​ប្រហែលជាង​កន្លះ​ខែ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​​​​​ប្រមូល​ប្រាក់បាន​​​​​រាប់​ពាន់​ដុល្លារ​ពី​សិស្ស​ជាង​២០​នាក់​ដែល​បង់​ចូល​រៀន​ ។

រដ្ឋសភា​នឹ​ង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ពីការ​បង្កក​ប្រាក់​បំណាច់​​គណ​បក្ស​ប្រឆាំ​​ង​និង​​បក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​​ចំនួន​​២៩រូប​នៅថ្ងៃទី​៧​មិថុនា​

Posted: 05 Jun 2013 11:23 PM PDT

រាជធានីភ្នំពេញ​​៖ រដ្ឋសភានៃព្រះ​រាជាណា​ចក្រ​កម្ពុជា​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ និង​អនុម័ត​​លើ​សំណើ​សុំ​​បង្កក​ប្រាក់​បំណាច់​របស់​ អតីត​សមាជិក​រដ្ឋ​សភា​មក​ពី​គណ​បក្ស​សមរង្ស៊ី គណ​បក្ស​សិទ្ធិ​មនុស្ស​ និ​ង​គណបក្ស​នរោ​ត្តម​រណរិទ្ធិ​ ដែល​បាន​ក្លាយ​ជា​សមា​ជិក​គណ​បក្ស​សង្រ្គោះ​ជាតិ​ និង​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចំនួន​២៩​ រូប​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី06 មិថុនា ២០១៣

Posted: 05 Jun 2013 11:17 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៦ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ព្រឹកស្អែក​ គ.ជ.ប​ នឹងបើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធី​នៃយុទ្ឋនាការ​ឃោសនា​រកសំឡេង​បោះឆ្នោត

Posted: 05 Jun 2013 10:26 PM PDT

នៅទីស្នាក់ការ​កណ្តាល​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ (គជប) ​ស្ថិតក្នុងបរិវេណ​ក្រសួង​មហាផ្ទៃ ​នាម៉ោង១០ព្រឹក​ថ្ងៃទី ០៧​ មិថុនា ​២០១៣​នេះ មានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធីនៃ​យុទ្ឋនាការ​ឃោសនា​រកសំឡេងឆ្នោត​ ។ កិច្ចប្រជុំ​នេះ​ ក្រោមអធិបតី​ភាព​​លោក សោម ច័ន្ទ​ឌីណា​​ សមាជិក​ គ.ជ.ប​ ​ព្រមទំាងមានការចូលរួម​ពីតំណាង​គណបក្ស​នយោបាយ​ទំាង៨ ដែលនឹង​ចូលរួម​ប្រកួត

ឈឺក្បាលឈឺភ្នែក​​ទៅ​ពេទ្យ​គ្រាន់​តែធូរ លោក​ដាក់ថ្នាំ​បញ្ចុះឱ្យ រាក​៤​ថ្ងៃ ស្លាប់បង់ជីវិត

Posted: 05 Jun 2013 10:18 PM PDT

ខេត្ត​តាកែវ​៖ បុរស​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ ខណៈបញ្ជូនទៅកាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​​បានពាក់​កណ្ដាល​​ផ្លូ​វ ​កាលពី​វេលាម៉ោង​៩ យប់ថ្ងៃទី​៤ មិថុនា​ ២០១៣ បន្ទាប់ពី​​ឈឺរ៉ាំ​រ៉ៃ​និង​ដើរ​មើ​ល​គ្រប់ទីកន្លែង​មិន​ជាសោះ​ បាន​ត្រឹម​​តែ​ធូរ ក៏​ទៅឱ្យ​ព្រះសង្ឃ​ស្រោច​ទឹ​ក​និ​ង​ដាក់​ថ្នាំបញ្ចុះ​បាន​៤ថ្ងៃ។

​បែរ​ខ្នង​ដាក់​ម៉ូ​តូ រវល់​ទិញ​ម្ហូប​ចោរលួច​ម៉ូតូបាត់​

Posted: 05 Jun 2013 09:31 PM PDT

រាជធានីភ្នំពេញ​​៖ ពីរនាក់ប្ដី​ប្រពន្ធ​ឌុប​គ្នា​ទៅ​ផ្សារ​ទិញ​ម្ហូប​ គ្រាន់តែ​ឈរបែរ​ខ្នង​ដាក់​ម៉ូតូ​តែមួ​យ​ស្របក់​រវល់​ទិញ​ម្ហូប​​ងាកមក​ចោរ​លួច​ម៉ូតូ​បាត់ភ្លាម ដែលហេតុការណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​១១ថ្ងៃត្រង់​ថ្ងៃទី​៦ មិថុនា​ ២០១៣​ នៅក្នុង​ផ្សារត្រី​បឹង​ត្របែក​ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន។

ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់​២០១៣

Posted: 05 Jun 2013 08:56 PM PDT

យុវជន​កាកបាទ​ក្រ​ហម​ចូល​រួម​ពិធីទិវាពិភពលោក​គ្មាន​ថ្នាំជក់
រាជធានីភ្នំពេញ៖​ នៅសាលា​សង្កាត់ចាក់អ​ង្រែលើ ខណ្ឌមា​ន​ជ័យ​ ​មាន​ប្រារព្ធ​ពិធី​ ទិវាពិភព​លោក​គ្មានថ្នាំជក់​ ដែលពិធី​នេះ ធ្វើឡើង​នៅវេលាម៉ោង​៨ និង​៣០នាទី​ព្រឹកថ្ងៃទី​៦ មិថុនា​ ២០១៣។

ឆោម និមល ត្រៀម​​បង្ហាញ​មុខ​នៅ​កញ្ចក់ទូរទស្សន៍ CTN ​បន្ទាប់​ពី​បង្ហាញ​ការ​ប្រគំតន្ត្រី​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ

Posted: 05 Jun 2013 08:47 PM PDT

ការសម្តែងរបស់​អ្នកនាង​ឆោម និមល
រាជធានីភ្នំពេញ ៖ ​ក្រុម​តន្ត្រី​​​ឈ្មោះ​ថា DANGUE FEVER ​ដែល​មាន​អ្នកនាង​ឆោម និមល​ ជា​សមាជិក​មួយរូប​ដែរនោះ បាន​មក​សម្តែង​​​​នៅ​​មជ្ឈ​មណ្ឌលសន្និសីទ និងពិព័រណ៍​កោះពេជ្រ កាលពីរាត្រី​ថ្ងៃទី​ពុធ ទី៥ មិថុនា កន្លងមក ក្រោម​ការ​ចូល​រួម​​ពី​មហា​ជនយ៉ាង​ច្រើន​​កកកុញ​ ពិសេស​ភ្ញៀវ​ទេស​ចរ​ ។

​​មនុស្ស​27​នាក់​​​​ស្លាប់​​ដោយ​រន្ទះ​បាញ់​​នៅ​ឥណ្ឌា​​រយៈ​ពេល​តែ​​មួយ​ថ្ងៃ​

Posted: 05 Jun 2013 08:41 PM PDT

​​មនុស្ស​27​នាក់​​​​ស្លាប់​​ដោយ​រន្ទះ​បាញ់​​នៅ​ឥណ្ឌា​​រយៈ​ពេល​តែ​​មួយ​ថ្ងៃ​
ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​បាន​ផ្សាយ​ថា លោក​ស្រី​ រ៉េនូ​​កូមា៉ារី ឃុច​វ៉ា​ហា ​​រដ្ឋ​មន្ត្រី​គ្រប់​គ្រង​​ផ្នែក​គ្រោះ​​វិបត្តិ​​ក្នុង​រដ្ឋ​​​ប៊ី​ហា ប្រទេស​ឥណ្ឌា​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​យ៉ាង​ហោច​ណាស់​​ មាន​​​មនុស្ស​ស្លាប់​ចំនួន​​២៧​នាក់ ​ក្នុង​ហេតុ​ការណ៍​ព្យុះ​ភ្លៀង​​ និង​រន្ទះ​បាញ់​ ​កាលពី​ថ្ងៃ​​ទី​៤ មិថុនា​កន្លង​មក​នេះ ។

រថ​ភ្លើង​លឿន​480​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​គ្រោង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​2027

Posted: 05 Jun 2013 08:35 PM PDT

​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៥​​ មិថុនា​ផ្សាយ​ថា​​ ជប៉ុន​បាន​សាក​ល្បង​ដំណើរ​ការ​រថ​ភ្លើង​ល្បឿន​លឿន​ "LO" ស៊េរី​ថ្មី​ ដែល​រត់​បាន​ក្នុង​ល្បឿន​ពី​​៣១០​​គី​ឡូ​ម៉ែត្រ​ ទៅ​៤៨០​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ចេញ​ដំណើរ​ពី​ស្ថានីយ៍​អយ​ស្ម័យ​យាន​ ក្នុង​ទី​ក្រុង​យា៉​មា៉​ណា​ស៊ី​ ខណៈ​​រថ​ភ្លើង​ខាង​លើ​រំពឹង​ថា​ នឹង​ចាប់​ផ្តើម​បើក​សេវា​កម្ម​នៅ​ឆ្នាំ​២០២៧​ ។

អាជីវ​ករ​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើ​ទាលម្នាក់​ត្រូវ​ចោ​រ​ប្លន់​គ្រឿង​អលង្ការ​អស់​

Posted: 05 Jun 2013 08:35 PM PDT

ខេត្ត​ព្រះ​សីហនុ ៖ អាជីវ​ករ​លក់​ដូរ​​នៅឆ្នេរ​អូរឈើ​ទាល​​ម្នាក់​ត្រូវ​ចោរ​ប្លន់​ប្រដាប់​​អាវុធ​​​២នាក់ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​ហាត់​ប្រាណ​ ​កាល​ពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៥ មិថុនា ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ភ្លោះ​ឆ្ពោះ​ទៅ​បន្ទាយ​ប៉េ​អឹមខេត្ត​ព្រះ​សីហនុ​ ត្រង់​ចំណុច​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ។

ប៉ូលិស​បារាំង​ចាប់​អគ្គរដ្ឋទូត​ប្រទេស​ស្វ៊ីស​ពី​បទ​បើក​បរ​ក្នុង​ពេល​ស្រវឹង​

Posted: 05 Jun 2013 08:26 PM PDT

​
ទីភ្នាក់​ងារ​រ៉យទ័រ​ផ្សាយ​ថា​ អគ្គរដ្ឋ​ទូត​ប្រទេស​ស្វុ៊ីស​ប្រចាំ​ក្នុង​អង្គការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​សហគមន៍​អឺុរ៉ុប​​ ស្ថិត​នៅ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពីបទ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ កាល​ពី​ថ្ងៃ​ទី​៤​ មិថុនា​ ។ប្រភព​បញ្ជាក់​ថា​ ប៉ូលិស​ក្រុង​ប៉ារីស​បាន​ពិនិត្យ​ឃើញ​រថយន្ដ​ម៉ាក​មែរសឺដេស​ ពាក់​ស្លាក​លេខ​ការទូត​ បើក​បរ​នៅ​ក្នុង​តំបន់​ដោន​ថោន​ ក្រុង​ប៉ារីស​ កាល​ពីយប់​

បាក់​អគារ​កម្ពស់​​4​ជាន់​​មួយ​នៅ​អាមេរិក​​របួស​ច្រើន​នាក់​​

Posted: 05 Jun 2013 08:25 PM PDT

​អគារ​​ដែល​បាក់​
​ម៉ាស៊ីន​ឃោសនា​​អាមេរិក​​រាយ​​ការណ៍​​កាល​ពី​ថ្ងៃ​ទី​៥ មិថុនា​ថា អគារ​មួយ​​បាន​បាក់​នៅ​ទីក្រុង​​ហ្វី​ឡា​​ដែល​ហ្វី​​យ៉ា​ សហ​រដ្ឋ​អាមេរិក​ បណ្តាល​ឱ្យ​​មនុស្ស​​ប្រមាណ​ជា​១៥​នាក់​​ត្រូវ​របួស ។អគារ​កម្ពស់​​៤​ជាន់​​នេះ​រួម​​​មាន​​ផ្ទះ​ល្វែង​​សម្រាប់​​រស់​នៅ​​បាន​បាក់​​នាវេលា​ម៉ោង​១០​និង​៤៥​​នាទី​ ម៉ោង​ក្នុង​ស្រុក នៅ​កណ្តាល​​ក្រុង​​ហ្វី​ឡា​​ដែល​​ហ្វី​យ៉ា ។

លោក​អូ​បា​ម៉ា​​តែង​តាំង​​លោក​ស្រី​​រ៉ៃ​​ជាទី​ប្រឹក្សា​​សន្តិ​សុខ​​ជាតិ​​ថ្មី​​

Posted: 05 Jun 2013 08:23 PM PDT

លោក​អូ​បា​ម៉ា​ និង​លោក​ស្រី​រ៉ៃ​
ប្រធានាធិបតី​​អាមេរិក​​ លោក​បារ៉ាក់​អូ​​បា​ម៉ា​ កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ​បាន​តែង​តាំង​​​ឯក​អគ្គ​​រដ្ឋ​ទូត​អាមេ​រិក​​ប្រចាំ​ អ.​ស.ប ​លោក​ស្រី​​ ស៊ូ​សាន​រ៉ៃ ជា​ប្រឹក្សា​​សន្តិ​សុខ​​ជាតិ​នាពេល​ខាងមុខ​នេះ​ បន្ត​ពី​លោក​​​ TOM DONILON ​តែ​សុំ​លា​លែង​​ ។លោក​អូ​បាម៉ា​​ប្រកាស​បែប​នោះ​ក្នុង​ឱកាស​​នៃ​ពិធី​មួយ​​​នៅ​ឯ​​​សេត​វិមាន​​ ។

យាយ​អាយុ​84ឆ្នាំ​​ម្នាក់​នៅ​​រដ្ឋ​​ផ្ល​រីដា​ត្រូវ​​ឆ្នោត​590​លាន​ដុល្លារ​​

Posted: 05 Jun 2013 08:22 PM PDT

ក្រដាស​ប្រាក់​​ដុល្លារ​
​អាជ្ញា​ធរ​​រដ្ឋ​ផ្ល​រីដា​​​​របស់​សហ​រដ្ឋ​​អាមេរិក​​គូស​បញ្ជាក់​​​កាលពី​​ថ្ងៃ​ទី​៥ មិថុនា​ថា ​លោក​យាយ​​ GLORIA MACKENZIE អាយុ​​៨៤​ឆ្នាំ​​ រស់​នៅ​​រដ្ឋ​ផ្ល​រី​ដា​​ ភាគ​អាគ្នេយ៍​សហ​រដ្ឋ​អាមេរិក​​ ជា​មនុស្ស​​មហា​សំណាង​​ត្រូវ​ឆ្នោត​​ដល់​ទៅ​៥៩០,៥​​​​លាន​​ដុល្លារ​​ ដែល​ឆ្នោត​​នោះ​របស់​អាមេ​រិក​​ចេញ​​កាល​ពី​ខែ​ឧសភា ។

សហព័ន្ធសហជី​ព​​ប្រជា​ធិប​តេយ្យ​កម្ម​ករកាត់​ដេរកម្ពុជា​​​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ស្ថានភាព​ទូ​ទៅ​នៃ​រោង​ចក្រ​សាប្រ៊ី​ណា

Posted: 05 Jun 2013 08:17 PM PDT

រាជធានី​ភ្នំ​ពេញ​៖ សហព័ន្ធសហជី​ព​​ប្រជា​ធិប​តេយ្យ​កម្ម​ករកាត់​ដេរកម្ពុជា​​ បាន​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ស្ថានភាព​ទូ​ទៅ​នៃ​រោង​ចក្រ​សាប្រ៊ី​ណា ​កាលពី​វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​៦ មិថុនា​ ២០១៣ ​នៅ​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំ​ពុន​ ខណ្ឌមាន​ជ័យ ដោយមាន​ការ​ចូល​រួម​ពីលោក​ឈា វិនុត​ ប្រធាន​សហជីព​ប្រចាំ​រោង​ចក្រ​សាប្រ៊ីណា លោក​គង់ អាទិត្យ អនុ​ប្រធាន​សហ​ព័​ន្ធ សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​អ្នក​សារព័ត៌​មាន​ជា​ច្រើ​នរូប​ទៀត​ ។ ​

សមត្ថ​​កិច្ច​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​

Posted: 05 Jun 2013 08:16 PM PDT

ជន​សង្ស័យ​រំលោភ​សេព​សន្ថវៈ
ខេត្ត​ពោធិ៍​សាត់​​៖ យុវ​ជន​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​​បញ្ជូន​ទៅ​​តុលាការ​​នា​ថ្ងៃ​ទី​៦ មិថុនា ២០១៣​ ពី​បទ​រំលោភ​សេព​សន្ថវៈលើក្មេង​ស្រី​ជា​អនីតិ​ជន​អាយុ​១២​ឆ្នាំ​ ​ ។​ ករណី​រំលោភ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣ មិថុនា ២០១៣ ​នៅ​ផ្ទះ​ជន​សង្ស័យ​ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុ​ក​បាកាន​ ។

ថ្នាក់​​ដឹកនាំ​​​​ក្រុម​ការ​ងា​រពង្រឹង​​ស្រុក​​ស្អាង​​សម្ពោធ​អគារ​សិក្សា​​អនុ​វិទ្យា​ល័យ និងបឋម​​សិក្សា​ហ៊ុន សែន ស្វាយ​រលំ

Posted: 05 Jun 2013 08:10 PM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​អគារ​សិក្សា​​អនុ​វិទ្យា​ល័យ និងបឋម​​សិក្សា​ហ៊ុន សែន ស្វាយ​រលំ
ខេត្តកណ្តាល ៖ ​អគារ​សិក្សា​​អនុវិទ្យាល័យ និង​បឋម​សិក្សា​ ហ៊ុន សែន ស្វាយរលំ ត្រូវ​បាន​សម្ពោធ​ឱ្យប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ នេះ ស្ថិត​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សុខ ចិន្តា ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង, លោក​ឌិត ទីណា អនុប្រធាន​គណៈពង្រឹង​ស្រុកស្អាង និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​ខេត្ត​កណ្តាល,

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សិទ្ឋិ​ជន​ពិកា​រក្នុង​កា​របោះ​ឆ្នោត

Posted: 05 Jun 2013 08:05 PM PDT

រាជធានី​ភ្នំ​ពេញ​៖ អង្គ​កា​រ​ជន​ពិការ​កម្ពុជាបើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សិទ្ឋិ​ជន​ពិកា​រក្នុង​កា​របោះ​ឆ្នោត ដែល​ពិធី​នេះ​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារឡាផារ៉ាន់​ដា ដោយមានកា​រចូល​រួម​ពីមន្ត្រី​គ.ជ.ប ថ្នាក់​ខេត្ត​១៩នាក់ មកពី​៩ខេត្ត-ក្រុង ។

សណ្ឋា​គារ​សាន់​វេ​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​ស្តី​ពី​ទស្សន​វិស័យ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ចល័ត​អន្តរ​ជាតិ​នៅកម្ពុជា​

Posted: 05 Jun 2013 07:55 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សណ្ឋា​គារ​សាន់​វេ នា​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា ២០១៣ នេះ​មាន​រៀប​ចំ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ស្តី​ពី​ទស្សន​វិស័យ​​ពិព័រណ៍​ពាណិជ្ជ​កម្ម​ចល័ត​អន្តរ​ជាតិ​នៅ​កម្ពុជា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នក​ជំនួញ​ និង​​អ្នក​ធ្វើ​ទស្សន​កិច្ច​ប្រមាណ​ជា​១០០​នាក់​ ព្រម​ទាំង​​មាន​វាគ្មិន​ចូល​រួម​បក​ស្រាយ​លើ​ប្រធាន​បទ​ស្តី​ពី​ពាណិជ្ជ​កម្ម​លើ​ទូរ​ស័ព្ទ​ចល័តផង​ដែរ​ ។

គ.ជ.បទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​៧.៧៤៦នាក់​សម្រាប់ការបោះឆ្នោត​នីតិកាល​ទី​៥

Posted: 05 Jun 2013 07:48 PM PDT

រាជធានីភ្នំ​ពេញ​៖ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការដ្ឋាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​​ឆ្នោត​(គ.ជ.ប) គិត​មក​ត្រឹម​ថ្ងៃទី​៤ មិថុនា​ ២០១៣ គ.ជ.ប បាន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​​ការណ៍​ជាតិ ​និង​អន្តរ​ជាតិ​​ ចំនួន​​៧.៧៤៦​នាក់​មកពី​សមាគម​ និង​អង្គការ​ចំនួន​២៥ ដើម្បី​ចូលរួម​ឃ្លាំ​មើល​ដំណើរការ​

សន្និ​សីទ​អ​ន្តរជាតិ​លើក​ទី​​៥ស្តី​ពី​វិស័យ​​ធនាគារ​ និង​មី​ក្រូ​ហិ​រញ្ញ​​​វត្ថុ​កម្ពុជា​

Posted: 05 Jun 2013 07:47 PM PDT

រាជធានីភ្នំ​ពេញ​៖ សមាគម​មីក្រូ​ហិ​រញ្ញ​វត្ថុ​​កម្ពុជា​ សហការ​ជាមួយក្រុម​ហ៊ុន​ទិ​ន្ន​ន័យ​អន្តរជាតិ​និង​ក្រុម​ហ៊ុន​MRD បានរៀប​ចំ​សន្និ​សីទ​អ​ន្តរជាតិ​លើក​ទី​​៥ ស្តី​ពី​វិស័យ​​ធនាគារ​ និង​មី​ក្រូ​ហិ​រញ្ញ​​​វត្ថុ​កម្ពុជា​២០១៣ ​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃទី​៥-៦ មិថុនា​​ ២០១៣ នៅ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ រាជធានី​ភ្នំ​ពេញ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!