Koh Santipheap Daily

Koh Santipheap Daily


បុរស​ម្នាក់​គូស​គំនូស​ថ្មើរ​ជើង​ដោយ​ខ្លួន​ឯង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

Posted: 04 Jun 2013 01:06 AM PDT

​
បុរស​ម្នាក់​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​បាន​គូស​គំនូស​ពណ៌ស​នៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ដើរ​ឆ្លង​កាត់​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថ​កិច្ច​ ។ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ បុរស​ដែល​គូស​គំនូស​.ស​ កាត់​បណ្តោយ​ផ្លូវ​ត្រូវ​ចាប់​ខ្លួន​នេះ​ ឈ្មោះ​ អេន​តូនី​ កាដេណាស់​ រស់​នៅ​ទីក្រុង​បាលីហូ​ ។

រថ​យន្ត​បុក​បង្គោល​ភ្លើង​អ្នក​បើក​បរ​បាក់​ជើង​ទាំង​ពី​រ​​របួស​ធ្ងន់​

Posted: 04 Jun 2013 01:02 AM PDT

រថ​យន្ត​បុក​បង្គោល​ភ្លើង​អ្នក​បើក​បរ​បាក់​ជើង​ទាំង​ពី​រ​​របួស​ធ្ងន់​
បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ បើក​​រថ​យន្ត​នីស្សាន់​ទៅ​បុក​បង្គោល​ភ្លើង​តាម​ដង​ផ្លូវ​ ក្បែរ​ភូមិ​បេន​ចា​ផន​ ស្រុក​សាម​កូក​ ក្នុង​ខេត្ត​បា៉​កុម​ថា​នី​ ប្រទេស​ថៃ​ បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​ពីរ​ ។នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ មិថុនា​ ប៉ូលិស​ស្រុក​សាម​កូក​ ខេត្ត​បា៉​ធុម​ថានី​ទទួល​ដំណឹង​ថា​ មាន​រថ​យន្ត​ទំនើប​មួយ​គ្រឿង​ ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ នៅ​

លោក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ ដឹក​នាំ​គ្រូ​ពេទ្យ​ពិនិត្យ​និងព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់​

Posted: 04 Jun 2013 01:00 AM PDT

ខេត្ត​កំពង់​ចាម​ ៖ កាល​ពីថ្ងៃទី​២ មិថុនា​ លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត​ អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់​ចាម​ ទទួល​បន្ទុក​លើ​ការងារ​យុវជន​ បាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ ចំនួន​១២៥​នាក់​ចុះជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៤.១១៣​នាក់​នៅ​ឃុំ​ដា​ ស្រុក​មេមត់ ។​

ចិន​ចេញ​ច្បាប់​ថ្មី​​ពិន័យ​​ស្ត្រី​មាន​​កូន​​មិន​បាន​រៀប​ការ​​

Posted: 04 Jun 2013 12:52 AM PDT

​
អាជ្ញាធរ​នៅ​តំបន់​វូហាន​ ភាគ​កណ្តាល​ប្រទេស​ចិន​ ត្រៀម​​ចេញ​​ច្បាប់​ថ្មី​​ដាក់​​ទោស​​ស្ត្រី​ដែល​មាន​កូន​​មិន​បាន​រៀប​ការ រួម​ទាំង​ស្ត្រី​​​មាន​កូន​​ជាមួយ​បុរស​ដែល​ដឹង​ថា មាន​ប្រពន្ធ​រួច​ហើយ ។ច្បាប់​ថ្មី​នេះ​​សំដៅ​​កាត់​បន្ថយ​ចំនួន​ប្រជាជន​​នៅ​តំបន់​វូហាន ។ ស្ត្រី​ចិន​ដែល​មាន​កូន​​មិន​បាន​រៀប​ការ​​ត្រូវ​ពិន័យ​យ៉ាង​តិច​២​ដង​នៃ​ប្រាក់​​ចំណូល ។

នៅ​ក្រុង​ឡុងដ៍​លោក​សា​កូ​ហ្ស៊ី​​បញ្ចេញ​ថា​ត្រៀម​​វិល​ចូល​ឆាក​នយោ​បាយ​​

Posted: 04 Jun 2013 12:43 AM PDT

លោក​នីកូឡាស់​​សាកូ​ហ្ស៊ី​​នៅ​ក្រុង​ឡុងដ៍​
​យោង​តាម​សាក្សី​​៣​នាក់​​ដែល​ថា​បាន​ទៅ​ចូល​​រួម​ស្តាប់​សុន្ទរក​ថា​កាលពី​​ថ្ងៃ​ទី​​៣ មិថុនា របស់​លោក​នីកូឡាស់​ សាកូ​ហ្ស៊ី អតីត​ប្រធានា​ធិបតី​បារាំង​ថ្លែង​ក្នុង​សន្និ​សីទ​​រៀប​ចំ​​ធ្វើ​ដោយ​​ធនាគារ​​អាមេរិក​ GOLDMAN SACHS នា​ទីក្រុង​​ឡុងដ៍​ លោក​បញ្ចេញ​ឱ្យ​ដឹង​​ច្បាស់​ថា លោក​ត្រៀម​វិល​ចូល​ប្រឡូក​​ក្នុង​​​ឆាក​នយោ​បាយ​វិញ​ ។យោង​តាម​​អ្នក​ចូល​រួម​​ស្តាប់​ម្នាក់​​​ថា​ អតីត​​ប្រធានាធិបតី​រូប​នេះ​​មាន​

ក្រុម​ខ្ទើយ​​ដើរ​ជា​ក្បួន​នៅ​ក្រុង​សាវ​ប៉ាវ​ឡូ​ប្រទេស​ប្រេ​ស៊ីល​​

Posted: 04 Jun 2013 12:34 AM PDT

​
​អ្នក​ទេស​ចរ​ និង​ជន​ជាតិ​​ប្រេ​ស៊ីល​​​ជា​ច្រើន​​​​លាន​នាក់​ប្រារព្ធ​​ពិធី​​ដើរ​ជា​ក្បួន​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​ នៅ​ទីក្រុងសាវ​ប៉ាវ​ឡូ កាល​ពី​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៣​ ដែល​រៀប​ចំ​ឡើង​ប្រចាំ​ឆ្នាំ​ ក្នុង​​គោល​បំណង​​​លុប​បំបាត់​​ចោល​ការ​រើស​អើង​​ភេទ​ទី​៣​ និ​ង​ទាម​ទារ​សិទ្ធិ​ក្នុង​ការ​ចុះ​សំបុត្រ​​អាពាហ៍​ពិពាហ៍​​រវាង​មនុស្ស​​ភេទ​ដូច​គ្នា​ ។

សហជីព​សេរីកម្មករ​ ធ្វើសន្និសីទ​កាសែត​ស្តីពីការ​ចាប់ខ្លួន​កម្មករ​សាប៊្រីណា​ នៅខេត្តកំពង់ស្ពឺ​

Posted: 04 Jun 2013 12:01 AM PDT

នៅទៅស្នាក់​ការកណ្តាល​សហជីពសេរី​កម្មករ​នៃព្រះរាជា​ណាចក្រកម្ពុជា​ ស្ថិតនៅតាមបណ្តោយ​ផ្លូវលេខ ៣៦០ ​ក្នុងសង្កាត់​បឹងកេងកងទី​២ ខណ្ឌចំការមន ​នាម៉ោង២រសៀល​ថ្ងៃទី០៤ មិថុនា​ ២០១៣នេះ ​មានរៀបចំធ្វើសន្និសីទ​កាសែតស្តីពី​ករណីសមត្ថកិច្ច​បានចាប់ខ្លួន​កម្មករ៨នាក់ ​ដែលធ្វើការនៅរោងចក្រសាប៊្រីណា ក្នុង​ស្រុក​​សំរោង​ទងខេត្តកំពង់ស្ពឺ​​កាលពីថ្ងៃទី០៣​ មិថុនា ​ម្សិលមិញនេះ ។

ស្ត្រី​ជន​ជាតិ​សៀម​២នាក់​ត្រូវបា​ន​កាត់​ទោស​ពីបទ​នាំគ្រឿងញៀន​ឆ្លង​ដែន​មកកម្ពុជា​ ប្រកាសសាលក្រម​ថ្ងៃទី​២១ មិថុនា

Posted: 03 Jun 2013 11:55 PM PDT

ស្ត្រី​ជន​ជាតិ​សៀម​២នាក់​ត្រូវបា​ន​កាត់​ទោស​ពីបទ​នាំគ្រឿងញៀន​ឆ្លង​ដែន​មកកម្ពុជា
រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជ​​ធានីភ្នំពេញ​ បានបើក​សវនាការ​កាត់ទោស​ស្ត្រីជនជាតិ​សៀម២នាក់ពីបទ​នាំគ្រឿងញៀន​ឆ្លង​ដែន​​​ពីអេក្វា​ឌ័រ​​មកកម្ពុជា នៅថ្ងៃទី​៤ មិថុនា ២០១៣ ដឹក​នាំ​ដោយ​លោក​​ចៅ​ក្រម​​សួស សំអាត ជា​ប្រធាន​​ចៅក្រម​ជនុំជម្រះ និង​មាន​វត្ត​មាន​មេធាវី​​ការពារ​ក្តី​​ជន​ជាប់​​ចោទ​ទាំងពីរ ​គឺ​លោក​នាង ហៃ ហើយ​នឹងប្រកាស​សាលក្រម​​នៅថ្ងៃទី​២១ មិថុនា ។

ជន​សង្ស័យ​កាច់​សោ.ក​ម៉ូតូ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

Posted: 03 Jun 2013 11:50 PM PDT

ខេត្ត​តា​កែវ​ ៖ ជន​សង្ស័យម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​កាច់​សោ​.ក​ម៉ូតូ​បុរស​ម្នាក់​ កាល​ពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​អង្គ​រវៀង ឃុំតាំង​យ៉ាប ស្រុក​ព្រៃ​កប្បាស​ ។​

នាំ​រថ​យន្ត​ពី​ខេត្ត​ព្រះ​សីហនុ​ទៅ​ភ្នំពេញ​ផ្ទុះ​កង់​បែក​ផ្កា​ភ្លើង​ឆេះ​ខ្ទេច​

Posted: 03 Jun 2013 11:39 PM PDT

រថ​យន្ត​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ
ខេត្ត​កំពង់​ស្ពឺ​ ៖ ​រថ​យន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​បាន​ផ្ទុះ​​កង់​ខាង​ក្រោយ​បែក​ផ្កា​ភ្លើង​​ឆាប​ឆេះរាល​ដាល​ដល់​រថ​យន្ត​២​គ្រឿង​ទៀត​ដែល​ផ្ទុក​​ខាង​លើ​ខ្ទេច​អស់​​ កាល​ពី​វេលា​ម៉ោង​១១ និង​៥០​នាទី​​យប់​ ថ្ងៃ​ទី​៣ មិថុនា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៩ និង​៤០ ខាង​កើត​ភូមិ​រំលោង​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ។

ទឹក​ជំនន់​​នៅ​​អឺរ៉ុ​ប​​​ស្លាប់​10​នាក់​​ មនុស្ស​ច្រើន​ពាន់​​គ្រួសារ​ជម្លៀស​ចេញ​

Posted: 03 Jun 2013 11:17 PM PDT

​ទិដ្ឋភាព​ទឹក​ជំនន់​​នៅ​អឺរ៉ុប​
​មនុស្ស​​យ៉ាង​តិច​​១០​នាក់​​បាន​ត្រូវ​​ស្លាប់​ ហើយ​មនុស្ស​​ជា​ច្រើន​នាក់​បាត់​ខ្លួន​​ គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ មិថុនា ក្រោយ​ទឹក​ជំនន់​​ដ៏​ធំ បណ្តាល​​មក​ពី​​ភ្លៀង​​ធ្លាក់​ខ្លាំង​​នៅ​អឺរ៉ុប​​កណ្តាល​ ដែល​នៅ​តំបន់​នោះ​​មនុស្ស​ជា​ច្រើន​ពាន់​គ្រួសារ​​ត្រូវ​ជម្លៀស​ចេញ​ ពិសេស​នៅ​អាល្លឺ​​ម៉ង់ ​សាធា​រណ​រដ្ឋ​​ឆេក និង​អូទ្រីស ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ មិថុនា ២០១៣

Posted: 03 Jun 2013 11:09 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៤ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​ម​ូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ចោរឆក់​ខ្សែ.ក​ ភ្លាត់​ស្នៀត​ដួល​ម៉ូតូ​សមត្ថកិច្ច​ឃាត់ខ្លួន​បានម្នាក់​

Posted: 03 Jun 2013 10:59 PM PDT

ជន​សង្ស័យ​
រាជធនានី​ភ្នំពេញ​៖ និស្សិត​ស្រី​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​២នាក់​ ឆក់​យក​ខ្សែ.ក​​ ខណៈកំពុង​​ជិះ​ម៉ូតូ​ធ្វើដំណើរ​ពី​សាលា​ត្រឡប់​ទៅផ្ទះ​​ ហើយជន​សង្ស័យ​បាន​ព្យាយា​ម​បើក​ម៉ូតូ​រត់​គេចខ្លួន​ តែជាសំណាងអាក្រក់​ក៏ភ្លាត់​ស្នៀត​ដួល​ សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ម្នាក់​ ។

គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ម៉ូ​តូ​បុក​ម៉ូ​តូ​​របួស​​ធ្ងន់​ស្រាល​៦នាក់

Posted: 03 Jun 2013 10:32 PM PDT

ជន​រង​គ្រោះ
ខេត្ត​ប៉ៃលិន​៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​​មួយ​​បាន​កើត​ឡើង​ ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​សភាព​ស្រវឹង​ធ្លាក់​ភ្លែក​ ​​ជិះ​ម៉ូតូ​​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀ​ត​ពីក្រោយ​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​២នាក់​ និង​ស្រាល​៤នាក់​ ហើយត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែកខេត្ត​។

លីច័ន្ទ​ សីហា បញ្ចេញ​រូប​ភាព​រៀប​ការ​ទាំង​មន្ទិល​

Posted: 03 Jun 2013 09:28 PM PDT

រូប​លី​ច័ន្ទ​ សីហា​ក្នុង​​ពិធីមង្គលការ
រាជធានីភ្នំពេញ​៖ តារាសម្ដែង​រាង​តូច​ច្រឡឹង​ ដែល​បានឈោង​ចាប់ភាព​ល្បី​ល្បាញ​តាំង​ពី​កុមារ​ នាង​លីច័ន្ទ​ សីហា បានធ្វើ​​ឱ្យ​មជ្ឈ​ដ្ឋានអ្នក​និយម​លេង​ហ្វេស​បុក​ មានការ​ភ្ញាក់​ផ្អើល​​យ៉ា​ង​ខ្លាំង​ បន្ទាប់​ពី​នា​ងបាន​បង្ហោះ​រូប​ភាព​នៃ​ពិ​ធី​រៀ​បការ​របស់​ខ្លួន​ជាមួយ​​បុរស​ម្នាក់​ដែល​ជាអ្នក​សិល្បៈដូច​គ្នា​នៅក្នុង​​​ហ្វេ​ស​បុក​របស់​ខ្លួន​។

​​​យន្តហោះ​សម​យុទ្ធ​របស់ទ័ព​អាកាស​មិនមាន​​​​​​​ធ្លាក់នោះទេ បានហោះ​​​ទៅ​ចត​នៅ​ខេត្ត​ព្រះសីហនុ​ហើយ

Posted: 03 Jun 2013 09:02 PM PDT

​ខេត្តកំពត ៖ តាមការស៊ើបសួរ​ដល់មន្ត្រី​​ប៉ូលិស​មូលដ្ឋាន​មានទាំង​​មេប៉ុស្តិ៍​ និង​អធិការ​បាន​​​ឱ្យដឹងថា ​មិន​​មានយន្តហោះ​ណាធ្លាក់​​ទេ... ប៉ុន្តែ​មានយន្ត​ហោះ​ធុនតូចមួយ​ជារបស់​​ទ័ព​អាកាស​បាន​​បើក​ឆ្វែល​តាម​ទំនប់​វារី​អគ្គិសនី​កំចាយ​ទឹកឈូមែន វាគ្រាន់តែ​បន្ទាប​ខ្លួនកៀកៗព្រឹក្សព្រៃ​ប៉ុណ្ណោះ មិនធ្លាក់​ទេ... ហើយយន្ត​ហោះ​នោះក៏​​ហោះ​​ទៅ​បាត់​ទៅ ។

វេតទែល បន្លុយ​​ពាក្យ​ពីការ​ចាក​ចេញពី​​ហ្វម មូឡា​វ័ន

Posted: 03 Jun 2013 08:58 PM PDT

សេបា​ស្ទៀន វេត​ទែល ​បាន​និយាយ​នៅ​ក្នុងសប្តាហ៍​នេះថា ​ខ្លួន​ប្រហែល​ជានឹង​​​ចាក​ចេញ​ពី​ហ្វម​មូឡា​វ័ន ​ក្នុងរយៈ​ពេល​៥​ឆ្នាំ​ខាងមុខ​​។ ការបញ្ជាក់​ពីគោល​ជំហរ​របស់​ខ្លួន​នេះ បាន​កើត​មាន​ខណៈ​រូបគេ​ឆ្លើយ​​ទៅ​នឹង​សំណួរ​របស់​កា​សែត​​អាល្លឺម៉ង់ Welt Am Sonntag ដែល​​​បាន​សួរ​ថា ​តើ​ពេល​ណា​រូបគេ​ចាក​ចេញ​ពីក្រុម Red Bull ។

សារ៉ា ប៉ួវ៉ា ឈាន​ចូល​ដល់​វគ្គ​ 1/4 ផ្តាច់​ព្រ័ត្រ French Open​

Posted: 03 Jun 2013 08:57 PM PDT

កីឡា​ការិនី​ការពារ​ជើង​ឯក​ម៉ារី​យ៉ា ​សារ៉ាប៉ូ​វ៉ា ​បាន​ឈាន​ចូល​ដល់​វគ្គ១/៤ ផ្តាច់​ព្រ័ត្រ ​ប្រកួត​​វាយ​កូន​បាល់​ក្រប​​ខ័ណ្ឌ​ធំ​ French Open ហើយ​ខណៈ​កាលពី​​ថ្ងៃ​​​ទី៣ មីនា នាង​បាន​យក​​ឈ្នះ​កីឡា​ការិនី​អាមេរិក Sloane Stephens ក្នុង​​ ​លទ្ធ​ផល​​ ៦-៤ និង​៦-៣។

យាន​អវ​កាស​ចិន SHENZHOU-10 នឹង​បាញ់​​បង្ហោះ​នា​ពាក់​កណ្តាល​ខែ​មិថុនា​នេះ​​

Posted: 03 Jun 2013 08:55 PM PDT

យាន​អវកាសមាន​មនុស្ស​ជិះ​ចិន ​ SHENZHOU-10
អ្នក​​នាំពាក្យ​​ម្នាក់​របស់​កម្ម​វិធី​​អវ​កាស​បញ្ជូន​មនុស្ស​​​ទៅ​​​​របស់​ចិន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ថា យាន​អវកាស​មាន​មនុស្សជិះ​ SHENZHOU-10 នឹង​ត្រូវ​បាញ់​បង្ហោះ​នា​ពាក់​កណ្តាល​​ខែ​មិថុនា​នេះ ។អ្នក​នាំពាក្យ​​រូប​នេះ​ធ្វើ​ការ​កត់​សម្គាល់​ថា បេស​ក​កម្ម​​នេះ​​ឈាន​ចូល​ក្នុង​ដំណាក់​កាល​រៀប​ចំ​ចុង​ក្រោយ​ ខណៈ​ដែល​​​យាន​អវ​កាស​ និង​កាំ​ជ្រួច​​​បញ្ជូន​ LONGUE MARCHE-2F ត្រូវ​បាន​​ដឹក​

ផ្អើល​ឃើញ​​សព​ច្រក​បា​វ​ប្លុង​ចោល​ក្បែរ​ផ្លូវ​​ម្តុំហាង​ការ៉េ៨(៨៨៨៨)

Posted: 03 Jun 2013 08:45 PM PDT

សព​ច្រក​បាវ​ដែល​គេ​ប្រទះ​ឃើញ
រាជ​ធានី​ភ្នំពេញ​ ៖ តាម​បណ្តាញ​ផ្សេងៗ​បាន​ឱ្យ​ដឹង​ជំហាន​ដំបូង​ថា ​​សាក​សព​ច្រក​បាវ​មួយសង្ស័យ​ត្រូវ​គេ​សម្លាប់​ រួច​យក​មក​ប្លុងចោល​ក្បែរ​ផ្លូវ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នា​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤​ មិថុនា ២០១៣ នេះ​នៅ​​ម្តុំ​​ក្បែរ​ហាង​ការ៉េ​៨ (៨៨៨៨) ស្ថិត​ក្នុង​ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។

កាមរីបាឡែន​បុកម៉ូតូស្មាស់​រង​របួសធ្ងន់​ម្នាក់​

Posted: 03 Jun 2013 08:44 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​កំពុង​​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាកស្មាស់ ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​បាឡែន ពណ៌​ស្ករ បើកដោយនារី​ម្នាក់​បុកពេញទំហឹងអូសប្រមាណ​២៤​ម៉ែត្រ ។ ហេតុ​ការណ៍​​នេះកើតឡើង​កាលពីវេលាម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី៤ មិថុនា ២០១៣ នៅចំណុច​ផ្លូវលេខ៣០៧ កែង​៥៩០ ស្ថិត​ក្នុងភូមិ​១៣ សង្កាត់​បឹង​កក់២ ខណ្ឌទួលគោក ។

ហ្វ៊ីលី​ពីន​បិទ​អាកាស​យាន​ដ្ឋាន​មួយ​ថ្ងៃ​ក្រោយ​ពី​យន្ត​ហោះ​រអិល​ធ្លាក់​ផ្លូវ​

Posted: 03 Jun 2013 08:39 PM PDT

ហ្វ៊ីលី​ពីន​បិទ​អាកាស​យាន​ដ្ឋាន​មួយ​ថ្ងៃ​ក្រោយ​ពី​យន្ត​ហោះ​រអិល​ធ្លាក់​ផ្លូវ​
អាជ្ញា​ធរ​ប្រទេស​ហ្វ៊ីលី​ពីន​ បាន​ផ្អាក​ផ្តល់​សេវា​កម្ម​អាកាស​យាន​ដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​​រយៈ​ពេល​១​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​៣​ មិថុនា​ ​ក្រោយ​ពី​មាន​ឧបទ្ទ​វ​ហេតុ​យន្ត​ហោះ​មួយ​គ្រឿង​រអិល​ធ្លាក់​ផ្លូវ​ តែ​មិន​ទាន់​មាន​របាយ​ការណ៍​ច្បាស់​លាស់​ថា​ មាន​អ្នក​របួស​ឬ​យ៉ាង​ណា​ខ្លះ​នៅ​ឡើយ​ទេ​ ?

លទ្ធ​ផល​​​ជំរឿន​​​ប្រជាជន​​អាល្លឺ​ម៉ង់​​​សរុប​80​​លាន​​នាក់​​

Posted: 03 Jun 2013 08:35 PM PDT

​
AFP ផ្សាយ​ថា អាជ្ញា​ធរ​​អាល្លឺ​ម៉ង់​​បា​ន​កែ​សម្រួល​ដោយ​បន្ថយ​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​​ចំនួន​១,៥​លាន​នាក់​​ នៅ​សល់​ត្រឹមតែ​៨០,២​​លាន​នាក់ ក្រោយពី​​បង្ហាញ​លទ្ធ​ផល​​ជំរឿន​​ប្រជាជន​កាលពី​ថ្ងៃ​ទី​៣១​ ឧសភា ឆ្នាំ​២០១៣​ គឺ​ជា​ជំរឿន​​លើក​ដំបូង​​តាំង​ពី​​មុន​ពេល​ធ្វើ​សមាហរន្ត​កម្ម​​រវាង​អាល្លឺ​ម៉ង់​​ខាង​លិច និង​អាល្លឺ​ម៉ង់​​ខាង​កើត​នៅ​ក្នុង​ឆ្នាំ​១៩៩០ ។

ឈឺក្បាល​​រយៈ​ពេល​15​ឆ្នាំ​ព្រោះ​មាន​ខ្មៅ​ដៃ​ជាប់​ក្នុង​ក្បាល​​

Posted: 03 Jun 2013 08:33 PM PDT

ឈឺក្បាល​​រយៈ​ពេល​15​ឆ្នាំ​ព្រោះ​មាន​ខ្មៅ​ដៃ​ជាប់​ក្នុង​ក្បាល​​
វេជ្ជ​បណ្ឌិត​​ជន​ជាតិ​អាល្លឺ​ម៉ង់​ឱ្យ​ដឹង​ថា អ្នក​ជំ​ងឺ​ជន​ជាតិ​អាហ្វ​ហ្គានី​ស្ថាន​​ អាយុ​២៤​ឆ្នាំ​ម្នាក់​ ឈឺ​ក្បាល​​រាល​ដាល​ដល់​ភ្នែក និង​ហៀរ​សំបោរ​អស់​រយៈ​​ពេល​១៥​ឆ្នាំ​ លុះ​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​​ឃើញ​មាន​ខ្មៅ​ដៃ​មួយ​ដើម​ជាប់​ក្នុង​ក្បាល ។គ្រូ​ពេទ្យ​ឱ្យ​អ្នក​ជំងឺ​​ទៅ​ថត​ស្គែន​ក្បាល​​ ហើយ​ឃើញ​​មាន​ខ្មៅ​ដៃ​​ប្រវែង​ប្រហែល​១០​សង្ទី​ម៉ែត្រ​​ ដូច្នេះ​​ហើយ​ទើប​​ធ្វើ​ឱ្យ​ច្រមុះ​ និង​ភ្នែក​ខាង​ស្តាំ​ឈឺ​ចាប់​ ។

​អាមេរិក​​កាត់​តម្លៃ​​ក្បាល​​មេ​ដឹក​នាំ​បណ្តា​ក្រុម​​ភេរវ​កម្ម​​អាហ្វ្រិក​សរុប​23​លាន​ដុល្លារ​​

Posted: 03 Jun 2013 08:31 PM PDT

លោក​ម៉ុក​តា​ បែល​ម៉ុក​តា
​សហ​រដ្ឋ​អាមេរិក​​កាលពី​ថ្ងៃទី​៣ មិថុនា ​ប្រកាស​ផ្តល់ប្រាក់​​រង្វាន់​​រហូត​ដល់​២៣​លាន​ដុល្លារ​​សម្រាប់​រាល់​ព័ត៌​មាន​​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​​ខ្លួន​​ជន​ជីហាដ​និយម​​អាល់​ហ្សេរី​ លោក​​ម៉ុក​តា បែល​ម៉ុកតា ឬ​ការ​ចាប់​ខ្លួន​​ប្រមុខ​​ក្រុម​អ៊ិស្លាម​​និយម​ជ្រុល​​​បូកូ​ហា​រ៉ាម​នីហ្សេ​រីយ៉ា ព្រម​ទាំង​​​មេ​ដឹក​នាំ​នៃ​ក្រុម​​ភេរវ​កម្ម​​ឯ​ទៀត​ៗ​នៅ​អាហ្វ្រិក ។

​ប៉ូលិស​មូលដ្ឋាន​ ៖ មិន​មាន​​យន្តហោះ​​​ធ្លាក់​នៅ​​ម្តុំ​វារីអគ្គិសនី​​កំចាយ​ទឹក​ឈូទេ

Posted: 03 Jun 2013 08:24 PM PDT

​ខេត្តកំពត ៖ តាមប្រភព​ព័ត៌​​មាន​ពីបណ្តាញ​​ផ្សេងៗ​​ឱ្យ​ដឹងជំហាន​​ដំបូងថា មានយន្តហោះ​ធុនតូចមួយ​ (ស្លាប​កាត់) បន្ទាបខ្លួន​ជ្រុល​​ធ្លាក់​នៅ​ម្តុំ​វារី​អគ្គិ​សនី​​កំចាយ​​ទឹកឈូ ស្ថិត​ក្នុង​ភូមិស្នំប្រាំពីរ ឃុំម៉ាក់​ប្រាំង ស្រុកទឹក​ឈូ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​​ម៉ោង​​៩និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ មិថុនា ២០១៣ ។

ប្រើធម៌ក្ដៅ​បង្រ្កាបឈ្មួញ​​ដឹកឈើប្រណីត​ ខុស​ច្បាប់

Posted: 03 Jun 2013 08:23 PM PDT

រថយន្ត​ដឹកឈើ​ប្រណីត​ចាប់ឃាត់បាន
រតនគិរី​៖ ក្រោមការបញ្ជាផ្ទាល់​របស់​លោកវង់​ សុក្រសេរី​ នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្ត ឱ្យ​ដឹកនាំ​កម្លាំង​ពួន​ស្ទាក់ចាំ​ចាប់​ឈ្មួញ​លួច​ដឹកឈើប្រណីត​ខុសច្បាប់​ ដែលការពួន​ស្ទាក់​​នេះ ធ្វើឡើង​តាំង​ពី​វេលាម៉ោង​១០យប់​ ថ្ងៃទី​៣ មិថុនា​ ២០១៣​ នៅ​ស្រុក​អូរជុំ ហើយ​រហូត​មកទល់​ម៉ោង​៩និ​ង​៣០នាទី​ព្រឹក​ថ្ងៃទី​ ៤ មិថុនា​ ២០១៣នេះ​

ផ្អើល​យន្តហោះ​ធុនតូច​មួយធ្លាក់​នៅ​ម្តុំ​វារីអគ្គិសនី​កំចាយទឹក​ឈូ

Posted: 03 Jun 2013 07:59 PM PDT

ខេត្តកំពត ៖ តាមប្រភព​ព័ត៌​មាន​ពីបណ្តាញ​ផ្សេងៗ​​ឱ្យដឹងជំហាន​ដំបូងថា មានយន្តហោះធុនតូចមួយ​ (ស្លាប​កាត់) បន្ទាបខ្លួន​ជ្រុល​ធ្លាក់​នៅ​ម្តុំវារីអគ្គិសនី​កំចាយ​ទឹកឈូ ស្ថិត​ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹក​ឈូ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​​៩និង១៥​នាទី​ព្រឹក ថ្ងៃទី​៤ មិថុនា ២០១៣ ៕

ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ភ្នំពេញ​អន្តរ​ជាតិ​លើក​ទី​៣​កើន​ឡើង​

Posted: 03 Jun 2013 07:55 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​រត់​ប្រណាំង​
រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹត្ត​​ការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ភ្នំពេញ​​អន្តរ​ជាតិ​លើក​ទី​៣​គ្រោង​នឹង​ធ្វើ​​នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០១៣ ខាង​មុខ​នេះ​ហើយ​ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ច្រើន​លើស​ពីការ​គ្រោង​ទុក​ ។ ព្រឹត្តិ​ការណ៍​​កីឡា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ផ្សព្វ​ផ្សាយ​​ពី​សោភ័ណ​ភាព​រាជ​ធានី​ភ្នំពេញ​ ការ​ថែ​រក្សា​បរិ​ស្ថាន អប​អរ​សា​ទរ​ពិធី​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ នរោត្តម​ មុនី​នាថ សីហនុ​

ក្រុម​អាជីវករ​ និង​​ប្រជាពល​រដ្ឋ​ស្នើសុំ​ឱ្យ​ជួស​ជុល​កន្លែង​​លិចដក់​ទឹកមុខ​​ផ្សារ​ក​អណ្តើក

Posted: 03 Jun 2013 07:49 PM PDT

ក្រុម​អាជីវករ​ និង​​ប្រជាពល​រដ្ឋ​ស្នើសុំ​ឱ្យ​ជួស​ជុល​កន្លែង​​លិចដក់​ទឹកមុខ​​ផ្សារ​ក​អណ្តើក
ខេត្តព្រៃវែង ៖ ភ្លៀងធ្លាក់​ជាបន្ត​បន្ទាប់​​ដែលធ្វើ​ឱ្យ​នៅ​លើ​ផ្លូវ​ជាតិលេខ១​​ នៅ​ចំណុច​មុខ​ផ្សារកអណ្តើកព្រឹក​ថ្ងៃទី​៤ មិថុនា នេះ ​​ត្រូវ​បាន​​ជន់លិចដក់ទឹក​រាល់ថ្ងៃ ដែលធ្វើ​​ឱ្យក្រុម​អាជី​វ​​ករ និង​​ប្រជា​ពលរដ្ឋ​​នៅ​ផ្សារ​កអណ្តើក​នេះរអ៊ូរទាំ​ថា ទឹក​លិច​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​សារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​​ចេញ ​និង​​មិន​ឃើញ​អើពើសោះ ដូច្នេះពួកគាត់ស្នើសុំឱ្យ​អាជ្ញា​ធរ​មូលដ្ឋានជួយ​ត្រួតពិនិត្យ និង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!